TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

តំណាងនៃមាតាសន្តិភាពពិភពលោក ថាសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំគំរូមិនសម្រាប់តែប្រទេសកូរ៉េទេ

2021/10/20 06:57:41 am        443
ភ្នំពេញ៖ ក្នុងខណៈពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកលោកបណ្ឌិត យុង យ៉ុងហូ អគ្គនាយកសហព័ន្ធសន្តិភាពសកល (UPF) និងជាបេសកជនពិសេសរបស់ លោកជំទាវបណ្ឌិត ហាក់ចាហាន់មូន ជាមាតានៃសន្តិភាពពិភពលោក ចូលជួប សម្ដែង ការគួរសម និង ពិភាក្សាការងារ នៅវិមានសន្តិភាព ។ ទីស្តីការនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី២០តុលានេះ ​លោក​បណ្ឌិត យុងហូ បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានចាក់វ៉ាក់សាំង ជូនប្រជាជនកម្ពុជាជាង៩០% ហើយលោកបានមានប្រសាសន៍ថា នេះជាគំរូ នៃការដឹកនាំមិនសម្រាប់តែប្រទេសកូរ៉េទេ គឺសម្រាប់ពិភពលោកទាំងមូលផងដែរ។ លោកក៏បានគោរពពាំនាំនូវការសួរសុខទុក្ខផង និងក្ដីគោរពផងពីលោកជំទាវបណ្ឌិត ហាក់ចាហានមូន និងបានសម្ដែង នូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ​ដែលបានសម្រេច​ចូលរួមកិច្ចប្រជុំកំពូលជាលើកដំបូង​នៅឧបទ្វីបកូរ៉េ។ ជាការឆ្លើយតប សម្តេចតេជោបានស្វាគមន៍ និងថ្លែងអំណរគុណចំពោះការពាំនាំ នូវការសួរសុខទុក្ខ និង ក្តីនឹ ក រឭក ពីលោកជំទាវ ហាក់ចាហានមូន ។ សម្តេចក៏បានផ្តល់ជូនបណ្ឌិត យុង ហូ នូវទស្សនវិស័យ ពាក់ព័ន្ធនឹង កិច្ចប្រជុំកំពូល ដែលបាននិងកំពុងរៀបចំ​ដោយសម្តេចបានផ្តល់ជូន​នូវគំនិតផ្ដួចផ្ដើម​មួយចំនួនសម្រាប់កិច្ចប្រជុំកំពូលផង និង សម្រាប់កិច្ចសហប្រតិបត្តិការ​របស់អង្គការ UPF ទាំងក្នុងក្របខណ្ឌ នៃឥណ្ឌូ-ប៉ាស៊ីហ្វិច និងក្របខ័ណ្ឌមេគង្គផង ហើយ ជាទីបញ្ចប់ សម្តេច​បានថ្លែងអំណរគុណសាជាថ្មី និងបានផ្តាំផ្ញើសួរសុខទុក្ខដោយក្ដីគោរពជូនចំពោះលោកជំទាវ ហាក់ ចាហានមូន ផងដែរ៕​អត្ថបទ​៖ មុត សុទ្ធ​

កម្ពុជា​បើក​កិច្ចប្រជុំ​កំពូល​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​លើក​ទី​១៧

2021/10/20 11:19:16 am        425
ភ្នំពេញ ៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ស្ថិតក្រោម​សសរស្ដម្ភ​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ បាន​បើក​កិច្ចប្រជុំ​កំពូល​ឧ​ត្ត​ម​មន្ត្រី​អាស៊ាន ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​លើក​ទី​១៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​ដៃគូ​សន្ទនា​សាធារណរដ្ឋ​ប្រជាមានិត​ចិន​-​ជប៉ុន ​និង​សាធារណរដ្ឋ​កូរ៉េ សម្រាប់​ការចូលរួម​របស់​អ្នក​នៅ​ក្នុង​កិច្ចប្រជុំ SOMCA លើក​ទី​១៧​នេះ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​ដៃគូ​សន្ទនា​។លោកជំទាវបណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ជា​ប្រធាន​រដ្ឋមន្ត្រី​អាស៊ាន​ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ ថ្លែង​សុន្ទរកថា បើក​តាមរយៈ​ប្រព័ន្ធ​វីដេអូ ​យ៉ាង​ដូច្នេះ​ថា រហូតមកដល់​ពេលនេះ​យើង​អាច​កែសម្រួល​ខ្លួន​យើង​ទៅ​រក​ភាព​ធម្មតា​ថ្មី​ ខណៈពេល​កំពុង​បន្ត​ការងារ​របស់​យើង​តាម​អ៊ីនធឺណិត​។ កិច្ចប្រជុំ SOMCA លើក​ទី ១៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​ដៃគូ​សន្ទនា​ឥឡូវនេះ​កំពុង​ប្រព្រឹត្តទៅ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទឹកដី នៃ​បេតិកភណ្ឌ​វប្បធម៌​ដ៏​សំបូរបែប ​និង​អរិយធម៌​ស្នូល​មួយ នៃ​សហស្សវត្ស អាស៊ី​។ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​មាន​កិត្តិយស​ដ៏​ធំធេង​ក្នុងការ​សន្មត​ថា​ខ្លួន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​សំខាន់ៗ​ទាំងនេះ​តាមរយៈ​Video Conference ​ចំពេល មានការ​រំខាន​នៃ​សកម្មភាព​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ក្នុង​ស្មារតី​នៃ​ការរីកចំរើន នៃ​វប្បធម៌​ដ៏​សំបូរបែប ​លោកជំទាវបណ្ឌិតសភា​ចា​រ្យ ​បានបង្ហាញ​ពី​គោលការណ៍​សំខាន់ៗ​មួយ​ចំនួន​នៃ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន ថា ​ នៅក្នុង​ប្រទេស​កម្ពុជា អនុវត្ត​តាម​គោលនយោបាយ​ជាតិ របស់​យើង​លើ​វប្បធម៌ ដោយ​ផ្អែកលើ​គោល​គំនិត​“ អភិរក្ស​ដើម្បី​អភិវឌ្ឍន៍ និង​អភិវឌ្ឍន៍ ដើម្បី​អភិរក្ស​” ដែល​ជា​ប្លង់​មេ​ច្បាស់លាស់​នៅក្នុង​យុទ្ធសាស្ត្រ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​និង​សង្គម ស្រប​ពេល​ជាមួយគ្នា​ការពារ​បេតិកភណ្ឌ​វប្បធម៌​របស់​យើង​សម្រាប់​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព​ និង​រួមបញ្ចូល រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ត្រចះត្រចង់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​បាន​ចាត់ទុកថា​វប្បធម៌​គឺជា​ខ្លឹម​សារសំខាន់​នៃ​ព្រលឹង​ជាតិ និង​អត្តសញ្ញាណ​របស់​យើង​ដែល​ជា​ទ្រព្យសម្បត្តិ ដ៏​មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ដែលជា​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​សម្រាប់ សន្តិភាព និង​ភាព​សុខដុមរមនា​ក្នុង​សង្គម​គ្មាន​ការរើសអើង​ឡើយ​ខណៈ​ធ្វើជា​ស្ពាន​ត​ភ្ជាប់​មនុស្ស​ទៅ​មនុស្ស​នៅក្នុង​សហគមន៍​អាស៊ាន និង​ដៃគូ​សន្ទនា​។លោកជំទាវ បណ្ឌិតសភា​ចា​រ្យ បាន​បន្ថែមទៀតថា ក្នុងការ​អនុវត្ត​ចក្ខុ​វិស័យនេះ ​រាជរដ្ឋាភិបាល​បាន​បង្កើត​នូវ​ពាក្យស្លោក​ថា​“ រដ្ឋ​ជា​អ្នកគាំទ្រ និង​អ្នកការពារ​ដៃគូ​ឯកជន គឺជា​អ្នក​អនុវត្ត​” ។ កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​នៅ​គ្រប់​កម្រិត​ពាក់ព័ន្ធ នឹង​សង្គម​ស៊ីវិល​អង្គការ​ជាតិ​- អន្តរជាតិ ហើយ​ជា​ការ​ពិត​សិល្បករ​និង​ក្រុម​ល្ខោន​នីមួយៗ​ធ្វើការ​រួមគ្នា​ដើម្បី​ឈា​នទៅ​មុខ​និង​សម្រេច​បាន​នូវ​គោលដៅ​ដ៏​ថ្លៃថ្នូរ​ប្រទេស​កម្ពុជា ​៖ ព្រះរាជាណាចក្រ​នៃ​វប្បធម៌​។ យើង​ក៏មាន​ផ្នែក​សំខាន់​និង​ជាក់លាក់​នៃ​កិច្ចសហប្រតិបត្តិការ ​និង​ភាពជា​ដៃគូ​រឹងមាំ​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី​និង​ពហុភាគី​ដើម្បី​សម្រេច​បាន​នូវ​ការ​កសាង​សហគមន៍​អាស៊ាន ២០២៥ របស់​យើង​និង​ដើម្បី​ភាពរុងរឿង​សម្រាប់​ប្រជាជន​យើងទាំងអស់គ្នា​។លោកជំទាវ បណ្ឌិត សភាចា​រ្យ ភឿង ស​កុ​ណា សង្ឃឹមថា​កិច្ចប្រជុំ SOMCA និង SOMCA លើក​ទី ១៧ ជាមួយ​ដៃគូ​សន្ទនា​នឹង​ក្លាយ​ជា​ការពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ក្នុង​ស្មារតី​ប្រពៃណី​នៃ​សាមគ្គីភាព​និង​មិត្តភាព​អាស៊ាន​។ លោកជំទាវ ក៏​សូម​ជូនពរ​ឯកឧត្តម លោកជំទាវ មន្ត្រីជាន់ខ្ពស់​អាស៊ាន​ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ​និង​ដៃគូ​សន្ទនា​មកពី​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​-​ជប៉ុន និង​កូរ៉េ ប្រកបដោយ​ជោគជ័យ​សុខ​ភាព​ល្អ​បរិបូរណ៍ និង​ការ​យក​ឈ្នះ​កូ​វីដ​-១៩ ។ សូមឱ្យ​អ្នកមាន​សុវត្ថិភាព និង​មាន​សុខភាព​ល្អ​ពី​ជំងឺ​រាតត្បាត ​និង​សូម​ជូនពរ​ឱ្យ​កិច្ចប្រជុំ SOMCA លើក​ទី​១៧ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ជាមួយ​ដៃគូ​សន្ទនា​ទទួល​បាន​នូវ​បទពិសោធន៍​រីករាយ​និង​លទ្ធផល​ជោគជ័យ​៕អត្ថបទ រដ្ឋា

ស្ថានភាព​ទឹកទន្លេ​មេគង្គ​កំពង់ចាម​បន្ត​ឡើង​ទៀត​ហើយ

2021/10/20 11:10:45 am        266
កំពង់ចាម ៖ ប្រជាពលរដ្ឋ រស់នៅ​តាម​ដង​ទន្លេមេគង្គ ខេត្តកំពង់ចាម ​លើកឡើងថា លំបាក​សន្និដ្ឋាន​ណាស់ លើ​បញ្ហា​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ ពីព្រោះថា តាម​ចំណាំ​រដូវ​នេះ គឺជា​រដូវ​ទឹក​សម្រក ដែល​ឈាន​ទៅ​ធ្វើ​ការ​ដាំដុះ​ទៅហើយ តែ​បែរជា​ទឹកទន្លេ​ បាន​ឡើង​ទៅវិញ។បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​តាម​ដង​ទន្លេមេគង្គ ​នៅក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ចាម ​ស្ថិតនៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន​ បាន​លើកឡើង​ស្រដៀងៗ​គ្នា​ថា ​លំបាក​សន្និដ្ឋាន​ណាស់ អំពី​ស្ថាន​ភាព​កម្ពស់​ទឹកទន្លេ​មេគង្គ​ នាបច្ចុប្បន្ន​នេះ ​ពោលគឺ វា​ខុសប្លែក​ពី​បណ្តា​ឆ្នាំមុនៗ​ឆ្ងាយ​ណាស់ ។យ៉ាងណាមិញ​ពួកគាត់​មិន​នឹកស្មានថា​ ទឹកទន្លេ​មេគង្គ បាន​ឡើង​មកវិញ​ នា​រដូវ​ទឹក​សម្រក ខណៈដែល​ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ បាន​ចាប់ផ្តើម​ដាំ​ដុះ​មុខ​ដំណាំ​នានា នា​រដូវ​ទឹក​សម្រក ដូចជា ៖ ឪឡឹក ត្រសក់ ម្រះ ពោត ប៉េងប៉ោះ ជាដើម ។ ប្រភពពីបងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​កោះសូទិន បាន​ឲ្យ​ដឹង​ទៀតថា ​ប្រសិនបើ​ទឹក​តូច​ពេកមិន​លិច​ចូល​ភូមិ ក៏ដូចជា ផ្ទៃដី​ស្រែ ចំការ ​របស់​ពួកគាត់​ទេ គឺ​មាន​ការលំបាក​ហើយ ពីព្រោះថា បើ​ទឹកទន្លេ​ឡើង​តូច គឺ​មិនបាន​នាំ​ដីល្បាប់​គ្រប់គ្រាន់ សម្រាប់​ការងារ​បង្កបង្កើនផល ​របស់​ពួកគាត់​នោះឡើយ ​ក្រៅពីនោះ វា​ធ្វើ​ឲ្យ​ដី​រឹង លំបាក​ភ្ជួរ​រាស់ សំបូរ​ស្មៅ និង​កើត​សត្វ​ចង្រៃ​ច្រើនទៀតផង ។បើ​យោង​តាម​របាយការណ៍ របស់ លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម​ខេត្តកំពង់ចាម ​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ ស្ថានភាព​កម្ពស់​ទឹកទន្លេ​មេគង្គ បាន​បន្ត​ហក់​ឡើង​សារជាថ្មី ដល់​កម្ពស់ ១១,៦០​ម៉ែត្រ ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ​ទឹក​ឡើង ០,៦៥​ម៉ែត្រ បើ​ធៀប​ទៅនឹង​កម្រិត​កម្ពស់​ទឹក ក្នុង​ឆ្នាំ​២០២០ មាន​កម្ពស់ ១១,៩៥​ម៉ែត្រ ។ ដោយឡែក បើ​ធៀប​ទៅ​នឹង​កម្រិត​ទឹកទន្លេ​មេគង្គ ខេត្តកំពង់ចាម ស្ថិតនៅ​ចំណុច​ប្រកាសអាសន្ន មាន​កម្ពស់ ១៥,២០​ម៉ែត្រ ឯណោះ ។បើ​យោង​តាម​ការព្យាករណ៍ ​របស់​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម បាន​បញ្ជាក់ថា ​នៅ​ថ្ងៃទី​២០ និង​២១ ខែតុលា ឆ្នាំ​២០២១ នេះ ទឹកទន្លេ​មេគង្គ ខេត្តកំពង់ចាម ​នៅតែ​បន្ត​ឡើង បន្ត​ថែមទៀត ៕

អាជ្ញាធរជាតិអប្សរា កំពុងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត

2021/10/19 04:52:11 pm        569
សៀមរាប ៖ ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្ដើមដំណើរការ ជួសជុលច្រកទ្វារចូលខាងកើតនៃប្រាសាទអង្គរវត្ត ឱ្យប្រសើរឡើងវិញ ដែលរងការខូចខាតដោយសារអាយុកាល កត្តាអាកាសធាតុ និងការបំផ្លាញដោយរុក្ខជាតិផ្សេងៗ។លោកស្រី ភិន វិជ្ជាសច្ចរ៉ា អ្នកបុរាណវិទូដែលមើលខុសត្រូវការដ្ឋានជួសជុលនោះ ឱ្យដឹងថា ច្រកចូលខាងកើតនៃប្រាសាទអង្គរវត្ត ថ្វីបើ មានការខូចខាតតិចតួចដោយផ្នែកខ្លះៗដូចជា ច្រកឡើងនៃកាំជណ្ដើរ ជ្រុះដំបូល ព្រហ្មដំបូល និងហោជាងជាដើម ប៉ុន្តែអ្នកជំនាញ ត្រូវការថែទាំ និងជួសជុលជាចាំបាច់ ដើម្បីជៀសវាងការឈានទៅដល់ការខូចខាតធ្ងន់ធ្ងរ។ កិច្ចការដំបូង គឺក្រុមការងារបាន សិក្សាទៅលើសម្រង់ប្លង់ ស្វែងរកថ្ម ដែលបានធ្លាក់ចុះរប៉ាត់រប៉ាយ​ហើយកំណត់រូបរាងរបស់វាឡើងវិញ មុននឹងសម្អាតថ្មទាំងនោះឱ្យស្អាត ហើយយកវាទៅផ្គុំនៅ​កន្លែង​ដើមឡើងវិញ។សូមបញ្ជាក់ថា ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ចាប់ផ្ដើមពីថ្ងៃទី១៨ ខែតុលាឆ្នាំ២០២១ តទៅ៕

ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្កើនកិច្ចសហប្រតិបតិ្តការ​លើការងារមនី្ទរ​ពិសោធន៍​ឲ្យកាន់តែប្រសើរ

2021/10/19 03:25:03 pm        458
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្កើនកិច្ច​សហប្រតិបតិ្តការលើការងារមនី្ទរពិសោធន៍ ក្នុងការសិក្សាស្រាវជ្រាវពិសោធន៍រកមេរោគកូវីដ-១៩ និងមេរោគដទៃទៀត។ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីសី្តការក្រសួង ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកវេជ្ជបណ្ឌិត André Spiegel មកចូលកាន់ការងារជានាយក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថ្មី ជំនួសលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារែល ដែលបានបញ្ចប់​បេសកកម្មការងារ នៅក្នុងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលោកវេជ្ជបណ្ឌិត មានបំណង​បន្តកិច្ច​សហប្រតិបតិ្តការជាមួយក្រសួង សុខាភិបាល ដើម្បីធ្វើឲ្យវិស័យសុខាភិបាលនៅប្រទេសកម្ពុជា កាន់តែរីកច្រើន។ជាការឆ្លើយតបឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល សូមស្វាគមន៍ និងសូមកោតសរសើរដល់ថ្នាក់ដឹកនាំនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានចូលរួមចំណែក​យ៉ាង​សំខាន់ក្នុង ការអភិវឌ្ឍវិស័យសុខាភិបាល កាន់តែរឹងមាំ ពិសេសក្នុងបរិបទកូវីដ-១៩។ ហើយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាដៃគូដ៏សំខាន់របស់ក្រសួងសុខាភិបាលចាប់តាំងពីឆ្នាំ១៩៩២ ដើម្បីជំរុញឱ្យការងារមានស្តង់ដាអន្តរជាតិ។សូមរំលឹកផងដែរថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការយ៉ាងល្អប្រសើរដើម្បីសិក្សា និងពិសោធន៍​រកមេរោគផ្សេងៗ ដូចជា ជំងឺគ្រុនឈាម ជំងឺ​ឆ្កែឆ្កួត ជំងឺគ្រុនចាញ់ ភាពស៊ាំ​ជាមួយថ្នាំផ្សះ ជំងឺរបេង ជំងឺផ្តាសាយបក្សី ជំងឺរលាកថ្លើម មេរោគហ៊ីវ-ជំងឺអេដស៍ ​និងមេរោគកូវីដ-១៩ ដែលកំពុងរាតត្បាត​ក្នុងប្រទេសកម្ពុជា និងការរៀបចំយុទ្ធទប់ស្កាត់ នឹងមេរោគដទៃទៀត ប្រកបដោយប្រសិទ្ធភាព និងគុណភាពត្រឹមត្រូវផងដែរ៕អត្ថបទ រដ្ឋា

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅបន្ទាយមានជ័យជាង១ម៉ឺនគ្រួសារ ទទួលប្រាក់ឧបត្ថម្ភ៣ខែ

2021/10/19 01:10:14 pm        423
បន្ទាយមានជ័យ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្របសម្រួលជាមួយ នឹងកម្មវិធីស្បៀងអារហារពិភពលោកប្រចាំនៅកម្ពុជា ដើម្បីផ្ដល់សាច់ប្រាក់ឧបត្ថម្ភប្រជាពលរដ្ឋ នៅក្នុងខេត្តបន្ទាយមានជ័យជាង១ម៉ឺនគ្រួសារ ដែលមានជីវភាពខ្វះខាត និងជួបបញ្ហាគ្រោះទឹកជំនន់ រយៈពេល៣ខែ ។ក្នុងពិធីឧបត្ថម្ភប្រាក់ពលរដ្ឋ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គីម វីរៈ ទីប្រឹក្សា និងជាតំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៍ថា សម្រាប់ថវិកាជួយឧបត្ថម្ភនេះ ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការGIZ របស់ប្រទេសអាល្លឺម៉ង់ អង្គការ USAID របស់ប្រទេសអាមេរិក ដោយគិតជាទឹកប្រាក់ចំនួន ៥ ២៨០ ០០០ ០០០រៀល ស្មើនឹង១.៣២លានដុល្លារអាមេរិក ។ឯកឧត្តម បានបន្តថា ក្រៅពីផ្តល់ជំនួយជាសាច់ប្រាក់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំ ក៏កំពុងបន្តសហការណ៍គ្នា ដើម្បីពង្រឹងសកម្មភាពកាត់​បន្ថយហានិភ័យគ្រោះមហន្តរាយ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដូចជាពង្រឹងសមត្ថភាពមន្រ្តី​គ្រប់គ្រង​គ្រោះមហន្តរាយនៅថ្នាក់ក្រោមជាតិ តាមរយៈពង្រឹងលើការរៀបចំ និងអនុវត្តផែនការ​ត្រៀមបម្រុង ពង្រឹងប្រព័ន្ធគ្រប់គ្រងព័ត៌មានគ្រោះមហន្តរាយ នឹងការជូនដំណឹងជាមុន និងការ​សម្របសម្រួលជាមួយដៃគូរអភិវឌ្ឍន៍ និងភ្នាក់ងាមនុស្សធម៌នានា ។ល។ដោយកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភនេះ ក៏មានការចូលរួមពីឯកឧត្តម ង៉ែត ចាន់ថុន ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្រី ក្លែ កូណាន់ តំណាង និងជានាយិការកម្មវិធីស្បៀងអាហាពិភពលោកនៅកម្ពុជា។សូមបញ្ជាក់ថា គិតចាប់ពីទឹកជំនន់ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ការផ្តល់ជំនួយសាច់ប្រាក់​ដល់​គ្រួសារ​ដែលមានជីវភាព ខ្វះខាតដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តចំនួន៥ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ សរុបមានទឹកប្រាក់ចំនួន​ប្រមាណ​ជាង ២៤ ០០០ ០០០ ០០០០ រៀល ឬប្រមាណជាង ៦លានដុល្លាអាមេរិក ៕អត្ថបទ ៖ បាន សុខរិទ្ធិ

ធុរកិច្ចអាមេរិក-អាស៊ាន ចង់វិនិយោគនៅកម្ពុជាលើវិស័យថាមពល ឧស្សាហកម្ម សុខាភិបាល និងបច្ចេកវិទ្យាជាដើម

2021/10/19 12:53:12 pm        340
ភ្នំពេញ ៖ ក្រុមធុរកិច្ចអាមេរិក-អាស៊ាន គឺមានបំណងចង់មកវិនិយោគនៅប្រទេសកម្ពុជា លើវិស័យមួយចំនួន​ដូចជាវិស័យវិស័យថាមពល ឧស្សាហកម្ម សុខាភិបាល បច្ចេកវិទ្យា និងការនាំចេញនាំចូល​ ។លោក ថេន អូសៀស (Ted Osius ) ដែលទើបត្រូវបានតែងតាំងជា​ប្រធានគ​ណៈកម្មា​ធិការ​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាមេរិក-អាស៊ាន ​ថ្លែងបែបនេះ ​ក្នុងឱកាស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩តុលា ។នៅក្នុងជំនួបនេះ ឯកឧត្តម អូសៀស បានសំដែងនូវការសាទរ​ចំពោះចំ​ណាត់កា​រ​ប្រកប​ដោយ ជោគជ័​យយ៉ា​ង​ត្រចះត្រចង់​របស់​សម្តេច​តេជោ ទៅលើវិធានការទប់ស្កាត់ ការ​រីករាល​ដាលកូវីដ១៩ ​និង បានគោរពជំរាបជូនពីចំណាប់អារម្មណ៍​របស់​ក្រុម​អ្នក​វិនិយោគ​របស់ក្រុមធុរកិច្ចអាមេរិក-អាស៊ាន​ដែលចង់មកវិនិយោគនៅកម្ពុជា​លើវិស័យចំនួន៥ខាងលើនេះ។លោកក៏បានជម្រាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន នឹងគាំទ្រកម្ពុជា​នៅ​ពេល​ដែល​កម្ពុជាទទួលធ្វើជាប្រធានអាស៊ាននាឆ្នាំខាងមុខ ក៏ដូចជានឹងជួយដល់កម្ពុជា​លើ​វិស័យ​សេដ្ឋកិច្ច ក្នុងកំឡុង​ពេល​នៃ​ការ​រាតត្បាតជំងឺកូវីដ១៩ ក៏ដូចជាជួយដល់កម្ពុជា​ក្នុងការ​កសាង​សមត្ថភាព ក៏ដូចជាសន្តិសុខថាមពលផងដែរ។ជាការឆ្លើយតប សម្តេចតេជោ បានសម្ដែងនូវអំណរសាទរ ចំពោះឯកឧត្ដម អូសៀស ដែលត្រូ​វបាន​តែង​តាំង​ជា​ប្រធាន ​និងជាអគ្គនាយកប្រតិបត្តិរបស់ក្រុមប្រឹក្សាធុរកិច្ចអាមេរិក​អាស៊ាន,ហើយ​សម្ដេច ក៏បា​នអរគុណដល់​សហ​រដ្ឋអាម៉េរិកដែលបានផ្តល់វ៉ាក់សាំងដល់កម្ពុជា។សម្តេចក៏បានសម្ដែងនូវសេចក្ដីរីករាយ ដែល​ក្រុមប្រឹក្សា​សេដ្ឋកិ​ច្ចអាម៉េរិក​អាស៊ាន​ទទួលស្គាល់នូវ​ភាព​ជឿនលឿនរ​បស់កម្ពុជា ក្នុង​ការចាក់វ៉ាក់សាំង​ជូនដល់ប្រជាពលរដ្ឋ ​និងទទួល​បាន​ផ្លែផ្កា​ជាវិជ្ជមាន។ សម្តេចក៏បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ចអាមេរិកអាស៊ាន លោកផែនការចូលរួមដោះ​ស្រាយ​ការ​ប្រែប្រួលអាកាសធាតុរបស់កម្ពុជា ក៏ដូចជាវិធានការឆ្ពោះទៅមុខរបស់កម្ពុជា ដែល​រួមមាន​បន្តគ្រប់គ្រង​ជំងឺកូវីដ១៩ ,ជំរុញ​ការកែទម្រង់ផ្នែកធុរៈកិច្ចឲ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញ​អ្នក​វិនិយោគឲ្យបានច្រើន​ ជំរុញការ​កែទម្រង់​លើគ្រប់​វិស័យ និង ជំរុញការបង្កើតសកម្មភាពធុរៈកិច្ច និងលើកទឹកចិត្តឲ្យវិស័យឯកជន ចូលរួមដើម្បីជំរុញ​សេដ្ឋកិច្ច​កម្ពុជា។ជាទីបញ្ចប់សម្ដេច ក៏បានជម្រាបជូនក្រុមប្រឹក្សាធុរកិច្ចពីសក្ដានុពល​នៃការវិនិយោគ​នៅកម្ពុជា​ព្រម​ជាមួយនឹង ការអំពាវនាវឲ្យវិនិយោគសហរដ្ឋអាម៉េរិកពិចារណាមកវិនិយោគនៅកម្ពុជា៕អត្ថបទ៖ មុត សុទ្ធ

គ.ជ.ប ចុះឈ្មោះបោះឆ្នោតថ្មីជូនពលរដ្ឋជិត៨ម៉ឺននាក់ក្នុងរយៈពេល១សប្តាហ៍

2021/10/19 11:16:26 am        331
ភ្នំពេញ ៖ ក្នុងរយៈពេលមួយសប្តាហ៍ គណៈគម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានចុះឈ្មោះពលរដ្ឋជិត៨ម៉ឺននាក់ បញ្ចូល​ក្នុងបញ្ចីបោះឆ្នោតថ្មីរបស់គ.ជ.ប។មានប្រសាសន៍ប្រាប់BTV តាមបណ្តាញទំនាក់ទំនងតេឡេក្រោម នៅថ្ងៃទី១៩ខែតុលានេះ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានឱ្យដឹងថា គិតត្រឹមរយៈពេលមួយសប្តាហ៍ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៨ ខែតុលាម្សិលមិញ ពលរដ្ឋជិត៨ម៉ឺននាក់ បានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី។ក្រៅពីនេះ ឯកឧត្តម បន្តអំពាវនាវដល់ប្រជាពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅ ដែលមិនទាន់​មាន​ឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមរួសរាន់ទៅចុះគ្រប់ៗគ្នា ហើយពេលទៅចុះឈ្មោះនោះ ត្រូវគោរព​វិធានការ៣កុំ ៣ការពារ កុំឱ្យឆ្លងជំងឺកូវីដ-១៩។សម្រាប់ឆ្នាំ២០២១នេះ គ.ជ.ប ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ចាប់​ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរនេះ នឹងធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ៧ ៖ ០០នាទី ដល់ម៉ោង១១៖៣០នាទីព្រឹក និងពេលរសៀលចាប់ពីម៉ោង ២ ៖ ០០នាទី ដល់ម៉ោង ៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនទៀតក្នុងឃុំ-សង្កាត់។ ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋមានសញ្ជាតិកម្ពុជាទាំងពីរភេទ ត្រូវមានអាយុ​យ៉ាង​តិចពី១៨ឆ្នាំឡើងទៅ និងមានឯកសាព័ន្ធផ្សេងៗមួយចំនួនទៀត។សម្រាប់ដំណើ​ការការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ នឹងប្រព្រឹត្តិទៅ​នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២៕អត្ថបទ ៖ ទូច សោភ័ណ 

រដ្ឋបាលខេត្តព្រះសគ្រោងនឹងសាងសង់បន្ទប់អគ្គិសនី និងសាងសង់ប៉មជួយសង្គ្រោះបន្ថែម នៅតាមបណ្តោយឆ្នេរសមុទ្រ

2021/10/19 09:57:51 am        397
ព្រះសីហនុ ៖ រសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាព និងជ្រើសរើសទីតាំងសម្រាប់សាងសង់បន្ទប់អគ្គិសនី និងសាងសង់ប៉មជួយសង្គ្រោះ (ឆ្មាំសមុទ្រ) បន្ថែម នៅតាមបណ្តោយឆ្នេរសមុទ្រ ចាប់ពីចំណុចផែ៥០២ ឆ្នេរអូរឈើទាល រហូតដល់ឆ្នេរជំទាវម៉ៅ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។នៅក្នុងឱកាសនោះ ឯកឧត្តមគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក៏បាន​ធ្វើការ​ណែនាំបងប្អូនអាជីវករលក់ដូរនៅតាមឆ្នេរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ បរិស្ថាន តាមទីតាំង​របស់ខ្លួនឱ្យបានស្អាតជាប្រចាំព្រោះភាពស្អាតអាចទាក់ទាញភ្ញៀវទេសចរ និងបង្កើន​ចំណូល​បាន​ថែមទៀត ព្រោះភ្ញៀវត្រូវការភាពស្អាត អនាម័យ និងបរិស្ថានល្អ។ទន្ទឹមនឹងនេះ ឯកឧត្តម ក៏ណែនាំឱ្យក្រុមការងារកាយយកគល់ឈើ មែកឈើ និងដុំថ្មចេញឱ្យអស់​នៅ​តាមបណ្តោយឆ្នេរ និងធ្វើការឈូសឆាយខ្សាច់ឱ្យបានរៀបស្មើរ​ដើម្បី​លើក​ស្ទួយ​សោភ័ណភាព​ឆ្នេរខ្សាច់ និងសម្រាប់ត្រៀមបើកទេសចរ និងសេដ្ឋកិច្ចសង្គមឡើងវិញ នៅចុងឆ្នាំ២០២១ នេះ បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្រាលជាបន្តបន្ទាប់៕អត្ថបទ ប៊ុនថា

កម្ពុជា នឹងរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧

2021/10/19 09:47:51 am        497
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិត​ក្រោម​សសរស្ដម្ភ​សហគមន៍​សង្គម-វប្បធម៌អាស៊ាន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ខាងមុននេះ នឹងរៀបចំកិច្ចប្រជុំ​ឧត្តមមន្ត្រីអាស៊ាន​ទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ​ជាមួយដៃគូ​សន្ទនា​តាមរយៈប្រព័ន្ធវីដេអូ។នៅក្នុងកិច្ចប្រជុំខាងលើនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ និងវិចិត្រសិល្បៈ និងជាប្រធានរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ នឹងផ្តល់កិត្តិយសថ្លែង​សុន្ទរកថា ​បើកតាមរយៈប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ នឹងមានការចូលរួមពីសំណាក់ឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌និងសិល្បៈ និងដៃគូសន្ទនាអាស៊ាន រួមមាន ៖ សាធារណរដ្ឋប្រជាមានិតចិន- ជប៉ុន និងសាធារណរដ្ឋកូរ៉េ។ នាឱកាសនោះដែរ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ អាស៊ាន-ឥណ្ឌា លើវិស័យ​វិប្បធម៌ និងសិល្បៈ ហើយកិច្ចប្រជុំក៏នឹងពិភាក្សាសំណើរបស់ភាគីឥណ្ឌាផងដែរ។កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈលើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃ​គូសន្ទនា នឹងផ្តោតទៅលើការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ និងសិល្បៈអាស៊ានដែលជាគ្រឹះមួយ​នៃ​សក្ដានុពលសហគមន៍អាស៊ាន​ការកសាងភាព​សុខដុមរមនា​ក្នុង​ចំណោមប្រជាជាតិអាស៊ាន ការ​លើកស្ទួយស្មារតីភាពជាម្ចាស់ក្នុងការអភិរក្ស និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌អាស៊ាន ការពង្រីក​ការយល់​ដឹងផ្នែកវប្បធម៌ពីគ្នាទៅវិញទៅមក​ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការជំរុញ​វិសាលភាពនៃការផ្សព្វផ្សាយអំពីវប្បធម៌​ ការ​ច្នៃប្រឌិត​នវានុវត្តន៍ ការបង្កើនជីវភាពរស់នៅ​ក្នុងការ​កសាង​សហគមន៍អាស៊ានឆ្ពោះទៅរកការអភិវឌ្ឍរួមប្រកបដោយចីរភាព។កិច្ចប្រជុំខាងលើនឹងពិគ្រោះពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ដូចជា៖១-ពិនិត្យលើវឌ្ឍនភាពការងារនៃកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យវប្បធម៌និងសិល្បៈ ក្នុងនោះរួមមាន ៖-ផែនការយុទ្ធសាស្ត្រអាស៊ាន សម្រាប់វិស័យវប្បធម៌ និងសិល្បៈ ២០១៦-២០២៥-ការលើកស្ទួយសកម្មភាពវប្បធម៌អាស៊ានក្នុងបរិបទ នៃការរីករាលដាល នៃជំងឺកូវីដ-១៩-សៀមរាបទីក្រុងវប្បធម៌អាស៊ាន សម្រាប់ឆ្នាំ២០២០-២០២២-បញ្ជីបេតិកភណ្ឌវប្បធម៌អាស៊ាន ២- អង្គប្រជុំនឹងពិនិត្យរួមមាន ៖-សេចក្តីព្រាងសេចក្ដីប្រកាសសៀមរាប ស្តីអំពីការលើកកម្ពស់ការច្នៃប្រឌិត​និងសម្របខ្លួន ទៅ​នឹងសហគមន៍ អាស៊ានដើម្បីគាំទ្រដល់ វប្បធម៌ និង សេដ្ឋកិច្ច​ច្នៃប្រឌិត-សេចក្តីព្រាងឯកសារទស្សនាទាន ស្តីពីការបង្កើត​មជ្ឈមណ្ឌល​សម្រាប់វប្បធម៌ និងឧស្សាហកម្ម​ច្នៃប្រឌិត-វេទិកា​ធុរកិច្ច​នវានុវត្តន៍​អាស៊ាន-គំនិត​ផ្ដួចផ្ដើម​របស់កម្ពុជា​សម្រាប់សកម្មភាពវប្បធម៌អាស៊ាន ឆ្ពោះទៅការរៀបចំកិច្ចប្រជុំកំពូល​អាស៊ាន ឆ្នាំ២០២២-សេចក្តីព្រាងផែនការសកម្មភាព ស្តីពីកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ានរួមមាន ៖ អាស៊ាន-ចិន អាស៊ាន-ជប៉ុន អាស៊ាន-សាធារណរដ្ឋកូរ៉េ ​លើវិស័យវប្បធម៌ និង​សិល្បៈសម្រាប់​ឆ្នាំ២០២២-២០២៥ -វេទិកាទំនាក់ទំនងរវាងអាស៊ាន-ឥណ្ឌា៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រទេសជប៉ុន ជួបប្រទះខែកក្កដាក្តៅបំផុតក្នុងរយៈពេល៣ឆ្នាំជាប់គ្នា
08/03/2025 01:08 PM
ប្រភពរដ្ឋាភិបាល៖ឥណ្ឌានឹងបន្តការនាំចូលប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump ក៏ដោយ
08/03/2025 01:08 PM
ក្រសួងមហាផ្ទៃ និងស.ស.យ.ក រៀបចំកម្មវិធីបរិច្ចាកឈាម ដើម្បីគាំទ្រដល់សមរភូមិមុខ
08/03/2025 12:08 PM
នៅថ្ងៃទី៣ សីហានេះអនុព័ន្ធយោធាអាស៊ានបន្តចុះសង្កេតការណ៍ ពិនិត្យការអនុវត្តបទឈប់បាញ់នៅព្រំដែន
08/03/2025 12:08 PM
កម្ពុជាអំពាវនាវដល់ភាគីថៃធ្វើឱ្យមានភាពស៊ីគ្នារវាងពាក្យសម្ដី និងសកម្មភាពជាក់ស្ដែងជៀសវាងបង្ករឿង
08/03/2025 11:08 AM
ថៃ បន្តរងគ្រោះដោយទឹកជំនន់ពីព្យុះ Wipha សម្លាប់មនុស្ស៦នាក់ និងរាប់ម៉ឺននាក់រងផលប៉ះពាល់
08/03/2025 11:08 AM
សម្តេចសង្ឃ បួរ គ្រី យាងសួរសុខទុក្ខ និងប្រទានអំណោយដល់កងទ័ព និងជនភៀសសឹកជាង១ពាន់គ្រួសារ នៅឧត្តរមានជ័យ
08/03/2025 11:08 AM
ក្រុមគ្រូពេទ្យនិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៦២នាក់បន្ថែមទៀតនៅហ្កាហ្សា
08/03/2025 11:08 AM
​​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីចំនួន២រូបនៅខេត្តតាកែវ និង កណ្តាល
08/03/2025 11:08 AM
អ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារលើគោលដៅរុស្ស៊ី រួមមានរោងចក្រចម្រាញ់ប្រេង និងអាកាសយានដ្ឋាន
08/03/2025 10:08 AM