ជនជាតិឥណ្ឌូនេស៊ី ២១នាក់ ពាក់ព័ន្ធនឹងការលួចឆ្លងដែន ស្នាក់នៅ និងធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញពីកម្ពុជា
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ

សន្តិសុខ និង សង្គម

អាជ្ញាធរខណ្ឌឬស្សីកែវ ចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៊ីសង ជល់មាន់អនឡាញ

2022/04/22 08:39:45 pm        511
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានឆ្មក់ចុះបង្ក្រាប ហាងកាហ្វេបង្កប់ល្បែងស៊ីសង ជល់មាន់អនឡាញ និងឃាត់ខ្លួនមនុស្សម្នាក់ដែលជាម្ចាស់ទីតាំង ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។ប្រតិបត្តិការនេះ បានធ្វើឡើងនៅវេលាម៉ោង១១និង២០នាទី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៅចំណុចល្វែង តាមបណ្ដោយផ្លូវជាតិលេខ៥ ជិតស្តុបផ្សារតូច ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។តាមប្រភពពីមន្រ្តីជំនាញ បានឲ្យដឹងថា ក្រោយទួលបានព័ត៌មាន និងសេចក្ដីរាយការ ហើយ​មាន​ការ​អនុញ្ញាតពីលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឬស្សីកែវ បានចាត់​ឲ្យ​មន្ត្រីជំនាញ​នៃ​គណៈបញ្ជាការឯកភាពខណ្ឌ ​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​ រហូតឆ្មក់​ចុះបង្ក្រាបជាក់ស្ដែងតែម្ដង ដោយ​ដកហូត​ទូរទស្សន៍ ​សម្ភារៈសម្រាប់ ​ចាក់​បញ្ចាំង​ល្បែងស៊ីសង​អនឡាញនេះ។ក្រោយប្រតិបត្តិការកម្លាំងបានឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់​ជាបុរសនាំខ្លួន​ទៅ​នគរបាលប៉ុស្តិ៍ទួល​សង្កែទី១ ដើម្បីសួនាំនិងចាត់ការតាមនីតិវិធី។ ចំណែកអ្នកលេង និងផឹកកាហ្វេជាង ១០នាក់​ត្រូវបាន​អាជ្ញាធរ​ធ្វើការ​អប់រំ​និងឲ្យត្រឡប់​ទៅផ្ទះវិញ៕ អត្ថបទ៖ កុម្ភះ

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ អស់​ជា​ច្រើន​ខ្នង​ផ្ទះ​ នៅសង្កាត់​ជ្រោយ​ចង្វារ​ ទាំងព្រឹកព្រលឹម

2022/04/22 05:02:51 pm        423
ភ្នំពេញ​៖​ អគ្គិភ័យបានឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង​ផ្ទះ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋទាំងព្រឹកព្រលឹម។ ហេតុការណ៍​​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា​៤និង៤០នាទី​ព្រឹក​ ថ្ងៃ​ទី​២២​ ខែ​មេសា​ ឆ្នាំ​២០២២​ នៅ​ផ្លូវ​មាត់​ទន្លេ​ ខាង​ជើង​គល់​ស្ពាន​ជ្រោយចង្វា​ ភូមិ​ដើម​មៀន​ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌ​ជ្រោយ​ចង្វារ​ រាជធានីភ្នំពេញ​ ។ យោងតាមតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះ បានប្រាប់អោយដឹងថា​ មុន​កើត​ហេតុ​ ក្នុង​គ្រួសារ​គាត់​មាន​សមាជិក​០៤នាក់​ កំពុង​គេង​លង់​លក់​ ក៏​លឺ​សំឡេង​ផ្ទុះ​ ទើប​ភ្ញាក់​មកឃើញភ្លើង​ឆេះ​ដល់​ពូក​ក្នុង​បន្ទប់​គេង​ក្បែរខ្លួន​បាត់ទៅហើយ។ ភ្លាមៗ​ពួក​គាត់​បាន​ដាស់​សមាជិក​គ្រួសារនាំគ្នា​រត់​ចេញ​ពី​ផ្ទះ​ និង​ស្រែក​ឆោឡោ​ផ្អើល​ប្រជាពលរដ្ឋ​ក្បែរ​ខាង​អោយ​ភ្ញាក់​ពី​ដំណេក​។ ប្រភព​ដដែល​បន្តទៀត​ថា​ ដោយ​សារ​តែ​ភ្លើង​ឆេះ​ក្នុង​ផ្ទះ​ខ្លាំង​រហូត​ទប់​ទល់​លែង​ឈ្នះ​ ទើប​​បណ្តាល​ឲ្យ​ឆ្លង​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិត​ខាង​លឿន មាន​អ្នក​ខ្លះ​រត់​ចេញ​ពី​ផ្ទះ​សឹងតែ​មិនទាន់​ និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​អន្តរាគមន៍​ភ្លាមៗ​ផងដែរ​។ ក្នុង​ករណី​ហេតុការណ៍​នេះ​ដែ​រ​ អគ្គិភ័យបានឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​០៤ខ្នង​ផ្ទះ​ទាំង​ស្រុង​ និង​ឆ្លង​រាលដាល​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋអស់​០១ខ្នង​ផ្ទះ​ ។ ភាគ​ច្រើន​ជាប្រភេទ​ផ្ទះ​ឈើ​ ប្រកស័ង្កសី​ និងប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​០៨គ្រឿង​ ទើបអាចអាចគ្រប់គ្រងស្ថានការណ៍បាន។ ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ​ផងដែរ​ សមត្ថកិច្ច​មិន​ទាន់​ អាច​បញ្ជាក់​បាន​ថា​បង្ក​ឡើង​ដោយ​មូលហេតុ​អ្វីអោយ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ​៕ អត្ថបទ៖ កុម្ភះ  

នគរបាល២នាក់ត្រូវក្រុមជួញដូរគ្រឿងញៀនបាញ់ស្លាប់ក្នុងប្រតិបត្តិការបង្រ្កាបនៅស្រុកអង្គស្នួល

2022/04/21 06:00:56 pm        446
កណ្ដាល ៖ នគរបាលចំនួន២នាក់បានបាត់បង់ជីវិតក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនក្នុងស្រុកអង្គស្នួល ដោយត្រូវក្រុមជួញដូរគ្រឿងញៀនបាញ់ពេលសម្រុកចូលទៅចាប់ខ្លួនពួកគេ។លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានប្រាប់ទូរទស្សន៍ BTV news នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា ប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀននៅស្រុកអង្គស្នួល គឺបានបាត់បង់ជីវិតមន្ដ្រីនគរបាលចំនួន២រូប ហើយជនដៃដល់ម្នាក់ត្រូវបានចាប់ខ្លួន និងបក្ខពួកគេម្នាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ។លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ជនដៃដល់មិនស្លាប់ទេ គ្រាន់តែរបួសធ្ងន់ ឯបក្ខពួកគេម្នាក់ទៀតដែលចាប់ខ្លួនបានមិនមានរបួសអ្វីធ្ងន់ធ្ងរទេ ខណៈនេះកម្លាំងជំនាញកំពុងឆែកឆេរនៅតំបន់ប្រតិបត្តិការ។សូមជម្រាបជូនថា កាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលប៉ុស្តិ៍ទួលព្រេជ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ខេត្តកណ្តាល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀននៅផ្ទះទៀមមួយកន្លែង ក្នុងភូមិចន្ទ្រាថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ក្រោយពីបានស្រាវជ្រាវ និងទទួលបានព័ត៌មាន ប៉ុន្តែនៅពេលកម្លាំងសមត្ថកិច្ចធ្វើការឡោមព័ទ្ធទីតាំងដែលក្រុមជនសង្ស័យកំពុងលាក់ខ្លួននោះ មានជនដៃដល់ម្នាក់បានបើកការបាញ់ប្រហារមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យកម្លាំងសមត្ថកិច្ច២រូបបានត្រូវគ្រាប់កាំភ្លើង និងស្លាប់ក្នុងរង្វង់ប្រតិបត្តិការ។ ភ្លាមៗសមត្ថកិច្ចក៏បានព្យាយាមបង្ក្រាបក្រុមជនសង្ស័យដោយប្រើសិទ្ធស្វ័យការពារ ទើបចាប់ខ្លួនបានជនដៃដល់ជាខ្មាន់កាំភ្លើងបានម្នាក់ និងបក្ខពួកគេម្នាក់។មន្ត្រីនគរបាលដែលបាត់បង់ជីវិតក្នុងប្រតិបត្តិការនេះមាន លោក ជុច សុភា ជានាយនគរបាលប៉ុស្តិ៍ទួលព្រិច និងលោក រីម សុផាន់ណា ជានាយរងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។ ដោយឡែកក្រុមជនសង្ស័យដែលចាប់ខ្លួនបានមានឈ្មោះ ធីម ឌឿន អាយុ២៣ឆ្នាំ ជាមុខសញ្ញាចាស់ដែលសកម្មជួញដូរគ្រឿងញៀន និងម្នាក់ទៀតឈ្មោះ ថេង ធឿន អាយុ១៦ ឆ្នាំ ក្នុងរង្វង់ប្រតិបត្តិការនេះដែរសមត្ថកិច្ចបានដកហូតកាំភ្លើងខ្លីមួយដើម និងវត្ថុតាងមួយចំនួនទៀត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ថ្ងៃនេះគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៥លើក,ស្លាប់ ៣នាក់,របួស ៧នាក់

2022/04/21 12:17:38 am        747
ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២០ ខែ មេសា នេះ គ្រោះថ្នាក់ថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣នាក់ និងរងរបួស ៧នាក់ ក្នុងនោះរងរបួសធ្ងន់ ២នាក់ និងស្រាល ៥នាក់។គ្រោះថ្នាក់ចរាចរណ៍ កើតនៅលើរាជធានី-ខេត្ត ចំនួន ៤ មានដូចជាៈ ខេត្តកណ្តាល របួស ២នាក់ , ភ្នំពេញ ស្លាប់ ១នាក់,សៀមរាប ស្លាប់ ១នាក់ និងរបួស ២នាក់ និងខេត្ត ព្រះសីហនុ ស្លាប់ ១នាក់ និងរបួស ៣នាក់៕

នៅថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៥លើក បណ្តាលឲ្យស្លាប់២នាក់,របួស ៩នាក់

2022/04/19 08:08:34 pm        296
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ កើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លាប់ និងរបួសចំនួន ៩នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន ៤នាក់ និងរបួសស្រាលចំនួន ៥នាក់។ គ្រោះថ្នាក់ចរាចរណ៍កើតនៅរាជធានី ខេត្តចំនួន៤ មានដូចជា៖ ខេត្តក្រចេះ ស្លាប់១នាក់ និងរបួស ៤នាក់ , ភ្នំពេញ ស្លាប់ ១នាក់ និងរបួស ២នាក់ , សៀមរាប របួស ១នាក់ និងខេត្តស្វាយរៀង របួស២នាក់៕

សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់

2022/04/19 01:43:14 pm        30407
ឧត្តរមានជ័យ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានបំបែកសំណុំរឿង លើករណីឃាតកម្មរំលោភសម្លាប់នៅសង្កាត់អូរស្មាច់ ​ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ រហូតដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់។ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសំរោង សហការជាមួយ​និង​កម្លាំង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៨ ខែមេសា ម្សិលមិញនេះ បានដឹកនាំចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿង លើករណីឃាតកម្មរំលោភសម្លាប់ នៅចំណុចសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឈានដល់ការ​ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់។ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ទី១. ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មាន​ទីលំនៅ​ភូមិអូពក សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ទី២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ទី៣.ឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ជនសង្ស័យទាំង ៣នាក់ បានឆ្លើយសារភាពថា ពួកគេទាំង ៣នាក់ ពិតជាបានធ្វើសកម្មភាព លប​ស្ទាក់​ចាប់​ជនរងគ្រោះនៅតាមផ្លូវ ដើម្បីយកទៅរំលោភបូក រួចហើយវាយសម្លាប់ និង​បោះចូល​ទៅក្នុងទឹកអូរខាងត្បូងភូមិ ពិតប្រាកដមែន ។គួរបញ្ជាក់ថា ករណីរំលោភសម្លាប់នេះ កាលពីថ្ងៃទី១៥ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣:០០នាទី ​នៅចំណុចមាត់អូរខាងត្បូងភូមិ ស្ថិតក្នុងភូមិចំការចេក ​សង្កាត់អូរស្មាច់ ​ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីរំលោភ​សម្លាប់ ដែលបង្កឡើង​ដោយ​ជនសង្ស័យ​មិនស្គាល់​អត្តសញ្ញាណ​ បានធ្វើសកម្មភាពចាប់ជនរងគ្រោះ ​មាន​ទីលំនៅ​រស់នៅភូមិកើតហេតុខាងលើ ។បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់​ ត្រូវបាន​ឃាត់​ខ្លួន​នាំ​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តឧត្តរមានជ័យ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​តាម​នីតិវិធី​ ៕អត្ថបទ៖ ឃិនសារិទ្ធ

ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្តាលឲ្យស្លាប់ ៩នាក់ និងរបួសចំនួន ១៣នាក់

2022/04/19 12:13:04 am        946
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ កើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សចំនួន ៩នាក់ស្លាប់ និងរងរបួសចំនួន ១៣ ក្នុងនោះរបួសធ្ងន់ចំនួន ៧នាក់ និងរងរបួសស្រាយចំនួន ៦នាក់។គ្រោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី-ខេត្ត ចំនួន ៧ មានដូចជា៖ ខេត្តកំពង់ចាម ស្លាប់ ១នាក់ , កណ្តាល របួស ៧នាក់ , ភ្នំពេញ របួស ១នាក់ , ព្រះវិហារ ស្លាប់ ១នាក់ និងរបួស ១នាក់ , ព្រៃវែង ស្លាប់ ៣នាក់ និងរបួស ១នាក់ , ពោធិសាត់ ស្លាប់ ២នាក់ និងរបួស ២នាក់ និងខេត្តតាកែវ ស្លាប់ ១នាក់ និងរបួស ១នាក់៕

បីថ្ងៃបុណ្យចូលឆ្នាំខ្មែរ ៖ ស្លាប់ ២៧នាក់ និងរបួស ៨០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

2022/04/18 03:19:43 pm        1191
ភ្នំពេញ៖ របាយការណ៍បូកសរុបរយៈពេល ៣ថ្ងៃ របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា មនុស្សចំនួន ២៧នាក់ បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់-ស្រាលចំនួន ៨០នាក់ ដោយក្នុងរងរបួសធ្ងន់ចំនួន ៥៩នាក់ និងរបួសស្រាលចំនួន ២១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២៕

កម្ពុជារកឃើញអ្នកឆ្លងថ្មីកូវីដ-១៩ចំនួន ១២នាក់ ករណីឆ្លងក្នុងសហគមន៍ និងគ្មានករណីស្លាប់ថ្មីទេ

2022/04/16 06:43:54 pm        971
ភ្នំពេញ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១២នាក់ (PCR) សុទ្ធតែជាប្រភេទអូមីក្រុង ឆ្លងក្នុងសហគមន៍,ជាសះស្បើយចំនួន ១៩នាក់ និងគ្មានករណីស្លាប់ថ្មីទេ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ។គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦.០៤៤នាក់ ,ជាសះស្បើយសរុបចំនួន ១៣២.៧៥១នាក់ និងករណីស្លាប់សរុបចំនួន ៣.០៥៥នាក់។

ចូលឆ្នាំថ្ងៃទី១ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៨លើក បណ្តាលឲ្យស្លាប់៣នាក់ របួស១៥នាក់

2022/04/15 01:50:28 am        1253
ភ្នំពេញ៖ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវ នឹង ថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២២ នេះ គិតត្រឹមម៉ោង ៤ រសៀល គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣នាក់ និងរងរបួសចំនួន ១៥នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១២នាក់ និង របួសស្រាលចំនួន ៣នាក់។គ្តោះថ្នាក់ចរាចរណ៍កើតនៅលើរាជធានី ខេត្ត ចំនួន ៧ មានដូចជាៈ ខេត្តបន្ទាយមានជ័យ ស្លាប់ ២នាក់ , ខេត្តបាត់ដំបង របួស ១នាក់ , ខេត្តកណ្តាល របួស ២នាក់ , ភ្នំពេញ របួស ៤នាក់ , ខេត្តស្ទឹងត្រែង របួស ២នាក់ ,ខេត្តស្វាយរៀង ស្លាប់ ១នាក់ និងរបួស ៣នាក់ និងខេត្តតាកែវ របួស ៣នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកជំនាញសេដ្ឋកិច្ច៖ វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេច នឹង​ជួយ​បើក​ទីផ្សារ​ពីរ​ច្រក​សម្រាប់​កសិករ
11/07/2026 10:11 AM
ក្រុមអាជីវករ៖ ការគាំទ្រផលិតផលក្នុងស្រុក គឺ​ជា​កម្លាំង​ចលករ​រុញ​ច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់​តែ​រឹងមាំ
11/07/2026 09:11 AM
ក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ​ចុះពិនិត្យដំណើរការជួសជុល និងកែលម្អសាលារៀន ៤ទីតាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ
11/07/2026 09:11 AM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ឆ្ពោះទៅខួបទំនាក់ទំនងការទូត លើកទី៦០
11/07/2026 09:11 AM
CWEA បន្តគាំទ្រភាពជោគជ័យអាជីវកម្មដែលមានស្ត្រីជាម្ចាស់ ដើម្បីរួមចំណែកជួយជំរុញសេដ្ឋកិច្ចជាតិ
11/06/2026 09:11 PM
តំណាង FASMEC ជំរុញឱ្យ SMEs ដែលប្រើបច្ចេកវិទ្យាឌីជីថល ចូលរួមក្នុងភូមិហ្រ្វង់កូហ្វូនី ជំរុញតភ្ជាប់ SMEs ទៅកាន់អន្តរជាតិ
11/06/2026 07:11 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
11/06/2026 07:11 PM
ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុក ពិព័រណ៍ផលិតផលខ្មែរ ជាឱកាសបង្ហាញសក្ដានុពលសេដ្ឋកិច្ចកម្ពុជា
11/06/2026 06:11 PM
មីយ៉ាន់ម៉ាគ្រោងរៀបចំការបោះឆ្នោតបំពេញ​អាសនៈ​ នៅខែមេសា រួមទាំងតំបន់មានជម្លោះផង​ដែរ
11/06/2026 06:11 PM
លោក Zelenskyy៖ អ៊ុយក្រែនត្រូវសម្របនឹងនយោបាយថ្មីរបស់​អាមេរិក និងដោះស្រាយប្រព័ន្ធ​ការពារដែនអាកាស
11/06/2026 06:11 PM