សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

អគ្គនាយកនៃបុរីហ្គោលដិនផាក ឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារ ជូនដល់ក្រុមគ្រូពេទ្យ (TYDA) ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

2021/04/27 02:59:58 am        535
ភ្នំពេញ ៖ លោកឧកញ៉ា តេង ហឿង ប្រធានអគ្គនាយកនៃបុរីហ្គោលដិនផាក និងលោកជំទាវ លឹម ឡាន ឧបត្ថម្ភថវិកា៥ម៉ឺនដុល្លារជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ (TYDA) ក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណដល់សប្បុរសជនដែលបានចូលរួមសកម្មភាពមនុស្សធម៌ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេតេជោ (TYDA) តាមរយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញបេសកកម្មមនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។ការចូលរួមនេះ គឺជាទឹកចិត្តនិងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិកំពុងជួបគ្រោះអាសន្នដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩  ខណ:ពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេច​តេជោ(TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ និងប្រជាជនស្របពេលដែលប្រទេសកម្ពុជា មានការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ មានសព្វដោយសុគន្ធជាច្រើនបានចូលរួឧបត្ថម្ភថវិកា សម្ភារៈ ជូនដល់សមាគមTYDA ដើម្បីរួមចំណែកជាមួយសកម្មភាពមនុស្សធម៌ដើម្បីជាតិនិងប្រជាជន។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ខណ:ដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ កាន់តែមានចំនួនកើនឡើង មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជៈ អាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក ៕

កងពលតូចលេខ៧០ ចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនគ្រួសារយោធិន

2021/04/27 02:59:58 am        580
​ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ កងពលតូចលេខ៧០ បានចាប់ផ្តើមចាក់វ៉ាក់សាំង​ការពារ​ជំងឺកូវីដ-១៩ (ស៊ីណូហ្វាម)ដូសទី២ ជូនគ្រួសារយោធិននៅតាមបណ្តាខណ្ឌនៅក្នុងរាជធានីភ្នំពេញ។ក្នុងឱកាសនោះ ​ឃើញមានវត្ដមាន​ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានអញ្ជើញ​ចុះត្រួត​ពិនិត្យ​ទីតាំង​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីត-១៩ នៅតាមបណ្តាខណ្ឌ ដូចជា ៖១,ទីបញ្ជាការកងពលតូចលេខ៧០(ចោមចៅ) ២,ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២ ៣, ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា ៤, ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក ៥, ខណ្ឌបឹងកេងកង វិទ្យាល័យជាស៊ីមបឹងកេងកង ៦, ខណ្ឌឬស្សីកែវ សាលបឋមសិក្សាច្រាំងចម្រេះ និង៧, ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ផ្លូវជាតិលេខ២ ។សូមជម្រាបថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩(ដូសទី២) ជូនគ្រួសារយោធិននេះ ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង ០៧ទីតាំងខាងលើនេះ ក្នុងគ្រា ដែល ប្រទេស កម្ពុជាបានបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល៕

អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ បញ្ជាក់​ថា ​ផ្សារ​ចំនួន​១៥​ហើយ ​ត្រូវ​បាន​ផ្អាក​ដំណើរការ​ជា​បណ្ដោះ​អាសន្ន​រហូត​ដល់​ថ្ងៃនេះ

2021/04/27 02:59:58 am        238
ភ្នំពេញ៖ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ថ្ងៃ​នេះ ផ្សារ​ចំនួន ១៥​ហើយ​នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ជា​បន្ត​បន្ទាប់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគកូវីដ​១៩។អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​រូប​នេះ បាន​បញ្ជាក់​ដូច្នេះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​រសៀល​ថ្ងៃ​នេះ។បើ​តាម​លោក ម៉េត មាសភក្ដី ផ្សារ​ទាំង ១៥​នោះ ត្រូវ​បាន​បិទ​ផ្អាក​ដំណើរការ​​ជា​បណ្ដោះ​អាសន្ន​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​អំឡុង​ពេល​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ភូមិ​សាស្ត្រ​មួយ​នេះ។ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ដំណើរការ​ផ្សារ​ទាំង​អស់​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩ បាន​ផ្ទុះ​ឡើង​ខ្លាំង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​​សប្ដាហ៍​ចុង​ក្រោយ​មក​នេះ៕ 

អាជ្ញាធរស្រុកគិរីសាគរ ហាមប្រាមដល់អ្នកនេសាទ១៤នាក់ ឡើងលើគោកដាច់ខាត

2021/04/27 02:59:58 am        359
កោះកុង ៖ អាជ្ញាធរ មន្រ្តីសុខាភិបាល និងកម្លាំងសមត្ថកិច្ចស្រុកគិរីសាគរ ខេត្តកោះកុង បានហាមប្រាមដាច់ខាតចំពោះក្រុមអ្នកនេសាទចំនួន១៤នាក់ ឡើងលើភូមិកោះស្តេច គ្រាពួកគេត្រូវបានដាក់ការសង្ស័យទើបតែមកពីប្រទេសថៃ។ទូកចំនួន២គ្រឿង និងអ្នកនេសាទចំនួន១៤នាក់ កំពុងដាក់សង្ស័យថា ពួកគេបានធ្វើដំណើរតាមព្រំដែនផ្លូវទឹកមកពីប្រទេសថៃ កាលពីម៉ោង៧ព្រឹកថ្ងៃទី២១ មេសានេះ ទោះបីជាជាពលរដ្ឋរស់នៅក្នុងភូមិស្តេចកោះក៏ដោយ ប៉ុន្តែអាជ្ញាធរសមត្ថកិច្ចតម្រូវអនុវត្តសុខាភិបាលទប់ស្កាត់ជំងឺកូវីដឆ្លងចូលសហគមន៍។លោក ចេង មុនីរិទ្ធិ អភិបាលស្រុកគិរីសាគរ បានឱ្យដឹងនៅរសៀលថ្ងៃទី២២ ខែមេសា ២០២១ នេះថា មកទល់ម៉ោងនេះ អាជ្ញាធររបស់លោកដឹកនាំដោយលោក ទួន ឪទី អភិបាលរងស្រុកបញ្ជាប្រាប់ពួកគេចតទូកមុខកោះស្តេចបណ្តោះអាសន្ន មិនឱ្យចូលចំណតកំពុងផែឡើងលើគោកដាច់ខាត។ ពោលគឺរង់ចាំថ្ងៃស្អែក មានក្រុមការងារខេត្តចុះមកយកសំណាកធ្វើតេស្តរកវីរុសកូវីឌ១៩៕

អាជ្ញាធរជាតិអប្សរា​ សហការជាមួយប្រទេស​អាល្លឺម៉ង់ ជួសជុល ​និងអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្ត

2021/04/27 02:59:58 am        166
សៀមរាប ៖ អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដោយនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ក្រោមកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន GARCP (German Apsara Restoration Conservation Project) ប្រទេសអាល្លឺម៉ង់ ជួសជុល អភិរក្សក្បាច់ចម្លាក់នៅជ្រុងខាងជើងឈៀងខាងកើត រួតទី២នៃកំពូលប្រាសាទអង្គរវត្ត និងសង្គ្រោះបន្ទាន់នូវផ្នែកមួយចំនួនទៀតរបស់ប្រាសាទនេះ។ការជួសជុលអភិរក្សក្បាច់ចម្លាក់នៅកំពូលប្រាសាទអង្គរវត្តនេះ បានចាប់ផ្តើមតាំងពីពាក់កណ្តាលឆ្នាំ២០១៩ មកដល់ពេលបច្ចប្បន្ន អនុវត្តបានប្រមាណ៤០ភាគរយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២៣ខាងមុខ៕

មិត្តចិន​ ផ្ដល់​វ៉ាក់សាំង​ការពារជំងឺអុតក្ដាមគោក្របីចំនួន​១០​ ម៉ឺនកម្រិត​ ដល់កម្ពុជា

2021/04/27 02:59:58 am        215
ភ្នំពេញ ៖ ​ប្រទេសចិន កាលពីថ្ងៃទី​២១ ខែមេសា ម្សិលមិញនេះ បាន​ផ្ដល់​វ៉ាក់សាំង​ អុតក្ដាមចំនួន 10 ម៉ឺនកម្រិត​ដល់កម្ពុជា​ដើម្បីការពារការឆ្លង​ រាលដាល​នៃជម្ងឺអុតក្ដាម​លើគោក្របីនៅកម្ពុជា ។​វ៉ាក់សាំងនេះ​ បានដឹកជញ្ជូនតាមជើង​យន្ត​ហោះ​ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិឡានស៊ូ ស៊ុងចួន ប្រទេសចិន​មកដល់អាកាស​យានដ្ឋានអន្តរជាតិភ្នំពេញ​ នៅថ្ងៃដដែលនេះ​ ​យក​មក​រក្សាទុក​នៅ​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។វ៉ាក់សាំងនេះ បានផលិតដោយក្រុមហ៊ុនចិន​ឈ្មោះ​ក្រុមហ៊ុន​បច្ចេកវិទ្យាកសិកម្ម​និងបសុជីវវិទ្យា​ មានទីតាំងនៅឡានស៊ូ ចាប់ផ្ដើមផលិតវ៉ាក់សាំងនេះ​ ចាប់តាំងពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២១ មក។​អាជ្ញាធរចិនបានធ្វើតេស្ត​និងធានា​អំពីប្រសិទ្ធភាព និងសុវត្ថិភាពរបស់វ៉ាក់សាំងនេះរួចហើយ។សូមបញ្ជាក់ផងដែរថា ការ​ផ្ដល់វ៉ាក់សាំងអុតក្ដាមនេះ គឺផ្នែកមួយនៃកម្មវិធី ផ្ដល់​វ៉ាក់សាំងជាជំនួយឥតសំណង របស់ភាគីមិត្តចិន ក្នុងបរិមាណសរុបមក 20 ម៉ឺនកម្រិត កាលពីថ្ងៃទី 12 ខែមករា ឆ្នាំ២០២១កន្លងមក កម្ពុជាបានទទួល​វ៉ាក់សាំង​សារទឹក សម្រាប់ចាក់ការពារជំងឺសារទឹកគោក្របី ចំនួន​១០ម៉ឺន​កម្រិតដែរ។លទ្ធផលខាងលើជាការឆ្លើយតប ទៅនឹង​សំណើរ​សុំការ​គាំទ្រ​ពី​ក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ​កម្ពុជា កាលពី​​ខែ​ធ្នូ ​ឆ្នាំ ២០២០ កន្លងមក​។ ការគាំទ្រ​របស់​ភាគី​មិត្ដចិន ឆ្លុះបញ្ចាំង​អំពី​មិត្តភាព​និងការ​គាំទ្រ​យូរអង្វែងរវាង​កម្ពុជា និងប្រទេសចិន ​ដែល​មាន​កន្លងមក​ និងឆ្ចុះបញ្ចាំងអំពី​ការយកចិត្ត​ទុកដាក់​របស់​ឯកឧត្តម វេន សាខុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និងនេសាទ ដែល​តែងតែ​យកចិត្តទុកដាក់​ប្រឹងប្រែង​ និងគាំទ្រ​ វិស័យ​ចិញ្ចឹមសត្វ និង​ទប់ស្ដាត់​ ការឆ្លងរាលដាល​​ជំងឺ​សត្វកន្លងមក។ វ៉ាក់សាំងទាំងនេះ និង​ចូលរួម​ចំណែកក្នុង​ការ​កាត់បន្ថយការឆ្លងរាលដាលជំងឺ​សត្វគោក្របី​របស់កសិករ ជាពិសេស​នៅក្នុង​រដូវវស្សាខាងមុខនេះ ៕

ក្រសួងអប់រំ គ្រោងស្នើវ៉ាក់សាំងកូវីដ-១៩បន្ថែម ចាក់ជូនបុគ្គលិកអប់រំរដ្ឋ និងឯកជន ជំហានទី២

2021/04/27 02:59:58 am        370
ភ្នំពេញ ៖ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា ​ថ្លែង​តាមរយៈ BTV ព័ត៌មាន នាព្រឹកថ្ងៃទី២១ មេសា ២០២១នេះថា ក្រសួងអប់រំ គ្រោងស្នើសុំវ៉ាក់សាំងកូវីដ-១៩បន្ថែមពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងក្រសួងសុខាភិបាល សម្រាប់ចាក់វ៉ាក់សាំងកូវីដ-១៩ នៅជំហ៊ានទី២ ក្នុងបរិមាណប្រមាណ៥៥០០០នាក់ បន្ថែមទៀត ជូនបុគ្គលិកអប់រំ សាធារណៈ និងឯកជន។ឯកឧត្តម រស់ សុវាចា បន្តថា ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ ជំហ៊ានទី១ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ជូនដល់បុគ្គលិកអប់រំសាធារណៈ និងឯកជន ទៅតាមការគ្រោងទុក ដែលបានចាប់ផ្តើមពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ហើយសម្រាប់ការត្រៀមខ្លួន ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូវ៉ាក់ ជូនដល់បុគ្គលិកអប់រំសាធារណៈ និងឯកជននេះ គឺបានប្រព្រឹតិ្តទៅដោយមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ខាងក្រុមការងារគ្រូពេទ្យស.ស.យ.ក ក្រុមគ្រូពេទ្យធីតា ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ហើយនិងគណៈគ្រប់គ្រងមនី្ទរអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈគ្រប់គ្រងនៅតាមគ្រឹះស្ថានសិក្សា។ ដោយឡែកនៅទីតាំងរាជធានីភ្នំពេញ មានទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន១៥មណ្ឌល ដើម្បីផ្តល់សេវាជាបន្តទៀតជូនបុគ្គលិកអប់រំសាធារណៈ និងឯកជន ហើយនៅកម្រិតទូទាំងប្រទេស ក៏មានការរៀបចំនៅតាម២៥ខេត្ត-រាជធានី ដើម្បីផ្តល់ជូនការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ ជូនទៅដល់បុគ្គលិកអប់រំរដ្ឋ និងឯកជនផងដែរ។ជាចុងក្រោយឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី១រួចហើយ នៅក្នុងជំហ៊ានទី១នេះ សូមបន្តរួសរាន់មកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសលើកទី២ នៅក្នុងជំហ៊ានទី១ នៅតាមបណ្តាខណ្ឌដែលខ្លួនរស់នៅ ដោយមិនអនុញ្ញាតឲ្យឆ្លងខណ្ឌនោះទេ៕អត្ថបទ រដ្ឋា 

ឯកឧត្តម​ ហ៊ុន ម៉ាណែត អំពាវនាវ​ឲ្យគោរពគោលការណ៍បិទខ្ទប់រយៈពេលខ្លី ដើម្បីឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ ឲ្យបានឆាប់រហ័ស

2021/04/27 02:59:58 am        241
ភ្នំពេញ ៖ ឯកឧត្តម​ ហ៊ុន ម៉ាណែត បានអំពាវនាវជាថ្មី ដល់ពលរដ្ឋនោទូទាំងប្រទេស ឲ្យចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ក៏ដូចជាការទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ ឲ្យបានឆាប់រហ័ស។តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ឯកឧត្តម​ ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានកូសបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការរៀបចំមណ្ឌលព្យាបាលកូវីដ១៩ កម្រិតស្រាលនៅកោះពេជ្រជំហានទី២ ដែលបង្កើនចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅមណ្ឌលកោះពេជ្រដល់ប្រមាណជិត២៦០០គ្រែ ក្រុមការងារបានបន្តទៅរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ មួយកន្លែងទៀតនៅក្នុងខណ្ឌដង្កោ ដើម្បីត្រៀមទទួលព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងករណីមានតម្រូវការចាំបាច់។ ឯកឧត្តម​ បានមានប្រសាសន៍ទៀតថា រូបលោកផ្ទាល់ និងក្រុមការងារសង្ឃឹមថា ការឆ្លងនិងរីករាលដាលនៃជំងឺកូវីដ១៩ នឹងត្រូវបញ្ចប់នៅក្នុងពេលឆាប់គ្រប់មុខ ហើយទីតាំងដែលយើងរៀបចំទាំងនេះ នឹងមិនមានតម្រូវការប្រើប្រាស់នោះទេ។ ប៉ុន្តែទោះជាយ៉ាងណា ក៏យើងនឹងខិតខំប្រឹងប្រែងរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ១៩ ទាំងនេះ ឲ្យបានឆាប់រហ័ស និងបានល្អ ក្នុងករណីមានតម្រូវការចាំបាច់ក្នុងការទទួលព្យាបាលបងប្អូនប្រជាពលរដ្ឋដែលឆ្លងជំងឺកូវីដ១៩។បន្ថែមបីលើនេះ ឯកឧត្តម​ ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) ក៏ដូចជាក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ និងការគោរពគោលការណ៍អនុវត្តន៍ក្នុងការបិទខ្ទប់មួយរយៈពេលខ្លី ដើម្បីយើងរួមគ្នាទប់ស្កាត់ការរីករាលដាល និងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស៕

រដ្ឋបាលខណ្ឌទួលគោក ផ្អាកដំណើរការផ្សារដេប៉ូ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ

2021/04/27 02:59:58 am        364
ភ្នំពេញ ៖ រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ពិសេសអាជីវករទាំងអស់ឲ្យបានជ្រាបថា អាស្រ័យដោយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ មានអាជីវករ និងប្រជាពលរដ្ឋ បានឆ្លងកូវីដ-១៩ ក្នុង ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ឆ្នាំ២០២១ ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ជាបន្ទាន់។រដ្ឋបាលខណ្ឌទួលគោក សូមផ្អាកដំណើរការ ជាបណ្តោះអាសន្ននូវមូលដ្ឋានផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ទៅដល់បងប្អូនអាជីវក អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។អាជ្ញាធរខណ្ឌទួលគោក សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករ បម្រើ ការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ពីថ្ងៃ ទី០៧ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១. បើមានអាការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយ មានការសង្ស័យថាឆ្លងវិរុសកូវីដ-១៩. សូមអញ្ជើញមកយកសំណាកតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់ បរិវេណ ទីរួមផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី១ ព្រមទាំងអនុវត្តន៍វិធានការចត្តាឡីស័ក ស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល ឲ្យបានត្រឹមត្រូវបំផុត។រដ្ឋបាលខណ្ឌទួលគោកសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ពិសេសអាជីវករទាំងអស់ ដែលកំពុងប្រកប អាជីវកម្មក្នុងមូលដ្ឋានផ្សារដេប៉ូ មានការ​យោគយល់ និងចូលរួមអនុវត្តន៍សេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាព៕

អាជ្ញាធខេត្តតាកែវ សម្រេចបិតខ្ទប់ភូមិមួយ នៅក្នុងស្រុកបាទី បន្ទាប់ពីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់

2021/04/27 02:59:58 am        206
តាកែវ ¶៖ អាជ្ញាធខេត្តតាកែវ នៅព្រឹកថ្ងៃទី ២១ ខែ មេសា ឆ្នាំ៣០២១នេះ បានចេញលិខិតមួយដោយសម្រេចបិទខ្ទប់ភូមិសាស្រ្ត ភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ជាបណ្ដោះអាសន្ន រហូតដល់មានសេចក្ដីសម្រេចសារជាថ្មី ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ បើយោងតាមលិខិតរបស់រដ្ឋបាលខេត្តតាកែវ ដែលចុះហត្ថលេខាដោយលោក អ៊ូច ភា អភិបាលខេត្តតាកែវ បានសម្រេចបិតខ្ទប់ភូមិជ្រោងស្ដៅ ឃុំក្រាំងធ្នង់ ស្រុកបាទី គឺបន្ទាប់ពីមន្រ្តីជំនាញសុខាភិបាលបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៤នាក់ នៅក្នុងភូមិខាងលើកាលពីម្សិលមិញនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបទីតាំងបទល្មើសឆបោកតាមអនឡាញ២កន្លែងទៀតឃាត់ខ្លួនមនុស្សបាន១៣៣នាក់
07/18/2025 09:07 PM
នាយករដ្ឋមន្ត្រីបារាំង ប្រឹងប្រែងបន្ទន់ជំហរប្រឆាំង ចំពោះច្បាប់ថវិការបស់លោក ដើម្បីបញ្ចៀសវិបត្តិថ្មី
07/18/2025 08:07 PM
អ៊ីរ៉ង់៖ ប្រទេសអឺរ៉ុបគ្មានមូលដ្ឋានសីលធម៌ និងផ្លូវច្បាប់ ដើម្បីអនុវត្តទណ្ឌកម្មមានឡើងវិញភ្លាមៗ
07/18/2025 08:07 PM
វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី
07/18/2025 07:07 PM
បទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា
07/18/2025 07:07 PM
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស
07/18/2025 07:07 PM
មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន”
07/18/2025 07:07 PM
លោក Zelenskyy៖ លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាមួយលោក Macron
07/18/2025 07:07 PM
ប្រធានការិយាល័យសិទ្ធិមនុស្ស UN ជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះការសម្លាប់ នៅទីក្រុង Sweida របស់ស៊ីរី
07/18/2025 07:07 PM
រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM