ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

សន្តិសុខ និង សង្គម

សមត្ថកិច្ចបង្ហាញខ្លួនជនសង្ស័យ ៥នាក់ជាសាធារណៈពាក់ព័ន្ធ ករណីលួច នឹងក្លែងបន្លំឯកសារសាធារណៈ(ធ្វើពន្ធ,កាតគ្រី,ប័ណ្ណបើកបរក្លែងក្លាយ...)

2022/10/26 05:44:08 pm        582
ភ្នំពេញ៖ ជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងក្លែងបន្លំឯកសារសាធារណៈ (ធ្វើពន្ធ,កាតគ្រី,ប័ណ្ណបើកបរក្លែងក្លាយ) ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២២នេះ និងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។គួរបញ្ជាក់ថា កាលពីថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ មានករណីជនសង្ស័យលួចស្លាកលេខរថយន្តលេខ ភ្នំពេញ 2BL-0980 របស់បងប្អូនប្រជាពលរដ្ឋ នៅចំណុចផ្ទះលេខ១០១ ផ្លូវB សង្កាត់គោកការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្រោយទទួលបានពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅខេត្តកំពង់ឆ្នាំង ដែលទទួលផលចោរកម្ម។ រហូតដល់យប់ថ្ងៃទី២៣ ខែតុលាដដែល កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបន្តធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបាន០២នាក់បន្ថែមទៀត នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច តាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។កម្លាំងជំនាញបានបន្តការសាកសួរ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតនៅចំណុចប្រេងឥន្ធនៈptt តាមបណ្ដោយផ្លូវជាតិលេខ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការនេះដែរកម្លាំងនគរបាលបានធ្វើការដោះហូតវត្ថុតាងរួមមាន៖ ស្លាកលេខរថយន្តរបស់ជនរងគ្រោះដែលបាត់ ចំនួន២សន្លឹក ( ភ្នំពេញ 2BL-0980 ) រថយន្តម៉ាក ព្រូស ចំនួន០២គ្រឿង, វិញ្ញាណបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក,ឆៀករថយន្តមួយចំនួន,មីញែត មួយចំនួន ,ប័ណ្ណសម្គាល់រថយន្ត និងប័ណ្ណបើកបររថយន្តមួយចំនួន,លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូនរបស់គេនាយកដ្ឋានពន្ធដារ(ពន្ធផ្លូវសម្រាប់រថយន្ត) ,ម៉ាស៊ីនព្រីន ម៉ាស៊ីនហ្វូតូ កុំព្យូទ័រ..-ល-។យោងតាមរបាយការណ៍សមត្ថកិច្ចជនសង្ស័យទាំង ០៥នាក់រួមមាន ទី១ ឈ្មោះ ពៅ សំអឿន ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ ទិញលក់រថយន្ត ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ ទី២ឈ្មោះ ភ័ណ្ឌ ផល្លា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ជាងមេការនិច ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ទី៣ឈ្មោះ ឡុង ស៊ុនសាវ៉េត ហៅ វណ្ណ ភេទ ប្រុស អាយុ ៣២ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៤៨ ផ្លូវលេខ០២អា សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៤ ឈ្មោះ សឿង រ៉ាវី ហៅ ពេជ្រ ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ រកស៊ី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ទី៥ឈ្មោះ ឡុង ស៊ុនសត្យា ហៅ យូវ ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ៩៨ ផ្លូវលេខ០២៣ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនទៅអយ្យកាអមសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕(ដោយ៖ ម៉ឺន កុម្ភៈ)

សមត្ថកិច្ចបង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ ៣នាក់, គ្រឿងញៀន ១៦០គីឡូក្រាម

2022/10/26 05:26:37 pm        348
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ក្រាបករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀន ១៦០គីឡូក្រាម កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ដែលជាករណីជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវ មកកម្ពុជា នៅចំណុច ផ្លូវលេខ៥៣ ស្ថិតក្នុង សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះ ង្វៀន ជុងហឹង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម។ ២-ឈ្មោះ ប៊ុន ស៊ូកែវអាពុន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ឡាវ។ ៣-ឈ្មោះ លឹម កុយ ភេទប្រុសអាយុ៥៤ឆ្នាំ ជនជាតិ ខ្មែរ។ វត្ថុតាងចាប់យក -មេតំហ្វេតាមីន (ICE) ១៦០ដុំ ទម្ងន់ប្រមាណ ១៦០គីឡូក្រាម ។ចំពោះជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចជំនាញកំពុង កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕(ដោយ៖តារាវុទ្ធី)

ដកបញ្ឈរជើងមន្ត្រីនគរបាលចរាចរណ៍៤រូប ដែលហៅអ្នកបើកបរមិនមានបទល្មើសផាកពិន័យ នៅស្តុបទន្លេបាសាក់

2022/10/25 07:08:56 pm        641
ភ្នំពេញ៖ មន្ត្រីចរាចរណ៍នៅគោលដៅស្តុបទន្លេបាសាក់ លើមហាវិថីម៉ៅសេទុង ដែល​ប្រព្រឹត្តកំហុស ឆ្គងពេលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានដក​ឋានន្តរសក្តិ​មួយកម្រិត និង​ដក​បញ្ឈរជើងរយៈពេល ៣ខែ ​នៅការិយាល័យបុគ្គលិក។លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ឱ្យ​ដឹងថា មន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ​លើមហាវិថីម៉ៅសេទុង ដែលប្រព្រឹត្តកំហុស​ឆ្គងពេល​អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ​ដែលបានហៅឃាត់រថយន្តមកធ្វើការផាកពិន័យ ដោយអ្នកបើកបរ​មិនមានកំហុស ​គឺត្រូវបានដាក់វិន័យហើយ បន្ទាប់ពីបានឃើញវីដេអូផ្សព្វផ្សាយតាម​បណ្តាញ​សង្គមភ្លាម ​លោកឧត្តមសេនីយ៍ឯក ​ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាឱ្យស្នងការរងទទួលផែនធនធានមនុស្ស ​ការិយាល័យបុគ្គលិក​ ផ្នែកវិន័យ ធ្វើការ​កោះហៅមន្ត្រីគោលដៅទាំង៤រូប​ មកសាកសួរនៅការិយាល័យ។ក្រោយធ្វើការសួរនាំរួចមន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុស​ដែលបាន​ប្រព្រឹត្តដែលបានហៅអ្នកបើកបរធ្វើការផាកពិន័យ មិន​ចេញវិក្កយបត្រ ស្របពេល​ដែល​អ្នក​បើក​បរមិនមាន​កំហុសទាល់តែសោះ ។ លោកវរសេនីយ៍ឯក សាន សុខសីហា បន្ថែមថា ដោយទទួលបានបទបញ្ជា និងការឯកភាពពី​ស្នងការ ផ្នែកវិន័យ ​នៃការិយាល័យបុគ្គលិក បានសម្រេចដកមន្ត្រីទាំង៤រូបនេះមកបញ្ឈរ​ជើង​រយៈពេល៣ខែ ដោយបង្ហាញមុខជាប្រចាំរាល់ម៉ោងធ្វើការនៅការិយាល័យ​បុគ្គលិក ដោយ​ធ្វើកិច្ចសន្យា ជាពិសេសមន្ត្រីដែលប្រព្រឹត្តកំហុសត្រូវបានដកឋាន​ន្តរសក្តិ​មួយកម្រិត ដើម្បីជា​ការ​ព្រមានចំពោះការប្រព្រឹត្តកំហុសនេះ ។សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៩ និង១៥នាទីព្រឹក នៅ​ចំណុច​គោល​ដៅស្តុបទន្លេបាសាក់​ តាមបណ្តោយមហាវិថីម៉ៅសេទុង មានករណីផាកពិន័យ​ពុំត្រឹមត្រូវ និងមិនចេញវិក្កយបត្រ ប្រព្រឹត្តដោយក្រុមមន្ត្រីនៅគោលដៅនោះ​ ទៅលើរថយន្តមួយគ្រឿងម៉ាក ISUZU ពណ៌ទឹកប្រាក់ ខណៈពេលអ្នកបើកបរពុំបានប្រព្រឹត្តល្មើសភ្លើង​សញ្ញាចរាចរណ៍ឡើយ គឺភ្លើង​នៅពណ៌បៃតង ​ដោយមានភស្តុតាងជាវីដេអូកា​មេរ៉ាភ្ជាប់​នៅក្នុងរថយន្ត ពេលកំពុង​បើកបរឆ្លងស្តុប ។ លុះដល់ព្រឹកថ្ងទី២២ ខែតុលា ឆ្នាំ២០២២ ក៏មានបែកនូវសារជាសំឡេងទទួលកំហុស ដែល​លោកអនុសេនីយ៍ទោ ព្រំ ចាន់ដារ៉ា ​បានយក​គណនី​ហ្វេសប៊ុក​របស់លោកអនុសេនីយ៍ឯក ​ថាច ប៊ុនធឿន ផ្ញើសារទៅកាន់ម្ចាស់រថយន្ត ​ដើម្បីផ្ទេរប្រាក់ជូនវិញ និងស្នើ​សុំលុប​វីដេអូដែលបាន​បង្ហោះ​ក្នុងបណ្តាញសង្គម ​ប៉ុន្តែត្រូវបានម្ចាស់រថយន្ត បដិសេធ៕អត្ថបទ ៖ ប្រាក់ តារាវុទ្ធី

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​របស់​ពលរដ្ឋ​ទុកចោល​មួយកន្លែង​ ត្រូវបាន​អាជ្ញាធរ​ប្រើប្រាស់​រថយន្ត​ជាង​ ២០​គ្រឿង​បាញ់​ទឹក​ពន្លត់​

2022/10/22 02:09:46 am        591
ភ្នំពេញ​៖ អគ្គិភ័យ​ឆាប់ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ចាក់សោរ​ទុកចោល​មួយកន្លែង​ នៅ​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​កម្លាំង​សមត្ថកិច្ច​ចេញ​រថយន្ត​ជាច្រើន​គ្រឿង​ជួយ​បាញ់​ពន្លត់ តែ​សំណាងល្អ​ក្នុងករណី​អគ្គិភ័យ​នេះ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងរបួស និង​រាលដាល​ដល់​ផ្ទះ​អ្នកជិតខាង​ឡើយ​។​ហេតុ​ការ​គ្រោះ​អគ្គិភ័យ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ ៣និង ៥០​នាទី​ល្ងាច​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ ១៧២ តាម​បណ្ដោយ​វិថី ព្រះ​ត្រសក់ផ្អែម​កែង​ផ្លូវ​លេខ​២៨២ មូលដ្ឋាន​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង​រាជធានី​ភ្នំពេញ​។​តាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ​មុនពេល​កើតហេតុ​ឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញពី​ខាងក្នុង​ផ្ទះ​ដែល​ចាក់​សោរ​ទុកចោលភ្លាមនោះ​ផ្សែង​កាន់តែខ្លាំង​អណ្ដាតភ្លើង​កាន់តែ​ធំ​បង្ក​ការឆាបឆេះ​រាលដាល​យ៉ាង​សន្ធោសន្ធៅ​នៅ​ខាងក្នុង​ផ្ទះ បងប្អូន​ពលរដ្ឋ​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​កម្លាំង​ជំនាញ​ការិយាល័យ​បង្ការ ពន្លត់​អគ្គីភ័យ និង​សង្គ្រោះ​បានចេញ​រថយន្ត​គ្រប់​គោលដៅ​ជាច្រើន​គ្រឿង​បាន​មកដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​បាញ់​ពន្លត់​។​លោក​វរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាល​ខ​ណ្ឌ​បឹង​កេងកង​ បាន​ប្រាប់​ឲ្យ​ដឹងថា ​ទីតាំង​នេះ​គឺជា​ទីតាំង​ដែល​បាន​ចាក់សោ​ទុកចោល​មិន​មាន​បងប្អូន​ពលរដ្ឋ​រស់នៅ គឺ​បណ្ដាល​ឲ្យ​ឆាបឆេះ​ផ្ទះ​អស់ទាំង​ស្រុង តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រងរបួស និង​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង​ឡើយ​។​មន្ត្រី​នគរបាល​នៃ​ការិយាល័យ បង្ការ ពន្លត់​និង​សង្គ្រោះ ឲ្យ​បញ្ជាក់​ប្រាប់ថា​ នៅក្នុង​ប្រតិបត្តិ​ការបាញ់​ពន្លត់អគ្គីភ័យ​នេះ​ផងដែរ​រថយន្ត​ពន្លត់អគ្គីភ័យ​បានមក​ដល់ទី​តាំង​ចំនួន​ ២៦​គ្រឿង​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ទាំង​២៦​គ្រឿង​គ្រឿង​ទើប​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​បាន​រលត់​ជា​ស្ថាពរ រួមមាន​រថយន្ត ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន ១៩ គ្រឿង រថយន្ត​ក្រុមហ៊ុន ocic ទីក្រុង​កោះ​ពេជ្រ​ចំនួន ០៣ គ្រឿង រថយន្ត​ទីក្រុង​កោះនរា​ចំនួន​មួយគ្រឿង រថយន្ត​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ចំនួន ០២ គ្រឿង រថយន្ត​ក្រុមហ៊ុនស្រា​បៀ​កម្ពុជា ០១ គ្រឿង​។ ការខូចខាត ប្រភេទ​សំណង់ ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស័ង្កសី ទំហំ ១២​ម៉ែត្រ​គុណ ២០​ម៉ែត្រ អស់ទាំង​ស្រុង​។ ចំពោះ​មូលហេតុ​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី​៕ អត្ថបទ​៖ កុម្ភៈ​

សមត្ថកិច្ចឃាត់ខ្លួនមេការ២នាក់ និងនារីរងគ្រោះចំនួន០៣នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តិ អំពើសញ្ចារកម្ម

2022/10/19 07:48:39 pm        448
ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួនពីរនាក់ ដែលជាមេការមើលការខុសត្រូវនៅទីតាំងម៉ាស្សាកោសជប់ បង្កប់ សេវាផ្លូវភេទ ត្រូវបាននគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន។កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាប ជាក់ស្តែងករណី​ប្រព្រឹត្តិ​អំពើ​សញ្ចារកម្ម ​មានស្ថានទម្ងន់ទោស បើកហាងម៉ាស្សាបង្កប់​បំរើ​សេវាផ្លូវភេទ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ និងនារីរងគ្រោះចំនួន ០៣នាក់ ក្នុងនោះ​មានអនីតិជនចំនួន០១នាក់ និងវត្ថុតាង​ស្រោមប្រើប្រាស់រួចមួយចំនួននិងមិនទាន់​ប្រើប្រាស់មួយចំនួន។មេការទាំង២នាក់ប្ដីប្រពន្ធ មានឈ្មោះ ប៉ែន សុភ័ណ្ឌ អាយុ៤១ឆ្នាំ ជាប្ដី។ និងឈ្មោះ ដន់ ស្រីល័ក្ខ អាយុ៤៣ឆ្នាំ ជាប្រពន្ធ ​ស្នាក់នៅផ្ទះលេខអេ១ ផ្លូវបេតុងលេខ៥០១​ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង លោក ​ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួល​ដឹកនាំ​ការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាល​រាជាធានីភ្នំពេញ ​ក្រោមការសម្របសម្រួលដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង អយ្យការ​អមសាលា​ដំបូងរាជធានីភ្នំពេញ និងលោក វរសេនីយ៍ទោ ផាត់ ផល្លា​ នាយរងការិយាល័យ បានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង ​២នាក់ប្ដីប្រពន្ធ និងនារីរងគ្រោះ ក្មេងៗចំនួន០៣នាក់ នៅវេលាម៉ោង០៨ និង៣០នាទី យប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ចំណុចហាងម៉ាស្សា​យីហោ«ស្រីល័ក្ខកំពង់ចាម» ស្ថិតនៅផ្ទះលេខអេ១ ផ្លូវបេតុងលេខ៥០១ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។តាមប្រភពបានឲ្យដឹងថា ទីតាំងហាងម៉ាស្សាយីហោ«ស្រីល័ក្ខកំពង់ចាម» ​មានម្ចាស់ ២នាក់ប្ដីប្រពន្ធ គឺ​ជាអ្នកមើលការខុសត្រូវ នៅក្នុងហាងនេះមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា ​និងរួមភេទ ចំនួន ០៣នាក់ ​សង្ស័យអនីតិជន ០១នាក់និងមានបន្ទប់សម្រាប់រួមភេទចំនួន ​០២បន្ទប់ តម្លៃម៉ាស្សាធម្មតា ១២.០០០រៀល ក្នុងមួយម៉ោង ​និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី​ ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការ រួមភេទ គឺម្ចាស់ទីតាំងចែកស្មើគ្នាជាមួយស្រីៗ​ម៉ាស្សាទាំងនោះ ។ ប្រភពដដែល បានឲ្យដឹងថា ហាងម៉ាស្សានេះ បើកដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៩ព្រឹក រហូតដល់ យប់អាធ្រាតទើបបិទទ្វារ រីឯនារីដែលសង្ស័យជាអនីតិជនចំនួន ​០២នាក់ គឺចូល​មកបម្រើការងារចាប់ពីម៉ោង​ ០៧យប់ ​រហូតដល់ម៉ោង ១០យប់ ។ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនមេការ ​២នាក់ប្ដីប្រពន្ធ ទៅការិយាល័យប្រឆាំង​ការ​ជួញដូរមនុស្ស និងការពារអនីតិជន​ ដើម្បីសួរនាំកសាងសំណុំរឿង​ ចាត់ការតាមនីតិវិធី។ ចំណែក​នារីរងគ្រោះទាំង០៣នាក់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាចធានីភ្នំពេញធ្វើការអប់រំ៕អត្ថបទ៖ កុម្ភៈ

អ្នកញៀនល្បែងជល់មាន់៣នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ

2022/10/18 10:23:20 pm        1153
កំពង់ធំ៖ អធិការរដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ រួមជាមួយវត្ថុតាង ទៅកាន់តុលាការ ពាក់ព័ន្ធករណីប្រព្រឹត្តស្បែងស៊ីសងខុសច្បាប់ (ជល់មាន់)។លោក កែ កញ្ចនា អធិការ នៃអធិការដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រាប់BTV នៅថ្ងៃទី១៨ ខែតុលានេះថា ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាន​គរបាលខេត្តកំពង់ធំ, កម្លាំងអធិការដ្ឋាននគបាលស្រុកកំពង់ស្វាយ បានបញ្ជូនជនសង្ស័យ ញៀនល្បែង​ចំនួន ៣នាក់ ទៅកាន់តុលាខេត្តកំពង់ធំ រួចរាល់ហើយ។ ជនទាំងបីនាក់ មានឈ្មោះ៖ ទី ១-ឈ្មោះឌួង ឡែន ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរ កសិករ រស់នៅភូមិភូមិត្បែង.ក ឃុំត្បែង ស្រុកកំពង់ស្វាយ, ទី ២-ឈ្មោះឡេ ស៊ាន ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ រស់នៅភូមិភ្នុំដែក ឃុំរម្យទុម ស្រុករវៀង ខេត្តព្រះវិហារ និងទី ៣-ឈ្មោះលី ម៉ូវហួត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិកធានាគារស្ថាបនា នៅភូមិសាលាឃុំ ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជនសង្ស័យទាំងបីនាក់នេះ បានប្រព្រឹត្តបទល្មើសល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ដែលត្រូវ​បាន​កម្លាំងអធិការដ្ឋានស្រុកកំពង់ស្វាយ ចុះបង្រ្កាប កាលពីថ្ងៃទី១៥ ខែតុលា នេះ ។ ក្នុងប្រតិបត្តិការនេះដែរ ​កម្លាំងអធិការដ្ឋានស្រុក បានដកហូតវត្ថុតាងរួមមាន៖ មាន់ចំនួន០៥ក្បាល និងសម្ភារមួយចំនួនទៀត ។ ចំពោះបក្សពួកផ្សេងទៀត ​អធិការរដ្ឋាន ​ធ្វើការកំណត់មុខសញ្ញា ដើម្បីអប់រំនិងណែនាំផងដែរ៕ 

ថៅកែទូក និងអ្នកបើកបរទូក-ដ ត្រូវតំណាងអយ្យការឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន

2022/10/17 06:02:52 pm        725
កណ្ដាល៖ ឧបទ្ទវហេតុលិចទូកចម្លងនៅកោះចំរើន ដែលបណ្ដាលឲ្យកុមារ១១នាក់ស្លាប់ ​ថៅកែទូក និងអ្នកបើកបរទូក-ដ ត្រូវបានតំណាងអយ្យការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។គិតមកដល់ថ្ងៃចន្ទទី១៧ ខែតុលា ឆ្នាំ២០២២ សំណុំរឿងនៃឧបទ្ទវហេតុលិចទូកចម្លង​នៅ​ភូមិកោះ​ចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានឈានដល់ដំណាក់កាលស្ថាប័ន​តុលាការហើយ បន្ទាប់ពីនគរបាលខេត្តកណ្ដាលបានឃាត់ខ្លួនថៅកែទូក ​និងអ្នកបើកទូក​ សរុបមនុស្សចំនួន៣នាក់ យកទៅសាកសួរ។ប៉ុន្តែសំណុំរឿងនេះ ត្រូវបានតំណាងអយ្យការដាក់​ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះ​អាសន្ន​ចំពោះថៅកែទូក ​និងអ្នកបើកទូក-ដ។ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានប្រាប់ ​BTV នៅថ្ងៃទី១៧ តុលាថា ​ការបន្តនីតិវិធីនៅក្នុងសំណុំរឿងនេះ គឺឯកឧត្តមព្រះរាជអាជ្ញា​នៃ​អយ្យកាអមសាលា​ដំបូង​ខេត្តកណ្ដាល​ បានសម្រេចដាក់ឲ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន ​ចំពោះថៅកែទូក-ដទាំងពីរនាក់ និងអ្នកបើកបរម្នាក់។ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ក្នុងករណីនេះ ក្រុមគ្រួសាររងគ្រោះ​នៃ​ឧបទ្ទវហេតុលិច​ទូក​ចម្លងទាំងអស់ ​មិនបានដាក់ពាក្យបណ្ដឹងនោះទេ។ឧបទ្ទវហេតុលិចទូកចម្លងនៅកោះចំរើន បានកើតឡើងកាលពីវេលាម៉ោង១៩យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ​ខណៈដែលទូកបានបើកដឹកចម្លងសិស្សចេញពីភូមិអំពិលទឹក​ ទៅភូមិកោះចំរើន ក្នុង​ឃុំកំពង់ភ្នំ ហើយទូកហៀបនឹងដល់ច្រាំងទៅហើយ ​សល់ប្រមាណចម្ងាយ៥០ម៉ែត្រទៀតប៉ុណ្ណោះ ទូកក៏លិច​ បណ្ដាលឲ្យកុមារ១១នាក់​បានស្លាប់ និ​ង៤នាក់បានរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងនោះ​មានម្នាក់ជាអ្នកបើកទូកចម្លងផងដែរ។ ទោះយ៉ាងណា ​ការសម្រេចពីតំណាងអយ្យការនេះ គឺមិនទាន់បិទបញ្ចប់សំណុំរឿងទាំងស្រុងនោះទេ ព្រោះជាការសម្រេចឲ្យនៅក្រៅឃុំបណ្ដោះអាសន្នប៉ុណ្ណោះ​ ការបន្តនីតិវិធីបែបណាទៀតនោះ គឺស្ថាប័ន​តុលាការ​នឹ​ងសម្រេចនាពេលក្រោយ៕

នគរបាលឃាត់ខ្លួនម្ចាស់អាជីវកម្មទូក-ដ ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់

2022/10/15 05:31:14 pm        5389
កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានប្រាប់BTVមុននេះបន្តិចថា ម្ចាស់អាជីវកម្មទូក-ដ ចំនួន ២នាក់ និងអ្នកបើកទូក-ដចម្លងម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់ កាលពីរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តបញ្ជាក់ថា ម្ចាស់អាជីវកម្មទូក-ដ ពីរនាក់ ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ចំណែកអ្នកបើកទូក-ដ កំពុងសម្រាកព្យាបាល ក៏ត្រូវឃ្លាំមើល និងត្រូវអនុវត្តន៍នីតិវិធីដូចគ្នា ដោយគ្មានការលើកលែងឡើយ៕

Update៖គិតត្រឹមម៉ោងនេះ ក្រុមរុករកបានរកឃើញសរុបចំនួន១៤នាក់ នៅសល់ម្នាក់

2022/10/14 08:42:50 pm        988
កណ្ដាល៖ គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់កម្លាំងចម្រុះ និងក្រុមការងារចុះរុករកសពជនរងគ្រោះបានម្នាក់បន្ថែមទៀត ។ រកឃើញសរុបចំនួន ១៤នាក់ ស្លាប់១០នាក់ (ស្រី០៣នាក់) នៅរស់៤នាក់ ខណៈចំនួនសរុប១៥នាក់ជិះលើទូក។នៅសល់ម្នាក់មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្សបច្ចុប្បន្នកម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត។

បច្ចុប្បន្នភាព ករណីរកឃើញជនរងគ្រោះ លិចទូកដចម្លងនៅស្រុកលើកដែក ខេត្តកណ្តាល

2022/10/14 05:29:28 pm        350
ភ្នំពេញ៖ របាយការណ៍ស្នងការនគរបាលខេត្តកណ្តាលប្រកាសថា គិតមកត្រឹមព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ស្តីពីការស្រាវជ្រាវរុករកជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួនក្នុងហេតុការណ៍ (លិចទូកដទទឹង) សរុប​ចំនួន​១៥នាក់​ ស្រី​៤នាក់​បានរកឃើញសពជនរងគ្រោះចំនួន ០២នាក់​ បន្ថែមទៀត មានដូចខាងក្រោម÷១-ឈ្មោះ ឧត្ដម​ មុន្នី​ ភេទប្រុសអាយុ ១៣ឆ្នាំ មុខរបរសិស្ស ២-ឈ្មោះ សុន​ សុផាត​ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស របាយការណ៍បន្តថា ​ការរកឃើញសរុបចំនួន ១២នាក់ ស្លាប់០៨នាក់ (ស្រី០១នាក់)។​ នៅសល់ចំនួន០៣នាក់​ ស្រី​០២នាក់ មានឈ្មោះដូចខាងក្រោម:១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស២-ឈ្មោះ សុវត្ថិ លក្ខិណា ភេទស្រី អាយុ ១៣ឆ្នាំ មុខរបរសិស្ស៣-ឈ្មោះ រី ស្រីលីន អាយុ១២ឆ្នាំ ភេទស្រី មុខរបរសិស្ស បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សជាង ៩០​លាននាក់ នឹងប្រឈម​ជាមួយ​សីតុណ្ហភាពលើសពី ៣៥អង្សាសេ នៅអឺរ៉ុប
08/12/2026 07:08 PM
រុស្ស៊ីពិន័យ Telegram និង Google ជុំវិញ​ការខក​ខាន​លុប​មាតិកាហាមឃាត់​
08/12/2026 07:08 PM
របាយការណ៍៖ រដ្ឋបាលលោក Trump គ្រោងចំណាយ ៩០០លានដុល្លារ លើការសាងសង់ នៅ​សេតវិមាន
08/12/2026 07:08 PM
ឥណ្ឌា៖ សន្តិភាពតាមព្រំដែន គឺ​សំខាន់ចំពោះទំនាក់ទំនងជាមួយចិន ខណៈ​មានរបាយការណ៍ពីភាពតានតឹងយោធា
08/12/2026 06:08 PM
សាកសពមនុស្ស​ ១៥នាក់​ ត្រូវបានរកឃើញពីបឹងដែលនាវា​ចម្លង​បានលិច នៅហ្ស៊ីមបាវ៉េ
08/12/2026 06:08 PM
ក្រុមហ៊ូទីនិយាយថា ខ្លួនបើកចំហចំពោះការចរចាជាមួយអារ៉ាប៊ីសាអ៊ូឌីត ខណៈភាពតានតឹងកំពុងកើនឡើង
08/12/2026 06:08 PM
លោក PUTIN ៖ រុស្ស៊ីនឹងចាត់វិធានការតបតាមរបៀបដូចគ្នា បើលោកខាងលិចរឹបអូសនាវាពាណិជ្ជកម្ម រុស្ស៊ី
08/12/2026 06:08 PM
សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
08/12/2026 06:08 PM
ចក្រភពអង់គ្លេស នឹងបើកកិច្ចប្រជុំបន្ទាន់ ស្តីពីកម្ដៅ​ក្ដៅ​ខ្លាំង ចំហេះ​ព្រៃ និងគ្រោះរាំងស្ងួត
08/12/2026 06:08 PM
ប្រភព​៖ អាមេរិក និងអ៊ីរ៉ង់ យល់ព្រមបន្តបទឈប់បាញ់ ៦០​ថ្ងៃ មុនថ្ងៃផុតកំណត់ ១៧​ សីហា
08/12/2026 06:08 PM