គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេច ទៀ បាញ់ ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៥​ តាម​ប្រព័ន្ធ​វីដេអូ​

2021/06/15 11:52:50 am        443
ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា នេះ បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៥ (15th ADMM) កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក លើក​ទី​៨ (8th ADMM-Plus) និង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​ចិន តាម​ប្រព័ន្ធ​វីដេអូ​ ដែល​កិច្ចប្រជុំ​នេះ ប្រទេស​ព្រុយ​ណេ​ធ្វើជា​ម្ចាស់ផ្ទះ​។សេចក្តីជូនដំណឹង​រប​ស់​ក្រសួងការពារជាតិ​កម្ពុ​ជា បាន​ឲ្យ​ដឹង របៀបវារៈ នៃ​កិច្ចប្រជុំ​ពីរ​ថ្ងៃ ​គឺ​ថ្ងៃទី​១៥ និង​១៦ ខែមិថុនា​នេះ គឺ​ទី​១- នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​ចូលរួម​អនុម័ត​ឯកសារ​ទស្សនទាន​ចំនួន​៤ ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​សេចក្តី​ប្រកាស​បេ​ដា​សេរី​បេ​ហ្គា​វ៉ាន់ ក្នុងការ​ប្រារព្ធ​ខួប​លើក​ទី​១៥​ របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ឆ្ពោះ​ទៅកាន់​ការត្រៀម​ជាស្រេច​សម្រាប់​អនាគត សន្តិភាព និង​វិបុលភាព​អាស៊ាន​។ទី​២- នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​-​បូក លើក​ទី​៨ ប្រមុខ​ការពារជាតិ​កម្ពុជា​ នឹង​ផ្លាស់ប្តូរ​ទស្សនៈ ស្ដីពី​បរិយាកាស​សន្តិសុខ​តំបន់ និង​អន្តរជាតិ​។ ​ក្នុងពេលនោះ សម្តេច​ពិជ័យ​សេនា នឹង​ចូលរួម​អនុម័ត​សេចក្តីប្រកាស​បេ​ដា​សេរី​បេ​ហ្គា​វ៉ាន់ ​ដោយ​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាស៊ាន​-​បូក ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ​ឆ្ពោះទៅកាន់​ការត្រៀម​ជាស្រេច​សម្រាប់​អនាគត​សន្តិភាព និង​វិបុលភាព​អាស៊ាន​។ទី​៣- ស្របគ្នា​នឹង​កិច្ចប្រជុំ​នេះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការ​ពារជាតិ​អាស៊ាន​-​ចិន​។ ក្នុង​កិច្ចប្រជុំ​នេះ សម្តេច​ពិជ័យ​សេនា ​ទៀ បាញ់ នឹង​ផ្លាស់ប្តូរ​ទស្សនៈ ស្តីពី​សភាពការណ៍​ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ ​ខណៈ​សភាពការណ៍​ទាំងនោះ ​បាន​នឹង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក ព្រួយបារម្ភ​យ៉ាងខ្លាំង​នោះ​៕​អត្ថបទ​៖ បាន ចក់

សម្តេច​តេ​ជោ ​ផ្ញើ​សារ​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​សព​ទេវ​នាដ​និម្មិត ឯម ធា​យ​ ដែល​បាន​ស្លាប់​ដោយ​ជរាពាធ

2021/06/15 04:38:30 am        467
ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយ​ចំនួនទៀត ​បាន​សម្តែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ ​ទេវ​នាដ​និម្មិត ឯម ធា​យ ដែល​បាន​អនិច្ចកម្ម ​កាលពី​ថ្ងៃទី ១៥ ខែមិថុនា ​ឆ្នាំ​២០២១ ក្នុង​ជន្មាយុ ៨៨​ឆ្នាំ ដោយ​ជរាពាធ​។សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ចំពោះ​ក្រុមគ្រួសារ ​ឧបាសិកា​ព្រឹទ្ធ​សិល្បការិនី ​សំនៀងពីរោះ​គន្ធា ទេវ​នាដ​និម្មិត ឯម ធា​យ ដែល​បាន​អនិច្ចកម្ម ​កាលពី​យប់​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០២១ ក្នុង​ជន្មាយុ ៨៨​ឆ្នាំ ដោយ​ជរាពាធ​។ ​តាមរយៈ​សារ​រំលែក​ទុក្ខ​នៅ​ថ្ងៃទី ១៥ ខែមិថុនា​នេះ សម្តេច​តេ​ជោ ​បាន​បង្ហាញ​នូវ​ក្តី​សោកស្ដាយ​យ៉ាង​នេះ​ថា «​ក្នុង​វេលា​ប្រកបដោយ​សមាន​ទុក្ខ​នេះ ខ្ញុំ​និង​ភរិយា​សូម​សម្តែង​នូវ​ការ​សោកស្តាយ ​ស្រណោះ​អាឡោះអាល័យ ចំពោះ​ការបាត់បង់​ឧបាសិកា​ព្រឹទ្ធាចារ្យ ​ទេវ​នាដ​និម្មិត ​ដែលជា​ការបាត់បង់​នូវ​ម្តាយ​ ជីដូន ប្រកបដោយ​ព្រហ្ម​វិហារធម៌​មិនចេះ​រីងស្ងួត និង​ជា​ព្រឹទ្ធាចារ្យ​សិល្បការិនី​ដ៏​ឆ្នើម ​ដែលជា​មរតក​មនុស្ស​រស់​ដ៏​មានតម្លៃ​បំផុត​នៃ​របាំ​ព្រះរាជ​ទ្រព្យ​»​។ ​សម្តេច​តេ​ជោ​ បន្តថា ​ពេញ​មួយ​ជីវិត​របស់​ឧបាសិកា​ព្រឹទ្ធាចារ្យ ទេវ​នាដ​និម្មិត បាន​លះបង់​ពេលវេលា​ដ៏​មានតម្លៃ​រួមចំណែក ​លើកស្ទួយ និង​ថែរក្សា​សិល្បៈ​វប្បធម៌​ដ៏​រុងរឿង​របស់​ជាតិ​យើង​។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​អប់រំ យុវជន និង​កីឡា កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​នៃ​រដ្ឋសភា​ ​ក៏បាន​សម្តែង​នូវ​សមាន​ទុក្ខ​ដ៏​ក្រៀមក្រំ និង​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​សពវរព្រឹទ្ធ​សិល្បការិនី ​ទេវ​នាដ​និម្មិត ឯម ធា​យ ផងដែរ​។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ឯកឧត្តម​នៅថ្ងៃនេះ ​ឯកឧត្តម ហ៊ុន ម៉ា​នី ក៏បាន​ចាត់​ទុក​ព្រឹទ្ធាចារ្យ ឯម ធា​យ គឺជា​តួអង្គ​ដ៏​សំខាន់​មួយ​នៃ​ការរស់រាន​ឡើងវិញ​នៃ​របាំ​បុរាណ ​ក៏ដូចជា​វិស័យ​សិល្បៈ​ខ្មែរ ក្រោយ​ការ​ដួលរលំ​នៃ​របប​ប្រល័យពូជសាសន៍​។ ​ឯកឧត្តម​ បាន​បន់ស្រន់​បែបនេះ​ថា​«​ខ្ញុំ​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​ទេវ​នាដ​និម្មិត ឯម ធា​យ បាន​យោនយោគ​ក្នុងកា​ន់ទី​ស្ថាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។សូមបញ្ជាក់ថា ទេវ​នាដ​និ​មិ្ម​ត ឯម ធា​យ បានទទួល​មរណភាព នៅវេលា​ម៉ោង ១២:២០ នាទី​យប់ ថ្ងៃ​អង្គារ ៦​កើត​ខែ​បឋមាសាឍ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ក្នុង​ជន្មាយុ ៨៨​ឆ្នាំ​។ ក្រោយពី​ការ​ទទួល​មរណភាពរ​បស់​លោកយាយ ថ្នាក់ដឹកនាំ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​របស់ខ្លួន​ដោយ​សម្តែង​នូវ​មរណទុក្ខ​ចំពោះ​មរណភាព​នេះ ​ដោយ​ពួកគេ​លើកឡើង​ដូចៗ​គ្នា​ថា ​ការ​ស្លាប់​របស់លោក​យាយ​នេះ​ជា​ការ​បាត់បង់​នូវ​ធនធាន​ដ៏​កម្រ​មួយ​ក្នុង​វិស័យ​សិល្បៈ​បុរាណ ​ហើយ​បាន​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​លោកយាយ​បាន​ទៅកាន់​ទីឋាន​សុគតិភព​៕​អត្ថបទ​ ៖ បាន ចក់

មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ត្រូវ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​ជូន​ពលរដ្ឋ​ និង​មន្ត្រីរាជការ​ឲ្យ​ឆាប់រហ័ស​

2021/06/14 04:26:50 pm        270
កំពត ៖ ​អភិបាល​ខេត្តកំពត បាន​ជំរុញ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​ពិនិត្យ​វាយតម្លៃ​ឱ្យ​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​ដ៏​រ៉ាំរ៉ៃ ឲ្យ​បាន​ឆាប់រហ័ស ពាក់ព័ន្ធ​នឹង​ការ​សុំ​កាត់​ដី​ចេញ ពី​បញ្ជី​សារពើ​ភណ្ឌ របស់​រដ្ឋ ​ដើម្បី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ ​និង​មន្ត្រីរាជការ ​ដែល​បាន​កាន់កាប់​រស់នៅ​អាស្រ័យ​ផល ​ជាយូរ​ឆ្នាំ​មកហើយ ​នៅ​លើ​ដី​របស់​រដ្ឋ​នោះ​។នៅ​ខេត្តកំពត នៅសល់​៦​អង្គភាព​ទៀត ដែល​បាន​ដាក់​ពាក្យសុំ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ របស់​រដ្ឋ ដើម្បី​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ពលរដ្ឋ និង​មន្ត្រីរាជការ ដែល​បាន​កាន់កាប់​រស់នៅ​អាស្រ័យ​ផល​ជា យូរ​ឆ្នាំ​មកហើយ ​នៅ​លើដី​របស់​រដ្ឋ​។នៅក្នុង​កិច្ចប្រជុំ​រៀបចំ​ឯកសារ​ការងារ​កាត់​ដីជូ​ន​មន្ត្រីរាជការ ​និង​ប្រជាពលរដ្ឋ ដែល​បាន​រស់នៅ​លើ ដី​រដ្ឋ​យូរ​ឆ្នាំ នៅ​ថ្ងៃទី​១៤ ​ខែមិថុនា​នេះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត ​បាន​លើកឡើងថា ការងារ កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ ​ដើម្បី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាពលរដ្ឋ និង​មន្ត្រី​រាជការ ដែល​បាន​រស់នៅ​កាន់កាប់​អាស្រ័យ​ផល​យូរ​ឆ្នាំ​មក​ហើយ​នោះ ​មាន​លក្ខណៈ​ស្មុគស្មាញ និង​បាន​អូស បន្លាយ​មក​ជា​ច្រើន​ឆ្នាំ តាំងពី​អាណត្តិ​អភិបាលខេត្ត​មុនៗ​មកម្ល៉េះ​។ឯកឧត្ដម បាន​បញ្ជាក់ថា ប្រមុខ​រាជរដ្ឋាភិបាល បាន​ចេញ​នូវ​សេចក្តីណែនាំ ​និង​លក្ខខណ្ឌ​ច្បាស់ លាស់​ណាស់ ដើម្បី​ជំរុញ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ការងារ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​ជូន​ដល់​ពលរដ្ឋ និង​មន្ត្រី រាជការ ដែល​ខ្វះខាត ​និង​បានរស់នៅ​អាស្រ័យ​ផល​លើដី​រដ្ឋ​ជាក់​ស្តែង​យូរ​ឆ្នាំ (​រយៈពេល​១០ គិត​ត្រឹម ឆ្នាំ​២០១៥) ។ដើម្បី​ឲ្យ​ការងារ​នេះ​សម្រេចបាន​ឆាប់រហ័ស ឯកឧត្តម​អភិបាលខេត្ត ​បានស្នើ​ឱ្យ​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ រួមគ្នា​ពិនិត្យ​ពិភាក្សា​ វាយតម្លៃ​លើ​ទីតាំង​ដី​នីមួយៗ​ជាក់ស្ដែង ​ដើម្បី​បានជា​មូលដ្ឋាន ​ក្នុងការ រៀបចំ​ឯកសារ​ឱ្យ​ត្រឹមត្រូវ និង​គ្រប់គ្រាន់ ​សម្រាប់​ដាក់ពាក្យ​ស្នើសុំ​កាន់កាប់​ ឱ្យ​ស្របតាម​នីតិវិធី​ច្បាប់ រក្សា បាន​នូវ​តម្លាភាព ​បញ្ចៀស​បាន​នូវ​ការ​កេងប្រវ័ញ្ច​ទ្រព្យសម្បត្តិ​រដ្ឋ​ផងដែរ​។តាម​របាយការណ៍ មាន​អង្គភាព​ចំនួន​៦ ​បាន​ដាក់​ពាក្យសុំ​កាត់​ដី​ចេញពី​បញ្ជី​សារពើ​ភណ្ឌ​របស់​រដ្ឋ ជូន​ប្រជាពលរដ្ឋ​ និង​មន្ត្រីរាជការ សរុប​៣០៦​គ្រួសារ រួមមាន​ មន្ទីរអប់រំ យុវជន និង​កីឡា​ ខេត្តកំពត មាន​ចំនួន​១១​ទីតាំង ​ស្មើនឹង​១៥៥​គ្រួសារ​។ ២. សង្កាត់​ក្រាំង​អំពិល​ ក្រុង​កំពត ចំនួន​៣​កន្លែង ស្មើនឹង​៣២​គ្រួ សារ​។ ៣. រោងចក្រ​ជី​ហ្វូ​ស្វាត​ ស្រុក​បន្ទាយមាស ​១​ទីតាំង ស្មើ​៩០​គ្រួសារ​។ ​៤. វិទ្យាល័យ ហ៊ុនសែន​ឈូក ១​កន្លែង ស្មើ​២០​គ្រួសារ​។ ៥- អតីត​ដី និង​អគារ​ការិយាល័យ​ពាណិជ្ជកម្ម ​ស្រុក​កំពង់ត្រាច ១​កន្លែង ស្នើ ០៨​គ្រួសារ​ និង​ទី​៦- សាលាខេត្ត​ថ្មី ​អតីត​ផ្ទះ​មុខងារ​ខេត្ត ក្នុង​ក្រុង​កំពត ១​កន្លែង ស្នើ​០១​គ្រួសារ​៕​អត្ថបទ​៖ អន សារឹម

ក្រសួងបរិស្ថាន ពិនិត្យ​គម្រោង​ស្នើសុំ​វិនិយោគ​អភិវឌ្ឍន៍​ទេសចរណ៍​ធម្មជាតិ​ចំនួន​៣​កន្លែង​នៅ​ខេត្តកោះកុង

2021/06/14 04:04:42 pm        403
កោះកុង ៖ តំណាង​ក្រសួងបរិស្ថាន លោកអភិបាលរង​ខេត្តកោះកុង ​និង​ក្រុម​អ្នក​វិនិយោគ ​បាន​ចុះ​ពិនិត្យ​វាយតម្លៃ​អំពី​ទីតាំង​ស្នើសុំ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍ធម្មជាតិ​ខ្នាតតូច​ចំនួន​៣​កន្លែង ​ស្ថិតនៅក្នុង​ដែន​ជម្រកសត្វព្រៃ​តា​តៃ ​ក្នុងភូមិ​សាស្ត្រ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ​និង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ។ ​គម្រោង​វិនិយោគ​ផ្នែក​វិស័យ​ទេសចរណ៍​ចំនួន​៣​កន្លែង​ផ្សេងៗ​នេះ ​មាន​ទំហំ​សរុប ២៩,៩៨៤៣ ហិកតា ​ធ្វើឡើង​ក្រោម​ការ​ចុះពិនិត្យ​ដោយ​ផ្ទាល់​របស់​ឯកឧត្តម ស្រ៊ុន ដា​រិ​ទ្ធិ រដ្ឋលេខាធិការ​ ​នៅ​រសៀល​ថ្ងៃទី​១៤ ខែមិថុនា នេះ​។បើតាម​ឱ្យដឹង​របស់លោក ហ៊ុន ម៉ា​រ៉ា​ឌី មន្ទីរ​បរិស្ថាន​ខេត្តកោះកុង​ ចុះពិនិត្យ​វាយតម្លៃ​រួមគ្នា​នៅពេលនេះ ​គឺ​ក្រសួង​គ្រាន់តែ​ផ្តល់​ជា​គោលការណ៍​លើ​ការស្នើសុំ​របស់​អ្នក​វិនិយោគ​ប៉ុណ្ណោះ​។ ប៉ុន្តែ​ការសម្រេច​យ៉ាងណា​នោះ អាស្រ័យ​លើ​របាយការណ៍​លម្អិត​មួយ​ច្បាស់លាស់​បន្ថែមទៀត​។លោក បាន​បន្ថែមថា តាម​លក្ខខណ្ឌ​សម្រេច​ឱ្យ​វិនិយោគ​រយៈពេល​១៥​ឆ្នាំ ​ក្រោម​គោលបំណង​អភិវឌ្ឍន៍​ផង និង​អភិរក្ស​ផង ​ដោយឡែក​សម្រាប់​ទំហំ​ប្រាក់​វិនិយោគ​ គឺ​លោក​ពុំ​ទាន់​មាន​ព័ត៌មាន​ច្បាស់លាស់​ណាមួយ​នោះទេ​។លោក អ៊ុក ភ័​ក្ត្រា អភិបាលរង​ខេត្តកោះកុង លើកឡើងថា ​លោក​សុំឱ្យ​ដោះស្រាយ​ផល​ប៉ះពាល់ និង​សំណង​នានា ​ប្រសិនបើ​ការអនុវត្ត​គម្រោង​នេះ ​បាន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​ ឬ​កម្មសិទ្ធិឯកជន​។ បន្ត​ជួយ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ​និង​ការជ្រើសរើស​កម្លាំង​ពលកម្ម​ពី​មូលដ្ឋាន​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​លើក​កម្ពស់​កំរិត​ជីវភាព​ប្រជាពលរដ្ឋ​។អាជ្ញាធរ​ខេត្តកោះកុង សូមឱ្យ​ចូលរួម​ថែរក្សា​បរិស្ថាន ធនធានធម្មជាតិ និង​ជីវចម្រុះ​ នៅក្នុង និង​ក្បែរ​ទីតាំង​ ស្នើ​សូម​វិនិយោគ​ទេសចរណ៍ធម្មជាតិ ​ពិសេស​គឺ​ការគ្រប់គ្រង​សំណល់​រឹង ​រាវ​និង​សំរាម ព្រមទាំង​គោរព​តាម​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល ​ក្រសួងបរិស្ថាន និង​លិខិត​បទដ្ឋាន​នានា​ដែល​បាន​អនុញ្ញាត​ឱ្យ​៕អត្ថ​ប​ទ ៖ ឈឹម មករា

សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ បញ្ជា​ឲ្យ​ស្វែងរក​ជន​ដែល​យក​លុយ​ពី​ពលរដ្ឋ​ ពេល​ចាក់​វ៉ាក់សាំង​កូ​វីដ-១៩

2021/06/14 01:35:09 pm        404
ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា បាន​បញ្ជា​ឲ្យ​ស្វែងរក​បុគ្គល​ ដែល​យក​លុយ​ពី​បងប្អូន​ប្រជាពលរដ្ឋ ពេល​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩ យក​មក​ផ្ដន្ទាទោស​ទៅតាម​ច្បាប់​ឲ្យ​បាន ខណៈ​ការ​ចាក់​តាំង​ពី​ដើម​រហូតមក​នេះ រាជរដ្ឋាភិបាល​ពុំបាន​ឲ្យ​យក​លុយ​នោះឡើយ ។ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយពី ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​យុទ្ធនា​ការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ កម្មករ​-​កម្មការិនី និង​ជនបទ​រទេស ​ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​នៅ​ខណ្ឌ​ចំនួន​៦ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​និង​ទីក្រុង​តាខ្មៅ ​នៃ​ខេត្តកណ្ដាល សម្តេច​ពិជ័យ សេនា ទៀ បាញ់ បាន​លើកឡើងថា ​មិនត្រូវ​លើកលែង​ឲ្យ​នោះឡើយ ​ចំពោះ​បុគ្គល​ដែល​មាន​ពាក្យ​ចចាមអារ៉ាម​ថា ​បាន​យក​លុយ​ពី​ប្រជាពលរដ្ឋ​ពេល​ទៅ​ចាក់​ថ្នាំ​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ-​១៩​នេះ​។យ៉ាងណាក៏ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ រហូតមកដល់​ពេលនេះ ក្រុមការងារ​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ​នៅក្នុង​ខណ្ឌ​ចំនួន​៦​នៃ​រាជធានី​ភ្នំពេញ​ បាន​ចំនួន​ប្រហែល​មួយ​លាន​នាក់​ហើយ ​ហើយ​បន្ទាប់​ក្រសួងការពារជាតិ​នឹង​ធ្វើ​ការ​ចាក់​ជូន បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ចំនួន​៥​បន្តទៀត ​ដូចជា​ ខេត្តកំពង់ចាម ​កំពង់​ស្ពឺ តាកែវ ស្វាយរៀង និង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ធ្វើ​យ៉ាង​ណា​ពន្លឿន​ការ​ចាក់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​បំផុត​ស្រប​ទៅ​ តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល​នោះ​។សូមបញ្ជាក់ថា យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ទ្រង់ទ្រាយ​ធំ ​ដែល​ដឹកនាំ​ដោយ​ក្រសួងការពារជាតិ​ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៣០​ ខែមេសា ឆ្នាំ​២០២១ កន្លងទៅ​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់​។​ ក្រោយ​ចាប់​ផ្តើម​នូវ​យុទ្ធនាការ​រហូតមកដល់​ពេលនេះ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ លើក​ទី​១ ជូន​កងទ័ព​, គ្រួសារ​កងទ័ព ​និង​ប្រជាពលរដ្ឋ​បាន​ចំនួន​សរុប ១,៣០៤,២៦១​នាក់​ ក្នុងនោះ​ ចាក់​នៅ​តំបន់​ក្រហម​បាន​ចំនួន​៩៩៣,៩០២​នាក់​ ខណៈ​ចាក់​លើក​ទី​២​បាន​ចំនួន​១,១៤១,៥៥០​នាក់​នោះ​។សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ បានបន្ថែមទៀតថា ​ក្រុម​យោធា​នឹងធ្វើ​ការចាក់​វ៉ាក់សាំង​ឲ្យ បាន​លឿន​បំផុត​ដែល​អាច​ធ្វើ​ទៅតាម​ នៅ​ពេលដែល​វ៉ាក់សាំង​មាន​គ្រប់គ្រាន់​ ដូច​អ្វីដែល​ថ្នាក់ដឹកនាំ​បាន លើកឡើងថា «​មិន​ឲ្យ​វ៉ាក់សាំង​ដេក​ក្នុង​ឃ្លាំង ​ដោយ​ត្រូវ​ឲ្យ​វ៉ាក់សាំង​ជ្រាបចូល​ក្នុង​ខ្លួន​មនុស្ស ដើម្បី​បង្កើត ភាព​សាំ​»៕​អត្ថបទ ៖ ​បាន ចក់

រដ្ឋបាល​ខេត្តកណ្តាល ​បញ្ជា​អាជ្ញាធរ​ក្រុង​ស្រុក​រុះរើ​ផ្ទះ​បណ្ដែត​ទឹក ​និង​បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​ចេញពី​ទន្លេ

2021/06/14 06:01:44 am        733
កណ្ដាល ៖ រដ្ឋបាល​ខេត្តកណ្តាល ​បញ្ជា​អោយ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ក្រុង​ស្រុក ​ដែលមាន​ភូមិសាស្ត្រ​នៅតាម​ដង​ទន្លេ​នានា ត្រូវ​ចាត់វិធានការ​តាម​នីតិ​វិធី​ច្បាប់ និង​រុះរើ​សំណង់​បែរ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ខុសច្បាប់​ដោយ​គ្មាន​ការយោគយល់ ​ដើម្បី​ធានា​រក្សា​សោភ័ណភាព ​សណ្តាប់ធ្នាប់ និង​ធានា​រក្សា​គុណភាព​បរិស្ថាន​ឲ្យ​បានល្អ​ប្រសើរ​។ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ​បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​១៤ ​ខែមិថុនា​នេះ ថា បន្ទាប់ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អនុវត្តន៍​វិធានការ​ច្បាប់ លើ​សំណង់​អនាធិបតេយ្យ ផ្ទះ​បណ្តែត​ទឹក បែរ​ចិញ្ចឹម​ត្រី​គ្រប់​ប្រភេទ ​នៅ​តាម​មាត់ទន្លេ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ​បាន​ធ្វើឱ្យ​មាន​ផ្ទះ​បណ្តែត ទឹក បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​មួយ​ចំនួន ​បាន​ចល័ត​ផ្លាស់​ទី​ចេញពី​រាជធានី​ភ្នំពេញ​ ទៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល ​សម្រាប់​បញ្ហា​នេះ ឯកឧត្តម​ ក៏បាន​បញ្ជា​អាជ្ញាធរ​មូលដ្ឋាន​ខ្លួន ត្រូវ​ជំរុញ​អោយ​ផ្ទះ​បណ្តែត​ទឹក បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​ទាំងនោះ​ត្រូវ​ចេញ​អោយ​ផុត​ពី​ទឹកដី​ភូមិសាស្ត្រ​ខេត្តកណ្តាល ​ខណៈ​អាជ្ញាធរ​មូលដ្ឋាន​ខេត្តកណ្តាល​ បាន​និងកំពុង​អនុវត្ត​វិធានការ​ច្បាប់ និង​មានការ​រុះរើ​ផ្ទះ​បណ្តែត​ទឹក ​បែរ​ចិញ្ចឹម​ត្រី​ខុសច្បាប់​នៅ​ក្នុង​ដង​ទន្លេ​ភូមិសាស្ត្រ​ខេត្តកណ្តាល​ ចេញពី​ដង​ទន្លេ​ជាបន្ទាន់​ផងដែរ​។នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​ផ្ទះ​បណ្តែត​ទឹក បែរ​ត្រី ខុសច្បាប់​តាម​ដង​ទន្លេ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​កៀនស្វាយ​ ស្រុក​ល្វាឯម និង​ស្រុក​លើកដែក ​នៅ​ថ្ងៃ​ម្សិលមិញ​នេះ ​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ សំគាល់​ឃើញថា ​មាន​ផ្ទះ​បណ្តែត​ទឹក​ បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះ​ទូក​តូច​ចល័ត​ខុសច្បាប់​ភាគច្រើន​ជា​សំណង់​របស់​បងប្អូន​ពលរដ្ឋ​ខ្មែរ​ខ្លះ ​បងប្អូន​ខ្មែរ​-​ឥស្លាម​ខ្លះ និង​ខ្លះ​ទៀត​ជា​ជនជាតិ​វៀតណាម ​បាន​សង់ផ្ទះ​បណ្តែត​ទឹក​ស្នាក់នៅ​អចិន្ត្រៃយ៍​មាន​ប័ណ្ណ​ខៀវ​ស្នាក់នៅ​ស្របច្បាប់ និង​ខ្លះទៀត ​រស់នៅ​លក្ខណៈ​មិន​ស្របច្បាប់ ដែល​ទាមទារ​ត្រូវ​ត្រួតពិនិត្យ​ និង​ដោះស្រាយ​តាម​វិធានការ​ច្បាប់​។ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បន្តថា មកដល់ពេលនេះ យើង​មិនទាន់​ដឹង​ពី​ចំនួន​សំណង់​បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​ខុសច្បាប់​មាន​ចំនួន​ប៉ុន្មាន​នោះទេ ​ដោយសារ​ក្នុងអំឡុងពេល​អាជ្ញាធរ​កំពុង​អនុវត្ត​ច្បាប់​នេះ គឺ​បាន​ធ្វើអោយ​ម្ចាស់​បែរ​ចិញ្ចឹម​ត្រី និង​ផ្ទះ​បណ្តែត​ទឹក​ទាំងនោះ ​ធ្វើការ​ចល័ត​បំលាស់​ទី​ចុះឡើង រត់គេច​ពី​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​។នៅក្នុង​ដំណើរ​ចុះ​ត្រួតពិនិត្យ​នោះ ឯកឧត្តម ​អភិបាល​បាន​បញ្ជា​អោយ​អាជ្ញាធរ​ស្រុក​ត្រូវ​ចាត់​អោយ​មាន​កងកម្លាំង​យាមល្បាត​គ្រប់ពេលវេលា និង​ហាម​មិន​មាន​បែរ​ត្រី ផ្ទះ​បណ្តែត​ទឹក​ចូល​ចត​ក្នុង​មូលដ្ឋាន​ខ្លួន​ជាដាច់ខាត ហើយ​ត្រូវ​គ្រប់គ្រង​ស្ថិតិ​បែរ​ត្រី ផ្ទះ​បណ្តែត​ទឹក ​ទាំងចាស់​ទាំងថ្មី​អោយ​បាន​ច្បាស់លាស់​បំផុត ដើម្បី​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដង​ទន្លេ​ឡើងវិញ ​សម្រួល​ដល់​ផ្លូវ​នាវាចរ​ និង​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី ​ជៀសវាង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុល​បរិស្ថាន និង ប៉ះពាល់​ដល់​សោភ័ណភាព​តាម​ដង​ទន្លេ ​និង​សុខភាព​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹក​ក្នុង​ទន្លេ​ជាប្រចាំ​ថ្ងៃ​ផងដែរ​៕​អត្ថបទ ស៊ុម សុខ​ជា

ឯកអគ្គរដ្ឋទូត​ឆេ​ក អះអាង​ពី​ការ​ខិតខំ​ពង្រឹង​ពង្រីក​ទំនាក់ទំនង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​កម្ពុជា​

2021/06/14 12:15:10 pm        360
ភ្នំពេញ ៖ ​ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឆេ​ក «​ឆេ​កូ​» ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ​ចូលជួប​សំដែង​ការគួរសម នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១៤​មិថុនា ​ដោយនៅ​ក្នុងជំនួប​នេះ ​ ឯកអគ្គរដ្ឋទូត បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​ ក្នុង​រយៈពេល​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា ​លោក​នឹង ខិតខំ​ពង្រឹង​ពង្រីក​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ស៊ីជម្រៅ​ឡើង​ថែមទៀត​។ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា នៅក្នុង​ជំនួប​នេះ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឆេ​ក បាន​គោរព​ជម្រាបជូន​សម្តេច​ថា ឆេ​ក​គឺ​តែងតែមាន មនោសញ្ចេតនា​ខ្ពស់ និង​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​។ឯកឧត្តម បាន​បន្ត​ទៀតថា ​នៅក្នុង​ជំនួប​នេះ ​សម្តេច​តេ​ជោ បាន​បញ្ជាក់ថា ​ពាក់ព័ន្ធ​នឹង​បេសកកម្ម​ការទូត នេះ សម្តេច បាន​ស្នើ​ឱ្យ​ឯកឧត្តម​ទូត​ថ្មី ​យកចិត្តទុកដាក់​លើ​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ខាង​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។ សម្តេច​តេ​ជោ ​បានបញ្ជាក់​ប្រាប់​ឯកអគ្គរដ្ឋទូត​ឆេ​កថា ​កម្ពុជាកំពុងតែ​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ដែល​អាច​ចាក់​បាន​ដល់​១០​លាន​នាក់​ នៅត្រឹម​ខែ​វិច្ឆិកា​ខាងមុខ​៕​អត្ថបទ​ ៖ មុត សុទ្ធ 

ក្រសួង​ឧស្សាហកម្ម​លើកឡើង​ពី​គម្រោង​បង្កើត​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​បាក់​ខែង​ទី​៣

2021/06/14 10:56:16 am        85
ភ្នំពេញ ​៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ បានលើកឡើង​ពី​គម្រោង​បង្កើត​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់​ខែង ទី​៣ ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​។គម្រោង​នេះ​ ត្រូវបាន​លើកឡើង​ដោយ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជួប​លោកជំទាវ Eva Nguyen Binh ​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ដែល​ទើប​ចប់​អាណត្តិ កាលពី​សប្តាហ៍​មុន នៅ​ទីស្តីការក្រសួង​។នៅក្នុង​ជំនួប​នោះ ឯកឧត្ដម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​មានប្រសាសន៍ថា ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និង​នវានុវត្តន៍ ប្រទេស​បារាំង ​តាមរយៈទីភ្នាក់ងារ​អភិវឌ្ឍ​បារាំង (AFD) បាន​ដើរតួ​យ៉ាង​សំខាន់​លើ​វិស័យ​ទឹកស្អាត ​ក្នុង​គម្រោង​ធំៗ​ជាច្រើន ។ ​ជាក់ស្តែង​ដូចជា​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​ទី​២ ​ដែល​ទើប​សម្ពោធ​បើក​ការដ្ឋាន​ថ្មីៗ​នេះ ក្នុង​ទឹកប្រាក់​រាប់​រយ​លាន​ដុល្លារ ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​បន្ថែមថា បេសកកម្ម​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ទស្សនៈវិស័យ​របស់​ក្រសួង​ត្រូវខិតខំ​រួមគ្នា​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​វិស័យ​ទឹកស្អាត​ដោយ​កំណត់ថា ​នៅ​ឆ្នាំ​២០២៥ ទីប្រជុំជន​ត្រូវ​មាន​ទឹកស្អាត​ប្រើប្រាស់ និង​ឆ្នាំ​២០៣០ ប្រជាជន​នឹង​ទទួល​បាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្នា​។ ចំណុច​នេះ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ បានស្នើ​ឲ្យ​ភាគី​បារាំង​ពិនិត្យ​លទ្ធភាព​វិនិយោគ ​ឬ​ផ្តល់​កម្ចី​ឥណទាន​លើ​វិស័យ​ទឹកស្អាត​បន្ថែម និង​បន្តបន្ទាប់​ទៀត ។ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺ​ស្នើ​ឲ្យ​ភាគី​បារាំង​ចាប់អារម្មណ៍​យកចិត្តទុកដាក់​ចំពោះ​គម្រោង​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​បាក់​ខែង​ទី​៣​ ដើម្បី​គិតគូរ​ដោះស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា​នៃ​តម្រូវការ​ប្រើប្រាស់​ទឹកស្អាត​របស់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ ដែលមាន​ផ្ទៃក្រឡា​ដី​កាន់តែ​រីកធំឡើង ។លោកជំទាវ Eva Nguyen Binh បាន​បញ្ជាក់ថា ​វិស័យ​ទឹកស្អាត​ជា​វិស័យ​ដ៏​មាន​សារៈសំខាន់​សម្រាប់​មនុស្ស​គ្រប់រូប ។ ដូច្នេះ​ប្រទេស​បារាំង​ មានការ​យកចិត្តទុកដាក់​លើ​វិស័យ​នេះ ហើយ​ច្បាស់​ណាស់​ការអភិវឌ្ឍន៍​គម្រោង​ទឹក​ស្អាត​របស់​បារាំង​នៅ​កម្ពុជា ​នឹង​នៅតែ​ស្ថិត​ក្នុង​កត្តា​អាទិភាព​មួយ ។ ​សូមបញ្ជាក់ថា​ តម្រូវការ​ទឹកស្អាត​នៅ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​ មាន​ប្រមាណ​ជាង​៧០​ម៉ឺន​ម៉ែត្រ​គូប​ក្នុង​មួយថ្ងៃ​។ ប៉ុន្តែ​ការផលិត​ទឹក​ស្អាត​ពី​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាត​មាន​បរិមាណ ត្រឹមតែ ៦០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ ​ដែល​ធ្វើឱ្យ​ការ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​តំបន់​មួយចំនួន​មិន​គ្រប់គ្រាន់​៕​អត្ថ​ប​ទ ៖ វណ្ណៈ

សម្តេច​តេ​ជោ ហ៊ុន សែន ឧបត្ថម្ភ​ថវិកា​បន្ថែម​ដល់​បណ្តា​ខេត្ត​ចំនួន​២៤ ចាត់ចែង​សម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក

2021/06/14 10:49:19 am        283
ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ បាន​ឧបត្ថម្ភ​ថវិកា​បន្ថែមចំនួន​២៦៩០​លាន​រៀល (២,៦៩០,០០០,០០០​រៀល​) ដល់​បណ្តា​ខេត្ត​នានា​ចំនួន​២៤​ក្នុង​ក៏​រួមទាំង​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ និង​វៀតណាម​ផងដែរ ​ដើម្បី​រៀប​ចាំ​ចាត់ចែង​សម្រាប់​ធ្វើ​ច​ត្តា​ឡី​ស័ក ចាប់ពី​ថ្ងៃទី​១៤ ​ខែមិថុនា រហូតដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២១​។បើ​យោងតាម​ការបញ្ជា​ក់​របស់លោក​ជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ​និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ​បច្ចេកទេស ​និង​ផ្គត់ផ្គង់​នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​ ប្រាប់ BTV ព័ត៌មាន ​នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា ដោយ​ទទួល​បាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​ទទួលបាន​ការឧបត្ថម្ភ​ថវិកា​បន្ថែម ជូន​បណ្តា​ខេត្ត​ចំនួន​២៤ ដូចខាងក្រោម​៖១).​ខេត្តបាត់ដំបង ទទួលបាន​ថវិកា​៤០០​លាន​រៀល / ២).​ខេត្តបន្ទាយមានជ័យ ទទួលបាន​ថវិកា​២៨០​លាន​រៀល​៣).​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួលបាន​ថវិកា ៦០​លាន​រៀល / ៤).​ខេត្ត​ប៉ៃលិន ទទួលបាន​ថវិកា ៧០​លាន​រៀល​៥).​ខេត្តកោះកុង ទទួល​បាន​ថវិកា ១០​លាន​រៀល / ៦).​ខេត្តពោធិ៍សាត់ ទទួលបាន​ថវិកា ២០០​លាន​រៀល​៧).​ខេត្តព្រះវិហារ​ ទទួលបាន​ថវិកា ៦០​លាន​រៀល / ៨).​ខេត្តកណ្តាល ទទួលបាន​ថវិកា ១៥០​លាន​រៀល​៩).​ខេត្តស្វាយរៀង ទទួលបាន​ថវិកា ៣០​លាន​រៀល / ១០).​ខេត្តព្រៃវែង ទទួលបាន​ថវិកា ២៤០​លាន​រៀល​១១).​ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ថវិកា ១២០​លាន​រៀល / ១២).​ខេត្តក្រចេះ ទទួលបាន​ថវិកា ២០​លាន​រៀល​១៣).​ខេត្តរតនគិរី ទទួលបាន​ថវិកា ២០​លាន​រៀល / ១៤).​ខេត្តមណ្ឌលគិរី ទទួលបាន​ថវិកា ១០​លាន​រៀល​១៥).​ខេត្តកំពត ​ទទួល​បាន​ថវិកា ១០​លាន​រៀល / ១៦).​ខេត្តតាកែវ ​ទទួលបាន​ថវិកា ១១០​លាន​រៀល​១៧).​ខេត្តកំពង់ចាម​ ទទួល​បាន​ថវិកា ២០០​លាន​រៀល / ១៨).​ខេត្តកំពង់ឆ្នាំង ​ទទួលបាន​ថវិកា ៥០​លាន​រៀល​១៩).​ខេត្ត​កែប ទទួលបាន​ថវិកា ៦០​លាន​រៀល / ២០).​ខេត្តកំពង់ស្ពឺ ​ទទួលបាន​ថវិកា ២៧០​លាន​រៀល​២១).​ខេត្តកំពង់ធំ ទទួលបាន​ថវិកា ១៦០​លាន​រៀល / ២២).​ខេត្តស្ទឹងត្រែង ទទួលបាន​ថវិកា ១០​លាន​រៀល​២៣).​ខេត្ត​ព្រះសីហនុ ទទួល​បាន​ថវិកា ៦០​លាន​រៀល / ២៤).​ខេត្តសៀមរាប ទទួលបាន​ថវិកា ៩០​លាន​រៀល ខណៈដែល​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ទាំង​២៤​ខេត្ត​នេះ មាន​ចំនួន​សរុប ៩៣៤៦៣​នាក់​៕អត្ថបទ រដ្ឋា

ទេសរដ្ឋមន្ត្រី លី ធុជ ​ប្រាប់​ឲ្យ​​អាជ្ញាធរ​មូលដ្ឋាន ​ត្រូវ​យកចិត្តទុកដាក់​​ក្នុង​ការ​ផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់តែ​ប្រសើរឡើង​ជូនពលរដ្ឋ

2021/06/12 12:49:08 pm        531
ស្វាយរៀង ​៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវ​បន្ត​យកចិត្តទុកដាក់​បន្ថែម​ក្នុង​ការផ្តល់​សេវាសាធារណៈ​ឲ្យ​កាន់តែ​ប្រសើរឡើង និង​ចូលរួម​ជួយ​សម្រាល​បន្ទុក​ដល់​ការ​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​ ដោយ​ត្រូវ​បង្កើន​ធ្វើ​សកម្មភាព​ជាមួយ​ប្រជាពលរដ្ឋ បង្ក​ភាព​ស្និត​ស្នាល ផ្សារភ្ជាប់​គ្នា​ដូចជា ​៖ មានបុណ្យ​ទាន មាន​ជំងឺ ការ​សួរសុខទុក្ខ ឬ​ការឧបត្ថម្ភ​ ជាដើម ជាពិសេស​ត្រូវ​បន្ត​លើកកម្ពស់​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល។ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ លី ធុជ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ក្រុង​បាវិត ថ្លែងបែបនេះ ​ក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ទទួលបន្ទុក​តាម​សង្កាត់​ទាំង​៥ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២១​។ ក្នុងនាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ឯកឧត្តម ទេសរដ្ឋមន្ត្រី​ បាន​លើកឡើង​អំពី​តួនាទី​ភារកិច្ច​មួយចំនួន​រប​ស់​ក្រុមការងារ​រាជរដ្ឋាភិបាល ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ផ្សារភ្ជាប់​រវាង​រដ្ឋាភិបាល​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន នៅតាម​មូលដ្ឋាន ព្រមទាំង​បាន​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ក្រុមការងារ បន្ត​បង្កើន​សកម្ម​ភាពចុះ​មូលដ្ឋាន ដើម្បី​ស្វែងយល់​សុខទុក្ខ​ជុំវិញ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នានា សំដៅ​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម សំណើ​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ ឲ្យ​បាន​សមស្រប និង​ទាន់ពេលវេលា​ផងដែរ​។ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​បន្ត​លើកឡើងថា ចាប់ពី​ពេល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បង្កើត​ឲ្យ​មាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​រាជធានី​ខេត្ត និង​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ក្រុង ស្រុក ឃុំ សង្កាត់​មក គឺ​បាន​ដំណើរ​ការធ្វើ​វេទិកាសាធារណៈ​នៅ​គ្រប់​មូលដ្ឋាន​ភូមិ ឃុំ សង្កាត់ ដើម្បី​ក្តាប់​ស្ថានភាព បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​មិន​ពេញចិត្ត និង​ការឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​រប​ស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​បាន​ទាន់ពេលវេលា ជាពិសេស​ទៅទៀត​បានធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​អំពី​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​០៤ របស់​រាជរដ្ឋាភិបាល​ដល់​គ្រប់​មជ្ឈដ្ឋាន​ដូចជា​៖ ប្រជាពលរដ្ឋ មន្ត្រីរាជការ គ្រូបង្រៀន អង្គការ​មិនមែន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល បាន​យល់ដឹង​ស៊ីជម្រៅ​កាន់តែច្បាស់​ថែមទៀត​។ក្នុងឱកាស​នោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកា ក្រុមការងារ នាពេល​កន្លងមក ដែល​តែងតែ​យកចិត្តទុកដាក់ គាំទ្រ និង​ជំរុញ​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ក្នុងការ​បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​មូលដ្ឋាន ឆ្លើយតប​នឹង​គុណបំណាច់​ដែល​ពួកគាត់​បានផ្តល់​សេចក្តីទុកចិត្ត តាមរយៈ​ការបោះឆ្នោត​នាពេល​កន្លងមកនេះ ក៏ដូចជា​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤ និង​ការសម្រេចបាន​តាម​កម្ម​វិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៦ នៃ​រដ្ឋសភា​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងកម្លាំង​កម្ពុជា​មិន​បាន​ប្រើ​ប្រាស់​អាវុធ​បាញ់​ចូល​ក្នុង​ទឹក​ដី​ថៃ​ដូចការលើកឡើងរបស់ផេកកងទ័ពថៃ និងសារព័ត៌មានថៃ នោះទេ
09/23/2025 07:09 PM
សម្ដេចតេជោ​​ ហ៊ុន សែន​៖ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះដែរ, ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ
09/23/2025 06:09 PM
អ៊ីរ៉ង់ និង E3 នឹងបើកកិច្ចចរចាដ៏សំខាន់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម តែឱកាសនៅ​តែស្ដួចស្ដើង
09/23/2025 06:09 PM
បាតុករគាំទ្រប៉ាឡេស្ទីន បិទកំពង់ផែទីក្រុង Genoa និងប៉ះង្គិចជាមួយនគរបាល នៅទីក្រុង Milan
09/23/2025 05:09 PM
មនុស្សយ៉ាងតិច ២នាក់ ស្លាប់ និងជាច្រើននាក់ រងរបួស ក្រោយអគារបាក់រលំ នៅភាគកណ្តាលឥណ្ឌា
09/23/2025 05:09 PM
នាយករដ្ឋមន្ត្រីអូស្ត្រាលីលើកឡើងពីការសម្លាប់បុគ្គលិកជំនួយក្នុងសុន្ទរកថា ស្តីពី​ការទទួល​ស្គាល់​ប៉ាឡេស្ទីន
09/23/2025 05:09 PM
ឧទ្ធម្ភាគចក្រ និងរថយន្ត ស្វែងរក និងជួយសង្គ្រោះអ្នកស្រុកជាប់ក្នុងទឹកជំនន់ នៅអ៊ីតាលី
09/23/2025 05:09 PM
លោក Trump នឹងជួបក្រុមមន្ត្រីមកពីប្រទេសមូស្លីមភាគច្រើន ដើម្បីពិភាក្សាអំពីតំបន់ហ្កាហ្សា
09/23/2025 05:09 PM
ជប៉ុនបដិសេធមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ
09/23/2025 05:09 PM
អ្នកការទូតជាន់ខ្ពស់មកពីអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សម្តែងក្ដីបារម្ភ អំពីច្រកសមុទ្រតៃវ៉ាន់
09/23/2025 05:09 PM