សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ខេត្ត​បាត់ដំបង​ រក​ឃើញ​ពលរដ្ឋ​នៅ​ស្រុក​កំរៀង​ដល់​ទៅ​ ៥០​នាក់​ឆ្លង​កូវីដ-១៩ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​៦៩​នាក់

2021/06/02 09:23:15 pm        254
បាត់ដំបង៖ រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ​រហូត​ដល់ ៦៩​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគ​ច្រើ​នរក​ឃើញ​នៅ​ក្នុង​ស្រុក​កំរៀង។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ ៥០​នាក់​ នៅ​ក្នុង​ស្រុក​កំរៀង ក្នុង​នោះ​មាន​បុគ្គលិក​កាស៊ីណូ អ្នក​លក់​ដូរ សិស្ស​សាលា និង​មន្ត្រី​រាជការ​ផង​ដែរ។រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ឱ្យ​ដឹង​ទៀត​ថា ករណី​ឆ្លង​ចំនួន ៤​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​នៅ​ស្រុក​រតនមណ្ឌល ហើយ​បន្ទាប់​មក​ក្រុង​បាត់ដំបង ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ០៤​នាក់​ផង​ដែរ។ខណៈ​ដែល​ស្រុក​បរវេល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ២​នាក់​នោះ នៅ​ឯ​ស្រុក​បាណន់​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ត្រឹមតែ ១​នាក់​ប៉ុណ្ណោះ។ក្រៅ​ពី​នេះ រដ្ឋបាល​ខេត្ត​នេះ​ក៏​បាន​រក​ឃើញ​ករណី​ឆ្លង​លើ​ពលករ​ខ្មែរ​ចំនួន ៥​នាក់ ក្រោយ​ពី​ពួកគេ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយ​ករណី​ឆ្លង ០២​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ​ម្នាក់​មក​ពី​ខេត្ត​កំពង់ឆ្នាំង និង​ម្នាក់​ទៀត​មក​ពី​ខេត្ត​ប៉ៃលិន។ទន្ទឹម​គ្នា​នេះ​ដែរ រដ្ឋបាល​ខេត្ត​មួយ​នេះ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១២​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ជា​សះ​ស្បើយ​កើន​ដល់ ១០៥​នាក់​ហើយ។ខេត្ត​បាត់ដំបង បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៣០៣​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​ អ្នក​ជំងឺ ០២​នាក់​បាន​ស្លាប់ ហើយ​អ្នក​ជំងឺ ១៩៦​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត​នៅ​ឡើយ៕

ពលរដ្ឋ​ ០៥​នាក់​នៅ​ខេត្តក្រចេះ ត្រូវ​បាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ ១​ថ្ងៃក្រោយ​វិលត្រឡប់​មកពី​ខេត្ត​កំពង់ធំ​

2021/06/02 07:46:48 pm        276
​ក្រចេះ​៖ រដ្ឋបាល​ខេត្តក្រចេះ បាន​ប្រកាស​ពី​ការរកឃើញ​ប្រជាពលរដ្ឋ​ចំនួន ០៥​នាក់​បន្ថែមទៀត​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ នៅឯ​ស្រុក​សំបូរ​។​​ក្នុង​សេចក្ដីជូនដំណឹង​នៅថ្ងៃនេះ រដ្ឋបាល​ខេត្តក្រចេះ​បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំង ០៥​នាក់​នេះ ត្រូវបាន​រកឃើញ​លើ​ពលរដ្ឋ​នៅក្នុង​ភូមិ​ជើង​ពាធ ស្ថិតក្នុង​ឃុំ​កោះ​ខ្មែរ​។​​បើតាម​រដ្ឋបាល​ខេត្តក្រចេះ ពលរដ្ឋ​ទាំង ៥​នាក់​នេះ ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩ បន្ទាប់ពី​ពួកគេ​ធ្វើដំណើរ​វិលត្រឡប់​មក​ពី​ខេត្តកំពង់ធំ​តាម​រថយន្ត​ផ្ទាល់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​កន្លងមកនេះ​។​​រដ្ឋបាល​ខេត្តក្រចេះ​ឱ្យដឹងទៀតថា អ្នកជំងឺ​ទាំង ៥​នាក់​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តក្រចេះ​ហើយ​៕​

ខេត្ត​កែប​រកឃើញ​ពលរដ្ឋ​ ០៧​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ក្រោយ​ពាក់ព័ន្ធ​នឹង​កាស៊ីណូ​នៅ​ច្រក​តន់​ហន់ ស្រុក​កំពង់ត្រាច ខេត្តកំពត​

2021/06/02 07:33:58 pm        222
​កែប​៖ ប្រជាពលរដ្ឋ​ចំនួន ០៧​នាក់​បន្ថែមទៀត ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅក្នុង​ខេត្ត​កែប នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​កែប​នៅថ្ងៃនេះ​។​​រដ្ឋបាលខេត្ត​កែប បានឱ្យដឹង​ទៀតថា ករណី​ឆ្លង​ថ្មី​ទាំងនេះ ត្រូវបាន​រកឃើញ​លើ​ពលរដ្ឋ​ចំនួន ៦​នាក់​នៅ​ភូមិ​ភ្នំ​លាវ ឃុំ​ពងទឹក នៃ​ស្រុក​ដំណាក់​ចង្អើរ ហើយ ១​ករណី​ទៀត ត្រូវបាន​រកឃើញ​លើ​ពលរដ្ឋ​នៅក្នុង​ក្រុងកែប​។​​បើតាម​រដ្ឋបាលខេត្ត​កែប ក៏មានដែរ​កុមារ​ចំនួន ៣​នាក់​ស្ថិតក្នុង​ចំណោម​ករណី​ឆ្លង​ថ្មី​ទាំង ៧​នាក់​នេះ​។​​រដ្ឋបាលខេត្ត​កែប​បញ្ជាក់ថា ពលរដ្ឋ​ទាំង ០៧​នាក់​នេះ បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​កាស៊ីណូ សុខ គីម​ម៉េង ស្ថិតនៅ​ច្រកទ្វារ​តន់​ហន់ ស្ថិត​ក្នុងស្រុក​កំពង់ត្រាច ខេត្តកំពត​៕​

ខេត្តកំពង់ចាម​ រកឃើញ​ពលរដ្ឋ​ ៣៣​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ស្រុក​ជើងព្រៃ​បន្ត​រក​ឃើញ​ច្រើនជាងគេ​

2021/06/02 07:27:57 pm        132
​កំពង់ចាម​៖ រដ្ឋបាលខេត្ត​កំពង់ចាម បានប្រកាសថា បាន​រកឃើញ​ប្រជាពលរដ្ឋ ៣៣​នាក់​បន្ថែមទៀត​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅក្នុង​ស្រុក​ចំនួន​៤ ខណៈ​អ្នកជំងឺ ៣៧​នាក់​ទៀត ក៏​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ឡើងវិញ​ផងដែរ​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ រដ្ឋបាលខេត្ត​កំពង់ចាម បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំងនេះ ត្រូវបាន​រកឃើញ​លើ​ប្រជាពលរដ្ឋ ១៨​នាក់​នៅក្នុង​ស្រុក​ជើងព្រៃ ខណៈដែល​ស្រុក​បាធាយ​រកឃើញ​ករណី​ឆ្លង​ថ្មី ៩​នាក់​ទៀត​។​​នៅឯ​ស្រុក​កំពង់សៀម​ឯណោះ​វិញ រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ថា បាន​រកឃើញ​ពលរដ្ឋ ៤​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ហើយ ១​ករណី​ទៀត ត្រូវបាន​រកឃើញ​នៅឯ​ស្រុក​ព្រៃឈរ​។​​ទន្ទឹមគ្នានេះ រដ្ឋបាលខេត្ត​កំពង់ចាម​បានឱ្យដឹង​ផងដែរ​ថា អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ៣៧​នាក់​ទៀត ត្រូវបាន​ព្យាបាល​ជាសះស្បើយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ ដែលនាំឱ្យ​តួលេខ​អ្នកជា​សះស្បើយ​សរុប​ឡើងដល់ ៣៤៧​នាក់ ហើយ​អ្នកជំងឺ​កូ​វីដ​-១៩​ចំនួន ៥៦៧​នាក់​ទៀត កំពុង​ស្ថិតក្រោម​ការព្យាបាល​បន្ត​៕​

ខេត្ត​ប៉ៃលិន​នឹង​បិទ​ខ្ទប់​ភូមិ​ចំនួន​៣ ​នៅក្នុង​ស្រុក​សាលា​ក្រៅ ក្រោយ​ផ្ទុះ​ការឆ្លង​កូ​វីដ​-១៩​ជាច្រើន​ករណី​

2021/06/02 07:13:35 pm        157
​ប៉ៃលិន​៖ រដ្ឋបាលខេត្ត​ប៉ៃលិន​ បានសម្រេច​បិទ​ខ្ទប់​ភូមិ​ចំនួន ៣ ស្ថិតក្នុង​ស្រុក​សាលា​ក្រៅ បន្ទាប់ពី​បាន​រកឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​​ក្នុង​សេចក្ដីជូនដំណឹង​នៅថ្ងៃនេះ រដ្ឋបាលខេត្ត​ប៉ៃលិន​បញ្ជាក់ថា ភូមិ​ផ្សារ​ព្រំ ភូមិ​ផ្សារ​ព្រំ​ជើង និង​ភូមិ​អូរ​ឈើ​ក្រំ ដែល​ស្ថិតក្នុង​ឃុំ​ស្ទឹង​កាច នៃ​ស្រុក​សាលា​ក្រៅ នឹងត្រូវ​បិទ​ខ្ទប់​ចាប់ពី​ថ្ងៃ​សុក្រ​ខានស្អែក​នេះ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​​រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ថា ករណី​ឆ្លង​កូ​វីដ​-១៩​ជាច្រើន​នាក់ ត្រូវបាន​រកឃើញ​នៅក្នុង​ភូមិ​ទាំង ៣​នេះ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​​បើតាម​សេចក្ដីជូនដំណឹង​ដដែល​នេះ រដ្ឋបាលខេត្ត​ប៉ៃលិន​នឹង​ហាមឃាត់​ការធ្វើដំណើរ​ចេញ ឬ​ចូល​ភូមិ​ទាំង ៣​នេះ ហើយ​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស​ចាប់ពី ១០​នាក់​ឡើងទៅ ក៏​នឹងត្រូវ​ហាមឃាត់​ផងដែរ​។​​ប្រជាពលរដ្ឋ ២៨​នាក់​ទៀត​នៅក្នុង​ឃុំ​ស្ទឹង​កាច់ នៃ​ស្រុក​សាលា​ក្រៅ ត្រូវបាន​រកឃើញ​ឆ្លង​មេរោគ​កូ​វីដ​-១៩ នៅក្នុង​ចំណោម​តួលេខ​អ្នក​ឆ្លង​ថ្មី ៤២​នាក់​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​៕​

ខេត្ត​ប៉ៃលិន​ បាន​រកឃើញ​ពលរដ្ឋ​ ៤២​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ជា​ចំនួន​ឆ្លង​ច្រើន​បំផុត​លើកដំបូង​នៅ​ក្នុង​ខេត្ត​នេះ​

2021/06/02 07:07:42 pm        290
​ប៉ៃលិន​៖ រដ្ឋបាលខេត្ត​ប៉ៃលិន បានប្រកាស​ពី​ការរកឃើញ​មនុស្ស​រហូតដល់​ទៅ ៤២​នាក់ ​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ដែល​នេះ​ជា​លើកដំបូង​ហើយ​ដែល​ខេត្ត​មួយ​នេះ បាន​រកឃើញ​ករណី​ឆ្លង​ដ៏​ច្រើន​បែបនេះ​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន រដ្ឋបាលខេត្ត​ប៉ៃលិន បាន​បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំងនេះ ត្រូវបាន​លើ​ប្រជាពលរដ្ឋ ២៨​នាក់​ នៅក្នុង​ស្រុក​សាលា​ក្រៅ ហើយ​ប្រជាពលរដ្ឋ ១១​នាក់​ទៀត​នៅក្នុង​ក្រុងប៉ៃលិន​។​​រដ្ឋបាលខេត្ត​មួយ​នេះ បញ្ជាក់ទៀតថា អាជ្ញាធរ​បានសម្រេច​បិទ​ផ្អាក​ទីតាំង​អាជីវកម្ម​ក្រុមហ៊ុន និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ភូមិ​ចំនួន ៣ ស្ថិតក្នុង​ឃុំ​ស្ទឹង​កាច់ បន្ទាប់ពី​ឃុំ​មួយ​នេះ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​រហូតដល់ ២៨​នាក់​៕​

ខេត្តកំពត​រកឃើញ​ពលរដ្ឋ​ ៦០​នាក់​ទៀត​ឆ្លង​កូ​វីដ​-១៩ ភាគច្រើន​ជា​កសិករ និង​បុគ្គលិក​កាស៊ីណូ​

2021/06/02 07:06:02 pm        188
​កំពត​៖ រដ្ឋបាល​ខេត្តកំពត ​បា​ន​ប្រកាស​នៅថ្ងៃនេះ​ថា បាន​រកឃើញ​ប្រជាពលរដ្ឋ ៦០​នាក់​ថ្មី​ទៀត បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ ដែល​ភាគច្រើន​ជា​បុគ្គលិក​កាស៊ីណូ​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​តន់​ហន់ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់ត្រាច​។​​ក្នុង​សេចក្ដីជូនដំណឹង​នៅថ្ងៃនេះ រដ្ឋបាល​ខេត្តកំពត​ប​ញ្ជា​ក់ថា ករណី​ឆ្លង​ថ្មី​ទាំងនេះ ត្រូវបាន​រកឃើញ​លើ​បុគ្គលិក​កាស៊ីណូ ២៤​រូប ប្រជាពលរដ្ឋ​កសិករ ២៧​នាក់ អ្នករកស៊ី ៤​នាក់ និង​សិស្សសាលា ២​នាក់​។​​រដ្ឋបាលខេត្ត​នេះ​បញ្ជាក់ទៀតថា អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ទើប​រកឃើញ​ថ្មី​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ស្ថិតក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ព្រះបិតា​ជាតិ និង​មណ្ឌល​ព្យាបាល​ក្នុង​អគារ​កាស៊ីណូ សុខ គីម​ម៉េង​។​​ខេត្តកំពត​បាន​រកឃើញ​ប្រជាពលរដ្ឋ​កាន់តែច្រើន​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩​នៅក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​មកនេះ ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ការឆ្លង​រីក​រាលដាល​នៅកាស៊ី​ណូ សុខ គីម​ម៉េង ស្ថិតនៅ​ច្រកព្រំដែន​តន់​ហន់​៕​

ភ្នំពេញ​បន្ត​កំណត់​ជា​តំបន់​លឿង និង​លឿងទុំ​រយៈពេល​មួយ​សប្ដាហ៍​ទៀត​

2021/06/02 10:33:41 am        327
​ភ្នំពេញ៖ រាជធានី​ភ្នំពេញ​ នៅតែ​រក្សា​ជា​តំបន់​លឿង​ដដែល​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ទៀត លើកលែងតែ​ភូមិ​ចំនួន២ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​បិទ​ខ្ទប់​រក្សា​ជា​តំបន់​លឿងទុំ​។​​វិធានការ​រដ្ឋបាល​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ២០​កុម្ភៈ នឹង​បន្ត​រយៈពេល​មួយ​សប្តាហ៍​ទៀត ពោល គឺ​ចាប់ពី​ថ្ងៃ​ទី​០២ ​​នេះ ដល់​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅតែ​រក្សា​តំបន់​លឿង លើកលែងតែ​ភូមិ​ចំនួន ២ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​នៅ​រក្សា​ជា​តំបន់​លឿងទុំ​ដដែល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​-១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។​​នេះ​បើ​តាម​ការលើកឡើង ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង​​ផ្ទាល់ របស់​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាមួយ​អភិបាលខណ្ឌ​ទាំង​១៤ នៅ​សាលា​រាជធានី​ភ្នំពេញ នា​សៀ​ល​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ ដែល​ដឹកនាំ​ដោយ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​​ក្នុង​កិច្ចប្រជុំ​នេះ លោក លោកស្រី ជា​អភិបាលខណ្ឌ​ទាំង​១៤ បាន​រាយការណ៍​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់​ខណ្ឌ និង​បាន​ស្នើសុំ​ទៅកាន់​គណៈ​អភិបាល​រាជធានី​ឱ្យ​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន​នីមួយ​នៅតែ​រក្សា​ជា​តំបន់​លឿង​ដដែល លើកលែងតែ​២​ភូមិ​ប៉ុណ្ណោះ ដែល​សុំ​រក្សា​នៅ​ជា​តំបន់​លឿងទុំ នោះ​គឺ​នៅ​សហគមន៍​AB ស្ថិតក្នុង​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ និង​ភូមិ​ព្រៃទា សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ៍ សែន ជ័យ ដោយសារតែ​ភូមិ​ទាំង​២​នេះ​កំពុង​ប្រឈម​នូវ​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​នៅឡើយ​។​​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ពង្រឹង​ការងារ​ឱ្យបាន​ម៉ត់ចត់​បំផុត​លើ​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩។ចំពោះ​តំបន់​លឿងទុំ ២​ភូមិ​ខាងលើ​ត្រូវតែ​ម៉ឺងម៉ាត់ ដើម្បី​កាត់ផ្តាច់​ជំងឺ​កូ​វីដ​-១៩ ទៅ​តំបន់​ផ្សេងទៀត រីឯ​តំបន់​លឿង ដែល​បើក​ឱ្យ​ដំណើរការ​ជា​ប្រក្រតី​ភាព​ឡើងវិញ​នោះ ក៏​ត្រូវតែ​ម៉ឺងម៉ាត់​ដែរ ដោយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អភិបាល​រាជធានី​ភ្នំពេញ​បាន​ទទួល​ព័ត៌មាន​ថា មាន​ទីតាំង​ខ្លះ​មាន​លួច​បើក​ខារ៉ាអូខេ ហាង​ម៉ា​ស្យា និង​លួច​បើក​ល្បែងស៊ីសង​ជា​បណ្ដើរៗ​ហើយ ពិសេស​ខណ្ឌ​នៅ​ជាយក្រុង ដូច្នេះ​អភិបាលខណ្ឌ ត្រូវ​ចុះបង្ក្រាប​ឱ្យខាងតែបាន ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ណាស់​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​-១៩ ហើយ​ម្ចាស់​ទីតាំង​នឹង​ប្រឈមមុខ​បញ្ជូនទៅ​តុលាការ​អនុវត្ត​ទោស​ទៅតាម​ច្បាប់ បើ​ការ​លួចលាក់​បើក​ទីតាំង​ទាំងនោះ បាន​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​​ឯកឧត្ដម ឃួ​ង ស្រេង បន្ថែម​ថា ក្នុង​រយៈពេល​ជាង​៣​ខែ​នេះ យើង​ហត់នឿយ​ណាស់​ហើយ​ក្នុង​កិច្ចការងារ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​-១៩ ប៉ុន្តែ​ យើង​ត្រូវតែ​រួមគ្នា​បន្តទៀត​កុំឱ្យ​ស្ថានភាព​អាក្រក់​នោះ វិល​មកជា​ថ្មី​ឡើងវិញ​ឱ្យសោះ​៕​ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​

រដ្ឋបាល​ខេត្តកំពត​ ប​ន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ-១៩ ចំនួន​ ៦០​នាក់​ទៀត ​ពាក់ព័ន្ធ​កាស៊ីណូ​តន់​ហន់

2021/06/02 05:13:30 pm        246
​កំពត៖ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពាក់ព័ន្ធ​នឹង​កាស៊ីណូ​តន់​ហន់ បន្ត​កើន​ឡើង​ដល់ ២២៨​នាក់​ហើយ បើ​បូ​ក​បញ្ចូល​ទាំង​ករណី​កើត​ថ្មី ចំនួន ​៦០​បន្ថែមទៀត ដែល​រដ្ឋបាល​ខេត្តកំពត​រកឃើញ​នៅ​ថ្ងៃទី​០២ ខែ​មិថុនា​នេះ ។ ​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្តកំពត ដែល​បាន​នៅ​ថ្ងៃទី​០២ ខែមិថុនា​នេះ បាន​បង្ហាញ​ថា យោងតាម​លទ្ធផល​នៃ​ការវិភាគ​សំណាក​រ​កមេ​រោគ​កូ​វីដ​១៩ នៅ​ថ្ងៃ​ទី​០២ ខែ​មិថុនា​នេះ បាន​រក​ឃើញ​អ្នកជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន ៦០​នាក់ ស្រី​ ៣៤​នាក់ ពាក់ព័ន្ធ​នឹង​កាស៊ីណូ សុខ គឹម​ម៉េង ច្រកទ្វារ​ទ្វេភាគី​តន់​ហន់ ស្ថិតនៅ​ក្នុងភូមិ ព្រែក​ក្រឹស ឃុំ​ព្រែក​ក្រឹស ស្រុក​កំពង់ត្រាច​។ ​នៅ​ក្នុង​សេចក្តីប្រកាស​នោះដែរ ​ក៏បាន​បញ្ជាក់​ថា អ្នក​ដែល​វិជ្ជមាន​កូ​វីដ-​១៩​ខាង បាន​នឹង​កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ព្រះ​បី​តា​ជាតិ និង​មណ្ឌល​ព្យាបាល​សុខ គឹម​ម៉េង​។ ហើយ​បច្ចុប្បន្ន​ក្រុម​ឆ្លើយតប​បន្ទាន់ បាន​នឹង​កំពុង​ស្រាវជ្រាវ​ទីតាំង​និង​កំណត់មុខសញ្ញា​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើនេះ​បន្តទៀត​។ ​រដ្ឋបាល​ខេត្តកំពត ​បា​ន​អំពាវនាវ ប្រជាពលរដ្ឋ​ដែលជា​ប់​ពាក់ព័ន្ធ និង​អ្នក​កើត​កូ​វីដ-​១៩​ទាំងអស់​ដូច​រាយ​ឈ្មោះ​ខាងលើ សូម​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​បើ​សិន​បើ​មាន​បញ្ហា​សុខភាព អាច​មក​យក​សំណាក​នៅ​សាលា​វិទ្យាល័យ​ព្រះ​បី​តា​ជាតិ ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​ផ្ទះ​បងប្អូន​រាល់ពេល​ម៉ោង​ធ្វើការ​។ ​ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​សូម​បន្ត​អនុវត្ត​វិធានការ​បី​ការពារ បី​កុំ​ឲ្យ​បាន​ជាប់​ជាប្រចាំ ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-​១៩​។ ​គិត​មក​ត្រឹម​ល្ងាច​ថ្ងៃទី​០២ ខែមិថុនា​នេះ ក្នុង​ព្រឹត្តិការ​សហគមន៍​២០​កុម្ភៈ ចំនួន​អ្នក​កើត​កូ​វីដ​១៩​ទូទាំង​ខេត្តកំពត មាន​ចំនួន ២៨១​នាក់ ជាសះស្បើយ​ចំនួន ៣២​នាក់ ៕ អត្ថបទ៖ សារីម​

មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង​ថា ​កម្មករ​ជាង​ ៣០០​នាក់​ ឆ្លង​កូ​វីដ​នៅ​រោងចក្រ​មួយ​ចំនួន​នៅ​ក្រុង​បាវិត​

2021/06/02 05:03:44 pm        95
​ស្វាយរៀង៖ លោក កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា ក្រោយពី​មានការ​ផ្ទុះឡើង​នូវ​ជំងឺ​កូ​វីដ-​១៩​លើក​ម្មករ​-​កម្ម​ការ​នី ក្នុង​រោងចក្រ​ម​មួយចំនួន ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ខេត្ត​ស្វាយរៀង គិត​មកទល់ពេលនេះ មានកម្ម​ករ​ជាង​ ៣០០​នាក់ ​បាន​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​ខណៈ​មនុស្ស​ជាង​ ២​ពាន់​នាក់​ បាន​យក​សំណាក​តេស្ត​ជំងឺ​កូ​វីដ​១៩​។ ​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​០២ ខែ​ឧសភា ឆ្នាំ​២០២១​នេះ លោក កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តស្វាយរៀង បាន​មានប្រសាសន៍ថា តាមរយៈ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ខេត្តស្វាយរៀង​ត្រូវ​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ-​១៩​ជាង​ ៩០០​នាក់ ខណ​:​ចំនួន​អ្នក​ឆ្លង​ភាគច្រើន​ជា​កម្មករ​ក្នុង​រោងចក្រ​ឧស្សាហកម្ម​ចំនួន​ ០៨​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​ចំនួន​ស្ថិតក្នុង​ក្រុង​បាវិត​។​លោក​បាន​បន្តថា បច្ចុប្បន្ន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ កំពុង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​ព្យាបាល​កម្រិត​ចំនួន​៣​ទីតាំង។ ​លោក កែរ រដ្ឋា បានបញ្ជាក់​ថា ទោះបី​ការគ្រប់គ្រង​ស្ថានការណ៍​ការ​ផ្ទុះ​នូវ​ជំងឺ​កូ​វីដ-​១៩​ក្នុង​រោងចក្រ​មានការ​វិវឌ្ឍ​ល្អប្រសើរ ក៏ប៉ុន្តែ ​នៅមាន​កម្មករ​-​កម្ម​ការ​នីមួយ​ចំនួន​ត្រូវបាន​រកឃើញ​ឆ្លង​ជា​បន្តបន្ទាប់​អំឡុង​ពេល​ពួកគាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​របស់ខ្លួន​។​​ដោយឡែក​លោក អ៊ូ សុខឿន ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ: បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ​នៅ​ក្នុង​រោងចក្រ​បានធ្វើ​ឲ្យ​រោងចក្រ​មួយចំនួន​បាន​បាត់បង់​កម្លាំង​ពលកម្ម​កម្មករ​-​កម្ម​ការ​នី ប្រមាណ​ជាង​ ១​ម៉ឺន​នាក់​។ ​ដើម្បី​ទប់ស្កាត់ និង​ធានា​នូវ​ចរន្ត​សង្វាក់​ផលិតកម្ម​ក្នុង​រោងចក្រ សហគ្រាស អាជ្ញាធរខេត្ត បាន​ដាក់​ចេញ​នូវ​វិធានការ​ជំរុញ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស​ទាំងអស់​ត្រូវ​ចូលរួម​ណែនាំ​ដល់ក​ម្មករ​-​កម្ម​ការ​នី​អនុវត្ត​នូវ​វិធានការ​សុខាភិបាល ឲ្យ​ខ្ពស់បំផុត ពិសេស​៣​កុំ ៣​ការពារ ខណ​:​ក្រុមការងារ​នៃ​មន្ទីរ​ការងារ​ខេត្តស្វាយរៀង ក៏​នឹងមាន​ការចុះពិនិត្យ​ជាប្រចាំ​តាម​បណ្តា​រោងចក្រសហគ្រាស នីមួយៗ​ផងដែរ​៕ អត្ថបទ​៖ សេក ឧ​ត្ត​ម​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បេសកជនអាមេរិក៖ បទឈប់បាញ់អ៊ីស្រាអែល-ស៊ីរី បានចូលជាធរមាន ខណៈអ្នកស្លាប់កើនឡើងជាង១ពាន់នាក់
07/21/2025 09:07 AM
NHK៖ ក្រុមចម្រុះដែលកំពុងកាន់អំណាចរបស់ជប៉ុន បាត់បង់ការគ្រប់គ្រងនៅសភាជាន់ខ្ពស់
07/21/2025 09:07 AM
មនុស្ស ៣នាក់ស្លាប់ និងរាប់រយនាក់បានរួចជីវិត បន្ទាប់ពីឆេះសាឡាងនៅកណ្ដាលសមុទ្រឥណ្ឌូនេស៊ី
07/21/2025 09:07 AM
ពលរដ្ឋហ្កាហ្សាលើស ៨០នាក់ បានស្លាប់ក្នុងការបាញ់ប្រហារយ៉ាងឃោរឃៅនៅទីតាំងរថយន្តជំនួយ UN
07/21/2025 09:07 AM
[UPDATE] ចំនួនអ្នកស្លាប់ដោយសារជំនន់ទឹកភ្លៀងនៅកូរ៉េខាងត្បូង កើនឡើងដល់១៧នាក់ និង១១ នាក់បាត់ខ្លួន
07/21/2025 08:07 AM
វិមានក្រឹមឡាំង៖លោក Putin បើកឱ្យមានសន្តិភាពជាមួយអ៊ុយក្រែនលុះត្រាតែក្រោយពេលគោលដៅយោធារុស្ស៊ីត្រូវបានសម្រេច
07/21/2025 08:07 AM
ព្រះមហាក្សត្របានចេញព្រះរាជក្រម ប្រកាសឲ្យប្រើប្រាស់ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣
07/21/2025 08:07 AM
ក្នុងគោលបំណងមនុស្សធម៌! អាជ្ញាធរកម្ពុជាសម្រេចបើកច្រកទ្វារព្រំដែនអនុញ្ញាតដល់អនុព័ន្ធយោធាថៃប្រចាំនៅភ្នំពេញ និងមនុស្សពីរនាក់ធ្វើដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលីកទៅព្យាបាលជំងឺនៅខេត្តស្រះកែវ
07/20/2025 07:07 PM
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
07/20/2025 07:07 PM
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
07/20/2025 06:07 PM