ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
តំណាងអយ្យការចោទប្រកាន់ស្ដ្រីជេរប្រមាថកងទ័ព ចំនួន២បទល្មើស គឺបទធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ
នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បន្តចុះបង្ក្រាបទីតាំងឈ្មោះ «ដារ៉ា៧២» ពាក់ព័ន្ធករណីសង្ស័យបង្កប់សកម្មភាពកេងប្រវ័ញ្ចផ្លូវភេទលើអនីតិជន
នគរបាលរាជធានីបង្ហាញមុខក្រុមទំនើង ៣២នាក់ពាក់ព័ន្ធបទល្មើស ៦ករណីផ្សេងគ្នា

សន្តិសុខ និង សង្គម

រថយន្ត​ដឹក​ស៊ីម៉ងត៍ ​ទម្ងន់​១៥​តោន ​បួង​ចង្កូត​គេច​ពី​ម៉ូតូ​វ៉ាជែង​ បណ្ដាល​ឲ្យ​​ក្រឡាប់​ផ្ងារជើង​

2021/04/27 09:59:58 am        385
ភ្នំពេញ​៖ រថយន្ត ដឹក​ស៊ីម៉ងត៍​ទម្ងន់​១៥​តោន ​មួយគ្រឿង ​បើក​គេច​ចេញពី​ម៉ូតូ​មួយ​គ្រឿង ​ដែល​វ៉ា​ជែង​ហើយ​ដួល​នៅ​ខាងមុខ ​​អ្នក​បើក​រថយន្ត​បួង​ចង្កូត​គេច ​បណ្ដាល​អោយ​ក្រឡាប់​ផ្ងារជើង នៅ​កណ្តាលផ្លូវ ​តែ​សំណាងល្អ​មិន​បណ្តាល​ឱ្យ​មនុស្ស​រង​របួស​ធ្ងន់ធ្ងរ​ក្នុង​ហេតុការណ៍​នេះ ​។ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៣០​នាទី ព្រឹក​ថ្ងៃទី​២២ ​ខែ​មិនា ឆ្នាំ​២០២១ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅ​ភូមិ​បាក់​ខែង សង្កាត់​បាក់​ខែង ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។តាម​ប្រភពព័ត៌មាន​ នៅ​កន្លែងកើតហេតុ ​បាន​ប្រាប់​ឱ្យដឹងថា​ នៅ​មុនពេល​កើតហេតុ គេ​ឃើញ បុរស​ម្នាក់ ​បើក​រថយន្ត​ម៉ាក់​ហ៊ីយ៉ាន់ដាយ ដឹក​ស៊ីម៉ងត៍​ធន់ធំ ពណ៌​ស ​ពាក់ស្លាក​លេខ កំពត​3A-0914 បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦ ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ពេល​មកដល់​ចំណុច​កើតហេតុ ​ស្រាប់​តែ​មាន​ម៉ូតូ​មួយគ្រឿង ​បើក​វ៉ា​ជែង​ បណ្តាល​រអិល​ផ្លូវ​ដួល​នៅ​ពីមុខ​ ទើប​អ្នក​បើក​រថយន្ត​បួង​ចង្កូត​គេច​ទៅ​ស្តាំ​ដៃ​ជ្រុល​ប្រុង​ទៅ​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ ​ក៏បាន​ទាញ​ចង្កូត​មក​ឆ្វេង​ដៃ​វិញ ​បណ្តាលឱ្យ​រថយន្ត​ប្រ​ឡាប់ ​ផ្ងារជើង​ម្ខាង​ នៅ​កណ្តាលផ្លូវ​តែម្តង ​ភ្លាមៗ​អ្នកបើកបរ ​បាន​លូន​ចេញពី​ក្នុង​រថយន្ត ដោយមាន​របួសស្រាល​តែប៉ុណ្ណោះ​។តាម​អ្នកបើកបរ បានឱ្យដឹងថា ​នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​ដឹក​ស៊ីម៉ងត៍​ ចំនួន​១៥​តោន ​ មកពី​រោងចក្រ​នៅ​ខេត្តកំពត​ យកទៅដាក់​នៅ​ការដ្ឋាន ​នៅ​ព្រែក​ពោធិ៍ ​ពេលធ្វើ​ដំណើរ​តាមផ្លូវ​ មកដល់​ចំណុច​កើតហេតុ ស្រាប់​តែ​មាន​ម៉ូតូ​វ៉ា​ជែង​ ហើយ​ដួល​នៅ​ខាងមុខ​រថយន្ត​គាត់​តែម្តង​ តែបើ​គាត់​មិន​ទាញ​ចង្កូត​គេច​ច្បាស់ ​ជា​កិន​អ្នកបើកបរ ​ម៉ូតូ​ដួល​នោះ​ស្លាប់ ​ជាមិនខាន ដូច្នេះ​ក៏​សុខចិត្ត​បួង​ចង្កូត​គេច​។ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មកដល់​ចំណុច​កើតហេតុ​ រួច​ឱ្យ​ម្ចាស់​រថយន្ត​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ​ដោយសារ​ពុំ​បង្ក​ឱ្យ​មនុស្ស​រង​របួស ឬ ​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​នោះទេ​៕អត្ថបទ៖ កុ​ម្ភះ​

ឃាត់ខ្លួន​មុខសញ្ញា ​មេ​ខ្យល់​នាំចូល​ជនជាតិវៀតណាម​ ខុសច្បាប់​មកកម្ពុជា​៣នាក់​​បន្ថែមទៀត​ ​នៅស្រុកបូរីជលសារ

2021/04/27 09:59:58 am        44
តាកែវ ៖ កំលាំងជំនាញ ​អធិការដ្ឋាននគរបាល ស្រុក ចុះល្បាតមូលដ្ឋាន ​បាន​ឃាត់ខ្លួន​មុខ​សញ្ញា មេខ្យល់​ នាំចូល ជនជាតិវៀតណាម ខុសច្បាប់ ​មកកម្ពុជា ចំនួន ០៣នាក់ បន្ថែម ទៀត ។ជនសង្ស័យទាំង៣នាក់​នេះ ទី១ ឈ្មោះ សាំង លុច ភេទ ប្រុស អាយុ ២៣ឆ្នាំ  រស់នៅ ភូមិ កំពង់ ក្រសាំង ឃុំកំពង់ក្រសាំង  ស្រុកបូរីជលសារ ខេត្ត តាកែវ  ។​ទី២ ឈ្មោះ ហួត សុខរ៉ាវី អាយុ ២២ឆ្នាំ ភេទ​ ប្រុស រស់នៅ ភូមិ កំពង់​ក្រសាំង ឃុំកំពង់​ក្រសាំង ស្រុកបូរី​ជលសារ ខេត្ត តាកែវ និង​ទី ៣ ឈ្មោះ ឡា ឆានី ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅ ភូមិ ថ្មី បីដុំ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្ត តាកែវ ឃាត់ ខ្លួន ​បាន  នៅ​ចំណុច ភូមិ សាស្ត្រ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្ត តាកែវ ។ក្រោយ ពី ឃាត់ខ្លួន​មុនសញ្ញា​នាំចូលជនជាតិ វៀតណាម ខុសច្បាប់ ​មកកម្ពុជា កម្លាំង ជំនាញ អធិការ​ ដ្ឋាននគរបាល ស្រុក បូរីជលសារ សហការជាមួយ​ កម្លាំងជំនាញស្នងការ ដ្ឋាន​នគរបាល​ ខេត្តតាកែវ បានកសាងសំណុំរឿងតាមនិតិវិធី ៕

ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ​ថ្កោលទោស​ចំពោះ​អ្នកធ្វើ​ឲ្យ​កុមារ​កំព្រា​ម្នាក់​ស្លាប់

2021/04/27 09:59:58 am        1737
ភ្នំពេញ ៖ គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​ នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​ (​ក​.​ជ​.​ក​.) បាន​ថ្កោលទោស ជនសង្ស័យ​ពីររូប ​ដែល​បាន​ប្រើប្រាស់​អាវុធ​បាញ់​សត្វ ​បណ្តាល​ឲ្យ​បាត់បង់​អាយុជីវិត​ក្មេងប្រុស​កំព្រា​ស្លូត ត្រង់​ម្នាក់ ដែល​កំពុង​ស្នាក់នៅ​ក្នុង​មណ្ឌល​អង្គការ​សង្គ្រោះ​ជន​អស់សង្ឃឹម ​នៅ​ខណ្ឌ​កំពូល ​រាជធានី​ភ្នំពេញ ​កាលពីពេល​ថ្មីៗ​នេះ​។យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ ​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ ​នៅ​ថ្ងៃទី​១១​ ខែមីនា នេះ ​បាន​លើក​ឡើងថា​ គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ ក៏​ដូចជា​សាធារណជន​ទូទៅ «​ពិតជា​មាន​ក្តី​រន្ធត់ តក់ស្លុត​ឥតឧបមា ​និង​មានការ​អាណិត​អាសូ​រយ៉ា​ង​ក្រៃលែង ចំពោះ ​កុមារកំព្រា​ដ៏​កំសត់​ម្នាក់ ​ដែល​បាន​ទទួល​រងគ្រោះ​បាត់បង់​ជីវិត​យ៉ាង​អាណោច​អាធ័ម សោកសៅ ​និង​ខ្លោច ផ្សារ​បំផុត ដោយ​ទង្វើ​ខ្វះ​ការប្រុងប្រយ័ត្ន ​ដែល​ជនសង្ស័យ​ពីរ​នាក់ ​បាន​ប្រើប្រាស់​អាវុធ​ជា​ឧបករណ៍​កម្សាន្ត និង​បានធ្វើការ​ថ្កោលទោស​ចំពោះ​ទង្វើ​មិន​ទទួល​ខុស​ត្រូវ​របស់​ជន​សង្ស័យ​ទាំងពីរ ​ដែល​បណ្តាល​ឲ្យ​បាត់ បង់ជីវិត​ក្មេង​ប្រុស​កំព្រា​ស្លូតត្រង់​មួយរូប​។សេចក្ដីថ្លែងការណ៍ បាន​បញ្ជាក់ថា ​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ​ នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ បាន​ថ្លែង​កោតសរសើរ ចំពោះ​សមត្ថកិច្ច​ជំនាញ និង​តុលាការ ​ដែល​បាន​ចាត់វិធានការ​យ៉ាង​ក្តៅ ​គគុក ​និង​ទាន់​ពេលវេលា​ ចំពោះ​ករណី​ស្លាប់​បាត់​បង់ជីវិត​កុមារា សារឿន ប៊ុន​ថា ​អាយុ​១៤​ឆ្នាំ ជា​សិស្ស ​នៃ អនុវិទ្យាល័យ​បែក​ចាន​ ស្នាក់នៅ​អង្គការ​សង្គ្រោះ​ជន​​រស់​សង្ឃឹម ដែល​ករណីនេះ បាន​កើតឡើង​នៅក្នុង ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃទី​០៦ ​ខែមីនា នេះ ​ហើយ​ជាមួយ​គ្នានេះដែរ កម្លាំង​សមត្ថកិច្ច ក៏បាន ​ឃាត់ខ្លួន​ជនសង្ស័យ​ពីររូប ​ព្រមទាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។យ៉ាងណាក៏ដោយ ពាក់ព័ន្ធ​នឹង​ករណី​នេះដែរ ​គណៈកម្មការ​ការពារ​កុមារ​ថ្នាក់ជាតិ នៃ​ក្រុមប្រឹក្សា ជាតិ​កម្ពុជា​ដើម្បី​កុមារ ​ក៏បាន​អំពាវនាវ និង​សំណូមពរ​ដល់​ស្ថាប័ន​តុលាការ ​បន្តធ្វើ​ការស៊ើបអង្កេត និង​ផ្ដន្ទាទោស​កម្រិត​អតិបរមា (​ស្ថាន​ទម្ងន់​ទោស​លើ​ជនសង្ស័យ ដោយ​គ្មាន​ការលើកលែង​) ដើម្បី​កុំ​ឲ្យ​ទង្វើ​បែប ​នេះ​កើតមាន​ក្នុង​សង្គម​ខ្មែរ​បន្តទៀត​៕​អត្ថបទ​៖ បាន ចក់ ​

មនុស្ស​ ៣​នាក់​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​វី​យែ​ន​ប្រទេស​អូទ្រីស​

2021/04/27 09:59:58 am        58
​អូទ្រីស៖ មនុស្ស ៣​នាក់​ត្រូវ​បាន​សម្លាប់​ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ជា​ច្រើន​នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ នៅ​កណ្ដាល​ទីក្រុង​វី​យែ​ន​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ ហើយ​យ៉ាង​ហោច​ណាស់​ខ្មាន់​វាយ​ប្រហារ​ម្នាក់​នៅតែ​បន្ត​រត់​គេ​ខ្លួន ​បន្ទាប់ពី​អ្វី​ដែល​អធិការបតី​អូទ្រីស​លោក Sebastian Kurz បាន​ថា​ជា​ “ការ​វាយ​ប្រហារ​ភេរវកម្ម​គួរ​ឲ្យ​ស្អប់ខ្ពើម​”។​​អូទ្រីស៖ មនុស្ស ៣​នាក់​ត្រូវ​បាន​សម្លាប់​ បន្ទាប់ពី​ខ្មាន់កាំភ្លើង​ជា​ច្រើន​នាក់​បាន​បើក​ការ​បាញ់​ប្រហារ​ នៅ​កណ្ដាល​ទីក្រុង​វី​យែ​ន​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ ហើយ​យ៉ាង​ហោច​ណាស់​ខ្មាន់​វាយ​ប្រហារ​ម្នាក់​នៅតែ​បន្ត​រត់​គេ​ខ្លួន ​បន្ទាប់ពី​អ្វី​ដែល​អធិការបតី​អូទ្រីស​លោក Sebastian Kurz បាន​ថា​ជា​ “ការ​វាយ​ប្រហារ​ភេរវកម្ម​គួរ​ឲ្យ​ស្អប់ខ្ពើម​”។​អត្ថបទ៖ សុខ​មាន

បុណ្យអុំទូក​បី​ថ្ងៃ ៖ ស្លាប់ ១៩​នាក់ និង​របួស ៥៣​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​

2021/04/27 09:59:58 am        50
​ភ្នំពេញ៖ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃទី​៣០–៣១ ខែ​តុលា ដល់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន ៣៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស ចំនួន ៧២​នាក់ ក្នុង​នោះ ស្លាប់ ​១៩​នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន ៥៣​នាក់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​បាន​បន្តថា បើ​ប្រៀបធៀប​នឹង​រយៈពេល​បី​ថ្ងៃ​ដូចគ្នា នៃ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩ អ្នកស្លាប់​កើន​ចំនួន ៩​នាក់ (១៩​នាក់​លើ​១០​នាក់​) របួស​ថយ ២៤​នាក់ (៥៣​លើ​៧៧​នាក់​)​៕​

សេវាកម្ម​ដឹកជញ្ជូន​ទំនិញ ​តាម​ផ្លូវ​គោក​នៅ​កម្ពុជា ចាប់​ផ្តើម​ងើបឡើង

2021/04/27 09:59:58 am        47
​​ភ្នំពេញ៖ ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា ថ្លែងថា វិស័យ​សេវាកម្ម​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​គោក នៅ​ប្រទេស​កម្ពុជា ដែល​បាន​ធ្លាក់​ចុះ​ដោយសារ​កា​ររ​រឹត​បន្តឹង​ការ​ឆ្លងកាត់​ព្រំដែន ដើម្បី​ទប់ទល់​នឹង​ការ​រាលដាល​ជំងឺ​កូ​វីដ ១៩ បាន​ចាប់​ផ្តើម​ងើបឡើង​វិញ ក្នុង​រង្វង់ ១០% ទៅ ១៥% នៃ​ការ​នាំចូល​វត្ថុធាតុដើម បម្រើ​ឲ្យ​វិស័យ​រោងចក្រ សហគ្រាស និង​នាំចេញ​ផលិតផល​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។​​លោក​ឧកញ៉ា ស៊ិន ច​ន្ធី ប្រធាន​សមាគម​ភស្តុភារ​កម្ម​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​វិស័យ​នៃ​ការដឹកជញ្ជូន នៅ​ថ្ងៃទី០២ ខែ​វិច្ឆិកា ឆ្នាំ២០២០ ស្ថិត​នៅក្នុង​ការរីក​រា​ល​ដាល​ដោយសារ​ជំងឺ​កូ​វីដ ១៩ នេះ ការ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស បាន​ធ្លាក់ចុះ​ស្ទើរ​ស្មើ​សូន្យ ហើយ​ការ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង​ផ្លូវគោក ក៏បាន​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​លោក​ឧកញ៉ា បន្ត​ថា ដោយមាន​កា​រប​ន្ទូ​បន្ថយ និង​រៀបចំ​ឱ្យមាន​ការដឹកជញ្ជូន​ឆ្លងកាត់​ឡើងវិញ របស់​រាជរដ្ឋាភិបាល​កម្ពុជា ការដឹកជញ្ជូន​តាមផ្លូវ​គោក​បាន​ងើបឡើង​រង្វង់ ១០% ទៅ ១៥%​។ លោក​ឧកញ៉ា សង្ឃឹមថា ការដឹកជញ្ជូន​នេះ នឹងមាន​កំណើន​កើនឡើង​វិញ​ជា​បន្តបន្ទាប់​ទៀត បន្ទាប់ពី​ស្ថានភាព​ជំងឺ​កូ​វីដ​–១៩ បាន​ធូរស្រាល និង​ត្រឡប់​មល​វិញ​ជា​ប្រក្រតី​ផងដែរ​។​​​សូម​បញ្ជាក់ថា ក្នុងពេល​ថ្មីៗ​នេះ ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ម បានរៀបចំ​គម្រោង​ស្តីពី ការធ្វើឱ្យ​ប្រសើរ​ឡើង នូវ​ច្រកទ្វារព្រំដែន​អន្តរជាតិ បាវិត​-​ម៉ុក​បៃ​, ប៉ោយប៉ែត​-​អារញ្ញ ប្រាថេត​, ស្ទឹង​បត់​-​បាន​ណង​អៀន និង​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប ដើម្បី​បម្រើ​ដល់​ការផ្លាស់ប្តូរ​ទំនិញ និង​នាំចេញ​-​នាំចូល ឲ្យ​បាន​ទាន់ពេលវេលា​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដុត​កម្ទេច​ចោល​នូវ​សាច់​គ្រួច​ខុសច្បាប់​ជាង​២​តោន​ដែល​នាំចូល​ពី​ប្រទេស​វៀតណាម​

2021/04/27 09:59:58 am        49
​ភ្នំពេញ៖ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​មន្ត្រី​កាំ​កុង ត្រូល​បាន​ធ្វើការ​គ្នា​ដុត​កម្ទេច​ចោល​នៅ​សាច់​គ្រួច​ខុសច្បាប់​ដែល​នាំ​មកពី​ប្រទេស​វៀតណាម​លក់​នៅ​កម្ពុជា​ប្រមាណ​ជាង​ពីរ​តោន ក្រោយពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​ប៉ុន្មាន​ម៉ោង​ក្រោយមក​។​​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ​បាន​ឲ្យ​ដឹង​ថា តាម​អនុសាសន៍​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត ​នេ​ត សាវឿន​ អគ្គស្នងការ​នគរ​បាល​ជាតិ និង​ក្រោម​ការបញ្ជា​ផ្ទាល់​របស់ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​ផ្អែក​តាម​ការស្រាវជ្រាវ​ស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ នៅវេលា​ម៉ោង​៥​និង​២០​នាទី​ទៀបភ្លឺ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រោម​ការ សម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បា​នប​ង្រា្ក​ប ករណី​នាំចូល​សាច់សត្វ​គ្រួច​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ប្រទេស​វៀតណាម ដឹក​តាម​រថយន្ត​កូរ៉េ ១​គ្រឿង​ម៉ាក​HYUNDIA ស្លាក​លេខ 3E 5868 នៅ​ចំណុច​ផ្លូវ ជា សុផារ៉ា សង្កាត់​ទួល​សង្កែ ខ​ណ្ឋ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​ក្រោយពី​ការត្រួតពិនិត្យ​សមត្ថកិច្ច​ចម្រុះ បាន​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​សាច់សត្វ​គ្រួច​គ្មាន​ច្បាប់​អនុញ្ញាតិ ប្រមាណ​ជាង​២​តោន​កន្លះ​។​ចំពោះ​វត្ថុតាង​ទាំងអស់​ខាងលើ លោក​ព្រះរាជអាជ្ញារង ខាំ សុ​ផា​រី បានសម្រេច​ឲ្យ​ដកហូត​រក្សា​ទុកជា​បណ្ដោះអាសន្ន និង​យក​សាច់សត្វ​ក្រូច គ្មាន​ច្បាប់​អនុញ្ញាតិ​ទៅ​ដុតបំផ្លាញ​ចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក និង​បាន​នាំខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន 01​នាក់មក​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី​៕

ជនជាតិចិន​ បង្កគ្រោះថ្នាក់ចរាចរណ៍ ​បើករត់គេចសមត្ថកិច្ច ឆែក​ឃើញគ្រឿងញៀន ជាច្រើនគីឡូ

2021/04/27 09:59:58 am        40
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ​បើករថយន្តសេរីទំនើបបង្កគ្រោះថ្នាក់ចរាចរណ៍​ បុក រ៉ឺម៉កកង់បី ឥណ្ឌាក្រឡាប់​ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ ​បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង​ ០១និង៣០នាទី ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ ចំណុច​ស្តុបរោង កុនលុច្ស ស្ថិតតាមបណ្តោយមហាវិថីព្រះនរោត្តម ​កែងផ្លូវលេខ១៥៤ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើត​ហេតុ គេបាន​ឃើញ​បុរសម្នាក់ និង​ ស្ត្រីម្នាក់បានបើករ៉ឺម៉កកង់បី ​ឥណ្ឌា ពណ៌ក្រហម ​ពាក់ស្លាកលេខ ​ព្រៃវែង ​១M-១៥៧៤ ធ្វើ​ដំណើរ តាមបណ្ដោយមហាវិថីព្រះនរោត្តម ​ទិសដៅពីកើតទៅលិច ​បានឈប់រងចាំស្តុប ខណៈពេល​នោះ ក៏ស្រាប់តែមាន រថយន្តមួយគ្រឿងម៉ាក​ លុច្ស ស៊ីស RX350 ពណ៌ខ្មៅ ពាក់​ស្លាកលេខ ២AW-៤៣៣២ បើកបរដោយបុរសជនជាតិម្នាក់ បាន​ធ្វើដំណើរមកពីក្រោយបុកពេញ​ទំហឹង ​អូសរ៉ឺម៉កកង់បី​ ជាច្រើនម៉ែត្របណ្ដាលឲ្យក្រឡាប់រងរបួសធ្ងន់ ​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយរថយន្តបង្ក​ បានព្យាយាមបើករត់គេចរហូតដល់ផ្សារតាប៉ាង​ ផ្លូវលេខ១៣៦ ទើបត្រូវបាន​ប្រជាពលរដ្ឋដេញ​ ឃាត់​បានែម្តង និង វ៉ៃម្នាក់​មួយ​ដៃ​មួយ​ជើង ​ទើបបណ្ដាលឲ្យរងរបួសបែកមាត់។ផ្ដើមឡើង​ដោយ​ករណី​គ្រោះថ្នាក់ចរាចរណ៍​ និង​ឈានដល់ធ្វើការឃាត់ឆែកឆេរ​ឃើញ​គ្រឿងញៀន​ដោយ​ចៃដន្យ ​ ជាង១០គីឡូ ​នេះដោយសារតែជនជាតិចិនធ្វើការបើកបររថយន្តលុច្សស៊ីស RX 350 ស្លាកលេខ​ក្លែងក្លាយ ​ ហើយ រថយន្ត​ទំនង​ជា​អត់ពន្ធ បើសិន​ជា​ជនជាតិចិន​មិន​បង្កគ្រោះ​ថ្នាក់ចរាចរណ៍ទេ ​ គ្រឿងញៀនជា​ច្រើន​គីឡូនេះ​ ក៏មិនអាចឃាត់បានដែរ ៕

តម្រូវការ​ប្រព័ន្ធ​បច្ចេកវិទ្យា​ មាន​កាន់តែខ្លាំង​ ក្នុង​ការធ្វើ​ពាណិជ្ជកម្ម ​នៅ​កម្ពុជា

2021/04/27 09:59:58 am        38
ភ្នំពេញ ៖ ​អ្នកជំនាញ​ប្រព័ន្ធ​បច្ចេកវិទ្យា ​លើកឡើងថា​ ប្រព័ន្ធ​បច្ចេកវិទ្យា ​ដើរតួនាទី​កាន់តែ​សំខាន់ ក្នុង​ការ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម ​អាជីវកម្ម ​ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​, ​កាន់តែ​ងាយស្រួល រហ័ស និង​មាន​តម្រូវការ​កាន់​តែខ្លាំង​ឡើងៗ ​ជាពិសេស​ស្ថិត​ នៅក្នុង​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​–១៩ នេះ​។លោក ទុយ ហុង ស្ថាបនិក និង​គ្រប់គ្រង​គម្រោង Localize បាន​ថ្លែង​លើកឡើង​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភ្នាក់ងារ អ្នកយកព័ត៌មាន BTV ​ស្តីពី​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​ថ្ងៃទី ​២៦ ខែ តុលា ឆ្នាំ​២០២០ នេះ​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ វិស័យ​បច្ចេកវិទ្យា នឹង​ជួយ​ជំរុញ​សេដ្ឋកិច្ច ដែល​ជួយ​វិស័យ​ឯកជន ធ្វើ​អាជីវកម្ម ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ​ព្រោះ​ប្រព័ន្ធ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើរតួនាទី​កាន់តែ​សំខាន់ ងាយ ស្រួល​ និង​រហ័ស ក្នុង​ការ​ជួយ​សម្រួល​កា​រងា​រ​ទាំង​ក្នុង​ស្ថាប័នរដ្ឋ និង​ឯកជន​ ជាក់ស្តែង​ស្ថិតនៅក្នុង​ការរីក​រាល​ដាល ​នៃ​ផល ប៉ះពាល់​ជំងឺ​កូ​វីដ​–១៩ នេះ​។ជុំវិញ​និង​ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ និស្សិត​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​បុគ្គលិក​ក្រុមហ៊ុន Localize លើកឡើង​ស្រដៀង​គ្នា​ថា ​តាម​ការមើលឃើញ ​ជាពិសេស​នៅក្នុង​ដំណាក់កាល​ជំងឺ​កូ​វីដ ១៩ នេះ ការប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ ក្នុង​អាជីវកម្ម ដូចជា​ ការ​បញ្ជាទិញ ​ការ​កុម្ម៉ង់ និង​ការ​ផ្តល់សេវា​ផ្សេងៗ ដែល​ជួយ​បន្ថយ​ទាំង​ពេលវេលា ថវិកា ​និង​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ជាដើម​។សូមបញ្ជាក់ថា ​៖ គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​) កាល​ពីពេល​ថ្មីៗ​នេះ បាន​បើក​កិច្ចប្រជុំ ស្តីពី​សេចក្តីព្រាង​គោលនយោបាយ​ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឆ្នាំ​២០២០–២០៣០ ក្នុងនោះ​គណៈ​កម្មាធិការ​បាន​កំណត់ គោលបំណង​ទី​១ គឺ​ការ​កសាង និង​ពង្រឹង​ធនធានមនុស្ស​ឱ្យបាន​គ្រប់គ្រាន់ ទាំង​បរិមាណ គុណភាព និង​សមាសភាព​, ទី​២ ផ្តល់​លទ្ធភាព​ដល់​សកម្មភាព​ស្រាវជ្រាវ និង​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ប្រសិទ្ធ និង​កសាង ប្រព័ន្ធ​អេកូ​នវានុវត្តន៍​ប្រកបដោយ​បរិ​យា​ប័ន្ន ទី​៣៖ ពង្រឹង​ស្ថាប័ន យន្តការ​ស្ថាប័ន និង​ក្របខ័ណ្ឌគតិយុត្តិ​ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សម្រាប់​គាំទ្រ​ប្រព័ន្ធ​អេកូ​នវានុវត្តន៍​ជាតិ ដើម្បី​ធ្វើជា​មូលដ្ឋាន​នៃ​ការអភិវឌ្ឍ​វិស័យ ឯកជន និង​រដ្ឋ ឱ្យ​បាន​ប្រកបដោយ​ជីវភាព និង​គោលបំណង​ទី​៤ ការបណ្តុះ​សង្គម​ឱ្យ​មាន​វប្បធម៌ ប្រកបដោយ​បរិ​យា​ប័ន្ន ដោយ​ការ​កសាង​ទំនុក​ចិត្ត​សាធារណៈ​លើ​ផលិតផល និង​សេវា​បច្ចេកវិទ្យា​ជាតិ ​និង​ការ​ពេញចិត្ត​ទៅលើ​លទ្ធផល​នៃ​ការខិតខំ​ និង​ការ​វិ​និ យោគ​លើ​ការ​អភិវឌ្ឍ ក៏ដូចជា​ទៅលើ​ការកែទម្រង់​អភិបាលកិច្ច​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​នេះ ៕អត្ថបទ​៖ សុន រ៉ា​ឌី

នគរបាល​បង្ហាញមុខ​ ក្រុមចោរ​ ០៧​នាក់ ​ដែល​តែងតែ​ធ្វើ​សកម្មភាព​លួច​សម្ភារៈ​ក្នុង​រថយន្ត​ពេល​រាត្រី​

2021/04/27 09:59:58 am        37
ភ្នំពេញ៖ ជនសង្ស័យ ចំនួន​៧​នាក់ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កំ​​រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើ​សន្និសីទ​បង្ហាញមុខ ពាក់ព័ន្ធ​ករណី​លួច​បើកទ្វារ​រថយន្ត​របស់​អ្នកដំណើរ​នៅពេល​យប់ ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​។​​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ​២០២០ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចំនួន​ ០៧​នាក់ ដែល​ពាក់ព័ន្ធ​ករណី​លួច​បើកទ្វារ​រថយន្ត​របស់​អ្នកដំណើរ​នៅពេល​យប់ ដើម្បី​លួច​យក​ទ្រព្យសម្បត្តិ​។​​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​ បានឱ្យដឹងថា ក្រុម​ជនសង្ស័យ​ទាំង ០​៧​នាក់​នេះ គឺ​បាន​ប្រព្រឹត្តិ​បទល្មើស ដោយ​បើកទ្វារ​រថយន្ត​របស់​អ្នកដំណើរ​នៅពេល​យប់​ព្រលប់ ហើយ​លួច​យក​ទ្រព្យសម្បត្តិ​ក្នុង​រថយន្ត ដែល​មកដល់ពេលនេះ ក្រុម​ជនសង្ស័យ ​បានធ្វើ​សកម្មភាព​លួច​ចំនួន​៥​ករណី​ជា​បន្តបន្ទាប់ ដោយមាន​ជនរងគ្រោះ​បាន​ដាក់​ពាក្យបណ្ដឹង​ជា​ហូរហែ ទើប​កម្លាំង​នគរបាល​ជំនាញ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រហូត​ឈានដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០​៧​នាក់​នេះ​យកមក​សួរនាំ និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៧​នាក់ និង​វត្ថុតាង​ម៉ូតូ​ចំនួន​៧​គ្រឿង​ផងដែរ បន្ទាប់ពី​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​កាលពី​យប់​ថ្ងៃទី​៩ និង​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០​។​​នគរបាល​ព្រហ្មទណ្ឌ ​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​៧​នាក់ មានឈ្មោះ ងី កប ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ មុខរបរ​បើក​រថយន្ត​។ ឈ្មោះ ហ៊ុន​ណាត ប្រុស​អាយុ​៤៥​ឆ្នាំ មុខរបរ​អ្នកសារព័ត៌មាន VBN​។ ឈ្មោះ យិន ធី ហៅ​តឿ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់​ទិញ​ទូរស័ព្ទ​។ ឈ្មោះ​ឆាយ សុផល ហៅ​យ៉ាម៉ា អាយុ​៣៣ ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​។ ឈ្មោះ សំ សិលា​ចិ​ត្រា អាយុ​៤៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប​។ ឈ្មោះ សួង ដែន​ខេត្ត អាយុ​៣៦​ឆ្នាំ មុខរបរ​អ្នកយកព័ត៌មាន​k01 និង​ឈ្មោះ ចែម សំណាង អាយុ​៣៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។​​នគរបាល​បាន​បន្ថែមថា ចំពោះ​ជនសង្ស័យ​ទាំង​៧​នាក់​នេះ​ ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុតាង​ទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្តតាម​នីតិវិធី​ច្បាប់​៕ ​អត្ថបទ​៖ ម៉ឺន កុម្ភៈ​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM
ចៅក្រមសម្រេចឃុំខ្លួនបណ្ដោះអាសន្នស្ដ្រីដែលជេរប្រមាថកងទ័ព
08/14/2026 08:08 PM
អ្នកបើកបាត់​បង់ជីវិត បន្ទាប់​ពី​​ឧទ្ធម្ភាគចក្រធ្លាក់​នៅភាគខាងកើតអាល្លឺម៉ង់
08/14/2026 08:08 PM
មន្ត្រី៖ អាមេរិកចង់ឱ្យលោក Netanyahu ថ្កោលទោសការឡោម​ព័ទ្ធ​របស់​អ្នកតាំងលំនៅ ក្នុងភូមិប៉ាឡេស្ទីន
08/14/2026 08:08 PM
ការលេចធ្លាយឧស្ម័នពុល បណ្ដាល​ឱ្យ​កម្មករយ៉ាងតិច​ ៨នាក់ស្លាប់ នៅរោងចក្រ​រុះរើ​​នាវារបស់​បង់ក្លាដែស
08/14/2026 07:08 PM
រុស្ស៊ីច្រានចោលគំនិតឱ្យ​មាន​បទឈប់បាញ់ នៅសមុទ្រខ្មៅ ក្រោយ​អ៊ុយក្រែន​លើកឡើង​
08/14/2026 07:08 PM
លោក Marcos មើលឃើញលទ្ធភាពមាន​កិច្ចព្រមព្រៀងប្រេង និងឧស្ម័នរួមជាមួយចិន តែ​មិនផ្តល់ពេលវេលាជាក់លាក់​
08/14/2026 07:08 PM
រយៈពេល២ឆ្នាំ បទល្មើសឆ្លងដែនពីវៀតណាម ឡាវ មកកម្ពុជាមាន ១៣៥៥ករណី និងឃាត់ខ្លួនជនល្មើសជាង ២ពាន់នាក់
08/14/2026 07:08 PM
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ដាក់ឱ្យដំណើរការកម្មវិធីរដូវកាលទី៦ ដើម្បីប្រកួតប្រជែងប្រាក់លាន
08/14/2026 07:08 PM