សម្ដេច​ធិបតី ហ៊ុន ម៉ាណែត​ តែងប្រាប់មិត្តបរទេសថាកម្ពុជាប្រើយន្តការ UNCLOS មកពីថៃដក​ខ្លួន​ឯកតោភាគីពី MoU 2001
កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី
ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា បន្ថែមទៀត
សម្ដេចធិបតី៖ ភាពជោគជ័យរបស់អ្នកដឹកនាំអង្គភាពមួយ គឺការធានាឱ្យអង្គភាពនោះមានសមត្ថភាពបន្តដំណើរការ និងការរីកចម្រើន ទោះបីជាក្នុងពេលអវត្តមានរបស់ខ្លួនក៏ដោយ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោកBiden និងលោកMacron ឈានដល់កិច្ចព្រមព្រៀងលើការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីសម្រាប់អ៊ុយក្រែន

2024/06/10 11:40:38 am        234
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានឈានដល់កិច្ចព្រមព្រៀងជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron លើការប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបានបង្កកដើម្បីជួយអ៊ុយក្រែន។ នៅពេលសួរថាតើមេដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហានេះហើយឬនៅ និងថាតើលោកទាំង២បានឈានដល់កិច្ចព្រមព្រៀងដែរឬទេ លោក Biden បានឆ្លើយថា មែនហើយ។ ក្រុមប្រទេសG7 និងសហភាពអឺរ៉ុប កំពុងពិចារណាពីរបៀបប្រើប្រាស់ប្រាក់ចំណេញដែលបានមកពីទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្នុងបណ្ដាធនាគាររបស់ប្រទេសលោកខាងលិច ដើម្បីផ្តល់ឱ្យអ៊ុយក្រែន និងធានាផ្ដល់ហិរញ្ញប្បទានដល់ ក្រុង គីវ (Kyiv)សម្រាប់ឆ្នាំ២០២៥។ មូលនិធិរបស់ធនាគារកណ្តាលរុស្ស៊ីប្រហែល ២៦០ ពាន់លានអឺរ៉ូ ឬស្មើ ២៨០.៩ ពាន់លានដុល្លារ ត្រូវបានបង្កកនៅទូទាំងពិភពលោក ដែលភាគច្រើននៅក្នុងសហភាពអឺរ៉ុប។ មូលនិធិនេះបង្កើតផលចំណេញចន្លោះពី ២,៥ ពាន់លានទៅ ៣,៥ ពាន់លានអឺរ៉ូក្នុងមួយឆ្នាំ ដែលសហភាពអឺរ៉ុបនិយាយថាមិនជំពាក់កិច្ចសន្យាជាមួយរុស្ស៊ីទេ ។ គំនិត ដែលផ្ដួចផ្ដើមដោយសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ប្រាក់ចំណេញនេះជាលំហូរប្រាក់ចំណូលថេរដើម្បីផ្តល់ប្រាក់កម្ចីដ៏ធំក្នុងទំហំ៥០ ពាន់លានដុល្លារ ដែលអាចត្រូវបានដំឡើងនៅលើទីផ្សារ។ រុស្ស៊ីនិយាយថា ការបង្វែរប្រាក់ចំណេញពីមូលនិធិដែលបង្កករបស់ខ្លួន ស្មើនឹងការលួចទ្រព្យសម្បត្តិរុស្ស៊ី៕

ភាពតានតឹងកើនឡើងខ្លាំង នៅព្រំដែនប៉ូឡូញ -បេឡារុស ខណៈជនអន្តោប្រវេសន៍កាន់តែច្រើនទៅដល់

2024/06/10 10:56:50 am        225
ហ៊ុព័ទ្ធដោយព្រៃឈើដ៏ខៀវស្រងាត់ មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅជិតរបងរុំព័ទ្ធដោយបន្លាលួស នៅតាមបណ្តោយព្រំដែនប្រទេសបេឡារុស រង់ចាំឱកាសដើម្បីធ្វើដំណើរទៅកាន់ប្រទេសប៉ូឡូញ។ នៅម្ខាងទៀត ឆ្មាំព្រំដែនប៉ូឡូញ និងទាហានប្រដាប់អាវុធបានដើរល្បាត និងបើករថយន្តចុះឡើងៗ ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើក្រុមមួយ ដែលភាគច្រើនជាយុវជនមកពីមជ្ឈិមបូព៌ា ហើយខ្លួនប្រាណពួកគេមួយចំនួនសុទ្ធតែស្នាមរបួសមុតបន្លាលួសដ៏មុតស្រួច។ភាពតានតឹងជុំវិញការធ្វើអន្តោប្រវេសន៍បានកើនឡើងខ្លាំងនៅទូទាំងទ្វីបអឺរ៉ុប ខណៈគណបក្សស្តាំនិយមជ្រុលដែលកំពុងអំពាវនាវឱ្យមានការគ្រប់គ្រងកាន់តែតឹងរ៉ឹង បានប្រឈមនឹងក្រុមចលនានិយមកណ្តាលនៅក្នុងការបោះឆ្នោតសភាអឺរ៉ុបដែលបានប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញកាលពីថ្ងៃអាទិត្យ។ នៅទីនេះ ការប្រឈមដាក់គ្នានោះ បានបន្ថែមពីលើបញ្ហាភូមិសាស្ត្រនយោបាយថែមទៀត។ ប្រទេសប៉ូឡូញ និងសហភាពអឺរ៉ុបបានចោទប្រកាន់បេឡារុស និងរុស្ស៊ីថាបានព្យាយាមពង្រីកភាពវឹកវរចាប់តាំងពីឆ្នាំ២០២១មក ដោយជំរុញឲ្យជនអន្តោប្រវេសន៍ ឆ្លងព្រំដែនជាអ្វីដែលទីក្រុងវ៉ាសូវី(Warsaw) ហៅថា សង្រ្គាមកូនកាត់។ ទីក្រុង មីន (Minsk) និង ក្រុងមូស្គូ (Moscow) បានច្រានចោលការចោទប្រកាន់នេះ។ យោងតាមតួលេខរបស់រដ្ឋាភិបាលប៉ូឡូញ ចំនួនអ្នកមកដល់បានកើនឡើងនាពេលថ្មីៗនេះ ៕

លោក Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា សម្រាប់អាណត្តិទីបី

2024/06/10 10:34:15 am        178
លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) សម្រាប់អាណត្តិទីបី បន្ទាប់ពីការធ្លាក់ចុះនៃការគាំទ្រក្នុងការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើល ដែលនឹងសាកល្បងសមត្ថភាពរបស់លោកក្នុងការធានានូវភាពប្រាកដប្រជានៃគោលនយោបាយក្នុងរដ្ឋាភិបាលចម្រុះ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ប្រធានាធិបតីឥណ្ឌា លោកស្រី ដ្រូប៉ាឌី មួរមូ (Droupadi Murmu) បានដឹកនាំពិធីសម្បថរបស់លោក ម៉ូឌី នៅឯវិមានប្រធានាធិបតី រ៉ាសត្រាប៉ាទី បាវ៉ាន់ (Rashtrapati Bhavan) ក្នុងទីក្រុងញូវ ដេលី ដោយមានការចូលរួមពីឥស្សរជនរាប់ពាន់នាក់ រួមទាំងមេដឹកនាំនៃប្រទេសក្នុងតំបន់ចំនួនប្រាំពីរ តារាបូលីវូដ និងអ្នកឧស្សាហកម្មជាច្រើន។អ្នកគាំទ្របានអបអរសាទរ ទះដៃ និងស្រែកថាហៅឈ្មោះលោក ម៉ូឌី នៅពេលដែលមេដឹកនាំវ័យ ៧៣ ឆ្នាំរូបនេះប្រារព្ធពិធីស្បថកាន់តំណែង។ លោក ម៉ូឌី ទទួលបានអាណត្តិទីបី បន្ទាប់ពីការបោះឆ្នោតពហុដំណាក់កាល ដែលបានបញ្ចប់កាលពីថ្ងៃទី០១ ខែមិថុនា ដោយមានការគាំទ្រពីគណបក្សក្នុងតំបន់ចំនួន ១៤ នៅក្នុងសម្ព័ន្ធប្រជាធិបតេយ្យជាតិដឹកនាំដោយគណបក្ស BJP របស់លោក។ លទ្ធផលនេះត្រូវបានគេមើលឃើញថាជាជំហានថយក្រោយដ៏ធំមួយចំពោះមេដឹកនាំដ៏មានប្រជាប្រិយភាព ខណៈដែលការស្ទង់មតិ បានព្យាករថា បក្ស BJP នឹងទទួលបាននូវកៅអីច្រើនជាងកាលពីឆ្នាំ២០១៩។ក្រុមអ្នកវិភាគនិយាយថា អាណត្តិថ្មីរបស់លោក ម៉ូឌី ជានាយករដ្ឋមន្ត្រី ទំនងជាមានបញ្ហាប្រឈមក្នុងការបង្កើតការឯកភាពគ្នាលើបញ្ហានយោបាយ និងគោលនយោបាយដ៏ចម្រូងចម្រាសក្នុងការប្រឈមមុខនឹងផលប្រយោជន៍ផ្សេងៗគ្នានៃគណបក្សក្នុងតំបន់ និងក្រុមប្រឆាំងដែលកាន់តែខ្លាំងក្លា៕

លោកស្រី Von der Leyen មានទំនុកចិត្តថា លោកស្រី អាចឈ្នះអាណត្តិថ្មី ជាប្រធានគណៈកម្មការអឺរ៉ុប

2024/06/10 10:22:58 am        154
ប្រធានគណៈកម្មការអឺរ៉ុប ដែលកំពុងកាន់តំណែង លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា ថា លោកស្រី មានបំណងបង្កើតសំឡេងភាគច្រើននៅក្នុងសភា សហភាពអឺរ៉ុប សម្រាប់ «អឺរ៉ុបដ៏រឹងមាំ និងមានប្រសិទ្ធភាព» ហើយលោកស្រី មានទំនុកចិត្តថា លោកស្រីអាចទទួលជ័យជម្នះក្នុងអាណត្តិថ្មី ខណៈលទ្ធផលបឋមពីការបោះឆ្នោតរបស់ប្លុកនេះ ត្រូវបានចេញផ្សាយ។ដើម្បីធានាបានរយៈពេលប្រាំឆ្នាំទៀត ជាប្រធាននៃស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប លោកស្រី von der Leyen ត្រូវការសំឡេងភាគច្រើនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នៃមេដឹកនាំសហភាពអឺរ៉ុបទាំង ២៧ប្រទេស និងក៏ជាសំឡេងភាគច្រើន នៅក្នុងសភាអឺរ៉ុបដែលមាន៧២០ អាសនៈ ផងដែរ។ខណៈគណបក្សសង្គមនិយម សេរីនិយម និងនិយមកណ្តាល ត្រូវបានកំណត់ដើម្បីទទួលបានសំឡេងភាគច្រើននៅក្នុងសភា ដែលមានអាសនៈចំនួន៧២០ ការបោះឆ្នោត បានធ្វើឱ្យមានផលប៉ះពាល់ក្នុងតំបន់ ដល់មេដឹកនាំទាំងប្រទេសបារាំង និងប្រទេសអាល្លឺម៉ង់ ដោយបង្កើតជាសំណួរអំពីរបៀបដែលប្រទេសមហាអំណាចធំៗរបស់សហភាពអឺរ៉ុប អាចជំរុញគោលនយោបាយនៅក្នុងប្លុកនេះដោយរបៀបណា។

ការគាំទ្របក្សនាយករដ្ឋមន្រ្តីហុងគ្រី ធ្លាក់ទាបបំផុតក្នុងពេលជាច្រើនទសវត្សរ៍ ក្នុងការបោះឆ្នោតសហភាពអឺរ៉ុប

2024/06/10 10:18:32 am        146
គណបក្ស ហ្វីដេស (Fidesz) របស់នាយករដ្ឋមន្ត្រីហុងគ្រី លោក វ៉ីកទ័រ អ័របាន (Viktor Orban) កំពុងប្រឈមនឹងលទ្ធផលដ៏អាក្រក់បំផុតរបស់ខ្លួននៅក្នុងការបោះឆ្នោតជាតិ ឬសហភាពអឺរ៉ុប ក្នុងរយៈពេលជិតពីរទសវត្សរ៍ នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប កាលពីថ្ងៃអាទិត្យ (០៩ មិថុនា) ដោយការយកឈ្នះក្នុងសំឡេងគាំទ្រតិចតួចបំផុត ខណៈដែលបក្សនយោបាយប្រឆាំងចំណូលថ្មីបានយកឈ្នះលើគណបក្សប្រឆាំងទាំងអស់។ដោយកាន់អំណាចតាំងពីឆ្នាំ២០១០ មក អតីតយុទ្ធជនជាតិនិយម លោក អ័របាន បានជួបវិបត្តិជាច្រើនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ខណៈរឿងអាស្រូវផ្លូវភេទបានធ្វើឱ្យសម្ព័ន្ធមិត្តសំខាន់ពីររបស់លោកបាត់បង់ការគាំទ្រ ស្របពេលដែលហុងគ្រី កំពុងងើបចេញពីកំណើនអតិផរណាដ៏អាក្រក់បំផុតនៅក្នុងសហភាពអឺរ៉ុប។លទ្ធផលដំបូងបានព្យាករថា បក្សហ្វីដេស របស់លោក អ័របាន និងសម្ព័ន្ធមិត្តបក្សប្រជាធិបតេយ្យគ្រិស្ដ ដ៏តូចរបស់ខ្លួន បានឈ្នះ ១១ អាសនៈនៅក្នុងសភាអ៊ឺរ៉ុប ជាមួយនឹងសម្លេងឆ្នោត ៤៤,២ ភាគរយ ដោយធ្លាក់ចុះពីចំនួន ១៣ អាសនៈរួមបញ្ចូលគ្នា មុនការបោះឆ្នោតកាលពីថ្ងៃអាទិត្យ។តួលេខនោះបានបង្ហាញថា គណបក្ស ធីសហ្សា (Tisza) ស្តាំនិយមកណ្តាល របស់លោក ភីតធើ ម៉េកយ៉ា (Peter Magyar) ដែលជាបក្សប្រឆាំងថ្មី ឈរនៅលេខរៀងទី២ ជាមួយនឹងអាសនៈចំនួន ៧ ក្នុងសំឡេងគាំទ្រ ៣០ ភាគរយ ច្រើនជាងគណបក្សប្រឆាំងទាំងអស់បូកបញ្ចូលគ្នា ហើយនោះជាលទ្ធផលល្អប្រសើរជាងការស្ទង់មតិមុនឈានទៅដល់ការព្យាករក្នុងការបោះឆ្នោត។ ថ្លែងទៅកាន់អ្នកគាំទ្រ លោក អ័របាន បាននិយាយថា លទ្ធផលបង្ហាញថា លទ្ធិប្រជាធិបតេយ្យហុងគ្រី នៅតែមានស្ថានភាពល្អ ដោយបានប្រកាសជ័យជម្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យនោះ៕

កូរ៉េខាងត្បូងរាយការណ៍ថា បាឡុងផ្ទុកសំរាមជាង៣០០បន្ថែមទៀត ហោះចេញពីកូរ៉េខាងជើង

2024/06/10 10:14:11 am        214
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយដកស្រង់សម្ដីយោធាកូរ៉េខាងត្បូងថា កូរ៉េខាងជើងបានបង្ហោះបាឡុងផ្ទុកសំរាមចំនួន ៣១០ បន្ថែមទៀត ចូលក្នុងទឹកដីកូរ៉េខាងត្បូង ទាំងយប់អធ្រាត្រ។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បាននិយាយដោយដកស្រង់សម្តីរបស់នាយសេនាធិការចម្រុះរបស់ប្រទេសនេះថា វគ្គចុងក្រោយនៃបាឡុងផ្ទុកកាកសំណល់ដែលបានបញ្ជូនកាលពីល្ងាចថ្ងៃអាទិត្យមានផ្ទុក ដូចជា សំណល់ក្រដាស និងផ្លាស្ទិច ដោយពុំបានរកឃើញសារធាតុពុលណាមួយឡើយ ។យោធាក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានបង្ហោះបាឡុងរាប់រយបន្ថែមទៀតដែលផ្ទុកដោយសំរាមទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ស្របពេលមានភាពតានតឹងកាន់តែខ្លាំង លើយុទ្ធនាការបង្ហោះបាឡុងនៅតែបន្តរបស់ទីក្រុងព្យុងយ៉ាង។គិតត្រឹមម៉ោង ១០ ព្រឹក នាយសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញបាឡុងផ្ទុកកាកសំណល់ប្រហែល ៣៣០ ដែលកូរ៉េខាងជើងបានបង្ហោះតាំងពីថ្ងៃសៅរ៍ ក្នុងនោះជាង ៨០ បានធ្លាក់នៅខាងក្នុងទឹកដីកូរ៉េខាងត្បូង ហើយបាឡុងនៅសល់មួយចំនួនទៀត ទំនងជាមិនទាន់មកទៅដល់ប្រទេសនេះទេ៕

សម្តេចធិបតីណែនាំ ដល់មន្រ្តីនគរបាលចរាចរណ៍ត្រូវអមដំណើរស្រ្តីមានផ្ទៃពោះឲ្យដល់មន្ទីរពេទ្យ

2024/06/10 10:06:53 am        272
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មន្រ្តីនគរបាលចរាចរណ៍ទាំងអស់ពេលជួបករណីប្តី ឬសាច់ញាតិដឹកស្រ្តីមានផ្ទៃពោះទៅកាន់មន្ទីរពេទ្យ ហើយមានការលើសលស់នឹងច្បាប់ចរាចរណ៍ គប្បីត្រូវលើកលែងដល់ពួកគាត់ និងត្រូវអមពួកគាត់ និងធ្វើចរាចរណ៍ជូនពួកគាត់ឲ្យដល់គោលដៅ ឬមន្ទីរពេទ្យទើបជាការល្អបំផុត សម្រាប់មន្រ្តីបម្រើប្រជាជន។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការរឹតបន្តឹងច្បាប់​ចរាចរណ៍ត្រូវតែមានការលើកលែងខ្លះ និងត្រូវសម្រួលខ្លះដែរមិនអាចធ្វើឡើង​ដោយ​តឹងរឹង​ហួសហេតុពេកនោះទេ ​ជាពិសេសពេលជួបករណីស្ត្រីមានផ្ទៃពោះ ដោយមានការខុសឆ្គង នឹងច្បាប់ចរាចរណ៍គប្បីជួយសម្រួលដល់ពួកគាត់ និង ជួយសម្រួលចរាចរណ៍​គាត់ឲ្យដល់មន្ទីរពេទ្យ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ការអនុគ្រោះ និងអធ្យាស្រ័យ​ប្រកបដោយក្រមសីលធម៌​ និងអស់ពីកម្លាំង កាយចិត្តនោះគឺជាកត្តាសំខាន់បំផុត​សម្រាប់​មន្រ្តីបម្រើដល់ប្រជាជន។ ទាក់ទងនឹងករណីខាងលើនេះដែរ សម្តេចធិបតីប្រកាសថា សម្តេចមិនលើកទឹកចិត្តដល់អ្នកប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ទេ តែគប្បីមានការលើកលែងផងដែរ ខណៈពេលជួបករណីបែបនេះ៕អត្ថបទបាន ចក់

សម្តេចធិបតី៖ ធនធានមនុស្សគឺជាកត្តាសំខាន់បំផុតសម្រាប់កសាងជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត

2024/06/10 09:54:55 am        163
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ធនធានមនុស្សគឺជាកត្តាធំបំផុតសម្រាប់កសាងជាតិ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ ហើយប្រសិនបើគ្មានធនធានមនុស្សទេកិច្ចការងារអ្វីក៏មិន អាចសម្រេចបានដោយរលូននោះឡើយ។ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា គ្រប់អ្វីៗទាំងអស់មិនអាចដំណើរការបានល្អ និងរលូនបានទេប្រសិនបើគ្មាននូវធនធានមនុស្សគ្រប់គ្រាន់នោះ ខណៈមានប្រព័ន្ធការងារល្អ លុះត្រាណាយើងត្រូវមានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះយើងត្រូវតែពង្រឹងនូវធនធានមនុស្ស​នេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅតាមគ្រប់ក្រសួង ស្ថាប័នទាំងអស់របស់រដ្ឋ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកឡើងថា ការបណ្តុះបណ្តាលរបស់​សាលាភូមិន្ទរដ្ឋបាល គឺជាផ្នែកមួយ​យ៉ាងសំខាន់​ក្នុងការ​កសាងនូវធនធានមនុស្ស​ក្នុងវិស័យ​សាធារណៈ ហើយទទួលបានវគ្គ បណ្តុះបណ្តាលនេះចប់ហើយគប្បីត្រូវអនុវត្ត ប្រកបដោយភាព​បត់បែន និងទៅតាមស្ថានភាពជាក់ស្តែង៕អត្ថបទបាន ចក់

ក្រុមស្តាំនិយមជ្រុលមានសន្ទុះគាំទ្រខ្លាំងក្នុងការបោះឆ្នោតអឺរុប ខណៈបារាំងអំពាវនាវឱ្យបោះឆ្នោតជាតិមុនអាណត្តិ

2024/06/10 09:36:53 am        133
ការទទួលបានសន្ទុះគាំទ្រខ្លាំងដោយក្រុមស្តាំនិយមជ្រុលក្នុងការបោះឆ្នោតសភាអឺរ៉ុបកាលពីថ្ងៃអាទិត្យ ទី ៩ ខែមិថុនា បានជំរុញឱ្យលោកប្រធានាធិបតីបារាំង Emmanuel Macron អំពាវនាវឲ្យមានការបោះឆ្នោតជាតិភ្លាមៗ និងបានបន្ថែមភាពមិនច្បាស់លាស់ចំពោះទិសដៅនយោបាយនាពេលអនាគតរបស់អឺរ៉ុប។ ស្របពេលគណបក្សប្រកាន់កណ្ដាល បក្សសេរីនិយម និងសង្គមនិយម ត្រូវបានកំណត់ថានឹងទទួលបានសំឡេងភាគច្រើន នៅក្នុងសភាដែលមានអាសនៈចំនួន ៧២០ ការបោះឆ្នោតបានធ្វើឱ្យមានការប៉ះទង្គិចក្នុងស្រុកដល់មេដឹកនាំទាំងបារាំង ទាំងអាល្លឺម៉ង់ ដោយនាំឲ្យមានការចោទសួរកាន់តែច្រើនអំពីរបៀបដែលមហាអំណាចធំៗរបស់សហភាពអឺរ៉ុបអាចជំរុញគោលនយោបាយនៅក្នុងប្លុកនេះ។ ដោយបង្កើតល្បែងដ៏ប្រឈមមួយ ដើម្បីព្យាយាមពង្រឹងអំណាចរបស់លោកឡើងវិញ លោក Macron បានអំពាវនាវឲ្យមានការបោះឆ្នោតសភា ជុំទីមួយនៅថ្ងៃទី ៣០ ខែមិថុនា។ ដូចលោក Macron ដែរ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានស៊ូទ្រាំនឹងរាត្រីដ៏ឈឺចាប់មួយ ដែលគណបក្សប្រជាធិបតេយ្យសង្គមរបស់លោក ទទួលបានលទ្ធផលអាក្រក់បំផុតមិនធ្លាប់មាន ដោយរងទុក្ខនៅក្នុងកណ្តាប់ដៃក្រុមអ្នកអភិរក្សនិយម និងគណបក្សស្ដាំនិយមប្រកាន់តឹងសម្រាប់អាល្លឺម៉ង់ (AfD)៕

កូរ៉េខាងជើង ព្រមានពីការឆ្លើយតបថ្មីប្រឆាំងនឹងឧបករណ៍បំពងសំឡេង និងខិត្តប័ណ្ណរបស់កូរ៉េខាងត្បូង

2024/06/10 09:32:59 am        166
ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានព្រមានអំពីការឆ្លើយតបថ្មីប្រឆាំងនឹងកូរ៉េខាងត្បូង ប្រសិនបើប្រទេសជិតខាងមួយនេះនៅតែបន្តចាក់ឧបករណ៍បំពងសំឡេងលឺៗ និងចែកចាយខិត្តប័ណ្ណ ស្របពេលមានភាពតានតឹងថ្មី។លោកស្រី គីម យ៉ូជុង (Kim Yo Jong) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យ (០៩ មិថុនា) ដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា «ប្រសិនបើកូរ៉េខាងត្បូង អនុវត្តការបង្ហោះចែកចាយខិត្តប័ណ្ណ និងចាក់ឧបករណ៍បំពងសំឡេងតាមព្រំដែននោះ វានឹងច្បាស់ជាមើលឃើញពីវិធានការប្រឆាំងថ្មីពីកូរ៉េខាងជើង»។យោធាកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានបន្តការចាក់ឧបករណ៍បំពងសំឡេងតម្រង់ទៅកាន់កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ ដោយបន្ថែមថា ការសម្រេច ដែលជាទម្រង់នៃសង្គ្រាមចិត្តសាស្ត្រនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង កាលពីថ្ងៃសៅរ៍ បានបង្ហោះបាឡុងសំរាមប្រហែល ៣៣០ គ្រឿង ហើយប្រហែល ៨០ គ្រឿងបានទម្លាក់នៅតាមព្រំដែន។ទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមបញ្ជូនបាឡុងសំរាម និងលាមកសត្វ ឆ្លងកាត់ព្រំដែនក្នុងខែឧសភា ហើយនិយាយថា ទង្វើនេះគឺជាការសងសឹកចំពោះខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង បង្ហោះដោយសកម្មជនកូរ៉េខាងត្បូង ដែលជាផ្នែកមួយនៃយុទ្ធនាការឃោសនា។ កូរ៉េខាងជើង បានបង្ហាញប្រតិកម្មខឹងសម្បារយ៉ាងខ្លាំងចំពោះយុទ្ធនាការខិតប័ណ្ណ និងការចាក់ឧបករណ៍បំពងសំឡេងលឺៗនោះ ហើយក្នុងករណីខ្លះប្រទេសផ្ដាច់ខ្លួនមួយនេះបានបាញ់ទៅលើឧបករណ៍ទាំងនោះទៀតផង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ថានទូតសហរដ្ឋអាមេរិក និងរដ្ឋបាលរាជធានីភ្នំពេញរៀបចំពិព័រណ៍ម្ហូបអាហារ និងផលិតផលអាមេរិក នៅផ្លូវថ្មើរជើងចតុមុខ ដើម្បីឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងភាពជាដៃគូនូវទំនាក់ទំនងការទូត៧៦ឆ្នាំ
07/04/2026 08:07 PM
ការលើកកម្ពស់សុខភាពភ្នែកកុមារ គឺជាផ្នែកសំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស
07/04/2026 05:07 PM
ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ដឹកនាំកិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​រួម​ឆ្ពោះ​ទៅ​កាន់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក
07/04/2026 05:07 PM
អនុប្រធានសភា៖ ប្រទេសចិននឹងអភិវឌ្ឍទំនាក់ទំនងជាមួយអ៊ីរ៉ង់ឲ្យកាន់តែរឹងមាំ
07/04/2026 04:07 PM
ក្រុងមូស្គូ៖ រដ្ឋបាល់ទិកអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសសម្រាប់វាយប្រហារភាគពាយ័ព្យរុស្ស៊ី
07/04/2026 04:07 PM
ប្រភពនិយាយថា ក្រុមឧទ្ទាមបានវាយប្រហារទីក្រុងជាច្រើន នៅភាគខាងជើង និងកណ្តាលប្រទេសម៉ាលី
07/04/2026 04:07 PM
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ឱ្យ​បញ្ឈប់​ការ​យក​ដី​ចំណី​ផ្លូវ​ទៅ​ប្រើ​ប្រាស់ដោយ​ខុសច្បាប់
07/04/2026 04:07 PM
កម្ពុជា និងជប៉ុន ដាំកូនឈើមួយម៉ឺនដើម នៅក្នុងឧទ្យានអង្គរ ដើម្បីការពារសម្បត្ដិបេតិភណ្ឌពិភពលោក
07/04/2026 04:07 PM
អ្នកស៊ើបអង្កេតសិទ្ធិមនុស្សរបស់UN ចាប់ផ្តើមការងារនៅប្រទេសលីបង់ ក្នុងបេសកកម្មលើកដំបូងរបស់ខ្លួន
07/04/2026 04:07 PM
ក្រឡាបញ្ជីតុលាការអន្តរជាតិបញ្ជូនឈ្មោះបេក្ខជនបីរូបឱ្យកម្ពុជានិងថៃ ជ្រើសជាប្រធាន​ក្រុមអ្នកផ្សះផ្សា
07/04/2026 03:07 PM