សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

គម្រោងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិត​ស្រាលនៅភូមិខ្លាកូនថ្មី ខេត្ដបន្ទាយមានជ័យ អាចដាក់ពលករបានជាង៣.០០០នាក់

2021/07/29 12:21:22 pm        474
បន្ទាយមានជ័យ ៖ គម្រោងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ​កម្រិត​ស្រាល មួយកន្លែងផ្សេងទៀត​ ដែលបាន​នឹង​កំពុងរៀបចំ​​ទាំងថ្ងៃទាំងយប់ ស្ថិតនៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អាចដាក់ពលករបានជាង៣.០០០នាក់។ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ​បានឲ្យដឹងថា មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាលនៅភូមិខ្លាកូនថ្មីនេះ មានផ្ទៃដី២ហិកតា ហើយមានរោង២ ដែលមានទំហំ១ហិកតា​ដែល​សាងសង់​ដោយក្រុមការងាររបស់នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង​នគរបាល​ជាតិ និងជាប្រធានអនុគណៈកម្មការសាងសង់​នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បាននឹងកំពុងសម្រុកធ្វើការសាងសង់និងជួសជុលអតីតសំណង់រោងចក្រមួយនេះ ទាំងថ្ងៃទាំងយប់ ដើម្បីសម្រួលឲ្យបានឆាប់ហើយរួចរាល់សំរាប់ទទួលពលករវិលត្រលប់មកពីប្រទេសថៃបានស្នាក់នៅធ្វើចត្តាឡីស័ក ក៏ដូចជាស្នាក់នៅព្យាបាលអ្នកជំងឺផងដែរ ។ជាមួយគ្នានោះដែរ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យ ដោយបានមានការ​គាំទ្រ​ពីថ្នាក់លើ បាននឹងកំពុងសាងសង់​បន្ថែមមណ្ឌលចត្តាឡីស័ក ២កន្លែងផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ សំរាប់ត្រៀមបន្ត ខណៈមណ្ឌលនេះនៅពេលសង់រួចអាច​មាន​តម្រូវខ្វះខាត។ក្នុងស្រុកព្រះនេត្រព្រះ បានត្រៀមកំពុងរៀបចំមណ្ឌលចត្តាឡីស័កថ្មី១កន្លែងទៀត នៅវិទ្យាល័យ ហ៊ុន សែន ទឹកជោរឃុំទឹកជោរ សម្រាប់ទទួលពលករខ្មែរ ដែលបញ្ជូនត្រឡប់ពីប្រទេសថៃ ក្នុងស្រុកនេះដែរអាចដាក់ចំណុះបានជិត២.០០០នាក់។ មណ្ឌលផ្សេងទៀតចំនួន៣កន្លែង ១,នៅវិទ្យាល័យហ៊ុន សែន ជប់វារី ឃុំជប់វារី(ទីរួមស្រុក) ២,វិទ្យាល័យហ៊ុន សែន ឈ្នួរមានជ័យ ឃុំឈ្នួរមានជ័យ ៣,នៅវិទ្យាល័យទឹកជោរឃុំទឹកជោរនេះ សម្រាប់ដាក់ពលករមកពីប្រទេសថៃ។នឹងស្រុកមង្គលបូរី មានមណ្ឌលចត្តាឡីស័កធំៗ៣កន្លែង គឺ ១/នៅវិទ្យាល័យមង្គលបូរី។២/នៅវិទ្យាល័យហ៊ុន សែនមង្គលបូរី នៅឃុំឬស្សីក្រោក។ ៣/វិទ្យាល័យ ភ្នំធំ នៅឃុំអូរប្រាសាទ ដែលអាចដាក់ពលករវិលពីប្រទេសថៃចំនួនជាង២.០០០នាក់ ។គួរបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ មានមណ្ឌលចត្តាឡីស័កជាង២០កន្លែង នៅទូទាំង៩ស្រុក/ ក្រុង៕អត្ថបទ ៖ ឃិនសារិទ្ធ

គ្រូពេទ្យប្រមាណ៤០០នាក់របស់មនី្ទរសុខាភិបាលរាជធានីភ្នំពេញ នឹង​ចូលរួម​យុទ្ធនាការ​ចាក់វ៉ាក់​សាំងកូវីដ-១៩ ជូនកុមារនិងយុវវ័យ

2021/07/29 10:38:46 am        404
ភ្នំពេញ ៖ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញបា្រប់BTV ព័ត៌មាននាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រុមការងារគ្រូពេទ្យប្រមាណ៤០០នាក់រ​បស់​មនី្ទរសុខាភិបាលរាជធានីភ្នំពេញ នឹងចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ជូនកុមារ និងយុវវ័យ​អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ដោយ​អនុវត្តនូវយុទ្ធសាស្រ្ត​ផ្ការីក របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បាន​ឲ្យ​ដឹងទៀតថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ រហូតដល់១៧ឆ្នាំនេះ គឺមានថ្នាក់ជាតិ និងថ្នាក់មន្ទីរ។ ដោយឡែកថ្នាក់ជាតិ គឺរៀបចំចាត់ចែងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមនី្ទរពេទ្យរដ្ឋថ្នាក់ជាតិទាំងអស់។ និយាយដោយឡែកថ្នាក់មនី្ទរសុខាភិបាលរាជធានីភ្នំពេញ មានចំនួន៣៩ទីតាំង គឺមាន៧មនី្ទរពេទ្យ​បង្អែក និង៣២មណ្ឌលសុខភាព និងក្រុមការងារគ្រូពេទ្យចំនួនសរុបប្រមាណ៤០០នាក់ ត្រៀម​ទទួល​ចាក់វ៉ាក់សាំងកូវីដ-១៩ជូនកុមារ និងយុវវ័យ ក្នុងនោះសម្រាប់មនី្ទរពេទ្យបង្អែក ក៏បែងចែក​ក្រុមការងារគ្រូពេទ្យជា២ក្រុម។ ដូច្នេះក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកុមារខាងលើចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ខាង​មុខនេះ ក៏តម្រូវឲ្យមាតា បិតា អាណាព្យាបាល យកឯកសារមកជាមួយពេលមក​ចាក់វ៉ាក់​សាំងកូវីដ-១៩ផងដែរ។ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង បានបញ្ជាក់ទៀតថា សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ខាងមុខនេះ សូមអំពាវនាវដល់មាតា បិតា ឬអាណាព្យាបាល ត្រូវអនុវត្តន៍វិធានការសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាតសុវតិ្ថភាពចាប់ពី១,៥ម៉ែត្រឡើង លាងដៃ​ញឹកញាប់ ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ នៅតាមទីតាំងចាក់វ៉ាក់សាំង៕អត្ថបទ រដ្ឋា

ខេត្តមណ្ឌលគិរីមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ជាង២០០នាក់ ខណៈអាជ្ញាធរបន្តចាក់វ៉ាក់សាំងជូនពលរដ្ឋបានប្រមាណ១ម៉ឺននាក់បន្ថែមទៀត

2021/07/28 11:30:01 am        431
មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីនៅតែបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩រៀងរាល់ថ្ងៃ ប៉ុន្តែតួលេខអ្នកឆ្លងថ្មីហាក់មានការថមថយ មិនមានច្រើនដូចពេលមុននោះទេ ពោលគឺចំនួនក្រោម១០នាក់ក្នុងមួយថ្ងៃ ។ ទន្ទឹមនេះ ក្រុមគ្រូពេទ្យជួរមុខបានខិតខំជាខ្លាំងព្យាបាលអ្នកជំងឺឲ្យជាសះស្បើយច្រើននាក់ ដោយគិតត្រឹមល្ងាចម្សិលមិញ អ្នកជំងឺកូវីដ១៩បានសះស្បើយ ត្រឡប់ទៅផ្ទះវិញ សរុបចំនួន២០៨នាក់ហើយ ខណៈអ្នកឆ្លងថ្មីមាន០៦នាក់ប៉ុណ្ណោះ ។នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក ស៊ន សារុន បានថ្លែងប្រាប់តាមទូរស័ព្ទថា គិត​រហូត​មកដល់ពេលនេះ ខេត្តមណ្ឌលគិរីមានអាត្រាអ្នកឆ្លងជំងឺកូវីដ១៩សរុប​ចំនួន៣១០ករណី អ្នកជាសះស្បើយ២០៨ករណី អ្នកស្លាប់០២ករណី កំពុងសម្រាកព្យាបាល១០០ករណី ។ ចំពោះអ្នកកំពុងចត្តាឡីស័កវិញ នៅក្នុងមណ្ឌលមាន៤៣ករណី ចំណែកនៅតាមផ្ទះ៦៥៧ករណី ។លោក បន្តថា សម្រាប់ខេត្តមណ្ឌលគិរី​បានអនុវត្តការចាក់វ៉ាក់សាំងជូនមន្ត្រី​រាជការ​និង​ប្រជាពលរដ្ឋ​ចំនួន៣វគ្គហើយ ដោយកាលពីវគ្គទី១ និងវគ្គទី២ បានអនុវត្តក្នុងក្រុងសែនមនោរម្យ បានចំនួន​ជាង​៦ពាន់នាក់ (ពីរដូស) ចំណែកនៅវគ្គទី៣នេះគឺអនុវត្តតាមបណ្ដាស្រុក ក្នុងនោះនៅស្រុកកែវសីមា បានចាក់ដូសទី១ជូនពលរដ្ឋប្រមាណ១ម៉ឺននាក់ ​ហើយយុទ្ធនាការនេះមិនទាន់បញ្ចប់ទេ ដោយ​អនុវត្ត​តាមបណ្ដាស្រុកផ្សេងៗទៀត ៕អត្ថបទ ៖ អ៊ិត ភីរុណ

កូនឈើប្រណិតចំនួនជាង៤០០ដើម ត្រូវបានដាំឡើងវិញ នៅតំបន់ការពារអភិរក្សសហគមន៍ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន

2021/07/27 04:28:59 am        768
ឧត្តរមានជ័យ ៖ កូនឈើប្រណិតប្រភេទដើមក្រញូង ធ្នុងជាង៤០០ដើម ត្រូវបាន​ដាំបន្ថែមឡើងវិញ ក្នុងតំបន់ការពារអភិរក្សសហគមន៍ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ដើម្បី​លើកកម្ពស់ទ្រទ្រង់​ជីវចម្រុះ​បរិស្ថាន​ក្នុងតំបន់នេះ ឲ្យមានភាពល្អប្រសើរឡើងបន្ថែមទៀត។លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានលើកឡើងថា ការដាំកូនឈើ​ប្រណិតៗ​ ប្រភេទដើមក្រញូង​នឹងដើមធ្នុង ចំនួនជាង៤០០ដើម នាពេលនេះ​គឺ​មានការចូលរួមគាំទ្រ​ពីក្រុមការងារយុវជនគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី រួមទាំងមន្រ្តីមូលដ្ឋានស្រុកអន្លង់វែង កងកម្លាំងវរសេនាតូច០៩៥ បាន​សហការណ៍រួមកម្លាំគ្នា ដើម្បី​បង្កើត​កម្មពិធីនេះឡើង​ក្នុង​គោល​បំណង​ថែរក្សាបរិស្ថានធនធានធម្មជាតិជីវៈចម្រុះ ក្នុងតំបន់នេះ​ ឲ្យមានល្អប្រសើរឡើងបន្ថែមទៀត ដែលមានផ្ទៃដីដាំដុះប្រមាណ​៤ហិកតា។លោក បន្តថា ការដាំនឹងស្តារ​គម្រប​ព្រៃឈើឡើងវិញ​គឺ​មាន​អត្ថប្រយោជន៍​ច្រើន​អាចជួយដល់​ការ​ទាក់ទាញ​នូវប្រភព​ទឹក​ភ្លៀងទប់​ទល់​ការ​បម្រែបម្រួល​អាកាសធាតុ​នឹង​ជា​ជម្រក​ដ៏សំខាន់​របស់​សត្វព្រៃ​ ដ៏​​កម្រគ្រប់ប្រភេទ​ដែលរស់នៅក្នុងតំបន់ផងដែរ៕អ​ត្ថបទ សារិទ្ធ 

ការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទនៅតែបន្តកើនឡើងបើទោះបីស្ថិតក្នុងស្ថានភាពកូវីដ១៩ យ៉ាងណាក៏ដោយ

2021/07/27 10:26:23 am        613
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្ត​អំពាវនាវ​ទៅដល់បងប្អនប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធទាំងអស់រួមគ្នាប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្សនៅតាមមូលដ្ឋានបន្ថែម ខណៈឆមាសទី១ ឆ្នាំ២០២១នេះ បទល្មើសជួញដូរមនុស្ស និង​អាជីវកម្មផ្លូវភេទ មានការកើនឡើងរហូតទៅដល់១៩៨ករណី បើទោះបីប្រទេសកំពុងស្ថិតនៅក្នុង​ស្ថានការណ៍​ផ្ទុះរីករាលដាននូវមេរោគកូវីដ១៩ក៏ដោយនោះ។តាមរយៈផេកហ្វេសបុកផ្ទាល់ កាលពីម្សិលមិញ សម្តេចក្រឡាហោម ស ខេង ប្រធាន​គណៈកម្មាធិការជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានលើកឡើងថា «សូមបងប្អូន​ប្រជា​​ពលរដ្ឋ បន្តចូលរួមសហការជាមួយអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធទាំងអស់នៅក្នុងការងារ​ប្រយុទ្ធប្រឆាំង​អំពើជួញដូរមនុស្សនេះ នៅតាមមូលដ្ឋានរបស់បងប្អូន តាមរយៈការមិនប្រព្រឹត្តអំពើល្មើស ការរាយ​ការណ៍​អំពីអំពើល្មើស និងការចូលរួម​ផ្សព្វផ្សាយ ពន្យល់ អប់រំណែនាំដល់​សាច់ញាតិ បងប្អូន អ្នកភូមិផងឱ្យមានការយល់ដឹងពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស ដែលស្ដែងឡើង​តាម​រយៈអាពាហ៍ពិពាហ៍​មិនស្របច្បាប់​ទៅក្រៅប្រទេស ការធ្វើចំណាកស្រុកខុសច្បាប់ និងការប្រើ​ឧបាយកល​ទុច្ចរិត​អូសទាញ ឃោសនា ក្រោមរូបភាពផ្សេងទៀតរបស់ជនល្មើសជាដើមនោះ»។ជាមួយគ្នានោះសម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំទៅដល់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់​ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងអស់ត្រូវបង្កើនប្រសិទ្ធភាពបំពេញការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះបន្ថែមទៀត ជាពិសេសនៅក្នុងអំឡុងពេល​នៃ​ការ​រីករាលដាល​ជំងឺកូវីដ-១៩ដ៏គ្រោះថ្នាក់ទាំងនៅក្នុងប្រទេស​កម្ពុជា និងនៅក្រៅប្រទេស។បើតាមការលើកឡើងរបស់សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និង​ស្នងការ​ដ្ឋាននគរបាលរាជធានី-ខេត្ត នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំង​បទល្មើស​បច្ចេកវិទ្យា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន១៩៨ករណី លើ៦៣ករណី កើនឡើងចំនួន ១៣៥ករណី ធៀបនឹងឆ្នាំ២០២០ ដោយឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ២៩១នាក់ និងបាន​សង្រ្គោះជនរងគ្រោះចំនួន ៧២១នាក់ ក្នុងនោះមាន អាយុក្រោម១៥ឆ្នាំ ៨៨នាក់ អាយុ១៥-១៧ឆ្នាំ ៦៣នាក់ និងអាយុពី១៨ឆ្នាំឡើងទៅចំនួន ៥៧០នាក់ និងបានប្រគល់ឱ្យមន្ទីរសង្គមកិច្ច ២៥នាក់ និងប្រគល់ឱ្យគ្រួសារ ៦៩៦នាក់។ នៅក្នុងរយៈពេលនេះដែរ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានល្បាតឃ្លាំមើលគោលដៅ សង្ស័យមានសកម្មភាពអាជីវកម្មផ្លូវភេទបានចំនួន១.០៧៤លើក លើគោលដៅ៣១៨គោលដៅ មានចំនួនមនុស្សសរុបចំនួន ១.២៤៩នាក់ ក្នុងនោះមានស្រ្តី ១.០៣៦នាក់ និងបានធ្វើ​សកម្មភាព​បង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ តាមគោលដៅបម្រើសេវាកំសាន្ត ដែលអាចបង្កប់សេវាផ្លូវភេទ ដោយចុះធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិ និងធ្វើកិច្ចសន្យាហាមឃាត់ ការប្រព្រឹត្តបទល្មើស​សញ្ចារ កម្ម និងផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកធ្វើការក្នុងហាងម៉ាស្សា និងខារ៉ាអូខេជាដើម៕អត្ថបទបាន ចក់

អាជ្ញាធរខេត្តក្រចេះ បន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្រមខណ្ឌទូទាំងខេត្ត

2021/07/26 04:50:37 pm        658
ក្រចេះ ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះ បានសម្រេចផ្ដល់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងក្រមខណ្ឌទូទាំងខេត្តបន្ថែមទៀត បន្ទាប់ពីយុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងក្រចេះ ស្រុកឆ្លូង និងស្រុក ព្រែកប្រសព្វរួចមក។យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ និងបន្តចាក់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដា​ឃុំនានា ក្នុងស្រុកចិត្របុរី ស្រុកសំបូរ និងស្រុកស្នួល ក្នុងខេត្តក្រចេះ ដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើង​ទៅ ដោយផ្អែកលើគោលការស្ម័គ្រចិត្ត និងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះទៅ ពេលព្រឹកពីម៉ោង ៨:០០នាទី ដល់ម៉ោង ១២:០០នាទី និងពេលរសៀល ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី។នៅក្នុងចំណោមស្រុកទាំង៣ ក្នុងនោះស្រុកចិត្របុរី មានប្រជាពលរដ្ឋរស់នៅក្នុងឃុំ ចំនួន៩ត្រូវចាក់, ស្រុកសំបុរ មានឃុំចំនួន ៨ ត្រូវចាក់ និងស្រុកស្នួល មានប្រជាពលរដ្ឋរស់នៅ ក្នុងឃុំចំនួន ៦ ដែលត្រូវចាក់ចាក់វ៉ាក់សាំងការពារកូវីដ-១៩។ដោយឡែកសម្រាប់ស្រុកចិត្របុរី បានដំណើរការចាក់នៅព្រឹកថ្ងៃទី២៦ កក្កដានេះ ប្រព្រឹត្តទៅក្រោម​អធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងដោយមានការ ចូលរួម​ពី​យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ​និងយុវជនស្រឡាញ់សន្តិភាព ប្រជា​ការពារ​ភូមិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្ដល់នូវវ៉ាក់សាំង ចាក់ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃឡើយ គឺដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន ។ ឯកឧត្តម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យអនុវត្តវិធានការ ការពារ របស់ប្រមុខរាជរដ្ឋាភិបាល គឺ (៣ការពារ ៣កុំ) ទោះបីជាទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ ព្រោះជំងឺកូវីដ១៩នេះ ពិតជាសាហាវណាស់ តែបើយើងបានទទួលវ៉ាក់សាំង គឺងាយស្រួលក្នុង ការព្យាបាល ដោយត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យ។ ឯកឧត្តម បានបន្តថា បើទោះពុកម៉ែបងប្អូនបានចាក់ថ្នាំវ៉ាក់សាំងដូសទី១ ឬ បានចាក់ដូសទី២ រួចរាល់ហើយក៏ដោយ ក៏ត្រូវរក្សាវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទើបអាចរួចខ្លួនពីជំងឺកូវីដ១៩ប្រភេទថ្មី ( COVID-19 Delta) ដែលមានប្រភពមកពីក្រៅប្រទេស ។គូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្រុងស្រុកចំនួន៣ រួមមាន ក្រុងក្រចេះ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង គិតត្រឹមវេលាម៉ោង ៥:០០នាទីរសៀល ការចាក់វាំក់សាំងទាំង២ប្រភេទ សរុបមានចំនួន ២៦,៦៩២ដូស ស្មើនឹងប្រជាពលរដ្ឋ ២៦,៦៩២ នាក់ ក្នុងនោះស្រី ១៣,៦១២ នាក់៕

ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្ដេចតេជោមិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិប៉ុណ្ណោះទេ ថែមទាំងជួយសង្រ្គោះជីវិតពលរដ្ឋកម្ពុជាឲ្យរួចផុតជំងឺកូវីដ

2021/07/26 08:46:43 am        454
ស្វាយរៀង ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងកាលព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១ ថា«សម្ដេចតេជោមិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេថែមទាំងជួយសង្រ្គោះ អាយុជីវិតប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតជំងឺកូវីដ១៩។ក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្រ្តី បាន​ចុះពិនិត្យនិងលើកទឹកចិត្តដល់សកម្មភាព​ការចាក់វ៉ាក់​សាំង​បង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្រុងបាវិត ខេត្តស្វាយរៀង នៅមណ្ឌលវិទ្យាល័យជីភូ និងវិទ្យាល័យបាវិត ព្រមទាំងបានជួបសំណេះសំណាល និងសាកសួរ​សុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យនៅទីនោះផងដែរ ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខុមាលភាព​របស់បងប្អូនប្រជាពលរដ្ឋកម្ពុជា​ ជាពិសេស​ការទប់ស្កាត់ការរីករាលដាល​ជំងឺ​ឆ្លងកូវីដ-១៩ ​និងខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង​បង្ការចាក់ជូនប្រជាពលរដ្ឋឲ្យបាន គ្រប់ៗគ្នា និង​ដោយ​ឥតគិតថ្លៃដែល។ ទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកថា ​«វ៉ាក់សាំងសម្តេចតេជោ គឺជាវ៉ាក់សាំង​ជីវិត» ជួយបងប្អូនឲ្យ​រួចផុត​ពីជំងឺចង្រៃនេះ ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យ​មកពី​បញ្ជាការ​ដ្ឋាន​កងទ័ពពិសេសដែលបាន​បញ្ជូន​ក្រុមគ្រូពេទ្យ​មកជួយចាក់វ៉ាក់សាំងនៅក្រុងបាវិត ព្រមទាំង​បាន​ជម្រុញ​ឲ្យ​ឪពុកម្ដាយទាំងអស់ ត្រូវនាំកូនដែលមានអាយុចាប់ពី១២-១៧ឆ្នាំមកចាក់វ៉ាក់សាំងចាប់​ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ឲ្យបានគ្រប់ៗគ្នា តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និង​កត្តញ្ញូតាធម៌​ជូន​ចំពោះ​សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែស្វែងរកសុខសន្តិភាព​ជូនជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាជនកម្ពុជាទៀតផង។ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានដឹកនាំក្រុមការងារអញ្ជើញចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ព្រមទាំងចែកគ្រឿង​ឧបភោគបរិភោគ និងថវិកាជូនដល់គ្រួសារក្រីក្រដែលកំពុងជាប់ធ្វើចត្តាឡីស័ក៕អត្ថបទ ៖ សារិទ្ធ

លោកជំទាវ ឱ វណ្ណឌីន ទទូច​ឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នបន្ថែម ខណៈមេរោគបំប្លែង​ថ្មី​ប្រភេទDeltaបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ

2021/07/26 02:19:51 pm        489
ភ្នំពេញ ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ​ចាក់វ៉ាក់​សាំងកូវីដ-១៩​ ក្នុងក្រខណ្ឌទូទាំងប្រទេស​ បាន​អំពាវនាវ​យ៉ាង​ទទូច​ជាថ្មីម្តងទៀត​ដល់​បងប្អូន​ប្រជាពលរដ្ឋខ្មែរទាំងអស់​ឲ្យមានការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ក្នុងកិច្ចការពារនូវ​មេរោគ​កូវីដ១៩ ខណៈមេរោគបំប្លែង​ថ្មីប្រភេទDeltaបានកំពុងបន្តកើនឡើង​នៅប្រទេសកម្ពុជា​ពី​មួយ​ថ្ងៃ​ទៅមួយថ្ងៃ ហើយមេរោគបំប្លែងថ្មីនេះ វាមិនងាយរកឃើញឆាប់រហ័សដូច​មេរោគកូវីដ១៩​ដំបូង​នោះទេ។ក្នុងឱកាសនាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី​ជាថវិកា៣លានរៀល និង​គ្រឿង​ឧបភោគបរិភោគមួយចំនួនទៀត ជូនលោកតា លោកយាយ ដែលមានអាយុពី១០១ ដល់១០៣ឆ្នាំ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅក្នុងស្រុកមុខកំពូល និង​ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ។លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋទាំងអស់កុំអាងខ្លួនចាក់វ៉ាក់សំាងរួច​ហើយធ្វេសប្រហែសហើយមិនអនុវត្ត៣កុំ ៣ការពារនោះពីព្រោះថា ​មេរោគកូវីដ១៩នេះ​ ជាពិសេសមេរោគបំប្លែងថ្មីនេះវានៅបន្តយាយីដល់យើងគ្រប់ពេលប្រសិនបើយើងទាំងអស់គ្នាមិនប្រុងប្រយ័ត្ននោះ។លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមទៀតថា ការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ វាគ្រាន់តែបាន​ជួយ​ការពារ​សរីរាង្គ​យើងមិនឲ្យមានការឆ្លង និងវិវត្តទៅធ្ងន់ធ្ងរឆាប់រហ័សប៉ុណ្ណោះទេ វាមិនបានជួយ​ទប់ស្កាត់មិនឲ្យឆ្លងមកយើងនោះឡើយ​ប្រសិនបើយើងទាំងអស់គ្នាមិនបន្តប្រុងប្រយ័ត្ន និង​ការពារ​ដោយខ្លួនឯងស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលនោះ។ក្នុងឱកាសបន្តយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជាថវិកា៣លានរៀល ​និងគ្រឿង​ឧបភោគ​បរិភោគ​មួយចំនួនទៀត​ ជូនលោកតាលោកយាយ ​ដែលមានអាយុពី១០១ ដល់១០៣ឆ្នាំ ដែល​ស្ម័គ្រចិត្ត​ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លោកជំទាវ ឱ វណ្ណឌីន ក៏បានបញ្ជាក់ប្រាប់ដល់​បងប្អូន​ជនរួមជាតិទាំងអស់ផងដែរថា វ៉ាក់សាំងដែលនឹងត្រូវចាក់ជូនដល់កុមារកម្ពុជា ចាប់​ពី​អាយុ ១២ឆ្នាំ ដល់១៧ឆ្នាំនោះ វាប្រៀបដូចជាវ៉ាក់សាំងចាក់ការពារមេរោគ​កញ្ជ្រឹល​មេរោគ​តេតាណូស គ្រុនចាញ់ គ្រុនឈាម ​និងមេរោគផ្សេងៗទៀត​យ៉ាងដូច្នេះដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ​កុំ​មានការព្រួយ​បារម្ភ ​ហើយគម្បី​នាំកូនចៅរបស់ខ្លួន​ទៅចាក់នាពេលខាងមុខនេះ ដូចអ្វីដែល​រាជ​រដ្ឋា​ភិបាល​បានគ្រោងទុកនោះ។សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៦ ខែកក្កដានេះ ក្រុមការងារចាក់វ៉ាក់សំាងជូន​ដល់​បងប្អូន​ប្រជា​ពលរដ្ឋខ្មែរ ​និងជនបរទេសបានជាង៦លាននាក់ហើយ ខណៈយុទ្ធនាការនៃការចាក់នេះ​បាន​កំពុង​បន្តដូចភ្លៀងរលឹម ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់​ស្របទៅតាម​គម្រោង​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ៕អត្ថបទ បាន ចក់

មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្តអនុញ្ញាត​បើក​ទីតាំង​ធ្វើចត្តាឡីស័ក ឲ្យ​ដំណើរការឡើងវិញចំនួន១០ទីតាំង

2021/07/26 01:35:16 pm        839
ភ្នំពេញ៖ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមរយៈលោក ឯក ឃុនដឿន អភិបាល ខណ្ឌទួលគោក បានណែនាំឲ្យក្រុមការងាររដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ដឹកនាំដោយលោក ជា ឃាង ចៅសង្កាត់ ចុះធ្វើកំណត់ហេតុ អនុញ្ញាតបើកទីតាំងធ្វើចត្តាឡីស័ក ឲ្យ​ដំណើរការឡើងវិញចំនួន ១០ទីតាំងបន្ថែមទៀត នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។យោងតាមរបាយការណ៍របស់រដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ បានបញ្ជាក់ថា ទីតាំង១.ផ្ទះលេខ៣០C ច្រកផ្លូវលេខ២៥៣ ភូមិ១។ ទី២.ផ្ទះលេខ៥៨ (បន្ទប់ជួលលេខ៥E) ច្រកផ្លូវលេខ២៥៣ ភូមិ១។ទី៣.ផ្ទះលេខ១៤P ផ្លូវលេខ២៥៣ ភូមិ១។ ទី៤.ផ្ទះលេខ៤៩A ច្រកផ្លូវលេខ២៥៣ ភូមិ៦។ ទី៥.ផះលេខ៤៥ (បន្ទប់ជួលលេខ៥) ផ្លូវលេខ២១៨ ភូមិ៦។ ទី៦.ផ្ទះលេខ២B (បន្ទប់ជួលលេខ៥) ផ្លូវលេខ២៧១ ភូមិ១១។ទី៧.ផ្ទះលេខ២៥A ផ្លូវលេខ២៧១ ភូមិ១១។ទី៨.ផ្ទះលេខ៦៦AA ផ្លូវលេខ២៦៩ ភូមិ១៣។ទី៩.ផ្ទះលេខ៦A ផ្លូវលេខ២៦៥ ភូមិ១៣។និងទី១០.ផ្ទះលេខ៣៩H ផ្លូវលេខ២៦៥ ភូមិ១៣បានអនុវត្តវិធាន របស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំ​របស់​រដ្ឋាភិបាល បានត្រឹមត្រូវផងដែរ។ក្នុងនោះលោក ចៅសង្កាត់ទឹកល្អក់ទី៣ និងលោកមេភូមិ បានណែនាំឲ្យ​ម្ចាស់ផ្ទះអនុវត្ត តាម​វិធានការណ៍​របស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងបន្តធ្វើចត្តាឡីស័ក នៅផ្ទះរយៈពេល១៤ថ្ងៃទៀត អនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល ដាក់ខ្លួនដាច់ដោយឡែក ចំពោះអ្នកដែល​បាន​ជា​សះស្បើយពីជំងឺ៕អត្ថបទ ៖ កុម្ភះ

មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំអាជ្ញាធរមូលដ្ឋាន បំផុស​ឲ្យ​ពលរដ្ឋចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

2021/07/25 10:04:18 am        576
សៀមរាប ៖ មន្ដ្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ បានណែនំាដល់អាជ្ញាធរមូលដ្ឋាន នៅស្រុកអង្គរធំ ខេត្ដសៀមរាប បំផុសឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ឲ្យ​បានគ្រប់ៗ ដើម្បីបង្ការការពារជំងឺកូវីដ១៩ ខណៈដែលជំងឺកូវីដ១៩នេះ បាននឹងកំពុងរីករាលដាល​ចូល​ក្នុង​សហគមន៍កាន់តែខ្ពស់។ការណែនាំនេះ ធ្វើឡើងក្នុងគ្រាដែលមន្ដ្រីជាន់ខ្ពស់រូបនោះ និងក្រុមការងារចុះជួយមូលដ្ឋាន ប្រគេន​ទានព្រះវស្សា ដល់ព្រះសង្ឃចំនួន៩វត្ដ នៅស្រុកអង្គរធំខេត្ដសៀមរាប​កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។ឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ និងជាប្រធានក្រុមចាក់វ៉ាកសាំង នៅស្រុក​អង្គរធំខេត្ដសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់​សម្ដេច​តេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និង​មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការ​រីកចម្រើន​គួរកត់សម្គាល់ផងដែរ ជាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធា ដូចដែលយើង​ទាំងអស់​គ្នាបាននិងកំពុងរៀបចំពិធីប្រគេនទៀនវស្សាដល់ព្រះសង្ឃចំនួន៩វត្ដនាថ្ងៃនេះ។ឯកឧត្ដម បានបន្ដថា ក្នុងពេលវិបត្ដិជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលខិតខំបំរើប្រជាពលរដ្ឋដោយ​ដៃម្ខាងធ្វើការអភិវឌ្ឍ និងដៃម្ខាងគិតពីសុខភាពរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងនាពេលនេះ រាជ​រដ្ឋាភិបាល បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ព្រះសង្ឃដោយមិនគិតថ្លៃ​រាប់ទាំង​ជនបរទេសផងដែរ។ឯកឧត្ដម ស ថាវី បានបន្ដថា ការផ្ដល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ គឺត្រូវធ្វើឲ្យបានគ្រប់គ្នាលើក​លែង​ស្ដ្រីមានផ្ទៃពោះ ឬមានសុខភាពមិនល្អធ្ងន់ធ្ងរប៉ុណ្ណោះ។ឯកឧត្ដម បានណែនាំ និងអំពាវនាវ​ដល់អាជ្ញាធរមូលដ្ឋាន ឲ្យ​បំផុសដល់ប្រជាអលរដ្ឋទៅចូលរួម​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យ​បានគ្រប់គ្នា ទាំងដូសទី១និងដូសទី២ ។ជាមួយគ្នានោះ ក្រុមការ​ងារ​ចុះការចាក់វ៉ាក់សំាង ​មកពីតាមស្ថាប័នផ្សេងៗ ត្រូវពន្យល់ដល់ពួកគាត់​កុំឱ្យមាន​ការ​ភិតភ័យ ចំពោះការដែលក្រុមគ្រូពេទ្យដល់វ៉ាក់សាំងដល់ពួកគាត់ ព្រោះថា ការ​ផ្ដល់​វ៉ាក់សាំង​ដើម្បី​សហគមន៍​គ្មាន​ការឆ្លងជំងឺកូវីដ១៩។នាឱកាសនោះ ឯកឧត្ដម ស ថាវី និងក្រុមការងារចុះជួយមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ខៀវ ឆេន នាយក​ខុទ្ទកាល័យ​សម្តេចពិជ័យសេនា ទៀ បាញ់ បាននាំយក​ទៀន​ព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យទៅប្រគេនព្រះសង្ឃចំនួន៩វត្ត នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីជួយទំនុកបំរុង​​ និងបង្កលក្ខណៈងាយស្រួល សម្រាប់​ព្រះសង្ឃ​នៅពេលកាន់ព្រះវស្សា។ឯកឧត្តម ស ថាវី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឲ្យបាន ខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពនូវវិធានការរបស់រាជរដ្ឋាភិបាល “៣ការពារ ៣កុំ ដើម្បីរួមចំណែកក្នុង​ការ​បញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩ទាំងស្រុង នៅក្នុងប្រទេសកម្ពុជាយើងឲ្យបានកាន់តែឆាប់៕អត្ថបទ ឈិត សាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM