សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួង​កិច្ចការនារី ​បណ្ដុះបណ្ដាល​ផ្នែក​ចំណេះដឹង​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី​ក្នុង​ខេត្តព្រះវិហារ

2021/04/27 02:59:58 am        15
ព្រះវិហារ ៖ ​ក្រសួង​កិច្ចការ​នារី បាន​បណ្ដុះបណ្ដាល​ផ្នែក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍ​សហគ្រិនភាព​ស្ដ្រី ​ប្រមាណ​៥០​នាក់ ​ដែល​ភាគច្រើន​ជា​ស្ដ្រី ​មកពី​តាម​មន្ទីរ​នានា​ ក្នុង​ខេត្ដ​ព្រះវិហារ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​បន្តទៀត​។ពិធី​នេះ ធ្វើឡើង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១ ​ដល់​ថ្ងៃទី​២២ ​ខែកញ្ញា ​ឆ្នាំ​២០២០​នេះ ​នៅ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ដ​ព្រះវិហារ​ ដោយ​រួម​សហការ​ជាមួយ​ធនាគារជាតិ​កម្ពុជា​ និង​ក្រុមហ៊ុន​វី​សា​ផងដែរ​។នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី មានប្រសាសន៍ថា ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំណេះដឹង​ដល់​មន្ត្រី​បុគ្គលិក​នៃ​មន្ទីរ​ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ​និង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ ​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត សម្រាប់​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម ​និង​ធុរកិច្ច​របស់​ស្ត្រី​នៅ​តាម​មូលដ្ឋាន​នៃ​ប្រទេស​កម្ពុជា​។លោកជំទាវ ​បាន​បន្តទៀតថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ មានការ​រួមបញ្ចូល ​នៅ​ប្រធានបទ​សំខាន់ៗ​ចំនួន​៦ ​ដែល​ទាក់ទង​ទៅ​ និង​បញ្ហា​ជុំវិញ​ចំណេះដឹង ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ត្រី​មាន​ជាអាទិ៍​ បរិបន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​និង​បញ្ហា​ប្រឈម​របស់​ស្ត្រី ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប្រភេទ​ ផលិតផល សេវា និង​គ្រឹះស្ថាន ​នៃ​ធនាគារ ​និង​ហិរញ្ញវត្ថុ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ សេវា​ទូទាត់ សេវា​ធានារ៉ាប់រង ​និង​កិច្ចការពារ​អតិថិជន​។​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រុមហ៊ុន​វី​សា​ ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក ​ក្នុងការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ។លោកជំទាវ ចឹក ហេង អភិបាលរង​ខេត្ដ​ព្រះវិហារ​ បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​កិច្ច​ការនារី ធនាគារ​ជាតិ​នៃ​កម្ពុជា​ និង​ក្រុមហ៊ុន វី​សា ដែល​បាន​ចុះ​មក​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី​នៅ​ក្នុង​ខេត្តព្រះវិហារ ។ ​លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​ត្រងត្រាប់​ស្ដាប់​ និង​ចាប់​យក​ចំណេះដឹង​ពី​វគ្គ​បណ្ដុះ​បណ្ដាល​នា​ថ្ងៃនេះ ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​បន្តទៀត​៕ដោយ ៖ សាវី​

ក្រសួងបរិស្ថាន​ និងUSAID ​រួមគ្នា​បើក​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់ ​តាមរយៈ​ការ​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ឥរិយា​បទ​សង្គម

2021/04/27 02:59:58 am        16
ភ្នំពេញ ៖ ​ក្រសួងបរិស្ថាន និង USAID នៅ​​ព្រឹក​ថ្ងៃទី ២២ កញ្ញា​ឆ្នាំ ២០២០​នេះ បាន​បើក​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់ ​តាមរយៈ ការ​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ឥរិយា​បទ​សង្គម​។ ​តាមរយៈ​យុទ្ធនាការ​នេះ គឺធ្វើ​ឡើង​ដោយមាន​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ពី​សារៈសំខាន់ ក៏ដូចជា​ការចូលរួម​ក្នុង​ការ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​។សម្រាប់​ការបើក​យុទ្ធនាការ​ នា​ព្រឹក​នេះ លោកស្រី វី​ណា រេ​ដ​ឌី នាយិកា​បេសកកម្ម USAID លើកឡើងថា ​យុទ្ធនាការ​នេះ​គឺ​បង្ហាញ​ពី​ភាពជា​ដៃគូ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ USAID នៅក្នុង​វិស័យ​បរិស្ថាន​នៅ​កម្ពុជា ក៏ដូចជា​ការ​បន្ត​ប្ដេជ្ញា​ចិត្ត ក្នុងការ​អភិរក្ស​ជីវៈចម្រុះ​ដ៏​មាន​សារសំខាន់​នៅ​កម្ពុជា​។ លោកស្រី​ សង្ឃឹមថា យុទ្ធនាការ​នេះ​នឹង​មាន​ការចូលរួម​ជាច្រើន​ពី​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​យុវជន ​ដើម្បី​លើកកម្ពស់​ការយល់ដឹង ​និង​ជួយ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែច្រើន ចូលរួម​ការពារ​សម្បត្តិ​ធម្មជាតិ​។យុទ្ធនាការ​ការការពា​រ​ព្រៃ​ឡង់ តាមរយៈ​ការ​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ឥរិយាបទ​សង្គម ​នេះ​គឺ​នឹងធ្វើ​ឡើង​ដោយ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្នុង​ការ​ផ្សព្វផ្សាយ​ ។ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានបញ្ជាក់ថា​ យុទ្ធនាការ​នេះ ​គឺ​ស្រប​ទៅនឹង​ផែនការ​សកម្មភាព ន​យុទ្ធសាស្ត្រ​គាំពារ​បរិស្ថាន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ហើយ​យុទ្ធនាការ​នេះ ​នឹង​ផ្សព្វផ្សាយ​ពី​សម្រស់ ​ក៏ដូចជា​មុខងារ និង​តម្លៃ​របស់​ប្រព័ន្ធ​អេកូ​ឡេ​ស៊ី ​និង​បង្ហាញ​ពី​ការរស់នៅ​របស់​ប្រជាជន​ក្នុង​សហគមន៍​ផងដែរ​។ឯកឧត្តម ​រដ្ឋលេខាធិកា​រ​ បាន​លើក​ឡើង​ដែរ​ថា ​ ក្រៅពី​យុទ្ធនាការ​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​នេះ ក្រសួង​ក៏​មាន​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំការ ​ការពារ​តំបន់​ទាំងនោះ​ផងដែរ​។តាម​ទិន្នន័យ​របស់ USAID បង្ហាញថា ​តំបន់​ទេសភាព​ព្រៃ​ឡង់ និង​តំបន់​ជុំវិញ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៣,៣ ​លាន​ហិកតា ​គ្របដណ្ដប់​លើ​ខេត្ត​ចំនួន ​៤ រួមមាន​ ខេត្ត ព្រះវិហារ​ ខេត្តកំពង់ធំ ក្រចេះ ​និង​ខេត្តស្ទឹងត្រែង​។ តំបន់​ព្រៃ​ឡង់​នេះ ​មាន​ព្រៃស្រោង ​ការប្រើប្រាស់​ដី​ចម្រុះ តំបន់​ការពារ ដី​ឯកជន ​និង​រដ្ឋ ​ សហគមន៍​តំបន់​ការពារធម្មជាតិ តំបន់​ទាំងនេះ ​កំពុង​ប្រឈម​ការ​គំរាមកំហែង​ពី​ការ​កាប់បំផ្លាញ​ព្រៃឈើ ការ​កាប់​ឈើ​ខុសច្បាប់ ​ក៏ដូចជា​ការ​បរបាញ់​និង​ការ​ជួញដូរ​សត្វព្រៃ និង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​៕

កម្ពុជា​ចំណាយ​ថវិកា​សម្រាប់​ជំនួយ​សង្គម ​លើ​ផែន​ការដែល​បាន​គ្រោង​ទុក

2021/04/27 02:59:58 am        16
ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា​ចំណាយ​ថវិកា​ សម្រាប់​ជំនួយ​សង្គម ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៨៥៧ ​ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ​១៦៧% ពោល​គឺ​លើស​ផែនការ​ដែល​បាន​គ្រោងទុក​ ក្នុង​គោលដៅ​ លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាជន​ក្រីក្រ​ និង​ងាយ​រងគ្រោះ ដើម្បី​ពង្រឹង​សមត្ថភាព​ប្រជាពលរដ្ឋ​ទាំងនោះ ​រក្សាបាន​នូវ​ស្ថិរភាព​ប្រាក់ចំណូល ក្នុង​ស្ថានភាព​សេដ្ឋកិច្ច ដែល​មាន​ការប្រកួតប្រជែង​ខ្លាំង​។តាម​របាយការណ៍​ស្ថិតិ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល​ថ្នាក់ជាតិ ប្រចាំខែ កក្កដា ឆ្នាំ ២០២០ បានបង្ហាញ​ឲ្យ​ដឹងថា ​ពាក់ព័ន្ធ​អត្ថប្រយោជន៍​ជំនួយ​សង្គម ដោយ​កម្ពុជា​ក៏​ដូច​ពិភពលោក​កំពុង​រង​នូវ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​–១៩ នេះ​, គិត​ត្រឹម​រយៈពេល ៧​ខែ ដើម​ឆ្នាំ​២០២០ នេះ ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​សរុប​ជាង ៨៥៧ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ១៦៧% នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០២០​ ក្នុងនោះ​បើ​គិត​ក្នុង​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ​២០១៩ ​បាន​ចំណាយ​ថវិកា​ ប្រមាណ​ជាង ២៣០ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង​ ៤៥% ប៉ុណ្ណោះ ។ទាក់ទង​និង​ការ​ចំណាយ​ថវិកា​ សម្រាប់​ជំនួយ​សង្គម​នេះ ក្នុងនោះ​នៅក្នុង​ខែ មករា ចំណាយ​ប្រមាណ​ជិត ៤០០ លាន​រៀល​, ខែ កុម្ភៈ ជាង ៣ ប៊ី​លាន​រៀល​, ខែ មីនា ជាង ២៩ ប៊ី​លាន​រៀល​, ខែ មេសា ជាង ១៤៥ ប៊ី​លាន​រៀល​, ខែ ឧសភា ជាង ៣៧ ប៊ី​លាន​រៀល​, ខែ មិថុនា​ ជិត ៥៥០ ប៊ី​លាន​រៀល និង​ក្នុង​ខែ កក្កដា ​មាន​ចំនួន​ជាង ៩១ ប៊ី​លាន​រៀល សរុប​ទាំង​មាន​ទំហំ​ទឹកប្រាក់​ជាង ​៨៥៧ ប៊ី​លាន​រៀល ។សូមបញ្ជាក់ថា​ ៖ សម្រាប់​ការ​ចំណាយ​ថវិកា​ ​ជំនួយ​សង្គម គឺជា​កម្មវិធី​គាំទ្រ​ដល់​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ជា​អាទិភាព​របស់​កម្ពុជា ​រួមមាន ​៖ កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន ​ការកាត់បន្ថយ​ភាព​ក្រីក្រ និង​ពិពិធ​កម្ម​សេដ្ឋកិច្ច​។ វត្តមាន​របស់​ប្រព័ន្ធ​ជំនួយ​សង្គម រួមចំណែក​ក្នុង​ការ​ជំរុញ​កំណើន​ផលិតភាព​ក្នុង​សេដ្ឋកិច្ច ​តាមរយៈ​ការផ្លាស់ប្តូរ​ជីវភាព​របស់​ប្រជាជន​ក្រីក្រ ​និង​ងាយ​រងគ្រោះ ​ទៅជា​ប្រជាជន​ដែល​មាន​ចំណូល​សមរម្យ ពោលគឺ​ការ​បង្វែរ​ក្រុម​ប្រជាជន​នៃ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅក្នុង​ប្រព័ន្ធ​។ កម្មវិធី​ក្នុង​ប្រព័ន្ធ​ជំនួយ​សង្គម ផ្តោតលើ​ការ​ផ្តល់​ការ​គាំពារ​ដល់​ប្រជាជន​ក្រីក្រ​និង​ងាយ​រងគ្រោះ ​ក្នុងនោះ​ត្រូវបាន​បែងចែក​ជា​បី​ក្រុម​គឺ (១) ​ប្រជាជន​ដែល​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ (២) ប្រជាជន​រស់នៅ​ក្បែរ​បន្ទាត់​នៃ​ភាពក្រីក្រ ​ដែល​មានការ​ប្រឈម​ខ្ពស់​ពេល​មាន​វិបត្ដិ​ និង (៣) ប្រជាជន​ដែល​ងាយ​រងគ្រោះ ដែល​រួមមាន ​៖ ទារក​និង​កុមារ ស្ត្រី​មាន​ផ្ទៃពោះ គ្រួសារ​ដែល​ខ្វះ​អាហារូបត្ថម្ភ ជន​ពិការ និង​ជន​ចាស់ជរា​គ្មាន​ទីពឹង ជាពិសេស​ប្រព័ន្ធ​ជំនួយ​សង្គម​ គឺ​ការឆ្លើយតប​នឹង​គ្រោះអាសន្ន​ជាដើម ៕

ប្រមុខ​រដ្ឋស្តីទី​ផ្តល់​អនុសាសន៍​ចំនួន​ ៧​ចំណុច​ ដល់​និស្សិត​អាហារូបករណ៍​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​

2021/04/27 02:59:58 am        27
​ភ្នំពេញ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​និស្សិត​អាហារូបករណ៍​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ចំនួន​២៧​នាក់ ចូល​ជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍ មុននឹង​ចេញដំណើរ​ទៅ​បន្ត​ការសិក្សា​ថ្នាក់​ក្រោយ​ឧ​ត្ត​ម​សិក្សា​រយៈពេល​២​ឆ្នាំ នៅ​តាម​សាកល​វិទ្យា​នានា​នៅ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​សេ​ឡង់​។​​​នៅ​ក្នុង​កិច្ច​ជំនួប​នោះ​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​កោតសរសើរ​ចំពោះ​និស្សិត​ទាំងអស់​ដែល​ត្រូវបាន​ជ្រើសរើស​ជា​និស្សិត​ជយលាភី​អាហារ​រូបករណ៍​រដ្ឋាភិបាល​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ហើយ​សម្តេច​ក៏បានផ្តល់​អនុសាសន៍​បន្ថែម ដល់​បងប្អូន​និស្សិត​ទាំងនោះ​ដូចជា​៖​ទី​១-​ពេល​ក្មួយៗ​ចេញទៅ​សិក្សា​ឆ្ងាយ​ពី​គ្រួសារ ពី​ប្រទេសជាតិ ដូចនេះ​ការ​នឹករលឹក​មនោសញ្ចេតនា​ចំពោះ​គ្រួសារ និង​ប្រទេសជាតិ គឺ​មិន​អាច​កាត់ផ្តាច់​បានទេ​។ ប៉ុន្តែ​ ទោះជា​យ៉ាងណាក៏ដោយ ក្មួយៗ​ត្រូវតែ​ព្យាយាម​ធ្វើ​យ៉ាងណា​កុំឱ្យ​មនោសញ្ចេតនា​នៃ​ការ​នឹករលឹក​នេះ ក្លាយទៅជា​ឧបសគ្គ​ដែល​រារាំង​ដល់​ការសិក្សា ដូចនេះ​ក្មួយៗ​ត្រូវតែមាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់ ដើម្បី​ជម្នះ​គ្រប់​ឧបសគ្គ ខិតខំ​រៀន​សូត្រ​ឱ្យ​ឈានដល់​ការសម្រេច​ជោគជ័យ​នៅ​ទី​ចុង​បំផុត​។​​ទី​២-​សូម​យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ម៉ឹងម៉ាត់​នូវ​ច្បាប់ ទម្លាប់ ប្រពៃណី​របស់​ប្រទេស​ទាំងពីរ ធ្វើ​យ៉ាងណា​ខិតខំ​បង្ហាញ​ឱ្យបាន​អំពី​អត្តចរិត ថ្លៃថ្នូរ រាបសា ឧស្សាហ៍​ព្យាយាម និង​អត់ធ្មត់​របស់​ជនជាតិ​ខ្មែរ​យើង​។​​ទី​៣-​សូម​ក្មួយៗ​ត្រូវ​យកចិត្តទុកដាក់​គោរព​វិន័យ បទបញ្ជាផ្ទៃក្នុង​របស់​សាកលវិទ្យាល័យ គោរព​ថ្នាក់ដឹកនាំ​សាល​វិទ្យាល័យ ដោយ​គោរព​នូវ​ការបង្ហាត់បង្រៀន​របស់​លោក​សាស្ត្រាចារ្យ ទៅតាម​សុភាសិត​ខ្មែរ​យើង​ដែល​បាន ទូន្មាន​កូនចៅ នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​នោះ​គឺ ងើយ​ស្កក ឱនដាក់គ្រាប់​។​​ទី​៤-​សូម​ក្មួយៗ​ខិតខំ​ឱ្យ​អស់ពី​ក​ម្លាំ​កាយ កម្លាំងចិត្ត កម្លាំង​ប្រាជ្ញា ដើម្បី​ឈានទៅ​សម្រេច​ឱ្យ​និទ្ទេស​ជា​និស្សិត​ល្អ ជា​និស្សិត​ឆ្នើម​នៅ​ពេល​បញ្ចប់​ការសិក្សា ដើម្បី​សាក​សម​ទៅ​នឹង​សេចក្តីសង្ឃឹម ជំនឿ​ជឿជាក់​របស់​សាកលវិទ្យាល័យ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​រដ្ឋាភិបាល​នៃ​ប្រទេស​អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​សេ​ឡង់​ផងដែរ​។​​ទី​៥-​ត្រូវ​រក្សា​ភ្ជាប់​នូវ​ទំនាក់ទំនង​ជាមួយនឹង​បណ្តា​មិត្ត​ជា​និស្សិត​រួម​ថ្នាក់ និង​សាស្ត្រាចារ្យ មន្ត្រី​បុគ្គលិក​របស់​សាកល​វិទ្យា និង​ជាមួយ​ប្រជាជន​នៃ​ប្រទេស​សាមី ដើម្បី​ផ្សព្វផ្សាយ​អំពី​សភាព​ការពិត ប្រពៃណី វប្បធម៌​ដ៏​ល្អ​ផូរផង់ សក្ដានុពល​ដ៏​សម្បូរ​បែប​របស់​ប្រទេសជាតិ​យើង ក្នុង​គោលបំណង​ដើម្បី​ឱ្យគេ​យល់​កាន់តែច្បាស់ ហើយ​ឱ្យគេ​ជួយ​ផ្សព្វផ្សាយ​ដើម្បី​អូសទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា និង​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​នៅ​ប្រទេស​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​។​​ទី​៦-​សូម​ក្មួយៗ​និស្សិត​អាហារូបករណ៍​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់​ដែល​ត្រូវ​ទៅ​សិក្សា​នៅ​ឆ្នាំ​២០២១ និង​និស្សិត​ដែល​បាន​ទៅ​សិក្សា​មុន ត្រូវខិតខំ​សាមគ្គី​គ្នា​ក្នុង​វ​ង្វ​ង់​គ្រួសារ​ខ្មែរ​ឱ្យបាន​ស្អិតរ​មួ​ត ប្រកបដោយ​សុខដុមរមនា​ដោយ​អនុវត្ត​ឱ្យបាន​ល្អ ទៅតាម​សុភាសិត​ខ្មែរ​ថា នៅផ្ទះ​ម្តាយ​ទីទៃ ទៅ​ព្រៃ​ម្តាយ​តែមួយ​។​​ទី​៧-​ក្នុង​បរិបទ​បច្ចុប្បន្ន​ដែល​គំរាមកំហែង​ដោយ​ជំងឺ​កូ​វីដ​១៩ សូម​យកចិត្ត​ដាក់​ខ្ពស់​ក្នុងការ​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​របស់​ប្រទេស​សាមី ដើម្បី​ធ្វើយ៉ាងណា​ជៀស​ឱ្យបាន​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​​ជាមួយគ្នា​នោះដែរ​សម្តេច​ប្រមុខរដ្ឋស្តីទី​មាន​ជំនឿ​ជឿជាក់ថា នៅពេលដែល​បងប្អូន​និស្សិត​ទាំងនោះ​បញ្ចប់​ការសិក្សា​ប្រកបដោយ​ជោគជ័យ ត្រូវយក​ចំណេះដឹង និង​រៀនសូត្រ​បន្ថែម​អំពី​បទ​ពិសោធន៍ ហើយ​ជាពិសេស​គឺ​ឈោង​ចាប់យក​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​យក​មក​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​ផង​ដែរ​៕ ​អត្ថបទ​៖ បាន ចក់​

អភិបាល​ខេត្តតាកែវ ​ណែនាំឱ្យ​អាជ្ញាធរ​មូលដ្ឋាន​យកចិត្តទុកដាក់​តាមដាន​សំណូមពរ​របស់​ពល​រ​ដ្ឋ

2021/04/27 02:59:58 am        23
​តាកែវ ៖ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ថែរក្សា​សន្តិសុខ​សាធារណៈ ​នៅក្នុង​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ អភិបាល​ខេត្តតាកែវ ​បាន​ដាស់តឿន​អភិបាលក្រុង ស្រុក និង​សមត្ថកិច្ច ​ពាក់ព័ន្ធ ឱ្យ​បង្កើត​ក្រុមការងារ​នៅ​តាម​បណ្ដា​ក្រុង ស្រុក ដើម្បី​ក្ដាប់​ឱ្យបាន​នូវ​សំណូមពរ របស់​ពលរដ្ឋ​។នៅ​ចំពោះ​អភិបាលក្រុង ស្រុក និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​កិច្ចប្រជុំ ស្ដីពី​ការរៀបចំ​បង្កើត​បណ្ដាញ សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​រាជធានី​ខេត្ត ក្រុង ស្រុក តាម​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​០២ ខែ វិច្ឆិកា​នេះ ​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ បាន​លើកឡើងថា ​បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ ​កាន់តែច្រើន ឡើង បានធ្វើការ​សំណូមពរ​ដល់​អាជ្ញាធរ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ ឱ្យជួយ​ដោះស្រាយ​បញ្ហា ប្រឈម​នានា​ នៅក្នុង​មូលដ្ឋាន​របស់​ពួកគេ ដូច្នេះ​អាជ្ញាធរ​ក្រុង ស្រុក ទាំងអស់ ​ត្រូវ​ធ្វើការ​បង្ហោះ​នូវ​សកម្ម ភាព​បម្រើ​កិច្ច​ការជូន​ប្រជាពលរដ្ឋ​ ឬ​សង្គមភាព​ជួយ​សង្គម ព្រមទាំង​ត្រូវ​បង្កើត​ក្រុមការងារ​តាមដាន​ឱ្យបាន ​ជាប់​ជាប្រចាំ ​នៅតាម​បណ្ដាញ​សង្គម​ផ្លូវការ​របស់​ក្រុង​ស្រុក ដើម្បី​ធ្វើយ៉ាង​ណា​ដោះស្រាយ​នូវ​ការ​សំណូម ពរ​នានា​ និង​ឆ្លើយតប​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។ឯកឧត្តម បាន​បន្តថា រាល់​ការ​សំណូមពរ​របស់​ប្រជា​ពល​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម ​ត្រូវតែ ចាត់វិធានការ​ដោះស្រាយ​ឆ្លើយតប​ឱ្យ​បាន​ត្រឹមត្រូវ​ប្រកបដោយ​តម្លាភាព ​និង​យុត្តិធម៌ ស្រប តាមច្បាប់ ​និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ហើយ​រាល់​បញ្ហា​ណា ​ដែល​អាជ្ញាធរ​ក្រុង ស្រុក មិនអាច ​ដោះស្រាយបាន​ ត្រូវបញ្ជូន​បញ្ហា​ទាំងអស់នេះ​ទៅ​ខេត្ត ដើម្បី​ដោះស្រាយ​បន្តទៀត​។ឯកឧត្តម​ អភិបាល​ខេត្តតាកែវ ​បាន​ណែនាំ​ឱ្យ​ពិនិត្យមើល និង​ចាត់វិធានការ​តាមច្បាប់ ចំពោះ​ការ ផ្ដល់​ព័ត៌មាន​មិន​ពិត ​ដែលមាន​លក្ខណៈ​ញុះញង់ ​អុជអាល​ ឱ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ សន្តិសុខ សាធារណៈ​៕​អត្ថបទ​៖ គុជ វិភាគ

Aubameyang​ ស៊ុត​បាល់ ១១​ម៉ែត្រ​ឲ្យ Arsenal ឈ្នះ​នៅ​ទឹកដី Manchester United លើក​ដំបូង​ក្នុង​រយៈ​ពេល ១៤​ឆ្នាំ​

2021/04/27 02:59:58 am        23
បាល់ទាត់៖ ​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ស្គាល់​រសជាតិ ៣ពិន្ទុ​ជា​លើកដំបូង​នៅ​ទឹកដី Old Trafford ក្រោយ​យកឈ្នះ Manchester United ១–០ ដោយ​បាល់​ពិន័យ ១១​ម៉ែត្រ​របស់ Pierre-Emerick Aubameyang​។ ​ខ្សែប្រយុទ្ធ​ហ្កា​បុ​ង​រូប​នេះ​រក​បាន​គ្រាប់​ដំបូង ៥​ប្រកួត​ចុងក្រោយបន្ទាប់ពី​កំហុស​របស់ Paul Pogba ​លើ Hector Bellerin​។​​ខ្សែ​បំរើ​បារាំង Paul Pogba​ បាន​បន្ទោស​ខ្លួនឯង​ថា មិន​គួរ​ធ្វើ​អោយ​មាន​កំហុស​នេះ​ដែល​ធ្វើ​ឲ្យ Manchester United ចាញ់ Arsenal លើកដំបូង​ក្នុង​ទឹកដី​ខ្លួនឯង​តាំងពី​ឆ្នាំ២០០៦​។ ​នេះ​ជា​ការ​ប្រកួត​ទី ១០០ របស់ Manchester United ក្រោម​ការដឹកនាំ​របស់​លោក Ole Gunnar Solskjaer​ តែ​បញ្ចប់​ដោយ​ភាព​សោកសៅ​។ ​បរាជ័យ​នេះ​ធ្វើ​អោយ Manchester United ឈរ​លេខ​១៥ មាន​ត្រឹម ៧​ពិន្ទុ ខណៈ ​៣​ពិន្ទុ​របស់ Arsenal ឡើង​ទៅ​លេខ​៦ មាន ១២​ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

មនុស្ស​យ៉ាង​ហោច​ណាស់ ៩២​លាន​នាក់​បាន​បោះឆ្នោត​មុន​កាលកំណត់​រួចហើយ​

2021/04/27 02:59:58 am        25
​អាមេរិក៖ ដោយ​សល់​រយៈពេល ២ថ្ងៃ​ទៀត​ថ្ងៃ​បោះឆ្នោត​នឹង​ចូល​មក​ដល់​ អ្នក​ទៅ​បោះឆ្នោត​មុន​ថ្ងៃ​បោះ​ឆ្នោត​នៅ​សហរដ្ឋអាមេរិក​ បាន​ឈាន​ដល់​កម្រិត​ជា​ប្រវត្តិសាស្ត្រ​រួចហើយ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អាទិត្យ ​ប្រជា​ពលរដ្ឋ​ប្រមាណ ៩២​លាន​នាក់​បាន​បោះឆ្នោត​រួចហើយ​ ដែល​ស្មើ​ជិត​ពីរ​ដង​នៃ​ចំនួន​ដែល​បាន​បោះឆ្នោត ​មុន​ថ្ងៃ​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ ហើយ​ចំនួន​នេះ​ប្រាកដជា​កើន​ឡើង​ទៀត​មុន​ថ្ងៃ​អង្គារ​។​​ចំនួន​អ្នក​ទៅ​បោះឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​គឺ​ស្មើនឹង​ជាង ២ ភាគ ៣ នៃ​ចំនួន​សន្លឹកឆ្នោត​សរុប​ក្នុង​ឆ្នាំ២០១៦ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ផ្ដល់​ដោយ​ គម្រោង​បោះឆ្នោត​អាមេរិក​ដែល​គ្រប់គ្រង​ដោយ​លោក​សាស្ត្រាចារ្យ​  Michael McDonald ​របស់​សាកលវិទ្យាល័យ​ Florida​។ ហើយ​រដ្ឋ​មួយ​ចំនួន​ អ្នក​ចេញទៅ​បោះឆ្នោត​កំពុង​កើន​ឡើង​ដោយមាន​ចំនួន ៦៦,៨​% ​នៅ​ទូទាំង​ប្រទេស​ ដូចជា​រដ្ឋ​ Texas​ មិនមែន​ត្រឹមតែ​ចំនួន​សរុប​នៃ​ការបោះ​ឆ្នោត​មុន​ថ្ងៃ​បោះឆ្នោត​ឆ្នាំ​២០១៦ របស់​ខ្លួន​នោះ​ទេ​ ប៉ុន្តែ​ជា​ចំនួន​សរុប​នៃ​ការបោះឆ្នោត​ឆ្នាំ​២០១៦ ទាំងមូល​។ នៅ​រដ្ឋ​ Texas ​ឬ ​Lone Star នៅ​ឆ្នាំនេះ​ប្រជាពលរដ្ឋ​ប្រហែល ៩,៦៧​លាន​នាក់​បាន​បោះឆ្នោត​រួចហើយ​។ ក្នុង​ឆ្នាំ​២០១៦ អ្នកបោះឆ្នោត​សរុប​តិច​ជាង ៩​លាន​នាក់​ដែល​បាន​បោះ​ឆ្នោត​៕អត្ថបទ៖ សុខ​មាន

ប្រមុខ​ WHO ​ដាក់​ខ្លួន​ឯង​ឲ្យ​នៅ​ដាច់​ដោយ​ឡែក បន្ទាប់ពី​បាន​ប៉ះពាល់​ជាមួយ​អ្នក​ដែល​​ធ្វើ​តេស្ត​វិជ្ជមាន​ COVID-19

2021/04/27 02:59:58 am        24
​ស្វីស៖ ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​ បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ថា​ លោក​បាន​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ដាច់ដោយឡែក បន្ទាប់ពី​មនុស្ស​ម្នាក់​ដែល​លោក​បាន​ប៉ះពាល់ ត្រូវ​បាន​គេ​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ​ COVID-19​ ប៉ុន្តែ​បាន​សង្កត់​ធ្ងន់​ថា​ លោក​មិន​មាន​រោគសញ្ញា​អ្វី​ទេ​។​​លោក ​Tedros Adhanom Ghebreyesus បាន​និយាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ធ្វី​ត​ធ័​រថា ខ្ញុំ​ត្រូវ​បាន​គេ​បញ្ជាក់​ប្រាប់​ថា​ អ្នក​ដែល​ប៉ះពាល់​ជិតស្និទ្ធ​ជាមួយ​លោក ​ត្រូវ​បាន​ធ្វើតេស្ត​វិជ្ជមាន​ជំងឺ COVID-19។​ ​លោក​បាន​បន្ថែម​ថា លោក​មាន​សុខភាព​ល្អ​ធម្មតា ​និង​គ្មាន​រោគសញ្ញា​ទេ​ ប៉ុន្តែ​លោក​នឹង​ដាក់​ខ្លួនឯង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​ស្របតាម​ពិធីសារ​របស់​អង្គការ​សុខភាព​ពិភពលោក ​និង​ធ្វើការ​ពី​ផ្ទះ​។​ ​លោក Tedros​ បាន​ស្ថិតនៅ​ជួរមុខ​នៃ​កិច្ច​ខិត​ខំ​ប្រឹងប្រែង ​រប​ស់​ទីភ្នាក់ងារ​សុខភាពរប​ស់​អង្គការ​សហប្រជាជាតិ ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​សកល​នេះ ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស​ជិត ១​លាន ​២​សែន​នាក់​ និង​ឆ្លង​ដល់​មនុស្ស​ជាង ៤៦​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ ចាប់​តាំង​ពី​ជំងឺ​នេះ​បាន​ផ្ទុះឡើង​​ក្នុង​ប្រទេស​ចិន​កាលពី​ចុង​ឆ្នាំ​មុន​៕អត្ថបទ៖ សុខ​មាន

លោក​ Biden ព្យាយាម​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិក​ស្បែក​ខ្មៅ​ទៅ​បោះ​ឆ្នោត​ដោយ​ផ្ទាល់

2021/04/27 02:59:58 am        24
​អាមេរិក៖ លោក​ Joe Biden បាន​ចំណាយ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ នៃ​យុទ្ធនាការ​ប្រធានាធិបតី​អាមេរិក​ ដើម្បី​អំពាវនាវ​ដល់​ក្រុម​អ្នកគាំទ្រ​ស្បែក​ខ្មៅ​ឲ្យ​បោះឆ្នោត​ដោយ​ផ្ទាល់ ​ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​សកល​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ ​ដល់​សហគមន៍​របស់​ពួកគេ​ដោយ​ធានា​ថា​ ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​នឹង​កើន​ឡើង និង​បន្ថែម​ឱកាស​ដល់​រូបលោក​នៅ​ក្នុង​រដ្ឋ ​ដែល​អាច​សម្រេចចិត្ត​ក្នុង​ការ​បោះ​ឆ្នោត​។​លោក Biden បាន​ស្ថិត​នៅ​ក្នុង​ទីក្រុង Philadelphia កាលពី​ថ្ងៃអាទិត្យ​ ដែល​ជា​ទីក្រុង​ធំ​បំផុត​សម្រាប់​អ្វី ​ដែល​កំពុង​លេចចេញ​ជា​តំបន់​ប្រទាញប្រទង់​ខ្លាំង ក្នុង​ការ​បិទ​យុទ្ធនាការ​រយៈពេល ៤៨​ម៉ោង​។ លោក​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ “ស្មារតី​ដើម្បី​បោះឆ្នោត​” ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទូទាំង​ប្រទេស​ ដើម្បី​រៀបចំ​ឲ្យ​ពល​រដ្ឋ​ស្បែក​ខ្មៅ​ដែល​ទៅកាន់​ព្រះវិហារ​ចេញទៅ​បោះ​ឆ្នោត​។​ លោក​ Biden បាន​និយាយ​នៅ​ឯ​ព្រឹត្តិការណ៍​ជួបជុំ​នៅ​ក្នុង​រថយន្ត​ថា យើង​នឹង​ដោះស្រាយ​ការ​រើស​អើង​ជាតិ​សាសន៍​ជា​ប្រព័ន្ធ​ និង​បង្កើត​ឱកាស​សេដ្ឋកិច្ច​សមភាព​ដ៏​ពិតប្រាកដ​សំរាប់​សហគមន៍​ស្បែក​ខ្មៅ​។ ​អ្វី​ដែល​ជា​ឧបសគ្គ​ត្រូវតែ​កម្ចាត់​ចោល​។ ប្រជាជន​អាមេរិក​បាន​ឃើញ​ ហើយ​ពួកគេ​បាន​ឃើញ​ហើយ​ថា​ រឿង​ទាំង​អស់​នោះ​អាក្រក់​បែប​ណា​ខ្លះ​។​លោក​បាន​ប្រកាស​ថា ​កា​ដោះស្រាយ​របស់​លោក Trump លើ​បញ្ហា​ COVID-19 ​គឺ​ស្ទើរតែ​ជា​ឧក្រិដ្ឋកម្ម​ ហើយ​ថា ​ជំងឺ​រាតត្បាត​គឺជា​គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​ នៅ​ក្នុង​សហគមន៍​ពលរដ្ឋ​ស្បែក​ខ្មៅ​។​ បេក្ខជន​អនុ​ប្រធានាធិបតី​គឺ​លោក​ស្រី Kamala Harris ស្ថិត​នៅ​ក្នុង​រដ្ឋ​ Georgia ជា​មូលដ្ឋាន​ដ៏​រឹងមាំ​របស់​គណបក្ស​សាធារណរដ្ឋ​ជា​យូរ​មក​ហើយ ​ដែល​គណបក្ស​ប្រជាធិបតេយ្យ​ជឿ​ថា ​អាច​នឹង​ធ្វើ​ឲ្យ​ផ្លាស់ប្ដូរ​ ប្រសិន​បើ​អ្នកបោះឆ្នោត​ស្បែក​ខ្មៅ​រួម​កម្លាំង​គ្នា​៕អត្ថបទ៖ សុខ​មាន

រដ្ឋសភា​សម្រេច​យល់ព្រម​លើ​សេចក្តី​ព្រាងច្បាប់​ ចំនួន​០៦​ នៅ​ព្រឹក​នេះ

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ ​ រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា​នេះ បាន​បន្ត​សម័យប្រជុំរ​ដ្ឋ​សភា លើក ទី​៥ នីតិកាល​ទី​៦ និង​បានសម្រេច​យល់ព្រម​លើ​សេចក្ដីព្រាងច្បាប់​ចំនួន​០៦ ​ដែល​ត្រូវ​បាន​តាក់តែងឡើង ​ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​ និង​ប្រជាពលរដ្ឋ​។កិច្ចប្រជុំ​រដ្ឋសភា នៅ​ព្រឹក​នេះ ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ​ហេង សំរិន ​ប្រធាន​រដ្ឋ សភា បានសម្រេច​យល់ព្រម​លើ​សេចក្តីព្រាងច្បាប់ ​ចំនួន​០៦ រួមមាន ​៖ ទី​១. សេចក្តីព្រាងច្បាប់ ស្តីពី​ការ អនុម័ត​យល់ព្រម​លើ​ពិធីសារ​ខណ្ឌសីមា​ និង​បោះបង្គោល​ព្រំដែន​គោក​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ ទី​២. សេចក្តីព្រាងច្បាប់ ​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ​ស្តីពី​ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។ ​ទី​៣ សេចក្តីព្រាងច្បាប់ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទីមួយ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង ​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិក​សមាគម​ប្រជា ជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​។ ទី​៤. សេចក្តីព្រាង​ច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់ សន្យា​ទី​១០ ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម​។ ទី​៥. សេចក្តីព្រាងច្បាប់ ​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង ស្តីពី​ការវិនិយោគ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ​ស្តីពី​កិច្ច​សហប្រតិបត្តិ ការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា និង​ទី​៦. សេចក្តី ព្រាង​ច្បាប់ ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការវិនិយោគ រវាង​បណ្តា​រដ្ឋ​សមាជិក នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​និង​រដ្ឋាភិបាល​ នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​។សេចក្តីព្រាងច្បាប់​ទាំង​០៦​នេះ​ ត្រូវ​បាន​តាក់តែង​ឡើង​ក្នុង​គោលបំណង​បម្រើ​ផលប្រយោជន៍ ប្រទេសជាតិ ​ប្រជាពលរដ្ឋ ​ធានា​ស្ថិរភាព​សង្គម ​អធិបតេយ្យភាព ​និង​សេដ្ឋកិច្ច ៕​អត្ថបទ​៖ ទូច សោភ័ណ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក គំរាមជើងហោះហើរប្រទេសម៉ិកស៊ិកជុំវិញការដឹកទំនិញ និងបញ្ហាប្រកួតប្រជែង
07/21/2025 12:07 PM
លោក Trump និយាយថា លោកនឹងជួយពលរដ្ឋអាហ្វហ្គានីស្ថានដែលត្រូវបានឃុំខ្លួននៅអារ៉ាប់រួម
07/21/2025 12:07 PM
អ្នកប្រយុទ្ធBedouin ធ្វើដំណើរទៅភូមិក្បែរក្រុង Sweida ខណៈស៊ីរីនិយាយថាបទឈប់បាញ់នៅតែមាន
07/21/2025 12:07 PM
ក្រុមសិទ្ធិមនុស្ស៖ ការប៉ះទង្គិចរវាងនិកាយផ្សេងគ្នានៅស៊ីរីបណ្តាលឲ្យមនុស្សជាង១.០០០ នាក់ស្លាប់
07/21/2025 12:07 PM
អ៊ីរ៉ង់ នឹងបើកកិច្ចចរចានុយក្លេអ៊ែរជាមួយប្រទេសមហាអំណាចអឺរ៉ុបចំនួន៣ នៅថ្ងៃសុក្រ
07/21/2025 11:07 AM
កម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​នៅ​ខេត្ដ​សៀមរាប
07/21/2025 11:07 AM
កូរ៉េខាងត្បូង កំពុងពិនិត្យមើលជម្រើសមួយចំនួនដើម្បីកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងជើង
07/21/2025 11:07 AM
ជប៉ុនស្វែងយល់ពីទិដ្ឋភាពទូទៅនៃគោលនយោបាយរបស់កម្ពុជា លើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
07/21/2025 11:07 AM
គ្រួសារចំណាប់ថ្នូរអ៊ីស្រាអែល "ភ័យខ្លាច" បន្ទាប់ពីយោធាគ្រោងបង្កើនប្រតិបត្តិការនៅភាគកណ្តាលហ្កាហ្សា
07/21/2025 11:07 AM
ម្ចាស់កសិដ្ឋាននៅស្រុកឱរ៉ាល់កំពុងពង្រីកផលិតកម្មចិញ្ចឹមសត្វ និង​បន្លែ​គាំទ្រ​ដល់​សន្តិសុខ​ស្បៀង​ក្នុង​ស្រុក
07/21/2025 11:07 AM