សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ី៖ លោក ពូទីន និងលោក ស៊ី នឹងជួបប្រជុំគ្នានៅទីក្រុងប៉េកាំងក្នុងខែតុលាខាងមុខនេះ

2023/09/20 10:29:48 am        85
រុស្ស៊ី៖រុស្ស៊ីប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង សម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ក្នុងខែតុលា ខាងមុខនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីននៅក្រៅប្រទេស ចាប់តាំងពីដីកាចាប់ខ្លួនត្រូវបានដាក់ចេញប្រឆាំងនឹងលោក ជុំវិញការនិរទេសកុមារពីអ៊ុយក្រែន។លោក Nikolai Patrushev ដែលជាមនុស្សជំនិតរបស់លោក ពូទីន និងជាលេខានៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា រុស្ស៊ី និងចិន គួរតែពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ នៅពេលប្រឈមមុខនឹងការប៉ុនប៉ងរបស់លោកខាងលិចដើម្បីទប់ស្កាត់ពួកគេទាំងពីរ។ លោក ពូទីន នឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ បន្ទាប់ពីការអញ្ជើញរបស់លោក ស៊ី ក្នុងអំឡុងពេលទស្សនកិច្ចដ៏ខ្ពង់ខ្ពស់នៅទីក្រុងមូស្គូកាលពីខែមីនា។ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី នោះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន ពីបទសង្ស័យថា បាននិរទេសកុមាររាប់រយនាក់ដោយខុសច្បាប់ ឬច្រើនជាងនេះពីអ៊ុយក្រែន។ លោក ពូទីន បានធ្វើទស្សនកិច្ចចុងក្រោយនៅប៉េកាំងក្នុងខែកុម្ភៈ ឆ្នាំ២០២២ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការលុកលុយអ៊ុយក្រែន ជាទីដែលលោក និងលោក ស៊ី បានប្រកាសពីភាពជាដៃគូ «គ្មានដែនកំណត់» ដោយទីក្រុងមូស្គូនិយាយថា នេះមិនមែនមានន័យថាជាសម្ព័ន្ធមិត្តយោធានោះទេ៕

ប្រទេសឡាតវី នឹងបិទច្រកព្រំដែនមួយក្នុងចំណោមច្រកព្រំដែនបេឡារុសចំនួនពីរ ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ខុសច្បាប់

2023/09/20 10:23:32 am        90
ឡាតវី៖ រដ្ឋាភិបាលនៃប្រទេសឡាតវីកាលពីថ្ងៃអង្គារ បានសម្រេចចិត្តបិទច្រកព្រំដែនមួយក្នុងចំណោមច្រកព្រំដែនពីររបស់ខ្លួនជាមួយប្រទេសបេឡារុស ខណៈដែលនាយករដ្ឋមន្ត្រី បានចោទប្រកាន់ទីក្រុងមីនស្កិ៍( Minsk) ម្តងទៀតថា បានប្រើប្រាស់ជនអន្តោប្រវេសន៍ខុសច្បាប់ជា «ការគំរាមកំហែងចម្រុះ» ដើម្បីធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរដ្ឋបាល់ទិក។នៅឆ្នាំ២០២១ ប្រទេសឡាតវី ប៉ូឡូញ និងលីទុយអានី បានប្រឈមមុខនឹងវិបត្តិអន្តោប្រវេសន៍ នៅពេលដែលមនុស្សរាប់ពាន់នាក់ ដែលភាគច្រើនមកពីមជ្ឈិមបូព៌ា និងអាហ្វ្រិក បានចាប់ផ្តើមឆ្លងមកពីបេឡារុស។ ប្រទេសទាំងបី ដែលជាសមាជិកទាំងអស់របស់អង្គការណាតូ និងសហភាពអឺរ៉ុប នៅទីបំផុត បានងាកទៅរកការជំរុញជនអន្តោប្រវេសន៍ត្រឡប់មកវិញ ដែលជាគោលនយោបាយមួយ នៅមានដដែល។មន្ត្រីចំនួន៥០នាក់ដែលកំពុងធ្វើការនៅប៉ុស្តិ៍ព្រំដែនSilene នឹងត្រូវដាក់ពង្រាយឡើងវិញ ដើម្បីការពារព្រំដែនពិតប្រាកដ នៅក្នុងអ្វីដែលប្រធានឆ្មាំល្បាតព្រំដែនរបស់ប្រទេសឡាតវី បានពណ៌នាថាជា «ស្ថានភាពដ៏តានតឹងបំផុត ចាប់តាំងពីឆ្នាំ២០២១» ដោយសារលំហូរចូលនៃជនអន្តោប្រវេសន៍មកពីប្រទេសបេឡារុស។

ចិន ជំរុញឲ្យមានទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅថែមទៀតជាមួយរុស្ស៊ី ទោះមានការរិះគន់ពីលោកខាងលិចក៏ដោយ

2023/09/20 10:18:30 am        89
ចិន៖ ប្រទេសចិន កាលពីថ្ងៃអង្គារ បានបង្កើនទំនាក់ឆ្លងព្រំដែន ជាមួយរុស្ស៊ី និង ពាណិជ្ជកម្មទៅវិញទៅមកកាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការវិនិយោគ ខណៈសម្ព័ន្ធមិត្តទាំង២ បានប្ដេជ្ញាបង្កើនទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែប្រសើរជាងមុន ទោះបីជាមានការមិនពេញចិត្តពីលោកខាងលិច បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានវាយលុកអ៊ុយក្រែនកាលពីឆ្នាំមុន ក៏ដោយ ស្របពេលដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន លោក Wang Yi ទៅកាន់ទីកក្រុង មូស្គូ សម្រាប់ការពិភាក្សាជាយុទ្ធសាស្ត្រដែលឈានទៅរកការបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់ទីក្រុងប៉េកាំងនៅខែក្រោយ។  យោងតាមសេចក្ដីថ្លែងការណ៍ពីក្រសួងពាណិជ្ជកម្មរបស់លោក រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក  វ៉ាង   វ៉ិនតាវ (Wang Wentao) បាននិយាយក្នុងកិច្ចពិភាក្សានៅទីក្រុងប៉េកាំង ថា សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាង ចិន រុស្ស៊ី បានបន្តយ៉ាងស៊ីជម្រៅ និងកាន់តែរឹងមាំ ក្រោមការណែនាំជាយុទ្ធសាស្ត្រនៃប្រមុខរដ្ឋទាំង២។   ខណៈសង្រ្គាមអ៊ុយក្រែនឈានចូលដល់ឆ្នាំទី២ ហើយរុស្ស៊ី រងទណ្ឌកម្មពីលោកខាងលិច ទីក្រុងមូស្គូ បានពឹងផ្អែកលើសម្ព័ន្ធមិត្តក្រុងប៉េកាំង សម្រាប់ការគាំទ្រសេដ្ឋកិច្ច ការផ្គត់ផ្គង់លើតម្រូវការរបស់ចិនផ្នែក ប្រេង និងឧស្ម័ន ព្រមទាំងគ្រាប់ធញ្ញជាតិផងដែរ។ ទិន្នន័យពន្ធគយចុងក្រោយបង្អស់របស់ចិន បង្ហាញថា កាលពីខែសីហា ការនាំចូលទំនិញរបស់ចិនពីរុស្ស៊ី បានឡើងដល់៣% កាលពីដើមឆ្នាំមុន រហូតដល់១១,៥ពាន់លានដុល្លារអាមេរិក ផ្ទុយពីខែកក្កដា ដែលធ្លាក់ចុះ៨% ៕

អារ៉ាប៊ីសាអ៊ូឌីត ស្វាគមន៍លទ្ធផលវិជ្ជមាននៃកិច្ចចរចា ដើម្បីគាំទ្រដំណើរការសន្តិភាពនៅយ៉េម៉ែន

2023/09/20 10:05:51 am        99
អារ៉ាប៊ីសាអ៊ូឌីត៖ អារ៉ាប៊ីសាអ៊ូឌីត បានស្វាគមន៍លទ្ធផលវិជ្ជមានពីការពិភាក្សា ដើម្បីឈានដល់ផែនទីបង្ហាញផ្លូវ ដែលគាំទ្រដល់ដំណើរការសន្តិភាពក្នុងប្រទេសយ៉េម៉ែន បន្ទាប់ពីកិច្ចពិភាក្សារបស់ក្រុមអ្នកចរចាហ៊ូធីជាមួយអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងរីយ៉ាដ។ ប្រភពដែលដឹងច្បាស់ពីកិច្ចប្រជុំនេះ និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមហ៊ូធី បាននិយាយថា ក្រុម បេសកជនពិសេសហ៊ូធី បានចាកចេញពីទីក្រុងរីយ៉ាដ កាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចចរចារយៈពេល៥ជាមួយមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតស្តីពីការបញ្ចប់ជម្លោះរយៈពេល៨ឆ្នាំ នៅប្រទេសយ៉េម៉ែន។រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បានថ្លែងកាលពីថ្ងៃពុធថា ព្រះរាជាណាចក្រនេះ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការសន្ទនាក្នុងចំណោមភាគីជម្លោះទាំងអស់ក្នុងប្រទេសយេម៉ែន។ រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បាននិយាយកាលពីថ្ងៃពុធ បន្ទាប់ពីបានជួបជាមួយគណៈប្រតិភូហ៊ូធី។ព្រះអង្គម្ចាស់ Khalid bin Salman បានថ្លែងនៅក្នុងសារបង្ហោះនៅលើកម្មវិធីផ្ញើសារXថា៖«ខ្ញុំបានសង្កត់ធ្ងន់លើការគាំទ្ររបស់ព្រះរាជាណាចក្រសម្រាប់ប្រទេសយ៉េម៉ែន និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ការសន្ទនាក្នុងចំណោមភាគីទាំងអស់ ដើម្បីឈានទៅដល់ដំណោះស្រាយនយោបាយដ៏ទូលំទូលាយមួយ ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ»៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី

2023/09/20 09:32:40 am        220
នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្ត​ទៅនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម ៖ ១-របាយការណ៍វឌ្ឍនភាពនៃការរៀបចំយន្តការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ សម្រាប់ប្រកាសចាប់ផ្ដើមអនុវត្តដំណាច់ឆ្នាំ២០២៣ ២-សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ៣-របាយការណ៍ស្ដីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ៤-សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៥-សេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ៦-សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមុខងារសាធារណៈ៧- បញ្ហាផ្សេងៗ ៕

អ៊ីរ៉ង់ទាមទារឲ្យសហរដ្ឋអាមេរិកបង្ហាញសុច្ឆន្ទៈ ក្រោយពីការចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

2023/09/20 09:29:36 am        92
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែបង្ហាញ «សុច្ឆន្ទៈ និងការប្តេជ្ញាចិត្ត»របស់ខ្លួនក្នុងការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ ខណៈដែលការចរចាដោយប្រយោលជាច្រើនខែរវាងគូសត្រូវ ដែលមានរយៈពេលយូរ មិនបានឈានទៅដល់ចំណុចណាមួយឡើយ។លោករ៉េស៊ី បាននិយាយនៅក្នុងសុន្ទរកថានៅឯមហាសន្និបាតUN ដោយសំដៅទៅលើផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) រវាងទីក្រុងតេអេរ៉ង់ និង មហាអំណាចទាំង៦ថា៖«តាមរយៈការចាកចេញពីJCPOA សហរដ្ឋអាមេរិក បានរំលោភលើកិច្ចព្រមព្រៀង និងគោលការណ៍នៃសេចក្តីស្មោះត្រង់។ សហរដ្ឋអាមេរិក គួរតែបង្ហាញពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្លួន»។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបោះបង់ចោលកិច្ចព្រមព្រៀងនោះ ក្នុងឆ្នាំ២០១៨ ដោយបានលើកហេតុផលថា វាមានចិត្តល្អពេកចំពោះទីក្រុងតេអេរ៉ង ហើយបានស្តារឡើងវិញនូវទណ្ឌកម្មដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់បំពានបន្តិចម្តងៗនូវដែនកំណត់នុយក្លេអ៊ែររបស់កិច្ចព្រមព្រៀងនេះ។បន្ទាប់ពីចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានព្យាយាមចរចារអំពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលប្រទេសអ៊ីរ៉ង់ បានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ៕

ពលរដ្ឋអាមេនីតវ៉ាសុំជំនួយពីអង្គការសហប្រជាជាតិ ខណៈអាស៊ែបៃហ្សង់វាយប្រហារតំបន់ការ៉ាបាក់

2023/09/20 09:27:22 am        130
អាមេនី៖ នគរបាលអាមេនី បានប្រើគ្រាប់បែកដៃដើម្បីបំបែកក្រុមបាតុករ ដែលព្យាយាមសម្រុកចូលទៅក្នុងអគាររដ្ឋាភិបាលមួយក្នុងរដ្ឋធានី យ៉េរ៉េវ៉ាន់ (Yerevan) កាលពីថ្ងៃអង្គារ (១៩ កញ្ញា) ក្នុងបាតុកម្មប្រឆាំងនឹងអំពើហិង្សានៅតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh)។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មនុស្សជាច្រើននាក់បានរងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នា រួមទាំងមន្ត្រីនគរបាល ហើយអ្នកតវ៉ាមួយចំនួនក៏ត្រូវបានចាប់ខ្លួនផងដែរ។ក្រុមអ្នកតវ៉ាបាននិយាយថា «អង្គការសហប្រជាជាតិត្រូវតែធ្វើតាមអាណត្តិរបស់ខ្លួន ព្រោះតែប្រជាជននៅទីតំបន់នេះកំពុងរងទុក្ខ។ មានអំពើប្រល័យពូជសាសន៍ មានការបោសសម្អាតជនជាតិភាគតិច មានភាពអត់ឃ្លាន មានអ្វីៗគ្រប់យ៉ាងដែលអង្គការសហប្រជាជាតិប្រឆាំង កំពុងកើតឡើងនៅទីនេះ ហើយពួកគេត្រូវធ្វើអ្វីម្យ៉ាង ព្រោះពួកគេជាអង្គការពិភពលោកតែមួយគត់ ដែលមានអាណត្តិអាចរកដំណោះស្រាយសម្រាប់បញ្ហាទាំងនេះបាននាពេលបច្ចុប្បន្ន»។អាស៊ែបៃហ្សង់បានបញ្ជូនកងទ័ព ដែលគាំទ្រដោយការវាយប្រហារដោយកាំភ្លើងធំចូលទៅក្នុងតំបន់ ណាហ្គ័រណូ-ការ៉ាបាក់ ដែលគ្រប់គ្រងដោយអាមេនីកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ក្នុងការប៉ុនប៉ងនាំយកតំបន់ដែលបែកបាក់មួយនេះ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដោយបង្ខំ ដោយបង្កើនការគំរាមកំហែងនៃសង្រ្គាមថ្មីមួយជាមួយប្រទេសជិតខាងអាមេនី។ ការ៉ាបាក់ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាទឹកដីអាស៊ែបៃហ្សង់ ប៉ុន្តែផ្នែកមួយនៃតំបន់នេះត្រូវបានគ្រប់គ្រងដោយក្រុមអាជ្ញាធរផ្ដាច់ខ្លួនអាមេនី ដែលនិយាយថាតំបន់នេះជាទឹកដីកំណើតដូនតារបស់ពួកគេ ៕

ការតវ៉ាផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌាប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីកាណាដា ជុំវិញការស្លាប់សកម្មជនផ្ដាច់ខ្លួន

2023/09/20 09:24:37 am        109
ឥណ្ឌា៖ ការតវ៉ាបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌាភាគខាងជើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau)បានចោទប្រកានទីកក្រុង New Delhi ថាទីភ្នាក់ងារចារកម្មរបស់ខ្លួនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មរបស់មេដឹកនាំផ្ដាច់ខ្លួនសាសនាស៊ីគ (Sikh)។  ដោយលើកពាក្យស្លោករួមជាមួយរូបផូស្ទ័ររបស់លោក Trudeau ក្រុមកម្មករមកពីតំបន់ Dogra Front នៅក្នុងទីក្រុង ចាំមួ (Jammu) បាននិយាយថា លោកនាយករដ្ឋមន្ត្រីកាណាដាបានចោទប្រកាន់ទីក្រុង New Delhi បំភិតបំភ័យអ្នកបោះឆ្នោតរបស់លោក។ កាណាដា មានចំនួនប្រជាជនកាន់សាសនាស៊ីគច្រើនបំផុត ក្រៅពីរដ្ឋពុនចាប(Punjab) របស់ឥណ្ឌាដោយមានប្រជាជនប្រហែល ៧៧សែននាក់ត្រូវគេរាយការណ៍កាន់សាសនាស៊ីគ ជាសាសនារបស់ពួកគេក្នុងជំរឿនកាលពីឆ្នាំ២០២១។ លោក Trudeau បានប្រាប់សភានៅក្នុងសេចក្ដីថ្លែងការណ៍បន្ទាន់មួយកាលពីថ្ងៃចន្ទថា រាល់ការជាប់ពាក់ព័ន្ធនៃរដ្ឋាភិបាលបរទេសក្នុងការសម្លាប់ពលរដ្ឋកាណាដា គឺជាការបំពានមិនអាចទទួលយកបាន នៃអធិបតេយ្យភាពរបស់យើង ។មេដឹកនាំការតវ៉ា បាននិយាយថា លោក Trudeau កំពុងព្យាយាមប្រមូលការគាំទ្រខាងនយោបាយក្នុងចំណោមអ្នកកាន់សាសនាស៊ីគ នៅកាណាដា ដោយចោទប្រកាន់ឥណ្ឌាថាមានជាប់ពាក់ព័ន្ធករណីឃាតកម្មនេះទៅវិញ៕

ម៉ិកស៊ិក រំលឹកខួបរញ្ជួយដីដ៏ខ្លាំង ជាមួយសមយុទ្ធ

2023/09/20 09:22:26 am        123
ម៉ិកស៊ិក៖ ពលរដ្ឋនៅក្នុងទីក្រុង Mexico City បានជម្លៀសខ្លួនចេញពីលំនៅឋាននិង អគារសម្រាប់ការធ្វើសមយុទ្ធរញ្ចួយដីក្នុងភាពអាសន្នមួយកាលពីថ្ងៃអង្គារ នៅថ្ងៃនៃការរំលឹកខូបរញ្ជួយដីដ៏មហន្តរាយនៅឆ្នាំ២០១៧ និងឆ្នាំ១៩៨៥។អាជ្ញាធរបានបានប្រកាសអាសន្នរញ្ជួយដី នៅក្នុងទីក្រុង Mexico City ហើយបុគ្គលិកការិយាល័យ បានចាប់ផ្តើមអនុវត្តរត់សម្រាប់ការជម្លៀសបន្ទាន់ចេញពីអគារ។ សមយុទ្ធនេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដើម្បីធានបានថាពលរដ្ឋបានត្រៀមខ្លួនសម្រាប់ហេតុការណ៍រញ្ជួយដីធំៗនៅពេលក្រោយ។ រញ្ជួយដីធំចុងក្រោយនៅប្រទេសម៉ិកស៊ិកនៅក្នុងឆ្នាំ២០១៧ បណ្តាលឲ្យមនុស្សរាប់រយនាក់ស្លាប់។ រញ្ជួយដីកម្រិត៧,១ រិចទ័រ បានវាយប្រហារប្រទេសម៉ិកស៊ិកភាគកណ្តាល ក្នុងឆ្នាំ២០១៧ ប៉ុន្មានម៉ោងបន្ទាប់ពីសមយុទ្ធជម្លៀសខ្លួននៃការរំលឹកខួប។ អគាររាប់ម៉ឺនកន្លែងត្រូវបានបំផ្លាញ មនុស្សរាប់សិបនាក់បានស្លាប់ ខណៈសាលារៀននិងការិយាល័យបានបាក់រលំ ហើយកាលពីឆ្នាំ ១៩៨៥ រញ្ជួយដីដ៍ធំ បានសម្លាប់មនុស្សរាប់ពាន់នាក់៕

ប្រធានាធិបតីហ្គាតេម៉ាឡា បដិសេធលទ្ធភាពនៃការធ្វើរដ្ឋប្រហារក្រោយការបោះឆ្នោត

2023/09/20 09:19:57 am        145
ហ្គាតេម៉ាឡា៖ ប្រធានាធិបតីហ្គាតេម៉ាឡា លោក Alejandro Giammattei បាននិយាយនៅក្នុងអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ថា លោកនឹងប្រគល់តំណែងប្រធានាធិបតីទៅឱ្យប្រធានាធិបតីជាប់ឆ្នោត លោក Bernardo Arevalo នៅថ្ងៃទី១៤ ខែមករា ខាងមុខនេះ។ ការអត្ថាធិប្បាយរបស់លោក Giammattei នេះ គឺជាការឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ អំពីហានិភ័យនៃរដ្ឋប្រហារនៅក្នុងប្រទេសអាមេរិកកណ្តាលមួយនេះ បន្ទាប់ពីការបោះឆ្នោតកាលពីខែមុន។កាលពីសប្តាហ៍មុន ការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់ក្នុងប្រទេសហ្គាតេម៉ាឡា បានឆ្មក់ចូលកន្លែងបោះឆ្នោត និងបើកសន្លឹកឆ្នោតដែលបានបិទជិត ដោយក្នុងនោះប្រធានាធិបតីជាប់ឆ្នោតលោក Bernardo Arevalo និងគណបក្ស Semilla របស់លោកបានទទួលជ័យជម្នះ។ក្រុមរដ្ឋអាជ្ញាបានចោទប្រកាន់ភាពមិនប្រក្រតីក្នុងការចុះឈ្មោះសមាជិកបក្ស Semilla មុនការបោះឆ្នោត ដែលគណបក្សនេះបានបដិសេធ។ លោក Giammattei ក៏បានរិះគន់ «ការជ្រៀតជ្រែកពីបរទេសដែលមិនចាំបាច់» នៅក្នុងដំណើរការបោះឆ្នោតនៅប្រទេសមួយនេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM