សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ី ដោះលែងអ្នកទោសស្រីឱ្យចូលរួមបម្រើទ័ពក្នុងសង្គ្រាមនៅអ៊ុយក្រែន

2024/06/11 01:43:25 pm        212
ប្រទេសរុស្ស៊ី បានដោះលែងស្ត្រីមួយក្រុមចេញពីពន្ធនាគារកាលពីចុងខែឧសភា ដើម្បីចូលរួមក្នុងការប្រយុទ្ធក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមអតីតអ្នកទោសពីរនាក់ដែលរក្សាទំនាក់ទំនងជាមួយអ្នកដែលនៅទីនោះ ដោយនេះអាចបង្ហាញពីដំណាក់កាលថ្មីក្នុងការប្រើប្រាស់អ្នកទោសរបស់វិមានក្រឹមឡាំង ក្នុងកិច្ចប្រឹងប្រែងសង្គ្រាមរបស់ខ្លួន។អតីតអ្នកទោសដែលសុំមិនបញ្ចេញឈ្មោះទាំងនោះបាននិយាយថា អង្គភាពជ្រើសរើសយោធាបានប្រមូលយកស្ត្រីជាច្រើនពីពន្ធនាគារនៅខាងក្រៅទីក្រុង សេន ភីធើស៍ប៊ឺក (St Petersburg)។ គេមិនច្បាស់ទេថាតើការដោះលែងអ្នកទោសទាំងនោះតំណាងឱ្យការដាក់អ្នកទោសដាច់ដោយឡែក កម្មវិធីសាកល្បង ឬក៏ការចាប់ផ្តើមនៃរលកដ៏ធំនៃការជ្រើសរើសអ្នកទោសស្ត្រីឱ្យចូលបម្រើទាហាន។ស្ត្រីប្រហែល ៣០.០០០ នាក់បានកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសរុស្ស៊ី នៅពេលចាប់ផ្តើមការវាយលុកទ្រង់ទរាយធំលើអ៊ុយក្រែន។ អង្គភាពជ្រើសរើសយោធាបានចាប់ផ្តើមពិនិត្យពន្ធនាគារសម្រាប់ស្ត្រី នៅទូទាំងផ្នែកអឺរ៉ុបនៃប្រទេសរុស្ស៊ី ក្នុងរដូវស្លឹកឈើជ្រុះកាលពីឆ្នាំ២០២៣ ច្រើនជាងមួយឆ្នាំបន្ទាប់ពីកងកម្លាំងរបស់ប្រទេសនេះបានចាប់ផ្តើមផ្តល់ការលើកលែងទោសដល់បុរសដែលត្រូវបានកាត់ទោស និងប្រាក់ខែជាថ្នូរនឹងការបម្រើក្នុងសមរភូមិប្រយុទ្ធ។បុរសរុស្ស៊ីរាប់ម៉ឺននាក់ដែលជាប់ពន្ធនាគារ បានទទួលយកការអំពាវនាវរបស់យោធា ដោយបំពេញបន្ថែមកម្លាំងទ័ពរបស់ប្រទេសនៅគ្រាដ៏សំខាន់នៅក្នុងសង្គ្រាម និងជួយឱ្យប្រទេសនេះមានប្រៀបខាងយោធាឡើងវិញលើអ៊ុយក្រែន៕

ការរាយការណ៍៖ កិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីរបស់រុស្ស៊ី ជាមួយអ៊ីរ៉ង់ ត្រូវបានផ្អាក

2024/06/11 01:36:04 pm        206
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារ (១១ មិថុនា) នេះដោយដកស្រង់សម្តីមន្ត្រីក្រសួងការបរទេសរុស្ស៊ីម្នាក់ថា កិច្ចព្រមព្រៀងថ្មីមួយរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយត្រូវបានផ្អាកជាបណ្តោះអាសន្នដោយសារតែបញ្ហាដែលដៃគូអ៊ីរ៉ង់ កំពុងប្រឈម។សារព័ត៌មាន RIA បានដកស្រង់សំដីលោក ហ្សាមឺ ខាប៊ូលូវ (Zamir Kabulov) មន្ត្រីក្រសួងការបរទេស ដោយនិយាយថា «នេះគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ដំណើរការកិច្ចសហប្រតិបត្តិការ បានបញ្ឈប់ដោយសារតែបញ្ហាដែលដៃគូអ៊ីរ៉ង់របស់យើងកំពុងតែជួបប្រទះ»។ មិនមានការអត្ថាធិប្បាយភ្លាមៗពីភាគីអ៊ីរ៉ង់ លើបញ្ហានេះទេ។រុស្ស៊ី និងអ៊ីរ៉ង់ បានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានជំរុញប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថាជាគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដ៏គួរឱ្យភ័យខ្លាចក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតនូវអ្វីដែលពួកគេនិយាយថាជាសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល។ការងារលើកិច្ចព្រមព្រៀងដ៏សំខាន់ថ្មីមួយរវាងទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់ ត្រូវបានប្រកាសនៅក្នុងខែកញ្ញា ឆ្នាំ២០២២ ក្នុងអំឡុងពេលកិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងអតីតប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាម លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi)៕

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ដាក់ចេញការបង្កើតមូលនិធិឧបត្ថម្ភប្រាក់ចំណូលដល់កសិករ

2024/06/11 01:28:56 pm        134
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃចន្ទ បានដាក់ចេញការបង្កើតមូលនិធិលើកទី ១៧ នៃមូលនិធី PM Kisan Samman Nidhi ឬមូលនិធិផ្តល់ប្រាក់ចំណូលដល់កសិករ ដែលមានតម្លៃ២០០ពាន់លានរូពីឥណ្ឌា ឬ២,៣៩ ពាន់លានដុល្លារ ។នេះគឺជាឯកសារដំបូង ដែលត្រូវចុះហត្ថលេខាដោយលោក Modi នៅថ្ងៃដំបូងរបស់លោកក្នុងការចូលកាន់តំណែងអាណត្តិទី៣ជាប់ៗគ្នារបស់លោក ជានាយករដ្ឋមន្ត្រីរបស់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ។មូលនិធិ នឹងត្រូវបានបែងចែក ក្នុងចំណោមកសិករឥណ្ឌាជិត៩៣លាននាក់។ បន្ទាប់ពីការចុះហត្ថលេខាលើឯកសារនេះ នាយករដ្ឋមន្ត្រី លោក Modi បាននិយាយថា មូលនិធិរបស់យើងត្រូវបានប្តេជ្ញាយ៉ាងពេញលេញដោយរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់កសិករ។ ដូច្នេះហើយ វាសមស្រប ដែលឯកសារដំបូង ត្រូវបានចុះហត្ថលេខាលើការទទួលខុសត្រូវ ទាក់ទងទៅនឹងសុខុមាលភាពកសិករ។ យើងមានបំណងបន្តធ្វើការងារបន្ថែមទៀតសម្រាប់កសិករ និងវិស័យកសិកម្ម នៅពេលខាងមុខ។ដោយចាប់ផ្តើមនៅឆ្នាំ២០១៩ ធ្វើឡើងដោយរដ្ឋាភិបាលសហព័ន្ធរបស់ប្រទេសឥណ្ឌា គំនិតផ្តួចផ្តើមមូលនិធិ PM Kisan Samman Nidhi មានគោលបំណងផ្តល់ការគាំទ្រប្រាក់ចំណូលដល់កសិករឥណ្ឌា ចំនួន៦.០០០ រូពីឥណ្ឌា ឬ៧១,៨ ដុល្លារ ក្នុងមួយឆ្នាំ។

ប្រធានាធិបតីម៉ិកស៊ិក៖ គ្មានការកើនឡើងការធ្វើអន្តោប្រវេសន៍នៅព្រំដែនភាគខាងជើងទេ បន្ទាប់ពីច្បាប់ថ្មីរបស់អាមេរិក

2024/06/11 12:47:34 pm        108
ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បាននិយាយកាលពីថ្ងៃចន្ទថា វិធានការអន្តោប្រវេសន៍ថ្មីដែលត្រូវបានអនុម័តដោយសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ ពុំបានបណ្តាលឱ្យមានការកើនឡើងនៃលំហូរការធ្វើអន្តោប្រវេសន៍ នៅតាមបណ្តោយព្រំដែនប្រទេសម៉ិកស៊ិក-សហរដ្ឋអាមេរិក នោះទេ។ លោក Lopez Obrador បាននិយាយទៅកាន់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ស្ថានភាពបច្ចុប្បន្នគឺខុសគ្នាខ្លាំងកាលពីខែធ្នូ ដែលនៅពេលនោះចំនួនជនអន្តោប្រវេសន៍គ្មានឯកសារជាច្រើ បានព្យាយាមឆ្លងកាត់ព្រំដែន បណ្តាលឱ្យមានវិបត្តិអន្តោប្រវេសន៍ ហើយពុំមានលំហូរច្រើនលើលប់ក្នុងការធ្វើអន្តោប្រវេសន៍នោះទេ ក្នុងរយៈពេល៥ខែមកនេះ។កាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានចេញក្រិតយ៉ាងតឹងរ៉ឹងដោយកំណត់ចំនួនអ្នកដែលអាចឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដើម្បីស្នើសុំសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា លោក Lopez Obrador បានទទួលស្គាល់កាលពីថ្ងៃចន្ទថា ប្រទេសម៉ិកស៊ិក ប្រឈមមុខទៅនឹងសម្ពាធពីការកើនឡើងចំនួនជនអន្តោប្រវេសន៍ដែលបានជាប់គាំងដំណើរនៅតាមព្រំដែនភាគខាងជើងរបស់ខ្លួន ខណៈពួកគេធ្វើដំណើរមកពីប្រទេសដែលសហរដ្ឋអាមេរិក មានទំនាក់ទំនងមិនល្អ និងពុំមានកិច្ចព្រមព្រៀងនិរទេស។ លោកនិយាយថា ប្រទេសទាំងនោះរួមមានប្រទេសគុយបា វេណេស៊ុយអេឡា ហៃទី នីការ៉ាហ្គ័រ និងប្រទេសកាតេម៉ាឡា។លោក Lopez Obrador បានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន ចរចាដោយផ្ទាល់លើការនិរទេសជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ជាមួយបណ្តាប្រទេសដើមកំណើតរបស់ពួកគេ បន្ទាប់ពីការចេញក្រិតរបស់លោក Biden។ បន្ថែមលើនេះ លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានបញ្ចៀសការដោះស្រាយពីឬសគល់នៃការធ្វើអន្តោប្រវេសន៍ទៅភាគខាងជើងពីប្រទេសអាមេរិកឡាទីន ដែលជួបភាពក្រីក្រ និងគ្មានការងារធ្វើ ប៉ុន្តែបានជ្រើសរើសយុទ្ធសាស្រ្តតឹងរ៉ឹងបន្ថែមទៀតដើម្បីទប់ស្កាត់ជនអន្តោប្រវេសន៍។

កងកម្លាំងអាមេរិក និងហ្វីលីពីន បានបញ្ចប់សមយុទ្ធសាកសល្បងភាពអត់ធ្មត់នឹងកម្ដៅ និងអាកាសធាតុ

2024/06/11 12:43:25 pm        155
ឧត្តមសេនីយ៍សហរដ្ឋអាមេរិកពីររូប និងក្រុមឧត្តមសេនីយ៍ហ្វីលីពីនបាននិយាយថា ទាហានអាមេរិក និងហ្វីលីពីន រាប់រយនាក់បានបញ្ចប់សមយុទ្ធប្រយុទ្ធថ្មីមួយនៅភាគខាងជើងប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទ ដែលបានសាកល្បងការស៊ូទ្រាំរបស់ពួកគេក្នុងរយៈពេលជាងមួយសប្តាហ៍នៃក្រោមកម្ដៅដ៏ក្ដៅ និងអាកាសធាតុប្រែប្រួល ហើយបានតម្រូវឱ្យពួកគេត្រៀមឆ្លើយតបទៅនឹងការគំរាមកំហែងណាមួយនៅក្នុងព្រៃត្រូពិក និងនៅលើកោះនានា។ រដ្ឋបាលលោកBiden បាននិងកំពុងពង្រឹងសម្ព័ន្ធភាពយោធានៅឥណ្ឌូប៉ាស៊ីហ្វិក ឱ្យកាន់តែប្រសើរឡើង ដើម្បីទប់ទល់នឹងប្រទេសចិន រួមទាំងការប្រឈមដាក់គ្នាដែលអាចកើតមានលើកោះតៃវ៉ាន់ និងចំណុចសំខាន់ៗនៅអាស៊ីផ្សេងទៀត។ វិធានការនេះបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ហ្វីលីពីនក្នុងការពង្រឹងការការពារទឹកដីរបស់ខ្លួន ស្របពេលមានជម្លោះកាន់តែខ្លាំង ជាមួយទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង។សមយុទ្ធប្រយុទ្ធទ្រង់ទ្រាយធំ ដែលត្រូវបានធ្វើឡើងនៅរដ្ឋហាវ៉ៃក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមមជ្ឈមណ្ឌលត្រៀមលក្ខណៈចម្រុះប៉ាស៊ីហ្វិករួមរបស់កងទ័ពអាមេរិក ត្រូវបានធ្វើឡើងនៅប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ ហើយក៏បានធ្វើឡើងនៅរដ្ឋអាឡាស្កាផងដែរ។ សមយុទ្ធនេះអនុញ្ញាតឱ្យកងទ័ពសហរដ្ឋអាមេរិក សម្ព័ន្ធមិត្ត និងកងកម្លាំងមិត្តភាព របស់ខ្លួន ហ្វឹកហាត់ក្នុងស្ថានភាពធ្ងន់ធ្ងរ ជាទី ដែលពួកគេទំនងជាធ្វើប្រតិបត្តិការ ចាប់ពីប្រជុំកោះ ព្រៃ និងក្រោមរកកម្ដៅដ៏ក្ដៅនៅតំបន់ត្រូពិក រហូតដល់ស្ថានភាពអាកាសធាតុត្រជាក់ខ្លាំងនៅតំបន់អាក់ទិក។ សមយុទ្ធសង្រ្គាមចាប់ពីថ្ងៃទី ១ដល់១០ ខែមិថុនា បានចាប់ផ្តើមដោយមានការវាយលុកតាមអាកាសលើកងកម្លាំងសត្រូវ ដើម្បីអនុញ្ញាតឱ្យមានការដាក់ពង្រាយទាហានអាមេរិក និងហ្វីលីពីន ដែលធានាបាននូវសន្តិសុខក្នុងតំបន់៕

យោធាអាមេរិកមានផែនការបង្វែរច្រកសមុទ្រតៃវ៉ាន់ ឲ្យធ្លាក់ក្នុងស្ថានភាពអាក្រក់បំផុត ក្នុងករណីចិនក្រសោបយកកោះនេះ

2024/06/11 12:36:22 pm        271
ឧត្តមនាវីឯកជាន់ខ្ពស់របស់អាមេរិកនៅតំបន់ប៉ាស៊ីហ្វិកបាននិយាយថា សហរដ្ឋអាមេរិកមានគម្រោង ពង្រាយយានដ្រូនរាប់ពាន់គ្រឿង ប្រសិនបើចិនវាយប្រហារក្រសោបយកកោះតៃវ៉ាន់។ លោកបានបន្ថែមថាស្ថានភាពអាក្រក់បំផុត នឹងទិញពេលវេលារបស់សហរដ្ឋអាមេរិកដើម្បីជួយកោះតៃវ៉ាន់។សមយុទ្ធរបស់ចិនជុំវិញកោះនេះកាលពីខែមុន បានលើកជាសំណួរថាតើអ្វីទាំងនោះគឺជាការរារាំងឬការឈ្លានពាន។ ប្រសិនបើចិនវាយក្រសោបយកកោះតៃវ៉ាន់ នោះអាចប្រឈមនឹងកម្លាំងយានដ្រូនដ៏ធំ ដែលមានន័យថាធ្វើឱ្យយោធារបស់ខ្លួនវេទនា។ យ៉ាងហោចណាស់នោះគឺជាផែនការ -នេះបើយោងតាមឧត្តមនាវីជាន់ខ្ពស់អាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក ដែលបាននិយាយថា យុទ្ធសាស្ត្រនេះត្រូវបានបង្កើតឡើងដើម្បីបំបែរអារម្មណ៍ប្រទេសចិន និងទិញពេលវេលារបស់សហរដ្ឋអាមេរិកដើម្បីឆ្លើយតប។ លោកឧត្តមនាវីឯក សាម៉ូអេល ផាផារ៉ូ (Samuel Paparo) មេបញ្ជាការនៃបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក បានប្រាប់សារព័ត៌មាន Washington Post នៅវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រសម្រាប់ជំនួបកំពូលកិច្ចសន្ទនាសាំងគ្រីឡា ( Shangri-La Dialogue) ថា ខ្ញុំចង់ប្រែក្លាយច្រកសមុទ្រតៃវ៉ាន់ទី ជាស្ថានភាពអាក្រក់បំផុត ដោយប្រើសមត្ថភាពដែលបានចាត់ថ្នាក់មួយចំនួន។ ផែនការនេះពាក់ព័ន្ធនឹងការដាក់ឱ្យដំណើរការប្រព័ន្ធយានដ្រូនរាប់ពាន់គ្រឿង ចាប់ពីនាវាលើផ្ទៃទឹក និងនាវាមុជទឹក រហូតដល់យានដ្រូន ដើម្បីប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់ចិនដែលចង់ក្រសោកយកកោះនេះ នៅពេលពួកគេចាប់ផ្តើមឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលបម្រើជាខ្សែការពារដំបូងប្រកបដោយប្រសិទ្ធភាព៕

មេដឹកនាំហុងកុង៖ ចក្រភពអង់គ្លេស កំពុងប្រើប្រាស់ឥទ្ធិពលតុលាការជាអាវុធប្រឆាំងនឹងចិន

2024/06/11 11:50:22 am        147
មេដឹកនាំទីក្រុងហុងកុង លោក ចន លី (John Lee) បាននិយាយនៅថ្ងៃអង្គារ (១១ មិថុនា) នេះថា ចក្រភពអង់គ្លេសកំពុងប្រើប្រាស់ឥទ្ធិពលប្រព័ន្ធតុលាការរបស់ខ្លួនជាអាវុធប្រឆាំងនឹងប្រទេសចិន និងទីក្រុងហុងកុង បន្ទាប់ពីចៅក្រមអង់គ្លេស ពីរនាក់បានលាលែងពីតំណែងតុលាការកំពូលរបស់ទីក្រុង។ចៅក្រមជនជាតិអង់គ្លេសម្នាក់ឈ្មោះ លោក ចូណាថាន សាំស្ហ៊ិន (Jonathan Sumption) ដែលទើបនឹងលាលែងពីតុលាការកំពូលក្រុងហុងកុង កាលពីសប្ដាហ៍មុន បាននិយាយកាលពីថ្ងៃចន្ទ (១០ មិថុនា) ថា នីតិរដ្ឋនៅហុងកុង ត្រូវបានសម្របសម្រួលយ៉ាងជ្រាលជ្រៅនៅក្នុងវិស័យជាច្រើនពាក់ព័ន្ធនឹងច្បាប់ដែលរដ្ឋាភិបាល មានឆន្ទៈដ៏ម៉ឹងម៉ាត់។ លោក សាំស្ហ៊ិន ជាភ្លាមៗចៅក្រមអង់គ្លេសម្នាក់ក្នុងចំណោមពីរនាក់ ដែលបានលាលែងពីតំណែងភ្លាមៗបន្ទាប់ពីសាលក្រមដ៏សំខាន់មួយ ដែលសកម្មជនប្រជាធិបតេយ្យហុងកុងដ៏លេចធ្លោ ១៤ នាក់ត្រូវបានកាត់ទោសពីបទធ្វើវិទ្ធង្សនានៃលទ្ធិប្រជាធិបតេយ្យ (ការបំផ្លិចបំផ្លាញលិទ្ធិប្រជាធិបតេយ្យ) ស្របពេលមានការបង្ក្រាបសន្តិសុខជាតិលើអ្នកប្រឆាំង។មេដឹកនាំហុងកុង លោក លី មិនយល់ស្របនឹងការលើកឡើងរបស់លោក សាំស្ហ៊ិន ឡើយ ហើយបាននិយាយថាក្រុមចៅក្រមមិនមានជំនាញក្នុងរឿងនយោបាយទេ។ លោកក៏បានចោទអង់គ្លេស និងប្រទេសដទៃទៀតថាបានប៉ុនប៉ងជ្រៀតជ្រែកក្នុងកិច្ចការច្បាប់របស់ក្រុងហុងកុង៕

សេចក្តីថ្លែងការណ៍រួមនៅកិច្ចប្រជុំកំពូលសន្តិភាព មិនទំនងជារួមបញ្ចូលការដកកងកម្លាំងរុស្ស៊ីនោះទេ

2024/06/11 11:43:30 am        241
ប្រព័ន្ធផ្សព្វផ្សាយ NHK បានរាយការណ៍ថា សេចក្តីថ្លែងការណ៍រួមដែលបានពង្រាង ខ្វះការអំពាវនាវឱ្យមានការដកកងកម្លាំងរុស្ស៊ី នឹងត្រូវបានបង្ហាញនៅក្នុងសន្និសីទអន្តរជាតិស្តីពីសន្តិភាពនៅអ៊ុយក្រែន នាពេលខាងមុខ។ កិច្ចប្រជុំកំពូលសន្តិភាព នឹងត្រូវធ្វើឡើងនៅប្រទេសស្វីស នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខាងមុខនេះ។ កិច្ចប្រជុំ មានគោលបំណងសម្រេចបាននូវផែនការសន្តិភាព១០ចំណុចដែលស្នើឡើងដោយប្រទេសអ៊ុយក្រែន។រដ្ឋាភិបាលប្រទេសស្វីស បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនិងអង្គការចំនួន៩០ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ ប្រព័ន្ធផ្សព្វផ្សាយ NHK បានទទួលសេចក្តីថ្លែងការរួមដែលបានពង្រាង និយាយសំដៅទៅលើតែបីចំណុចក្នុងចំណោម១០ចំណុច ដែលត្រូវបានស្នើឡើងនៅក្នុងរូបមន្តសន្តិភាពនៅអ៊ុយក្រែន។ទាំងបីចំណុចនេះ រួមមាន សុវត្ថិភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ សន្តិសុខស្បៀង ការដោះលែងអ្នកទោសទាំងអស់និងការវិលត្រឡប់របស់កុមារ ដែលត្រូវបាននិរទេសទៅកាន់ប្រទេសរុស្ស៊ី។សេចក្តីថ្លែងការណ៍ ពុំបានលើកឡើងពីការដកកងកម្លាំងរុស្ស៊ីចេញពីប្រទេសអ៊ុយក្រែន និងការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែននោះទេ។សេចក្តីថ្លែងការណ៍រួម ក៏បាននិយាយដែរថា ភាគីទាំងអស់ ចាំបាច់ត្រូវចូលរួមដើម្បីសម្រេចបានសន្តិភាព និងបានបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមរបស់រុស្ស៊ី ក្នុងកិច្ចពិភាក្សា។ ប្រភពព័ត៌មានផ្នែកការទូតបាននិយាយថា ការដកកងទ័ពរុស្ស៊ីនិងអ្វីៗជាច្រើនផ្សេងទៀត ដែលអ៊ុយក្រែនបាននិងកំពុងអំពាវនាវ ត្រូវបានទម្លាក់ចោលពីសេចក្តីព្រាង ព្រោះវាត្រូវបានយកពិចារណាដោយប្រទេសមួយចំនួននៅអាស៊ី និងនៅមជ្ឈិមបូព៌ា ដែលនៅតែរក្សាទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy រំពឹងថា កិច្ចប្រជុំកំពូលសន្តិភាព នឹងក្លាយជាក្របខ័ណ្ឌមួយ ដែលនឹងផ្តល់ឱ្យប្រទេសរបស់លោក នូវប្រយោជន៍ខ្ពស់ក្នុងការបញ្ចប់សង្គ្រាម។

ប្រធានាធិបតីជាប់ឆ្នោតប្រទេសម៉ិកស៊ិក នឹងជំរុញការកែទម្រង់ប្រព័ន្ធតុលាការ និងការធ្លាក់ចុះប្រាក់ប៉េសូ

2024/06/11 11:40:18 am        126
ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum) បាននិយាយកាលពីថ្ងៃចន្ទថា លោកស្រី នឹងបង្កើតកិច្ចពិភាក្សាអំពីកំណែទម្រង់រដ្ឋធម្មនុញ្ញដែលបានស្នើឡើង រួមទាំងការកែប្រែប្រព័ន្ធតុលាការ ដែលបានធ្វើឱ្យទីផ្សារភ្ញាក់ផ្អើល មុនពេលសម័យប្រជុំសភាបន្ទាប់ ចាប់ផ្តើម។កំណែទម្រង់ប្រព័ន្ធតុលាការ នឹងមានការជំនួសតុលាការកំពូលដែលត្រូវបានតែងតាំង ជាមួយនឹងចៅក្រមជាប់ឆ្នោតដ៏មានប្រជាប្រិយ ព្រមទាំងសម្រាប់តុលាការជាន់ទាបមួយចំនួន ដែលក្រុមអ្នករិះគន់ ចោទប្រកាន់ថា នឹងកែប្រែជាមូលដ្ឋាននៃតុល្យភាពអំណាច នៅក្នុងប្រទេសម៉ិកស៊ិក។លោកស្រី Sheinbaum បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំជាមួយប្រធានាធិបតីដែលនឹងចាកចេញពីតំណែង លោក Andres Manuel Lopez Obrador ថា កំណែទម្រង់នឹង ស្ថិតនៅក្នុងចំណោមបញ្ហាដំបូង ដែលអាចត្រូវបានអនុម័ត រួមជាមួយអត្ថប្រយោជន៍សង្គមដែលត្រូវបានជំរុញមួយចំនួន។ លោកស្រី និយាយថា លោកស្រីមិនជឿថា កំណែទម្រង់ដែលបានស្នើឡើងនឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ប៉េសូ ដែលបានធ្លាក់ចុះ បន្ទាប់ពីការទទួលជ័យជម្នះក្នុងការបោះឆ្នោតរបស់លោកស្រី កាលពីដើមខែនេះទេ។ ទោះជាយ៉ាងណា លោកស្រី Sheinbaum និយាយ ថាប្រាក់ប៉េសូ បានធ្លាក់ចុះជិត ២ភាករយ ទល់នឹងប្រាក់ដុល្លារអាមេរិក ក្នុងការជួញដូរអន្តរជាតិ។វិធានការមួយចំនួនគឺជាផ្នែកមួយនៃកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលលោក Lopez Obrador បានស្នើឡើងកាលពីខែកុម្ភៈ ដែលនឹងលុបចោលទីភ្នាក់ងារត្រួតពិនិត្យសំខាន់ៗជាច្រើន។ នៅពេលនោះ វានឹងមិនបានបង្កភាពចលាចលក្នុងទីផ្សារ។ខណៈសភាដែលទើបជាប់ឆ្នោតថ្មី នឹងចូលកាន់តំណែងនៅដើមខែកញ្ញា លោកស្រី Sheinbaum នឹងមិនត្រូវបានចូលកាន់តំណែង រហូតដល់មួយខែក្រោយគឺនៅខែតុលា ដែលអាចផ្តល់ឱ្យលោក Lopez Obrador និងសមាជិកសភា នូវច្រកមួយដើម្បីព្យាយាមធ្វើកំណែទម្រង់។លោកស្រី និយាយថា លោកស្រីនឹងតែងតាំងគណៈរដ្ឋមន្ត្រីរបស់លោកស្រី នៅសប្តាហ៍ក្រោយ ហើយលោកស្រី នឹងទទួលបានក្រុមមួយ ដែលត្រូវបានបញ្ជូនដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅថ្ងៃអង្គារ ទី១១ ខែមិថុនា នេះ។

ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ផ្តល់សំណងដល់អ្នកដំណើរលើយន្តហោះដែលជួបឧបទ្ទវហេតុចលាចល

2024/06/11 11:31:47 am        247
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី SIA បាននិយាយនៅថ្ងៃអង្គារ (១១ មិថុនា) នេះថា ខ្លួនបានបញ្ជូនការផ្តល់សំណងដល់អ្នកដំណើរនៅលើជើងហោះហើរ SQ321 កាលពីខែមុន ដែលបានជួបប្រទះនឹងភាពចលាចលយ៉ាងធ្ងន់ធ្ងរ ហើយបានបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស និងមនុស្សស្លាប់ម្នាក់។ក្រុមហ៊ុន SIA និយាយថា «ចំពោះអ្នកដំណើរដែលរងរបួសស្រាលពីឧបទ្ទវហេតុនេះ យើងបានផ្តល់សំណងចំនួន ១០.០០០ ដុល្លារ ហើយសម្រាប់អ្នករងរបួសធ្ងន់ធ្ងរ យើងបានអញ្ជើញពួកគេឱ្យពិភាក្សាអំពីការផ្តល់សំណង»។ក្រុមហ៊ុននេះបន្ថែមថា ខ្លួនបានផ្តល់ប្រាក់ចំនួន ២៥.០០០ ដុល្លារអាមេរិក ជាការទូទាត់ជាមុនសម្រាប់អ្នកដំណើររងរបួសធ្ងន់ធ្ងរដែលត្រូវការការថែទាំសុខភាពរយៈពេលវែង ដែលកំពុងស្នើសុំជំនួយផ្នែកហិរញ្ញវត្ថុ។ ការទូទាត់នោះនឹងដោះស្រាយតម្រូវការភ្លាមៗរបស់ពួកគេ និងជាផ្នែកមួយនៃសំណងចុងក្រោយដែលពួកគេទទួលបាន។ក្រៅពីសំណង ក្រុមហ៊ុន SIA បាននិយាយថា ខ្លួននឹងប្រគល់ប្រាក់ថ្លៃសំបុត្រយន្តហោះវិញដល់អ្នកដំណើរទាំងអស់នៅលើជើងហោះហើរដែលបានជួបប្រទះ «ភាពចលាចលខ្លាំងភ្លាមៗ» ដោយសារចរន្តខ្យល់កន្រ្តាក់ទង្គិចខ្លាំង លើអាងទន្លេ អ៊ីរ៉ាវ៉ាឌី (Irrawaddy) នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី២១ ខែឧសភា ខណៈដែលយន្តហោះ ប៊ូអ៊ីង ៧៧៧-៣០០អ៊ីអា (Boeing 777-300ER) កំពុងហោះហើរទៅសិង្ហបុរី ពីទីក្រុងឡុងដ៍្រ។អ្នកដំណើរក៏ត្រូវបានផ្តល់ប្រាក់ចំនួន ១.០០០ ដុល្លារសិង្ហបុរីផងដែរ នៅពេលចាកចេញពីទីក្រុងបាងកក ជាទីដែលជើងហោះហើរ SQ321 នោះបានធ្វើការចុះចតជាបន្ទាន់។ ការទូទាត់នេះគឺដើម្បីគ្របដណ្តប់ការចំណាយភ្លាមៗរបស់ពួកគេ។ ក្រុមហ៊ុន SIA និយាយថា ខ្លួនបាននឹងកំពុងរ៉ាប់រងលើថ្លៃព្យាបាលរបស់អ្នករបួស ហើយរៀបចំឱ្យសមាជិកគ្រួសារធ្វើដំណើរទៅកាន់ទីក្រុងបាងកក តាមការស្នើសុំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM
ព័រទុយហ្គាល់ស្នើសុំការគាំទ្រពីសហភាពអឺរ៉ុប អេស្ប៉ាញ និងម៉ារ៉ុក ខណៈហានិភ័យភ្លើងចំហេះព្រៃកើនឡើង
07/04/2026 03:07 PM