ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពង្រីកការស្ថាបនាផ្លូវនៅតំបន់ដាច់ស្រយាល តាមតម្រូវការពលរដ្ឋ
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ​នៅ​ជាមួយ​កងទ័ព​ជួរ​មុខ​គាំទ្រ​គ្រប់​មធ្យោបាយ​ទាំង​អស់
សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន

នយោបាយ​ និង ការអភិវឌ្ឍន៍

មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី​សំរាប់​ដាក់​អ្នក​ដំណើរ​មកពី​ក្រៅ​ប្រទេស​នឹង​អាច​ដាក់​ដំណើរ​ការ​នៅ​ចុង​ខែ​ធ្នូ ឆ្នាំ​២០២០

2021/04/27 02:59:58 am        15
ភ្នំពេញ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ប្រាប់ BTV នៅ​ថ្ងៃ​នេះ​ថា ទាក់ទង​នឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់អ្នកដំណើរ​មកពី​ក្រៅ​ប្រទេស ក្រសួងសុខាភិបាល​បន្ត​យកចិត្តទុកដាក់​ខ្ពស់ និង​មាន​សាងសង់​អគារ​ថ្មី​បន្ថែម​ទៀតនៅ​ជាយ​រាជធានី​ភ្នំពេញ ដោយ​គិត​មកដល់ពេលនេះសម្រេច​បាន​ប្រមាណ​ ៤០% ​ហើយ​អាច​នឹង​ដំណើរការ​នៅ​ចុង​ឆ្នាំ​២០២០​នេះ។​​​លោកជំទាវ យក់ ស​ម្ប​តិ្ត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៨ តុលា ២០២០ អ្នកដំណើរ​ពី​ក្រៅ​ប្រទេសចូល​មក​កាន់​កម្ពុជា​មាន​ចំនួន ​៧៣៦០០​នាក់ គិត​ទាំង​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ​។​ លោកជំទាវ​បន្ត​ទៀត​ថា ក្នុងចំណោម​អ្នកដំណើរ​ដែល​ចូល​មក​កាន់​កម្ពុជាមាន​ជនជាតិ​ចិន​ច្រើន​ជាង​គេ ជន​ជាតិ​ខ្មែរ ជនជាតិ​កូរ៉េ ជនជាតិ​អាមេរិក និង​តៃវ៉ាន់​។ ដោយឡែក​សម្រាប់​ការ​ធ្វើ​តេស្តគិត​ត្រឹម​ថ្ងៃ​ទី​២៨ តុលា ម​ន្រី្ត​សុខាភិបាលបាន​ធ្វើ​តេស្ត​បាន​ចំនួន​ ១៨​ម៉ឺន​តេស្ត ធ្វើតេស្ត​លើ​ចំនួន​មនុស្ស​បាន​ ១៤​ម៉ឺន​នាក់​។ សម្រាប់​ធ្វើ​តេស្ត​នេះ ក្រសួងសុខាភិបាលមាន​ម​នី្ទ​រ​ពិសោធន៍​ចំនួន​០៣ គឺ​វិទ្យាស្ថាន​សុខភាព​សាធារណៈ និង​មនី្ទរ​ពេទ្យ​ក្នុង​ខេត្ត​សៀមរាប (​មាន​ម​នី្ទ​រ​ពិសោធន៍សម្រាប់​ជួយ​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ និង​ខេត្ត​ផ្សេងទៀត​)​។ ក្រោយពី​កម្ពុជាលើកលែង​ប្រទេស​ទាំង​ ៦ ឲ្យ​ចូល​មក​កម្ពុជា​វិញ ក្រសួងសុខាភិបាលបាន​ធ្វើ​តេស្ត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ យើង​រក​ឃើញ​អ្នក​ដែល​មាន​កូ​វីដ​១៩ វិជ្ជមាន ចំនួន​ ១៥៩​ករណី បូករួម​ទាំង​បុរស​ម្នាក់​ដែល​ជាម​ន្រី្ត UN មកពី​ប្រទេស​ស៊ូដង់។ ដូច្នេះ​ក្រសួងសុខាភិបាលបន្ត​រឹត​បន្តឹង​គ្រប់​អ្នកដំណើរ​ទាំងអស់ ដែល​ចូល​មកកាន់​កម្ពុជាត្រូវតែ​ឆ្លងកាត់​វិធាន ​របស់​ក្រសួងសុខាភិបាល​មាន​ជា​ធរមាន ស្រប​ពេល​ដែល​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប មួយ​ចំនួន​កំពុងតែ​ប្រឈម​នឹង​រលក​ទី​២ ទន្ទឹម​នឹង​នោះ​ប្រទេស​​កម្ពុជាក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ផង​ដែរ​៕អត្ថបទ៖ រដ្ឋា

សមាគម​រោង​ចក្រ​ស្បែក​ជើង​កម្ពុជា​រួម​ចំណែក​ឧបត្ថម្ភ​គាំទ្រ​ជួយ​ដល់​កង​ទ័ព​ជើង​គោក​ក្នុង​ការ​ជួយ​សង្គ្រោះ​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​

2021/04/27 02:59:58 am        14
​ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២០ លោក​ឧកញ៉ា លី ឃុន​ថៃ ប្រធាន​សមាគម​រោងចក្រ​ស្បែកជើង​កម្ពុជា​បាន​ដឹកនាំ អនុប្រធាន និង​គណៈកម្មការ​សមាគម​ ជួប​សម្ដែង​ការគួរសម​ជាមួយ​នឹងឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត និង​បាន​នាំ​យក​អំណោយ​របស់​សមាគម​រួមមាន៖ មី​ចំនួន ​២១៦៦​កេស, ទឹកបរិសុទ្ធ​ចំនួន​ ៦០០​កេស និង​ស្បែក​ជើង​ចំនួន​ ២០០​កេស​ជូន​ដល់​កងទ័ពជើងគោក​ ដើម្បី​ចូល​រួម​ចំណែក​ជួយ​ដល់​កងទ័ពជើងគោក ​ក្នុង​យុទ្ធនា​ការ​ដោះ​ស្រាយ​ការងារ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​ទូទាំង​ប្រទេស​ដែល​កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​។​លោក​ប្រធាន​សមាគម​បាន​លើក​ឡើង​ថា ដោយ​មើល​ឃើញ​យុទ្ធនា​ការ​ជួយ​ជនរងគ្រោះ​ ដោយសារ​ទឹកជំនន់​រហ័ស​ទាន់​ពេល​វេលា​ ក្រោម​ការដឹកនាំ​របស់​មេបញ្ជាការ​កងទ័ពជើងគោក សមាគម​ព្រម​ទាំង​អ្នក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ចូល​រួម​ចំណែក​ឧបត្ថម្ភ​គាំទ្រ​ចំពោះ​កងទ័ព​ ដើម្បី​ជួយ​សង្គ្រោះ​ប្រជាជន​ឲ្យ​បាន​ទាន់​ពេល​វេលា​។ លោក​បន្ត​ថា នេះ​គឺជា​ទឹកចិត្ត និង​ការ​ថ្លែង​អំណរ​គុណ​របស់​សមាគម​ស្បែកជើង​កម្ពុជា ​ចំពោះ​កងទ័ព​ដែល​តែងតែ​ឃើញ​កងទ័ព​នៅ​ជួរមុខ​ជានិច្ច និង​តែង​តែ​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ រាល់ពេល​ដែល​មាន​គ្រោះ​មហន្តរាយ​ផ្សេងៗ​។ ​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌ និង​ការចូលរួម​គាំទ្រ​ដ៏​ថ្លៃថ្លា​បំផុត​ចំពោះ​ឧកញ៉ា លី ឃុន​ថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា និង​គណៈកម្មការ​ទាំង​អស់ ​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​អំណោយ​ជួយ​ដល់​កងទ័ព​ ដើម្បី​សង្គ្រោះ​ប្រជាជន​នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ​៕

ឯកឧត្ដម យឹម ឆៃលី​៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ក្រចេះ​មានការ​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម​សំខាន់ៗ

2021/04/27 02:59:58 am        15
​ក្រចេះ​៖ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម និង​ជនបទ អម​ដំណើរ​ដោយ​ឯកឧត្ដម អ៊ិត ប្រាង្គ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល​, ឯកឧត្ដមរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម និង​ជនបទ អាជ្ញាធរ​ដែនដី​នៅ​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះ​ទស្សនកិច្ច​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ក្រចេះ ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្រោម​ការ​វិនិយោគ​រប​ស់​ក្រុមហ៊ុន​យូ​ប៊ី​អ៊ី ឌី​វេ​ល​ឡប់​មេន​។​លោក ចាង លូ​ជឺ អគ្គនាយក​ក្រុមហ៊ុន ហ្សុ​ង​ឈី ហូល​ឌី​ង គ្រុប បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​យូ​ប៊ី​អ៊ី ឌី​វេ​ល​ឡប់​មេន គឺជា​ឧទ្យាន​ឧស្សាហកម្ម​ដ៏​ធំ​ទូលំទូលាយ​ថ្នាក់​ជាតិ ដែល​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុម​ហ៊ុន ហ្សុ​ង​ឈី ហូល​ឌី​ង គ្រុប ដែល​មាន​ផ្ទៃដី​គម្រោង​ទំហំ​ប្រមាណ ​៩​គីឡូម៉ែត្រ​ក្រឡាក្នុង​ទុន​វិនិយោគ​ ៦០០​លាន​ដុល្លារ​អាមេរិក ដើម្បី​ក្លាយ​ជា​ចង្កោម​នៃ​ការ​ច្នៃ​ផលិតផល​កសិកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន និង​ឧស្សាហកម្ម​។ ក្រុមហ៊ុន​នឹង​ធ្វើ​ការ​សាង​សង់​រោង​ចក្រ​ថាមពល​អគ្គិសនី កន្លែង​ស្តុក​ទឹក រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់ជាដើម ដោយ​អាច​ទទួល​សហគ្រាស​ជាង ​១០០​កន្លែង និង​ផ្ដល់​ការងារ​ប្រមាណ ​៦​ម៉ឺន​នាក់​។ គម្រោង​នេះក៏​ត្រូវ​បា​ន​បញ្ចូល​ក្នុង​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ “​ផ្លូវ​១​ខ្សែក្រវាត់​១” នៃ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍ​ន៏ និង​កែទម្រង់​ប្រទេស​ចិន ហើយ​នៅ​ឆ្នាំ​២០១៨ ត្រូវ​បាន​ចុះបញ្ជី​ជា​គម្រោង​អាទិភាព​ សម្រាប់​ការ​ផ្សព្វផ្សាយ​ក្រៅ​ប្រទេស​នៃ “​ផ្លូវ​១​ខ្សែក្រវាត់​១” នៃ​ខេត្ត​សាន​ទុង​។លោក​បន្ត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ក្រចេះរួម​មានៈ ១. ក្រុមហ៊ុន លីម​រ៉ូយ៉ាល់​ជ័​ញ​ស្តុក (LIM ROYAL JOINT STOCK CO., LTD) បើក​រោងចក្រ​កែច្នៃ​គ្រឿង​សង្ហា​រឹម​, ២. ក្រុមហ៊ុន ZHONG QI LI HUI CABLE CO., LTD ផលិត​ខ្សែភ្លើង និង​ខ្សែកាប​, ទី​៣. ក្រុមហ៊ុន​ឧស្សាហកម្ម​កៅស៊ូ Car Far Rubber Industrial Co., Ltd វិនិយោគ​លើ​ផ្ទៃដី​ ៤០ហិច​តា មាន​សមត្ថភាព​ផលិត​ជ័រកៅស៊ូ​ស្តង់ដារ​ប្រចាំ​ឆ្នាំ​ប្រមាណ​ ៥​ម៉ឺន​តោន និង​មាន​ទិសដៅ​បង្កើត​រោងចក្រ​ផលិត​កង់​រថយន្ត​ទៀត​ផង​, ទី​៤. ក្រុមហ៊ុន ហ្គ្រី​ន​លី​ត​ឌ័​រ ខេ​ម​បូ​ឌា (Green Leader (Cambodia) Co., Ltd ដែល​មាន​សមត្ថភាព​ផលិត​ម្សៅ​ដំឡូង​មី ១០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​, ទី​៥. ក្រុមហ៊ុន​ដឹកជញ្ជូន​អន្តរ​ជាតិ​ចិន-កម្ពុជា​, ទី​៦. ក្រុមហ៊ុនស៊ូ​សាង​ខេ​ម​បូ​ឌា អ៊ី​ន​ដាស់​ស្ទ្រី (SHU​SHANG CAMBODIA INDUSTRY CO., LTD) វិនិយោគ​លើ​ផ្ទៃដី​ ៣១០​ហិច​តាលើ​រោង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​, ការ​បោះពុម្ព និង​ឧបករណ៍​ផ្នែក​រឹង​។ ជាមួយ​នោះ​ក៏​មាន​ក្រុមហ៊ុន​ដែល​បាន​ចុះ​កិច្ច​សន្យា​ជា​ច្រើន​ ទៅលើ​ការកែច្នៃ​សម្ភារៈ​សំណង់​, ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​ម៉ូតូ និង​ផលិត​រថយន្ត​គ្រប់​ប្រភេទ និង​ក្រុមហ៊ុន​កែច្នៃ​ថ្ម​ម៉ាប ។​ល​។​ក្នុង​ឱកាស​នោះ​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មាន​ប្រសា​ស​ន៏​ថា ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូម​បាន​គាំទ្រ​ចំពោះ​ក្រុមហ៊ុន​ហ្សុ​ង​ឈី ហូល​ឌី​ង គ្រុប ដែល​បាន​វិនិយោគ​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​ក្រចេះ​នេះ ពិសេស​ការផលិត​ជ័រកៅស៊ូ និង​ឈាន​ទៅ​បង្កើ​ត​​រោងចក្រ​ផលិត​កង់​រថយន្ត ព្រោះ​តំបន់​នេះ​មាន​ដំណាំ​កៅស៊ូ​ច្រើន​ ដែល​អាច​ផ្គត់ផ្គង់​វត្ថុធាតុដើម​ដល់​រោងចក្រ​។ ម្យ៉ាងទៀតការផលិត​ខ្សែភ្លើង និង​ខ្សែកាប ពិតជា​ជួយ​បំពេញ​សេចក្ដី​ត្រូវការ​របស់​ក​ម្ពុ​ជា និង​តម្លៃ​កាន់តែ​ទាប ព្រោះ​កម្ពុជា​បច្ចុប្បន្ន ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដែល​ត្រូវការ​ខ្សែភ្លើង ​ឬ​ខ្សែកាប​ច្រើន​ក្នុង​ការងារ​ឧស្សាហកម្ម និង​ការប្រើប្រាស់​ទូទៅ​ប្រចាំថ្ងៃ​។​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ហ្សុ​ង​ឈី ហូល​ឌី​ង គ្រុប ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​ឲ្យ​កាន់តែ​ធំ​ជាង​នេះ​ទៀត បើ​ទោះ​បី​ជា​បច្ចុប្បន្នក្រុមហ៊ុន​នេះបាន​បោះ​ទុន​វិនិយោគ​ នៅ​ខេត្ត​មណ្ឌល​គី​រីលើ​វិស័យ​កសិកម្ម, ខេត្ត​ព្រះសីហនុលើ​ផ្នែក​សណ្ឋាគារ វិឡា និង​អចលនទ្រព្យ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ក្រចេះ​នេះ និង​សូម​ជួយ​ទាក់ទាញ​វិនិយោគិន ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​បន្ថែម​ទៀត​។​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន​វិនិយោគ​ដាំ​ដំណាំ​ណា​ ដែល​ទីផ្សារ​នៅ​ប្រទេស​ចិន​ត្រូវការ ដើម្បី​ងាយស្រួល​នាំ​ចេញទៅ​ប្រទេស​ចិន ព្រោះ​កម្ពុជា និង​ចិនបាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីរួចហើយ សម្រាប់​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។​ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ផ្ដាំផ្ញើ​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់​ថ្នាក់ សូម​សហការ និង​ជួយ​សម្របសម្រួល​គ្រប់​បែប​យ៉ាង​ដល់​ក្រុមហ៊ុន ក្នុង​ដំណើរការ​វិនិយោគ​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ​នេះ និង​សូម​ឲ្យ​ក្រុមហ៊ុន​សហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​នឹង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា​លើ​បទដ្ឋាន​គតិយុត្តិ​នានា ដើម្បី​ឲ្យ​ស្រប​នឹង​ច្បាប់​នៃ​ប្រទេស​កម្ពុជា​៕

ឯកឧត្ដម ណុប រ័ត្ន​និមល​៖ ទីណា​មានការ​លំបាក​ទីនោះ​តែង​មាន​វត្តមាន​សម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

2021/04/27 02:59:58 am        14
ភ្នំពេញ៖ ឯកឧត្ដម ណុប រ័ត្ន​និមល ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​​ខុទ្ទកាល័យ​សម្ដេច​តេ​ជោ ​ហ៊ុន សែន​ មានប្រសាសន៍ថា ទីណា​មានការ​លំបាក​ទីនោះ​តែង​តែ​មាន​វត្តមាន​សម្ដេច​តេ​ជោ ​ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ មិន​រត់ចោល​ប្រជាពលរដ្ឋ​នៅ​ដោះស្រាយ​បញ្ហា​រួមសុខទុក្ខ​ ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​។​​ការ​ថ្លែង​បែបនេះ​របស់​ឯកឧត្ដម ខណៈ​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ និង​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ​ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ប្រជាពលរដ្ឋ​ដែល​បាន​រង​ផល​ប៉ះ​ពាល់ ​ដោយសារ​ទឹកជំនន់​កន្លងមក​នៅ​ក្នុង​ឃុំ​រកា​ និង​ឃុំ​រលាំង​កែន​ស្រុក​កណ្ដាលស្ទឹង​ ខេត្ត​កណ្ដាលនៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ​ចំនួន​ ៣០០​គ្រួសារ ដោយ​ក្នុង​ ១​គ្រួសារ​ទទួល​បាន​អង្ករ គ្រឿង​ឧបភោគ​បរិភោគ និង​ថវិកា ​៣​ម៉ឺន​រៀល​ និង​បាន​ឧបត្ថម្ភ​ថវិកា​ជូន​សាលាស្រុក​ និង​សមត្ថកិច្ច​ផង​ដែរ​។​ ​ឯកឧត្ដម ណុប រ័ត្ន​និមល បាន​បន្ត​ថា ជាក់ស្ដែង​នៅ​ក្នុង​អំឡុង​ពេល​មាន​ទឹកជំនន់​កន្លងមក​ថ្មីៗ ​សម្ដេច​តេ​ជោ ​ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ចេញ​បញ្ជា​បន្ទាន់ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់​ ចុះ​ជួយ​អន្តរាគមន៍​សង្គ្រោះ​ជម្លៀស​ប្រជាពលរដ្ឋ​ ទៅកាន់​ទី​ទួល​សុវត្ថិភាព ​និង​ផ្ដល់​អំណោយ​សង្គ្រោះ​ទៅកាន់​គោលដៅរងគ្រោះ​ទឹកជំនន់​ មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​អត់​អាហារ​ ដោយ​អាជ្ញាធរ​មិន​បាន​ដឹង​នោះ​ទេ​។សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ បាន​បញ្ជូន​កម្លាំង​សមាជិក​តាម​សាខា​កាកបាទក្រហម ​និង​អំណោយ​សង្គ្រោះ​បន្ទាន់​ចែក​ជូន​ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ទឹកជំនន់​បាន​ទាន់​ពេល​វេលាក្នុង​នោះ​ដែរ​ ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជា​ឱ្យ​ក្រុមការងារ​ និង​កងទ័ព​ចុះ​គ្រប់​ទីកន្លែង​ ដើម្បី​ជួយសង្គ្រោះ​មនុស្ស​ស្ត្រី​មាន​ផ្ទៃពោះ​ សម្ភារៈ​កូនចៅ​ប្រជាពលរដ្ឋ​ជាបន្ទាន់​ នៅ​តំបន់​ប្រឈម​គ្រោះថ្នាក់​ទឹក​ហូរ​ខ្លាំង ​ដោយ​មិន​គិត​ពី​ពេលវេលា​យប់​ថ្ងៃ​សោះឡើយ ​ធ្វើ​យ៉ាង​ណា​ជម្លៀស​ប្រជាពលរដ្ឋ​ឱ្យ​ផុត​ពី​មុខទឹក​ជំនន់ ​និង​មាន​សុវត្ថិភាព​។​ ជាពិ សេស​ព្រះ​មហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏បាន​ចាត់​មន្ត្រី​នាំ​យក​អំណោយ​ចុះ​ចែក​ប្រជាពលរដ្ឋ​ផង​ដែរ​។​ បច្ចុប្បន្ន​ប្រមុខ​រាជរដ្ឋាភិបាល​បានខិតខំ​ទប់ស្កាត់​ការ​ចម្លង​ និង​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ​បាន​ល្អ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ ជា​មោទនភាព​របស់​ប្រទេស​យើង ​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដទៃ​មាន​អ្នក​ឆ្លង​ និង​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ នេះ​ច្រើន​ណាស់​។​​ឯកឧត្ដម​បាន​លើក​ឡើង​ថា សម្ដេច​តេ​ជោ​ ហ៊ុន សែន​ ជា​មេដឹកនាំ​ដ៏​ក្លាហាន​ឈ្លាសវៃ​ ការពារ​ប្រជាពលរដ្ឋ​ដឹកនាំ​ប្រទេស​បាន​ល្អ ​ដឹង​សុខទុក្ខ​ប្រជាពលរដ្ឋ​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ​ កសាង​ប្រទេសជាតិ​ពី​បាត​ដៃទទេ។ សម្ដេច​ និង​វីរបុរស​ជាច្រើន​បាន​បូជា​សាច់​ស្រស់​ឈាម​ស្រស់​ ដើម្បី​ប្ដូរ​យក​សន្តិភាព​ជូន​ជាតិ ​និង​ប្រជាជន​។ ឯកឧត្ដមបាន​អំពាវនាវ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ការពារ​ថែរក្សា​សន្តិភាព​បន្ត​ នូវ​ការ​ជឿ​ជាក់​លើ​ការដឹក​នាំ​របស់​សម្ដេច​តេ​ជោ ​ហ៊ុន​ សែន ​និង​បន្ត​ការ​គាំទ្រ​បេក្ខភាព​សម្ដេច​តេ​ជោ ​ហ៊ុន ​សែន ​ជា​នាយករដ្ឋមន្ត្រី​គ្រប់​អាណត្តិ​ជា​បន្តបន្ទាប់​៕

អ្នក​ឆ្លង​ជំងឺ COVID-19 កើន​ឡើង​ជាង ​១​លាន​នាក់​នៅ​ប្រទេស​​កូ​ឡុំ​ប៊ី

2021/04/27 02:59:58 am        21
​កូ​ឡុំ​ប៊ី៖ ប្រទេស​កូ​ឡុំ​ប៊ី​មាន​ករណី​ឆ្លង​ជំងឺ COVID-19 ជាង ​១​លាន​នាក់​កាលពី​ចុង​សប្ដាហ៍​មុន ហើយ​បាន​ក្លាយ​​ជា​ប្រទេស​ទី​៣ នៅ​អាមេរិក​ឡាទីន​ដែល​មាន​អ្នក​ឆ្លង​ខ្ពស់​ជាងគេ​បំផុត​ ចាប់​តាំង​ពី​ជំងឺ​រាតត្បាត​សកល​បាន​ផ្ទុះឡើង​។​ ប្រទេស​ប្រេ​ស៊ី​ល​មាន​ករណី​ឆ្លង​ជំងឺ​នេះ​ជាង ១​លាន​នាក់​កាលពី​ខែ​មិថុនា ​ហើយ​អា​ហ្ស​ង់​ទីន​បាន​ឆ្លង​ជំងឺ​នេះ​ជាង ១​លាន​ករណី​កាលពី​ថ្ងៃ​ច័ន្ទ​។ ប្រទេស​ប៉េ​រូ ​និង​ម៉ិច​ស៊ិ​កូ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ឈាន​ដល់​ចំណុចកំពូល​នៅ​ថ្ងៃ​ខាងមុខ​។​ជា​រួម​អាមេរិក​ឡាទីន​មាន​ករណី​ឆ្លង​ជំងឺនេះ​ជាង ១០​លាន​ ៩​សែន​នាក់​ និង​ជាង ​៣៩៣.០០០​នាក់​បាន​ស្លាប់​គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​នេះ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​សាកលវិទ្យាល័យ​ច​ន​ហ៊ប​គី​នស៍​។​ ​ក្រុម​អាជ្ញាធរ​សុខាភិបា​ល​​កូ​ឡុំ​ប៊ី​បាន​និយាយ​ថា ​ប្រទេស​នេះ​បាន​រាយការណ៍​ពី​ការ​ឆ្លង​ជំងឺ​នេះ​ចំនួន ១.០២៥.០៥២នាក់​ចាប់​តាំង​ពី​ករណី​ឆ្លង​ដំបូង​ត្រូវ​បាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី​៦ ខែ​មីនា ​ហើយ​ការ​ស្លាប់​បាន​កើន​ឡើង​ដល់ ៣០,៣៤​៨​នាក់​។​ ខណៈ​ដែល​មាន​អ្នក​ឆ្លងចំនួន ៥,៤៤០,៩០៣​នាក់ ប្រទេស​ប្រេ​ស៊ី​ល​ជាប់​ចំណាត់ថ្នាក់​ទី៣ ​នៅ​លើ​ពិភពលោក​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ខ្ពស់​ជាងគេ​បំផុត​។ វា​មាន​អ្នក​ស្លាប់​ចំនួន ១៥៧,៩៨១​នាក់​។​យោង​តាម​ទិន្នន័យ​ជា​ផ្លូវការ​បាន​ឱ្យ​ដឹង​ថា ​នៅ​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​មាន​ករណី​ឆ្លង​ជំងឺ ​COVID-19 ជាង ៩​ម៉ឺន​ករណី ​និង​ស្លាប់ ៧៨០​នាក់​។​ វីរុស​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ បាន​សម្លាប់​មនុស្ស​ប្រហែល ៨៩.០០០​នាក់​នៅ​ក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​។​ ​ម៉ិ​ក​ស៊ិ​ក​មាន​ចំនួន​អ្នក​ស្លាប់​ខ្ពស់​ជាង​បំផុត​លំដាប់​ទី​៤ នៅ​លើ​ពិភពលោក​បន្ទាប់ពី​សហ​រដ្ឋ​អាមេរិក​ ប្រេ​ស៊ី​ល និង​ឥណ្ឌា​៕អត្ថបទ៖ សុខ​មាន

ព្យុះ​ទី​ហ្វុ​ង​ Molave ​វាយ​ប្រហារ​ប្រទេស​វៀតណាម​សម្លាប់​មនុស្ស​ ២៥​នាក់ ​និង​រាប់​សិប​នាក់​បាត់​ខ្លួន​

2021/04/27 02:59:58 am        21
​វៀតណាម៖ រដ្ឋាភិបាល​បាន​និយាយ​ថា ​ប្រទេស​វៀតណាម​បាន​បញ្ជូន​ទាហាន​រាប់​រយ​នាក់ ​និង​គ្រឿង​ចក្រ​ធុន​ធ្ងន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដើម្បី​ស្វែងរក​អ្នក​នៅ​រស់​រាន​មាន​ជីវិត ​បន្ទាប់ពី​បំណាក់​ដី​ដែល​បង្កឡើង​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាលមកពី​ព្យុះ​ទី​ហ្វុ​ង Molave ជា​ព្យុះ​មួយ​ក្នុងចំណោម​ព្យុះ​ទី​ហ្វុ​ង​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ នៅ​ក្នុង​តំបន់​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្ស​មកនេះ​។​​រដ្ឋាភិបាល​បាន​និយាយ​ថា​ បំណាក់​ដី​ដែល​បាន​វាយប្រហារ​តំបន់​ដាច់ស្រយាល​ ក្នុង​ខេត្ត​ក្វាង​ណា​ម​ភាគ​កណ្ដាល​កាល​ពី​មួយ​ថ្ងៃមុន​បាន​សម្លាប់​មនុស្ស ២៥នាក់​ និង​បាត់​ខ្លួន​ចំនួន ៥៣​នាក់​ ខណៈ​កិច្ចប្រឹងប្រែង​ជួយ​សង្គ្រោះ​ត្រូវ​បាន​រារាំង​ដោយ​អាកាសធាតុ​អាប់អួ​ នៅ​ពេល​ចុងក្រោយ​នៃ​ឥទ្ធិពល​របស់​ព្យុះ​នេះ។​ ក្រុម​អាជ្ញាធរ​បាន​ជម្លៀស​ប្រជាជន​ប្រមាណ ៣៧៥.០០០​នាក់​ទៅកាន់​ទី​សុវត្ថិភាព​ ដោយ​បាន​លុបចោល​ជើង​ហោះ​ហើរ​រាប់​រយ ​និង​បិទ​សាលារៀន ​និង​ឆ្នេរ​ដែល​នៅ​ចំ​ពីមុខ​ព្យុះ​ ដែល​បណ្ដាល​ឱ្យ​មាន​បំណាក់​ដី​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ដា​ណា​ង​ ដែល​មាន​កម្លាំង​ខ្យល់​រហូតដល់ ១៤៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។​​លំនៅឋាន​ជាង ៣១០,០០០​ខ្នង​ត្រូវ​បាន​រង​ការ​បំផ្លិច​បំផ្លាញ​ ឬ​ខូចខាត​ដោយសារតែ​ទឹកជំនន់​ថ្មីៗ​ ដែល​បង្ខំ​ឲ្យ​មនុស្ស​ជិត​ ១​លាន ​២​សែន​នាក់​ស្ថិត​ក្នុង​គ្រោះថ្នាក់ និង​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់​៕អត្ថបទ៖ សុខ​មាន

សម្ដេច​តេ​ជោ ​បួងសួង​ថ្វាយព្រះពរ​ព្រះមហាក្សត្រ​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធីបុណ្យ​ខួប​យាង​គ្រង​រាជសម្បត្តិ

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បួងសួង​ថ្វាយព្រះពរ​ព្រះ ​ករុណា ព្រះបាទ​ សម្តេចព្រះ បរមនាថ ​នរោត្តម សីហមុនី ​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ក្នុង​ឱកាស​នៃ​ព្រះរាជ​ពិធី​បុណ្យ​ខួប​លើក​ទី​១៦ ​នៃ​ការ ​យាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​។សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅលើ​ទំព័រ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៩ ខែតុលា​នេះ បានសរសេរថា ក្នុង​ព្រះរាជ​វរោកាស​ដ៏​ឧត្ដុង្គឧត្ដម​ប្រសើរ​ថ្លៃថ្លា នៃ​ព្រះ រាជពិធី​បុណ្យខួប​លើក​ទី​១៦​ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ​ព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច និង​ភរិយា សូម​ព្រះ បរម​រាជានុញ្ញាត​ធ្វើ​អភិវន្ទនកិច្ច ​ថ្វាយព្រះពរ​បវរ​មហា​ប្រសើរ ​និង​សូម​លើក​ហត្ថទាំង​ទ្វេ ​ប្រណម​បួងសួង ​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក​ មាន​ទេវតា​រក្សា​ព្រះ​មហា​ស្វេតច្ឆត្រ​ ទេវតា ឆ្នាំ​ថ្មី ព្រះ​បារមី ព្រះ​វិញ្ញាណក្ខន្ធ​អតីត​ព្រះមហាក្សត្រ ​ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ​និង​ដួង​ព្រះ វិញ្ញាណក្ខន្ធ ​ព្រះ​បរម​រតន​កោដ្ឋ ​សូម​តាម​បីបាច់​ថែរក្សា ប្រោះព្រំ​សព្ទសាធុការពរ​ សិរី​សួស្ដី ជ័យ​មង្គល ​វិបុល​សុខ ​មហាប្រសើរ​ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង​ ទ្រង់​មាន​ព្រះរាជ​សុខភាព​បរិបូរណ៍ ព្រះ រាជ​កាយពល​វិបុល​មាំមួន ព្រះ​បញ្ញាញាណ​ឈ្លាសវៃ ព្រះ​ជន្មាយុ​យឺនយូរ ​ដើម្បី​គង់ ប្រថាប់​ក្នុង ព្រះ​បរម​សិរី​ រាជសម្បត្តិ​ ជា​ព្រះ​ម្លប់ សម្រាប់​អាណាប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប​។ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវ​បាន​ក្រុមប្រឹក្សារាជសម្បត្តិ​ទាំង ៩​អង្គ​/​នាក់ សម្រេច​ជ្រើសតាំង​ជា​ព្រះមហាក្សត្រ​ថ្មី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បន្ទាប់ពី​ព្រះរាជ​បិតា សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្ដេចព្រះ​ នរោត្តម សីហនុ ​បានប្រកាស​ដាក់រាជ្យ​សម្បត្តិ នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០០៤​។ ក្នុង​រយៈពេល​១៦​ឆ្នាំ ​នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ព្រះអង្គ បាន​យក​ព្រះទ័យ​ទុកដាក់ ខ្ពស់ បំពេញ​ព្រះ​រាជកិច្ច​តាម​រដ្ឋធម្មនុញ្ញ ក្នុង​ការ​បម្រើ​វិស័យ​សាសនា វិស័យ​មនុស្សធម៌ វិស័យ​អប់រំ ​សង្គម កិច្ច សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជារាស្ត្រ ទូទាំង​ប្រទេស ជាពិសេស​នៅ​ជនបទ​ស្រែចម្ការ​។ ព្រះអង្គ តែងតែ​ចូលរួម​ចំណែក​បរិច្ចាគ​ថវិកា​ជួយ​សាងសង់​អាគារ​មន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក​ ។​ល​។ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​រស់នៅ​របស់​ប្រជានុរាស្ត្រ ជាពិសេស​តែង​បាន​ប្រទាន​ថវិកា​ជា​រៀងរាល់ខែ​ជួយ ទ្រទ្រង់​ដល់​សកម្មភាព​កាក​បាទក្រហមកម្ពុជា​។ ព្រះអង្គ ​បាន​យក​ព្រះទ័យ​ទុកដាក់​យ៉ាងខ្លាំង​ ក្នុង​ទំនាក់​ទំនង​ជាមួយ​បណ្ដា​ប្រទេស​ជា​មិត្ត ដើម្បី​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​៕​អត្ថបទ​ ៖ មុត សុទ្ធ

ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ទី​ហ្វុ​ង ​Molave ​នៅ​ហ្វីលីពីន​កើន​ឡើង​ដល់ ១៦​នាក់​

2021/04/27 02:59:58 am        21
​ហ្វីលីពីន​៖ ក្រុមប្រឹក្សា​កាត់បន្ថយ​ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ហ្វីលីពីន (NDRRMC) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ខ្យល់​ និង​ភ្លៀង​យ៉ាង​ខ្លាំង​ដោយសារ​ព្យុះ​ទី​ហ្វុ​ង Molave បាន​បណ្ដាល​ឱ្យ​មនុស្ស ១៦​នាក់​ស្លាប់, ២២​នាក់​រង​របួស ខណៈ​បាត់​ខ្លួន ៤នាក់​ ​និង​ខូច​ខាត​យ៉ាង​ដំណំ​នៅ​ប្រទេស​ហ្វីលីពីន​។​​ក្រុមប្រឹក្សា​កាត់បន្ថយ​ និង​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជាតិ​ខាងលើ​បាន​និយាយ​ថា ​មនុស្ស​ ២នាក់​ក៏បាន​បាត់​ខ្លួន​ផង​ដែរ ​បន្ទាប់ពី​ព្យុះ​បាន​បោកបក់​លើ​ប្រទេស​ហ្វីលីពីន​ កាលពី​ថ្ងៃអាទិត្យរហូតដល់​ថ្ងៃ​អង្គារ ​ដោយ​បាន​បង្ខំ​ឲ្យ​ជម្លៀស​ប្រជាជន​ជិត ២១០.០០០​នាក់​នៅ​កោះ​លូ​ហ្សុ​ន ​និង​ភាគ​កណ្ដាល​ប្រទេស​ហ្វីលីពីន ​ដែល​កំពុង​ជន់​លិច​ភូមិឋាន​ប្រជាពលរដ្ឋ មុន​ពេល​បក់​បោះពួយ​ចេញពី​ប្រជុំ​កោះ​នេះ​។​ ទីភ្នាក់ងារ​នេះ​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​មួយ​ថា ​ប្រជាជន​ដែល​ផ្លាស់​ទីលំនៅ​ជាង ៤៨.០០០​នាក់​កំពុង​ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ជម្លៀស​ចំនួន ៧០៤​កន្លែង​។​ ​ព្យុះ​នេះ​ក៏បាន​ធ្វើ​ឱ្យ​ខូចខាត​ផ្លូវ​យ៉ាងតិច ៩៣​ខ្សែ​ និង​ស្ពាន​ចំនួន ២០ នៅ​ទូទាំង​ប្រទេស​ និង​បណ្ដាល​ឲ្យ​ខាតបង់​ថវិកា​ប្រមាណ ៤៣០​លាន​ប៉េ​សូ (៨​លាន​ ៩​សែន​ដុល្លារ​អាមេរិក) ដោយ​សារតែ​ការខូចខាត​ដល់​វិស័យ​កសិកម្ម​ និង​ហេដ្ឋារចនាសម្ព័ន្ធ​៕អត្ថបទ៖ សុខ​មាន

សម្ដេច​តេ​ជោ​អំពាវនាវ​ដល់​សមត្ថកិច្ច​យកចិត្តទុកដាក់​ខ្ពស់​​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អជូន​ប្រជាពលរដ្ឋ​ក្នុង​ថ្ងៃ​ឈប់​សម្រាក

2021/04/27 02:59:58 am        13
​ភ្នំពេញ​៖ តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អំពាវ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ យកចិត្តទុកដាក់​ខ្ពស់​ថែរក្សា​សន្តិសុខសណ្ដាប់ធ្នាប់​ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ទេសចរ​មានឱកាស​សប្បាយរីករាយ​ក្នុង​ថ្ងៃ​ឈប់សម្រាក​នេះ​។​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​អបអរសាទរ និង​សប្បាយរីករាយ​ក្នុង​ថ្ងៃ​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ថ្ងៃ​ទី​១ ! ថ្ងៃនេះ​ជា​ថ្ងៃ​ដំបូង នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក​ឆ្នាំ​២០២០​។ ថ្វីត្បិតតែ​យើង​មិន​មាន​ពិធី​ប្រណាំង​ទូក​នៅ​ទីក្រុង​ភ្នំពេញ​ក៏ដោយ ក៏​បងប្អូន​ប្រជាពលរដ្ឋ​អាច​កម្សាន្ត​សប្បាយរីករាយ​នៅ​តាម​បណ្ដា​ខេត្ត​នានា ទៅតាម​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏​ដោយ​ បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តែ​មាន​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ក៏ដូចជា​បង្ការ​ការ​ពា​រ​ការ​ចម្លង​ជំងឺ​កូ​វីដ​១៩ ដោយ​ត្រូវ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ ​សូម​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការ​ថែរក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់​ឱ្យ​បាន​ល្អ ដើម្បី​អោយ​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​មានឱកាស​បាន​សប្បាយរីករាយ​ ​ក្នុង​ថ្ងៃ​ឈប់សម្រាក​ក្នុង​ពិធីបុណ្យ​នេះនៅ​ទូទាំង​ប្រទេស​»៕

រដ្ឋមន្ត្រី​ធនធានទឹក ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក ជួសជុល​ប្រព័ន្ធ​ធារាសាស្ត្រ និង​បើកទ្វារ​ទឹក​បញ្ចូល​អាង នៅ​ខេត្តព្រៃវែង​

2021/04/27 02:59:58 am        15

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអាល្លឺម៉ង់លោក Merz ប្រឈមនឹងសម្ពាធឲ្យមានជំហរម៉ឹងម៉ាត់ ចំពោះអ៊ីស្រាអែល
07/23/2025 05:07 PM
ទីភ្នាក់ងារជំនួយជាង ១០០កន្លែង និយាយថា ភាពអត់ឃ្លានទ្រង់ទ្រាយធំកំពុងរីករាលដាលនៅទូទាំងតំបន់ហ្កាហ្សា
07/23/2025 05:07 PM
រដ្ឋមន្រ្តីព័ត៌មានកម្ពុជាប្រាប់គណៈប្រតិភូAMSអំពីការបំភ្លៃព័ត៌មានរបស់ភាគីថៃពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន
07/23/2025 05:07 PM
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖មាត្រាដែលត្រូវធ្វើវិសោធនកម្មពាក់ព័ន្ធនឹងការដកសញ្ជាតិខ្មែរ មានមាត្រា១ មាត្រា៤ មាត្រា៧ មាត្រា២៨ និងមាត្រា២៩ នៃច្បាប់ស្ដីពីសញ្ជាតិ
07/23/2025 05:07 PM
កុមារ ២១នាក់ស្លាប់ដោយសារភាពអត់ឃ្លាន ខណៈវិបត្តិជំនួយកាន់តែអាក្រក់ទៅនៅតំបន់ហ្កាហ្សា
07/23/2025 05:07 PM
ស៊ីរីបើកការស៊ើបអង្កេតការល្មើសច្បាប់ដ៏គួរឲ្យភ្ញាក់ផ្អើលនៅទីក្រុង Sweida ក្រោយមនុស្សរាប់រយនាក់ត្រូវបានសម្លាប់
07/23/2025 05:07 PM
គណបក្សហ៊្វុនស៊ិនប៉ិច ចេញញត្តិថ្កោលទោស ចំពោះសកម្មភាពបំពាន និងជេរប្រមាថព្រះមហាក្សត
07/23/2025 05:07 PM
ទួរគីនិងអង់គ្លេសចុះកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យទីក្រុងអង់ការ៉ាក្លាយ ជាអ្នកប្រើប្រាស់យន្តហោះចម្បាំង Eurofighter
07/23/2025 05:07 PM
រុស្ស៊ីចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹកនៅមហាសមុទ្រប៉ាស៊ីហ្វិក អាកទិក និងសមុទ្របាល់ទិក
07/23/2025 05:07 PM
រដ្ឋបាលខណ្ឌ៧មករា បើកវគ្គផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ នឹងច្បាប់ ស្តីពីវិសោធនកម្មប្រឆាំងអំពើពុករលួយ
07/23/2025 05:07 PM