សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

​១០០​ថ្ងៃ​មក​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩​សម្រេច​បាន​​២២​% ពលរដ្ឋ​ជិត​២​.២​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង

2021/05/21 11:22:50 am        425
ភ្នំពេញ៖ របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​ឱ្យ​ដឹង​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​សម្រេច​បាន​ខ្ទង់ ២២​ភាគរយ​ហើយ​នៅ​ត្រឹម​ថ្ងៃ​ម្សិល​មិញ​នេះ។របាយការណ៍​ដដែលនេះ បាន​ឱ្យ​ដឹង​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស បាន​ផ្ដល់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​បាន​ដល់​ទៅ​ជិត ២​លាន ២០​ម៉ឺន​នាក់​ចាប់​ពី​ថ្ងៃ​ចាប់​ផ្ដើម​យុទ្ធនាការ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែ​ឧសភា​ម្សិល​មិញ​នេះ។របាយការណ៍​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​នេះ សម្រេច​បាន​​ ២១.៩៩​ភាគរយ នៃ​ចំនួន​ពលរដ្ឋ​សរុប ១០​លាន​នាក់ ដែល​រាជ​រដ្ឋាភិបាល​បាន​កំណត់​ចាក់​វ៉ាក់សាំង​ជូន​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​២០២១​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជិត ១​លាន ៤០​ម៉ឺន​នាក់​ហើយ​បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​រួច​រាល់​ហើយ​នៅ​អំឡុង​រយៈ​ពេល ១០០​ថ្ងៃ​មក​នេះ។ក្នុង​រយៈ​ពេល​នេះ ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជិត ២​លាន ៣០​ម៉ឺន​នាក់ បាន​ស្ម័គ្រ​ចិត្ត​ដើម្បី​ចាក់​វ៉ាក់សាំង ប៉ុន្តែ ប្រជា​ពលរដ្ឋ​ជិត ៧​ម៉ឺន​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ទេ​ដោយសារ​បញ្ហា​សុខភាព៕

ប្រមុខ​រាជរដ្ឋាភិបាល​គ្រោង​ដាក់​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​វិបត្តិ​កូ​វីដ​-១៩

2021/05/20 11:45:14 am        268
​ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​ចប់​វិបត្តិ​កូ​វីដ​-១៩ សម្រាប់​ឆ្នាំ​២០២១-២០២៣ ក្នុង​គោលបំណង អូសទាញ​កំណើន​សេដ្ឋកិច្ច ឲ្យ​ត្រឡប់​ទៅ​ខិត​ជិត​កំណើន សក្ដានុពល​ប្រកប ដោយ​ចីរភាព និង​បរិ​យាប​ន្ន​កម្ម​។​​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦​ស្ដីពី «​អនាគត​របស់​អាស៊ី​» ក្រោម​ប្រធានបទ «​ការរៀបចំ​សម័យកាល​ថ្មី ក្រោយ​វិបត្តិ​កូ​វីដ​៖ តួនាទី​របស់​អាស៊ី ក្នុងការ​ស្ការ​ពិភពលោក​ឡើងវិញ​» នា​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ​បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​ប្ដេជ្ញា​ប្រែក្លាយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ទៅជា​ឱកាស​សម្រាប់ ការដ្ឋាន​កំណែទម្រង់ កាន់តែ​ស៊ីជម្រៅ​សំដៅ កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច និង​សង្គម ដែល​កាន់តែ​រឹងមាំ និង​មាន​ភាព​ធន់​ទៅ នឹង​វិបត្តិ​នាពេល​អនាគត​។​​សម្ដេច​តេ​ជោ បញ្ជាក់ថា រាជរដ្ឋាភិបាល​បាននិងកំពុង​រៀបចំ ហើយ​គ្រោង​នឹងដាក់​ចេញ​នូវ ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ពី​វិបត្តិ​កូ​វីដ​-១៩ សម្រាប់ ឆ្នាំ​២០២១-២០២៣ ក្នុង​គោលបំណង អូសទាញ​កំណើនសេដ្ឋកិច្ច​ឲ្យ​ត្រឡប់​ទៅ​ខិត ជិត​កំណើន​សក្ដានុពល ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​កម្ម តាមរយៈ​ការធានា​រក្សា​នូវ​សន្ដិភាព សន្ដិសុខ ស្ថិរភាព សង្គម និង​សណ្ដាប់ធ្នាប់ សាធារណៈ​លើ​គន្លង​នៃ​ប្រក្រតីភាព​ថ្មី ព្រមទាំង​ការលើកកម្ពស់ ភាព​ប្រកួតប្រជែង និង​ជំរុញ​ការ ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ជាពិសេស មូលដ្ឋាន​ឧស្សាហកម្ម​រឹងមាំ​ដែលមាន​សមត្ថភាព​នាំចេញ​ខ្ពស់ និង​ផ្សារភ្ជាប់​កាន់តែខ្លាំង ក្លា​ជាមួយ ច្រវាក់​ផ្ដ​គ់​ផ្គង់​តំបន់ និង​ពិភពលោក​»​។​​ប្រមុខ​រាជរដ្ឋាភិបាល បានលើកឡើង​ទៀតថា កម្ពុជា​នឹង​ផ្ដល់ អាទិភាព ដូចជា ៖ ទី​១)-​ស្ដារឡើងវិញ ដោយ​កសាង​មូលដ្ឋាន រឹងមាំ​សម្រាប់​សេដ្ឋកិច្ច​វិល​ទៅ​មាគ៌ា​នៃ​កំណើន​ឡើងវិញ ដោយ​ផ្ដោត​លើក​ការធានា​សុវត្ថិភាព ការគ្រប់គ្រង​វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង និង​ការបង្កើត​ការងារ​បន្ថែម​ឱ្យបាន​ច្រើន និង​ឆាប់រហ័ស​។ ទី​២)-​កែទម្រង់ ដោយ​បន្ត​ដាក់ចេញ​វិធានការ​កែទម្រង់​សំខាន់ៗ ជា​រចនាសម្ព័ន្ធ​, ការវិនិយោគ និង​ធុរកិច្ច , និង​ការជំរុញ និង​ការអភិវឌ្ឍ ឌី​ជី​ថ​លូ​ប​នីយកម្ម​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​។ និង​ទី​៣- កសាង​ភាព​ធន់ ដោយ​ពង្រឹង​ការត្រៀមខ្លួន និង ការឆ្លើយតប​ទៅនឹង​ជំងឺ​ឬ​ស្ថាន​ភាពស្រដៀងគ្នា ដែល​អាច​ផ្ទុះឡើង​នាពេល អនាគត ដោយ​ផ្តោតលើ​ការអភិវឌ្ឍ ប្រព័ន្ធ​សុខាភិបាល និង​ប្រព័ន្ធ​គាំពារ សង្គម​ដែល​រឹងមាំ​។​​សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ច​កម្ពុជា រំពឹងថា​នឹង​ងើប​ឡើងវិញ​ក្នុង​រង្វង់​៤​ភាគរយ​ក្នុង​ឆ្នាំ​២០២១​នេះ ពី​កំណើន​អវិជ្ជមាន​ក្នុង​ឆ្នាំ​២០២០​កន្លងទៅ​៕ ​អត្ថ​ប​ទ៖ វណ្ណៈ​​

ការងារ​ដោះមីន​របស់​ទ័ព​មួក​ខៀវ​កម្ពុជា​ នៅ​តំបន់​ព្រំដែន​លី​បង់​ជាប់​អ៊ីស្រា​អ៊ែ​ល​ត្រូវបាន​ដកថយ​

2021/05/20 11:33:20 am        337
​ភ្នំពេញ៖ អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព​កម្ពុជា បាន​អោយដឹងថា ការ​បាញ់​ផ្លោង​គ្រាប់​ដាក់គ្នា​ទៅវិញទៅមក​នៅ​តំបន់​ព្រំដែន​ជាប់​គ្នា​រវាង​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល និង​ប្រទេស​លី​បង់ នៅ​ថ្ងៃ​ម្សិលមិញ​នេះ មិន​បង្ក​ការ​ប៉ះពាល់​ទៅដល់​ដំណើរការ​ការងារ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ របស់​កងទ័ព​មួក​ខៀវ​កម្ពុជា នៅ​ប្រទេស​លី​បង់​នោះទេ​។​​ឯកឧត្តម ទេសរដ្ឋមន្ត្រី សែម សុវណ្ណនី ក្នុងនាម​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់​គ្រង់​កម្លាំង​ថែរក្សា​សន្តិភាព បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី​២០ ​ខែឧសភា​នេះ​ថា ការប៉ះទង្គិច​គ្នា​រវាង​លី​បង់ និង​អ៊ី​ស្រា​អ៊ែ​ល ​នៅ​តំបន់​ព្រំដែន​កាលពី​ម្សិលមិញ​នេះ បង្ក​ប៉ះពាល់​ដល់​តំបន់​បេសកកម្ម​រ​បស់ទ័ព​មួក​ខៀវ​កម្ពុជា​នោះ​ទេ តែ​ទោះ​យ៉ាង​ណា​សម្រាប់​ការងារ​ដោះមីន​របស់​ក​ង​ទ័ព​មួក​ខៀវ​កម្ពុជា នៅ​តំបន់​ព្រំដែន​រវាង​ប្រទេស​លី​បង់ និង​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល ត្រូវ​បាន​ភាគី​អង្គការសហប្រជាជាតិ​តម្រូវអោយ​ផ្អាក​ជា​បណ្តោះអាសន្ន​សិន ខណៈ​ជម្លោះ​សង្គ្រាម​នៅ​អ៊ី​ស្រា​អ៊ែ​ល​នៅ​មិនទាន់​ដោះស្រាយ​ចប់​។​​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ សែម សុវណ្ណនី បញ្ជាក់ថា នៅពេលនេះ កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​បាននិងកំពុង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​លី​បង់ គឺ​កំពុង​ធ្វើការ​ងារ​សាងសង់​សំណង់​ដេក និង​សំណង់​បញ្ឈរ​មួយចំនួន នៅក្នុង​តំបន់​ម៉ា​ចា​យ័ន​នៅ​ចំងាយ​ជាង​១០០​គីឡូម៉ែត្រ​ពី​តំបន់​តំបន់​ព្រំដែន​លី​បង់ និង​អ៊ី​ស្រា​អ៊ែ​ល​។​​ឯកឧត្តម ថា ជារួម​នៅក្នុង​អំឡុង​ពេលនេះ ភាគី​អង្គការសហប្រជាជាតិ តម្រូវអោយ​គ្រប់​ទ័ព​មួក​ខៀវ​ទាំងអស់ ត្រូវ​បន្តធ្វើ​ការងារ​នៅតែ​នៅក្នុង​ទីក្រុង​ឆ្ងាយ​ពី​ព្រំដែន​និង​ជា​តំបន់​មាន​សុវត្ថិភាព ហើយ​កងកម្លាំង​ត្រូវ​ស្តាប់​តាម​បទ​បញ្ហា​នានា​របស់​អ្នកសម្របសម្រួល​អង្គកា​រ​សហប្រជាជាតិ​ដែល​នៅ​ជា​កណ្តាល​រវាង​លី​បង់ និង​អ៊ី​ស្រា​អ៊ែ​ល​។​​សូម​បញ្ជាក់ថា នៅពេល​បច្ចុប្បន្ននេះ កម្ពុជា មាន​ទ័ព​មួក​ខៀវ​ចំនួន​ជាង​១៨០​នាក់ បាននិងកំពុង​ឈរជើង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​អង្គការសហប្រជាជាតិ ហើយ​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូតមកដល់​នេះ កម្ពុជា មាន​កងទ័ព​មួក​ខៀវ​ប្រមាណ​ជាង ៧៣០០​នាក់ បាន​ចូលរួម​ការងារ​បេសកកម្ម​ថែរក្សា​សន្តិភាព UN នៅតាម​បណ្តា​ប្រទេស​មាន​ជម្លោះ​សង្គ្រាម​ចំនួន​៩ រួមមាន​៖​ប្រទេស​ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ សាធារណរដ្ឋ​អា​ហ្វ្រឹ​ក​កណ្តាល ប្រទេស​ម៉ាលី ឆាដ សាយ​ប្រ៊ុ​យ ស៊ី​រី យេ​ម៉េ​ន ។ សម្រាប់​បច្ចុប្បន្ននេះ វិញ កម្ពុជា មាន​ទ័ព​មួក​ខៀវ​ប្រមាណ​ជិត ៨០០​នាក់ បាននិងកំពុង​ឈរជើង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព UN នៅតាម​បណ្តា​ប្រទេស​ចំនួន​៤ រួមមាន​៖ ប្រទេស​ស៊ូដង់​ខាងត្បូង សាធារណរដ្ឋ​អា​ហ្វ្រឹ​ក​កណ្តាល លី​បង់ និង​ប្រទេស​ម៉ាលី​៕​អត្ថបទ៖ ស៊ុម សុខ​ជា​​

ផ្សារ​រដ្ឋ​ទាំងអស់​នៅ​ភ្នំពេញ​នឹង​បើក​ដំណើរការ​ឡើងវិញ​ថ្ងៃទី​២៤​ឧសភា

2021/05/20 06:21:07 pm        526
​ភ្នំពេញ៖ សាលា​រាជធានី ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ផ្សារ​រដ្ឋ​ទាំងអស់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​២៤ ខែឧសភា ឆ្នាំ​២០២១ តទៅ តែ​ផ្សារ​មិន​រៀបរយ​នៅតែ​បន្ត​ផ្អាក​សិន​។​​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២១ បាន​ចេញ​សេចក្ដីសម្រេច​លេខ ១១៤/២១ សសរ ដោយ​សម្រេច​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​ផ្សារ​រដ្ឋ​ទាំងអស់ ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ​។​​ក្នុង​សេចក្ដី​សម្រេច​លេខ ១១៤/២១ សសរ បាន​បញ្ជាក់​ថា ការបើក​ដំណើរការ​ឡើងវិញ​ចំពោះ​ផ្សារ​រដ្ឋ​ទាំង​អស់នេះ គឺ​មាន​ការលើកលែង​ផងដែរ ចំពោះ​ផ្សារ​មិន​រៀបរយ​ទាំងអស់​ដូចជា ផ្សារ​ក្រមួន ផ្សារ​ចាត់តាំង ផ្សារ​រោងចក្រ ផ្សារ​សហគមន៍ ផ្សារ​ក្នុង​ដី​ឡូត៍​ឯកជន ផ្សារ​ជុំវិញ​មន្ទីរពេទ្យ និង​ផ្សារ​តាម​ចិញ្ចើម​ផ្លូវ​ជាដើម មិន​ត្រូវ​បានអនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើយ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​​សេចក្ដីសម្រេច​លេខ ១១៤/២១ សសរ ត្រង់​ប្រការ ២ បានលើកឡើង​ពី​កាតព្វកិច្ច​ដែល អាជីវករ សន្តិសុខ បុគ្គលិក​-​កម្មករ អតិថិជន និង​ជន​ទាំងឡាយ​ដែលមាន​វត្តមាន​ក្នុង​បរិវេណ​ផ្សារ​ត្រូវតែ​អនុវត្ត​ជា​ចាំបាច់​បំផុត នោះ​គឺ ត្រូវមាន​កាតព្វកិច្ច​ពា​ក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិ​ភាពជា​ចាំបាច់​។ ក្នុងករណី​មិន​ពាក់​ម៉ាស ឬ ពាក់​ម៉ាស​មិនបាន​ត្រឹមត្រូវ មិន​រក្សា​គម្លាត​សុវត្ថិភាព​ទេនោះ អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី និង គណៈកម្មការ​គ្រប់គ្រង​ផ្សារ​រដ្ឋ ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​អនុវត្ត​ការផាកពិន័យ​ជាបន្ទាន់​ចំពោះ​បុគ្គល​ល្មើស និង​ហាម​ដាច់ខាត​ការជួបជុំ​ប្រមូលផ្តុំ​មនុស្ស​ក្នុង​បរិវេណ​ផ្សារ ទោះបី​ក្រោមរូបភាព​ណាក៏ដោយ ក្នុងករណី មានការ​ជួបជុំ​ប្រមូលផ្តុំ​មនុស្ស​ខុសពី​ការណែនាំ​នេះ នឹងត្រូវ​អនុវត្ត​ការផាកពិន័យ ជាបន្ទាន់​ចំពោះ​បុគ្គល​ល្មើស​។ ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ “៣ ការពារ និង ៣ កុំ​" របស់ សម្តេច​អគ្គ មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឱ្យមាន​អ្នក​វាស់​កម្ដៅ បាញ់​ទឹក​អាល់កុល​-​ជែ​ល​អាល់កុល និង​អនុវត្ត​ការ​ស្កេ​ន QR Code ទប់ស្កាត់​កូ​វីដ នៅតាម​បណ្តា​ច្រកចេញ​-​ចូល​ផ្សារ​ដែល​បានកំណត់​។​​សេចក្ដីសម្រេច​លេខ ១១៤/២១ សសរ ក៏បាន​បញ្ជាក់​ពី​វិធានការ​ក្នុងករណី​រកឃើញថា អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី និង​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​រដ្ឋ ឬ បុគ្គល​ណា​ម្នាក់ មិន​ព្រម​សហការ ឬ មិន​អនុវត្ត តាម​ខ្លឹមសារ​នៃ​សេចក្ដីសម្រេច​នេះ​ ត្រូវ​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា ​​

សម្ដេច​តេ​ជោ ​សង្ឃឹមថា ​អាមេរិក​និង​ចិន​នឹង​ខិតខំ​រក​ទំនាក់ទំនង​ល្អ​ជាមួយគ្នា

2021/05/20 02:52:00 pm        287
ភ្នំពេញ ៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បង្ហាញ​នូវ​ការ​សង្ឃឹមថា អាមេរិក​និង​ចិន​នឹង​ខិតខំ​រក​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ហើយ​តប​នឹង​សំណួរ​ដែល​ថា​កម្ពុជា​ពឹងផ្អែក​លើ​ចិន​ខ្លាំង​ពេក​នោះ ​សម្ដេច​បាន​ឆ្លើយតប​ថា បើ​កម្ពុជា​មិន​ពឹង​ចិន ​តើ​ឲ្យ​ពឹង​លើ​អ្នកណា​?សម្ដេច​តេ​ជោ​ ហ៊ុន សែន ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ថ្លែង​បែបនេះ ​ក្នុង​ឱកាស​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦​ស្ដីពី​អនាគត​អាស៊ី ក្រោម​ប្រធានបទ​"​ការរៀបចំ​សម័យកាល​ថ្មី ក្រោយ​វិបត្តិ​កូ​វីដ ​តួនាទី​របស់​អាស៊ី​ក្នុង​ការស្ដារ​ពិភពលោក​ឡើងវិញ​"​តាម​ប្រព័ន្ធ​វីដេអូ​នៅ​ព្រឹក​ថ្ងៃទី​២០​ ឧសភា​នេះ​។ជាមួយ​នឹង​ការ​សង្ឃឹម​ជឿជាក់ ​ថា​អាមេរិក​និង​ចិន​នឹង​ខិតខំ​រក​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ ហើយ​តប​នឹង​សំណួរ​ថា​កម្ពុជា​ពឹង​ចិន​ ខ្លាំង​ពេក​នោះ ​សម្ដេច​បាន​ឆ្លើយតប​ថាបើ​កម្ពុជា​មិន​ពឹង​លើ​ចិន​តើ​អោយ​ទៅ​ពឹង​អ្នកណា​ដើម្បី​ឱ្យ​ប្រជាជន​កម្ពុ​ជា​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ និង​ស្ពាន​ឆ្លងកាត់​ទន្លេ​ជាដើម​នោះ​។ជាមួយ​ នឹង​ការ​ជួយ​ជាច្រើន​ពី​ភាគី​ចិន​ សម្ដេច​តេ​ជោ​ហ៊ុនសែន​ បាន​មានប្រសាសន៍ថា ​សូម្បីតែ​វ៉ាក់សាំង​ដែល​បាន​និងកំពុង​ទទួល​បាន​យកមក​ចាក់​ជូន​ប្រជាជន​ជាង​២​លាន​នាក់​នេះ ​បើ​គ្មាន​ជំនួយ​ពី​ចិន​និង​ការ​ផ្គត់ផ្គង់​ការ​លក់​ពី​ភាគី​ចិន​កម្ពុជា​ ក៏​គ្មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា​ដែរ​។​ក្រៅពី​កូ​វ៉ា​ក់​ ដែល​ផ្ដល់​ឲ្យ​កម្ពុជា​បាន​ជាង ៣០​លាន​ដូ​ស តើ​មាន​ប្រទេស​ណាមួយ​បាន​ហារមាត់​បញ្ជូន​មក​ដល់កម្ពុជា​ហើយ​ឬ​នៅ ​នូវ​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា​។​ដូច្នេះ​ការ​ប្រើ​ពាក្យ​ថា ​កម្ពុជា​ពឹង​ពាក់​លើ​ចិន​ទាល់តែ​ចិន​មាន​អ្វី​ឲ្យ​កម្ពុជា​ដែរ​ទើប​កម្ពុជា​ទៅ​ពឹង​ពាក់​បាន ​បើ​ចិន​អត់​មាន​អ្វី​តើ​ឲ្យ​កម្ពុជា​ទៅ​ពឹង​ពាក់​ម្ដេច​បាន​។សម្ដេច​ បានស្នើ​ឱ្យ​គួរ​ពិនិត្យឡើងវិញ​អំពី​អ្វីដែល​ហៅថា​ពាក់​វ៉ែនតា​ឲ្យ​បាន​ប្រសើរ​សម្លឹង​ឆ្ពោះ​មក​លើ​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា​។​តើ​គេ​គួរ​មាន​ឥរិយាបថ​បែប​ណា​ចំពោះ​កម្ពុជា​ ទើប​កម្ពុជា​ទទួលយក​។​កម្ពុជា​មិនដែល​បាន​បិទទ្វារ ចំពោះ​ជំនួយ ​ហើយ​វិនិយោគ​ក៏​មិនដែល​បាន​បិទទ្វារ ​ពាណិជ្ជកម្ម​ក៏​មិនដែល​បាន​បិទទ្វារ​ក៏ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់ថា ​តើ​អ្នកណា​ហុចដៃ​មក​គឺ​កម្ពុជា​ទទួល​។​អ្នកណា​ផ្ដល់​ឲ្យ​កម្ពុជាៗ​ទទួល លើកលែងតែ​ពួក​ភេរវកម្ម ដែល​កម្ពុជា​មិន​ទទួល ក្រៅពីនោះ​គឺ​កម្ពុជា​ទទួលយក​ទាំងអស់ ​ជាក់​ស្តែង​ថ្មីៗ​នេះ​អាមេរិក​ក៏បាន​ប្រកាស​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួន ១១​លាន​ដុល្លារ ​តែ​មិនទាន់​ដឹងថា​ លុយ​នៅឯណា​នៅ​ឡើយ​គឺ​ទទួលយក​ទាំងអស់​ដោយ​មិនបាន​បដិសេធ​ឡើយ ​ហើយ​កម្ពុជា​ក៏បាន​ស្នើសុំ​វ៉ាក់សាំង​ពី​អាមេរិក​៤ លាន​ដូ​ស ​ប៉ុន្តែ​មកដល់​ម៉ោង​នេះ​កម្ពុជា​មិនទាន់​បានទទួល​ចម្លើយ​ណាមួយ​ពី​សហរដ្ឋអាមេរិក​នៅឡើយ​ទេ ៕អត្ថបទ មុត សុទ្ធ

សម្តេច​តេ​ជោ​ថា ​វិធានការ​ទប់ស្កាត់​ ការឆ្លង​កូ​វីដ​១៩ ​កម្ពុ​ជា​មាន​យុទ្ធសាស្ត្រ​ពន្លត់ភ្លើង​ជាជាង​អង្គុយ​បក់ផ្សែង​តាមរយៈពន្លឿន​ការ​ចាក់​វ៉ាក់សាំង

2021/05/20 02:39:58 pm        98
ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ​មានប្រសាសន៍​ទៅកាន់​សកលលោក​ថា ទាក់ទង​នឹង​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វីដ​១៩​ កម្ពុ​ជា​មាន​យុទ្ធសាស្ត្រ​ពន្លត់ភ្លើង​ ជាជាង​អង្គុយ​បក់ផ្សែង​តាមរយៈ ពន្លឿនការចាក់​វ៉ាក់សាំង​។ថ្លែង​ទៅកាន់​សាកលលោក​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៦​ ស្តីពី​អនាគត​អាស៊ី ​ក្រោម​ប្រធានបទ "​ការ​រៀបចំ​សម័យកាល​ថ្មី​ក្រោយ​វិបត្តិ​កូ​វីដ តួនាទី​របស់​អាស៊ី​ក្នុង​ការស្ដារ​ពិភពលោក​ឡើងវិញ​"​នៅ​ថ្ងៃទី​២០​ ឧសភា តាម​ប្រព័ន្ធ​វីដេអូ សម្ដេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​ បាន​ឆ្លើយតប​នឹង​សំណួរ ដែល​ថា​ទោះ បី​កន្លងមក​កម្ពុជា​ មាន​វិធានការ​គ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ​ លើ​ការឆ្លង​កូ​វីដ​១៩ ប៉ុន្តែ​រយៈពេល​ចុងក្រោយ​នេះ ​មានការ​ឆ្លង​រាលដាល​យ៉ាងច្រើន ​តើ​កម្ពុ​ជា​មាន​វិធានការ​បែបណា ​សម្ដេច​បាន​ឆ្លើយតប​ថា​ វិធានការ​បន្ទាប់ពី​ការឆ្លង​រាលដាល​ច្រើន​នាពេល​កន្លងមក​ទោះបីជា​បាន​ចាត់វិធានការ​បិទ​ខ្ទប់ ​នៅ​តំបន់​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ខេត្តកណ្ដាល​ ក៏ដូចជា​ខេត្ត​ដទៃទៀត​ ប៉ុន្តែ​ការបិទ​ខ្ទប់​នេះ ​គ្រាន់តែ​បាន​កាត់បន្ថយ​ការ​ឆ្លង​រាលដាល​ តែប៉ុណ្ណោះ​ ប៉ុន្តែ​ទោះជា​យ៉ាងណា​កម្ពុជា​មិន​នៅ​អង្គុយ​បក់ផ្សែង​ទៀត​នោះទេ ​គឺ​កម្ពុ​ជា​មាន​យុទ្ធសាស្ត្រ​ពន្លត់ភ្លើង​ជាជាង​អង្គុយ​បក់ផ្សែង​តាមរយៈ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ដែល​មកដល់ពេលនេះ​ចាក់​ជូន​ពលរដ្ឋ​បាន​ជាង​២​លាន​នាក់​ហើយ​។សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​២០ ​ឧសភា​នេះ កម្ពុ​ជា​មាន​អ្នក​ឆ្លង​ជំងឺ covid-19 សរុប ២៣.៦៩៧​នាក់ អ្នកជា​សះស្បើយ ១៥.៧០០​នាក់ ​និង​អ្នក​ស្លាប់​ចំនួន​១៦៤​នាក់​៕អត្ថបទ មុត សុទ្ធ​

ឯកឧត្តម ហ៊ុន ម៉ានី ក្នុង​ថ្ងៃ​ទិវាជាតិ​នៃ​ការចងចាំ​ ចូលរួម​​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ ដែល​បាន​ស្លាប់​ ក្នុង​អំពើ​យង់ឃ្នង​​ប៉ុល ពត

2021/05/20 11:32:13 am        240
ភ្នំពេញ ៖ ក្នុង​ទិវា​ជាតិ​នៃ​ការ​ចងចាំ ២០ ឧសភា ​នា​ថ្ងៃនេះ ឯកឧត្តម ហ៊ុន ម៉ានី បាន​លើក​ឡើងថា ក្នុង​ថ្ងៃទិវាជាតិនៃការចងចាំ ​ខ្ញុំសូមជនរួមជាតិខ្មែរទាំងអស់គ្នា ​ចូលរួម​ស្មឹងស្មាធ និងតាំងចិត្ត​រំឭក​​ដល់​វិញ្ញាណក្ខន្ធ​ ជនរងគ្រោះដែលបានស្លាប់ ដោយអំពើយង់ឃ្នង នៃរបបប្រល័យពូជសាសន៍។ឯកឧត្តម ​​បានរំឭកទៀតថា​ ទោះបី​ជាយើងមិនរស់ក្នុងអតីតកាល យើងក៏មិនត្រូវបំភ្លេចប្រវត្តិ​សាស្រ្ត​​ដ៏អាក្រក់​ដែលកម្ពុជា ធ្លាប់បានឆ្លងកាត់ ​និងក្តីវិនាសអន្តរាយដែលបានកើតឡើងលើទឹកដី និង​ប្រជាជនជាទីស្រលាញ់របស់យើងដែរ។ ការចងចាំរបស់យើងក្នុងពេលនេះ គឺជាការ​ដាស់តឿន​​ក្រើន​រំឭក​ស្មារតី​យើងម្នាក់ៗ​ ក្នុងការទប់ស្កាត់មិនឱ្យកំហុសក្នុងអតីតកាល​អាចកើតឡើង​វិញបាន និង​ការពារ​សមិទ្ធផល​នានា ដែលត្រូវបានកសាងឡើងវិញ​ដ៏លំបាកលំបិនបំផុត ជាពិសេសការពារ​​សន្តិភាព​ឱ្យបានជាដាច់ខាត៕

សម្តេច ហេង សំរិន ៖ ទិវា​ជាតិ​នៃ​ការ​ចងចាំ​» យើង​ចងចាំ​ឧក្រិដ្ឋកម្ម​របប​ប៉ុលពត ​និង​នាំគ្នា​ថែរក្សា​សន្តិភាព

2021/05/20 11:04:45 am        414
ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ បាន​ថ្លែងថា ​ថ្ងៃនេះ​ជា «​ទិវា​ជាតិ​នៃ​ការចងចាំ​» ២០​ឧសភា ​ជា​ថ្ងៃ​ដែល​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប ​បាន​ចងចាំ​និង​មិន​អាច​បំភ្លេច​បាន​ឡើយ​នូវ​របប​ប្រល័យពូជសាសន៍​ប៉ុលពត ៣​ឆ្នាំ៨ខែនិង​២០ថ្ងៃ​។ យើង​ប្រារព្ធ «​ទិវា​ជាតិ​នៃ​ការ​ចងចាំ​» នេះ​ឡើង​ដើម្បី​រំលឹក​ដល់​ជនរងគ្រោះ​ជាង​៣​លាន​នាក់ ដែល​បាន​ស្លាប់​បាត់បង់​អាយុ ជីវិត និង​ទទួលរង​ទារុណកម្ម​យ៉ាង​ឈឺចាប់​ខ្លោចផ្សារ​ពី​ឧក្រិដ្ឋកម្ម ​ដែល​បាន​កើតឡើង​ក្នុង​របប​ប្រល័យ​ពូជសាសន៍​នេះ​។សម្ដេច​ប្រធានរដ្ឋសភា​ បាន​បន្តទៀតថា​ ថ្ងៃទី​២០ខែឧសភាឆ្នាំ​១៩៧៣ ​គឺជា​ថ្ងៃ​ដែល​ពួក​ខ្មែរក្រហម​បាន​ប្រកាស​ជា​ចំហ​នូវ​គោលនយោបាយ​ដឹកនាំ​ប្រទេស ​មហាអស្ចារ្យ ​មហាលោតផ្លោះ​ដ៏​ឆ្កួត​លីលា​របស់​ពួកគេ ​ក្នុងនោះ​ មានការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង ​ការ​លុបបំបាត់ចោល​ទាំងស្រុង​នូវ​សេដ្ឋកិច្ច​ទីផ្សារសេរី ​លុបបំបាត់ចោល​រូបិយប័ណ្ណ ​លុបបំបាត់​សាសនា បង្កើត​សហ​ករ ធ្វើការ​រួម​ហូប​រួមគ្នា​នៅ​ទូទាំងប្រទេស​ជាដើម​។សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ បាន​បញ្ជាក់ថា ​គោលនយោបាយ​នៃ​របប​អាវខ្មៅ​នេះ​បាន​ចាប់ផ្ដើម​សម្លាប់​រង្គាល​ប្រជាពលរដ្ឋ​ស្លូតត្រង់ បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ហួសកម្លាំង​ យ៉ាង​ទារុណ បំបិទ​សិទ្ធិសេរីភាព​សព្វបែបយ៉ាង​។ ​ចាប់ពី​ថ្ងៃ​ដែល​ពួកគេ​បាន​ឡើង​គ្រប់គ្រង​ប្រទេស​ពី​ថ្ងៃ​១៧​ មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ បានបង្ករ​ជា​សោកនាដកម្ម​ដ៏​ជូរចត់ ជា​ពេលវេលា​ដ៏​ខ្មៅ​ងងឹត ដែល​ពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​សមុទ្រ​ទឹកភ្នែក ធ្វើការ​ដូច​សត្វ ​គ្មាន​ពេល​សម្រាក ​ពេល​ឈឺ​គ្មាន​ថ្នាំ​ព្យាបាល ​គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិសេរីភាព ​សូម្បីតែ​សិទ្ធិ​រស់រានមានជីវិត ដែល​ជា​សិទ្ធិ​មូលដ្ឋាន ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ​។យើង​ចងចាំ​របប​ខ្មែរក្រហម​មិនអាច​បំភ្លេច​បានឡើយ ហើយ​បើ​គ្មាន​ថ្ងៃ​៧​មករា​ ឆ្នាំ​១៩៧៩​ទេ ម្ល៉េះ​យើង​គ្មាន​អាយុជីវិត ​ដើម្បី​មក​កសាង​អភិវឌ្ឍ​ប្រទេសជាតិ​ ឱ្យមាន​សុខ​សន្តិភាព ​និង​ការ​អភិវឌ្ឍ​ដូច​សព្វថ្ងៃនេះ​នោះទេ​។ ​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់យ៉ាង​សម្រាប់​យើង​ កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេសជាតិ​។ជាមួយគ្នានេះ​ សម្ដេច​អគ្គ​មហា​ពញា​ចក្រី​ ហេង ​សំរិន​ បាន​សូម​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​សុខ​សន្តិភាព ដែល​យើង​ទទួល​បាន​ដោយ​លំបាក​នេះ​ ឱ្យបាន​គង់វង្ស​ជា​រៀង​រហូត ​និង​នាំគ្នា​ទប់ស្កាត់​កុំឱ្យ​សង្គ្រាម​ និង​របប​ប្រល័យពូជសាសន៍​វិល​មក​សារជាថ្មី​ ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​កាន់​ភាព​សម្បូរ​សប្បាយ​រុងរឿង​ជាង​នេះ​ថែមទៀត​៕

ប្រមុខ​រាជ​រដ្ឋាភិបាល​ អំពាវ​នាវ​ឱ្យ​ចូលរួម​ការពារ​សន្តិភាព​កុំ​ឱ្យ​របប​ប្រល័យ​ពូជ​សាសន៍​វិល​ត្រឡប់​មក​វិញ

2021/05/20 05:06:34 am        421
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ​ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​រួមគ្នា​ការពារ​សន្តិភាព ​ដើម្បី​កុំ​ឱ្យ​របប​ប្រល័យ​ពូជ​សាសន៍ ​ប៉ុល ពត វិល​ត្រឡប់មក​វិញ។សម្ដេច​តេជោ ហ៊ុន សែន បាន​អំពាវ​នាវ​បែប​នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សម្ដេច​នៅ​ថ្ងៃ​នេះ ចំ​ថ្ងៃ​ដែល​កម្ពុជា​ប្រារព្ធ​ទិវា​ចង​ចាំ ២០​ឧសភា ដែល​ការ​ប្រារព្ធ​ពិធី​នៅ​ឆ្នាំ​នេះ ​ធ្វើ​ឡើង​តាម​បែប​បទ​ថ្មី​ទៅ​តាម​វិធានការ​សុខាភិបាល ដើម្បី​បង្ការ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។សម្ដេច​តេជោ ហ៊ុន សែន បាន​រៀបរាប់​លើ​ទំព័រ​ហ្វេសប៊ុក​ថា៖ «ដើម្បី​កុំ​ឱ្យ​របប​នេះ​វិល​ត្រឡប់​មក​វិញ ចូល​រួម​ថែ​រក្សា​ការពារ​សន្តិភាព​ឱ្យ​បាន​គង់​វង្ស ​ពីព្រោះ​សន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់​យ៉ាង​ក្នុង​ការ​កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត»។ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​ ២០​ឧសភា គឺ​ជា​ការ​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ជាង ​៣​លាន​នាក់​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​ នៅ​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត នៅ​ចន្លោះ​ឆ្នាំ​១៩៧៥ រហូត​ដល់​មុន​ថ្ងៃ​ជ័យ​ជម្នះ ៧​មករា ១៩៧៩។សម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​ភាគ​ច្រើន​លើស​លប់​បាន​ដឹង ​និង​បាន​យល់​ច្បាស់​អំពី​រឿង​រ៉ាវ​សោក​នាដកម្ម​ដ៏​ជូរ​ចត់​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​បាន​ឆ្លង​កាត់​ជិត​ ៣​ទសវត្សរ៍​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម និង​ទឹក​ភ្នែក​ ការ​កាប់​សម្លាប់ ការ​បំផ្លិច​បំផ្លាញ​ ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន​ដោយ​បង្ខំ និង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ដូច​សត្វ​ធាតុ​ជា​ដើម។សម្ដេច​តេជោ ហ៊ុន សែន បាន​រំលឹក​ឡើង​វិញ​ទៀត​ថា ​ប្រជា​ពលរដ្ឋ​កម្ពុជា​ក៏​ត្រូវ​ស្លាប់​ដោយ​គ្មាន​ថ្នាំ​សង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់ គ្មាន​សិទ្ធិ​សេរីភាព ​និង​គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ​នោះ​ឡើយ។សម្ដេច​តេជោ ហ៊ុន សែន សង្កត់​ធ្ងន់​ថា៖ «សូម្បី​តែ​សិទ្ធិ​រស់​រាន​មានជីវិត​ដែល​ជា​សិទ្ធិ​មូលដ្ឋាន​មាន​ពី​កំណើត​របស់​មនុស្ស​ក៏​គ្មាន​ដែរ»។ របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​របប​ខ្មែរ​ក្រហម បាន​ឡើង​គ្រប់​គ្រង​ និង​ដឹក​នាំ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ រហូត​ដល់​របប​នេះ​បាន​ដួល​រលំ​នៅ​ត្រឹម​ថ្ងៃ ៧ មករា ១៩៧៩៕

កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង​២.១៦​លាន​នាក់​ហើយ ស្មើ​នឹង​២១.៦៨​ភាគរយ​នៃ​គោលដៅ​រាជ​រដ្ឋាភិបាល

2021/05/19 10:01:13 pm        109
ភ្នំពេញ៖ របាយការណ៍​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បង្ហាញ​ថា ដំណើរការ​ចាក់​វ៉ាក់សាំង​សម្រេច​បាន​ជិត ២២​ភាគរយ​ហើយ​មក​ដល់​ត្រឹម​ថ្ងៃ​នេះ។​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ បាន​បង្ហាញ​របាយការណ៍​ថា ប្រជាពលរដ្ឋ​ដល់​ទៅជាង ២​លាន ១៦​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល ៩៩​ថ្ងៃ​កន្លង​មក​នេះ ដែល​តួលេខ​នេះ​ស្មើ​នឹង ២១.៦៨​ភាគរយ​នៃ​តួលេខ​ប្រជាពលរដ្ឋ ១០​លាន​នាក់ ដែល​រាជ​រដ្ឋាភិបាល​កំណត់​ឱ្យ​ចាក់​វ៉ាក់សាំង​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ប្រជា​ពលរដ្ឋ​ដល់​ទៅជាង ១​លាន ១៣​ម៉ឺន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ទាំង ២​ដូស​រួច​រាល់។របាយការណ៍​នេះ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មាន​ពលរដ្ឋ​ដល់​ទៅ​ជាង ២​លាន ២៣​ម៉ឺន​នាក់ បាន​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​ចាក់​វ៉ាកសាំង ប៉ុន្តែ ពលរដ្ឋ​ដល់​ទៅ​ជិត ៧​ម៉ឺន​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​នោះ​ឡើយ ដោយសារ​បញ្ហា​សុខភាព​របស់​ពួកគាត់។យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រាជ​រដ្ឋាភិបាល បាន​ចាប់​ផ្ដើម​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មកតែ ៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូហ្វាម​ជា​លើក​ដំបូង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelensky ប្រាប់ថា កំពុងពិចារណាជាមួយលោក Trump អំពី «កិច្ចព្រមព្រៀងយានដ្រូនដ៏ធំ»
07/18/2025 04:07 PM
អ៊ីរ៉ង់ ច្រានចោលការអះអាងរបស់អាមេរិកពីការបញ្ជូនគ្រឿងយុទ្ធោបករណ៍ទៅកាន់ប្រទេសយេម៉ែន
07/18/2025 04:07 PM
សហរដ្ឋអាមេរិក៖ ការឈប់សំចតរបស់មេដឹកនាំកោះតៃវ៉ាន់ នឹងមិនមែនជារឿងប្លែកទេ
07/18/2025 03:07 PM
ប្រទេសបារាំង បញ្ចប់វត្តមានទ័ពអចិន្ត្រៃយ៍នៅក្នុងប្រទេសសេណេហ្គាល់
07/18/2025 03:07 PM
ប្រជាជនលីបេរីយ៉ា ទាមទារកំណែទម្រង់ជុំវិញស្ថានភាពសេដ្ឋកិច្ច និងការប្រព្រឹត្តមិនត្រឹមត្រូវ
07/18/2025 03:07 PM
រុស្សីបានបាញ់ទម្លាក់យានដ្រូនអ៊ុយក្រែនចំនួន ៧៣គ្រឿង ក្នុងនោះ ៣គ្រឿង ហោះសំដៅទីក្រុងមូស្គូ
07/18/2025 03:07 PM
អ្នកការទូត៖ រុស្ស៊ីគាំទ្រអធិបតេយ្យភាពរបស់ប្រទេសលីបង់ ស្របពេលមានសម្ពាធរបស់សហរដ្ឋអាមេរិក
07/18/2025 03:07 PM
អាមេរិកចាត់ទុកក្រុមដែលបានអះអាងពីការវាយប្រហារនៅតំបន់កាស្មៀរ ជាក្រុមភេរវករ
07/18/2025 03:07 PM
អភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាម៉ឺងម៉ាត់អោយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/18/2025 02:07 PM
សម្ដេចធិបតី អនុញ្ញាតឲ្យមេបញ្ជាការកងទ័ពជើងគោកនៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ
07/18/2025 02:07 PM