សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Trump ព្រមាន​ពី​ការ​ពន្យារពេល​ការ​រាប់​សន្លឹកឆ្នោត ខណៈ​លោក Obama និង​លោក Biden រៀប​ចំ​ការ​ជួប​ជុំ​រួមគ្នា​ជា​លើក​ដំបូង

2021/04/27 02:59:58 am        23
​អាមេរិក៖ លោក ​Donald Trump ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​អះអាង​កាលពី​ថ្ងៃ​សៅរ៍​ថា ​អ្នក​បោះ​ឆ្នោត​នឹង​ត្រូវ​រង់ចាំ​រាប់​សប្ដាហ៍ ​បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត​រហូតដល់​ពួកគេ​ដឹង​ថា ​អ្នកណា​ឈ្នះ​។​ ​ខណៈ​កំពុង​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​រដ្ឋ​ ដែល​មាន​ការប្រកួតប្រជែង​យ៉ាង​ខ្លាំង​គឺ​រដ្ឋ Pennsylvania ​លោក​ប្រធានាធិបតី​បាន​ប្រាប់​ក្រុម​អ្នកគាំទ្រ​នៅ​ឯ​ពិធី​ជួបជុំ​មួយ​ថា ​ពួកគេ​នឹង​ត្រូវ​រង់ចាំ​រាប់​សប្ដាហ៍​ទៀត​ សម្រាប់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​នឹង​មកដល់​ដោយ​អះ​អាង​ថា​ “រឿង​អាក្រក់​នានា​” អាច​កើត​ឡើង​ ខណៈ​ពេល​ដែល​រដ្ឋ​នេះ​កំពុង​រាប់​សន្លឹកឆ្នោត ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​៣ ខែ​វិច្ឆិកា​។​​ការ​អត្ថាធិប្បាយ​របស់​លោក Trump មាន​ឡើង ​ខណៈ​ដែល​តុលាការ​កំពូល​ បាន​ចេញ​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​សុក្រ​ថា​ មន្ត្រី​បោះឆ្នោត​នៅ​រដ្ឋ Pennsylvania អាច​ទទួលយក​សន្លឹក​ឆ្នោត​អវត្តមាន ​ដែល​មក​ដល់​បី​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​បោះឆ្នោត​ដោយ​ប្រគល់​ឱ្យ ​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​ជ័យជំនះ ​ក្នុង​ការ​ប្រយុទ្ធ​តាម​ផ្លូវ​ច្បាប់​។ រដ្ឋ​ដែល​មានការ​ប្រទាញប្រទង់​គ្នា​ខ្លាំង Pennsylvania ត្រូវបាន​គេ​ចាត់​ទុក​ថា​ ជា​រដ្ឋ​មួយ​ដែល​អាច​សម្រេច​ការ​ឈ្នះ​ចាញ់​សម្រាប់​ការបោះឆ្នោត​។​ ​លោក Trump ដែល​បាន​ទទូច​ជា​យូរ​មក​ហើយ ​លើ​ទ្រឹស្ដី​ដែល​គ្មាន​ភស្តុតាង​ថា​ សន្លឹកឆ្នោត​ដែល​បាន​ផ្ញើ​តាម​ប្រអប់​សំបុត្រ​ ជាទូទៅ​នាំ​ឱ្យ​មាន​ការ​លួច​បន្លំ​អ្នកបោះឆ្នោត​។​ក្នុងអំឡុងពេល​នៃ​ការ​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីក្រុង Detroit រដ្ឋ​ Michigan លោក Obama ក៏បាន​ដកស្រង់​សម្ដី​របស់​លោក​ Mark Meadows ប្រធាន​បុគ្គលិក​សេត​វិមាន​នាពេល​ថ្មីៗ​នេះ​ដែលថា​ សហរដ្ឋអាមេរិក​មិនអាច​គ្រប់គ្រង​វីរុស​បានទេ​។ លោក​ Obama បាន​និយាយ​ថា ​យើង​បាន​កត់​សម្គាល់​ឃើញ​បែប​នេះ ​ប៉ុន្តែ​អ្នក​ដឹង​ថា ​នរណា​នឹង​ឈ្នះ​ការ​បោះឆ្នោត​នេះ ? គឺ​លោក Joe Biden នឹង​ឈ្នះ​៕

CAMSOC កំណត់ ២​ទីតាំង​ដើម្បី​រៀបចំ​ពិធី​សុំ​ភ្លើង​អាទិទេពបើក​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​

2021/04/27 02:59:58 am        23
​ស៊ី​ហ្គេម៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈក​ម្មា​ធិការ​ជាតិ​ រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ ឬ​ហៅ​កាត់​ថា CAMSOC បាន​កំណត់ ២​ទីតាំង​ដើម្បី​រៀបចំ​ពិធី​សុំ​ភ្លើង​អាទិទេព សម្រាប់​រត់​ភ្លើង​គប់​ឆ្ពោះ​ទៅ​រក​ពិធី​បើក ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ទី​១-​នៅ​ប្រាសាទអង្គរវត្ត និង​ទី​២-​នៅ​ព្រះបរមរាជវាំង។​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​បញ្ជាក់​ថា ការកំណត់​ទីតាំង​រៀបចំ​ពិធី​សុំ​ភ្លើង​អាទិទេព​នេះ គឺ​គោរព​តាម​លំនាំ​ប្រវត្តិ​ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​លើកដំបូង ដែល​ត្រូវ​បាន​គេ​រៀបចំ​សុំ​ភ្លើង​អាទិទេព​នៅ​លើ​ភ្នំ​អូ​ឡាំ​ព្យ៉ា​ដ។ ដូច្នេះ​កម្ពុជា​ក៏​មាន​កន្លែង​អច្ឆរិយ​ដ៏​អស្ចារ្យ ដែល​រៀបចំ​ពិធី​បែប​សាសនា​នេះ​បាន​ដូចគ្នា គឺ​នៅ​ប្រាសាទអង្គរវត្ត។ រីឯ​នៅ​ព្រះបរមរាជវាំង​ក៏​អាច​រៀបចំ​បាន​ដែរ។ ហេតុនេះ​ថ្នាក់ដឹកនាំ​កំពុង​រៀបចំ​ស្នើសុំ​ ទៅ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដើម្បី​ធ្វើការ​សម្រេច។​​គួរ​បញ្ជាក់​ថា ក្រោយ​ពិធី​សុំ​ភ្លើង​អាទិទេព CAMSOC នឹង​រៀបចំ​ពិធី​ដ៏​ធំ​មួយទៀត គឺ​ការ​រត់​ភ្លើង​គប់​ឆ្លងកាត់​គ្រប់​ប្រទេស​ក្នុង​តំបន់​អាស៊ាន ដើម្បី​ផ្សព្វផ្សាយ​ពី​ការ​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា ក្រោម​កិច្ចសហការ​ជាមួយ​ទូត​កម្ពុជា ​ប្រចាំ​បណ្ដា​ប្រទេស​នីមួយៗ​ក្នុង​អាស៊ាន មុន​រត់​ចូល​មក​ក្នុង​ប្រទេស​កម្ពុ​ជា ហើយ​បន្ត​រត់​ជុំវិញ​បឹង​ទន្លេសាបរហូតដល់​ល្ងាច​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​ជា​ពេល​វេលា​រៀបចំ​ពិធី​អុច​ភ្លើង​គប់ និង​ប្រកាស​បើក​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ តែម្ដង៕​អត្ថបទ៖ លី ឈុន​ឡា

អាជ្ញាធរខេត្ត​មណ្ឌលគិរី​ពិនិត្យ​កែលម្អ​សោភ័ណភាព​ក្រុង​ត្រៀម​ទទួល​ទេសចរ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​បុណ្យអុំទូក

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ ​អភិបាលខេត្ត​មណ្ឌលគិរី បាន​ដឹកនាំ​មន្ត្រី​ជំនាញ​គ្រប់​អង្គភាព​ពាក់ព័ន្ធ ពិនិត្យ​គោលដៅ​សំខាន់ៗ​ ក្នុង​ក្រុង​សែន​មនោរម្យ ​ដើម្បី​កែ​លម្អ​សណ្ដាប់ធ្នាប់ និង​រៀបចំ​ទីប្រជុំជន​ក្រុង ​ឱ្យ​កាន់​តែ​មាន​សោភ័ណភាព ត្រៀម​ទទួល​ទេសចរ ​ក្នុងឱកាស​ថ្ងៃ ​ឈប់សម្រាក នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែតប្រទីប ​និង​សំពះ​ព្រះ​ខែ អកអំបុក ​នៅ​ចុង​សប្ដាហ៍ នេះ​។ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែងថា ទោះបី​ឆ្នាំនេះ​ រាជរដ្ឋាភិបាល មិនបាន​ប្រារព្ធ​ពិធី បុណ្យអុំទូក ព្រោះ​កត្តា​គ្រោះធម្មជាតិ និង​បញ្ហា​កូ​វីដ​–១៩ ​ប៉ុន្តែ​ប្រជាពលរដ្ឋ មន្ត្រីរាជការ គឺ​មាន​ថ្ងៃ​សម្រាក​ជាធម្មតា ​ហើយ នឹង​ប្រាកដជា​ធ្វើដំណើរ​កម្សាន្ត ដូច​រៀង​រាល់ឆ្នាំ ចំណុច​នេះហើយ ​ទើប​ឯកឧត្ដម បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យមើល ស្ថានភាព​ទូទៅ​ក្នុង​ក្រុង និង​រៀបចំ​សណ្ដាប់ធ្នាប់ ​សោភ័ណភាព តួយ៉ាង​គឺ​នៅ​ចំណុច​រង្វង់​មូល​គោព្រៃ ​នឹង​រៀបចំ​ឱ្យមាន​ទី ធ្លា​ធំ​ទូលាយ ​ដើម្បី​ស្រួល​ធ្វើដំណើរ និង​មាន​ទីតាំង​សម្រាប់​អ្នក​ទេសចរ​ឈប់​សំចត ចំណែក​តាម​ដងផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង នឹង​ត្រូវ​ជួសជុល​ការខូចខាត និង​សម្អាត​ ផងដែរ ។ឯកឧត្ដម ស្វាយ សំ​អ៊ាង ​បានបញ្ជាក់​ទៀតថា​ ក្រៅពីនេះ​ អាជ្ញាធរ ក៏បាន​នឹង​កំពុង​ជំរុញ​ការ​សាងសង់​វិមាន​ឯក រាជ្យ​ឱ្យ​ឆាប់​រួចរាល់ ដែល​នេះ​ជា​សំណង់​ប្រវត្តិសាស្ត្រ​មួយ​របស់​ខេត្ត ​ដែល​នឹង​ជួយ​ឱ្យ​ខេត្តមណ្ឌលគិរី ​កាន់តែ​មាន​ភាព​ទាក់ ទាញ ​ជាទី​តាំង​កម្សាន្ត​ថ្មី​មួយ​របស់​ប្រជាពលរដ្ឋ និង​ទេសចរ​៕​អត្ថបទ​៖ អ៊ិត ភីរុណ

UN សម្ដែង​ការ​កោតសរសើរ​ ចំពោះ​កម្ពុជា​ដែល​បាន​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​បរិស្ថាន​ស្អាត

2021/04/27 02:59:58 am        14
​​ភ្នំពេញ៖ លោក ដេវីដ ប៉ូ​យ​ដ៍ David.Boyd អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​បរិស្ថាន បាន​សម្តែង​ការ​កោតសរសើរ​កម្ពុជា ដែល​បាន​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​បរិស្ថាន​ស្អាត មាន​សុវត្ថិភាព និង​អនាម័យ និង​ប្រកបដោយ​ចរី​ភាព ដែល​នេះ​ជា​គំរូ​ជំរុញ​ឲ្យ​ប្រទេស​ដ៏​ទៃ​ដោះស្រាយ​វិបត្តិ​បរិស្ថាន​ពិភពលោក​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​។​​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​ចុះ​ថ្ងៃទី​២៧ ខែតុលា​ម្សិលមិញ​នេះ ក្នុង​កិច្ច​សន្ទនា​អន្តរ​កម្ម​របស់​គណៈកម្មាធិការ​ទី​៣​ នៃ​សម័យប្រជុំ​លើក​ទី​៧៥​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ដេវីដ ប៉ូ​យ​ដ៍ បាន​លើក​សរសើរ​រដ្ឋ សមាជិក​អង្គ​សហប្រជាជាតិ រួម​ទាំង​កម្ពុជា​ផង ចំពោះ​ការ​ចាត់វិធានការ​លើក​កម្ពស់​សិទ្ធិ​ទទួលបាន​បរិស្ថាន​ស្អាត មាន​សុវត្ថិភាព មាន​អនាម័យ និង​ប្រកបដោយ​ចីរភាព ក្នុងនោះ លោក ដេវីដ ប៉ូ​យ​ដ៍ បាន​បន្តថា ​​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​ជា​គំរូ ដែល​ជា​ការជំរុញ​ឲ្យ​ប្រទេស​ដ៏ទៃ​ទៀត​ដោះស្រាយ​វិបត្តិ​បរិស្ថាន​ពិភពលោក​។​​​​អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធិមនុស្ស និង​បរិស្ថាន រូបនេះ​បាន​បញ្ជាក់ថា អង្គការសហប្រជាជាតិ​ បានដាក់​ប​ញ្ជូ​ល​គំរូ​របស់​កម្ពុជា​ទៅក្នុង​ឧបសម្ពន្ធ ​នៃ​របាយការណ៍​ពិសេស​ស្តីពី​បញ្ហា​នៃ​កាតព្វកិច្ច​សិទ្ធិមនុស្ស ពាក់ព័ន្ធ​ដល់​ការរីករាយ​ក្នុងការ​ទទួលបាន​បរិ​ស្ថាន​ស្អាត មាន​សុវត្ថិភាព មាន​អនាម័យ និង​ប្រកបដោយ​ចិរភាព​។​ជាមួយគ្នា​នេះ អ្នករាយការណ៍​ពិសេស រូប​នេះ​បាន​បញ្ជាក់​ទៀតថា កម្ពុជា​បាន​អនុលោម​តាម​កំណែទម្រង់​អភិបាលកិច្ច​បរិស្ថាន​ស​ម្រា​ប់​កម្មវិធី​ការអភិវឌ្ឍ​ប្រកបដោយ​ចិរភាព រួមមាន តំបន់​ព្រៃឈើ​មួយ​ចំនួនធំ​ត្រូវបាន​ដាក់​ជា​តំបន់​ការពារ ហើយ​តំបន់​សម្រាប់​អភិរក្ស​ជីវចម្រុះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ខណៈ​ប្រព័ន្ធ​តំបន់​ការពារ​របស់​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​គ្របដណ្តប់​លើ​ផ្ទៃដី​៣៩​ភាគរយ​នៃ​ផ្ទៃ​ប្រទេស​។​​​នៅ​ក្នុង​បទ​អន្តរាគមន៍​ នៃ​កិច្ច​សន្ទនា​ខាង​លើនេះ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់​ថា កម្ពុជា​ជា​អ្នកគាំទ្រ​ពេញទំហឹង​ចំពោះ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី និង​បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​បរិស្ថាន​អន្តរជាតិ​នានា រួមទាំង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តីពី​បរិស្ថាន ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ការការបារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ព្រមទាំង​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាជន​កម្ពុជា​។​​​​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​បន្ថែមថា ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចិរភាព ​គឺជា​សមាសភាព​ចម្បង​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ដោយ​កម្ពុជា​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​អង្គការសហប្រជាជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​អនុវត្ត​បណ្តា​វិធានការ​ដោះស្រាយ ដែល​រក្សា​ធនធានធម្មជាតិ​របស់​ខ្លួន ក្នុង​គោលដៅ​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ប្រជាជន​កម្ពុជា​ទាំងអស់ ជាពិសេស​ដល់​ប្រជាជន​ទទួលរង​គ្រោះ​៕ ​អត្ថបទ​៖ សេក ឧ​ត្ត​ម​

សមាគម​ចិន ​ផ្តល់​អំណោយ​ជា​ថវិកា និង​សម្ភារ​ផ្សេងៗ​ជូន​បញ្ជា​ការដ្ឋាន​អង្គរក្ស​ជួយ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​

2021/04/27 02:59:58 am        15
​ភ្នំពេញ៖ ឯកឧត្តម​ ហង្ស សាមឿន អនុប្រធាន​គណៈកម្មាធិការ​​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​តំណាង ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ គន់ គីម​ អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃទី​២៨ ​ខែតុលា​នេះ ​បាន​ដឹកនាំ​គណៈប្រតិភូ​សមាគម​ចិន ផ្តល់​ជូន​ថវិកា និង​សម្ភារៈ​មួយ​ចំនួនទៀត​ ជូន​បញ្ជាការដ្ឋាន​អង្គរក្ស ក្នុង​បំណង​ជួយ​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់​។​​ខណៈ​កម្ពុជា កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ឯកឧត្តម ​ហង្ស សាមឿន​ អនុប្រធាន​គណៈកម្មាធិការ​​​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​តំណាង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​គន់ គីម​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃទី​២៨ ​ខែតុលា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​សមាគម​ចិន ផ្តល់​ជា​អំ​ណាយ​ថវិការ និង​សំភារៈ​ផ្សេងៗ​មួយចំនួនទៀត ជូន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត​ ហ៊ីង ប៊ុន​ហៀ​ង​ អគ្គ​មេបញ្ជាការរង​ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស​សម្ដេច​តេ​ជោ​ហ៊ុន សែន ដើម្បី​ទុក​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​។ ​ពិធី​ប្រគល់ និង​ទទួល​អំណោយ​សប្បុរសធម៌​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯ​ឧ​ត្ត​ម​ ហង្ស សាមឿន ​និង​សមាសភាព​សមាគម​ពាណិជ្ជកម្ម​បេ​តុ​កម្ពុជា​-​ចិន ស្ថិតនៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស ទីក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​​នៅ​ក្នុង​ឱកាស​នោះ តំណាង​សមាគម​ពាណិជ្ជកម្ម​បេ​តុ​កម្ពុជា​-​ចិន បាន​លើក​ឡើងថា ដោយ​មើល​ឃើញ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ បាន​នឹង​កំពុង​រងគ្រោះ​មហន្តរាយ​ដោយ​ទឹកជំនន់​ទឹកភ្លៀង ដែល​បាន​ប៉ះពាល់​ដល់​រាជធានី​-​ខេត្ត មួយចំនួន ដូច្នេះ​ក្នុងនាម​ជា​សមាគម​ពាណិជ្ជកម្ម​ចិន នៅក្នុង​ប្រទេស​កម្ពុជា ប្រឹងប្រែង​កៀងគរ​អំណោយ និង​ថវិកា ដើម្បី​ចូលរួម​រំលែក​នូវ​ការ​លំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន​សម្តេច​តេ​ជោ​ ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី ដែល​បាន​ប្រឹងប្រែង​រឹតចំណង​មិត្តភាព​កម្ពុ​ជា​-​ចិន ឱ្យ​កាន់តែ​រីកចម្រើន​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​។​​ជាការ​ឆ្លើយតប​ឧ​ត្ត​ម​សេនីយ៍​ឯក​ណុប រ័ត្ន​និមល តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត​ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​ង នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​អង្គរក្ស​សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់​ដែល​ជួយផ្តល់​ជា​ថវិកា សម្ភារៈ និង​ស្បៀងអាហារ​ជាដើម​។​ឧ​ត្ត​ម​សេនីយ៍​ឯក​ បាន​សន្យា​ថា នឹង​យក​អង្ករ ព្រមទាំង​ថវិកា ដែល​ទទួលបាន​ពី​សប្បុរសជន​នានា ទៅ​ប្រគល់​ដល់​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​កងកម្លាំងប្រដាប់អាវុធ និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បន្ដ​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។​​បើ​យោ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ចេញផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ បាន​លើក​ឡើង​ថា ចាប់ពី​ថ្ងៃ​ទី​០១​ ខែ​កញ្ញា រហូតដល់​ថ្ងៃ​ទី​២៧ ​ខែតុលា ឆ្នាំ​២០២០​នេះ រាជធានី​-​ខេត្ត​ចំនួន​២០ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ បណ្តាល​អោយ​ពលរដ្ឋ​ជាង ​១៤​ម៉ឺន​គ្រួសារ​រងគ្រោះ និង​មនុស្ស​ស្លាប់​៤៤​នាក់ ព្រមទាំង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដំណាំ​ផ្សេងៗ​មួយ​ចំនួន​ទៀត​៕ អត្ថបទ​៖​ទូច សោភ័ណ

សមត្ថកិច្ច​បង្កើន​កា​ររឹតបន្តឹង​ចរាចរណ៍ ​តាម​ដង​ផ្លូវ ​អំឡុង​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ អនុសេនីយ៍ឯក​ អោក ឆាត​ នាយរង​ផ្នែក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​និង​សណ្តាប់ធ្នាប់ ប្រចាំការ​នៅ​រង្វង់​គួច​កាណុង​ជ្រោយចង្វា ​នៅថ្ងៃទី​២៩ ខែតុលា​នេះ បាន​លើកឡើងថា ​ស្ថានភាព​ចរាចរណ៍​នៅពេលនេះ ​មាន​ភាព​មមាញឹក​ជាង​ថ្ងៃ​ធម្មតា​ ខណៈពលរដ្ឋ​ បានធ្វើ​ដំណើរ​ទៅកាន់​លំនៅឋាន ក្នុង​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​។ដើម្បី​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមាន​ជាយថាហេតុ ខណៈ​ពលរដ្ឋ​ធ្វើដំណើរ​ទៅ​លំនៅឋាន និង​ដើរលេង​កំសាន្ត ​នា​ឱកាស​ថ្ងៃ​ឈប់សម្រាក ព្រះរាជ​ពិធី​ខួប​១៦​ឆ្នាំ ​នៃ​ការ​គ្រង​រាជសម្បត្តិ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប ​និង​សំពះ​ព្រះខែ អក​បុក សមត្ថកិច្ច ​បាន​បង្កើន​ការ​រឹត​ចរាចរណ៍​ នៅ​តាម​ដងផ្លូវ​សំខាន់ៗ ​ពី​រាជធានី​ភ្នំពេញ ​ចេញទៅ​បណ្តាល​ខេត្ត​ផ្សេងៗ​។បើ​តាម​អនុសេនីយ៍ឯក ​អោក ឆាត ​នាយរង​ផ្នែក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​និង​សណ្តាប់ធ្នាប់ ប្រចាំការ​នៅ​រង្វង់​គួចកាណុង​ជ្រោយចង្វា ​ បាន​លើកឡើងថា ​ស្ថានភាព​ចរាចរណ៍​នៅ​ពេលនេះ មាន​ភាព​មមាញឹក​ជាង​ថ្ងៃ​ធ្វើ​ធម្មតា​ ព្រោះ​ពលរដ្ឋ​បាន​ធ្វើ​ដំណើរ​ទៅកាន់​លំនៅឋាន ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​។​លើសពីនេះ​ អនុសេនីយ៍ឯក​ ​ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន និង​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ​ដើម្បី​រួមចំណែក​កាត់​គ្រោះថ្នាក់​ចរាច​រណ៍​ក្នុង​ពេល​ធ្វើដំណើរ​។ប្រជាពលរដ្ឋ​ បានលើកឡើង​ដែរ​ថា​ ក្នុង​ថ្ងៃ​ឈប់សម្រាក​នេះ គឺ​ពួកគាត់​ចង់​ទៅ​ជួបជុំគ្នា​គ្រួសារ​នៅ​ស្រុកកំណើត​ ដែល​បាន​ឃ្លាតឆ្ងាយ​ពី​គ្នា​មាន​ក្តី​នឹករលឹក​។​​សម្រាប់​​រថយន្តឈ្នួល​មិន​ដំឡើង​ថ្លៃ​នោះទេ ​ពោល​គឺ​ដូចជា​ថ្ងៃ​ធម្មតា ​គ្រាន់តែ​ថ្ងៃបុណ្យ​ដាក់​មនុស្ស​​ច្រើន​បន្តិច​។ជា​ការ​កត់សំគាល់ ក្នុង​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​របស់​កម្ពុជា ​ពលរដ្ឋ​តែងតែ​ធ្វើដំណើរ ​ទៅលេង​ស្រុកកំណើត និង​ដើរលេង​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ផ្សេងៗ ​ជាហេតុ​ធ្វើអោយ​ចរាចរណ៍​នៅតាម​ដងផ្លូវ​មាន​ភាព​មមាញឹក​ ជំរុញ​ដល់​សមត្ថកិច្ច​ចរាចរណ៍​បង្កើន​ការ​យកចិត្តទុកដាក់​៕អត្ថបទ ​៖​ ទូច សោភ័ណ

ទណ្ឌិត​ចំនួន​ ៦៩៥​នាក់​ត្រូវ​បាន​ស្នើសុំ​បន្ធូរ​បន្ថយ និង​លើកលែងទោស​នា​ឱកាស​បុណ្យអុំទូក

2021/04/27 02:59:58 am        14
​ភ្នំពេញ​៖ ក្រសួងយុត្តិធម៌​សម្រេច​ស្នើសុំ​បន្ធូរបន្ថយ និង​លើកលែងទោស​ទណ្ឌិត​ចំនួន ​៦៩៥​នាក់នា​ឱកាស​បុណ្យអុំទូក​ឆ្នាំនេះ​។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក ឯកឧត្ដម គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌។​​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គណៈកម្មការ​ថ្នាក់​ជាតិ​បាន​ទទួល​សំណុំ​ឯកសារ​ ពី​បណ្ដា​ពន្ធនាគារ​រាជធានី​-​ខេត្តចំនួន ២៤ និង​មណ្ឌល​អប់រំ​កែប្រែ​ទាំង ៤ ដែល​ស្នើសុំ​ផ្ដល់​ការ​អនុ​គ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប​ចំនួន ១០៨៦​នាក់​ (​ស្រី ៧៦​នាក់​)។​ អ្នកនាំពាក្យ​បន្ត​ថា កិច្ចប្រជុំ​ពិនិត្យ​លើ​បញ្ជី​ឈ្មោះ​ទណ្ឌិត ដើម្បី​គោរព​ស្នើសុំ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្រាប​បង្គំ​ទួល​ថ្វាយ​ព្រះ​មហាក្សត្រ​ផ្ដល់​ការ​បន្ធូរបន្ថយ​ទោស និង​លើកលែងទោសក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក ក្រោមវត្តមានឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាន​សម្រេច​គោរព​ស្នើសុំ​ទៅ​សម្ដេច​តេ​ជោនាយករដ្ឋមន្ត្រី ដើម្បី​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ផ្ដល់​ភាព​អនុគ្រោះ​ទោស​ដល់​ទណ្ឌិត​សរុប ៦៩៥នាក់ (​ស្រី ៦៥នាក់​) រួមមាន​៖-​ស្នើសុំ​បន្ថយ​ទោស​មួយ​ជីវិត​មក​នៅ ​២០​ឆ្នាំចំនួន ០៥​នាក់ (​ស្រី ០០​នាក់​)-​ស្នើសុំ​លើកលែងទោសចំនួន ១៩នាក់ (​ស្រី ០៦​នាក់​) (​ទណ្ឌិត​ដែល​មាន​ជំងឺ​រាំ​រ៉ៃ ចាស់ជរា​…)-​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ១២​ខែ ចំនួន ៩២នាក់ (​ស្រី ១០​នាក់​)-​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ៩​ខែ ចំនួន ៩៥នាក់ (​ស្រី ០៨​នាក់​)-​ស្នើសុំ​បន្ធូរ​បន្ថយ​ទោស ៦​ខែ ចំនួន ៤៨៤នាក់ (​ស្រី ៤១ នាក់​)៕

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បន្ត​ចុះ​ពិនិត្យ ​និង​ជួសជុល​បន្ទាន់​ផ្លូវ​ជនបទ​ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​តាកែវ

2021/04/27 02:59:58 am        15
​តាកែវ៖ នៅ​ព្រឹក​នេះ​ឯកឧត្ដម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ បាន​បន្ត​ចុះ​បេសក​កម្ម​ពិនិត្យ​ស្ថានភាព​ផ្លូវ​ជនបទ​មួយ​ចំនួនស្ថិត​ក្នុង​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ដែល​បាន​រង​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​នា​ពេល​ថ្មីៗ​កន្លងទៅ​។​តាម​ការវាយតម្លៃ​រប​ស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ ផ្លូវ​ជនបទ​ចំនួន ១៧​ខ្សែ​បាន​រង​ផល​ប៉ះពាល់ ហើយ​ក្នុង​នោះ​ផ្លូវ​ចំនួន​ ២​ខ្សែ​រង​កាត​ខូចខាត​ខ្លាំង​ជាង​គេ​ដែល​ទាមទារ​ជួល​ជុល​ជា​បន្ទាន់​។ ផ្លូវ​ទី​១​ ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ប្រវែង ១១២០០​ម៉ែត្រ ចាប់ពី​ផ្លូវ​ឯកឧត្ដម ចាន់​សារ៉ុន កាត់​តាម​ផ្លូវជាតិ​លេខ​៤១ និង​ស្ពាន​មួយ​កន្លែង​ប្រវែង ៣០​ម៉ែត្រ ស្ថិត​ក្នុងឃុំ​អូ​ស្វាយ ស្រុក​ត្រាំកក់ ទទួលរង​ការ​ហូរ​ច្រោះ​ដោយ​ទឹកជំនន់​បណ្ដាល​ឲ្យ​រលំ​ជើង​ទម្រ​ស្ពាន​ ដែល​បង្ក​ហា​និភ័យ​ខ្ពស់​ចំពោះ​ចរាចរ​។ ផ្លូវ​មួយ​ខ្សែ​ទៀត​ក្រាល​គ្រួស​ក្រហម ចេញពី​មឿង​ចារ​អង្គរកា ទៅ​ផ្សារ​អង្គរកា មាន​ប្រវែង ១៣ ៧០០​ម៉ែត្រ កាត់​តាម​ឃុំ​ពពែ​ល ឃុំ​ជាងទង ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ផ្លូវ​ទាំង​២​ ខ្សែ​នេះ​គឺជា​បណ្ដាញ​ត​ភ្ជាប់​ចរន្ត​សេដ្ឋកិច្ច​ក្នុង​មូលដ្ឋាន​យ៉ាង​សំខាន់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ឃុំ​នៃ​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ​៕ អត្ថបទ៖ ចេន សុជាតា

ពលរដ្ឋ​ឃុំ​ពាម​កោះ​ស្នា​នឹង​មាន​ស្ពានបេតុង​ថ្មី​ឆ្លងកាត់​ជំនួស​ឲ្យ​ស្ពាន​ចាស់​ដែល​រង​​ការ​ខូច​ខាត

2021/04/27 02:59:58 am        16
​កំពង់ចាម៖ ស្ពាន​ព្រែក​អាចារ្យ​សួន បច្ចុប្បន្ន​ជា​ស្ពាន​បា​ឡេ​ត៍ដែល​ចម្លង​អ្នកដំណើរ​ទៅមក​ស្ថិត​ក្នុង​ភូមិ ទួល​រកា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ដែល​បាន​រង​ការខូចខាត នឹង​ត្រូវ​ជំនួស​ដោយ​ស្ពានបេតុង​ថ្មី​នា​ពេល​ឆាប់​ខាងមុខនេះ​។​ឯកឧត្ដម ឧត្ដមសេនីយ៍​ទោ សោម សូ​ដេ​ត នាយករង​នៃ​នាយកដ្ឋាន​កង​វិស្វកម្ម​ក្រសួងការពារជាតិ បាន​បញ្ជាក់​ថា ស្ពានបេតុង​មួយ​ខ្សែ​នេះ​ប្រវែង ៩០​ម៉ែត្រ ទទឹង ​៩ម៉ែត្រ កំពុង​ស្ថាបនា​សម្រេច​បាន​ខ្ទង់ ​៨៥% ​ហើយ គ្រោង​នឹង​បញ្ចប់​នា​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ​ខាងមុខនេះ​។ សាវតា​នៃ​ស្ពាន​ព្រែក​អាចារ្យ​សួន​នេះ ពីមុន​ជា​ស្ពានឈើនៅ​ឆ្នាំ​១៩៩២ កង​វិស្វកម្ម​សម្ដេច​តេ​ជោ​បាន​សាងសង់​ជា​ស្ពាន​បា​ឡេ​ត៍ ហើយ​បាន​រង​ខូចខាត​ដោយ​ទឹកជំនន់​ទន្លេ​មេគង្គ ហូរ​ច្រោះ​គ្រឹះ​សសរ​ទ្រ​ស្ពានបណ្ដាល​ឲ្យ​សសរ​ស្ពាន​ដួល​រលំ​។ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ចាម បាន​យក​ធ្នឹម​បណ្ដោះអាសន្ន​មក​ដាក់​អប ដើម្បី​ឲ្យ​ប្រជាជន​ធ្វើ​ចរាចរ​បណ្ដោះអាសន្ន​។ ​ក្រោយមក​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២០ កង​វិស្វកម្ម​លេខ ១៨០ ដឹកនាំ​ដោយ​ឯកឧត្ដម ឧត្ដមសេនីយ៍​ទោ សោម សូ​ដេ​ត នាយករង​នៃ​នាយកដ្ឋាន​កង​វិស្វកម្ម​ក្រសួងការពារជាតិ តាមរយៈ​ក្រសួង​អភិវឌ្ឍន៍​ជនបទបាន​ស្ថាបនា​ស្ពានបេតុង​ថ្មី​មួយទៀត សម្រាប់​ជួយ​សម្រួល​ដល់​ការ​ធ្វើ​សំណើ​របស់​ប្រជាពលរដ្ឋ ​នៃ​ឃុំ​ពាម​កោះ​ស្នា​ទាំងមូល​៕​ អត្ថបទ៖ ចេ​ន សុជាតា

មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី​សំរាប់​ដាក់​អ្នក​ដំណើរ​មកពី​ក្រៅ​ប្រទេស​នឹង​អាច​ដាក់​ដំណើរ​ការ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០

2021/04/27 02:59:58 am        15
ភ្នំពេញ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ប្រាប់ BTV នៅ​ថ្ងៃ​នេះ​ថា ទាក់ទង​នឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស ក្រសួងសុខាភិបាល​បន្ត​យកចិត្តទុកដាក់​ខ្ពស់ និង​មាន​សាងសង់​អគារ​ថ្មី​បន្ថែម​ទៀតនៅ​ជាយ​រាជធានី​ភ្នំពេញ ដោយ​គិត​មកដល់ពេលនេះសម្រេច​បាន​ប្រមាណ​ ៤០% ​ហើយ​អាច​នឹង​ដំណើរការ​នៅ​ចុង​ឆ្នាំ​២០២០​នេះ។​​​លោកជំទាវ យក់ ស​ម្ប​តិ្ត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៨ តុលា ២០២០ អ្នកដំណើរ​ពី​ក្រៅ​ប្រទេសចូល​មក​កាន់​កម្ពុជា​មាន​ចំនួន ​៧៣៦០០​នាក់ គិត​ទាំង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ​។​ លោកជំទាវ​បន្ត​ទៀត​ថា ក្នុងចំណោម​អ្នកដំណើរ​ដែល​ចូល​មក​កាន់​កម្ពុជាមាន​ជនជាតិ​ចិន​ច្រើន​ជាង​គេ ជន​ជាតិ​ខ្មែរ ជនជាតិ​កូរ៉េ ជនជាតិ​អាមេរិក និង​តៃវ៉ាន់​។ ដោយឡែក​សម្រាប់​ការ​ធ្វើ​តេស្តគិត​ត្រឹម​ថ្ងៃ​ទី​២៨ តុលា ម​ន្រី្ត​សុខាភិបាលបាន​ធ្វើ​តេស្ត​បាន​ចំនួន​ ១៨​ម៉ឺន​តេស្ត ធ្វើតេស្ត​លើ​ចំនួន​មនុស្ស​បាន​ ១៤​ម៉ឺន​នាក់​។ សម្រាប់​ធ្វើ​តេស្ត​នេះ ក្រសួងសុខាភិបាលមាន​ម​នី្ទ​រ​ពិសោធន៍​ចំនួន​០៣ គឺ​វិទ្យាស្ថាន​សុខភាព​សាធារណៈ និង​មនី្ទរ​ពេទ្យ​ក្នុង​ខេត្ត​សៀមរាប (​មាន​ម​នី្ទ​រ​ពិសោធន៍សម្រាប់​ជួយ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ និង​ខេត្ត​ផ្សេងទៀត​)​។ ក្រោយពី​កម្ពុជាលើកលែង​ប្រទេស​ទាំង​ ៦ ឲ្យ​ចូល​មក​កម្ពុជា​វិញ ក្រសួងសុខាភិបាលបាន​ធ្វើ​តេស្ត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ យើង​រក​ឃើញ​អ្នក​ដែល​មាន​កូ​វីដ​១៩ វិជ្ជមាន ចំនួន​ ១៥៩​ករណី បូករួម​ទាំង​បុរស​ម្នាក់​ដែល​ជាម​ន្រី្ត UN មកពី​ប្រទេស​ស៊ូដង់។ ដូច្នេះ​ក្រសួងសុខាភិបាលបន្ត​រឹត​បន្តឹង​គ្រប់​អ្នកដំណើរ​ទាំងអស់ ដែល​ចូល​មកកាន់​កម្ពុជាត្រូវតែ​ឆ្លងកាត់​វិធាន ​របស់​ក្រសួងសុខាភិបាល​មាន​ជា​ធរមាន ស្រប​ពេល​ដែល​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប មួយ​ចំនួន​កំពុងតែ​ប្រឈម​នឹង​រលក​ទី​២ ទន្ទឹម​នឹង​នោះ​ប្រទេស​​កម្ពុជាក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ផង​ដែរ​៕អត្ថបទ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិនចាប់ផ្តើមសាងសង់ទំនប់វារីអគ្គិសនីធំជាងគេបំផុតរបស់ពិភពលោកនៅតំបន់ទីបេតិ៍
07/23/2025 12:07 AM
គណៈកម្មាធិការស្វែងរកការពិតស៊ីរី រាយការណ៍ថា មនុស្ស ១.៤២៦នាក់ ត្រូវបានសម្លាប់អំឡុងអំពើហិង្សាក្នុងខែមីនា
07/23/2025 12:07 AM
ជនប៉ាឡេស្ទីននៅទីក្រុងហ្កាហ្សានិយាយថា ពួកគេពុំបានបរិភោគអស់រយៈពេល ៥ថ្ងៃមកហើយ
07/23/2025 12:07 AM
រដ្ឋមន្ត្រីសុខាភិបាល «អ្នកដឹកនាំសុខាភិបាល ស្ថិតនៅជាប់ជានិច្ចជាមួយមន្រ្តីរបស់ខ្លួន ឈរលើគោលដៅសម្រេចឱ្យបានជោគជ័យក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ និងលើកកិត្តិយសវិជ្ជាជីវៈសុខាភិបាលទាំងមូល»
07/23/2025 12:07 AM
ផ្សារសមាគមខ្មែរកំពុងស្រូបយកផលិតផលកែច្នៃក្នុងស្រុក គាំទ្រដល់ការរីកចម្រើនរបស់សហគ្រិន
07/22/2025 11:07 PM
រលកកម្តៅធ្ងន់ធ្ងរនៅតំបន់បាល់កង់ បណ្តាលឲ្យមានភ្លើងឆេះព្រៃនៅប្រទេសប៊ុលហ្គារី និងអាល់បានី
07/22/2025 08:07 PM
ប្រេសិតពិសេសសហរដ្ឋអាមេរិកជួបជាមួយប្រធានសភាលីបង់នៅទីក្រុងបេរូត
07/22/2025 08:07 PM
រដ្ឋមន្រ្តីសុខាភិបាល «យុទ្ធសាស្ត្រមួយល្អ លុះត្រាតែយុទ្ធសាស្រ្តនោះត្រូវបានយកទៅអនុវត្តជាក់ស្តែងបាន ដេីម្បីសម្រេចគោលដៅតាមការគ្រោងទុក»
07/22/2025 07:07 PM
ទូតឥណ្ឌូនេស៊ីកោតសរសើរកម្ពុជា ចំពោះការគ្រប់គ្រងវិស័យព័ត៌មាន និង សោតទស្សន៍
07/22/2025 07:07 PM
គម្រោង Golden Dome របស់លោក Trump ស្វែងរកជម្រើសជំនួស SpaceX របស់លោក Musk
07/22/2025 07:07 PM