គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

អូស្ត្រាលី​សន្យា​ ជួយ​កម្ពុជា​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​និង​ច្បាប់​ការពារ​អ្នកប្រើប្រាស់

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​ថ្ងៃទី​២៩ ​កញ្ញា​ បាន​ទទួល​ជួប​ជាមួយ ​ឯកឧត្តម ប៉ា​ប្លូ កាំ​ង (Pablo Kang) ​ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ ដើម្បី​ពិភាក្សា​ការងារ​មួយចំនួន​ ។នៅក្នុង​ជំនួប​នោះ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​នូវ​ព័ត៌មាន​ស្ដីពី​កំណែទម្រង់​ និង​គំ​និ ត​ផ្ដួចផ្ដើម​ជាច្រើន​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​ក្នុងនោះ ​ក្រសួងពាណិជ្ជកម្ម ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រក្សាបាន​នូវ​សន្និធិ​ទំនិញ ​និង​ស្ថេរភាព​តម្លៃ​ទំនិញ​ចាំបាច់​ប្រើប្រាស់​ប្រចាំថ្ងៃ​។ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជម្រាបជូន​ភាគី​ជំនួប​បន្ថែមទៀត អំពី​ដំណើរការ​នៃ​ការអនុវត្ត​ច្បាប់ ដូចជា ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​និង​ច្បាប់​ការពារ​អ្នក​ប្រើ​ប្រាស់​ ដែល​បានប្រកាស​ឱ្យប្រើ​ប្រាស់​រួចហើយ ​និង​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ដូចជា​ ច្បាប់​ប្រកួតប្រជែង និង​ច្បាប់​សុវត្ថិភាព​ចំណីអាហារ​ជាដើម​។ជា​កិច្ច​ឆ្លើយតប ភាគី​អូ​ស្រា្ត​លី​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង ​និង​លទ្ធផល​ដ៏​ល្អ​ដែល​កម្ពុជា​ទទួល​បាន​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​–១៩ ​។ ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ ឯកឧត្តម​ បានឱ្យដឹងថា ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ជួយឧបត្ថម្ភ​ក្នុង​ការ​រៀបចំ​ជា​សៀវភៅ​មគ្គទេសក៍​សម្រាប់​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដែល​ជួយ​ណែនាំ​ដល់​អ្នកលក់ ​អ្នកផ្ដល់​សេវា ​និង​អ្នកប្រើប្រាស់​ អំពី​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ ​សម្រាប់​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ​ឯកឧត្តម​ បាន​ជម្រាប​ជូន​អំពី​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​ដល់​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់ ​និង​អភិវឌ្ឍន៍​សមត្ថភាព​នៃ​គណៈកម្មការ​ជាតិ​កិច្ចការពារ​អ្នកប្រើប្រាស់ ដោយ​ការងារ​នេះ​នឹង​ធ្វើ​ឱ្យ​ការអនុវត្ត​ច្បាប់​កិច្ចការពារ​អ្នកប្រើប្រាស់​ដែល​ជា​ច្បាប់​ថ្មី​មួយ​ អាច​អនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ស្វាគមន៍​ចំពោះ​ជំនួយ ​និង​គំនិត​ផ្ដួចផ្ដើម​របស់​អូស្ត្រាលី ព្រមទាំង​ស្នើសុំ​ឱ្យ​ស្ថានទូត​អូស្ត្រាលី ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​ នឹង​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ ​ដែល​ជា​អគ្គនាយកដ្ឋាន​ទទួលបន្ទុក​កិច្ចការពារ​អ្នកប្រើប្រាស់​។ ​ក្រៅពីនេះទៀត​ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​លើ​កិច្ចសហការ​រវាង​កម្ពុ​ជា​ និង​អូស្ត្រាលី ក្នុង​ក្របខ័ណ្ឌ ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ការចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម និង​ការផ្ដល់​វិញ្ញាបនបត្រ​ហា​ឡា​ល​ផងដែរ​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

អាជ្ញាធរ​ក្រុង​ស្ទឹងសែន ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជួយ​ថែរក្សា​ប្រព័ន្ធ​លូ​ និង​ទុកដាក់​កាកសំណល់​ឱ្យ​បាន​ត្រឹមត្រូវ

2021/04/27 02:59:58 am        14
កំពង់ធំ ៖ ដើម្បី​ថែរក្សា​ប្រព័ន្ធ​ផ្លូវ និង​ការពារ​សុខភាព​ពលរដ្ឋ​នៅ​រដូវភ្លៀង​ធ្លាក់ ​អាជ្ញាធរ​ក្រុង​ស្ទឹងសែន ​ខេត្ត​កំពង់ធំ ​បាន​ស្តារ​ប្រឡាយ​រំដោះ​ទឹកភ្លៀង ​និង​អំពាវ​ឱ្យ​ពលរដ្ឋ ​អាជ្ញាធរ​ពាក់ព័ន្ធ​ ជួយ​ថែរក្សា​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង ​ជាពិសេស​ទុកដាក់​កាកសំណល់​ឱ្យ​បាន​ត្រឹមត្រូវ ​នៅតាម​សហគមន៍​រៀងៗ​ខ្លួន​។លោក ម៉ាក់ ប៊ុន​ហុង អភិបាលក្រុង​ស្ទឹងសែន កាលពីថ្ងៃទី​២៩ ខែកញ្ញា ​ម្សិលមិញ បាន​ដឹកនាំ​សហការី​ចុះ​ស្តារ​ប្រឡាយ​រំដោះ​ទឹកភ្លៀង​ជូន​ប្រជាពលរដ្ឋ ​ដែល​ក្នុង​ឱកាស​នោះ ​លោក​បាន​ឱ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ​កន្លងទៅនេះ​ មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ក្នុង​ក្រុង​ស្ទឹងសែន ​ខេត្តកំពង់ធំ ​ស្រប​ពេលដែល​ប្រជាពលរដ្ឋ ​នៅក្នុង ​ក្រុង​ធ្វើ​សំណង់​ថ្មីៗ​ក្នុង​ឆ្នាំនេះ ​រួមផ្សំ​ជាមួយ​ការ​ចាក់ដី​របស់​ប្រជាពលរដ្ឋ​ខ្ពស់ជាង​ផ្លូវ ​លុប​ប្រព័ន្ធ​លូ​ ការស្នើ សុំ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង​របស់​ប្រជាពលរដ្ឋ ភ្ជាប់​ពី​ផ្លូវ​មុខ​ផ្ទះ​របស់ខ្លួន​ មិនមាន​ភាព​ស្មើ​គ្នា​ និង​មាន​ភាព​តូច​ចង្អៀត ​ជាពិសេស​ការ​បោះ​ចោល​កាក​សំណល់​មិន​ត្រឹមត្រូវ ​ធ្វើឱ្យ​ស្ទះលូ​។ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​អាចារ្យ​លាក់ បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ និង​អគុណ ចំពោះ​ការ​យកចិត្ត​ទុក​របស់​អាជ្ញាធរ ក្នុង​ការ​ជួយ​ថែទាំ​សុខភាព​របស់​ពួកគេ​។ប្រជាពលរដ្ឋ បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ផ្សេងទៀត​ឱ្យ​ជួយ​ថែរក្សា​ប្រព័ន្ធ​លូ ​ចូលរួម​ទុកដាក់​កាក សំណល់​ឱ្យ​បាន​ត្រឹមត្រូវ​ ជាពិសេស​ចូលរួម​សុំច្បាប់​រាល់ពេល​ចាក់ដី ​ធ្វើ​របង ​ដាក់​ប្រព័ន្ធ​លូ និង​សំណង់ ផ្សេងៗ​ផងដែរ​៕​អត្ថបទ​៖ លី សាង​ស៊ីន

បារាំង​ប្ដេជ្ញា​បន្ត​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ល្អ​ប្រសើរ​ក្នុង​ការដ្ឋាន​ជួសជុល​ប្រាសាទ​មេបុណ្យ​ខាងលិច

2021/04/27 02:59:58 am        14
សៀមរាប ៖ ​តំណាង​ស្ថានទូត​បារាំង បាន​ប្ដេជ្ញា​ថា ​លោក​នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការដ្ឋាន​ជួសជុល​ប្រាសាទ​មេបុណ្យ​ ខាងលិច ​ដែល​ភាគី​បារាំង​ផ្តល់​ថវិកា​ហិរញ្ញប្បទាន​សម្រាប់​ការ​ជួសជុល​នេះ ដំណើរការ​ដោយ​រលូន ​និង​មាន​តម្លាភាព​។លោក គ្រី​ស្ដុ​ហ្វ ហ្សី​ហ្កូ​ដូ (CHRISTOPHE GIGAUDAUT) ទីប្រឹក្សា​សហប្រតិបត្តិការ​ និង​កិច្ចការ វប្បធម៌ នៃ​ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ​ម្សិលមិញ បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ការដ្ឋាន​ជួសជុល​ប្រាសាទ​ មេបុណ្យ​ខាងលិច ​ដើម្បី​ស្វែងយល់​ពី​ការងារ​ទូទៅ​ ដែល​នេះ​ជា​ទស្សនកិច្ច​ដំបូង​របស់​សហប្រធាន​ភាគី​បារាំង​ ខណៈដែល​លោក​ទើបនឹង​ចូល​មក​បន្តការងារ​ពី​អតីត​សហប្រធាន​ចាស់ ដែល​ចប់​អាណត្តិ​។លោក គ្រី​ស្ដុ​ហ្វ ហ្សី​ហ្កូ​ដូ បាន​វាយតម្លៃ​ខ្ពស់​ និង​បាន​សម្ដែង​អារម្មណ៍​រីករាយ​ក្នុង​ការ​បំពេញ​ទស្សន កិច្ច​ទៅកាន់​ការដ្ឋាន​ជួសជុល​ប្រាសាទ​មេបុណ្យខាងលិច​នៅពេលនេះ​ ដែល​ទស្សនកិច្ច​ជា​លើក​ដំបូង​នេះ គឺ​ដើម្បី​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​លើ​ការងារ​នានា​ ដើម្បី​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រ​វាង​ភាគី​បារាំង​ និងអាជ្ញាធរ​ជាតិ​អប្សរាកាន់តែ​ល្អប្រសើរ​។ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ​មាន​សេចក្ដីសោមនស្ស​ចំពោះ​កិច្ច​សហប្រតិបត្តិ ការរវាង​កម្ពុជា​ និង​បារាំង​ ហើយ​ឯកឧត្តម ក៏​មានការ​រំពឹងថា​ សហប្រធាន​ថ្មី​របស់​ស្ថានទូត​បារាំង និង​បន្ត កិច្ច​សហប្រតិបត្តិការ​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទ​មេបុណ្យខាងលិច​នេះ​ ឱ្យ​កាន់តែ​ល្អប្រសើរ ​និង​ដោយ ​រលូន​ទៅតាម​ការ​គ្រោងទុក​រប​ស់​ភាគី​ទាំងពីរ​៕​អត្ថបទ​៖ ឈិ​ត សា​វី

សាលាដំបូង​ក្នុង​ខេត្ត​ចំនួន​បី បិទ​បញ្ចប់​សំណុំរឿង​កក​ស្ទុះ​ ក្នុង​វិបត្តិ​កូ​វីដ​-១៩

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​គិត​មកដល់ពេលនេះ សាលាដំបូង​ក្នុង​ខេត្ត​ចំនួន​៣ ​បាន​បិទ​បញ្ចប់​សំណុំរឿង​កក​ស្ទុះ ​ ក្នុង​វិបត្តិ​កូ​វីដ​–១៩​។​ សាលាខេត្ត​ដំបូង​ទាំងបី​នោះ​មានដូចជា ​៖ ​សាលាដំបូង​ខេត្តកោះកុង ​កំពត ​និង​ខេត្តសៀមរាប​។នៅ​ថ្ងៃទី​៣០ ខែកញ្ញា​នេះ ឯកឧត្តម​ជិន ម៉ា​លីន​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ​បាន​លើកឡើងថា​ គិត​មកដល់ពេលនេះ ​មាន​សាលាដំបូង​ក្នុង​ខេត្ត​ចំនួន​៣​រួមមាន​ ៖​ ខេត្តកោះកុង កំពត ​និង​ខេត្តសៀមរាប បាន​បិទ​បញ្ចប់​សំណុំរឿង ក្នុង​វិបត្តិ​កូ​វីដ​–១៩​។​ឯកឧត្តម​ បន្តថា​ យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ (​គ​.​យ​.​ក​.​ស​) ទូទាំង​២៥​រាជធានី​-​ខេត្ត ​គ្រោង​នឹង​បញ្ចប់​នៅ ​ចុងឆ្នាំ​២០២០​នេះ​។នៅ​ថ្ងៃទី​១៨ ខែឧសភា​កន្លងទៅ ឯកឧត្តម​កើត រិទ្ធ ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ប្រកាស​បើក​យុទ្ធនាការ ​ដោះស្រាយ​ការ​កក​ស្ទុះ​សំណុំរឿង​ព្រហ្មទណ្ឌ ​ដែល​ហៅ​កាត់​(​គ​.​យ​.​ក​.​ស​) ទូរ​ទាំង​២៥​រាជធានី​-​ខេត្ត​។​នៅក្នុងឱកាស​នោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​លើកឡើងថា ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ រាជរដ្ឋាភិបាល ​បាន​បើក​យុទ្ធនាការ​ជាច្រើន​រួមមាន​ ៖​ យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន យុទ្ធនាការ​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ ​និង​យុទ្ធនាការ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជាដើម​។​យុទ្ធនាការ​ទាំងនេះ នាំ​ឲ្យ​កើន​ឡើង​សំណុំរឿង ​នៅ​តុលាការ ​និង​កើន​ឡើង​នូវ​ចំនួន​អ្នក​ជាប់ពន្ធនាគារ​។ ការកកស្ទះ​សំណុំរឿង​ នៅ​សាលាដំបូង​រាជធានី​-​ខេត្ត ​តាមរយៈ​ការ​ដាក់ចេញ​នូវ​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង ត្រូវ​ធ្វើជា​ចាំបាច់ ​ក្នុង​គោលបំណង​បី​រួមមាន ​៖​ ទី​១.​ការ​បន្ថយ​ការ​កកស្ទះ​សំណុំរឿង នៅតាម​សាលាដំបូង​រាជធានី​ខេត្ត ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​បាន​ឆាប់​ដល់​ជនរងគ្រោះ ទី​២.​បង្កើន​ប្រសិទ្ធភាព​ស្ថាប័ន​តុលាការ ​និង​ឲ្យ​ដំណើរការ​ឆាប់រហ័ស​ជាង​មុន​ និង​ទី​៣-.​កាត់បន្ថយ​ភាព​ចង្អៀត​ណែន នៅ​តាម​ពន្ធនាគារ​។គិត​ចាប់​ពីថ្ងៃ​ប្រកាស​យុទ្ធនា​ការដោះស្រាយ​សំណុំរឿង នៅ​ថ្ងៃទី​១៨​ខែឧសភា ​ រហូតដល់​ថ្ងៃទី​២៨​ខែសីហា ឆ្នាំ​២០២០​នេះ ​គណៈកម្មការ​ដឹកនាំ​យុទ្ធនាការ​ដោះស្រាយ​ការ​កកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ ​នៅតាម​សាលាដំបូង​ទូទាំង​ប្រទេស​កម្ពុជា ​ ដោះ​ស្រាយបាន​ជាង​៨​ពាន់​សំណុំរឿង ដែល​ស្មើនឹង​៦៣% ​នៃ​សំណុំរឿង​ដែល​កកស្ទះ​កន្លងមក​៕​អត្ថបទ ​៖​ ទូច សោភ័ណ

កម្ពុជា​នៅសល់ផ្ទៃ​ដីរ​ងផ​លប៉ះ​ពាល់ដោយ​សារ​គ្រាប់បែក​ចង្កោម​ប្រមាណជា​ង ​៧៤៣ ​គីឡូម៉ែត្រ​ក្រឡា ក្នុង​ខេត្ត​ចំនួន​១៩​

2021/04/27 02:59:58 am        13
រតនគិរី៖ ព្រឹកថ្ងៃ​ទី៣​០ ខែ​កញ្ញា​ ឆ្នាំ​២០២០ ​ឯ​កឧត្តមទេស​រដ្ឋ​មន្រ្តី​ លី ​ធុជ អនុ​ប្រធានទី​១​ អាជ្ញាធរ​មីន តំណាង​ដ៏ខ្ព​ង់ខ្ព​ស់របស់​សម្ដេចតេជោ​នាយ​ករដ្ឋម​ន្ត្រី និងជា​ប្រធា​នអាជ្ញាធ​រមីន​ និង​លោក​ W. Patric​k Murphy ​ឯក​អគ្គរ​ដ្ឋទូ​តសហរដ្ឋ​អាមេ​រិកប្រចាំ​នៅ​កម្ពុជា​ បាន​អញ្ជើញ​ទស្សនកិច្ចការ​ងារ​បោស​សម្អាត​គ្រាប់​បែក​ចង្កោម​របស់​អង្គការ​ MAG ​និង​អង្គការ​ NPA ​នៅ​ខេត្តរ​ត​នគិរី។ឯកឧត្តមទេស​រដ្ឋមន្រ្តី​ និង​ឯកអគ្គរដ្ឋទូត​ បាន​ចុះ​ពិនិត្យ​ ម៉ាស៊ីន​គាំទ្រ​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់របស់​អង្គការ​ MAG​ ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​​ក្រុង​បាន​លុង​ និង​លទ្ធផល​នៃ​ការ​បោស​សម្អាត​គ្រាប់​បែក​ចង្កោមរបស់​អង្គការ​ NPA ​នៅ​វិទ្យាល័យ​ត្រពាំង​ក្រហម​ ស្រុកកូនមុំ​ ព្រម​ទាំង​បាន​មើល​ការ​ប្រកួត​បាល់​ទាត់​នារី​រវាង​អ្នក​ដោះ​មីន/គ្រាប់​របស់​អង្គការ​ MAG និង​អង្គការ​ NPA ផងដែរ​។ឯកឧត្តមទេសរដ្ឋមន្រ្តី​ បាន​លើក​ឡើង​ថា​ ផ្អែក​តាម​លទ្ធផលនៃការស្រាវជ្រាវ ទិន្នន័យមូលដ្ឋាន ចាប់ពីឆ្នាំ២០០៩ ដល់ខែសីហា ឆ្នាំ២០២០ ប្រទេសកម្ពុជា រងផលប៉ះពាល់ដោយសារគ្រាប់បែកចង្កោមមានផ្ទៃដីប្រមាណជាង ៨៩៤ គីឡូម៉ែត្រក្រឡា ក្នុង​នោះ​បានបោសម្អាតរួចមាន​ប្រមាណជាង ១៨៥ គីឡូម៉ែត្រការ៉េ និងផ្ទៃដីនៅសល់មានប្រមាណជាង ៧៤៣ គីឡូម៉ែត្រការ៉េ​ ទៀត​។ឯកឧត្តមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាដ៏សប្បុរស ដែលបានផ្តល់ដោយរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ក្នុងការរួមចំណែកកាត់បន្ថយការគម្រាមកំហែងដោយសារគ្រាប់មីន និងគ្រាប់បែកចង្កោម និងសង្រ្គោះជីវិតមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងទឹកប្រាក់ប្រមាណជាង ១៦០លានដុល្លារ តាម​រយៈ​ WRA​ (Weapon Removal and Abatement) និង​កម្មវិធី​​ HDR& D (Humanitarian Demining, Research and Development) ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក បន្តជួយគាំទ្រ៖ ទី១/ បង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមលើការងារបោសសម្អាតមីន​និង​គ្រាប់បែកចង្កោមនៅកម្ពុជា ទី២/ ជួយកសាងសមត្ថភាពថ្នាក់ជាតិក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះរយៈពេលវែងក្រោយឆ្នាំ២០២៥ និងទី៣/ គាំទ្រការបង្កើតបន្ថែម​ក្រុម​ការងារ​បច្ចេកទេសស្រាវជ្រាវចម្ការគ្រាប់​បែក​ចង្កោម​។ឯកឧត្តម W. Patrick Murphy បាន​មាន​ប្រសាសន៍​ថា​ សហរដ្ឋអាមេរិក​ គឺ​ជា​អ្នក​ផ្តល់​ជំនួយ​មនុស្ស​ធម៌​លើការងារ​បោស​សម្អាត​មីន/គ្រាប់​នៅ​កម្ពុជា​ធំមួយ​ ក្នុង​គោលដៅ​ចូលរួម​ផ្តល់​នូវ​សុខ​សុវត្ថិប្រភព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ ហើយ​សហរដ្ឋអាមេរិក​ នឹងប្តេជ្ញា​​បន្ត​ឈរ​ជាមួយ​កម្ពុជា​ក្នុង​ការ​បញ្ចប់​ការគម្រាម​កំហែង​​ដោយ​សារ​​មីន​អោយ​អស់​នៅ​ឆ្នាំ​២០២៥​ ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ផងដែរ​៕

យោធិន​សោធន​និវត្តន៍ ​និង​ពិការ​ បានធ្វើ​ពលិកម្ម​យ៉ាង​ធំធេង​ក្នុង​បុព្វហេតុ​រំដោះ​ប្រទេសជាតិ

2021/04/27 02:59:58 am        14
​ភ្នំពេញ ៖ មេបញ្ជាការ​កងពលតូច​លេខ​៧០ ​ បាន​សម្ដែង​នូវ​ការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​​ពលទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​រយៈពេល​កន្លងមក​បានធ្វើ​ពលិកម្ម​យ៉ាង​ធំធេង​ក្នុង​បុព្វហេតុ​រំដោះប្រទេស​ជាតិ​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ទប់ស្កាត់​ការប៉ុនប៉ង​ត្រឡប់មកវិញ នៃ​របប​ព្រៃផ្សៃ​យង់ឃ្នង​។ថ្លែង​ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​ឋានន្តរសក្តិ ជូន​យោធិន​សោធន​និវត្តន៍ និង​ពិការ ចំណុះ​កងពល ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​កងពលតូច​លេខ​៧០ ​បានថ្លែងបន្ដថា ​នាយទាហាន​ នាយទាហានរង ​និង​ ពលទាហាន​ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ចលនា​បង្រួបបង្រួម​ជាតិ​ផ្សះផ្សា​ជាតិ និង​ជា​កម្លាំង​ស្នូល​ក្នុង​ការ​អនុវត្តន​នូវ​យោ​បាយ​ឈ្នះ​ឈ្នះ នាំមក​នូវ​សន្តិភាព​ពេញលេញ​នៅ កម្ពុជា ក៏ដូចជា​បាន​ចូលរួមចំណែក​ថែរក្សា​ការពារ​សន្តិភាព​ សន្តិសុខ​ សណ្ដាប់ធ្នាប់​សង្គម ​និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​ តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ជា​ប្រវត្តិសាស្ត្រ​។លោក​មេបញ្ជាការ បាន​បន្តទៀតថា ​ការអនុវត្ត​គោលនយោបាយ​ចំពោះ​យោធិន​ នៃ​កងយោធពល​ខេមរភូមិន្ទ ​ក៏ដូចជា​​ ការ​យកចិត្ត​ទុកដាក់​អនុវត្តន៍​នូវ​គោលនយោបាយ​ចំពោះ​យោធិន​ពលី ​ពិការ មរណៈ ​បាត់បង់​សមត្ថភាព​ការងារ យោធិន​ចូលនិវត្តន៍ ​អតីតយុទ្ធជន ​និង​គ្រួសារ ​ដោយ​ការគោរព​ដឹងគុណ​ចំពោះ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​បងប្អូន​ចំពោះ​ជាតិ​មាតុភូមិ និង​ប្រជាជន ដោយ​យក​ចិត្តទុកដាក់​ដោះស្រាយ​ជីវភាព​រស់នៅ​ ទាំង​ស្មារតី សម្ភារៈ ​និង​ថវិកា​ជា​បន្តបន្ទាប់ ។ ជាក់ស្ដែង​នាពេលនេះ​ យើង​បាន​អនុវត្តន៍​នូវ​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ធ្វើការ​បំពាក់​ឋានន្តរសក្តិ ​គ្រឿងឥស្សរយស​ បន្ថែម​មួយ​ថ្នាក់​ជូន​យោធិន​ចូលនិវត្តន៍ ​និង​យោធិន​ពិការ ដែល​បាន​ត្រូវ​ផ្ទេរ​ចេញពី​ក្របខ័ណ្ឌ ​ក្រសួងការពារជាតិ ​របស់​អង្គភាព​ចំណុះ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ក្នុង​ឆ្នាំ​២០២០​ នេះ​មាន​ចំនួន​សរុប ២៦​រូប នារី​ចំនួន​០១​រូប​។សូម​បញ្ជាក់ថា ​នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែកញ្ញា ឆ្នាំ​២០២០ ​នៅ​ទី​បញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០​ បាន​រៀបចំ​ពិធី​សំណេះសំណាល បំពាក់​ឋាន​ន្តរសក្តិ ​និង បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​យោធិន​សោធន​និវត្តន៍ ​និង​ពិការ​ចំនួន​២៦​នាក់ ​ក៏បាន​ទទួល​ថវិកា​លើកទឹកចិត្ត​បន្ថែម ​ក្នុង​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន ១២០០,០០០៛ ក្នុងនោះ​ ថវិកា​ចំនួន​២០០,០០០៛ ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​និង​លោកជំទាវ ​ពេ​ជ ចន្ទ​មុន្នី ​និង​ថវិកា​ចំនួន​១០០,០០០៛ ​ជា​អំណោយ​របស់​បញ្ជាការ​ដ្ឋាន​កងពលតូច​លេខ​៧០ ​និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួនទៀត​៕

ក្រសួង​អប់រំ​បញ្ជាក់​ឱ្យ​គ្រឹះស្ថានសិក្សា​ មិនទាន់​បើក​ដំណើរការ ​ត្រូវ​រង់ចាំ​ និង​រៀបចំ​តាម​គោលការណ៍ ​ប្រតិបត្តិ​ស្តង់ដារ

2021/04/27 02:59:58 am        13
ភ្នំពេញ ​៖ ក្រសួង​អប់រំ តាមរយៈ​អ្នកនាំពាក្យ​បាន​បញ្ជាក់​ឱ្យ​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ​ និង​ឯកជន​ដែល​ពុំទាន់ ​បាន​បើក​ដំណើរការ​ឡើងវិញ ​ក្នុង​ដំណាក់កាល​ទី២​នេះ ​គឺ​ត្រូវតែ​រង់ចាំ ​និង​បន្ត​ការរៀបចំ​គ្រឹះស្ថាន​ របស់ខ្លួន​ ឱ្យ​ស្រប​ទៅ​នឹង​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ ​សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ ​ក្នុង​បរិបទ​កូ​វីដ ១៩​។ជុំវិញ​ការ​បើក​ដំណើរការ​សាលារៀន​ជាថ្មី​ ក្នុង​ដំណាក់កាល​ទី២ នេះ គឺ​មានតែ​គ្រឹះស្ថានសិក្សា​សាធារណៈ​មួយ​ចំនួន ​និង​គ្រឹះស្ថានសិក្សា​ឯកជន​មួយ​ចំនួន​ប៉ុណ្ណោះ​ ពុំទាន់​មានការ​បើក​ដំណើរការ​គ្រប់​គ្រឹះស្ថានសិក្សា​ពេញ​ផ្ទៃ​ប្រទេស​នោះទេ​។ ​នេះ​ជា​ការ​បញ្ជាក់​ជាថ្មី​ម្ដងទៀត របស់​ឯកឧត្តម រស់ ​សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​។ឯកឧត្តម​ លើកឡើងថា សម្រាប់​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន​ដែល​មិន​ទាន់បាន​បើក​ដំណើរការ​ក្នុង​ដំណាក់កាល​ទី២​នេះ ​គឺ​ត្រូវតែ​បន្ត​ការ​រង់ចាំ ​និង​ត្រូវតែ​បន្ត​រៀបចំ​គ្រឹះស្ថានសិក្សា​របស់​ខ្លួន​ឱ្យស្រប​ទៅ​នឹង ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​ សម្រាប់​ដំណើរការ​សាលារៀន​ឡើងវិញ​ ក្នុង​បរិបទ​កូ​វីដ –១៩ ​។ ការ​តម្រូវ​បែបនេះ ​ជា​រឿង​ចាំបាច់​ដោយ​គិតគូរ​ខ្ពស់​ពី​សុខភាព​របស់​សិស្ស ​និង​សុខភាព​របស់​បុគ្គលិក​អប់រំ​ផងដែរ​។ឯកឧត្តម​អ្នកនាំពាក្យ ​បញ្ជាក់ថា ​ការ​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ក្នុង​ដំណាក់កាល​ទី៣ ​គឺ​ត្រូវ​បន្ត​រង់ចាំ​ការ​ត្រួត​ពី​និត្យ​វាយតម្លៃ​ជាក់ស្ដែង ​ដោយ​ក្រសួង​អប់រំ​ រួមជាមួយ​ក្រសួងសុខាភិបាល​ ក្រសួង​សេដ្ឋកិច្ច និ​ង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ​ជា​ដំណាក់កាល​រហូត​ដល់​អំឡុង​ខែ វិច្ឆិកា ​ទើប​ឈាន​ទៅរក​ការ​ដាក់​ពាក្យ​ស្នើសុំ​ពី​រាជរដ្ឋាភិបាល ​ដើម្បី​បើក​ដំណើរការ​។បច្ចុប្បន្ននេះ​ ក្រសួង​អប់រំ​ បាន​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី ៩​និង​សិស្ស​ថ្នាក់​ទី ១២​ទូទាំង​ប្រទេស​ចូលរៀន​ជាថ្មី​ក្នុង​ដំណាក់កាល​ទី ២ ដែល​កំពុង​ដំណើរការ​ដល់ពេល​បច្ចុប្បន្ន ​ដើម្បីឱ្យ​សិស្ស​ទាំងពីរ​ក្រុម​នេះ មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ការ​ប្រឡង​បញ្ចប់​ឆ្នាំ​។ ​សម្រាប់​ការប្រឡង ​ជាពិសេស​ផ្តោត​លើ​សិស្ស​ថ្នាក់​ទី ១២ នឹង​ប្រឡង​នៅ​ថ្ងៃទី ២១ ​ខែធ្នូ ឆ្នាំ​២០២០ ដែល​ក្រសួង​អប់រំ ​យុវជន និង​កីឡា នៅតែ​បន្ត​រក្សា​គោលការណ៍​ច្បាប់ ​តម្លាភាព និង​លទ្ធផល​ទទួល​យកបាន ​ដោយ​ពុំ​មាន​ការ​បន្ធូរបន្ថយ​កម្រិត​វិញ្ញាសា រ​នោះទេ​។ ​ក្រសួង​អប់រំ​នៅតែ​បន្ត​បញ្ជាក់​ឱ្យ​បេក្ខភាព​ប្រឡង​ត្រូវតែ​យកចិត្តទុកដាក់ ប្រឹងប្រែង​រៀន​សូត្រ​នៅក្នុង​ថ្នាក់រៀន​ និង​ការ​ធ្វើ​ស្វ័យ​សិក្សា​ជា​ចាំបាច់​ សម្រាប់​ការ​ប្រឡង​នាពេល​ខាងមុខនេះ​។ បច្ចុប្បន្នភាព​សម្រាប់​សាលារៀន​គួរ ជា​សាលា​ដែល​ពុំ​មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង ​អប់រំ គឺ​ពុំ​ទាន់​មាន​គោលការណ៍​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​វិញ​នោះទេ​៕អត្ថបទ ​៖​ គឹម​ហុក

កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​លាង​សម្អាត​លុយ​ខ្មៅ​ តាមរយៈ​ល្បែង​ពាណិជ្ជកម្ម​ឡើយ​

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ ​ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បាន​អះអាងថា​ កម្ពុជា ​ដាច់ខាត​មិន​អនុញ្ញាត​ឱ្យមាន ​ការលាង​សម្អាត​លុយខ្មៅ ​តាមរយៈ​ល្បែង​ពាណិជ្ជកម្ម​ឡើយ​។អ្នកនាំពាក្យ​រដ្ឋសភា ឯកឧត្ដម ឡេង ប៉េងឡុង បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ​ដើម្បី ពិនិត្យ ​និង​សម្រេច​អនុម័ត​លើ​របៀបវារៈ នៃ​សេចក្តីព្រាងច្បាប់​ចំនួន​១១​ និង​បាន​កំណត់​កាលបរិច្ឆេទ បញ្ជូន​របៀបវារៈ ​នៃ​សេចក្តីព្រាងច្បាប់​ទាំងអស់នេះ​ ទៅក្នុង​សម័យប្រជុំ​រដ្ឋ​សភា លើក​ទី​៥​ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​ នៅ​ថ្ងៃទី​៥ ​ខែតុលា ខាងមុខនេះ ដែល​ក្នុងចំណោម​សេចក្តីព្រាងច្បាប់​នោះ មាន​ពាក់ ព័ន្ធ​នឹង​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ផង បាន​បញ្ជាក់ថា ​កម្ពុជា ដាច់ខាត​មិន​អនុញ្ញាត​ឱ្យមាន​ការលាង ​សម្អាត​លុយខ្មៅ​ តាមរយៈ​ការ​ធ្វើ​វិនិយោគ​ល្បែង​ពាណិជ្ជកម្ម​ឡើយ ​ ដោយសារ​កម្ពុជា ​មាន​ច្បាប់​ប្រឆាំង​ នឹង​ ការលាង​សម្អាត​ប្រាក់​ ឬ​ហិរញ្ញប្បទាន​ផ្សេងៗ ជាដើម​។ឯកឧត្តម ឡេង ប៉េងឡុង ​បានបញ្ជាក់​ទៀតថា​ សេចក្តីព្រាងច្បាប់​ទាំង​១១ ​ដែល​បាន​ដាក់​បញ្ចូល ទៅ​ក្នុង​សម័យប្រជុំ​រដ្ឋ​សភា ​នា​សប្តាហ៍​ក្រោយនេះ ​ក៏​មាន​ភាព​ចាំបាច់ ​ដើម្បី​ឆ្លើយតប​ចំពោះ​ការប្រយុទ្ធ ប្រឆាំង​នឹង​កូ​វីដ​១៩​ រួមទាំង​ចូល​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច ​ក្រោយ​កូ​វីដ​១៩​ផង​។ក្នុងចំណោម​សេចក្តី​ព្រាងច្បាប់ ​ចំនួន​១១ រួមមាន ​ សេចក្តីព្រាងច្បាប់ ​ស្តីពី​ការគ្រប់គ្រង​ល្បែង ពាណិជ្ជកម្ម មូលបត្រ​រដ្ឋ ​ការរៀបចំ​ និង​ការ​ប្រព្រឹត្តទៅ ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ​ស្តីពី​ការ​វិនិយោគ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ស្តីពី​សហប្រតិបត្តិការ ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ និង​សាធារណរដ្ឋ​ឥណ្ឌា ការ​អនុម័ត​យល់ព្រម លើ​កិច្ចព្រមព្រៀង ស្តីពី​ការ​វិនិយោគ​រវាង​បណ្តា​រដ្ឋ​សមាជិក​ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​និង រដ្ឋាភិបាល នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទីមួយ ​ធ្វើ​វិសោធនកម្ម​កិច្ច ព្រមព្រៀង ​ស្តីពី​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន ​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​សន្យា​ទី​១០ ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ ​អាស៊ាន​ ស្តីពី​សេវាកម្ម និង​សេចក្តី​ព្រាងច្បាប់ ​ស្តីពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ ស្តីពី​ការ ទទួលស្គាល់​ទៅវិញ​ទៅមក​ លើ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ​ក្រុម​អាកាសយានិក​៕​អត្ថបទ​៖ សេក ឧ​ត្ត​ម

ក្រុមការងារ​អន្តរក្រសួង​ ​ជំរុញ​បង្កើត​គោលដៅ​អេកូ​ទេសចរណ៍​ជាច្រើន​កន្លែង​ បន្ថែមទៀត​នៅ​កម្ពុជា

2021/04/27 02:59:58 am        15
ភ្នំពេញ ៖ នៅ​ថ្ងៃទី​៣០ ខែកញ្ញា​នេះ នៅ​ក្រសួងទេសចរណ៍ ​បាន​បើក​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​ការអភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍​។ ​នៅក្នុង​កិច្ចប្រជុំ​នេះ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ​ថ្លែងថា នៅពេល​បច្ចុប្បន្ន ​ក្រសួងទេសចរណ៍​មាន​តម្រូវការ​អោយ​មាន​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នានា​ដើម្បី​អភិវឌ្ឍន៍​តំបន់​អេកូ​ទេសចរណ៍ ​ខណៈ​អំឡុង​ពេល​កម្ពុជា​កំពុង​ជួប​ប្រឈម​នៃ​ការ​រាតត្បាត COVID-19 គឺ​មានតែ​គោលដៅ​តំបន់​អេកូ​ទេសចរណ៍​នោះទេ​ បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ទៅ​ទស្សនា​កម្សាន្ត​ច្រើន​ជាងគេ​។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០២០​នេះ ក្រសួងទេសចរណ៍​រំពឹងថា​ នឹងមាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ចេញ​ដើរ​កម្សាន្ត​មាន​កំណើន​ប្រមាណ​២០% ប៉ុន្តែ​បើ​និយាយ​ពី​ភ្ញៀវទេសចរ​អន្តរជាតិ ​គឺ​មិន​មាន​កំណើន​នោះទេ​។ទោះយ៉ាងណា​ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​នៅក្រោយ​វិបត្តិ​COVID-19​ ឯកឧត្តម ថោង ខុន បាន​ស្នើ​ស្ថាប័ន​នានា រួមគ្នា​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ​ក្នុងនោះ ​តំបន់​អេកូ​ទេសចរណ៍​មិន​ទាន់មាន​ផ្លូវ គឺ​ត្រូវ​ស្ថាបនា​និង​ជួសជុល​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​ទេសចរណ៍​ ភ្ជាប់​បណ្តា​ប្រព័ន្ធ​ទូរស័ព្ទ និង​រៀបចំ​បណ្តាញ​ទឹកស្អាត​ជាដើម ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ផង រក​ចំណូល​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ​និង​ការ​អភិរក្ស​ព្រៃឈើ​ និង​ធនធានធម្មជាតិ​នានា​នៅក្នុង​សហគមន៍​ជាដើម​។លោក ជុក ជំនោរ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ ​បាន​ថ្លែងថា នៅ​ក្នុង​អំឡុង​ពេលនេះ ក្រសួងទេសចរណ៍​បាន​ចុះ​សិក្សា ​តំបន់​អេកូ​ទេសចរណ៍​ដែល​មាន​ភ្ញៀវទេសចរ​ឧស្សាហ៍​ទៅលេង​ច្រើន​រួមមាន ​៖ តំបន់​អេកូ​ទេសចរណ៍​ភ្នំ​ខ្នង​ផ្សារ ​ខេត្តកំពង់ស្ពឺ ​សហគមន៍​នេសាទ​ផាត់​សណ្តាយ ​ខេត្តកំពង់ធំ ​សហគមន៍​អេកូ​ទេសចរណ៍​ទឹក​ជប់​ខ្នារ​ពោធិ៍ ​ខេត្តសៀមរាប​ សហគមន៍​ទេសចរណ៍​ទួល​ព័ន្ធ​តា​ឡី ខេត្តព្រៃវែង​ជាដើម​ ដើម្បី​ដាក់បញ្ចូល​សកម្មភាព​ទេសចរណ៍​ទទួល​ភ្ញៀវ​ទេសចរ​ប្រកប​ដោយ​ភាព​ទាក់ទាញ​។លោក បន្តថា កន្លងមក​នៅ​ទូទាំងប្រទេស​ មាន​តំបន់​អេកូ​ទេសចរណ៍ ​រមណីយដ្ឋាន​ទេសចរណ៍ តំបន់​ទេសចរណ៍វប្បធម៌ ​និង​តំបន់​នានា​ទៀត​ដែល​ភ្ញៀវទេសចរ​អាច​ទៅ​ទស្សនា​កម្សាន្ត​បាន ​មាន​ប្រមាណ​ជាង​៥៥៧​កន្លែង ​ហើយ​តំបន់​ទេសចរណ៍​ភាគច្រើន​មិន​ទាន់មាន​ផ្លូវ​ស្អាត ​ប្រព័ន្ធ​ទូរ​ស័ព្ទ ប្រព័ន្ធ​ទឹកស្អាត និង​ប្រព័ន្ធ​អគ្គិសនី​សូ​ឡា​ជាដើម​។នៅក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​នេះ លោក ជុក ជំនោរ និង​ក្រុមការងារ នឹង​បន្ត​ស្រាវជ្រាវ និង​ជំរុញ​អភិវឌ្ឍន៍​សកម្មភាព​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍ ​នៅតាម​សហគមន៍​ដែល​មាន​សក្តានុពល តាមរយៈ​ការរៀបចំ​ដំណើរ​ទស្សនកិច្ច របស់​ថ្នាក់ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​គ្រប់គ្រង ​និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​ដើម្បី​លើកទឹកចិត្ត ​និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ​រៀបចំ​ការ​បណ្តុះបណ្តាល​ ផ្សព្វផ្សាយ និង​ពង្រឹង​សមត្ថភាព​សមាជិក​សហគមន៍​ជាដើម​៕

នគរបាល​ការពារ​ព្រំដែន​ត្រូវ​ត្រៀមខ្លួន​ជានិច្ច ​ក្នុង​កិច្ចការពារ​អធិបតេយ្យភាព បូរណភាព​ទឹកដី​

2021/04/27 02:59:58 am        15
ភ្នំពេញ៖ អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​គណៈបញ្ជាការ​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន បាន​រំលឹក​ដល់​នគរបាល​ការពារ​ព្រំដែន​ទាំងអស់ ត្រូវ​ត្រៀមខ្លួន​ជានិច្ច​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ អធិបតេយ្យភាព បូរណភាព​ទឹកដី និង​បន្ត​ការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ហើយ​ជាពិសេស​ទៅទៀត​នោះ ​ត្រូវ​មាន​ភក្ដីភាព​ការពារ​រដ្ឋធម្មនុញ្ញ និង​ការពារ​ដាច់ខាត​ចំពោះ​ព្រះមហាក្សត្រ ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ​។​​ការ​លើកឡើង​របស់ ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន អគ្គ​ស្នងការ​រង​នគរបាលជាតិ តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​ពិធី​ប្រគល់​ទទួល​ម៉ូតូ​ចំនួន​៤៣​គ្រឿង និង​ម៉ាស៊ីនភ្លើង​ចំនួន​៣០​គ្រឿង របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជូន​ដល់ វរៈ​សេនា​តូច និង​ប៉ុស្តិ៍នគរបាល​ការពារ​តាម​ព្រំ​ដែនទឹក​-​គោក ចំណុះ​គណៈបញ្ជាការ​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នា​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ​។​​ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ឯក អគ្គ​ស្នងការ​រង​នគរបាលជាតិ បាន​មានប្រសាសន៍​ទៀតថា «​ចំពោះ​ការងារ​ព្រំដែន ក្នុងនាម​យើង​ជា​នគរបាល​ត្រូវ​បន្ត​លើកកម្ពស់​ស្មារតី​សាមគ្គីភាព​ជាមួយ​កងយោធពល​ខេមរភូមិន្ទ​, បន្ត​តាមដាន​ស្រាវជ្រាវ​រកមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​, បន្ត​ជំរុញ​បើក​វគ្គ​ហ្វឹកហ្វឺន​ផ្ទៃក្នុង និង​ហ្វឹកហ្វឺន​ការងារ​ព្រំដែន ដល់​វរ​សេនា​តូច និង​បន្ត​សហការ​ជាមួយ​ស្ថាប័ន​ផ្សេងៗ »​។​ឯកឧត្តម​បាន​បន្តថា ត្រូវ​ទប់ស្កាត់​កុំអោយ​មានការ​រីក​រាល​ដាល​នូវ​បញ្ហា​គ្រឿងញៀន​, ត្រូវ​បន្ត​ផ្សព្វផ្សាយ​អប់រំ ដល់​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​បញ្ហា​គ្រឿងញៀន​, ត្រូវ​ចុះ​ធ្វើ​ការណែនាំ​ជាប្រចាំ​ដល់ ក្លិប​កំសាន្ត កន្លែង​សប្បាយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ និង​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​បង្ក្រាប​មុខសញ្ញា​ជាដើម​នោះ​។​​ក្នុងឱកាស​នោះដែរ ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន ក៏បាន​ណែនាំ​ដល់​នគរបាល​ការពារ​ព្រំដែន​គោក និង​ទឹក​ទាំងអស់​ឲ្យ​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ ស្រម​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល ដែល​ឲ្យ​ពួកយើង​ទាំងអស់​គ្រាន​ត្រូវ​ពាក់​ម៉ាស ត្រូវ​លាងដៃ​និង​សាប៊ូ ត្រូវ​បាញ់​អាល់កុល ឬ​ជែ ត្រូវ​រក្សា​គម្លាត​ពីគ្នា ត្រូវ​កាត់បន្ថយ​ការជួប​ជុំគ្នា​ជាដើម​នោះ​ផងដែរ​។​​ជា​ចុងក្រោយ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក តេង សួន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​នាំយក​អំណោយ​របស់​ឯក​ឧ​ត្ត​ម នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​ប​ណ្ទិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចំនួន​៤​លាន​រៀល ផ្តល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​៕ ​អត្ថបទ​៖ បាន ចក់​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បន្តរក្សាការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា នៅក្នុងវិស័យសន្តិសុខផ្ទៃក្នុង
09/18/2025 10:09 PM
កម្ពុជា លើកឡើងអំពី ចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
09/18/2025 09:09 PM
បុរាណវិទូរកឃើញហ្វូស៊ីលត្រីដូហ្វាំងនៅបាតសមសមុទ្របុរាណប្រទេសប៉េរូ
09/18/2025 09:09 PM
ពលរដ្ឋអាហ្វហ្គានីស្ថានធ្វើមាតុភូមិនិវត្តន៍ជួបការលំបាក ស្របពេលកើតវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុ
09/18/2025 09:09 PM
មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ពង្រឹងសមត្ថភាព ដេីម្បីបង្កេីនគុណ ប្រសិទ្ធភា ព ជូនប្រជាពលរដ្ឋ
09/18/2025 08:09 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល
09/18/2025 08:09 PM
ប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ី នៅខែកញ្ញា ទំនងធ្លាក់ចុះ ២៣ភាគរយ
09/18/2025 08:09 PM
UN ៖ បម្រែបម្រួលអាកាសធាតុ បង្កភាពវឹកវរដល់វដ្តទឹករបស់ពិភពលោក
09/18/2025 08:09 PM
គុយបាអំពាវនាវឲ្យ UNបញ្ឈប់ការធ្វើយោធូបនីយកម្មសហរដ្ឋអាមេរិកនៅក្នុងតំបន់
09/18/2025 08:09 PM
ចក្រភពអង់គ្លេសនិរទេសជនអន្តោប្រវេសន៍ទៅបារាំង ក្រោមកិច្ចព្រមព្រៀងថ្មី «ម្នាក់ចូលម្នាក់ចេញ»
09/18/2025 08:09 PM