សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ខេត្តបាត់ដំបង ត្រៀមទីតាំងជាង៤០កន្លែង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក ទទួលពលករខ្មែរមកពីថៃ

2021/08/09 11:38:06 am        418
បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានត្រៀមទីតាំងជាង៤០កន្លែង សម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កទទួលពលករខ្មែរមកពីថៃ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសបើកច្រកព្រំដែនជាមួយភាគីថៃឡើងវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ក្នុងកិច្ចប្រជុំស្ដីពី ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងខេត្តបាត់ដំបង និងបញ្ហាប្រឈម តាមរយៈប្រព័ន្ធវីដេអូ ក្រោយអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ចំពោះការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ខេត្តមានមណ្ឌលចត្តាឡីស័កសរុបចំនួន ២០មណ្ឌល នៅតាមបណ្តាក្រុងស្រុកទាំង១៤ និងមានអ្នកចូលធ្វើចត្តាឡីស័កសរុបចំនួន ៣៧ ៦៥០នាក់ បញ្ចប់ចំនួន ៣៥ ៧៤៥នាក់ និងសល់កំពុងធ្វើចត្តាឡីស័កសរុប ១ ៩០៥នាក់។ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា «ជាមួយគ្នានោះរដ្ឋបាលខេត្តបានរៀបចំផែនការត្រៀមទីតាំងចំនួន ៤១កន្លែង ដើម្បីធ្វើជា​មណ្ឌលចត្តាឡីស័ក ទទួលពលករមកពីប្រទេសថៃ ព្រមទាំងត្រៀម​នៅក្រុមគ្រូពេទ្យ​សម្រាប់ការ​ធ្វើតេស្តរហ័ស និងកងកម្លាំងប្រចាំការការពារទីតាំងមណ្ឌល ដោយសារតែពលករដែលនឹងចូលមក គឺត្រូវបានចាត់ទុកថាជាអ្នកដែលនឹងផ្ទុកនូវវីរុសកូវីដប្រភេទDelta»។ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់អំពីការពង្រឹងកងកម្លាំងមានសមត្ថកិច្ច​ឈរជើងតាមខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិសាស្ត្រខេត្តមិនឱ្យពលករ ឬប្រជាជនលួចចេញចូលបាន ដើម្បីបង្ការទប់ស្កាត់ការ​ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាក់ស្តែងមានពលករចំនួន ១១នាក់ បានលួចឆ្លងដែនចូលក្នុង​ភូមិសាស្ត្រខេត្ត តែត្រូវបានសមត្ថកិច្ចសហការជាមួយអាជ្ញាធរថៃ ចាប់បញ្ជួនទៅប្រទេសថៃវិញ។ឯកឧត្ដម ងួន រតនៈ បានឲ្យដឹងទៀតថា ក្នុងអំឡុងពេលដែលខេត្តបាត់ដំបងបិទខ្ទប់​រយៈពេល​១៤ថ្ងៃនេះ មានបងប្អូនពលករខ្មែរដែលជាប់គាំងនៅទល់ដែនសរុប ២៤៥នាក់ (ក្នុងនោះខេត្តច័ន្ទបូរី ២៣៤នាក់ និងខេត្តស្រះកែវ ១១នាក់)។សូមរំលឹកថា មកដល់បច្ចុប្បន្ននេះ ខេត្តបាត់ដំបងមានអ្នកឆ្លងសរុបចំនួន៤ ០៩៣នាក់ (ពលករ​មានចំនួន៧៦៤នាក់) និងព្យាបាលជាសះស្បើយចំនួន ២ ៥១៥នាក់ និងស្លាប់ចំនួន៤៨ នាក់ ដោយឡែកករណីឆ្លងកូវីដ១៩ ប្រភេទដែលតា(Delta) ចំនួន ១៣ ករណី (ដែលមានតែលើ​ពលករ​ដែលបានត្រឡប់មកពីប្រទេសថៃប៉ុណ្ណោះ និងបច្ចុប្បន្នបានជាសះស្បើយចំនួន៤នាក់)៕អត្ថបទ ៖ នឿត សុភ័ក្ត្រ

អាជ្ញាធរខេត្តឧត្ដរមានជ័យ ទទួលអំណោយមនុស្សធម៌​សម្រាប់ប្រើប្រាស់​ក្នុងវិធានការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ-១៩

2021/08/09 08:48:27 am        358
ឧត្ដរមានជ័យ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្ដរមានជ័យ និង​ជា​ប្រធាន​គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តឧត្ដរមានជ័យ បានអញ្ជើញទទួលអំណោយ មនុស្សធម៌​ពី​ក្រុមហ៊ុន លឹម ស៊ីវម៉ី​ នូវគ្រឿងសម្ភារៈ​ឧបភោគបរិភោគជាច្រើន​មុខឧបត្ថម្ភ​ជូនរដ្ឋ​បាលខេត្តឧត្តរមានជ័យ ដើម្បីសំរាប់ប្រើប្រាស់​ផ្គត់ផ្គង់ជួយ​ដល់ប្រជាពលរដ្ឋ​ក្នុងខេត្ត ដែលកំពុង​ប្រឈម​ចំពោះការរាលដាលឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍។នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជន​ដែលបានចូលរួមសហការ និងឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាល ជាក់ស្តែង នាពេលនេះ បានជួយដល់អាជ្ញាធរខេត្តឧត្ដរមានជ័យ ក្នុងវិធានការបង្ការការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតនៅទូទាំងប្រទេសក៏ដូចជាសកលលោក។ទន្ទឹមនោះដែរ ឯកឧត្តម សង្ឃឹមនិងជឿជាក់ថា ក្នុងកាលៈទេសៈនេះ សប្បុរសជនក្រុមហ៊ុន សហគ្រាស អាជីវករ ផ្សេងៗទៀតក្នុងខេត្ត នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រដ្ឋបាលខេត្តឧត្ដរមានជ័យ ក្នុងការចូលរួមដើម្បីបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺឆ្លងនេះបន្ថែមទៀត​ក្នុងសហគមន៍។ ឯកឧត្តម ប៉ែន កុសល្យ បានបន្ថែមទៀតថា ​អំណោយទាំងអស់នេះ​នឹងបានប្រគល់ជូនដល់ដៃ​ប្រជាពលរដ្ឋដែលកំពុងប្រឈមខ្វះខាត នៅចំណុចតំបន់ក្រហម ដែលជាតំបន់បិទខ្ទប់នឹងតំបន់​ប្រឈម​នានា​ទៀត​ នឹងទទួលបានគ្រប់ៗគ្នា អាជ្ញាធរ​នឹងមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់​អាហារក្នុងអំឡុងពេលវិបត្តិកូវីដនោះឡើយ។អំណោយ​ប្រគល់​នាពេលនេះ មានគ្រឿងឧបភោគបរិភោគ ៖ អង្ករចំនួន ៥តោន, ទឹកត្រីចំនួន ៥០ យួរ, មីចំនួន ១០០កេស, ត្រីខRozaចំនួន ៥០កេស និងទឹកដោះគោ Q-Life ១០០កេស សម្រាប់ប្រើប្រាស់ផ្គត់ផ្គង់ ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩៕

កងពលតូចដឹកជញ្ជូនលេខ៩៩ បញ្ចេញ​រថយន្ត​ជាច្រើន​​គ្រឿង​​ទៅ​ព្រំដែន​កម្ពុជា-ថៃ​ស្របតាម​បទបញ្ជា​របស់សម្តេចតេជោ

2021/08/07 01:24:40 pm        766
ភ្នំពេញ ៖ កងពលតូចដឹកជញ្ជូនលេខ៩៩​ បាន​បញ្ចេញ​រថយន្ត​ជាច្រើន​គ្រឿង​ដើម្បីឆ្ពោះ​ទៅ​កាន់ព្រំដែន​កម្ពុជា-ថៃ ដើម្បីដឹកបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ស្របទៅ​តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បាន​ថ្លែង​ប្រាប់ទូរទស្សន៍​BTVថា រថយន្តដែលបាន​បញ្ចេញ​នៅថ្ងៃទី៧ ខែសីហានេះ គឺមានចំនួន១៥គ្រឿង ឆ្ពោះទៅកាន់​ច្រកដូង ខេត្តបាត់ដំបង និងច្រកអូរស្មាច់​ ខេត្តឧត្តរមានជ័យ ដើម្បីទៅទទួលបងប្អូនពលករខ្មែរយើង​មក​ពីប្រទេសថៃវិញ ​ហើយនឹងធ្វើការដឹកពួកគាត់មកតាមបណ្តារាជធានី-ខេត្តដែលជាស្រុកកំណើត​របស់ពួកគាត់នោះ។លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ខាងកងពលតូច​ដឹកជញ្ជូន​លេខ៩៩បានបញ្ជេញរថយន្តជិត៨០គ្រឿង​ហើយទៅតាមបណ្តាខេត្តនានា​នៅជាប់ព្រំដែន​ប្រទេសថៃ ដើម្បីត្រៀមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលក្នុង​កិច្ចការចាំបាច់​អ្វីមួយនោះ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ​បាន​បញ្ជាឲ្យកងទ័ពបញ្ចេញ​រថយន្ត​ចំនួន​២០០គ្រឿង ជាបន្ទាន់ទៅ​ដឹកបងប្អូនពលករខ្មែរ ដែលកំពុងធ្វើចត្តាឡីស័កនៅ​តាមបណ្តាខេត្តជាប់ នឹងព្រំដែនថៃ ​មកបន្តធ្វើចត្តាឡីស័ក​​​​នៅតាមខេត្តខាងក្នុងវិញ ដោយទុកមណ្ឌលធ្វើចត្តាឡីស័ក​នៅខេត្តជាប់នឹងព្រំដែននោះឲ្យបងប្អូនពលករយើងមកជាបន្តបន្ទាប់ទៀតនោះ៕អត្ថបទ បាន ចក់

អាជ្ញាធរខណ្ឌឬស្សីកែវ ស្នើពលរដ្ឋទំនាក់ទំនងភូមិសង្កាត់ ដើម្បីទទួលបានឯកសារយកកូនៗ​មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

2021/08/07 12:24:53 pm        511
ភ្នំពេញ ៖ លោក មូល វិរៈ ចៅសង្កាត់ឬស្សីកែវ បានស្នើដល់ពលរដ្ឋទាំងអស់ទំនាក់ទំនងភូមិសង្កាត់ ដើម្បីទទួលបានឯកសារយកកូនៗ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ការលើកឡើងរបស់លោកចៅសង្កាត់ឬស្សីកែវយ៉ាងដូច្នេះ ក្នុងឱកាសដែលលោកស្រី សួស សូលីដា អភិបាលរងខណ្ឌឫស្សីកែវ រួមនិងអាជ្ញាធរភូមិ សង្កាត់ចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ នៅមណ្ឌល​ចាក់វ៉ាក់សាំងក្នុងមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ និងមណ្ឌលចាក់វ៉ាក់សាំង ក្នុងមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ។លោក មូល វិរៈ បានឲ្យដឹងទៀតថា ឯកសារដែលត្រូវយកមកបង្ហាញដល់អាជ្ញាធរមុនទទួល​បានការ​ចាក់វ៉ាក់សាំងពីក្រុមការងារគ្រូពេទ្យ មានដូចជាសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ ​(អាយុចាប់ពី១៥ ឆ្នាំ​ឡើង​ទៅអាជ្ញាធរធ្វើអត្តសញ្ញាណប័ណ្ណជូន) ឬប៉ាស្ព័រ និងអមមកជាមួយលិខិតព្រមព្រៀង​ចាក់​វ៉ាក់សាំងមួយបន្ថែមទៀត ដោយសារកូនៗជាអនីតិជន។ ដូច្នេះត្រូវមានលិខិតមួយបន្ថែមទៀត ដោយព្រមព្រៀងពីមាតា បិតា អាណាព្យាបាល។លោក មូល វិរៈ បានបញ្ជាក់ទៀតថា ក្នុងយុទ្ធនាការថ្នាក់ជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូន​កុមារ និងយុវវ័យ រយៈពេល១៤ថ្ងៃ សម្រាប់ដូសទី១ គឺអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ នឹងប្រឹងប្រែង​ឲ្យ​បានតាមផែនការ ព្រោះវាអនាគតរបស់កុមារ យុវវ័យ ដែលជាទំពាំងស្នងឬស្សី និងជាធនធាន​មនុស្សរបស់ប្រទេសកម្ពុជា៕អត្ថបទ រដ្ឋា  

វ៉ាក់សាំងAstraZeneca ដឹកតាមឧទ្ធម្ភាគចក្របានដល់ខេត្តទាំង៦ជាប់ព្រំដែនថៃ ដើម្បីចាក់ជូនក្រុម​គ្រូពេទ្យ និងកងកម្លាំងជួរមុខ

2021/08/07 12:12:58 pm        400
ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ AstraZeneca និងសម្ភារៈវេជ្ជសាស្រ្តមួយចំនួនទៀត បានដឹកទៅ​ដល់​បណ្តាខេត្តទាំង៦ ដែលជាប់នឹងព្រំដែនប្រទេសថៃហើយ ដើម្បីចាក់ដូសជំរុញ ឬដូសទី៣ ដល់​កង​កម្លាំងជួរមុខ នៅតាមបណ្តាខេត្តជាប់ព្រំដែននេះ ក្រោយទទួលបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ខណៈខេត្តទាំងនោះ ជាខេត្តដែលមានបងប្អូនពលករខ្មែរសម្រុកចូលមកកម្ពុជា ជាបន្តបន្ទាប់ ហើយកងកម្លាំងមានការប្រឈមខ្ពស់ក្នុងពេលបំពេញការងារ។វ៉ាក់សាំងប្រភេទAstraZenecaនេះ ត្រូវបានកងកម្លាំងទ័ពអាកាសធ្វើការដឹក​ជញ្ជូន​ចេញ​ពីព្រលាន​យន្តហោះ​​យោធារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែកក្កដានេះ​ដោយប្រើប្រាស់​ឧទ្ធម្ភាគចក្រ​ថ្មី​ចំនួនពីរគ្រឿង ដោយ១គ្រឿងដឹកទៅកាន់ខេត្តកោះកុង ប៉ៃលិន និងខេត្តបាត់ដំបង ហើយ​ឧទ្ធម្ភាគចក្រ​មួយគ្រឿងទៀត ដឹកទៅកាន់ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។លោកវរសេនីយ៍ឯក ឃួន ថោងស៊ីន បានបញ្ជាក់បន្ថែមថា ឧទ្ធម្ភាគចក្រទាំងពីរគ្រឿងនេះ បាន​ធ្វើការដឹកនូវវ៉ាក់សាំងចំនួន៥០កេះ ទាំងតូចទាំងធំរួមរួមនិងសម្ភារៈបរិក្ខារវេជ្ជសាស្រ្តផ្សេងៗទៀត ។កាលពីម្សិលមិញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានចេញបញ្ជាទៅលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ទូទាំងប្រទេស ត្រូវ​ប្រញាប់​បញ្ជូន​វ៉ាក់សាំង​អាស្ត្រាសេនីកា ជាបន្ទាន់ទៅកាន់ខេត្តជាប់នឹងព្រំដែនប្រទេសថៃ ​ដើម្បីចាក់ជូនដល់ក្រុមគ្រូពេទ្យ អាជ្ញាធរដែលកំពុងនៅតាមខេត្តទាំងនោះ ខណៈក្រុមគ្រូពេទ្យទាំងនោះពួកគាត់ប្រឈមខ្លាំង​ជា​មួយបងប្អូនពលករខ្មែរយើងបានវិលមកពីប្រទេសថៃ វិញកាន់តែច្រើនឡើងៗនោះ។យ៉ាងណាក៏ដោយវ៉ាក់សាំងAstraZeneca ដែលកងកម្លាំងទ័ពអាកាសដឹកជញ្ជូនតាមឧទ្ធម្ភាគចក្រនេះ នឹងធ្វើប្រតិបត្តិការចាក់ជូនដល់បងប្អូនក្រុមគ្រូពេទ្យ និងកងកម្លាំងជួរមុខនៅព្រឹកថ្ងៃទី៨ ស្អែកនេះ​ឲ្យគ្រប់ចំនួន ដើម្បីទប់ស្កាត់ការរីករាលដាននូវមេរោគកូវីដ១៩ ជាពិសេសប្រភេទDeltaនេះតែម្តង៕អត្ថបទ បាន ចក់

ប្រាសាទបាយក្អែកនៅខាងមុខអង្គរវត្ដ នឹងបញ្ចប់ការជួសជុលនៅចុងខែកញ្ញា ឆ្នាំ២០២១នេះ

2021/08/06 05:54:52 pm        736
សៀមរាប ៖ ប្រាសាទបាយក្អែក មានទីតាំងស្ថិតនៅប៉ែកខាងលិចនៃប្រាសាទអង្គរវត្ត បាននឹងកំពុងធ្វើការជួសជុល និងរៀបចំដើម្បីលើកកម្ពស់សោភ័ណភាពប្រាសាទ ទេសភាពវប្បធម៌សំដៅរក្សាតុល្យភាពរវាងការងារអភិរក្ស និងការងារអភិវឌ្ឍន៍ប្រកបដោយចីរភាព។លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងនៅថ្ងៃទី០៦ខែសីហានេះថា ប្រាសាទបាយក្អែកបានដួលរលំទាំងស្រុង ដោយសារ​អាយុកាល​អាកាសធាតុសង្គ្រាម និងកត្តាមនុស្ស ហើយក្រុមអ្នកអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានចាប់ដំណើការជួសជុលពង្រឹងនិងលើកតម្លៃ​រចនា​សម្ព័ន្ធប្រាសាទឡើងវិញចាប់តាំងពីខែកុម្ភះឆ្នាំ២០២១មក ដែលមកដល់ពេលនេះ ដំណើរការ​ជួសជុល​បានរយៈពេលប្រមាណ៥ខែមកហើយ។លោកថា ការជួសជុលនេះ បានសម្រេចបានជាង៦០ភាគរយ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា​ខាងមុខនេះ ខណៈដែលដំណើរការជួសជុលពង្រឹងសំណង់នេះ ក្រុមការងារបច្ចេកទេស​ប្រកាន់​យក​គោលការណ៍អភិរក្ស គោរពតាមអនុសាសន៍របស់អ្នកជំនាញ អាយស៊ីស៊ីអង្គរ និងគោរពតាម​ធម្មនុញ្ញ​អង្គរ ក្នុងគោលដៅរក្សារូបរាង ឬទម្រង់ស្ថាបត្យកម្មដើមរបស់ប្រាសាទ។លោក បានបញ្ជាក់ថា ការងារជួសជុលនេះ ក្រុមការងារព្យាយាមប្រើប្រាស់ថ្មចាស់ៗឡើងវិញ ហើយ​ជំនួសថ្មថ្មីក្នុងកម្រិត១០ទៅ១៥ភាគរយ ដែលអ្នកជំនាញបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា​តែងតែ​​យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា ​ការពារ​កេរមរតក​ដូនតាខ្មែរ ដែលជាបេតិកភណ្ឌពិភព​លោក​ឱ្យនៅគង់វង្សយូរអង្វែង។ ប្រាសាទបាយក្អែក ​មានទីតាំងនៅខាងលិចប្រាសាទអង្គរវត្ត ដែល​មិន​សូវមានអ្នកស្គាល់ ហើយទេសចរភាគច្រើនឆ្លងកាត់ទៅហួសមកហួស។ ប្រាសាទនេះ តាមអ្នកជំនាញសន្និដ្ឋានថា សាងសង់ឡើងក្នុងស.វ.ទី១២ តាមរចនាបថបាយ័ន្ត។ នៅជុំវិញប្រាសាទជាទីសក្ការៈនេះ សម្បូរទៅដោយទួលជាច្រើនដែលមនុស្សរស់នៅ ហើយ​​​​ប្រហែល​ជាអាចមានមនុស្សរស់នៅមុនមានប្រាសាទក៏ថាបាន។ជាមួយនឹងការជួសជុលនៅប្រាសាទបាយក្អែកនេះ ក្រុមការងារនឹងដាំដើមឈើ ដាំស្មៅ ស្តារស្រះ តាំងបង្ហាញប្រវត្តិប្រាសាទ និងលទ្ធផលបានពីកំណាយ រៀបចំទីតាំងនេះសម្រាប់ទាក់​ទាញ​ភ្ញៀវទេសចរមកទស្សនាសម្រាកកាយ និងការរៀបចំពិធីផ្សេងៗផង៕អត្ថបទ ៖ ឈិត សាវី 

សម្ដេច ស ខេង ៖ ក្រុមឧក្រិដ្ឋជនយកឱកាសកូវីដ-១៩ ដើម្បីនាំចូលគ្រឿងញៀន

2021/08/06 06:18:26 am        656
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ទោះបីកូវីដ-១៩ ក៏ដោយក៏ក្រុមឧក្រិដ្ឋជន ឆក់យកឱកាសនេះ ដើម្បីលួចផលិតនិងនាំចូលសារធាតុញៀន ដូច្នេះកម្លាំងសមត្ថកិច្ចទាំងអស់បន្ដបង្ក្រាបន្ថែមទៀត។ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត ចំនួន២៣ នាថ្ងៃទី៦ខែសីហា ឆ្នាំ២០២១ សម្ដេច ស ខេង បានកោតសរសើរថា កន្លងមកនេះ ទោះបីប្រឈមបញ្ហាជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ការបង្រ្កាបបទល្មើសទទួលបាន លទ្ធផលល្អ យ៉ាងប្រសើរ រហូតដល់៨០ភាគរយទៅ៩០ភាគរយនៃបទល្មើសសរុបដែលបានកើតឡើង ។សម្ដេចក្រឡាហោម មានប្រសាសន៍ថា«បទល្មើសគ្រឿងញៀន ក៏មានថយចុះបន្ដិចមែន ក៏ប៉ុន្ដែគឺចាត់ទុកថា ជាជោគជ័យមួយយ៉ាងធំផងដែរ ក្នុងពេលកូវីដ-១៩នេះ។ ព្រោះថា ពួកនេះ ទោះបីកូវីដ-១៩ ក៏ដោយក៏ឆក់យកឱកាសពេលហ្នឹង ដើម្បីលួចផលិត ហើយនាំចូលនូវសារ ធាតុញៀន ដូចជាអាភៀនពីបណ្ដាប្រទេសនៅជុំវិញយើង ពិសេសពីតំបន់ត្រីកោនមាស» ។ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ចាប់តាំងពីបើក យុទ្ធនាការបង្រ្កាបគ្រឿងញៀនមក រហូតដល់ពេលនេះ ការបង្ក្រាបបានបទល្មើសគ្រឿងញៀន ច្រើនរបស់កម្លាំងសមត្ថកិច្ចបញ្ជាក់ឲ្យឃើញពីទឹកចិត្តដ៏មោះមុត ពោលគឺឆន្ទៈមោះមុតចំពោះការ ប្ដេជ្ញាចិត្ត ដ៏ខ្លាំងក្លារបស់កម្លាំងសមត្ថកិច្ចក្នុងពេលប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ។សម្ដេចក៏បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញបេសកម្មរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យកិច្ចការងារនេះទទួលបានលទ្ធផលល្អ។ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏ផ្ដាំផ្ញើថា មេឃុំ ស្មៀនឃុំ មេប៉ុសិ៍ និងមេភូមិ ត្រូវរៀនវគ្គបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធិភាព ជៀសវាងជួបបញ្ហាអ្វីមួយ។សម្ដេចក្រឡាហោម បញ្ជាក់ថា «ចឹងអ្នកទាំងអស់ហ្នឹង ត្រូវបណ្ដុះបណ្ដាល ហើយនិយាយជារួម ប៉ូលិសទាំងអស់ មកដល់ពេលនេះ គឺគ្មានប៉ូលិសណាមួយ ដែលបានចូលក្របខណ្ឌជាប៉ូលិសហើយ អត់បានរៀនសូត្រឱ្យទៅធ្វើការទេ គឺអត់មានទេ គឺត្រូវឆ្លងកាត់វគ្គរៀន សូត្រជាមុនសិន យ៉ាងហោចណាស់រៀនរយៈពេល៣ខែ»៕អត្ថបទ ៖ បាន ចក់​

ច្បាប់ផ្លូវគោកថ្មី គ្រោងស្នើឡើងដោយមានដាក់​បញ្ចូល​ការកំណត់ល្បឿន​មុនដំណើរការ​ផ្លូវល្បឿន​លឿន

2021/08/05 08:39:19 am        583
ភ្នំពេញ ៖ ក្រោយបញ្ចប់ការពិភាក្សាសួរដេញដោល១៩លើក លើវិសោធនកម្មច្បាប់​ចរាចរណ៍​ផ្លូវគោក ក្រុមការងារជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំ​គោលការណ៍ ឯកភាពធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​ ដែល​នឹងមានការដាក់បញ្ចូលការ​កំណត់​ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន។ នេះបើតាមប្រភពផេកផ្លូវការរបស់ក្រសួងសាធារការ និងដឹកជញ្ជូនដែលចេញផ្សាយថ្ងៃទី៤សីហា។ប្រភពដដែលបន្តថា កិច្ចប្រជុំក្រោមវត្តមានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍​គណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកត្រូវបានធ្វើឡើង ដើម្បីពិនិត្យនិងពិភាក្សាលើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ វីដេអូពីចម្ងាយ ពីថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ។រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៤ ខែសីហា កិច្ចប្រជុំបានពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធ​នៃសេចក្តីព្រាងវិសោធនកម្ម​ច្បាប់​ចរាចរណ៍ផ្លូវគោកឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ​សំដៅឱ្យអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់​គោរព​ច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក​ឱ្យមក​នៅកម្រិតទាបបំផុត។សូមបញ្ជាក់ថា វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានឆ្លងកាត់ការសិក្សា និង​ប្រជុំពិភាក្សាយ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុបចំនួន១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន២លើកបន្ថែមទៀត​ដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី នាពេលនេះផងដែរ។នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំបានពិភាក្សា មាត្រាកែសម្រួលថ្មី និងមាត្រាបន្ថែមថ្មី​នៃសេចក្តីព្រាង​វិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបានឯកភាពបញ្ចូលការកំណត់ល្បឿន​បើកបរ​នៅ​លើផ្លូវល្បឿនលឿនចូលទៅក្នុងអនុក្រឹត្យស្តីពីការកំណត់ល្បឿនមុនដំណើរការផ្លូវល្បឿនលឿន។ក្រោយពីបានពិភាក្សាសួរដេញដោលចប់សព្វគ្រប់ និងដោយយល់ឃើញថា​ វិសោធនកម្មច្បាប់នេះ បានធ្វើឡើងជាច្រើនលើកច្រើនសារ និងមានមាត្រាចំនួន៤៨ ក្នុងចំណោម៩២មាត្រា ត្រូវបាន​ធ្វើវិសោធនកម្ម អង្គប្រជុំបានឯកភាពរៀបចំចងក្រងខ្លឹមសារ កែសម្រួលពាក្យពេចន៍ ឃ្លា ប្រយោគ នៃវិសោធនកម្មច្បាប់នេះឱ្យបានច្បាស់លាស់ ដើម្បីគោរពស្នើសុំគោលការណ៍​ឯកភាព​ធ្វើជាច្បាប់ថ្មី​ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោក។ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គប្រជុំ និងក្រុមការងារជំនាញ​ដែលបានជជែកពិភាក្សាផ្តល់ធាតុចូល និងមតិយោបល់យ៉ាងផុលផុសក្នុងការខិតខំប្រឹងប្រែង ធ្វើវិសោធនកម្មច្បាប់នេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។គួរកត់សម្គាល់ថា រយៈពេលកន្លងមក ការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់​ពិន័យរបស់រាជរដ្ឋាភិបាលទៅលើបទល្មើសចរាចរណ៍ផ្លូវគោក មិនមានបំណងរកប្រាក់ចំណេញទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះ​មហន្តរាយទាំងនេះ បានបន្សល់ទុកពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ៕អត្ថបទ មុត សុទ្ធ

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា វ៉ាក់សាំង​ជា​ជំនួយ​របស់​អង់គ្លេស​នឹង​ប្រើ​ជា​ដូស​ទី​៣​ចាក់​ជូន​មន្ត្រី​សុខាភិបាល​ជួរ​មុខ​មុន​គេ

2021/08/05 08:05:39 am        505
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ប្រភេទ​ AstraZeneca ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​អង់គ្លេស​នា​ពេល​នេះ នឹង​ត្រូវ​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​ជា​ដូស​ទី​៣ ឬ​ដូស​ជំរុញ​សម្រាប់​ចាក់​ជូន​ក្រុម​មន្ត្រី​សុខាភិបាល​ជួរ​មុខ ដែល​កំពុង​ប្រតិបត្តិការ​នៅ​តាម​បណ្ដា​ខេត្ត​ស្ថិត​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​បែប​នេះ​អំឡុង​ពេល​ថ្លែង​ក្នុង​ពិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​ AstraZeneca ចំនួន ៤១៥,០០០​ដូស​ ​ជា​ជំនួយ​របស់​ចក្រ​ភព​អង់គ្លេស ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​រសៀល​ថ្ងៃ​នេះ។នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី១២ ទៅ១៧​ឆ្នាំ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​រួច​មក​ហើយ​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​សម្រាប់​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​នោះ។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ផង​ដែរ​ថា វ៉ាក់សាំង​ AstraZeneca នឹង​ត្រូវ​ប្រើ​ប្រាស់​ធ្វើ​ជា​ដូស​ទី​៣​សម្រាប់​ចាក់​ជូន​ប្រជា​ពលរដ្ឋ ជាពិសេស​ចាប់​ផ្ដើម​ចាក់​ជូន​ក្រុម​មន្ត្រី​សុខាភិបាល​ជាមុន ដែល​ពួកគាត់​ស្ថិត​នៅ​ជួរ​មុខ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​មេរោគ​កូវីដ-១៩ ជាពិសេស​មេរោគ​បំប្លែង​ខ្លួន​ថ្មី៕

ចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៥ ខែសីហា មនី្ទរពេទ្យព្រះអង្គឌួង ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារនិងយុវវ័យ បានចំនួនជាង៧០០នាក់

2021/08/05 06:51:32 am        419
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១ ខែសីហា រហូតថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ មន្ទីរពេទ្យព្រះអង្គឌួង បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ជាកូនចៅរបស់ឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ បានចំនួនជាង៧០០នាក់។នេះបើតាមការ​អះអាង​របស់​លោក នង ម៉ានិត ប្រធានការិយាល័យរដ្ឋបាល នៃមនី្ទរពេទ្យព្រះអង្គឌួង បាន​ប្រាប់BTV ព័ត៌មាននៅព្រឹកនេះថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុក្រោម១៨ឆ្នាំ ។លោក បានលើកឡើងទៀតថា ក្នុងយុទ្ធនាការខាងលើនេះ ក្រុមការងារគ្រូពេទ្យរបស់​មនី្ទរពេទ្យ​ព្រះអង្គឌួង បានចាក់វ៉ាក់សាំងជូនកូនចៅឥស្សរជនគ្រប់បណ្តាក្រសួង ដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ។ជា​ចុងក្រោយក្នុងនាមលោកសាស្រ្តាចារ្យ លូ លីឃាង ប្រធានមនី្ទរពេទ្យព្រះអង្គឌួង លោក នង ម៉ានិត បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងអ្នកបំរើសេវាផ្សេងៗ ដែលកំពុងផ្តល់សេវា​សុខាភិបាល​ក្នុងមនី្ទរពេទ្យបាន​គិតគូរ និងមានវិធានការ ការពារច្បាស់លាស់ ដោយលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ត្រូវពាក់អាវការពារសុវតិ្ថភាព ដើម្បីការពារ និងរក្សាការចម្លងមេរោគកូវីដ-១៩ និងមេរោគដទៃទៀត ជាពិសេសក្នុងពេលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺត្រូវពាក់អាវការពារ លាងសម្អាត​ដៃជា​មួយ​អាកុល មុនចាក់វ៉ាក់សាំង និងក្រោយចាក់វ៉ាក់សាំង ជូនកុមារ និងយុវវ័យ គឺត្រូវការពារជានិច្ច។ព្រោះជាវិធីការពារខ្លួនទាំងគ្រូពេទ្យ និងកុមារ យុវវ័យ ដែលមកទទួលការចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ ដោយជៀសវាងការប៉ះពាល់ដោយផ្ទាល់ និងសូមឲ្យប្រជាជនទាំងអស់ ចូលរួមនាំកូនៗ មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ក៏ដូចជា​ប្រទេសជាតិ ដើម្បីឲ្យប្រទេសយើងជៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM