សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេច​តេជោ ហ៊ុន សែន អនុម័ត​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣ ដើម្បី​ជំរុញ​ការ​បង្កើត​អង់ទីករ​ប្រឆាំង​ជំងឺ​កូវីដ-១៩

2021/08/01 10:09:01 am        552
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា សម្ដេច​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ដូស​ទី៣ ដែល​ជា​ដូស​ជំរុញ​សម្រាប់​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​បែប​នេះ ​នៅ​ក្នុង​សន្និសីទ​ស្ដី​ពី​ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​នេះ។សម្ដេចតេជោ​ បាន​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​សម្រេច​លើក​ការ​ចាក់​វ៉ាក់សាំង​ដូស​ទី​៣​នេះ​ហើយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ បន្ទាប់​ពី​មាន​ការ​សិក្សា​រួច។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា វ៉ាក់សាំង​ AstraZeneca ចំនួន ១​ដូស នឹង​ប្រើ​ប្រាស់​ធ្វើ​ជា​ដូស​ទី​៣ សម្រាប់​ធ្វើ​ជា​ដូស​ជំរុញ​ដល់​ការ​បណ្ដុះ​អង់ទីករ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា វ៉ាក់សាំង​​ដូស​ទី​៣​នេះ នឹង​ផ្ដល់​ជូន​ក្រុម​ការងារ​ជួរ​មុខ​ដែល​កំពុង​ប្រយុទ្ធ​នឹង​ការ​ឆ្លង​រីក​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា​ ក្រុម​ជួរ​មុខ​នេះ មាន​ចំនួន​ចន្លោះ​ពី ៥០ ទៅ ៦០​ម៉ឺន​នាក់ ដែល​ជា​ក្រុម​អាទិភាព​សម្រាប់​ទទួល​បាន​វ៉ាក់សាំង​ដូស​ទី​៣​នេះ។សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ឬ​ស៊ីណូវ៉ាក់​ទាំង​ពីរ​ដូស​រួច​ហើយ សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា នឹង​ទទួល​បាន​វ៉ាក់សាំង​ដូស​ទី​៣ ដែល​ជា​វ៉ាក់សាំង AstraZeneca៕

សម្ដេច​តេជោ ហ៊ុន សែន ប្រាប់​ក្រសួង​សុខាភិបាល​ឱ្យ​បញ្ជា​ទិញ​រថយន្ត​ ៤០​គ្រឿង​ថែម​ទៀត​សម្រាប់​យុទ្ធនាការ​ចាក់​វ៉ាក់សាំង

2021/08/01 12:03:22 pm        446
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើទៅលោកជំទាវ ឱ វណ្ណឌីន រដ្ឋ​លេខា​ធិ​ការ​ក្រសួង​​សុខា​​ភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់​សាំងទូទាំងប្រទេសបញ្ជារទិញរថយន្តដឹកវ៉ាក់សាំងចំនួន ៤០គ្រឿង​បន្ថែម​ទៀត សម្រាប់ធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះចំនួន ២០គ្រឿងបានមកដល់ប្រទេសកម្ពុជាហើយ។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៃ​ការ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ដល់​ក្រុម​មនុស្ស​អាយុ​ចន្លោះ​ពី ១២ ទៅ ១៧​ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​នេះ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា កម្ពុជានឹងបន្តយកវ៉ាក់សាំងចិនធ្វើជាបង្អែកដ៏ធំ ខណៈវ៉ាក់សាំងប្រទេសផ្សេងទៀតទុក​លទ្ធ​ភាពឲ្យក្រសួងការពារជាតិកម្ពុជា​ជាអ្នកចាត់ចែក និងទាក់ទង។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​បាន​ចំនួន​ជាង ៧​លាន ៣០​ម៉ឺន​នាក់​ហើយ ឬ​ស្មើ​នឹង​ ៧៣.០៥​ភាគរយ ក្នុង​នោះ​ពលរដ្ឋ​ជាង ៤​លាន ៧៨​ម៉ឺន​នាក់ បាន​ចាក់​វ៉ាក់សាំង​ទាំងពីរ​ដូស​រួច​រាល់​ហើយ​ដែរ៕

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមិនទៅទទួលវ៉ាក់សាំងអាមេរិក​ដោយសារវ៉ាក់សាំង​ផ្ដល់​មកតាមយន្តការ COVAX

2021/08/01 02:56:01 am        627
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចមិនបានចេញទៅទទួលវ៉ាក់សាំងដែលជាជំនួយផ្ដល់ដោយសហរដ្ឋអាមេរិកនោះឡើយ ដោយថា វ៉ាក់សាំងនោះ មិនត្រូវបានផ្ដល់មកកម្ពុជា តាមរយៈយន្តការទ្វេភាគីនោះឡើយ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទបើកយុទ្ធនាការចាក់​វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុចន្លោះពី ១២ ទៅ ១៧ឆ្នាំ នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃនេះ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចបានចេញទៅទទួលវ៉ាក់សាំងដែលជាជំនួយរបស់ចិន និងជប៉ុន ដែលត្រូវបានផ្ដល់មកកម្ពុជា តាមរយៈយន្តការទ្វេភាគី។ ប៉ុន្តែ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ចំណែកឯវ៉ាក់សាំងអាមេរិក Johnson & Johnson ចំនួន ១លានដូស ត្រូវបានផ្ដល់មកកម្ពុជា​តាមរយៈយន្តការ COVAX របស់អង្គការសុខភាពពិភពលោក។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមិនបានចេញទៅទទួលបែបនេះ មិនមែនជាការរើសអើងចំពោះវ៉ាក់សាំងអាមេរិកនោះឡើយ។សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមទៀតថា សម្ដេចតេជោ ហ៊ុន សែន នឹងទៅទទួលវ៉ាក់សាំង​ដែលជាជំនួយរបស់រដ្ឋាភិបាលអង់គ្លេស ដែលគ្រោងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ៕

វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងឧបករណ៍តេស្តរហ័សរបស់មិត្តចិន បានដឹកមកដល់កម្ពុជា នៅថ្ងៃនេះ

2021/07/31 04:22:37 pm        461
ភ្នំពេញ ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០១លានដូសរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ និងឧបករណ៍តេស្តរហ័ស ចំនួន៣០ម៉ឺនតេស្ត​របស់សាធារណរដ្ឋប្រជាមានិត ចិន បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ។ឆ្លៀតក្នុងឱកាសដែរ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល និង​ជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បី​ប្រយុទ្ធ នឹងជំងឺកូវីដ-១៩ បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ព្រមទាំង​ឧបករណ៍​តេស្តរហ័ស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានប្រាប់បណ្តាញអ្នកសារព័ត៌មានថា វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន០១លានដូស គឺជាវ៉ាក់សាំងកូវីដ-១៩ បញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ របស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយវ៉ាក់សាំងស៊ីណូវ៉ាក់ បានមកដល់នាព្រឹកនេះ មិនមែន​អស់​ត្រឹមថ្ងៃនេះទេ គឺរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមវ៉ាក់សាំង សម្រាប់ចាក់ជូនដល់កុមារ។ ជាពិសេសនៅកម្មវិធីស្អែកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ។ ដូច្នេះកម្ពុជា នឹងទទួលវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ជាបន្តបន្ទាប់។ ដោយឡែកវ៉ាក់សាំងអាស្រ្តាហ្សេនីកា ក៏ដូចជាវ៉ាក់សាំង ចនសុន-ចនសុន ដែលកម្ពុជា បាន​ទទួលនោះ យើងបានរៀបចំផែនការពង្រាយនៅតាមបណ្តាខេត្ត ទន្ទឹមនឹងនោះ សម្រាប់វ៉ាក់សាំង​ចនសុន-ចនសុន គឺគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានពង្រាយទៅកាន់ខេត្តទាំង០៩ នៅជាប់ព្រំដែន។លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបញ្ជាក់ទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទ​ស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ នាថ្ងៃស្អែកនោះ យើងមិនខ្វះនៅវ៉ាក់សាំងសម្រាប់ចាក់ជូនកុមារ និងយុវវ័យនោះឡើយ យើងមានវ៉ាក់សាំង​គ្រប់គ្រាន់​នៅក្នុងដៃ។ ហើយសម្តេចតេជោ លោកបានបញ្ជាក់ច្បាស់ហើយថា វ៉ាក់សាំងកូវីដ-១៩ ជាវ៉ាក់សាំងយុទ្ធសាស្រ្តដែលកម្ពុជា បញ្ជាទិញពីសាធារណរដ្ឋប្រជាមានិត ចិន។ ក្រៅពីនោះកម្ពុជា នៅមានវ៉ាក់សាំងគាំទ្រជាច្រើនទៀត ពីខាងកូវ៉ាក់ ដែលកម្ពុជា នឹងទទួលជាបន្តបន្ទាប់។ វ៉ាក់សាំងសម្រាប់កម្ពុជា គឺមិនខ្វះនោះទេ គឺយើងមានផែនការច្បាស់លាស់។ នៅចំពោះមុខ អ្វីដែលកម្ពុជា បានបញ្ជាទិញរួចហើយ និងទទួលការមកដល់វ៉ាក់សាំងកូវីដ-១៩ជា​បន្តបន្ទាប់ទៀត សរុបមានចំនួនជាង២៦លានដូស ដែលយើងត្រូវទទួលរហូតដល់ពាក់​កណ្តាល​ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។ ហើយវ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់អង់គ្លេស បើមិន​មាន​ការប្រែប្រួលនោះទេ នឹងដឹកមកដល់កម្ពុជា ចន្លោះពីថ្ងៃទី៣-៤ ខែសីហា ឆ្នាំ២០២១ នាសប្តាហ៍​ក្រោយនេះ ហើយនៅមានប្រទេសអូស្រ្តាលី ដែលបានគាំទ្រក្នុងការផ្តល់វ៉ាក់សាំងជូន​កម្ពុជា​ផងដែរ៕អត្ថបទ រដ្ឋា 

ឧត្តមសេនីយ៍ទោ សេង ធារិន អំពាវនាវដល់ពលករដែលធ្វើការនៅប្រទេសថៃ​សូមកុំឆ្លងដែនមកប្រទេសកម្ពុជាក្នុងដំណាក់កាលនេះ

2021/07/31 01:56:35 pm        352
បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធ​ភូមិភាគទី៥ នាព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យរឹតបន្តឹង​នូវ​វិធានការ​បិទខ្ទប់តាមបណ្ដាលច្រកព្រំដែនកម្ពុជា-ថៃ ទិសទី១​ខេត្តបន្ទាយមានជ័យ ។ក្នុងដំណើរចុះត្រួតពិនិត្យនាឱកាសនេះ គឺអនុវត្តទៅតាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល​ក្នុងការ​បិទខ្ទប់​តាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ប្រភេទ​ដែលតា ។លោកឧត្តមសេនីយ៍ទោ សេង ធារិន សូមអំពាវនាវ ដល់បងប្អូនដែលជាពលករធ្វើការ​នៅប្រទេសថៃ​សូមមេត្តាកុំធ្វើដំណើរឆ្លងដែនមកប្រទេសកម្ពុជា ក្នុងដំណាក់កាលនេះ ព្រោះវាអាចបង្កឱ្យមានការ​ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា ចូលខ្លួនយើងនិងក្រុមគ្រួសារយើង ហើយពេលនេះ​ប្រទេសកម្ពុជា កំពុងអនុវត្តនូវវិធានការរបស់ប្រមុខរដ្ឋាភិបាល ក្នុងការបិទច្រកព្រំដែនកម្ពុជា-ថៃ មិនឱ្យមានការឆ្លងកាត់ក្នុងរយៈពេលខ្លី ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូល​កម្ពុជាយើង ។ ដូច្នេះសូមបងប្អូនទ្រាំលំបាកមួយរយៈពេលខ្លី ដើម្បីខ្លួនយើង ដើម្បីក្រុមគ្រួសារ​យើង​និងដើម្បីកម្ពុជាយើងឆ្លងផុតពីការឆ្លងរាលដាលជំងឺកូវី-១៩ក្នុងដំណាក់កាលនេះ ៕

រថយន្ត១គ្រឿងផាកពិន័យ១លានរៀល និងម៉ូតូ២០ម៉ឺនរៀល​ប្រសិនបើល្មើស​នឹង​បម្រាម​គោចរ​របស់អាជ្ញាធរ

2021/07/31 12:34:48 pm        380
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានព្រមានថា នឹង​ធ្វើការផាកវិន័យ ដោយគ្មានការលើកលែងនោះឡើយ ដោយរថយន្តតម្លៃ១លានរៀល និងគឺម៉ូតូ តម្លៃ២០ម៉ឺនរៀល បើមានការរឹងទទឹងខ្លាំងជាងនេះទៀត នឹងអនុវត្តច្បាប់ទៅតុលាការជាធរមាន ។ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈដឹកនាំកងកម្លាំងឯកភាពរបស់សាលារាជធានីភ្នំពេញ ដើម្បី​ចុះត្រួតពិនិត្យ និងចាត់វិធានការបម្រាមគោចរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការដាក់បម្រាមគោចរជាលើកទីពីរនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តនានា​នៅជាប់​នឹងព្រំប្រទល់ប្រទេសថៃនេះ គឺធ្វើឡើងស្របទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនូវមេរោគកូវីដ១៩ ជាពិសេសគឺមេរោគកូវីដ១៩​បំប្លែងថ្មីប្រភេទDeltaនេះតែម្តង។សូមបញ្ជាក់ថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកប​ដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត រដ្ឋបាលរាជធាំនីភ្នំពេញ បានដាក់ចេញនូវវិធានការដ្ឋ​បាល (បំរាមគោចរ) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ វេលាម៉ោង២៣៖និង៥៩នាទី រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ។នៅក្នុងសរាចរណែនាំរបស់សាលារាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការជាប្រក្រតី ប៉ុន្តែត្រូវប្រកបអាជីវកម្មរបស់​ខ្លួនត្រឹមតែ​ជា​លក្ខណៈ​វេចខ្ចប់ប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឲ្យអតិថិជនខ្លួន ចូលមកទទួលទាន​នៅក្នុងបរិវេណ​អាជីវកម្ម​ដ្ឋានរបស់ពួកផងខ្លួននោះឡើយហើយពុំនោះទេ អាជ្ញាធរនឹងចាត់វិធានការទៅ​តាមផ្លូវច្បាប់​យ៉ាងដូច្នេះដែរ។យ៉ាងណាក៏ដោយបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ បានចេញបម្រាមគោចរនេះ ដោយចាប់ផ្តើម​អនុវត្ត​ចាប់ពីម៉ោង៩យប់នោះ គេសង្កេតឃើញផ្លូវនានាក្នុងរាជធានីភ្នំពេញមានសភាពស្ងប់ស្ងាត់ ដោយមានអ្នកធ្វើដំណើរតិចតួចបំផុត ហើយក៏មានការសួរនាំយ៉ាងតឹងរឹង​ពីមន្រ្តីអនុវត្ត​ច្បាប់​ផងដែរ៕អត្ថបទ បាន ចក់

លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់អំពីល្បឿននៃការឆ្លងលឿននូវជំងឺ​កូវីដDelta​ ដោយ​ក្នុងពេលតែមួយ​ឆ្លងចាប់ពី១០ទៅ១៥នាក់

2021/07/30 02:00:32 pm        526
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ​ចំពោះកិច្ច​ការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងថា មេរោគកូវីដ១៩ បំប្លែង​ថ្មីប្រភេទDelta អាចធ្វើការចម្លងទៅមនុស្សចាប់ពី១០ទៅ១៥នាក់ ក្នុងពេលតែមួយ ខណៈ Alpha កម្លាំងឆ្លងចាប់ពី៥ទៅ៦នាក់ ក្នុងរយៈពេលដូចគ្នា ដោយឡែកកូវីដ១៩ ធម្មតា​ឆ្លងត្រឹមតែ១ទៅ២នាក់ ប៉ុណ្ណោះក្នុងរយៈពេលតែមួយនោះ។ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី ជាថវិកាបីលានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត មនុស្សចាស់​ពីរនាក់ នៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ ។លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា មេរោគកូវីដ១៩ប្រភេទថ្មីៗ​ចុងក្រោយនេះវា​បានឆ្លង​លឿន​ជាងកូវីដ១៩ធម្មតា ហើយរហូតមកដល់ពេលនេះ មេរោគAlpha បានកើតគ្រប់​រាជធានី​ខេត្តហើយ ខណៈ​ Deltaបានកំពុងឈានជើងចូលក្នុង​សហគមន៍បណ្តើរៗ​ដោយភាគច្រើន​គឺខេត្ត​ដែលជាប់ នឹងប្រទេសថៃនេះតែម្តង។យ៉ាងណាក៏ដោយលោកជំទាវ ឱ វណ្ណឌីន បានបន្តអំពាវនាវដល់ពលរដ្ឋគ្រប់ៗ​រូបទាំងអស់​មិនថា​នៅក្នុងខេត្តព្រះវិហារនោះទេ ត្រូវអនុវត្តវិធានការរាជរដ្ឋាភិបាលឱ្យបាន​ខ្ជាប់ខ្ជួន ជាពិសេស​ត្រូវ​អនុវត្តវិធានការ ៣ការពារ ៣កុំ។ ជាមួយគ្នានោះសម្រាប់មនុស្សវ័យចាស់ ចាំបាច់ត្រូវទៅទទួលវ៉ាក់សាំងកូវីដ-១៩ ព្រោះជា​បុគ្គល​ងាយ​រងគ្រោះ ហើយការចាក់វ៉ាក់សាំងនេះទៀតសោត ត្រូវចាក់ឱ្យគ្រប់ចំនួន២ដូស ទើប​មាន​ប្រសិទ្ធភាពនោះ៕អត្ថបទ ៖ បាន ចក់

អាជ្ញាធរជាតិអប្សរា និង​គ្រឹះស្ថាន​អង្គរ ប្រកាសបិទរមណីយដ្ឋានអង្គរលើកទី២

2021/07/30 01:01:00 pm        416
សៀមរាប ៖ អាជ្ញាធរជាតិអប្សរា និង​គ្រឹះស្ថាន​អង្គរ បានប្រកាសបិទមិនឲ្យ​ចូលទស្សនា​ប្រាសាទនានា​ទាំងភ្ញៀវជាតិ និងអន្ដរជាតិ នៅក្នុងរមណីយដ្ឋានអង្គរ ជាបណ្តោះអាសន្នជាលើកទី២ រយៈពេល២អាទិត្យទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ក្នុងសហគមន៍ ។ការប្រកាសបិទនេះ ចាប់ពីថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី១២ខែសីហា ឆ្នាំ២០២១នេះ។លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បាន​ឲ្យដឹង​នៅថ្ងៃទី៣០ខែកក្កដានេះថា ដោយអនុលោមតាមសេចក្តីសម្រេចរាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ បានសម្រេចបិទការលក់សំបុត្រ ចូលទស្សនា ប្រាសាទអង្គរ ក៏ដូចជាការចូលទស្សនាតាមប្រាសាទនានា នៅក្នុងឧទ្យាអង្គរជាបណ្ដោះអាសន្នចំនួន២សប្ដាហ៍ ដោយចាប់ពីថ្ងៃទី៣០ខែកក្កដា ដល់ថ្ងៃទី១២ខែសីហា ឆ្នាំ២០២១នេះ។ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរអង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ឲ្យបានដឹងពីការប្រកាសបិទនេះ។អាជ្ញាធរទាំងពីរនេះ បានបញ្ជាក់ថា ការសម្រេចបិទការលក់សំបុត្រចូលប្រាសាទនានា នៅក្នុងរមណីយដ្ឋានបុរាណមួយនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃមេរោគកូវីដ-១៩បំម្លែងថ្មីប្រភេទដែលតា (Delta)ចូលក្នុងសហគមន៍។លោក បានបន្ដថា បើទោះបី រមណីយដ្ឋានអង្គរទាំងមូលត្រូវបានបិទ មិនអោយចូលទស្សនា​ជាបណ្ដោះអាសន្នក្ដី ប៉ុន្ដែសម្រាប់ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា នៅតែបន្ដបំពេញការងារ ធ្វើការជួសជុល និងអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងតំបន់រមណីយដ្ឋានអង្គរដដែល។ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប ក៏បានចេញសេចក្តីសម្រេចកំណត់"តំបន់ ក្រហម" ក្នុងភូមិសាស្ត្រឃុំកំពង់ឃ្លាំង និង "តំបន់លឿងទុំ"នៅក្នុងភូមិសាស្ត្រឃុំកៀនសង្កែ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។សូមបញ្ជាក់ថា កាលពីខែមេសាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា និង​គ្រឹះស្ថាន​អង្គរ ក៏បានប្រកាស​រួមគ្នាពីការផ្អាកលក់សំបុត្រ និងការចូលទស្សនារមណីយដ្ឋានអង្គរចំនួន២៣ថ្ងៃម្ដងមកហើយ ដោយក្នុងនោះ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី២៨ ខែមេសាឆ្នាំ២០២១ បន្ទាប់ពីរដ្ឋាភិបាល ប្រកាសផ្អាកតំបន់ទេសចរណ៍ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩៕អត្ថបទ ៖ សាវី

អាមេរិកទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់គ្រួពេទ្យកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩

2021/07/30 05:36:43 am        355
ភ្នំពេញ ៖ ភារធារីអាមេរិកប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរ និងទទួលស្គាល់​ចំពោះកិច្ច​ខិតខំ​ប្រឹងប្រែង របស់ក្រុមគ្រូពេទ្យកម្ពុជា លើកិច្ចការងារទប់ស្កាត់ នៃការរីករាលដាលនូវមេរោគសាកល​កូវីដ១៩ បានឆាប់រហ័ស បើទោះបីជាការទប់ស្កាត់នេះពុំទាន់ជោគជ័យ​ធំធេងក្តី ក៏ប៉ុន្តែកម្ពុជា​រៀបចំ​បានយ៉ាងល្អ និងឆាប់រហ័សផងដែរ​ចំពោះប្រព័ន្ធការពារនូវមេរោគដ៏សាហាវមួយនេះ។ថ្លែងក្នុងឱកាសទទួលនូវវ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះ លោក ភារធារី (ឯកអគ្គរដ្ឋទូតស្តីទី) បានលើកឡើងថា ទាំង​អង្គការ​សុខភាពពិភពលោក ក្រុមគ្រូពេទ្យរបស់កម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងកិច្ចការពារទប់ស្កាត់​នៃការរីករាលដាលនូវមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ សហរដ្ឋអាមេរិក​នៅតែធ្វើជាដៃគូដ៏ល្អ និងបន្តផ្តល់ឧបករណ៍នានាដល់កម្ពុជាដើម្បីបញ្ចប់ នៃការរីករាលដាលនៃមេរោគនេះ។សូមបញ្ជាក់ថា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ វ៉ាក់សាំងដែលមកដល់កម្ពុជា នាព្រឹកថ្ងៃនេះ មានចំនួន៥០ម៉ឺនដូស ដោយឡែកចំនួន៥០ម៉ឺនដូសទៀត នឹងដឹកមកដល់នៅថ្ងៃទី២ ខែសីហាខាងមុខ។ថ្លែងនៅក្នុងឱកាសទទូល នូវវ៉ាក់សាំងនេះដែរ ឯកឧត្តម បណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​កម្ពុជា បានលើកឡើងថា អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់​សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញ​ពីជំងឺ​រាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រទេស បានដាក់ចេញ​ផែន​ការ​ផ្តល់វ៉ាក់​សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩។ កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដោយរហូតមកដល់ពេលពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានមានវ៉ាក់សាំងជាង ១៧លាន​ដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញជាដើម។សូមបញ្ជាក់ផងដែរថា រហូតមកដល់ថ្ងៃនេះ មានប្រទេសជាមិត្តចំនួន៤ហើយ​បាន​ផ្តល់ជំនួយ​ជា​វ៉ាក់សាំងមកកម្ពុជា ដោយក្នុងនោះមានប្រទេសចិន ផ្តល់វ៉ាក់សាំងជាង ២លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស៕អត្ថបទ ៖ បាន ចក់

ប្រធានមន្ទីរសុខាភិបាលរាជធានី ស្នើប្រជាពលរដ្ឋធ្វើតេស្តរកកូវីដ-១៩ ដោយខ្លួនឯង បើ លទ្ធផលវិជ្ជមាន សូមជូនដំណឹងមកអាជ្ញាធរសង្កាត់-ខណ្ឌ

2021/07/30 11:39:08 am        474
ភ្នំពេញ ៖ ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានសើ្នឲ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំពេញទាំងអស់ បានធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយខ្លួនឯង បើទទួលបានលទ្ធផលវិជ្ជមាន សូមជូនដំណឹងមកអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ឬ មន្ត្រីសុខាភិបាលដែលនៅជិតបំផុតជាបន្ទាន់។ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានឲ្យដឹងទៀតថា ការធ្វើតេស្តរកឃើញលទ្ធផលវិជ្ជមានកូវីដ-១៩ របស់​បងប្អូនប្រជាពលរដ្ឋ សូមកុំលាក់លៀមនូវតេស្តវិជ្ជមានកូវីដ១៩របស់បងប្អូន។ ការប្រកាសលទ្ធផល គឺជាការចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញ។ ជាពិសេសការអនុវត្តព្យាបាលតាមផ្ទះនេះ បានចាប់ផ្តើមតាំងពីខែមេសា និងខែឧសភា ឆ្នាំ២០២១ រហូតមកដល់សព្វថ្ងៃនេះ ក្នុងរាជធានីភ្នំពេញ មានអ្នកជំងឺកូវីដ-១៩កម្រិតសម្រាល ចំនួនជាង៣០០០នាក់ហើយ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅតាមផ្ទះ។ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា អ្នកខ្លះបានធ្វើតេស្តកូវីដ-១៩រួចរាល់ហើយ លទ្ធផលបង្ហាញថាគាត់វិជ្ជមានកូវីដ-១៩ លាក់លៀមមិនរាយការណ៍មកអាជ្ញាធរ និងមន្រី្តសុខាភិបាលនោះទេ ប៉ុន្តែនៅពេលមានបញ្ហាកើតឡើង គាត់ស្រែកប្រកាសឡើងឡូឡា។ ការបិទបាំងនិងលាក់លៀមនូវលទ្ធផលវិជ្ជមានកូវីដ-១៩របស់បុគ្គលនោះ គឺគាត់បានរំលោភ​លើ​អនុក្រិត្យដែលបានណែនាំរួចហើយ។ អ្នកដែលធ្វើតេស្តរកកូវីដ១៩រួច មានវិជ្ជមានកូវីដ-១៩ មិនប្រាប់អាជ្ញាធរដែន និងមន្រី្តសុខាភិបាល​ដែលនៅកៀកបំផុត បានន័យថាគាត់មិនបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អនោះទេ ត្រូវតែធ្វើនិងចូលរួមអនុវត្តន៍ដើម្បីកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM