TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ខេត្តប៉ៃលិន បើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ (ស៊ីណូវ៉ាក់)ជូនដល់កុមារអាយុ ៥ ឆ្នាំក្នុងខេត្តប៉ៃលិន

2021/11/01 02:11:44 pm        208
ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ ១៩ (ស៊ីណូវ៉ាក់) ជូនដល់កុមារអាយុ ៥ ឆ្នាំ នៅបរិវេណមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បាន​ស្រោចស្រង់​ទូទាំង​ប្រទេស​ ធ្វើប្រជាជនបានទទួលការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ការឆ្លង​រីក​រាលដាល​ជំងឺកូវីដ១៩ ជាពិសេសនោះ វីរុសបំលែងថ្មីដែលហៅថា ដែលតា ដែលបានឆ្លងនៅ​ក្នុង​បណ្ដា​ខេត្តមួយចំនួន ​និងរាជធានី នៃព្រះរាជាណាចក្រកម្ពុជា និងការបញ្ឈប់ការឆ្លងរីករាលដាល​ក្នុង​សហគមន៍ ជាក់ស្តែងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេច បានផ្ដល់ការចាក់វ៉ាក់សាំងបង្ការ ដល់កុមារអាយុ៥ឆ្នាំ នៅក្របខណ្ឌទូទាំងប្រទេស ។លោកជំទាវ អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តានាំកូន ចៅ ដែលមាន​អាយុ៥ ឆ្នាំ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីធ្វើឱ្យមានភាពសាំនៅក្នុងសហគមន៍ ដែលនេះគឺជាកត្តាមួយដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំង នឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។ លោកជំទាវបន្ថែមថា បើទោះបីជាយើងចាក់វ៉ាក់សាំង រួចហើយយ៉ាងណាក្តី ក៏យើងកុំភ្លេច​ចូលរួម​អនុវត្តវិធានការរបស់ក្រសួងសុខាភិបាលនានាឲ្យបាន​សមស្រប ​ជាពិសេសវិធានការ៣ការពារ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកឈ្នះលើសមរភូមិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក៏ដូចជា​កាត់​ផ្តាច់ខ្សែរចម្លង ការរីករាលដាលនៃកូវីដ១៩ ។ អាណាព្យាបាលក៏ដូចក្មួយៗកុមារា កុមារី ដែលបាននាំនិងទទួលវ៉ាក់សាំង នាពេលនេះ បាន​សំដែង​អំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាន​ខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងសម្រាប់ជូនប្រជាពលរដ្ឋ ។តាមរយៈការបញ្ជាទិញ តាម​រយៈយន្តការទ្វេភាគី ពហុភាគី ​និងយន្តការកូវ៉ាក់ ដែលជាហេតុធ្វើ​ឱ្យ​កម្ពុជា​មានលទ្ធភាពផ្តល់​វ៉ាក់សាំងជូនប្រជាពលរដ្ឋបានល្អ ដូចអ្វីដែលសម្ដេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពីថ្ងៃទី១ ខែសីហាឆ្នាំ២០២១កន្លងទៅនេះថា ដំណើរការនៃការចាក់វ៉ាក់សាំង​បាន​ល្អសម្រាប់​ប្រទេសកម្ពុជា គឺមានយន្តការ៥ធំៗក្នុងនោះទីមួយគឺ ​អភិបាលកិច្ចល្អ ទី២មានប្រភពវ៉ាក់សាំង​ច្បាស់​លាស់ ទី៣មានធនធានថវិកាសម្រាប់ប្រើប្រាស់ ទី៤មានធនធានមនុស្សគ្រប់គ្រាន់ និងទី៥ ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ។គួរបញ្ជាក់ផងដែរថា ការផ្តល់វ៉ាក់សាំងកុមារអាយុ ៥ ឆ្នាំ នាពេលនេះ ត្រូវផ្តល់អោយតាម​មណ្ឌលនានា ​ ក្នុងខេត្តប៉ៃលិន មានដូចជា ​មន្ទីរពេទ្យ បង្អែក ខេត្ត ប៉ៃលិន​ មណ្ឌល សុខភាព ភ្នំស្ពង់ និងមណ្ឌល សុខភាព ផ្សារព្រំ៕

អាណាព្យាបាលអគុណរាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យកុមារអាយុ៥ឆ្នាំ បានចាក់វ៉ាក់សាំងកូវីដ-១៩

2021/11/01 12:07:32 pm        414
ភ្នំពេញ ៖ ស្ថិតក្នុងថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារអាយុ៥ឆ្នាំ នៅថ្ងៃទី១ ខែវិច្ឆិកា នេះ អាណាព្យាបាល និងកុមារមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ បានសំដែងការអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានស្វះស្វែងរកវ៉ាក់សាំងមក ចាក់ជូនប្រជាពលរដ្ឋ ហើយជាពិសេសនៅពេលនេះ ដល់វេនកុមារអាយុ៥ឆ្នាំ អាចទទួលបានវ៉ាក់សាំង។បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់​កុមារ​អាយុ៥ឆ្នាំ នៅថ្ងៃទី០១ ខែវិច្ឆិការ នេះ អាណាព្យាបាល និងកុមារមកចាក់វ៉ាក់សាំង​នៅ​មន្ទីរពេទ្យ​កុមារជាតិ បានប្រាប់BTVឲ្យដឹងថា ការចាក់វ៉ាក់សាំងពិតជារឿង សំខាន់ ព្រោះអាច​ការពារ​កុំឱ្យឆ្លងជំងឺកូវីដ-១៩ និងអាយុជីវិត ​ហើយជាពិសេសអាចចូលសាលារៀនឡើងវិញ។ពួកគេបានអគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានស្វះស្វែងរក​វ៉ាក់សាំង​កូវីដ​ចាក់ជូនប្រជាពលរដ្ឋ ​ហើយជាពិសេសនៅពេលនេះ​ ដល់វេនកុមារ អាយុ៥ឆ្នាំ អាចទទួលបានការចាក់វ៉ាក់សាំង។នៅកម្ពុជាការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាមធ្យោបាយមួយក្នុងចំណោមវិធានការសុខាភិបាលចាំ បាច់ដទៃទៀត ដែលនឹងបង្ការការរាតត្បាត ការចម្លង និងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។ បច្ចុប្បន្នដំណើការចាក់វ៉ាក់សាំងនៅកម្ពុជា មានល្បឿនលឿន​ជាងផែនការមេ ដែលបានគ្រោងទុក៕អត្ថបទ៖ ទូច សោភ័ណ

សម្ដចតេជោ នឹងបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនពលករខ្មែរនៅប្រទេសថៃ

2021/11/01 11:51:10 am        159
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការពិភាក្សាគ្នាជាមួយ ភាគីថៃ ដើម្បីធ្វើការបញ្ជូនវ៉ាក់ប្រឆាំងកូវីដ១៩ ទៅចាក់ជូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេស ខណៈពលរដ្ឋខ្មែរ ដែលនៅក្នុងប្រទេស ចាក់រួចរាល់បានជាង ៨៥ភាគរយហើយនោះ។ក្នុងឱកាសប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើងក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន កុមារអាយុ៥ឆ្នាំ នៅថ្ងៃទី១ ខែវិច្ឆិកា នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់​បច្ចុប្បន្ន នេះ កម្ពុជា បានធ្វើការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ បានចំនួន​ជាង ១៣លាន ៧ សែននាក់ ហើយវ៉ាក់សាំង ក៏នឹងត្រូវបញ្ជូនទៅចាក់ជូនពលរដ្ឋខ្មែរនៅប្រទេសថៃ នាពេលឆាប់ៗនេះ បន្ទាប់ពីភាគីថៃយល់ព្រម។ក្នុងឱកាសប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជុំទី១ ​សម្រាប់ក្រុមអាយុចាប់ ពី៦ឆ្នាំឡើងក្នុងក្របខណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ៥ឆ្នាំនេះដែរ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានប្រកាសផងដែរថា កាតចាក់វ៉ាក់សាំងនឹងមានប្រយោជន៍ច្រើនជាង​អត្តសញ្ញាណប័ណ្ណ​ទៅទៀត ខណៈទៅណាមកណា ប្រសិនបើមិនមាន កាតចាក់វ៉ាក់សាំងនេះទេ ​នឹងមិនអនុញ្ញាតនោះឡើយ​ ជាពិសេសចូលក្នុងហាង ភោជនីយដ្ឋាន ​និងផ្សារទំនើបនានាជាដើមនោះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ជាថ្មីម្តងទៀតដែរថា​ ប្រសិនបើកម្ពុជាមិន បានចាក់វ៉ាក់សាំងទេនោះ ​ប្រជាជននឹងស្លាប់ច្រើនជាងនេះទៅទៀត ​ដោយសារបញ្ហាកូវីដ១៩នេះ៕អត្ថបទ៖ បាន ចក់ 

សាលារៀនរដ្ឋ និងឯកជននានានៅខេត្តកណ្តាល ចាប់ផ្តើមបើកដំណើរការរៀនឡើងវិញ

2021/11/01 11:20:56 am        115
កណ្តាល ៖ ដូចការគ្រោងទុក នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បណ្តាសាលារៀនរដ្ឋ និងឯកជន នៅទូទាំងខេត្តកណ្តាល បានចាប់ផ្តើមបើកដំណើរការរៀន និងបង្រៀនតាមបណ្តុំនៅគ្រប់កម្រិតសិក្សាទាំងអស់ឡើងវិញ។នៅថ្ងៃចាប់ផ្តើមចូលរៀនវិញនៅថ្ងៃដំបូងនេះ សិស្សានុសិស្សបានថ្លែងថា ការដែលគេបានចូលរៀនវិញនេះ គឺដោយសារសម្តេចតេជោ បានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនកុមារ និងធ្វើអោយស្ថានការកូវីដ១៩ ធូរស្រាលវិញ។សិស្សានុសិស្ស បានប្រាប់BTV ថា នៅថ្ងៃនេះ ពួកគេសប្បាយចិត្តជាខ្លាំង​ចំពោះរាជរដ្ឋាភិបាល​ដែល​បានអនុញ្ញាតអោយបើកសាលារៀនទាំងអស់ឡើងវិញ ​ដោយមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះឆ្លង​មេរោគកូវីដ១៩ ដោយត្រូវខិតខំអនុវត្តតាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល និង​វិធានការ​ណែនាំ​នានាទៀតរបស់ក្រសួងអប់រំយុវជននិងកីឡា ។នាយកសាលាបឋមសិក្សា ហ៊ុន សែន កំពង់សំណាញ់ និងនាយកវិទ្យាល័យហ៊ុន សែនសេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងថា នៅថ្ងៃចាប់ផ្តើមបើកដំណើរការថ្នាក់រៀនទាំង​អស់​ជាលើក​ដំបូង​ឡើងវិញនេះ បានជួបបញ្ហាប្រឈមខ្លះៗ ​ដោយសារកុមារ និងសិស្សានុសិស្សមួយចំនួនមិន​បាន​ទទួលបានការណែនាំពីលោកគ្រូអ្នកគ្រូពីមុនមក​ អំពីការប្តូរវេនសិក្សា​ តែទោះយ៉ាងណា សម្រាប់ការចូលរៀន​នៅថ្ងៃដំបូងនោះ អាណាព្យាបាលនិងសិស្សានុសិស្សរៀបចំខ្លួន​បាន​ល្អអំពីការ​ប្រុងប្រយ័ត្ន ​ការពារខ្លួនពីការឆ្លងនៃមេរោគកូវីដ១៩។បើតាមលោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល នៅថ្ងៃចាប់ផ្តើមបង្រៀន និងរៀនតាមបណ្តុំនេះ ​យើងពុំទាន់បានទទួលការរាយការណ៍ណាមួយពីថ្នាក់ដឹកនាំសាលារៀន ថាតើ មានសាលារៀនប៉ុន្មានមិនទាន់បានបើកដំណើរការ​ដោយសារបញ្ហាទឹកជំនន់​ជនលិច​សាលារៀន ​និងជួបរងការប៉ះពាលដោយសារកូវីដ១៩នោះទេ ​តែទោះយ៉ាងណានៅថ្ងៃនេះ បណ្តា​សាលារៀនរដ្ឋ និងឯកជនទាំងអស់បានដំណើរការឡើងវិញ ដោយការរៀន និងបង្រៀន​តាម​បណ្តុំនោះ គឺមានប្តូរវេន និងកាត់បន្ថយចំនួនសិស្សចូលសិក្សានៅក្នុងថ្នាក់​បានត្រឹមត្រូវ។សូមបញ្ជាក់ថា នៅទូទាំងខេត្តកណ្តាល ​មានសាលាមត្តេយ្យសិក្សាមានចំនួន២៤៣សាលា មានកុមារតូចចូលសិក្សាសរុបជាង១ម៉ឺន៦ពាន់នាក់​ សាលាបឋមសិក្សាចំនួន៣៧៣សាលា មានកុមារកំពុងសិក្សាមានជិត ១៦ ម៉ឺននាក់ ។ ដោយឡែក អនុវិទ្យាល័យ មាន ១០១ សាលា ដែលសិស្សចូលសិក្សាប្រមាណ១ ម៉ឺន ២ ពាន់នាក់ និងវិទ្យាល័យមានចំនួន៣៩ សាលាមានជិត៤ម៉ឺននាក់៕អត្ថបទ ស៊ុម សុខជា

សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ ចាប់ពីថ្ងៃ ១វិច្ឆិកានេះតទៅ

2021/11/01 11:03:03 am        354
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានប្រកាសបើកដំណើរការប្រទេសពេញលេញ លើគ្រប់វិស័យ ចាប់ពីថ្ងៃ១វិច្ឆិកានេះតទៅ។ ការប្រកាសរបស់សម្តេចតេជោ បែបនេះធ្វើឡើង ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាវិមានសន្តិភាព។សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ចាប់ពីពេលនេះ ការបើកដំណើរការប្រទេស​ពេញ​លេញ​ឡើងវិញលើគ្រប់វិស័យ ​និងការរស់នៅជាមួយកូវីដ១៩ ​តាមគន្លងថ្មី គឺចាប់ពីថ្ងៃនេះ​តែម្តង​។ អីចឹងយើងនឹងសាកល្បងមើល ប៉ុន្តែការសាកល្បងយើងបានសាកល្បងហើយ បើមនុស្សចូលហាងពេញអស់ហើយ ស្ទះផ្លូវឡើងវិញអស់ហើយ»។សម្តេចតេជោ បានថ្លែងនូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធទប់ស្កាត់ជំងឺកូវីដ១៩ ដែលរហូតមកដល់ពេលនេះមាន ចំនួន៤ដំណាក់កាលរួមមាន ៖ ដោយដំណាក់កាលទី១ គឺដំណាក់កាលប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងជំងឺចូលក្នុងសហគមន៍ ​ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២០, ដំណាក់កាលទី២ ការគ្រប់គ្រងការឆ្លងរាលដាលការឆ្លងកូវីដ១៩ ចូលសហគមន៍ គឺចាប់ពីខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១ ,ដំណាក់កាលទី៣ ការបង្កើតភាពសុំាក្នុងសហគមន៍ប្រឆាំងកូវីដ១៩​ តាមរយៈការអនុវត្តន៍យុទ្ធនាការជាតិចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ គួបផ្សំ​ជាមួយការបន្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩ ​ចូលសហគមន៍ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១រហូតមកដល់បច្ចុប្បន្ននេះ និងដំណាក់កាលទី៤ ចាប់ពីពេលនេះ គឺការបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ។ជាមួយគ្នានេះ សម្តេច ក៏បានលើកឡើងពីការពិចារណា ក្នុងការបើកអាជីវកម្មដែលមាន​ហានិភ័យខ្ពស់ ​ដូចជា ខារ៉ាអូខេឡើងវិញផងដែរ។គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១១៨,៥២២នាក់, អ្នកជាសះស្បើយសរុបចំនួន១១៤,៧២៧នាក់, ស្លាប់សរុបចំនួន២,៧៨៨នាក់។សម្តេច បានលើកឡើងថា ភាគរយនៃការឆ្លងកូវីដ១៩​ មិនមែនជាការគួរឲ្យបារម្ភពេកទេ តែអ្វីដែល​គួរ​ឲ្យបារម្ភនោះ គឺភាគរយនៃការស្លាប់ ​ខណៈអត្រាស្លាប់របស់កម្ពុជាមានខ្ពស់ជាប្រទេសមួយចំនួន ដែលត្រូវពង្រឹងសមត្ថកិច្ចក្នុងការព្យាបាល៕

តារាសាគរ ជាតំបន់ដែលមានសុវត្ថិភាពបំផុត សម្រាប់ទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងនា ចុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ

2021/10/31 11:33:55 am        544
កោះកុង ៖ តំបន់កម្សាន្តលំហែតារាសាគរ ជាតំបន់ដែលមានសុវត្ថិភាពបំផុត សម្រាប់ទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងនាចុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ក្រោយមានការជំរុញណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាយទទួលទេសចរណ៍ឡើងវិញ។រាប់ចាប់តាំងពីច្រកចេញចូលធ្វើដំណើររហូតដល់ក្នុងតំបន់កម្សាន្តនានា ក្នុងក្រុមហ៊ុន​វិស្សមកាលតារាសាគរ ​កន្លែងសេវាស្នាក់នៅ ​បរិភោគអាហារ និងសេវាដឹក​ជញ្ជូន​ភ្ញៀវ គឺភាគ​ច្រើន​សុទ្ធ​តែបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចរាល់ហើយ តបនឹងអ្វីដែលជាគោលការណ៍ប្រតិបត្តិស្តង់ដារSOP ។លោក Wang Bocheng អគ្គនាយករងក្រុមហ៊ុនខូសថល ស៊ីធី និងជាប្រធានមជ្ឈមណ្ឌលទេសចរណ៍ និង​វប្បធម៌ របស់ក្រុមហ៊ុនតារាសាគរ ​បានឱ្យដឹងកាលពីថ្ងៃទី២៨ ​ខែតុលាថា គ្រប់ថ្នាក់ដឹកនាំ និង​បុគ្គលិកបម្រើការងារក្នុងតំបន់វិស្សមកាលតារាសាគរ ​បានចាក់វ៉ាក់សាំង២ដូសគ្រប់ៗគ្នា ហើយ​ក្នុងន័យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ មុននឹងឱកាសដាក់ដំណើរការទទួលទេសចរ​ឡើងវិញដូចពេលនេះ។ដូច្នេះលោក Wang Bocheng អះអាងថា តំបន់រមណីយដ្ឋានវិស្សមកាលតារាសាគរ ជាតំបន់​ធានា​សុវត្ថិភាព និងប្រកបដោយជំនឿចិត្តខ្ពស់ពីសំណាក់បណ្តា​ក្រុមអ្នកទេសចរ​មកពីគ្រប់ទិសទីនាពេល​ខាងមុខ។ នីតិវិធីទទួលស្វាគមន៍ភ្ញៀវទេសចរ ក្រុមហ៊ុនទាមទារសុំភ្ញៀវទេសចរបង្ហាញវិញ្ញាបត្រ​ចាក់វ៉ាក់សាំង ​យកសំណាកធ្វើតេស្តរកមេរោគកូវីដ តម្រូវឱ្យមានការកក់បន្ទប់សណ្ឋាគារស្នាក់នៅ​លេង​កម្សាន្តជាមុនសិន ក្រោយការចាកចេញពីតំបន់តារាសាគរបន្តអនុវត្តវិធាន​ការសុខាភិបាល​បន្ថែមមុននឹងអនុញ្ញាតឱ្យចាកចេញបាន។ទន្ទឹមនេះ លោក អគ្គនាយករងក្រុមហ៊ុនខូសថល ស៊ីធី និងជាប្រធាន​មជ្ឈមណ្ឌល​ទេសចរណ៍ និងវប្បធម៌ ក៏ថ្លែងអំណរអរគុណជូនចំពោះរាជរដ្ឋាភិបាល​ដែលបានផ្តល់ថ្នាំវ៉ាក់សាំង​សម្រាប់​អ្នកគ្រប់គ្រង​ និង​បុគ្គលិក​ក្នុងតំបន់តារាសាគរ ព្រមទាំងជំរុញឱ្យមានគោលនយោបាយទទួល​ភ្ញៀវទេសចរ​ឡើងវិញ ប្រកបដោយយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏រឹងមាំទៅអនាគត។គួរជម្រាបថា ​តំបន់រមណីយដ្ឋានតារាសាគរ ​មានតំបន់កម្សាន្តលំហែកកាយជាច្រើន រួមមាន ៖ ឆ្នេរសមុទ្រខៀវ​ស្រងាត់​គួរឲ្យ​គយគន់ ​ជិះទូកលេង​តាមព្រែកោងកាង បរិភោគ​អាហារសមុទ្រ​ស្រស់ៗ​តាមកោះ ​ព្រលានយានយន្តហោះ​ វាយកូនគោល ​កាស៊ីណូ ជាដើម៕អត្ថបទ ៖ ឈឹមមករា

ពលរដ្ឋក្រីក្រជាង៣០០គ្រួសារ និងសិស្ស៧៥០នាក់ នៅស្រុកគាស់ក្រឡ​ទទួលបានការ​ឧបត្ថម្ភ​ពី​សប្បុរសជនកូរ៉េ

2021/10/31 11:08:33 am        462
បាត់ដំបង ៖ សប្បុរសជនកូរ៉េ បានផ្ដល់អំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបការលំបាកចំនួន៣៥០គ្រួសារ និងផ្ដល់សម្ភារៈសិក្សាដល់សិស្សានុសិស្សថ្នាក់បឋមសិក្សាចំនួន៧៥០នាក់ នៅក្នុងព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ពិធីផ្ដល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋក្រីក្រី និងសិស្សានុសិស្ស បានធ្វើឡើងក្រោម​អធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្ស​ប្រជាជនកម្ពុជាចុះជួយស្រុកគាស់ក្រឡ ក្រោមកិច្ចសម្របសម្រួលពីឯកឧត្តម ស្រេង វង្សហៀង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា​ចុះជួយ​ឃុំព្រះផុស លោកជំទាវ សុត សុវណ្ណដា អនុប្រធានក្រុមការងារចុះជួយឃុំព្រះផុស ព្រមទាំង​អាជ្ញាធស្រុកគាស់ក្រឡ។លោក គីម ជីនវូក តំណាងសប្បុរសជនកូរ៉េ បានថ្លែងថា ក្នុងនាមជាប្រទេសបងប្អូន កម្ពុជានិង​កូរ៉េ​កំពុង​កសាងទំនាក់ទំនងមិត្តភាពយ៉ាងរឹងមាំ ហើយទោះបីជាប្រទេសទាំងពីរជួបការលំបាក​ខ្លាំង​ដោយសារការអូសបន្លាយនៃជំងឺកូវីដ១៩ តែយើងមិនភ្លេចជួយដល់បងប្អូនប្រជាជនដែល​មាន​ជីវភាពលំបាក​នៅក្នុងប្រទេសកម្ពុជាឡើយ។តំណាងសប្បុរសជនកូរ៉េ ថ្លែងបន្ថែមថា ទោះបីជាសកម្មភាពសង្គមទូទៅមានការថយចុះ ហើយការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្មខ្លះត្រូវបានថមថយ ឬផ្អាកក៏ដោយ លោកសន្យាថានឹងបន្តសកម្មភាពចុះជួយ​នៅ​តាមតំបន់ផ្សេងៗទៀតជាបន្តបន្ទាប់ ដើម្បីចែករំលែកសុខទុក្ខរបស់បងប្អូនប្រជាជនកម្ពុជា​ដែល​កំពុងខ្វះខាត ហើយតួអង្គសំខាន់នៅក្នុងសកម្មភាពស្ម័គ្រចិត្តនេះ គឺក្រុមស្ម័គ្រចិត្តដើម្បីស្នាម​ញញឹម​។ក្រុមស្ម័គ្រចិត្តដើម្បីស្នាមញញឹមប្រមូលផ្ដុំដោយសមាជិកអ្នកបកប្រែភាសាខ្មែរ-កូរ៉េដែលពួកគាត់​បាន​ចូលរួមចំណែកយ៉ាងខ្លាំងដល់កិច្ចការផ្លាស់ប្ដូរទៅវិញទៅមករវាងប្រទេសកម្ពុជា-កូរ៉េ ដោយបានរួមគ្នា ដើម្បីចែករំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ។ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ទូន្មានដល់ក្មួយៗ​សិស្សានុសិស្ស​ត្រូវខិតខំរៀនសូត្រឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏មានគុណភាពសម្រាប់ប្រទេសជាតិ ជាពិសេសត្រូវចៀសឆ្លាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។ឯកឧត្តម ក៏បានថ្លែងអំពាវនាវដល់​បងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩​ឲ្យ​បានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ដើម្បីបើកដំណើរការសាលារៀន សកម្មភាពសង្គម​ និងសេដ្ឋកិច្ចឡើងវិញ។បន្ថែមពីនេះ ឯកឧត្តម ប៊ុន ហុន បានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវរៀនរស់ជាមួយជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី និងត្រូវអនុវត្តន៍វិធានការសុខាភិបាល៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួន៕

អំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ធិត ត្រូវបានចែកជូនពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាត ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ

2021/10/30 01:42:15 pm        380
ត្បូងឃ្មុំ ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនពលរដ្ឋ២០០គ្រួសារ ដែលមានជីវភាពខ្វះខាតលំបាក ក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មារ នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ ។មានប្រសាសន៍សំណេះសំណាល ឯកឧត្តម​ ជាម ច័ន្ទសោភ័ណ បានផ្តាំផ្ញើសួរសុខទុក្ខពី​សំណាក់​សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​បាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតលំបាកទាំងអស់ ដោយ​ក្តី​នឹក​រលឹក​អាណិតអាសូរ និងតែងតែព្រួយបារម្ភ គិតគូរពីសុខទុក​ប្រជាពលរដ្ឋ​គ្រប់ពេល​វេលា។ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុកឃុំភូមិ ត្រូវបន្តផ្សព្វផ្សាយសារអប់រំ ឱ្យបាន​ជាប់ជាប្រចាំដល់ប្រជាពលរដ្ឋនូវវិធានការ «៣កុំ និង៣ការពារ» ក៏ដូចជាពលរដ្ឋដែលមិន​ទាន់ចាក់​វ៉ាក់សាំងការពារជំងឺកូវីដ១៩ សូមរួសរាន់ទៅចាក់ ដើម្បីបញ្ចៀសការស្លាប់ ពិសេសក្នុងការចូលរួម​ប្រយុទ្ធប្រឆាំង នឹងការឆ្លងរាលដាលនូវជំងឺដ៏កាចសាហាវនេះ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋ នូវការយកចិត្តទុកដាក់ខ្ពស់​គ្រប់​កាលៈទេសៈ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយផ្តល់ជូនអំណោយពលរដ្ឋជនងាយរងគ្រោះទាំងអស់ស្មើៗគ្នា ដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយនោះឡើយ ពិសេសតាមរយៈគោលនយោបាយឧបត្ថម្ភដល់ បងប្អូនក្រ១ ក្រ២ និងស្ត្រីពពោះជាដើម។ដោយឡែកក្នុងបរិបទកូវីដ១៩នេះ សម្តេចតេជោ បានបន្តផ្តល់ភាពកក់ក្តៅ ដោយពលរដ្ឋទទួល​បាន​ការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ, ព្យាបាលមិនយកលុយ ផ្តល់អាហារ៣ពេល ពិសេស ផ្តល់​​២លាន​រៀលគ្រួសារអ្នកស្លាប់ដោយជំងឺកូវីដ១៩ និង១លានរៀល ជូនក្រុមការងារចាត់ចែងសពផងដែរ។បើតាមលោក វង វ៉ាន់នី នាយកសាខាកាកបាទក្រហមខេត្ត បានឱ្យដឹងថា ចំពោះអំណោយ​ដែល​ផ្តល់​ជូនទាំង ២០០គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ១បេ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ ប្រេងឆា១ដប និងថវិកាមួយចំនួន៕

រដ្ឋបាលក្រុងកោះរ៉ុង ប្រកាន់​យក​ស្ដង់ដារ​សុវត្ថិភាព​សម្រាប់​ការទទួលការ​បើក​ទេសចរណ៍​វ៉ាក់សាំង​ឡើងវិញ

2021/10/30 12:24:04 pm        324
​ព្រះសីហនុ ៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលក្រុងកោះរ៉ុង បានរៀបចំកិច្ចប្រជុំផ្សព្វ ផ្សាយវិធានការសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ជាមួយប្រតិបត្ដិករទេសចរណ៍ សមាគមដឹកជញ្ជួន ទេសចរណ៍ជលយានខេត្ដព្រះសីហនុ សម្រាប់អាជីវកម្មទេសចរណ៍ក្នុង ខេត្តព្រះសីហនុ និងបន្ដអនុវត្ដតាមសេចក្ដីប្រកាសជា ផ្លូវការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រ ស្តីពីការបើកទទួលទេសចរណ៍ វ៉ាក់សាំង ។ការផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) ប្រតិបត្តិករទេសចរណ៍ ដើម្បី​ជំរុញឱ្យវិស័យ ទេសចរណ៍អាចដំណើរការបាន ក៏ដូចជាការជួយផ្តល់ការងារ និងប្រាក់​ចំណូល​ដល់ប្រជាពលរដ្ឋ និងធានាបាននូវការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ វាជាចាំបាច់ត្រូវមានគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា និងវិធាន សុវត្ថិភាពទេសចរណ៍ ក៏ដូចជាវិធានសុវត្ថិភាពសុខាភិបាលត្រឹមត្រូវសមស្រប ដើម្បីធ្វើការអប់រំ និងបណ្ដុះបណ្ដាលឱ្យបាន ទូលំទូលាយ ដោយមានការចូលរួមអនុវត្តឱ្យបានត្រឹមត្រូវពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសវិស័យឯកជន និងប្រជាពលរដ្ឋផ្ទាល់ ការអនុវត្តឱ្យបានត្រឹមត្រូវខ្ជាប់ខ្ជួន “៣ការពារ និង៣កុំ” តាមអនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។ កាផ្សព្វផ្សាយវិធានសុវត្ថិភាព និងនីតិវិធីប្រតិបត្តិការស្តង់ដារអប្បបរមា (SOP) ពិតជាមាន​សារៈសំខាន់​ណាស់សម្រាប់ ចំណេះដឹងមូលដ្ឋានដល់មន្ត្រី និងវិស័យឯកជននៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមជម្រុញវិស័យទេសចរណ៍ប្រកបដោយ គុណភាព និងសុវត្ថិភាព ជាពិសេសត្រៀម​ឆ្ពោះ​ទៅបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ នៅចុងឆ្នាំ២០២១និងត្រៀមទទួលភ្ញៀវ នៅក្នុងវេទិកា​ទេសចរណ៍អាស៊ាននាពេលខាងមុខ។ នេះជាការលើកឡើងពីលោក នួន ប៊ុនថុល អភិបាល នៃគណៈអភិបាលកោះរ៉ុង។សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែតុលានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បាន​លើកឡើងពីការចងក្រង ផែនការយុទ្ធសាស្ត្របើកទេសចរណ៍វ៉ាក់សាំង ​គឺផ្អែកតាមអភិក្រម ជាបុរេលក្ខខណ្ឌចំនួន ០៤៖ ទី១.អត្រានៃការចាក់វ៉ាក់សាំង ​សំដៅបង្កើតភាពស៊ាំសហគមន៍ ទី២.អត្រានៃការរីករាលដាលជំងឺកូវីដ-១៩ ទី៣.សមត្ថភាពឆ្លើយតប ​និងគ្រប់គ្រងហានិភ័យ ដែលអាចកើតមានពីវីរុសបំប្លែងថ្មី និងទី៤.ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍។ផែនការយុទ្ធសាស្ត្របើកទេសចរណ៍ វ៉ាក់សាំងអន្តរជាតិ គឺត្រូវបើកជាជំហានចំនួន ៣ជំហាន៖ ជំហានទី១ ជាជំហានចាប់ផ្តើមទទួលទេសចរណ៍អន្តរជាតិឡើងវិញ ដោយកំណត់​យក​គម្រោង​សាកល្បង ​នៅចុងខែវិច្ឆិកា​ ឆ្នាំ២០២១ ​ដោយចាប់ផ្តើមនៅក្រុងព្រះសីហនុ ​និងក្រុងកោះរ៉ុងនៃខេត្ត ព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង និងបន្ទាប់មកនៅខេត្តសៀមរាបនៅក្នុងខែមករា ឆ្នាំ២០២២។ ជំហានទី២ ចាប់ផ្តើមទទួលទេសចរណ៍អន្តរជាតិមកតាមតំបន់ទេសចរណ៍សុវត្ថិភាពផ្សេងៗទៀត បន្ទាប់ពីគម្រោង​សាកល្បងនៃជំហាន ទី១ ទទួលបានជោគជ័យ។ ជំហានទី៣ បើកទទួល​ទេសចរណ៍​វ៉ាក់សាំងពេញលេញនៅទូទាំងប្រទេស។សូមបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុ គឺខេត្តមួយដែលមានសក្ដានុពលទេសចរណ៍​ធម្មជាតិ​ច្រើនដូចជាឆ្នេរសមុទ្រជាង ១៧៥គីឡូម៉ែត្រ ដ៏ស្រស់ស្អាតជាងគេលើ ​ពិភពលោក (ឆ្នេរអូត្រេះ ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ​ ឆ្នេរលម្ហែ ឆ្នេរព្រែកត្រែង) កោះ៣២ ​មានឆ្នេរខ្សាច់ស្អាតល្អសក្បុស ទឹកសមុទ្រពណ៌ខៀវមានផ្កាថ្ម ​រមណីយដ្ឋានធម្មជាតិ​ (ថ្មរូង ទឹកធ្លាក់ក្បាលឆាយ)។ នៅតាម​បណ្ដាកោះ ភ្ញៀវទេសចរ ​អាចមុជទឹកមើលផ្កាថ្ម ស្ទូចត្រី ជិះទូកលម្ហែកម្សាន្តជុំវិញកោះ ។ល៕អត្ថបទ ៖ ប៊ុនថា

អភិបាលខេត្តតាកែវ អំពាវនាវប្រជាពលរដ្ឋរួមគ្នាសម្អាតបរិស្ថានអនាម័យឱ្យស្អាតល្អ

2021/10/30 11:50:02 am        378
តាកែវ ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ សូមបន្តចូលរួមទាំងអស់គ្នា ដើម្បីសម្អាតបរិស្ថានអនាម័យឱ្យស្អាតល្អ ពិសេសមិនត្រូវបោះចោល សម្រាមពាសវាលពាសកាល និងនៅតាមទីសាធារណៈ ឬនៅតាមសួនច្បារនោះឡើយ ដោយត្រូវបោះសម្រាមចោលនៅក្នុងធុងសម្រាមជានិច្ច ។នៅក្នុងឱកាសចុះត្រួតពិនិត្យការជួសជុលសួនច្បារមាត់ទន្លេឡើងវិញ នៅក្នុងក្រុងដូនកែវ នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ មានប្រសាសន៍បន្តទៀតថា សួន​ច្បារសាធារណៈនេះ គ្រោងនឹងកសាងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំនេះ ដែលវានឹង​ក្លាយ​ជា​ទី​លំហែកាយ និងដើរកម្សាន្ត ពិសេសក្លាយជាទីន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋ​មក​ធ្វើលំហាត់​ប្រាណទាំងព្រឹក និងពេលល្ងាចផងដែរ។ ដូច្នោះសូមបងប្អូនទាំងអស់គ្នាចូលរួម​សម្អាត​បរិស្ថាន​អនាម័យ​ឱ្យបានស្អាតល្អ ព្រោះមានតែការចូលរួមរបស់បងប្អូននោះទេ ទើបទីក្រុងនិងសួនច្បារ​របស់យើង មិនមានសម្រាម និងថង់ប្លាស្ទិចហើរតាមខ្យល់ ពិសេសគឺមិនមានក្លិនស្អុយ ហើយក្នុង​នោះដែរ យើងក៏អាចទាក់ទាញភ្ញៀវជាតិ អន្តរជាតិមកដើរកម្សាន្តនៅក្នុងខេត្ត​យើងដែល​នឹង​ធ្វើឱ្យ​បងប្អូនយើងមានចំណូលមួយផ្នែកនៃវិស័យទេសចរណ៍។ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា បើកាលណាបងប្អូនប្រជាពលរដ្ឋមានទម្លាប់រស់នៅស្អាត ហើយស្រឡាញ់បិរស្ថានល្អ មិនមានធុំក្លិនស្អុយ នោះសហគមន៍របស់យើងនឹងក្លាយ​ជា​សហគមន៍​គំរូ និងស្អាតល្អដោយមិនមានសម្រាមបោះចោលពាសវាលពាសកាលនោះទេ ហើយតាមរយៈការ​ទម្លាប់​របស់បងប្អូនចំពោះបរិស្ថានល្អនេះ ទីក្រុងរបស់យើងក៏ក្លាយជាទីក្រុងបៃតងខៀវស្រងាត់ ទីក្រុងស្អាតស្រស់ល្អ ។ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បានធ្វើការណែនាំបន្ថែមទៅដល់ក្រុងជាង ត្រូវពន្លឿនការ​ជួសជុល​​សួនច្បារនៅផ្នែកខាងកើតឱ្យបានលឿន និងឆាប់រហ័ស ព្រោះសួនច្បារយើង​បច្ចុប្បន្ន​សួនពីខាងលិច គឺយើងបានធ្វើរួចរាល់ហើយដែរ ដោយយើងបានពង្រីកសួនឱ្យ​មានភាព​ធំទូលាយ​សម្រាប់​ឱ្យបងប្អូនប្រជាពលរដ្ឋមកសម្រាកកម្សាន្ត និងដើរហាត់ប្រាណផងដែរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សប្បុរសជន បន្តឧបត្ថម្ភស្បៀងអាហារសរុបទឹកប្រាក់១ម៉ឺនដុល្លារ សម្រាប់ជូនទៅវរកងទ័ពជួរមុខរបស់កម្ពុជា
08/04/2025 05:08 PM
ចិនអាចទិញបន្ទះឈីប Nvidia H20 ជាថ្មី ប៉ុន្តែមិនមែនសុទ្ធតែជាដំណឹងល្អនោះឡើយ
08/04/2025 05:08 PM
សហគ្រិនខ្មែរនិងសាកលវិទ្យាល័យស្វាយរៀងរៀបចំប្រគួតប្រជែងផ្តាច់ព្រ័ត្រគំរូអាជីវកម្មរដូវកាលទី៣
08/04/2025 05:08 PM
ក្រុមហ៊ួទីនៅប្រទេសយេម៉ែន និយាយថា ពួកគេបានវាយប្រហារលើគោលដៅចំនួនបី ក្នុងប្រទេសអ៊ីស្រា អែល
08/04/2025 05:08 PM
សប្បុរសជនចិនផ្ដល់សម្ភារសិក្សា និងសៀវភៅរឿងនិទានដល់សិស្ស និងសាលារៀន​ក្នុង​ទីជនបទ​នៅ​ខេត្តកំពង់ស្ពឺ
08/04/2025 05:08 PM
អ្នកស្លាប់ដោយសារទឹកជំនន់ នៅវៀតណាម កើនដល់ ១០នាក់
08/04/2025 05:08 PM
កងទ័ពជើងទឹកហ្វីលីពីន និងឥណ្ឌា ចាប់ផ្តើមល្បាតរួមគ្នាលើកដំបូង នៅសមុទ្រចិនខាងត្បូង
08/04/2025 05:08 PM
ស្នងការរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់ ជំនាញព័ន្ធពាក់ត្រូវ បង្កាបង្ក្រាប រាល់បទល្មើស និងរក្សាសន្តិសុខ ឲ្យបានល្អក្នុងមូលដ្ឋាន
08/04/2025 05:08 PM
ថ្នាក់ដឹកនាំសហជីព និងកម្មករនិយោជិត នាំយកស្បៀងអាហារ និង​ថវិកា​ជូន​ដល់​វីរកងទ័ពជួរមុខ និង​ជនភៀសសឹក
08/04/2025 05:08 PM
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយផ្លូវក្រួសទៅជាផ្លូវកៅស៊ូ ដើម្បីលើកកម្ពស់សហគមន៍ជនបទ
08/04/2025 04:08 PM