សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ទេសចរ​សរសើរ​ថា ​តំបន់​អង្គរ​ត្រូវ​បាន​រៀបចំ​មាន​សណ្ដាប់ធ្នាប់​ និង​សោភ័ណភាព​ជាង​មុន​

2021/04/27 02:59:58 am        33
សៀមរាប ៖ ​ ទេសចរ​ចំនួន​ជាង​១៤​ម៉ឺន​នាក់ បាន​ទៅលេង​ខេត្តសៀមរាប ​ក្នុង​ថ្ងៃ​ឈប់សម្រាក​បុណ្យអុំទូក​ ដែល​ចំ នួន​នេះ គឺ​ធ្លាក់​ចុះ​ជាង​ឆ្នាំមុន ​តែ​ទោះជា​យ៉ាងណាក៏ដោយ ​ទេសចរ បាន​សរសើរ​ថា​ ឆ្នាំនេះ តំបន់​អង្គរ ត្រូវ ​បានរៀបចំ​ឱ្យមាន​សណ្ដាប់ធ្នាប់ ​និង​សោភ័ណ​ភាពល្អ​។ភ្ញៀវទេសចរ ​បាន​លើកឡើងថា​ ពួកគេ ​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​ពេល​ឃើញ​តំបន់​អង្គរ ត្រូវ បាន​រៀបចំ​បាន​ល្អ​ប្រសើរ​ ខុសពី​បណ្ដា​ឆ្នាំមុនៗ ។​របាយការណ៍​មន្ទីរ​ទេសចរណ៍ បានឱ្យដឹងថា ​ខេត្តសៀមរាប រយៈពេល​ថ្ងៃ​ឈប់សម្រាក​បី​ថ្ងៃនេះ ទទួល​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្ដរជាតិ ​ចំនួន​ជាង​១៤​ម៉ឺន​នាក់​ គឺ​ធ្លាក់​ចុះ​ជាង​ឆ្នាំមុន​។​ខេត្តសៀមរាប ​បច្ចុប្បន្ន ក្រៅ​ទី​តំបន់​ទេសចរណ៍​វប្បធម៌​ ប្រវត្តិសាស្ត្រ ធម្មជាតិ ​ដែល​មាន​ស្រាប់ ក៏ មាន​រមណីយដ្ឋាន​កែច្នៃ​ថែម​ទៀតផង ​ដើម្បី​ទាក់ទាញ​ទេសចរ​ក្នុងស្រុក​ ខណៈដែល​ទេសចរ​ក្រៅ​ប្រទេស ​មានការ​ធ្លាក់ចុះ​យ៉ាងគំហុក ​ដោយសារ​វិបត្តិ​កូ​វីដ​១៩​នោះ​៕​អត្ថបទ​៖ ឈិ​ត សា​វី

អាជ្ញាធរ​ខណ្ឌដូនពេញ​ លាង​សម្អាត​តំបន់​មាត់ទន្លេ និង​សួនច្បារ​ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក

2021/04/27 02:59:58 am        20
ភ្នំពេញ ​៖ ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បាន​បញ្ចប់​ក្នុង​រយៈពេល​៣​ថ្ងៃ ​ដែល​មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ដើរលេង​កម្សាន្ត​នៅ​តំបន់​មាត់ទន្លេ ​និង​តាម​សួនច្បារ ​អាជ្ញាធរ​ខណ្ឌដូនពេញ​ បាន​ប្រមូល​សំរាម​ដែល​សេសសល់ ​និង​ចុះ​បាញ់​ទឹក​លាង​សម្អាត​តាម​ទីធ្លា​។លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​បែងចែក​តាម​គោលដៅ ​ដើម្បី​ប្រមូល​សំរាម​ដែល​នៅ​សេសសល់ ​និង​បាញ់​ទឹក​លាង​សំអាត​តាម​មាត់ទន្លេ និង​សួនច្បារ ក្នុង​មូលដ្ឋាន ​ដើម្បី​ឱ្យ​មាន​សោភ័ណភាព ​សន្តិសុខ​សណ្ដាប់ធ្នាប់ ​ល្អប្រសើរ​ឡើងវិញ នៅព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅ​ចំណុច​តាម​ដង​ទន្លេ​ចតុមុខ ​និង​សួនច្បារ​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​។ ​កាលពី​ថ្ងៃទី​៣០ ទី​៣១ ខែតុលា និង​ថ្ងៃទី​០១ ​ខែវិច្ឆិកា ​កន្លងមកនេះ​ ក្នុង​រយៈពេល ៣ថ្ងៃ​នា​ថ្ងៃ​ឈប់សម្រាក​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ​មាន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​មួយចំនួន​បានធ្វើ​ដំណើរ​កម្សាន្ត​ទៅលេង​តាម​បណ្តា​ខេត្ត ​និង​រមណីយដ្ឋាន​នានា​ក៏ដូចជា​ជួបជុំ​គ្រួសារ​ និង​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​នៅ​ទីក្រុង​ភ្នំពេញ​បាន​ចេញ​ដំណើរ​ទៅតាម​បណ្ដា​ខេត្ត រីឯ​ខ្លះ​បានធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​តំបន់​កោះ​ពេជ្រ ​មុខ​ព្រះបរមរាជវាំង ​សួនច្បារ​វត្ត​បទុម​វ​ត្តី ហើយ​នៅ​យប់​ថ្ងៃ​ចុងក្រោយ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ ​ក៏​មាន​ការកកស្ទះ​ផងដែរ ​ដោយមាន​ប្រជាពលរដ្ឋ​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​មក​កំសាន្ត​ប្រមាណ​ជាង​៨០​ទៅ​៩០​ភាគរយ ​បើ​ប្រៀបធៀប​ទៅ​នឹង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កាលពី​ឆ្នាំ​២០១៩​។លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​លើកឡើងថា ប្រជាពលរដ្ឋ​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​មានការ​យល់ដឹង​ច្រើន​ពី​បញ្ហា​សំរាម ​និង​មានការ​វេច​ខ្ចប់​សំរាម​របស់​ខ្លួន​ដែល​សេសសល់ ​ក្នុងនោះ​លោក​ឃើញ​ថា​ សំរាម​ជាច្រើន​ត្រូវ​បាន​វេច​ខ្ចប់​ជា​កញ្ចប់​ទៅតាម​ទីតាំង​កំណត់ ​ដើម្បី​ផ្ដល់​ភាពងាយ​ស្រួល​ក្នុងការ​ប្រមូល ​ហើយ​នៅ​សេសសល់​បន្តិចបន្តួច នៅ​ព្រឹក​មិញ​នេះ រួមជាមួយ​នឹង​ខ្យល់​បក់ ធ្វើ​អោយ​សំរាម​មានការ​រាយប៉ាយ​នោះ លោក​ក៏បាន​បញ្ចេញ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​បាន​រៀបចំ​ប្រមូល​សំរាម​ដាក់​មួយ​ដុំ​រួចរាល់​នឹង​រង់ចាំ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ធ្វើការ​ប្រមូល​។ជាគោលការណ៍​បន្ទាប់ អភិបាលខណ្ឌ​ដូនពេញ បាន​បញ្ចេញ​កម្លាំង​សហការ​ជាមួយ ​កម្លាំង​សណ្ដាប់​សាលា​រាជធានី​ភ្នំពេញ ​ដើម្បី​ធ្វើការ​បាញ់​លាង​សម្អាត​កុំ​អោយ​មាន​ក្លិនស្អុយ ​និង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​នៅ​តាម​សួនច្បារ​ផងដែរ​៕​អត្ថ​ប​ទ ៖ កុម្ភៈ

សមាគមន៍​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ ​ផ្តល់​ផ្ទះ​ថ្មី​ខ្នង​ទី​១៧៤ ​របស់​សម្តេច​តេជោ ​ហ៊ុន ​សែន ​ដល់អតីត​យុទ្ធជន​

2021/04/27 02:59:58 am        15
កំពង់ធំ៖ ​ផ្ទះ​ថ្មី​របស់​សម្តេច​តេជោ ​ហ៊ុន សែន ​នៅ​តែ​បន្ត​ផ្តល់​ជូន​គ្រួសារ​អតីត​យុទ្ធ​ជន​ ដែលមា​នជី​វភាព​ខ្វះខាត ​ពុំ​មាន​លទ្ធភាព​ធ្វើ​គេហដ្ឋាន​សមរម្យ ​ដែល​គិត​មក​ដល់​ពេល​នេះ​មាន​ចំនួន​១៧៤​ខ្នង​ហើយនៅ​ក្នុង​ខេត្ត​កំពង់ធំ។នៅ​ទី​០១ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ លោក​ឧត្តម​សេនីយ៍​ទោ ​សោម​ ស៊ុន ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ ខេត្តកំ​ពង់ធំ​ បាន​ដឹកនាំ​សហការី​ប្រគល់​ផ្ទះ​ខ្នង​ទី​១៧៤ ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ ​ហ៊ុន​ សែន ​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​តាម​រយៈ​ឯកឧត្តម ​នាយឧត្ដម​សេនីយ៍​ គន់ ​ គីម អគ្គ​លេខា​ធិការស​មាគម​អតីត​យុទ្ធជន​កម្ពុជា ​ជូន​គ្រួសារ​អតីត​យុទ្ធជន ​នៅភូ​មិ​ក្រចាប់​ សង្កាត់​អាចារ្យ​លាក់​ ក្រុង​ស្ទឹងសែន ​ខេត្ត​កំពង់ធំ​ ។​គ្រួសារ​អតីត​យុទ្ធ​ជន​ដែល​បាន​ទទួល​ផ្ទះ​ថ្មី​នេះ​មាន​ឈ្មោះ ​ម៉ុន​ សៀងហៃ ​អាយុ​៥៥​ឆ្នាំ ​មាន​កូន​ចំនួន​០៤នាក់​ ដែល​ស្វាមី​របស់​គាត់​បាន​ទទួល​មរណភាព​ចោល​គាត់​ដោយ​សារ​ជំងឺ​ដែល​បច្ចុប្បន្ន​ក្រុម​គ្រួសារ​គាត់ប្រកប​មុខរបរ​ជា​កម្មករសំ​ណង់ ​។ជាមួយគ្នា​នេះ​ដែរ​ លោក​ឧត្ត​មសេនីយ៍ទោ សោម ស៊ុន ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើសា​ក​សួរ​សុខ​ទុក្ខ​ពី​សំណាក់ស​ម្តេច​អគ្គ​មហា​សេនាប​តី​តេជោ ​ហ៊ុន ​សែន ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​រ៉ានី​ ហ៊ុនសែន ​ដែល​ជា​និច្ចកាល​សម្តេចទាំ​ងទ្វេ ​តែង​តែយ​ក​ចិត្ត​ទុក្ខ​ដាក់​ដល់បងប្អូន​អតីត​យុទ្ធជន​ នៅ​គ្រប់​ទី​កន្លែង ​និង​បាន​លើក​ឡើង​ថា ​ទាំង​នេះ​ជា​ការ​ដឹង​គុណ​ដ៏​ធំ​ធេង​ដល់​អតីតយុទ្ធ​ជន​ដែល​កន្លង​មក​បង​ប្អូន​បាន​ចូលរួម​ចំណែក​ជា​មួយ​សម្តេច​តេជោក្នុ​ង​ការអ​នុវត្តន៍​ នូ​វ​នយោបាយ​ ឈ្នះ ​ ឈ្នះ ​ធ្វើ​ឲ្យប្រទេស​ជាតិ​មានសុ​ខសន្តិភាព​ពេញ​លេញ ​ និ​ង​ការ​អភិវឌ្ឍ​។ លោក​បញ្ជាក់​ថា ​ផ្ទះថ្មី​ដែលប្រគល់​ជូន​នា​ពេល​នេះមា​នទំហំ ៤មx៦ម ធ្វើ​អំពី​ឆ្អឹង​ដែក​ ដំបូងប្រ​ក់ស័​ង្កសី​កិន​ភ្លី ​ជញ្ជាំង​ស្មាត​ប៊ត​ និង​រនាប​ក្តារ​។ក្នុង​ឱកាស​ប្រគល់​ផ្ទះ​ថ្មី​នេះ ​ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បាននាំយក​នូវ​អំណោយ​គ្រឿងឧ​បភោគបរិភោគរ​បស់ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ផ្តល់ជូ​ន​គាត់​បន្ថែម​នៅ​ពេល​នេះ​រួម​មាន​ អង្ករ ៥០ គ.ក្រ , មីចំនួន ០២កេស , ទឹកត្រី ទឹកស៊ីអ៉ីវ ចំនួន ០២ យួរ ទឹក ពិសារ បរិសុទ្ធ កម្ពុជា ចំនួន មួយ កេស  និងថវិកាមួយចំនួនផងដែរ៕

កសិករ​នៅ​ស្វាយរៀង​ ចាប់ផ្ដើម​ស្ដារ​ដំណាំ​ដាំដុះ ដែល​រង​ផល​ប៉ះពាល់​ពី​ជំនន់​ឡើងវិញ​

2021/04/27 02:59:58 am        14
ស្វាយរៀង​ ​៖ បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​ បាន​ចាប់ផ្តើម​ថមថយ​ចុះ​នៅ​តំបន់​ទំនាប​មួយចំនួន ​ក្នុង​ឃុំ​ចន្ទ្រា ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​ ក្រុម​កសិករ​បាន​ផ្តើម​ធ្វើស្រែ​ស្តា​ជួសជុល​ស្រូវ​ឡើងវិញ ​ក្រោយពី​ជំនន់​ទឹក​បំផ្លាញ​ស្រូវ​អស់​ប្រមាណ​អស់​ជាង១០០ ហិច​តា ​ក្នុងភូមិ​ចំនួន​៤​របស់​ឃុំ​ជា​បណ្តើរៗ​ហើយ ខណៈដែល​ភ្លៀង​អាក់ខាន​បង្អុរ​នៅ​ក្នុង​មួ​យស​ប្តាហ៍​កន្លងទៅនេះ ។លោក សុខ ស៊ីថា មេឃុំ ចន្ទ្រា បាន​ប្រាប់​ទូរទស្ស​ន៍​ BTV នៅ​ថ្ងៃទី ១ ខែ​វិច្ឆិកា​ថា ​បន្ទាប់ពី​ជំនន់​ទឹក​ភ្លៀង​បាន​ថមថយ​ចុះ​នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​នេះ ក្រុម​កសិករ​នៅ​ក្នុង​ភូមិ​ចំនួន​៤ របស់​ឃុំ ​ដែលមាន​ផ្ទៃដី​ស្រូវ​ខូចខាត ​និង​រង​ប៉ះពាល់​ជំនន់​ទឹកភ្លៀង​នោះ​ បាន​ចាប់ផ្តើម​ធ្វើស្រែ​ជួសជុល​ស្រូវ​ឡើងវិញ​ជា​បណ្តើរៗ​ហើយ​នៅ​ចុងខែ​តុលា និង​ដើមខែ​វិច្ឆិកា​នេះ​។លោក ​បន្តថា ឃុំ ចន្ទ្រា មាន​ភូមិ​ចំនួន ៤ ក្នុង​ជំនន់​ទឹកភ្លៀង​ជន​លិច​នៅ​ប៉ុន្មាន​សប្តាហ៍​មុន​នោះ ​បង្ក​អោយ​ពលរដ្ឋ ​ចំនួន​១៩៥​គ្រួសារ​រង​ប៉ះពាល់​នូវ​ការរស់នៅ​ និង​សុខភាព​ សត្វពាហនៈ​រាប់​រយ​ក្បាល​រង​កង្វះ​ចំណី ស្រូវ​ចំនួន​៤៧៣​ហិច​តា​ បាន​រង​ប៉ះពាល់​នូវ​ការលូតលាស់​ និង​ស្រូវ​ចំនួន​១១៤​ហិកតា​ផ្សេងទៀត​រង​ការខូចខាត​ទាំងស្រុង​។របាយ​ការណ៍​របស់​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ​ បាន​បញ្ជាក់ថា​ នៅក្នុងពេល​ខេត្ត​រង​ជំនន់​ទឹកភ្លៀង​មួយ​រយះ​តូច ​មាន​ស្រូវ​ប្រមាណ​ជាង​១​ពាន់​ហិកតា​បាន​រង​ការខូចខាត​ទាំងស្រុង ​និង​ជាង ៦​ពាន់​ហិកតា​ផ្សេងទៀត​បាន​រង​ប៉ះពាល់​ និង​មិនសូវ​លូតលាស់​ល្អ ក្នុងនោះ ​ស្រុក​ដែល​មាន​ស្រូវ​ប្រឈម​ខូចខាត​ធ្ងន់ធ្ងរ​ជាងគេ ​គឺ​ក្រុង​ស្វាយរៀង​ មាន​ចំនួន ៤​ពាន់​៨៣២ ហិក​តា រង​ប៉ះពាល់ ​និង​៦១​ហិក​តា​ផ្សេង​ទៀត​រង​ការ​ខូច​ខាត​ទាំងស្រុង ស្រុក​ស្វាយជ្រំ ​មាន​ចំនួន​៤៥៨​ហិកតា​រង​ប៉ះពាល់ និង​ចំនួន ១៤៧​ហិកតា​រង​ការខូចខាត ស្រុក​រមាសហែក​រង​ប៉ះពាល់​ចំនួន ៥៦៥​ហិក​តា ខូច​ចំនួន​១៧​ហិកតា ស្រុក​ចន្ទ្រា​ចំនួន​៥៣៩​ហិកតា​រង​ប៉ះពាល់ ​និង​ខូច​ចំនួន​១១៤​ហិកតា ស្រុក​កំពង់រោទ៍រង​ប៉ះពាល់ ​និង​ខូចខាត​ទាំងស្រុង​ចំនួន ៧៩៧​ហិកតា និង​ក្រុង​បាវិត បាន​រង​ប៉ះពាល់​ចំនួន​១៥​ហិក​តា និង​ខូច​ទាំងស្រុង​ចំនួន​១​ហិកតា ៕​អត្ថបទ ៖ភា សារិត

នាយ​ឧ​ត្ត​ម​សេនីយ៍​ ហ៊ឹម យ៉ាន​ ៖ នគរបាល​ចរាចរណ៍​ផ្លូវទឹក​ត្រូវតែ​ជំនាញ​ហែល​ទឹក ​និង​សញ្ញា​អាសន្ន

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​ ទទួលបន្ទុក​ផែន​ចរាចរណ៍ បាន​ស្នើ​ដល់​នគរបាល​ជើង​ទឹក​អស់​ (​ទាំង​សមុទ្រ និង​ទន្លេ​)​ ត្រូវ​ចេះ​ជំនាញ​ហែល​ទឹក ​និង​សញ្ញា​អាសន្ន និង​សញ្ញា​សម្គាល់​ផ្សេងៗ​ ដើម្បី​ងាយស្រួល​ក្នុង​ប្រតិបត្តិការ​ឲ្យ​បាន​ឆាប់រហ័ស ​ខណៈ​ជួប​បញ្ហា​អ្វី​កើតឡើង​នោះ​។ថ្លែង​នៅ​ក្នុង​កម្មវិធី​បើក​វគ្គ​បំប៉ន​ជំនាញ​ នគរបាល​ចរាចរណ៍​ផ្លូវទឹក ​នា​ព្រឹក​ថ្ងៃទី​២ ​ខែ វិច្ឆិកា ឆ្នាំ​២០២០​នេះ ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍ ​ហ៊ឹម យ៉ាន ​បាន​លើក​ឡើងថា​ នាពេល​ បច្ចុប្បន្ននេះ ​ថ្វីត្បិតតែ​ការ​ធ្វើ​ចរាចរណ៍​ផ្លូវទឹក​ពុំ​មាន​សកម្មភាព​ច្រើន​ដោយសារ​បញ្ហា​មេរោគ​កូ​វិដ​ក្តី ​ប៉ុន្តែ​ក្នុងនាម​យើង​ជា​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ត្រូវតែ​បង្កើន​ជំនាញ​បន្ថែម​ទាំង​ផ្នែក​ច្បាប់​ បច្ចេកទេស ​និង​សញ្ញា​ផ្សេងៗ​ជាដើម​នោះ​។ឯកឧត្តម​ បាន​បន្តទៀតថា​«​យើង​ត្រូវតែ​យល់ដឹង​ឲ្យ​បាន​ច្បាស់លាស់​នូវ​សញ្ញា​ ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​ និង​ត្រូវ​មាន​សម្ភារៈ​ជួយសង្គ្រោះ​ទាំងអស់ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ជួយ​សង្គ្រោះ​របស់​ពួកយើង ​ប្រកបដោយ​សុវត្ថិភាព​ និង​លឿន​បំផុត​នោះ​»​។ជាមួយគ្នា​នោះដែរ ឯកឧត្តម ហ៊ឹម យ៉ាន​ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ​ចំណូល​ដែល​បាន​ចូល​រដ្ឋ​តា​រយៈ​ដឹកជញ្ជូន​ផ្លូវទឹក​(​សមុទ្រ​) ​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​មកនេះ ​គឺ​មាន​ត្រឹមតែ​ជាង​១៨​លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ​ខណៈ​ឆ្នាំ​២០១៩​ កន្លង​ទៅ​បាន​រហូតដល់​ជាង​មួយ​រយ​លាន​ដុល្លារ​អាមេរិក​។ ដោយ​ការធ្លាក់ចុះ​នេះ​ គឺ​កើតចេញពី​បញ្ហា​មេរោគ​កូ​វីដ​១៩​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ យើង​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ជានិច្ច ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ​ក្នុងការ​ជួយសង្គ្រោះ និង​ទប់ស្កាត់​បទល្មើស​នានា​នៅ​តាម​ដែនទឹក​ និង​ពិសេស​នោះ​គឺ​ត្រូវតែ​ស្គាល់​អំពី​អ្វី​ដែល​ហៅថា​សញ្ញា​អន្តរជាតិ ​និង​សញ្ញា​ជាតិ​ ខណៈ​នាវា​បរទេស​ឆ្លងកាត់​តាម​ដែនទឹក​របស់​យើង​ជាដើម​នោះ​។សូមបញ្ជាក់ថា វគ្គ​បំប៉ន​នេះ ​គឺ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​ ២​ដល់​ថ្ងៃទី​៧ ​ខែ វិច្ឆិកា ឆ្នាំ​២០២០​ នេះ ដោយ​សិក្ខាកាម​មកពី​គ្រប់​រាជធានី​ខេត្ត​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា​៕អត្ថបទ​ ៖ ចក់

ចិន​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​ ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​សម្រេច​ជោគជ័យ​គួរ កត់ សម្គាល់

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ ​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​មានឈ្មោះ​ Royal du Cambodge ​បាន​ឲ្យ​ដឹងថា ​នៅវេលាថ្ងៃទី​៣១ ​ខែតុលា ឆ្នាំ​២០២០ ក្នុង​ឱកាស​ស្តេចយាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវការ​ចំនួន៣​ថ្ងៃ នៅ​ខេត្ត​សាន​ស៊ី​ តប​តាម​សេចក្តី​ក្រាប​បង្គំ​សូម​យាង​ និង​រៀបចំ​ថ្វាយ​ដោយ ​ឯកឧត្តម​ប្រធានាធិបតី Xi JinPing ​ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង ​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ​នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះអង្គ​សព្វ​ព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ជូន ​ឯកឧត្តម Liu Guozhong លេខា​គណៈកម្មាធិការ​បក្ស​ខេត្ត និង ឯកឧត្តម ​Zhao Yide អភិបាលខេត្ត អញ្ជើញ​ចូល​ថ្វាយបង្គំ​គាល់ ​នៅ​ទីក្រុង​ស៊ី​អាន​។ឯកឧត្តម Liu Guozhong និង​ឯកឧត្តម Zhao Yide បាន​សំដែង​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ជាទីបំផុត ចំពោះ​ព្រះរាជ​ដំណើរ​យាង​បំពេញ​ទស្សនកិច្ច​ក្នុង​ឱកាស​នេះ ។ ឯកឧត្តម ​មានប្រសាសន៍ថា​ប្រទេស​ចិន និង​កម្ពុជា ​មាន​ចំណងមិត្តភាព​ជា​ប្រពៃណី​ជា​យូរលង់​ណាស់​មក​ហើយ​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ ចុង​ក្រោយនេះ ​ក្រោម​កា​រ​ជំរុញ​រួមគ្នា​របស់ ឯកឧត្តម​ប្រធានាធិបតី Xi JinPing និង​ព្រះករុណា ព្រះមហាក្សត្រ បានធ្វើ​ឲ្យ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ភាគី​ទាំង​ពីរបាន​ឈានដល់​កម្រិត​ថ្មី​មួយ​គួរ​ឲ្យ​កត់សម្គាល់​។នៅក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី ៥ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​នីតិកាល​ទី​១៩ នៃ​បក្សកុម្មុយនិស្ត​ចិន ដែល​ទើបតែ​បញ្ចប់​បាន​ចង្អុលបង្ហាញ​ថា​ ការអភិវឌ្ឍ​របស់​ប្រទេស​ចិន​នៅតែ​ស្ថិត​ក្នុង​ដំណាក់​កាល​សំខាន់​នៃ​ឱកាស​យុទ្ធសាស្ត្រ​នាពេល​បច្ចុប្បន្ន ​និង​ក្នុង​រយៈពេល​មួយ​នា​ពេលអនាគត​។ លំនាំ​អភិវឌ្ឍន៍ ​និង​ការរៀបចំ​យុទ្ធសាស្ត្រ​ផ្សេងទៀត​បាន​ផ្តល់​នូវ​ទស្ស​ន​វិស័យ​ទូលំទូលាយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។ ក្នុងនាម​ជា​សមាជិក​សំខាន់​របស់​អាស៊ាន និង​ជា​ប្រទេស​សំខាន់​មួយ​នៅ​តាម​បណ្តោយ​“ ខ្សែក្រវាត់​និង​ផ្លូវ​” ប្រទេស​កម្ពុជា ​មាន​មូលដ្ឋាន​រឹងមាំ និង​សក្តានុពល​ដ៏​អស្ចារ្យ​សម្រាប់​កិច្ចសហប្រតិបត្តិការ​។ឯកឧត្តម​ បាន​បន្តថា ព្រះរាជដំណើរ​ទស្សនកិច្ច របស់​ព្រះអង្គ​លើក​នេះ ជា​ឱកាស​មួយ​ដើម្បី​ធ្វើឱ្យ​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​ភាព​ស៊ីជម្រៅ​លើ​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម វប្បធម៌ និង​ការអប់រំ ពង្រឹង​ការផ្លាស់ប្តូរ​រវាង​ខេត្ត និង​រដ្ឋ​ជា​មិត្ត និង​ចូលរួម​វិភាគទាន​ដល់​ការ​បង្កើត​សហគមន៍​ចិន – កម្ពុជា​រួមគ្នា​ជាមួយ​អនាគត​រួមគ្នា​។ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ​មាន​ព្រះរាជបន្ទូល​សំណេះ​សំណាល​ក្នុងឱកាស​នោះ​ថា​ ព្រះអង្គ​ពិតជា​មាន​ព្រះរាជហឫទ័យ​រីករាយ​ដែល​បាន​យាង​មក​ទស្សនា​នៅ​ខេត្ត សាន​ស៊ី ​ជាថ្មី​ម្តងទៀត ព្រមទាំង​បាន​កោតសរសើរ​អំពី​ភាព​រីកចម្រើន​ដ៏​អស្ចារ្យ​នៅក្នុង​ខេត្ត​ផងដែរ​។ ព្រះអង្គ សង្ឃឹមថា​តាមរយៈ​ដំណើរ​ព្រះរាជ​ទស្សនកិច្ច​នេះ ​យើង​នឹង​បន្ត​បាន​នូវ​ចំណង​មិត្តភាព​ជា​ប្រពៃណី​រវាង​ប្រជាជន​ទាំងពីរ ជំរុញ​ការផ្លាស់ប្តូរ​ និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​កម្ពុជា​ចិន និង​ខេត្ត​សាន​ស៊ី​ លើ​វិស័យ​ផ្សេងៗ​គ្នា និង​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ទាំងពីរ​៕

នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ចុះ​សួរសុខទុក្ខ​អតីត​នាយ ​នាយរង​ ដែល​បាន​ចូលនិវត្តន៍

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២០ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ​ចុះ​សំណេះសំណាល ​និង​សួរសុខទុក្ខ​អតីត​នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ ដែល​បាន​ចូលនិវត្តន៍ ពិការ បាត់បង់​សមត្ថភាព ​និង​គ្រួសារ​អាវុធហត្ថ​ពលី មរណៈ សរុប​ចំនួន ៤៦​នាក់ ក្នុង​១​នាក់​ឧបត្ថម្ភ​ថវិកា ៥០​ម៉ឺន​រៀល​។​ក្នុង​ពិធី​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ក៏បាន​ពាំនាំ​បណ្ដាំ​សួរសុខទុក្ខ ពី​សំណាក់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា​។ក្នុងឱកាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ ការ​សាមគ្គី ការ​មាន​វិន័យ ជា​គំរូ និង​ការអនុវត្ត​តួនាទី ភារកិច្ច របស់​កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ទទួល​បាន​លទ្ធផល​ល្អ​។សូម​បញ្ជាក់​ថា ​​ក្នុង​ឱកាសនោះ ​នាយ នាយរង និង​ពល​អាវុធហត្ថ​ខេត្ត​ចំនួន ១៦៦​នាក់ ក្នុង​១​នាក់ ឧបត្ថម្ភ​ថវិកា ​១០​ម៉ឺន​រៀល​។ ក្រៅពី​នោះ​ បាន​ឧបត្ថម្ភ​ថវិកា​ជូន​ដល់​អតីត​យុទ្ធជន​ចំនួន​២៨​គ្រួសារ​ក្នុង​ខេត្តបន្ទាយមានជ័យ​ សរុប​ចំនួន​២៨០​លាន​រៀល ជូន​ដល់​បញ្ជាការដ្ឋាន​យោធភូមិភាគ​ទី​៣ ទី​៤ ទី​៥ កងពលធំ​លេខ​២ លេខ​៣ កងពលតូច​អន្តរាគមន៍​លេខ​៤១ លេខ​៤២ លេខ​៥១ តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្ត ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ក្នុង​១​អង្គភាព​ចំនួន​៤០​លាន​រៀល ព្រមទាំង​ឧបត្ថម្ភ​ថវិកា​១៣២​សែន​រៀល​ ជូន​ដល់​ពេទ្យ​ចំនួន​១៣២​នាក់​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩​។ ក្នុង​ពិធី​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​កៀរគរ​ថវិកា​ពី​សប្បុរសជន ចំណាយ​ក្នុង​ការ​ឧបត្ថម្ភ​សរុប​ចំនួន​ប្រមាណ ៧៧៣​លាន​រៀល​៕

រដ្ឋមន្ត្រី​ទេសចរណ៍ ​ជំរុញ​ការ​ជួស​ជុល​ផ្លូវ​ដែល​រង​ការខូចខាត​ ដោយ​ជំនន់​ទឹកភ្លៀង

2021/04/27 02:59:58 am        16
កំពង់ធំ ​៖ នៅ​ថ្ងៃទី​៣១ ខែតុលា​​ម្សិលមិញ​នេះ ​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តកំពង់ធំ ​បាន​បើក​ការដ្ឋាន​ជួសជុល​ជាបន្ទាន់​កំណាត់​ផ្លូវ​ដែល​រង​ការខូចខាត​ដោយ​គ្រោះទឹកជំនន់​ទឹកភ្លៀង​នាពេល​កន្លងទៅ ​នៅក្នុង​ឃុំ​ចំនួន​បួន​ក្នុងស្រុក​តាំងគោក​។នៅក្នុង​ពិធីបើកការដ្ឋាន​នេះដែរ ឯកឧត្តម ថោង ខុន បាន​ជំរុញ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​ត្រូវ​ពិនិត្យ​ស្ថានភាព ​និង​ជួល ជុល​ផ្លូវ​ទៅកាន់​គោលដៅ​ទេសចរណ៍ ​និង​មូលដ្ឋាន​នានា ដែល​រង​ការខូចខាត​ដោយសារ​ទឹកជំនន់​។ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា កាលពីពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ​ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ចំនួន​៤ រួមមាន​ ក្រសួង​អភិវឌ្ឍ​ន៍​​ជនបទ ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម​ឲ្យ​ចុះ​មូលដ្ឋាន​ជាបន្ទាន់​ក្រោយ​ជំនន់​ទឹកភ្លៀង ​ដើម្បី​សិក្សា​ស្រាវជ្រាវ​វាយតម្លៃ​ការស្តារ និង​ជួសជុល​ទ្បើង​វិញ​នូវ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ រួមទាំង​ផលដំណាំ​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ ​សំដៅ​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​។សម្រាប់​បញ្ហា​នេះ ​ឯកឧត្តម ថោង ខុន បាន​ជំរុញ​អោយ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​គិត​ចាប់ពី​រដ្ឋបាល​ថ្នាក់​ខេត្ត​រាជធានី ខណ្ឌ​ក្រុង​ស្រុក ឃុំ​សង្កាត់​នានា ​ត្រូវ​បានធ្វើ​តាមដាន​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ត្រូវ​រៀបចំ​ផែនការ​អោយ​បាន​ច្បាស់លាស់ ដាក់​រដ្ឋបាល​ថ្នាក់ជាតិ​ ដើម្បី​ទទួល​បាន​ស្ថាបនា​ និង​ជួសជុល​ផ្លូវ​ដែល​រង​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​អោយ​បាន​ទាន់​ពេលនេះ​វេលា ជាពិសេស​គឺ​ជួយ​សម្រាល​ការ​លំបាក​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។ឯកឧត្តម បាន​ថ្លែងថា សំរាប់​ការបើក​ការដ្ឋាន​ស្តារ​និង​ជួសជុល​ផ្លូវ​ដែល​រង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ទាំង​បួន​ឃុំ​មាន​ប្រវែង​ផ្លូវ​សរុប​ប្រមាណ​១២៤៥០​ម៉ែត្រ​ នៅក្នុង​ស្រុក​តាំងគោគ​នេះ ​គឺ​យើង​បាន​ប្រើប្រាស់​គ្រឿងចក្រ​របស់​សម្តេច​តេ​ជោ​ ដែល​ប្រចាំការ​នៅ​ស្រុក​បារាយណ៍ ​និង​ស្រុក​តាំង​គោក ហើយ​ចំពោះ​ប្រេងឥន្ធនៈ ​និង​ដីក្រហម​គឺ​បាន​មកពី​ការ​ជួយ​ចូល​រួមចំណែក​របស់​ក្រុមការងារ​ចុះជួយ​ឃុំ​៕​​​អត្ថបទ ៖ ស៊ុម សុខ​ជា

នាយ​ឧ​ត្ត​ម​សេនីយ៍​ ហ៊ឹម យ៉ាន​ ៖ នគរបាល​ចរាចរណ៍​ផ្លូវទឹក​ត្រូវតែ​ជំនាញ​ហែល​ទឹក ​និង​សញ្ញា​អាសន្ន

2021/04/27 02:59:58 am        18
ភ្នំពេញ ៖ ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ​ ទទួលបន្ទុក​ផែន​ចរាចរណ៍ បាន​ស្នើ​ដល់​នគរបាល​ជើង​ទឹក​អស់​ (​ទាំង​សមុទ្រ និង​ទន្លេ​)​ ត្រូវ​ចេះ​ជំនាញ​ហែល​ទឹក ​និង​សញ្ញា​អាសន្ន និង​សញ្ញា​សម្គាល់​ផ្សេងៗ​ ដើម្បី​ងាយស្រួល​ក្នុង​ប្រតិបត្តិការ​ឲ្យ​បាន​ឆាប់រហ័ស ​ខណៈ​ជួប​បញ្ហា​អ្វី​កើតឡើង​នោះ​។ថ្លែង​នៅ​ក្នុង​កម្មវិធី​បើក​វគ្គ​បំប៉ន​ជំនាញ​ នគរបាល​ចរាចរណ៍​ផ្លូវទឹក ​នា​ព្រឹក​ថ្ងៃទី​២ ​ខែ វិច្ឆិកា ឆ្នាំ​២០២០​នេះ ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍ ​ហ៊ឹម យ៉ាន ​បាន​លើក​ឡើងថា​ នាពេល​ បច្ចុប្បន្ននេះ ​ថ្វីត្បិតតែ​ការ​ធ្វើ​ចរាចរណ៍​ផ្លូវទឹក​ពុំ​មាន​សកម្មភាព​ច្រើន​ដោយសារ​បញ្ហា​មេរោគ​កូ​វិដ​ក្តី ​ប៉ុន្តែ​ក្នុងនាម​យើង​ជា​នគរបាល​ចរាចរណ៍​ផ្លូវទឹក​ត្រូវតែ​បង្កើន​ជំនាញ​បន្ថែម​ទាំង​ផ្នែក​ច្បាប់​ បច្ចេកទេស ​និង​សញ្ញា​ផ្សេងៗ​ជាដើម​នោះ​។ឯកឧត្តម​ បាន​បន្តទៀតថា​«​យើង​ត្រូវតែ​យល់ដឹង​ឲ្យ​បាន​ច្បាស់លាស់​នូវ​សញ្ញា​ ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​ និង​ត្រូវ​មាន​សម្ភារៈ​ជួយសង្គ្រោះ​ទាំងអស់ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ជួយ​សង្គ្រោះ​របស់​ពួកយើង ​ប្រកបដោយ​សុវត្ថិភាព​ និង​លឿន​បំផុត​នោះ​»​។ជាមួយគ្នា​នោះដែរ ឯកឧត្តម ហ៊ឹម យ៉ាន​ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ​ចំណូល​ដែល​បាន​ចូល​រដ្ឋ​តា​រយៈ​ដឹកជញ្ជូន​ផ្លូវទឹក​(​សមុទ្រ​) ​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​មកនេះ ​គឺ​មាន​ត្រឹមតែ​ជាង​១៨​លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ ​ខណៈ​ឆ្នាំ​២០១៩​ កន្លង​ទៅ​បាន​រហូតដល់​ជាង​មួយ​រយ​លាន​ដុល្លារ​អាមេរិក​។ ដោយ​ការធ្លាក់ចុះ​នេះ​ គឺ​កើតចេញពី​បញ្ហា​មេរោគ​កូ​វីដ​១៩​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ យើង​ត្រូវតែ​មាន​ការប្រុងប្រយ័ត្ន​ជានិច្ច ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ ​ក្នុងការ​ជួយសង្គ្រោះ និង​ទប់ស្កាត់​បទល្មើស​នានា​នៅ​តាម​ដែនទឹក​ និង​ពិសេស​នោះ​គឺ​ត្រូវតែ​ស្គាល់​អំពី​អ្វី​ដែល​ហៅថា​សញ្ញា​អន្តរជាតិ ​និង​សញ្ញា​ជាតិ​ ខណៈ​នាវា​បរទេស​ឆ្លងកាត់​តាម​ដែនទឹក​របស់​យើង​ជាដើម​នោះ​។សូមបញ្ជាក់ថា វគ្គ​បំប៉ន​នេះ ​គឺ​នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​ ២​ដល់​ថ្ងៃទី​៧ ​ខែ វិច្ឆិកា ឆ្នាំ​២០២០​ នេះ ដោយ​សិក្ខាកាម​មកពី​គ្រប់​រាជធានី​ខេត្ត​ទាំង​អស់​នៃ​ប្រទេស​កម្ពុជា​៕អត្ថបទ​ ៖ ចក់

ឯកឧត្តម ប៊ុន ហុន នាំ​អំណោយ​សម្តេច​ក្រឡាហោម ​ស ខេង​ ផ្តល់​ជូន​ពលរដ្ឋរងគ្រោះដោយ​ជំនន់ នៅ​ស្រុក​គាស់ក្រឡ

2021/04/27 02:59:58 am        22
បាត់ដំបង ៖ ​ឯកឧត្តម ប៊ុន ហុន ប្រធាន​ក្រុមការងារថ្នាក់កណ្តាល ​ចុះជួយស្រុកគាស់ក្រឡ ព្រមទាំង​ក្រុមការងារចុះជួយឃុំឆ្នាល់មាន់​ បាននាំយកអំណោយសម្តេចក្រឡាហោម ​ស ខេង និងលោកជំទាវ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ​នៅភូមិសំរោង​ និងភូមិព្រៃទទឹង ឃុំឆ្នាល់មាន់​ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នៅថ្ងៃទី៣១ ខែតុលា ម្សិញមិញនេះ ​។អំណោយទាំងនោះ បានផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះចំនួន៣៩១គ្រួសារ ដោយក្នុងមួយគ្រួសារ​ទទួលបាន មី ទឹកបរិសុទ្ធ ថ្នាំពេទ្យ ​និងគ្រឿងឧបភោគ ​បរិភោគមួយចំនួនទៀត។ ​ក្នុងនាម​សម្ដេចក្រឡាហោម​ និងលោកជំទាវ​ ឯកឧត្តម ប៊ុន ហុន ក៏​បាន​ប្រគល់​ថវិកាជូនគ្រួសារសពជនរង​គ្រោះដោយ​ករណីលង់ទឹក ​ចំនួន ៤០០០០០រៀល ​ព្រមទាំងគ្រឿងឧបភោគ បរិភោគ មួយ​ចំនួន​ទៀត។ឯកឧត្តម ប៊ុន ហុន បាន​ផ្តាំផ្ញើ​សួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាសម្តេចក្រឡា​​ហោម ស ខេង និងលោកជំទាវ ដែលជានិច្ចជាកាល សម្ដេច និងលោកជំទាវ តែងតែយកចិត្តទុក​ដាក់​ចំពោះ​ជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។ឯកឧត្តម ប៊ុន ហុន ​ក៏បានអំពាវនាវប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់​ចូលរួម​ថែ​រក្សា​ការពារ​​សេចក្តីសុខ សន្តិភាព​ ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ ក្រោមកិច្ចដឹកនាំ​​ប្រកប​ដោយគតិបណ្ឌិត ​របស់រាជរដ្ឋាភិបាល​ ដែលមានសម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ និង​បាន​ផ្តាំផ្ញើ​ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់​ចំពោះករណីគ្រោះធម្មជាតិ​​ដូចជា​ គ្រោះទឹកជំនន់ ​ជាពិសេសបន្តប្រុងប្រយ័ត្ន​ នាអំឡុងពេលទឹកស្រុកចុះនេះ និងប្រុងប្រយ័ត្ន​​ចំពោះ​ករណីជំងឺកូវីដ–១៩ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
07/21/2025 09:07 PM
​ការអនុវត្ត​វិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅសាលាបឋមសិក្សា ត្រពាំងអារ័ក្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
07/21/2025 08:07 PM
អ្នកជំនាញ UN ជំរុញឲ្យក្រុមតាលីបង់ដោះលែងប្តីប្រពន្ធសញ្ជាតិអង់គ្លេសវ័យចំណាស់ជាប់ឃុំនៅអាហ្វហ្គានីស្ថាន
07/21/2025 08:07 PM
អ៊ីរ៉ង់បន្ទោសអឺរ៉ុបថា បានធ្វើឲ្យដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនការចរចាថ្មី
07/21/2025 08:07 PM
កសិករកំពង់ធំជាង១០០គ្រួសារ ទទួលផលចំណេញច្រើនជាងមុន ក្រោយស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប
07/21/2025 08:07 PM
ទាហានប៉ារ៉ាប៉ាគីស្ថាន ៨នាក់ និងសមាជិកក្រុមប្រយុទ្ធ ៤នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នា នៅភាគពាយព្យ
07/21/2025 08:07 PM
វិមានក្រឹមឡាំងមិនច្រានចោលពីលទ្ធភាពមានកិច្ចប្រជុំ Putin-Trump នៅទីក្រុងប៉េកាំង ក្នុងខែកញ្ញា
07/21/2025 08:07 PM
វិមានក្រឹមឡាំងទទួលស្គាល់ភាពតានតឹងក្នុងទំនាក់ទំនងជាមួយអាស៊ែបៃហ្សង់ តែសង្ឃឹមថា នឹងប្រសើរឡើងវិញ
07/21/2025 07:07 PM
រដ្ឋទូតឥណ្ឌូនេស៊ី ត្រៀមផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា
07/21/2025 07:07 PM
អភិបាលខេត្តប៉ៃលិនពិនិត្យទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
07/21/2025 07:07 PM