សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សហគមន៍ឥស្លាមគាំទ្រឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី និងថែរក្សាភាពសុខដុមនៃសាសនា

2023/07/28 07:21:52 pm        171
ភ្នំពេញ៖ សហគមន៍ខ្មែរឥស្លាម បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា និងប្ដេជ្ញាចូលរួមថែរក្សាភាពសុខដុមនៃសាសនា ដូចក្នុងអាណត្តិមុនៗ ដែល ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ដែរ ។តំណាងសហគមន៍ខ្មែរឥស្លាម នៅក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានលើកឡើងថា ពួកគេពិតជាពេញចិត្តយ៉ាងខ្លាំង ​ដែលគណបក្សប្រជាជនកម្ពុជា បានជ្រើសតាំង​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ពីសម្ដេចតេជោ ហ៊ុន សែន ​ព្រោះឯកឧត្តម ពិតជាមានសមត្ថភាព ​ចំណេះដឹងគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស ។ពលរដ្ឋខ្មែរឥស្លាម បានអះអាងថា ការគាំទ្ររបស់ពួកគេ ធ្វើឡើងតាមរយៈសន្លឹកឆ្នោត ​ដែលបាន បោះជូនគណបក្សប្រជាជនកម្ពុជា រួមទាំងមានសេចក្តីសង្ឃឹម គឺនៅពេលឯកឧត្តមឡើងកាន់​តំណែង នឹង បន្តខិតខំអភិវឌ្ឍន៍​ប្រទេសឲ្យមានការរីកចម្រើន និងប្រឹងប្រែងរក្សាសុខសន្តិភាព ដែលកម្ពុជាកំពុងមាន ។ពលរដ្ឋខ្មែរឥស្លាម ​ក៏បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្ដេចតេជោ​ ហ៊ុន សែន និងរាជរដ្ឋាភិ បាលគ្រប់លំដាប់ថ្នាក់​ ដែលបានផ្ដល់សិទ្ធិដល់សហគមន៍ខ្មែរឥស្លាមនៅកម្ពុជា បានរស់នៅប្រកប​ដោយ ភាពសុខដុម អាចគោរប្រតិបត្តិសាសនាឥស្លាមដោយសេរីភាព​ មិនមានការរារាំង រួមទាំង​អនុញ្ញាតឲ្យបម្រើ កិច្ចការក្នុងក្រសួងស្ថាប័នរដ្ឋ ​ជាពិសេសផ្ដល់ក្របខណ្ឌដល់គ្រូបង្រៀនខ្មែរឥស្លាម ។គួរបញ្ជាក់ថា នៅសល់តែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ​ កម្ពុជា​ នឹងប្រកាសនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីថ្មី ​ដែលនឹងដឹកនាំប្រទេស ក្នុងអាណត្តិទី៧ រួមជាមួយនឹងការរំពឹងរបស់ពលរដ្ឋថា រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នេះ ​នឹងបន្តខិតខំអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើន ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អាមេរិកនិយាយថា លោកត្រាំ បានបញ្ជាឲ្យគេលុបវីដេអូ និងចោទប្រកាន់បុគ្គលិកទី២ក្នុងករណីឯកសារ

2023/07/28 07:10:02 pm        159
អាមេរិក៖ លោក ដូ ណាល់ត្រាំ បានចេញបញ្ជាឲ្យបុគ្គលិកនៅរមណីយដ្ឋានរដ្ឋ Florida របស់លោកលុបវីដេអូសុវត្ថិភាព ខណៈលោកកំពុងស្ថិតក្រោមការស៊ើបអង្កេតសម្រាប់ការរក្សាទុកឯកសារសម្ងាត់ ដែលរដ្ឋអាជ្ញាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ខណៈពួកគេពង្រីកបន្ថែមករណីស៊ើបអង្កេតមកលើអតីតប្រធានាធិបតី ដូ ណាល់ត្រាំ និងបានចោទប្រកាន់សមាជិកទី២នៃបុគ្គលិករបស់លោកក្នុងការជួយលាក់ឯកសារ។រដ្ឋអាជ្ញាពិសេសសហរដ្ឋអាមេរិក លោក Jack Smith បានដាក់បណ្តឹងបទឧក្រិដ្ឋថ្មីចំនួន៣ករណីលើលោកត្រាំ ដែលនាំឲ្យបណ្តឹងសរុបមានចំនួន៤០ករណី និងបានចោទប្រកាន់បុគ្គលិកថែទាំនៅរមណីយដ្ឋាន Mar-a-Lago របស់លោកត្រាំ គឺលោក Carlos De Oliveira ពីបទឃុបឃិតដើម្បីរារាំងតុលាការ ដោយចោទប្រកាន់លោកពីបទជួយលោក ត្រាំ លាក់ទុកឯកសារ។ លោក De Oliveira អាយុ៥៦ឆ្នាំ បានប្រាប់បុគ្គលិកម្នាក់ផ្សេងទៀតនៅរមនីយដ្ឋានជាកន្លែងដែលលោកត្រាំរស់នៅ ថា លោកប្រធាន ចង់ឲ្យវីដេអូសុវត្ថិភាពនៅក្នុងបរិវេណភូមិគ្រឹះនៅរដ្ឋ Florida ត្រូវបានលុបចោល បន្ទាប់ពីក្រសួងយុត្តិធម៌បានកោះហៅពួកគេ។ ក្រុមរដ្ឋអាជ្ញា បានចោទប្រកាន់លោក De Oliveira ពីបទនិយាយកុហក់មកកាន់ភ្នាក់ស៊ើបអង្កេត FBI អំឡុងការសាកសួរដោយស្ម័គ្រចិត្ត ជាការអះអាងភូតកុហក់ថាលោកពុំបានពាក់ព័ន្ធក្នុងការយកចេញទូរឯកសារសម្ងាត់នៅរមនីយដ្ឋាន Mar-a-Lago នោះទេ។  លោកត្រាំបានបង្ហាញពីភាពគ្មានទោស នៅទីក្រុង Moami កាលពីខែមុនចំពោះការចោទប្រកាន់សហព័ន្ធ ពីការរក្សាទុកដោយខុសច្បាប់នូវឯកសារសម្ងាត់របស់រដ្ឋាភិបាល បន្ទាប់ពីចាកចេញពីតំណែងក្នុងឆ្នាំ២០២១ និងបានរារាំងតុលាការ។ រដ្ឋអាជ្ញា បានចោទប្រកាន់លោកពីបទបង្កហានីភ័យដល់ភាពរសើបបំផុតមួយចំនួននៃភាពសម្ងាត់ផ្នែកសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក៕

ផ្លូវបេតុងថ្មីមួយខ្សែកំពុងត្រូវបានកសាងក្នុងខណ្ឌសែនសុខ ធ្វើឱ្យពលរដ្ឋសប្បាយចិត្ត

2023/07/28 07:03:28 pm        182
ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅប្របសងខាងផ្លូវលេខ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានសម្តែងក្តីសប្បាយរីករាយ​ ព្រោះនឹងជិតជិតទទួលបានផ្លូវបេតុងថ្មីមួយខ្សែ សម្រាប់ការប្រើប្រាស់ ក្នុងពេល ឆាប់ៗខាងមុខ ។ផ្លូវបេតុងនេះ កំពុងត្រូវបានកសាងជិតរួចរាល់ហើយ ដែលមានប្រវែងជិតបីពាន់ម៉ែត្រ ភ្ជាប់ពីផ្លូវលេខ២០១១ ដល់វត្តក្រាំងធ្នង់ ។ពលរដ្ឋ បានលើកឡើងថា ត្បិតតែផ្លូវមិនទាន់ជួសជុលរួចរាល់ក៏ដោយ ​ប៉ុន្តែពួកគេសប្បាយចិត្តចំ ពោះសម្មិទ្ធផលថ្មីនេះ ​ព្រោះផ្លូវបេតុងមួយខ្សែស្អាតនេះ នឹងដើរតួនាទីសំខាន់ក្នុងការជួយសម្រួល​ដល់រំហូរ ​ចរាចរណ៍ប្រចាំថ្ងៃរបស់ពលរដ្ឋ ​ដោយលែងបង្កការកកស្ទះទៀត ។ ​កាន់តែពិសេស រំពឹងថា​ ពលរដ្ឋនៅក្នុង តំបន់ ​ក៏អាចប្រកបរបរអាជីវកម្មបានកាន់តែប្រសើរ និងរីកចម្រើនជាងមុន​ផងដែរ ។លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធានការិយាល័យសាធារណការ ​ខណ្ឌសែនសុខ បានប្រាប់BTVថា ផ្លូវ បេតុងមួយខ្សែនេះ ​បានបើកការដ្ឋានជួសជុល ​កាលពីថ្ងៃ១០ ខែមិនា ឆ្នាំ២០២៣ ។ ​ហើយបច្ចុប្បន្ន ផ្លូវមួយខ្សែនេះ ​បានស្ថាបនាជិតរួចរាល់ហើយផងដែរ ។ ​បើតាមផែនការគម្រោងជួសជុល ផ្លូវបេតុងនេះ អាចនឹងជួសជុលរួចរាល់ជាស្ថាពរនៅកំលុងខែកញ្ញា ឆ្នាំ២០២៣ ។ប្រជាពលរដ្ឋ បានសម្ដែងនូវក្ដីសង្ឃឹមថា រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ដែលនឹងស្ថិតក្រោមការ ដឹកនាំរបស់ឯកឧត្ដម ហ៊ុន ម៉ាណែត នឹងខិតខំធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាបន្ថែមទៀត ដើម្បី បម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ដែលកំពុងតែមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ៕អត្ថបទ៖ លីហេង

គ្រួសារមានបណ្ណសមធម៌ជឿជាក់ថា រដ្ឋាភិបាលថ្មីនៅតែបន្តគិតគូរជួយឧបត្ថម្ភគាំពារពលរដ្ឋជីវភាពក្រីក្រ

2023/07/28 06:48:46 pm        252
ភ្នំពេញ៖ ក្រុមគ្រួសារក្រីក្រ មានបណ្ណសមធម៌ បច្ចុប្បន្នកំពុងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាលកម្ពុជា។ អត្ថប្រយោជន៍ទាំងនោះបូករួមទាំងការព្យាបាលនៅគ្រប់មន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងបូករួមទាំងការទទួលបានថវិកាឧបត្ថម្ភជាប្រចាំខែផងដែរ។ស្របពេលការទទួលបានការជួយជាច្រើនពីរាជរដ្ឋាភិបាល​ ក្រុមគ្រួសារក្រីក្រនៅតែជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ​ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំថ្មី គឺនៅតែបន្តអ្វីដែលរាជរដ្ឋាភិបាលចាស់​បាននឹង​កំពុងជួយដល់ពួកគេ និងបង្កើនការយកចិត្តទុកដាក់បន្ថែមផងដែរ។រយៈពេលប្រមាណ១ខែខាងមុខទៀតនេះ ​កម្ពុជានឹងមានរាជរដ្ឋាភិបាលថ្មីកើតឡើង ជាមួយនឹង​នាយករដ្ឋមន្រ្តីថ្មីផងដែរ។ នាយករដ្ឋមន្រ្តីថ្មី គឺឯកឧត្តម ហ៊ុន ម៉ាណែត ​កូនប្រុសច្បងរបស់ សម្ដេចតេជោ ហ៊ុន សែន។ សម្រាប់រាជរដ្ឋាភិបាលថ្មីដែលត្រៀមនឹងបង្កើតឡើងនេះ ត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានជឿជាក់ និងផ្ដល់ទំនុកចិត្តចំពោះការដឹកនាំប្រទេស ដែលអាចបន្តរក្សាសុខសន្តិភាព ការរីកចម្រើន និងការគិតគូដល់ប្រជាពលរដ្ឋគ្រប់រូប។សម្រាប់ប្រជាពលរដ្ឋក្រីក្រមានបណ្ណសមធម៌ ដែលអាចចាត់ទុកថាជាក្រុមងាយរងគ្រោះ បង្ហាញការជឿជាក់ថា រាជរដ្ឋាភិបាលថ្មី ថ្នាក់ដឹកនាំថ្មី នឹងបន្តគាំទ្រយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ពួកគេ ​ដូចអ្វីដែលពួកគេកំពុងទទួលបានក្នុងពេលបច្ចុប្បន្ន។ អត្ថប្រយោជន៍ដែលពួកគេទទួលបាននៅពេលនេះ គឺទទួលបានសេវាព្យាបាលដោយមិនគិតថ្លៃ និងការទទួលបានថវិកាជាប្រចាំខែផងដែរ។រាជរដ្ឋាភិបាលថ្មីនេះ កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជំនះ​ក្នុង​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧។ ទោះមានការផ្លាស់ប្ដូរ សមាសភាព​នាយករដ្ឋមន្រ្តីថ្មីក្ដី សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោតថា​ គណបក្សប្រជាជនកម្ពុជា ដាក់​ចេញកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ ចំណុច ក្នុងកម្មវិធីនយោបាយរបស់រាជ​រដ្ឋាភិបាល​នីតិកាលទី ៧។ ចំណុចអាទិភាពទាំង ៦នេះ ក៏មានចំណុចមួយចំនួនផ្តោតលើ ក្រុមពលរដ្ឋងាយរងហានិភ័យផងដែរ។ ជាក់ស្ដែង នឹងមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រមាណជាង ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សានិងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ រីឯចំណុចសំខាន់មួយទៀត គឺបញ្ជាក់ពី ការធ្វើ​ស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ​នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមាន​គ្រោះអាសន្ន ដើម្បីជួយទ្រទ្រង់ និងផ្ដល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូន​ប្រជាពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ​ទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន ទូទាំងប្រទេស ដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ ៤,៣លាននាក់។ ចំពោះផ្នែកសុខាភិបាលវិញ ក៏នៅបន្តផ្ដល់ការព្យាបាលជូនគ្រួសារក្រីក្រក្រីក្រ ងាយរងហានិភ័យ តាមរយៈការប្រើប្រាស់មូលនិធិសមធម៌សុខាភិបាល៕ អត្ថបទ៖ គឹមហុក 

អ្នកវិភាគបង្ហាញសុទិដ្ឋិនិយម និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា

2023/07/28 06:40:48 pm        277
ភ្នំពេញ៖ ក្រុមអ្នកវិភាគចាស់វស្សានៅក្នុងប្រទេសកម្ពុជា បានបង្ហាញសុទិដ្ឋិនិយម និងការគាំទ្រ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៃប្រទេសកម្ពុជា នាពេលខាង​មុខនេះ ដោយ​ក្រុមអ្នកវិភាគមើលឃើញថា ប្រទេសកម្ពុជាពោរពេញទៅដោយធនធាន​មនុស្សវ័យក្មេង ដូច្នេះការរៀបចំរាជរដ្ឋាភិបាលមួយ​ដែលមានថ្នាក់ដឹកនាំវ័យក្មេង គឺបានបង្ហាញតុល្យភាព​ជាមួយប្រជាពលដ្ឋរបស់ខ្លួន។លោកបណ្ឌិត គិន ភា ក្នុងនាមជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងជាអ្នកវិភាគ​បញ្ហាសង្គម នយោបាយមើលឃើញថា «ការបន្តវេនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជា​នាសតវត្សរ៍ទី២១»។លោកលើកឡើងថា ការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើលរបស់សម្តេចតេជោ ហ៊ុន សែន នារសៀល​ថ្ងៃទី២៦ ខែកក្កដានេះ បានបង្កើតនូវភាពច្បាស់លាស់មួយនៃផែនការបន្តវេន​ដែលរៀបចំឡើង​យ៉ាងល្អឥតខ្ចោះរបស់គណបក្សប្រជាជនកម្ពុជា ​ដោយគោរពទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង​របស់គណបក្ស និងគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្របតាមគោលការណ៍​លទ្ធិប្រជាធិបតេយ្យផងដែរ។លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត ​និងជាអ្នកវិភាគសង្គមនយោបាយ បានស្វាគមន៍នៅការបន្តវេន​ថ្នាក់ដឹកនាំ ដែលបានជ្រើសរើសឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មីនៅក្នុងអាណត្តិថ្មីនេះ។ លោកមានមានសុទិដ្ឋិនិយមថា ប្រទេសកម្ពុជា​ពោរពេញទៅដោយធនធានមនុស្សវ័យក្មេង ដូច្នេះ​ការរៀបចំ​រដ្ឋាភិបាលមួយដែលមានថ្នាក់ដឹកនាំវ័យក្មេង គឺជាបង្ហាញតុល្យភាព​ជាមួយប្រជាពលដ្ឋរបស់ខ្លួន។ ចំណែលោក ឡៅ ម៉ុងហៃ ដែលជាអ្នកវិភាគឯករាជ្យ បានមើលឃើញថា ​បើគិតថា ទំពាំងស្នង​ឬស្សីនោះ ប្រទេសកម្ពុជានឹងទទួលបានឬស្សីមកទៀត ដែលនេះបង្ហាញថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អាចដឹកនាំប្រទេសកម្ពុជា​មិនចាញ់សម្ដេចតេជោ ហ៊ុន សែន ដែរ។ សូមជម្រាបថា នៅសល់រយៈពេលប្រមាណ ៣ សប្ដាហ៍ទៀតប៉ុណ្ណោះ ក្រោយកិច្ចប្រជុំរដ្ឋសភាជាតិ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣នេះ គណៈរដ្ឋមន្រ្ដីថ្មីនឹងត្រូវប្រកាសចូលកាន់​តំណែងហើយ​ពេលនោះ​ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្ដីរបស់​ប្រទេសកម្ពុជា​ជា​ផ្លូវការផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

ប្រទេសរុស្ស៊ីកំពុងទន្ទឹងរង់ចាំធ្វើការជាមួយនឹងរដ្ឋាភិបាលថ្មីនាពេលខាងមុខ ដែលដឹកនាំដោយឯកឧត្ដម ហ៊ុន ម៉ាណែត

2023/07/28 06:29:35 pm        96
ភ្នំពេញ៖ ស្ថានទូតទូតរុស្ស៊ីប្រចាំកម្ពុជា បានបង្ហាញការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការ​ជា​មួយរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវបន្តដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាម​ជា​នាយករដ្ឋមន្រ្ដីថ្មី​នៃប្រទេសកម្ពុជា​នាពេលខាងមុខនេះ។បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តី ហើយ​ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីសម្រាប់អាណត្តិ​ទី៧​នេះ តំណាងស្ថានរុស្ស៊ីប្រចាំកម្ពុជា ថ្លែងប្រាប់ BTV News ឲ្យដឹងថា រុស្ស៊ី និងកម្ពុជាមានទំនាក់ទំនង​មិត្តភាពយូរអង្វែងណាស់មកហើយ ដែលភាគីទាំងពីរបាននឹងកំពុងបន្តការអភិវឌ្ឍលើគ្រប់វិស័យ។ ស្ថានទូតរុស្ស៊ីបន្តថា​ ក្នុងពេលរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីប្រទេសរុស្ស៊ីមើលឃើញថាបាន​ឆ្លុះបញ្ចាំង​ការបន្តជំរុញ​កិច្ច​សន្ទនា​ជាពហុភាគី។ ជាមួយនឹងការត្រៀមឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់ឯកឧត្តម ហ៊ុន ម៉ាណែតនេះ ស្ថានទូតរុស្ស៊ី បានបញ្ជាក់ថា៖ «ប្រទេសរុស្ស៊ី កំពុងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាលថ្មី ​ដែលត្រូវបានរំពឹងថា នឹងបង្កើតនៅខែក្រោយ​ ក្រោមការដឹកនាំ​របស់ឯកឧត្តម ហ៊ុន ម៉ាណែត ​ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ​មិនថា​ជាទំនាក់ទំនងរវាងជំនាន់ផ្សេងគ្នា និងសម្រាប់ជាផល​ប្រយោជន៍នៃប្រទេសទាំងពីរ»។ លើសពីនេះស្ថានទូតរុស្ស៊ី ​បន្ថែមថា​ បន្ទាប់ពីការបោះឆ្នោតរដ្ឋសភា ​ប្រទេសរុស្ស៊ី​បានអះអាងជាថ្មីនូវ​ចេតនា​របស់ខ្លួនក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព​ដែលមានស្រាប់ ក្នុងការគោរពគ្នា​ទៅវិញទៅមក ​និងកិច្ចសហប្រតិបត្តិការជាមួយគ្នាផងដែរ។ សូមជម្រាបថា ក្រោយការប្រកាសជាផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន អំពីការលាលែង​ពី​តំណែង​នាយករដ្ឋមន្រ្ដី ​និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងត្រូវចូលកាន់តំណែង​នាពេល​ដ៏ខ្លីខាងមុខនេះ មហាជនជាតិ ​និងអន្តរជាតិ​ បានប្រកាសគាំទ្រយ៉ាង​ពេញ​ទំហឹងចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់ការកាន់តំណែង​ជា​នាយករដ្ឋមន្រ្តីថ្មីសម្រាប់​អាណត្តិ​ទី៧នេះ ​ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា​ ពង្រឹងសុខសន្តិភាពកាន់តែ​រឹងមាំ​បន្តទៅមុខទៀត៕អត្ថបទ សេក ឧត្តម

របាយការណ៍ចារកម្មរបស់អាមេរិកនិយាយថា ចិនទំនងជាផ្គត់ផ្គង់បច្ចេកវិទ្យាដល់យោធារុស្ស៊ី

2023/07/28 06:04:37 pm        142
ចិន៖ ប្រទេសចិន កំពុងជួយរុស្ស៊ីគេចពីទណ្ឌកម្មលោកខាងលិច ហើយទំនងជាផ្តល់ឲ្យទីក្រុងម៉ូស្គូនូវបច្ចេកវិទ្យាយោធា និងការប្រើប្រាស់មុខងារពីរសម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមរបាយការណ៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក ដែលមិនជាក់លាក់ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍(ទី២៧ ខែកក្កដា)។ការវាយតម្លៃរបស់ការិយាល័យនាយកស៊ើបការណ៍ជាតិ (ODNI) ត្រូវបានបោះពុម្ពផ្សាយដោយគណៈកម្មាធិការជ្រើសរើសអចិន្ត្រៃយ៍របស់សភាតំណាងសហរដ្ឋអាមេរិកស្តីពីការស៊ើបការណ៍សម្ងាត់។ប្រទេសចិន បានបដិសេធម្តងហើយម្តងទៀតនូវការបញ្ជូនយុទ្ធោបករណ៍ទៅឲ្យរុស្ស៊ី ចាប់តាំងពីមានការឈ្លានពានពេញទំហឹងរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។ របាយការណ៍របស់ODNI បាននិយាយថា គណៈកម្មការបទប្បញ្ញត្តិវិជ្ជាជីវៈ(PRC) កំពុងផ្តល់បច្ចេកវិទ្យាមុខងារប្រើប្រាស់ពីរមួយចំនួន ដែលយោធារបស់ទីក្រុងមូស្គូប្រើ ដើម្បីបន្តសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន ទោះ បីជាមានការរឹតបន្តឹងអន្តរជាតិនៃទណ្ឌកម្ម និងការត្រួតពិនិត្យការនាំចេញក៏ដោយ៕

កូរ៉េខាងជើងធ្វើព្យុហយាត្រាពេលយប់ដ៏ធំបំផុតដោយបង្ហាញពីយានដ្រូន និងមីស៊ីលបាលី្ទកអន្តរទ្វីប

2023/07/28 05:53:55 pm        130
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបង្ហាញមីស៊ីលដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងយានដ្រូនវាយប្រហារថ្មីនៅឯក្បួនព្យុហយាត្រាយោធាដ៏ធំមួយដែលបានប្រារព្ធឡើងនៅទីក្រុងព្យុងយ៉ាង។ ព្រឹត្តិការណ៍នេះ បានកើតឡើងក្រោមអធិបតីភាពរបស់មេដឹកនាំលោក Kim Jong Un និងគណៈប្រតិភូមកពីប្រទេសចិន និងរុស្ស៊ី។ ក្បួនដង្ហែដែលបានប្រារព្ធឡើងក្នុងខួបលើកទី ៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ រំឭកដល់ ទិវាជ័យជម្នះ នៅក្នុងប្រទេសកូរ៉េខាងជើង។  នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូចិន និងរុស្ស៊ីទៅកាន់កូរ៉េខាងជើង ចាប់តាំងពីការចាប់ផ្តើមផ្ទុះជំងឺរាតត្បាតសលើCOVID-19។វត្តមានរបស់គណៈប្រតិភូអមដោយមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលត្រូវបានដាក់ទណ្ឌកម្មដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយមានការគាំទ្រពីប្រទេសចិន និងរុស្ស៊ី ខុសពីឆ្នាំមុនៗ នៅពេលដែលប្រទេសទាំងពីរបានឃ្លាតឆ្ងាយពីការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើង។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ក្បួនព្យុហយាត្រានេះ បានបង្ហាញមីស៊ីលអន្តរទ្វីបចុងក្រោយបង្អស់របស់ប្រទេស គឺ វ៉ាសុង -១៧ (Hwasong-17)និង វ៉ាសុង -១៨ (Hwasong-18)។ គេជឿថាមីស៊ីលទាំងនេះមានសមត្ថភាពវាយប្រហារគោលដៅគ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក។ ព្រឹត្តិការណ៍នេះក៏មានការបង្ហាញការហោះហើរពីលើអាកាសទាបៗ និងយានដ្រូនចារកម្មថ្មីៗ។ ការតាំងបង្ហាញទាំងនេះស្ដែងឲ្យឃើញពីការរីកចម្រើនផ្នែកយោធាដែលនៅតែបន្តរបស់កូរ៉េខាងជើង និងការប្តេជ្ញាចិត្តក្នុងការពង្រឹងឃ្លាំងអាវុធរបស់ខ្លួន។ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះក្បួនព្យុហយាត្រាបែបនេះ ដើម្បីវាស់ស្ទង់សមត្ថភាព និងចេតនាយោធារបស់ប្រទេសឯកាមួយនេះ ៕

មនុស្សយ៉ាងហោចណាស់ ៨នាក់ ស្លាប់ និងម្នាក់បាត់ខ្លួន ក្នុងហេតុការណ៍ផ្ទុះឃ្លាំង នៅភាគខាងត្បូងប្រទេសប្រេស៊ីល

2023/07/28 05:50:15 pm        101
ប្រេស៊ីល៖ រដ្ឋាភិបាលនៃរដ្ឋ Parana របស់ប្រទេសប្រេស៊ីល និងក្រុមហ៊ុនពាក់ព័ន្ធ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៨នាក់ បានស្លាប់ និងច្រើននាក់ទៀត បានរងរបួស បន្ទាប់ពីមានការផ្ទុះក្នុងឃ្លាំងផ្ទុកគ្រាប់ធញ្ញជាតិ កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) នៅឯសហករណ៍កសិកម្មមួយ នៅភាគខាងត្បូងប្រទេស។ការោផ្ទុះនោះ បានកើតឡើងនៅឯសហករណ៍ C.Vale ក្នុងទីក្រុងតូចប៉ាឡូទីណា ដែលមានចម្ងាយប្រហែល ៦០០គីឡូម៉ែត្រ ពីរដ្ឋធានី Curitiba របស់ Parana ដែលជារដ្ឋមួយក្នុងចំណោមរដ្ឋកសិកម្មឈានមុខរបស់ប្រទេសប្រេស៊ីល។ សហករណ៍ C.Vale បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មូលហេតុនៃការផ្ទុះ នៅមិនទាន់អាចកំណត់បាននោះទេ នាពេលនេះ ដោយសារក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកបាត់ខ្លួននៅឡើយ។អ្នកនាំពាក្យតំណាងឲ្យក្រុមហ៊ុនបាននិយាយថា មនុស្ស ៧នាក់ ដែលបានស្លាប់ ជាកម្មករបរទេស ដោយភាគច្រើនជាជនជាតិហៃទី និងម្នាក់ជាជនជាតិប្រេស៊ីល។ សហករណ៍ C.Vale បាននិយាយថា កន្លែងផ្ទុកគ្រាប់ធញ្ញជាតិ ដែលមានការផ្ទុះនេះ បានស្តុកទុកសណ្តែកសៀងប្រហែល ១២.០០០តោន និងពោត ៤០.០០០តោន៕

រដ្ឋមន្ត្រីការពារជាតិអាមេរិកវាយប្រហារអាកប្បកិរិយាគំរាមកំហែងរបស់ចិន នៅប៉ាស៊ីហ្វិក

2023/07/28 05:47:32 pm        126
អាមេរិក៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡដ អូស្ទីន (Lloyd Austin) បាននិយាយនៅថ្ងៃសុក្រ (ទី២៨ ខែកក្កដា)នេះ ថា សហរដ្ឋអាមេរិក និងអូស្ត្រាលី មានការព្រួយបារម្ភចំពោះការប៉ុនប៉ងរបស់ប្រទេសចិន ដើម្បីចាកចេញពីសណ្តាប់ធ្លាប់របស់អន្តរជាតិផ្អែកលើច្បាប់។រដ្ឋមន្ត្រីការបរទេសអាមេរិក លោកអង់តូនី ប្លីនខិន (Antony Blinken) និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ឡដ អូស្ទីន ស្ថិតនៅក្នុងរដ្ឋឃ្វីនស្លែនដ៍ (Queensland) សម្រាប់កិច្ចសន្ទនាប្រចាំឆ្នាំ AUSMIN (ការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអូស្ត្រាលី-សហរដ្ឋអាមេរិក) ជាមួយសមភាគីអូស្ត្រាលីរបស់ពួកគេ លោក រីឆាដ ម៉ាឡែស( Richard Marles) និងរដ្ឋមន្ត្រីការបរទេស លោកស្រី ប៉ែននី វ៉ុង (Penny Wong)ជាទីដែលមានវឌ្ឍនភាពលើកិច្ចព្រមព្រៀងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ សន្តិសុខក្នុងតំបន់ និងថាមពលស្អាត នឹងក្លាយជាការផ្តោតការយកការយកចិត្តទុកដាក់។មហិច្ឆតាសន្តិសុខរបស់ចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏នឹងស្ថិតក្រោមការពិភាក្សារបស់សម្ព័ន្ធមិត្តសន្តិសុខផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម
09/28/2026 08:09 PM
ការ​ស្ទង់មតិ៖ បេក្ខជន​ស្ដាំ​និយមជ្រុល និង​ឆ្វេងនិយម​ជ្រុល​​ ទំនង​ឈានដល់ជុំទី២ នៃ​ការបោះឆ្នោតប្រធានាធិបតីបារាំង
09/28/2026 07:09 PM
វិមានក្រឹមឡាំង៖ ការចរចាគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក គួរតែបានចាប់ផ្តើមឡើងវិញ តាំងពី «ម្សិលមិញ»
09/28/2026 07:09 PM
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
09/28/2026 06:09 PM
បុគ្គលិកសង្គ្រោះ៖ ទឹកជំនន់ និងបំណាក់ដី នៅភាគខាងត្បូងមីយ៉ាន់ម៉ា បណ្ដាល​ឱ្យ​មនុស្ស​ ៨នាក់ស្លាប់​​
09/28/2026 06:09 PM
សារព័ត៌មាន Bild ៖ សេវាស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់បង្កើនការស៊ើបការណ៍លើស្ថានទូតរុស្ស៊ី នៅទីក្រុងប៊ែរឡាំង
09/28/2026 06:09 PM
ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់ប្រទេសកាតាឆ្លងកាត់ច្រកសមុទ្រ Hormuz កើនឡើង ទោះបីជាមានជម្លោះក្តី
09/28/2026 06:09 PM
ទីភ្នាក់ងារសន្តិសុខអាល្លឺម៉ង់ប្រឈមការ​លំបាក ក្រោយក្រុម​ស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុល ឈ្នះ​
09/28/2026 06:09 PM
នាយករដ្ឋមន្ត្រីអេស្ប៉ាញប្ដេជ្ញាចាត់វិធានការ ខណៈការតវ៉ាជុំវិញបញ្ហាលំនៅឋាននៅក្រុង​ម៉ាឌ្រីដ​ កើនឡើង
09/28/2026 06:09 PM
UN ៖ ប្រជាជនស៊ីរីជាង ៦០.០០០នាក់ បានត្រឡប់ពីជំរំជនភៀសខ្លួនទៅផ្ទះសម្បែងវិញ ចាប់តាំងពីខែមករា
09/28/2026 06:09 PM