សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

កំណាយ​សង្គ្រោះ​ផ្លូវ​វាង​ក្រវ៉ាត់​ក្រុង​ទី​៣ បាន​រកឃើញ​ភស្តុតាង​ប្រ​វ​តិ្ត​សាស្ត្រ​ស្ថិត​ក្នុង​សតវត្សរ៍​ទី​២

2021/06/04 12:10:23 pm        763
ភ្នំពេញ ៖ លោក វឿន វុ​ទី្ធ ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​បុ​រេ​ប្រ​វ​តិ្ត​វិទ្យា នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​ប្រាប់​BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា ​ឆ្នាំ​២០២១​នេះថា ​ការធ្វើ​កំណាយ​សង្គ្រោះ​ផ្លូវ​វាង​ក្រវ៉ាត់​ក្រុង​ទី​៣ ​ស្ថិតនៅ​ភូមិ​បុ​ណ្ណា ឃុំ​ព្រះពុទ្ធ ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល ​បាន​រកឃើញ​ភស្តុតាង​ប្រ​វ​តិ្ត​សាស្ត្រ របស់​មនុស្ស​រស់នៅក្នុង​សម័យ​ដើម​ជាច្រើន​ ស្ថិត​ក្នុង​សត វត្សរ៍​ទី​២​។លោក បន្តទៀតថា ការធ្វើ​កំណាយ​សង្គ្រោះ​ផ្លូវ​វាង​ក្រវ៉ាត់​ក្រុង​ទី​៣​នេះ​ គឺធ្វើឡើង​ដើម្បី​ការអភិវឌ្ឍន៍​ប្រទេសជាតិ ​និង​សេច​កី្ត​សុខ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ កិច្ចការ​ខាងលើនេះ​ គឺ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ សហការ​ជាមួយ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ហើយ​ និង​ក្រុមហ៊ុន​សាងសង់​ផ្លូវ SCG បាន​បើក​ការធ្វើ​កំណាយ​សង្គ្រោះ​ស្ថានីយ​ទួល​អស់លោក ចាប់​ផ្តើម​ពីថ្ងៃ​ទី​១៩ ខែឧសភា រហូតដល់​ថ្ងៃទី​០៥ ​ខែមិថុនា ឆ្នាំ​២០២១ ដែល​មាន​រយៈពេល​៣​សប្តាហ៍​។ ប៉ុន្តែ​គម្រោង​ក្នុង​ការធ្វើ​កំណាយ​សង្គ្រោះ​នេះ ត្រូវបាន​បញ្ចប់​មុន​កាលកំណត់​។លោក វឿន វុ​ទី្ធ បានបញ្ជាក់​ទៀតថា​ ក្នុង​ដំណើរ​ការធ្វើ​កំណាយ​នេះ ​មាន​មន្ត្រី​ចូលរួម​ចំនួន​២៨​នាក់ បាន​រក​ឃើញ​សមុច្ច័យ​ជាច្រើន ​ដែល​ទទួល​បាន​ក្រោយ​ការធ្វើ​កំណាយ ​ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ បាន​ដឹក​យក​មក​រក្សាទុក​នៅ​ម​នី្ទ​រ​ពិសោធន៍ ក្នុងនោះ ​មាន​ម​ន្រី្ត​ជំនាញ​ចំនួន​១០​នាក់​ទៀត ​បានធ្វើការ​សិក្សា​វិភាគ​បន្ត​នៅក្នុង​ក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ​៕អត្ថបទ រដ្ឋា ​

មន្ត្រី​ជំនាញ​ ៖ ​សត្វ​គោ​ដែល​បាន​កើត​ជំងឺ​ដុំ​ពក​ នៅ​ខេត្តព្រះវិហារ ​និង​ឧ​ត្ត​រ​មានជ័យ​ បានជាសះស្បើយ​ហើយ

2021/06/04 11:21:10 am        557
ភ្នំពេញ ៖ ឯកឧត្តម ​តាន់ ផាន់​ណា​រ៉ា អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ ​បាន​​អះអាងថា ​សត្វ​គោ​ជាច្រើន​ក្បាល​ដែល​បានកើត​ជំងឺ​ដុំ​ពក​នោះ រ​ហូតមកដល់​ថ្ងៃនេះ​ បានជា​សះស្បើយ​ស្ទើរ​តែមួយ​រយ​ភាគរយ​ហើយ ​។ថ្លែងប្រាប់​អ្នកយកព័ត៌មាន កាលពី​ថ្ងៃទី​៣ ខែមិថុនា ម្សិលមិញ​នេះ ឯកឧត្តម តាន់ ផាន់​ណា​រ៉ា បាន​លើកឡើងថា​ សត្វ​គោ​ដែល​បាន​កើត​ជំងឺ​ដុំ​ពក​នៅ​ខេត្តព្រះវិហារ ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះ​ គឺ​បាន​ឆ្លង​មកពី​ប្រទេស​ថៃ​ តាមរយៈ​ចំណី​សត្វ​ដែល​បងប្អូន​ប្រជាកសិករ​ទិញ​មក​បំប៉ន​គោ​របស់​ពួកគាត់ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី​ សត្វ​គោ​ដែល​បានកើត​នោះ ​វា​មិនទាន់​ដល់​កម្រិត​ធ្ងន់ធ្ងរ​នោះទេ ​ដោយសារ​ពួកគាត់ ​ប្រញាប់​រាយការណ៍​មក​អាជ្ញាធរ​ទាន់ពេលវេលា ​ហើយ​ធ្វើការ​ទប់ស្កាត់​បាន​រហ័ស​ផងដែរ​។សូម​រំលឹកថា ​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី (Lumpy Skin Disease-LSD)​ ជា​ជំងឺ​បង្ក​ដោយ​វីរុស​ក្នុង​ក្រុម​Poxviridac​ នៃ​ប្រភេទ​ Capripoxvirus ដែល​បាន​ផ្ទុះ​ឡើងជា​លើកដំបូង​នៅ​ប្រទេស​ហ្សំ​ប៊ី (Zambia) នៅ​ឆ្នាំ​១៩២៩ ហើយ​វា​បាន​ឆ្លង​រាលដាល​ពាសពេញ​ពិភពលោក​ក្នុងនោះ​ មាន​ទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អឺរ៉ុប​ប៉ែក​អាគ្នេយ៍ ​អាស៊ី​កណ្តាល ​អាស៊ី ខាងត្បូង និង​ប្រទេស​ចិន ​ដែល​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដល់​គ្រួសារ​កសិករ​ចិញ្ចឹម​សត្វ ​និង​សេដ្ឋកិច្ចជាតិ​។ ជំងឺ​ដុំ​ពក​ស្បែក​គោ​នេះ​ បាន​ឆ្លង​មក​ប្រទេស​កម្ពុជា​ កាលពី​ខែ ឧសភា ​ឆ្នាំ​២០២១​ កន្លងទៅនេះ​។ភ្លាមៗ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាកសិករ ​ដែល​គោ​របស់​ពួកគាត់​បាន​កើត​នូវ​ជំងឺ​ប្រាប់​ដល់​អាជ្ញាធរ​នោះ​ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ ​និង​នេសាទ បាន​ណែនាំ​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​អនុវត្ត​វិធានការ​ចាំបាច់ ​និង​បន្ទាន់​នានា​ដើម្បី​បង្ការ ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​ពក​ស្បែក​គោ ក្របី (Lumpy Skin Disease-LSD) ដែល​បានកើត​នៅ​ប្រទេស​កម្ពុជា​យើង​នេះ​។បើតាម​សារាចរ​ណែនាំ​របស់​ឯកឧត្តម វេ​ង សាខុន បាន​លើកឡើង​ទៀតថា «​ដើម្បី​ទប់ ស្កាត់​ការឆ្លង​រាលដាល ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី ​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ សូម​ធ្វើ​ការណែនាំ ​ដល់​អគ្គនាយកដ្ឋាន សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មន្ទីរ​កសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ និង​ការិយាល័យ​ផលិតកម្ម ​និង​បសុព្យាបាល រាជធានី​-​ខេត្ត ជាពិសេស បណ្ដា​ខេត្ត ជាប់​ព្រំដែន ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ​ត្រូវអនុវត្ត និង​ចូលរួម​សហការ ជាមួយ​អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​នោះ​»​។យ៉ាងណាក៏ដោយ​សត្វ​គោ​របស់​បងប្អូន​ប្រជាកសិករ ដែល​បាន​កើត​នូវ​ជំងឺ​ដុំ​ពក​នៅ​ខេត្ត​ទាំងពីរ​នៅ​ប្រទេស​កម្ពុជា​នេះ​ គឺ​បានជា​សះស្បើយ​ស្ទើរ​តែមួយ​រយ​ភាគរយ​ហើយ ​ការ​ឆ្លង​ថ្មី​ក៏​មិន​ទាន់មាន​ទៀត​នោះដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម តាន់ ផាន់​ណា​រ៉ា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​៕​អត្ថបទ​ ៖ បាន ចក់

ប្រភេទ​អាជីវកម្ម​មួយចំនួន ​ក្នុងភូមិ​ព្រៃទា​១​ជា​តំបន់​លឿងទុំ ត្រូវបាន​បិទទ្វារ​

2021/06/03 05:57:12 pm        266
ភ្នំពេញ៖ បន្ទាប់ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រកាស​កំណត់​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍ សែន​ជ័យ ដែល​មាន​អត្រា​ការឆ្លង​ជំងឺ​កូ​វី​ស​-១៩​កើនឡើង ជា​តំបន់​លឿងទុំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាល​ដាល​នៃ​ជំងឺ​នេះ កាលពី​ម្សិលមិញ​ហើយ​នោះ ឃើញថានៅ​ថ្ងៃទី​០៣ ខែមិថុនា​នេះ ប្រភេទ​អាជីវកម្ម​មួយ ចំនួន ក្នុងភូមិ​ព្រៃទា​១ ត្រូវបាន​បិទ​។​​បើតាម​ប្រភពព័ត៌មាន​ពី​កងកម្លាំង​សមត្ថកិច្ច ដែល​កំពុងធ្វើការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរឹង​នៅ​គោល ដៅ​នេះ បាន​ប្រាប់​BTV​ឱ្យដឹងថា ក្រៅពី​ប្រភេទ​អាជីវកម្ម​មួយ​ចំនួន ពុំ​អនុញ្ញាត​ឱ្យ​ដំណើរការ ស្របតាម សេចក្តី​សម្រេច​របស់រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​ហើយ​នោះ នៅ​គោលដៅ​បិទ​ខ្ទប់ នៃ​ភូមិ​ព្រៃទា​១​នេះ ក៏​ពុំ​អនុញ្ញាត​ឱ្យមាន​ការធ្វើ​ចរាចរ​ចេញចូល​ផងដែរ លើកលែងតែ​ករណី​អ្នក​ត្រូវ​ទៅយក​សំណាក ចាក់​វ៉ាក់សាំង ការពារ​ជំងឺ​កូ​វីដ​-១៩ និង​ករណី​សុខភាព​សង្គ្រោះបន្ទាន់។​​កាលពី​ថ្ងៃទី០​២ ខែមិថុនា នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីសម្រេច ស្តីពី​ការដាក់ចេញ នូវ​វិការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែលមាន ហានិភ័យ​ខ្ពស់ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​១៤​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​៣ ខែមិថុនា​នេះ រហូត ដល់​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១​។​​ផ្នែក​ខ្លះ នៃ​ភូមិ​ព្រៃទា​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ភូមិ​ផ្សារ​តូច នៃ​សង្កាត់​ទួល សង្កែ​ទី​១ ខណ្ឌឫស្សីកែវ ត្រូវបាន​កំណត់​ជា​តំបន់​លឿងទុំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅមាន​អនុភាព​អនុវត្ត​បន្ត រហូតដល់​អស់​សុពល​ភាព ឬ មានការ​សម្រេច​ជាថ្មី ៕ ​អត្ថបទ​៖ ជៀប សម្បត្តិ​

ដំណើរ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ដូ​ស​ទី​២ ​ជូន​ពលរដ្ឋ​ទូទៅ​នៅ​ខណ្ឌ​ច្បារអំពៅ នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​៨ ខែ​មិថុនា​ខាងមុខ​

2021/06/03 05:43:14 pm        389
​ភ្នំពេញ៖ លោក អៀង ផានិត ប្រធាន​ក្រុមទី​១៣ នៃ​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រចាំ​មណ្ឌល​សាលាបឋមសិក្សា​បឹង​ឈូក​ប្រជុំ​វង្ស ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​បញ្ជាក់ ថា សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ប្រចាំ​មណ្ឌល​សាលាបឋមសិក្សា​បឹង​ឈូក​ប្រជុំ​វង្ស គឺ​មាន​សមាជិក​ចំនួន​ ០២​ក្រុម ដោយ​ចាប់​ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ដូ​ស​ទី​១ ចាប់ពី​ថ្ងៃ​ទី​២៥ ខែឧសភា រហូតដល់​ថ្ងៃទី០​៧ ខែមិថុនា ឆ្នាំ​២០២១ ដោយឡែក​សម្រាប់​ដូ​ស​ទី​២ ចាប់ពី​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២១​។​​លោក អៀង ផានិត ប្រាប់​BTV ព័ត៌មាន​នា​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២១​បន្តថា ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង Sinovace ដូ​ស​ទី​១ ចាប់ពី​ថ្ងៃទី​២៥ ខែឧសភា រហូតមកដល់​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ជូន​ម​ន្រី្ត​រាជការ និង​ប្រជាពលរដ្ឋ បាន​ចំនួន​ជិត​ ៦០០០​នាក់ ក្រោយពេល​បញ្ចប់​សម្រាប់​ដូ​ស​ទី​១​នោះ ក្រុមការងារ​នឹង​បន្ត​ចាក់​នូវ​ដូ​ស​ទី​២​ជូន​ដល់​បងប្អូន​ប​ប្រជាពលរដ្ឋ លោក​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​នៅ​ខណ្ឌ​ច្បារអំពៅ រួសរាន់​មក ទទួល​ការចាក់​វ៉ា​ក់​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​បើ​យើង​ចូលរួមបាន​ទាំងអស់គ្នា នោះ​យើង​ហ្នឹង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ក្នុងប្រទេស​កម្ពុជា ក៏​ជា​ពិភពលោក ដែល​កំពុង​វិបត្តិ​កូ​វីដ​១៩ នេះ​។​​ដោយឡែក​ប្រជាពលរដ្ឋ យុវជន​រស់នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ មក​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃនេះ ​បានបង្ហាញ​ពី​ទឹកចិត្ត​សប្បាយរីករាយ​ដែល​មក​ទទួលយក​វ៉ាក់សាំង និង​សូម​ថ្លែងអំណរគុណ​ជូន​ចំពោះ​ប្រមុខ​ថ្នាក់ដឹកនាំ​ក៏ដូចជា​ក្រសួងសុខាភិបាល និង​ក្រុមការងារ​គ្រូពេទ្យ​ជួរមុខ​ទាំងអស់ ដែល​ស្វះ​ស្វែងរក​វ៉ាក់សាំង​ចាក់​ជូន​ពលរដ្ឋ​និង ខិតខំ​បំពេញការងារ​យ៉ាង​ល្អ​លើ​ការចាក់​វ៉ាក់សាំង​ការពារ​ការឆ្លង​កូ​វីដ​១៩​នេះ​៕ ​អត្ថបទ៖ រដ្ឋា ​

អគ្គស្នងការរង​នគរបាលជាតិ ជំរុញ​ដល់​នគរបាល​អត្តសញ្ញាណ​ប័ណ្ណ​ទាំង​អស់​ពន្លឿន​ការ​ធ្វើ​អត្ត​សញ្ញាណប័ណ្ណ ​ជូនពលរដ្ឋ

2021/06/03 10:45:52 am        707
ភ្នំពេញ ៖ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ បាន​ជំរុញ​ដល់​មន្ត្រី​នគរបាល​ ជំនាញ​អត្តសញ្ញាណ​កម្ម​ទាំងអស់ ​ត្រូវ​ពន្លឿន​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ ជូន​ប្រជាពលរដ្ឋ​ ចាប់ពី​អាយុ​១៧​ឆ្នាំ​ឡើងទៅ ​ឱ្យ​បាន​ច្រើន​ ដើម្បី​ប្រជា​ពល​រដ្ឋ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ចុះឈ្មោះ​ និង​ទៅ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២ ​និង​ ឆ្នាំ​២០២៣​ ខាងមុខ​ឱ្យបាន​គ្រប់គ្នា​ នៅ​គ្រា​ដែល​ពេលវេលា​នៃ​ការរៀបចំ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ ​និង​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ កាន់តែ​ខិត ជិត​មកដល់​ហើយ​នោះ​។ការ​ជំរុញ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នេះ ​គឺ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ ​តាមរយៈ​វីដេអូ​ពី​ចម្ងាយ ​ស្តីពី​ត្រួតពិនិត្យ​លទ្ធផល​សកម្មភាព​អនុវត្ត​ការងារ​រយៈពេល​១​ខែ ​របស់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ លើ​ការងារ​ការពារ​សន្តិសុខ​រក្សា​សណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម ​និង​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ នា​ថ្ងៃទី​២ ខែមិថុនា ម្សិលមិញ​នេះ នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​។ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​លើកឡើងថា ​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ឱ្យ​បាន​លឿន​ឆាប់រហ័ស ​ហើយ​មិន​ត្រូវ​ឲ្យ​ពួកគាត់​មានការ​ថ្នាំងថ្នាក់​នោះឡើយ ។​ឯកឧត្តម​ ក៏បាន ព្រមាន​ដាក់​វិន័យ​ចំពោះ​មន្ត្រី​នគរបាល​ដែល​អនុវត្ត​ការងារ​មិនល្អ​នៅ​មូលដ្ឋាន ​និង​មិនបាន​យកចិត្តទុកដាក់​បំរើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាធំ​ផងដែរ​។ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បានលើកឡើង​ទៀតថា «​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ ត្រូវ​យកចិត្តទុកដាក់ ​និង​ប្រុងប្រយ័ត្ន​ចំពោះ​បទល្មើស​វិធាន​ក្រសួងសុខាភិបាល​ដែល​បង្ក​ឱ្យមាន​ហានិភ័យ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ ​ក្នុងករណី​ដែល​បណ្តែត​បណ្តោយ​ឱ្យ​មាន​ការបើក​ក្លឹប​កម្សាន្ត​ជួបជុំគ្នា​ផឹកស៊ី ច្រៀង​រាំ​សប្បាយ​ល្មើស​វិធាន​ក្រសួងសុខាភិបាល ​គឺ​លោក​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ​ត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ថ្នាក់លើ​ ហើយ​កុំ​ឆ្លើយថា​បទល្មើស​កើត​ហើយ​ថា ​មិនដឹង​នោះ​»​។ក្នុង​កិច្ចប្រជុំ​នោះដែរ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​ដាក់​ចេញ​នូវ​ការអនុវត្ត​វិធានការ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឡើងវិញ​ នៅក្នុង​រាជធានី​ភ្នំពេញ ​នៅ​បន្ទាប់​ដែល​រាជធានី​ភ្នំពេញ​ត្រូវបាន​ ដក​បម្រាម​បិទ​ខ្ទប់​អត្រា​ នៃ​បទល្មើស​មិន​គោរព​ច្បាប់​ចរាចរណ៍​បាន​កើត ​និង​កើន​ឡើងវិញ​ដែល​គិត​ជា​មធ្យម ​ក្នុង​រយៈពេល​០២​ថ្ងៃ​ យ៉ាងហោចណាស់​មាន​មនុស្ស​១​នាក់​ស្លាប់​។ ​ជាង​នេះ​ថែមទៀត​ក៏បាន​ណែនាំ​ដល់​កម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌ ​ដែល​ជាប់​នឹង​ទន្លេ​ត្រូវ​អនុវត្ត​របស់​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ក្នុង​ការ​ឱ្យ​រុះរើ​បែរ​ចិញ្ចឹម​ត្រី​ និង​ផ្ទះ​បណ្តែត​ទឹក ​ឱ្យ​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​ដើម្បី​ការពារ​និរន្ត​ភាព​បរិស្ថាន​ទឹកទន្លេ​ស្អាត​ ពីព្រោះ​ការ​ចិញ្ចឹម​ត្រី និង​ការធ្វើ​ផ្ទះ​បណ្តែត​ទឹកទន្លេ​បង្ក​ឱ្យ​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​ផងដែរ​៕​អត្ថបទ ៖ ​បាន ចក់

គ្រូពេទ្យ​ បន្ត​ស្នើ​ដល់​ពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​រួច​ចូលរួម​អនុវត្ត​វិធាន​សុខាភិបាល

2021/06/03 01:22:39 pm        318
ភ្នំពេញ ៖ ពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​៧​មករា ​នៅ​ថ្ងៃទី​០៣ ខែមិថុនា​នេះ បន្ត​មក​ចាក់​វ៉ាក់សាំង​ Sinovac ដូ​ស​ទី​១ ក្នុង​ទីតាំង​សាលាបឋមសិក្សា​សំពៅ​មាស​។ ​តាម​ការ​គ្រោងទុក​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១ ជូន​ពលរដ្ឋ​នៅ ​ខណ្ឌ​នេះ ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៧​ ខែមិថុនា​ ខាងមុខនេះ​។ ​គ្រូពេទ្យ បន្ត​ស្នើ​ដល់​ពលរដ្ឋ​ដែល​ចាក់​វ៉ាក់សាំង​រួច ​ចូលរួម​អនុវត្ត​វិធាន​សុខាភិបាល​។ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ពលរដ្ឋ​ទូទៅ​ក្នុង​ខណ្ឌ​៧​មករា​ នា​ថ្ងៃនេះ លោក វេជ្ជបណ្ឌិត អ៊ុក សីហា អនុប្រធាន​ប្រតិបត្តិ​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​ ហ៊ុន ម៉ា​នី ​បានស្នើ​ដល់ពលរដ្ឋ ដែល​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ ស្តាប់​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ ​ដើម្បី​ប្រសិទ្ធភាព​វ៉ា​ក់សាំង ​ពោលគឺ​កុំ​ទាន់​ទទួលទាន​គ្រឿង​ស្រវឹង ​និង​បរិភោគ​ចំណី​ហឹរ​ និង​បើទោះបី​ទទួល​បាន​ការចាក់​វ៉ា​ក់ ​សាំង​រួចហើយ ​កុំ​ភ្លេច​ការពារ​ខ្លួន ដោយ​ត្រូវ​អនុវត្ត​វិធានការ​បី​កុំ បី​ការពារ​។សម្រាប់​ពលរដ្ឋ​មក​ចាក់​វ៉ាក់សាំង​ក្នុង​ទីតាំង​សាលាបឋមសិក្សា​សំពៅ​មាស ​ស្ថិតក្នុង​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ​បាន​លើកឡើងថា ​ពួកគេ​ នឹង​បន្ត​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រុមគ្រូពេទ្យ ក្រោយ​ចាក់​វ៉ា​ក់ សាំង​រួច ដើម្បី​ប្រសិទ្ធភាព​វ៉ាក់សាំង​។ការចាក់​វ៉ាក់សាំង​កូ​វីដ​-19 គឺជា​មធ្យោបាយ​មួយ ក្នុងចំណោម​វិធានការ​សុខាភិបាល​ចាំបាច់​ដទៃ ​ទៀត ដែល​នឹង​បង្ការ​ការ​រាតត្បាត ​ការចម្លង​ជំងឺ​កូ​វីដ​-19 និង​កាត់បន្ថយ​ផល​ប៉ះពាល់ ​នៃ​ជំងឺ​កូ​វីដ​-19 ទៅ លើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​។បើ​តាម​ផែនការមេ របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-19 ​ក្នុង​ក្របខណ្ឌ​ទូទាំង ​ប្រទេស មាន​គោលដៅ​ចាក់​ជូន​ពលរដ្ឋ​១០​លាន​នាក់​ ឬ​៦២​ភាគរយ នៃ​ប្រជាពលរដ្ឋ​សរុប នៅត្រឹម​ពាក់ កណ្តាល​ឆ្នាំក្រោយ​៕​អត្ថបទ​៖ ទូច សោភ័ណ

រោងចក្រ​ចំនួន​១០​ផ្សេងទៀត​ក្នុង​ខណ្ឌមានជ័យ បាន​ផ្អាក​បណ្តោះអាសន្ន ដោយសារ​មាន​កម្មករ​ឆ្លង​ជំងឺ​កូ​វីដ​-១៩

2021/06/03 01:09:07 pm        339
ភ្នំពេញ ៖ មាន​រោងចក្រ​ចំនួន១០​បន្ថែម​ទៀង​ ក្នុង​ខណ្ឌមានជ័យ ​រាជធានី​ភ្នំពេញ ​បាន​ផ្អាក​បណ្តោះអាសន្ន ​ក្រោយ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ​។ គិត​រហូត​មកទល់ពេលនេះ ​មាន​រោងចក្រ​ចំនួន ១៧​រោងចក្រ ​បានប្រកាស​ផ្អាក​បណ្តោះអាសន្ន ​ហើយ​កម្មករ​និយោជិត​ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ សរុប​ចំនួន​ជាង៥០០​នាក់​។លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ មានប្រសាសន៍ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​៣ មិថុនា ឆ្នាំ​២០២១​នេះ​ថា​ រោងចក្រ​ចំនួន​១០ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ​និង​ស្ទឹងមានជ័យ​៣​។ លោក​ បន្តថា តាម​ការសាកសួរ​ព័ត៌មាន​នានា និង​តាម​ការវាយតម្លៃ​សន្និដ្ឋាន​ ការឆ្លង​ជំងឺ​នេះ​ គឺ​មាន​ច្រើន​សណ្ឋាន​ ដូចជា ជួនកាល​ឆ្លង​ពី​ខេត្ត​ក៏មាន ​ពី​ក្នុង​សហព័ន្ធ​រស់នៅ​ក៏មាន​ ជួនកាល​ឆ្លង​ដែល​កើតចេញពី​រោងចក្រ​ផ្ទាល់​ក៏មាន​។ទាក់ទង​នឹង​រោងចក្រ​បិទ​បណ្តោះអាសន្ន និង​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នេះ ​លោក​បាន​បញ្ជាក់ថា ក្នុងករណី​រោងចក្រ​ណា​ មិន​ចូលរួម​អនុវត្ត ឬ​គោរព​តាម​គោល​ការ​វិធានការ​សុខាភិបាល ដែល​នាំ​ឲ្យ​ផ្ទុះ​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩​ឡើងវិញ ​រោងចក្រ​ទាំងនោះ​ នឹង​ប្រឈម​ការ​បិទ ឬ​ឈាន​ដល់​ការដក​អាជ្ញាប័ណ្ណ​ក៏មាន ​ដែល​យោង​តាម​ស្ថានភាព​ជាក់​ស្តែង​ពី​ការពិនិត្យ និង​វាយតម្លៃ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​។លោក​អភិបាលខណ្ឌ​ បាន​បន្ថែមថា គ្រប់​រោងចក្រ​ទាំងអស់​ដែល​ជាប់​ពាក់ព័ន្ធ​កូ​វីដ-​១៩ ​ដែលមាន​សិទ្ធិ​បើក​ដំណើរការ​អាជីវកម្ម​វិញ​ បន្ទាប់ពី​ផ្អាក​បណ្តោះអាសន្ន​រយៈពេល​ ត្រូវ​រង​ចាំ​ការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ឡើងវិញ​របស់​អាជ្ញាធរ​ដែន​ដី និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​នៅក្នុង​រោងចក្រ​ផ្ទាល់​សិន​ ទើប​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​ធម្មតា​វិញ​បាន​៕​អត្ថបទ​ ឈិ​ត បូរ៉ា​វី

ប្រធានរដ្ឋសភា​កម្ពុជា​ និង​វៀតណាម​ សន្យា​បង្កើន​កិច្ចសហប្រតិបត្តិការ ដើម្បី​ស្តារ​សេដ្ឋកិច្ច​និង​ការ អភិវឌ្ឍ​ប្រទេស​ទាំងពីរ​ក្រោយពី​កូ​វីដ​-១៩

2021/06/03 05:21:03 am        407
ភ្នំពេញ ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​សន្ទនា​ការងារ​ជាមួយ​ ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ (Vuong Dinh Hue) ​ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ នៅ​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ ដែល​ភ្ជាប់​ពី​វិមាន​រដ្ឋសភា​កម្ពុជា ​ទៅកាន់​រដ្ឋសភា​វៀតណាម​។ នៅក្នុង​កិច្ចសន្ទនា​នោះ ថ្នាក់ដឹកនាំ​សភាពប្រទេស​ទាំងពីរ​វាយតម្លៃ​ខ្ពស់​ពោះ​សមិទ្ធផល​ជាច្រើន​នៅ​គ្រប់​វិស័យ​ ដែល​ប្រទេស​ទាំងពីរ​សម្រេច​បាន​ទាំង​នៅ​ស្ថាប័ន​នីតិប្បញ្ញត្តិ​និង​នីតិប្រតិបត្តិ ​ក្រោយ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ ជា​ប្រពៃណី​និង​មិត្តភាព​ ដែលមាន​តាំងពី​យូរ​មកហើយ​នោះ​។សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា ​មិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី ​និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​នៃ​ប្រទេស​ទាំងពីរ ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​មហាសាល​សម្រាប់​ប្រជាជាតិ​ទាំងសងខាង​។ ​ដោយសារ​មរតក​នៃ​មិត្តភាព​យូរអង្វែង​នេះហើយ ​បានធ្វើឱ្យ​កិច្ច​សហប្រតិបត្តិការ​ស្ទើ​គ្រប់​វិស័យ ជាពិសេស​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ​នៅតែ​បន្ត​កើនឡើង​ខ្ពស់​នៅ​ដើមឆ្នាំ​២០២១​នេះ ទោះបី​ស្ថិតនៅ​ក្នុង​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ​យ៉ាងណាក្តី ។សម្តេច​ ​មានប្រសាសន៍​បន្តថា រដ្ឋសភា​កម្ពុជា​និង​វៀតណាម បាន​រួម​គ្នា​កសាង​នូវ​សមិទ្ធផល​ជាច្រើន ទាំង​ក្នុង​ក្រប ខណ្ឌ​ទ្វេភាគី​និង​ពហុភាគី​។ ​ជាមួយគ្នានេះ​រដ្ឋសភា​ទាំងពីរ​ប្រទេស​បាន​រក្សា​ និង​អនុវត្ត​ស្មារតី​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ ​និង​បាន​ធ្វើ​បច្ចុប្បន្នភាព​កិច្ចព្រមព្រៀង​នេះ​ជា​បន្តបន្ទាប់ សំដៅ​ឱ្យ​កិច្ច​សហប្រតិបត្តិកា​រវិស័យ​ការទូត​សភា​នៃ​ប្រទេស​ទាំងពីរ ឆ្លើយតប​ទៅ​ នឹង​ការវិវឌ្ឍ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ​និង​សមស្រប តាម​បរិបទ​សកល​ថែម​ទៀតផង​។ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​គាំទ្រ​ការលើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា​ដែលថា ​សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​នៃ​ប្រទេស​ទាំងពីរ ជា​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​មហាសាល​សម្រាប់​ប្រជាជាតិ​ទាំងសងខាង​។ ​ឯកឧត្តម​ បាន​សន្យាថា​ នៅក្នុង​អាណត្តិ​ជា​ប្រធាន​រដ្ឋសភា ដែល​ទើប​ទទួល​បាន​ការ​គាំទ្រ​ពី​បក្ស​និង​រដ្ឋ​វៀតណាម ​ឯកឧត្តម​ នឹង​ខិតខំ​ពង្រឹង​ពង្រីក​ចំណងមិត្តភាព​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​ឡើង ​នៅក្រោយពី​វិបត្តិ​កូ​វីដ​-១៩​ បាន​បញ្ចប់ទៅ​។ថ្នាក់ដឹកនាំ​រដ្ឋសភា​កម្ពុជា​ និង​វៀតណាម​បាន​សន្យា​រួមគ្នា​នៅក្នុង​ការ​បន្ត​ជំរុញ​ឱ្យ​សម្រេចបាន​នៅ​គ្រប់​ចំណុច​អាទិភាព​នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​រដ្ឋសភា​ប្រទេស​ទាំងពីរ​ បាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៩ នៅ​ក្នុង​នោះ​ មានការ​ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក​នៅ​គ្រប់​កម្រិត​ ពិសេស​ជំរុញ​សកម្មភាព ​ក្រុម​មិត្តភាព​សមាជិកសភា​វ័យក្មេង ​និង​សមាជិកសភា​ជា​ស្ត្រី​ឱ្យ​មាន​សកម្មភាព​ឡើង​។ រដ្ឋសភា​ប្រទេស​ទាំ​ងពីរ បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​នៅ​លើ​វេទិកា​ អន្តរ​សភា ទាំង​នៅក្នុង​តំបន់​និង​សកលលោក​។សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន និង​ឯកឧត្តម វឿ​ង ឌី​ញ ហ្វេ បាន​វាយតម្លៃ​ខ្ពស់ និង​អបអរ​សាទរ​ចំពោះ​លទ្ធផល​បោះបង្គោល​ព្រំដែន​ប្រទេស​ទាំងពីរ​សម្រេច​បាន​៨៤% ​ហើយ​សង្ឃឹមថា រដ្ឋា​ភិបាល​ប្រទេស​ទាំងពីរ​នឹង​សម្រេច ​ការងារ​ដែល​នៅ​សេសសល់​ប្រមាណ​១៦%​ទៀត​ ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ប្រែក្លាយ​ខ្សែ​ព្រំដែន​កម្ពុជា​-​វៀតណាម ​ជា​ព្រំដែន​សន្តិភាព ​មិត្តភាព ​សហប្រតិបត្តិការ និង​ការអភិវឌ្ឍ ​ដើម្បី​ភាព​សុខសាន្ត និង​ការ​រីកចម្រើន​របស់​ប្រជាជន​យើង​ទាំងពីរ​។ឆ្លៀតឱកាស​នោះ ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋសភា​វៀតណាម​ ដែល​បាន​ផ្តល់​ជំនួយ​ថវិកា​ប្រមាណ ២៥​លាន​ដុល្លារ ដល់​រដ្ឋសភា​កម្ពុជា​ ក្នុង​កសាង​អគារ​រដ្ឋបាល​ ដែល​មកដល់ពេលនេះ ​គម្រោង​បាន​កំពុង​ដំណើរការ​សិក្សា​លើ​ការងារ​បច្ចេកទេស​។ នៅ​ចុង​ឆ្នាំនេះ ​ឬ​ដើម​ឆ្នាំក្រោយ​ នឹង​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់ ​ដែល​នៅ​ពេលនោះ​រដ្ឋសភា​កម្ពុជា​ នឹង​គោរព​អញ្ជើញ​ថ្នាក់ដឹកនាំ​ប្រទេស​វៀតណាម​មក​ចូលរួម​ផងដែរ​៕

រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ភាគី​អាមេរិក​ ទៅ​មើល​តំបន់​មួយ​ចំនួន​នៅ​សមុទ្រ​រាម ​ដើម្បី​ជម្រះ​មន្ទិល ដែល​​ចោទ​កម្ពុជា​ថា ​ផ្តល់​មូលដ្ឋាន​ឲ្យ​កងទ័ព​ចិន

2021/06/03 11:12:50 am        412
ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា​បាន​ថ្លែងថា ​រាជរដ្ឋាភិបាល​កម្ពុជា ​បានសម្រេច​អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា ​ឬ​មន្ត្រី​ទូត​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ទៅ​ពិនិត្យ​តំបន់​មួយ​ចំនួន​នៅ​មូលដ្ឋាន​សមុទ្រ​រាម​ ដែល​ជា​ទីកន្លែង​អាមេរិក​បាន​ចោទ​កម្ពុជា​ថា ​ផ្តល់​មូលដ្ឋាន​ឲ្យ​កងទ័ព​ចិន​នោះ​។ថ្លែងប្រាប់​ទូរទស្សន៍​BTV​ តាមរយៈ​ទូរស័ព្ទ​ នា​ព្រឹក​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២១​នេះ ​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ ​បាន​លើកឡើងថា​ ក្រោយពី​មានការ​ឯកភាព​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​ ក្រសួងការពារជាតិ ​បានសម្រេច​ឲ្យ​ខាង​ភាគី​អាមេរិក​ចុះ​ត្រួតពិនិត្យ​កន្លែង​មួយ​ចំនួន​នៅក្នុង​មូលដ្ឋាន​សមុទ្រ​រាម ​ដែល​គេ​បាន​ចោទប្រកាន់​កម្ពុជា​ម្តង​ហើយ​ ម្តង​ទៀតថា ​កម្ពុជា​យើង​បាន​អនុញ្ញាត​ឲ្យ​កងទ័ព​ចិន ​ដាក់​មូលដ្ឋាន​នៅ​ទីនោះ​។​ តែ​យ៉ាងណាក៏ដោយ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​ មិនទាន់​កំណត់​ពេលវេលា​ច្បាស់លាស់​ថា​ ភាគី​អាមេរិក​នឹង​ទៅ​មើល​ពេលណា​នោះទេ ​ខណៈ​ភាគី​អាមេរិក​ កំពុង​ធ្វើសំណើ​មក​កម្ពុជា​នោះ​។សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សង្កត់ធ្ងន់ថា​«​យើង​មិនបាន​ហាមប្រាម​ក្នុង​ការ​ស្នើសុំ​របស់​អាមេរិក​ទេ ​ហើយ​គេ​ជា​អ្នកចោទ​យើង​ខ្លួនឯង​។ គេ​លើក​គេ​ដាក់​អ្វី​ក៏​ខ្លួនឯង​ ដូច្នេះ​ដើម្បី​ឲ្យ​អស់​សង្ស័យ ​យើង​អនុញ្ញាត​ឲ្យ​គេ​ទៅ​ត្រួតពិនិត្យ​ផ្ទាល់​ ប៉ុន្តែ​មិនមែន​ឲ្យ​ត្រួត​គ្រប់​ទីកន្លែង​ស្រេច​តែ​ចិត្ត​គេ​ចង់បាន​នោះទេ​ ធម្មតា​កន្លែង​កងទ័ព​ នៃ​ប្រទេស​នីមួយៗ​មិន​ចេះតែ​បង្ហាញ​ផ្ដេសផ្ដាស​នោះឡើយ ហើយ​ការ​ចុះពិនិត្យ​នេះ​ គឺ​យើង​បាន​កំណត់​ច្បាស់លាស់ ​ពោល​គឺ​ឲ្យ​ចំ​កន្លែង​ដែល​គេ​សង្ស័យ​យើង​តែប៉ុណ្ណោះ​»​។ប្រមុខ​ការ​ពារជាតិ​រូបនេះ ​បានបញ្ជាក់​ប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី​ទៀតថា​ នាពេលនេះ ​ក្រុមការងារ​ក្រសួង​ការពារជាតិ​កម្ពុ​ជា​ និង​ក្រុមការងារ​របស់​ភាគី​អាមេរិក​ កំពុង​ធ្វើ​កិច្ច​ការងារ​ទាំងនេះហើយ ​ដូច្នេះ​វា​នឹង​ដំណើរការ​ពេល​ឆាប់​នេះ ​ដើម្បី​ជម្រះ​ឲ្យ​អស់​មន្ទិលសង្ស័យ​ និង​ឲ្យ​គេ​អស់ចិត្ត​កុំ​ឲ្យ​ពួកគេ​ចេះតែ​ចោទ​កម្ពុជា​ម្តង​ហើយ​ម្តងទៀត ​ឥតឈប់ឈរ​នោះ​។សូមបញ្ជាក់ថា ការអនុញ្ញាត​ឲ្យ​ភាគី​អាមេរិក​ចូល​មើល​តំបន់​មួយ​ចំនួន​នៅ​មូលដ្ឋាន​សមុទ្រ​រាម​របស់​កម្ពុជា​នេះ ​គឺ​បាន​ធ្វើឡើង​បន្ទាប់ពី​លោកស្រី Wendy Ruth Sherman ​អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​ស្នើសុំ​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចុះ​ពិនិត្យមើល​កំពង់ផែ​នេះ​ ក្នុងពេល​ជំនួប​ជាមួយ​សម្តេច ​ក្នុងអំឡុង​ពេលដែល​ លោកស្រី​មក​បំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា ​នាពេល​កន្លងទៅ​នេះ​៕​អត្ថបទ​ ៖ បាន ចក់​ 

សាលា​រាជ​ធានី​ភ្នំពេញ​ សម្រេច​ផ្អាក​ដំណើរ​អាជីវកម្ម​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​កូវីដ-១៩​ចាប់​ពី​ស្អែក​នេះ

2021/06/02 02:38:42 pm        447
ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ជាបណ្ដោះ​អាសន្ន​នូវ​ប្រតិបត្តិការ​អាជីវកម្ម​មួយ​ចំនួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​ថា អាជីវកម្ម​ទាំង​នោះ មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​យប់​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​សម្រេច​ឱ្យ​ផ្អាក​ដំណើរការ​អាជីវកម្ម​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល ២​សប្ដាហ៍​សិន ចាប់​ពី​ថ្ងៃ​ទី​ស្អែក​នេះ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា។បើ​តាម​សេចក្ដី​សម្រេច​នោះ ប្រតិបត្តិការ​សាលារៀន អាជីវកម្ម​កម្សាន្ត ទីតាំង​ទេសចរណ៍ អាជីវកម្ម​ម៉ាស្សា រោងភាព​យន្ត និង​ទីតាំង​សិល្បៈ និង​ទីតាំង​ហាត់​ប្រាណ ឬ​លេង​កីឡា នឹង​មិន​អនុញ្ញាត​ឱ្យ​ដំណើរការ​ទេ​នៅ​អំឡុង​ពេល​នេះ។សាលា​រាជ​ធានី​ភ្នំពេញ ក៏​បាន​សម្រេច​ហាម​ឃាត់​ផង​ដែរ​នូវ​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ចាប់​ពី ១៥​នាក់​ឡើង​ទៅ​នៅ​អំឡុង​ពេល​នេះ ប៉ុន្តែ ក៏​មាន​ករណី​លើក​លែង​មួយ​ចំនួន​ផង​ដែរ។សាលា​រាជធានី​ ក៏​បាន​ក្រើន​រំលឹក​ទៅ​ម្ចាស់​ ឬ​អ្នក​គ្រប់​គ្រង​ប្រតិបត្តិការ​អាជីវកម្ម​ទាំង​ឡាយ​នៅ​រាជ​ធានី​ភ្នំពេញ ឱ្យ​បង្កើន​ការ​អនុវត្ត​តាម​វិធានការ​សុខភាព ដូចជា រក្សា​គម្លាត វាស់​កម្ដៅ និង​បាញ់​ទឹក​អាល់កុល​លាង​សម្អាត​ដៃ​ជា​ដើម ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​ដាល​នៃ​មេរោគ​កូវីដ-១៩៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំងមិនច្រានចោលពីលទ្ធភាពមានកិច្ចប្រជុំ Putin-Trump នៅទីក្រុងប៉េកាំង ក្នុងខែកញ្ញា
07/21/2025 08:07 PM
វិមានក្រឹមឡាំងទទួលស្គាល់ភាពតានតឹងក្នុងទំនាក់ទំនងជាមួយអាស៊ែបៃហ្សង់ តែសង្ឃឹមថា នឹងប្រសើរឡើងវិញ
07/21/2025 07:07 PM
រដ្ឋទូតឥណ្ឌូនេស៊ី ត្រៀមផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា
07/21/2025 07:07 PM
អភិបាលខេត្តប៉ៃលិនពិនិត្យទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
07/21/2025 07:07 PM
[UPDATE] យន្តហោះកងទ័ពអាកាសបង់ក្លាដែសធ្លាក់ចូលក្នុងបរិវេណសាលា បណ្ដាលឲ្យមនុស្សយ៉ាងតិច ១៩នាក់ ស្លាប់ និងរាប់សិបនាក់របួស
07/21/2025 07:07 PM
សម្តេចពិជ័យសេនា ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តប៉ៃលិន
07/21/2025 07:07 PM
ព្រះសង្ឃខេត្តស្វាយរៀងនិងសប្បុរសជន រស់នៅសហរដ្ឋអាមេរិកនាំអំណោយ​ផ្ដល់ជូនវីរៈកងទ័ពឈរជើងទិសខេត្តព្រះវិហារ និងខេត្តឧត្តមានជ័យ
07/21/2025 07:07 PM
BREAKING NEWS ៖ មនុស្សយ៉ាងតិច ១៩នាក់ ស្លាប់ ដោយសារយន្តហោះកងទ័ពអាកាសបង់ក្លាដែសធ្លាក់ចូលក្នុងបរិវេណមហាវិទ្យាល័យ
07/21/2025 06:07 PM
នគរបាលអង់គ្លេស ចាប់ខ្លួនមនុស្ស ៦នាក់ បន្ទាប់ពីបាតុករទៅដល់សណ្ឋាគារដែលអ្នកស្វែងរកសិទ្ធិជ្រកកោន ស្នាក់នៅ
07/21/2025 06:07 PM
យន្តហោះរបស់ Air India រអិលចេញពីផ្លូវពេលចុះចត នៅទីក្រុង Mumbai ដោយបណ្ដាលឲ្យយន្តហោះ និងផ្លូវរត់ខូចខាត
07/21/2025 06:07 PM