កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Biden ព្រមានអ៊ីរ៉ង់ ប្រឆាំងនឹងការវាយប្រហារលើកងទ័ពអាមេរិក នៅមជ្ឈិមបូព៌ា

2023/10/27 06:48:15 pm        149
សេតវិមាន របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៦ តុលា) បន្ទាប់ពីការវាយប្រហារភ្លាមៗជាបន្តបន្ទាប់លើកងកម្លាំងអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាថា លោកប្រធានាធិបតី Joe Biden បានផ្ញើសារដ៏កម្រមួយ ទៅកាន់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ដោយព្រមានទីក្រុង Tehran ប្រឆាំងនឹងការកំណត់គោលទៅលើកងកម្លាំងអាមេរិកនៅមជ្ឈិមបូព៌ា។ក្រុមមន្ត្រីអាមេរិក ចង់បញ្ចៀសជម្លោះកាន់តែទូលំទូលាយនៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស លើប្រទេសអ៊ីស្រាអែល ដែលបានសម្លាប់ប្រជាជនអ៊ីស្រាអែលយ៉ាងហោចណាស់ ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល។មន្ទីរបញ្ចកោណបាននិយាយថា ក្រុមទាហានអាមេរិកត្រូវបានវាយប្រហារយ៉ាងហោចណាស់ ១២ដង នៅក្នុងប្រទេសអ៊ីរ៉ាក់ និងចំនួន៤ដង ក្នុងប្រទេសស៊ីរី ក្នុងសប្តាហ៍កន្លងមក។ កាលពីថ្ងៃពុធ លោកប្រធានាធិបតី Biden បាននិយាយថា លោកបានព្រមានលោក Ayatollah ថា សហរដ្ឋអាមេរិកនឹងធ្វើការឆ្លើយតប ប្រសិនបើកងកម្លាំងអាមេរិក នៅតែបន្តជាគោលដៅ ហើយសកម្មភាពឆ្លើយតបនោះ គឺមិនពាក់ព័ន្ធជាមួយជម្លោះនៅអ៊ីស្រាអែលនោះទេ ប៉ុន្តែលោកមិនបាននិយាយពីមធ្យោបាយដែលសារទាំងនោះត្រូវបានទាក់ទងនោះទេ។ដោយឡែក ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់ IRNA បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះមួយ ដោយនិយាយថា សហរដ្ឋអាមេរិកបានបញ្ជូនសារព្រមានទៅអ៊ីរ៉ង់ ក៏ដូចជាសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយចំនួនដូចជា ក្រុមសកម្មប្រយុទ្ធហេសបូឡា របស់លីបង់ ថា ខ្លួនចង់មានការពង្រីកសង្រ្គាមនោះទេ និងបានជំរុញឱ្យពួកគេអនុវត្តនូវការអត់ធ្មត់ផងដែរ៕

ក្រសួងសង្គមកិច្ចធ្វើការពង្រឹងផ្នែកព័ត៌មានដល់មន្ត្រីឆ្លើយតបជាមួយអ្នកសារព័ត៌មាន និងសាធារណជន

2023/10/27 06:44:32 pm        194
ភ្នំពេញ៖ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទា នៅថ្ងៃទី២៧ ខែតុលានេះ បានបើកវគ្គបណ្តុះបណ្តាលអំពីរបៀបសរសេរព័ត៌មានដល់មន្ត្រីជាន់ខ្ពស់របស់ខ្លូន ក្នុងន័យដើម្បីងាយស្រួលក្នុងធ្វើបុរេសកម្មនិងប្រតិកម្មរហ័សជុំវិញកិច្ចដែលក្រសួង ​និង មន្ទីរសង្គមកិច្ចបានអនុវត្តកន្លងមក ដើម្បីសរសេរឱ្យមានលក្ខណៈឯកទេស ​និងយល់អំពីរបៀបឆ្លើយ តបជាមួយអ្នកសារព័ត៌មាន ឬសាធារណមតិ ។វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមជាមន្ត្រីមកពី២៥រាជធានីខេត្ត ក្រោមក្របខណ្ឌនៃក្រសួងចំនួនប្រមាណ២០០នាក់ ដែលប្រព្រឹត្តឡើងរយះពេល១ថ្ងៃពេញនៅក្នុងទីស្តីការក្រសួងសង្គមកិច្ចនាថ្ងៃទី២៧ តុលា ២០២៣ នេះ។ ការបញ្ជៀបចំណេះផ្នែកព័ត៌មាននេះដោយក្រោមការធ្វើបទឧ្ទេសនាមដោយលោក ហ្គេន ហ្វេលហ្គេត (Glen Frlgate) អ្នកជំនាញវិជ្ជាជីវៈផ្នែកសារព័ត៌មានជាច្រើនឆ្នាំរួមជាមួយបណ្តាអ្នក​ជំនាញសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនទៀត។ ឯកឧត្តម ឯម ចាន់មករា​ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ​មានសារៈសំខាន់ណាស់សម្រាប់ការសរសេរព័ត៌មាន ​សម្រាប់ជាទុនក្នុងការធ្វើសកម្ម និង​ប្រតិកម្មរហ័ស​ចំពោះកិច្ចការងារប្រចាំថ្ងៃទៅដល់សាធារណៈមតិ ពីព្រោះសព្វថ្ងៃនេះមន្រ្ដីបាន​ខិតខំប្រឹងប្រែង​ធ្វើសកម្មភាពជាច្រើនតាមជំនាញនីមួយៗ ក៏ប៉ុន្តែរបៀបនៃការផ្សព្វផ្សាយសកម្មភាព​ទាំង​អស់គ្នាទៅដល់មជ្ឈដ្ឋានខាងក្រៅ នៅមិនទាន់បានទូលំទូលាយ និងមានឯកទេសឆ្លើយតប​ឱ្យបានទាន់ពេលវេលានៅឡើយ។ឯកឧត្តម ឯម ចាន់មករា លើកទឹកចិត្តអង្គសិក្ខាកាមទាំងអស់ចូលរួមឱ្យបានផុសផុល សាកសួរវាគ្មិន​ដែលមានជំនាញ និងឯកទេសច្បាស់លាស់ ពីព្រោះវគ្គបណ្ដុះបណ្ដាលនេះ គឺជាឱកាសកម្រមួយ​ដើម្បីបង្កើននូវពុទ្ឋិបន្ថែមទៀត។លោក ហ្គេន ហ្វេលហ្គេត បានឱ្យដឹងថា ក្នុងវគ្គនេះលោកនឹងធ្វើបទបង្ហាញលើការផ្តល់ជាព័ត៌មាន និង បច្ចេកទេសក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ដោយឡែកប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា​មាន​លក្ខណៈពិសេសមួយចំនួន​ដោយធ្វើឱ្យប្រជាជនកម្ពុជា​ភាគច្រើនទទួលបានព័ត៌មាន តាម​ប្រព័ន្ធអ៊ិនធើណិត ​ចំណែកទូរទស្សន៍បែបប្រពៃណី ​ការផ្សាយតាមវិទ្យុ និងបោះពុម្ពជាកាសែត​មិនសូវទទួលបានការពេញនិយមឡើយ៕ អត្ថបទ.ភារម្យ

រដ្ឋមន្ត្រីការបរទេសលីទុយអានីអះអាងថា កូរ៉េខាងជើងបានផ្តល់គ្រាប់រំសេវដល់រុស្ស៊ីច្រើនជាងសហភាពអឺរ៉ុបផ្តល់ទៅឲ្យអ៊ុយក្រែន

2023/10/27 06:34:32 pm        151
លោក Gabrielius Landsbergis រដ្ឋមន្ត្រីក្រសួងការបរទេសលីទុយអានី បានអំពាវនាវឲ្យប្រទេសសមាជិកសហភាពអឺរ៉ុប ជៀសវាងការពន្យឺតការផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន ព្រោះថា កូរ៉េខាងជើងត្រូវផ្តល់គ្រាប់រំសេវដល់រុស្ស៊ី ច្រើនជាងសហភាពអឺរ៉ុបផ្តល់ឲ្យអ៊ុយក្រែន។សហភាពអឺរ៉ុប បានសន្យាឲ្យអ៊ុយក្រែនបាញ់កាំភ្លើងធំចំនួន ១.000.000គ្រាប់។ មកដល់ពេលនេះ យើងបានដឹកជញ្ជូនបានតែ ៣០០.០០០ គ្រាប់ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ កូរ៉េខាងជើង បានប្រគល់ ៣៥ម៉ឺនគ្រាប់ទៅឲ្យប្រទេសរុស្ស៊ី»។លោក Landsbergis បានបន្ថែមថា សហភាពអឺរ៉ុប«ប្រាកដណាស់» មានធនធាន «ដើម្បីធ្វើឲ្យប្រសើរជាងប្រទេសកូរ៉េខាងជើង»។ លោក បានសរសេរថា៖ «យើងគួរតែបញ្ចៀសការការភ័យខ្លាច ខណៈពេលដែលជនជាតិអ៊ុយក្រែនដ៏ក្លាហានជាច្រើននាក់ បានស្លាប់»។លោក Landsbergis បានធ្វើអត្ថាធិប្បាយ បន្ទាប់ពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា សហភាពអឺរ៉ុប កំពុងនៅពីក្រោយផែនការរបស់ខ្លួនក្នុងការផ្តល់ឲ្យអ៊ុយក្រែននូវគ្រាប់កាំភ្លើងធំមួយលាន នៅខែ មីនា ឆ្នាំ២០២៤។

ឯកឧត្តម កើត រិទ្ធ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាជាការបន្ថែមលើការយន្តការដែលមានស្រាប់

2023/10/27 06:31:40 pm        267
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងយុត្តិធម៌ បានលើកឡើងថា ព្រះរាក្រឹត្យ​ស្ដីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ​រៀបចំឡើងក្នុងគោលបំណងឲ្យមានយន្តការថ្នាក់ជាតិមួយសម្រាប់ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាបន្ថែមលើការយន្តការដែលមានស្រាប់។ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៧តុលា ក្រោមអធិបតីភាព​សម្តេចធិបតីនាយករដ្ឋមន្ត្រី ឯកឧត្តម កើត រិទ្ធ បានបញ្ជាក់ថា ការបង្កើត​យន្តការ​ថ្នាក់ជាតិ​នេះដើម្បីលើកកម្ពស់គុណភាពប្រសិទ្ធភាព និងនិរន្តរភាពក្នុងការ​ដោះស្រាយវិវាទក្រៅប្រព័ន្ធ​តុលាការ​ ក្នុង​បំណងបង្ខិតសេវាដោះស្រាយវិវាទ​ឲ្យកាន់តែ​ខិតជិត​ប្រជាពលរដ្ឋនៅមូលដ្ឋាន សម្រុះសម្រួល​ដោះស្រាយវិវាទ​មួយ​ដែលអាច​សម្រេចបាន​នូវ​បរិយាកាស​សន្តិភាព​និយម ភាពសុខដុមរមនា​មួយនៅក្នុងសង្គម ជួយកាត់បន្ថយការកកស្ទះសំណុំរឿង នៅតាមតុលាការ។អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលត្រូវបង្កើតឡើង ដោយព្រះរាជក្រឹត្យនេះជាយន្តការថ្មីដែលបំពេញបន្ថែម ទៅលើយន្តការដែលមានស្រាប់។អាជ្ញាធរថ្មីនេះមិនជំនួសឲ្យយន្តការដែលមានស្រាប់នោះទេ ហើយយន្តការដែលមានស្រាប់នៅតែអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដដែល ប៉ុន្តែយន្តការថ្មីនេះ នឹងផ្ដល់ការគាំទ្រខាងផ្នែកបច្ចេកទេស និងផ្ដល់កិច្ចសហប្រតិបត្តិការជូនដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាតួអង្គពាក់ព័ន្ធនានាសំដៅលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទ​ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដោយប្រើវិធានសម្រស់សម្រួលផ្សះផ្សារវិវាទ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា អំពីមូលដ្ឋានសេចក្ដីព្រាងព្រះរាជក្រឹត្យនេះដោយផ្អែកលើ​មូលដ្ឋាន​ចំនួន៣ គឺមូលដ្ឋានផ្អែកលើគោលនយោបាយមូលដ្ឋានផ្អែកលើច្បាប់​និងមូលដ្ឋានផ្អែក​លើសង្គម។ផ្អែកតាមយុទ្ធសាស្ត្របញ្ចាកោនដំណាក់កាលទីមួយសម្រាប់ទី៧នៃរដ្ឋសភា រដ្ឋាភិបាល​ក្រោមការដឹកនាំ​របស់​សម្ដេច​អធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៅតែបានបន្តចាត់ទុកការ​កែទម្រង់ច្បាប់​និង​ប្រព័ន្ធយុត្តិធម៌នៅតែជាអទិភាពមួយ​ដ៏សំខាន់របស់ខ្លួនសំដៅពង្រឹង​និង​លើកកម្ពស់ប្រសិទ្ធភាពច្បាប់ ​និងប្រព័ន្ធយុត្តិធម៌ក្នុងចក្ខុវិស័យ ដើម្បីពង្រឹង​និងលើកកម្ពស់​គោលការណ៍​នីតិរដ្ឋ និងយុត្តិធម៌នៅក្នុងសង្គមដែលជាកត្តាសំខាន់​ និងចាំបាច់ក្នុងការរួមចំណែក​ធានាការថែរក្សាស្ថេរភាពសង្គមសន្តិសុខ ​និងសណ្ដាប់ធ្នាប់សាធារណៈព្រមទាំងការអភិវឌ្ឍ​ប្រទេសជាតិប្រកបដោយចីរភាព។ ហើយយន្តការសម្របសម្រួល​និង​ផ្សះផ្សារ​វិវាទ​ទាំងក្នុង​ប្រព័ន្ធតុលាការទាំងក្រៅប្រព័ន្ធតុលាការសំដៅលើក​កម្ពស់ប្រសិទ្ធភាពភាពឆាប់រហ័ស​នៃការ​ដោះស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ បង្ខិតការដោះស្រាយវិវាទ​ដែលមានលក្ខណៈងាយស្រួល​និងសម្បូរបែបឲ្យនៅជិតប្រជាពលរដ្ឋ និងធានាបាននូវបរិយាកាស ​សន្តិភាព​និយម និងភាព​សុខដុមរមនានៅក្នុងសង្គមជាតិ៕

សម្តេចធិបតី៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការមួយបន្ថែមជួយដល់វិស័យយុត្តិធម៌

2023/10/27 06:14:34 pm        136
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺ ជាវិធានការមួយនៃការពង្រឹង និងលើកកំពស់គុណភាពនិងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ ដែលជាវិធានគន្លឹះមួយក្នុងចំណោមវិធានគន្លឹះទាំងប្រាំ។នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៧ ខែ តុលា ២០២៣ ជាមួយនឹងរបៀបវារៈមួយចំនួនទៀត ​កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈការពិនិត្យលើសេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។សម្តេចធិបតីមានប្រសាសន៍ថា៖ «ការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការតុលាការគឺជាវិធានការ​មួយនៃការ​ពង្រឹង និងលើកកំពស់គុណភាព និងប្រសិទ្ធភាពប្រព័ន្ធយុត្តិធម៌ដែលជាវិធានគន្លឹះមួយ​ក្នុងចំណោមវិធាន គន្លឹះទាំងប្រាំដែលសម្តេចបានដាក់ចេញកាលពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើក ដំបូងនៅថ្ងៃ ២៤ សីហាឆ្នាំ ២០២២ កន្លងទៅ៕

មេដឹកនាំស៊ែរប៊ី និងកូសូវ៉ូ បញ្ចប់កិច្ចចរចាភ្លាមៗដោយគ្មានលទ្ធផល បើទោះជាមានសម្ពាធពីសហភាពអឺរ៉ុបក្តី

2023/10/27 05:40:09 pm        131
អ្នកការទូតជាន់ខ្ពស់របស់ប្លុកនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មេដឹកនាំនៃប្រទេសស៊ែរប៊ី និងកូ សូវ៉ូ បានបដិសេធមិនសម្របសម្រួលគ្នា នៅក្នុងកិច្ចប្រជុំថ្មីដែលមានគោលបំណងធ្វើ ឲ្យប្រសើរឡើងនូវទំនាក់ទំនងដ៏ជូរចត់របស់ពួកគេ ហើយពួកគេបន្តធ្វើឲ្យប៉ះពាល់ដល់ឱកាសរបស់ពួកគេ ក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប។ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក ចូសិប បូរ៉ែល (Josep Borrell) ដែលបាននិងកំពុងត្រួតពិនិត្យដំណើរការកិច្ចពិភាក្សាទីក្រុងបែលហ្គ្រាដ-ព្រីស្ទីណា (Belgrade-Pristina Dialogue) បាននិយាយថា ក្រុមអ្នកចរចា បានបង្ហាញ«សំណើដ៏ធ្ងន់ធ្ងរ និងមានតុល្យភាព» ដើម្បីជម្នះឧបសគ្គចម្បងមួយ ក្នុងការដាក់ផែនការរបស់ពួកគេលើការធ្វើប្រក្រតីភាពទំនាក់ទំនងឡើងវិញ។លោកបូរ៉ែល បាននិយាយថា៖«វាជារឿងគួរឲ្យសោកស្ដាយ ភាគីទាំងពីរ មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីយល់ព្រមលើសំណើនេះដោយគ្មានបុរេលក្ខខណ្ឌទេ» ហើយបុរេលក្ខខណ្ឌរបស់ភាគីនីមួយៗ «មិនអាចទទួលយកបាន (ចំពោះ) ភាគីម្ខាងទៀត» ។លោក បានបញ្ជាក់ថា ការគោរពការសន្យារបស់ពួកគេក្នុងកិច្ចសន្ទនា «ជាមធ្យោបាយតែមួយគត់សម្រាប់ពួកគេ ក្នុងការឈានទៅរកមាគ៌ារបស់អឺរ៉ុប» ឆ្ពោះទៅជាសមាជិកភាព។ ប្រទេសទាំងពីរ បាននិយាយថា ពួកគេចង់ចូលរួមក្នុងប្លុកដែលមានប្រទេសចំនួន២៧នេះ។

នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy ស្វែងរកការដោះស្រាយកង្វល់របស់អ្នកជិតខាងជុំវិញការឈ្លានពាន

2023/10/27 05:24:35 pm        82
នាយករដ្ឋមន្ត្រីអេត្យូពី លោក Abiy Ahmed បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងមិនឈ្លានពានប្រទេសណាមួយឡើយ នៅក្នុងការអធិប្បាយដែលមានគោលបំណង ដើម្បីដោះស្រាយកង្វល់របស់ប្រទេសជិតខាងដែលថា លោកអាចនឹងប្រើកម្លាំង ដើម្បីធានាការចូលទៅកាន់កំពង់ផែសមុទ្រ។លោក Abiy បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កាលពីថ្ងៃទី១៣ ខែតុលាថា ប្រទេសអេត្យូពី គួរតែអះអាងនូវអ្វីដែលលោកហៅថា សិទ្ធិរបស់ប្រទេសគ្មានព្រំដែនសមុទ្រ ក្នុងការចូលទៅកាន់សមុទ្រក្រហម តាមដែលអាចធ្វើទៅបានតាមរយៈមធ្យោបាយសន្តិវិធី ដោយបង្កើនភាពតានតឹងជាមួយរដ្ឋាភិបាល ក្នុងតំបន់ និងទិដ្ឋភាពនៃជម្លោះថ្មីនៅញកអាហ្វ្រិក។ឆ្នេរសមុទ្រអេរីទ្រី (Eritrea) ដែលបានទទួលឯករាជ្យពីប្រទេសអេត្យូពីក្នុងឆ្នាំ ១៩៩៣ បន្ទាប់ពីសង្គ្រាមស៊ីវិលដ៏យូរ បានពិពណ៌នាការអត្ថាធិប្បាយថ្មីៗអំពីសមុទ្រក្រហមថា «ហួសហេតុ» ហើយបានជំរុញឲ្យភាគីពាក់ព័ន្ធមិនត្រូវបង្កហេតុ ដោយមិនបាននិយាយដោយផ្ទាល់នូវការអធិប្បាយរបស់លោកAbiyទេ។អ្នកការទូត និងក្រុមមនុស្សធម៌ដែលដឹងអំពីបញ្ហានេះ បាននិយាយថា ប្រទេសទាំងពីរ បានបញ្ជូនកងទ័ពទៅជិតព្រំដែនរួមគ្នារបស់ពួកគេជាបន្តបន្ទាប់ ដោយធ្វើឲ្យមានការព្រួយបារម្ភអំពីជម្លោះមួយផ្សេងទៀតនៅក្នុងតំបន់ដែលញាំញីដោយអំពើហិង្សានេះ។

គណៈរដ្ឋមន្រ្ដី អនុម័តទាំងស្រុងលើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ

2023/10/27 05:14:54 pm        233
បន្ទាប់ពីបានពិភាក្សាលម្អិត នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ កិច្ចប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្រ្តី ​បានអនុម័តទាំងស្រុងហើយ លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីការបង្កើតការរៀបចំ និង​កិច្ច​ដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមាន​របៀប​វារៈ​ចំនួន​៤ ក្នុងនោះមានរបៀបវារៈទី១ គឺ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និង​កិច្ច​ដំណើរ​ការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់​នៅព្រឹក​នេះថា «សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរ​ការ​របស់​អាជ្ញាធរ​ជាតិ​ដោះ​ស្រាយ​ វិវាទក្រៅប្រព័ន្ធតុលាការ គណៈរដ្ឋមន្រ្តីអនុម័តហើយ នីតិវិធី​បន្ទាប់​បញ្ជូន​ទៅ​ព្រះ​មហាក្សត្រ ដើម្បីឡាយប្រកាសឱ្យប្រើ»។អាជ្ញាធរជាតិ​ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ដឹកនាំដោយឧបនាយករដ្ឋមន្រ្តី១រូប មានអនុប្រធាន ៤រូប ក្នុងនោះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ជាអនុប្រធានប្រចាំការ និងមាន​សមាជិក ៧រូប​។បើតាម ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាជ្ញាធរជាតិ​ដោះ​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង​ដើម្បី​ជា​យន្តការ​បំពេញ​បន្ថែម​ឱ្យ​ប្រព័ន្ធ​ដោះ​ស្រាយ​វិវាទ​នៅ​កម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃ​ការ​ដោះស្រា​យ​វិវាទ​ តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោល​បំណង​ជួយ​កាត់​បន្ថយ​ការ​កកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី បង្ខិតសេវាដោះ​ស្រាយ​វិវាទ​ឱ្យ​កាន់​តែ​ទៅ​កៀក​នឹង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និងធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។ នៅក្នុង​កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់​អនុសាសន៍​ឱ្យ​ភាគី​ពាក់​ព័ន្ធ​ធ្វើ​យ៉ាងណាកុំឱ្យមានការអនុវត្តត្រួតស៊ីគ្នា ដោយយន្តការថ្មីនេះ។ សម្តេចបានបន្ថែមថា អ្វី​ដែលមាននៅក្នុងយន្តការដែលមានស្រាប់ គឺត្រូវពង្រឹង និងធ្វើការសហការជាមួយគ្នា។សម្តេច​បានបញ្ជាក់បន្ថែមថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការផ្តល់​ជម្រើស​បន្ថែម​ដល់​ប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហា ហើយយន្តការថ្មីនេះ ក៏មិនមែន​ធ្វើ​ឡើង​ដើម្បី​បង្ខិត​បង្ខំ​ប្រជាពលរដ្ឋឱ្យត្រូវតែប្រើប្រាស់សេវានេះឡើយ ប៉ុន្តែជាជម្រើសបន្ថែមសម្រាប់ពួកគាត់។ សម្តេចជំរុញធ្វើយ៉ាងណាឱ្យការដោះស្រាយតាមយន្តការនេះមានការប្រថាប់ត្រាបន្ថែមឱ្យមានទម្ងន់​តាម​ផ្លូវច្បាប់។ សម្តេចសង្ឃឹមថា យន្តការថ្មីនេះនឹងអាចជួយដល់ប្រជាពលរដ្ឋ ហើយ​អំពាវ​នាវ​ឱ្យ​មាន​ការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីពន្យល់ដល់ប្រជាពលរដ្ឋ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់មួយចំនួន

2023/10/27 03:05:49 pm        282
នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដឹកនាំកិច្ចប្រជុំការគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា លើសេចក្តីព្រាងច្បាប់មួយចំនួន នៅទីស្តីការគណៈរដ្ឋមន្រ្តី។ សេចក្តីព្រាងច្បាប់ដែលគ្រោងនឹងយកមពិភាក្សា នៅព្រឹកនេះរួមមាន៖១- សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។២- សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។៣- សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។៤- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃអេមីរ៉ាតអារ៉ាប់រួម៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្ដីពីរូបសញ្ញា និងត្រា របស់ក្រសួងអធិការកិច្ច

2023/10/27 02:35:13 pm        420
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានចេញ​អនុក្រឹត្យ ស្តីពីរូបសញ្ញា និងត្រា របស់ក្រសួងអធិការកិច្ច។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋភ្នំពេញ និងរតនគិរីបង្ហាញក្ដីរីករាយបានឃើញការ​តាំងបង្ហាញ​ ចម្រុះវប្បធម៌ និងជាតិសាន៍នៅភូមិហ្វ្រង់កូហ្វូនី
11/14/2026 03:11 PM
ក្នុងជំនួបជាមួយសម្ដេច​ធិបតី អង្គការយូណេស្កូ ប្រកាស​បន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌
11/14/2026 03:11 PM
ប្រភព៖ លោក Trump និងមេដឹកនាំនៃក្រុម Quad ផ្សេងទៀត នឹងជួបគ្នានៅទីក្រុងម៉ានីលរបស់​ហ្វីលីពីន​
11/14/2026 03:11 PM
អ៊ីរ៉ង់​ចោទអាមេរិកថា បាន​ឈ្លានពាន និងព្រមាន «ឆ្លើយតបយ៉ាងដាច់ណាត់» បើមានការវាយប្រហារថ្មី
11/14/2026 03:11 PM
សារព័ត៌មានអ៊ីតស្រាអែល​៖ លោក Netanyahu ពិភាក្សាជាមួយលោក Eisenkot អំពីការ​វាយប្រហារថ្មី លើ​អ៊ីរ៉ង់
11/14/2026 03:11 PM
សម្តេចធិបតី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមអនុប្រធានាធិបតីស្វីស នៅវិមានសន្តិភាព
11/14/2026 02:11 PM
យុវជនខ្មែរមានមោទកភាពចំពោះការរៀបចំភូមិហ្វ្រង់កូហ្វូនី ផ្សព្វផ្សាយ​សក្តានុពលកម្ពុជាទៅកាន់ពិភពលោក
11/14/2026 02:11 PM
ឯកឧត្តមបណ្ឌិតប្រធានរដ្ឋឡាវ និងលោកជំទាវ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០
11/14/2026 02:11 PM
លោកជំទាវនាយករដ្ឋមន្ត្រីម៉ារ៉ុក អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០
11/14/2026 02:11 PM
ឯកឧត្តមប្រធានរដ្ឋវៀតណាម អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០
11/14/2026 02:11 PM