TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ បន្តផ្តល់អំណោយជូនមនុស្សចាស់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដនៅខេត្តបាត់ដំបង

2021/10/13 12:06:05 pm        276
បាត់ដំបង ៖ ស្ថិតក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋអាយុ១៨ឆ្នាំឡើងទៅ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៣ខែតុលានេះ បន្តផ្តល់អំណោយជូនមនុស្សចាស់ចំនួន៣រូប អាយុជាង១០០ឆ្នាំឡើង ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្ថិតនៅខេត្តបាត់ដំបង។លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៣ ខែតុលានេះ បន្តនាំអំណោយសប្បុធម៌របស់សម្តេចតេជោ ជាថវិការ៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោកតាលោកយាយចំនួន៣រូបបន្ថែមទៀត ដែលមានអាយុជាង១០០ឆ្នាំឡើង ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ លោកតាលោកយាយទាំង៣នាក់នោះ មានឈ្មោះ ៖ ទី១.លោកយាយ ទូច យុន អាយុ១០៤ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ទី២.លោកយាយ អេង មុំ អាយុ១០៦ឆ្នាំ រស់នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងទី៣.លោកតា គង់ សេម អាយុ១០៤ឆ្នាំ រស់នៅភូមិតាម៉ឺន ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។នៅក្នុងឱកាសទទួលអំណោយខាងលើនោះ លោកតាលោកយាយ បានឱ្យដឹងថា មូលហេតុទៅចាក់វ៉ាក់សាំង គឺដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយបានដឹងតាមរយៈប្រព័ន្ធ​ផ្សាយផ្សេងៗ និងអាជ្ញាធរមូលដ្ឋានផ្សព្វផ្សាយ។ក្រៅពីនេះ លោកតាលោកយាយ បានបញ្ជាក់ថា ការទៅ​ចាក់វ៉ាក់សាំងនេះ គឺឈរលើគោលការណ៍ស្ម័គ្រចិត្តគ្មានកូនចៅណាម្នាក់មកបង្ខិតបង្ខំនោះទេ ពោលគឺជឿរលើការដឹកនាំរបស់រាជរដ្ឋាភិបាល។បើតាមប្រសាសន៍លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងដែរថា ការផ្តល់អំណោយរបស់សម្តេចតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជូនលោកតាលោកយាយដែលមានវ័យពី១០០ឆ្នាំឡើងទៅ ស្ម័គ្រចិត្តចាក់វ៉ក់សាំងកូវីដ គឺជាការជំរុញលើកទឹកចិត្តដល់ពួកគាត់មកទទួលយកការចាក់វ៉ាក់សាំង ព្រោះថាមនុស្សចាស់ជាក្រុមប្រឈមមុខនឹងជំងឺកូវីដ។ក្រៅពីនេះ លោកជំទាវបានបន្តក្រើនរំលឹកដល់ពលរដ្ឋដែលមិនទាន់​ទទួលបានការចាក់វ៉ាក់​សាំង​កូវីដ សូមរួសរាន់ទៅទទួលការចាក់វ៉ក់សាំងឱ្យបានគ្រប់ៗគ្នា។គិតត្រឹមព្រឹកថ្ងៃទី១៣ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវី-១៩ ក្នុងក្របខណ្ឌទូទាំងប្រទស បានផ្តល់អំណោយជូនដល់លោកតាលោកយាយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ ដែលមាន​អាយុពី១០០ឆ្នាំឡើងទៅ ក្នុងក្របខណ្ឌទូទាំងប្រទេសចំនួន១៣៩នាក់រួចមកហើយ ដែលក្នុងនោះមាន១៤នាក់ រស់នៅខេត្តបាត់ដំបង៕អត្ថបទ ៖ ទូច សោភ័ណ 

នាយឧត្តមសេនីយ៍មាស វិរិទ្ធ ៖ ប្រទេសជាសមាជិកអាស៊ានទាំងអស់​ត្រូវមានឆន្ទៈរួមគ្នាទប់ស្កាត់ការចរាចរគ្រឿងញៀន

2021/10/13 11:52:47 am        399
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) បានអំពាវនាវដល់ប្រទេសជាសមាជិកអាស៊ានទាំងអស់ គប្បីត្រូវមានឆន្ទៈមោះមុត និងយន្តការឲ្យបានច្បាស់លាស់បំផុត រួមគ្នាទប់ស្កាត់ការចរាចរគ្រឿងញៀន ខណៈបញ្ហាគ្រឿងញៀននេះ នៅក្នុងប្រទេសអាស៊ានទាំង១០ មិនទាន់មានពន្លឺណាមួយថា វាបានថមថយនោះឡើយ។ថ្លែងក្នុងពិធីបិទកិច្ចប្រជុំ ASOD ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហា​គ្រឿង​ញៀន នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ តាមរយៈវិដេអូពីចម្ងាយ ឯកឧត្តម មាស វិរិទ្ធ បានលើកឡើងថា «ដើម្បីបង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលរួមនិងនិរន្តភាព នៃការឆ្លើយតបលើ​បញ្ហា​គ្រឿងញៀន ពិតណាស់ទាមទាឲ្យយើងទាំងអស់គ្នាមាននូវយន្តការច្បាស់លាស់ឆន្ទៈមោះមុត និងកិច្ចសហប្រតិបត្តិការល្អ រវាងគ្រប់ស្ថាប័នពាក់ព័ន្ធទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ​ប្រកប​ដោយ​ភាពទទួលខុសត្រូវ ភាពអំណត់ និងស្មារតីសាមគ្គីភាពទូលំទូលាយជាដើមនោះ»។ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមទៀតថា «ឈរលើទស្សនៈនេះ និងដោយផ្អែកលើ​ស្ថាន​ភាពជាក់ស្តែង និងនិន្នាការនៃការផលិតចរាចរ និងប្រើប្រាស់គ្រឿងញៀន ដែលនៅពុំទាន់​ថមថយនៅឡើយ នៅក្នុងបណ្តារដ្ឋសមាជិកអាស៊ាន ខ្ញុំកត់សម្គាល់ឃើញថាយន្តការអាស៊ាន ពិតជាបានរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងទៅ​នឹងការគំរាមកំហែង​ដោយគ្រឿងញៀន មិនត្រឹមតែក្នុងតំបន់ក៏ដូចជាពិភពលោក ដូចដែលអង្គប្រជុំយើង​​បានជ្រាបពីការ​លើកឡើងខាងដើមរបស់ តំណាងប្រទេសជាសមាជិកនីមួយៗ»។ ជាមួយគ្នានោះដែរ ឯកឧត្តម មាស វិរិទ្ធ ក៏បានបញ្ជាក់ផងដែរថា កិច្ចប្រជុំរយៈពេល១ថ្ងៃរបស់​យើង​អង្គប្រជុំទាំងមូល​បានអនុម័តរបាយការណ៍ត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែន​ការ ការងារអាស៊ាន ស្តីពីសន្តិសុខសហគមន៍អាស៊ានប្រឆាំង នឹងគ្រឿងញៀនខុសច្បាប់ ឆ្នាំ២០១៦-២០២៥ (ផែនការការងារអាស៊ាន ២០១៦-២០២៥), ពិនិត្យឡើងវិញនូវរបាយការណ៍វឌ្ឍនភាព​ពាក់​កណ្តាលអាណត្តិ នៃផែនការសហប្រតិបត្តិការអាស៊ានក្នុងការទប់ស្កាត់ការផលិត និងការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ក្នុងតំបន់ត្រីកោណមាសឆ្នាំ២០២០-២០២២, កិច្ចពិភាក្សាលើការដាក់​ចេញ​នូវរបាយការណ៍អាស៊ាន ស្តីពីបណ្តាញឃ្លាំមើលការត្រួតពិនិត្យគ្រឿងញៀន(ADM Report) ឆ្នាំ២០២០,បញ្ហាផ្សេងៗទាក់ទងនឹង គណៈកម្មការអង្គការសហប្រជាជាតិ​ស្តីពីគ្រឿងញៀន (CND) ការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន និងចុង​ក្រោយ​អង្គប្រជុំបានពិនិត្យនិងឯកភាពគ្នាលើសេចក្តីព្រាង​សេចក្តីថ្លែងការណ៍​របស់​ប្រធានកិច្ចប្រជុំ​ថ្នាក់រដ្ឋមន្ត្រីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន ដែលឯកសារនេះ នឹងត្រូវដាក់ជូន​កិច្ច​ប្រជុំថ្នាក់​រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀនពិនិត្យនិងអនុម័តផងដែរ៕ អត្ថបទ ៖ បាន ចក់

ស៊ីម៉ាក់រំដោះដីចម្ការមីននៅខេត្ត២ បានជាង៤៥២លានម៉ែត្រការ៉េ ជំនួសមកវិញនូវដំណាំ និងហេដ្ឋារចនាសម្ព័ន្ធ

2021/10/12 05:18:53 pm        366
ភ្នំពេញ៖ ដីចម្ការមីននៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ចំនួនប្រមាណជាង ៤៥២លានម៉ែត្រការ៉េ ត្រូវបានកងកម្លាំងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានរំដោះពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាឲ្យដីទាំងអស់នោះមានសុវត្ថិភាព ហើយប្រជាពលរដ្ឋអាចបង្កបង្កើនដំណាំកសិកម្ម រួមទាំងត្រូវបានអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ។តំបន់មួយចំនួននៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន គឺជាសមរភូមិដ៏ក្តៅគគុករវាងកងទ័ពរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហម ហើយបន្ទាប់ពីបញ្ចប់សង្គ្រាម នៃភាគីទាំងពីរបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនលានគ្រាប់ មានទាំងនៅលើដី ក្នុងដី ក្នុងទឹក និងនៅលើដើមឈើជាដើម ។ទោះសង្គ្រាមត្រូវបានបញ្ចប់នៅកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ប៉ុន្តែកាកសំណល់សល់​ពីសង្រ្គាមទាំងអស់នេះ នៅតែបង្កើតនូវសោកនាដកម្ម ជាបន្តបន្ទាប់ដល់ពលរដ្ឋកម្ពុជា តាមរយៈសកម្មភាពមួយចំនួន មានដើរជាន់វា បើកបរយានយន្ត ទៅកិនលើវិញ ឬយកវាមកច្នៃ និងការធ្វើសកម្មភាពផ្សេងៗទៀត ។ពាក់ព័ន្ធនឹងបញ្ហាគ្រាប់មីននេះ ពលរដ្ឋក្នុងខេត្តបាត់ដំបង និងប៉ៃលិន រស់នៅតំបន់មានចម្ការមីន លើកឡើងថា ពួកគាត់មានការព្រួយបារម្ភជាខ្លាំង ខ្លាចវានឹងបង្កគ្រោះថ្នាក់ដល់គ្រួសាររបស់ពួកគាត់ នៅពេលធ្វើកសិកម្ម ឬធ្វើសកម្មភាពផ្សេងៗ ប៉ះពាល់ទៅលើវា ។នេះគឺជាការលើកឡើង​របស់​ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា។ឯកឧត្តម ហេង រតនា បានប្រសាសន៍បន្ដថា បន្ទាប់ពីមើលឃើញពីផលលំបាក នៃគ្រាប់មីន និង​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រួមទាំងមានពលរដ្ឋរងគ្រោះរហូតដល់បច្ចុប្បន្ន រាជរដ្ឋាភិបាល រួម​និងប្រទេស​ដៃគូជាច្រើនទៀត មានប្រទេសជប៉ុនជាដើម បានផ្ដល់នូវជំនួយទៅ​កាន់អង្គភាព​បោសសំអាត​មីននានា ធ្វើការបោសសំអាតកាកសំណល់ពីសង្គ្រាមទាំងអស់នោះ នៅដីចម្ការមីនក្នុង​ខេត្តបាត់ដំបង និងខេត្តប៉ៃលិនជាដើម ដើម្បីឲ្យពលរដ្ឋបានធ្វើកសិកម្មដោយសុវត្ថិភាព រួមទាំងបានអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅតំបន់ដែលមានចម្ការមីនទាំងអស់នោះ ជាបន្តបន្ទាប់ ។ឯកឧត្តម លើកឡើងថា សកម្មភាពបោសសំអាតមីននៅកម្ពុជា បានចាប់ផ្ដើមតាំងពីឆ្នាំ១៩៧៩ ប៉ុន្តែជាលក្ខណៈទ្រង់ទ្រាយធំ និងមានការចូលរួមគាំទ្រពី UN និងប្រទេសដៃគូផ្សេងៗ នៅឆ្នាំ១៩៩២ ។លោក ហឹម ឃ្លឿ ជំទប់ទី១ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានលើកឡើងថា ដោយសារការជួយបោសសំអាតមីន ពីអង្គភាពស៊ីម៉ាក់ និងអង្គការផ្សេងៗ បានធ្វើឲ្យតំបន់នេះ ដែលពីមុនពោរពេញទៅដល់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ តែងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋនោះ គឺប្រមាណ១០ឆ្នាំចុងក្រោយនេះ លែងមានគ្រោះថ្នាក់ទៀតហើយ ហើយដីចម្ការមីនទាំងអស់ ក៏ត្រូវបានពលរដ្ឋប្រកបរបរកសិកម្ម ដោយសុវត្ថិភាពផងដែរ ។ ប្រជាពលរដ្ឋ បានសម្ដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណរាជរដ្ឋាភិបាល ប្រទេសដៃគូ អង្គភាព​ស៊ីម៉ាក់ និងប្រទេសជប៉ុនជាដើម មិនត្រឹមតែបានជួយបោសសំអាតមីននៅ​តំបន់​ពួកគាត់​រស់នៅ ថែមទាំងជួយអភិវឌ្ឍន៍កសាងនូវហេដ្ឋារចនាសម្ព័ន្ធនានា បង្រៀនបច្ចេកទេសការធ្វើកសិកម្ម ដើម្បីជាប្រយោជន៍ដល់ពួកគាត់បានប្រើប្រាស់ និងប្រកបអាជីវកម្មប្រចាំថ្ងៃ ។បច្ចុប្បន្ន ក្រោមជំនួយឧបត្ថម្ភគាំទ្រថវិកាពីពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន ស៊ីម៉ាក់បាន​និងកំពុងអនុវត្ត​គម្រោងមួយឈ្មោះ គម្រោងសមាហរណកម្មបោសសំអាតមីន និងជួយសង្គ្រោះ​ជនពិការ ចាប់​ផ្ដើមអនុវត្តតាំងពីឆ្នាំ២០១០ មាន៤ដំណាក់កាល ក្នុងនោះមានជួយធ្វើសាលារៀន ស្រះទឹក ចម្រុះទឹកស្អាត ផ្លូវ សំណង់ទ្វារទឹក ប្រព័ន្ធលូ បង្រៀនបច្ចេកទេស និងផ្ដល់ពូជកសិកម្មជាដើម ។គួរបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២១ កងកម្លាំងស៊ីម៉ាក់ បានធ្វើការបោសសំអាតដី​ចម្ការមីន​នៅខេត្តបាត់ដំបង បានចំនួន៤១០ ៤៨៨ ៤១៥ម៉ែត្រការ៉េ និងនៅខេត្តប៉ៃលិន បានចំនួន ៤១ ៧៣៧ ៧០៤ម៉ែត្រការ៉េ ៕ អ​ត្ថបទ បាន សុខរិទ្ធិ 

ឯកឧត្តម លី ធុជ ជួបពិភាក្សាកាងារជាមួយភារធារីស្ថានទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា

2021/10/12 04:36:14 pm        484
ភ្នំពេញ ៖ នៅទីស្តីការអាជ្ញាធរមីន នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយលោក Istvan BAKOS ភារធារីស្ថានទូតនៃប្រទេសហុងគ្រីប្រចាំកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ នឹងវិស័យសកម្មភាពមីននៅកម្ពុជា។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្ត រវាងប្រទេសកម្ពុជា និងប្រទេសហុងគ្រី ហើយបានចាត់ទុកប្រទេសហុងគ្រីជាមិត្តដ៏ល្អ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជាផងដែរ។នៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរស របស់ រដ្ឋាភិបាល និងប្រជាជននៃប្រទេសហុងគ្រី ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណង ចូលរួម ជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា តាមរយៈក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិកម្ពុជា​ នៅទឹកប្រាក់ចំនួន ២៨.៥៧០ ដុល្លារអាមេរិក។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានជម្រាបបន្ថែមថា អាជ្ញាធរមីន បានប្រើប្រាស់​ហិរញ្ញប្បទានឥត​សំណងនេះ ​​សម្រាប់អនុវត្តគម្រោងចំនួន ០២ រួមមាន ៖ ទី១/.គម្រោងសាកល្បងភូមិអស់ការគម្រាមដោយសារមីននៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប លើផ្ទៃដី ៤៦.០០៩ ម៉ែត្រក្រឡា។ទី២/.គម្រោងការផ្ទៀងផ្ទាត់ផ្ទៃដីចម្ការមីននៅដីជាក់ស្តែងក្នុងខេត្តកែប និងខេត្តកោះកុងជាដើម។លោក Istvan BAKOS ភារធារីស្ថានទូប្រទេសហុងគ្រី បានលើកឡើងថា រដ្ឋាភិបាលហុងគ្រី គឺជាមិត្ត​ដ៏យូរលង់របស់កម្ពុជា ព្រមទាំងបានកសាងនូវទំនាក់ទំនង យ៉ាងល្អជាប្រវត្តិសាស្រ្ត​ជាមួយ​កម្ពុជា ក្នុងនោះបានផ្តល់អាហារូបករណ៍ឲ្យនិស្សិតកម្ពុជា ទៅសិក្សានៅប្រទេសហុងគ្រីផងដែរ។ មួយវិញទៀតលោក ក៏បានសម្តែងការរីករាយ ដែលបានធ្វើការជាមួយកម្ពុជា ក្នុងសកម្មភាព​បោស​សម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះផងដែរ៕អត្ថបទ ៖ បាន ចក់

សម្តេចតេជោ ៖ អ្នកមានសញ្ជាតិ២ ឬច្រើនគឺនៅតែធ្វើការបំរើជាតិបានដដែល លើកលែង​តែ​ថ្នាក់ដឹក​នាំ​ស្ថាប័នកំពូលៗទាំងបួន

2021/10/12 01:33:11 pm        370
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកឡើងថា អ្នកមានសញ្ជាតិ២ ឬច្រើនជាងនេះ គឺនៅតែអាចធ្វើការបំរើផលប្រយោជន៍ប្រជាជន និងប្រទេសជាតិបាន ដដែលលើកលែងតែស្ថាប័នកំពូលៗទាំងបួន គឺស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងជាពិសេសនាយករដ្ឋមន្រ្តីនេះតែម្តង គឺពួកគេត្រូវតែមានសញ្ជាតិខ្មែរតែមួយជាដាច់ខាត។ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះគឺបានឆ្លើយតបទៅនឹងគណនីហ្វេសបុក មួយដែលមានឈ្មោះ «ចិត្រា អង្គុល្លីមារ កែវ» ដែលបាន​សរសេរ​កាលពីម្សិលមិញថា «ក្រោយ​ពី​បានទទួលការស្នើសុំធ្វើវិសោធនកម្មច្បាប់ ដើម្បីបង្កើតច្បាប់សញ្ជាតិមួយពីលោក ហ៊ុន សែន និងប្រធានរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្របានផ្ញើសារឲ្យក្រុម​រដ្ឋធម្មនុញ្ញ​ចាត់ចែង​ក្តី​ព្រមព្រាង​ច្បាប់នេះតាម​នីតិរដ្ឋ។ ក្តីសង្ឃឹមរបស់មេបក្សប្រឆាំងថា ព្រះមហាក្សត្រ​មិនទទួលស្គាល់​នៅ​វិសោធនកម្មច្បាប់នេះត្រូវចប់»។សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបថា «តាមល្បឿនដំណើរការនេះ ប្រើពេលមិនយូរទេ ព្រោះសេចក្តីថ្លែងហេតុ និងលិខិតរបស់នាយករដ្ឋមន្ត្រី បានទៅដល់សភារួចហើយ។ នេះជាផល​ប្រយោជន៍​យូរអង្វែងរបស់ជាតិប្រសិនគេស្រឡាញ់​ជាតិពិតប្រាកដ​គេមិនខ្លាច​លះបង់​សញ្ជាតិ​បរទេស​មកបំរើជាតិខ្មែរ នៅក្នុងឋានៈជានាយករដ្ឋមន្ត្រីជា​ប្រធានរដ្ឋសភា​ ជាប្រធាន​ព្រឹទ្ធសភា​ និងជាប្រធានក្រុមប្រឹក្សា​ធម្មនុញ្ញ​ទេ»។សម្តេចតេជោ បានបញ្ជាក់ទៅកាន់គណនីហ្វេសបុកនេះ បន្ថែមទៀតថា «រដ្ឋ​ធម្មនុញ្ញ​ក្រោយ​ធ្វើ​វិសោធនកម្ម​នៅ​បាន​រក្សា​ទ្វារ​ចំហ​សម្រាប់​បងប្អូន ដែលមានសញ្ជាតិ២ ឬច្រើនមកធ្វើការងារ​ក្រៅ​ពីតំណែងទាំង៤ ខាងលើដូចនេះ បងប្អូនដែលមានសញ្ជាតិច្រើនគ្មានអ្វីត្រូវខាតបង់នោះឡើយ លើកលែង​តែ​បុគ្គល​ដែល​ប្រាថ្នា​កាន់​តំណែងកំពូលទាំង៤ ពិសេស​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ដែល​គេចង់​បានជាង២០ឆ្នាំ​មក​ហើយ​ តែគេ​មិន​អាចទទួល​បាន​ដោយ​សារ​ក្បាច់ទាត់​គេបាក់ជើងខ្លួនឯង​នាពេល​កន្លងមក ​ពិសេសប្រើក្បាច់ពិសេសចុងក្រោយនេះគឺក្បាច់ Good bye prime minister!»។សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្វើវិសោធនកម្មច្បាប់ ដើម្បីកំណត់សញ្ជាតិតែមួយ​ចំពោះ​ថ្នាក់ដឹកនាំកំពូលៗ ចំនួនបួន ដូចជាព្រឹទ្ធសភា​ រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ​និងនាយករដ្ឋមន្រ្តី ហើយការកំណត់​សញ្ជាតិ​តែមួយនេះ គឺដើម្បី​បញ្ចៀស​ការ​ជ្រៀតជ្រែក​ពី​បរទេស និង​ក៏​ដើម្បីផលប្រយោជន៍ប្រទេសជាតិផងដែរ។ក្រោយពីមានការស្នើពីសម្តេចតេជោ ហ៊ុន សែន សេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរតែមួយ សម្រាប់មេដឹកនាំ​ស្ថាប័ន​កំពូលៗ ទាំងបួននេះ ត្រូវបាន​បញ្ជូនដល់ដៃរដ្ឋសភាហើយ ក្រោយពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជ​ហរទ័យ​ យល់ស្របនូវគំនិតផ្តួចផ្តើម​សម្រាប់​កំណត់​សញ្ជាតិតែមួយនេះ។ការធ្វើវិសោធន៍កម្មច្បាប់ ស្តីពីកំណត់សញ្ជាតិតែមួយនេះ ​គឺត្រង់ត្រង់ចំណុច មាត្រា១៩ថ្មី មាត្រា៤២ថ្មី មាត្រា១០៦ថ្មី (មួយ) មាត្រា១១៩ថ្មី និង មាត្រា១៣ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ នៃច្បាប់ធម្មនុញ្ញបន្ថែមជាដើម៕អត្ថបទ ៖ បាន ចក់

ពលរដ្ឋនៅភ្នំពេញ ចាប់ផ្ដើមទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត

2021/10/12 01:12:02 pm        429
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ចាប់ផ្ដើមទៅ​ពិនិត្យ​ឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដើម្បីធានាឲ្យបាននូវបញ្ជីបោះឆ្នោត​មានភាព​ពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព ។បើតាមលោកស្រី ប៉ែន អ៊ិន ចៅសង្កាត់ផ្សារកណ្ដាលទី២ ស្ថិតក្នុងខណ្ឌដូនពេញ បានលើកឡើងថា ចំពោះស្ថានភាពនៃការមកពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១នេះ មិនសូវមាន​ចំនួនច្រើន​នោះទេ ដោយសារអ្នកបានចុះឈ្មោះបោះឆ្នោតរួចហើយ ពួកគាត់​អាច​ពិនិត្យឈ្មោះតាម​ប្រព័ន្ធអនឡាញ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកត់ចូលក្នុងបញ្ជី​បោះឆ្នោត​រួចរាល់ ។លោកស្រី បន្តថា ចំពោះការមកចុះឈ្មោះបោះឆ្នោតវិញ គឺមានពលរដ្ឋមកបណ្ដើរៗហើយ ដោយ​ពួកគាត់បានដឹង តាមរយៈការផ្សព្វផ្សាយផ្សេងៗ តែយ៉ាងណាក៏សូមអំពាវនាវដល់ពលរដ្ឋ ដែលមិនទាន់ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត សូមរុះរានពិនិត្យ និងចុះឈ្មោះ ឲ្យទាន់តាមពេលវេលាកំណត់របស់ គ.ជ.ប ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋ ។គួរបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានរយៈពេល ៥០ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ រៀងរាល់ថ្ងៃរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលពេលព្រឹកចាប់ពីម៉ោង៧ ៖ ០០នាទី ដល់ម៉ោង១១ ៖ ៣០នាទី និងពេលរសៀលចាប់ពីម៉ោង២ ៖ ០០នាទី ដល់ម៉ោង៥ ៖ ៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ-សង្កាត់ ។ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវ​បិទ​ការិយាល័យចុះឈ្មោះរៀងរាល់ ១៥ថ្ងៃម្តង ដើម្បីប្រជុំជាមួយក្រុមចុះឈ្មោះ​ពិភាក្សា​លើការងារ​អនុវត្តកន្លងមក និងរៀបចំការងារដែលត្រូវធ្វើបន្តទៅទៀត។ តាមប្រតិទិនការងារការបិទការិយាល័យនេះ ត្រូវធ្វើនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ៕

ខេត្តកំពង់ឆ្នាំង បិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីជូនពលរដ្ឋទូទៅជុំទី១

2021/10/12 12:41:15 pm        455
ភ្នំពេញ ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ស្ថិតនៅកំពង់ឆ្នាំង ត្រូវបានបិទបញ្ចប់នៅថ្ងៃទី ១២ខែតុលានេះ ខណៈពលរដ្ឋនៅសេសសល់អាចទៅទទួលការចាក់វ៉ាក់សាំង នៅទីតាំងសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់។លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់វ៉ាក់​សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល​នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ខែតុលានេះ បានអញ្ចើញចូលរួម​ជា​អធិបតីភាព​ក្នុង​ពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ក្នុងក្របខណ្ឌទូទាំងខេត្តកំពង់ឆ្នាំង។បើតាមប្រសាសន៍ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា គិតត្រឹមថ្ងៃបិទបញ្ចប់យុទ្ធនាការ ពលរដ្ឋអាយុ១៨ឆ្នាំឡើង មកទទួលការចាក់វ៉ាក់សាំងកូវីដ នៅខេត្តកំពង់ឆ្នាំង ​មានចំនួន៣២ម៉ឺន ជាង៤ពាន់នាក់​ នៃប្រជាជនសរុប៣២ម៉ឺន ​ជាង៧ពាន់នាក់ ខណៈពលរដ្ឋសេសសល់​អាច​ទៅ​ទទួលការចាក់វ៉ាក់សាំងនៅទីតាំងសុខាភិបាលសាធារណៈ ​ក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់។ក្រៅពីនេះ ឯកឧត្តម បានបង្ហាញពីស្ថានភាពជំងឺកូវីដ ក្រោយឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គឺមិនមានអ្នកឆ្លងច្រើននោះទេ។លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង​ប្រទេស បានឱ្យដឹងដែរថា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោ ផែនការ​ចាក់វ៉ាក់សាំងជូនពលរដ្ឋ គោលដៅ១០លាននាក់ ​ដែលមានអាយុពី១៨ឆ្នាំឡើង នឹង​សម្រេច​បាននៅអំឡុងខែតុលានេះ។លើសពីនេះ លោកជំទាវ បានបញ្ជាក់ពី ករណីពលរដ្ឋមួយចំនួន ចង់ចាក់វ៉ាក់សាំងកូវីដដូសទី៣ ហើយបាត់កាត់ចាក់វ៉ាក់សាំង។យោងតាមរបាយការណ៍របស់គណៈកម្មាចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង​ប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី១២ខែតុលានេះ រាជធានី-ខេត្តចំនួន២២​ ហើយដែល​បាន​បិទ​បញ្ចប់​យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនពលរដ្ឋអាយុពី១៨ឆ្នាំឡើង ខណៈខេត្តបីទៀត ​គ្រោងនឹងបិទបញ្ចប់ក្នុងពេលឆាប់ៗនេះ ៕អត្ថបទ ៖ ទូច សោភ័ណ

បញ្ជាការដ្ឋានកងទ័ពពិសេស ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ កម្មករកម្មការិនីព្រះសង្ឃ ខណ្ឌពោធិ៍សែនជ័យ

2021/10/12 11:43:23 am        325
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនី និងព្រះសង្ឃ រស់នៅក្នុងសង្កាត់ទាំង៤ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ពីបញ្ជាការដ្ឋានកងទ័ពពិសេស នៃក្រុមការងារគ្រូពេទ្យចាក់វ៉ាក់សាំងកូវីដ-19 នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ហៅកាត់ NPIC។ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការដ្ឋានទ័ពពិសេស មាន​ប្រសាសន៍ថា ក្នុងស្ថានភាពដ៏លំបាកនេះ និងដើម្បីការពារ ទប់ស្កាត់ ការរីករាលដាល​ជំងឺ​ឆ្លងដ៏កាចសាហាវ វីរុសកូវីដ-១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ​ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញ។ទន្ទឹមគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និងព្រះសង្ឃ មកទទួលការចាក់វ៉ាក់​សាំង​ដូសទី៣ បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងដូសជំរុញនាព្រឹកនេះ ពិតជា​មាន​សារៈសំខាន់ខ្លាំង​ណាស់សម្រាប់អាយុជីវិតរបស់ពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស ហើយអ្វីដែលសំខាន់ទៀតនោះ គឺបងប្អូនប្រជាពលរដ្ឋយើងអាចឆាប់បានវិលត្រឡប់​ទៅ​រកការរស់នៅតាមបែបគន្លងថ្មី និងការប្រកបអាជីវកម្មផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពក្នុងគ្រួសារ មានការប្រសើរឡើងវិញផងដែរ។សូមបញ្ជាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ មាន​រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដោយអនុវត្តតាមផែនការ​ដឹកនាំប្រកបដោយភាព​ម៉ឺងម៉ាត់ ​បំផុតរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង​រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយបញ្ជាការដ្ឋានការពារអាកាស និងកងទ័ពជើងគោក អំពាវនាវបងប្អូនប្រជាពលរដ្ឋមានទីលំនៅក្នុងសង្កាត់ទាំង០៧ នៃ​ខណ្ឌពោធិ៍សែនជ័យ ដែលបានចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ រួចរាល់ សូមអញ្ជើញ​មកទទួល​វ៉ាក់សាំងដូសជំរុញ នៅតាមទីតាំងដែលបានកំណត់ ដោយភ្ជាប់មកជាមួយនូវប័ណ្ណចាក់វ៉ាក់​សាំង​២ដូសរួចរាល់ លិខិតបញ្ជាក់ការចាក់វ៉ាក់សាំង២ដូសរួចរាល់ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន និងឯកសារពាក់ព័ន្ធនានា ចាប់ពីម៉ោង៧:០០ព្រឹក ដល់ម៉ោង១១:៣០នាទី និងពេលរសៀលចាប់​ពីម៉ោង១៣:០០នាទី ដល់ម៉ោង១៦:៣០នាទី៕អត្ថបទ រដ្ឋា 

វ៉ាក់សាំង​កាតព្វកិច្ច​ជា​កម្មសិទ្ធិ​បញ្ញា​របស់សម្តេចតេជោ មានប្រសិទ្ធភាពហើយ ខណៈប្រទេសដទៃកំពុងយកតម្រាប់តាម

2021/10/12 11:13:03 am        171
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា វ៉ាក់សាំងកតព្វកិច្ច ដែលជាកម្មសិទ្ធិបញ្ញារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មានប្រសិទ្ធភាពហើយ ដោយប្រទេសខ្លះ នៅលើពិភពលោកបានយកតម្រាប់តាម ផែនការរបស់សម្តេចតេជោ ជាពិសេសប្រទេសនៅលោកខាងលិច និងប្រទេសនៅក្នុងតំបន់អាស៊ានជាដើម។កាលពីកន្លងទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា វ៉ាក់សាំងបង្ការកូវីដ១៩ នឹង​ក្លាយ​ទៅ​ជាវ៉ាក់សាំង​កាតព្វកិច្ច ពោលប្រសិនបើបុគ្គលណាមិនបានចាក់វ៉ាក់សាំង នឹងអាច​ប្រឈម​គេមិនឲ្យធ្វើការ ឬឆ្លងទៅប្រទេសគេជាដើម។ ក្រោយពីមានការលើករបស់សម្តេចតេជោ យ៉ាងដូច្នេះ មានប្រទេសមួយចំនួនបានយកតម្រាប់តាម ដូចជាប្រទេសអាមេរិក ប្រទេសមួយចំនួន នៅក្នុងសហគមន៍អឺរ៉ុប និងប្រទេសឥណ្ឌូនេស៊ីជាដើម ដោយមន្រ្តី ឬប្រជាជនរបស់ខ្លួនមិនបានចាក់វ៉ាក់សាំង នឹងមិនអាចចូលធ្វើការបាន និងមិនអាចចូល​ហាងលក់​ដូរបានជាដើម។ទាក់ទងនឹង«វ៉ាក់សាំងកាតព្វកិច្ច»នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងក្នុងសន្និសីទ​សារព័ត៌មាន​កាលពីម្សិលមិញ ក្រោយពីអញ្ជើញចូលរួមបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញថា «វ៉ាក់សាំងកាតព្វកិច្ច​គឺជា​កម្មសិទ្ធិ​បញ្ហា​របស់​សម្តេចតេជោ ហ៊ុន សែន»។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផែនការចាក់វ៉ាក់សំាងដល់ប្រជាពលរដ្ឋរបស់ខ្លួន ស្ទើតែមួយរយភាគរយហើយ ខណៈនៅសេសសល់ រាជរដ្ឋាភិបាលនឹងបន្តខិតខំបន្ថែមទៀត ស្របទៅតាមផែនការដែលបានកំណត់។បើតាមការអះអាងរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក.-១៩) បានបញ្ជាក់ថា ការចាក់​វ៉ាក់សាំង​ជូនដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ មិនថា ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល មន្រ្តីរាជកា មន្រ្តីជាប់កិច្ចសន្យា អង្គទូត នានា មន្រ្តីអង្គការសហប្រជាជាតិ អង្គការសមាគមជាតិ និងអន្តរជាតិ កម្មករ-កម្មការិនី ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងយុវវ័យ និងកុមារមានអាយុចាប់ពី៦ឆ្នាំ​ឡើងទៅ ហើយបើគិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ បានចាក់វ៉ាក់សាំងដូសទី១ មានចំនួនជាង១៣លាននាក់ ក្នុងនោះអាយុចាប់ពី១៨ ឆ្នាំឡើងទៅបានចំនួនជិត១០លាននាក់។ សម្រាប់មនុស្សគ្រប់ដូស គឺបានចំនួនជាង៩លាន៥សែននាក់ និងដូសទី៣ ឬដូសជំរុញ​បាន​ជិតមួយលាននាក់ផងដែរ៕អត្ថបទ ៖ បាន ចក់

លេខាធិការដ្ឋាន (ICC-Angkor) និងUNESCO បញ្ចប់ការចុះពិនិត្យបញ្ហាប្រឈមក្នុងរមណីដ្ឋានអង្គរ

2021/10/11 05:46:43 pm        498
សៀមរាប ៖ មន្ដ្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា បានអះអាងថា លេខាធិការដ្ឋាន ICC-Angkor និងអង្គការ យូណេស្កូប្រចាំកម្ពុជា បានបញ្ចប់បេសសកម្មរបស់ខ្លួន ក្នុងការចុះពិនិត្យមើលការងារប្រឈម នឹងគ្រោះថ្នាក់នៅតាមការដ្ឋាននៃប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីដ្ឋានអង្គ កាលពីម្សិលមិញ។លោក ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ តាំងពីថ្ងៃទី៧ ដល់រសៀលថ្ងៃទី១០ ខែតុលា នេះ ក្រុមការងារ បានចុះពិនិត្យប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន ប្រាសាទព្រះខ័ន ក្លោងទ្វារតាកាវ ព្រះលានជល់ដំរី ប្រាសាទមេបុណ្យខាងលិច និងប្រាសាទមួយចំនួនទៀត។លោក បានបន្ដថា ការងារនេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ ដល់រចនាសម្ព័ន្ធ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដើម្បីធានាបាននូវស្ថិរភាព និងភាពរឹងមាំ​របស់ប្រាសាទ។ ទន្ទឹមនឹងនេះ ក្រុមការងារ ក៏បានបន្តមើលការរៀបចំសោភ័ណភាពតំបន់ជុំវិញរចនាសម្ព័ន្ធប្រាសាទ ឱ្យមានលក្ខណៈល្អប្រសើឡើងវិញ ដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃសភាពដើម និង​បូរណភាពរបស់អង្គរ។ ជាពិសេស ការពិនិត្យលើប្រាសាទបុរាណដ៏វ័យចំណាស់នេះ ក្នុងន័យ​ដើម្បី​ផ្ដល់អនុសាសន៍ មួយ​ចំនួនដល់អ្នកជំនាញការ ដើម្បីអភិវឌ្ឍក្នុងការដ្ឋាននៃរមណីដ្ឋានអង្គរ និងដើម្បីងាយ​ស្រួលដល់ក្រុម ការងារអភិរក្ស និងអភិវឌ្ឍន៍ឱ្យមានភាពល្អប្រសើឡើងវិញ។លោក បានបន្ថែមថា ក្រុមការងារលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ក៏នឹងរៀបចំកិច្ចប្រជុំតាម ប្រព័ន្ធអនឡាញ នៅថ្ងៃនេះ ជាមួយគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ ដែលខកខាន​មិនបានចូល រួមដោយផ្ទាល់ ដោយសារជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំមកនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងជាទៀងទាត់ រយៈពេល២ដង ក្នុងមួយឆ្នាំ ដោយមានសហប្រធានប្រទេសជប៉ុន និងប្រទេសបារាំង ជាអ្នកសម្របសម្រួល។ជារៀងរាល់ឆ្នាំ លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា តែងចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់នៅតាមការដ្ឋានមួយចំនួនក្នុងរមណីដ្ឋានអង្គរនេះ មុនបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីធ្វើរបាយការណ៍រួម ដើម្បីដាក់ជូនទៅគណៈកម្មាធិការអន្ដរជាតិ អាយស៊ី ស៊ី-អង្គរ ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍បន្ត៕អត្ថបទ៖ ឈិត សាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាស្នើឱ្យអាស៊ានត្រួតពិនិត្យលើការចោទប្រកាន់ច្រំដែលរបស់ថៃថាកម្ពុជាបំពាទបទឈប់បាញ់
08/02/2025 08:08 PM
ក្រសួងការងារ បើកយុទ្ធនា​ការជា​ទ្រង់ទ្រា​យធំ​ជំហានទី២ ដើម្បីនាំឱកា​សការងា​រជូនពលក​រខ្មែរដែ​លទើប​ត្រឡប់​ពីថៃ
08/02/2025 07:08 PM
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម នាំយកថវិការបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់​ជូន​វីរភាព​កងទ័ព​ពលី ចំនួន៤រូប នៅខេត្តឧត្តរមានជ័យ
08/02/2025 07:08 PM
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញនិវត្តន៍មកដល់មាតុ​ប្រទេស​វិញ​ដោយ​សុវត្ថិភាព និង​ជោគជ័យ ក្រោយបញ្ចប់បេសកកម្មការទូតសភា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
08/02/2025 06:08 PM
សេចក្ដីរាយការណ៍៖ ឥណ្ឌានឹងបន្តទិញប្រេងពីរុស្ស៊ី ទោះមានការគំរាមកំហែងពីលោក Trump
08/02/2025 05:08 PM
អាមេនី និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធយោធារួមគ្នា ពីថ្ងៃទី ១២ ដល់ទី២០ ខែសីហា
08/02/2025 05:08 PM
មនុស្សយ៉ាងតិច ៦នាក់ស្លាប់ ខណៈព្យុះត្រូពិក Wipha បង្កឲ្យមានទឹកជំនន់ នៅថៃ
08/02/2025 05:08 PM
ចិនចោទអាមេរិកថា បានឆ្លៀតយកចន្លោះប្រហោងរបស់ Microsoft ដើម្បីវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
08/02/2025 05:08 PM
នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញចុះសួរសុខទុក្ខយុទ្ធជនរបួស កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យព្រះកេតុមាលា
08/02/2025 04:08 PM
ឯកឧត្តម ហ៊ុន ម៉ានី​ បញ្ជាក់ពីនិតិវិធីនៃការតាក់តែងវិញ្ញាសា និងផ្តាំផ្ញើដល់បេក្ខជនឱ្យ​ផ្តោតអារម្មណ៍ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងមកលើការប្រឡងប្រជែង ដោយបញ្ចេញ​ឱ្យអស់ពីសមត្ថភាព
08/02/2025 04:08 PM