BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

កាតា ច្រានចោលការរិះគន់របស់សមាជិកសភាអាមេរិក ចំពោះកិច្ចប្រឹងប្រែងសម្រុះសម្រួលនៅហ្កាហ្សា

2024/04/17 11:05:57 am        148
ស្ថានទូតកាតា ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៦ មេសា) បានសម្តែងការភ្ញាក់ផ្អើល និងច្រានចោលចំពោះការអត្ថាធិប្បាយរបស់សមាជិកសភាបក្សប្រជាធិបតេយ្យអាមេរិក ទាក់ទងនឹងវិបត្តិចំណាប់ថ្នូរហ្កាហ្សា និងការគំរាមកំហែងរបស់ខ្លួនក្នុងការ «វាយតម្លៃឡើងវិញ» លើទំនាក់ទំនងសហរដ្ឋអាមេរិក ជាមួយកាតា។សមាជិកសភា លោក ស្តេនី ហូយើ (Steny Hoyer) បាននិយាយកាលពីថ្ងៃចន្ទថា កាតា ដែលរួមជាមួយនឹងអេហ្ស៊ីបកំពុងសម្រុះសម្រួលការចរចាសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា គួរតែប្រាប់ក្រុមហាម៉ាស ថាគេនឹងមាន «ផលវិបាក» ប្រសិនបើក្រុមនេះ «បន្តរារាំងវឌ្ឍនភាពឆ្ពោះទៅរកការដោះលែងចំណាប់ថ្នូរ និងបង្កើតបទឈប់បាញ់បណ្តោះអាសន្ន»។លោក ហូយើ បន្ថែមថា «ផលវិបាកនោះគួរតែរួមបញ្ចូលការកាត់ផ្តាច់ការផ្តល់មូលនិធិដល់ក្រុមហាម៉ាស ឬការបដិសេធមិនផ្តល់អោយមេដឹកនាំក្រុមហាម៉ាស នូវការស្នាក់នៅក្នុងទីក្រុងដូហា។ ប្រសិនបើកាតាមិនអនុវត្តសម្ពាធនេះ សហរដ្ឋអាមេរិកត្រូវតែវាយតម្លៃឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយកាតា»។ជាការឆ្លើយតប កាតាបាននិយាយថា ការអត្ថាធិប្បាយរបស់លោក ហូយើ មិនមានលក្ខណៈស្ថាបនាទេ។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតបាននិយាយថា «កាតាគ្រាន់តែជាអ្នកសម្រុះសម្រួលប៉ុណ្ណោះ ហើយអ៊ីស្រាអែល និងក្រុមហាម៉ាស គឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការឈានដល់កិច្ចព្រមព្រៀងមួយ»។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតក៏បានច្រានចោលផងដែរនូវការលើកឡើងរបស់លោក ហូយើ ដែលថាក្រុមហាម៉ាស មិនគួរស្ថិតនៅក្នុងប្រទេសកាតា៕

លោក Putin ជំរុញឱ្យមានការអត់ធ្មត់ក្នុងពេលសុន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ីរ៉ង់ ខណៈភាពតានតឹងកើនឡើង

2024/04/17 11:01:15 am        228
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអំពាវនាវឱ្យមានការអត់ធ្មត់ នៅពេលអ៊ីស្រាអែលថ្លឹងថ្លែងការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារដោយយានដ្រូន និងមីស៊ីលកាលពីចុងសប្តាហ៍មុនរបស់អ៊ីរ៉ង់។ ការថ្លែងបែបនេះរបស់លោក Putin បានធ្វើឡើងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃអង្គារទី១៦មេសាសប្ដាហ៍នេះ។ មេដឹកនាំទាំង២បានពិភាក្សាអំពីអ្វីដែលវិមានក្រឹមឡាំងហៅថាជាវិធានការសងសឹករបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា។ វិមានក្រឹមឡាំងបាននិយាយថា លោកPutin បានជំរុញឱ្យភាគីទាំងអស់ ទាត់ចោលរាល់សកម្មភាព បង្កឱ្យមានការប្រឈមដាក់គ្នាថ្មី ដែលនឹងផ្តល់មហន្តរាយដល់តំបន់មជ្ឈិមបូព៌ា។ អ៊ីរ៉ង់ បានបាញ់មីស៊ីល និងយានដ្រូន រាប់រយគ្រឿងនៅអ៊ីស្រាអែលកាលពីល្ងាចថ្ងៃសៅរ៍ ឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងដាម៉ាស ដែលបានសម្លាប់មន្រ្តីកងឆ្មាំបដិវត្តន៍អ៊ីស្លាមចំនួន៧នាក់ រួមទាំងឧត្តមសេនីយ៍ពីរនាក់ផងដែរ។ នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោក ស្តីពីការវាយប្រហាររបស់អ៊ីរ៉ង់ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយថា ដើមចមនៃអស្ថិរភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា គឺ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលនៅតែបន្ត។ វិមានក្រឹមឡាំងបាននិយាយថា លោកVladimir Putin បានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងអស់នឹងបង្ហាញការអត់ធ្មត់សមហេតុផល និងទប់ស្កាត់ការប្រឈមដាក់គ្នាថ្មី ដែលពោរពេញទៅដោយផលវិបាកដ៏មហន្តរាយសម្រាប់តំបន់ទាំងមូល៕

ប្រទេសចិន ជំរុញឱ្យមានបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅមីយ៉ាន់ម៉ា

2024/04/17 10:54:24 am        188
កាលពីថ្ងៃអង្គារ១៦ មេសាសប្ដាហ៍នេះ ប្រទេសចិន បានអំពាវនាវឱ្យមានបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនាដើម្បីបញ្ចប់ជម្លោះក្នុងសហភាពមីយ៉ាន់ម៉ា ស្របពេលការប្រយុទ្ធកាន់តែខ្លាំងក្លារវាងរដ្ឋាភិបាលយោធា និងកងកម្លាំងប្រឆាំង នៅជិតព្រំដែនប្រទេសថៃ។ក្រុមយុទ្ធជនតស៊ូរបស់សហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ ទី១៥ ខែមេសា បានលើកបដា និងបង្ហូតទង់របស់ពួកគេនៅឯមូលដ្ឋានទ័ព ដែលទើបដណ្ដើមបានថ្មីៗ ដោយនិយាយថា យុទ្ធជនរបស់ពួកគេបានបណ្ដេញការប៉ុនប៉ងរបស់កងទ័ពរបបយោធាឆ្ពោះទៅកាន់ទីប្រជុំជនសំខាន់នៃទីក្រុងមីយ៉ាវ៉ាឌី (Myawaddy)តាមបណ្តោយព្រំដែនថៃ ដែលត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាមប្រឆាំងរបបសឹកកាលពីសប្តាហ៍មុន។ ទីក្រុងពាណិជ្ជកម្មដ៏សំខាន់មីយ៉ាវ៉ាឌី(Myawaddy) ត្រូវបានដណ្ដើមយកដោយក្រុមយុទ្ធជនមានទំនាក់ទំនងជាមួយសម្ព័ន្ធជនជាតិភាគតិចប្រដាប់អាវុធការ៉ែន(Karen)។ការដួលរលំរបស់ទីក្រុងនេះ បានបង្ហាញពីការបាត់បង់នៅក្នុងសមរភូមិមួយផ្សេងទៀតសម្រាប់របបយោធាដ៏មានឥទ្ធិពលដែលបានដណ្តើមគ្រប់គ្រងប្រទេសនៅអាស៊ី-អាគ្នេយ៍មួយនេះ កាលពីឆ្នាំ២០២១ តាមរយៈរដ្ឋប្រហារ ពីដៃរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ដែលនៅតែស្ថិតក្នុងការឃុំខ្លួនរហូតមកដល់បច្ចុប្បន្ននេះ។ កំហឹងប្រឆាំងនឹងរបបយោធាបានវិវត្តទៅជាចលនាតស៊ូប្រដាប់អាវុធទូទាំងប្រទេស។ ចាប់តាំងពីខែតុលាឆ្នាំមុនមក កងទ័ពបានបាត់បង់ការគ្រប់គ្រងលើតំបន់សំខាន់ៗនៅជិតព្រំដែនរបស់ខ្លួនជាមួយទាំងឥណ្ឌា និងចិន ធ្លាក់ចូលក្នុងដៃក្រុមឧទ្ទាមប្រឆាំងរបបសឹក៕

អ៊ុយក្រែនព្រមានថា ខ្លួនខ្វះមីស៊ីល ដើម្បីការពាររោងចក្រថាមពលពីការវាយប្រហាររបស់រុស្ស៊ី

2024/04/17 09:13:37 am        193
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអះអាងថា រុស្ស៊ីអាចបំផ្លាញរោងចក្រថាមពលដ៏សំខាន់មួយ ដែLលផ្គត់ផ្គង់ដល់ទីក្រុង Kyiv ដោយសារតែប្រទេសនេះ អស់មីស៊ីលការពារហើយ។ ថ្លែងទៅកាន់សារព័ត៌មានអាមេរិក PBS កាលពីថ្ងៃអង្គារទី១៦មេសាសប្ដាហ៍នេះ លោក Zelenskyy បានព្រមានម្តងហើយម្តងទៀតដល់រដ្ឋាភិបាលនានារដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនអំពីកង្វះខាតប្រព័ន្ធការពារដែនអាកាស។ អ៊ុយក្រែនកំពុងអំពាវនាវសុំគ្រាប់រំសេវ ខណៈរុស្ស៊ី បង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ រោងចក្រថាមពលកម្ដៅ ទ្រីភីស្កា (Trypilska) (TTPP) មួយស្ថិតក្នុងចំណោមរោងចក្រផ្គត់ផ្គង់អគ្គិសនីដ៏ធំបំផុតមួយទៅកាន់តំបន់ Kyiv ត្រូវបានបំផ្លាញដោយមីស៊ីលរុស្ស៊ីកាលពីថ្ងៃទី ១១ ខែមេសា។លោកបាននិយាយថាមានមីស៊ីល ១១ គ្រាប់បានហោះហើរក្នុងប្រទេសរបស់លោក។ យើងបានកម្ទេចចោលអស់៧គ្រឿងលើកដំបូង ហើយមីស៊ីលនៅសល់៤គ្រឿងទៀត បានបំផ្លាញរោងចក្រទ្រីភីលីយ៉ា(Trypillia) យើងមិនអាចបំផ្លាញចោលទាំងអស់បាន ដោយសារតែយើងខ្វះមីស៊ីល។ អ៊ុយក្រែន បាននិងកំពុងតស៊ូសង្រ្គាមនេះ និងបន្តការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តលោកខាងលិចឱ្យបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត។ ប្រទេសនេះ កំពុងស្វែងរកជំនួយបន្ទាន់ជាថ្មីទៀត ដោយរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំៗចំនួនបីលើក លើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ប្រទេសនេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អំពាវនាវឲ្យមានទណ្ឌកម្មបន្ថែមទៀតលើអ៊ីរ៉ង់ ក្រោយការវាយប្រហារ

2024/04/15 02:01:41 pm        169
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា បែបក់ (Annalena Baerbock) បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងតេអេរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់ បានបើកការវាយប្រហារដោយផ្ទាល់ និងមិនធ្លាប់មានពីមុនទៅលើអ៊ីស្រាអែល។លោកស្រី បានបន្តថា ទណ្ឌកម្ម ត្រូវបានដាក់រួចហើយទាក់ទងនឹងយានដ្រូនដែលប្រើក្នុងសង្គ្រាមរបស់ រុស្ស៊ីលើអ៊ុយក្រែន។ លោកស្រី បានប្រាប់ទូរទស្សន៍សាធារណៈ ARD ថា ៖«ខ្ញុំពេញចិត្តយ៉ាងខ្លាំងក្នុងការពង្រីកពួកគេទៅកាន់ប្រទេសអ៊ីរ៉ង់ ពីព្រោះយើងអាចមើលឃើញថាតើសកម្មភាពរបស់វាមានគ្រោះថ្នាក់ប៉ុនណា នៅពេលនេះ?ការអត្ថាធិប្បាយរបស់លើកស្រី បានកើតឡើង បន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា ទីក្រុងប្រ៊ុចសែល នឹងពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតលើអ៊ីរ៉ង់ ជាពិសេសទាក់ទងនឹងកម្មវិធីយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់។សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងតេអេរ៉ង់ កាលពីខែធ្នូ ក្នុងគោលបំណងរារាំងអ៊ីរ៉ង់ពីការផលិតយានដ្រូនដែលប្រើប្រាស់ដោយទីក្រុងមូស្គូ ក្នុងការឈ្លានពានដែលកំពុងបន្តរបស់រុស្ស៊ីលើអ៊ុយក្រែន។

អ៊ីស្រាអែល រៀបចំផែនការវាយប្រហារអ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងការវាយប្រហារដោយយានដ្រូន

2024/04/15 01:53:36 pm        364
អ៊ីស្រាអែល បាននិយាយថា ខ្លួនបានរៀបចំផែនការវាយប្រហារអ៊ីរ៉ង់ ជាការឆ្លើយតបនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូន។កាលពីយប់ថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះ បានអនុម័តទាំង «សកម្មភាពវាយលុក និងការពារ» ទោះបីជាមានការព្រមានពីក្រុមមេដឹកនាំលោកខាងលិចក៏ដោយ។លោកបេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានហៅការសងសឹកភ្លាមៗ បន្ទាប់ពីមានអន្តរាគមន៍ពីលោកចូ បៃដិន ( Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានស្នើឲ្យលោក «គិតដោយប្រុងប្រយ័ត្ន» អំពីសកម្មភាពបន្ទាប់របស់លោកនោះ។ប៉ុន្តែអ៊ីស្រាអែល បាននិយាយថា ខ្លួនរក្សាសិទ្ធិក្នុងការវាយប្រហារអ៊ីរ៉ង់តាម «របៀប និងពេលវេលា» នៃការជ្រើសរើសរបស់ខ្លួន។ ក្រោយមក ខ្លួនបានប្រាប់អង្គការសហប្រជាជាតិថា អ៊ីរ៉ង់បានឆ្លងកាត់រាល់បន្ទាត់ក្រហម ក្នុងការវាយប្រហាររបស់ខ្លួន។កាលពីយប់ថ្ងៃអាទិត្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីរ៉ង់ បន្ទាប់ពីមានការស្នើសុំពីអ៊ីស្រាអែល។លោកអង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាថា៖«តំបន់ និងសន្តិភាព និងសន្តិសុខពិភពលោក ពិតជាត្រូវបានបំផ្លាញត្រឹមម៉ោងនេះ។ ទាំងតំបន់ និងពិភពលោក ក៏មិនអាចមានលទ្ធភាពធ្វើសង្គ្រាមបានទៀតដែរ»។

នៅហៃទី គណបក្សនយោបាយខ្លះ រិះគន់នាយករដ្ឋមន្ត្រី ជុំវិញភាពមិនប្រាកដប្រជានៃការបង្កើតក្រុមប្រឹក្សាគ្រប់គ្រង

2024/04/15 01:03:04 pm        85
គណបក្សមួយចំនួននៅប្រទេសហៃទី គ្រោងបង្កើតក្រុមប្រឹក្សាគ្រប់គ្រងដែលរង់ចាំជាយូរមកហើយបានអំពាវនាវឲ្យស្ថាប័ននេះត្រូវបង្កើត«ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន" ដោយចោទប្រកាន់នាយករដ្ឋមន្ត្រីដែលចាកចេញអំពីការផ្លាស់ប្តូរលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមុនរបស់ពួកគេ។សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងបន្ទាប់ពីក្រឹត្យមួយ នៅក្នុងសារាចរផ្លូវការរបស់ប្រទេសហៃទី បានប្រកាសពីការបង្កើតក្រុមប្រឹក្សាកាលពីថ្ងៃសុក្រ មួយខែបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Ariel Henry បាននិយាយថា លោកនឹងចុះចេញពីតំណែង ចំពេលមានការវាយប្រហារដោយក្រុមជនប្រដាប់អាវុធ នៅក្នុងរដ្ឋធានីនេះ។ក្រុមប្រឹក្សានេះ គឺមានគោលបំណងធានាឲ្យមានការផ្លាស់ប្តូរដោយរលូន ខណៈដែល លោកHenryដែលជាមេដឹកនាំដែលមិនជាប់ឆ្នោតរបស់ប្រទេសហៃទី ចាប់តាំងពីការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise នៅឆ្នាំ ២០២១ លាលែងពីតំណែង ដោយត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្មី។ប៉ុន្តែការបង្កើតក្រុមប្រឹក្សានេះ ត្រូវបានពន្យារពេលដោយមានជម្លោះផ្នែកនយោបាយជាច្រើនសប្តាហ៍ ហើយក្រឹត្យកាលពីថ្ងៃសុក្រ ហាក់ដូចជាបង្កឲ្យមានភាពមិនចុះសម្រុងគ្នា កាន់តែខ្លាំងឡើង។ នៅក្នុងអត្ថបទចុះកាលបរិច្ឆេទកាលពីថ្ងៃសៅរ៍ ក្រុមទាំង៩ និងបណ្តាគណបក្សនយោបាយ ដែលនឹងត្រូវបានតំណាង នៅក្នុងក្រុមប្រឹក្សានេះ បាននិយាយថា ពួកគេ«មានការតក់ស្លុតយ៉ាងខ្លាំង»ចំពោះក្រឹត្យនេះ។

លោកហ្សេឡិនស្គី៖ ពិភពលោកមានអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការ ដើម្បីបញ្ឈប់រុស្ស៊ីពីការប្រើយានដ្រូនរបស់អ៊ីរ៉ង់

2024/04/15 12:31:29 pm        172
លោកវ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) បាននិយាយថា៖«ពិភពលោកមានអ្វីគ្រប់យ៉ាងដែលខ្លួនត្រូវការ» ដើម្បីបញ្ឈប់ប្រទេសរុស្ស៊ីពីការប្រើយានដ្រូនរបស់អ៊ីរ៉ង់ប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីមនុស្សរាប់សិបនាក់ ត្រូវបានទម្លាក់ពីលើអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍។ទីក្រុងមូស្គូ បាននឹងកំពុងប្រើប្រាស់យានដ្រូនអត្តឃាតតម្លៃធូរថ្លែ ដើម្បីវាយប្រហារបណ្តាញថាមពលរបស់អ៊ុយក្រែន ឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ និងគោលដៅទីក្រុងផ្សេងៗទៀត។បំពាក់ដោយក្បាលគ្រាប់ទម្ងន់រហូតដល់ ៥០គីឡូក្រាម និងមានរយៈចម្ងាយរហូតដល់ ២.000គីឡូម៉ែត្រ (១.២៤០ម៉ាយ) ពួកគេ បានក្លាយជាឃ្លាំងអាវុធរបស់ទីក្រុងមូស្គូ ហើយកាលពីថ្ងៃសៅរ៍ រួមមានការវាយប្រហារភាគច្រើនដែលមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល ដោយរាប់សិបគ្រាប់ ត្រូវបានបាញ់ដោយសាធារណឥស្លាមនេះ។ សេវាសង្គ្រោះបន្ទាន់ បាននិយាយថា កាលពីថ្ងៃសៅរ៍ផងដែរ ប្រទេសរុស្ស៊ី បានដាក់ពង្រាយយានដ្រូននៅក្នុងការវាយប្រហារលើទីក្រុងខាគីវ ដែលបានសម្លាប់មនុស្ស ៦នាក់ និងយ៉ាងហោចណាស់ ១០នាក់ផ្សេងទៀត រងរបួស។

ឯកឧត្តម ប៉ែន បូណា៖«ចូលឆ្នាំរោង ឆ្នាំថ្មី ក្នុងអត្ថន័យប្រកបដោយក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ»

2024/04/15 12:00:55 pm        161
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ អាចនិយាយបានថា គឺជាពិធីបុណ្យចូលឆ្នាំដ៏សប្បាយរីករាយបំផុតមួយសម្រាប់ប្រទេសកម្ពុជា។ សំណើចក្អាកក្អាយ សប្បាយរីករាយរបស់ប្រជាពលរដ្ឋកើតមាននៅគ្រប់ទិសទី។ មិនថាមនុស្សចាស់ឬក្មេង ប្រុសឬស្រីឡើយ​ ពួកគេបានចូលរួមក្នុងសកម្មភាពកម្សាន្តសប្បាយយ៉ាង​សស្រាក់សស្រាំដោយទឹកចិត្តអំណរសាទរយ៉ាងក្រៃលែង។ឯកឧត្តមបន្តថា សកម្មភាពកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋមានគ្រប់ទម្រង់ ពោលគឺ តាមរយៈល្បែងរបាំប្រជាប្រិយខ្មែរផង ការជួបជុំគ្នាពិសារអាហារនិងរាំកម្សាន្តផង ព្រមទាំង​សប្បាយក្នុងទម្រង់ថ្មីតាមបែបយុវវ័យសម័យទំនើបផង។ អ្វីជាការកត់សម្គាល់ម្យ៉ាងទៀត គឺការ​រៀបចំសង្ក្រាន្តឆ្នាំថ្មីធ្វើឡើងយ៉ាងស្រុះគ្នានៅគ្រប់រាជធានីខេត្តនីមួយៗតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដោយមានការចូលរួមយ៉ាងទូលំទូលាយ​របស់ប្រជាពលរដ្ឋ។ ចំណែក សំណើចក្អាកក្អាយ សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ គឺជាផ្លែផ្កានៃសុខសន្តិភាព​ដែលបានចាក់គ្រឹះ២៥ឆ្នាំមកហើយនៅលើទឹកដីកម្ពុជា។សន្តិភាពរយៈពេលយូរបានធ្វើឱ្យប្រទេសកាន់តែអភិវឌ្ឍន៍ ប្រជាពលរដ្ឋកាន់តែមានលំនឹងចិត្ត កាន់តែមានជីវភាពល្អប្រសើរ ដែលជាអំណោយផលដល់ការកម្សាន្តសប្បាយ។ ជាក់ស្តែង ខណៈដែលប្រជាពលរដ្ឋខ្មែរកំពុងទទួលអំណរបុណ្យចូលឆ្នាំថ្មីយ៉ាងសប្បាយរីករាយ មនុស្សរាប់រយលាននាក់ផ្សេងទៀតកំពុងភិតភ័យដោយភ្លើងសង្គ្រាម។ នេះបញ្ជាក់ថា សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់របស់មនុស្សជាតិគ្រប់គ្នាលើភពផែនដីទាំងមូល។សរុបមកវិញ ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នេះពិតជាមានអត្ថន័យយ៉ាង​ជ្រាលជ្រៅ​ទាំងក្នុងទិដ្ឋភាពវប្បធម៌ប្រពៃណី ទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ច ពោលគឺ ជាឆ្នាំដែល​តំណាងដោយនាគរាជដ៏មានឫទ្ធិ ជាពិធីចូលឆ្នាំលើកដំបូងក្នុងរាជរដ្ឋាភិបាលបន្តវេន នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជាឆ្នាំដែលកម្ពុជានៅតែរក្សាបាន​នូវ​សុខសន្តិភាពដ៏រឹងមាំ និងក៏ជាឆ្នាំដែលស្ថាប័នហិរញ្ញវត្ថុអន្តរជាតិព្យាករកំណើនសេដ្ឋកិច្ច​កម្ពុជាស្ទុះងើបឡើងវិញខ្ពស់ជាងគេក្នុងតំបន់។ឯកឧត្តម បញ្ជាក់ថា អត្ថន័យនេះ ពិតជាស័ក្តិសមនឹងទទួលបាននូវការសាទរឆ្នាំថ្មីដ៏សប្បាយរីករាយបំផុតពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងជាសញ្ញានៃភាពរុងរឿងរបស់កម្ពុជានាពេលអនាគតស្របតាមការរំពឹងទុករបស់រាជរដ្ឋាភិបាលឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕

ទេសចរជាតិ-អន្តរជាតិជិត៤០ម៉ឺននាក់ មកសម្រាកកម្សាន្តនៅខេត្តកំពត ក្នុងថ្ងៃទី២ នាឱកាសឆ្នាំថ្មីនេះ

2024/04/15 11:52:21 am        129
មន្ត្រីជំនាញបានបញ្ជាក់ថា មកដល់ពេលនេះភ្ញៀវទេសចរនៅតែបន្តចូលមកលេងកម្សាន្តខេត្តកំពតកាន់តែច្រើន ខណៈដែលថ្ងៃទី១៤ ខែមេសាម្សិលមិញ ភ្ញៀវជាតិ និងអន្តរជាតិជិត ៤០ម៉ឺននាក់បានមកសម្រាក និងដើរលេងកម្សាន្ត។ ភ្ញៀវទេសចរបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងថាការរៀបចំសង្ក្រាន្តឆ្នាំនេះ នៅគ្រប់បណ្តារាជធានីខេត្តធ្វើបានល្អ ដោយសារប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋមានជីវភាពធូរធា ទើបមានលទ្ធភាពដើរលេងច្រើនយ៉ាងដូច្នេះ។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹង ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែឆ្នាំនេះ ខេត្តកំពតមានការរៀបចំបានល្អ ក្រៅអំពីមានសមទ្ធផលថ្មី អាជ្ញាធរខេត្តបានរៀបចំតុបតែងធ្វើកំពតសង្ក្រាន្តបានល្អ ទាក់ភ្នែកធ្វើឲ្យទេសចរណ៍ ដែលបានឃើញតាមបណ្តាញផ្សព្វផ្សាយហើយ ចង់មកលេងផ្ទាល់។ លោកបានបញ្ជាក់ថា មកដល់ពេលនេះ ភ្ញៀវទេសចរនៅតែបន្តចូលមកលេងខេត្តកំពតកាន់តែច្រើន ខណៈដែលកាលពីថ្ងៃទី១៤ ខែមេសាម្សិលមិញ ភ្ញៀវជាតិ និងអន្តរជាតិជិត ៤០ម៉ឺននាក់ បានមកដើរលេងសម្រាកកម្សាន្តផងដែរ។ ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ពុំមានការកកស្ទះចរាចរណ៍ ឬបញ្ហាណាមួយទេកើតឡើងទេ។ ចំណែកកន្លែងស្នាក់នៅ និង​ម្ហូបអាហារ ពុំមានការតម្លើងថ្លៃទេ ហើយអាចឆ្លើយតបបានទៅតាមតម្រូវការរបស់ភ្ញៀវទេសចរ។ ជារួមស្ថានភាពទេសចរនៅខេត្តកំពត មានស្ថានភាពល្អប្រសើរគ្មានអ្វីគួរឲ្យកក់សម្គាល់គេ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសប្បាយរីករាយលេងល្បែងប្រជាប្រិយខ្មែរផ្សេងៗ។ ទន្ទឹមគ្នានេះដែរ ភ្ញៀវទេសចរដែលបានមកលេងខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍សប្បាយ​រីករាយ​យ៉ាងខ្លាំង និងបានបញ្ជាក់ថា ​ខេត្តកំពតស្អាត មានកន្លែងដើរលេងច្រើន ហើយ​អាជ្ញាធររៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗបានល្អ ចំណែកសន្តិសុខ សណ្តាប់ធ្នាប់ល្អ កងកម្លាំងចាំជួយសម្រួលគ្រប់កន្លែង ហើយអ្វីដែលថ្មីប្លែកនិងជាគោលដៅរបស់ភ្ញៀវមកកំពត​ក្នុងឆ្នាំនេះគឺរូបសំណាកសេះសមុទ្របាញ់ទឹក។ ទេសចរលើកឡើងថា ចំនួនភ្ញៀវទេសចរមកលេងខេត្តកំពតច្រើនក៏ដោយសារប្រទេស​មាន​សុខសន្តិភាព ពលរដ្ឋមានជីវភាពធូរធារ ទើបមានលទ្ធភាពដើរលេងច្រើន។សូមជម្រាបថា សម្រាប់ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះរដ្ឋបាលខេត្តកំពតរំពឹងថា នឹង​មានទេសចរមកលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀត ខណៈដែលកម្មវិធីកម្សាន្ត​សប្បាយ​ផ្សេងៗ មានដូចជាការលេងល្បែងប្រជាប្រិយខ្មែរការ​ប្រគំ​តន្ត្រីខ្នាតធំ ធម្យម រហូតដល់​ការរាំស្គដៃ​នៅតាមបណ្តោយឆ្នេរផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យចេនឡា និងសាកលវិទ្យាល័យ Dongshin University នៃសាធារណៈរដ្ឋកូរ៉េ
08/14/2025 08:08 PM
UN៖ ឧក្រិដ្ឋកម្មសង្រ្គាមទំនងជាបានប្រព្រឹត្តដោយភាគីទាំង ២នៅក្នុងអំពើហិង្សាតំបន់ឆ្នេរប្រទេសស៊ីរី
08/14/2025 08:08 PM
កង្វះអាំងស៊ុយលីនធ្វើឲ្យអ្នកជំងឺទឹកនោមផ្អែមកុងហ្គោឈឺចាប់នៅតំបន់ភាគខាងកើតដែលញាំញីដោយភ្លើងសង្រ្គាម
08/14/2025 08:08 PM
រុស្ស៊ី និងអ៊ុយក្រែន ដោះដូរអ្នកទោសម្ខាងៗចំនួន ៨៤នាក់ដូចគ្នា
08/14/2025 08:08 PM
ក្រុមគ្រូពេទ្យគ្មានព្រំដែន៖ ជំងឺអាសន្នរោគបានសម្លាប់មនុស្ស ៤០នាក់នៅតំបន់ Darfur ប្រទេសស៊ូដង់ ក្នុងរយៈពេល ១សប្តាហ៍
08/14/2025 08:08 PM
នគរបាលអេស្ប៉ាញ ចាប់ខ្លួនមនុស្ស ៤នាក់ ពាក់ព័ន្ធនឹងចំហេះព្រៃថ្មី
08/14/2025 08:08 PM
​ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត
08/14/2025 08:08 PM
ប្រភព៖ ទួរគីជួយស៊ីរីនូវប្រព័ន្ធអាវុធ និងគ្រឿងយុទ្ធោបករណ៍ ក្រោមកិច្ចព្រមព្រៀងថ្មី
08/14/2025 08:08 PM
សម្តេចតេជោជួបពិភាក្សាជាមួយអគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមតាមរយៈវិដេអូពីចម្ងាយ
08/14/2025 08:08 PM
មេដឹកនាំបារាំង បញ្ជាក់ថា លោក Trump បើកចំហចំពោះការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន
08/14/2025 08:08 PM