ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យ និងបញ្ចប់សុពលភាពការស្ថាបនាផ្លូវ២ខ្សែក្នុងខេត្តកំពង់ស្ពឺ

2021/07/19 04:08:33 pm        336
កំពង់ស្ពឺ ¶ ៖ ឯកឧត្តម ប៊ុន ចន្ទវណ្ណៈ រដ្ឋលេខាធិការតំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ នេះ បានដឹកនាំ​គណៈកម្មការអន្ដរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ​វាយតម្លៃប្រគល់-ទទួល និង​បញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ០២ គម្រោងដូចខាងក្រោម ៖-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ០១ខ្សែ ប្រវែង ៨ ០០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចាប់ពីភូមិស្លាបលែង ឃុំស្វាយរំពេរ ទៅភូមិ ដូនពេញ ឃុំទួលសាលា ស្រុកប្រសេដ្ឋ ខេត្តកំពង់ស្ពឺ ។-គម្រោងទី២៖ ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ០១ខ្សែ ប្រវែង ១២ ១០០ ម៉ែត្រ ទទឹងខ្នងលើក្រាលកៅស៊ូ ៦ ម៉ែត្រ ចាប់ពីផ្សារប៉ាង្កសី ភូមិត្រពាំងខ្យង ឃុំទួលអំពិល ទៅ​ភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកប្រសេដ្ឋ ខេត្តកំពង់ស្ពឺ(បញ្ចប់សុពលភាព)។ គម្រោងផ្លូវក្រាលកៅស៊ូ DBST ទាំងពីរខ្សែខាងលើនេះ អនុវត្តដោយនាយកដ្ឋាន​វិស្វកម្មក្រសួងការពារជាតិ៕

ប្រមុខការទូតកម្ពុជា នឹងធ្វើជាសហប្រធានជាមួយភាគីឥណ្ឌាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសមេគង្គ-គង្គា លើកទី១១នៅថ្ងៃទី២១កក្កដានេះ

2021/07/19 11:59:21 am        341
ភ្នំពេញ ៖ ប្រមុខការទូតកម្ពុជាឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តមបណ្ឌិត ស៊ូប្រាម៉ានយ៉ាំ ចៃហ្សូនកា រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រី ការបរទេសមេគង្គ-គង្គា លើកទី១១ (11 MGC FMM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញព្រឹកថ្ងៃទី១៩កក្កដានេះ។សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសមេគង្គ​ផ្សេងទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួម​ក្នុងកិច្ច​ប្រជុំនេះ​ផងដែរ។រដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា នឹងពិនិត្យវឌ្ឍនភាពនៃកិច្ចសហ ប្រតិបត្តិការ​ចាប់តាំងពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-គង្គលើកទី១០ ដែលបានប្រព្រឹត្តទៅ នៅទីក្រុង​បាងកក នៅថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៩ និងកំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹង និងពង្រីកបន្ថែមទៀតកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ជាពិសេស នៅក្នុង បរិបទ​នៃជំងឺរាតត្បាតកូវីដ-១៩។ រដ្ឋមន្ត្រីទាំងអស់ រំពឹងថានឹងផ្លាស់ប្ដូរយោបល់គ្នាផងដែរលើបញ្ហា តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម។កិច្ចប្រជុំ 11 MGC FMM តាមប្រព័ន្ធវីដេអូនេះ បញ្ជាក់អំពីសមិទ្ធផលថ្មីបន្ថែមទៀត ក្រោមកិច្ច​សហប្រតិបត្តិការមេគង្គ-គង្គា ក្នុងរយៈពេល ២១ឆ្នាំកន្លងមកសម្រាប់កំណើនសេដ្ឋកិច្ច និងការ​អភិវឌ្ឍសង្គម នៅក្នុងអនុតំបន់មេគង្គ និងប្រទេសឥណ្ឌា ស្របពេលជាមួយការពង្រឹងកិច្ច សហប្រតិបត្តិការរវាងឥណ្ឌា និងប្រទេសមេគង្គ តាមរយៈទំនាក់ទំនងវប្បធម៌ និងរវាងប្រជាជន និង ប្រជាជន។ ដើម្បីអបអរខួបទី២០ នៃកិច្ចសហប្រតិបត្តិការនេះ កិច្ចប្រជុំនឹងមានការបើកសម្ពោធឱ្យ ដំណើរការនូវគេហទំព័រ MGC ថ្មីស្រឡាងមួយ និងការចាក់បង្ហាញឯកសារវីដេអូ ដែល​ឆ្លុះបញ្ចាំង អំពី​សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាសង្គមវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសសមាជិក៕អត្ថបទ ៖ មុត សុទ្ធ

អំណោយជាថវិកា និងគ្រឿងបរិក្ខារវេជ្ជសាស្ត្ររបស់កម្ពុជា ត្រូវបានផ្ដល់ជូន​ប្រទេស​វៀតណាមហើយ

2021/07/19 11:42:04 am        308
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២១នេះ អំណោយជាសម្ភារៈបរិក្ខារពេទ្យប្រើប្រាស់​សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្ដល់ជូនប្រទេសវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយ​លុកខ្លាំង​នាពេលបច្ចុប្បន្ននេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ ម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាសវេជ្ជសាស្ត្រ (N95) ចំនួន ១០ម៉ឺនបន្ទះ ព្រមទាំង​ម៉ាស៊ីនផលិតអុកស៊ីសែន ១០០គ្រឿង ជូនប្រទេសវៀតណាម។ ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បាន​ជួយ​ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់កាកបាទក្រហមប្រទេសវៀតណាម តាមរយៈស្ថាន​ទូតវៀតណាមប្រចាំនៅកម្ពុជា។ចំណែកលោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក៏បាន​ជួយ​ឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ជូនដល់សមាគមមិត្តភាព វៀតណាម-កម្ពុជា តាម​រយៈស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ។ដូចនេះ អំណោយដែលផ្តល់ជូនប្រទេសវៀតណាម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងកូវីដ១៩ មានថវិកាសរុប ៣៥ម៉ឺនដុល្លារ, ម៉ាសធម្មតា១លាន និងម៉ាស N95 ១០ម៉ឺន ព្រមទាំងម៉ាស៊ីន​ផលិតអុកស៊ីសែន១០០គ្រឿង៕

អំណោយម៉ាស់ និងសម្ភារៈវេជ្ជសាស្រ្តប្រឆាំងកូវីដ-១៩ របស់កម្ពុជារៀបចំជូន​ដល់​សាធារណរដ្ឋសង្គមនិយមវៀតណាម

2021/07/18 03:49:05 pm        783
ភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចុះរៀបចំចាត់ចែងអំណោយម៉ាស និងសម្ភារៈវេជ្ជសាស្រ្ត ដើម្បីផ្តល់​ជូន​សាធារណរដ្ឋសង្គមនិយមវៀតណាម សម្រាប់ចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩។អំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ជួយក្នុងការទប់ស្កាត់ ការ​រីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នៃទីក្រុងហូជីមិញ សាធារណរដ្ឋសង្គម​និយមវៀតណាម រួមមាន៖ ម៉ាស់ធម្មតា ចំនួន១លានម៉ាស់, ម៉ាស់N95 ចំនួន១សែនម៉ាស់, ម៉ាស៊ីនផលិតអុកស៊ីសែនស្វ័យប្រវតិ្ត ចំនួន១០០គ្រឿង និងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន២០ម៉ឺនដុល្លារអាមេរិក, ថវិកាសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ចំនួន១០ម៉ឺនដុល្លារអាមេរិក និងថវិការបស់សមាគមមិត្តភាពកម្ពុជា-វៀតណាម ចំនួន៥ម៉ឺនដុល្លារអាមេរិកផងដែរ។សូមបញ្ជាក់ផងដែរថា នេះជាលើកទី៥ហើយ ដែលព្រះរាជាណាចក្រកម្ពុជា បានចូលរួមទប់ស្កាត់​ការពារ​ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ជាពិសេសកាលពីពេលថ្មីៗនេះ ព្រះរាជាណាចក្រ​កម្ពុជា បានផ្តល់ជំនួយម៉ាស់ចំនួនជាង២លាន និងសម្ភារៈវេជ្ជសាស្រ្ត ទៅកាន់សាធារណរដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវ និងផ្តល់ម៉ាស់ចំនួនជាង២លាន និងសម្ភារៈវេជ្ជសាស្រ្តបន្ថែមទៀត ជូនដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងផ្តល់ជំនួយម៉ាស់១លាន និងសម្ភារៈបរិក្ខារពេទ្យ​មួយចំនួនទៀត ជូនដល់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត និងម៉ាស់ចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខផ្សេងទៀត ជូនដល់ប្រទេសណេប៉ាល់។ និយាយដោយឡែកសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកនេះ យើងក៏បានរៀបចំរួចរាល់​ដាក់ចូលក្នុងយន្តហោះពិសេស ដើម្បីត្រៀមធ្វើពិធីប្រគល់-ទទួល ជូននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ផងដែរ៕អត្ថបទ រដ្ឋា 

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ៖ ប្រព័ន្ធអប់រំ ដើរតួនាទីសំខាន់ណាស់ នៅក្នុងការប្រណាំងប្រជែងរបស់ប្រទេសកម្ពុជា

2021/07/17 02:04:17 pm        565
ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា បាន​អះអាងថា ប្រព័ន្ធអប់រំ ដើរតួនាទីសំខាន់ណាស់ នៅក្នុងការប្រណាំងប្រជែង​​​របស់​ប្រទេស​កម្ពុជា។ គេថាប្រព័ន្ធអប់រំ មិនត្រឹមតែជាកន្លែងមួយដែររៀនសូត្រ ស្រូបយក​ចំណេះដឹង​ប៉ុណ្ណោះទេ ការ​វិនិយោគទៅលើការអប់រំ​គឺជាការវិនិយោគទៅលើសន្តិសុខជាតិ។ការថ្លែងរបស់ឯកឧត្តម រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា យ៉ាងដូច្នេះ ក្នុងពិធីប្រកាសដាក់​ឲ្យ​ប្រើបា្រស់ជាផ្លូវការកម្មវិធីអេបរបស់សាលារៀនតាមទូរស័ព្ទដៃប្រព័ន្ធគ្រប់គ្រងសាលា និង​ប្រព័ន្ធ​គ្រប់គ្រងការសិក្សា របស់បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវេសឡាញ អេឌ្យូខេសិន គ្រុប, កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានពន្យល់ទៀតថា សន្តិសុខជាតិដូម្តេច បើសិន​​​​​​​ប្រទេស​យើងមិនអាចប្រណាំងប្រជែងជាមួយប្រទេសជិតខាងបាន មានន័យថាប្រទេសជិតខាង គេនឹងលូតលាស់លឿនជាងយើង ហើយក៏ក្លាយជាបញ្ហាសន្តិសុខផងដែរ។ បើសេដ្ឋកិច្ចយើងមិនលូតលាស់ដូចប្រទេសគេ ខាងផ្នែកសន្តិសុខ ក៏យើងមិនអាចប្រណាំងប្រជែងជាមួយប្រទេសជិតខាងបានដែរ។ ដូច្នេះចាប់តាំងពីឆ្នាំ២០១៣ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធីសាស្រ្ត កំណែទម្រង់វិស័យអប់រំ ក្នុងគោលដៅពង្រឹងគុណភាពអប់រំ ក៏ដូចជាផ្តល់ឱកាសឲ្យយុវជនកម្ពុជា មានជំនាញច្បាស់លាស់ សម្រាប់សតវត្សរ៍ទី២១ ទាំងជំនាញទុន ជំនាញបច្ចេកវិទ្យា និងបច្ចេកទេស ក៏ដូចជាកំណែទម្រង់ឧត្តមសិក្សាជាដើម។ ទន្ទឹមនឹងនោះក្រសួង ក៏បានពិនិត្យឡើងវិញនូវកម្មវិធីសិក្សា ក៏ដូចជាការពង្រឹងនូវការគ្រប់គ្រងកម្រិតថ្នាក់ជាតិ។ នៅឆ្នាំ២០១៥ ក្រសួង ក៏បានដាក់ចេញនូវចក្ខុវិស័យ កំណែទម្រង់ទៅលើវិស័យអប់រំ គឺផ្តោតទៅលើសមាសធាតុចំនួន៥សំខាន់ៗ។ឯកឧត្តម រដ្ឋមន្រី្ត បានបញ្ជាក់ទៀតថា ការប្រើបា្រស់បច្ចេកវិទ្យា គឺជាការប្រែក្លាយវិបតិ្តកូវីដ-១៩នេះ ឲ្យក្លាយជាឱកាសបង្កើតការសិក្សា ឱកាសដើម្បីចាប់យកនូវការអប់រំ តាមបែបឌីជីថល។ នេះជាឱកាសមួយដ៏សំខាន់ ម្យ៉ាងវិញទៀត ក្រសួងអប់រំ យុវជន និងកីឡា មិនមែនអនុវត្តន៍តែក្នុងរាជធានីភ្នំពេញនោះទេ ដែលមានសាលារៀនជំនាន់ថ្មីចំនួន១២។ ប៉ុន្តែក្រសួង ក៏បានជ្រើសរើសសាលាចំនួន១០០ នៅ២៥ខេត្ត-ក្រុង ការបង្កើតសាលារៀនឲ្យមានប្រសិទ្ធភាព ដោយប្រើប្រាស់គំនិត ហើយសាលាក៏ត្រូវមានស្វ័យភាព សាលាត្រូវមានការទទួលខុសត្រូវ វាយតម្លៃ និងការចូលរួម។ ដូច្នេះបន្ទាប់ពីក្រសួងអនុវត្តន៍ទៅ សម្លឹងឃើញថាសាលារៀនចំនួន១០០នេះ គឺ៧០សាលា បានឈានទៅស្តង់ដារសាលារៀន ចំនួន០៩ដែលជាសាលារៀនមានប្រសិទ្ធភាព និង៣០សាលាផ្សេងទៀត កំពុងតែខិតខំប្រឹងប្រែង។ ទាំងនេះនឹងជួយពង្រឹងនូវគុណភាពធនធានមនុស្សនៅកម្ពុជា ធ្វើឲ្យធនធានមនុស្សរបស់យើង អាចប្រណាំងប្រជែងជាមួយនឹងប្រទេសជិតខាងបាន៕អត្ថបទ រដ្ឋា

ជប៉ុន ផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿងបន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា

2021/07/17 10:48:13 am        318
ភ្នំពេញ ៖ យោងតាមPage ផ្លូវការរបស់ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះ​ចំនួន៣០​គ្រឿង​បន្ថែមទៀតជូនដល់ព្រះរាជាណាចក្រកម្ពុជា។នេះគឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី នៅ​លើសាកលលោក រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់រថយន្តគិលានសង្គ្រោះចំនួន៣០គ្រឿង​បន្ថែម​ទៀត​ជូនដល់ព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាការប្រគល់បន្ថែម​លើរថយន្តគិលាន​សង្គ្រោះ​ចំនួន៧០គ្រឿង​ដែលបានផ្ដល់ជូនកន្លងរួចមកហើយ។ រថយន្តគិលានសង្គ្រោះទាំង៣០គ្រឿងនេះ បានបញ្ជូនទៅកាន់មូលដ្ឋានសុខាភិបាលជាច្រើនក្នុងសប្តាហ៍នេះ។ជំនួយនេះ គឺផ្អែកលើវិធានការណ៍កិច្ចសហប្រតិបត្តិការ ដែលបានដាក់ចេញជាមួយបណ្តាប្រទេស អាស៊ាន ដែលត្រូវបានប្រកាសដោយ លោកអតីតនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបិ នៅក្នុងកិច្ចប្រជុំ​កំពូល​អាស៊ាន​​បូកបី ពិសេសកាលពីខែមេសាឆ្នាំមុន។ គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃការងារជាច្រើនរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ លើកម្រិតសាកល។ រហូតមកដល់ពេលនេះ ឆ្លើយតប​នឹងការ​ស្នើរសុំរបស់រាជរដ្ឋាភិបាលកម្ពុជា ជប៉ុន បានផ្គត់ផ្គង់គ្រឿងបរិក្ខារវេជ្ជសាស្រ្តដូចជា រថយន្ត​គិលានសង្គ្រោះ ចំនួន១០០គ្រឿង ឧបករណ៍ត្រួតពិនិត្យកាំរស្មីអ៊ិចចំនួន១០ ឧបករណ៍​ធ្វើរោគ​វិនិច្ឆ័យអ៊ុលត្រាសោនចំនួន២៦ ឧបករណ៍ផលិតអុកស៊ីសែនចំនួន៦៣ និងគ្រែសង្គ្រោះបន្ទាន់​ចំនួន១០០គ្រែ និងគ្រឿងបរិក្ខារវេជ្ជសាស្រ្ត ជាច្រើនផ្សេងទៀតជូនដល់កម្ពុជា។ លើសពីនេះទៀត នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្រ្តីការបរទេស​ជប៉ុន បានប្រកាសថា ជប៉ុន នឹងផ្តល់វ៉ាក់សាំង AstraZeneca ដែលផលិតនៅប្រទេសជប៉ុន ប្រមាណ ១,០០០,០០០ ដូស ជូនដល់កម្ពុជា តាមរយៈCOVAX Facility។ វ៉ាក់សាំងទាំងនេះ នឹងត្រូវបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញក្នុងពេលដ៏ឆាប់ខាងមុខនេះ នៅពេលដែលការរៀបចំភស្តុភារដោយ COVAX Facility ត្រូវបានបញ្ចប់៕អត្ថបទ រដ្ឋា 

ឯកឧត្តម ហ៊ុន ម៉ាណែត កំណត់យកអតីតសាលាខេត្តកោះកុងចាស់ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដធ្ងន់ធ្ងរខ្លាំង

2021/07/16 05:13:33 pm        872
កោះកុង ៖ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានអនុគណៈកម្មការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមគោលដៅ និងតំបន់ចត្តាឡីស័ក នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ​ សម្រេចកំណត់យកទីតាំងអតីតអគាររដ្ឋបាលខេត្តកោះកុងចាស់ ធ្វើជាអគារសម្រាប់សង្រ្គោះព្យាបាលបន្ទាន់ចំពោះអ្នកជំងឺកូវីដ១៩ ដែលមានអាការៈធ្ងន់ធ្ងរ។បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បាន​បញ្ជាក់ថា យោងតាម​ការចាំបាច់ចំពោះមុខលើការងារប្រយុទ្ធនឹងជំងឺកូវីដ ឯកឧត្តម ហ៊ុន ម៉ាណែត បានជំរុញឱ្យ​ក្រុមការ​ងារ​ជំនាញកែលម្អបន្ថែមលើស្ថានភាពអគារដែលមានស្រេច ដោយបន្ថែមគ្រែសំរាកចំនួន៤០គ្រែ ក្រុមគ្រូពេទ្យចំនួន៣៦នាក់ ម៉ាស៊ីនផលិតអុកស៊ីសែន និងបំពាក់គ្រឿងសម្ភារៈវេជ្ជសាស្រ្ត​ទំនើបៗ​ជាច្រើនទៀត។លោកវេជ្ជបណ្ឌិត បានបន្តទៀតថា នេះជាការគិតគូរយកចិត្តទុកដាក់ដ៏ល្អប្រពៃបំផុតរបស់ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល ដែលបានជួយ​ជ្រុំជ្រែក​ប្រែក្លាយអគារដ្ឋបាលខេត្តចាស់ទៅជាមន្ទីរពេទ្យ ខណៈសព្វថ្ងៃពិតជាមានតម្រូវការចាំបាច់បំផុត។ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានកោតសរសើរដល់អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ ក្រុងស្រុកដល់​ប្រឹង​ប្រែង​យកចិត្តទុកដាក់ខ្ពស់លើត្រៀមនូវអគាព្យាបាល ​ស្វែងរកអ្នកពាក់ព័ន្ធកូវីដផ្ទាល់ ឬ​ប្រយោល ដោយ​បញ្ជូន​មកចត្តាឡីស័ក ក៏ដូចជាព្យាបាលជាដើម។ទន្ទឹមនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ជំរុញឱ្យរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ បន្តពង្រីកចំនួន​គ្រែ​សម្រាកព្យាបាលឱ្យបានដល់៣៥០០គ្រែបន្ថែម ​ដើម្បីត្រៀមតបឆ្លើយទៅ នឹងការទប់ស្កាត់ និង​ព្យាបាលអ្នកជំងឺកូវីដទាន់ពេលវេលា។ ព្រោះអ្វីដែលគ្រប់គ្រងព្យាបាលបាន គឺព្យាបាលនៅមណ្ឌល​ដែល​បានរៀបចំទុក ពុំទាន់​អនុញ្ញាត​ឱ្យមានការព្យាបាលនៅតាមផ្ទះឡើង​សម្រាប់មូលដ្ឋាន​ខេត្តកោះកុង។គិតមកដល់ម៉ោងនេះ ឯកឧត្តម ប៊ុន លើត ឯឧត្តម យន្ត មីន ជារដ្ឋលេខាធិការក្រសួងការពារជាតិ ដឹកនាំមូលនិធិឆ្មាបាត់ និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត បានរៀបចំជាអគារព្យាបាលអ្នក​ជំងឺកូវីដ​​ស្រាលបាន២អគារធំៗស្មើនឹង២៥០០គ្រែរួចរាល់ហើយ នៅក្នុងក្រុងខេមរភូមិន្ទ ពោលគឺតែរកស្វែងអ្នកជំងឺមកព្យាបាលប៉ុណ្ណោះ៕អត្ថបទ ឈឹម មករា

សម្ដេច​តេជោ ហ៊ុន សែន ​ដក​តំណែង​រដ្ឋ​លេខាធិការ​ម្នាក់ ក្រោយ​សរសេរ​សារ​«ផ្ចាញ់​ផ្ចាល»​សព​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់

2021/07/16 04:16:55 pm        332
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​សម្រេច​ដក​តំណែង​រដ្ឋលេខាធិការ​ម្នាក់ បន្ទាប់​ពី​បាន​សរសេរ​សារ​«ផ្ចាញ់​ផ្ចាល»​ចំពោះ​សព​មន្ត្រី​ជាន់​ខ្ពស់​រូប​ដែល​បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ពី​សេចក្ដី​សម្រេច​ចិត្ត​របស់​សម្ដេច​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។សម្ដេច​តេជោ ហ៊ុន សែន រៀបរាប់​ថា ​៖ «ខ្ញុំ​មិន​អាច​ទុក​លោក ឌុច សុវណ្ណរី ឱ្យ​នៅ​ជា​រដ្ឋ​លេខាធិការ​ក្រសួង​បាន​ត​ទៅ​ទៀត​ទេ គឺ​ត្រូវ​ដក​ចេញ​ពី​តំណែង​ព្រោះ​លោក​មិន​ស័ក្កិ​សម​ជា​មន្ត្រី​ដឹកនាំ​ទៀត​ដោយ​ខ្វះ​គុណធម៌»។លោក ឌុច សុវណ្ណរី គឺ​ជា​រដ្ឋលេខាធិការ​ក្រសួង​​ទំនាក់​ទំនង​រដ្ឋ​សភា-ព្រឹទ្ធ​សភា និង​អធិការកិច្ច មុន​នឹង​សម្ដេច​សម្រេច​ដក​លោក​ពីតំណែង។សម្ដេច​ប្រមុខ​រាជ​រដ្ឋាភិបាល បាន​សម្រេច​បែប​នេះ បន្ទាប់​ពី​លោក ឌុច សុវណ្ណរី បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​ ដែល​សម្ដេច​ចាត់ទុក​ជា​សារ​ផ្ចាញ់​ផ្ចាល​ចំពោះ​សព​លោក ហុង ថែម ទីប្រឹក្សា​ក្រសួង​ទំនាក់​ទំនង​រដ្ឋ​សភា​-ព្រឹទ្ធសភា​ និង​អធិការកិច្ច ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ថា លោក ហុង ថែម គឺ​ជា​មន្ត្រី​មួយ​រូប​បាន​រួម​ចំណែក​កសាង​ប្រទេស​តាំង​ពី​បាត​ដៃ​ទទេ​នា​ឆ្នាំ​១៩៧៩៕

ក្រសួងវប្បធម៌ កំពុងការពារស្ថានីយបន្ទាយលង្វែក ក្នុងបរិបទទំហំជាង៨០០ហិកតា ដើម្បី​រក្សានូវប្រវតិ្ត​សាស្រ្ត​ក្រោយសម័យអង្គរ

2021/07/16 07:00:00 am        448
ភ្នំពេញ ៖ លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រសួងវប្បធម៌ កំពុងដំណើរការរៀបចំបោះបង្គោលការពារនៅក្នុងស្ថានីយបន្ទាយលង្វែក ក្នុងបរិបទ​ទំហំជាង​៨០០ហិកតា ដើម្បីរក្សានូវប្រវតិ្តសាស្រ្តក្រោយសម័យអង្គរឲ្យបានគង់វង្ស។លោក វឿន វុទី្ធ បានបន្តទៀតថា មូលហេតុដែលនាំឲ្យថែរក្សាសម្បតិ្តបេតិកភណ្ឌក្រោយសម័យអង្គរ ដែលជាតឹកតាងប្រវតិ្តសាស្រ្តក្នុងសម័យលង្វែកឲ្យបានគង់វង្សនេះ ​ដោយសារតែមនុស្សចេះតែកើត ដីវាអត់កើតទេ។ដូច្នេះមានភូមិករ​ជាច្រើនដែលធ្លាប់រស់នៅតាំងពីសម័យសតវត្សរ៍ទី១៧ រហូតមក​ដល់សព្វថ្ងៃ ដូចនេះ ការរីកដុះដាលនៃគ្រួសារនីមួយៗកាន់តែរីកធំទៅៗ គាត់ចេះ​តែ​បន្តការ​សាង​សង់​លំនៅឋាន។ ដូច្នេះហើយបានជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការដោះស្រាយ និងខ្វៀលមួយចំនួនទុកជាភស្តុតាង ដែលជាផ្នែកការពារបេតិកភណ្ឌរូបី ជាពិសេសរមណីយដ្ឋាន​បុរាណវិទ្យា ក៏ដូចជាបុរាណដ្ឋាន ហើយទីតាំងនេះ​ដែលមានប្រជាពលរដ្ឋកំពុងរស់នៅ​អាស្រ័យ​ផលខាងក្នុង។នាយកដ្ឋានបុរាណវិទ្យា ក៏បានធ្វើការស្រាវជ្រាវនូវតំបន់លង្វែក ដោយការ​ធ្វើ​កំណាយបង្ការ ដើម្បីទុកទីតាំងមួយចំនួនទុកឲ្យរាជរដ្ឋាភិបាលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ទុកឲ្យប្រជាជនធ្វើកសិកម្ម ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់បុរាណដ្ឋាន ​គឺនាយកដ្ឋានបុរាណវិទ្យា បានធ្វើកំណាយចំនួន០២ទីតាំង ​គឺទីតាំងនៅស្ថានីយ​ទួលអស់លោក និងស្ថានីយ​ជាប់​នឹង​បន្ទាយលង្វែក។បុរាណដ្ឋាន វាមានគ្រឹះប្រាសាទ មានទួលកប់ខ្មោច ទួលគោរពបូជា និង​មនុស្ស​សម័យ​មុនរស់នៅ។ ដូច្នេះហើយយើងថែរក្សាទាំងអស់ហ្នឹង ដើម្បីទុកជាភស្តុតាង​ទោះបីមាន​ជនណា ខិលខូចណាក៏ដោយ ឬក៏ប្រទេសជិតខាងណា ដែលកំពុងតែមានការស្រលាញ់​បេតិកភណ្ឌ​យើងខ្លាំង រហូតដល់លួចចម្លង ​ចង់ធ្វើដូចអី នឹងបើសិនជាយើងរក្សាការពារគ្រឹះ ឬបុរាណដ្ឋាន​។លោក វឿន វុទី្ធ បានបញ្ជាក់ទៀតថា ក្នុងឆមាសទី១ ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២១ នេះ ក្នុងបរិបទនៃជំងឺកូវីដ-១៩សកល ដែលរំខានពាសពេញពិភពលោក ក៏ដូចជានៅក្នុងប្រទេស​កម្ពុជាផងដែរ។ ចំណែកវិស័យវប្បធម៌ មន្រី្តរបស់យើង មិនដែរអាក់ខាននោះទេ គឺមាន​តែ​ជំរុញ​កាន់ខ្លាំង ដោយហេតុថា ក្រសួងវប្បធម៌ ជាពិសេសអគ្គនាយកបេតិកភណ្ឌ និងនាយកដ្ឋាន​បុរាណវិទ្យា តែងតែធ្វើការអភិរក្សបេតិកភណ្ឌ និងសកម្មភាពជាបន្តបន្ទាប់។ក្រៅពីកិច្ចការទាំងពីរខាងលើ គឺកិច្ចការ ការពារបុរាណដ្ឋាន ឬរមណីយដ្ឋានបុរាណ និង​កិច្ចការស្រាវជ្រាវធ្វើកំណាយគ្រប់មូលដ្ឋានគ្រឹះនៃប្រវតិ្តសាស្រ្ត។ ក្រសួងវប្បធម៌ ជាពិសេសនាយកដ្ឋានបុរាណវិទ្យាក៏បានបោះពុម្ពផ្សព្វផ្សាយអ្វីដែលជាសមិទ្ធផល ដែលបានស្រាវជ្រាវកន្លងមក ជូនមហាជន ដើម្បីយល់ដឹងពីអ្វី ដែលហៅថាការវិវត្តន៍ក្នុងសង្គមខ្មែរ៕អត្ថបទ រដ្ឋា

ក្រុមហ៊ុន LIXIN GROUP ឧបត្ថម្ភ​សម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគ​ជូនកាកបាទក្រហមកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

2021/07/16 01:03:44 pm        425
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី១ កាកបាទក្រហមកម្ពុជា បាន​ទទួលអំណោយជាសម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគ គិតជា​ថវិកាចំនួន១២,២៦៥ដុល្លារ ពីឯកឧត្តម តាំង កក់ អគ្គនាយកក្រុមហ៊ុន LIXIN GROUP និងកញ្ញា Carey Liu តំណាងក្រុមហ៊ុន LIXIN GROUP នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំ​ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើ​សួរសុខទុក្ខ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌​របស់​ក្រុមហ៊ុន LIXIN GROUP ដែលបានឧបត្ថម្ភសម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគជូនកាកបាទ​ក្រហម​កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់នឹងជំងឺកូវីដ-១៩។តំណាងក្រុមហ៊ុន LIXIN GROUP បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបាន​អនុញ្ញាត​ឱ្យក្រុមហ៊ុនបានចូលរួមចំណែកការងារមនុស្សធម៌ ហើយជាពិសេសក្នុងការចូលរួម​ទប់ស្កាត់​ជំងឺកូវីដ-១៩ និងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់ មាន​សុខ​ភាពល្អ ជោគជ័យគ្រប់ភារកិច្ចមនុស្សធម៌ ដើម្បីបន្តជួយសម្រាលការលំបាកដល់​ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ជាមួយគ្នានេះ កញ្ញា Carey Liu បានគូសបញ្ជាក់ថា ក្រុមហ៊ុន LIXIN GROUP នឹងចាត់ឱ្យក្រុមការងារ​ដើម្បីបាញ់​ទឹកថ្នាំសម្លាប់មេរោគក្នុងបរិវេណ១០ម៉ឺនម៉ែត្រការ៉េ (ស្មើនឹងថវិកា៣០ម៉ឺនដុល្លារ) សម្រាប់​នៅបរិវេណទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា និងទៅតាមតម្រូវការចាំបាច់​របស់​កាកបាទក្រហមកម្ពុជា។សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូន រួមមាន ៖ ទឹកថ្នាំសម្លាប់មេរោគ Disinfectant Spray (ចំណុះ ៥០ml ចំនួន ២០០ដប, ចំណុះ ២០០ml ចំនួន ១០០ដប, ចំណុះ ៥លីត្រ ចំនួន ១០បារ៉ែល), សម្ភារ Air Filter ចំនួន ៥០ និងការបាញ់ទឹកថ្នាំសម្លាប់មេរោគលើផ្ទៃ ២ពាន់ម៉ែត្រការ៉េ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាអ៊ុយក្រែន
06/03/2026 05:06 PM
ប្រទេសឈូងសមុទ្រថ្កោលទោសការវាយប្រហារជាថ្មីរបស់អ៊ីរ៉ង់ដែលកំណត់គោលដៅលើប្រទេសកូវ៉ែត និងបារ៉ែន
06/03/2026 05:06 PM
​មនុស្ស​ត្រូវបាន​ចាប់​ជាចំណាប់​ខ្មាំង​ ខណៈការគំរាមកំហែងដោយ​គ្រាប់បែកបង្ក​​ឲ្យ​មាន​ការជម្លៀស នៅរដ្ឋ California
06/03/2026 05:06 PM
ចិនជំរុញឲ្យ​សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ «គោរព» បទឈប់បាញ់ អំឡុប​ពេលមាន «សង្គ្រាមថ្មី​»
06/03/2026 05:06 PM
ទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា៖ប្រតិបត្តិការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់កម្ពុជាអាចធ្វើជាគំរូសម្រាប់ប្រទេសដទៃទៀត
06/03/2026 05:06 PM
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ
06/03/2026 04:06 PM
អាមេរិកច្រានចោលរបាយការណ៍អំពីការវាយប្រហាររបស់អ៊ីរ៉ង់ទៅលើទីស្នាក់ការកណ្តាលកងនាវាទី៥ របស់ខ្លួន
06/03/2026 04:06 PM
អាល្លឺម៉ង់បង្ហាញសុឆន្ទៈ និងប្តេជ្ញាជួយជំរុញវិនិយោគិនពីប្រទេសខ្លួនមកបណ្តាក់ទុននៅកម្ពុជា
06/03/2026 04:06 PM