TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្ដសៀមរាប ប្រារព្ធវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ខួប៩ឆ្នាំនៃការយាងចូលទិវង្គត របស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ

2021/10/15 03:50:57 am        327
សៀមរាប ៖ អាជ្ញាធរខេត្ដសៀមរាប ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធខួប០៩ឆ្នាំនៃការយាងចូលទិវង្គត របស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ពិធីនេះ បានប្រារព្ធឡើងនៅព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្ដសៀមរាប នាព្រឹកថ្ងៃទី១៥ ខែតុលាឆ្នាំ២០២១នេះ។សម្ដេចព្រះបរមរតនកោដ្ឋ ព្រះអង្គបានចូលទិវង្គត់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅនៅទីក្រុងប៉េកាំង ប្រទេសចិន ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។ នៅថ្ងៃនេះ គឺជាគម្រប់ខួប៩ឆ្នាំ នៅថ្ងៃនេះ ក៏ដូចជារៀងរាល់ឆ្នាំដែរ ថ្នាក់ដឹកនាំស្ថាប័នរបស់ខេត្ដសៀមរាប បានថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គ នៅក្នុងព្រះរាជដំណាក់ក្នុងខេត្ដសៀមរាប ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ។ជាមួយគ្នានេះ ថ្នាក់ដឹកនាំខេត្ដសៀមរាប ក្រោមអធិបតីភាពឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប បានសម្តែងនូវការគោរពវិញ្ញាណក្ខន្ធនេះ ជាការតបស្នងចំពោះ​មហាករុណា​ទិគុណ​ដ៏ឧត្តុង្គឧត្តម ចំពោះព្រះបរមរតនកោដ្ឋ ដែលទ្រង់បានបូជាព្រះកាយគ្រប់បែប​យ៉ាង​ជូន​មាតុភូមិ និង ប្រជាជាតិជាទីស្រឡាញ់របស់ព្រះអង្គនោះ និងជាដឹងគុណពីវីរភាពរបស់​ព្រះអង្គ​ចំពោះជាតិ និងប្រជាពលរដ្ឋគ្រប់រូប។ប៉ុន្ដែយ៉ាងនេះក្ដី ការអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះរបរមរតនកោដ្ឋ ក្នុងបរិបទ​នៃជម្ងឺកូវិដ១៩នេះ មានការកំណត់ ដោយអនុវត្តទៅតាមវិធានការរបស់រាជរដ្ឋាភិបាល៣កុំ ៣ការពារ ។ បន្ទាប់ពីការបូជាទៀន ធូប ថ្វាយនៅចំពោះមុខព្រះឆ័យាល័ក្ខរបស់ព្រះបរមរតនកោដ្ឋ និងការគោរពព្រះ​វិញ្ញាណក្ខន្ធ របស់ទ្រង់ ដោយថ្នាក់ដឹកនាំ បានធ្វើការ​ស្មិងស្មាធិ៍ ឧទ្ធិសព្រះវិញ្ញាណក្ខន្ធរបស់ ព្រះអង្គទ្រង់ បានយានទៅកាន់ព្រះបរមសុគតិភព ឲ្យបានគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

គណបក្សហ៊្វុនស៊ិនប៉ិចធ្វើពិធីបង្សុកូល រាប់បាត​ឧទ្ធិសកុសល​ផលបុណ្យថ្វាយព្រះបរមរតនកោដ្ឋ

2021/10/15 09:25:43 am        527
ភ្នំពេញ ៖ គណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ បានប្រារព្វព្រះរាជពិធី​ឧទ្ធិស​ព្រះមហាកុសលគម្រប់ខួប៩ឆ្នាំ ថ្វាយដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជ បិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ព្រះពិធីបុណ្យ បានប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅក្រោម​ព្រះអធិបតីភាព ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី ព្រះបុត្រី ជាព្រះតំណាង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ព្រមទាំងឯកឧត្តម លោកជំទាវ សហជីវិន សហជីវិនី ជាថ្នាក់ដឹកនានានៃគណបក្សផងដែរ។

ស្ថាប័ននានា មន្រ្តីរាជការ និងបណ្តាគណបក្សនយោបាយ នាំគ្នាដាក់កម្រងផ្កាគោរព​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ

2021/10/15 03:49:52 am        231
ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ បណ្តាស្ថាប័ននានា ក្នុងជូររាជរដ្ឋាភិបាល ក៏ដូចជាបណ្តាគណបក្សនយោបាយផ្សេងទៀត បានអញ្ជើញដាក់កម្រងផ្កាថ្វាយ ដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបលើកទី៩ព្រះវស្សា ដែលព្រះអង្គបានទ្រង់សោយទិវង្គត (១៥តុលា ឆ្នាំ២០១២-១៥តុលា ២០២១)។នៅក្នុងឱកាសខួបលើកទី៩ព្រះវស្សា នៃថ្ងៃសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសរសេរតាមរយៈហ្វេសបុកថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គបានទ្រង់សោយទិវង្គត នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំងប្រទេសចិន។ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែល​ព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។ តាមរយៈហ្វេសបុកនេះដែរ សម្តេចតេជោ បានលើកឡើងទៀតថា «កូនចៅប្រជារាស្រ្តទូទាំងប្រទេស និងមន្រ្តីរាជការ សូមថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ធិក្នុងព្រះបរមសុគតិភពកុំបីឃ្លាងឃ្លាតឡើយ»៕អត្ថបទ ៖ បាន ចក់

យោធាចិនជួយសាងសង់អគារមជ្ឈមណ្ឌលផលិតផែនទី ដល់ក្រសួងការពារជាតិកម្ពុជា

2021/10/14 03:23:57 pm        696
ភ្នំពេញ ៖ ក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បានសម្រេចជួយសាងសង់អគារនៃមជ្ឈមណ្ឌល ផលិតផែនទី ដល់នាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារជាតិកម្ពុជាមួយកន្លែងទៀត នៅក្នុងរាជធានីភ្នំពេញ ។ ជំនួយឥតសំណងនេះ គឺដើម្បីបង្ហាញអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពកម្ពុជា-ចិនឲ្យកាន់តែល្អប្រសើបន្ថែមទៀត ស្របទៅតាមការចង់បានរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារមជ្ឈមណ្ឌលផលិតផែនទី ដែលជាជំនួយរបស់ចិន នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិកម្ពុជា បានលើកឡើងថា គម្រោងសាងសង់នូវអគារសម្រាប់ផលិតផែនទីនេះ ត្រូវបានក្រសួងការពារប្រទេសចិន បានសម្រេចផ្តល់ជូនតាំងពីឆ្នាំ២០២០មក​ម៉្លេះ ប៉ុន្តែ​ដោយ​សារបញ្ហាកូវីដភាគីទាំងពីរសម្រេចពន្យាពេលការសាងសង់រហូតដល់ពេលនេះ។ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងទៀតថា ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិ បត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលជាចំណងមិត្តភាពដែកថែបកម្ពុជា-ចិន (គឺជាមិត្តពិតជួយ គ្នាក្នុងគ្រាក្រ មិត្តល្អជួយគ្នាក្នុងពេលលំបាក) បានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ជាពិសេសកងយោធពល ខេមរភូមិន្ទ ទទួលបានជំនួយឧបត្ថម្ភនូវសមិទ្ធផល​ជាផ្លែផ្កា​គួរឲ្យ​កត់​សម្គាល់ ជាក់ស្តែងដូចនាពេលនេះ កំពុងធ្វើការបញ្ចុះបឋមសិលាអគារដ៏ធំមួយ​សម្រាប់​យោធាធ្វើការផលិតផែនទី ហើយនាពេលអនាគតបន្ត បន្ទាប់ខាងមុខក៏នឹងធ្វើការសាងសង់​សមិទ្ធផល​ជាច្រើនទៀត ដែលពាក់ព័ន្ធនិងវិស័យវាស់វែង គូរផែនទី និងសេវានាំផ្លូវជាដើម។ឯកឧត្តមនាយឧត្តមសេនីយ៍ នេះជាមោទនភាពបំផុតរបស់នាយកដ្ឋានភូមិសាស្រ្ត ក្រសួងការពារ ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននូវមជ្ឈមណ្ឌលផលិតផែនទី ដែលជាយូរយារ​ណាស់មកហើយ កងយោធពលខេមរភូមិន្ទពុំធ្លាប់មាន បន្ទាប់ពីបារាំងបានបង្កើត​មកតាំងពីឆ្នាំ១៨៩៩ មកនោះ។យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ឯល វ៉ាន់សារ៉ាត បានធ្វើការអំពាវនាវដល់ នាយទាហាន ពលទាហាន​ទាំងអស់ដែលបំរើការនៅក្នុងនាយកដ្ឋាននេះ គប្បីត្រូវជួយថែរក្សានូវ​សមិទ្ធផលនេះ ឲ្យបានល្អ និងឲ្យបានគង់វង្សយូរអង្វែង ដើម្បីផលប្រយោជន៍ជាតិទាំងមូល និងក៏ដើម្បី​សម្រាប់​ធ្វើការជារៀងរហូតផងដែរ៕អត្ថបទ ៖ បាន ចក់

កូរ៉េប្រគល់អំណោយសម្ភារៈបរិក្ខារពេទ្យជូនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារទប់ស្កាត់ និង​ឆ្លើយ​តបការ​រាតត្បាតជំងឺកូវីដ-១៩

2021/10/14 12:41:41 pm        536
ភ្នំពេញ ៖ នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH (Korea Foundation for International Healthcare) ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។តាមរយៈ ក្រសួងសុខាភិបាលដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត​ជំងឺកូវីដ-១៩ ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោកវេជ្ជបណ្ឌិត Kim Sang Gyeun ប្រធានមូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH ប្រចាំកម្ពុជា។សម្ភារៈ និងបរិក្ខារដែលរដ្ឋាភិបាលនិងប្រជាជន នៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិថែទាំ​សុខភាព​អន្តរជាតិ KOFIH បានផ្តល់ ១) ម៉ាស៊ីនធ្វើតេស្តរក វីរុសកូវីដ-១៩ ចំនួន ២គ្រឿង ២ )តេស្តរកវីរុសកូវីដ-១៩ ចំនួន ២៣.០៤០តេស្ត និង ៣) សំលៀកបំពាក់​សុវត្ថិភាពសម្រាប់មន្ត្រី សុខាភិបាល ចំនួន ៥០០ ជូនក្រសួងសុខាភិបាល។លោកវេជ្ជបណ្ឌិតប្រធានមូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH ប្រចាំកម្ពុជា បានសម្តែង​​នូវការ​កោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិន​ខ្លាច​នឿយហត់ ក្នុងការទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជន​កម្ពុជាទាំងមូល។ លោកប្រធានមូលនិធិក៏ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែល​បានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ជនជាតិកូរ៉េទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជា ជាពិសេសបុគ្គលិកមូលនិធិ។ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា​របស់​មូល​និធិថែទាំសុខភាពអន្តរជាតិ KOFIH នៃសាធារណរដ្ឋកូរ៉េ ត្រូវបានចងចាំទុកដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា និងមន្ត្រីសុខាភិបាលព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩ និងសូមថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់មូលនិធីថែទាំសុខភាពអន្តរជាតិ KOFIH នៃសាធារណរដ្ឋកូរ៉េ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញ​វិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាល នៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕អត្ថបទ រដ្ឋា

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ស៊ីណូវ៉ាក់ចំនួន២លានដូសទៀត ជាជំនួយរដ្ឋាភិបាលចិនបានមកដល់កម្ពុជាទៀតហើយ

2021/10/14 12:27:47 pm        581
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ស៊ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀតហើយ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកាន់ប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលនេះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជា មានចំនួនសរុប ៦លាន ៨០ម៉ឺនដូស ហើយមកដល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប ៣២លាន ៨សែនដូស។ វត្តមានវ៉ាក់សាំងរបស់ចិន បានធ្វើឱ្យកម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ​បាន​យ៉ាង​ឆាប់រហ័ស និងមុនផែនការគ្រោងទុក។គិតត្រឹមថ្ងៃទី១៣ ខែតុលា កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ៦ឆ្នាំឡើង បាន​ចំនួនជាង ១៣.៥លាននាក់ហើយ ស្មើនឹងប្រមាណ ៨៤.៦៦ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋ​សរុបប្រមាណ ១៦លាននាក់។ ក្នុងនោះអ្នកចាក់បានទាំងពីរដូស មានចំនួនជាង ១២លាននាក់ ហើយអ្នកចាក់ដូសទី៣ ឬដូសជំរុញបានជាង ១លាននាក់៕

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន់ អំពាវនាវដល់សមាជិកអាស៊ានបន្តរួមគ្នាដោះស្រាយ​ឲ្យមាន​ប្រសិទ្ធភាព​បំផុត​លើបញ្ហាគ្រឿងញៀន

2021/10/14 12:08:40 pm        301
ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) បានធ្វើការអំពាវនាវដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ត្រូវដោះស្រាយរួមគ្នា ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀតលើករណីគ្រឿងញៀន ខណៈបញ្ហាគ្រឿងញៀននេះ កំពុងនៅតែប្រឈមយ៉ាងរសើបនៅឡើយ ទាំងក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោក។ថ្លែងក្នុងពិធីបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពី បញ្ហាគ្រឿងញៀន នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈវិដេអូពីចម្ងាយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បាន​លើកឡើងថា ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលរួម និងនិរន្តភាព នៃការឆ្លើយតបលើ​បញ្ហា​គ្រឿងញៀននេះ គប្បីធ្វើការរួមគ្នាឲ្យបានច្បាស់លាស់ដើម្បីធ្វើយ៉ាង​ណាកាត់បន្ថយ​ការចរាចរ​នូវ​គ្រឿងញៀននេះ ហើយប្រសិនបើយើង ទាំងអស់គ្នាមិនបង្កើនសកម្មភាពដោះស្រាយបន្ថែមទេនោះ បញ្ហាគ្រឿងញៀននេះ វានៅតែបន្តយាយីដល់ប្រជាជន និងប្រទេសយើងទាំងអស់គ្នាដដែល។យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានលើកឡើងផងដែរថា ទោះបីយើង​ទាំងអស់គ្នាកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកក៏ពិតមែន តែយើងទាំងអស់គ្នាបានប្តេជ្ញាចិត្ត​ខ្ពស់ក្នុង​ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន តាមរយៈយន្តការជាតិ និង​សហប្រតិបត្តិការអន្តរជាតិជាច្រើន ក្នុងនោះមានការចូលរួមអនុវត្តយ៉ាងសកម្មនូវផែនការ​សកម្មភាព​របស់អាស៊ាន ស្តីពីសន្តិសុខសហគមន៍អាស៊ានប្រឆាំងនឹងបទល្មើសគ្រឿងញៀន ២០១៦-២០២៥ ជាផែនទីវិថីមួយដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា។ បន្ថែមពីនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ការអនុវត្តផែនការ សកម្មភាព​រួមគ្នានេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបបានទៅនឹងយន្តការត្រួតពិនិត្យ​គ្រឿង​ញៀន​ទាំងក្របខ័ណ្ឌថ្នាក់ជាតិតំបន់ និងសកលលោក ពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩ នាពេល​បច្ចុប្បន្ន ដែលយើងទាំងអស់គ្នាទទួលបាននូវ​សមិទ្ធផល​គួរឲ្យកត់សម្គាល់៕អត្ថបទ ៖ បាន ចក់

វ៉ាក់សាំង​ស៊ីណូវ៉ាក់​២​លាន​ដូស​បន្ថែម​ទៀត​ជា​ជំនួយ​របស់​ចិន មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​នេះ

2021/10/14 11:36:02 am        361
ភ្នំពេញ៖ វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ២​លាន​ដូស​បន្ថែម​ទៀត ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​នេះ។វ៉ាក់សាំង​ស៊ីណូវ៉ាក់​ចំនួន ២​លាន​ដូស​នេះ ត្រូវ​បាន​រដ្ឋ​មន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី សន្យា​ផ្ដល់​ជូន​មក​រាជ​រដ្ឋាភិបាល​កម្ពុជា​អំឡុង​ពេល​លោក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​កន្លង​មក​ថ្មីៗ​នេះ។វ៉ាក់សាំង​ចំនួន ២​លាន​ដូស​នេះ គឺ​ជា​ជំនួយ​ដ៏​ថ្លៃ​ថ្លា​របស់​រដ្ឋាភិបាល និង​ប្រជាជន​ចិន ដែល​ផ្ដល់​មក​កម្ពុជា ដើម្បី​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ដល់​ប្រជាជន​កម្ពុជា។

ផ្សារ​ទំនើប​សិនជូរី​ ផ្លាហ្សា​ គ្រោង​នឹង​បើក​ដំណើរ​ការមុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០២២​

2021/10/14 10:36:28 am        1029
ភ្នំពេញ​៖ ​បើ​ទោះបី​ជា​មាន​ភាព​យឺតយ៉ាវ​តិច​តួច ​ព្រោះតែ​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩ ​រហូត​មក​ដល់​ពេលនេះ​ ដំណើរ​ការ​នៃកា​រ​សាង​សង់​ផ្សារ​ទំនើប​សិន​ជូន​ផ្លាហ្សា ​ស្ថិតនៅ​តាមបណ្តោយ​ផ្លូវ​សហពន្ធ័​រុស្ស៊ី ​ក្បែរនឹង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​គ្រោង​នឹងបើក​ដំណើរការ​នៅ​មុនបុណ្យ​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ​។ លោក អ៊ុំព្រហ្ម ម៉នឌែល អ្នកប្រឹក្សា​ជាន់ខ្ពស់​គម្រោង​ផ្សារទំនើប សិនជូរីផ្លាហ្សា បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​BTV​ អោយដឹងថា កន្លង​មក​ដោយ​សារ​តែបញ្ហា​ជំងឺ​កូវីដ១៩ ​បាន​ធ្វើ​អោយ​សកម្មភាព​ នៃ​គម្រោងសាងសង់​ផ្សារទំនើប​មួយ​នេះ មានការ​ពន្យាពេល​បន្តិច​ ប៉ុន្តែ​ការ​ពន្យាពេល​នេះមិ​ន​មែ​នដោយ​សារ​បញ្ហា​ ហិរញ្ញវត្ថុ​នោះ​ទេ ​ផ្ទុយ​ទៅវិញ​ដោយសារ​តែថ្នាក់ដឹកនាំ​ផ្សារ បាន​ចូលរួម​អនុវត្ត​នូវវិធាន​សុវត្ថិភាព​តាមការណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​គឺ៣កុំ និង ៣ការពារ។ ដោយខាង​ផ្សារ មិន​អនុញ្ញាត​អោយ​មានកម្មករ វិស្វករច្រើន​មក​ជួបជុំ​ធ្វើ​ការនោះ​ឡើយ​។ ប៉ុន្តែ ក្រោម​ការយក​ចិត្តទុកដាក់​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចតេជោ​នាយករដ្ឋ​មន្ត្រី​បាន​ស្វះស្វែងរ​កវ៉ា​ក់សាំង ​មកចា​ក់​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ​ទើប​ធ្វើ​អោយ​គណៈ​គ្រប់គ្រង​ផ្សារ​អនុញ្ញាត​អោយ​បងប្អូន​កម្មករ វិស្វករ​ចូល​បំពេញ​ការងារ​ជាធម្មតា​វិញ​ ដោយ​កំពុង​តែ​ពន្លឿន​ការងារ​សាងសង់​ធ្វើ​យ៉ាង​ណា​អោយ​បាន​រួច​រាល់​នៅ​មុន​ពិធីបុណ្យចូលឆ្នាំ​ខ្មែរ​នា​ពេលខាង​មុខ​។ គម្រោងផ្សារសិនជូរី ផ្លាហ្សាថ្មី គឺជាមជ្ឈមណ្ឌល​ពហុពាណិជ្ជកម្ម​ត្រីកោណមាស​ មានទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី​​ដែលមាន​ចម្ងាយត្រឹមតែ ១.៥ គីឡូម៉ែត្រ​តែប៉ុណ្ណោះ ​ពី​អាកាសយាន្ត​ដ្ឋានអន្តរជាតិ​ភ្នំពេញ ​និង​ស្ថិត​នៅ​ទល់​មុខ ​នឹង​សួនកុមារ​ពោធិ៍ចិនតុង​ ដែលសុទ្ធសឹ​ង​តែ​ជាតំបន់​ពាណិជ្ជកម្ម​ និង​ជា​តំបន់​អភិវឌ្ឍ​ដែលមាន​សក្តានុពល​ខ្ពស់​។ ជុំវិញ​ផ្សារ​សិនជូរី ផ្លាហ្សាថ្មី​ប្រមូល​ផ្តុំ​ទៅដោយ​អគារពាណិជ្ជកម្ម​ធំៗ​ នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ភ្នំពេញ ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​ភ្នំពេញ,​ ក្រសួង​ពាណិជ្ជកម្ម,​ វិទ្យាស្ថាន​ខុងជឺ, ក្រសួងរ៉ែ និងថាមពល, ផ្សារឈូកមាស, តូបតូចធំ​គ្រប់ប្រភេទ និង​អគារពាណិជ្ជកម្ម​ផ្សេងៗទៀត ​ស្ថិតក្នុងតំបន់​ដែល​មានសក្តានុពល​ខ្លាំង​បំផុត​ក្នុង​រាជធានីភ្នំពេញ។ ផ្សារសិន​ជូរី ផ្លាហ្សាថ្មី មានលក្ខណៈ​ពិសេស​ដាច់​គេ​ព្រោះ​ជា​ប្រភេទ​ផ្សារ​ចម្រុះ​ដែល​ប្រមូលផ្តុំ​ទៅ​ដោយ​មជ្ឈមណ្ឌល ​កម្សាន្ដ, ទីផ្សារ​កសិផល, ទីផ្សារចម្រុះ, អាហារដ្ឋាន, ការិយាល័យ, Skybar Swimming pool មានចំណត​រថយន្តខាង​ក្រោម​ដី​ធំទូលាយ ​។ ផ្សារសិនជូរី ផ្លាហ្សាថ្មី នឹង​ប្រែក្លាយទៅ ជាចំណុចទីតាំង​ថ្មី​ដែល​មាន​ភាពរុងរឿង​ ក្នុង​រាជ​ធានីភ្នំពេញ ​ក៏​ព្រោះតែ​ភាព​ឥត​ខ្ចោះ​នៃ​សំណង់​ទីផ្សារ ​ដែល​អាច​ធ្វើ​ឱ្យ​សកម្មភាព​អាជីវកម្ម​កាន់​តែមានភាព​ល្អប្រសើរ​៕ អត្ថបទ៖ កញ្ញា សូដាវណ្ណ រូបភាព៖ លោក វ៉ាន់រិទ្ធិ

កុមារ ប្រជាពលរដ្ឋ ព្រះសង្ឃ សម្រុកចាក់វ៉ាក់សាំងដូសទី២ និងដូសទី៣ នៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ

2021/10/13 12:21:08 pm        391
ភ្នំពេញ ៖ កុមារ យុវវ័យ ប្រជាពលរដ្ឋ ព្រះសង្ឃ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ បានសម្រុកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ និងដូសទី៣ នៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ ដើម្បីបង្កើនភាពស៊ាំងទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩។លោកវេជ្ជបណ្ឌិត ឃុន ទ្រី អនុប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ តំណាងលោកវេជ្ជបណ្ឌិត នេត សុវិរៈ ប្រធានមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ បានឲ្យដឹងថា យុទ្ធការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសទី២ ជូនកុមារ បានធ្វើឡើងចាប់ពីថ្ងៃទី០៨ ខែតុលា និងសម្រាប់ប្រជាពលរដ្ឋ ព្រះសង្ឃមកទទួលការចាក់វ៉ាក់សាំងដូសទី៣ គឺចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១ និងពេលរសៀលម៉ោង១៤ ដល់ម៉ោង១៧។ ដំណើរការចាក់វ៉ាក់សាំងនេះ គឺក្រុមការងារគ្រូពេទ្យបានបែងចែកជា២ទីតាំងផ្សេងគ្នា នៃការ​ចាក់វ៉ាក់សាំងដូសទី២ ជូនកុមារ នៃផ្នែកក្រោយអគារ A និងចាក់វ៉ាក់សាំងដូសទី៣ នៃផ្នែកអគារ​ចក្ខុរោគ សម្រាប់មនុស្សចាស់ នៅក្នុងមូលដ្ឋានសង្កាត់ទាំង៨ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ទន្ទឹមគ្នានោះដែរ ព្រះសង្ឃ និងប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ និងមានការចូលរួមចាក់វ៉ាក់សាំងពីក្រុម​ការងារ​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីកី្តរំភើបពេញចិត្តជាទីបំផុត នៅពេល​ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បាន​អនុញ្ញាត​ឲ្យទទួល​បានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ សូមថ្លែង អំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលបានយកវ៉ាក់សាំងមកចាក់ជូនកុមារ យុវវ័យ និងប្រជាពលរដ្ឋ ដើម្បីការពារកុំឲ្យមានការឆ្លងមេរោគកូវីដ-១៩ទៀត។ជាចុងក្រោយលោកវេជ្ជបណ្ឌិត ឃុន ទ្រី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមាន​ជំងឺ មិនថាជំងឺអ្វីនោះទេ សូមអញ្ជើញមកទទួលសេវាពិនិត្យ ព្យាបាលនៅក្នុងមនី្ទរពេទ្យបង្អែក​រាជធានីភ្នំពេញ។ ប្រសិនបើសង្ស័យពិសេសថា មានជំងឺកូវីដ-១៩ ពួកគាត់អាចមកធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយ​ក្រុមគ្រូពេទ្យ នឹងបញ្ជូនគាត់ទៅព្យាបាលនៅមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ សែនសុខ១ នាពេលខាងមុខ យើងនឹងទទួលព្យាបាលជំងឺកូវីដ-១៩ នៅមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញតែម្តង៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់
08/02/2025 08:08 PM
ក្រសួងការងារ បើកយុទ្ធនា​ការជា​ទ្រង់ទ្រា​យធំ​ជំហានទី២ ដើម្បីនាំឱកា​សការងា​រជូនពលក​រខ្មែរដែ​លទើប​ត្រឡប់​ពីថៃ
08/02/2025 07:08 PM
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់​ជូន​វីរភាព​កងទ័ព​ពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
08/02/2025 07:08 PM
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
08/02/2025 06:08 PM
សេចក្ដីរាយការណ៍៖ ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump
08/02/2025 05:08 PM
អាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នា ពីថ្ងៃទី ១២ ដល់ទី២០ ខែសីហា
08/02/2025 05:08 PM
មនុស្សយ៉ាងតិច ៦នាក់ស្លាប់ ខណៈព្យុះត្រូពិក Wipha បង្កឲ្យមានទឹកជំនន់ នៅថៃ
08/02/2025 05:08 PM
ចិនចោទអាមេរិកថា បានឆ្លៀតយកចន្លោះប្រហោងរបស់ Microsoft ដើម្បីវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
08/02/2025 05:08 PM
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរបួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យព្រះកេតុមាលា
08/02/2025 04:08 PM
ឯកឧត្តម ហ៊ុន ម៉ានី​ បញ្ជាក់ពីនិតិវិធីនៃការតាក់តែងវិញ្ញាសា និងផ្តាំផ្ញើដល់បេក្ខជនឱ្យ​ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញ​ឱ្យអស់ពីសមត្ថភាព
08/02/2025 04:08 PM