សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

កាសែត Politico៖អាមេរិកនឹងចាប់ផ្តើមបញ្ជូនរថក្រោះ Abrams ទៅអ៊ុយក្រែនក្នុងខែកញ្ញា

2023/07/28 09:01:12 pm        324
អាមេរិក៖ កាសែត Politico បានរាយការណ៍ថា រដ្ឋបាលអាមេរិក នឹងចាប់ផ្តើមបញ្ជូនរថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងខែកញ្ញាខាងមុខ។យោងតាមប្រភពរបស់កាសែតនេះ រថក្រោះជាច្រើនគ្រឿង នឹងត្រូវបញ្ជូនទៅប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើទំនើបកម្ម ក្នុងខែសីហា។សារព័ត៌មាន Politico បានដកស្រង់ប្រភពអនាមិកថា៖«ផែនការ គឺត្រូវបញ្ជូនរថក្រោះ Abrams មួយចំនួនទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងខែសីហា ជទីដែលរថក្រោះទាំងនោះ នឹងត្រូវរៀបចំនិងតុបតែចុងក្រោយ។ នៅពេលដែលដំណើរការនេះ ត្រូវបានបញ្ចប់ រថក្រោះ Abrams ដំបូង នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន នៅខែកញ្ញា។ .សារព័ត៌មាននេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងបញ្ជូនរថក្រោះម៉ូដែល M1A1 ចាស់ៗជំនួសឲ្យរថក្រោះម៉ូដែល A2 ទំនើបជាង ដែលនឹងចំណាយពេលមួយឆ្នាំ ដើម្បីទៅដល់អ៊ុយក្រែន។មន្ត្រីឧស្សាហកម្មម្នាក់ដែលមិនបញ្ចេញឈ្មោះ ត្រូវបានដកស្រង់សម្តីថា៖«ក្រុមដំបូង នឹងមានរថក្រោះពី ៦ ទៅ ៨គ្រឿង»។

លោកហ្សេឡិនស្គី៖ អ៊ុយក្រែនដណ្តើមបានភូមិ Staromaiorske នៅភាគអាគ្នេយ៍មកកាន់កាប់វិញ

2023/07/28 08:48:09 pm        309
អ៊ុយក្រែន៖ ​ទាហានអ៊ុយក្រែន បានដណ្តើមយកភូមិ Staromaiorske( ស្តារ៉ូម៉ាអ៊ីវអ៊ូស្កេ) ភាគអាគ្នេយ៍ពីកងកម្លាំងរុស្ស៊ីក្នុងតំបន់ដូណិតស្ក៍ (Donetsk)មកកាន់កាប់វិញ តាមរយៈវីដេអូដែលបានចុះផ្សាយដោយលោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។កងពលតូចទី៣៥ និងអង្គភាពការពារទឹកដី «Ariy» បានបំពេញភារកិច្ចរបស់ពួកគេ ហើយបានរំដោះភូមិ Staromaiorske។ ទាហានម្នាក់នៅក្នុងវីដេអូដែលសារព័ត៌មានReuters មិនអាចកំណត់ទីតាំងភូមិសាស្ត្រ បានភ្លាមៗនោះ បាននិយាយថា នេះគឺជាជ័យជម្នះចំពោះអ៊ុយក្រែន!ភូមិនេះស្ថិតនៅភាគខាងត្បូងនៃបណ្តុំទីតាំងទីលំនៅតូចៗ ដែលអ៊ុយក្រែនដណ្តើម បានមកវិញក្នុងអំឡុងពេលការវាយលុក ដែលខ្លួនបានចាប់ផ្តើម នៅដើមខែមិថុនាប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលកាន់កាប់ផ្នែកខ្លះនៃភាគខាងត្បូងនិងភាគខាងកើតអ៊ុយក្រែន។អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក ហានណា ម៉ាលៀ (Hanna Maliar)ដែលបានប្រកាសថា ភូមិStaromaiorske ត្រូវបានរំដោះហើយនោះ បានថ្លែងថា អ្នកការពាររបស់យើងឥឡូវនេះ កំពុងបន្តបោសសម្អាតកន្លែងតាំងទីលំនៅនោះ៕

ក្រសួងការងារបើកវគ្គបណ្តុះបណ្តាលជំនាញ ជូនដល់សិក្ខាកាមមកពីបណ្តាប្រទេសអាស៊ាន

2023/07/28 08:45:32 pm        508
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ក្រោមគម្រោង ASEAN-ROK TVET Mobility Programme បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “Sequence Control”ឬប្រព័ន្ធបញ្ជាច្រវ៉ាក់ផលិតកម្មរោងចក្រ ដល់គ្រូបង្គោល និងសិស្សមកពីប្រទេសចំនួន៥ នៅក្នុងតំបន់អាស៊ាន ដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហ៍កម្ម ៤.០។ឯកឧត្តម ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ​បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុង​ពិធីបើក​វគ្គបណ្តុះបណ្តាល នៅព្រឹកថ្ងៃទី២៨ ខែកក្កដានេះ ​បានមានប្រសាសន៍ថា គោលបំណង​នៃវគ្គបណ្តុះបណ្តាលនេះធ្វើ ឡើងដើម្បីផ្តល់នូវចំណេះដឹង និងជំនាញ​ក្នុងការសរសេរកម្មវិធី PLC program ដើម្បីធ្វើឱ្យប្រតិបត្តិការនៃប្រព័ន្ធគ្រប់គ្រង​ស្វ័យប្រវត្តិកម្មនៅក្នុងគម្រោងឧស្សាហកម្ម ឬខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយប្រសិទ្ធភាព ចំណេញពេលវេលា និងសន្សំសំចៃ​ជាពិសេសដើម្បីលើកកម្ពស់ជំនាញបច្ចេកទេសឱ្យដើរទាន់ឧស្សាហ៍កម្ម ៤.០។ឯកឧត្តម បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ខែ ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមចំនួន២៥នាក់ ក្នុងនោះ​សិក្ខាកាមជាគ្រូចំនួន ៧នាក់ និងសិស្សចំនួន ១៨នាក់ មកពី៥ប្រទេសផ្សេងគ្នា រួមមាន៖ ឥណ្ឌូនេស៊ី, ប្រ៊ុយណេ, មីយ៉ាន់ម៉ា, ហ្វីលីពីន និងកម្ពុជា។ សូមបញ្ជាក់ថា គម្រោង “ASEAN-ROK TVET Mobility Programmes” ត្រូវបានចុះកិច្ចព្រមព្រៀង​ដោយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ជាមួយនឹង The Korea Chamer of Commerce and Industry (KCCI) ​នៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​ជាអ្នកអនុវត្តគម្រោង។ នេះជាលើកដំបូង ដែលគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបាន​ជ្រើសរើស​ជាដៃគូក្នុងក្របខណ្ឌអាស៊ាន-កូរ៉េ ក្នុងការបណ្តុះបណ្តាលសិស្ស សិក្ខាកាមមកពីបណ្តា​ប្រទេសអាស៊ាន៕អត្ថបទ៖ ឈិត បូរ៉ាវី

អតីតយុទ្ធជនរីករាយស្វាគមន៍ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីថ្មីបន្តពីសម្តេចតេជោ

2023/07/28 08:36:06 pm        325
ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ប្រកាសមិនបន្តតំណែងជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិទី៧នេះ ដោយផ្ទេរឱ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត វិញនោះ អតីតយុទ្ធជន បានគាំទ្រការ សម្រេចចិត្តរបស់សម្តេចតេជោ និងរីករាយស្វាគមន៍ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីថ្មី ។អតីតយុទ្ធជនកំពុងរស់នៅក្នុងរាជធានីភ្នំពេញ បានមើលឃើញថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជា មានសមត្ថភាពស័ក្ដិសមជានាយករដ្ឋមន្រ្តីថ្មី ដោយសារមានកម្រិតចំណេះដឹងខ្ពង់ខ្ពស់ ដែលនឹងអាចដឹក នាំប្រទេសជាតិឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងធានានិរន្តរភាពសុខសន្តិភាព ។ អតីតយុទ្ធជន បានសំដែងការអរគុណចំពោះសម្តេចតេជោ ដែលកន្លងមក តែងតែយកចិត្តទុក ដាក់ចំពោះអតីតយុទ្ធជនគ្រប់កាលៈទេសៈ ហើយពួកគេជឿជាក់ថា បន្ទាប់ពីឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយ​ជានាយករដ្ឋមន្រ្តីថ្មី និងបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងប្រទេសជាតិដូចឪពុកខ្លួនដែរ។សម្តេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ ​បានប្រកាសថា ដកខ្លួន ចេញពីដំណែងនាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ ដោយប្រគល់ឱ្យទៅឯកឧត្តម ហ៊ុន ម៉ាណែត ដែល យ៉ាងយូរ​នឹងត្រូវក្លាយជា​នាយករដ្ឋមន្ត្រីថ្មី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣​ បន្ទាប់ពីរដ្ឋសភាបើក កិច្ចប្រជុំជាលើក​ដំបូង ។ ការលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ​គឺជាការរៀបចំទុកជា មុន សម្រាប់ការរក្សាស្ថិរភាពនយោបាយរយៈពេលវែង ​ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេស ជាតិ ៕អត្ថបទ៖ ទូច សោភ័ណ

អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ គាំទ្រ និងត្រៀមបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយនាយករដ្ឋមន្ត្រីអាណត្តិថ្មី

2023/07/28 08:22:23 pm        333
ភ្នំពេញ៖ បណ្តាញ អង្គការ គណៈកម្មាធិការនារីអន្តរជាតិដើម្បីសន្តិភាព IWPG ដែលមានបណ្តាញនារីជាង ១០០ប្រទេស និងអង្គការបណ្តាញសង្គមស៊ីវិលកម្ពុជា ដែលមានចំនួន១៦៨អង្គការសមាគម បានប្រកាសគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីអាណត្តិថ្មី និងស្នើបង្កើនកិច្ចសហប្រត្តិបត្តិការ ដើម្បីរួមចំណែកការពារសមិទ្ធផលសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន និងជំរុញសង្គមជាតិបន្តការរីកចំរើនថែមទៀត។បើតាមបណ្តាញអង្គការគណៈកម្មាធិការនារីអន្តរជាតិ ដើម្បីសន្តិភាព IWPG នៅកម្ពុជា លោកស្រី ហូយ សុជីវណ្ណនី បានថ្លែងប្រាប់BTV នៅថ្ងៃទី២៨ ខែកក្កដានេះ ថា ឆ្លងតាមជំនួបកិច្ចប្រជុំតាម​អនឡាញថ្មីៗបណ្តាញអង្គការIWPG នៅតាមបណ្តាប្រទេសនានា បានសម្តែងការស្វាគមន៍​គណបក្ស​ប្រជាជនកម្ពុជា ដែលបានទទួលសំឡេងគាំទ្រច្រើនពីប្រជាជនកម្ពុជា ក្នុងការ​បោះឆ្នោត​ជាតិ កាលពីថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ ហើយសម្តេចតេជោ ហ៊ុន សែន បាន​សម្រេចលះបង់​ដំណែង​ជានាយករដ្ឋមន្ត្រី និងប្រកាសគាំទ្រ​ ឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី នៅក្នុងអណត្តិទី៧ ហើយបណ្តាញអង្គការIWPG ក៏បានប្រកាសស្នើសុំបង្កើនកិច្ច​សហប្រតិបត្តិការ​ធ្វើការងារលើផ្នែកសន្តិភាពជាមួយនាយករដ្ឋមន្ត្រីអណត្តិថ្មី។បើតាមសមាគម ​បណ្តាញសង្គមស៊ីវិលកម្ពុជា ​លោក ទុំប៉ែន នរៈវិទូ ក៏បានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត​ ធ្វើជានាយករដ្ឋមន្ត្រីអណត្តិទី៧ ​ដែលធ្វើឡើងស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្សនៅកម្ពុជា ។សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងត្រូវប្រកាស​តែងតាំង​ធ្វើជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិទី៧នេះ ៕អត្ថបទ៖ ស៊ុម សុខជា

លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបាននាំចេញពីពន្ធនាគារទៅកាន់អគារដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា

2023/07/28 07:32:48 pm        211
មីយ៉ាន់ម៉ា៖  មន្រ្តីមួយរូបមកពីគណបក្សរបស់លោកស្រី បាននិយាយនៅថ្ងៃសុក្រនេះថា មេដឹកនាំស៊ីវិលសហភាពមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ដែលត្រូវបានគេទម្លាក់ចេញពីអំណាច អំឡុងរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០២១ ត្រូវបានគេនាំចេញពីពន្ធនាគារទៅកាន់អគាររដ្ឋាភិបាល ។  លោកស្រី អ៊ុងសាន ស៊ូជី ទើបតែគេមើលឃើញម្តងគត់នៅក្នុងរូបថតសារព័ត៌មានរដ្ឋ ពីបន្ទប់សវនាការគ្មានមនុស្សក្នុងរដ្ឋធានីណៃពិដោ ចាប់តាំងពីលោកស្រីត្រូវបានគេឃុំឃាំង ក្រោយរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ។   យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ(UN) បានឲ្យដឹងថា រដ្ឋប្រហារយោធា បានរុញច្រានប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ធ្លាក់ក្នុងជម្លោះដែលនាំឲ្យមនុស្សជាង ១លាននាក់ រត់ភៀសខ្លួន ។  មន្រ្តីមួយរូបដែលសុំមិនបញ្ចេញឈ្មោះ មកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPនៅថ្ងៃសុក្រនេះថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេនាំចេញទៅកាន់បរិវេនអគារខ្ពស់មួយកន្លែងកាលពីយប់ថ្ងៃចន្ទ ។  មន្រ្តីគណបក្សរូបនោះ បានបញ្ជាក់ផងដែរថា លោកស្រី អ៊ុងសាន ស៊ូជី បានជួបជាមួយប្រធានសភាមីយ៉ាន់ម៉ា លោក Ti Khun Myat ហើយទំនងជាបានជួបលោក Deng Xijuan(តេង ស៊ីជាន់) ដែលជាប្រេសិតពិសេសចិនទទួលបន្ទុកកិច្ចការអាស៊ី ដែលកំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសមួយនេះ ។  ដោយឡែក ប្រភពព័ត៌មានពីគណបក្សមួយផ្សេងទៀត បានឲ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានគេនាំទៅកាន់អគារសម្រាប់ភ្ញៀវពិសេស VIPស្ថិតក្នុងទីក្រុងណៃពិដោ ។  គួរឲ្យដឹងថា កាលពីខែកក្កដា កន្លងទៅ រដ្ឋមន្រ្តីការបរទេសថៃ បាននិយាយថា លោកបានជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី គឺជាជំនួបលើកដំបូងដែលគេបានដឹងជាមួយប្រេសិតពិសេសបរទេស ចាប់តាំងពីលោកស្រី ត្រូវបានឃុំឃាំង ។  អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ា និយាយប្រាប់ AFPថា ជំនួបនោះ មានរយៈពេលជាង ១ម៉ោង ប៉ុន្តែពួកគេពុំបានផ្តល់រឿងរ៉ាវលម្អិតជុំវិញជំនួបនោះឡើយ ។  មាននូវក្តីកង្វល់ផងដែរពីសុខភាពរបស់ម្ចាស់ជ័យលាភីណូបែលសន្តិភាពវ័យ ៧៨ឆ្នាំម្នាក់នេះ ចាប់តាំងពីការឃុំឃាំងរបស់លោកស្រី រួមទាំងអំឡុងពេលការកាត់ទោសរបស់លោកស្រីនៅតុលាការយោធា ដែលត្រូវការឲ្យលោកស្រី ឡើងសវនាការស្ទើតែរាល់ថ្ងៃនោះ ។  សូមបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសឲ្យជាប់ពន្ធនាគារយៈពេល ៣៣ឆ្នាំ លើករណីចោទប្រកាន់ជាច្រើន រួមទាំងករណីអំពើពុករលួយ ការគ្រប់គ្រងវិទ្យុទាក់ទងខុសច្បាប់ ហើយនិងការបំពានលើវិធានការរឹតត្បិតជំងឺ COVID-19 ៕

សម្តេចតេជោ៖«គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា»

2023/07/28 07:31:00 pm        221
ភ្នំពេញ៖ តាមរយៈតេឡេក្រាមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានា ក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា»។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ដថា ច្បាស់ណាស់ គឺនៅពេលដ៏ខ្លីខាងមុខនេះ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីថ្មីបន្ដដឹកនាំ ប្រទេស ដើម្បីបម្រើផលប្រយោជន៍​ប្រជាពលរដ្ឋ​ជាម្ចាស់ឆ្នោត។សម្តេចតេជោ ហ៊ុន សែន សូមអរគុណបងប្អូនជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រនិងទំនុកចិត្តជ្រាលជ្រៅចំពោះសម្តេច និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដើម្បីដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្រាប់អាណត្តិទី៧ ឆ្នាំ២០២៣។ ជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អ ។សូមជម្រាបថា នៅសល់រយៈពេលប្រមាណ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ក្រោយកិច្ចប្រជុំរដ្ឋសភាជាតិ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២៣នេះ គណៈរដ្ឋមន្រ្ដីថ្មី នឹងត្រូវប្រកាសចូលកាន់​តំណែង​ហើយ​ពេលនោះ​ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ​នឹងក្លាយជានាយករដ្ឋមន្រ្ដីរបស់​ប្រទេស​កម្ពុជា​ជា​ផ្លូវការផងដែរ៕

ជប៉ុនកាន់តែបារម្ភពីកម្លាំងយោធាចិន និងការគំរាមកំហែងខ្លាំងជាងមុនរបស់កូរ៉េខាងជើង

2023/07/28 07:28:20 pm        243
ជប៉ុន៖ នៅក្នុងឯកសារការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ដែលចេញផ្សាយ នៅថ្ងៃសុក្រ (ទី២៨ ខែកក្កដា) នេះ ប្រទេសជប៉ុន បានលើកឡើងពីការបារម្ភរបស់ខ្លួន ជុំវិញឥទ្ធិពលរបស់ប្រទេសចិន នៅក្នុងតំបន់ ក៏ដូចជាទំនាក់ទំនងយោធា ដែលកំពុងកើនឡើងជាមួយប្រទេសរុស្ស៊ី និងការអះអាងសិទ្ធិលើកោះតៃវ៉ាន់របស់ប្រទេសនេះ។ក្នុងសៀវភៅសប្រចាំឆ្នាំរបស់ខ្លួន ពោលគឺជារបាយការណ៍សង្ខេបពីការគំរាមកំហែងផ្នែកយោធាយ៉ាងខ្លាំងក្លាបំផុត និងផែនការដើម្បីធានាស្ថិរភាព ក្រសួងការពារជាតិរបស់ប្រទេសជប៉ុន បានលើកយកករណីមួយមក ដើម្បីជាអំណះអំណាងដល់ការដំឡើងការចំណាយលើវិស័យការពារជាតិដ៏សំខាន់ នៅពេលដែលពិភពលោកចូលទៅក្នុង «យុគសម័យថ្មីនៃវិបត្តិ»។ខណៈកម្លាំងយោធារបស់ចិន ដែលកំពុងតែកើនឡើង និងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជាការផ្តោតដ៏សំខាន់របស់សៀវភៅសនោះ ប្រទេសកូរ៉េខាងជើង ក៏ត្រូវបានចាត់ទុកថា ជាកង្វល់ដ៏ធំមួយ សម្រាប់ប្រទេសជប៉ុនផងដែរ។ ឯកសារសដែលត្រូវបានអនុម័តដោយខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តី លោក Fumio Kishida នៅព្រឹកថ្ងៃសុក្រនេះ កើតមានឡើង នៅពេលដែលកូរ៉េខាងជើងបង្កើនការសាកល្បងបាញ់មីស៊ីលជាញឹកញាប់។យោងតាមរបាយការណ៍កម្រាស់ ៥១០ទំព័រ បានឲ្យដឹងថា ប្រទេសចិន រុស្សី និងកូរ៉េខាងជើង រួមចំណែកដល់ «បរិយាកាសសន្តិសុខធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត គិតចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២។ ឯកសារបានបញ្ជាក់ថា ជំហរនៅខាងក្រៅ និងសកម្មភាពយោធារបស់ចិន បានក្លាយជាកង្វល់យ៉ាងធំធេង សម្រាប់ប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ ហើយបានបង្ហាញពី«ការប្រឈមជាយុទ្ធសាស្ត្រមិនធ្លាប់មានពីមុនមក និងធំបំផុត»៕

លោក Biden និយាយថា គណបក្សសាធារណៈរដ្ឋ កំពុងធ្វើឲ្យអន្តរាយដល់យោធារបស់ប្រទេស

2023/07/28 07:26:19 pm        151
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានចោទប្រកាន់គណបក្សសាធារណៈរដ្ឋពីការបង្កអន្តរាយដល់យោធាសហរដ្ឋអាមេរិក ដោយអនុញ្ញាតឲ្យសមាជិកព្រឹទ្ធសភាអាមេរិក លោក Tommy Tuberville រារាំងការតែងតាំងយោធាសហរដ្ឋអាមេរិក៣០០នាក់ ជុំវិញគោលនយោបាយរម្លូតកូនរបស់មន្ទីរបញ្ចកោណ។ លោក Tuberville មកពីគណបក្សសាធារណរដ្ឋ ជាអ្នកអភិរក្សសង្គមមកពីរដ្ឋអាឡាបាម៉ា បានចាប់ផ្តើមរារាំង ការអនុម័តចំពោះមុខតំណែងជាន់ខ្ពស់នៅមន្ទីរបញ្ចកោណក្នុងខែមីនា ដើម្បីតវ៉ាគោលនយោបាយក្រសួងការពារជាតិ ដែលបានអនុម័តកាលពីឆ្នាំមុន ដែលបានផ្តល់ឲ្យមានការអនុញ្ញាតច្បាប់ និងបង់ប្រាក់លើការចំណាយសម្រាប់សមាជិកបម្រើសេវាកម្ម ដែលធ្វើដំណើរទៅរម្លូតកូន៕

ជប៉ុនស្វាគមន៍ការទំនាក់ទំនងជាមួយកូរ៉េខាងត្បូងក្នុងការវាយតម្លៃសន្តិសុខប្រចាំឆ្នាំដ៏អាប់អួរ

2023/07/28 07:23:12 pm        119
ជប៉ុន៖ ប្រទេសជប៉ុន បានស្វាគមន៍ចំពោះភាពល្អកកករក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង នៅក្នុងរបាយការណ៍ ការពារជាតិប្រចាំឆ្នាំរបស់ខ្លួន កាលពីថ្ងៃសុក្រ ប៉ុន្តែបើមិនដូច្នេះទេ បានផ្តល់ការវាយតម្លៃដ៏អាប់អួរចំពោះការគំរាមកំហែងនៃមហិច្ឆតាទឹកដីរបស់ប្រទេសចិន ភាពជាដៃគូសន្តិសុខរបស់ខ្លួនជាមួយរុស្ស៊ី និងកូរ៉េខាងជើងដែលចូលចិត្តបង្ករឿង។ក្រសួងការពារជាតិ បាននិយាយនៅក្នុងរបាយការណ៍ការពារជាតិឆ្នាំ២០២៣ថា ចំពេលមានការកើនឡើងនៃភាពធ្ងន់ធ្ងរ និងការលំបាកដែលយើងប្រឈមមុខ តម្រូវការសម្រាប់ប្រទេសជប៉ុន និងកូរ៉េខាងត្បូងត្រូវចងសម្ព័ន្ធនឹងគ្នា កាន់តែមានសារៈសំខាន់។ ដោយហ៊ុមព័ទ្ធជុំវិញដោយគូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរ ជប៉ុនត្រូវប្រឈមមុខនឹងសមយុទ្ធយោធាចិនដែលកាន់តែខ្លាំងឡើងនៅជុំវិញកោះតៃវ៉ាន់ និងកោះមានជម្លោះនៅសមុទ្រចិនខាងកើត ដែលជាការគំរាមកំហែងកាន់តែខ្លាំងឡើងពីកម្មវិធីមីស៊ីលបាលិស្ទិករបស់កូរ៉េខាងជើង និងធ្វើឲ្យសន្តិសុខក្នុងតំបន់កាន់តែយ៉ាប់យ៉ឺន បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។បញ្ហាប្រឈមផ្នែកសន្តិសុខរួម បានជួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ជួសជុលទំនាក់ទំនង ដែលមានភាពរង្គោះរង្គើជុំវិញជម្លោះអំពីសំណងសម្រាប់ស្ត្រី ដែលត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងផ្ទះបនយោធាជប៉ុន និងជនជាតិកូរ៉េផ្សេងទៀត ដែលត្រូវបានចាក់ថាជាកម្មករក្នុងសម័យសង្គ្រាម។នៅក្នុងកិច្ចប្រជុំមួយកាលពីខែឧសភាជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅក្រៅសង្វៀនកិច្ចប្រជុំកំពូលក្រុមប្រទេសG7 នៅប្រទេសជប៉ុន ប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុក យ៉ូល (Yoon Suk Yeol) បានសរសើរសមភាគីរបស់លោក ដែលបានសម្តែងការអាណិតអាសូរចំពោះអ្នកដែលរងទុក្ខ នៅក្រោមការគ្រប់គ្រងអាណានិគមរបស់ជប៉ុន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម
09/28/2026 08:09 PM
ការ​ស្ទង់មតិ៖ បេក្ខជន​ស្ដាំ​និយមជ្រុល និង​ឆ្វេងនិយម​ជ្រុល​​ ទំនង​ឈានដល់ជុំទី២ នៃ​ការបោះឆ្នោតប្រធានាធិបតីបារាំង
09/28/2026 07:09 PM
វិមានក្រឹមឡាំង៖ ការចរចាគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក គួរតែបានចាប់ផ្តើមឡើងវិញ តាំងពី «ម្សិលមិញ»
09/28/2026 07:09 PM
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
09/28/2026 06:09 PM
បុគ្គលិកសង្គ្រោះ៖ ទឹកជំនន់ និងបំណាក់ដី នៅភាគខាងត្បូងមីយ៉ាន់ម៉ា បណ្ដាល​ឱ្យ​មនុស្ស​ ៨នាក់ស្លាប់​​
09/28/2026 06:09 PM
សារព័ត៌មាន Bild ៖ សេវាស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់បង្កើនការស៊ើបការណ៍លើស្ថានទូតរុស្ស៊ី នៅទីក្រុងប៊ែរឡាំង
09/28/2026 06:09 PM
ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់ប្រទេសកាតាឆ្លងកាត់ច្រកសមុទ្រ Hormuz កើនឡើង ទោះបីជាមានជម្លោះក្តី
09/28/2026 06:09 PM
ទីភ្នាក់ងារសន្តិសុខអាល្លឺម៉ង់ប្រឈមការ​លំបាក ក្រោយក្រុម​ស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុល ឈ្នះ​
09/28/2026 06:09 PM
នាយករដ្ឋមន្ត្រីអេស្ប៉ាញប្ដេជ្ញាចាត់វិធានការ ខណៈការតវ៉ាជុំវិញបញ្ហាលំនៅឋាននៅក្រុង​ម៉ាឌ្រីដ​ កើនឡើង
09/28/2026 06:09 PM
UN ៖ ប្រជាជនស៊ីរីជាង ៦០.០០០នាក់ បានត្រឡប់ពីជំរំជនភៀសខ្លួនទៅផ្ទះសម្បែងវិញ ចាប់តាំងពីខែមករា
09/28/2026 06:09 PM