សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

កងទ័ព​នៃ​យោធភូមិភាគ​ទី​៥​ ចាប់ផ្ដើម​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​២

2021/04/27 02:59:58 am        123
បាត់ដំបង ៖ ខណៈ​ទទួល​បាន​ជោគជ័យ ក្នុង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ​លើក​ទី​១ ​ថ្នាក់ដឹកនាំ និង​កម្លាំង​កង ទ័ព នៃ​យោធភូមិភាគ​ទី​៥ បាន​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង ជា​លើក​ទី​២ (​ប្រភេទ ស៊ី​ណូ​ហ្វា​ម​) ​ទៅតាម​ពេល វេលា និង​គោលដៅ ​ដែល​បានកំណត់​។ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​កងទ័ព យោធភូមិភាគ​ទី​៥ លើ​ទី​ពីរ បាន​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៧ ខែ​មី នា​នេះ ដែល​ឧ​ត្ត​ម​សេនីយ៍​ឯក ឯក សំ​អូន មេបញ្ជាការ​ភូមិភាគ​ទី​៥ បាន​បញ្ជាក់ថា​ បន្ទាប់ពី​ការ​ចាក់​លើក ទី​១ មិន​មាន​អាការៈ ​អ្វី​ធំដុំ ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព កម្លាំង​កងទ័ព ​នៃ​យោធភូមិភាគ​ទី​៥ នៅ​ក្នុង​ខេត្ត​បាត់ ដំបង ប៉ៃលិន ​និង​បន្ទាយមានជ័យ​ បាន​ផ្ដើម​ចាក់​វ៉ាក់សាំង​លើក​ទី​២ ​តាម​ការកំណត់​។ឧ​ត្ត​ម​សេនីយ៍​ឯក ​បាន​បន្តថា ​ការចាក់​វ៉ាក់សាំង​នេះ គឺ​ត្រូវ​បាន​សួរនាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​គ្រូពេទ្យ​មុន​ចាក់ ​ដោយ​មិន​មាន​ការ​ធ្វេសប្រហែស​នោះទេ ​ខណៈ​ការ​ចាក់​នេះ​ទៀតសោត​ គឺ​ស្ថិត​លើ គោលការណ៍​ស្ម័គ្រចិត្ត ​មិន​មាន​ការបង្ខិតបង្ខំ​ទេ​។ចំពោះ​កងទ័ព ដែល​ទទួល​បាន​វ៉ាក់សាំង​ទាំង​ពីរលើក ​បាន​ឲ្យ​ដឹងថា​ រាល់​ការ​ចាក់​វ៉ាក់សាំង​ទាំង អស់ តែង​មាន​អាការៈ​មិន​ស្រួលខ្លួន​តិចតួច ​យ៉ាងណាមិញ ​វ៉ាក់សាំង​កូ​វីដ​-១៩​ ប្រភេទ​ស៊ី​ណូ​ហ្វា​ម​នេះ ​ក៏ ដូចគ្នា​ដែរ ប៉ុន្តែ​វា​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​នោះទេ​។ យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ខេត្តបាត់ដំបង ​ការ​ចាក់​វ៉ា​ក់​បង្ការ​ជំងឺ​កូ​វីដ​-១៩​ លើក​ទី​១ ជូន​ថ្នាក់​ដឹកនាំ​ខេត្ត មន្ត្រីរាជការ ​កងកម្លាំង ​និង​អ្នកមាន​អាទិភាព​មួយ​ចំនួន ​បាន​ចំនួន​៥៨៥៨​នាក់​ និង លើក​ទី​២ បាន​១៤១៦​នាក់​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អបអរសាទរការប្រារព្ធ “ខួបកំណើត ១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស

2021/04/27 02:59:58 am        128
ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៨មីនានេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ចូលរួមអបអរសាទរ ក្នុង "ពិធីប្រារព្ធខួបកំណើត ១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស" និង"ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី ៥០"។សុន្ទរកថា បានបង្ហាញថា ថ្ងៃនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចពិតជាមានកិត្តិយស និងសេចក្តីសោមន្សរីករាយជាអនេក ដែលបានចូលរួមថ្លែងសារ ដើម្បីអបអរសាទរការប្រារព្ធ “ខួបកំណើត ១០០ ឆ្នាំ របស់បិតាជាតិបង់ក្លាដែស បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់” និង “ទិវាបុណ្យឯករាជ្យជាតិបង់ក្លាដែស ខួបលើកទី ៥០” តាមប្រព័ន្ធវីដេអូ បើទោះបីជាសម្តេចមិនអាចទៅចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដោយផ្ទាល់នៅទីក្រុងដាក្កា ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ ។  ក្នុងឱកាសនេះ, សម្តេច បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានសម្ដែងនូវអំណរសាទរដ៏ស្មោះអស់ពីដួងចិត្ត និងសូមប្រសិទ្ធពរបវរមហាប្រសើរជូនចំពោះ ឯកឧត្តមប្រធានាធិបតី អាប់ឌុល ហាមីត, លោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា និងប្រជាជនបង់ក្លាដែសជាមិត្តទាំងអស់ សូមប្រកប ដោយសុខភាពមាំមួន, សុភមង្គល និងវិបុលភាព ។សម្តេចក៏បានសម្ដែងនូវការសាទរ និងកោត សរសើរចំពោះរដ្ឋាភិបាល និងប្រជាជនបង់ក្លាដែស ដែលសម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ជាច្រើនក្នុងទសវត្សរ៍កន្លងមក តាមមាគ៌ាដឹកនាំដ៏ប្រាកដនិយម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ ឯកឧត្តមបិតាជាតិ បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តមប្រធានាធិបតី អាប់ឌុល ហាមីត និង លោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា, ប្រទេសបង់ក្លាដែស សម្រេចបាននូវកំណើន សេដ្ឋកិច្ចខ្ពស់, វឌ្ឍនភាពសង្គម និងជីវភាព រស់នៅ របស់ប្រជាជនបង់ក្លាដែសកាន់តែប្រសើរឡើង។ ជោគជ័យដ៏ធំធេងនេះ បានផ្តល់លទ្ធភាពឱ្យបង់ក្លាដែសអាចបំពេញបាននូវលក្ខខណ្ឌតម្រូវ ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចក្នុងឆ្នាំ ២០២១ នេះ ។ទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបង់ក្លាដែស ចាប់ផ្តើមដំបូងពីសម្ព័ន្ធភាពដ៏ ជិតស្និទ្ធ និងជាពិសេសរវាងព្រះវររាជបិតាជាតិខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស ឯកឧត្តម បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ួ រ៉ាម៉ាន់ ក្នុងអំឡុង សន្និសីទនៃចលនាមិនចូលបក្សសម្ព័ន្ធ នៅប្រទេសអាល់ហ្សេរី ក្នុងឆ្នាំ ១៩៧៣ ។ កម្ពុជា និងបង់ក្លាដែស បាន បង្កើតទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ១៩៩៣ ដែលជាការបើកទំព័រថ្មីមួយក្នុងទំនាក់ទំនងរបស់យើង ។ ក្នុងរយៈពេលជិត ៣ ទសវត្សរ៍កន្លងទៅនេះ សម្តេចពិតជាមានសេចក្តីសោមនស្សរីករាយ ដោយកត់សម្គាល់ឃើញថា ប្រទេសយើងទាំងពីរតែងតែខិតខំរក្សាបាននូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងប្រកបដោយផ្លែផ្កា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដោយឈរលើមូលដ្ឋានស្មើភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍របស់ប្រជាជាតិ និងប្រជាជនយើងទាំងពីរ ។ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ជាពិសេសទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់សម្តេចផ្ទាល់នៅបង់ក្លាដែស ក្នុងខែ មិថុនា ឆ្នាំ ២០១៤ និងទស្សនកិច្ចផ្លូវការ របស់ លោកជំទាវនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា នៅកម្ពុជា ក្នុងខែ ធ្នូ ឆ្នាំ ២០១៧ បាននាំមកនូវការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើន ក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងបច្ចេកទេសរវាងប្រទេសទាំងពីរ ។ ទន្ទឹមនេះ, យើងទាំងពីរក៏បានឯកភាពដាក់ឈ្មោះវិថីដ៏សំខាន់ មួយខ្សែក្នុងរាជធានីភ្នំពេញ និងមួយខ្សែក្នុងរដ្ឋធានីដាក្កា តាមព្រះបរមនាមរបស់ព្រះវររាជបិតាជាតិខ្មែរ និងបិតាជាតិបង់ក្លាដែស ដើម្បីគូសបញ្ជាក់នូវការគោរព និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុតចំពោះរដ្ឋបុរសដ៏ឆ្នើមទាំងពីរ ។   ជាចុងបញ្ចប់ សម្តេចបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងបង់ក្លាដែស និងអភិវឌ្ឍភាពជាដៃគូកាន់តែរឹងមាំ និងផ្តល់ប្រយោជន៍ទៅវិញទៅមក ទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ដើម្បីចូលរួមចំណែកដល់សន្តិភាព, ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ក៏ដូចជាពិភពលោក ជាពិសេសជម្នះនូវវិបត្តិសុខភាពសកល បច្ចុប្បន្នដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ ៕

ខេត្តកណ្តាល ​នឹង​រៀបចំ​ទីតាំង​អគារ​មួយ​ចំនួន​នៅ​ស្រុក​កោះធំ ​ជា​មន្ទីរពេទ្យ​ព្យាបាល​កូ​វីដ​-១៩

2021/04/27 02:59:58 am        212
កណ្ដាល​ ៖ នៅ​ថ្ងៃទី​១៧ ខែមីនា ​ម្សិលមិញ​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ក្នុងនាម​ជា​ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​នៅតាម​គោលដៅ និង​តំបន់​ច​ត្តា​ឡី​ស័ក​ និង​ក្រុមការងារ​បច្ចេកទេស បាន​ចុះ​ត្រួតពិនិត្យ​និង​ជួយ​រៀបចំ​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ និង​ កន្លែង​ច​ត្តា​ឡី​ស័ក​ សម្រាប់​អ្នកមាន​ហានិភ័យ​ខ្ពស់​ឆ្លង​កូ​វីដ​១៩ ​នៅ​តំបន់​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្តាល​។ដើម្បី​ស្តារ​ស្ថានភាព​ការ​រាតត្បាត​កូ​វីដ​១៩​ នៅ​តំបន់​ជ្រៃ​ធំ​នោះ​អោយ​មាន​ភាពល្អ​ប្រសើរឡើង​វិញ ​និង​ឆ្លើយតប​សំណើរ​ពី​អាជ្ញាធរខេត្ត ​កណ្តាល នៅពេលនេះ ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បានសម្រេច​ផ្តល់​ការ​គាំទ្រ​ជួយ​រៀបចំ​វិធានការ​ដើម្បី​គ្រប់គ្រង​ទីតាំង​ និង​ប្រែក្លាយ​ទីតាំង​អាគារ​មួយ​ចំនួន​ធ្វើជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​ និង​កន្លែង​ច​ត្តា​ឡី​ស័ក​ សម្រាប់​អ្នកមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​ជំងឺ​នេះ​ នៅ​តំបន់​ជ្រៃ​ធំ​។តាម​ការបញ្ជាក់​បន្ថែម​ពី​ឯកឧត្តម គីម រិទ្ធី អភិបាលរង​ខេត្តកណ្តាល ​បាន​ថ្លែងប្រាប់​ BTV​ នៅ​ថ្ងៃទី​១៨​ ខែមីនា​នេះ​ថា នៅ​ក្នុង​ចុះ​ជួយ​ផ្តល់​ពិសោធន៍​ និង​ផ្តល់​បច្ចេកទេស​រៀបចំ​ម​ន្ទីរ​ពេទ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ​របស់​ឧត្ត​ម​សេនីយ៍ ​ឯក​ហ៊ុន ម៉ា​ណែ​ត ​នាពេលនេះ គឺ​យើង​បានសម្រេច​ខ្ចី​អាគារ​កាស៊ីណូ​យុង​ជីន​ ដែល​អាច​ផ្ទុក​មនុស្ស​ស្នា​ក់​ជាង​២០០​នាក់​នោះ ធ្វើជា​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ​បណ្តោះ​អាសន្ន​នៅ​តំបន់​ជ្រៃ​ធំ នៃ​ស្រុក​កោះធំ​។ឯកឧត្តម គីម រិទ្ធី បញ្ជាក់ថា បើ​ពិនិត្យ​ស្ថានភាព​ជារួម បច្ចុប្បន្ន​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ភូមិ​ចំនួន​បី​សរុប​ចំនួន​ជាង​១០២៥​គ្រួសារ​នៅ​ក្នុង​តំបន់​ជ្រៃ​ធំ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​ នោះ​មិន​មាន​នរណាម្នាក់​នៅក្នុង​មូលដ្ឋាន​នោះ មាន​ឆ្លង​មេរោគ​កូ​វីដ​១៩​នោះទេ ពោល​គឺ​មាន​ឆ្លង​តែ​នៅ​ក្នុង​អាគារ​កាស៊ីណូ​ក្នុង​តំបន់​នោះ​តែប៉ុណ្ណោះ​។ដើម្បី​ទប់ស្កាត់​កុំអោយ​កូ​វីដ​១៩​នេះ​រាតត្បាត​បន្ត​ចេញមក​ខាងក្រៅ ​នៅពេលនេះ ​អាជ្ញាធរ ​បានសម្រេច​បិទ​បណ្តោះអាសន្ន​កាស៊ីណូ​ចំនួន​៦​ទីតាំង និង​បាន​យក​អាគារ​កាស៊ីណូ​ទាំងអស់នោះ ​ទៅធ្វើជា​ទីតាំង​ច​ត្តា​ឡី​ស័ក​ទៅលើ​បណ្តា​បុគ្គលិក ​និង​អ្នក​ពាក់ព័ន្ធ​ចូលក្នុង​កាស៊ីណូ​នោះ​ ដោយឡែក​សម្រាប់​អាជីវកម្ម​តូចធំ​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ជ្រៃ​ធំ​នោះ ត្រូវ​បាន​អាជ្ញាធរ​ក៏បាន​ស្នើ​អោយ​បិទ​បណ្តោះអាសន្ន ​ហើយ​សម្រាប់​ចរាចរណ៍​ធ្វើដំណើរ​វិញ គឺ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​តំបន់​នោះ​គឺ​អនុញ្ញាត​ធ្វើដំណើរ​ធម្មតា​ តែ​ជនបរទេស​វិញ​គឺ​បាន​ហាម​ធ្វើដំណើរ​ជា​បណ្តោះ​អាសន្ន​សិន​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៨​ខែមីនា​នេះ ​នៅ​ខេត្តកណ្តាល​ មាន​ករណី​ឆ្លង​ថ្មី​កូ​វីដ​១៩​ ចំនួន​២១​នាក់​ បន្ថែមទៀត ​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០ ​កុម្ភៈ នៅ​ស្រុក​កោះធំ មាន​អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩​ ចំនួន​១៧៧​នាក់​៕​អត្ថបទ ៖ ស៊ុម សុខ​ជា

គ្រូបង្រៀន​អរគុណ​រដ្ឋាភិបាល​ដែល​ផ្ដល់​អាទិភាព​ឲ្យ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​នៅ​ពេល​ខាងមុខ

2021/04/27 02:59:58 am        159
ភ្នំពេញ ៖ ខណៈដែល​ការឆ្លង​រាលដាល​កូ​វីដ​១៩​នៅ​កម្ពុជា ​បន្ត​រក​ឃើញ​ថ្មី​ជា​រៀងរាល់ថ្ងៃ ស្របគ្នា​នោះ​កម្ពុជា​កំពុង​ដំណើរការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ-​១៩ ​ដល់​ពលរដ្ឋ​អាទិ​ភាពជា​ក្រុម​គោលដៅ​ដែល​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។ ក្នុងនោះ ​គ្រូបង្រៀន នៅ​រាជធានី​ភ្នំពេញ ​បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ​ខណៈដែល​ពេលខាងមុខ​នេះ ​នឹង​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ដល់​គ្រូបង្រៀន​តាម​បណ្តា​រាជធានី​ខេត្ត​ដែល​ប្រឈម​ហានិភ័យ​ខ្ពស់​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។យុទ្ធនា​ការ​ចាក់​វ៉ា​ក់សាំង​ រ​ជំងឺ​កូ​វីដ​-១៩ កំពុង​បន្ត ទាំង​ការ​ចាក់​វ៉ាក់សាំង​ Sinopharm ជូន​ក្រុម​គោលដៅ​សម្រាប់​លើក​ទី​២(​ដូ​ស​ទី​២) និង​ការ​ចាក់​វ៉ាក់សាំង AstraZeneca ជូន​ដល់​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង ​រស់នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ​និង​ខេត្ត​ព្រះសីហនុ​។ ​ស្របតាម​ស្ថានភាព​ជាក់ស្ដែង ​រាជរដ្ឋាភិបាល​ក៏បាន​សម្រេច ឲ្យ​មាន​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​​១៩ ​ចំពោះ​គ្រូបង្រៀន​នៅ​រាជធានី​-​ខេត្ត​មួយចំនួន ​ដែល​មាន​ហានិភ័យ​ខ្ពស់ ចំពោះ​ការឆ្លង​កូ​វីដ​១៩ ក្នុង​ភាព​បន្ទាន់​មួយ​ចំនួន ​ហើយ​ក្រសួង​អប់រំ​ត្រូវ​រៀបចំ​គ្រូបង្រៀន ​និង​សិស្ស​និស្សិត​ដែល​អាច​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩​ផងដែរ ​។ នេះ​បើ​យោងតាម​សារ​ជា​សម្លេង​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​១៦ ខែមីនា​កន្លងទៅ​។ ជុំវិញ​ការអនុញ្ញាត​នេះ លោក សូ ធី ជា​នាយក​សាលាបឋមសិក្សា​ចតុមុខ ​បញ្ជាក់ថា ​សាលារៀន​ក៏​កំពុង​រៀបចំ​បញ្ជី​ឈ្មោះ គ្រូបង្រៀន​ក្រោម​គោលការណ៍​ស្ម័គ្រចិត្ត​ដើម្បី​បញ្ជូន​ទៅ​ខាង​ក្រសួង​អប់រំ​ផងដែរ​។ ​លោកគ្រូ​ពិតជា​រីករាយ​ក្នុង​ការ​ទទួលយក ចំពោះ​ការផ្ដល់ជូន​នេះ​។សម្រាប់​លោកគ្រូ និង​អ្នកគ្រូ ដែល​បង្រៀន​នៅ​សាលា​នេះ ក៏បាន​បង្ហាញ​ក្ដី​រំភើប​រីករាយ និង​ស្ម័គ្រចិត្ត​ក្នុង​ការ​ទទួល​ចាក់​វ៉ាក់សាំង​នាពេលខាងមុខ​ផងដែរ​។ ​ពួកគាត់​អរគុណ​ជាខ្លាំង ចំពោះ​ការ​យកចិត្តទុកដាក់រ​បស់ រាជរដ្ឋាភិបាល​កម្ពុជា​។សូមបញ្ជាក់ថា ក្រៅពី​កំណត់ គ្រូបង្រៀន​នៅ​ទីតាំង​ហានិភ័យ​ទាំងនេះ​ជា​ក្រុម​គោលដៅ​បន្ទាប់ សម្ដេច​តេ​ជោ ហ៊ុន សែន ​ក៏បាន​លើកឡើងថា រដ្ឋាភិបាល​ក៏​គិតគូរ​សំរាប់​ការ​ចាក់​ជូន​ដល់ក​ម្មករ ដែល​តំរូវអោយ បញ្ជី​នៅ​តាម​រោងចក្រ​ណា​ដែល​អាច​ទទួល​អាទិភាព​អាច​ចាក់​បាន​មុន​ ឬ​ក្រោយ​អោយ​បាន​ច្បាស់លាស់ និង​តាម​បណ្តា​រាជធានី​ខេត្ត​ត្រូវ​ពិនិត្យមើល​អ្នក​ដែល​មាន​អាទិភាព​ផ្សេងទៀត ជាពិសេស​តាម​ផ្សារ​មាន​អ្នក​លក់ដូរ ក៏ដូចជា​បើកបរ​តាក់ស៊ី កង់​បី ផងដែរ​។សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​១៩​ចំនួន​១​លាន​៥​សែន​ដូ​ស ​នឹង​មកដល់​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខនេះ និង​ជា​បន្តបន្ទាប់​ក៏​នឹង​មាន​វ៉ាក់សាំង Sinovac មកដល់ ខណៈ​វ៉ាក់សាំង Sinopharm និង AstraZeneca​ ក៏​មកជា​បន្តបន្ទាប់​ទៀត​ដែរ ហើយ​កម្ពុជា​ក៏​កំពុង​ស្វះ​ស្វែងរក​ទិញ​វ៉ាក់សាំង​របស់​អាមេរិក​ផងដែរ​៕​អត្ថបទ​៖​គឹម​ហុក

១០​នាក់​ ចំណោម​អ្នក​ប៉ះពាល់​ជាមួយ​បុរស​ផ្ទុក​កូ​វីដ​១៩​ នៅ​ស្រុក​ឈូក​លទ្ធផល ​តេស្ត​លើក​ទី​១​អវិជ្ជមាន

2021/04/27 02:59:58 am        377
កំពត ៖ ​ការយក​សំណាក​ទៅ​ពិនិត្យ​លើក​ទី​១ លើ​មនុស្ស​ប្រុស​ស្រី​១០​នាក់​ ក្នុងចំណោម​ភ្ញៀវ​ប្រមាណ​ជាង ​២០០​នាក់ ​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​បុរស​ផ្ទុក​មេរោគ​កូ​វីដ​១៩ នៅ​រោងការ​មួយ ក្នុង ស្រុក​ឈូក ​ខេត្តកំពត ​លទ្ធផល​គឺ​អវិជ្ជមាន​។លោក​វេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពត ​បាន​បញ្ជាក់ថា ​ការវិភាគ​លើ មនុស្ស​ប្រុស​ស្រី​១០​នាក់ ​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​បុរស​ផ្ទុក​មេរោគ​កូ​វីដ​-១៩ ក្នុង​រោង ​ការ​មួយ​នៅ​ស្រុក​ឈូក​នោះ លទ្ធផល​បង្ហាញ​ឱ្យដឹង ​នៅ​ព្រឹក​ថ្ងៃទី​១៧ ​ខែមីនា​នេះ គឺ​អវិជ្ជមាន​។ ការ​យក សំណាក​លើក​ទី​ពីរ នឹងធ្វើ​នៅ​ថ្ងៃទី​១៨ ​ខែមីនា ​រីឯ​លើក​ទី​បី ​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ច្បាស់​ថា ពួកគេ មិន​មាន​ផ្ទុក​កូ​វីដ​-១៩​ទេ​។ ពេលនេះ មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ស្រុក​ឈូក កំពុង​បន្ត​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​កើតហេតុ ​ដោយ​តម្រូវ​ឱ្យ​ពួកគេ​ទាំង​ប្រមាណ​២០០​នាក់ ត្រូវ​រក្សា​ការ​ធ្វើ​កត្តា​ឡី​ស័ក​ដដែល​។កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែមីនា​នេះ លទ្ធផល នៃ​ការវិភាគ​លើ​បុរស​ម្នាក់ ​មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំ ពេញ បាន​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ខណៈពេល​សាមីខ្លួន កំពុង​ចូលរួម​ពិធីមង្គលការ​ ក្នុង​ឃុំ​គ្រាំង​ស្នាយ ស្រុក​ឈូក ខេត្តកំពត​។ ​តាមរយៈ​ហេតុការណ៍​នោះ មន្ត្រី​ជំនាញ ​និង​អាជ្ញាធរ​ស្រុក បាន​ស្រាវជ្រាវ​រក​ឃើញ ថា មនុស្ស​៦​នាក់ បាន​ប៉ះពាល់​ផ្ទាល់​ និង​ប្រមាណ​ជិត​២០០​នាក់ ​ទៀត ក្នុង​លក្ខណៈ​ប្រយោល​។​ ក្នុងនោះ អ្នក​ប៉ះពាល់​ផ្ទាល់ ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​សាលប្រជុំ​របស់​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប​។ ចំណែក​អ្នកភូមិ​ប្រមាណ​ជិត​២០០​នាក់ ដែល​ពាក់ព័ន្ធ​ដោយ​ប្រយោល តម្រូវឱ្យ​អនុវត្ត​វិធាន​សុខា​ភិបាល ក្នុងផ្ទះ​រៀងៗ​ខ្លួន​៕​អត្ថបទ​៖ អន សារឹម

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា និង​ឃី​ត​ ជូនទៅ​កាន់​បណ្តា​ខេត្ត​នានា ​ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើ​ច​ត្តា​ឡី​ស័ក

2021/04/27 02:59:58 am        151
ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​ នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២១​នេះ ​បាន​ផ្គត់ផ្គង់​នូវ​ថវិកា ​ឃី​ត និង​ទឹកបរិសុទ្ធ​បន្ថែម ​ជូន​ទៅ​បណ្តា​ខេត្ត​នានា​ សរុប​ចំនួន​ជិត​២០​ខេត្ត​ ដើម្បី​ដោះស្រាយ​ដល់​ប្រជាពលរដ្ឋ ​និង​ពលករ​ខែ្មរ​យើង ​ត្រឡប់​ពី​ប្រទេស​ថៃ ​ដើម្បី​រៀបចំ​ចាត់ចែង​ធ្វើ​ច​ត្តា​ឡី​ស័ក​។បើ​តាម​ការបញ្ជា​ក់​រប​ស់លោក​ជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ប្រាប់​BTV ព័ត៌មាន​ នា​រសៀល​នេះ​ថា ​ ដោយ​ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ ហ៊ុន សែន បាន​ឲ្យ​រៀបចំ ថវិកា បន្ថែម​ជូន​ទៅ​កាន់​បណ្តា​ខេត្ត​នានា ​សរុប​ចំនួន​ជិត​២០​ខេត្ត សម្រាប់​ត្រៀម​ពីថ្ងៃ​ទី​១៧ រហូតដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១​។ ​ហើយ​បើ​យើង​និយាយ​ពី​ខេត្ត​ទាំង​២៤​នោះ​វិញ ​បច្ចុប្បន្ន​មាន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ សរុប​ចំនួន​២២,៧៦៥​នាក់​។ លោកជំទាវ វេជ្ជបណ្ឌិត យក់ ស​ម្ប​តិ្ត បានបញ្ជាក់​ទៀតថា​ ខេត្ត​ទាំង​១៦ ដែល​ទទួល​បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​របស់​សម្តេច​តេ​ជោ រួមមាន ​៖ ខេត្តបាត់ដំបង ទទួល​បាន​ថវិកា ៣០០​លាន​រៀល ​និង​ឃី​ត ចំនួន​៣០០ ទឹកបរិសុទ្ធ​១០០០, ខេត្តបន្ទាយមានជ័យ ​ទទួល​បាន​ថវិកា ៤៥០​លាន​រៀល និង​ឃី​ត ចំនួន​៣០០ ទឹកបរិសុទ្ធ​១០០០, ខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួល​បាន​ថវិកា ២០០​លាន​រៀល និង​ឃី​ត​៣០០ ទឹកបរិសុទ្ធ​៥០០, ខេត្ត​ប៉ៃលិន ​ទទួល​បាន​ថវិកា ១០០​លាន​រៀល និង​ទឹកបរិសុទ្ធ​៥០០, ​ខេត្តកោះកុង ទទួល​បាន​ឃី​ត​ចំនួន​២០០, ខេត្តពោធិ៍សាត់ ​ទទួល​បាន​ថវិកា ៨០​លាន​រៀល ​និង​ឃី​ត​ចំនួន​៥០០ ទឹកបរិសុទ្ធ​៨០០, ខេត្តព្រះវិហារ​ ទទួល​បាន​ថវិកា​ ៣០​លាន​រៀល និង​ទឹកបរិសុទ្ធ​២០០, ខេត្តកណ្តាល​ ទទួល​បាន​ថវិកា ២០០​លាន​រៀល​ និង​ឃី​ត​ចំនួន​១០០០, ខេត្តស្វាយរៀង ទទួល​បាន​ថវិកា ២០​លាន​រៀល​, ខេត្តព្រៃវែង ​ទទួល​បាន​ថវិកា ៣៥០​លាន​រៀល និង​ឃី​ត​ចំនួន​១០០០, ខេត្ត​ត្បូងឃ្មុំ ទទួល​បាន​ថវិកា ១៥០​លាន​រៀល និង​ឃី​ត​ចំនួន​១០០០, ខេត្តក្រចេះ​ ទទួលបាន​ថវិកា ២០​លាន​រៀល​, ខេត្តតាកែវ ​ទទួលបាន​ថវិកា ៨០​លាន​រៀល​, ខេត្តកំពង់ចាម ​ទទួលបាន​ថវិកា ៤០​លាន​រៀល​, ខេត្តកំពង់ឆ្នាំង ​ទទួលបាន​ថវិកា​៥០​លាន​រៀល​, ខេត្តកំពង់ស្ពឺ ​ទទួលបាន​ថវិកា ៨០​លាន​រៀល និង​ខេត្តសៀមរាប ​ទទួលបាន​ថវិកា ៣០០​លាន​រៀល​។ ថវិកា ឃី​ត និង​ទឹកបរិសុទ្ធ ​ដែល​ផ្តល់​ជូន​បណ្តា​ខេត្ត​ទាំងអស់ ​មាន​ចំនួន​សរុប ២,៤៥០,០០០,០០០​រៀល​ (​ពីរពាន់​បួន​រយ​ហាសិប​លាន​រៀល​)​សម្ភារៈ​ឃី​ត ​ចំនួន​៤៦០០ និង​ទឹកបរិសុទ្ធ​៤០០០​កេស​៕អត្ថបទ រដ្ឋា ​

លទ្ធផល​តេស្ត​លើក​ទី​១​លើ​មនុស្ស​ជាង​១០០​នាក់ ​ដែល​ចូលរួម​មង្គលការ​ក្នុង​ខេត្តតាកែវ ​អវិជ្ជមាន​

2021/04/27 02:59:58 am        223
តាកែវ ៖ លទ្ធផល​តេស្ត​លើក​ទី​១ លើ​មនុស្ស​ជាង​១០០​នាក់ ដែល​បាន​ចូលរួម​ក្នុង​ពិធី​មង្គលការ ​នៅ​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ស្រុក​សំរោង ខេត្តតាកែវ ​គឺ​អវិជ្ជមាន​ទាំងអស់ តែ​ពួកគេ​នឹង​ត្រូវ​យក​សំណាក​ពីរដង​ទៀត​ ដើម្បី បញ្ជាក់​ច្បាស់​ថា ​ពួកគេ ​មិនមាន​ឆ្លង​កូ​វីដ​-១៩​នោះទេ​។លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ បាន​ប្រាប់​BTV​ថា ​សំណាក របស់​មនុស្ស​ចំនួន​១០១​នាក់ ​ដែលជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​ផ្ទុក​កូ​វីដ​-១៩ ​ដែល​បាន​ចូលរួម​ពិធី មង្គលការ​នៅក្នុង​ស្រុក​សំរោង ​កាលពី​ចុង​សប្ដាហ៍​មុន​នោះ ត្រូវ​បានធ្វើ​វិភាគ​រួចរាល់​លើក​ទី​១ ដោយបាន​ បង្ហាញ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​-១៩ តែ​ទោះបីជា​យ៉ាងណា មន្ត្រី​សុខាភិបាល ​នឹង​បន្ត​យក​សំណាក​ពួកគេ ​ពីរដង​ទៀត ​ដើម្បីអោយ​ច្បាស់​ថា ​ពួកគេ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ឬ​យ៉ាងណា​។លោក​ បាន​បញ្ជាក់ថា បើទោះបីជា​លទ្ធផល​អវិជ្ជមាន​យ៉ាងណាក៏ដោយ ​ក៏​អ្នក​ប៉ះពាល់​ផ្ទាល់​ទាំង នេះ ត្រូវ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័​ក​ បន្តទៅទៀត ​ហើយ​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​ជិត​៥​រយ​នាក់ ​ដែល​បាន ចូលរួម​ពិធី​មង្គលការ​នេះដែរ ​ក៏​ត្រូវបាន​មន្ត្រី​សុខាភិបាល​ និង​អាជ្ញាធរ ​ណែនាំ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​បន្តទៀត ​ផងដែរ​។កាលពី​ថ្ងៃទី​១១ ​និង​ថ្ងៃទី​១២ ខែមីនា នេះ​ បុគ្គល​ភេទ​ទី​បី​ម្នាក់​ បាន​ទៅ​ចូលរួម​ពិធី​មង្គលការ​មិត្ត ភក្តិ​របស់​ខ្លួន នៅក្នុង​ភូមិ​ក្រាំង​លាវ ឃុំ​រវៀង ​ស្រុក​សំរោង​ ខេត្តតាកែវ ​ដែល​ពិធី​មង្គលការ​នេះ​ មាន​អ្នក​ចូល រួម​ប្រមាណ​៣០០​នាក់​។ ​បន្ទាប់ពី​បាន​ចូលរួម​មង្គលការ​បាន​ពីរ​ថ្ងៃ ​ដោយមាន​អាការៈ ​មិន​ស្រួល បុគ្គល​នេះ ​បាន​ទៅ​ធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​-១៩ ​ហើយ​លទ្ធផល ​គឺ​វិជ្ជមាន​។បន្ទាប់ពី​ទទួល​បាន​ដំណឹង​វិជ្ជមាន​នេះ​ អាជ្ញាធរ​ខេត្តតាកែវ ​បាន​រក​ឃើញ​អ្នកពាក់ព័ន្ធ​ផ្ទាល់ ​និង​ប្រយោល​ជាមួយ​បុគ្គល​នេះ ​ជិត​៥​រយ​នាក់ ​និង​បាន​យក​សំណាក​ពួកគេ​ទៅ​ពិនិត្យ​រក​ជំងឺ​កូ​វីដ​១៩ ហើយ ​អាជ្ញាធរ ក៏​បិទ​ភូមិ​ក្រាំង​លាវ ​និង​បាន​បន្ត​បិទ​សាលារៀន ​នៅក្នុង​ឃុំ​ចំនួន​២​ របស់​ស្រុក​បាទី និង​ស្រុក​សំរោង ​ផងដែរ ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​ឆ្លង​ចូល​សហគមន៍​៕​អត្ថបទ​៖ គុជ វិភាគ

ខេត្ត​កណ្តាល​ បង្កើន​រឹតបន្តឹង​គ្រប់គ្រង​សន្តិសុខ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​ចរាចរណ៍​ផ្លូវជាតិ​លេខ​២១ (​តាខ្មៅ​-​ជ្រៃ​ធំ​)

2021/04/27 02:59:58 am        115
កណ្ដាល ​៖ បន្ទាប់ពី​ខេត្តកណ្តាល​បាន​រកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ មានការ​កើនឡើង​ខ្លាំង​ពិសេស​នៅក្នុង​ស្រុក​កោះធំ​នោះ ​នៅ​ថ្ងៃទី​១៧ ខែមីនា​នេះ អាជ្ញាធរ​ខេត្តកណ្តាល ​បាន​បង្កើន​រឹតបន្តឹង​ការងារ​គ្រប់គ្រង​ការពារ​សន្តិសុខ​ច​ត្តា​ឡី​ស័ក ​និង​រឹតបន្តឹង​គ្រប់គ្រង​ការ​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ជាតិ​លេខ​២១ ពី​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ មកកាន់​ក្រុង​តាខ្មៅ​។បើតាម​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ថ្លែងប្រាប់​BTV​នៅ​ថ្ងៃទី​១៧​ខែមីនា ​នេះ​ថា សម្រាប់​ការ​រកឃើញ អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​១៩ ​កើនឡើង​នេះ​ គឺ​ភាគច្រើន​រក​ឃើញ​ចំពោះ​អ្នក​កំពុង​ច​ត្តា​ឡី​ស័ក ​នៅ​ស្រុក​កោះធំ ហើយ​មិន​មាន​អ្នកណាម្នាក់​រកឃើញ​នៅក្នុង​មូលដ្ឋាន​សហគមន៍​ប្រជាពលរដ្ឋ​នោះទេ ​ពោលគឺ​សម្រាប់​ការងារ​នេះ ​ខេត្ត​គ្រប់គ្រង​បាន​ទាំង​លើ​ការងារ​គ្រប់គ្រង​ការពារ​សន្តិសុខ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ​និង​គ្រប់គ្រង​បាន​នៃ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​ យក​ទៅ​ព្យាបាល​ត្រឹមត្រូវ​។ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បន្តថា នៅពេលនេះ យើង​បាន​បង្កើន​ការ​រឹតបន្តឹង​ថែមទៀត ​ដោយ​បាន​បន្ត​ស្នើ អោយ​បងប្អូន​ជនបរទេស​នានា​ និង​ពលរដ្ឋ​ខ្មែរ​អ្នក​បំរើ​ការងារ​នៅ​កាស៊ីណូ​ទាំង​៦ ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក ​អោយបា​ន​ត្រឹមត្រូវ ​ខណៈ​ចរាចរណ៍​ធ្វើដំណើរ​ចេញពី​កាស៊ីណូ ​និង​បណ្តា​សណ្ឋាគារ​នានា​នៅ​ក្នុង​តំបន់​ជ្រៃ​ធំ ស្រុក​កោះធំ មក​ក្រុង​តាខ្មៅ ​ត្រូវ​បាន​បិទ​ជា​បណ្តោះអាសន្ន​។ពលរដ្ឋ​អ្នក​ប្រកប​របរ​ដឹក​អ្នកដំណើរ​ពី​ស្រុក​កោះធំ មក​តាខ្មៅ​ បាន​ថ្លែងថា​ នៅពេលនេះ ការ​ធ្វើដំណើរ​តាម​រថយន្ត​ឈ្នួល​ពី​កោះធំ មក​ក្រុង​តាខ្មៅ និង​រាជធានី​ភ្នំពេញ ​គឺ​មិន​មាន​ច្រើន​នោះ ហើយ​ក្រុម​រថយន្តឈ្នួល​មិន​ទទួល​ដឹក​អ្នកដំណើរ​ជា​ជនបរទេស​នោះទេ ​ខណៈ​កំណាត់​ផ្លូវជាតិ​លេខ​២១​ពី​ឃុំ​សំពៅ​ពូន​ចូល​ទៅ​ព្រំដែន​ជ្រៃ​ធំ​ត្រូវ​បាន​បិទ​។គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែមីនា​នេះ នៅ​ខេត្តកណ្តាល​ មាន​ករណី​ឆ្លង​ថ្មី​កូ​វីដ​១៩​ ចំនួន​២២​នាក់​បន្ថែម​ទៀត ក្នុងនោះ ​២០​នាក់ ​ឆ្លង​ថ្មី​នៅ​ស្រុក​កោះធំ​ខេត្តកណ្តាល ​ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ សហគមន៍​២០ កុម្ភៈ​ នៅ​ស្រុក​កោះធំ មាន​អ្នក​វិជ្ជមាន​មេរោគ​កូ​វីដ​-១៩ ​ចំនួន​១៥៦​នាក់ ខណៈ​នៅ​ទូទាំង​ខេត្តកណ្តាល ​បាន​រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​១៩៦​នាក់ ​ជាសះស្បើយ​៣​នាក់ និង​បាន​យក​សំណាក​លើ​អ្នក​ពាក់ព័ន្ធ​ បាន​ជាង​១​ម៉ឺន​នាក់​ និង​មាន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​មណ្ឌល​ចំនួន ១៧១៧​នាក់ អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ នៅផ្ទះ​ចំនួន​ជាង ​១២០០០​នាក់​៕​អត្ថបទ ស៊ុម សុខ​ជា

សិស្សសាលា​នៅ​វិទ្យាល័យ​ភ្នំ​ធំ ស្រុក​មង្គល​បូរី ចំនួន​២០​នាក់ ដួល​សន្លប់​ជា​បន្តបន្ទាប់​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល

2021/04/27 02:59:58 am        15
បន្ទាយមានជ័យ ៖ សិស្សសាលា​ចំនួន​ប្រមាណ​២០​នាក់​ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​លោកគ្រូ​អ្នកគ្រូ នៅ​វិទ្យាល័យ​ភ្នំ​ធំ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​រពេទ្យ ​និង​គ្លីនិក​នានា ​នៅក្បែ​នោះ ​ខណៈ​ហេតុការណ៍​ដួល​សន្លប់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​៩​និង​៣០​ថ្ងៃទី​១៧​ ខែមីនា ឆ្នាំ​២០២១​នេះ​។ នេះ​បើ​តាម​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក មង្គល​បូរី ​ដែល​បាន​ប្រាប់​ទូរទស្សន៍​ប៊ី​ធី​វី នា​រសៀល​ថ្ងៃនេះ​។លោក​អភិបាលស្រុក​ បានឲ្យ​ដឹង​ទៀតថា​ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​សិស្សសាលា​ដួល​សន្លប់​ជា​បន្តបន្ទាប់​នេះ ដោយសារតែ​អាកាសធាតុ​មានការ​ក្តៅ​ខ្លាំង ​ហប​ខ្យល់​ទើប​បណ្តាល ​ឲ្យ​សិស្ស​ដែល​កំពុងតែ​រៀន​មាន​អាកា​រៈ​ថប់​ដួល​សន្លប់​តែម្តង ខណៈ​សិស្ស​ខ្លះ​ បាន​ឃើញ​អាការៈ ​យ៉ាង​បែបនេះ​ក៏បាន​ដួល​ហើយ​យំ​បន្ត​គ្នា ​សិស្ស​ខ្លះទៀត​បាន​ដួល​សន្លប់​មួយសន្ទុះ​ក៏បាន​ធូរ​ស្បើយ​វិញ ដោយ​នៅ​សល់តែ​២០​នាក់​ប៉ុណ្ណោះ​ដែល​មាន​លក្ខណៈ​សន្លប់​ខ្លាំង​ ហើយ​ពួកគាត់​កំពុង​បន្ត​សម្រាក​ព្យាបាល​នៅ មន្ទីរ​ពេទ្យបង្អែក ក្លី​នី​ក និង​មណ្ឌល​សុខភាព​ក្បែរ​សាលារៀន​នោះ​។លោក រ័ត្ន ដា​ស៊ី​ណង់ បានបញ្ជាក់ទៀតថា ​ក្រោយពី​ទទួល​បាន​ព័ត៌មាន សិស្ស​ដួលសន្លប់​យ៉ាង​ដូច្នេះ លោក​ក៏បាន​ចុះទៅ​ដល់​ទី​តាំង​កើតហេតុ​ភ្លាមៗ​ផងដែរ ​ដើម្បី​ជួយ​អន្តរាគមន៍​បញ្ជូន​សិស្សានុសិស្ស​ទៅ​មន្ទីរពេទ្យ ​ដោយ​ខ្លះ​ដឹក​តាម​ម៉ូតូ​ទៅ​មន្ទីរពេទ្យ ​និង​គ្លីនិក​ក្បែរ ​និង​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មង្គល​បូរី​មួយ​ចំនួន​នាក់​។យ៉ាងណាក៏ដោយ លោក​អភិបាលស្រុក​ បានបញ្ជាក់​ថា​ ករណីនេះ​ មិន​បណ្តាល​ឲ្យ​សិស្សានុសិស្ស​ណា​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​នោះឡើយ ហើយ​រហូតមកទល់​ម៉ោង​១២​ថ្ងៃ​ត្រង់នេះ សិស្ស​ដែល​បាន​ដួលសន្លប់​ទាំង​២០​នាក់​នោះ​មាន​អាកា​រៈ​ធូ​ស្បើយ នឹង​បាន​ត្រលប់​ទៅ​គេហដ្ឋាន​រៀងខ្លួន​ខ្លះ​ហើយ​ដែរ នៅសល់​មួយចំនួន​ពេទ្យ​កំពុង​បន្ត​តាមដាន ដែល​អាច​អនុញ្ញាត​ឲ្យ​ចេញ​នៅ​រសៀល​នេះ​ផងដែរ​៕​អត្ថបទ ៖ ​បាន ចក់

អភិបាលខេត្ត​បាត់ដំបង ជំរុញ​អាជ្ញាធរ​ឱ្យ​បង្កើន​ការ​យក​ចិត្តទុកដាក់​ លើ​បញ្ហា​លួច​ឆ្លងដែន

2021/04/27 02:59:58 am        105
បាត់ដំបង ៖ ទោះបី​ស្ថានភាព​ការ​ឆ្លង​ដែន​របស់​ពល​ករ​ខ្មែរ មកពី​ប្រទេស​ថៃ ​តាម​ច្រក​នានា​ជាប់​ខេត្តបាត់ដំបង ​មាន​ការថយចុះ​ ប៉ុន្តែ​អភិបាលខេត្ត​បាត់ដំបង ​បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច​ការពារ​ព្រំដែន បង្កើន​ការ​យក​ចិត្តទុកដាក់ ​ទប់ស្កាត់​ឲ្យ​បាន​នូវ​ការ​លួច​ឆ្លងដែន​ទៅមក​របស់​ពលករ ​ពិសេស​នៅមុន​រដូវចូលឆ្នាំ​នេះ​។ក្នុងពេល​ចុះ​ពិនិត្យមើល​ស្ថានភាព​ការធ្វើ​ច​ត្តា​ឡី​ស័ក ​របស់​ពលករ ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ​កាល ពីថ្ងៃទី​១៦ ខែកុម្ភៈ ​​ម្សិលមិញ ​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​ជំរុញ​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​ការពារ ​ព្រំដែន បង្កើន​ការ​ត្រួតពិនិត្យ ចំពោះ​ការ​លួច​ឆ្លងដែន​ខុសច្បាប់​របស់​ពលករ ខណៈ​កម្ពុជា ​កំពុង​មានការ ឆ្លង​រាលដាល​ខ្លាំង​ក្នុង​សហគមន៍ ​នៃ​ជំងឺ​កូ​វីដ​១៩ និង​នៅមុន​រដូវ​បុណ្យចូលឆ្នាំ ​ពិសេស​ត្រូវ​បន្ត​ស្វែងរក ចាប់ខ្លួន​ពួក​មេខ្យល់ ​ដែល​នៅតែ​ញុះញង់​ពលករ​ឱ្យ​លួច​ឆ្លងដែន​ខុសច្បាប់ ​ទាំង​ទៅ និង​មកពី​ប្រទេស​ថៃ នោះ​។ឯកឧត្ដម បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ស្រុក​ថ្មគោល និង​ស្រុក​ប​វេ​ល រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម ទៀត ​ដោយសារ​កំណើន​ពលក​រ ​រស់នៅក្នុង​ស្រុក​ទាំងពី​រ​នេះ ​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​ ពីមួយថ្ងៃ​ទៅ មួយថ្ងៃ ខណៈ​នៅ​ស្រុក​មោងឫស្សី ​បង្កើន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដល់​បី​កន្លែង​។​​ទន្ទឹមនឹង​ការបន្ថែម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ ឯកឧត្តម បានដាក់​បទបញ្ជា​ឱ្យ​អាជ្ញាធរ​គិតគូរ​ឱ្យបាន ខ្លាំងក្លា​ចំពោះ​បញ្ហា​អនាម័យ ភ្លើងអគ្គិសនី និង​ផ្ដល់​របប​អាហារ​ឲ្យ​បាន​គ្រប់គ្នា ព្រមទាំង​ត្រូវ​រឹតបន្តឹង​ការធ្វើ ច​ត្តា​ឡី​ស័ក​របស់​ពលករ និង​ផ្សព្វផ្សាយ​អប់រំ អំពី​វិធាន​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដល់​ពួកគេ ឲ្យ​បាន​យល់ដឹង​ច្បាស់ ព្រមទាំង​ច្បាប់ ​ស្តីពី​កូ​វីដ​១៩ និង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​។អាជ្ញាធរ​ស្រុក​ជាប់​ព្រំដែន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន ស្ថានភាព​ធ្វើ​ច​ត្តា​ឡី​ស័ក​ ក្នុងស្រុក​ជាប់​ព្រំដែន មាន​សភាព​ធូរស្រាល​បន្តិច​ហើយ ព្រោះ​ពលករ ​ដែល​មាន​លំនៅឋាន​ក្នុង​រាជធានី ខេត្ត ស្រុក និង​ក្រុង ផ្សេងៗ ត្រូវ​បញ្ជូន​ទៅតាម​គោលដៅ​របស់​ពួកគេ​។របាយការណ៍​របស់​រ​ដ្ឋ​បាល​ខេត្តបាត់ដំបង​ បាន​បង្ហាញថា​ ចាប់ពី​ថ្ងៃទី​៧ ខែមីនា​នេះ អាជ្ញាធរខេត្ត បាន​បញ្ជូន​ពលករ​ទៅ​រាជធានី និង​ខេត្ត​ផ្សេងៗ ​ជាង​១០០០​នាក់ និង​បាន​ទទួលយក​ពលករ​មាន​លំនៅ ឋាន​ក្នុង​ខេត្តបាត់ដំបង​ ពី​ខេត្តបន្ទាយមានជ័យ ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​និង​ខេត្ត​ប៉ៃលិន ជាង​២០០០​នាក់ ខណៈ​បច្ចុប្បន្ន មាន​ពលករ ចំនួន​ជាង​៤​ពាន់​នាក់ ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​មណ្ឌល​នានា​ក្នុង​ខេត្ត​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ ជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខ
07/19/2025 10:07 PM
ប្រតិភូគណៈចលនាសាសនិកឥស្លាមកម្ពុជា នាំយកអំណោយឧបត្ថម្ភជូនកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ខេត្តព្រះវិហារ
07/19/2025 08:07 PM
ឯកឧត្តម ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារមូលដ្ឋានខេត្តបន្ទាយមានជ័យ
07/19/2025 07:07 PM
កូនប្រុសពៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសសិស្សឆ្នើម លើការប្រកួតគណិតវិទ្យាអន្តរជាតិ ចំណាត់ថ្នាក់លេខមួយ ៣ឆ្នាំជាប់គ្នា
07/19/2025 05:07 PM
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
07/19/2025 05:07 PM
ចិនប្តេជ្ញាចាត់វិធានការកាន់តែតឹងរ៉ឹង ប្រឆាំងនឹងការរត់ពន្ធរ៉ែយុទ្ធសាស្ត្រ
07/19/2025 05:07 PM
មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាណែនាំដល់យុវជនត្រូវធ្វើអំពើល្អនិងខិតខំរៀនសូត្រដើម្បីបន្តការពារនិងអភិវឌ្ឍន៍ជាតិ
07/19/2025 05:07 PM
លោក Zelenskyy៖ រុស្ស៊ីបាញ់មីស៊ីលជាង ៣០គ្រាប់ និងយានដ្រូន ៣០០គ្រឿង អំឡុងការវាយប្រហារលើអ៊ុយក្រែន
07/19/2025 05:07 PM
មនុស្សយ៉ាងតិច ១៩នាក់ រងរបួសដោយសារការផ្ទុះកាំជ្រួចនៅកន្លែងតាំងពិព័រណ៍ ភាគខាងលិចអាល្លឺម៉ង់
07/19/2025 05:07 PM
កុងហ្គោ និងក្រុមឧទ្ទាម M23 ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ នៅកាតា
07/19/2025 05:07 PM