ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd​ នឹង​សម្ពោធជាផ្លូវការ​ រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ខ្លួន​នៅកម្ពុជា​ ក្នុងឆ្នាំ២០២៦នេះ
ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ ណែនាំសមាជិកមូលដ្ឋានឱ្យយកចិត្ត​ទុកដាក់​បម្រើ​ពលរដ្ឋ
សម្ដេចតេជោ ណែនាំឱ្យដាក់បេក្ខភាពស្រ្ដីជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប និងមានស្ត្រីធ្វើស្មៀនឃុំ
សម្ដេចតេជោស្នើស្ថាប័នពាក់ព័ន្ធចាត់វិធានការភ្លាមៗចំពោះអ្នកប្រព្រឹត្តទង្វើអសីលធម៌លើបណ្ដាញសង្គម

នយោបាយ​ និង ការអភិវឌ្ឍន៍

អភិបាលរងខេត្ត ស្នើដល់មន្ទីរស្ថាប័នអង្គភាពជុំវិញខេត្ត និងយុវជន ត្រូវជៀសឲ្យឆ្ងាយពីការ​ប្រើប្រាស់គ្រឿងញៀន

2024/06/26 08:51:28 pm        188
នាព្រឹកថ្ងៃទី២៦មិថុនាឆ្នាំ២០២៤ លោក សង់ រីហា អភិបាលរងខេត្តតំណាងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ បានអញ្ជើញក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន "ក្រោមប្រធានបទរួមគ្នា​វិនិយោគបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន" ។ក្នុងឱកាសនោះដែរលោក សង់ រីហា បានកោតសរសើរ និងវាយម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង​ក្នុងការបង្រ្កាបទប់ស្កាត់កន្លងមករបស់ស្ថានប័នជំនាញមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្នុងការកាត់បន្ថយបញ្ហាគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បង្រ្កាបទប់ស្កាត់បានល្អប្រសើរ។លោកអភិបាលរងខេត្តបានឲ្យដឹងថា ការដែលយើងបង្រ្កាបទប់ស្កាត់បានល្អប្រសើរដូច្នេះបានហើយនោះគម្បីយើងត្រូវបន្តការខិតខំអនុវត្តការងារនេះបន្តទៀតឲ្យទទួលលទ្ធផលល្អប្រសើរបន្ថែមទៀតដើម្បីសហគមន៌យើងគ្មានគ្រឿងញៀននិងការប្រើប្រាស់គ្រឿងញៀន ស្របតាមពាក្យស្លោកប្រធានទ "រួមគ្នាវិនិយោគបង្ការទប់ស្កាត់ និងលើកកម្ពស់ការអប់រំដើម្បីសហគមន៍គ្មានគ្រឿងញៀន"។យ៉ាងណាម៉ិញលោកអភិបាលរងខេត្ត បានបន្តថា ជាក់ស្តែងក្នុងករណីធ្វើតេស្តរកសារធាតុញៀន លើ​មន្រ្តីរាជការ ក្នុងខេត្តនិងតាមបណ្តាលក្រុងស្រុក ទាំងប្រាំកន្លងមក ​មន្រ្តីជំនាញ​បានពិនិត្យ​រក​ឃើញ​អ្នកមានសារធាតុញៀន​ចំនួន ០១នាក់ ​ដែលពាក់ព័ន្ធមានសារធាតុញៀនបញ្ហានេះ យើងមិន​អាចធ្វើការ​លើកលែង​បានឡើយ ​និងត្រូវអនុវត្តទៅតាមនីតិវិធីច្បាប់ត្រូវបណ្តេញ​ចេញពី​គ្រប់ខណ្ឌមន្រ្តីរាជការផងដែរ ។លោកអភិបាលរងខេត្ត សូមអស់លោកដែលជាមន្រ្តីរាជការ និងកម្លាំង និងសិស្សានុសិស្សទាំងអស់​ធ្វើយ៉ាងណា​ត្រូវបង្ការ​ទប់ស្កាត់ និង​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ព្រោះ​គ្រឿងញៀន​មិន​បានផ្តល់​ផលប្រយោជន៍​អ្វីដល់​សង្គម​នោះឡើយ​ និង​ធ្វើឲ្យ​ក្រុម​គ្រួសារ​របស់​បងប្អូន​មាន​វិប្បដិសារី អស់មួយ​ជីវិតផងដែរ៕

ប្រទេសគុយបា ច្រានចោលការដាក់បញ្ចូលក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក អំពីការជួញដូរមនុស្ស

2024/06/26 08:26:10 pm        166
ប្រធានាធិបតី គុយបា លោក មីហ្គែល ឌៀស ខានែល(Miguel Diaz-Canel) កាលពីថ្ងៃអង្គារ បានចាត់ទុកថា វាជាការគួរឲ្យខឹងសម្បារ ដែលសហរដ្ឋអាមេរិក បានដាក់បញ្ចូលកោះនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ទៅក្នុងបញ្ជីប្រទេសដែលពុំបានបំពេញតាមស្តង់ដារអប្បបរមាសម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។លោក Diaz-Canel បាននិយាយនៅលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុន Twitter ថា សហរដ្ឋអាមេរិក បានចុះបញ្ជីប្រទេសគុយបា ម្តងទៀត នៅលើរបាយការណ៍របស់ខ្លួនស្តីពីការជួញដូរមនុស្ស។ យោងតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២៤ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដោយក្រសួងការបរទេសសហរដ្ឋអាមេរិក និងបានបង្ហាញដោយរដ្ឋមន្ត្រីការបរទេសលោក Antony Blinken ថា ប្រទេសគុយបា ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាការជួញដូរមនុស្សខ្ពស់បំផុត រួមជាមួយប្រទេសនីការ៉ាហ្គ័រ និងប្រទេសវេណេស៊ុយអេឡា។របាយការណ៍នេះ បានចោទប្រកាន់រដ្ឋាភិបាលគុយបា ពីការបរាជ័យក្នុងការឈានទៅរកការលុបបំបាត់មហន្តរាយ ហើយបានចាត់ទុកកិច្ចសហប្រតិបត្តិការវេជ្ជសាស្រ្តអន្តរជាតិរបស់ប្រទេសគុយបា ថាជាទម្រង់នៃការជួញដូរមនុស្ស ដែលបង្ខំឱ្យគ្រូពេទ្យគុយបា ទៅធ្វើការនៅក្រៅប្រទេស។ លោក Diaz-Canel បានឆ្លើយតបទៅនឹងរបាយការណ៍ថា គ្រប់គ្រាន់ហើយចំពោះការប្រមាថមើលស្រាល បង្ហាញដោយ លោក Blinken។ ការដាក់ទណ្ឌកម្ម លើប្រទេសគុយបា អាចរួមបញ្ចូលការដាក់ទណ្ឌកម្មជាច្រើនដូចជា ការបង្កកជំនួយមិនមែនមនុស្សធម៌ និងពុំមែនពាណិជ្ជកម្ម ឬការបដិសេធរបស់សហរដ្ឋអាមេរិក ក្នុងការអនុម័តប្រាក់កម្ចីដល់ប្រទេសគុយបា ពីស្ថាប័នពហុភាគី។

កោះតៃវ៉ាន់ រាយការណ៍សកម្មភាពយោធាជាថ្មីរបស់ប្រទេសចិន នៅក្បែរកោះ

2024/06/26 08:08:15 pm        136
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (២៦ មិថុនា) នេះថា ប្រទេសចិន បានអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» នៅជិតកោះ ដែលមានយន្តហោះយោធាចំនួន ២៦ គ្រឿង ព្រមទាំងនាវាចម្បាំង នៅក្នុងភាពតានតឹងចុងក្រោយបង្អស់នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន មិនបានលាក់បាំងពីការមិនពេញចិត្តរបស់ខ្លួនលើមេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលខ្លួនចាត់ទុកថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ហើយបានរៀបចំហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃ បន្ទាប់ពីលោកបានចូលកាន់តំណែងកាលពីខែមុន។អាជ្ញាធរការពារជាតិកោះនេះនិយាយថា ចាប់ពីម៉ោង ៧ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃពុធនេះ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ២៦ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 ដែលកំពុងប្រតិបត្តិការនៅភាគខាងជើង កណ្តាល និងភាគខាងត្បូងនៃកោះតៃវ៉ាន់ ដោយអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងចិន។កាលពីសប្តាហ៍មុន ប្រទេសចិន បានគម្រាមប្រហារជីវិតជនផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់ នៅក្នុងករណីធ្ងន់ធ្ងរ ដោយនេះជាការកើនឡើងបន្ថែមទៀតនៃភាពតានតឹង ដែលទាក់ទាញការថ្កោលទោសពីលោក ឡៃ និងរដ្ឋាភិបាលរបស់ខ្លួន ក៏ដូចជាពីសហរដ្ឋអាមេរិកផងដែរ៕

រុស្ស៊ី នឹងបន្តប្រតិបត្តិការរថភ្លើងត្រង់ ដែលដឹកអ្នកដំណើរទៅកាន់កូរ៉េខាងជើង ក្នុងខែកក្កដា

2024/06/26 08:04:49 pm        247
ទីភ្នាក់ងារព័ត៌មាន អ៊ីនធឺហ្វាកស៍ (Interfax) បានរាយការណ៍នៅថ្ងៃពុធ (២៦ មិថុនា) នេះថា ប្រទេសរុស្ស៊ី នឹងបន្តសេវាកម្មរថភ្លើងធ្វើដំណើរត្រង់ ដែលដឹកអ្នកដំណើរទៅប្រទេសកូរ៉េខាងជើង ក្នុងខែកក្កដា បន្ទាប់ពីបានផ្អាករយៈពេល ៤ ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ១៩ (COVID-19)។ដោយដកស្រង់សម្តីអភិបាលនៃតំបន់ ព្រីម៉ូស្គី ក្រៃ (Primorsky Krai) ភាគខាងកើតរបស់រុស្ស៊ី ជាប់ព្រំដែនកូរ៉េខាងជើង លោក អូលេក ខូហ្ស៊េមយ៉ាកូ (Oleg Kozhemyako) សារព័ត៌មាន អ៊ីនធឺហ្វាកស៍ បានរាយការណ៍ថារថភ្លើងនឹងរត់ពីទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) ទៅកាន់កំពង់ផែ រ៉ាសុន (Rason) របស់កូរ៉េខាងជើង។លោក ខូហ្ស៊េមយ៉ាកូ បាននិយាយនៅឯពិធីបើកពិធីមួយថា «ដោយជិះរថភ្លើងចេញពីក្រុង វ្ល៉ាឌីវ៉ូស្តុក ត្រង់ឆ្ពោះទៅដល់កូរ៉េខាងជើង ប្រជាជននឹងរីករាយជាមួយភាពស្រស់ស្អាត ធម្មជាតិ វប្បធម៌ ហើយនឹងបានស្គាល់ទំនៀមទម្លាប់ និងប្រពៃណីនៅទីនោះ»។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង កាលពីសប្តាហ៍មុន ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០០ ដោយធ្វើឱ្យទំនាក់ទំនងរបស់ទីក្រុងមូស្គូ កាន់តែស៊ីជម្រៅជាមួយទីក្រុងព្យុងយ៉ាង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ដែលរួមបញ្ចូលការសន្យាការពារគ្នាទៅវិញទៅមក៕

កូរ៉េខាងជើង ប្រារព្ធខួបសង្គ្រាមកូរ៉េ ក្នុងព្រឹត្តិការណ៍ជួបជុំដ៏ធំសម្បើម

2024/06/26 06:51:24 pm        203
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រជាជនកូរ៉េខាងជើងបានប្រមូលផ្តុំគ្នាដ៏ធំសម្បើមនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធ ២៥ មិថុនានេះ ដើម្បីរំលឹកខួបលើកទី ៧៤ ឆ្នាំនៃការចាប់ផ្តើមនៃសង្គ្រាមកូរ៉េ។នៅក្នុងវីដេអូ ផ្តល់ដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA ដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនោះ កីឡដ្ឋាន May Day ពោរពេញទៅដោយមនុស្សកំពុងស្តាប់សុន្ទរកថា និងទស្សនាវីដេអូ។ ផ្ទាំងបដារិះគន់សហរដ្ឋអាមេរិក ដូចជា «យើងស្បថកម្ចាត់សត្រូវ ជនឈ្លានពានអាមេរិក!» និង "សងសឹកសហរដ្ឋអាមេរិកមួយរយដង!" ត្រូវបានព្យួរនៅកីឡដ្ឋាននេះ។KCNA បាននិយាយថា មនុស្សជាង ១០០.០០០ នាក់ រួមទាំងមន្ត្រី និងបុគ្គលិកទីភ្នាក់ងារជាតិ ព្រមទាំងនិស្សិត បានចូលរួមការប្រមូលផ្តុំដើម្បីប្រារព្ធខួបនេះ ដោយហៅថាជាថ្ងៃនៃការតស៊ូប្រឆាំងនឹងចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក និងហៅសហរដ្ឋអាមេរិកថាជាសត្រូវដ៏ជូរចត់។កូរ៉េខាងជើងនិងខាងត្បូង នៅតែមានសង្រ្គាមក្នុងភាសាបច្ចេកទេស ព្រោះជម្លោះឆ្នាំ ១៩៥០ ដល់១៩៥៣ របស់បងប្អូនកូរ៉េទាំង២ បានបញ្ចប់ដោយត្រឹមតែជាបទឈប់បាញ់ មិនមែនសន្ធិសញ្ញាទេ៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបន្តផ្តល់បណ្ណ ប.ស.ស និងការឧបត្ថម្ភផ្សេងទៀត ជូនដល់អតីតយុទ្ធជន

2024/06/26 06:27:23 pm        216
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខភាពរបស់អតីតយុទ្ធជន និងបន្តផ្តល់បណ្ណ ប.ស.ស និងការឧបត្ថម្ភផ្សេងទៀតជូនដល់អតីតយុទ្ធជន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព ប.ស.ស ជូនជនមានពិការភាព ​និវត្តជន និង ជនបាត់បង់សមត្ថភាពការងារ និងបណ្ណមូល​និធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជន​មរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដែលបានចុះកិច្ច​សន្យាជាមួយ ប.ស.ស ដោយមិនបង់ប្រាក់ឡើយ។សម្តេចធិបតី មានប្រសាសន៍ថា ការធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី និងការគណនាគឺស្របតាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់អតីតយុទ្ធជន ចន្លោះឆ្នាំ ២០២០ ដល់ ២០២៣ ព្រមជាមួយនោះរាជរដ្ឋាភិបាលក៏បានដំឡើងរបបសន្តិសុខសង្គមប្រចាំខែ​ដែលទាបជាង ឬស្មើ៧៧ម៉ឺនឱ្យដល់៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤មក។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ​ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបន្ថែមដល់អតីតយុទ្ធជនផងដែរ។សូមជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានគ្រប់គ្រងទិន្នន័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់ គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានានូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើកផ្ដល់របបសន្តិសុខសង្គមប្រចាំខែ។ សម្តេចធិបតីបញ្ជាក់ថា ការបើកផ្ដល់របបសន្តិសុខសង្គមប្រចាំខែចំនួនពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករាឆ្នាំ២០១៩ មកម៉្លេះ។ តាមសារាចរណែនាំរបស់ រាជរដ្ឋាភិបាល ដោយសហការជាមួយធនាគារដៃគូ និងបានដាក់ឱ្យដំណើរការសេវាប្រើប្រាស់ កាតអេធីអឹម (ATM) សំដៅបង្កើនភាពងាយស្រួល ក្នុងការបើកប្រាក់សោធនប្រចាំខែតាមប្រព័ន្ធធនាគារ ជូនដល់បងប្អូនអតីតយុទ្ធជនដែលត្រូវបានអនុវត្តចាប់ពីខែមេសាឆ្នាំ២០១៧កន្លងមកផងដែរ៕អត្ថបទ៖វ៉ន ដារ៉ា

អាមេរិកព្រមានថា ជម្លោះអ៊ីស្រាអែល និងក្រុមហេសបូឡា អាចបង្កឱ្យមានសង្គ្រាមក្នុងតំបន់

2024/06/26 06:13:43 pm        213
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានជួបសមភាគីអ៊ីស្រាអែល លោក យ៉ូអាវ ហ្កាលែន(Yoav Gallant) នៅមន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារ ដោយព្រមានថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា អាចបង្កឱ្យមានសង្គ្រាមក្នុងតំបន់ និងបានជំរុញឱ្យមានដំណោះស្រាយផ្នែកការទូត។ សង្គ្រាមរយៈពេលជាង៨ខែ នៅតំបន់ហ្កាហ្សា បានបង្កើនភាពតានតឹងនៅទូទាំងតំបន់ ដោយកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅប្រទេសលីបង់ បានបាញ់តគ្នា ស្ទើរតែរាល់ថ្ងៃ។លោក Austin បាននិយាយថា សង្រ្គាមមួយផ្សេងទៀតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា អាចក្លាយទៅជាសង្រ្គាមក្នុងតំបន់យ៉ាងងាយស្រួល ដោយបង្កផលលំបាកខ្លាំងសម្រាប់តំបន់មជ្ឈិមបូព៌ា។ ផ្នែកការទូត គឺជាមធ្យោបាយល្អបំផុតដើម្បីទប់ស្កាត់ការរីកធំជម្លោះបន្ថែមទៀត។ លោក Gallant បាននិយាយនៅក្នុងជំនួបជាមួយ លោក Austin ថា យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ ប៉ុន្តែយើងក៏ត្រូវតែពិភាក្សាការត្រៀមខ្លួនជាស្រេច នៅគ្រប់សេណារីយ៉ូ ដែលអាចធ្វើទៅបាន។កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីសប្តាហ៍មុនថា ផែនការសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ ត្រូវបានអនុម័តនិងមានសុពលភាព ក្នុងពេលមានការកើនឡើងការប៉ះទង្គិចគ្នាឆ្លងព្រំដែនកាន់តែខ្លាំង ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការកាត់បន្ថយសីតុណ្ហភាព និងទប់ស្កាត់ជម្លោះរីកធំមួយផ្សេងទៀត នៅមជ្ឈិមបូព៌ា។លោក Gallant បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីស្វែងរកការបញ្ជាក់ជាថ្មី នូវតម្លៃនៃទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តកំពូលមួយរបស់អ៊ីស្រាអែល បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បានស្តីបន្ទោសសហរដ្ឋអាមេរិកជាសាធារណៈ ចំពោះអ្វីដែលលោកបាននិយាយថា ជាការពន្យារពេលក្នុងការដឹកជញ្ជូនសព្វាវុធ។រដ្ឋាភិបាលសហរដ្ឋអាមេរិក បានទទូចថា ការដឹកជញ្ជូនគ្រាប់បែក ត្រូវបានផ្អាក ជុំវិញការព្រួយបារម្ភអំពីការប្រើប្រាស់នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ហើយការដឹកជញ្ជូនសព្វាវុធផ្សេងទៀតកំពុងដំណើរការ តាមធម្មតា។

នាយករដ្ឋមន្ត្រីហៃទី ប្តេជ្ញាដណ្តើមយកការគ្រប់គ្រងប្រទេសមកវិញ ខណៈនគរបាលកេនយ៉ាដំបូង បានមកដល់

2024/06/26 05:59:20 pm        105
នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក ហ្ការី ខន់នីល(Garry Conille) បានប្តេជ្ញា កាលពីថ្ងៃអង្គារ នៅក្នុងសន្និសីទសារព័ត៌មានថា រដ្ឋនឹងដណ្តើមយកការគ្រប់គ្រងប្រទេសមកវិញ ខណៈបេសកកម្មរក្សាសន្តិភាពមកពីប្រទេសកេនយ៉ា បានមកដល់ប្រទេសនេះ។ក្រុមនគរបាលប្រទេសកេនយ៉ាដំបូងគេ បានមកដល់រដ្ឋធានីប្រទេសហៃទី ដើម្បីចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពដែលរង់ចាំជាយូរមកហើយ នៅក្នុងប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ដែលត្រូវបានបំផ្លិចបំផ្លាញដោយអំពើហឹង្សារបស់ក្រុមជនអន្ធពាល។នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក Garry Conille បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កងកម្លាំងអន្តរជាតិនៅទីនេះ ដើម្បីគាំទ្រយើងនិងកងកម្លាំងនគរបាលរបស់យើង ដោយនិយាយថា ការងារគឺត្រូវដណ្តើមយកប្រទេសមកវិញ នឹងចាប់ផ្តើមមួយជំហានម្តងៗ។បេសកកម្មនេះ ត្រូវបានស្នើឡើងជាលើកដំបូងដោយរដ្ឋាភិបាលមុនរបស់ប្រទេសហៃទី ក្នុងឆ្នាំ២០២២។ ការគាំទ្របានធ្លាក់ចុះ ដែលនាំឱ្យអ្នកកាន់តំណែងមុនលោក Conille លាលែងពីតំណែងកាលពីដើមខែមីនា។ លោក Conille បាននិយាយថា រដ្ឋនឹងទទួលបានអំណាចមកវិញ និងកាន់កាប់សិទ្ធិអំណាចជាថ្មីរបស់ខ្លួន ដូច្នេះប្រជាជនហៃទីទាំងអស់ អាចរស់នៅដោយសន្តិភាពនៅក្នុងប្រទេសនេះ។សង្គ្រាមក្រុមជនអន្ធពាល នៅពេលបច្ចុប្បន្ននេះ បានជម្លៀសប្រជាជន ជាងកន្លះលាននាក់ ហើយជិតប្រាំលាននាក់កំពុងប្រឈមមុខទៅនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ ក្រុមប្រដាប់អាវុធ នៅពេលនេះបានចូលគ្រប់គ្រងភាគច្រើននៅរដ្ឋធានី ដោយបានបង្កើតសម្ព័ន្ធភាពធំធេង ខណៈកំពុងអនុវត្តការសម្លាប់រាលដាល ការចាប់ជំរិតទាមទារប្រាក់លោះ និងអំពើហិង្សាផ្លូវភេទ។

មន្ត្រីជាន់ខ្ពស់វៀតណាមទៅកាន់អាមេរិក ក្រោយលោកBiden ខកចិត្តចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី

2024/06/26 05:41:56 pm        203
សហរដ្ឋអាមេរិកបានស្វាគមន៍រដ្ឋមន្ត្រីផែនការ និងវិនិយោគរបស់វៀតណាមកាលពីថ្ងៃអង្គារ ២៥ មិថុនា សម្រាប់កិច្ចពិភាក្សាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយបាននិយាយថា ទំនាក់ទំនងមានភាពរឹងមាំជាងពេលណាៗទាំងអស់ ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងហាណូយធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនខកចិត្តដោយសារតែទទួលស្វាគមន៍វត្តមានលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា កិច្ចសន្ទនាក្នុងសប្តាហ៍នេះនឹងគ្របដណ្តប់លើសន្តិសុខសេដ្ឋកិច្ច បន្ទះឈីបអេឡិចត្រូនិក បរិយាកាសវិនិយោគ សេដ្ឋកិច្ចឌីជីថល អ៊ីនធឺណិត ថាមពល និងសារធាតុរ៉ែសំខាន់ៗ។កាលពីឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោនបានធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាមបានប្រសើរឡើង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងអំឡុងទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីចុងឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់ប្រទេសវៀតណាមកាលពីសប្តាហ៍មុនបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីអាមេរិក។ ក្រោយមក ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួននឹងបន្តផ្តោតលើការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងហាណូយ ខណៈសហរដ្ឋអាមេរិក ព្យាយាមប្រឆាំងនឹងគូប្រកួតប្រជែងដ៏មានឥទ្ធិពលរបស់ខ្លួនគឺប្រទេសចិន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ជំរុញការសាងសង់ផ្ទះជូនអតីតយុទ្ធជន

2024/06/26 05:36:44 pm        161
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ជាពិសេសក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសង្គមកិច្ចត្រូវអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាពបំផុត ក្នុងការជំរុញនៃការសាងសង់ ​នូវផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន ខណៈកិច្ចការនេះជាផ្នែកមួយនៃការដោះស្រាយ​គោលនយោបាយ​របស់រាជរដ្ឋាភិបាលសម្រាប់ ​បងប្អូនអតីតយុទ្ធជននោះ។ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្ត​គោល​នយោបាយ​ស្តីពីការផ្តល់សម្បទាន​ដីសង្គមកិច្ច ​ជូនអតីតកងកម្លាំងប្រដាប់អាវុធ និង​គ្រួសាររបស់​ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសគឺការ​សាងសង់​នូវលំនៅដ្ឋាន​ជូនដល់​ពួកគាត់ឲ្យបានគ្រប់ៗគ្នាដែលពួកគាត់កំពុងជួបនូវការលំបាកនោះ។សូមបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះបុព្វហេតុជាតិមាតុភូមិ​របស់​អតីតយុទ្ធជនចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ ​និងដោយបានការយកចិត្តទុកដាក់គិតគូរពី សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់​ផ្ទះជូន​អតីតយុទ្ធជនក្រីក្រ​ សរុបមានចំនួន ៥ ៥៦៩ខ្នង ហើយរហូតដល់ថ្ងៃនេះ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិ៖ «រួមគ្នាការពារជាតិ សាមគ្គីជាតិខ្មែររឹងមាំ គឺ​សមរភូមិ​ក្រោយ​គាំទ្រ​ស​មរភូមិមុខ រួមគ្នាពង្រឹងខឿនការពារជាតិ»
08/24/2026 03:08 PM
អគ្គិភ័យឆាបឆេះនៅមន្ទីរពេទ្យនៅរដ្ឋ Maharashtra ប្រទេសឥណ្ឌា បណ្តាលឲ្យទារកច្រើននាក់ស្លាប់
08/24/2026 03:08 PM
មេដឹកនាំអ៊ុយក្រែន៖ រុស្ស៊ី អាចផលិតមីស៊ីលបាលីស្ទីកបានរហូតដល់១.៣០០គ្រាប់ក្នុងមួយឆ្នាំ
08/24/2026 03:08 PM
ហ្ស៊កដានី សំឡឹងរកកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំជាមួយប្រទេសចិនដើម្បីជំរុញដំណោះស្រាយរដ្ឋពីរ
08/24/2026 03:08 PM
បេសកជន៖ អ៊ុយក្រែនវាយប្រហារគោលដៅស៊ីវិល ដើម្បីដាក់សម្ពាធនយោបាយលើរុស្ស៊ី
08/24/2026 03:08 PM
រុស្ស៊ីត្រៀមខ្លួនចូលរួមក្នុងកិច្ចប្រឹងប្រែងសម្របសម្រួល ដើម្បីធ្វើឲ្យស្ថានការណ៍នៅមជ្ឈិមបូព៌ាមានស្ថិរភាព
08/24/2026 03:08 PM
ក្រុមជួយសង្គ្រោះ៖ ជនអន្តោប្រវេសន៍ និងនាវាជួយសង្គ្រោះ ប្រឈមនឹងការគំរាមកំហែង និងការរំខាន នៅសមុទ្រ
08/24/2026 03:08 PM
រុស្ស៊ីច្រានចោលការចោទប្រកាន់ថា ទីក្រុងមូស្គូមានផែនការកាត់បន្ថយកម្រិតទំនាក់ទំនងជាមួយ ទីក្រុងឡុងដ៍
08/24/2026 03:08 PM
យោធាកូរ៉េខាងត្បូង៖ ពុំទាន់រកឃើញសញ្ញានៃការបញ្ជូនកងទ័ពកូរ៉េខាងជើងបន្ថែមទៅរុស្ស៊ីទេ
08/24/2026 03:08 PM
Lando Norris ឈ្នះការប្រណាំង F1 នៅហូឡង់ ខណៈកីឡាករម្ចាស់ផ្ទះ Max Verstappen សំណាងមិនល្អ
08/24/2026 03:08 PM