ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

អគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋ ៤ខ្នង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ

2022/06/21 07:37:15 pm        846
ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋប្រភេទសំណង់ឈើប្រក​ស័ង្កសី ត្រូវបានអគ្គិភ័យឆាប់ឆេះ​អស់ចំនួន ០៤ខ្នងផ្ទះ វេលាម៉ោង១០និង៤០នាទី ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយប៉ាក ក្រុម០៥ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុឃើញ​មាន​អណ្ដាតភ្លើង​ឆេះចេញ​ពីក្នុង​ផ្ទះពលរដ្ឋ ​ហើយបាននាំគ្នារត់ចេញក្រៅ ​នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ពន្លត់​តែពុំអាចគ្រប់គ្រងបាន។ ភ្លាមៗនោះអាជ្ញាធរ​ខណ្ឌ ​បានទាក់ទៅកម្លាំងនគរបាលជំនាញ​ចេញ​រថយន្ត​ពន្លត់អគ្គិភ័យ​ជាច្រើនគ្រឿង​ ដល់ទីតាំងកើតហេតុ។សូម​បញ្ជាក់​ផង​ដែរ នៅ​ចំណុចលើបឹងកំផ្លោកនេះ មានផ្ទះពលរដ្ឋ​សាងសង់​នៅលើបឹងកំផ្លោក ជិត១០ខ្នងផ្ទះ​ ត្រូវបានអគ្គិភ័យឆាប់ឆេះ និងរាលដាលឆេះអស់ចំនួន០៤ខ្នងផ្ទះ។មន្រ្តីអគ្គិភ័យ បានឲ្យដឹងថា​ ក្នុងហេតុការណ៍ដោយផ្ទះពលរដ្ឋប្រភេទសំណង់​ឈើប្រក​ស័ង្ហសី ដូច្នេះ​អណ្ដាតភ្លើងឆាបឆេះលឿន​ ធ្វើឲ្យមន្រ្តីជំនាញ ​លំបាកក្នុងការបាញ់ទឹកពន្លត់​ឲ្យបានទាន់​ពេលវេលា ប៉ុន្តែ​សំណាង​ល្អ​មិន​បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស​ឡើយ។ក្នុងគ្រោះអគ្គិភ័យនេះ រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​មក​ដល់​ទីតាំងកើតហេតុ​ជាច្រើន​គ្រឿង​ និង​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ជា​ច្រើន​គ្រឿង​ទើប​រលត់​ជា​ស្ថាពរ។ ​ចំពោះ​មូលដ្ឋាន មន្ត្រីជំនាញ​បាន​បញ្ជាក់ជំហានដំបូងថា​ បណ្ដាល​មកពីឆ្លងចរន្តអគ្គីសនី៕ អត្ថបទ៖ កុម្ភៈ

អាជ្ញាធរខណ្ឌដូនពេញ ចុះឃាត់ខ្លួនក្មេងស្ទាវដែលប្រមូលផ្ដុំគ្នានៅសួនច្បារវត្តបុទមវត្តី ជាច្រើននាក់

2022/06/20 08:28:18 pm        1760
ភ្នំពេញ៖ ក្រោយមានការសំណូមពរពីបងប្អូនប្រជាពលរដ្ឋ និងមានករណីក្រុមក្មេងស្ទាវទាំងនេះ បានប្រមូលផ្ដុំគ្នាបង្កហិង្សាវៃមនុស្សបណ្ដាលឲ្យរងរបួស ថែមទាំងកាប់កម្ទេចម៉ូតូផងដែរនោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានដាក់កម្លាំងចុះប្រតិបត្តិការ ឃាត់ខ្លួនក្រុមក្មេងស្ទាវ បានជាច្រើននាក់ និងដកហូតមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿង។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង៣យប់ទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចសុធារស លើសួនច្បារវត្តបុទមវត្តី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។តាមប្រភពពីមន្រ្តីសាលាខណ្ឌដូនពេញ បានឱ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ​កម្លាំង​បានធ្វើការ​ឃាត់​មនុស្សបាន ៥១នាក់ ស្រី ១៧នាក់ ប្រុស ៣៤នាក់ ភេទទី៣ ០១នាក់ សំភារៈ រួមមាន ម៉ូតូ ១៩គ្រឿង កង់បី ០៥គ្រឿង (passapp) យកទៅសាលាខណ្ឌដូនពេញ ដើម្បីធ្វើការអប់រំ ណែនាំ​និង​ធ្វើកិច្ចសន្យាដោយ​ហៅ​អាណាព្យាបាល​មកទើប​ឲ្យត្រឡប់ទៅវិញ។ ព្រោះថា​ក្រុមទាំងនេះ អ្នកខ្វះធ្វើ​ជាអ្នកដឹកជញ្ជូន ​អ្នកខ្លះទៀតដូចជាគ្មាន​ភារកិច្ចអ្វីនោះទេ​ បានមកប្រមូលផ្ដុំគ្នា ពពាក់ពពូន​គ្នាដាច់យប់មិនចូលផ្ទះ បង្កជាភាពអសន្តិសុខ។គួរបញ្ជាក់ផងដែរនៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មាន​ក្រុមក្មេង​ស្ទាវមួយក្រុម ប្រដាប់ដោយដុំថ្ម និងដំបងក្រលាស់ បានព្រួតគ្នាវាយទៅលើយុវជន ​និងយុវតី បណ្តាល​ឱ្យ​រងរបួសធ្ងន់ស្រាល នៅសួនច្បារវត្តបុទមវត្តី ក្នុងសង្កាត់ចតុមុខ​ ខណ្ឌដូនពេញ ហេតុការនេះហើយ​ ដែលបង្កភាពអសន្តិសុខ ហើយពលរដ្ឋបានសំណូមពរដល់​អាជ្ញាធរ​ពាក់ព័ន្ធគួរមានវិធានការ។ក្រោយទទួលបានព័ត៌មាន លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក៏បានដឹកនាំកម្លាំងក្រោម​ឱវាទ ប្រជុំនិងរៀបចំផែនការបង្ការទប់ស្កាត់ក្មេង​ទំនើង​ ដែល​អុកឡុក​ក្នុង​មូលដ្ឋាន កាលពី វេលា​ម៉ោង ៨និង៣០ព្រឹក នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មាន​សមាស​ភាព​ចូលរួមលោកអភិបាលរង នៃ​គណៈអភិបាលខណ្ឌដូនពេញ, លោកអធិការនគរបាលខណ្ឌ , លោកមេបញ្ជាការកងរាជ​អាវុធ​ហត្ថខណ្ឌ, លោកនាយករដ្ឋបាលខណ្ឌ, លោកប្រធានសាធារណៈការខណ្ឌ ​និងលោក លោកស្រីចៅសង្កាត់ទាំង១១ និងលោកនាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង១១៕ អត្ថបទ៖កុម្ភៈ

អាជ្ញាធរខណ្ឌឬស្សីកែវ ឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់ និងល្បែងអាប៉ោង ឃាត់ខ្លួនមនុស្ស៤នាក់ ដកហូតមាន់១៦ក្បាល និងរថយន្តម៉ូតូ

2022/06/15 12:16:11 am        1860
ភ្នំពេញ ៖ ក្រោយទទួលបានព័ត៌មាន និងសេចក្ដីរាយការណ៍ច្បាស់ការពីទីតាំង​សង្វៀន​ជល់មាន់ និង ល្បែងអាប៉ោងដ៏ធំមួយកន្លែង កំពុងតែជុំគ្នាលេងយ៉ាង​អានាធិបតេយ្យ​ ត្រូវបានកម្លាំង​គណៈបញ្ជការ​ឯក​ភាពខណ្ឌឬស្សីកែវ ដាក់កម្លាំងធ្មក់ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ដកហូតមាន់ចំនួន ១៦ក្បាល សម្ភារៈល្បែងអាប៉ោង សម្ភារៈសម្រាប់ជល់មាន់ រថយន្តចំនួន០២គ្រឿង​ ម៉ូតូកង់បីឥណ្ឌា ចំនួន២គ្រឿង​ និងម៉ូតូចំនួន ០៩គ្រឿង។ប្រតិបត្តិការនេះ បញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ​ចុះឆ្មក់បង្ក្រាបទីតាំងសង្វៀនជល់មាន់ និងល្បែងស៊ីសងអាប៉ោង ធ្វើឡើងនៅវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅដីឡូ ផ្លូវ៩៨ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។លោក ឯក ឃុនដឿន អភិបាលខណ្ឌបានឲ្យដឹងថា មុនឈានដល់ការចុះឆ្មក់​បង្ក្រាប​ទីតាំងនេះ​បានសម្រេច​ ដោយទទួលបានសេចក្ដីរាយការណ៍ និងព័ត៌មានច្បាស់ការ រួចហើយបានចាត់​កម្លាំង​ចុះច្បាមស្រាវជ្រាវ ​កំណត់ទីតាំងបាន ឡោមព័ន្ធចុះបង្ក្រាប់តែម្ដង។លោកអភិបាល បានបញ្ជាក់ថា ក្រោយប្រតិបត្តិការទីតាំង​រោង​ជល់មាន់នេះ​ដែល​ធ្វើពីដែក​ប្រក​ស័ង្កសី ​គឺឲ្យកម្លាំងរុះរើចេញឲ្យអស់មិនឲ្យកើតមានឡើងវិញឡើយ។ក្រោយពេល​បញ្ចប់ប្រតិបត្តិការទាំងមនុស្ស និង​វត្ថុតាងត្រូវបាន​កម្លាំង​នាំយកទៅ​អធិការនគរបាល​ខណ្ឌឬស្សីកែវ ​ដើម្បីបន្តនីតិវិធី៕អត្ថបទ៖ កុម្ភៈ

គោអ្នកភូមិចំនួន ១២ក្បាល បានងាប់ជាបន្តបន្ទាប់ នៅក្នុងការដ្ឋានប្រមូលស្រល់របស់ក្រុមហ៊ុន ហ្វូជីសាន នៅឃុំដាក់ដាំ

2022/06/14 07:02:22 pm        591
មណ្ឌលគិរី៖ សត្វគោរបស់អ្នកភូមិចំនួន១២ក្បាល បានងាប់ជាបន្តបន្ទាប់នៅក្នុងការដ្ឋានប្រមូលស្រល់របស់ក្រុមហ៊ុន ហ្វូជីសាន ដែលមានទីតាំង នៅឃុំ ដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ ។លោក អ៊ុ ណាគ្រី តំណាងរបស់ក្រុមហ៊ុនខាងលើ បានឱ្យដឹងថា សត្វគោមួយហ្វូង​នេះ​តែងតែមកក្នុងការដ្ឋានរាល់ថ្ងៃ វាជាគោរបស់អ្នកភូមិនៅជិតៗនេះ វាតែងមកជ្រកម្លប់ កន្លះម៉ោង វាស៊ីស្មៅវិញហើយ ​មិនដែលមានបញ្ហាអីទេ ​ទើបតែនៅព្រឹកថ្ងៃទី១៤ នេះម៉ោងប្រហែល៦ព្រឹក កម្មករបំរើការក្នុងការដ្ឋានប្រទះឃើញសត្វគោទាំងនោះងាប់ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ច។ សត្វគោទាំង១២ក្បាល ដែលងាប់ត្រូវបានមន្ត្រីជំនាញសន្និដ្ឋានថា ពុលថ្នាំ បច្ចុប្បន្ន សមត្ថកិច្ចកំពុង​ធ្វើការ​ស្រាវជ្រាវ រកមូលហេតុនៃការពុល។ នេះបើយោងតាមការបញ្ជាក់ពី លោក សូ សុវណ្ណ ស្នងការរង នៃស្នងការដ្ឋាននគបាលខេត្តមណ្ឌលគិរី ៕ 

ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៩លើក,ស្លាប់ ៦នាក់,របួស ៦នាក់

2022/06/14 02:26:05 am        308
ភ្នំពេញ៖ របាយការណ៍នគរបាលផ្លូវគោកចេញផ្សាយថា គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០២២នេះ កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សចំនួន ៦នាក់ស្លាប់ និងរងរបួសធ្ងន់ចំនួន ៦នាក់។គ្រោះថ្នាក់ចរាចរណ៍កើតនៅរាជធានី-ខេត្ត ចំនួន ៣ មានដូចជា៖ ខេត្តកំពង់ ចាម ស្លាប់ ១នាក់ , ខេត្តកណ្តាល ស្លាប់ ៤នាក់ និងភ្នំពេញ ស្លាប់ ១នាក់ និងរបួស ៦នាក់៕

នគរបាលធ្វើការបង្ហាញមុខជនសង្ស័យម្នាក់ ដែលជាឈ្មួញជួញដូរអាវុធ ប្រភេទដាវ សាម៉ូរ៉ៃ

2022/06/12 05:25:13 pm        3190
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យម្នាក់ ជាឈ្មួញជួញដូរអាវុធខុសច្បាប់ ប្រភេទដាវ សាម៉ូរ៉ៃ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២នេះ រួចបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធី។ជនសង្ស័យមាន ឈ្មោះ ទីវ ឈុនទី ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ប្រតិបត្តិការនេះ ធ្វើឡើងដោយមានការសម្របសម្រួលពី លោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងលោក វរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ នៅ វេលា ម៉ោង៥ល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចស្ថានីយប្រេងឥន្ធនៈPTTផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីមន្រ្តីជំនាញ បានឲ្យដឹងថា នៅមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ ដោយ​ជនសង្ស័យឈ្មោះ ទីវ ឈុនទី បានផ្សព្វផ្សាយដាក់លក់ដាវសាំម៉ូរ៉ៃ នៅលើគណនីហ្វេសប៊ុក​របស់​ឈ្មោះ Seven Tii និងតាមផេកឈ្មោះ Seven CamboSamoria ក្នុង១ដើមតម្លៃ៥០ដុល្លារ ហើយឲ្យ​អតិថិជន​ដែលចង់ទិញដាវសាំម៉ូរ៉ៃអាចទំនាក់ទំនង តាមទូរសព្ទ័ដៃលេខ ផ្ទាល់ខ្លួនបាន។មន្រ្តីជំនាញ បានបន្តទៀតថា ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ជនសង្ស័យបានយកដាវសាម៉ូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ទៅប្រគល់ឲ្យអតិថិជននៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈPTTផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកដាវសាំម៉ូរ៉ៃ ប្រវែង ៧០សង់ទីម៉ែត្រ ចំនួន ០១ដើម បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួររហូតដល់ វេលាម៉ោង១០ និង ៤០នាទីយប់ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២ ដោយមានការអនុញ្ញាត​ដោយផ្ទាល់​​មាត់តាមរយៈទូរសព្ទ័ដៃពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌបាននាំជនសង្ស័យឈ្មោះ ទីវ ឈុនទី ដោយសហការ​ជាមួយ​សមត្ថកិច្ចប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងទំពុន២ និងមានការអនុញ្ញាតពីម្ចាស់ផ្ទះជួល​ផងនោះ បានធ្វើការ​ឆែកឆេរ​បន្ទប់ស្នាក់នៅរបស់ជនសង្ស័យបន្ទប់លេខ១០៧ ផ្ទះជួលលេខ៣៧០ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹង ទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅចំពោះមុខជនសង្ស័យ រកឃើញវត្ថុតាំងដាវសាម៉ូរ៉ៃចំនួន ១៩០ដើមបន្ថែមទៀត៕ អត្ថបទ៖ កុម្ភះ

បុរសម្នាក់បើកបររថយន្តចុចទូរស័ព្ទបណ្ដើរ រ៉េចង្កូតបុកបង្កាន់ដៃស្ពានព្រះមុន្នីវង្សចាស់

2022/06/12 01:51:58 am        1044
ភ្នំពេញ៖ បុរសម្នាក់ម្ចាស់រថយន្តតាក់ស៉ី កំពុងបើកបររថយន្តបណ្ដើរចុចទូរស័ព្ទបណ្ដើរ បានរ៉េចង្កូតបុកបង្កាន់ដៃស្ពាន តែសំណាងល្អមិនបណ្ដាលឲ្យរថយន្តធ្លាក់ចុះក្នុងទន្លេ។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចលើស្ពានអាកាសព្រះមុន្នីវង្សចាស់ មូលដ្ឋានសង្កាត់ទន្លេបាសាក ខណ្ឌចំកាមន។តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ជាអ្នករត់តាក់ស៉ី បានបើករថយន្តម៉ាកស៉ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AS-1795ធ្វើដំណើរក្នុងទិសដៅពីច្បាអំពៅឡើងមកក្បាលថ្នល់ ខណៈឡើងស្ពានដល់ជាងពាក់កណ្ដាលស្ពាន ពែលកំពុងបើករថយន្ត នោះម្ចាស់បានចុចទូរស័ព្ទបណ្ដើរ ខ្វះការប្រុងប្រយ័ត្ន រ៉េចង្កូតរថយន្តបុកបង្កាន់ដៃស្ពានចង់ជ្រុលធ្លាក់ពីលើស្ពានចូលទន្លេ។ក្រោយពេលកើតកម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះទៅជួយអន្តគមន៍និងជួយសម្រួលចរាចរណ៍ជៀសវាងបង្កការកក់ស្ទះចរាចរណ៍ផងដែរ៕អត្ថបទ៖ កុម្ភៈ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់រំសេវកែច្នៃ នៅមុខស្នាក់ការគណបក្ស ប្រជាជនកម្ពុជានៅសៀមរាប

2022/06/09 02:45:52 am        1557
សៀមរាប៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់រំសេវកែច្នៃ នៅមុខស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ខេត្តសៀមរាប កាលពីយប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃបិទបញ្ចប់នៃយុទ្ធនាការរឃោសនាបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ បានធ្វើ ឡើងកាលពី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។ករណីបំផ្ទុះនេះ មិនបណ្តាលឲ្យមានអ្នករងរបួស និងខូចខាតទ្រព្យសម្បត្តិនោះទេ។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១៖ ឈ្មោះ សេង សុកន អាយុ ១៨ឆ្នាំ នៅប្រទេសថៃ ស្នាក់នៅផ្ទះជួលសង្កាត់ថ្វាយដង្គំ និងទី២៖ ឈ្មោះ រ៉ន ដារ៉ុង អាយុ២០ឆ្នាំ ជាសិស្សរៀនជួសជុលម៉ូតូ ស្រុកកំណើតនៅស្រុកសូត្រនិគម ខេត្តសៀមរាប ស្នាក់នៅផ្ទះជួលក្នុងភូមិសាលាកម្រើក សង្កាត់សាលាកម្រើក ក្រុងសៀមរាប៕

សត្វគោចំនួន ៨ក្បាលរបស់ពលរដ្ឋនៅភូមិសាមឃួយ ត្រូវបានរន្ទះបាញ់ងាប់

2022/06/04 11:07:48 pm        6062
ស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី៣ ខែមិថុនា ២០២២ម្សិលមិញនេះ ភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានផ្គររន្ទះ បានបាញ់ត្រូវសត្វគោរបស់ប្រជាពរដ្ឋនៅក្នុងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ងាប់ជិត១០ក្បាល។ប្រជាពករដ្ឋជាម្ចាស់គោ បានឲ្យដឹងថា នៅវេលាម៉ោងជិត៤ រសៀលមានធ្លាក់ភ្ញៀងយ៉ាងខ្លាំង​ដោយ​លាយឡំ​ជាមួយផ្គរន្ទះជាច្រើនផង ក្រោយពីមេឃបានរាំងភ្លៀង​ពួកគត់​បានចេញ​ទៅ​មើលគោ​ដែលប្រលែងឱ្យស៊ីស្មៅនៅខាងក្រោយភូមិ ក៏បានឃើញសត្វគោងាប់គរជើងជិត ១០ក្បាល។ប្រជាពលរដ្ឋនៅភូមិខាងលើ បានឲ្យដឹងថា ចំណោមសត្វគោដែលត្រូវរន្ទះបាញ់ងាប់​នោះ មានគោ​លោក​មេភូមិចំនួន៧ក្បាល ​និង​គោ​អ្នក​ភូមិ​មួយក្បាល។ជាមួយគ្នានេះ អាជ្ញាធរ​បាន​អំពាវនាវដល់​ប្រជាពល​ដែល​មាន​សត្វគោ​ ក្របី​ គួរ​ត្រូវ​ធ្វើរោង​ ឬ​ក្រោល​សម្រាប់ថែទាំឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យមានការបាត់បង់ដោយគ្រោះធម្មជាតិបែបនេះទៀត៕ អត្ថបទ៖ មាស ផល្លា 

ថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៧លើក ស្លាប់៣នាក់ និងរបួស ៩នាក់

2022/06/02 03:10:42 am        1110
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១ ខែមិថុនានេះ កើតឡើងចំនួន ៧លើក បណ្តាលឲ្យស្លាប់ ៣នាក់ និងរបួស ៩នាក់ (របួសធ្ងន់ ៦នាក់ និងស្រាល ៣នាក់) ។គ្រោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី-ខេត្ត ចំនួន ៦ មានដូចជា៖ ខេត្តបាត់ដំបងរបួស ១នាក់ , មណ្ឌលគីរី របួស ២នាក់ , ភ្នំពេញ របួស ៤នាក់ , ព្រៃវែង ស្លាប់ ១នាក់ , ស្វាយរៀង ស្លាប់ ១នាក់ និងខេត្តតាកែវ ស្លាប់ ១នាក់ និងរបួស ២នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
11/05/2026 08:11 PM
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
11/05/2026 07:11 PM
កម្ពុជា-កូរ៉េ ចុះMOU លើវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform
11/05/2026 07:11 PM
[UPDATE] ជើងហោះហើរ នៅទូទាំងអឺរ៉ុប រងការគំរាមកំហែងដោយ​​គ្រាប់បែកជាលើកទី២ ក្នុងសប្តាហ៍នេះ
11/05/2026 06:11 PM
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមានផែនការបណ្តុះកូនឈើបន្ថែម១៩ម៉ឺនដើម សម្រាប់ចែកជូនពលរដ្ឋដោ​​យ​​ឥ​​​ត​​គិតថ្លៃ​​
11/05/2026 06:11 PM
​AOT ចុះសង្កេតការណ៍ នៅតំបន់អូរភ្លុកដំរី ជាទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់របស់ថៃ
11/05/2026 06:11 PM
វៀតណាម៖ កិច្ចសហប្រតិបត្តិការយោធា រវាងចិន និងឡាវ គួរតែរួមចំណែកដល់ស្ថិរភាព ក្នុងតំបន់
11/05/2026 06:11 PM
កូរ៉េខាងត្បូងនឹងបញ្ជូនបេសកកម្មយោធា ដើម្បីជួយឱ្យ​ច្រកសមុទ្រ Hormuz នៅតែបើកចំហ
11/05/2026 06:11 PM
វិស័យស្វាយចន្ទីត្រូវការទុនបង្វិល ២០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក
11/05/2026 05:11 PM
ក្រុមគ្រូពេទ្យខែ្មរ-បារាំង នឹងផ្តល់ជូនការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
11/05/2026 05:11 PM