គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេច​ប្រធាន​កាកបាទក្រហម ​អរ​ព្រះ​គុណ​ព្រះមហាក្សត្រ ​ដែល​ប្រទាន​ព្រះរាជ​ទ្រព្យ​ប្រចាំ​ខែឧសភា​ ជួយ​ទ្រទ្រង់​សកម្មភាព​កាក​បាទក្រហមកម្ពុជា

2021/05/26 11:37:13 am        172
ភ្នំពេញ ៖ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ​នៅ​ថ្ងៃទី​២៦​ឧសភា​នេះ​ បាន​ថ្វាយ​សារលិខិត​អរ​ព្រះ​គុណ​ព្រះករុណា​ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ដែល​ព្រះអង្គ​បាន​ប្រទាន​ព្រះរាជ​ទ្រព្យ​ប្រចាំ​ ខែឧសភា​ សម្រាប់​ជួយ​ទ្រទ្រង់​ដល់​សកម្មភាព​កាក​បាទ​ក្រហមកម្ពុជា​។ក្នុង​សារលិខិត​សម្តេច​ បានសរសេរថា ​ខ្ញុំម្ចាស់ និង​ថ្នាក់ដឹកនាំ សមាជិក សមាជិកា - មន្ត្រី និង​បុគ្គលិក​ទាំង​អស់​នៃ​កាកបាទក្រហមកម្ពុជា ​មាន​សេចក្តី​រីករាយ​ឥតឧបមា ដោយ​បាន​ទទួល​នូវ​ព្រះរាជ​ទ្រព្យ ចំនួន ១.០០០ USD (​មួយ​ពាន់​ដុល្លារ​អាមេរិក​) អំពី ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរព​សក្ការៈ ​ដ៏​ខ្ពង់​ខ្ពស់​បំ​ផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ ប្រោស​ព្រះរាជូបត្ថម្ភ​ចំពោះ​កាក​បាទក្រហមកម្ពុជា ​សំរាប់ ខែ ឧសភា ឆ្នាំ ២០២១ តាមរយៈ សម្ដេច​ចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋ​មន្ត្រីក្រសួង​ព្រះបរមរាជវាំង ។ក្នុងនាម​ថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រី និង​បុគ្គលិក​ទាំង​អស់នៃ​កាក​បាទក្រហមកម្ពុជា ខ្ញុំម្ចាស់ សូម​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ​ក្រាបបង្គំ​ទូលថ្វាយ​អំណរ​ព្រះរាជ​គុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្វាយ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ចំពោះ​ព្រះរាជទាន ព្រះរាជ​ទ្រព្យ​នេះ ដើម្បី​ទ្រទ្រង់ ​សកម្មភាព​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ​សំរាប់​ជួយ​សង្គ្រោះ ប្រជារាស្ត្រ​កម្ពុជា​ក្រីក្រ ទទួលរង​គ្រោះ ​៖ ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ។ខ្ញុំម្ចាស់​សូម​បួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ តេជៈ​បារមី​នៃ​វត្ថុ​ស័ក្ដិសិទ្ធិ​នានា​ក្នុង​លោក ព្រះ​បារមី ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ​និង​ព្រះ​បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ​ព្រះមហាក្សត្រី​យា​នី​ខ្មែរ គ្រប់​ព្រះអង្គ សូម​ព្រះ​មេត្តាប្រោស​ព្រះរាជទាន ព្រះ​ពរជ័យ​បវរ​មហាប្រសើរ ​ថ្វាយ ព្រះករុណា​ជា​ម្ចាស់ ជីវិត​លើ​ត្បូង ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​សូម​ព្រះអង្គ​ប្រកបដោយ​ព្រះ​បរមសុខ​គ្រប់ប្រការ គង់ប្រថាប់​ ក្នុង​ព្រះមហា​សិរី​រាជសម្បត្តិ ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ​សំរាប់ ​ប្រជារាស្ត្រ​កម្ពុជា ជ្រកកោន តរៀង​ទៅ ៕អត្ថបទ ៖ មុត សុត

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ៖ កម្ពុជា​យល់​ផលវិបាក​ខ្លាំង​ពី​សង្គ្រាម​ ដូច្នេះ​ទើប​បញ្ជូន​កងទ័ព​ខ្លួន​ចូល​រួមចំណែក​រក្សា​សន្តិភាព​តាម​ប្រទេស​កំពុង​មាន​ជម្លោះ

2021/05/26 11:07:18 am        129
ភ្នំពេញ ៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែងថា​ ប្រទេស​កម្ពុជា​ ធ្លាប់​ឆ្លងកាត់​នូវ​សង្គ្រាម​ផ្ទៃក្នុង​របស់​ខ្លួន​យ៉ាងច្រើន ​ហើយ​ផលវិបាក​នៃ​សង្គ្រាម​នេះ​ កម្ពុជា​បាន​យល់​យ៉ាងច្បាស់ ​ដូច្នេះហើយ​បានជា​រាជរដ្ឋាភិបាល​កម្ពុ​ជា​បញ្ជូន​កងទ័ព​របស់​ខ្លួន​ តាម​ការ​ស្នើសុំ​របស់​អង្គការសហប្រជាជាតិ​ (UN) ដើម្បី​រួមចំណែក​ស្វែងរក​សន្តិភាព​នៅ​ប្រទេសមួយ​ចំនួន​លើ​សកលលោក​ ដែល​កំពុង​មាន​ជម្លោះ ។តាមរយៈ​គណនី​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​២៦ ​ខែឧសភា ឆ្នាំ​២០២១​នេះ បាន​លើក​ឡើង​ថា​« ដោយ​ធ្លាប់​ហែល​ឆ្លង​នូវ​សង្គ្រាម​អស់​ជាច្រើន​ទសវត្សរ៍​ខ្លួនឯង​ផ្ទាល់ កម្ពុជា​យល់​ច្បាស់​អំពី​ផលវិបាក​នៃ​សង្គ្រាម​។ ហេតុនេះ​ ទើប​យើង​បាន និង​កំពុង​ចូលរួម​យ៉ាងសកម្ម ក្នុងចំណោម​ប្រទេស​ដែល​បាន​បញ្ជូន​កម្លាំង​ បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ ក្នុងន័យ​រួមចំណែក​ស្វែងរក​សន្តិភាព​ជូន​បណ្តា​ប្រទេស​កំពុង​មាន​ជម្លោះ​»​។សូមបញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតមកដល់​បច្ចុប្បន្ន​នេះ កម្ពុជា មាន​កងទ័ព​មួក​ខៀវ​ប្រមាណ​ជាង ៧៣០០​នាក់ ​បាន​ចូលរួម​ការងារ​បេសកកម្ម​ថែរក្សា​សន្តិភាព (UN)​នៅ​តាម​បណ្តា​ប្រទេស​ដែល​កំពុង​មាន​ជម្លោះ​សង្គ្រាម​ចំនួន​៩ ដែល​ប្រទេស​ទាំងនោះ​រួមមាន ​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ ប្រទេស​ម៉ាលី ឆាដ សាយ​ប្រ៊ុ​យ ស៊ី​រី និង​យេ​ម៉េ​ន ។សម្រាប់​បច្ចុប្បន្ននេះ វិញ កម្ពុជាមាន​ទ័ព​មួក​ខៀវ​ប្រមាណ​ជិត ៨០០​នាក់ ​បាននិងកំពុង​ឈរជើង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​តាម​ការ​ស្នើសុំ​របស់​អង្គការសហប្រជាជាតិ​ នៅ​ប្រទេស​ចំនួន​៤ រួមមាន ប្រទេស​ស៊ូដង់​ខាងត្បូង ​សាធារណ​រដ្ឋា​អាហ្វ្រិក​កណ្តាល ​លី​បង់ និង​ប្រទេស​ម៉ាលី​។កងទ័ព​កម្ពុជា បាន​ពលី​ជីវិត​មួយ​ចំនួន​ផងដែរ​នៅតាម​បណ្តា​ប្រទេស​ដែល​ខ្លួន​បាន​កំពុង​បំពេញបេសកកម្ម​ដើម្បី​រួមចំណែក​ថែរក្សា​សន្តិភាព​។ ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្តី​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ​ ហ៊ុន សែន បានប្រកាសថា ​កម្ពុជា​មិនបាន​រាថយ​ក្នុង​ការ​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅកាន់​ប្រទេស​ដែល​កំពុង​មាន​សង្គ្រាម​ទាំង​នោះឡើយ​ ផ្ទុយទៅវិញ​កម្ពុជា​មាន​តែ​បង្កើន​ឲ្យ​បាន​ច្រើនជាង​មុន​ទៅទៀត ​ដើម្បី​បញ្ជាក់​ ឲ្យ​ឃើញថា ​កម្ពុជា ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុងន័យ​រួមចំណែក​រក្សា​សន្តិភាព​ រក្សា​សន្តិសុខ​ជូន​មនុស្សជាតិ​នៅ​លើ​ពិភពលោក​ទាំងមូល​នោះ​៕អត្ថបទ​ ៖ បាន ចក់

ខេត្ត​បាត់ដំបង​រក​ឃើញ​មនុស្ស​ ១៣​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ក្នុង​នោះ​ មាន​កុមារ និង​ទារក​ឆ្លង​ពី​ឪពុក​ម្ដាយ​ពួកគេ​វិល​ត្រឡប់​ពី​ថៃ

2021/05/25 08:59:54 pm        277
បាត់ដំបង៖ រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ប្រកាស​ថា បាន​រក​ឃើញ​មនុស្ស ១៣​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មាន​ពលករ​ខ្មែរ​ ០៧​នាក់​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ក្នុង​​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង​បញ្ជាក់​ថា បុរស​ម្នាក់​អាយុ ២០​ឆ្នាំ ដែល​មាន​អាសយដ្ឋាន​នៅ​ស្រុក​ភ្នំព្រឹក ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ក្រោយ​ពី​វិល​ត្រឡប់​មក​ពីខេត្ត​ព្រះសីហនុ។ចំណែក​ឯ​ស្ត្រី ២​នាក់ ដែល​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ​ដែរ។រដ្ឋបាល​ខេត្ត​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ពលករ​ខ្មែរ ០៧​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ក្រៅ​ពី​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ កូនៗ​របស់​ពួកគេ ក្នុង​នោះ​មាន​ទារក​ម្នាក់ និង​កុមារី ២​នាក់ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ ដែល​ពាក់​ព័ន្ធ​នឹង​ឪពុក​ម្ដាយ​របស់​ពួកគេ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។រដ្ឋបាល​ខេត្ត​នេះ​បាន​​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​​ម្នាក់ ដែល​ជា​ពលរដ្ឋ​មក​ពី​ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។គិត​មក​ត្រឹម​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង​បញ្ជាក់​ថា បាន​រក​ឃើញ​មនុស្ស ១៦៨​នាក់​ហើយ​ ក្នុង​នោះ​អ្នក​ជំងឺ ៦០​នាក់ បាន​ជា​សះ​ស្បើយ និង​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត ហើយ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១០៥​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

អភិបាល​រាជធានី ជំរុញ​អាជ្ញាធរ​ខណ្ឌ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩ ឱ្យ​បាន​ម៉ឺងម៉ាត់​

2021/05/25 10:51:15 am        284
ភ្នំពេញ៖ អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​តាម​ខណ្ឌ​ដែល​មាន​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ពង្រឹង​ការងារ​ឱ្យបាន​ម៉ឺងម៉ាត់​បន្ថែមទៀត លើ​ការទប់ស្កាត់​ការ​រាលដាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​។​​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង​​ផ្ទាល់ នា​រសៀល​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ ដែលមាន​មូលដ្ឋាន​របស់ខ្លួន​មាន​តំបន់​បិទ​ខ្ទប់ ជា​តំបន់​លឿងទុំ ត្រូវអនុវត្ត​ការងារ​លើ​កិច្ចការពារ​ឱ្យបាន​ហ្មត់ចត់​បំផុត ដើម្បី​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ហើយ​បើ​មាន​បញ្ហា​អ្វីដែល​ហួស​ពី​ដែន​សមត្ថកិច្ច​របស់ខ្លួន អាជ្ញាធរ​ខណ្ឌ​ត្រូវធ្វើ​ទំនាក់ទំនង ឬ​ស្នើសុំ​ភ្លាមៗ​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ឬ​ទៅកាន់​ក្រសួងសុខាភិបាល ដើម្បី​មាន​វិធានការ​បន្ថែមទៀត សំខាន់​ធ្វើយ៉ាងណា​កុំឱ្យ​ជំងឺ​នេះ​ពង្រីក​ខ្លួន ឬ​ចម្លង​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ​ផ្សេងទៀត ដែល​កិច្ចប្រជុំ​នេះ គឺ​ត្រួតពិនិត្យ​ការងារ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្នុង​កិច្ចការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ នៅ​សាលា​រាជធានី​ភ្នំពេញ ខណៈដែល​ខណ្ឌ​ទាំងបី​នេះ​បាននិងកំពុង​ផ្ទុះឡើង​ជាថ្មី​នូវ​ជំងឺ​កូ​វីដ​-១៩​។​​ឯកឧត្ដម ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា ការផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មកដល់ពេលនេះ មាន​រយៈពេល​ជាង ៣​ខែ​ហើយ ហើយក៏​មានបទពិសោធន៍​ច្រើន​ហើយ​ដែរ ក្នុងការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​នេះ កុំឱ្យ​រីក​រាលដាល​ប្រកបដោយ​ប្រសិទ្ធភាព ។ ដូច្នេះ​ទេ អាជ្ញាធរ​ខណ្ឌ​ទាំង​៣ ត្រូវ​ពិនិត្យ​តាមដាន និង​មាន​ចំណាត់ការ​ឱ្យបាន​ច្បាស់លាស់ ដោយ​ផ្ដាច់​ឱ្យបាន​នូវ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយទៀត ។ ឯកឧត្ដម ឃួ​ង ស្រេង ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​ខណ្ឌ​បន្ត​វិធានការ នៃ​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​តំបន់​មួយចំនួន​ដែល​អាជ្ញាធរ​មូលដ្ឋាន​គិតថា ជា​តំបន់​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ព្រោះ​ការបាញ់សម្លាប់​មេរោគ គឺជា​វិធានការ ដែលមាន​ប្រសិទ្ធភាព និង​គួរឱ្យ​ជឿទុកចិត្ត​បាន​។​​ឯកឧត្ដម អភិបាល​រាជធានី​បាន​បញ្ជាក់ថា ទីតាំង​តំបន់​រឿង​ទុំ ដែល​បាននិងកំពុង​បិទ​ខ្ទប់ អាជ្ញាធរ​ខណ្ឌ​ត្រូវតែ​គ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់​បំផុត មិនឱ្យ​មានការ​ចេញ ចូល​នោះទេ ហើយ​ចំពោះ​ស្បៀងអាហារ ក៏ត្រូវ​តែមាន​គ្រប់គ្រាន់ សម្រាប់​ផ្ដល់ជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តំបន់​ទាំងនោះ​ផងដែរ​៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា ​

ការ​ផ្គត់ផ្គង់​សាច់​សត្វ​នៅលើ​ទីផ្សារ​ មាន​សន្ទុះ​ឡើង​បន្ទាប់ពី​បើក​ដំណើរការ​ផ្សារ​នៅ​រាជធានី​ភ្នំពេញ​

2021/05/25 04:58:47 pm        82
​ភ្នំពេញ៖ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា ប្រកាស​ថា​ជុំវិញ​ការ​បើក​ឲ្យ​ដំណើរការ​ផ្សារ​រដ្ឋ​ទាំងអស់ នៅ​ក្រុងភ្នំពេញ​ឡើងវិញ ការ​ផ្គត់ផ្គង់​សាច់សត្វ​នៅ​មាន​សន្ទុះ​កើនឡើង​វិញ ដោយ​ការ​ចិញ្ចឹម​សត្វ​ក្នុងស្រុក អាច​ផ្គត់ផ្គង់ នៅលើ​ទីផ្សារ​បាន និង​មានតម្លៃ​សមរម្យ​ផងដែរ​។​​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​នៅ​កម្ពុជា បាន​ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​ផលិតកម្ម​សត្វ និង​ការ​ផ្គត់ផ្គង់​សាច់សត្វ​នៅតាម​ទីផ្សារ នៅ​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ សន្ទុះ​នៃ​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក បាន​ហក់​ឡើង​មាន កំណើន​គួរ​ជាទី​កត់សម្គាល់ ដែល​ការរីកចម្រើន​ទាំងនេះ គឺ​ស្ថិតក្រោម​ការគិតគូរ​ដ៏​ឈ្លៀសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជាក់ស្ដែង​ស្ថិត​នៅក្នុង​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល​បាន​ជំរុញ​ផ្តល់​ឥណទាន​ពិសេស តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ និង​កសិកម្ម និង​តាមរយៈ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម​ជាដើម​សម្រាប់​ទ្រទ្រង់ ដល់​វិស័យ​កសិកម្ម ក្នុងនោះ ​ចំពោះ​វិស័យ​ចិញ្ចឹមសត្វ បច្ចុប្បន្ន​វិស័យនេះ​ បាន​កំពុង​ឆ្លើយតប​នៅក្នុង​ស្ថានភាព​ដ៏លំបាក​នេះ​បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​។​​ចំណែក​ការផ្គត់ផ្គង់​សាច់សត្វ​, លោក​បាន​បន្តថា នៅមុន​រយៈពេល​នៃ​ការបិទ​ខ្ទប់ ក៏ដូចជា​នៅក្នុង​ស្ថានភាព​បិទ​ខ្ចប់ និង​ហូរ​ដល់​ការបើក​ផ្សារ​របស់​រដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​ឲ្យ​ដំណើរ​ឡើងវិញ ចំពោះ​សម្រាប់​ការ​ផ្គត់ផ្គង់​សាច់សត្វ​ដូចជា សាច់ជ្រូក សាច់មាន់ និង​ពងមាន់​ជាដើម គឺ​មិនមាន​ការខ្វះខាត​នោះ​ឡើយ ព្រោះ​បច្ចុប្បន្ន​នៅតាម​កសិដ្ឋាន​ របស់​សមាជិក​សមាគម ដំណើរការ​ក្នុង​ផលិតកម្ម​ចិញ្ចឹម​សត្វ​បាន​យ៉ាង​ល្អប្រសើរ ដែល​អាច​ធានាបាន​នៃ​ការផ្គត់ផ្គង់​សាច់ សត្វ​ទាំងនេះ​នៅលើ​ទីផ្សារ ជាពិសេស​ផ្សារ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​។​​ជុំវិញ​ការផ្គត់ផ្គង់​សាច់សត្វ​នេះដែរ​, នាពេល​ថ្មីៗ​នេះ ឯកឧត្តម តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ ផលិតកម្ម​សត្វ បាន​ថ្លែងថា មុន​ពេល​មាន​វិបត្តិ​នៃ​ការរីក​រាល​ជំងឺ​កូ​វីដ​-១៩ ការនាំ​ចូល​សត្វ​ជ្រូក​ពី​ប្រទេសជិតខាង មាន​ចំនួន​ចន្លោះ​ពី ២ ៥០០ ទៅ ៥ ០០០ ក្បាល​, មកដល់​បច្ចុប្បន្ន​ការនាំ​ចូល​នេះ មាន​ចំនួន​តិច​តូច​ប៉ុណ្ណោះ ដូច្នេះ​ការ​ផ្គត់ផ្គង់​នៃ​តម្រូវការ​សាច់ គឺ​មិនមាន​ការខ្វះខាត​នោះឡើយ ខណៈ​ផលិតកម្ម​នៃ​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក​កំពុង​ផុលផុស​។​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានចេញ​សេចក្តីជូនដំណឹង​ដល់​អាជ្ញាធរ ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​សត្វ​ជ្រូក សាច់ជ្រូក និង​ផលិតផល​សាច់ជ្រូក​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ដែល​អាច​បណ្តាលឱ្យ​ឆ្លង​រាលដាល ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​នៅក្នុង​កម្ពុជា ជាពិសេស​ខេត្ត​នៅជាប់​ព្រំដែន​វៀតណាម​ទាំងអស់ ដើម្បី​ធានាបាន​នូវគុណភាព សុវត្ថិភាព​សត្វ​ជ្រូក សាច់ជ្រូក ផលិតផល​សាច់ និង​ការពារ​ដល់​សុខភាព​សាធារណៈ​។ ​លោក ស្រ៊ុន ពៅ បាន​ថ្លែងថា ជុំវិញ​នៃ​ការរីក​រាលដាល​ជំងឺប៉េស្ត​ជ្រូក​នៅ​ប្រទេសជិតខាង​នេះ សមាគម​បាន​រៀប ចំ​ផែន​ការចុះពិនិត្យ​ដោយផ្ទាល់ អំពី​ស្ថានភាព​នៃ​ការចិញ្ចឹម​របស់​ប្រជាពលរដ្ឋ ដើម្បី​ផ្តល់​ជា​លក្ខណៈ​បច្ចេកទេស ក៏ដូចជា​កិច្ចការពារ​ផ្សេងៗ ធ្វើយ៉ាងណា​ចៀស​ឲ្យ​ផុត​នៃ​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ក្នុងនោះ​ សម្រាប់​បញ្ហា​នេះដែរ លោក​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ ជាពិសេស​អាជ្ញាធរ​មូលដ្ឋាន សូម​ជួយ​ទប់ស្កាត់​នៃ​ការនាំ​ចូល​សត្វ​ជ្រូក​ពីប្រទេស​វៀតណាម​ឲ្យ​មាន​តម្លាភាព ខណៈ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កំពុង​មានកា​រ​ចិញ្ចឹម​យ៉ាង​ផុលផុស ដើម្បី​ឆ្លើយតប​ការផ្គត់ផ្គង់​សាច់សត្វ​ក្នុងស្រុក​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

ខេត្តកំពង់ចាម​ រកឃើញ​កម្មការិនី ​៧៧​នាក់​ទៀត ​ឆ្លង​កូ​វីដ​-១៩ ក្រោយ​តេស្ត​លើ​សំណាក​កម្មករ​កម្មការិនី ៣ ៤០៧​នាក់​

2021/05/25 04:44:59 pm        323
​កំពង់ចាម​៖ រដ្ឋបាល ខេត្ត​កំពង់ចាម ​បានប្រកាស​ពី​ការរកឃើញ​ពលរដ្ឋ​ដល់​ទៅ ៧៧​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូ​វីដ​-១៩ បន្ទាប់​ពួកគេ​ប៉ះពាល់​នឹង​កម្មការិនី​រោងចក្រ​មាន​ផ្ទុកមេរោគ​នេះ​។​​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នៅថ្ងៃនេះ រដ្ឋបាលខេត្ត​កំពង់ចាម​បញ្ជាក់ថា ករណី​ឆ្លង​ថ្មី​ទាំង ៧៧​នាក់​នេះ សុទ្ធ​តែជា​កម្មការិនី​រោងចក្រ​។​​រដ្ឋបាលខេត្ត​កំពង់ចាម​បានឱ្យដឹង​ទៀតថា កម្មការិនី​ទាំង ៧៧​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​កម្រិត​ស្រាល ស្ថិតនៅក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ព្រះសីហនុ​។​​បើតាម​រដ្ឋបាល​ខេត្តកំពង់ចាម ករណី​ឆ្លង​ថ្មី​នេះ ត្រូវបាន​រកឃើញ​ក្នុងចំណោម​កម្មករ​កម្ម​ការិនី​ដល់​ទៅ ៣ ៤០៧​នាក់ ដែល​ត្រូវបាន​ធ្វើតេស្ត​សំណាក​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​៕​

ពលរដ្ឋ​ជាង​ ៥​ម៉ឺន​នាក់​ ក្នុង​ខណ្ឌ​ចំការមន​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​ក្នុង​យុទ្ធនាការ​ ១៤​ថ្ងៃ​

2021/05/25 04:41:50 pm        320
​ភ្នំពេញ៖ ចាប់ពី​ថ្ងៃទី​២៥​ ខែឧសភា រហូតដល់​ថ្ងៃទី​៧​ ខែមិថុនា ឆ្នាំ​២០២១​នេះ ពលរដ្ឋ​ដែល​រស់​នៅក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ អាច​ទៅ​ចាក់​វ៉ាក់សាំង​Sinovac ដូ​ស​ទី​១ ក្នុង​ទីតាំង​ចំនួន​៧ តាម​សង្កាត់​កំពុង​រស់នៅ​បច្ចុប្បន្ន​។​​មាន​ប្រសាសន៍ប្រាប់​អ្នក​សារ​ព័ត៌មាន នា​ថ្ងៃទី​២៥​ខែឧសភា​នេះ លោក​អាំង សេរី​ពិសិដ្ឋ​អភិបាលរង​ខណ្ឌចំការមន បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាង​ ៥​ម៉ឺន​នាក់ ​រស់នៅ​ខណ្ឌចំការមន​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង Sinovac ដូ​ស​ទី​១ ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥​ ខែឧសភា រហូតដល់​ថ្ងៃទី​០៧​ ខែមិថុនា​ខាងមុខនេះ​។​​ពលរដ្ឋ​ដែល​មក​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​ខាងលើ បាន​យល់ឃើញ​ដែរ​ថា ការចាក់​វ៉ាក់សាំង​នៅ​ពេលនេះ ពិតជា​រឿង​សំខាន់​ព្រោះ​អាច​បង្ការ​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-19 ប៉ុន្តែ​ ក្នុង​ករណី​ឆ្លង​មាន​ភាព​ធូរស្រាល​ជាង​អ្នក​មិន​ចាក់​ផងដែរ​។ លើសពីនេះ ​ពួកគាត់​បាន​អគុណ​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ អាច​ចាក់​វ៉ាក់សាំង​បាន​គ្រប់គ្នាៗ​។​​ការចាក់​វ៉ាក់សាំង​កូ​វីដ​-19 គឺជា​មធ្យោបាយ​មួយក្នុងចំណោម​វិធានការ​សុខាភិបាល​ចាំបាច់​ដទៃទៀត ដែល​នឹង​បង្ការ​ការ​រាតត្បាត​ការចម្លង​ជំងឺ​កូ​វីដ​-19 និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-19 ទៅលើ​វិស័យ​សេដ្ឋកិច្ច និង​សង្គម​។​​បើតាម​ផែនការមេ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-19 ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស មាន​គោលដៅ​ចាក់​ជូន​ពលរដ្ឋ​ ១០​លាន​នាក់ ឫ​៦២​ភាគរយ​ នៃ​ប្រជាពលរដ្ឋ​សរុប​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-19 និង​អត្រា​គ្របដណ្ដប់​នៃ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-19 លើសពី​៩៥​ភាគរយ ​នៃ​ប្រជាពលរដ្ឋ​គោលដៅ បាន​ចាក់​វ៉ាក់សាំង​រួច​នៅ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២២៕ ​អត្ថបទ​៖​ ទូច សោភ័ណ ​

WHO៖ ពលរដ្ឋ​កម្ពុជា មាន​សំណាង​ណាស់​ដែល​បានទទួល​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩

2021/05/25 04:27:59 pm        405
ភ្នំពេញ៖ តំណាង​អង្គការ​សុខភាព​ពិភពលោក បាន​លើក​ឡើងថា ពលរដ្ឋ​កម្ពុជាមាន​សំណាង​ណាស់ ដែល​បានទទួល​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ខណៈ​ប្រទេស​មួយ​ចំនួន​នៅលើ​ពិភពលោក នៅ​ខ្វះខាត​វ៉ាក់សាំង​នេះ សម្រាប់​ការ​ផ្តល់ជូន​ដល់​ពលរដ្ឋ​ខ្លួន​។​​លោកស្រី លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ក្របខណ្ឌ​ទូទាំងប្រទេស និង​លោកស្រី ហ្វូ​រ៉ូ​ហ្វ ហ្វា​អ៊ូ​ហ្សា​ត តំណាង​អង្គការ​យូ​នី​ស្វែ​ហ្វ​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែឧសភា​នេះ បាន​ចុះ​ពិនិត្យ​ក្នុង​ដំណើរ​ការចាក់​វ៉ា​ក់សាំង​ជូន​ពលរដ្ឋ​ទូទៅ អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង នៅ​សាលាបឋមសិក្សា​បាក់​ទូក ក្នុង​ខណ្ឌ​៧​មករា​។​​លោកស្រី លី អាយ​លែ​ន បាន​ថ្លែង​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ស្ថាប័ន​ពាក់ ព័ន្ធ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​សហការ​គ្នាបាន​យ៉ាង​ល្អ ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ជូន​ប្រជាពលរដ្ឋ ខណៈ​ប្រទេស​កម្ពុជា បានទទួល​វ៉ាក់សាំង​ជា​បន្តបន្ទាប់​។​​លោកស្រី ហ្វូ​រ៉ូ​ហ្វ ហ្វា​អ៊ូ​ហ្សា​ត តំណាង​អង្គការ​យូ​នី​សែ​ហ្វ បាន​ថ្លែងថា ក្នុងនាម​ជាសាក្សី​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​កម្ពុជា​នាពេលនេះ លោកស្រី​បាន​យល់ឃើញថា តាមរយៈ​យុទ្ធនាការ​នេះ កម្ពុជាបានធ្វើការ​សម្រេចចិត្ត​មួយ​យ៉ាង​ត្រឹមត្រូវ ការរៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​បានល្អ រួម​ទាំង​ការ​ស្ម័គ្រចិត្ត​ចូលរួម​ពី​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត អាជ្ញាធរ​មូលដ្ឋាន និង​កិច្ចសហការ​ចូលរួម​ពី​ពលរដ្ឋ​ទទួល​ការចាក់​វ៉ា​ក់សាំង​ទៀត​នោះ សង្ឃឹមថាកម្ពុជាអាច​នឹង​ឆាប់​បាន​វិលត្រឡប់​មក​រក​ភាពប្រក្រតី​ឡើងវិញ​។​​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ បាន​បញ្ជាក់​ថា យុទ្ធនា​ការបន្ត​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ ក្នុង​ខណ្ឌ​ចំការមន ច្បារអំពៅ និង​ខណ្ឌ​ ៧​មករា ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នេះ មាន​វឌ្ឍន​ភាព​ល្អ ទាំង​ខាង​យោធា និង​ស៊ីវិល ដោយ​មានការ​ចូលរួម​ស្ម័គ្រចិត្ត​ពី​ពលរដ្ឋ​យ៉ាង​ច្រើន​លើសលប់ ខណៈ​ចំនួន​វ៉ាក់សាំង អាច​គ្រប់គ្រាន់​សម្រាប់​ចាក់ ជូន​ពលរដ្ឋ​ក្នុង​ខណ្ឌ​ទាំងបី​នេះ​។​​សេចក្តី​ជូនដំណឹង​រប​ស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា ពលរដ្ឋ​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ ក្នុង​ខណ្ឌចំការមន ៧​មករា និង​ខណ្ឌ​ច្បារអំពៅ អាច​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​បាន សម្រាប់​ដូ​ស​ទី​១ ចាប់ពី​ថ្ងៃទី​២៥ ខែឧសភា​នេះ រហូតដល់​ថ្ងៃទី​៧ ខែមិថុនា និង​ដូ​ស​ទី​២ នឹង​ចាប់ផ្តើម​ពីថ្ងៃ ទី​៨ ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១៕ ​អត្ថបទ​៖ ជៀប សម្បត្តិ​

អង្គការ​សុខភាព​ពិភព​លោកថា​ ពលរដ្ឋ​កម្ពុជា​ មាន​សំណាង​ណាស់​ ដែល​មាន​ឱកាស​បាន​ទទួល​វ៉ាក់សាំង Covid-19

2021/05/25 03:56:17 pm        111
​ភ្នំពេញ ៖ លោកស្រី លី អាយ​លែ​ន តំណាង​អង្គការ​សុខភាព​ពិភពលោក ​បាន​លើកឡើងថា ​ពលរដ្ឋ​កម្ពុជា ​មាន​សំណាង​ណាស់​ដែល​មាន​ឱកាស​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​ Covid-19 នេះ ហើយ​ប្រទេស​កម្ពុជា ក៏​ជា​ប្រទេស​ដំបូង​ផង​ដែរ​ ដែល​បាន​ទទួល​នូវ​វ៉ាក់សាំង ​តាមរយៈ​យន្តការ​កូ​វ៉ា​ក់ ខណៈដែល​ប្រទេស​ផ្សេងៗ​ តាម​តំបន់ ​នៅមាន​ការ​ខ្វះខាត​វ៉ាក់សាំង​ការពារ​ជំងឺ​ Covid-19 សម្រាប់​ការផ្តល់ជូន​ដល់​ពលរដ្ឋ​ខ្លួន ។​​ការលើកឡើង​ដូចនេះ​របស់ លោកស្រី លី​អាយ​លែ​ន គឺ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោកស្រី និង​លោកជំទាវ ឱ វណ្ណឌី​ន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ Covid-19 ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ​រួមជាមួយ​លោកស្រី ហ្វូ​រ៉ូ​ហ្វ ហ្វា​អ៊ូ​ហ្សា​ត តំ​ណា​អង្គការ​យូ​នី​ស្វែ​ហ្វ​ប្រចាំ​នៅ​កម្ពុជា ​ចុះ​ពិនិត្យ​ក្នុង​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ទូទៅ​ដែល​មាន​អាយុ​ចាប់ពី​ ១៨​ឆ្នាំ​ឡើងទៅ ​នៅ​សាលាបឋម​សិក្សា​បាក់​ទូក​ ស្ថិតក្នុង​ខណ្ឌ ៧​មករា នៅ​ថ្ងៃទី​២៥ ​ខែឧសភា​នេះ ។ក្នុងឱកាស​នោះ​ទៀត​ដែរ លោកស្រី​តំណាង​អោយ​អង្គការ​សុខភាព​ពិភពលោក​រូបនេះ ​ក៏បាន​ថ្លែង​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ​តាមរយៈ​គណៈកម្មការ​ចំពោះ​កិច្ច ក៏ដូចជា ​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​សហការ​គ្នា​បាន​យ៉ាង​ល្អ​ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ​នេះ​ជូន​ប្រជាពលរដ្ឋ ។​បន្ថែម​ពីនេះ លោកស្រី ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល ​និង វិធានការ ៣​ការពារ ៣​កុំ បន្ថែម​ទៀត​ ដើម្បី​ចូលរួម​ទប់ស្កាត់ ​និង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ​នេះ​ជាមួយ​រាជរដ្ឋាភិបាល ៕

ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ប្រគល់​ថវិកា​មនុស្សធម៌​​ដល់​កាកបាទក្រហម​ខេត្ត​ ដើម្បី​ផ្គត់ផ្គង់​ក្នុង​អំឡុង​វិបត្តិ​កូ​វីដ​-១៩

2021/05/25 03:32:17 pm        151
ឧ​ត្ត​រ​មានជ័យ​ ៖ នៅព្រឹក​ថ្ងៃទី​២៥​ឧសភា​នេះ ​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​ឧ​ត្ត​ម​សេនីយ៍ទោ ហួត សុធី ​​បាន​ផ្តល់​ថវិកាមនុស្ស​ធម៌ចំនួន ៤​លាន​រៀល ​ដើម្បី​ប្រគល់​ជូន​សាខា​កាកបាទក្រហម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ សម្រាប់​ផ្គត់ផ្គង់​ការខ្វះខាត​ផ្សេងៗ​ ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​ ​។ជាមួយគ្នា​នោះដែរ​ក្នុងនាម​ប្រធាន​គណៈកម្មកា​រ​អចិន្ត្រៃយ៍​សាខា​កាក​បាទក្រហមកម្ពុជា ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ឯកឧត្តម ប៉ែន កុស​ល្យ ​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ជា​និច្ច​កាល​លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ក្នុង​ការ​ជួយ​ទំនុកបម្រុង​រាល់​បញ្ហា​ប្រឈម​ការខ្វះខាត​ផ្សេងៗ ​ក្នុង​ការងារ​មនុស្សធម៌​របស់​ខេត្ត​។ឯកឧត្តម​ បន្តថា កត្តា​ទាំងអស់​នេះ​ហើយ​ គឺជា​ការ​ចូលរួមចំណែក​មួយ​ដ៏​ល្អប្រសើរ​ក្នុង​ការងារ​មនុស្សធម៌​ក្នុងអំឡុងពេល​ជួប​វិបត្តិ​កូ​វីដ​-១៩​នេះ​ ទោះបី​ តិច​ក្តី​ច្រើនក្តី​ តែ​វា​ជា​ទឹកចិត្ត​ដ៏​ប្រពៃ​របស់​បងប្អូន​សប្បុរស​ក្នុង​ការ​រួមចំណែក​ការងារ​មនុស្សធម៌​។ក្នុងនោះ ​បន្ទាប់ពី​ធ្វើការ​ប្រគល់​ថវិកា​មនុស្សធម៌​ជូន​ដល់​កាកបាទក្រហម​ខេត្ត​រួចមក ​លោក​ឧ​ត្ត​ម​សេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ក៏​បន្ត​ដំណើរ​ ចុះ​សំណេះសំណាល​ នឹង​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ នឹង​បាន​ផ្តល់​នូវ​ថវិកា​ឧបត្ថម្ភ​ចំនួន​៤​លាន​រៀល​ ដល់​កងកម្លាំង​នគរបាល​ម្នាក់​​ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ​ដែល​បាន​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យបង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ដើម្បី​បាន​ដោះស្រាយ​ការ​ខ្វះខាត​ក្នុងអំឡុងពេល​សម្រាក​ព្យាបាល​៕អត្ថបទ ៖ ឃិន សារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Netanyahu អះអាងថា គ្មានទេរដ្ឋប៉ាឡេស្ទីន
09/22/2025 10:09 AM
ប្រធានាធិបតីកូរ៉េខាងត្បូង៖ ការទាមទារការវិនិយោគរបស់អាមេរិកនឹងបង្កវិបត្តិហិរញ្ញវត្ថុ
09/22/2025 10:09 AM
លោក Kim ៖ កូរ៉េខាងជើងអាចជជែកជាមួយអាមេរិកបើសិនជាពួកគេឈប់និយាយរឿងរំសាយអាវុធនុយក្លេអ៊ែរ
09/22/2025 10:09 AM
គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍ដល់មាតុប្រទេស ក្រោយពីបានចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ប្រកបដោយមោទនភាព
09/21/2025 08:09 PM
ទេយ្យទានសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគេនព្រះសង្ឃចំនួន ៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង
09/21/2025 04:09 PM
​​ទេយ្យទានរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិតបានប្រគេនដល់ព្រះសង្ឃ ១៤វត្ត នៅខេត្តស្វាយរៀង
09/21/2025 04:09 PM
អង្គការសហប្រជាជាតិ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងទីក្រុង el-Fasher របស់ស៊ូដង់
09/21/2025 04:09 PM
សមត្ថកិច្ចបង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងជួញដូរមនុស្សដោយមានគោលដៅដោយឃាត់ជនសង្ស័យ៧នាក់
09/21/2025 03:09 PM
អង់គ្លេស និងព័រទុយហ្គាល់ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមុនការពិភាក្សារបស់អង្គការសហប្រជាជាតិ
09/21/2025 03:09 PM
យន្តហោះចម្បាំងអង់គ្លេសចាប់ផ្តើមបេសកកម្មការពារដែនអាកាសរបស់អង្គការណាតូលើប្រទេសប៉ូឡូញ
09/21/2025 03:09 PM