ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ថា កសិករ​វ័យ​៧០​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ឧត្តរមានជ័យ​ជា​បុគ្គល​ទី​៥​លាន​ទទួល​បាន​វ៉ាក់សាំង​

2021/07/13 06:57:16 am        829
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ថា បុរស​វ័យ ៧០​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ឧត្តរមានជ័យ គឺ​ជា​បុគ្គល​ទី​៥​លាន ដែល​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ដឹង​បែប​នេះ​នៅ​លើទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​សម្ដេច​នៅ​ថ្ងៃ​នេះ។សម្ដេច​តេជោ​បញ្ជាក់​ថា បុរស​ទី​៥​លាន​ដែល​ទទួល​បាន​វ៉ាក់សាំង​នោះ គឺ​លោក ណុប មាន ជា​កសិករ​រស់នៅ​ភូមិ​សែនសំ ឃុំ​អូរស្វាយ ស្ថិត​ក្នុង​ស្រុក​ត្រពាំងប្រាសាទ ដែល​ទទួល​បាន​វ៉ាក់សាំង​នៅ​ព្រឹក​ថ្ងៃ​នេះ។ប្រមុខ​រាជ​រដ្ឋាភិបាល​ឱ្យ​ដឹង​ផង​ដែរ​ថា កសិករ​វ័យ​៧០​ឆ្នាំ​រូប​នេះ នឹង​ទទួល​បាន​ថវិកា ១០​លាន​រៀល ដែល​ជា​ការ​ឧបត្ថម្ភ​របស់​សម្ដេច​តេជោ ហ៊ុន សែន។គិត​មក​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ជូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង ៥​លាន​នាក់​ហើយ ដែល​ស្មើ​នឹង​ ៥០​ភាគរយ​នៃ​ចំនួន​ប្រជាជន ១០​លាន​នាក់ ដែល​រាជ​រដ្ឋាភិបាល​កំណត់​គោលដៅ​សម្រាប់​ចាក់​វ៉ាក់សាំង៕ 

មន្រី្តសុខាភិបាលរាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋប្រើឧបករណ៍តេស្តរហ័ស ដែលទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល

2021/07/13 11:12:22 am        398
ភ្នំពេញ ៖ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើដល់ប្រជាពលរដ្ឋ​​ដែល​មាន​បំណង​ប្រើឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ​ដែល​ទទួលស្គាល់ និង​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ដោយ​ក្រសួងសុខាភិបាល។ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកក្កដានេះ​ក្រសួង​សុខាភិបាល បាន​ទទួលស្គាល់ អនុញ្ញាត​ឲ្យប្រើបា្រស់នូវ​ឧបករណ៍​តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ របស់ក្រុមហ៊ុនចំនួន០៤ប៉ុណ្ណោះ ទី១.ក្រុមហ៊ុន Abbott, ទី២.ក្រុមហ៊ុន Roche, ទី៣.ក្រុមហ៊ុន SD Biosensor និងទី៤.ក្រុមហ៊ុន PHASE Scientific។ ជាពិសេសគោលការណ៍ណែនាំប្រតិបតិ្តថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការប្រើបា្រស់តេស្តរហ័ស​រកអង់ទីហ្សែនកូវីដ-១៩ សម្រាប់គ្រឹះស្ថានសុខាភិបាលឯកជន ស្ថាប័ន និងអង្គភាពមិនមែន​សុខាភិបាល បណ្តាច្រកចេញ-ចូលប្រទេស ក្រុមហ៊ុន​ឯកជនរោងចក្រ-សហគ្រាស និង​ទីកន្លែង​អាជីវកម្ម​ផ្សេងទៀត និង​សម្រាប់​បុគ្គល​ឯកជន។ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ.សុំប្រើTest Kit ដែលក្រសួងទទួលស្គាល់ យើងមិនមែន​បដិសេធន៍ថា​អាណាមិនទាន់ទទួលស្គាល់មិនទាន់ប្រើ ​ចង់និយាយចឹង យើង​មិនមែននិយាយថា​អាណាខុស អាណាល្អ អាណាអីទេ។ ប៉ុន្តែផលិតផលណាក្រសួងទទួលស្គាល់ សុំប្រើផលិតផល​នោះសិនទៅ។ ចាំគាត់ទទួលស្គាល់អាណាទៀត ​ចាំប្រើទៀត។ ពិព្រោះផលពិបាករបស់វា គឺ​តេស្តហ្នឹង​ចាប់ឃើញតាពីសតាពាស​ សូម្បីតែផ្តាសាយធំ ក៏ឃើញដែរ ធ្វើឲ្យចំនួនវិជ្ជមានកើនឡើង។ ហើយណាមួយវាជាកំហុសធ្វើតេស្តទេណា....។ឯកឧត្តម ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្រសួងសុខាភិបាល បានប្រកាសថា មានតែឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ដែលទទួលស្គាល់ដោយក្រសួង និងបាន​អនុញ្ញាតឲ្យប្រើប្រាស់ ហើយការចេញលទ្ធផល ពីការប្រើឧបករណ៍តេស្តរហ័សនេះ ត្រូវបានទទួលស្គាល់ដោយមន្រី្តសុខាភិបាល។ បច្ចុប្បន្នទីតាំងធ្វើតេស្តរហ័ស មានចំនួន​ប្រមាណ៨ទីតាំង។ ដោយឡែកក្នុងរាជធានីភ្នំពេញ មានមនី្ទរពិសោធន៍​រកកូវីដ-១៩ ប្រើម៉ាស៊ីនPCR ចំនួន៤ទីតាំងផ្សេងទៀត សម្រាប់យកសំណាកវិភាគរកវិជ្ជមានកូវីដ-១៩។ ក្រៅពីនោះក្នុងរាជធានីភ្នំពេញ ក៏មានមណ្ឌលថែទាំព្យាបាលជំងឺកូវីដ១៩ ចំនួន២១ទីតាំង (ទាំងមណ្ឌល និងមនី្ទរពេទ្យ)។ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ បានទទួល​ការចាក់វ៉ាក់សាំង។ការពារជំងឺកូវីដ-១៩រួចរាល់ហើយ អ្វីដែលត្រូវធ្វើនោះ គឺប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តវិធានការ៣កុំ ៣ការពារ និងអនុវត្តវិធានការរដ្ឋបាលរបស់ក្រសួងសុខាភិបាល ហើយត្រូវអនុវត្តឲ្យខានតែបាន គ្មានការស៊ីផឹកជុំគ្នា គ្មានខារ៉ាអូខេ គ្មានក្លឹបកម្សាន្ត៕អត្ថបទ រដ្ឋា 

ស្នងការដ្ឋានខេត្តឧត្តរមានជ័យ ចុះសម្អាតរៀបចំទីតាំងលានដំឡូង​មួយកន្លែង​ត្រៀមសំរាប់ដាក់​ពលករ​ធ្វើ​ចត្តាឡីស័ក

2021/07/12 07:07:52 pm        485
ឧត្តរមានជ័យ ៖ ដោយមានការចង្អុលបង្ហាញ​សម្របសម្រួលពី​ឯកឧត្តម អភិបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយន៍ទោ ហួត សុធី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ​ បានដឹកនាំកម្លាំង​នគរបាល​វរសេនាតូចការពារព្រំដែនប្រចាំទិស៩០៥ នគរបាលព្រំដែន៧០២ ​ដើម្បីចុះធ្វើការ​សំអាត​អនាម័យ​ទីតាំងលានដំឡូងទុកចោលមួយកន្លែង​ សំរាប់ត្រៀម​ដាក់ពលករ​ឆ្លងដែន​មកពីស្រុកថៃ សម្រាក​ព្យាបាលធ្វើចត្តាឡីស័ក។ទីតាំងស្ថិតនៅចំណុចភូមិគោកប្រាសាទ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ខណះដែល​មណ្ឌលធ្វើចត្តាឡីស័កផ្សេងៗទៀត​ ក្នុងខេត្តបានពេញអស់ហើយ នាព្រឹកថ្ងៃទី១២ កក្កដា ឆ្នាំ២០២១នេះ។លោកឧត្តមសេនីយន៍ទោ ហួត សុធី បានឲ្យដឹងថា ដើម្បីការពារសន្តិសុខ​សុវត្ថិភាព​សណ្តាប់ធ្នាប់​សង្គមជូន​ដល់ប្រជាពលរដ្ឋឲ្យមានភាពកក់ក្តៅនោះ ពិសេសពលករឆ្លងមកពីប្រទេសថៃ ដោយ​ស្ថាន​ភាពបច្ចុប្បន្ននេះ កំពុងតែ​មាន​កំណើនកើនឡើងខ្ពស់ជាបន្តបន្ទាប់​ជារាងរាល់ថ្ងៃ​ក្នុងភូមិសាស្រ្ត​ខេត្តឧត្តរមានជ័យ នៅតាមមណ្ឌល អគារសិក្សានានាទាំងអស់​ត្រូវបានដាក់​ឲ្យពលករសម្រាកពេញ​អស់គ្រប់កន្លែងទាំងកន្លែងព្យាបាល​នឹងកន្លែងធ្វើចត្តាឡីស័ក។លោក បានបន្ដថា ដោយ​មើលឃើញពីបញ្ហាលំបាក​ ចំពោះទីតាំងស្នាក់នៅរបស់ពលករ​ ក៏ដូចជា ការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមយ៉ាងដូច្នេះ ទើបឯកឧត្តមអភិបាលខេត្ត​ សម្រេចជ្រើសរើស​យក​ទីតាំងមួយកន្លែងបន្ថែមទៀត ដែលជាទីតាំងលានដំឡូងមួយកន្លែង​មានទីធ្លាធំទំលាយ​ប្រកប​ដោយ​ផាសុខភាពមានប្រព័ន្ធទឹកភ្លើងមានសុវត្ថិភាពល្អ ចំពោះការស្នាក់នៅរបស់ពលករផងដែរ។ពិសេសទីតាំងនោះ ជិតនឹងច្រកព្រំដែនចេញចូលស្រាប់​ងាយស្រួលក្នុង​មធ្យោបាយ​ធ្វើការ​ដឹក​ជញ្ជូនពលករមកធ្វើចត្តាឡីស័ក ដោយសុវត្ថិភាពចំពោះពលករឆ្លងដែនមកពីប្រទេសថៃ៕អត្ថបទ ៖ ឃិន សារិទ្ធ

ពលរដ្ឋនៅក្រុងសៀមរាប ថ្លែងអំណរគុណដល់រដ្ឋាភិបាល ដែលផ្ដល់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩

2021/07/12 06:11:02 pm        490
សៀមរាប ៖ ចាប់ពីថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើនរយនាក់ នៅក្រុងសៀមរាប ទៅទទួលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩​ ពីរាជរដ្ឋាភិបាលជាបន្ដបន្ទាប់ ខណៈដែលក្រុងនេះ បានប្រឈមនឹងការឆ្លងកូវីដ១៩។ការទទួលបានវ៉ាក់សាំងដូសទី១នេះ បានធ្វើអោយពួកគាត់មានទំនុកចិត្ដ ពីវិធានការពារជំងឺដ៏កាច​សាហាវ​មួយនេះ។ ពួកគាត់សម្ដែងការសប្បាយ​ចិត្ដ​និងថ្លែងអំណរគុណ​ដល់រាជរដ្ឋាភិបាលក្រុម​គ្រូពេទ្យ​ដែលបានយកចិត្ដទុកដាក់ដល់ពួកគេ។ប្រជាពលរដ្ឋមកនៅសង្កាត់សៀមរាប ក្រុងសៀមរាប បានផ្ដល់បទសម្ភាសន៍ដល់ប៊ីធីវី ដូចគ្នាថា ពួកគាត់បានទទួល​ស្ម័គ្រចិត្ដ​ចាក់វ៉ាក់សាំងនេះ ដោយសារពួកគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ខណៈដែលនៅក្នុងក្រុងសៀមរាប បាននឹងកំពុងរីករាលដាលជំងឺកូវីដ១៩នេះ ក៏តែច្រើនឡើងៗ។ ពួកគាត់ បានបន្ដថា ការទទួលបានវ៉ាក់សាំងអាចជួយការពារជីវិតរបស់ពួកគាត់ពីសេចក្ដីស្លាប់ ។ជាងនោះទៅទៀតពួកគាត់​ ខ្លះជាអ្នកជំនួញ អ្នកលក់ដូរ អ្នកធ្វើការងារផ្នែកទេសចរណ៍ ហើយពេល​បាន​ទទួលវ៉ាក់សាំងនេះ ងាយស្រួលបានដើរទៅទស្សនា ក៏ដូចជា​អ្នកទេសចរណ៍​បានធ្វើដំណើរ​ចេញពីប្រទេសមួយទៅប្រទេសមួយទៀត ។ពួកគាត់បានបន្ដថា ក្រោយពេលទទួលបានវ៉ាក់សាំងហើយនោះ ពួកគាត់អាចជួយខ្លួនឯងផង ជួយគ្រួសារ និងសង្គមជាតិផងដែរ បើទោះបីមិនអាចការពារបាន១០០%ក៏ដោយ។ ពួកគាត់ថ្លែង​អំណរគុណ​ដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ ។ពួកគាត់បានអំពាវនាវដល់ប្រជាពលរដ្ឋ ទៅទទួលវ៉ាក់សាំងអោយបានគ្រប់គ្នាដើម្បីទប់ស្កាត់ និងលុបបំបាត់ការឆ្លងជំងឺកូវីដ១៩ ឲ្យបានឆាប់ៗនាពេលខាងមុខនេះ។ លោកឧត្ដមសេនីយ៍ទោ សុក រីនណា នាយសេនាធិការយោធភូមិភាគទី៤ និងប្រធាន​ក្រុមការងារ​ចាក់វ៉ាក់សាំងបង្កាកូវីដ១៩ មានប្រសាសន៍ថា ការផ្ដល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋនេះ ធ្វើឡើង​តាមគោលការណ៍ស្ម័គ្រចិត្ដ មិនប្រកាន់និន្នាការនយោបាយ បក្សពួកនិយម ជនបរទេស ពោលប្រជាពលរដ្ឋណាដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ជាមួយគ្នានោះ វ៉ាក់សាំងបង្កាកូវីដ១៩នេះ មិនមានការលក់ដូរ​ឬគិតកម្រៃជើងសារ​ពីប្រជាពលរដ្ឋ​ណាឡើយ ហើយបើសិនមានជនខិលខូចណាលួចលក់វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​និងត្រូវចាត់វិធាន​ការ​ផ្លូវច្បាប់។ លោក បានបន្ដថា ក្នុងពេលយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ដំណាក់កាលទី២នេះ ពួកគាត់មកទទួលវ៉ាក់សាំងជាងមួយម៉ឺននាក់ទៅជិត២ម៉ឺននាក់ក្នុងមួយថ្ងៃ និងមានក្រុមគ្រូពេទ្យប្រតិបត្ដិការជាង៣៥០នាក់ ដែលតាមផែនការចាក់ជូនពលរដ្ឋ​នៅក្រុងសៀមរាប មានចំនួនជាង២១ម៉ឺនាក់។សូមជម្រាបថា ការផ្ដល់វ៉ាក់សាំងជូនពលរដ្ឋធ្វើឡើង​ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២១នេះ៕អ​ត្ថបទ ៖ សាវី

តំណាង​អង្គការ​សុខភាព​ព្រមាន​ថា ការ​ឆ្លង​រាល​ដាល​កូវីដ-១៩​ ចូល​សហគមន៍​កាន់​តែ​រីក​ធំ បើ​គ្រប់​គ្រង​មិន​បាន​លឿន

2021/07/12 09:23:02 am        1080
ភ្នំពេញ៖ តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា អ្នក​ស្រី លី អាយឡែន (Li Ailan) បានព្រមាន​ថា ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ចូល​ក្នុង​សហគមន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា កំពុង​តែ​រីក​ធំ​ឡើងៗ និង​អាច​លើស​ពី​សមត្ថភាព​នៃ​ការ​គ្រប់​គ្រង​បាន​របស់​វិស័យ​សុខាភិបាល។អ្នកស្រី លី អាយឡែន បាន​ព្រមាន​បែប​នេះ​នៅ​លើ​ទ្វីធ័រ​ផ្ទាល់​ខ្លួន​របស់​អ្នកស្រី​ ដោយ​បញ្ជាក់ថា បញ្ហា​នេះ​កាន់​តែ​រីក​ធំ ប្រសិន​បើ​វិធានការ​បុគ្គល និង​សង្គម មិន​ត្រូវ​បាន​អនុវត្ត​ឱ្យ​បាន​លឿន​ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ទេ​នោះ។តំណាង​អង្គការ​សុខភាព​ពិភព​លោក និយាយ​ថា មេរោគ​កូវីដ-១៩ កំពុង​សាយ​ភាយ​ធំ​ធេង ហើយ​ជីវិត​មនុស្ស​កាន់​តែច្រើន នឹង​បាត់​បង់។កាល​ពី​ខែ​មេសា​កន្លង​មក អ្នកស្រី លី អាយឡែន បាន​ព្រមាន​ម្ដង​ហើយ​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​មាត់​ច្រាំង​នៃ​សោកនាដកម្ម ដោយសារ​តែ​ការ​ឆ្លង​រីក​រាល​ដាល​យ៉ាង​លឿន​នៃ​មេរោគ​កូវីដ-១៩។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​រហូត​ដល់ ៦១ ៨៧០​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មនុស្ស ៩២៥នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​អ្នក​ជំងឺ ៥៣ ៤៧៧​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ៕

សមិទ្ធផលថ្មីកំណាត់ផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាម នឹងពង្រីកទៅជា៤គន្លងនាពេលឆាប់ៗ

2021/07/12 02:12:43 pm        824
កំពង់ចាម ៖ បើទោះបីកម្ពុជា រងវិបត្តិកូវីដ១៩ក៏ដោយ តែការអភិវឌ្ឍនៅតែបន្តកសាង ជួសជុលជាបន្តជានិច្ច ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះសិក្សាលម្អិតលើគម្រោងផ្លូវ៤គន្លង លើផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។ក្នុងការចុះសិក្សាលើគម្រោងពង្រីកផ្លូវជាតិលេខ៧នេះដែរ មានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីជំនាញ ដើម្បីចុះពិនិត្យ និងសិក្សាផលប៉ះពាល់ រៀបចំកែលម្អ លើការពង្រីកគម្រោងផ្លូវ៤គន្លង ស្ថិតនៅលើណាត់ផ្លូវជាតិលេខ៧ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពាន គីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងប្រមាណជាង៤៥គីឡូម៉ែត្រ។សូមជម្រាបជូនថា សមិទ្ធផល​ថ្មីនេះ របស់សម្តេចជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តកសាងស្ថាបនា ជួសជុលឡើង ដូចជាក់ស្តែងកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីចំណុចរង្វង់មូលផ្សារស្គន់​ រហូតគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដើម្បីពង្រីកទៅជាផ្លូវដែលមាន៤គន្លង​ ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ចរាចរណ៍​ទៅវិញទៅមក ខណៈបច្ចប្បន្នកម្ពុជា មានកំណើនមធ្យោបាយដំណើរច្រើន៕អ​ត្ថបទ សីហា

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងផុង ផ្នែកខាងលិចសម្រេចបានជិត៤០ភាគរយ

2021/07/12 01:34:34 pm        424
សៀមរាប ៖ អ្នកជំនាញអាជ្ញាធរជាតិអប្សរា អះអាងថា កាលពីដើមឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុល ប្រាសាទត្រពាំងផុង ដើម្បីលើកតម្លៃ សំណង់បុរាណមួយនេះឡើងវិញ ក្រោយពេលមានការបាក់បែកដោយសារកត្ដាធម្មជាតិ។ក្រោយការជួសជុលរយៈពេល៦ខែកន្លងមកនេះ បានសម្រេចជិត៤០ភាគរយហើយ ។លោកសារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី១២ខែកក្កដានេះថា ដោយមើលឃើញអំពីស្ថានភាពនៃការខូចខាត របស់​ប្រាសាទត្រពាំងផុង ទើបនៅដើមឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុល ដើម្បីលើកតម្លៃ សំណង់បុរាណមួយនេះឡើងវិញ។ លោកបន្តថា ក្នុងដំណើរការជួសជុល ត្រូវបន្ថែមឥដ្ឋថ្មីប្រមាណពី២០ទៅ៣០ភាគរយ ជំនួស​ឥដ្ឋចាស់​ដែលខូចខាត។ ដូច្នេះ​ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ បានសិក្សាស្វែងយល់អំពី​លក្ខណៈរបស់ឥដ្ឋ ដែលត្រូវយកមកជំនួសឥដ្ឋចាស់ ធ្វើយ៉ាងណាឱ្យគុណភាពឥដ្ឋថ្មី មានលក្ខណៈស្រដៀង និងឥដ្ឋចាស់។លោកបន្តថា នៅក្នុងគម្រោងជួសជួលប្រាសាទត្រពាំងផុងផ្នែកខាងលិច ត្រូវចំណាយពេលវេលា​ចំនួន១ឆ្នាំ ទើបរួចរាល់ ដែលមកដល់ពេលនេះដំណើរការជួសជុល​សម្រេចបាន​​​ប្រមាណ​៤០ភាគ​រយហើយ។ ដោយការងារនេះ ជួបប្រទះបញ្ហាប្រឈមខ្លះៗ ដូចជាផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ ការដឹកជញ្ជូនសម្ភារៈចេញចូល ខែ​វស្សា​ត្រូវធ្វើដំណើរដោយទូកជាដើម។លោកបានឱ្យដឹងទៀតថា ប្រាសាទត្រពាំងផុងនេះ ធ្លាប់មានការជួសជុល និងធ្វើកំណាយស្រាវជ្រាវ​ម្តងរួចមកហើយ កាលពីអំឡុង១៩៣៦ ដោយសាលាបារាំងចុងបូពា៍ ដោយបានធ្វើការជួសជុល​រៀបចំ​ខឿន នៅបរិវេណជុំវិញតួរកណ្តាលនៃប្រាសាទ និងបានរកឃើញរូបចំលាក់មួយចំនួន យកទៅរក្សាទុកនៅ​អភិក្សដ្ឋាន​អង្គរ។សូមបញ្ជាក់ថា ប្រាសាទត្រពាំងផុង ជាប្រាសាទទោល សាងសង់អំពីឥដ្ឋ ស្ថិតនៅក្នុងភូមិគោកស្រុក ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះ ត្រូវបានសាងសង់ឡើង នៅពាក់កណ្តាល​សតវត្ស​ទី៩ ដោយព្រះបាទជ័យវរ្ម័នទី៣ ​ឧទ្ទិសដល់ព្រហ្មសាសនា។ ដោយសារកត្តាអាកាសធាតុ អាយុកាល និងកត្តាមនុស្ស ធ្វើឱ្យប្រាសាទនេះ មានសភាព​ទ្រុឌទ្រោម​ជាខ្លាំង។ប្រាសាទត្រពាំងផុង មានទំហំខឿន០៧ម៉ែត្របួនជ្រុង ​និងកម្ពស់១៦ម៉ែត្រ ជាប្រាសាទទោល ធ្វើអំពីឥដ្ឋ៕អ​ត្ថបទ សាវី 

យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងក្រុងដូនកែវ សម្រេចបានជាង៣០ភាគរយ​ហើយ​រហូតមក​ដល់​ថ្ងៃនេះ

2021/07/12 01:19:48 pm        398
តាកែវ ៖ យុទ្ធនាការចាក់វ៉ាក់សាំងនៅក្នុងក្រុងដូនកែវ ដែលចាប់ផ្ដើមតាំងពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃនេះ សម្រេចបានប្រមាណ៩ពាន់នាក់​ដែលគិតជាភាគរយ​គឺ​ជាង៣០ភាគរយ។លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានថ្លែងប្រាប់​ទូរទស្សន៍BTV បាន​ឲ្យ​​ដឹង​ថា គម្រោង​ចាក់វ៉ាក់​សាំង​បង្កាជំងឺកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ​ កម្មករ​ព្រះសង្ឃ នៅ​ក្នុងក្រុងដូនកែវ​ចំនួន​ជិត៣ម៉ឺននាក់ ​រហូតមកដល់ពេលនេះ​សម្រេចបាន​ជាង៩ពាន់នាក់ ពោល​គឺ​ប្រមាណ​ជាង​៣០ភាគរយ ​ហើយយើងរំពឹងថា នឹងចាក់ជូនបងប្អូនប្រជាពលរដ្ឋទៅតាមផែនការកំណត់។លោកអភិបាលក្រុងដូនកែវ បានថ្លែងបន្តថា ដំណើរការចាត់វ៉ាក់សាំងជូនបងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ក្រុងដូនកែវប្រព្រឹត្តិទៅយ៉ាងរលូន មិនមានបញ្ហាអ្វីកើតឡើងនោះទេ។ ដោយឡែកសម្រាប់​ប្រជាពលរដ្ឋ​នៅក្នុងក្រុងដូនកែវ រហូតមកដល់ពេលនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២១០ នាក់ ក្នុងនោះ ជាសះស្បើយចំនួន១៤៥នាក់ និង៥៥នាក់កំពុងតែសម្រាកព្យាបាល។គួរបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្រុងដូនកែវ​ចំនួន​ជិត៣ម៉ឺននាក់ បានចាប់ផ្ដើមពីថ្ងៃសុក្រ ទី០៩​ខែកក្ដដា ឆ្នាំ២០២១ ដោយធ្វើឡើងចំនួន៥ទីតាំង​គឺនៅ​មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្តតាកែវ ​ការិយាល័យស្រុកប្រតិបត្តិដូនកែវ សាលាសង្កាត់រកាក្រៅ និងសាលាសង្កាត់បារាយណ៍។​ចំពោះបងប្អូនប្រជាពលរដ្ឋដែលមកទទួលចាក់វ៉ាក់សាំង គឺត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ​ដោយ​ភ្ជាប់​មកជាមួយនូវអត្ត​សញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ​ ឬឯកសារបញ្ជាក់​អត្តសញ្ញាណ​៕ដោយ ៖ គុជ វិភាគ

សមាគម​យុវជនក្រុម៨​នាំយក​ទេយ្យទាន​របស់​ឯកឧត្តម ហ៊ុន ម៉ាណែត ​ប្រគេន​ជូន​ព្រះ​​​​សង្ឃ​គង់នៅ ចំនួន​១៦វត្ដ ក្នុងស្រុកជើងព្រៃ

2021/07/12 06:04:30 am        461
កំពង់ចាម៖ សមាគមយុវជនក្រុម៨ តាមរយៈលោកបណ្ឌិត ម៉ឹង មករា បាន​នាំយកបច្ច័យ ទេយ្យទាន និង​ស្បៀងអាហារ​ជាអំណោយរបស់ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រគេន​ព្រះសង្ឃ​ដែល​គង់​នៅចំនួន​១៦វត្ត នៅស្រុកជើងព្រៃ ខេត្ដកំពង់ចាម ​កាលពី​ថ្ងៃម្សិលមិញ​នេះ។សូម​ជម្រាបថា បច្ចុប្បន្ន​សមាគមយុវជនក្រុម៨ ក្រោមការដឹកនាំរបស់​លោបណ្ឌិត ម៉ឹង មករា បានរួមចំណែកក្នុងការ​ជួយដល់កិច្ចការមនុស្សធម៌​ជាច្រើន ដូចជា វិស័យសុខាភិបាល វិស័យអប់រំ វិស័យកសិកម្ម និងការកសាងហេដ្ឋា​រចនាសម្ព័ន្ធ​ជូនប្រជាពលរដ្ឋនៅជនបទជាដើម​។សមាគមយុវជនក្រុម៨ ​ក៏តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភគ្រឿង​ឧបភោគបរិភោគ​ដល់គ្រួសារ​ទីទាល់ក្រ ជនពិការ ចាស់ជរា សាងសង់​ទីជម្រកជូនប្រជាពលរដ្ឋទីទាល់ក្រ ព្រមទាំងប្រគេន​នូវ​បច្ច័យ ម្ហូបអាហារ និងទេយ្យទានផ្សេងៗទៀតទៅដល់វត្តអារាម​នានា​ ​ដែលខ្វះខាត​ចង្ហាន់​សម្រាប់​ព្រះសង្ឃ ក៏ដូចជា​លោកតា លោកយាយចាស់ៗ ដែលស្នាក់នៅក្នុងវត្ត ពិសេសក្នុងកំឡុង​វិបត្តិនៃ​ជំងឺឆ្លងកូវីដ-១៩ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់​បន្ថយភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅតាមជនបទ។ទេយ្យទាន​ដែលត្រូវ​បាន​ប្រគេន រួមមាន៖ បច្ច័យ​ចំនួន ៥,២២០,០០០រៀល, អង្ករ ២០០០គីឡូក្រាម, ទឹកបរិសុទ្ធ ១១០កេស និង៤០យួរ, ប្រេងឆា ១១កេស, មី ៤២កេស, ត្រីខ ៣៦យួរ, ទឹកត្រី ៤៥យួរ, ទឹកស៊ីអ៊ីវ ៤៥យួរ, ស្ករស ៣០គីឡូក្រាម, អំបិល ៥គីឡូក្រាម, តែ ២៦កញ្ចប់, ពងទាប្រៃ ២០០គ្រាប់, ទឹកផ្លែឈើ ១១កេស, ទឹកដោះគោខាប់ ៤០កំប៉ុង, ទឹកដោះគោឆៅ ១ឡូ, ទៀនវស្សា ៤គូរ និង ស្លាដក់ ២ឈុត៕អត្ថបទ៖ កុម្ភះ

ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បញ្ជាក់​ថា ការ​ឆ្លងដែន​ខុសច្បាប់​ចូល​កម្ពុជា​ត្រូវ​បាន​ទប់ស្កាត់​ទាំងស្រុង​

2021/07/11 01:15:33 pm        33
​ឧ​ត្ត​រ​មានជ័យ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យបាន​បញ្ជាក់​ថា ការ​ឆ្លង​ដែន​ខុសច្បាប់​របស់​ពលករ​ម​ក​ពី​ប្រទេស​ថៃ​ ត្រូវ​បាន​ទប់ស្កាត់​ទាំងស្រុងក្រោយពី​មានការ​បង្ក្រាប និង​អនុវត្ត​តាម​ផ្លូវច្បាប់​ជា​បន្តបន្ទាប់​។​ថ្លែង​ក្នុង​សម្ភាសន៍​ជាមួយ BTV កាលពី​ថ្មីៗ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឱ្យ​ដឹង​ថា ពាក់ព័ន្ធ​នឹង​កិច្ចការ​ទប់ស្កាត់​បញ្ហា​ឆ្លង​រាតត្បាត​ជា​សកល​នូវ​ជំងឺ​កូ​វីដ​១៩ កងកម្លាំង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យដោយ​អនុវត្ត​តាម​បទបញ្ជា ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជុំវិញ​ការរៀបចំ​ផែនការ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​មាន​ប្រសិទ្ធភាព​បំផុត កងកម្លាំង​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវ​បាន​ចូល​រួម​យ៉ាងសកម្ម​ក្នុង​គោលដៅ​ ធានា​នូវ​ការទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ របស់​បងប្អូន​ពលករ​មកពី​ប្រទេស​ថៃ ខណៈ:​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ​ក្នុង​ប្រទេស​ថៃ​បន្ត​កើន​ឡើងជា​រៀងរាល់ថ្ងៃ​។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី បាន​បញ្ជាក់​ថា កាលពី​ថ្មីៗ​នេះ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បាន​អនុវត្ត​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ករណី​ឆ្លងដែន​ខុស​ច្បាប់ ក៏ដូចជា​មេខ្យល់​មួយ​ចំនួន ស្រប​ពេល​នគរបាល​វរៈការពារ​ព្រំដែន​គោក ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ច្រក​នានា ពិសេស​ច្រក​ល្បៀង​ជា​ដើម ដើម្បី​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់​។ ​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​ដែន​របស់​ពល​ករ​មកពី​ប្រទេស​ថៃ​ចូល​តាម​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោកឧ​ត្ត​ម​សេនីយ៍ទោ ហួត សុធី បន្ត​ថា ក្នុង​ពេល​បច្ចុប្បន្ន​ពល​ករ​បាន​ប្រើប្រាស់​មធ្យោបាយ​ នៃ​ការ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជាតាម​ច្រក​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខណៈ​កងកម្លាំង​នគរបាល​ចម្រុះបាន​សហការ ​ជាមួយ​កងកម្លាំង​ទាហាន​ចុះ​ល្បាត​តាម​បណ្ដា​គោលដៅ​ទាំង​២៩ ២៤​ម៉ោង​លើ ២៤​ម៉ោង​។​ដោយឡែក​ពាក់ព័ន្ធ​ នឹង​ការទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ក្នុង​សហគមន៍ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី បាន​លើកឡើង​ថា កងកម្លាំង​នគរបាល​ទាំងអស់​បាន​ខិតខំ​អនុវត្ត​ទៅ​តាម​បទ​បញ្ជា ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជុំវិញ​ការទប់ស្កាត់​បញ្ហា​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការណែនាំ​ជាប្រចាំ ហើ​យ​ជាពិសេស​គឺ​ការអនុវត្ត​៣​កុំ និង​៣​ការពារ​។ ​បន្ថែម​លើស​ពី​នេះ លោក​ឧត្ដមសេនីយ៍​ទោ ហួត សុធី បាន​ឱ្យ​ទៀត​ថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍ កងកម្លាំង​នគរបាល​បាន​ចូលរួម​ការពារ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​កូ​វីដ​១៩ គ្រប់​ទីតាំង​នៃ​ស្រុក​-​ក្រុង​ចំនួន ​៥ ​ផង​ដែរ​៕ ​អត្ថបទ៖ ​សេក ឧ​ត្ត​ម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Rubio៖ អ៊ីស្រាអែល ដណ្តើមយកតំបន់ហ្កាហ្សា៧០ភាគរយពុំមែនជាផ្នែកនៃផែនការរបស់អាមេរិកទេ
06/03/2026 04:06 PM
មនុស្សយ៉ាង​ហោច​ណាស់​ ២១នាក់ស្លាប់​នៅ​ក្នុងអគ្គិ​ភ័យឆាប​ឆេះ​សណ្ឋាគារ ក្នុងរដ្ឋធានីរបស់​ឥណ្ឌា
06/03/2026 04:06 PM
ការវាយប្រហារតាមអ៊ីនធឺណិត បញ្ចេញព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់គ្រួសារចំនួន៦សែនគ្រួសារនៅហ្កាហ្សា
06/03/2026 04:06 PM
រដ្ឋមន្ត្រីការពារជាតិបូលីវីលាលែងពីតំណែង ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលមាន​សភាព​កាន់តែខ្លាំងឡើង​ៗ
06/03/2026 04:06 PM
ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
06/03/2026 04:06 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិ បន្តបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានស្រាប់លើបញ្ហាព្រំដែនជាមួយថៃ
06/03/2026 03:06 PM
អាជ្ញាធររាជធានីភ្នំពេញបន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំចំនួន ៨២ទីតាំង រកឃើញជនបរទេសខ្លះពុំមានលិខិតឆ្លងដែន និងផាកពិន័យម្ចាស់ ឬអ្នកគ្រប់គ្រង ៣ទីតាំង
06/03/2026 03:06 PM
អាមេរិក ទទូចថាបទឈប់បាញ់នៅតែបន្ត ទោះបីមានការវាយប្រហារការពារខ្លួនទៅលើកោះ Qeshm របស់អ៊ីរ៉ង់ក៏ដោយ
06/03/2026 03:06 PM
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
06/03/2026 03:06 PM
តើមានអ្វីកើតឡើងនៅថ្ងៃទី៩៦នៃសង្គ្រាមនៅអ៊ីរ៉ង់ ខណៈអាមេរិកនិងអ៊ីរ៉ង់ មានការវាយប្រហារថ្មី
06/03/2026 03:06 PM