សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្នុង​ខេត្តសៀមរាប ត្រី​មេ​ពូជ​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង បាន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​ខ្វះ​ទឹក​

2021/06/05 12:43:46 pm        861
ភ្នំពេញ ៖ ត្រី​មេ​ពូជ​ចម្រុះ​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង​ ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ងាប់​ជា ​បន្តបន្ទាប់​ ដោយសា​តែ​ទឹក​ក្នុង​បឹង​ បាន​ចាប់ផ្ដើម​គោក​រាក់​។ ​សហគមន៍ និង​មន្ត្រី​ជលផល កំពុង​ស្វះស្វែង ​រក​វិធី​ជួយសង្គ្រោះ​។ប្រធាន​សហគមន៍​បឹង​ពារាំង លោក គង់ មង្គល បាន​ឲ្យ​ដឹងថា ​ត្រី​មេ​ពូជ ក្នុង​បឹង​ពារាំង បាន​ចាប់ ផ្តើម​ងាប់ ចំនួន​ពីរ​យប់​មកហើយ​។ ​យប់​ថ្ងៃទី​៣ ខែមិថុនា​នេះ មាន​ត្រី​ងាប់​តិចតួច ​តែ​យប់​ថ្ងៃទី​៤ ខែមិថុនា ​នេះ ងាប់​រហូត​ជិត​១០០​គីឡូក្រាម​ឯណោះ ​ដែល​មួយ​យប់​ត្រី​ងាប់​ជាង​៥០​ក្បាល ​ស្មើ​ជាង​៧០​គីឡូក្រាម​។ កត្តា ដែល​ធ្វើឱ្យ​ត្រី​មេ​ពូជ​ចម្រុះ​ងាប់​លឿន​បែបនេះ ​ដោយ​សារ​កត្តា​អាកាសធាតុ​ក្តៅ​ខ្លាំង ធ្វើឱ្យ​ទឹក​រីង​ហួត លឿន​។លោក​ បាន​ឱ្យដឹងទៀតថា កន្លងមក សហគមន៍​បាន​ស្នើ​សុំ​ខេត្ត និង​ក្រសួង ​ជីក​ជា​ស្រះ​ក្នុង​បឹង​នេះ ដើម្បី​រក្សា​ទឹក​ក្នុង​ការ​អភិរក្ស​ត្រី​មេ​ពូជ​។ ​តែ​ដោយសា​លិខិត​ដឹកជញ្ជូន​អាចម៍ដី​ចេញ​មានការ​យឺតយ៉ាវ ទើប​ មិន​អាច​បន្ត​ជីក​ទៀត​កើត ​ហើយ​ខ្វះ​ទឹក​ក្នុង​ការ​សង្គ្រោះ​ត្រី​បែបនេះ​។លោក​ បាន​បញ្ជាក់ថា ប្រសិនបើ​នៅតែ​បែបនេះ ​ត្រី​មេ​ពូជ និង​ហ្វូង​សត្វ​ស្លាប​ទឹក ​អាច​បន្ត​ងាប់​ថែម ទៀត​មិន​ខាន​។ ​តែ​លោក​រំពឹងថា​ ថ្នាក់ដឹកនាំ​ខេត្ត នឹង​ជួយ​ពន្លឿន​ក្នុង​ការ​ផ្តល់​លិខិត​ដឹក​អាចម៍ដី​ចេញ ដើម្បី​បាន​ជីក​ស្តា​របឹង​នេះ​បន្តទៀត​។លោក ពត វណ្ណ​ដេ​ត នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀ​ស បាន​ឱ្យដឹង​ដែរ​ថា ​ករណី​ត្រី​មេ​ពូជ ក្នុង​បឹង​ពារាំង​ងាប់​យ៉ាង​ច្រើន​នេះ ​ខាង​លោក​កំពុង​សហការ​ជាមួយ​សហគមន៍ បូម​ទឹក​ពី​ក្នុង​ស្រះ​បញ្ចូល ដើម្បី​សង្គ្រោះ​បឋម​។ ​ក្នុងករណី​ជួយ​មិនបាន​នោះ នឹង​សុំ​គោលការណ៍​ពី​សាលាក្រុង ប្រើប្រាស់​រថយន្ត​ ដឹក​ទឹក​យក​ទៅ​បញ្ចូល​ថែមទៀត​។ បើ​មិន​ដូច្នេះ​ទេ ត្រី​មេ​ពូជ​អាច​ងាប់​បន្ត​រហូត​អស់ពី​បឹង​ក៏​ថា​បាន​៕​អត្ថបទ​៖ ឈិ​ត សា​វី 

ពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ចំនួន​៧៣​គ្រួសារ​ ទទួល​បាន​ការ​ជួយឧបត្ថម្ភ​ពី​កាក​បាទក្រហម

2021/06/05 05:56:10 am        334
ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​ចំនួន​៧៣​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ នៅ​ស្រុក​ប្រាសាទ​សំបូរ និង​ស្រុកកំពង់ស្វាយ​ ទទួល​បាន​សម្ភារ​សង្គ្រោះ​បន្ទាន់​ថវិកា ​និង​គ្រឿង​ឧបភោគបរិភោគ​ពី​ការ​បាទ​ក្រហម​កម្ពុជា​សាខា​ខេត្តកំពង់ធំ​។ឯកឧត្តម សុខ លូ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ ខេត្តកំពង់ធំ ​និង​សហការី កាលពី​ម្សិលមិញ ​បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ ​និង​នាំ​យក​អំណោយ​មនុស្សធម៌​ ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ ចំនួន​៧៣​គ្រួសារ នៅ​ទីតាំង​ចំនួន​៥​ផ្សេងគ្នា ក្នុងស្រុក ប្រាសាទ​សំបូរ និង​ស្រុក​កំពង់ស្វាយ ​ដែល​ក្នុង​ឱកាស​នោះ ​ឯកឧត្តម បាន​ចូលរួម​សម្តែង​ការ​សោកស្តាយ ​ជាខ្លាំង​ជាមួយ​ក្រុម​គ្រួសារ​រងគ្រោះ​ទាំងអស់ ​ចំពោះ​មហន្តរាយ​ធម្មជាតិ ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​ផ្ទះ ​សម្បែង ​និង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​រហូតដល់​បាត់បង់​អាយុជីវិត ព្រមទាំង​រង​របួស​ជាច្រើន​នាក់​។ឯកឧត្តម​ បាន​ពាំនាំ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន ​រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទក្រហមកម្ពុជា ​ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់ រូប ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ​ដោយ​មិន​រើសអើង​ឡើយ ​ហើយ​តែង​បាន​ចាត់​តំណាង​ឲ្យ​ចុះ​អន្តរាគមន៍​ ផ្តល់​ជំនួយ​សង្គ្រោះ​ទាន់​ពេលវេលា "​ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​" ។ឯកឧត្តម អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យ​បាន​គ្រប់ៗ​គ្នា ​ក្នុងការ ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​ដោយ​ត្រូវ​អនុវត្ត​វិធានការ "៣​ការពារ ៣​កុំ និង ២​ចូលរួម​" ពិសេស ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​សារ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​ដើម្បី​ទប់ស្កាត់​ខ្សែចម្លង កុំ​ឲ្យ​ជំងឺ​កូ​វីដ​-១៩​ ឆ្លង​ចូល​គ្រួសារ ​និង​សហគមន៍​។អំណោយ​មនុស្សធម៌ ដែល​បាន​ផ្ដល់​ជូន​ជនរងគ្រោះ ទាំង​៧៣​គ្រួសារ ក្នុង​១​គ្រួសារ អង្ករ​២៥​គីឡូ ក្រាម គ្រឿង​ឧបភោគ​បរិភោគ ​និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួនទៀត ​និង​ថវិកា​ចំនួន​២០០​ពាន់​រៀល​។ ថ្វី​ត្បិត តែ​អំណោយ​ទាំង​អស់នេះ​ តិចតួច​ក៏​ពិ​មែន​ ប៉ុន្តែ​បាន​ជួយ​សម្រាល​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​មួយ គ្រា​ដែរ​៕​អត្ថបទ​ ៖ លី សាង​ស៊ីន

ទេសរដ្ឋមន្ត្រី លី ធុជ ប្រគល់​សម្ភារៈ​បរិក្ខារពេទ្យ​ ដើម្បី​ចូលរួម​ជួយ​ដល់​វិស័យ​សុខាភិបាល​នៅ​ក្រុង​បាវិត

2021/06/04 09:52:14 am        736
បាវិត ៖ រសៀលថ្ងៃទី​០៤ ខែមិថុនានេះ ឯកឧត្តម ​ទេសរដ្ឋមន្ត្រី លី ធុជ ប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ ចុះ​មូលដ្ឋាន​ក្រុង​បាវិត​ បាន​ប្រគល់​សម្ភារៈ​បរិក្ខារពេទ្យ​ចាំបាច់​មួយ​ចំនួន​ចូលរួម​ជួយ​ដល់​វិស័យ​សុខាភិបាល​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង ​ក្នុងការ​ប្រយុទ្ធប្រឆាំង ​និង​ទប់ស្កាត់​ការ​រីក​រាល​ជំងឺ​កូ​វីដ​-១៩ ​​។ក្នុងនាម​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង ​ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ មានប្រសាសន៍ថា ក្រោម​ការ​សម្របសម្រួល​របស់លោក​, លោក សាឡា អេ​អ៊ី​សា បាន​កៀរគរ​នូវ​ធនធាន​មួយ​ចំនួន​ពី​អ្នក​វិនិយោគិន​ និង​សប្បុរសជន​នានា​ទាំង​ក្នុង​និង​ក្រៅប្រទេស​ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុងការ​ចូលរួម​ដល់​ការងារ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ក៏ដូចជា​ ការងារ​ទប់​ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​ដែល​លើក​នេះ គឺជា​លើក​ទី​បី​មក​ហើយ​តាមរយៈ លោក សាឡា អ៊ី​សា​។ឯកឧត្តម ​ទេសរដ្ឋមន្ត្រី បាន​បន្តទៀតថា ក្រុម​ធុរកិច្ច​បរទេស និង​សប្បុរសជន​ទាំងអស់ ​បានចាត់ទុក​ប្រទេស​កម្ពុជា​ជា​ផ្ទះ និង​ជា​កន្លែងធ្វើការ​របស់ខ្លួន ព្រមទាំង​បាន​បង្ហាញ​នូវ​កម្លាំង​សាមគ្គី​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ​និង​តែងតែ​ឈរ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់​កាលៈទេសៈ ​និង​គាំទ្រ​ចំពោះ​ការដឹកនាំ​​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​អំណោយ​សប្បុរស​នេះ ​គឺ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ការ​យកចិត្តទុកដាក់​ និង​ទឹកចិត្ត​សាមគ្គី​គ្នា ​ក្នុងការ​ចូលរួម​ចំណែក​ពី​សំណាក់​ក្រុម​ធុរកិច្ច​ទាំងអស់ ​និង​សប្បុរសជន​នានា​ សំដៅ​ឱ្យ​ដំណើរ​ការងារ​ចាក់​វ៉ាក់សាំង​ និង​ការប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ-​១៩ បាន​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ​។ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ​ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​ប្រកបដោយ​សប្បុរស​ចំពោះ​អ្នក​វិនិយោគិន ​និង​សប្បុរសជន​នានា​ ដែល​មិន​ត្រឹមតែ​បាន​មក​បណ្តាក់​ទុក​រកស៊ី​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ និង​បង្កើត​ឱកាស​ការងារ​យ៉ាង​ច្រើន​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​កម្ពុជា​ ប៉ុណ្ណោះ​ទេ​ ថែមទាំង​បាន​បង្ហាញ​ពី​សន្ដានចិត្ត​មេត្តាធម៌​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការងារ​ទប់ស្កាត់​ការ​រីក​រាល​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ​ដែល​បាន​នឹង​កំពុង​បង្ករ​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ក្នុង​ប្រទេស​កម្ពុ​ជា នា​សព្វថ្ងៃនេះ​។សម្ភារៈ​ដែល​ត្រូវ​ប្រគល់ជូន​នោះ រួមមាន ​៖ សំលៀកបំពាក់​ពេទ្យ​(PPE), ឧបករណ៍​វាស់​សម្ពាធ​ឈាម​, ម៉ាស៊ីន​ស្កេ​ន​កំដៅ​, ម៉ាស៊ីន​បាញ់សម្លាប់​មេរោគ​, កុំព្យូទ័រ​, ស្រោមដៃ​, ស្រោមជើង​, វ៉ែនតា​សុវត្ថិភាព​, មួក​ការពារ​, របាំងមុខ​, ម៉ាស់​, អាលកុល​, ជែ​ល ថ្នាំ​ផ្តាសាយ​ទី​ហ្វី ​និង​អង្ករ ដែល​មាន​វិស័យ​ឯកជន និង​សប្បុរសជន​ទាំង ០៩ បាន​ចូលរួម រួមមាន ៖ ១/. លោក Salah Essa២/. តំបន់​សេដ្ឋកិច្ច​ពិសេស Manhattan Special Economic Zone & Medtecs Group៣/. កញ្ញា Narumon Rinruangsin (Modern IMP&EXP Co.,LTD)៤/. ក្រុមហ៊ុន ACMCERT INDOCHINA (Cambodia) Co.,LTD,៥/. លោក ANTHONY Galliano ប្រធាន​សភា​ពាណិជ្ជកម្ម​អាម៉េរិកកាំង​ប្រចាំ​នៅ​កម្ពុជា ៦/. លោក Khun Darith៧/. លោកស្រី ប្រាក់ ច័ន្ទ​បុ​ផា និង​ក្រុមគ្រួសារ ៨/. លោក ANDREW TAY៩/. លោកស្រី អ៊ី សុ​ដា​រី​យ៍ និង​ក្រុមគ្រួសារ​៕

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អនុញ្ញាត​ឱ្យ​អនុព័ន្ធយោធា​ចាស់​-​ថ្មី​សហរដ្ឋអាម៉េរិក ​ចូល​ជួប​សម្តែង​ការគួរសម

2021/06/04 04:36:44 pm        521
ភ្នំពេញ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​ នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​ព្រឹក​ថ្ងៃទី​០៤ មិថុនា ឆ្នាំ​២០២១ ​បាន​អនុញ្ញាត​ឲ្យ​លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា ​នាយការិយាល័យ​អនុព័ន្ធយោធា​សហរដ្ឋ​អាម៉េរិ​ក​ប្រចាំ​កម្ពុជា​ ដែល​ត្រូវ​ចប់​អាណត្តិ ចូលជួប​សំណេះសំណាល និង​ជម្រាបលា​ ។ ជាមួយ​នោះ លោក​វរសេនីយ៍ត្រី អា​រី​ស រី​ប៊ូ​ជី​អូ នាយការិយាល័យ​អនុព័ន្ធយោធា​សហរដ្ឋអាម៉េរិ​ក​​ថ្មី ​ក៏បាន​ចូលជួប​សម្ដែង​ការគួរសម និង​បង្ហាញមុខ​នាឱកាស​នោះ​ផងដែរ​។ក្នុង​កិច្ចសន្ទនា លោក​វរសេនីយ៍ឯក ម៉ា​កូ​ស ហ្វេ​រ៉ា​រ៉ា ​បានលើកឡើង​នូវ​ចំណុច​សំខាន់​ពីរ​ក្នុង​រយៈពេល​ដែល​លោក​បំពេញការងារ​នៅ​កម្ពុជា ​ក្នុងនោះ​ទី​១ គឺ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ​និង​ទី​២ ទំនាក់ទំនង​រវាង​ក​ង​ទ័ព​ប្រទេស​ទាំងពីរ​(​កម្ពុជា​-​អាម៉េរិ​ក​​)​។ លោកនាយ​សេនានុព័ន្ធ​យោធា​សហរដ្ឋអាម៉េរិ​ក​ បាន​បញ្ជាក់ថា ​ចាប់តាំងពី​លោក​បានមក​បំពេញ​ការងា​រ​ដំបូង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ ​គឺ​បរិយាកាស​មិត្តភាព​រវាង​កម្ពុជា ​និង​សហរដ្ឋអាម៉េរិក​មាន​ភាព​ស្និទ្ធស្នាល ​ប៉ុន្តែ​កាលពី​សប្តាហ៍​មុន​រូបលោក​បាន​ទៅ​មូលដ្ឋាន​សមុទ្រ​រាម​ ហើយ​បាន​ឃើញ​សារព័ត៌មាន​ចុះផ្សាយ​នៅ​ទំព័រមុខ​ថា ​កងទ័ព​សហរដ្ឋអាម៉េរិ​ក​បាន​ចុះទៅ​ត្រួតពិនិត្យ​នៅ​សមុទ្រ​រាម ដែល​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា ​ទំនាក់ទំនង​កម្ពុជា​-​អាម៉េរិ​ក​ ហាក់ដូចជា​មានការ​ប្រែប្រួល ​ប៉ុន្តែ​លោក​វរសេនីយ៍ឯក បាន​មាន​សង្ឃឹមថា ​ទៅ​ថ្ងៃ​ខាងមុខ​ទំនាក់ទំនង​រ​វា​កងទ័ព​ប្រទេស​ទាំងពីរ​នឹង​អាច​ត្រឡប់​មក​ល្អ​ដូច​ពី​ពេលមុន​វិញ ​តាមរយៈ​ការ​បន្ត​គោរព​គ្នា​ទៅវិញទៅមក ​ការ​បន្ត​អនុវត្ត​អនុសាសន៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​នៅក្នុង​ការកសាង​ទំនុក​ចិត្ត​គ្នា​។ក្នុង​កិច្ច​ឆ្លើយតប នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​សហរដ្ឋអាម៉េរិ​ក​ ដែល​មាន​ជាមួយគ្នា​រយៈពេល ៧១​ឆ្នាំ​មកហើយ​ ដែល​ទំនាក់ទំនង​នេះ​មាន​ភាពល្អប្រសើរ​រហូត​មក​។ បន្ថែម​លើ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គមេបញ្ជាការ ​បាន​គូស​បញ្ជាក់​ពី​កិច្ច​សហប្រតិបត្តិការ​រ​បស់​កងទ័ព​សហរដ្ឋ​អាម៉េរិ​ក​ នៅក្នុង​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​កងយោធពល​ខេមរភូមិន្ទ​ដែល​ត្រូវ​ទៅ​បំពេញបេសកកម្ម​នៅ​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ​រួមទាំង​ការជួយ​ហ្វឹកហ្វឺន​ផ្នែក​ដោះមីន គ្រាប់​មិនទាន់​ផ្ទុះ ​សន្តិសុខ​លំហ​សមុទ្រ​ ហើយ​ថ្មីៗ​នេះ​ការ​ជួយឧបត្ថម្ភ​ថវិកា​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ផងដែរ​។ក្រៅពីនោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​លើកឡើង​ពី​កិច្ចសហការ​ល្អ​រវាង​ក​ង​ទ័ព​ប្រទេស​ទាំងពីរ​កន្លងមក នៅ​ក្នុង​ការស្វែងរក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ដែល​បាន​បាត់​ខ្លួន​នៅ​កម្ពុជា ​ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម​, ការងារ​មនុស្សធម៌ ​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​យោធា និង​លំ​ហាត់​ឆ្មាំ​អង្គរ​ជាដើម​។ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ទៅ​ថ្ងៃ​ខាងមុខ​ទំនាក់ទំនង​រវាង​កង​ទ័ព​ប្រទេស​ទាំងពីរ (​កម្ពុជា​-​អាម៉េរិ​ក​ ​) នៅតែ​បន្ត​សហប្រតិបត្តិ​ការល្អ​ជាមួយគ្នា​៕

ពិព័រណ៍​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​ នៃ​ទន្លេមេគង្គ ​ត្រូវបាន​រៀបចំ​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ

2021/06/04 01:58:55 pm        515
សៀមរាប ៖ សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី នៅក្នុង​ខេត្តសៀមរាប បានរៀបចំ​ដាក់តាំង​ពិព័រណ៍​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​រួចរាល់​ហើយ ​ដើម្បី​ត្រៀម​ទទួល​ទេសចរ​ជាថ្មីទៀត ​ក្រោយ​បញ្ចប់​វិបត្ដិ​ជំងឺ​កូ​វីដ​-១៩​ នាពេល​ឆាប់ៗ​ខាងមុខនេះ​។សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ដែល​ជា​កិច្ច​សហប្រតិបត្តិការ​ទន្លេ​មេគង្គ​-​ទន្លេ​គង្គា គឺមាន​ប្រទេស​កម្ពុជា ឥណ្ឌា ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម ​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​សម្ដេច​វិបុល​បញ្ញា សុខ អាន ឬ​ ផ្លូវ​៦០​ម៉ែត្រ​សង្កាត់​ស្លក្រាម ​ក្រុង​សៀមរាប ​ខេត្ដ​សៀមរាប​។លោកស្រី មឿ​ន សូលី​ដា នាយិកា​ស្តីទី នៃ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បាន​ឱ្យដឹងថា បច្ចុប្បន្ននេះ​ សារមន្ទីរ បានធ្វើ​ការតាំង​បង្ហាញ​នូវ​សមុច្ច័យ​សំខាន់ៗ​ជាច្រើន ​មកពី​ប្រទេស​ជា​សមាជិក​ចំនួន​៦​ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌា និង​មី​យ៉ាន់​ម៉ា ​នៅក្នុង​សាល​ពិព័រណ៍​ទាំង​៤ របស់​សារមន្ទីរ ​ដែលមាន​មានដូចជា សាល​ព័ត៌មាន​ពិព័រណ៍ ​សាល​ពិព័រណ៍​វត្ថុធាតុដើម​ សាល​ពិព័រណ៍​វាយ​ន​ភណ្ឌ​បុរាណ ​និង​សាល​ពិព័រណ៍​វាយ​ន​ភណ្ឌ​សហ​សម័យ​។លោកស្រី បាន​បន្ថែមថា ​ក្រុមការងារ​មាន​គម្រោង​បង្កើត​ដៃគូ​អភិវឌ្ឍន៍​លើ​វិស័យ​ឯកជន ដែល​កំពុង​ធ្វើការ​លើ​តម្បាញ​សូត្រ ដើម្បី​យក​ស្នារ​ដៃ​សូត្រ​ខ្មែរ ​ទៅ​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ​នោះ​បន្ថែម​ទៀត​។​បង្កើន​កម្លាំង​មនុស្ស​ធ្វើ​តម្បាញ​វត្ថុធាតុដើម​ និង​បង្កើត​កន្លែង​ដើម​រុក្ខជាតិ​ជ្រលក់​សូត្រ​ផងដែរ ​ ក្នុង​គោលបំណង​ដើម្បី​ថែរក្សា​ប្រពៃណី ​នៃ​ការផលិត​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ​និង​ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​ទទួល​អ្នក​ទេសច​រ​ជាតិ និង​អន្ដរជាតិ​ឱ្យចូល​ទស្សនា​ ក្រោយ​បញ្ចប់​ជំងឺ​កូ​វីដ​-១៩​នាពេល​ខាងមុខនេះ​។ ​ជាពិសេស​ធ្វើយ៉ាង​ណា​ឱ្យ​មានការ​ចាប់ពី​អារម្មណ៍​ពី​អ្នកទេសចរ​។​លោកស្រី មឿ​ន សូលី​ដា បាន​បញ្ជាក់​ទៀតថា ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ​មិនទាន់បាន​បើក​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា​នោះទេ ​ប៉ុន្ដែ​បាន​ត្រៀម​ជាស្រេច សម្រាប់​ទទួល​ភ្ញៀវ​ចូល​ទស្សនា​។សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បាន​កសាងឡើង​នៅ​ឆ្នាំ​២០១០ ​ដល់​ឆ្នាំ​២០១១ ​និង​បើក​ឱ្យ​ដំណើរការ​ក្នុង​ខែមេសា ​ឆ្នាំ​២០១៤ ក្រោម​កិច្ច​សហប្រតិបត្តិការ​ទ​ន្លេ​មេគង្គ​-​ទន្លេ​គង្គា ​ដោយមាន​ប្រទេស​ចំនួន​៦​ចូលរួម ដូចជា ​៖ ប្រទេស​កម្ពុជា​, ឥណ្ឌា​, ឡាវ​, មី​យ៉ាន់​ម៉ា​, ថៃ និង​ប្រទេស​វៀតណាម​។ គោលបំណង នៃ​ការ​កសាង​សារមន្ទីរ​នេះ គឺ​ដើម្បី​ថែរក្សា​ប្រពៃណី នៃ​ការផលិត​វាយ​ន​ភណ្ឌ ក៏ដូចជា​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​អរិយធម៌ វប្បធម៌ ​និង​ពាណិជ្ជកម្ម ​របស់​ប្រទេស​ជា​សមាជិក​ជុំវិញ​ដង​ទន្លេមេគង្គ ​ដែល​មាន​រយៈពេល​ជាច្រើន​សត វត្សរ៍​មកហើយ​។ សារមន្ទីរ​នេះ បើក​ឱ្យ​ភ្ញៀវ​ចូល​ទស្សនា ពីថ្ងៃ​ពុធ ដល់​ថ្ងៃ​ចន្ទ​៕​អត្ថបទ ​៖ ឈិ​ត សា​វី 

មន្ត្រី​ជំនាញ​ ៖ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​-១៩ តម្រូវការ​ឈាម​កើនឡើង​ខ្ពស់

2021/06/04 01:39:33 pm        563
ភ្នំពេញ ៖ ស្ថិតក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ តម្រូវ​ការ​ឈាម​មាន​កើនឡើង​ខ្ពស់ ​ដោយ​ក្នុង​១​ថ្ងៃ​ត្រូវការ​ឈាម​ប្រមាណ​២០០​ស័ក ឫ​ហៅថា​ប្លោក ​ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​។តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នា​ថ្ងៃទី​០៤​ខែមិថុនា​នេះ លោក​វេជ្ជបណ្ឌិត ​សុខ ប៉ូ​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ​បានឱ្យដឹងថា ​ក្នុង​រយៈពេល​៥​ខែ ឆ្នាំនេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទទួល​បានការ​ផ្គត់​ផ្គង​ឈាម ​ផ្តល់​ឱ្យ​អ្នកជំងឺ ជាង​១​ម៉ឺន​ប្លោក​ ដែល​ភាគច្រើន ​គឺជា​ការ​បរិច្ចាគ​ជំនួស​ដោយ​ក្រុម​គ្រួសារ​ជនរងគ្រោះ​ ខណៈ​អ្នក​បរិច្ចាគ​ស្ម័គ្រចិត្ត ​មិន​ដល់​៥​ភាគ​ផង ​នៃ​ចំនួន​អ្នក​ផ្តល់​ឈាម​សរុប​។លោក​វេជ្ជបណ្ឌិត បាន​បន្តថា ស្ថិតក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ​តម្រូវការ​ឈាម​មាន​ការ​កើនឡើង​ខ្ពស់ ដោយ​ក្នុង​១​ថ្ងៃ​ ត្រូវការ​ឈាម​ក្នុង​រង្វង់​២០០​ប្លោក ​ដើម្បី​ជួយសង្គ្រោះ​អ្នកជំងឺ​។ តម្រូវការ​ឈាម ​មានការ​កើន​ឡើង ​ដោយសារ​ពលរដ្ឋ​ភាគច្រើន ​ងាក​មក​ប្រើប្រាស់​សេវា​សុខាភិបាល​នៅក្នុង​ស្រុក​។ លោក​វេជ្ជបណ្ឌិត បាន​អំពាវនាវ​ដល់​ពលរដ្ឋ មេត្តា​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​ជនរងគ្រោះ​។សម្រាប់​ការផ្តល់​ឈាម ត្រូវបាន​គ្រូពេទ្យ​ជំនាញ​ បញ្ជាក់ថា ​មិនបាន​ប៉ះពាល់​ដល់​សុខភាព​នោះទេ មុននឹង​ផ្តល់​ឈាម ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ពិនិត្យ ​និង​សាកសួរ​ព័ត៌មាន​យ៉ាង​លម្អិត​ចំពោះ​អ្នក​ផ្តល់​ឈាម ។ អ្នក​បរិច្ចាគឈាម​ ត្រូវមាន​អាយុ ចាប់ពី​១៨​ឆ្នាំ ដល់​៦០​ឆ្នាំ ​មាន​សុខ​ភាព​ល្អ​ធម្មតា ​ទម្ងន់​ចាប់ពី​៤៥​គីឡូ ​ក្រាម​ឡើងទៅ​។ សម្រាប់​មនុស្ស​ប្រុស​ គឺ​អាច​បរិច្ចាគ​ឈាម​បាន​ ចំនួន​៤​ដង ក្នុង​មួយឆ្នាំ ​ហើយ​សម្រាប់​ស្ត្រី ​គឺ​អាច​បរិច្ចាគ​បាន​ចំនួន​៣​ដង ក្នុង​មួយឆ្នាំ​៕​អត្ថបទ​ ៖​ ទូច សោភ័ណ 

ពលរដ្ឋ​ចំនួន​១៤២​គ្រួសារ ​ទទួល​អំណោយ​ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ ខណ្ឌ​ច្បារអំពៅ

2021/06/04 01:35:10 pm        428
ភ្នំពេញ ​៖ គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ ខណ្ឌ​ច្បារអំពៅ ​បានរៀបចំ​ពិធី​សាកសួរ​សុខទុក្ខ ​និង​ចែក​អំណោយ​មនុស្សធម៌រ​បស់​កាក​បាទក្រហមកម្ពុជា ​ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ជូន​ដល់​ចាស់ជរា ស្ត្រី​មេម៉ាយ ជនពិការ និង​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត សរុប​ចំនួន ១៤២​គ្រួសារ​រស់នៅក្នុង​សង្កាត់​និរោធ នៅថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ២០២១​នេះ​។ក្នុងនាម​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ច្បា​រអំពៅ ឯកឧត្តម ​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ​ដែល​តែងតែ​បាន​គិតគូរ​យក​ចិត្ត​ទុកដាក់​ជាប់​ជានិច្ច​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ គ្រប់​ក្រុមគ្រួសារ ​និង​គ្រប់​ទីកន្លែង ​ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ​ជាតិ​សាសន៍ សាសនា វណ្ណៈ​ ពណ៌​សម្បុរ​អ្វី​ទាំងអស់ ពោល “​កាក​បាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង ​សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណា​ម្នាក់​ចោល​ នោះ​ឡើយ​ “ ។ឯកឧត្តម ក៏​សូម​អំពាវនាវ​ដល់​លោកតា​លោកយាយ បងប្អូន​ទាំងអស់ ​ យកចិត្តទុកដាក់​ពី​សុខភាព ជាពិសេស​បន្ត​ការពារ ​ និង​រក្សា​អនាម័យ​ជានិច្ច​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ ដើម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​ទាំងអស់គ្នា ​ដោយ​ផ្តើម​ចេញពី​ខ្លួន​យើង​។គួរបញ្ជាក់ថា អំណោយ​ដែល​ត្រូវ​ផ្ដល់​ ​ក្នុង​១​គ្រួសារ​ទទួល​បា ​អង្ករ​ចំនួន ២៥ គីឡូក្រាម ទឹកត្រី ទឹក​ស៊ី​អ៊ីវ ត្រីខ មី ម៉ាស ជែ​ល និង​ថវិកា​មួយ​ចំនួនផងដែរ ៕អត្ថបទ​៖ កុ​ម្ភៈ

ពលរដ្ឋ​អរគុណ​រាជរដ្ឋាភិបាល​ ចំពោះ​ការអនុគ្រោះ​ផាកពិន័យ​ថ្ងៃ​ហួស​សុពលភាព​ធ្វើ​ឆៀក​រថយន្ត ក្នុង​តំបន់​បិទ​ខ្ទប់

2021/06/04 01:25:37 pm        293
ភ្នំពេញ ៖ នៅក្នុង​អំឡុង​ពេលដែល​រាជរដ្ឋាភិបាល​ប្រកាស​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្តាល ​និង​បាន​បិទ​ខ្ទប់​តំបន់​ក្រហម​មក​កន្លងមកនេះ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​ប្រកាស​ផ្តល់​ការ​អនុគ្រោះ ​និង​ការ​មិន​យក​ថ្លៃ​បង់ប្រាក់​ផាក​ពិន័យ​ចំនួន​៥១​ថ្ងៃ​លើ​យានយន្ត​គ្រប់​ប្រភេទ ​ដែល​ហួស​សុពលភាព​ការ​ធ្វើ​ឆៀក ឬ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ​ដែល​ស្ថិតក្នុង​តំបន់​បិទ​ខ្ទប់​។ចំពោះ​ការយោគយល់ និង​ការ​ផ្តល់​ការ​អនុគ្រោះ​ធ្វើ​ឆៀក​រថយន្ត​នេះ បណ្តា​ពលរដ្ឋ ​ដែល​បាន​យក​រថយន្ត​ទៅធ្វើ​ឆៀក​ ដើម្បី​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​របស់​នេះ គឺ​បាន​ថ្លែង​អំណរ​រាជរដ្ឋាភិបាល ​ចំពោះ​ការ​ផ្តល់​ការ អនុគ្រោះ​ការ​បង់​ផាក​ពិន័យ​ហួស​សុពលភាព​ការ​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​(​ឆៀក​)​ រយៈពេល​៥១​ថ្ងៃ ​និង​ស្នើឱ្យ​បណ្តា​ម្ចាស់​យានយន្ត​ផ្សេងៗ​ទៀត ​ដែល​ជិត​ហួស និង​បាន​និងកំពុង​ហួស​សុពលភាព​ធ្វើ​ឆៀក​រថយន្ត​របស់ខ្លួន ​ត្រូវ​រូតរះ​យក​រថយន្ត​ខ្លួន​ធ្វើ​ឆៀក ចៀសវាង ​ការ​ទុក​យូរ​ធ្វើ​អោយ​ការ​បង់​ផាក​ពិន័យ​កាន់តែ​អស់​ថវិកា​ច្រើន​ទៅ​ច្រើន​ទៅ​។បើតាម​លោក ចាប សុជាតិ អនុប្រធាន​ការិយាល័យ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត មណ្ឌល​បឹង​ស្នោ ​បាន​ថ្លែង​ថា ​នៅក្នុង​អំឡុងពេល​រាជរដ្ឋាភិបាល ​ប្រកាស​បិទ​ខ្ចប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ គឺ​រាជរដ្ឋាភិបាល​បាន​ប្រកាស​មិន​យក​ថ្លៃ​បង់​ផាកពិន័យ​លើ​រថយន្ត​ដែល​ហួស​សុពលភាព​ឆៀក​ចំនួន​២១​ថ្ងៃ ​ហើយ​បូក​នឹង​ច្បាប់​បាន​កំណត់​ផ្តល់​អនុគ្រោះ​ហួស​ថ្ងៃ​ធ្វើ​ឆៀក​ចំនួន​១​ខែ​ទៀត ដូចនេះ ​ក្នុងអំឡុង​ពេលនេះ ​គឺ​រាជរដ្ឋាភិបាល​បាន​ផ្តល់​ការ​អនុគ្រោះ​ការ​បង់ថ្លៃ​ផាកពិន័យ​ចំនួន​សរុប​ចំនួន​៥១​ថ្ងៃ​។បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម ឈួន វន់ អគ្គនាយក​ដឹកជញ្ជូន​ផ្លូវ​គោគ​ បាន​ថ្លែងថា​ ជា​ទូទាំង​តាម​ច្បាប់​កំណត់ សម្រាប់​យានយន្ត​ដែល​សុពលភាព​ធ្វើ​ឆៀក​រថយន្ត​ចំនួន​១​ថ្ងៃ​ត្រូវ​បង់ថ្លៃ​ផាក​ពិនិត្យ​ចំនួន​៥០០​រៀល​ចំពោះ​រថយន្ត​ទេសចរណ៍ ​ដែល​ត្រូវ​អោយ​ធ្វើ​ឆៀក​ចំនួន​២​ឆ្នាំ​ម្តង ​។ ដោយឡែក​សម្រាប់​រថយន្ត​ដឹកទំនិញ​រថយន្ត​អាជីវកម្ម​ដែល​ត្រូវ​ធ្វើ​ទៅធ្វើ​ឆៀក​១​ឆ្នាំ​ម្តងវិញ​នោះ​ ហួស​សុពល​រដ្ឋ​ឆៀក ១​ថ្ងៃ បង់ថ្លៃ​ផាក​ពិន័យ​ចំនួន​១០០០​រៀល​។ឯកឧត្តម បន្តថា នៅពេលនេះ នៅមាន​រថយន្ត​ជិត​៣០​ម៉ឺន​គ្រឿង​ទៀត ​ដែល​ហួស​សុពលភាព​ធ្វើ​ឆៀក ខណៈ​បច្ចុប្បន្ន​មាន​រថយន្ត​ប្រមាណ​ជាង​៨០​ម៉ឺន ​ទៅ​៩០​ម៉ឺន​គ្រឿង ​កំពុង​ចរាចរណ៍​នៅ​ទូទាំងប្រទេស​៕​អត្ថបទ ស៊ុម

ក្រសួង​អប់រំ​ បន្ត​រៀបចំ​ការប្រកួត​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ​ឆ្នាំ​២០២១ ​ទោះ​ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ

2021/06/04 01:06:39 pm        584
ភ្នំពេញ ៖ ក្រសួង​អប់រំ​សម្រាប់​ឆ្នាំ ២០២១​នេះ នៅតែ​អាច​រៀបចំ​ការប្រកួត​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ ​សម្រាប់​សិស្ស​វិទ្យាល័យ​ថ្នាក់​ទី១១ នៅ​រាជធានី​ភ្នំពេញ ទោះបីជា​ពេលនេះ​ កម្ពុជា​ប្រឈម​នឹង​បញ្ហា​កូ​វីដ​-១៩ ​យ៉ាងណាក្ដី​។ ជា​ការ​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ការប្រកួត​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ​ឆ្នាំ២០២១​នេះ ​ត្រូវ​ផ្លាស់​មក​រៀបចំ​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ​។ជាការ​ឆ្លើយតប តាម​គោលនយោបាយ​ស្ដីពី​ការអភិវឌ្ឍ​យុវជន​កម្ពុជា និង​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ អគ្គនាយកដ្ឋាន​យុវជន​នៅតែ​បន្ត​រៀបចំ​កម្មវិធី ​ប្រកួត​ជជែក​ដេញដោល​យុវជន​ថ្នាក់​ជាតិ (National Youth Debate) ​ដែល​កំណត់​យក​សិស្ស​ថ្នាក់​ទី​១១ ​តាម​គ្រឹះស្ថាន​អប់រំ​រដ្ឋ​និង​ឯកជន នៅ​រាជធានី​ភ្នំពេញ​ជា​គោលដៅ​អាទិភាព ទោះ​ឆ្នាំ​២០២១​នេះ ​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​កូ​វីដ​-១៩​យ៉ាងណាក្ដី​។កម្មវិធី​ប្រកួត​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ​នេះ ជា​កម្មវិធី​មាន​សារៈសំខាន់​មួយ ដែល​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ​ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​គោលបំណង​សំខាន់ៗ​មួយចំនួន​ដូចជា បណ្តុះ​បណ្តាល​យុវជន ​ឱ្យ​ចេះ​ប្រើប្រាស់​នូវ​វប្បធម៌​សន្ទនា​តាមរយៈ​ការ​ជជែក​ដេញដោល ​បណ្តុះ​សមត្ថភាព​យុវជន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ដែល​ពួកគេ​ជួបប្រទះ​តាមរយៈ​ការសន្ទនា​ កសាង​សមត្ថភាព​យុវជន​ឱ្យ​មាន​ភាពក្លាហាន ​ចេះ​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់​ប្រកបដោយ​ភាព​ឈ្លាសវៃ​ក្នុង​ការ​បញ្ចេញមតិ​ដើម្បី​ទទួល​បាន​នូវ​ផ្លែផ្កា​ជា​វិជ្ជមាន​ជូន​សង្គម ពង្រឹង​ជំនាញ​នៃ​ការ​ត្រិះរិះ​ពិចារណា ការសិក្សា​ស្រាវជ្រាវ ការ​ចែករំលែក​គំនិត ​ការទាក់ទាញ​ការគាំទ្រ​ ជំនាញ​ក្នុង​ការ​និយាយ​សាធារណៈ​ជាដើម ​ផ្តល់​ឱកាស​ឱ្យ​យុវជន​បញ្ចេញ​គំនិត​យោបល់ ​បង្ហាញ​សមត្ថភាព និង​ទេពកោសល្យ​ជា​សាធារណៈ​ក្នុង​ការ​ជជែក​ដេញដោល​ក្នុង​សមរភូមិ​គំនិត​នៃ​សង្គម​ពុទ្ធិ ដើម្បី​ស្វែងរក​នូវ​សុខដុមនីយកម្ម​សម្រាប់​ទាំងអស់គ្នា បង្កើន​បណ្តាញ​ទំនាក់ទំនង​ល្អ​រវាង​យុវជន​និង​យុវជន ដើម្បី​ផ្លាស់ប្តូរ​បទ​ពិសោធ​គ្នា​ក្នុងតម្លៃ​ជា​មិត្តភាព ​និង​ពង្រីក​ធនធាន​យុវជន ​ដើម្បី​អាច​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​មូលធន​មនុស្ស​សម្រាប់​ជាតិ​កម្ពុជា​។សម្រាប់​កម្មវិធី​ប្រកួត​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ​ឆ្នាំ​២០២១​នេះ នឹង​ចាប់ផ្ដើម​វគ្គ​ជម្រុះ​ដំបូង នៅ​ថ្ងៃទី ៥​ទី ៦​ខែ មិថុនា នេះ ដោយមាន​ការចូលរួម​ពី​ក្រុមយុវជន​ជា​សិស្ស​ថ្នាក់​ទី ១១​ចំនួន ១៦ ក្រុម ដើម្បី​ជម្រុះ​យក​ត្រឹម ៨​ក្រុម ​ឈានទៅ​វគ្គ​ជម្រុះ​ទី​២​។ កម្ម​វិធី​ជជែក​ដេញដោល​យុវជន​ថ្នាក់ជាតិ​នេះ គឺ​នឹង​មានការ​ការផ្សាយ​ផ្ទាល់ ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​៕​អត្ថបទ​៖ គឹម​ហុក

រដ្ឋសភា​អនុម័ត​ឱ្យ​ប្រធាន គជប លាលែង​ពី​ដំណែង ​ដោយសារ​បញ្ហា​សុខភាព​

2021/06/04 12:36:16 pm        473
ភ្នំពេញ ៖ រដ្ឋសភា បានអនុម័ត​យល់ព្រម​លើ​សំណើសុំ​លាលែង​ពី​តំណែង ​របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ​ដែលមាន​ជំងឺ​ប្រចាំកាយ​។រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បានសម្រេច​យល់ព្រម​លើ​សំណើ​លាឈប់​របស់​ប្រធាន គ​.​ជ​.​ប គឺ​ឯកឧត្ដម ស៊ិ​ក ប៊ុន​ហុក​ នៅក្នុង​កិច្ចប្រជុំ​ គណៈកម្មធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ​ដឹកនាំ​ដោយ​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃទី​០៤ ​ខែមិថុនានេះ ​បន្ទាប់ពី​ឯកឧត្ដម ​បាន​ដាក់​ពាក្យ​លាឈប់​នេះ​ កាលពី​ថ្ងៃទី​០១ ​ខែមិថុនា ​នេះដែរ ​ដោយសារ​បញ្ហា​សុខភាព​។ ​នេះ​បើតាម​សេចក្ដីប្រកាស​ព័​ត៌មាន​របស់​អគ្គលេខាធិកាដ្ឋាន ​នៃ​រដ្ឋសភា​។សេចក្ដីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ថា ជាមួយ​នឹង​ការយល់​ព្រម​ឱ្យ​ឯកឧត្ដម ​ស៊ិ​ក ប៊ុន​ហុក លាឈប់​នេះ ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា ​ក៏បាន​អនុម័ត​យល់ព្រម​នូវ​សេចក្តីព្រាង​សេចក្តី​សម្រេច ​ស្តីពី​ការកំណត់​បែបបទ និង​នីតិវិធី ​នៃ​ការ​ជ្រើសរើស​បេក្ខជន​ប្រធាន គជប​ និង​ប្រគល់​ភារកិច្ច​ជូន​អគ្គ​លេខា​ធិ​ការដ្ឋាន​រដ្ឋសភា ធ្វើ​សេចក្តី​ជូន​ដំណឹង​ជ្រើសរើស​បេក្ខជន​ជា​ប្រធាន គជប ថ្មី​ផងដែរ​។តាម​នីតិវិធី ការប្រកាស​ជ្រើសរើស​បេក្ខជន​ប្រធាន​ គ​.​ជ​.​ប ​នឹងត្រូវ​ធ្វើឡើង​រយៈពេល​៥​ថ្ងៃ ​ហើយ​តាមច្បាប់ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ឈ្នះឆ្នោត ​ជា​អ្នកស្នើ​ដាក់​បេក្ខជន​។ ​បេក្ខជន ​ដែល​នឹង​ត្រូវ​ជ្រើសរើស ​គឺ​ត្រូវតែ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ​តាម​សេចក្តីប្រកាស​។ឯកឧត្ដម ស៊ិ​ក ប៊ុន​ហុក ត្រូវបាន​រដ្ឋសភា ​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប ចំការ​បោះឆ្នោត ​កាលពី​ឆ្នាំ​២០១៥ ក្រោយ​ការ​ជាប់គាំង​នយោបាយ បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំ​២០១៣​។គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៅថ្ងៃនេះ ​ក៏បាន​អនុម័ត​យល់ព្រម​បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៦ នីតិកាល​ទី​៦ នាពេលខាងមុខ​ នូវ​សេចក្តី​ព្រាងច្បាប់​ចំនួន​៤ ដែល​គណៈកម្មការ​ជំនាញ​រដ្ឋសភា ទើប​បញ្ចប់​ការពិនិត្យ​សិក្សា រួមមាន សេចក្តីព្រាងច្បាប់ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​ស្មេ​ថេ​ក ខូ​អិ​ល​ធី​ឌី សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​៥០០​គីឡូវ៉ុល ​ពី​ខេត្តបាត់ដំបង ​ទៅកាន់​ព្រំដែន​កម្ពុជា​-​ថៃ ​។ សេចក្តីព្រាងច្បាប់ ​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ក្រុមហ៊ុន​ស្មេ​ថេ​ក ​ខូ​អិ​ល​ធី​ឌី ​សម្រាប់​គម្រោង​អភិវឌ្ឍ​ខ្សែ​បណ្តាញ​បញ្ជូន​អគ្គិសនី​តង់ស្យុង​៥០០​គីឡូវ៉ុល ​ពី​រាជធានី​ភ្នំពេញ​ ទៅកាន់​ព្រំដែន​កម្ពុជា​-​ឡាវ​ ។ ​សេចក្តីព្រាងច្បាប់ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ឱ្យ​ក្រុមហ៊ុន​អគ្គិសនី​វៀតណាម ធានា​លើ​ការទិញ​ថាមពល​អគ្គិសនី​ពី​ប្រទេស​វៀតណាម ​និង​សេចក្តីព្រាងច្បាប់​ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ឱ្យ​ក្រុមហ៊ុន ​ឆាយ​ណា​ណេ​សិ​នណល​ហេ​វី​ម៉ាស៊ីន​ណឺ​រី ខ​ប​ភើ​រេ​សិន​ សម្រាប់​គម្រោង​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ ​អានុភាព​១៥០​មេ​ហ្កា​វ៉ា​ត់ ​ក្នុង​ខេត្តកោះកុង​៕​អត្ថបទ​ ៖ បាន ចក់ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកនៅតំបន់ទីបេតិ៍
07/23/2025 12:07 AM
គណៈកម្មាធិការស្វែងរកការពិតស៊ីរី រាយការណ៍ថា មនុស្ស ១.៤២៦នាក់ ត្រូវបានសម្លាប់អំឡុងអំពើហិង្សាក្នុងខែមីនា
07/23/2025 12:07 AM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សានិយាយថា ពួកគេពុំបានបរិភោគអស់រយៈពេល ៥ថ្ងៃមកហើយ
07/23/2025 12:07 AM
រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំសុខាភិបាល ស្ថិតនៅជាប់ជានិច្ចជាមួយមន្រ្តីរបស់ខ្លួន ឈរលើគោលដៅសម្រេចឱ្យបានជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលើកកិត្តិយសវិជ្ជាជីវៈសុខាភិបាលទាំងមូល»
07/23/2025 12:07 AM
ផ្សារសមាគមខ្មែរកំពុងស្រូបយកផលិតផលកែច្នៃក្នុងស្រុក គាំទ្រដល់ការរីកចម្រើនរបស់សហគ្រិន
07/22/2025 11:07 PM
រលកកម្តៅធ្ងន់ធ្ងរនៅតំបន់បាល់កង់ បណ្តាលឲ្យមានភ្លើងឆេះព្រៃនៅប្រទេសប៊ុលហ្គារី និងអាល់បានី
07/22/2025 08:07 PM
ប្រេសិតពិសេសសហរដ្ឋអាមេរិកជួបជាមួយប្រធានសភាលីបង់នៅទីក្រុងបេរូត
07/22/2025 08:07 PM
រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក»
07/22/2025 07:07 PM
ទូតឥណ្ឌូនេស៊ីកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន និង សោតទស្សន៍
07/22/2025 07:07 PM
គម្រោង Golden Dome របស់លោក Trump ស្វែងរកជម្រើសជំនួស SpaceX របស់លោក Musk
07/22/2025 07:07 PM