BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ទេសាភិបាលធនាគារកណ្តាលនីហ្សេរីយ៉ាដែលត្រូវបានព្យួរការងារ បដិសេធការចោទប្រកាន់ជុំវិញការកាន់កាប់អាវុធនិងគ្រាប់រំសេវខុសច្បាប់

2023/07/26 11:56:48 am        66
នីហ្សេរីយ៉ា៖ លោក ហ្គ្រដវីន អ៊ីមេហ្វីល (Godwin Emefiele) ទេសាភិបាលធនាគារកណ្តាលនីហ្សេរីយ៉ា ដែលត្រូវបានព្យួរការងារ បានបង្ហាញខ្លួននៅតុលាការ ដោយបដិសេធថា មិនបានកាន់កាប់អាវុធ និងគ្រាប់រំសេវដោយខុសច្បាប់ នេះបើតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ជាលើកដំបូងហើយដែលរូបលោក ត្រូវបានគេឃើញជាសាធារណៈក្នុងរយៈពេលជាងមួយខែ។ទូរទស្សន៍ Channels TV បានរាយការណ៍កាលពីថ្ងៃអង្គារថា លោកអ៊ីមេហ្វីល បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះបទល្មើសចំនួនពីរនៃការកាន់កាប់អាវុធ និងគ្រាប់រំសេវដោយខុសច្បាប់។លោកត្រូវបានចាប់ខ្លួនដោយនគរបាលសម្ងាត់របស់រដ្ឋកាលពីថ្ងៃទី ១០ ខែមិថុនា មួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីថ្មីលោក បូឡា ទីនូប៊ូ ( Bola Tinubu ) បានព្យួរការងាររបស់លោក។ កាលពីដើមខែនេះ ចៅក្រម បានបញ្ជាឲ្យទីភ្នាក់ងារនេះ ធ្វើការចោទប្រកាន់ ឬត្រូវដោះលែង។លោក បានជំទាស់នឹងការឃុំខ្លួន ហើយបានដាក់ពាក្យសុំនៅក្រៅឃុំ៕

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ រាជរដ្ឋាភិបាលគិតគូដល់ជនមានពិការភាព​ឱ្យបានចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន

2023/07/26 11:55:17 am        116
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល​ជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែកនៅ លោកគ្រូអ្នកគ្រូចំនួន​ ជិត ៥០០នាក់ ដែលមកពី​វិទ្យាល័យ​អប់រំពិសេសច្បារអំពៅ និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំ​ឡើងនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការ​អាណិតអាសូរ ចំពោះក្មួយៗ​កុមារគថ្លង់ និង ពិការភ្នែក ពីកំណើតដែលត្រូវបានទទួលការអប់រំ រៀនសូត្រ នៅ តាមមជ្ឈមណ្ឌល នូវចំណេះដឹងទូទៅ និង បច្ចេកទេស ​ក្រោមការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូដែលជាម្តាយទី២​របស់ក្មួយៗ ហើយទាំងនេះក៏ត្រូវបានយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូដល់កូនៗ ចៅៗ មានពិការភាពពីកំណើត ​ឲ្យមានចំណេះដឹង មុខជំនាញ​ដូចអ្នកមិនពិការ ​បានទៅបម្រើការនៅតាមបណ្តាក្រុមហ៊ុនឯកជន​ ដែល​មិនមានភាព​រើសអើង​ចំពោះជនពិការ ពីព្រោះថា​មនុស្សយើងគ្រប់រូបកើតមក គឺមានទេពកោសល្យទៅតាម​ចំណង់ចំណូលចិត្តរៀងៗខ្លួន​ មិនថា​ជាជនពិការ ​ឬមិនពិការឡើយ ។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានធ្វើការកោតសរសើរចំពោះ ​លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបង្ហាត់ បង្រៀនដល់ក្មួយៗ​ទាំងអស់ ​រហូតបានរកនូវការងារជូនដល់សិស្សគ​ ថ្លង់ និង ពិការភ្នែកបានធ្វើការ​នៅតាមបណ្តាក្រុមហ៊ុនឯកជន​ ក្នុងការរកនូវកម្រៃដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ។ សម្តេច ក៏បាន ​ក្រើនរំលឹកដល់ក្មួយៗ ​កុមារគ ថ្លង់ និង​ ពិការភ្នែកទាំងអស់ ត្រូវគោរពត្រង់ត្រាប់ស្តាប់​នូវដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ នឹង ​ចេះជួយនូវទុក្ខធុរៈ​មិត្តភ័ក្ត ​ចេះស្រឡាញ់​សាមគ្គីគ្នាឲ្យបានល្អ នៅក្នុងមជ្ឈមណ្ឌល ​ព្រមទាំងត្រូវខិតខំសិក្សារៀនសូត្រ​ និង​ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដែលសង្គមស្អប់ខ្ពើម ។សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកទឹកចិត្តដល់កុមារជនពិការគ ថ្លង់ទាំង​អស់កុំបាក់ទឹកចិត្ត ​និងភាពពិការរបស់ខ្លួន ​ត្រូវតស៊ូអត់ធ្មត់ប្រឹងប្រែងរៀន​សូត្រឲ្យបានពូកែ មាន​ចំណេះដឹងខ្ពស់ ​ដើម្បីចូលរួមអភិវឌ្ឍន៍​ប្រទេសនៅថ្ងៃអនាគត ​ពីព្រោះជនពិការក៏មានសិទ្ធិធ្វើអ្វីៗ​បានដូច​មនុស្សដែលមានកាយសម្បទានធម្មតាដែរ ​។ ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់​ឱកាសជាច្រើនដល់ជនពិការដែលមានចំណេះដឹង ​ឲ្យបានចូលបម្រើការងារនៅ តាម ស្ថាប័នរដ្ឋ និងឯកជន ។ ​ជាក់ស្តែងកុមារពិការដែលរស់នៅក្នុងសាលាកុមារគថ្លង់ ​និងពិការភ្នែកទាំង​វិទ្យាល័យ​ទាំង​ពីរក៏បានទទួលការងារនៅក្នុងស្ថាប័នរដ្ឋ​ និង ក្រុមហ៊ុនឯកជនបន្តបន្ទាប់ផងដែរ ​។ក្នុងនោះផងដែរសម្តេចកិត្តិសង្គហបណ្ឌិតបានឧបត្ថម្ភ​ដល់វិទ្យាល័យទាំងពីរ​ រួមមាន ​៖ អង្ករ ៥០០​គីឡូក្រាម, មី ៣០កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, ទឹកសុទ្ធ ៣០កេស, ត្រីខ ៣កេស, និងផ្លែឈើ ៦កេស និងថវិកាមួយចំនួន ៕

ក្រុមអន្ធពាលប្រដាប់អាវុធ បានសម្លាប់មនុស្ស៣៤នាក់ ក្នុងការវាយប្រហារនៅប្រទេសនីហ្ស៊េរីយ៉ាភាគពាយ័ព្យ

2023/07/26 11:53:39 am        156
នីហ្ស៊េរីយ៉ា៖ សារព័ត៌មាន Reuters  បានរាយការណ៍ដោយសំអាងប្រភពពីប្រធានក្រុមអ្នកស្ម័គ្រចិត្តបង្ក្រាបអំពើឧក្រឹដ្ឋកម្ម និងប្រជាពលរដ្ឋថា មនុស្សយ៉ាងហោចណាស់៣៤នាក់ រួមទាំងទាហាន៧នាក់ បានស្លាប់ ក្នុងការវាយប្រហារមួយដោយក្រុមអន្ធពាលប្រដាប់អាវុធ នៅក្នុងរដ្ឋ ហ្សាំហ្វារ៉ា ភាគពាយ័ព្យរបស់ប្រទេសនីហ្ស៊េរីយ៉ា ។លោក អ៊ីស្មាអ៊ីល ម៉ាហ្គាជី (Ismail Magaji) ប្រធានក្រុមខាងលើ បានប្រាប់សារព័ត៌មាន Reutersថា ការវាយប្រហារនៅក្នុងស្រុក ដាច់ស្រយាល ដាន ហ្គាល់ប៊ី (Dan Gulbi)  នៃទីប្រជុំជន              ម៉ារ៉ូ (Maru)របស់រដ្ឋនេះ បានកើតឡើង កាលពីរសៀលថ្ងៃចន្ទ ។  លោក ឡាវ៉ាលី ហ្ស៊ូណៃ (Lawali Zonai) បាននិយាយថា អ្នកភូមិចំនួន២៧នាក់ បានស្លាប់ក្នុងការវាយប្រហារនេះ ខណៈកងទ័ពចំនួន៧នាក់ ត្រូវបាន បញ្ជូន ពីកន្លែងវាយប្រហារដ៏រន្ធត់បំផុត ទៅសង្រ្គោះនៅសហគមន៍ ។អ្នកនាំពាក្យនគរបាលប្រចាំរដ្ឋហ្សាំហ្វារ៉ា ពុំបានឆ្លើយតបភ្លាមៗទេ ចំពោះការហៅទូរស័ព្ទសុំការបញ្ជាក់ពីឧបទ្ទវហេតុនេះ។ក្រុមអន្ធពាលប្រដាប់អាវុធជាបុរស ដែលតំបន់នេះហៅថាជាក្រុមចោរប្លន់ បានលុកលុយទូទាំងភាគពាយ័ព្យរបស់នីហ្ស៊េរីយ៉ា កាលពី៣ឆ្នាំកន្លងទៅ ដោយបានចាប់ជំរិតមនុស្សរាប់ពាន់នាក់ សម្លាប់មនុស្សរាប់រយនាក់ និងបង្កអសុវត្ថិភាព ក្នុងការធ្វើដំណើរតាមផ្លូវឬ ការធ្វើស្រែចម្ការនៅក្នុងតំបន់មួយចំនួន៕

ចំនួនអ្នកស្លាប់ ដោយសារអំពើហិង្សាក្នុងពន្ធនាគារ នៅអេក្វាឌ័រ កើនដល់ ៣១នាក់

2023/07/26 11:49:38 am        92
អេក្វាឌ័រ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ប្រទេសអេក្វាឌ័រ បានដំឡើងតួលេខចំនួនអ្នកស្លាប់ ដោយសារអំពើហិង្សាក្នុងពេលតែមួយ កាលពីចុងសប្តាហ៍ នៅឯពន្ធនាគារដ៏គ្រោះថ្នាក់បំផុតមួយរបស់ប្រទេសនេះ កើនដល់ ៣១នាក់ហើយ កាលពីល្ងាចថ្ងៃអង្គារ (ទី២៥ ខែកក្កដា) បន្ទាប់ពីរដ្ឋាភិបាល នៅមុននេះ បានប្រកាសដាក់ប្រទេស ក្នុងច្បាប់គ្រាអាសន្នរយៈពេល ៦០ថ្ងៃ សម្រាប់ពន្ធនាគាររបស់ប្រទេស។រដ្ឋាភិបាល បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេចក្តីប្រកាសគ្រាអាសន្ន ហាក់ដូចជាបានបញ្ឈប់អំពើហិង្សា នៅក្នុងទីក្រុង Esmeraldas ដែលនៅទីនោះ ឆ្មាំពន្ធនាគារចំនួន ១៥នាក់ និងបុគ្គលិក ២នាក់ផ្សេងទៀត ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅឯពន្ធនាគារមួយកន្លែង។នៅទីក្រុង Guayaquil ឯណោះវិញ ទាហាន និងនគរបាលយ៉ាងហោចណាស់ ២.៧០០នាក់ ដែលបំពាក់ដោយអាវុធគ្រប់ដៃ បានចូលទៅក្នុងពន្ធនាគារ Penitenciaaria del Litoral បន្ទាប់ពីមានការប្រកាសច្បាប់គ្រាអាសន្នរយៈពេល ៦០ថ្ងៃនេះ ដោយអាចគ្រប់គ្រងអាគារចំនួន៣ ជាមួយនឹងការបំផ្ទុះ ដែលគ្រប់គ្រងបាន។ ការប៉ះទង្គិចគ្នារវាងក្រុមក្មេងទំនើង បានចាប់ផ្តើមកើតមាន កាលពីថ្ងៃសៅរ៍ (ថ្ងៃទី២២ ខែកក្កដា) នៅពន្ធនាគារ ដែលជាការប៉ះទង្គិចដ៏គ្រោះថ្នាក់បំផុតមួយ នៅក្នុងប្រទេសអេក្វាឌ័រ។ការិយាល័យរដ្ឋអាជ្ញា បានដំឡើងចំនួនអ្នកស្លាប់ដល់ ៣១នាក់ ពីចំនួន ១៨នាក់ ក្នុងការបង្ហោះលើបណ្ដាញសង្គម X ដែលពីមុនគេស្គាល់ថា ជាបណ្ដាញសង្គម Twitter។ ជាមួយគ្នានេះ ចំនួនអ្នករងរបួស ក៏ត្រូវបានដំឡើងដល់ ១៤នាក់ផងដែរ ខណៈរដ្ឋាភិបាល បានឲ្យដឹងថា មន្ត្រីពន្ធនាគារប្រហែល ១២០នាក់ ត្រូវបានដោះលែង បន្ទាប់ពីត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ក្នុងពន្ធនាគារចំនួន៦ នៅទូទាំងប្រទេស៕

ចៅក្រមសហរដ្ឋអាមេរិក រារាំងការរឹតបន្តឹងសិទ្ធិជ្រកកោនតាមព្រំដែនថ្មីរបស់លោក Biden

2023/07/26 11:45:58 am        83
អាមេរិក៖ ចៅក្រមសហព័ន្ធអាមេរិកមួយរូបកាលពីថ្ងៃអង្គារបានរារាំងបទប្បញ្ញត្តិថ្មីរបស់លោកប្រធានាធិបតី Joe Biden ដែលរឹតបន្តឹងសិទ្ធិជ្រកកោននៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយលើកកម្ពស់គោលការណ៍សំខាន់នៃផែនការរបស់លោកក្នុងការទប់ស្កាត់ការធ្វើអន្តោប្រវេសន៍បន្ទាប់ពីការរឹតបន្តឹងមាត្រា ៤២ បានបញ្ចប់កាលពីខែឧសភាឆ្នាំនេះ ។  លោក Jon Tigar ចៅក្រមសហប្រចាំតំបន់របស់សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រនីញ៉ា (California)បានបន្តបទបញ្ជានេះរយៈពេល១៤ថ្ងៃ ដោយបន្សល់ទុកការរឹតត្បិតរហូតដល់ពេលនេះ។ រដ្ឋបាលលោក Biden ក្នុងរយៈពេលប៉ុន្មានម៉ោង បានប្តឹងទៅតុលាការឧទ្ធរណ៍ទី៩ របស់សហរដ្ឋអាមេរិក។ លោក Biden ដែលជាអ្នកប្រជាធិបតេយ្យបានចូលកាន់តំណែងកាលពីឆ្នាំ ២០២១ ដោយសន្យាថានឹងផ្លាស់ប្តូរគោលនយោបាយប្រកាន់តឹងជាច្រើនរបស់អតីតប្រធានាធិបតី Donald Trump មកពីគណបក្សសាធារណរដ្ឋ ប៉ុន្តែបានអនុម័តវិធានការព្រំដែនមួយចំនួនដូចលោក Trump ខណៈមានជនអន្តោប្រវេសន៍មួយចំនួនត្រូវបានចាប់ខ្លួនដោយខុសច្បាប់។    បទប្បញ្ញត្តិសិទ្ធិជ្រកកោនថ្មីរបស់លោក Biden ដែលចូលជាធរមាននៅពេលមាត្រា ៤២ បានបញ្ចប់កាលពីថ្ងៃទី១១ ខែឧសភា សន្មតិថាជនអន្តោប្រវេសន៍ភាគច្រើនមិនមានសិទ្ធិជ្រកកោនទេ ប្រសិនបើពួកគេឆ្លងកាត់ប្រទេសផ្សេងទៀតដោយមិនស្វែងរកការការពារពីកន្លែងផ្សេងទៀតជាមុន ឬប្រសិនបើពួកគេបរាជ័យក្នុងការប្រើប្រាស់ផ្លូវច្បាប់សម្រាប់ការចូលទៅក្នុងសហរដ្ឋអាមេរិក។ ចំនួនជនអន្តោប្រវេសន៍ ដែលចាប់ខ្លួន ពេលឆ្លងកាត់ព្រំដែនដោយខុសច្បាប់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីបទប្បញ្ញត្តិថ្មីចូលជាធរមាន។ គេនៅតែមិនច្បាស់នៅឡើយ ថាតើនិន្នាការនេះនឹងបន្តឬយ៉ាងណា ប្រសិនបើការរឹតត្បិតសិទ្ធិជ្រកកោនថ្មីត្រូវបានរារាំង ៕

គ.ជ.ប៖ ការចោទថា ការបោះឆ្នោតនៅកម្ពុជា មិនសេរី យុត្តិធម៌ គឺជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ

2023/07/26 11:33:06 am        167
ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា បានលើកឡើងថា ការចោទប្រកាន់នានា មកលើការរៀបចំការបោះឆ្នោត​ នៅក្នុងប្រទេសកម្ពុជា មិនប្រព្រឹត្តិទៅតាមបែបលទ្ធិប្រជាធិបតេយ្យ ​និងមិនសេរីយុត្តិធម៌ គឺជាក្រុមអ្នក​ប្រជាធិបេយ្យ​ក្លែងក្លាយ និងមានចេតនាចង់ដាក់ទណ្ឌកម្ម ចំពោះប្រទេសកម្ពុជា ។ឯកឧត្តម ហង្ស ពុទ្ធា បានប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចម្សិលមិញថា​ គ.ជ.ប នៅតែបន្តតួ នាទីរបស់ខ្លួន​ ទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ ​និងទទួលខុសត្រូវ ចំពោះការ​បម្រើ​សេវាកម្ម​បោះឆ្នោតជូនប្រជាពលរដ្ឋ ដើម្បីការអភិវឌ្ឍប្រទេសកម្ពុជា ។ឯកឧត្តម បានបញ្ជាក់ថា ចំពោះការលើកឡើងទាំងឡាយណា​ ដែលផ្ទុយនឹងការអនុវត្ត ​និងការ​ប្រព្រឹត្តិទៅ នៃការបោះឆ្នោតនៅកម្ពុជា ​គឺអាចចេញពីអ្នកប្រជាធិបតេយ្យក្លែងក្លាយ ព្រោះការរៀបចំការ​បោះ ឆ្នោតនៅកម្ពុជា ​ធ្វើឡើងតាមច្បាប់ ដែលបានចែង ។ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថា ​គិតត្រឹមម្សិលមិញ ​មានស្ថាប័ន និងប្រទេសប្រមាណជាង ៤០ហើយ ​ដែលបានចូលរួមអបអរសាទរ និង​កោត​ស្ញប់ស្ញែង​ពីដំណើរការរៀបចំការបោះឆ្នោត​នៅកម្ពុជា​ និងបានបង្ហាញនូវក្ដីសង្ឃឹមពីវឌ្ឍនភាពរបស់ពលរដ្ឋកម្ពុជាផងដែរ ។គួរបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ នៅកម្ពុជា ​ដែលធ្វើឡើងកាលពី ថ្ងៃទី២៣ ​ខែកក្កដា នេះ ​បានប្រព្រឹត្តិទៅដោយរលូន និងមានពលរដ្ឋចូលរួមបោះឆ្នោតជាង៨លាន ២សែន នាក់ ដែលស្មើនឹងប្រមាណជាង៨៤ភាគរយ ៕អត្ថបទ៖ បាន សុខរិទ្ធិ

គណៈប្រតិភូយោធារុស្ស៊ីទៅដល់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមប្រារព្ធខួបសង្គ្រាមកូរ៉េ

2023/07/26 10:25:51 am        227
កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធ ទី២៦ ខែកក្កដានេះថា គណៈប្រតិភូរុស្ស៊ីដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិលោក សឺហ្គេ ស៊ូហ្គូ ( Sergei Shoigu) បានទៅដល់ទីក្រុង ព្យុងយ៉ាងកាលពីថ្ងៃអង្គារ (ទី២៥ កក្កដា) ដោយចូលរួមជាមួយក្រុមចិនជាភ្ញៀវសាធារណៈលើកដំបូងទៅកាន់ប្រទេសនេះ ចាប់តាំងពីការចាប់ផ្តើមផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ-១៩។KCNA បាននិយាយថា គណៈប្រតិភូទាំងពីរ នឹងចូលរួមក្នុងការប្រារព្ធខួបលើកទី៧០នៃ«ទិវាជ័យជម្នះ» នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) នៅទីក្រុងព្យុងយ៉ាង ដោយមានសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិន លោក លី ហុងចុង (Li Hongzhong)ដឹកនាំក្រុមប៉េកាំង។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនត្រូវបានអញ្ជើញដោយសមភាគីកូរ៉េខាងជើង ហើយនឹងចូលរួមក្នុងព្រឹត្តិការណ៍ទិវាជ័យជម្នះ។ ព្រឹត្តិការណ៍គម្រប់ខួបនេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការដង្ហែក្បួនយោធាដ៏សំខាន់ៗ។ប្រទេសកូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ ២០២០ ចំពោះរាល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូត សូម្បីតែជាមួយដៃគូសេដ្ឋកិច្ច និងនយោបាយសំខាន់ៗគឺប្រទេសចិន និងរុស្ស៊ីក៏ដោយ។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបាននិយាយថា តើដំណើរទស្សនកិច្ចនេះ បានធ្វើការផ្លាស់ប្តូរណាមួយក្នុងគោលនយោបាយនោះទេ៕

មនុស្ស៣នាក់ស្លាប់ដោយសារភ្លើងឆេះព្រៃក្នុងប្រទេសក្រិក ខណៈនាយករដ្ឋមន្ត្រីព្រមានពីស្ថានភាពអាក្រក់

2023/07/26 10:16:29 am        173
ក្រិក៖ គេបានដឹងថាមានមនុស្ស៣នាក់បានស្លាប់ជាលើកដំបូង កាលពីថ្ងៃអង្គារដោយសារភ្លើងឆេះព្រៃដែលនៅតែកំពុងឆាបឆេះយ៉ាងខ្លាំងនៅលើកោះនានារបស់ប្រទេសក្រិករយៈពេលមួយសប្ដាហ៍មកនេះ ហើយលោក នាយករដ្ឋមន្ត្រី គីរីយ៉ាកូស មីតសូតាគីស(Kyriakos Mitsotakis) បានព្រមានពីពេលវេលាដ៏លំបាករយៈពេលជាច្រើនថ្ងៃខាងមុខ ខណៈភ្លើងបានបំផ្លិចបំផ្លាញលំនៅឋានជាច្រើនខ្នង និងបង្ខំឲ្យ ជម្លៀសភ្ញៀវទេសចរ។ កងកម្លាំងអាកាសបាននិយាយថា អ្នកបើកយន្តហោះ២នាក់ បានស្លាប់ នៅពេលយន្តហោះពន្លត់ភ្លើងឆេះព្រៃកាណាឌែរ ស៊ីអិល ២១៥ (Canadair CL-215) បានធ្លាក់នៅលើកោះអ៊ីវីយ៉ា(Evia) ភាគខាងកើតរដ្ឋធានីអាតែន  ។ ពួកគេទាំង២មានវ័យ ៣៤ ឆ្នាំ និង ២៧ឆ្នាំ។ ដោយឡែក ទូរទស្សន៍រដ្ឋ ERT បានរាយការណ៍ ថា សាកសពអ្នកឃ្វាលសត្វម្នាក់ ដែលបានបាត់ខ្លួនចាប់តាំងពីថ្ងៃអាទិត្យមក ត្រូវបានរកឃើញឆេះខ្លោចនៅក្នុងផ្ទះខ្ទមមួយក្នុងតំបន់ភ្នំអ៊ីវីយ៉ា ដែលពិបាកទៅដល់។ ក្រុមអ្នកពន្លត់អគ្គិភ័យ រាប់រយនាក់ ដែលត្រូវបានផ្ដល់ជំនួយពីប្រទេសទួរគី និងស្លូវ៉ាគី កំពុងព្យាយាមពន្លត់អណ្ដាតភ្លើង ដែលឆាបឆេះនៅលើកោះ រ៉ូដ( Rhodes) កោះ ខហ្វ៊ូ (Corfu) និងកោះអ៊ីវីយ៉ា(Evia) ចាប់តាំងពីថ្ងៃពុធ និងបានធ្វើឲ្យអាកាសធាតុក្ដៅឡើងវិញ ស្ថានភាពខ្យល់ខ្លាំង ខណៈយន្តហោះសង្រ្គោះបន្ទាន់ជាច្រើនគ្រឿង កំពុងដឹកជញ្ជូនអ្នកទេសចរចេញ។  លោកនាយករដ្ឋមន្ត្រី មីតសូតាគីស បានប្រាប់ក្រុមរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា ប៉ុន្មានថ្ងៃខាងមុខនឹងជួបស្ថានភាពកាន់តែ អាក្រក់ ដែលស្ថានភាពនឹងរឹតតែធ្ងន់ធ្ងរបន្ទាប់ពីថ្ងៃព្រហស្បតិ៍ស្អែកនេះទៅ។ សីតុណ្ហភាពខ្ពស់នៅក្នុងប្រទេសក្រិក អាចនឹងឡើងខ្ពស់នៅថ្ងៃពុធនេះ រហូតដល់ជាង៤៤អង្សាសេ នៅក្នុងតំបន់មួយចំនួន៕

ចិន ដកតំណងរដ្ឋមន្ត្រីការបរទេស លោក ឈីន កាង ក្រោយអវត្តមានដោយគ្មានការបកស្រាយ

2023/07/26 10:09:34 am        262
ចិន៖ ប្រទេសចិន បានដកលោក ឈីន កាង (Qin Gang) ពីតំណែងជារដ្ឋមន្ត្រីការបរទេសមិនដល់៧ខែ បន្ទាប់ពីលោកត្រូវបានតែងតាំងឲ្យកាន់មុខតំណែងនេះ។ លោក ឈីន ត្រូវគេមើលឃើញថាជាមនុស្សជំនិតរបស់លោកប្រធានាធិបតី Xi Jinping ។លោក ត្រូវបានជំនួសដោយប្រមុខការទូតជើងចាស់របស់គណបក្សកុម្មុយនីស្តចិន លោក វ៉ាង យី( Wang Yi)។ ការបាត់មុខមួយរយៈរបស់លោក ឈីន ពីភ្នែកសាធារណជន និងភាពស្ងៀមស្ងាត់ជាផ្លូវការជុំវិញវត្តមានរបស់លោក បានបង្កឲ្យមានការមន្ទិលសង្ស័យយ៉ាងខ្លាំង។  មន្ត្រីជាន់ខ្ពស់ដែលគេដាក់រហ័សនាមថាជាអ្នកប្រយុទ្ធចចកវ័យ៥៧ឆ្នាំរូបនេះត្រូវបានគេឃើញចុងក្រោយកាលពីថ្ងៃទី២៥ខែមិថុនា។ហើយក៏ពុំទទួលបានការបញ្ជាក់ពីមូលហេតុនៃការដកតំណែងរបស់លោកដែរ។  លោកត្រូវបានតែងតាំងដោយមេដឹកនាំចិនឲ្យកាន់តំណែងជារដ្ឋមន្ត្រីការបរទេសកាលពីខែធ្នូចុងឆ្នាំ២០២២ ។ កាលពីជាងមួយខែមុន លោកបានជួបប្រមុខការទូតអាមេរិក លោក Antony Blinken នៅក្នុងទីក្រុងប៉េកាំង ខណៈភាគីទាំង២ព្យាយាមស្ដារទំនាក់ទំនងផ្នែកការទូតឡើងវិញនៅក្នុងកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតនោះ។ ការបាត់មុខរបស់លោកបានបញ្ចប់នូវការភ័ន្តច្រឡំជាច្រើនសប្ដាហ៍ ប៉ុន្តែបានបន្សល់ទុកនូវសំណួរជាច្រើនដែលពុំទាន់ត្រូវបានបំភ្លឺ។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ( Xinhua)បាននិយាយថា សភាជាន់ខ្ពស់របស់ប្រទេសចិន បានបោះឆ្នោតតែងតាំងលោក Wang Yi ជារដ្ឋមន្ត្រីការបរទេសជំនួសលោក ឈីន កាង ៕

ក្រុមតាលីបង់បានដាក់បម្រាមលើហាងកែសម្ផស្ស ជាការវាយប្រហារលើសេរីភាពរបស់ស្ត្រីអាហ្វហ្គានីស្ថាន

2023/07/25 03:03:20 pm        279
បម្រាមរបស់ក្រុមតាលីបង់លើហាងសាឡនសម្រាប់ស្ត្រីក្នុងប្រទេសអាហ្វហ្គានីស្ថាន បានចូលជាធរមាននៅថ្ងៃអង្គារ (២៥ កក្កដា)នេះ។ អាជីវកម្មកែសម្ផស្សដែលប៉ាន់ប្រមាណចំនួន ១២.០០០កន្លែង ទំនងជាត្រូវបិទ។ ការហាមឃាត់នេះក៏នឹងធ្វើឱ្យស្ត្រីជាង ៦០.០០០នាក់ បាត់បង់ការងារ ដោយដាក់សម្ពាធបន្ថែមទៀតដល់សេដ្ឋកិច្ចដែលកំពុងស្ថិតក្នុងវិបត្តិរួចទៅហើយក្នុងប្រទេសនេះ។ហាងសាឡន ក៏ដូចជាសេវាកម្មកែសម្ផស្សផ្សេងទៀតដែរ បានផ្តល់ឱ្យស្ត្រីអាហ្វហ្គានីស្ថានជាច្រើននូវសុវត្ថិភាព និងជាទីកន្លែងសម្រាប់តែស្ត្រីប៉ុណ្ណោះ ដែលពួកគេអាចជួបជុំគ្នានៅខាងក្រៅផ្ទះបាន ដោយគ្មានវត្តមានបុរស។ ស្ត្រីរាប់សិបនាក់ ដែលប្រឈមនឹងបញ្ហាបែបនេះ បានធ្វើការតវ៉ាដ៏កម្រមួយប្រឆាំងនឹងការហាមឃាត់មួយនេះ។ក្រសួងសីលធម៌បាននិយាយថា ការដាក់បម្រាមលើហាងកែសម្ផស្សគឺផ្អែកលើការបញ្ជាពីមេដឹកនាំកំពូល ហើយបទបញ្ជាស្រដៀងគ្នានេះ បាននាំឱ្យមានការបិទវិទ្យាល័យ និងសាកលវិទ្យាល័យសម្រាប់ស្ត្រី ព្រមទាំងបញ្ឈប់បុគ្គលិកដែលជាស្ត្រីអាហ្វហ្គានីស្ថានជាច្រើននាក់មិនអោយធ្វើការផងដែរ។រដ្ឋបាលតាលីបង់និយាយថា ពួកគេគោរពសិទ្ធិស្ត្រីស្របនឹងការបកស្រាយច្បាប់អ៊ីស្លាម និងវប្បធម៌អាហ្វហ្គានីស្ថាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី និយាយថា អ៊ីស្រាអែល «បំផ្លាញការរំពឹងទុកទាំងអស់» សម្រាប់សន្តិភាពក្នុងតំបន់
08/21/2025 05:08 PM
សិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តលលៃ មកធ្វើទស្សនកិច្ចសិក្សានៅប្រាសាទអង្គរវត្ត ដើម្បីឈ្វេងយល់ពីប្រវត្តិសាស្រ្តខ្មែរ
08/21/2025 05:08 PM
សហជីពជឿជាក់ថា ការចរចាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះនឹងបន្តមានសញ្ញាល្អសម្រាប់កម្មករកម្មការិនី
08/21/2025 04:08 PM
ឯកឧត្តម ហ៊ុន ម៉ានី៖«ស្មារតីកងទ័ព មិនគិតពីអាយុ ទោះជាអាយុតិច ឬច្រើនមិនសំខាន់ សំខាន់ស្មារតីប្រយុទ្ធមានភាពច្បាស់លាស់ រឹងមាំ និងមុតស្រួចបំផុត»
08/21/2025 04:08 PM
អាមេរិកដាក់ទណ្ឌកម្មសមាជិក ៤រូបទៀតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ
08/21/2025 04:08 PM
ពលរដ្ឋប៉ាឡេស្ទីនរត់ចេញប្រញាប់ប្រញាល់បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលក្នុងក្រុង Deir Al-Balah
08/21/2025 04:08 PM
អនុប្រធានាធិបតីអាមេរិក ចុះពិនិត្យកងទ័ពក្នុងពេលមានការតវ៉ា និងការបង្ក្រាបក្នុងទីក្រុងវ៉ាស៊ីនតោន
08/21/2025 04:08 PM
ប្រទេសហូឡង់ កំពុងបញ្ជូនកងទ័ពចំនួន៣០០នាក់ និងប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត ទៅកាន់ប្រទេសប៉ូឡូញ
08/21/2025 04:08 PM
IAEA៖ ប្រទេសកូរ៉េខាងជើង អាចនឹងបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម
08/21/2025 04:08 PM
អ្នកជំនាញUN និយាយថា ក្រុមជ្រុលនិយម Daesh កំពុងបង្កអស្ថិរភាព នៅក្នុងទ្វីបអាហ្វ្រិក និងប្រទេសស៊ីរី
08/21/2025 04:08 PM