ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ
ពុទ្ធបដិមាធ្វើអំពីស្ពាន់ទម្ងន់៩តោន ត្រៀមធ្វើពុទ្ធាភិសេកនៅរសៀលថ្ងៃនេះ
សម្ដេចធិបតីបញ្ជាក់ជាថ្មីទៅប្រធានអាស៊ានប្តូរវេនចំពោះការប្ដេជ្ញាចិត្តរបស់កម្ពុជាលើការដោះស្រាយបញ្ហាជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិភាព និងច្បាប់អន្តរជាតិ
គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការស្ថាបនាផ្លូវក្រួសក្រហម១ខ្សែ ក្នុង​ស្រុកបាកាន ខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់សហរដ្ឋអាមេរិកហើយ

2023/09/22 07:27:30 am        227
ភ្នំពេញ៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Newark Liberty ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ប្រកបដោយសុវត្ថិភាព និងបានទទួលស្វាគមន៍ដោយ លោកជំទាវ អ៊ាត សុភា តំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី២១ កញ្ញា ២០២៣។

សម្ដេចតេជោ ផ្ញើការនឹករលឹកចំពោះពលរដ្ឋខ្មែររស់នៅអាមេរិក និងកាណាដាដែលនឹងមកទទួល នាយករដ្ឋមន្ត្រីថ្មីជំនួសសម្ដេច

2023/09/21 04:55:13 pm        279
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣​នេះ បានសរសេរសារ ផ្ញើជូនការនឹករលឹកចំពោះបងប្អូនដែលរស់នៅ សហរដ្ឋអាមេរិក និង​កាណាដា ដែលនឹងមកទទួលនាយករដ្ឋមន្ត្រីថ្មី ជំនួសឲ្យការទទួលរូប​សម្ដេច​កាល​ពីឆ្នាំក​ន្ល​ង​ទៅ​។សម្ដេចតេជោ មានប្រសាសន៍ថា «ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការ​សហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់​បាន​និយាយ​ច្រើន​ដង​ណាស់​ថា ​(ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)»។សម្ដេច​តេជោបញ្ជាក់ថា «ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែល​គេ​ឃើញ​ការ​ពិត​ដែល​បាន​កើត​រួច​ទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបាន​ទម្លាក់​ចុះ​ពី​ស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង ៣៨ ឆ្នាំ ឬជាង ៤៤ ឆ្នាំ ទុកឲ្យអ្នក​បន្ត​វេន​រែក​តទៅ​ទៀត​ប្រកបដោយការទទួលខុសត្រូវ»៕

ឥណ្ឌាព្រមានពលរដ្ឋ ក្នុងប្រទេសកាណាដា ឲ្យមានការប្រុងប្រយ័ត្ន ខណៈទំនាក់ទំនងធ្លាក់ចុះខ្លាំង

2023/09/21 03:11:15 pm        260
កាលពីថ្ងៃពុធ ប្រទេសឥណ្ឌា បានជំរុញឲ្យពលរដ្ឋរបស់ខ្លួន នៅក្នុងប្រទេសកាណាដា ជាពិសេសនិស្សិតឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈទំនាក់ទំនងធ្លាក់ចុះខ្លាំង បន្ទាប់ពីប្រទេសទាំងពីរនេះបានបណ្តេញចេញអ្នកការទូតម្នាក់ក្នុងចំណោមអ្នកការទូតផ្សេងទៀតក្នុងការរីកកាន់តែធំជម្លោះ ជុំវិញឃាតកម្មលើមេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីគ។ ភាពតានតឹងបានកើន ចាប់តាំងពីនាយករដ្ឋមន្ត្រីលោក Justin Trudeau បាននិយាយថា ប្រទេសកាណាដា កំពុងស៊ើបអង្កេត«ការចោទប្រកាន់ដែលគួជឿជាក់» អំពីការជាប់ពាក់ព័ន្ធដ៏មានសក្តារបស់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា ក្នុងឃាតកម្មលើលោក Hardeep Singh Nijjar នៅខេត្ត British Columbia កាលពីខែមិថុនា។មន្ត្រីប្រទេសកាណាដា រហូតមកដល់ពេលនេះ បានបដិសេធមិននិយាយពីមូលហេតុ ដែលពួកគេជឿថាប្រទេសឥណ្ឌាអាចជាប់ពាក់ព័ន្ធចំពោះឃាតកម្មរបស់លោក Nijjar។ នាយករដ្ឋមន្ត្រី លោក Narendra Modi បានច្រានចោលយ៉ាងដាច់ខាតចំពោះការសង្ស័យរបស់ប្រទេសកាណាដា ដែលថាភ្នាក់ងារឥណ្ឌា មានជាប់ពាក់ព័ន្ធចំពោះឃាតកម្មនេះ។យោងតាមការិយាល័យអប់រំអន្តរជាតិរបស់កាណាដា បានឲ្យដឹងថា ប្រទេសឥណ្ឌាជាប្រទេសមានប្រភពច្រើនបំផុតសម្រាប់និស្សិតអន្តរជាតិនៅក្នុងប្រទេសកាណាដា ចាប់តាំងពីឆ្នាំ២០១៨។ តួលេខ បានកើនឡើង៤៧ភាគរយកាលពីឆ្នាំមុនមានរហូតដល់ជិត៣២០.០០០នាក់ ដែលមានប្រមាណ៤០ភាគរយនៃនិស្សិតបរទេសសរុប។

មេដឹកនាំស៊ីរី ធ្វើទស្សនកិច្ចនៅប្រទេសចិន ស្វែងរកមូលនិធិ

2023/09/21 02:18:21 pm        257
ប្រធានាធិបតីស៊ីរី លោក Bashar Al-Assad បានចាប់ផ្តើមដំណើរទស្សនកិច្ចលើកដំបូងរបស់លោក នៅថ្ងៃព្រហស្បតិ៍នេះទៅកាន់ប្រទេសចិន ក្នុងរយៈពេលជិត២ទសវត្សរ៍មកនេះ ជាទីដែលលោកនឹងស្នើសុំសម្ព័ន្ធមិត្តយូរអង្វែងមួយនេះ សម្រាប់ជំនួយហិរញ្ញវត្ថុដើម្បីជួយកសាងឡើងវិញប្រទេសដែលត្រូវបានបំផ្លាញរបស់លោក។ ប្រទេសចិន នឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅក្រៅមជ្ឈឹមបូព៌ា ដែលលោក Assad បានទៅធ្វើទស្សនកិច្ច ចាប់តាំងពីការចាប់ផ្តើមសង្គ្រាមឆ្នាំ២០១១ ដែលចាប់តាំងពីពេលនោះមកបានបណ្តាលឲ្យមនុស្សស្លាប់ជាងកន្លះលាននាក់ ហើយរាប់លាននាក់ទៀតភៀសខ្លួន និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មរបស់ប្រទេសស៊ីរី។លោក Assad ក៏បានក្លាយជា មេដឹកនាំចុងក្រោយក្នុងចំណោមមេដឹកនាំជាបន្តបន្ទាប់ដែលត្រូវបានដកចេញដោយប្រទេសលោកខាងលិច ហើយត្រូវបានស្វាគមន៍ដោយទីក្រុងប៉េកាំង ជាមួយមេដឹកនាំប្រទេសវ៉េណេស៊ុយអេឡា លោក Nicolas Maduro ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi ព្រមទាំងមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលអ្នកទាំងនេះបានមកធ្វើទស្សនកិច្ចនៅឆ្នាំនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានរាយការណ៍ថា នៅថ្ងៃសៅរ៍ លោកAssad នឹងចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម នៅទីក្រុង Hangzhou ភាគខាងកើត។ លោក និងមេដឹកនាំបរទេសផ្សេងទៀត នឹងជួបគ្នានៅទីនោះជាមួយលោក Xi។ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាលើកដំបូងរបស់លោក Assad ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០០៤។ ទីក្រុងប៉េកាំង បានផ្តល់ឲ្យទីក្រុងដាម៉ាស់ជាយូរមកហើយនូវការគាំទ្រផ្នែកការទូត ជាពិសេស នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាទីដែលប្រទេសនេះជាសមាជិកអចិន្ត្រៃយ៍។

ទីផ្សារការងាររបស់កម្ពុជានៅតែមានអត្រាខ្ពស់ ខណៈអ្នកដាក់ពាក្យនៅមានកម្រិត

2023/09/21 01:25:30 pm        278
ភ្នំពេញ៖ បច្ចុប្បន្នទីផ្សារការងារក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា នៅតែមានតម្រូវការ​ជាច្រើន​មុខតំណែង និងគ្រប់វិស័យ ​ខណៈអ្នកដាក់ពាក្យស្វែងរកការងារធ្វើ ​ហាក់​មិនទាន់ស៊ីចង្វាក់​គ្នា​នៅឡើយ រវាងអ្នកដាក់ពាក្យ និងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្ម។នៅក្នុងកិច្ចសម្ភាសរវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី ​នៅមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ លោក ឯម សុភ័ក្ត្រា មន្រ្តីផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុន​ ជីបម៉ុង អ៊ិនដាកស្រ៊ី ​(CHIP MONG Industries) បានឲ្យដឹងថា ​គិតមកដល់ពេលនេះ ក្រុមហ៊ុនបានសហការជាមួយភ្នាក់ងារជាតិមុខរបរ ​និងការងារ ដើម្បីជ្រើសរើសកម្លាំងពលកម្មចំនួនប្រហែលជា ​១០លើកមកហើយ​ កត់សម្គាល់ឃើញថា ចំនួនអ្នកចូលរួម​ដាក់ពាក្យសម្ភាសន៍ការងារ មិនថាក្រុមហ៊ុនលោក និងក្រុមហ៊ុនដទៃទៀតទេ ហាក់មិនទាន់ឆ្លើយតបគ្នា​បានល្អនៅឡើយ ​ដោយសារខុសមុខជំនាញ និងខ្វះបទពិសោធន៍​ការងារជាដើម។ស្រដៀងគ្នានេះ កញ្ញា លីម សុខហេង មន្រ្តីជាន់ខ្ពស់ជ្រើសរើសបុគ្គលិក​ នៃធនាគារ ស្ថាបនា បានលើកឡើងថា​ ការងារដែលមិនត្រូវរូវគ្នា រវាងក្រុមហ៊ុន ​និងអ្នកដាក់ពាក្យ​ ដោយមូលហេតុថា ការដាក់ពាក្យរបស់អ្នកស្វែងរកការងារធ្វើ​ អត់ត្រូវនឹងទីផ្សារចង់បាន ឬក៏មិនត្រូវនឹងចំណង់ចំណូល​ចិត្ត​របស់អ្នកដាក់ពាក្យ។ កញ្ញាបានបន្តថា មូលហេតុផ្សេងទៀត គឺខុសជំនាញ​ និងខ្វះសមត្ថភាព ដោយសារការសិក្សាមុខវិជ្ជា ខុសគ្នាទៅនិងទីផ្សារចង់បាន។សូមជម្រាបជូនថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក​ វិស័យការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចសម្ភាសការងារប្រចាំខែ​ ដោយមានក្រុមហ៊ុនធំៗចំនួន៣ ចូលរួមជ្រើសរើស​បុគ្គលិក មានដូចជា៖ ផ្សារទំនើប ម៉ាក្រូ, ធនាគារ ​ស្ថាបនា និងក្រុមហ៊ុន ជីបម៉ុង ដោយ​នាំ​យកឱកាសការងារជិត ៣០០កន្លែង ​សម្រាប់ផ្តល់ជូនយុវជន ​សិស្ស/និស្សិត និងអ្នកស្វែងរក​ការងារធ្វើ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច៕អត្ថបទ ឈិត បូរ៉ាវី 

រដ្ឋមន្ត្រីក្រសួងការងារ៖ ការបណ្តុះបណ្តាលសហគ្រិនភាព និងជំនាញបច្ចេកទេសរបស់បុគ្គលិកគឺឥតគិតថ្លៃ

2023/09/21 01:09:01 pm        302
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ជូនប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជាថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈវិទ្យាស្ថានជំនាញរបស់ខ្លួន មានវគ្គបណ្តុះបណ្តាល​ដល់ម្ចាស់​អាជីវកម្មស្តីពីសហគ្រិនភាព និងការបណ្តុះបណ្តាលបុគ្គលិករបស់ក្រុមហ៊ុនឯកជនលើជំនាញ​បច្ចេកទេស​ដោយឥតគិតថ្លៃ។ នេះគឺជាការបញ្ជាក់ដែលធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូសមាគម​សហគ្រិនស្ត្រី​កម្ពុជាដែលបានចូលសំដែងការគួរសមនៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ម្ចាស់អាជីវកម្មដែលចង់អភិវឌ្ឍសហគ្រិនភាព រួមទាំងបុគ្គលិក​ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួន ​អាចចូលរួមសិក្សានៅគ្រប់ទីតាំងនានាដែលស្ថិតក្រោមដែន​សមត្ថកិច្ច​របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដោយឥតគិតថ្លៃក្រសួងស្វាគមន៍”។ ដើម្បីជួយសម្រួលដល់ម្ចាស់អាជីវកម្ម ​និងបុគ្គលិកក្នុងការពង្រឹងសមត្ថភាព កម្មវិធីបណ្តុះបណ្តាល មានភាព​បត់បែនខ្ពស់ មានកម្រិតស្តង់ដាដែលសិក្ខាកាម អាចសិក្សាបាននៅពេលយប់ ឬចុង​សប្តាហ៍​ដែលប្រការនេះ អាជីវកម្មក៏នៅតែអាចដំណើរការបានដោយរលូន ហើយសិក្ខាកាម​ក៏នៅតែអាចសិក្សារៀនសូត្របំប៉នសមត្ថភាពរបស់ខ្លួនបានផងដែរ។ នេះគឺជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារដដែល។ ក្នុងជំនួបដដែលនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថាគោលនយោបាយរបស់រដ្ឋាភិបាល​អាណត្តិទី៧​ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានភាពអនុគ្រោះខ្ពស់លើលក្ខណ្ឌផ្លូវ​ច្បាប់​ និងបញ្ហាអនុលោមមួយចំនួន ​ដើម្បីធ្វើយ៉ាងណាឱ្យជីវកម្មលក្ខណៈគ្រួសារ ឬសហគ្រាស​ខ្នាតតូច ឬអ្នករកទទួលទានសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​និងតូចតាច អាចពង្រីកអាជីវកម្មរបស់ខ្លួន។ បន្ថែមពីនេះ ​ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យសមាគមសហគ្រិនស្ត្រី​ ក៏ដូចជាក្រុមហ៊ុនឯកជនទាំងអស់ ត្រូវត្រៀមស្វែងរកចំណុច​ ឬបញ្ហារួមរបស់វិស័យឯកជនដើម្បីលើកជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងវេទិការដ្ឋនិងឯកជនដែល នឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកាខាងមុខដើម្បីដោះស្រាយឱ្យចំបញ្ហាគន្លឹះ៕

បារាំងសោកស្តាយចំពោះបម្រាមរបស់ប៉ូឡូញលើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន

2023/09/21 12:19:11 pm        234
បារាំង៖ រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherina Colonna បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្តរបស់ប៉ូឡូញក្នុងការហាមឃាត់ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន គឺមិនសមហេតុផលទេ ចំពេលមានភាពតានតឹងកើនឡើងរវាងប្រទេសអឺរ៉ុបខាងកើតទាំងពីរជុំវិញជម្លោះនេះ។សហភាពអឺរ៉ុប បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនកំពុងបញ្ចប់ការរឹតបន្តឹងបណ្តោះអាសន្នលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនទៅកាន់ប្រទេសចំនួន៥ រួមទាំងប្រទេសប៉ូឡូញផងដែរ។ ប៉ុន្តែទីក្រុងវ៉ាសូវី បាននិយាយថា ខ្លួននឹងបន្តអនុវត្តការហាមឃាត់ជាឯកតោភាគី ដោយធ្វើឲ្យសម្ព័ន្ធមិត្តដែលហែកហួរដោយសង្រ្គាម និងអ្នកជិតខាងរបស់ខ្លួន ផ្ទុះកំហឹង។លោកស្រី Colonna បានថ្លែងប្រាប់សារព័ត៌មានAFP នៅក្នុងបទសម្ភាសន៍មួយនៅខាងក្រៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិថា៖«ភាពតានតឹងទាំងនេះ គឺពិតជាគួរឲ្យសោកស្តាយណាស់។ដោយលើកឡើងពីការសិក្សារបស់សហភាពអឺរ៉ុប លោកស្រី Colonna បាននិយាយថា ការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នឹងមិនរំខានដល់ទីផ្សារ ឬធ្វើឲ្យ កសិករអឺរ៉ុប ខូចខាតនោះទេ៕

ប្រធានាធិបតីរុស្ស៊ី ទទួលយកជាផ្លូវការនៃការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងខែតុលា

2023/09/21 12:15:56 pm        245
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃពុធ បានទទួលយកជាផ្លូវការនៃអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិនក្នុងខែតុលា។ វានឹងក្លាយជា ដំណើរទស្សនកិច្ចដែលត្រូវបានគេដឹងថា ជាលើកដំបូងរបស់លោក Putin ទៅបរទេសចាប់តាំងពីតុលាការព្រហ្មទណ្ឌអន្តរជាតិ បានចេញដីការចាប់ខ្លួនលោក ជុំវិញការនិរទេសកុមារពីប្រទេសអ៊ុយក្រែន ជាការចោទប្រកាន់មួយដែលវិមានក្រឹមឡាំង បានបដិសេធ។កាលពីថ្ងៃពុធ លោក Putin បានទទួលរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi សម្រាប់កិច្ចពិភាក្សា នៅទីក្រុង St Petersburg ។កាលពីថ្ងៃអង្គារ លោក Nikolai Patrushev ជាសម្ព័ន្ធមិត្តជិតស្និតជាមួយលោក Putin និងជារដ្ឋមន្ត្រីក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថាលោក Putin នឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping សម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ក្នុងខែតុលារ។ប្រទេសចិន បាននិយាយកាលពីដើមខែនេះថា ប្រទេសចំនួន៩០ បានបញ្ជាក់ពីវត្តមានសម្រាប់ការចូលរួមសន្និសីទគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវរបស់ខ្លួន ដែលនឹងត្រូវធ្វើឡើងក្នុងខែតុលា។កាលពីលើកមុន ក្រសួងការបរទេសបាននិយាយថា វេទិកាខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (BFR) នឹងត្រូវធ្វើឡើង នៅក្នុងទីក្រុងប៉េកាំង ក្នុងខែតុលារ ដោយឆ្នាំ២០២៣នេះ នឹងប្រារព្ធខួបទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

រដ្ឋមន្ត្រីការពារជាតិ៖ សមយុទ្ធយោធាកម្ពុជា-ចិន បន្សល់ទុកនិមិត្តសញ្ញាមួយដ៏រឹងមាំក្នុងប្រវត្តិសាស្ត្រ

2023/09/21 12:06:50 pm        355
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានថ្លែងថា សមយុទ្ធរួមគ្នា​រវាងកងទ័ព កម្ពុជា-ចិន ឱ្យឈ្មោះថា «ទេវតាសន្តិភាព-ឆ្នាំ២០២៣» គឺជាសមយុទ្ធមួយដែលកង​យោធពល​ខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន បានបន្សល់ទុក​នូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ យោធា នៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ ។ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា នៅព្រឹកថ្ងៃទី២១ ខែកញ្ញា នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ជាមួយតំណាងកងទ័ពរំដោះប្រជាជនចិន បិទសមយុទ្ធសុខាភិបាលយោធា “ទេវតាសន្តិភាព-ឆ្នាំ២០២៣” នៅបញ្ជាការដ្ឋានទ័ពពិសេស ​កងទ័ពជើងគោក ប្រទេសកម្ពុជា បានថ្លែងថា កងយោធពលខេមរភូមិន្ទ ​មានមោទនភាពជាទីបំផុត ​បានធ្វើជាម្ចាស់ផ្ទះជាលើកទី១ សមយុទ្ធរួមគ្នា រវាងកងទ័ពទាំងពីរកម្ពុជា-ចិន ​នាពេលនេះ ធ្វើឲ្យកងទ័ពប្រទេសទាំងពីរ ទទួលបានការផ្លាស់ប្តូរ​ចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នា ទៅវិញទៅមកយ៉ាងល្អប្រសើរ និងបង្កើនកិច្ចសហការ​ជាមួយគ្នាកាន់តែ​ជិតស្និទ្ធ​ថែមទៀត សម្រាប់ជួយ ផ្ដល់ការគាំទ្រដល់សន្តិសុខក្នុងតំបន់ និងសកលលោក ។ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានបន្ថែមថា សមយុទ្ធយោធានេះ ដែលដំណើរការទទួលបាន ជោគជ័យ ផ្ដើមចេញពីការទំនាក់ទំនងមិត្តភាព សាមគ្គីភាព​ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាង កងទ័ពប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកិច្ច​សហប្រតិបត្តិការ​នេះ ត្រូវ បានលើកកម្ពស់ជានិច្ចសម្រាប់បម្រើឱ្យកិច្ចសហប្រតិបត្តិការ ទំនាក់ទំនងការទូតយោធា ​ក៏ដូចជាការអនុវត្ត យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាល និងកងទ័ព ​ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរ បានព្រមព្រៀង គ្នានាពេលកន្លងមក ។ឧបនាយករដ្ឋមន្ដ្រី បានបន្ដថា កងយោធពលខេមរភូមិន្ទ នៅតែចាត់ទុកថា ការងារហ្វឹកហ្វឺន គឺជា កត្តាគន្លឹះដ៏សំខាន់មួយ ​សម្រាប់អភិវឌ្ឍន៍​សមត្ថភាពធនធានមនុស្សវ័យក្មេងបន្តវេន​ការងារនាពេល​អនាគត ដែលជាជ្រុងអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល ផែនការកែ ​ទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើន​សមត្ថភាព​វិជ្ជាជីវៈ ដល់កងកម្លាំងប្រដាប់ អាវុធគ្រប់ភេទ ដើម្បីបន្តធានាកិច្ចការពារអធិបតេយ្យ​ភាពជាតិ បូរណភាព ទឹកដី សន្តិសុខ សុវត្ថិភាព និង ​សណ្ដាប់ធ្នាប់សង្គម ប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការអភិវឌ្ឍសង្គម ​សេដ្ឋកិច្ចជាតិ ទាំងបច្ចុប្បន្ន និងអនាគត និងចូលរួមក្នុងបេសកកម្ម រក្សាសន្តិភាព​របស់អង្គការសហប្រជាជាតិ ក្នុងការរួមវិភាគទានដល់ កិច្ចប្រឹងប្រែងរបស់​សហគមន៍​អន្តរជាតិ ដើម្បីបុព្វហេតុ មនុស្សធម៌នៅលើពិភពលោកទៀតផង ៕អត្ថបទ៖ បាន ចក់

ជនអន្តោប្រវេសន៍ ធ្វើដំណើរទៅអាមេរិកខកចិត្ត បន្ទាប់ពីម៉ិកស៊ិកផ្អាកបណ្តោះអាសន្នរថភ្លើងដឹកទំនិញ

2023/09/21 11:44:12 am        161
ម៉ិកស៊ិក៖ ក្រុមហ៊ុនមេរបស់ប្រតិបត្តិកររថភ្លើងបាននិយាយកាលពីថ្ងៃពុធថា រថភ្លើងដឹកទំនិញមួយចំនួន ដំណើរការដោយក្រុមហ៊ុន Ferromex របស់ប្រទេសម៉ិកស៊ិក បានចាប់ផ្តើមឡើងវិញ បន្ទាប់ពីរថភ្លើងត្រូវបានផ្អាកក្រោយការកើនឡើងការរងរបួសធ្ងន់ធ្ងរ និងការស្លាប់ជនអន្តោប្រវេសេន៍ ដែលធ្វើដំណើរតាមរថភ្លើង។  ក្រុមហ៊ុន Ferromex បានផ្អាកបណ្តោះអាសន្នប្រតិបត្តិការរថភ្លើងទៅកាន់ភាគខាងជើងចំនួន៦០ខ្សែ បន្ទាប់ពីជនអន្តោប្រវេសន៍ ជិត១០នាក់ បានស្លាប់ និងរងរបួស ដែលក្រុមហ៊ុន បានប្រកាសកាលពីថ្ងៃអង្គារថាបណ្តាលមកពីភាពថប់អារម្មណ៍ក្នុងចំណោមជនអន្តោប្រវេសន៍ដែលមានផែនការ ឡើងជិះយានយន្តធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។ អ្នកនាំពាក្យក្រុមហ៊ុន បាននិយាយក្នុងបទសម្ភាសន៍ជាមួយវិទ្យុក្នុងតំបន់ថា ក្រុមហ៊ុន បានប៉ាន់ប្រមាណថា រថភ្លើង៦០គ្រឿងដែលបានផ្អាក បង្ហាញពីការខាតបង់ប្រចាំថ្ងៃ ៤០លានប៉េសូ ឬ ២,៣៤លានដុល្លារ។ទោះជាយ៉ាងណា ក្រុមហ៊ុន Ferromex របស់ប្រទេសម៉ិកស៊ិក បាននិយាយកាលពីថ្ងៃពុធថា ប្រតិបត្តិការដឹកទំនិញតាមរថភ្លើងបានចាប់ផ្តើមឡើងវិញក្នុងផ្លូវធ្វើដំណើរនៅកន្លែងគ្មានហានីភ័យខ្លាំង ដែលត្រូវបានកំណត់អត្តសញ្ញាណ។ រយៈពេលជាច្រើនឆ្នាំមកហើយ ជនអន្តោប្រវេសន៍ ដែលព្យាយាមទៅដល់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ប្រទេសម៉ិកស៊ិកតាមរថភ្លើងដឹកទំនិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកTrump ចេញការព្រមានចុងក្រោយដល់ក្រុមហាម៉ាស ឲ្យទទួលយកកិច្ចព្រមព្រៀងចំណាប់ខ្មាំង
09/08/2025 08:09 AM
សម្តេចប្រមុខរដ្ឋស្តីទី ផ្ញើសារអបអរសាទរ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «ការលើកកម្ពស់អក្ខរកម្មក្នុងយុគសម័យឌីជីថល»
09/08/2025 08:09 AM
សម្តេចធិបតី ណែនាំឲ្យពង្រីកវិសាលភាពកម្មវិធីអក្ខរកម្ម ដើម្បីធានាឲ្យពលរដ្ឋគ្រប់រូបមានឱកាសសិក្សា ពេញមួយជីវិត
09/08/2025 07:09 AM
សម្តេច ម៉ែន សំអន ប្រារព្ធកិច្ចបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅប្រាសាទនាគព័ន្ធ
09/07/2025 08:09 PM
សម្តេចធិបតី៖ សុខុមាលភាពកងទ័ពទាំង១៨នាក់ ដែលថៃចាប់ទៅគឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ
09/07/2025 08:09 PM
រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តព្រះពុទ្ធមានបុណ្យ
09/07/2025 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
09/07/2025 06:09 PM
ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួងមុខងារសាធារណៈបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈរួចរាល់ធ្វើប្រតិបត្តិការជំរឿនមន្ត្រីជាក់ស្តែងសម្រេចលទ្ធផលជូនរាជរដ្ឋាភិបាល
09/07/2025 05:09 PM
ទឹកជំនន់នៅនីហ្សេរីយ៉ា បានសម្លាប់មនុស្សលើសពី ២៣០នាក់ ដោយជាង ១០០នាក់ នៅតែបាត់ខ្លួន
09/07/2025 05:09 PM
ប្រធានក្រុមការងារចុះជួយឃុំទួលសាលា អំពាវនាវពលរដ្ឋជឿជាក់លើរាជរដ្ឋាភិបាល ស្វែងរកសន្តិភាពជូនប្រទេសជាតិ ជុំវិញជម្លោះព្រំដែន
09/07/2025 05:09 PM