គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

កងទ័ពជើងគោក​ហ្វីលីពីន​ត្រៀមខ្លួន​ជានិច្ច​ ក្នុង​ការ​បង្ក្រាប​ភេរវកម្ម​ជាមួយ​កងទ័ពជើងគោក​កម្ពុជា​

2021/04/27 02:59:58 am        14
​ភ្នំពេញ៖ ​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ី​រី​លី​តូ សូ​ប៊ី​ហា​ណា (CIRILITO E. SOBEJANA) មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន បាន​អះអាង​ថា កងទ័ព​របស់​លោក បាន​ត្រៀមខ្លួន​ជានិច្ច​ក្នុង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​កងទ័ពជើងគោក​កម្ពុជា ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​ភេរវកម្ម និង​ឧក្រិដ្ឋ​ឆ្លងដែន​ផ្សេងៗ​នោះ​។​​​ការ​អះអាង​ របស់​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​បី​របស់​ប្រទេស​ហ្វីលីពីន​រូប​នេះ គឺ​បាន​ធ្វើឡើង​នៅ​ក្នុង​កិច្ច​ជំនួប​សន្ទនា​តាមរយៈ​វិ​ដេ​អូ Virtual Conference ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេ​បញ្ជាការរង នៃ​កង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២០​ម្សិលមិញ​នេះ​។​​​នៅ​ក្នុង​កិច្ចសន្ទនា​នោះ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស៊ី​រី​លី​តូ សូ​ប៊ី​ហា​ណា (CIRILITO E. SOBEJANA) បាន​លើកឡើងថា «​កងទ័ពជើងគោក​ហ្វីលីពីន​ត្រៀមខ្លួន​ជានិច្ច នៅក្នុង​ការបន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​ជាមួយ​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ នៅក្នុង​ផ្នែក​នានា​ជាច្រើន​ដែលជា​ផលប្រយោជន៍​រួម ដែល​អាចមាន​ដូចជា ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ភេរវកម្ម​, ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​សកម្មភាព​ផ្លាស់ប្តូរ​ទស្សនកិច្ច​រប​ស់​នាយទាហានរង​ជាដើម​នោះ​»​។​​ថ្លែង​នៅ​ក្នុង​កិច្ចសន្ទនា​នោះដែរ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​គាំទ្រ​ចំពោះ​ទស្សនវិស័យ​នៃ​ការ​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ និង​បានបញ្ជាក់​បន្ថែមថា ក្នុងចំណោម​អាទិភាព​នានា កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ តែង​បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ក្បែរ​ខាងក្នុង​តំបន់​អាស៊ាន ដោយ​រួមទាំង​កងទ័ពជើងគោក​ហ្វីលីពីន​ផងដែរ​។ជាក់ស្តែង អនុលោម​តាម​ស្មារតី​នៃ​អនុស្សារណៈ​នៃ​ការយោគយល់ (MOU) រវាង​ក្រសួងការពារជាតិ​កម្ពុ​ជា​-​ហ្វីលីពីន កិច្ចសហប្រតិបត្តិការ​រវាង​កងទ័ពជើងគោក នៃ​ប្រទេស​ទាំងពីរ គឺជា​ទំនាក់ទំនង​ប្រកបដោយ​សក្តានុពល ដែល​អាចមាន​វិសាលភាព​ទូលំទូលាយ ទាំង​សម្រាប់​ពេល​បច្ចុប្បន្ន និង​អនាគត​។​​ក្នុងឱកាស​នោះ​ផងដែរ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​ផ្លាស់ប្តូរ និង​ចែករំលែក​បទពិសោធន៍​លើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​–១៩ ក៏ដូចជា​អំពី​វិធីសាស្ត្រ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​របៀបរបប​ការងារ​ថ្មី ស្របតាម​បរិបទ​ថ្មី​នៃ​ជំងឺ​នេះ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការងារ​ហ្វឹកហ្វឺន និង​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​អាច​ដំណើរការ​ទៅបាន​ជាធម្មតា ដោយ​ទាំងនេះ សុទ្ធ​សឹង​ជា​មេរៀន​ដ៏​ល្អ​សម្រាប់​ការដកពិសោធន៍​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​។​ថ្នាក់ដឹកនាំ​កងទ័ពជើងគោក​ទាំងពី​រ ក៏បាន​កត់សម្គាល់​អំពី​ភាព​សំខាន់​ចាំបាច់​នៃ​និរន្តរភាព​នៃ​សន្តិភាព និង​ស្ថិរភាព ដើម្បី​ភាពសុខសាន្ត​របស់​ជាតិ និង​ប្រជាជន ក៏ដូចជា​សម្រាប់​តំបន់​ទាំងមូល និង​បាន​ឯកភាព​គ្នា​បន្ត​ជំរុញ​ល្បឿន​ នៃ​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​សកម្ម ជាពិសេស​ការខិតខំ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ការចុះ​អនុស្សរណៈ ​នៃ​ការយោគយល់ (MOU) រវាង​កងទ័ពជើងគោក​កម្ពុជា​-​ហ្វីលីពីន​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​៕ ​អត្ថបទ​៖ បាន ចក់​

ការ​បង់ពន្ធ គឺ​វិនិយោគ​ ដើម្បី​ប្រជាជន និង​ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​

2021/04/27 02:59:58 am        14
​ភ្នំពេញ៖ តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ និយាយ​ថា ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ គឺជា​កាត​លី​ករ​ថ្មី នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ការ​ពង្រឹង​វប្បធម៌​នៃ​ការបង់ពន្ធ ឬ​ការចូលរួម​បង់ពន្ធ គឺជា​ការវិនិយោគ​ដើម្បី​ខ្លួនឯង ដើម្បី​ប្រជាជន និង​ដើម្បី​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​យើងទាំងអស់គ្នា។​ឯកឧត្តម កែន សម្បត្តិ អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានលើកឡើង​នៅក្នុង​ពិធី​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ និង​មជ្ឍមណ្ឌល​សេវាសាធារណៈ​ថ្មី នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នេះ​ថា បច្ចុប្បន្ន​អគ្គនាយកដ្ឋាន​ពន្ធដារ បានធ្វើ​កំណែទម្រង់​ប្រព័ន្ធ​បច្ចេកវិទ្យា​ជាច្រើន និង​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រមូល​ចំណូល ដោយ​មានការ​កំណើន​កើនឡើង​លើស​ផែន​ការជាប់​ជាប្រចាំ ជាក់​ស្តែង​នៅក្នុង​ឆ្នាំ​២០១៩ កន្លងមក អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ចំណូល​លើស​ផែនការ​ជាង ២៣% ដែល​បញ្ហា​ទាំងនេះ គឺ​កើតឡើង​ក្រោម​ការ​ខិតខំ​ប្រឹងប្រែង ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​បានដាក់​ឲ្យ​ដំណើរការ​ប្រព្រឹត្ត​ទៅដោយ​រលូន​។​​​​ឯកឧត្តម បន្តទៀតថា ចំណែក​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិ​កម្ម​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅពេលនេះ គឺជា​កាត​លី​ករ​ថ្មី​មួយទៀត នៃ​ការធ្វើ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន ក្នុង​គោលដៅ​ជំរុញ​ប្រកបដោយ​តម្លាភាព និង​ការផ្តល់​ភាពងាយស្រួល​ដល់​បងប្អូន​ប្រជាពល​រដ្ឋ ក៏​ពង្រឹង​វប្បធម៌​នៃ​ការបង់ពន្ធ ឬ​ការចូលរួម​បង់ពន្ធ គឺជា​ការ​វិនិយោគ​ដើម្បី​ខ្លួនឯង ដើម្បី​ប្រជាជន និង​ដើម្បី​ការចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​យើងទាំងអស់គ្នា​, ប្រទេសជាតិ​រីកចម្រើន ពិតជា​ចៀស​មិន​ផុតពី​ចូល​បង់ពន្ធ​ពី​ប្រជាពលរដ្ឋ​នោះ​ឡើយ​។​​​ជុំវិញ​បញ្ហា​ប្រមូល​ចំណូល តាមរយៈ​ការចុះបញ្ជី និង​ការផ្ទេរ​កម្ម​សិទ្ធ​ផ្សេងៗ​, ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក លើក​ឡើងថា ចាប់តាំងពី​ឆ្នាំ​១៩៩០ ដល់​ឆ្នាំ ២០២០ នេះ យានយន្ត​ដែល​បាន​ចុះបញ្ជី​មាន​ចំនួន​ជិត ៦លាន​គ្រឿង ដោយឡែក​ទោចក្រយានយន្ត​ជិត ៥ លាន​គ្រឿង ក្នុងនោះ ​សម្រាប់​រថយន្ត​មាន​៖ រថយន្ត​ធុន​ស្រាល​ជាង ៥០​ម៉ឺន​គ្រឿង រថយន្ត​ធុន​ធ្ងន់ ២៥ ម៉ឺន​គ្រឿង​។ចំណែក​ការផ្តល់​ប័ណ្ណបើកបរ​បាន​ចំនួន​ជិត ២ លាន​ប័ណ្ណ ភាគច្រើន​ប្រភេទ​ឡាន​ទេសចរ​, ចំពោះ​ការផ្ទេរ​កម្ម​សិទ្ធ​ពី​ឆ្នាំ​២០១៧ ដល់ ២០២០ វិញ មាន​ចំនួន ១០ ម៉ឺន​គ្រឿង ដែល​បញ្ហា​ទាំងនេះ​គឺជា​ការប្រមូល​ចំណូល​សម្រាប់​ចូល​ថវិកា​ជាតិ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​យើង​ផងដែរ​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី​

រដ្ឋ​មន្ត្រីក្រសួង​សាធារណការ ប្រកាស​ធ្វើ​ប័ណ្ណបើកបរ​ខ្នាត​អន្តរជាតិ ដែល​អាច​ធ្វើ​បើកបរ​បាន ៩៩ប្រទេស

2021/04/27 02:59:58 am        15
​​ភ្នំពេញ៖ រដ្ឋ​មន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រកាស​ធ្វើ​ប័ណ្ណបើកបរ​ថ្មី ខ្នាត​អន្តរជាតិ ដោយ​ប័ណ្ណ​អាចធ្វើ​បើកបរ​បាន​ចំនួន ៩៩ ប្រទេស និង​មាន​សុពលភាព​រយៈពេល​មួយ​ឆ្នាំ ដើម្បី​បង្ក​លក្ខណៈ​កាន់តែ​ងាយស្រួល ក្នុងការ​ធ្វើដំណើរ​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​ទៅកាន់​បរទេស។​​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែង​ឲ្យ​ដឹង នៅក្នុង​ពិធី​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ស្វ័ត​ប្រវត្តិ​កម្ម​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ និង​មជ្ឍមណ្ឌល​សេវាសាធារណៈ​ថ្មី នៅ​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២០ នេះ​ថា ក្រៅពី​សមិទ្ធផល​សម្រេច​បាន​ផ្លែផ្កា​ជាច្រើន នៅក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន ក្នុងនោះ​ ដើម្បី​ឆ្លើយតប​និង​តម្រូវការ​បន្ថែម និង​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​, បាន​ចូល​ជា​សម​ជិ​ក​អង្គការ​រ​អន្តជាតិ​នោះ ក្រសួង​សូម​ប្រកាស​ជា​ផ្លូវការ អំពី​ការធ្វើ​ប័ណ្ណបើកបរ​ថ្មី​ខ្នាត​អន្តរជាតិ ជូន​ប្រជាពលរដ្ឋ​ទូទៅ ដែល​ប័ណ្ណបើកបរ​នេះ អាចធ្វើ​ការបើក​បរបាន​ចំនួន ៩៩ប្រទេស មាន​សុពលភាព​រយៈពេល​មួយឆ្នាំ ក្នុងនោះ​បងប្អូន​មក​ធ្វើ​ប័ណ្ណ​នេះ​បាន នៅ​អគ្គនាយដ្ឋាន ឬ​នៅតាម​មន្ទីរ​រាជធានី​ខេត្ត និង​នៅ​មជ្ឍមណ្ឌល​សេវាសាធារណៈ​ថ្មី ស្ថិតនៅ​ផ្សារ​ទំនើប​ជីបម៉ុង ណូ​រ៉ូ​ម៉​ល នេះ​បាន ដែល​បញ្ហា​ទាំងនេះ ជាការ​បង្ករ​លក្ខណៈ​កាន់តែ​ងាយស្រួល សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​កាន់​បរទេស​។​​​ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់​ថា សម្រាប់​ការ​ធ្វើ​ប័ណ្ណបើកបរ​ថ្មី​នេះ គឺជា​ប័ណ្ណ​ស្តង់ដារ​អន្តរជាតិ​របស់​ពិភពលោក ចំណែក​បងប្អូន​ដែល​កំពុង​ប្រើប្រាស់​ប័ណ្ណបើកបរ​សព្វថ្ងៃនេះ ប្រសិន​មានបំណង​ចង់​ប្តូរ​ប័ណ្ណបើកបរ​ខ្នាត​អន្តរជាតិ អាច​យក​ប័ណ្ណ​នោះមក​ដូរ​បាន នៅ​គ្រប់កន្លែង​ដែល​ផ្តល់​សេវាកម្ម ដោយ​គិត​តម្លៃ​សេវា​ចំនួន​ប្រមាណ ២៥ ម៉ឺន​រៀល ដែល​តម្លៃ​នេះ​គឺជា​តម្លៃ​សមរម្យ ពោល គឺ​យក​ត្រឹម​មធ្យម សម្រាប់​ប្រទេស​នៅក្នុង​អាស៊ាន​ប៉ុណ្ណោះ​៕​​​ក្រៅពី​ការផ្តល​ប័ណ្ណ​ខាងលើ​, ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់​បន្ថែមថា​៖ ការបើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ប្រព័ន្ធ​ស្វ័ត​ប្រវត្តិ​កម្ម​ផ្ទេរ​កម្ម​សិទ្ធ​យានជំនិះ និង​មជ្ឍមណ្ឌល​សេវាសាធារណៈ​ថ្មី នៅ​ផ្សារ​ទំនើប​ជីបម៉ុង នេះ គឺជា​ផ្តល់​សេវា​ឲ្យ​កាន់តែ​ខិតជិត​ប្រជាពលរដ្ឋ ដើម្បី​បង្ករ​លក្ខណៈ​ងាយស្រួល និង​ងាយ​ស្វែងរក​ក្នុង​ផ្ទេរ​កម្ម​សិទ្ធ​យានយន្ត​គ្រប់​ប្រភេទ និង​ការពន្យា​ប័ណ្ណបើកបរ ការស្នើសុំ​ឈៀក​ឡាន​ជាដើម និង​អនុវត្តន៍​តប​តាម​អនុសាសន៍​ដ៏​ខ្ពស់​ខ្ពស់​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី គឺ​យើង​ជា​អ្នកបម្រើ​រាស្ត្រ ត្រូវតែ​ផ្តល់​សេវាសាធារណៈ សេវា​ចាំបាច់​ជូន​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​មាន​តម្លាភាព ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព ធ្វើ​ឲ្យ​បាន​ឆាប់រហ័ស៕​ ​អត្ថបទ​៖ សុន រ៉ា​ឌី​

ស៊ីងហ្គាពួរ ក្លាយ​ជា​ដៃគូរ​ក្នុង​ការ​ផ្តល់​អត្ថ​ប្រ​យោ​ជ​ន៏​សុខភាព ​ដល់​បុគ្គលិក​លី​ហួរ គ្រុប​

2021/04/27 02:59:58 am        13
​ភ្នំពេញ៖ ក្រុមហ៊ុន ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល សេន​ធ័​រ និង​ក្រុមហ៊ុន លី​ហួរ គ្រុប បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​លើ​កិច្ចសហប្រតិបត្តិការ ដើម្បី​ផ្តល់​នួវ​អត្ថ​ប្រ​យោ​ជ​ន៏​មួយ ក្នុងចំណោម​អត្ថ​ប្រ​យោ​ជ​ន៏​ផ្សេងទៀត​របស់ លី​ហួរ សម្រាប់​ជាកា​ដូរ​ដល់​បុគ្គលិក ជាពិសេស​ជា​ផ្នែក​មួយ​ក្នុងការ​ទាក់ទាញ​បុគ្គលិក​ឆ្នើម​ក្នុង​បរិបទ​នៃ​ទីផ្សារ​ប្រកួតប្រជែង​ក្នុងប្រទេស​។​ពិធី​ចុះហត្ថលេខា​នេះ បាន​ប្រព្រឹត្តទៅ​កាលពី​រសៀល​ថ្ងៃទី​២៩ កញ្ញា ឆ្នាំ​២០២០​កន្លងទៅ នៅ​ទីក្រុង​ភ្នំពេញ រវាង​លោក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​នាយក​ប្រតិបត្តិ​នៃ​មណ្ឌល​វេជ្ជសាស្ត្រ ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខន សិន​ធ័​រ និង​លោក​ឧកញ៉ា លី ហួរ ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន លី​ហ៊ួ​រ គ្រុប​។​​នៅក្នុង​ពិធី លោក​ឧកញ៉ា លី ហ៊ួ​រ បានឱ្យដឹងថា បច្ចុប្បន្ន​ក្រុមហ៊ុន​លោក មាន​ក្រុមហ៊ុន​បុត្រ​សម្ព​ន្ធ័​ចំនួន​៨ ដែលមាន​បុគ្គលិក​សរុប​ចំនួន​ប្រមាណ ២​ពាន់​នាក់​។ លោក​បន្តថា បន្ទាប់ពី​ការចុះហត្ថលេខា បុគ្គលិក​ទាំងអស់​រប​ស់​ក្រុមហ៊ុន លី​ហួរ នឹង​ទទួលបាន​អត្ថ​ប្រ​យោ​ជ​ន៏​នូវ​ការពិនិត្យ​សុខភាព​ដោយ​មិន​គិតថ្លៃ​ដោយមាន​ការជួយ​ឧបត្ថម​ពី​មូលនិធិ​លី​ហួរ គ្រុប​។ មូលនិធិ​លី ហួរ គ្រុប​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​សំរួល​ទុក្ខលំបាក​ដល់​បុគ្គលិក​ទាំងអស់​របស់​ក្រុមហ៊ុន​ទាំងមូល​។​​លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​ថា ស៊ី​ង​ហ្គា​ពួរ មេ​ឌី​ខ​ល សេន​ធ័​រ ត្រូវបាន​បង្កើតឡើង​ដោយមាន​គោលដៅ​ចម្បង​ក្នុង​ការ​ផ្ដល់​នូវ​បទដ្ឋាន​វេជ្ជសាស្ត្រ​ប្រកបដោយ​ឧត្តមភាព​ជូន​ដល់​ប្រជាជន​កម្ពុជា ហើយ​មណ្ឌល​នេះ គឺជា​វេជ្ជសាស្ត្រ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​សហការ​ជាមួយនឹង​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​មកពី​សឹង្ហ​បុរី ដែល​មាន​ផ្តល់​សេវាកម្ម ដូចជា​៖​ការពិនិត្យ​សុខភាព​ជំងឺ​ទូទៅ សុខភាព​ស្ត្រី ការពិគ្រោះ​ជំងឺ​តាម​ប្រព័ន្ធ​ឌីជីថល និង​ការវះកាត់​ទូទៅ​។​ល​៕ ​អត្ថបទ៖ ​ឈិ​ត បូរ៉ា​វី​

យុវជន ជា​មូលធន​មនុស្ស​ប្រកបដោយ​សក្ដានុពល ក្នុង​កិច្ច​ការងារ​លើកស្ទួយ និង​ការពារ​តម្លៃ​សិល្បៈ​វប្បធម៌​

2021/04/27 02:59:58 am        16
​ភ្នំពេញ៖ ​ឯកឧត្ដម ស្រី សួន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​លើក​ឡើងថា យុវជន ជា​មូលធន​មនុស្ស​ប្រកបដោយ​សក្ដានុពល ក្នុង​កិច្ច​ការងារ​លើកស្ទួយ និង​ការពារ​តម្លៃ​សិល្បៈ​វប្បធម៌​ជាតិខ្មែរ ទាំង​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។​​ការ​ថ្លែង​របស់​ឯកឧត្ដម ស្រី សួន យ៉ាង​ដូច្នេះ ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ការ​ងារ​រដ្ឋបាល និង​ការគ្រប់គ្រង​ដំណាក់កាល​ទី​២ (​ភាពជា​អ្នកដឹកនាំ រយៈពេល​០៣​ថ្ងៃ​) រសៀល​ថ្ងៃ​ទី​៣០ កញ្ញា ២០២០​នេះ​, រៀបចំ​ដោយ​សាលា​បណ្ដុះបណ្ដាល​ក្រប​ខណ្ឌ​វប្បធម៌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​​​​ឯកឧត្ដម បន្តទៀតថា ការ​បំពាក់​ចំណេះដឹង និង​ចំណេះ​ធ្វើ​នៅ​កន្លែងធ្វើការ គឺជា​ផែនការ​យុទ្ធសាស្ត្រ​អាទិភាព​ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ តែង​គិតគូរ​អភិវឌ្ឍន៍​សមត្ថភាព និង​ធនធានមនុស្ស​ក្នុង​វិស័យ​រដ្ឋបាល និង​ជំនាញ​វិជ្ជាជីវៈ​ដែល​បម្រើ​ឲ្យ​វិស័យ​សិល្បៈ និង​វប្បធម៌ និង​ដើម្បី​ឲ្យ​ដើរ​ស្រប​ទៅតាម​បរិបទ នៃ​សកលភាវូបនីយកម្ម និង​ភាព​រីកចម្រើន​របស់​ស​ង្គ​ម​ជាតិ​នាពេល​បច្ចុប្បន្ន​នេះ​។​​​​ឯកឧត្ដម ស្រី សួន បាន​សង្កត់ធ្ងន់ថា ការចូលរួម​របស់​យុវជន និង​ការងារ​ស្ម័គ្រចិត្ត បានរួម​ចំណែក​ច្រើន​ក្នុង​ការ​ការពារ​សុខសន្តិភាព និង​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ និង​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្ដម សូម​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ជា​យុវជន ទាំង​៦០​រូប ដែល​បាន​សិក្សា​ចប់​វគ្គ​បណ្ដុះបណ្ដាល​ភាពជា​អ្នកដឹកនាំ​នា​ថ្ងៃនេះ សូម​បន្ត​ខិតខំ​បំពេញ​កិច្ចការងារ​ប្រចាំថ្ងៃ​ផង និង​រួមចំណែក​ធ្វើ​ការងារ​សង្គម​ផង ដើម្បី​រួមចំណែក​ការលើកកម្ពស់​សិល្បៈ និង​វប្បធម៌​ជាតិ ទប់ស្កាត់​អំពើ​ហិង្សា ទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន លើកស្ទួយ​សីលធម៌​សង្គម និង​លើកកម្ពស់​សមធម៌​សង្គម​ប្រកបដោយ​បរិ​យា​ប័ន្ន និង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ខិតខំ​ថែរក្សា​សុខសន្តិភាព​នេះ​ឲ្យ​មាន​ជា​អមតៈ​តរៀង​ទៅ​។​​​​បើតាម​លោក តន សុវណ្ណ​ឧ​ត្ត​ម នាយក​សាលា​បណ្តុះបណ្តាល​ក្របខណ្ឌ​វប្បធម៌ បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​លើក​នេះ សាលា​បានកំនត់​យកមុខ​វិជ្ជា​ធំៗ​ចំនួន​០៤ ក្នុងនោះ​រួមមាន​៖ ការគ្រប់គ្រង និង​ប្រើប្រាស់​បណ្តាញ​សង្គម​, សិល្បៈ នៃ​ការទំនាក់ទំនង និង​ការនិយាយ​នៅ​សាធារណៈ​, ភាពជា​អ្នកដឹកនាំ និង​សម​ធ៌ និង​បរិ​យា​ប័ន្ន ដែល​ក្នុងនោះ​សាលា​បានកំនត់​ជ្រើស​យក​សិក្ខាកាម​ជា​យុវជន​សកម្ម សរុប​ចំនួន ​៦០​រូប ក្នុងនោះ​សិក្ខាកាម​ជា​ស្រី្ត មាន​ចំនួន​២៣​រូប មកពី​បណ្តា​នាយកដ្ឋាន​ក្នុង​អង្គភាព ថ្នាក់​កណ្តាល​ក្រសួង​។ ក្រោយ​ការ​បណ្តុះបណ្តាល​យើង​អាច​គណនា​សមត្ថភាព​ នៃ​ការ​យល់ដឹង​របស់​សិក្ខា​កាម​ទាំងអស់​មានការ​យល់ដឹង​កើនឡើង​គួរ​ជាទី​មោទនៈ និង​ទទួល​បាន​ការវាយតម្លៃ​សមត្ថភាព នៃ​ការ​យល់ដឹង​ដូច​ខាង​ក្រោម​ កម្រិត​មធ្យម មានការ​ថយ​ចុះ​មក​ត្រឹម​ចំនួន​២៥%, កម្រិត​ល្អ​បង្គួរ​មានការ​កើន​ឡើង​មក​ត្រឹម​ចំនួន​៥៣% និង​កម្រិត​ល្អ មានការ​កើន​ឡើង​មក​ត្រឹម​២២%​។​​ជាពិសេស វគ្គ​បណ្ដុះបណ្ដាល​នេះ គឺជា​លទ្ធផល​ថ្មី​មួយ​ដ៏​ល្អ ដែល​ថ្នាក់ដឹកនាំ​ក្រសួង​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច ក្នុង​ការ​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស ផ្តល់​ចំណេះដឹង​ដល់​ម​ន្រី្ត​រាជការ​ទាំងអស់​ឲ្យ​មានការ​ទទួលខុសត្រូវ​ក្នុង​ការងារ​។ នេះ​ជា​កាតព្វកិច្ច​របស់​មន្ត្រី​រាជការ​ក្នុង​ការ​បំពេញការងារ​បម្រើ​ផលប្រយោជន៍​ជាតិ ជំរុញ​ឲ្យ​ការងារ​ក្នុង​វិស័យ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កាន់តែ​រីកចម្រើន​ប្រសើរ​ឡើង​ថែមទៀត​៕ ​អត្ថបទ៖ រដ្ឋា

ពលរដ្ឋ​នៅ​រដ្ឋ​ប៉េ​ន​ស៊ី​ល​វ៉ា​នៀ ខក​ចិត្តនឹង​ការ​ជជែក​ដេញដោល​ប្រធានាធិបតី​សហរដ្ឋអាមេរិក

2021/04/27 02:59:58 am        17
​​អាមេរិក​៖ ប្រតិកម្ម​ដំបូង​ពី​អ្នកទស្សនា​មួយ​ចំនួន​លើ​ការ​ជជែក​ដេញដោល​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​រដ្ឋ​ប៉េ​ន​ស៊ី​ល​វ៉ា​នៀ បាន​ផ្តោត​សំខាន់​លើ​ការ​តម្លើង​ពាក្យសម្តី​គ្នា រវាង​លោក​ដូ​ណា​ល់ ត្រាំ និង​គូរ​ប្រជែង​ចូ បៃ​ដិ​ន​។​​រយៈពេល​ជាង​១​ឆ្នាំ​នៃ​ការ​ប៉ះ​សម្តី​គ្នា លោក​ត្រាំ ដែលជា​គូប្រជែង​មកពី​គណបក្ស​សាធារណរដ្ឋ និង​លោក​បៃ​ដិ​ន គូប្រជែង​មកពី​គណបក្ស​ប្រជាធិបតេយ្យ បាន​ជួបគ្នា​នៅលើ​វេទិកា​នៃ​ការជជែក​ដេញដោល កាលពី​យប់​ថ្ងៃ​អង្គារ នៅ​រដ្ឋ​អូ​ហាយ​យ៉ូ ដែលជា​ការជជែក​ដេញដោល​ប្រធានាធិបតី​លើកដំបូង​ដ៏​វឹកវរ និង​តានតឹង​ខុស​ពី​ប្រក្រតី មុន​ការបោះឆ្នោត​ឆ្នាំ​២០២០​។​​ក្រោយពី​ទស្សនា​ការ​ជជែក​ដេញដោល​នេះ ពលរដ្ឋ​អាមេរិក​មួយ​រូប បាន​និយាយ​ថា វា​ដូច​ឆ្កួត អញ្ចឹង​។ លោក​គិត​ថា គ្មាន​នរណា​ម្នាក់​ក្នុងចំណោម​អ្នក​ទាំង​២ គោរព​គ្នា​នោះ​ទេ​។​​ដោយឡែក​ស្ត្រី​ម្នាក់ទៀត បាន​និយាយ​ដែរ​ថា ការជជែក​ដេញដោល​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ខ្លាំង​ណាស់ ហើយ​នាង​គិតថា គ្មាន​បេក្ខជន​រូប​ណា​នឹង​ឈ្នះ​ការបោះឆ្នោត​នោះទេ​៕ អត្ថបទ៖ សារ៉ាត់

វិធានការ​ទប់ស្កាត់​ជំងឺ COVID-19​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរៀបចំ​ពិធី​សាសនា​នៅ​នេប៉ាល់

2021/04/27 02:59:58 am        18
​​នេប៉ាល់៖ ​ទីធ្លា​នៅ​ជុំវិញ​វត្ត​វាំង​ចាស់ ដែល​ធ្លាប់មាន​មនុស្ស​ច្រើន​កុះករ​រាប់ម៉ឺន​នាក់​ជា​រៀងរាល់ឆ្នាំ អំឡុង​ពិធីបុណ្យ​ឥន្ទ្រ​:​ចា​ត្រា​នោះ ត្រូវ​បាន​គេ​ទុកចោល ស្រប​ពេលដែល​វត្ត​មួយ​នេះ បាន​បិទទ្វារ ហើយ​រាល់​ការ​ប្រារព្ធ​ពិធី​សាសនា​ទាំងអស់ ត្រូវបាន​ហាមប្រាម​ដោយ​រដ្ឋាភិបាល​នេ​ប៉ាល់ ដើម្បី​ទប់​ស្កាត​ការរីក​រាលដាល​ឆ្លង​ជំងឺ COVID-19។​​បច្ចុប្បន្ន ​គឺជា​រដូវ​បុណ្យទាន​នៅ​ក្នុង​ប្រទេស​នេប៉ាល់​ដែល​ភាគច្រើន​ នៃ​ពលរដ្ឋ​ពល​របស់​ពួកគេ​កាន់សាសនា​ហិ​ណ្ឌ ជា​កន្លែង​ដែល​ការ​ប្រារព្ធ​ពិធី​សាសនា គឺជា​ផ្នែក​មួយ​ដ៏​ធំ​នៅ​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ ប៉ុន្តែ​ ក្នុងឆ្នាំនេះ ពលរដ្ឋ​នេ​ប៉ាល់ ប្រារព្ធ​ពិធី​នៅផ្ទះ​ជំនួស​វិញ ។​​ប្រជាពលរដ្ឋ​នេ​ប៉ាល់ មានជំនឿថា ពួកគេ​នឹងធ្វើ​ឲ្យ​ព្រះ​ខឹងសម្បារ​នៅពេលដែល​ពួកគេ​មិន​ប្រារព្ធ​ពិធី​សាសនា ដែល​វា​នឹង​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ជាក់​ជាពុំខាន​នោះឡើយ​។​​ខណៈ​ពេល​នោះ​ដែរ ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា បាន​កើតមានឡើង រវាង​ក្រុមនគរបាល និង​ក្រុម​អ្នក​ប្រារព្ធ​ពិធី​សាសនា ដែល​រឹងទទឹង​នឹង​បទបញ្ជា​របស់​រដ្ឋាភិបាល​នេ​ប៉ាល់ អំឡុង​ការ​ប្រារព្ធ​ពិធី​សាសនា​នៅ​ភាគខាងត្បូង ទីក្រុង​ក​ដ្ឋ​ម៉ាន់​ឌូ​។​​ក្រុម​អាជ្ញាធរ នេ​ប៉ាល់ បាន​បិទ​ប្រទេស​កាលពី​ខែមីនា​កន្លងទៅ និង​បាន​ដកចេញ​វិធានការ​រឹត​ត្បឹ​ត​ឡើងវិញ កាលពី​ខែកក្កដា។​​សូម​បញ្ជាក់ថា មនុស្ស​ជាង ៧៦.០០០​នាក់ បាន​ឆ្លង​ជំងឺ COVID-19​នៅក្នុង​ប្រទេស​នេ​ប៉ាល់ និង​មនុស្ស​ជាង ៤៩០​នាក់ បាន​ស្លាប់៕ អត្ថបទ៖ សារ៉ាត់

មេដឹកនាំ​កូរ៉េខាងជើង ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​មជ្ឈិមបក្ស ​ស្តីពី​ជំងឺ COVID-19

2021/04/27 02:59:58 am        14
​កូរ៉េខាងជើង៖ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ គណៈកម្មាធិការ​មជ្ឈិម​បក្ស​កូរ៉េខាងជើង បានរៀបចំ​កិច្ចប្រជុំ ដឹកនាំ​ដោយ​លោក ​គីម ជុង​អ៊ុន នៅ​ទីក្រុង​ព្យុងយ៉ាង ដើម្បី​ពិភាក្សា​លើ​បញ្ហា​ជំងឺ COVID-19។​​កិច្ចប្រជុំ​គណៈកម្មាធិការ​មជ្ឈិមបក្ស​នេះ ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA​កាលពី​ព្រឹក​ថ្ងៃ​ពុធ ជា​មួយនឹង​ការ​បង្ហោះ​រូបភាព​ហ្វឹក ​៦​សន្លឹក​របស់​លោក​គីម នៅ​លើ​វែបសាយ​របស់​ពួកគេ​។​​ទីភ្នាក់ងារ​ព័ត៌មាន KCNA បាន​រាយការណ៍​ថា កិច្ចប្រជុំ​នេះ បានលើកឡើង​ពី​កំហុសឆ្គង​មួយចំនួន ដែល​បាន​រក​ឃើញ​នៅក្នុង​ការការពារ​ការ​រាតត្បាត​ជំងឺ COVID-19 និង​បាន​ពិភាក្សា​យ៉ាង​ស៊ីជម្រៅ​លើ​បញ្ហា​ធ្វើ​ឲ្យ​ប៉ះពា​កល់​ដល់​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​ឆ្លង​សកល​នៃ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​។​​ទោះបីជា​យ៉ាងណាក៏ដោយ គេ​មិន​បានដឹង​ច្បាស់​នោះទេ ថា​តើ​មាន​ករណី​ឆ្លង​ជំងឺ COVID-19​ដែរឬទេ​នៅ​កូរ៉េខាងជើង ស្រប​ពេលដែល​គ្មាន​សេចក្តីរាយការណ៍​ផ្លូវការ​ពី​ករណី​ឆ្លង​នោះ​។​​គួរ​ឲ្យ​ដឹងថា កូរ៉េខាងជើង បាន​បិទផ្លូវ​អន្តរជាតិ​របស់ខ្លួន កាលពី​ចុងខែ​មករា ដើម្បី​បញ្ឈប់​ជើងហោះហើរ​ដឹក​អ្នកដំណើរ​ទាំងអស់ តាម​ក្រុមហ៊ុន​អាកាសចរណ៍​រដ្ឋ Air Koryo៕ អត្ថបទ៖ សារ៉ាត់

អង្គការ NASA​ ត្រៀម​យក​សំណាក​ពី​ផ្កាយព្រះគ្រោះ Bennu​មកកាន់​ផែនដី​

2021/04/27 02:59:58 am        21
​អន្តរជាតិ៖ នេះ​គឺជា​លើកដំបូង​ហើយ​ដែល​អង្គការ NASA​របស់​អាមេរិក គ្រោង​នឹង​យក​សំណាក​ពី​ផ្កាយព្រះគ្រោះ Bennu មកកាន់​ផែនដី​។ គេ​រំពឹងថា យានអវកាស នឹង​នាំយក​សំណាក​ផ្កាយព្រះគ្រោះ​មួយ​នេះ មកដល់​ផែនដី នៅក្នុង​ឆ្នាំ ២០២៣​ខាងមុខ​។​​ក្រុម​អ្នកវិទ្យាសាស្ត្រ ចង់​សិក្សា​វត្ថុ​បានមកពី​ផ្កាយព្រះគ្រោះ​ដែល​សម្បូរ​សារធាតុ​កាបូន ដូចជា​ផ្កាយព្រះគ្រោះ Bennu ដែល​អាចមាន​ភស្តុតាង​បញ្ជាក់ថា វា​មាន​អាយុកាល​ចាប់តាំងពី​ការកកើតឡើង​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​ពួកយើង កាលពី​រយៈពេល ៤.៥​ពាន់​លាន​ឆ្នាំមុន​មកម្ល៉េះ ។​​គួរ​ឲ្យ​ដឹងថា ផ្កាយព្រះគ្រោះ Bennu ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្កាយព្រះគ្រោះ​គ្រោះថ្នាក់​បំផុត ដែល​នេះ​មានន័យថា វា​នឹង​អាច​បុក​ផែនដី​យើង នៅពេល​ណាមួយ​ក្នុងពេល​អនាគត ។​​ម្យ៉ាងវិញទៀត ផ្កាយព្រះគ្រោះ​មួយ​នេះ នឹង​បង្កើតបានជា​មាត់​ភ្នំភ្លើង អំឡុងពេល​បង្កហេតុ​ការណ៍​អាក្រក់​នា​រយៈពេល ១៥០​ឆ្នាំ​ទៀត ។​​សូមបញ្ជាក់ថា អង្គការ NASA​ធ្លាប់​យក​ធូលី​ផ្កាយដុះកន្ទុយ និង​ភាគល្អិត​ខ្យល់​ពន្លឺព្រះអាទិត្យ​កាល​ពីមុនមក ប៉ុន្តែ​ពួកគេ​មិន​ធ្លាប់​ដែល​យក​សំណាក​ផ្កាយព្រះគ្រោះ​នោះទេ​៕ អត្ថបទ៖ សារ៉ាត់

ក្រសួង​អប់រំ និង​JICA គាំទ្រ​ក្រុមហ៊ុន​ជាតិ​អន្តរជាតិ​ចំនួន​២​បង្កើន​ថ្នាក់ Think!Think!​បង្រៀន​កុមារ​តូច​នៅ​កម្ពុជា​

2021/04/27 02:59:58 am        15
​ភ្នំពេញ៖ បន្ទាប់ពី​ការអនុវត្ត​កម្មវិធី Think! Think! បង្រៀន​កុមារ​តូចៗ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក តាម​បណ្តា​សាលារៀន​ចំនួន​៨ ទទួល​បាន​ជោគជ័យ នៅពេលនេះ ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​ចៃ​កា​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ជំរុញ​ក្រុមហ៊ុន​Wonder Lab ប្រទេស​ជប៉ុន និង​ក្រុមហ៊ុន Koompi របស់​កូន​ខែ្មរ បង្កើន​ការ​បង្កើត​ថ្នាក់ Think! Think! នៅ​តាម​បណ្តា​សាលារៀន​កម្រិត​ថ្នាក់​បឋមសិក្សា​នានា​ទៀត ដើម្បី​អភិវឌ្ឍន៍​ធនធានមនុស្ស​កម្រិត​មូលដ្ឋាន​អោយ​មាន​គុណភាព​។​​នៅ​ក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ និង​ចុះហត្ថលេខា​ភាព​ដៃគូ​ផ្លូវការ​រវាង Koompi និង Think! Think! ថ្ងៃទី​២៩ ​ខែកញ្ញា​នេះ លោក សុខ ថា ប្រធាន​នាយកដ្ឋាន​បច្ចេកវិទ្យា និង​ព័ត៌មានវិទ្យា​ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ថ្លែងថា បន្ទាប់ពី​អនុវត្ត​សាកល្បង​បាន​ជោគជ័យ នូវ​ការផ្តល់​បង្កើត​ថ្នាក់​Think! Think! សម្រាប់​បង្ហាត់បង្រៀន​គណិតវិទ្យា និង​មេរៀន​នានា​ទៀត​ជូន​សិស្សានុសិស្ស​នៅ​កម្រិត​បឋមសិក្សា​ទទួល​បាន​ជោគជ័យ នៅ​ពេលនេះ ក្រសួង​អប់រំ​ក៏​មាន​គម្រោង​បង្កើត​ថ្នាក់​Think! Think!​នេះ​ អោយ​ច្រើន​កន្លែង​ថែមទៀត ដើម្បី​ជម្រុញ​បង្កើត​ភាព​ទាក់ទាញ និង​ការបង្ហាត់បង្រៀន​សិស្សានុសិស្ស​អោយ​មាន​គុណភាព​ល្អ​។​​បើតាម​លោកស្រី ណៅ​កូ អ៊ី​ដិ តំណាង​អង្គការ​ចៃ​កា​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា នៅក្នុង​គម្រោង​បង្កើត​ថ្នាក់​Think! Think ក្រោម​ជំនួយ​ថវិកា​រដ្ឋាភិបាល​ជប៉ុន​ប្រមាណ​ជាង​១​លាន​ដុល្លារ​អា​មេ​រិក​នេះ គឺ​យើង​នឹង​បញ្ចូល​កម្មវិធីសិក្សា​Think! Think! នៅក្នុង​សាលារៀន​ដែលមាន​បន្ទប់​ថ្នាក់រៀន​ដែល​មាន​កុំព្យូទ័រ​ស្រាប់ និង​ផ្តល់​ការ​បណ្តុះបណ្តាល​គ្រូបង្រៀន​សម្រាប់​បង្រៀន​សិស្ស​ផងដែរ​។​​លោកស្រី Naoko Ide បន្តថា តាមរយៈ​គម្រោង​នេះ​អាច​ជំរុញ​លើកទឹកចិត្ត​សិស្ស​អោយ​សិក្សា​នៅផ្ទះ​ក្នុងកំឡុងពេល​មាន​ជំងឺ​រាតត្បាត​COVID-19 ហើយ​JICA​នឹង​សហការ​ជាមួយ​ក្រសួង​អប់រំ បន្ត​ផ្តល់​ជូន​មេរៀន​Think!Think! តាម​អ៊ិន​ធឺរ​ណែ​ត​ហ្វេ​ស​ប៊ុ​ក ផេ​ក​ផ្លូវការ​ក្រសួង​អប់រំ ហើយ​ត្រូវបាន​ផ្សព្វផ្សាយ​នៅលើ​ប៉ុស្តិ៍​ទូរទស្សន៍​ជាតិ​លេខ​ពីរ​ផងដែរ​។​​បើតាម​ការបញ្ជាក់​ពី​លោក Diaki Watanabe នាយក​ក្រុមហ៊ុន Wonder Lab បាន​ថ្លែងថា បច្ចុប្បន្ន​Think! Think! ដាក់​អនុវត្ត​ផ្តល់​ការបង្រៀន​សិស្ស​ប្រព័ន្ធ​កុំព្យូទ័រ និង​Tablet បាន​ចំនួន​៨​សាលា រួមមាន​៖ ខេត្តសៀមរាប មាន​២​សាលា កំពង់ចាម​២​សាលា កណ្តាល​១​សាលា ភ្នំពេញ​១​សាលា ស្វាយរៀង​១​សាលា និង​ខេត្ត​ព្រៃវែង​១​សាលា និង​បណ្តា​សាលារៀន​ឯកជន​ជាច្រើន​ទៀត និង​មាន​សិស្សានុសិស្ស​កម្រិត​បឋម​ប្រមាណ​ជាង​២​ម៉ឺន​នាក់ បានទទួល​ការរៀនសូត្រ​៕ ​​​អត្ថបទ៖ ស៊ុម សុខ​ជា​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បន្តរក្សាការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា នៅក្នុងវិស័យសន្តិសុខផ្ទៃក្នុង
09/18/2025 10:09 PM
កម្ពុជា លើកឡើងអំពី ចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
09/18/2025 09:09 PM
បុរាណវិទូរកឃើញហ្វូស៊ីលត្រីដូហ្វាំងនៅបាតសមសមុទ្របុរាណប្រទេសប៉េរូ
09/18/2025 09:09 PM
ពលរដ្ឋអាហ្វហ្គានីស្ថានធ្វើមាតុភូមិនិវត្តន៍ជួបការលំបាក ស្របពេលកើតវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុ
09/18/2025 09:09 PM
មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ពង្រឹងសមត្ថភាព ដេីម្បីបង្កេីនគុណ ប្រសិទ្ធភា ព ជូនប្រជាពលរដ្ឋ
09/18/2025 08:09 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល
09/18/2025 08:09 PM
ប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ី នៅខែកញ្ញា ទំនងធ្លាក់ចុះ ២៣ភាគរយ
09/18/2025 08:09 PM
UN ៖ បម្រែបម្រួលអាកាសធាតុ បង្កភាពវឹកវរដល់វដ្តទឹករបស់ពិភពលោក
09/18/2025 08:09 PM
គុយបាអំពាវនាវឲ្យ UNបញ្ឈប់ការធ្វើយោធូបនីយកម្មសហរដ្ឋអាមេរិកនៅក្នុងតំបន់
09/18/2025 08:09 PM
ចក្រភពអង់គ្លេសនិរទេសជនអន្តោប្រវេសន៍ទៅបារាំង ក្រោមកិច្ចព្រមព្រៀងថ្មី «ម្នាក់ចូលម្នាក់ចេញ»
09/18/2025 08:09 PM