ជន​ជាតិចិន ៣២៣នាក់ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ពាក់​ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)
តុលាការចេញដីការឃុំខ្លួនជនជាតិចិន២នាក់ ជាមេខ្លោងពាក់ព័ន្ធ​ករណី​ឆបោក​ជា​ក្រុម​ដោយ​មាន​ការ​ចាត់​តាំង (Online Scam) ដាក់ពន្ធនាគារ
​ បង្ក្រាបករណី Online Scam ក្នុងបុរីប៉េងហួតច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យជាបរទេសជាង ៨០នាក់
កម្ពុជា បន្តបណ្ដេញចេញជនបរទេសចំនួន ១,០៩០នាក់ទៀត ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ​និងលួចឆ្លងដែនស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់

សន្តិសុខ និង សង្គម

ពលរដ្ឋជប៉ុន នាំគ្នាតវ៉ាដើម្បីសម្ដែងកង្វល់ជុំវិញការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា

2024/04/27 04:37:56 pm        382
ប្រជាជនជប៉ុន ជាច្រើនកាលពីថ្ងៃសុក្រ (២៦ មេសា) បានប្រមូលផ្ដុំគ្នាតវ៉ានៅក្នុងការជួបជុំមួយក្នុងទីក្រុងតូក្យូ ដើម្បីថ្កោលទោសការបង្ហូរសំណល់ទឹកដែលបំពុលដោយនុយក្លេអ៊ែរចូលទៅក្នុងសមុទ្រ។ស្របពេលជុំទីប្រាំនៃការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដៃអ៊ីឈី (Fukushima Daiichi) ដែលបានខូចខាតចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលបានចាប់ផ្តើមនៅថ្ងៃទី១៩ ខែមេសា ហើយនឹងបន្តរហូតដល់ថ្ងៃទី០៧ ខែឧសភា ប្រជាជនជប៉ុន បាននាំគ្នាចេញតវ៉ាតាមដងផ្លូវម្តងទៀតដោយកាន់ផ្ទាំងបដាប្រឆាំងនឹងការបង្ហូរទឹកនេះ។ក្រុមអ្នកតវ៉ាបាននិយាយថា ប្រតិបត្តិកររោងចក្រគឺក្រុមហ៊ុនអគ្គិសនីតូក្យូ (TEPCO) បានបរាជ័យក្នុងការដោះស្រាយវិបត្តិនេះឱ្យបានត្រឹមត្រូវ។ អ្នកស្រុកនៅខេត្ត ហ៊្វូគូស៊ីម៉ា ដែលត្រូវបានផ្លាស់ទីលំនៅដោយសារគ្រោះថ្នាក់នុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា ដ៏មហន្តរាយក៏បានចូលរួមក្នុងការតវ៉ានេះផងដែរ។ពួកគេបានសម្តែងការព្រួយបារម្ភលើការដោះស្រាយរបស់ប្រតិបត្តិករ TEPCO ចំពោះផលវិបាកនៃឧបទ្ទវហេតុនុយក្លេអ៊ែរ ប្រតិបត្តិករ រួមទាំងដំណើរការប្រព្រឹត្តកម្មទឹកកខ្វក់នុយក្លេអ៊ែរ និងការកសាងរោងចក្រនុយក្លេអ៊ែរនោះឡើងវិញ។នៅខែសីហា ឆ្នាំ២០២៣ ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញសំណល់ទឹកនុយក្លេអ៊ែរពីរោងចក្រ ហ៊្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទោះបីជាមានការជំទាស់ម្តងហើយម្តងទៀតពីរដ្ឋាភិបាល និងសហគមន៍ ក្រុមបរិស្ថាន អង្គការមិនមែនរដ្ឋាភិបាល និងចលនាប្រឆាំងនុយក្លេអ៊ែរនៅក្នុងប្រទេសជប៉ុន និងតំបន់ប៉ាស៊ីហ្វិកក៏ដោយ៕

ក្រុមជំនួយព្រមានថា ការវាយលុកជើងគោកលើក្រុងរ៉ាហ្វា នឹងនាំគ្រោះមហន្តរាយដល់មជ្ឈិមបូព៌ា

2024/04/27 04:33:12 pm        376
ប្រធានក្រុមផ្តល់ជំនួយបានព្រមានកាលពីថ្ងៃសុក្រ (២៦ មេសា) ថាការវាយលុកជើងគោកណាមួយរបស់អ៊ីស្រាអែល ទៅលើទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា នឹងបង្កមហន្តរាយដល់ជនស៊ីវិល មិនត្រឹមតែនៅក្នុងតំបន់ហ្កាហ្សាប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងមជ្ឈិមបូព៌ា ដោយនិយាយថាតំបន់នេះកំពុងប្រឈមនឹង «ការរាប់ថយក្រោយនៃជម្លោះកាន់តែធំ»។លោក យ៉ាន អ៊ែរហ្កាឡុង (Jan Egeland) អគ្គលេខាធិការក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស បានប្រាប់សារព័ត៌មានរ៉យទ័រថា ជនស៊ីវិល ១,៣ លាននាក់ដែលកំពុងស្វែងរកការជ្រកកោននៅក្រុង រ៉ាហ្វា រួមទាំងបុគ្គលិករបស់ក្រុមជំនួយរបស់លោកកំពុងរស់នៅក្នុង «ភាពភ័យខ្លាចដែលមិនអាចពិពណ៌នាបាន» នៃការវាយលុកថ្មើជើងរបស់អ៊ីស្រាអែល។អ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមអាកាសលើក្រុងរ៉ាហ្វា ក្នុងសប្តាហ៍នេះ បន្ទាប់ពីបាននិយាយថាខ្លួននឹងជម្លៀសជនស៊ីវិលមុនការវាយប្រហារជើងគោកយ៉ាងខ្លាំងក្លាចុងក្រោយ បើទោះបីជាមានការព្រមានពីសម្ព័ន្ធមិត្តថាវាអាចបណ្តាលឱ្យមានមនុស្សស្លាប់និងរបួសច្រើនក៏ដោយ។ លោក អ៊ែរហ្កាឡុង បានជំរុញលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កុំឱ្យបន្តប្រតិបត្តិការនេះ។អាជ្ញាធរសុខាភិបាលហ្កាហ្សាបាននិយាយថា យុទ្ធនាការរបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៣៤.៣០០ នាក់ ហើយបានបំផ្លាញតំបន់ជុំវិញទីក្រុងនោះយ៉ាងទូលំទូលាយឱ្យក្លាយជាផេះផង់ ដោយបានជម្លៀសប្រជាជនភាគច្រើននៃប្រជាជនសរុបចំនួន ២,៣ លាននាក់ ហើយទុកឱ្យមនុស្សជាច្រើនមិនមានអាហារ ទឹក ឬការថែទាំសុខភាពនោះទេ៕

ការកំណត់អត្តសញ្ញាណកំពុងដំណើរការ បន្ទាប់ពីរកឃើញសាកសពជិត ៤០០ នាក់នៅមន្ទីរពេទ្យហ្កាហ្សា

2024/04/27 04:29:37 pm        254
ការងារកំណត់អត្តសញ្ញាណកំពុងដំណើរការលើសាកសពដែលត្រូវបានរកឃើញនៅមន្ទីរពេទ្យមួយនៅទីក្រុង ខាន់យូនីស (Khan Younis) ភាគខាងត្បូងតំបន់ហ្កាហ្សា ដែលត្រូវបានកាន់កាប់ដោយកងកម្លាំងអ៊ីស្រាអែលរហូតដល់ដើមខែនេះ។ ក្រុមការពារជនស៊ីវិលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ថាសាកសពចំនួន ៣៩២ នាក់ត្រូវបានគេរកឃើញពីផ្នូរដ៏ធំ នៅជុំវិញមន្ទីរពេទ្យ ណាសសើ (Nasser) បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានចាកចេញពីបរិវេណនោះ។អ្នកនាំពាក្យការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃអង្គារថាឧបទ្ទវហេតុនេះជារឿងគួរឱ្យព្រួយបារម្ភហើយបានអំពាវនាវឱ្យមានការស៊ើបអង្កេត។នៅថ្ងៃដដែលនោះ លោគ សាម៉េ ហាម៉ាដ (Sameh Hamad) អ្នកគ្រប់គ្រងភស្តុតាងព្រហ្មទណ្ឌក្នុងតំបន់ហ្កាហ្សាបាននិយាយថា បុគ្គលិកបានថតរូបសាកសពទាំងនេះ ដើម្បីជួយសាច់ញាតិ មិត្តភក្តិ និងបុគ្គលិកដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់តាមរយៈសម្លៀកបំពាក់ និងរបស់របរផ្សេងៗទៀត។លោក ហាម៉ាដ បន្ថែមថា ចំនួនសាកសពដែលពួកគេបានចេញមកពីក្រោមគំនរបាក់បែក និងក្រោមដីមន្ទីរពេទ្យនោះមានច្រើនជាង ២០០ គិតត្រឹមថ្ងៃទី២២ ខែមេសា។ អ្នកស្រុកហ្កាហ្សា គិតថាមានមនុស្សបាត់ខ្លួនជាង ៥០០ នាក់ទៀតនៅក្នុងកន្លែងនោះ ហើយចំនួនសាកសពអាចកើនឡើងដល់ ៧០០ នាក់៕

ពលរដ្ឋអូស្ត្រាលីរាប់ពាន់នាក់នាំគ្នាតវ៉ា ទាមទារយុត្តិធម៌លើអំពើហិង្សាផ្អែកលើយេនឌ័រ

2024/04/27 01:54:28 pm        196
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) បាននិយាយនៅថ្ងៃសៅរ៍ (២៧ មេសា) នេះថា អំពើហិង្សាលើស្ត្រីគឺជា «ជំងឺរាតត្បាតដ៏កាចសាហាវ» នៅក្នុងប្រទេសអូស្ត្រាលី ខណៈដែលមនុស្សរាប់ពាន់នាក់ បានចូលរួមការប្រមូលផ្តុំតវ៉ានៅទីក្រុងស៊ីដនី និងទីក្រុងធំៗផ្សេងទៀតរបស់ប្រទេសអូស្ត្រាលី ជំរុញឱ្យមានច្បាប់តឹងរ៉ឹងលើអំពើហិង្សាផ្អែកលើយេនឌ័រ។ការប្រមូលផ្តុំតវ៉ានេះត្រូវបានជំរុញដោយរលកនៃអំពើហឹង្សាលើស្ត្រី ដែលរដ្ឋាភិបាលនិយាយថា បានឃើញស្ត្រីម្នាក់ត្រូវបានសម្លាប់រៀងរាល់បួនថ្ងៃម្តងនៅក្នុងឆ្នាំនេះ។ ការប្រមូលផ្តុំគ្នានេះក៏បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍ប្រើកាំបិតចាក់សម្លាប់ដ៏ធំមួយនៅទីក្រុងស៊ីដនី ក្នុងខែនេះ ដែលបានសម្លាប់មនុស្សប្រាំមួយនាក់ក្នុងនោះមានស្ត្រីប្រាំនាក់។ក្រុមអ្នកតវ៉ា ដែលទាមទារឱ្យមានច្បាប់ព្រហ្មទណ្ឌកាន់តែខ្លាំងក្លា បានប្រមូលផ្តុំគ្នានៅទីក្រុងស៊ីដនី រដ្ឋធានីនៃរដ្ឋ ញ៉ូវសៅវែលស៍ (New South Wales) សម្រាប់ការតវ៉ា និងការហែក្បួន ដែលបានបិទផ្លូវជាច្រើនខ្សែក្នុងទីក្រុង។ អ្នកតវ៉ាមួយចំនួនកាន់ស្លាកសញ្ញាដែលសរសេរ «គោរពស្រ្តី» និង «គ្មានអំពើហិង្សាទៀតទេ»។ការតវ៉ាស្រដៀងគ្នានេះត្រូវបានកំណត់ពេលធ្វើឡើងនៅទូទាំងចុងសប្តាហ៍នៅក្នុងបណ្ដារដ្ឋធានីរបស់រដ្ឋជាច្រើនដូចជា រដ្ឋ វេសស្ទើន អូស្ត្រាលី (Western Australia) រដ្ឋ វីកតូរៀ (Victoria) រដ្ឋ ថាសម៉ានៀ (Tasmania) និងរដ្ឋ ឃ្វីនស៍លែន (Queensland)។អំពើហឹង្សាផ្អែកលើយេនឌ័រ គឺជាបញ្ហាកំពុងបន្តនៅក្នុងប្រទេសអូស្ត្រាលី ដែលមានប្រជាជនចំនួន ២៦ លាននាក់។ នៅឆ្នាំ២០២១ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាតវ៉ាជុំវិញការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទ និងការប្រព្រឹត្តខុសនៅក្នុងការិយាល័យនយោបាយខ្ពស់បំផុតមួយចំនួនរបស់ប្រទេសនេះ៕

អាកាសធាតុក្តៅបន្តកើតមានពាសពេញអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ដែលប៉ះពាល់មនុស្សរាប់លាននាក់

2024/04/27 01:12:08 pm        210
ប្រជាជនរាប់លាននាក់នៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍បន្តរងផលប៉ះពាល់ពីកម្ដៅ ខណៈអាកាសធាតុនៅតែបន្តក្តៅខ្លាំងកាលពីថ្ងៃសុក្រ (២៦ មេសា) ទូទាំងតំបន់នេះ។ កម្ដៅដ៏ក្ដៅគគុកនេះបានបង្ខំឱ្យសាលារៀនទូទាំងប្រទេសបង់ក្លាដែស និងហ្វីលីពីន ផ្អាកការរៀនផ្ទាល់ក្នុងថ្នាក់នៅសប្តាហ៍នេះ ហើយបានជំរុញឱ្យរដ្ឋាភិបាលចេញការព្រមានអំពីសីតុណ្ហភាពខ្ពស់ខ្លាំងដ៏គ្រោះថ្នាក់។ប្រទេសថៃ កាលពីនៅថ្ងៃព្រហស្បតិ៍ បានចេញការព្រមានថ្មីបន្ទាប់ពីសន្ទស្សន៍កម្ដៅក្នុងទីក្រុងបាងកកឡើងដល់ ៥២ អង្សាសេ។ រដ្ឋាភិបាលថៃបាននិយាយថា ជំងឺសុរិយរោគ ឬរោគថប់ដង្ហើមសន្លប់ដោយសារកម្ដៅ បានសម្លាប់មនុស្សយ៉ាងតិច ៣០ នាក់រួចទៅហើយនៅឆ្នាំនេះ។ ការស្រាវជ្រាវវិទ្យាសាស្ត្រយ៉ាងទូលំទូលាយបានរកឃើញថា បម្រែបម្រួលអាកាសធាតុធ្វើឱ្យរលកកម្ដៅកាន់តែយូរ ញឹកញាប់ និងកាន់តែខ្លាំងក្លាជាងពេលមុនៗ។អង្គការសហប្រជាជាតិបាននិយាយនៅសប្តាហ៍នេះថា អាស៊ីគឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយអាកាសធាតុ និងគ្រោះមហន្តរាយអាកាសធាតុក្នុងឆ្នាំ២០២៣ ជាមួយនឹងទឹកជំនន់ និងព្យុះដែលជាមូលហេតុចម្បងនៃការស្លាប់ និងការខាតបង់ផ្នែកសេដ្ឋកិច្ច។ខែមីនា មេសា និងឧសភា ជាធម្មតាគឺជាខែក្តៅបំផុត និងស្ងួតបំផុតក្នុងបណ្ដាប្រទេសភាគច្រើននៅអាស៊ី ប៉ុន្តែលក្ខខណ្ឌនៅឆ្នាំនេះមានសភាពធ្ងន់ធ្ងរខ្លាំងដោយសារបាតុភូតអាកាសធាតុ អ៊ែលនីញ៉ូ (El Nino)៕

ប្រធានាធិបតីប៉ូឡូញ និងលីទុយអានី ចូលរួមក្នុងសមយុទ្ធយោធានៅជិតតំបន់ Suwalki Gap

2024/04/27 11:07:33 am        241
ប្រធានាធិបតីប្រទេសប៉ូឡូញ លោក អាន់ហ្សេច ឌូដា (Andrzej Duda) និងប្រធានាធិបតីប្រទេស លីទុយអានី លោក ហ្គីតាណា ណៅសេដា (Gitanas Nauseda) បានទៅពិនិត្យទីតាំងធ្វើសមយុទ្ធយោធារួមគ្នានៅជិតតំបន់ព្រំដែន Suwalki Gap កាលពីថ្ងៃសុក្រ។យោងតាមយោធាប្រទេសលីទុយអានី បានឲ្យដឹងថា សមយុទ្ធដែលគេហៅថា ប្រេវ ហ្គ្រីហ្វីន(Brave Griffin) មានការចូលរួមពីទាហានជាង ១.៥០០នាក់។ សមយុទ្ធនេះ រួមមានកម្លាំងសហរដ្ឋអាមេរិក និងព័រទុយហ្គាល់ផងដែរ។ តំបន់ Suwalki Gap ជាតំបន់មានប្រជាជនតិចរស់នៅចន្លោះៗគ្នា នៃទឹកដីប្រទេសប៉ូឡូញ ស្ថិតនៅចន្លោះប្រទេសបេឡារុស និងតំបន់ដាច់ស្រយាល Kaliningrad របស់រុស្ស៊ី ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ។ថ្លែងនៅក្នុងសមយុទ្ធនោះ ប្រធានាធិបតីប្រទេស លីទុយអានី លោក Nauseda បាននិយាយថា គំនិតនៃការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នឹងជាការរារាំងចំពោះប្រទេសរុស្ស៊ី។ប្រធានាធិបតីប្រទេសប៉ូឡូញ លោក Duda បាននិយាយថា លោកបានអញ្ជើញនាយករដ្ឋមន្ត្រី លោក Donald Tusk សម្រាប់កិច្ចពិភាក្សានៅថ្ងៃទី ១ ខែឧសភា អំពីលទ្ធភាពនៃអាវុធនុយក្លេអ៊ែរពីបណ្តារដ្ឋសម្ព័ន្ធយោធាណាតូ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសប៉ូឡូញ។ លោក Duda បាននិយាយថា លោកគិតថា កម្មវិធីបែកចែកនុយក្លេអ៊ែរ គួរតែត្រូវបានពង្រីកដល់បណ្តាប្រទេសនៅស្លាបភាគខាងកើតរបស់សម្ព័ន្ធយោធាណាតូ។

ក្រុមប្រដាប់អាវុធ គំរាមទីក្រុងស៊ូដង់ខាងលិច ដោយរារាំងការដឹកជំនួយទៅដល់មនុស្សរាប់ពាន់នាក់

2024/04/27 11:04:32 am        222
ក្រុមមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធប្រឆាំង នៅប្រទេសស៊ូដង់ភាគខាងលិចកំពុងបង្កើនភាពតានតឹង ដោយបានរារាំងជំនួយចូលទៅដល់មនុស្សរាប់ពាន់នាក់ និងបង្កើតស្ថានភាពដ៏ភ័យខ្លាចសម្រាប់ជនស៊ីវិល។ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា ចំនួនមនុស្សស្លាប់គឺគួរឱ្យរន្ធត់ ភាពតានតឹងចុងក្រោយបំផុត បានបណ្តាលឱ្យមានការភៀសខ្លួន បុរស ស្ត្រី និងកុមារចំនួន ៤០.០០០នាក់ ក្នុងរយៈពេលពីរសប្តាហ៍កន្លងទៅនេះ។ ស្ថានភាពនេះ បានកាត់ផ្តាច់ការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់ ទីក្រុង El Fasher ជាទីក្រុងផ្លូវបំបែកដ៏សំខាន់មួយ។ អង្កការ OCHA បាននិយាយថា ការដឹកជញ្ចូនជំនួយត្រូវតែឆ្លងកាត់ទីក្រុង El Fasher ដើម្បីទៅដល់ផ្នែកផ្សេងទៀតនៃទីក្រុង Darfur រួមមានទាំងការដឹកជញ្ជូនជំនួយពីប្រទេសជិតខាងឆាត និងតាមរយៈផ្លូវភាគខាងជើងពី ទីក្រុង Port Sudan នៅលើសមុទ្រក្រហម។ អង្គការមនុស្សធម៌បាននិយាយថា ប្រជាជនភៀសខ្លួនខាងក្នុងប្រទេស មានហានិភ័យជាពិសេស រួមទាំងអ្នកទាំងឡាយនៅក្នុងជំរុំ Zamzam ក្នុងរដ្ឋ North Darfur ជាកន្លែងដែលមានរបាយការណ៍គួរឱ្យព្រួយបារម្ភអំពីភាពអត់ឃ្លានធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ស្ថាប័នពិភពលោកមួយនេះកំពុងទទួលបានរបាយការណ៍គួរឱ្យព្រួយបារម្ភកាន់តែខ្លាំងឡើង នៃការកើនឡើងភាពតានតឹងយ៉ាងខ្លាំង រវាងក្រុមប្រដាប់អាវុធនៅទីក្រុង El Fasher។ លោក Dujarric និយាយថា កងកម្លាំងគាំទ្ររហ័ស (RSF) តាមសេចក្តីរាយការណ៍ ថាកំពុងហ៊ុមព័ទ្ធទីក្រុងនេះ ដោយនិយាយថា សកម្មភាពដើម្បីវាយប្រហារទីក្រុង អាចនឹងកើតមានឡើង។ ក្នុងពេលជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធស៊ូដង់ ទំនងជាកំពុងដាក់ទីតាំង ប្រឆាំងកងកម្លាំងគាំទ្ររហ័ស(RSF) ។ លោកនិយាយថា ការវាយប្រហារលើទីក្រុង El Fasher នឹងមានផលវិបាកដ៏មហន្តរាយសម្រាប់ប្រជាជនស៊ីវិល នៅក្នុងតំបន់មួយដែលស្ថិតនៅលើមាត់ជ្រោះនៃគ្រោះទុរ្ភិក្សរួចទៅហើយ។

UN បញ្ចប់និងផ្អាកការស៊ើបអង្កេតលើបុគ្គលិកទីភ្នាក់ងារ UNRWA ដែលត្រូវបានចោទប្រកាន់ដោយអ៊ីស្រាអែល

2024/04/27 10:56:05 am        244
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រ ថា ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ជុំវិញការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថាសមាជិក ១៩នាក់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) បានចូលរួមក្នុងការវាយប្រហារជាមួយក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ដែលបានបិទករណីមួយដោយសារតែគ្មានភស្តុតាងណាមួយពីអ៊ីស្រាអែល និងបានផ្អាកករណីចំនួនបួនផ្សេងទៀត ។ យោងតាមសារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែលបាននិយាយថា ទីភ្នាក់ងារ UNRWA មានភាពចម្រូងចម្រាសកាលពីខែមករា នៅពេលដែលអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិក១២នាក់ក្នុងចំណោមបុគ្គលិក ៣០.០០០នាក់របស់ខ្លួនថា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារឆ្លងព្រំដែនដ៏គួរឱ្យភ័យខ្លាច បណ្តាលឲ្យមនុស្សប្រហែល ១.១៦០នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល ។ អង្គការសហប្រជាជាតិ បានបណ្តេញបុគ្គលិកដែលពាក់ព័ន្ធនោះភ្លាមៗ ហើយបានបើកការស៊ើបអង្កេតផ្ទៃក្នុងដើម្បីវាយតម្លៃអព្យាក្រឹតភាពរបស់ទីភ្នាក់ងារ ដឹកនាំដោយអតីតរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អង្គការសហប្រជាជាតិ បានទទួលព័ត៌មានអំពីបុគ្គលិកទីភ្នាក់ងារ UNRWA បន្ថែមចំនួនប្រាំពីរនាក់ ដែលត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដែលនាំឱ្យមានការស៊ើបអង្កេតថ្មី។ លោក Dujarric បាននិយាយថា ក្នុងចំណោមក្រុមដំបូងនៃសមាជិកទីភ្នាក់ងារ UNRWA ចំនួន១២ នាក់ ករណីមួយត្រូវបានបិទ ដោយសារតែពុំមានភស្តុតាងណាមួយត្រូវបានផ្តល់ដោយអ៊ីស្រាអែល ដើម្បីគាំទ្រជុំវិញការចោទប្រកាន់លើសមាជិកបុគ្គលិក។ លោក Dujarric បាននិយាយថា ទាក់ទងនឹងករណីថ្មីទាំងប្រាំពីរនាក់ ម្នាក់ក្នុងចំណោមពួកគេក៏ត្រូវបានផ្អាកដោយរង់ចាំភស្តុតាងបន្ថែមពីអ៊ីស្រាអែល។ ប្រទេសចំនួន ១៥ រួមមានទាំងសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងជប៉ុន បានផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែល។

រដ្ឋធានីគីវរបស់ប្រទេសអ៊ុយក្រែន បានជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យជនស៊ីវិលចំនួនពីរ

2024/04/27 09:20:54 am        247
កាលពីថ្ងៃសុក្រ បន្ទាប់ពីប្រធានអង្គភាពសេវាសន្តិសុខ KGB របស់ប្រទេសបេឡារុស បាននិយាយថា ជាកន្លែងស្នាក់ដល់ទាហាន ដែលបង្កឱ្យមានការភ័យខ្លាចចំពោះការវាយប្រហារតាមអាកាស។រដ្ឋបាលទីក្រុងគីវ បាននិយាយថា វីដេអូមួយ ត្រូវបានចែករំលែកតាមបណ្តាញអ៊ីនធឺណិត ដែលពុំបានកំណត់អត្តសញ្ញាណ មានការគម្រាមកំហែងវាយលុកអគារមន្ទីពេទ្យទាំងពីរ រួមមានទាំងមន្ទីរពេទ្យកុមារផងដែរ ក្រោមហេតុផលមិនពិតដែលទាហានមានទីតាំងនៅទីនោះ។លោក Ivan Tertel ប្រធានអង្គភាព KGB របស់ប្រទេសបេឡារុស បានផ្តល់អាស័យដ្ឋានរបស់មន្ទីរពេទ្យទីក្រុងគីវទាំងពីរ ជាកន្លែងដែលលោកបាននិយាយថា អ្នកប្រយុទ្ធកំពុងលាក់ខ្លួននៅពីក្រោយខ្នងរបស់កុមារ។ កងទ័ពប្រទេសបេឡារុស មិនបានប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ប៉ុន្តែទីក្រុង Minsk គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ ហើយកងកម្លាំងរុស្ស៊ី បានប្រើប្រាស់ទឹកដីប្រទេសបេឡារុស ជាទីតាំងចាប់ផ្តើមសម្រាប់ការវាយលុកពេញលេញរបស់ពួកគេលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។អាជ្ញាធរទីក្រុងគីវ បាននិយាយថា ពួកគេកំពុងផ្លាស់ប្តូរអ្នកជំងឺ និង បុគ្គលិក ពីមន្ទីរពេទ្យទាំងពីរកន្លែងទៅកាន់អគារពេទ្យផ្សេងទៀត។អភិបាលក្រុង លោក វីតាលី ក្លីតឆ្កូ(Vitali Klitschko) បានទៅពិនិត្យមន្ទីរពេទ្យទាំងពីរកន្លែង កាលពីថ្ងៃសុក្រ។រុស្ស៊ី បានបាញ់ផ្លោងលើអ៊ុយក្រែនជាទៀងទាត់ដោយការវាយប្រហារតាមអាកាសរយៈពេលយូរ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២។ ទីក្រុងមូស្គូ បានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិល នោះទេ ប៉ុន្តែមនុស្សជាច្រើនត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាស។

នគរបាលបង្ក្រាបកុបកម្ម បំបែកក្រុមបាតុករគាំទ្រប៉ាឡេស្ទីន នៅសាកលវិទ្យាល័យប៉ារីស

2024/04/27 09:17:03 am        212
នគរបាល និងបាតុករគាំទ្រប៉ាឡេស្ទីន បានប្រឈមមុខដាក់គ្នានៅមុខសាកលវិទ្យាល័យ Sciences Po ដ៏ល្បីល្បាញរបស់ទីក្រុងប៉ារីស ខណៈនិស្សិតបានចូលកាន់កាប់អគារនោះ និងតវ៉ាប្រឆាំងសង្គ្រាមនៅតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ។ ទោះបីជា ស្ថានភាពនៅតានតឹង ហើយនគរបាលបានស្នើសុំឲ្យក្រុមបារុករបំបែកគ្នាជាច្រើនដងក៏ដោយ វាពុំមានប្រយោជន៍នោះទេ។ដោយស្រែកគាំទ្រសម្រាប់ពលរដ្ឋប៉ាឡេស្ទីន និស្សិតមួយចំនួនបានចូលកាន់កាប់អគារសាកលវិទ្យាល័យ Sciences Po ដោយបង្ហាញទង់ជាតិប៉ាឡេស្ទីននៅតាមបង្អួច និងនៅច្រកចូល។ និស្សិតជាច្រើននាក់ បានពាក់កន្សែងក្បាល បង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយប្រជាជនតំបន់ហ្កាហ្សា។យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៤.៣០៥នាក់ ក្នុងការវាយប្រហារទៅលើតំបន់ហ្កាហ្សា ។ អ៊ីស្រាអែលកំពុងសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្ស១.២០០នាក់ និងចាប់មនុស្ស២៥៣នាក់ ជាចំណាប់ថ្នូរ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធានទី២ព្រឹទ្ធសភា៖ដំណាំ «កាកាវ» មានសក្ដានុពលខ្ពស់នៅតំបន់ភូមិភាគឦសាន ខណៈទិន្នផលផ្តល់ប្រាក់ចំណូលខ្ពស់ដល់កសិករ
03/01/2026 12:03 PM
ប្រមុខការទូតកម្ពុជា ផ្ញើសារអបអរទិវាកិច្ចប្រជុំអាស៊ី-អឺរ៉ុប ១មីនា ខណៈកិច្ចប្រជុំនេះគឺជាស្ពានតភ្ជាប់ទ្វីប វប្បធម៌ សេដ្ឋកិច្ច និងប្រជាជនប្រទេសជាដៃគូរចំនួន ៥៣ មកពីតំបន់អាស៊ី និងអឺរ៉ុប
03/01/2026 12:03 PM
អ្នកនាំពាក្យ៖កម្ពុជានៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមរវាង​កម្ពុជា និងថៃ​
03/01/2026 11:03 AM
អ៊ីរ៉ង់ជំរុញអង្គការសហប្រជាជាតិឱ្យបញ្ឈប់សកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល
03/01/2026 11:03 AM
ប្រតិកម្មមេដឹកនាំពិភពលោកខណៈអាមេរិក-អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ បង្កឱ្យមានការក្ដីបារម្ភថាជម្លោះកាន់តែរីកធំ
03/01/2026 11:03 AM
មេដឹកនាំអ៊ីរ៉ង់អាយ៉ាតូឡា អាលី ខាមីណេ ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលបញ្ចប់ការគ្រប់គ្រងរយៈពេល៣៦ឆ្នាំ
03/01/2026 10:03 AM
កម្ពុជាកំពុងតាមដានស្ថានការណ៍នៅមជ្ឈិមបូព៌ាដោយក្តីបារម្ភដ៏ជ្រាលជ្រៅនិងអំពាវនាវឱ្យរក្សាការអត់ធ្មត់ជាអតិបរមា
03/01/2026 10:03 AM
[UPDATE] អ៊ីរ៉ង់៖ការវាយប្រហារពីអាមេរិក-អ៊ីស្រាអែលលើសាលារៀនមួយសម្លាប់មនុស្សជាង ១០០ នាក់ស្លាប់ខណៈអ្នកស្លាប់ទូទាំងប្រទេសជាង២០០នាក់
03/01/2026 09:03 AM
ជនជាតិចិន៣៣៥នាក់ទៀតត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
03/01/2026 09:03 AM
ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែកផាត់ពណ៌លើផ្ទាំងគំនូរ "សិល្បៈដើម្បីសន្តិភាព" នៅបរិវេណសួនច្បារមុខវត្តបទុមវតី្ត
03/01/2026 08:03 AM