កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន”

2023/10/30 04:12:04 pm        238
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” ។*ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គ្រាប់មីនមួយគ្រាប់ ដែលប្រតិបត្តិករបានដោះយកចេញ ស្មើនឹងការជួយសង្គ្រោះអាយុជីវិតពលរដ្ឋកម្ពុជាម្នាក់។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាមិនត្រឹមតែបានបោសសម្អាតមីន និងសំណល់គ្រឿងផ្ទុះនៅក្នុងប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ទៅជួយដោះមីន និងបោស សម្អាតសំណល់មិនទាន់ផ្ទុះនៅប្រទេសដទៃ ក្រោមឆត្រអង្គការសហប្រជាជាតិថែមទៀត។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សំណល់គ្រាប់មីននៅកម្ពុជា ជាសំណល់គ្រឿងផ្ទុះដែលពិបាកដោះយកចេញ ដោយសារកន្លែងខ្លះត្រូវបានកែច្នៃបន្ថែម កន្លែងខ្លះដាក់បង្កៃគ្រឿងផ្ទុះផ្សេងទៀតជាមួយ កន្លែង ខ្លះដាក់មានរយៈពេលយូរ និងធ្វើឱ្យខូចរូបរាងដើមជាដើម។-សម្ដេចធិបតី ៖ កម្ពុជាស្គាល់គ្រាប់បែកអាម៉េរិកទម្លាក់លើទឹកដីខ្លួនមុនគេនៅឆ្នាំ១៩៦២។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កម្ពុជាមានកេរដំណែលដូនតាច្រើន មានសម្បត្តិវប្បធម៌ច្រើន តែជាអកុសល កម្ពុជាមិនមានឱកាសបង្ហាញ។ សន្តិភាពបានធ្វើឱ្យគេស្គាល់កម្ពុជាកាន់តែច្រើន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍប្រកបដោយសមធម៌ ដែលគ្រប់ភាគីពាក់ព័ន្ធ និងពលរដ្ឋ ទទួលបានទាំងអស់គ្នា ជាគោលដៅដែលរាជរដ្ឋាភិបាលចង់បាន។-សម្ដេចធិបតី៖ អរគុណមន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងទាំងអស់ ដែលបានខិតខំបម្រើប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាល បានធ្វើកំណែទម្រង់ជាច្រើនដើម្បីបំពេញតម្រូវការជូនប្រជាពលរដ្ឋ ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ កំពង់ស្ពឺ ក្រោយសន្តិភាពបានប្រែក្លាយពីតំបន់ចម្ការមីន ទៅចម្ការដំណាំ តំបន់ឧស្សាហកម្ម សាលាហ្វឹកហ្វឺន និងស្ថាប័ននានាជាច្រើនទៀត។-សម្ដេចធិបតី ៖ អាណត្តិទី៧នេះ គឺជាអាណត្តិពង្រឹង ជាជាងពង្រីក ដោយការប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យចំគោលដៅ ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ដល់ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត គប្បីខិតខំរួមគ្នាបន្តជួយផ្សព្វផ្សាយ និងជំរុញដល់សហគមន៍ទេសចរណ៍ ដោយអនុញ្ញាតឱ្យប្រជាសហគមន៍មូលដ្ឋាន ជាអ្នកគ្រប់គ្រងដោយផ្ទាល់លើសហគមន៍ទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឲ្យផលទទួលបានដល់ដៃបងប្អូនប្រជាពលរដ្ឋ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រដ្ឋបាលសាធារណៈត្រូវធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាពមន្ត្រីជាប្រចាំដើម្បីបម្រើសេវាប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ ផ្ដោតការយកចិត្តទុកដាក់ទៅលើការងារនៅ ថ្នាក់មូលដ្ឋានជាចម្បង។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងអនុវត្តនូវយុទ្ធសាស្ត្រ ៧០ ពង្រឹង ៣០ ពង្រីក លើការងាររដ្ឋបាលសាធារណៈ និងអភិវឌ្ឍន៍នៅតាមមូលដ្ឋាន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្ថែមទៀតអនុវត្តគោលនយោ បាយភូមិឃុំមានសុវត្ថិភាព ដោយត្រូវខិតខំដោះស្រាយបញ្ហាដែលប្រឈម ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់សុទ្ធតែកម្រិតឧបនាយករដ្ឋមន្ត្រីឱ្យដឹកនាំ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនឱ្យខានតែបាន។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ កែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ឱ្យកាន់តែប្រសើរ តាមរយៈការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ, ជំរុញពន្លឿនការដោះ ស្រាយសំណុំរឿងដែលស្ទះកកនៅតុលាការ និងទី៣ ដោះស្រាយភាពមិនប្រក្រតីនៅក្នុងតុលាការជាដើម។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការបង្កើតយន្តការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ ជា វិធីសាស្ត្រដែលសង្គមកម្ពុជា បានអនុវត្តតាំងពីយូរលង់កន្លងមកហើយ។-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅអាណត្តិទី៧ គឺជារដ្ឋាភិបាលអនុវត្តនូវវិធីសាស្ត្រជាក់ ស្ដែងនិយម មិនមែនទ្រឹស្ដីនិយម និងត្រូវចេញជាលទ្ធផលជាក់ស្ដែងជូនដល់អ្នកប្រើប្រាស់សេវា និងប្រ ជាពលរដ្ឋ។

សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន”

2023/10/30 03:20:16 pm        118
កំពង់ស្ពឺ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” ។គោលដៅ "កម្ពុជាគ្មានមីនឆ្នាំ២០២៥" បាននិងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរក​គោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ​ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង ​បន្ទាប់ពីរាជធានី-ខេត្តទាំង ១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង​ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ​ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ "កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីន​ក្រោយឆ្នាំ២០២៥ ទៀតឡើយ" ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យស្ថានភាពសុខាភិបាល លទ្ធផលការងារដែលសម្រេចបានជារូបរាង និងបន្តសំណេះសំណាលជាមួយមន្រ្តីសុខាភិបាល

2023/10/30 05:04:18 am        397
កណ្តាល៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យស្ថានភាពសុខាភិបាល លទ្ធផលការងារក្នុង​អាទិភាពចម្បង នៅមណ្ឌលសុខភាពព្រែកស្តី មន្ទីរពេទ្យបង្អែកស្រុកកោះធំ និង មន្ទីរពេទ្យបង្អែកជ័យជំនះ ដោយផ្តោតសំខាន់លើលទ្ធផលនៃការបម្រើសេវាសុខាភិបាល​ជូនប្រជាពលរដ្ឋ តាមរយៈការពង្រឹងរៀបចំអោយបានកាន់តែប្រសើរហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ការបំពាក់បរិក្ខារវេជ្ជសាស្រ្តបន្ថែម ការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និង រូបភាពវេជ្ជសាស្ត្រ សំរាប់ការគាំទ្ររោគវិនិច្ឆ័យជំងឺ និងប្រសិទ្ធិភាពនៃការថែទាំព្យាបាល រួមទាំងការត្រួតពិនិត្យ និងពង្រឹងធនធានមនុស្សឆ្លើយតបបានតាមតម្រូវការជាបន្តបន្ទាប់។ក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល សួរសុខទុក និង​ជូនពរអ្នកជំងឺ ក្រុមគ្រួសារ ដែលមកទទួលសេវាពិគ្រោះ ​ក៏ដូចជាកំពុងសម្រាកព្យាបាលក្នុង​មណ្ឌលសុខភាព ​និងមន្ទីរពេទ្យបង្អែក រួមទាំងជួបសំណេះសំណាលថ្លែងអំណរគុណដល់​មន្រ្តីសុខាភិបាលទាំងអស់ ​ដែលបានខិតខំបម្រើសេវាសុខភាព ថែទាំព្យាបាលផ្តល់ជូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើរដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តខិតខំ​ចូលរួមរៀន​សូត្រ បង្កើនសមត្ថភាពទាំងបច្ចេកទេសវេជ្ជសាស្ត្រដែលជាជំនាញរបស់ខ្លួន រួមទាំងចូល​រួមអោយ​បានទូលំទូលាយវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ​ និងនវានុវត្តន៍ ដែលស្ថាប័នក្រសួងបានរៀបចំរៀងរាល់សប្តាហ៍។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី ក្រសួងសុខាភិបាល​បានដាក់ចេញនូវយុទ្ធសាស្រ្តអាទិភាព៩ចំណុច រួមមាន៖ ១) ការពង្រឹងសមត្ថភាពស្ថាប័ន ២)ការពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាល និងសេវាសង្គមកិច្ច ៣) ការពង្រឹងប្រព័ន្ធផ្តល់សេវាថែទាំសុខភាពប្រកប ដោយនវានុវត្តន៍ ៤) បង្កើនការអប់រំសុខភាព និងការផ្សព្វផ្សាយ ៥) ការបង្កើនគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត ៦) ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ​ពង្រឹងការផ្គត់ផ្គង់ឱសថ បរិក្ខារ និងការបំពាក់​ឧបករណ៍​វេជ្ជសាស្រ្ត ៧) ​ការពង្រឹងកិច្ចសហការពហុវិស័យ ​និងអន្តរវិស័យ ​ការចូលរួមរបស់សហគមន៍ និងការលើកកម្ពស់ការទទួលខុស​ត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ៨) ​កសាងភាពជាដៃគូរវាងរដ្ឋ និង​ឯកជន ដៃគូអភិវឌ្ឍន៍ ​និងអង្គការមិនមែនរដ្ឋាភិបាល រួមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសាកលលោក និង ៩) ការអភិវឌ្ឍន៍សុខាភិបាល ឌីជីថល។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ​បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរចំពោះស្មារតីរួបរួមសាមគ្គី ​តម្កល់ផលប្រយោជន៍រួម គោរព​វិន័យការងារ ​ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការបម្រើសេវាប្រកបដោយគុណភាព​ សុវត្ថិភាព ប្រសិទ្ធភាព ​ស័ក្ដិសិទ្ធិ​ភាព និងសមធម៌។

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្ពានកោះនរា ជាសមិទ្ធផលថ្មីមួយទៀត កើតចេញពីការអភិវឌ្ឍប្រើរូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត”

2023/10/30 01:07:14 am        962
ភ្នំពេញ៖ ស្ពានកោះនរា ជាសមិទ្ធផលរបស់ជាតិថ្មីសន្លាងមួយ កើតចេញពីការអភិវឌ្ឍ ដោយប្រើប្រាស់រូបមន្ត “យកស្លឹកត្នោត ខ្ចប់ស្ករត្នោត” គឺការយកថវិកាពីតំបន់អភិវឌ្ឍន៍មកអភិវឌ្ឍន៍នៅហ្នឹងកន្លែងតែម្ដង ពោលគឺការយកថវិកាពីតំបន់អភិវឌ្ឍន៍ទីក្រុងកោះនរា របស់ក្រុមហ៊ុន OCIC ដើម្បីសាងសង់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា និងតភ្ជាប់បន្តទៅផ្លូវជាតិលេខ ១ ។ស្ពាននេះនឹងរួមចំណែក ក្នុងការកាត់បន្ថយដល់ការកកស្ទះចរាចរណ៍នៅលើស្ពានព្រះមុនីវង្ស និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ជាពិសេស បានកាត់បន្ថយការចំណាយ ព្រមទាំងបានជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅប៉ែកខាងកើតនៃរាជធានីភ្នំពេញជាង២០ម៉ឺននាក់ ដែលរស់នៅក្នុងតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងស្រុកកៀនស្វាយ ។សមិទ្ធផលថ្មី និងដ៏សំខាន់មួយនេះ ស្ថិតនៅក្នុងអាទិភាពគន្លឹះទី២ នៃអាទិភាពគន្លឹះទាំង៥ គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ ។ សូមបញ្ជាក់ផងដែរថា ស្ពានតភ្ជាប់រវាងទីក្រុងរណបកោះនរា ដែលស្ថិតនៅខណ្ឌច្បារអំពៅ និងទីក្រុងរណបកោះពេជ្រ ស្ថិតនៅខណ្ឌចំការមន ដោយឆ្លងកាត់ទន្លេបាសាក់ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២០ ដែលសាងសង់ដោយក្រុមហ៊ុន OCIC។ ស្ពានខ្សែកាបដ៏ថ្មីសន្លាងមួយនេះ មានប្រវែង ៨៤៤ ម៉ែត្រ និង ទទឹង២៤,៥០ ម៉ែត្រ ចែកចេញជា ៤គន្លងរថយន្ត ២គន្លងទោចក្រយានយន្ត និង ២គន្លងសម្រាប់ថ្មើរជើង ព្រមទាំងមានផ្លូវកាត់ក្រោមគល់ស្ពានស្របច្រាំងទន្លេទាំងសងខាងផងដែរ។ ស្ពានកោះនរា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ជា សុមេធី អញ្ជើញលើកទឹកចិត្ដដល់យុវជនជ័យលាភីឈ្នះមេដាយ ពីការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានបច្ចេកវិទ្យា

2023/10/30 12:56:45 am        412
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីសង្គមកិច្ច និងលោកជំទាវ ជា ផល្គុន បានអញ្ជើញលើកទឹកចិត្ដដល់យុវជនជ័យលាភីឈ្នះមេដាយពីការប្រកួតប្រជែងជាសកលផ្នែកព័ត៌មានបច្ចេកវិទ្យាដល់មាត់ច្រកទ្វារយន្តហោះ ។យុវជនមានពិការភាពឈ្មោះ ចនពៅ ស៊ីរ៉ាណូ អាយុ ១៥ឆ្នាំ ពិការកាយសម្បទា បានទទួលជ័យជំនះឈ្នះបានមេដាយ Best (1st) ស្មើនឹងមេដាយមាស ចំនួន ០១គ្រឿង លើវិញ្ញាសា eLifeMap លក្ខណៈជាឯកបុគ្គល។ទន្ទឹមនេះយុវជន ចនពៅ ស៊ីរ៉ាណូ អាយុ ១៥ឆ្នាំ ពិការកាយសម្បទា មកវិទ្យាល័យ​ព្រះស៊ីសុវត្ថិសាលារៀនជំនាន់ថ្មី, យុវជន យ៉េន មិថុនា អាយុ ១៩ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ, យុវជន បូ វិសាល អាយុ ២២ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡា វិទ្យាល័យ ហ៊ុន សែន តាខ្មៅ និងយុវជន សឹម សៀងហាយ អាយុ ១៦ឆ្នាំ ពិការកាយសម្បទា មកពីអង្គការឡាវ៉ាឡាវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានទទួលជ័យជំនះឈ្នះមេដាយ Good (3rd) ស្មើមេដាយសំរិទ្ធិចំនួន ០៤គ្រឿងលើវិញ្ញាសា eConten លក្ខណៈជាក្រុម (ចំនួន៤រូប)។

បណ្តាបេក្ខជនប្រធានាធិបតីមកពីបក្សសាធារណរដ្ឋ របស់អាមេរិក អំពាវនាវឱ្យអ៊ីស្រាអែល កម្ចាត់ក្រុមហាម៉ាស

2023/10/29 11:41:27 pm        433
បណ្តាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក រួមទាំងបេក្ខជននាំមុខ គឺលោក Donald Trump បានលើកសរសើរពីការគាំទ្រឥតងាករេរបស់ពួកគេចំពោះអ៊ីស្រាអែល ក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឲ្យបាត់ពីផែនដី ខណៈពួកគេបានធ្វើយុទ្ធនាការដោយមានសុន្ទរកថាទៅកាន់ម្ចាស់ជំនួយជនជាតិជ្វីហ្វសំខាន់ៗនៅទីក្រុង Las Vegas កាលពីថ្ងៃសៅរ៍ (២៨ តុលា)។ការជួបជុំម្ចាស់ជំនួយចុងសប្តាហ៍របស់សម្ព័ន្ធជ្វីហ្វរបស់បក្សសាធារណរដ្ឋ (RJC) បានយកចិត្តទុកដាក់កាន់តែខ្លាំងឡើង ខណៈអ៊ីស្រាអែល រៀបចំការវាយលុកជើងគោកក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដោយក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.៤០០នាក់មក។ ក្រុមអាជ្ញាធរសុខាភិបាលរបស់តំបន់ហ្កាហ្សា បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៧.៧០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល។ការគាំទ្រអ៊ីស្រាអែល ជាសញ្ញាសម្គាល់នៃនយោបាយសាធារណរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់ជំនួយប្រហែល ១.៥០០នាក់ ដែលបានប្រមូលផ្តុំគ្នានៅទីក្រុង Las Vegas កំពុងស្វះស្វែងរកការបង្ហាញពីការប្តេជ្ញាចិត្តកាន់តែខ្លាំង ខណៈអ៊ីស្រាអែល ប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងពីក្រុមសិទ្ធិមនុស្ស ចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដែលជាតំបន់មានប្រជាជនរស់នៅច្រើន។លោក Trump ដែលជាបេក្ខជននាំមុខក្នុងទទួលបានការតែងតាំងពីគណបក្សសាធារណរដ្ឋ និងបេក្ខជនផ្សេងទៀត បានអំពាវនាវឱ្យអ៊ីស្រាអែល កម្ចាត់ក្រុមហាម៉ាសចោល ហើយបានស្តីបន្ទោសរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ដែលជាសមាជិកបក្សប្រជាធិបតេយ្យ ថាបានបង្កឱ្យមានវិបត្តិដ៏បង្ហូរឈាមនេះកើតឡើង៕

បេឡារុស្ស៖ សង្គ្រាមអ៊ុយក្រែន និងរុស្ស៊ី កំពុងស្ថិតក្នុងភាពទាល់ច្រក ខណៈជំរុញឱ្យមានការចរចា

2023/10/29 10:34:35 pm        355
លោក Alexander Lukashenko ដែលជាមេដឹកនាំផ្តាច់ការនៃប្រទេសបេឡារុស្ស និងជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅចុងសប្តាហ៍នេះថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន កំពុងស្ថិតក្នុងភាពជាប់គាំងនៅជួរមុខនៃសង្រ្គាមរបស់ពួកគេ ហើយភាគីទាំងពីរចាំបាច់ត្រូវអង្គុយចុះ និងធ្វើការចរចាដើម្បីបញ្ចប់ជម្លោះ។លោក Lukashenko បាននិយាយថា «មានបញ្ហាគ្រប់គ្រាន់ហើយសម្រាប់ភាគីទាំងសងខាង ហើយជាទូទៅ ស្ថានភាពពេលនេះកំពុងស្ថិតក្នុងជាប់គាំងយ៉ាងធ្ងន់ធ្ងរ ដោយគ្មាននរណាម្នាក់អាចធ្វើអ្វីបានឡើយ ហើយក៏មិនអាចពង្រឹង ឬជំរុញជំហររបស់ពួកគេបានដែរ»។សេតវិមានអាមេរិកបាននិយាយថា កងកម្លាំងរុស្ស៊ី បានបន្តវាយសម្រុកក្នុងសប្តាហ៍នេះ នៅជិតទីក្រុង Donetsk នៃតំបន់ Avdiivka ដែលរងការខាតបង់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែជួរមុខដ៏ធំនៅក្នុងប្រទេសអ៊ុយក្រែន បានវាយដណ្ដើមទីតាំងមកវិញបានតិចតួចនៅក្នុងឆ្នាំមុន បើទោះបីជាការវាយលុកដ៏ឃោរឃៅរបស់ទីក្រុង គីវ អស់រយៈពេលជាច្រើនខែក៏ដោយ។លោក Lukashenko ដែលបានផ្តល់ទឹកដីនៃប្រទេសរបស់ខ្លួន ជាទីចាប់ផ្តើមសម្រាប់ការលុកលុយពេញលេញរបស់លោកពូទីន លើអ៊ុយក្រែន កាលពីឆ្នាំ២០២២ បាននិយាយថា ការទាមទាររបស់អ៊ុយក្រែន ឱ្យរុស្ស៊ី ចាកចេញពីទឹកដីរបស់ខ្លួន ចាំបាច់ត្រូវដោះស្រាយនៅតុចរចា ទើបមិនមានមនុស្សត្រូវស្លាប់បន្តទៅទៀត៕

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ យាងចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជារាស្រ្តរងគ្រោះទឹកជំនន់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

2023/10/29 10:24:53 pm        620
ក្នុងថ្ងៃដ៏​នក្ខត្តឫក្ស​វិសេសវិសាលនៃព្រះរាជពិធីបុណ្យខួបទី១៩ នៃការឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៃយើង នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានយាងចុះជួប​សំណេះសំណាល ​សួរសុខទុក្ខ ​និងនាំយកព្រះអំណោយចែកជូនប្រជារាស្ត្រក្រីក្រ ដែលបាន​រងគ្រោះដោយសារទឹកជំនន់ជាច្រើនគ្រួសារ​ នៅភូមិអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

ស្អែកនេះ សម្តេចធិបតី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងប្រកាសខេត្តកំពង់ស្ពឺជាខេត្តអស់មីន”

2023/10/29 07:03:35 pm        448
ភ្នំពេញ៖ ព្រឹកស្អែក ថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” ។ គោលដៅ "កម្ពុជាគ្មានមីនឆ្នាំ២០២៥" បាននិងកំពុងមានវឌ្ឍនភាពយ៉ាងល្អប្រសើរ ឆ្ពោះទៅរក​គោលដៅដែលបានរំពឹងទុកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ​ហើយខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង ​បន្ទាប់ពីរាជធានី-ខេត្តទាំង ១២ផ្សេងទៀត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង​ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត។ ផ្លែផ្កានៃសមិទ្ធផលនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ​ពិសេសអាជ្ញាធរមីន ដែលបានយកចិត្តទុកដាក់ខ្ពស់លើកិច្ចការដ៏សំខាន់នេះ ក្នុងគោលបំណងជាក់លាក់មួយ គឺ "កម្ពុជានឹងគ្មានជនណាម្នាក់ ឬប្រជាពលរដ្ឋខ្មែរណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីន​ក្រោយឆ្នាំ២០២៥ ទៀតឡើយ" ។

ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង១៨០០០​នាក់ នៅរាជធានីភ្នំពេញ

2023/10/27 10:30:51 pm        324
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រោងចក្រ សហគ្រាសទាំង៣២នេះ ជាប្រភេទរោង ចក្រកាត់ដេរ​សំលៀកបំពាក់ ចំនួន ២៩ រោងចក្រ​សេវាប៉ាក់​សំលៀកបំពាក់​ ចំនួន ១ រោងចក្រខារអំបោះ ចំនួន ១ និង​រោងចក្របោះពុម្ពលើ​ក្រណាត់ចំនួន១ ។នេះគឺជាលើកទី៧ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​បានអញ្ជើញ​ចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាម​បណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងជំនួបជាមួយសម្ដេច​ធិបតី អង្គការយូណេស្កូ ប្រកាស​បន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌
11/14/2026 03:11 PM
ប្រភព៖ លោក Trump និងមេដឹកនាំនៃក្រុម Quad ផ្សេងទៀត នឹងជួបគ្នានៅទីក្រុងម៉ានីលរបស់​ហ្វីលីពីន​
11/14/2026 03:11 PM
អ៊ីរ៉ង់​ចោទអាមេរិកថា បាន​ឈ្លានពាន និងព្រមាន «ឆ្លើយតបយ៉ាងដាច់ណាត់» បើមានការវាយប្រហារថ្មី
11/14/2026 03:11 PM
សារព័ត៌មានអ៊ីតស្រាអែល​៖ លោក Netanyahu ពិភាក្សាជាមួយលោក Eisenkot អំពីការ​វាយប្រហារថ្មី លើ​អ៊ីរ៉ង់
11/14/2026 03:11 PM
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមអនុប្រធានាធិបតីស្វីស នៅវិមានសន្តិភាព
11/14/2026 02:11 PM
យុវជនខ្មែរមានមោទកភាពចំពោះការរៀបចំភូមិហ្វ្រង់កូហ្វូនី ផ្សព្វផ្សាយ​សក្តានុពលកម្ពុជាទៅកាន់ពិភពលោក
11/14/2026 02:11 PM
ឯកឧត្តមបណ្ឌិតប្រធានរដ្ឋឡាវ និងលោកជំទាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០
11/14/2026 02:11 PM
លោកជំទាវនាយករដ្ឋមន្ត្រីម៉ារ៉ុក អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០
11/14/2026 02:11 PM
ឯកឧត្តមប្រធានរដ្ឋវៀតណាម អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០
11/14/2026 02:11 PM
«ពិព័រណ៍សិល្បៈភ្នំពេញ សហសម័យ» ចូលរួមអបអរសាទរកិច្ចប្រជុំកំពូល Francophonie លើកទី២០ នៅកម្ពុជា
11/14/2026 02:11 PM