ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

សន្តិសុខ និង សង្គម

បីថ្ងៃបុណ្យចូលឆ្នាំខ្មែរ ៖ ស្លាប់ ២៧នាក់ និងរបួស ៨០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

2022/04/18 03:19:43 pm        1114
ភ្នំពេញ៖ របាយការណ៍បូកសរុបរយៈពេល ៣ថ្ងៃ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា មនុស្សចំនួន ២៧នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់-ស្រាលចំនួន ៨០នាក់ ដោយក្នុងរងរបួសធ្ងន់ចំនួន ៥៩នាក់ និងរបួសស្រាលចំនួន ២១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២៕

កម្ពុជារកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ចំនួន ១២នាក់ ករណីឆ្លងក្នុងសហគមន៍ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/16 06:43:54 pm        931
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១២នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ១៩នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦.០៤៤នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៧៥១នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។

ចូលឆ្នាំថ្ងៃទី១ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៨លើក បណ្តាលឲ្យស្លាប់៣នាក់ របួស១៥នាក់

2022/04/15 01:50:28 am        1228
ភ្នំពេញ៖ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវ នឹង ថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២២ នេះ គិតត្រឹមម៉ោង ៤ រសៀល គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣នាក់ និងរងរបួសចំនួន ១៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១២នាក់ និង របួសស្រាលចំនួន ៣នាក់។គ្តោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី ខេត្ត ចំនួន ៧ មានដូចជាៈ ខេត្តបន្ទាយមានជ័យ ស្លាប់ ២នាក់ , ខេត្តបាត់ដំបង របួស ១នាក់ , ខេត្តកណ្តាល របួស ២នាក់ , ភ្នំពេញ របួស ៤នាក់ , ខេត្តស្ទឹងត្រែង របួស ២នាក់ ,ខេត្តស្វាយរៀង ស្លាប់ ១នាក់ និងរបួស ៣នាក់ និងខេត្តតាកែវ របួស ៣នាក់៕

កម្ពុជារកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ចំនួន ១៨នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/13 06:48:46 pm        523
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១៨នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ២៣នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១៣​ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥.៩៩៨នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៦៨៩នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។

ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រៀមកម្លាំងជំនាញ ដើម្បីអន្តរាគមន៍នៅពេលមានគ្រោះអគ្គិភ័យកើតឡើង

2022/04/13 05:15:41 pm        724
ដើម្បីទទួលបានព័ត៌មានថ្មីៗ រហ័ស សូមចុច Join Channel Telegram BTV Newsភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានត្រៀមរួចជាស្រេច ២៤ម៉ោង/២៤ម៉ោង ដើម្បីចេញអន្តរាគមន៍ជួយពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលា នៅពេលមានអគ្គិភ័យកើតមានឡើងជាយថាហេតុ។ទំនាក់ទំនងលេខទាន់ហេតុការណ៍: ៦៦៦ឬទំនាក់ទំនងលេខទូរសព្ទមន្ត្រីប្រចាំការថ្ងៃចូលឆ្នាំ ១៤-១៦ មេសា ២០២២ ដូចភ្ជាប់ជូនខាងក្រោម !!!សូមបងប្អូនប្រជាពលរដ្ឋ ពិនិត្យឱ្យបានច្បាស់លាស់ភ្លើងធូប ទៀន ភ្លើងអគ្គិសនីផ្សេងៗទៀត មុននឹងចាកចេញពីផ្ទះ !!!សូមធ្វើដំណើរកំសាន្តប្រកបដោយសុខសុវត្ថិភាព !!!

ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ បានត្រៀមកម្លាំងជិត​ ២០០នាក់​ និងរថយន្តពន្លត់អគ្គិភ័យជិត​ ៣០គ្រឿង ដេីម្បីជួយអន្តរាគមន៍អំឡុងពិធីបុណ្យចូលឆ្នាំ

2022/04/12 09:36:26 pm        64
ភ្នំពេញ​៖​ ដោយអនុវត្តតាមបទបញ្ជា​ និងការណែនាំរបស់​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី១២ ខែមេសា​ ឆ្នាំ២០២២​ លោកវរ:សេនីយ៍ឯក​ ព្រហ្ម យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​​ បានប្រជុំកម្លាំង​ ស្តីពី ការផ្សព្វផ្សាយផែនការ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ​ ដល់លោកនាយរងការិយាល័យ​-នាយផ្នែក​នាយរងផ្នែក​ និងមន្ត្រីជំនាញ​ ត្រូវយកចិត្តទុកដាក់ខ្ពស់​ ក្នុងការដឹកនាំកម្លាំង​ ដេីម្បីអនុវត្តការងារឱ្យបានល្អ​ ធានាឱ្យបាននូវសន្តិសុខ​ សណ្តាប់ធ្នាប់​ល្អ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​ ទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងរៀបចំកម្លាំងឱ្យបានល្អ​ ដូចជាការស្លៀកពាក់ឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវ​ កាត់សក់ខ្លី​ ជាពិសេសអនុវត្តឱ្យបាននូវសម្តី​ កាយវិការឱ្យបានសមរម្យ​ នៅពេលបំពេញតួនាទីភារកិច្ច​។ ដោយ​នៅក្នុងនោះដែរ​ លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានថ្លែងថា​ កម្លាំងជំនាញរបស់យេីង​ បានបែងចែកជាច្រេីនគោលដៅ​ សម្រាប់អន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលដែលមានហេតុការណ៍គ្រោះអគ្គិភ័យកេីតឡេីង។ ជាពិសេស​ទៅទៀតនោះ​ យេីងបានបែងចែករថយន្តពន្លត់អគ្គិភ័យនៅគោលដៅតាមខណ្ឌទាំង១៤​ ដោយនៅក្នុងមួយខណ្ឌ​ យេីងមានរថយន្តពន្លត់អគ្គិភ័យចំ​នួន​ ៣គ្រឿង​ សម្រាប់ចេញជួយអន្តរាគមន៍បឋម​ជាមុន។​ ក្នុងករណីដែលទីតាំងកេីតហេតុខាងលេី​ មានស្ថានភាពឆេះខ្លាំង​ ត្រូវការជំនាញ​នោះ​ គឺយេីងនឹងបញ្ចេញរថយន្តពន្លត់អគ្គិភ័យនៅការិយាល័យ​ ក៏ដូចជាតាមបណ្តាលខណ្ឌទាំង១៤​ ចេញជួយអន្តរាគមន៍ផងដែរ។ ថ្លែងនៅក្នុងឱកាសនោះលោកវរសេនីឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ក៏បានផ្ដាំផ្ញើដល់កងកម្លាំងចំណុះការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យទាំងអស់ ត្រូវតែបន្តអនុវត្តនូវវិធានការរបស់រដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលទាំងអស់គ្នា គឺ ៣កុំ ៣ការពារ ទាំងអស់គ្នា៕អត្ថបទ៖ កុម្ភៈ

កម្ពុជារកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ចំនួន ១៧នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/12 06:53:15 pm        418
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១៧នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ២៧នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥.៩៨០នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៦៦៦នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។

កម្ពុជារកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ចំនួន ១៦នាក់ សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/11 06:50:41 pm        403
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១៦នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ២១នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៥.៩៦៣នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៦៣៩នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។

មនុស្ស៤នាក់ស្លាប់និង២នាក់របួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកទ្រាំងខេត្តតាកែវ

2022/04/11 12:07:01 pm        3442
តាកែវ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្ត និងរថយន្តបញ្ច្រាសទិសគ្នា បានបណ្ដាលឱ្យមនុស្ស៤នាក់បានស្លាប់ និងមួយចំនួនទៀតបានរងរបួស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១១ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១រំលងអាធ្រាត​នៅចំណុចភូមិជ្រេ ឃុំជីខ្មា ស្រុកទ្រាំងខេត្តតាកែវ លើផ្លូវជាតិលេខ២ចន្លោះគីឡូម៉ែត្រ៩៤-៩៥។លោក សៅ ចាន់សំណាង ប្រធានការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាល​ខេត្តតាកែវ​ បានឱ្យដឹងថា គ្រោះថ្នាក់នេះ បណ្ដាលអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់​ដាយ​ពណ៌ស​ពាក់ស្លាកលេខតាកែវ 3A-3211 បើកបរដោយឈ្មោះ រត់ សត្យា ភេទប្រុសអាយុ ១៨ឆ្នាំ​មុខរបរ​បើកបររថយន្តរស់នៅភូមិប្រសុង ឃុំតាភេមស្រុកត្រាំកក់ ខេត្តតាកែវបានស្លាប់ នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរ២នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ រីឯម្នាក់ទៀតបានស្លាប់ពេលយកទៅមន្ទីរពេទ្យ និងមានអ្នករបួសធ្ងន់ចំនួន២នាក់។បើតាមលោកប្រធានការរិយាល័យចរាចរណ៍ជើងគោកខេត្ត ​រថយន្តហ៊ីយ៉ាន់ដាយ​ដឹកទានេះ​បើកបរ​ពី​ទិសត្បូង​ទៅជើង​លុះមកដល់​កន្លែង​កើត​ហេតុក៏បានជ្រុល​ចង្កូត​«ប្រហែលងងុយដេក» ទៅ​បុក​រថយន្ដ​មួយគ្រឿងម៉ាកFUSO​ពណ៌សពាក់ស្លាកលេខតាកែវ ​3A- 1188 បណ្ដាលឲ្យអ្នកបើកបរ​រថយន្ត​និងអ្នករួមដំណើររងរបួសធ្ងន់។បច្ចុប្បន្ន​សាកសព​ត្រូវ​បាន​បញ្ជូន​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ រីឯមធ្យោបាយ​ពាក់ព័ន្ធ​ត្រូវបាន​យក​មករក្សាទុក​នៅ​អធិការដ្ឋាន​នគរបាលស្រុកទ្រាំង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

នគរបាលពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ខណៈពិធីបុណ្យចូលឆ្នាំថ្មីជិតមកដល់

2022/04/09 07:18:59 pm        1025
ភ្នំពេញ៖ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជិតចូលមកដល់ឆាប់ៗនេះ សមត្ថកិច្ចរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់ ជួយសម្រួលចរាចរណ៍ និងពង្រឹងការអនុវត្តច្បាប់ នៅពេលពលរដ្ឋចេញពីភ្នំពេញ ទៅស្រុកំណើត ឬតំបន់កំសាន្តផ្សេងៗ ។នៅថ្ងៃទី០៩ ខែមេសានេះ ឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួល ផែនការងារចរាចរណ៍ បានប្រាប់BTVថា តាមការផែនការ នគរបាលរាជធានីភ្នំពេញ នឹងធ្វើការ​អនុវត្តយ៉ាងតឹងរឹងចំពោះច្បាប់ចរាចរណ៍ផ្លូវគោក ​មុនពិធីបុណ្យចូលឆ្នាំថ្មី ​ប្រពៃណីជាតិ ជិតចូល​មកដល់ឆាប់ៗនេះ ​ខណៈពលរដ្ឋចេញពីភ្នំពេញទៅស្រុកំណើត ​ឬតំបន់កម្សាន្តផ្សេងៗ។ឧត្ដមសេនីយ៍ទោ បានបន្តថា ​គ្រប់ច្រកចេញតាមផ្លូវជាតិទាំង៦ ​របស់រាជធានីភ្នំពេញ ត្រូវបានត្រួត ពិនិត្យទាំងចេញពីរាជធានីភ្នំពេញ ​ក៏ដូចជាចូលមករាជធានីពេញវិញ ហើយបើសិនជាប្រជាពលរដ្ឋ មិន គោរពច្បាប់និងវិធានសុខាភិបាល សមត្ថកិច្ចនឹងផាកពិន័យតាមផ្លូវច្បាប់។កន្លងទៅថ្មីៗនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ​បានធ្វើការអំពាវនាវ និងណែនាំ​ដល់ប្រជាពលរដ្ឋ ​ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ​ឱ្យ​គោរពច្បាប់​ចរាចរណ៍​សំដៅ​កាត់​បន្ថយ​គ្រោះ ​ថ្នាក់ចរាចរណ៍​ ក្នុង​ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​ពិសេសគឺត្រូវពាក់មួកសុវត្ថិភាព​ជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត​ មិនត្រូវបើកបរលើសល្បឿនកំណត់ មិនត្រូវ​បើកបរ​ក្រោមឥទ្ធិពល ​នៃគ្រឿងស្រវឹង​ គោរព​សញ្ញាចរាចរណ៍ ​និងកុំផ្ទុកអ្នកដំណើរ ឬទំនិញ​លើស​ច្បាប់កំណត់៕អត្ថបទ៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទឹកឡើងក្នុងបឹង Tanganyika បានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅភាគខាងកើតកុងហ្គោ
08/12/2026 09:08 PM
ពលរដ្ឋព័រតូរីកូស្វែងរកទឹក ស្របពេលគ្រោះរាំងស្ងួត បង្កការរឹតត្បិតការបែងចែកទឹកប្រើប្រាស់ប្រចាំថ្ងៃ
08/12/2026 09:08 PM
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ត្រូវបានចោទប្រកាន់ផ្លូវការ ជុំវិញ​យុទ្ធនាការការពារច្បាប់​អាជ្ញាសឹក
08/12/2026 08:08 PM
ដាណឺម៉ាកនឹងចាត់វិធានការតាម​ព្រំដែន បើលំហូរ​អន្តោប្រវេសន៍នៅតែបន្តមាន​ពីដែន​ដី​ Ceuta របស់​អេស្ប៉ាញ
08/12/2026 08:08 PM
ផេះពីបន្ទុះភ្នំភ្លើង Etna នាំឲ្យបិទអាកាសយានដ្ឋានអ៊ីតាលី និងបង្អាក់រដូវកាលដើរកម្សាន្ត
08/12/2026 08:08 PM
មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ បំពេញទស្សនកិច្ចទៅកាន់អ៊ីរ៉ាក់ ដើម្បីពិភាក្សាលើផែនការរំសាយអាវុធក្រុមប្រដាប់អាវុធ
08/12/2026 08:08 PM
IEA កាត់បន្ថយការព្យាករតម្រូវការប្រេងឆ្នាំ ២០២៦ម្តងទៀត ស្របពេលច្រកសមុទ្រ Hormuz នៅតែបិទ
08/12/2026 08:08 PM
យន្តហោះ C919 របស់ចិន ធ្វើការហោះហើរពាណិជ្ជកម្មអន្តរជាតិជាលើកដំបូង
08/12/2026 08:08 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនបាន​ពិភាក្សាអំពីការបន្តបទឈប់បាញ់ទេ​ ​
08/12/2026 08:08 PM
ការវាយប្រហារយានដ្រូនអ៊ុយក្រែន បង្កការខូចខាត ស្លាប់មនុស្សនៅទីក្រុង Novorossiysk របស់រុស្ស៊ី
08/12/2026 08:08 PM