គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមការងារ​ចុះជួយ​ស្រុក​កណ្តាលស្ទឹង ​ផ្តល់​សម្ភារៈប្រើប្រាស់​ដល់​គណៈ​ស្រុក​សម្រាប់​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩

2021/06/18 04:05:05 pm        838
កណ្ដាល ៖ ​រថយន្ត​២​គ្រឿង ឧបករណ៍​តេស្ត​ជំងឺ​កូ​វីដ​-១៩ ​និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ ដែល​ជា​អំណោយ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត ហ៊ីង ប៊ុន​ហៀ​ង​ អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តកណ្តាល​ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​កណ្តាលស្ទឹង ​ត្រូវ​បាន​ប្រគល់​ជូន​ដល់​គណៈបញ្ជាការ​ឯកភាព​ស្រុក​កណ្តាលស្ទឹង ​ដើម្បី​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​រួម ​ពិសេស​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។ឯកឧត្តម លឹម សុធា និង​ឯកឧត្តម ឃុ​ត ឌី​វ​ឌ្ឍ​នា អនុប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កណ្តាលស្ទឹង ក្នុង​ឱកាស​ប្រគល់​សម្ភារៈប្រើប្រាស់​ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា​នេះ ​បាន​លើកឡើងថា ​ដើម្បី​ចូលរួម ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន​ ក្នុងការ​ប្រយុទ្ធប្រឆាំង​ និង​ទប់ស្កាត់​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ ក្រុមការងារ​ចុះ​ជួយ​ស្រុក​កណ្តាលស្ទឹង ​តែងតែ​យកចិត្តទុកដាក់​ទាំង​ការឧបត្ថម្ភ​ផ្ទាល់​ដល់​ ប្រជាពលរដ្ឋ ​ដែល​មាន​ការ​ខ្វះខាត​ក្នុង​បរិបទ​នេះ​ និង​ដល់​គណៈបញ្ជាការ​ឯកភាព​ស្រុក ​ដើម្បី​រួមសហការ ក្នុង​ការ​ប្រយុទ្ធប្រឆាំង ​និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ។លោក អ៊ូច សាវឿន អភិបាលស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល ​បាន​និយាយថា ​តាមរយៈ​អំណោយ​ទាំងនេះ ពិតជា​បាន​ចូល​រួមចំណែក​ខ្លាំង​ណាស់​សម្រាប់​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក ​ដើម្បី​ទុក ប្រើប្រាស់​ជា​ប្រយោជន៍​រួម​ក្នុងស្រុក​ ជាពិសេស​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​-១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ​នេះ ។លោក​អភិបាលស្រុក​រូបនេះ ​បានឱ្យដឹង​ទៀតថា ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ ​ស្រុក​កណ្តាលស្ទឹង ក៏​មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​ជាង​៣៥០​នាក់​ផងដែរ​ ប៉ុន្តែ​រហូត​មក​ដល់ពេលនេះ បានជា​សះស្បើយ ​ចំនួន​ជាង​១០០​នាក់​។ ​ដោយឡែក​ចំពោះ​ការគ្រប់គ្រង​សភាពការណ៍ ​ក៏ដូចជា​ ស្ថានភាព​ជីវភាព​រស់នៅ ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ ដោយមាន​ការ​យកចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​ ក៏ដូចជា​ ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ គឺ​ពុំ​មាន​ប្រជាពលរដ្ឋ​ណាមួយ ខ្វះខាត​ស្បៀងអាហារ​នោះទេ​៕​អត្ថបទ​៖ ជៀប សម្បត្តិ

ទូត​បារាំង​វាយតម្លៃ​យុទ្ធសាស្ត្រ​ដឹកនាំ​របស់​កម្ពុជា ​ខុសពី​អ្វី​ដែល​អ្នកដទៃ​មើល​មកពី​ចម្ងាយ

2021/06/18 06:21:57 am        417
ភ្នំពេញ ៖ លោកជំទាវឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​គ្រប់គ្រង​ដឹកនាំ​ និង​រក្សា​បាន​នូវ​សុខសន្តិភាពរីកចម្រើន​ខុសពី​អ្វីដែល​អ្នក​ដទៃ​មើល​មកកម្ពុជា​ពីចម្ងាយ​ ១២០០​គីឡូម៉ែត្រ​នោះ​។បើតាម​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ប្រាប់ដល់​ក្រុម អ្នកព័ត៌មាន​ថា​ ​ក្នុងឱកាស​ដែល​សម្តេច​តេ​ជោ​អនុញ្ញាត​ឱ្យ​លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​បារាំងប្រចាំ​កម្ពុជា ​ចូលជួប​សំដែង​ការគួរសម​ និង​ជំរាបលា​ នៅ​វិមាន​សន្តិភាព នា​ព្រឹកថ្ងៃទី​១៨ ​មិថុនា​នេះ លោកជំទាវ បាន​វាយតម្លៃ​ខ្ពស់ ​អំពី​យុទ្ធសាស្ត្រ​ដឹកនាំ​គ្រប់គ្រង​របស់​សម្តេច ដែល​បានដឹកនាំ ​រក្សាបាន​នូវ​សុខ​សន្តិភាព ស្ថិរភាព ​និង​ការ​អភិវឌ្ឍ​ រីកចម្រើន ខុសពី អ្វី​ដែលអ្នកដទៃ​មើល​ពី​ចម្ងាយ១​ពាន់​២០០​គ​.​ម មកលើ​កម្ពុជា​។ឯកឧត្តម អ៊ាង សុផល្លែត បានឱ្យដឹង​ដែរ​ថា​ នៅក្នុង​ជំនួប​នេះ ​លោកជំទាវ​ ក៏​បានកត់សម្គាល់ថា​ការ​ផ្តល់​វ៉ាក់សាំង​ជូន​ជនបរទេស​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​ជា​សន្ដាន​ចិត្ត​មនុស្សធម៌​ របស់​កម្ពុជា ដែល​រាល់ស្ថានទូត​ទាំងអស់​បាន​ទទួល​ស្គាល់​ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ជា​ការ​ឆ្លើយតប សម្ដេច​តេ​ជោ បាន​ថ្លែង អំណរគុណជូន​ចំពោះ​លោកជំទាវ​ឯកអគ្គ​រដ្ឋទូត​បារាំង ដែល​បានប្រឹងប្រែង​អស់ពី​កម្លាំងកាយចិត្តបំពេញ​បេសកកម្ម ការទូតដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​។សម្ដេច ​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​បារាំង ​ដែល​បាន​ជួយដល់​កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-​១៩ ​ក្នុងនោះ មាន​វិទ្យាស្ថាន​ប៉ាស្ទ័រ បាន​ដើរ​តួយ៉ាង​សំខាន់ ក្នុង​ការចូលរួមចំណែកប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩​។សម្តេច​ ក៏បាន​ជម្រាបជូន​លោកជំទាវ ថា​យុទ្ធសាស្ត្ររបស់កម្ពុ​ជា ​គឺ​ផ្តល់​វ៉ា​ក់សាំងដល់​គ្រប់គ្នា​ទាំងអស់ ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា មិនថា​ប្រជាជន​ខ្មែរ ឬ​ជនជាតិបរទេសនោះទេ​។ នេះគឺជា ជម្រើស​ចុងក្រោយ ក្នុង​ការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​-១៩​។ សម្តេច​ ក៏បាន​ថ្លែងអំណរ​គុណជូន ចំពោះ រដ្ឋាភិ​បាល​បារាំង​ ដែល​តែងតែ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជាពិសេស​លើ​វិស័យ​អភិវឌ្ឍន៍​ធនធានមនុស្សវិស័យវិទ្យាសាស្ត្រ​ ដែល​បាន​ជួយ​ដល់​កម្រិត​នៃ​ការ​ពង្រឹង​សមត្ថភាព​ដល់​កម្ពុជា នឹង​ផ្តល់​ជា​ជំនួយ​ទាំង​ហិរញ្ញប្បទាន ក្នុង​ការ​អភិវឌ្ឍកម្ពុជា​ផង​ដែរ​។ សម្តេច​ ក៏បាន​ថ្លែងអំណរគុណ​និង​ជូនពរ​លោកជំទាវ អ៊ី​វ៉ា ឱ្យ​សម្រេច​បាន​ជោគជ័យថ្មីទៀត ក្នុងការបំពេញ​បេសកកម្ម​របស់​លោក​ជំទាវ​ជា​បន្តបន្ទាប់​នោះ​៕​អត្ថបទ​៖ មុត សុទ្ធ​

រដ្ឋបាល​ខេត្តកណ្តាល​ ប្ដេជ្ញា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ជូន​កម្មករ​តាម​រោងចក្រ​ឲ្យ​អស់​ក្នុង​រយៈពេល​១​សប្តាហ៍​ទៀត

2021/06/18 01:07:14 pm        517
កណ្ដាល ​៖ រដ្ឋបាល​ខេត្តកណ្តាល នៅ​ថ្ងៃទី​១៨ ខែមិថុនា​នេះ បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្តថា ​នឹង​ខិតខំ​ចុះ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជុំ​ទី​១ ដូ​ស​ទី​១ ជូន​បងប្អូន​កម្មករ​កម្ម​ការិនី ដែល​បំរើ​ការងារ​នៅ​តាម​បណ្តា​រោងចក្រ​នានា​ ឲ្យ​​ហើយ​រួចរាល់​អស់ ​នៅក្នុង​រយៈពេល​១​សប្តាហ៍​ទៀត​នេះ​។បើតាម​ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​១៨​ ខែមិថុនា​នេះ​ថា បច្ចុប្បន្ន​ខេត្តកណ្តាល ​បាន​កំពុង​ព​ន្លឿ​ន​ការ​ចាក់​វ៉ាក់សាំង​ដោយ​បាន​ប្រើប្រាស់​ក្រុម​ពេទ្យ​ជាច្រើន មាន​ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​នៅ​តាម​មន្ទីរពេទ្យបង្អែក​ក្រុង​ស្រុក​នានា​ ក្នុង​ខេត្តកណ្តាល ​ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ក្រុម​ពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ​បាន​និងកំពុង​សហកា​រ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ជូន​កម្មករ និង​កម្ម​ការិនី កំពុង​បំរើកា​រងារ​នៅតាម​បណ្តា​រោងចក្រ​នៅក្នុង​ខេត្តកណ្តាល ​អោយបាន​លឿន​បំផុត​។ឯកឧត្តម គីម រិទ្ធី បន្តថា មកដល់ពេលនេះ ​ការចាក់​វ៉ាក់សាំង​ក្នុងចំណោម​កម្មករ កម្ម​ការិនី​រោងចក្រ​គឺ​បាន​ដំណើរការ​ជិត​ហើយ​រួចរាល់ ពោល​គឺ​នៅសល់តែ​១​សប្តាហ៍​ទៀត​ប៉ុណ្ណោះ ​ការ​ចាក់​ដូ​ស​ទី​១ នឹង​ត្រូវ​គ្រប់​ចំនួន ហើយ​យើង​ក៏​កំពុង​ត្រៀម​ចាក់​ដូ​ស​ទី​២​ទៀត​។បើ​តាម​បណ្តា​កម្មករ ដែល​ទើប​ទទួល​បាន​ការចាក់​វ៉ាក់សាំង ​បាន​ថ្លែងថា ជា​បន្ទាប់ពី​តំណាង​រោងចក្រ​បានរៀបចំ​ចុះឈ្មោះ​កម្មករ​ស្ម័គ្រចិត្ត​ចាក់​វ៉ា​ក់​សាំង គឺ​គេ​ម្នាក់ៗ​មាន​ទន្ទឹង​រង​ចាំ​ចាក់​វ៉ាក់សាំង​នេះ​ខ្លាំង​ណាស់ ​ដើម្បី​បង្កើត​ប្រព័ន្ធ​ការងារ​ខ្លួន​បន្ថែម​អោយ​កាន់​តែខ្លាំង ខណៈ​ការងារ​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការងារ​នៅក្នុង​រោងចក្រ​ គឺ​មាន​ការ​ប្រឈម​ហានិភ័យ​ខ្លាំង​ នឹង​ការ​ចម្លង​មេរោគ​កូ​វីដ-​១៩​។សូមបញ្ជាក់ថា ​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​នៅ​ខេត្តកណ្តាល បច្ចុប្បន្ន​គឺ​បាន​ដំណើរការ​ចាក់​បាន​ប្រមាណ​ជាង​៥០% ​ជូន​ដល់​បណ្តា​ពលរដ្ឋ​ទូទៅ ​ដែល​រស់​នៅតាម​ទីប្រជុំជន​តាម​បណ្តា​ក្រុង​ស្រុក​ និង​កម្មករ​កម្ម​ការិនី​តាម​រោងចក្រ​នានា ខណៈ នៅ​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-​១៩​ នៅ​ខេត្តកណ្តាល ​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​១០​ ខែមិថុនា ឆ្នាំ​២០២១​ គឺ​បាន​កំណត់​ចាក់​ជូន​ពលរដ្ឋ​ពលរដ្ឋ​ទូទៅ ​នៅ​តាម​តំបន់​ទីប្រជុំជន និង​កម្មករ​កម្ម​ការិនី​រោងចក្រ​ប្រមាណ​ជាង​៩០​ម៉ឺន​នាក់​៕​អត្ថបទ ស៊ុម សុខ​ជា

អាជ្ញាធរខេត្ត​បាត់ដំបង​កំពុង​រៀបចំ​តំបន់​ទេសចរណ៍​ឱ្យ​សម្បូរបែប​ និង​ស្រស់ស្អាត​ដើម្បី​ឆក់​បេះដូង​ទេសចរ​

2021/06/18 12:19:43 pm        126
បាត់ដំបង ៖ អាជ្ញាធរខេត្ត​បាត់ដំបង កំពុង​រៀបចំ​តំបន់​ទេសចរណ៍​ឱ្យ​កាន់តែ​សម្បូរ បែប និង​ស្រស់ស្អាត ​ដើម្បី​ឆក់ បេះដូង​ទេសចរ ខណៈ​ខេត្ត​មួយ​នេះ​ ក៏​ជា​គោលដៅ​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​ដែរ ​ក្នុងចំណោម​តំបន់ ​ទេសចរណ៍​ជាច្រើន​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។នៅក្នុង​ខេត្តបាត់ដំបង មាន​តំបន់​ទេសចរណ៍​ជាច្រើន ដូចជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ រមណីយដ្ឋាន វប្បធម៌ ​រមណីយដ្ឋាន​ធម្មជាតិ ក​សិ​ទេសចរណ៍ ​ទេសចរណ៍​កែច្នៃ សហគមន៍​ទេសចរណ៍ជាដើម ​ដែល កាល​មិនទាន់​ផ្ទុះ​មាន​ជំងឺ​កូ​វីដ​-១៩ ​ខេត្ត​នៅ​ភូមិភាគ​ពាយព្យ​ប្រទេសមួយ​នេះ ក្នុង​មួយឆ្នាំៗ ​ទទួល​បាន ភ្ញៀវ ទេសចរ​ជាតិ ​និង​អន្តរជាតិ ចំនួន​រាប់​ម៉ឺន​នាក់​ លោក សឿ​ម ប៊ុន​រិ​ទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង លើកឡើងថា​ គោលដៅ​របស់​អាជ្ញាធរខេត្ត គឺ​ចង់​ឲ្យ​ភ្ញៀវ​ទេសចរ​ចេញពី​រាជធានី​ភ្នំពេញ ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦ ​ទៅលេង ​ខេត្តសៀមរាប បង្ហួស​ចូល​លេង​កម្សាន្ត​នៅ​ខេត្តបាត់ដំបង ​ឬ​ចេញពី​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ​៥ ទៅលេង ខេត្តបាត់ដំបង ​បន្ត​ទៅលេង​កម្សាន្ត​នៅ​ខេត្តសៀមរាប ​ឬ​ខេត្ត​ផ្សេងៗ​ទៀត ។លោក​ បាន​បន្តថា ក្នុងការ​ធ្វើ​ឲ្យ​មាន​ភាព​ទាក់ទាញ និង​ឲ្យ​សម្រេច​គោលដៅ​នោះ ​គឺ​ខេត្ត​បាន​រៀប ចំ​តំបន់​ទេសចរណ៍ ក្នុង​ទិស​ទាំង​៤ ជុំវិញ​ក្រុង​បាត់ដំបង ​ដូចជា​ នៅ​ទិស​ខាងត្បូង​មាន​ប្រាសាទ​បាណន់ រៀបចំ​បន្ថែម​នូវ​ភោជនីយដ្ឋាន រៀបចំ​តំបន់​បៃតង និង​ទីតាំង​ជិះ​ឡូរី​នៅ​ជើងភ្នំ​បាណន់​ជាដើម​, ទិស​ខាង ជើង មាន​ប្រាសាទ​ឯកភ្នំ ​តាមរយៈ​ការរៀបចំ​ផ្លូវភ្លោះ​ពី​ទី​រួម​ខេត្ត ​ការស្ដារ​បឹង​ធម្មជាតិ​ជុំវិញ​ប្រាសាទ ​មាន បឹង​រលួស ​និង​បឹង​តា​គម រួម​ទាំង​ការ​ដាំ​ដើមឈើ​រាប​រយ​ដើម​និង​កែលម្អ​ទីតាំង​ទេសចរណ៍​មួយចំនួន ។លោក សឿ​ម ប៊ុន​រិ​ទ្ធ បាន​បន្ថែមថា ទាំង​៤​ជ្រុង ជុំវិញ​ក្រុង​បាត់ដំបង​នេះ ធ្វើ​ម៉េច​ឲ្យ​ក្លាយ​ជា​ដែក ឆក់ ហើយ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ​ក៏ដូចជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ​ចូល​លេង​ខេត្តបាត់ដំបង អាចមាន​ទី កន្លែង​កម្សាន្ត​ច្រើ​នុ​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ 

តំណាង​ធនាគារ​ពិភព​លោក​កោត​សរសើរ​​កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង​៣​លាន​នាក់ ចាត់​​ទុក​ជា​«ដំណឹង​ល្អ»

2021/06/17 08:04:07 am        465
ភ្នំពេញ៖ នាយិកា​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា អ្នកស្រី អ៊ីហ្គូណា ដូប្រាចា (Inguna Dobraja) បាន​កោត​សរសេរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ ដែល​ជា​កម្រិត​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តំបន់។ការ​លើក​សរសើរ​របស់​តំណាងធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​រូប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​របាយការណ៍​«ផ្លូវ​ឆ្ពោះ​ទៅ​ការ​ងើប​ឡើង​វិញ»របស់​ធនាគារ​ពិភព​លោក​ចេញ​នៅ​ថ្ងៃ​នេះ ដែល​បង្ហាញ​ពី​បច្ចប្បន្នភាព​នៃ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ។ក្នុង​របាយការណ៍​នោះ ធនាគារ​ពិភព​លោក​បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា កំពុង​ងើប​ឡើង​វិញ​ដោយ​សន្សឹមៗនៅ​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​ថយ​ចុះ​អស់ ៣.១​ភាគរយ​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក​។ទោះជាយ៉ាងណា ធនាគារ​មួយ​នេះ បាន​បញ្ជាក់​ថា ដំណើរការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​នេះ កំពុង​រង​ការ​គំរាម​កំហែង​ពី​ស្ថានភាព​មិន​ច្បាស់​លាស់​នែ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​រហូត​ដល់​ទៅ​ជាង ៤​ម៉ឺន​​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​អ្នក​ជំងឺ ៣៨០​នាក់​ហើយ​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ។ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នេះ កម្ពុជា​ក៏​កំពុង​តែ​បន្ត​បង្កើន​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ផង​ដែរ ចាប់​តាំង​ពី​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​បាន​ចាប់ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក។នាយិកា​ធនាគារ​ពិភព​លោក អ្នកស្រី អ៊ីហ្គូណា ដូប្រាចា មើល​ឃើញ​ថា ដូច​ទៅ​នឹង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់​ផង​ដែរ កម្ពុជា​បាន​រង​ការ​វាយ​ប្រហារ​ធ្ងន់​ធ្ងរ​ដោយសារ​តែ​វិបត្តិ​កូវីដ-១៩​នេះ។ទន្ទឹម​គ្នា​នេះ អ្នកស្រី អ៊ីហ្គូណា ដូប្រាចា កត់​សម្គាល់​ឃើញ​ថា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ខ្លួន​បាន​ដល់​ទៅ​ជាង ៣​លាន​នាក់​ហើយ ដែល​អ្នកស្រី​ចាត់​ទុកជា «ដំណឹង​ល្អ»។អ្នកស្រី អ៊ីហ្គូណា ដូប្រាចា និយាយ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា​៖ «ដំណឹង​ល្អ​គឺ​ថា មក​ដល់​ថ្ងៃ​នេះ កម្ពុជា​​បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ៣​លាន​នាក់​ហើយ ជា​អត្រា​ខ្ពស់​បំផុត​មួយ​នៅ​ក្នុង​តំបន់​»។តួលេខ​របស់​ក្រសួង​សុខាភិបាល បង្ហាញ​ថា ពលរដ្ឋ​ដល់​ទៅជាង​ ៣​លាន ១៣​ម៉ឺន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ ក្នុង​នោះ​ពលរដ្ឋ​ដល់​ទៅជាង ២​លាន ៦២​ម៉ឺន​នាក់ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចន្លោះ​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ មក​ដល់​ថ្ងៃ​ម្សិល​មិញ​នេះ។តួលេខ​នេះ បង្ហាញ​ថា កម្ពុជា​សម្រេច​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន ៣១​.៣៩​ភាគរយ​នៃ​ចំនួន​ប្រជាជន ១០​លាន​នាក់​ដែល​ជា​គោលដៅ​របស់​រាជ​រដ្ឋាភិបាល​។តំណាង​ធនាគារ​ពិភព​លោក​រូប​នេះ និយាយ​ទៀត​ថា ធនាគារ​ពិភព​កំពុង​ធ្វើ​ការ​ជាមួយ​កម្ពុជា ដើម្បីផ្ដល់​ការ​គាំ​ទ្រ​បន្ថែម​ទៀត​​ក្នុង​ការ​ប្រយុទ្ធ​នឹង​វិបត្តិ​ជំងឺ​ឆ្លង និង​ជួយ​ដល់​ភាព​ធុន​នៃ​សេដ្ឋកិច្ច និង​ការ​ងើប​ឡើង​វិញ​នៃ​សង្គម​របស់​ប្រទេស​នេះ៕

រាជធានី​ភ្នំពេញ​ទទួល​ជំនួយ​សង្គ្រោះ​បន្ទាន់​ជា​សាច់ប្រាក់​៨០​ម៉ឺន​ដុល្លារ​ពី​ទីភ្នាក់ងារ​ស្វី​ស​

2021/06/17 01:53:08 pm        301
ភ្នំពេញ ៖ អភិបាល​រាជធានី​ភ្នំពេញ​ទទួល​ជំនួយ​សង្គ្រោះបន្ទាន់​ជា​សាច់ប្រាក់​ និង​ស្បៀង​ពី​ទីភ្នាក់ងារ​ស្វី​ស​ សម្រាប់​ការអភិវឌ្ឍ ​និង​សហប្រតិបត្តិការ នូវ​ទឹកប្រាក់​ចំនួន​ទឹកប្រាក់​៨០​ម៉ឺន​ដុល្លារ។ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹងថា ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ប្រជា​ពលរដ្ឋ​ក្រីក្រ​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩ ​ប្រមាណ​១០​ម៉ឺន​គ្រួសារ ​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ​ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង​ និង​ជំងឺ​កូ​វីដ​-១៩ ​ខណៈ​ដែរ​ប្រទេស​កម្ពុជា​បាន​និងកំពុង​ប្រឈម​នឹង​ការរីក​រាលដាល​ជំងឺ​-១៩​នេះ​។ ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​ទទួល​បាន​ថវិកា​ជំនួយ​គាំពារ​សង្គម​ពី​រាជរដ្ឋាភិបាល​ហើយ​ គឺ​មិន​ត្រូវ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល ​ក្នុងអំឡុងពេល​ប្រយុទ្ធ ប្រឆាំង​និង​ជំងឺ​កូ​វីដ​-១៩​នេះ​ទៀត​ទេ ។ ​នេះ​ជាការ​បញ្ជាក់​របស់​អភិបាល​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា​ ឆ្នាំ​២០២១​នៅ​សាលា​រាជធានី​ភ្នំពេញ ខណៈដែល​ឯកឧត្ដម​អញ្ជើញ​ទទួល​ជំនួយ​សង្គ្រោះបន្ទាន់​ជា​សាច់ប្រាក់ និង​ស្បៀង​ពី​ទីភ្នាក់ងារ ស្វី​ស សម្រាប់​ការអភិវឌ្ឍ ​និង​សហប្រតិបត្តិការ នូវ​ទឹកប្រាក់​ចំនួន​ទឹកប្រាក់​៨០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បី​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​រង​ការ​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩​ នៅ​រាជធានី​ភ្នំពេញ​។ឯកឧត្ដម ឃួ​ង ស្រេង បាន​បន្តទៀតថា ​ក្នុងនាម​ក្រុមប្រឹក្សា គណៈ​អភិបាល​រាជធានី​ភ្នំពេញ មន្ត្រីរាជការ ​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ទីភ្នាក់ងារស្វី​ស​ សម្រាប់​ការអភិវឌ្ឍ ​និង​សហប្រតិបត្តិការ ដែល​បានផ្តល់​ទឹកប្រាក់​ចំនួន​៨០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួលរង​គ្រោះ​ ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជំងឺ​កូ​វីដ​-១៩ ។ឯកឧត្ដម ឃួ​ង ស្រេង បន្ថែមថា តាមរយៈ​កាយវិការ​ដ៏​ល្អ​ប្រពៃ ​ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​ខាងលើនេះ ពិតជា​បាន​រួម​ចំណែក​យ៉ាង សំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​និង​រាជរដ្ឋាភិបាល ស្របតាម​ការ​អំពាវនាវ​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការ​ចាត់វិធានកា​រ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩​ នៅ​រាជធានី​ភ្នំពេញ ​ក៏ដូចជា​នៅ​ទូទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ទាន់​ពេលវេលា នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេស​កម្ពុជា​បាន​និងកំពុង​ជួបប្រទះ​នឹង​គ្រោះភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩ ​។ សមានចិត្ត​ដ៏​ប្រពៃ​នេះ ​នឹងត្រូវ​បាន​ចងចាំ ទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ ​និង​ប្រជាជន​កម្ពុជា​ទាំងអស់​៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ធនាគារ​ពិភព​លោក​អះ​អាង​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​ងើប​ឡើង​វិញ​សន្សឹម​ៗ​ ខណៈ​ស្ថានភាព​កូវីដ-១៩​ធ្វើ​ឱ្យ​មាន​ភាព​​ស្រពិចស្រពិល

2021/06/17 06:49:20 am        443
ភ្នំពេញ៖ ធនាគារ​ពិភព​លោក​បាន​ប្រកាស​ថា សេដ្ឋកិច្ច​កម្ពុជា​កំពុង​ងើប​ឡើង​វិញ​ដោយ​សន្សឹមៗ​ហើយ បន្ទាប់​ពី​កំណើន​សេដ្ឋកិច្ច​ប្រទេស​នេះ បាន​ធ្លាក់​ចុះ​រហូត​ដល់​ដក៣.១​ភាគរយ​កាល​ពី​ឆ្នាំ​មុន។ធនាគារ​ពិភព​លោក​បាន​ប្រកាស​បែប​នេះ​នៅ​ក្នុងរបាយការណ៍​ស្ដី​ពី​«ដំណើរ​ងើប​ឡើង​វិញ» ដែល​ជា​របាយការណ៍​បង្ហាញ​ពី​បច្ចុប្បន្នភាព​នៃ​ដំណើរការ​សេដ្ឋកិច្ច​របស់​​កម្ពុជា​ចេញ​នៅ​ថ្ងៃ​នេះ។ធនាគារ​ពិភព​លោក បាន​បញ្ជាក់​ថា សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ព្យាករ​ថា​ នឹង​មាន​កំណើន ៤​ភាគរយ​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ដល់​ដក ៣.១​ភាគរយ​កាល​ពី​ឆ្នាំ​២០២០។ទោះជាយ៉ាងណា ធនាគារ​ពិភព​លោក​និយាយ​ថា ដំណើរ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​កម្ពុជា​នេះ នៅ​តែ​បន្ត​​មាន​ភាព​មិន​ច្បាស់​លាស់​នៅ​ឡើយ ដោយសារ​តែ​មួយ​ផ្នែក​បណ្ដាល​មក​ពី​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ បើ​តាម​ធនាគារ​ពិភព​លោក វិស័យ​មួយ​ចំនួន​របស់​កម្ពុជា កំពុង​មាន​ងើប​ឡើង​វិញ ​ដូចជា ​វិស័យ​កសិកម្ម ដែល​មួយ​ផ្នែក​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​កម្ពុជា-ចិន​ ដែល​ចុះ​ហត្ថលេខា​ថ្មីៗ។ក្រៅ​ពី​វិស័យ​កសិកម្ម ធនាគារ​ពិភព​លោក​ បាន​ឱ្យ​ដឹង​ទៀត​ថា​ វិស័យ​វាយនភ័ណ្ឌ ​ក៏​បាន​ងើប​ឡើង​វិញ​សន្សឹមៗ​ផង​ដែរ​តាម​រយៈ​ការ​សម្រប​ខ្លួន​ទៅ​នឹង​លក្ខខណ្ឌ​ប្រែ​ប្រួល​នៅ​ខាង​ក្រៅ​ ខណៈ​វិស័យ​ពាណិជ្ជកម្ម​លក់​ដុំ និង​លក់​រាយ ក៏​បាន​មាន​ការ​ងើប​ឡើង​វិញ​បន្តិច​ផង​ដែរ ដោយសារ​តែ​ការ​រស់​រាន​ឡើង​វិញ​ដោយ​សន្សឹម​នៃ​សកម្មភាព​​សេដ្ឋកិច្ច​នៅ​ក្នុង​ស្រុក។ចំណែក​ឯ​លំហូរ​ទុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​ក្រៅ​ប្រទេស​វិញ ធនាគារ​ពិភព​លោក​បញ្ជាក់​ថា នៅ​តែ​បន្ត​ធុន​ទ្រាំ​បាន និង​កំពុង​ជួយ​រក្សា​ស្ថិរភាព​វិស័យ​ខាង​ក្រៅ។ប៉ុន្តែ ធនាគារ​ពិភព​លោក​បាន​បញ្ជាក់​ថា វិស័យ​សេវាកម្ម ដូចជា​ការ​ស្នាក់នៅ ភោជនីយដ្ឋាន និង​ដឹក​ជញ្ជូន នៅ​តែ​បន្ត​រង​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ទេសចរណ៍​ក្នុង​ស្រុក និង​អន្តរជាតិ។ធនាគារ​ពិភព​លោក បញ្ជាក់​ថា ទស្សន​វិស័យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់​ខ្ពស់​នៅ​ឡើយ ដែល​ចំណុច​នេះ​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ថានភាព​ជំងឺ​កូវីដ-១៩ និង​ល្បឿន​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង៕

យុវជន​ខេត្តកំពង់ចាម កំពុង​ដើរតួ​យ៉ាងសំខាន់​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

2021/06/17 01:41:20 pm        500
កំពង់ចាម ៖ ក្រុមការងារ​យុវជន ខេត្តកំពង់ចាម ហៅ​កាត់​ថា KCY កំពុង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ ជំងឺ​កូ​វីដ​-១៩​ ដោយ​បាន​ចុះ​ផ្សព្វផ្សាយ អប់រំ​ណែនាំ ​ឲ្យ​ពលរដ្ឋ​តាម​មូលដ្ឋាន ​ទីសាធារណៈ ​និង​បណ្តា​ផ្សារ​ក្នុង​ក្រុង​កំពង់ចាម ​ក្នុងន័យ​កាត់​ផ្តាច់​ខ្សែចម្លង​កូ​វីដ​-១៩​។ ក្រោយពី​មាន​វិបត្តិ​កូ​វីដកំពុង​រីក​រាលដាល​ក្នុងប្រទេស​កម្ពុជា​ ដោយឡែក​ ខេត្តកំពង់ចាម​ ក៏មាន​រក​ឃើញ​ករណី​អ្នក វិជ្ជមាន​ជា​បន្តបន្ទាប់​ផងដែរ​។ លោក ទូច ចាន់ណា ប្រធាន​ផ្នែក ព័ត៌មាន និង​ផ្សព្វផ្សាយ​បណ្តាញ​សង្គម ខេត្តកំពង់ចាម នៃ ក្រុមការងារ​យុវជន​ខេត្តកំពង់ចាម ​ដែល​ហៅថា ខេ​ស៊ី​វ៉ា​យ (KCY) ដោយមាន​ចង្អុលបង្ហាញ​ពី ឯកឧត្តម អ៊ុន ចាន់​ដា ​ ​អភិបាលខេត្ត​កំពង់ចាម ​បាន​ណែនាំ​ឲ្យ​ក្រុម​យុវជន​តាម​បណ្តា​ស្រុក​ក្រុង​ចូលរួម​ផ្សព្វផ្សាយ​ ចែក​ម៉ាស់​តាម​ទី ​សាធារណៈ ទីប្រជុំជន និង​ផ្សារ​មួយចំនួន​ និង​ជាពិសេស​នោះ ក្រុមយុវជន ​KCY បាន​កែច្នៃ​រូបភាព​ភ្ជាប់​ជាមួយ​សារ​អប់រំ ណែនាំ របស់​ក្រសួងសុខាភិបាល បី​កុំ បី​ការពារ ផងដែរ​។យុវជន ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ដោយ​ឆន្ទៈ មកពី​បណ្តា​ស្រុក​-​ក្រុង​មួយចំនួន ​ដូចជា​ស្រុក​កោះសូទិន ស្រុក​កំពង់សៀម និង​ក្រុង​កំពង់ចាម បាន​លើកឡើងថា ក្នុងនាម​ជា​យុវជន គឺ​មានតែ​ចូលរួម​ជា​រូបភាព​ផ្សព្វផ្សាយ តាម​មេក្រូ ​និង កែច្នៃ​រូបភាព​ថ្នាក់ដឹកនាំ ​ អម​ដោយ​អក្សរ​អប់រំ​របស់​ក្រសួងសុខាភិបាល​ ដើម្បី​បង្ហោះ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម Facebook និង​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​ដ៏​កាច​សាហាវ​មួយ​នេះ​។ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​មក មាន​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ រកឃើញ​ជា​បន្តបន្ទាប់​ និង​រដ្ឋបាលខេត្ត ​បានចេញ សេចក្តីសម្រេច​បិទ​ខ្ទប់​ភូមិ​មួយចំនួន ​និង​រោងចក្រ​ទៀត ​ដើម្បី​បង្ការ​ទប់ស្កាត់ និង​កាត់ផ្ដាច់​ខ្សែចម្លង ​នៃ​ជំងឺ​ដ៏​កាច​សាហាវ នេះ​ទៅក្នុង​សហគមន៍​កម្ពុជា​ជា​បន្តទៀត​៕​អត្ថបទ​៖ ថុង សីហា ​

ស្ថាប័ន​ជំនាញ​និង​អង្គការ​សង្គម​ស៊ីវិល ប្រជុំ​ប្រមូល​ធាតុ​ចូល​បន្ថែម​លើ​ផែនការ​សកម្មភាព​នៃ​ប្រព័ន្ធ​កិច្ចការពារ​កុមារ នៅ​កម្ពុជា

2021/06/17 01:28:22 pm        237
ភ្នំពេញ ៖ ​ក្រសួង​ស្ថាប័ន រួមទាំង​វត្តមាន​របស់​អង្គការ​សង្គម​ស៊ីវិល ​បាន​រៀបចំ​សិក្ខាសាលា​នៅថ្ងៃនេះ ​ដើម្បី​ប្រមូល​នូវ​ធាតុ​ចូល​បន្ថែម​លើ​សេចក្ដីព្រាង​ផែនការ​សកម្មភាព ​នៃ​គោលនយោបាយ​ជាតិ​ស្ដីពី​ប្រព័ន្ធ​កិច្ចការពារ​កុមារ ឆ្នាំ​២០១៩-២០២៩​។ ​ជាក់ស្ដែង​សម្រាប់​ការ​ប្រមូល​ធាតុ​ចូល​នាពេលនេះ​ គឺ​ផ្តោត​លើ​ផែនការ​ធំៗ​ចំនួន ៣​។សម្រាប់​សិក្ខាសាលា​នេះ រៀបចំឡើង​ដោយ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ និង​មាន​មន្ត្រី​ជំនាញ​មកពី​ក្រសួង​ស្ថាប័ន​ ពាក់ព័ន្ធ រួម​ទាំង​វត្តមាន​របស់​អង្គការ​សង្គម​ស៊ីវិល​ផងដែរ​។ ជា​គោលដៅ​នៃ​ការជួប​ជុំគ្នា​នាពេលនេះ​ គឺ​ដើម្បី​ប្រមូល​នូវ​ធាតុ​ចូល​បន្ថែម ​លើ​សេចក្ដីព្រាង​ផែនការ​សម្រាប់​អនុវត្ត​គោលនយោបាយ​ជាតិ​ស្ដីពី​ ប្រព័ន្ធ​កិច្ចការពារ​កុមារ ២០១៩-២០២៩​ លើ​៣​ចំណុច​ធំៗ រួមមាន ផែនការ​សកម្មភាព ​២០២១-២០២៩ ផែនការ​អភិវឌ្ឍ​ធនធានមនុស្ស ​និង​ថវិកា និង​ផែនការ​ត្រួតពិនិត្យ និង​វាយតម្លៃ​។ នេះ​ជា​ការ​លើកឡើង​របស់​លោក​ជំទាវ ញ៉េប ​សុភាព ​អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​។លោកជំទាវ​ បញ្ជាក់​បន្ថែម​ថា គោលនយោបាយ​ស្ដីពី​កិច្ចការពារ​កុមារ​នេះ គឺជា​ត្រីវិស័យ​ចង្អុលបង្ហាញ ដល់​ផ្នែក​ពាក់ព័ន្ធ​ឱ្យ​បំពេញ​ការងារ ​ជា​លក្ខណៈ​ប្រព័ន្ធ ប្រទាក់​ក្រឡា ​ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​កុមារ​ជា​អ្នក​ទទួលផល ​និង​ក្រុម​គ្រួសារ​ទទួល​បាន​អត្ថប្រយោជន៍​ដោយមាន​ប្រសិទ្ធភាព​។ លោកជំទាវ​ បន្តថា ​សព្វថ្ងៃ​ទោះបី​មាន​កិច្ចប្រឹងប្រែង​ពី​រាជរដ្ឋាភិបាល ​និង​ផ្នែក​ពាក់ព័ន្ធ​ជាច្រើន​ក្ដី ក៏​កុមារ​កម្ពុជា​នៅតែ​ជួបប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួន​ រួមមាន កត្តា​គ្រោះ​មហន្តរាយ ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ ភាពក្រីក្រ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការធ្វើ​ចំណាកស្រុក​ ការ​ទុក​កូន​ចោល ការ​ជាប់​ពន្ធនាគារ​រ​បស់​អាណាព្យាបាល​។លោកជំទាវ បានលើកឡើង​ដែរ​ថា កម្ពុជា​ជា​ប្រទេស​ដែល​មនុស្ស​ស្ថិតនៅ​វ័យក្មេង​ច្រើន ដែល​ពួកគេ​នឹង​ក្លាយ​ជា​ធនធានមនុស្ស​ជំរុញ​សេដ្ឋកិច្ចជាតិ​នាពេលខាងមុខ​។ ​ការវិនិយោគ​លើ​កុមា​រ នៅថ្ងៃនេះ នឹង​បង្កើត​នូវ​ធនធានមនុស្ស​ដែល​មាន​ជំនាញ ​និង​ប្រកបដោយ​សក្ដានុពល​នាពេល​អនាគត​ ហើយ​ការ​វិនិយោគ​នេះ ​គឺ​ត្រូវការ​ពេលវេលា ​ដើម្បី​មើល​ឃើញ​ជា​លទ្ធផល​ ដែល​ខុស​ពី​ការ​វិនិយោគ​លើ​ផ្នែក​ផ្សេងទៀត​៕​អត្ថបទ​៖​គឹម​ហុក  

ហ៊្វុនស៊ិនប៉ិច​គាំទ្រ​ចំណាត់​ការ​រដ្ឋបាល​រាជធានី​ ​ក្នុងការ​សម្អាត​បែរចិញ្ចឹម​ត្រី ​និង​ផ្ទះ​មិន​រៀបរយ​នៅ​តាម​ដង​ទន្លេ

2021/06/17 12:01:38 pm        105
ភ្នំពេញ ៖ អនុប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ និង​ជានា​យក​ខុទ្ទកាល័យ សម្តេចក្រុមព្រះ​នរោត្តម រណ ឫទ្ធិ​ព្រះប្រធាន គណបក្ស​ហ៊្វុនស៊ិនប៉ិច​​ ឯកឧត្តម សាយ ហាក់ បា​ន​សម្តែង​ការ​គាំទ្រ​ពេញទំហឹង​ចំពោះ​ចំណាត់​ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បោសសំអាត រុះរើ​បែរ​ចិញ្ចឹម​ត្រី ​និង​ផ្ទះ​បណ្តែត​ទឹក​អាធិបតេយ្យ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ ​ដោយ​វិធានការ​នេះ ​វា​នឹង​ធ្វើ​ឲ្យ​សោភ័ណភាព​ នៃ​ដង​ទន្លេ​នៃ​រាជធានី​ភ្នំពេញកាន់តែ​ល្អប្រសើ​។ថ្លែងប្រាប់​ទូរទស្សន៍​BTV ក្រោយ​រៀបចំ​ពិធីសូត្រមន្ត​ រាប់​បាត​ថ្វាយ​ព្រះ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ​ក្នុង​សេរីភាព ​សេចក្តីថ្លៃថ្នូរ​ និង​សុភមង្គល​ក្នុង​ឱកាស​នៃ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​របស់​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ គម្រប់​៨៥ យាង​ចូល​៨៦ ព្រះវស្សា នា​ទិវា​ដ៏​នក្ខត្តឫក្ស នា​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២១​នេះ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្សហ៊្វុនស៊ិនប៉ិច​​ រាជធានី​ភ្នំពេញ ​ឯកឧត្តម សាយ ហាក់ បាន​លើកឡើងថា ​ក្នុងនាម​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ សូម​គាំទ្រ​ទាំងស្រុង​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដែល​បាន​ចាត់វិធានការ​ក្តៅ​បោសសម្អាត បែរ​ចិញ្ចឹម​ត្រី ផ្ទះ​មិន​រៀបរយ​ ដែល​ភាគច្រើន​ជា​ជនបរទេស​(​វៀតណាម​)​នេះ​។បើ​តាម​របាយការណ៍រ​បស់​នគរបាល ដែល​បានបង្ហាញ​ដល់​ទូរទស្សន៍​BTV នាពេល​កន្លងទៅនេះ​បាន​អនុវត្ត​វិធានការ​រុះរើ​បែរចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​អាធិបតេយ្យ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ចំនួន​៥ នៃ​រាជធានី​ភ្នំពេញ​ ដែល​ជាប់​នឹង​មាត់ទន្លេ​នោះ​ កម្លាំង​ឯកភាព​រាជធានី​ភ្នំពេញ​បាន​រុះរើ​បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹកបាន​ជាង​មួយ​ពាន់​បែរ​ និង​ផ្ទះ​ហើយ​ ខណៈ​វិធានការ​នេះ​បាន​កំពុងតែ​បន្តទៀត​រហូត​ឲ្យ​អស់ពី​ដង​ទន្លេ​។ក្រោយ​មាន​ចំណាត់ការ​របស់​អាជ្ញាធរ​រាជធាន​ភ្នំពេញ មាន​គណបក្សនយោបាយ ​បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​បាន​សម្ដែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង ខណៈ​វិធានការ​នេះ វា​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក៏ដូចជា​តាម​ដង​ទន្លេ​នៃ​រាជធានី​ភ្នំពេញ ​កាន់តែ​មាន​សោ​ភ័​ណភាព​ របៀបរៀបរយ​បន្ថែម​ទៀត​ឲ្យ​ស្របទៅនឹង​ ពាក្យស្លោក​ថា រាជធានី​ភ្នំពេញ​ជា​បេះដូង​របស់​ប្រទេសជាតិ​ទាំងមូល​នោះ​៕​អត្ថបទ ៖ ​បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំង​កម្ពុជា​មិន​បាន​ប្រើ​ប្រាស់​អាវុធ​បាញ់​ចូល​ក្នុង​ទឹក​ដី​ថៃ​ដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ
09/23/2025 07:09 PM
សម្ដេចតេជោ​​ ហ៊ុន សែន​៖ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះដែរ, ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ
09/23/2025 06:09 PM
អ៊ីរ៉ង់ និង E3 នឹងបើកកិច្ចចរចាដ៏សំខាន់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម តែឱកាសនៅ​តែស្ដួចស្ដើង
09/23/2025 06:09 PM
បាតុករគាំទ្រប៉ាឡេស្ទីន បិទកំពង់ផែទីក្រុង Genoa និងប៉ះង្គិចជាមួយនគរបាល នៅទីក្រុង Milan
09/23/2025 05:09 PM
មនុស្សយ៉ាងតិច ២នាក់ ស្លាប់ និងជាច្រើននាក់ រងរបួស ក្រោយអគារបាក់រលំ នៅភាគកណ្តាលឥណ្ឌា
09/23/2025 05:09 PM
នាយករដ្ឋមន្ត្រីអូស្ត្រាលីលើកឡើងពីការសម្លាប់បុគ្គលិកជំនួយក្នុងសុន្ទរកថា ស្តីពី​ការទទួល​ស្គាល់​ប៉ាឡេស្ទីន
09/23/2025 05:09 PM
ឧទ្ធម្ភាគចក្រ និងរថយន្ត ស្វែងរក និងជួយសង្គ្រោះអ្នកស្រុកជាប់ក្នុងទឹកជំនន់ នៅអ៊ីតាលី
09/23/2025 05:09 PM
លោក Trump នឹងជួបក្រុមមន្ត្រីមកពីប្រទេសមូស្លីមភាគច្រើន ដើម្បីពិភាក្សាអំពីតំបន់ហ្កាហ្សា
09/23/2025 05:09 PM
ជប៉ុនបដិសេធមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ
09/23/2025 05:09 PM
អ្នកការទូតជាន់ខ្ពស់មកពីអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សម្តែងក្ដីបារម្ភ អំពីច្រកសមុទ្រតៃវ៉ាន់
09/23/2025 05:09 PM