សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេសចិនថ្មីលោក Wang Yi ពិភាក្សាពីបញ្ហាអ៊ុយក្រែន នៅទួរគី ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក

2023/07/27 07:37:49 pm        270
ទួរគី៖ ប្រភពពីក្រសួងការបរទេសទួរគី បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានពិភាក្សាអំពីបញ្ហាអ៊ុយក្រែនជាមួយសមភាគីទួរគី ក្នុងទីក្រុងអង់ការ៉ា ហើយបានជួបជាមួយប្រធានាធិបតីលោក Tayyip Erdogan កាលពីថ្ងៃពុធ (ថ្ងៃទី២៦ ខែកក្កដា) ដែលជំនួបនេះ បានកើតឡើង អំឡុងដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក ចាប់តាំងពីទទួលបានការតែងតាំង។ប្រទេសចិនបានតែងតាំងលោក Wang ដែលជាអ្នកការទូតជើងចាស់ ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួនកាលពីថ្ងៃអង្គារ (ទី២៥ ខែកក្កដា) ដោយបានបញ្ចប់តំណែងរបស់លោក Qin Gang បន្ទាប់ពីអតីតឥស្សជន ដែលកំពុងលេចធ្លោរូបនេះ បានអវត្តមានរយៈពេលមួយខែពីតួនាទី ដែលលោកចូលមកបំពេញការងាររយៈជិតកន្លះឆ្នាំ។ពាក់ព័ន្ធនឹងជំនួបរបស់លោករដ្ឋមន្ត្រីថ្មីវិញ ប្រភពពីក្រសួងការបរទេសទួរគី បានបង្ហើបឲ្យដឹងថា ការពិភាក្សា រវាងលោក Wang និងរដ្ឋមន្ត្រីការបរទេសទួរគីលោក Hakan Fidan រួមមានស្ថានភាពចុងក្រោយនៅក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាប្រព័ន្ធហិរញ្ញវត្ថុពិភពលោកផងដែរ។ជាមួយគ្នានេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សា ការិយាល័យរបស់លោកប្រធានាធិបតីទួរគី បានឲ្យដឹងថា Wang និងលោក Erdogan បានសម្តែងក្តីសង្ឃឹមថា ប្រទេសចិន និងប្រទេសទួរគី នឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ខណៈដែលប្រទេសទាំង២ ដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាពិភពលោក និងតំបន់៕

ព្យុះទីហ្វុង Doksuri បណ្តាលឲ្យបិទធុរកិច្ច និងមិនឲ្យមានការហោះហើរនៅកោះតៃវ៉ាន់ ក្រោយសម្លាប់មនុស្ស ៦នាក់នៅហ្វីលីពីន

2023/07/27 07:28:05 pm        262
តៃវ៉ាន់៖ រលកសមុទ្រធំៗ និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលវិស័យធុរកិច្ច និងសាលារៀន ត្រូវបានបិទទ្វារ ហើយការព្រមានពីបំណាក់ដី ត្រូវបានចេញផងដែរ ក្រោយព្យុះទីហ្វុង Doksuri បោកបក់លើប្រទេសហ្វីលីពីន ជាមួយនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់បង្កជាទឹកជំនន់ ហើយនិងបំណាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោច ៦នាក់ ។  តំបន់ភាគខាងត្បូងកោះតៃវ៉ាន់ បានបិទវិស័យធុរកិច្ច និងសាលារៀន ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ លុបចោលជើងហោះហើរ ក្រោយការព្រមានពីបំណាក់ដី និងទឹកជំនន់ ពេលដែលព្យុះទីហ្វុង Doksuri បោកបក់ឆ្លងកាត់កោះមួយនេះ ។  នៅវេលាម៉ោង ១០ និង ១៥នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ២ និង ១៥នាទីម៉ោងសកល ព្យុះទីហ្វុង Doksuri ដែលត្រូវបានគេចាត់ថ្នាក់ថាជាកម្រិតព្យុះទីហ្វុងខ្លាំងបំផុតលំដាប់ទី ២ដោយមន្ទីរឧតុនិយមកោះតៃវ៉ាន់នោះ បានធ្វើដំណើរទៅទិសខាងត្បូងឆ្ពោះទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ជាមួយនឹងកម្លាំងខ្យល់បក់អតិបរមា ១៩១គ.មក្នុង១ម៉ោង ។   ជើងហោះហើរក្នុងស្រុកទាំងអស់ និងសេវាកម្មដឹកជញ្ជូនរបស់នាវាចម្លង ត្រូវបានផ្អាក ស្របពេលដែលជើងហោះហើរអន្តរជាតិជាង ១០០វ៉ុល ត្រូវបានលុបចោល ឬពន្យារពេល ។  ដោយឡែក សេវាកម្មផ្លូវដែក ចន្លោះតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតកោះតៃវ៉ាន់ ត្រូវបានបិទដំណើរការបណ្តោះអាសន្ន ក្នុងនោះមនុស្សជាង ៥.៧០០នាក់ ត្រូវបានជម្លៀសខ្លួន ដើម្បីបង្ការទុកជាមុន ។  ព្យុះទីហ្វុងនេះដែរ បានកាត់ផ្តាច់ចន្តរអគ្គិសនីពីផ្ទះសម្បែងជាង ១៥.៧០០គ្រួសារនៅទូទាំងកោះតៃវ៉ាន់ ប៉ុន្តែភាគច្រើនៃភាពរអាក់រអួលចរន្តអគ្គិសនីទាំងនេះនេះ ត្រូវបានស្តាឡើងវិញហើយ ចាប់តាំងពីពេលនោះមក ។   លោក Chen Chi-mai គឺជាអភិបាលក្រុង Kaohsiungបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Facebookកាលពីល្ងាចថ្ងៃពុធថា សម្រាប់ព្យុះទីហ្វុង Doksuri ពួកយើងមិនអាចមើលស្រាលបាននោះទេ ពីឥទ្ធិពល និងកម្លាំងបោកបក់របស់វា ៕

មន្ត្រីអាមេរិកគ្រោងជួបតំណាងតាលីបង់នៅទីក្រុងដូហា

2023/07/27 07:22:48 pm        322
អាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា អ្នកការទូតសហរដ្ឋអាមេរិក នឹងជួបជាមួយតំណាងក្រុមតាលីបង់ក្នុងប្រទេសកាតាក្នុងសប្តាហ៍នេះ ជាអ្វីដែលនឹងជាកិច្ចពិភាក្សាដ៏កម្រនិងដោយផ្ទាល់រវាងទីក្រុងវ៉ាស៊ីនតោន និងក្រុមអាហ្វហ្គានីស្ថានដែលកំពុងកាន់អំណាច។  ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃពុធថា លោក ថូម៉ាស វែសធ៍ (Thomas West) និង លោកស្រី អាមីរី (Rina Amiri) នឹងបើកកិច្ចប្រជុំស្តីពីប្រទេសអាហ្វហ្គានីស្ថាននៅទីក្រុងអាស្តាណា ( Astana) ប្រទេសកាហ្សាក់ស្ថានជាមួយនឹងក្រុមអ្នកតំណាងមកពីកាហ្សាក់ស្ថាន សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកមេនីស្ថាន និងអ៊ូសបេគីស្ថាន។លោកថូម៉ាស វែសធ៍ តំណាងពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន និងលោកស្រីអាមីរី បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការស្ត្រី ក្មេងស្រី និងសិទ្ធិមនុស្សអាហ្វហ្គានីស្ថាន បន្ទាប់មកនឹងជួបជាមួយគណៈប្រតិភូតំណាងតាលីបង់ និងក្រុមមន្ត្រីក្រសួងអាហ្វហ្គានីស្ថានផ្សេងទៀត នៅរដ្ឋធានីដូហា ប្រទេសកាតា។ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមទាំងពីរ នឹងពិភាក្សាអំពីផលប្រយោជន៍សំខាន់ៗ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងដូហា៕

សម្ព័ន្ធយោធាណាតូ បង្កើនសកម្មភាពល្បាត នៅសមុទ្រខ្មៅ

2023/07/27 07:13:41 pm        307
ណាតូ៖ សម្ព័ន្ធយោធាណាតូ និយាយថា ខ្លួនកំពុងពង្រឹងសកម្មភាពស៊ើបការណ៍ និងឈ្លបយកការណ៍ នៅតំបន់សមុទ្រខ្មៅ បន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងរបស់រុស្ស៊ី ក្នុងការអនុញ្ញាតិឲ្យមាការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែប្រទេសអ៊ុយក្រែន។ក្រុមប្រឹក្សាអ៊ុយក្រែន-ណាតូ បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃពុធ តាមសំណើរបស់ប្រទេសអ៊ុយក្រែន សម្រាប់ការពិភាក្សាពីវិបត្តិ។ ក្របខណ្ឌការងារត្រូវបានបង្កើតឡើងកាលពីដើមខែនេះ។ ក្រុមអ្នកចូលរួម បានពិភាក្សាពីការវាយលុកដដែលៗរបស់រុស្ស៊ីទៅលើទីក្រុងកំពង់ផែ Odesa របស់អ៊ុយក្រែន នៅភាគខាងត្បូង នឹងនៅកន្លែងផ្សេងទៀត បន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគី។ បន្ទាប់ពីកិច្ចពិភាក្សា សម្ព័ន្ធយោធាណាតូ និងប្រទេសអ៊ុយក្រែន បានថ្កោលទោសយ៉ាងខ្លាំងលើសកម្មភាពរបស់ទីក្រុងមូស្គូ។ ក្រុមប្រឹក្សាបានកត់សំគាល់ថា ការព្រមានថ្មីរបស់រុស្ស៊ីទៅលើនាវានៅសមុទ្រខ្មៅបានបង្កើតហានីភ័យថ្មីសម្រាប់ការភ័នច្រឡំ និងការធ្វើឲ្យបញ្ហាកាន់តែរីកធំ ហើយសេរីភាពនៃការធ្វើនាវាចរណ៍ត្រូវបានរារាំងយ៉ាងខ្លាំង។  ទីក្រុងមូស្គូ បាននិយាយកាលពីដំបូងថា ខ្លួនបានចាត់ទុកនាវាណាមួយដែលធ្វើដំណើរទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន អាចមានផ្ទុកទំនិញផ្នែកយោធា។ ក្រុមប្រឹក្សានិយាយថា ណាតូ និងសម្ព័នមិត្តរបស់ខ្លួន បានបង្កើនសកម្មភាពល្បាតដែនសមុទ្រ នៅក្នុងតំបន់ ដោយប្រើប្រាស់យន្តហោះ និងយានដ្រូន៕

យោធាមីយ៉ាន់ម៉ា មានផែនការផ្ទេរលោកស្រី អ៊ុងសានស៊ូជី ទៅកាន់ការឃុំខ្លួននៅលំនៅឋាន

2023/07/27 07:10:24 pm        285
មីយ៉ាន់ម៉ា៖ យោងតាមការរាយការណ៍របស់សារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា យោធាសហភាពមីយ៉ាន់ម៉ា មានផែការផ្ទេរមេដឹកនាំដែលត្រូវបានបណ្តេញចេញ លោកស្រី អ៊ុងសាន ស៊ូជី ពីពន្ធនាគារទៅកាន់ការឃុំខ្លួននៅក្នុងផ្ទះ។ លោកស្រី ស៊ូជី បានស្ថិតនៅក្នុងការឃុំឃាំងចាប់តាំងពីយោធាបានរុះរើគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី នៅក្នុងរដ្ឋប្រហារឆ្នំា២០២១។បច្ចុប្បន្នលោកស្រី អ៊ុង សានស៊ូជី បានជាប់នៅក្នុងពន្ធនាគារក្នុងរដ្ឋធានីណៃពិដោ ។ មន្ត្រីជាន់ខ្ពស់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន AP ថា រដ្ឋាភិបាលយោធា មានផែនការប្រកាសការដោះលែងលោកស្រី ស៊ូជី ក្នុងពេលឆាប់ៗនេះ។ ការរាយការណ៍ និយាយថា ចំណាត់ការនេះគឺជាសកម្មភាពនៃការលើកលែងទោសចំពោះអ្នកជាប់ទោស ជាផ្នែកនៃពិធីសាសនា ដែលនឹងកំណត់ពេលធ្វើឡើងនៅសប្តាហ៍ក្រោយ។យោធាបានសាងសង់រូបបដិមាព្រះពុទ្ធទ្រង់ភ្នែនដ៏ធំអស្ចារ្យថ្មីមួយព្រះអង្គ ជានិមិត្តរូបនៃការបូជា និងបើកសម្រាប់សាធារណៈជន នៅថ្ងៃទី៣ ខែសីហា។ លោកស្រី ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣៣ឆ្នាំ បន្ទាប់ពីមានបទចោទប្រកាន់ជាបន្តបន្ទាប់ ត្រូវនាំមកដោយយោធា។ បទចោទប្រកាន់ភាគច្រើន អ្នកជំនាញអះអាងថា ត្រូវបាននាំមកដើម្បីធ្វើឲ្យលោកស្រីចេញឆ្ងាយពីការប្រមូលផ្តុំការគាំទ្រជាសាធារណៈ៕

ចាស់ទុំក្នុងសង្គមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី បន្តពីសម្តេចតេជោ

2023/07/27 07:05:04 pm        154
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានភាពចាស់ទុំក្នុងសង្គម បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឱ្យមានការអភវិឌ្ឍរីកចម្រើន និងបានសម្ដែងនូវការគាំទ្រ​ចំពោះ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧នេះ ។ប្រជាពលរដ្ឋចំណាស់ៗ ដែលបានឆ្លងកាត់សង្គមនយោបាយកម្ពុជាច្រើនជំនាន់ ​បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជា​ស័ក្ដិសម​ធ្វើជានាយករដ្ឋមន្រ្តីថ្មី ព្រោះឯកឧត្តម រៀនបានខ្ពង់ខ្ពស់ និងមាន ​សមត្ថភាពគ្រប់គ្រាន់អាចដឹកនាំប្រទេសជាតិ​ បន្តធានានិរន្តរភាពសុខសន្តិភាព និងការ​អភិវឌ្ឍប្រទេសជាតិ រីកចម្រើនទៅមុខ ។ពួកគេបានសំដែងការអរគុណចំពោះ សម្តេចតេជោ ដែលបានលះបង់កម្លាំងកាយចិត្ត ដឹកនាំប្រទេស​ជាតិ ក្នុងនាមជានាយករដ្ឋមន្រ្តី ធ្វើឱ្យប្រជាពលរដ្ឋរស់នៅសុខស្រួល​ក្រោម​ម្លប់សន្តិភាព និង បន្សល់ទុកមរតកជាច្រើនសម្រាប់ប្រទេសជាតិ ។ ពួកគេ នឹងចងចាំកេរមរតកទាំងអស់នេះជានិច្ច ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ កាលពីម្សិលមិញ បានប្រកាសជាសាធារណៈ ថា នឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ឡើយ ​ដោយបានផ្ទេរដំណែងនាយករដ្ឋមន្ត្រីនេះ ឱ្យទៅ ឯកឧត្តម ហ៊ុន ម៉ាណែត វិញ ។ សម្ដេចតេជោ បានបញ្ជាក់ថា ការលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុន សម្រាប់ការរក្សាស្ថិរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ ៕អត្ថបទ៖ ទូច សោភ័ណ 

បង្រៀននៅឈីលី ដើរចេញពីថ្នាក់រៀនដើម្បីធ្វើកូដកម្មជុំវិញលក្ខខណ្ឌការងារ

2023/07/27 07:02:05 pm        105
ឈីលី៖ គ្រូបង្រៀននៅក្នុងប្រទេសឈីលី ត្រូវបានអំពាវនាវឲ្យធ្វើកូដកម្មនៅទូទាំងប្រទេសរយៈពេល២៤ម៉ោង កាលពីថ្ងៃពុធដើម្បីទាមទារឲ្យរដ្ឋាភិបាលបំពេញតម្រូវការរបស់ពួកគេសម្រាប់លក្ខខណ្ឌការងារកាន់តែប្រសើរ។ នៅក្នុងទីក្រុង Santiago គ្រូបង្រៀនជាច្រើន កំពុងកាន់បដា និងស្រែកពាក្យផ្សេងៗ និងបានដង្ហែក្បួននៅតាមផ្លូវធំមួយ។ ក្រុមអ្នកតវ៉ា បានទទូចសុំការចំណាយលើបំណុលប្រវត្តិសាស្ត្រ ជាការចំណាយដែលរដ្ឋាភិបាលបានជំពាក់គ្រូបង្រៀនចាប់តាំងពីឆ្នាំ១៩៨១ ជាផែនការមួយដើម្បីដោះស្រាយអំពើហិង្សានៅសាលារៀន ដែលការចំណាយនោះគឺទៅលើប្រាក់លើកទឹកចិត្តការចូលនិវត្តន៍ដែលមិនទាន់បានសងចាប់តាំងពីឆ្នាំ២០២០ ក្នុងចំណោមបញ្ហាផ្សេងទៀត៕

គ.ជ.ប បើកសវនាការជំនុំជម្រះលើបណ្តឹងពាក់ព័ន្ធករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត

2023/07/27 06:57:45 pm        1142
ភ្នំពេញ៖ ថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកសវនាការជំនុំជម្រះលើបណ្តឹងចំនួន៥ ពាក់ព័ន្ធនឹងករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធាន ក្រុម​ប្រឹក្សាជំនុំជម្រះ រួមជាមួយសមាជិក គ.ជ.ប ចំនួន៩រូប ​ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ បានបើក​សវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន៥ មានលេខ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ​ឆ្នាំ២០២៣ លេខ០០២ និងលេខ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ​ឆ្នាំ២០២៣ លេខ០០៤ និងលេខ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ ពាក្យបណ្ដឹងទាំង៥ខាងលើ ជាបណ្តឹងក្នុងចំណោមសរុប៣៥បណ្តឹងមកពីបណ្តារាជធានី-ខេត្ត ហើយមាន៣០បណ្តឹង​បានសម្រេចផ្តន្ទាទោស ​ដោយមានទាំងការផាកពិន័យជាប្រាក់ រួមទាំង​លុបឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ​និងដកសិទ្ធិមិនឲ្យឈរឈ្មោះ លើកលែង​តែ៥បណ្តឹងនេះ​បានប្តឹងតវ៉ាជំទាស់ទៅកាន់ គ.ជ.ប ​ខណៈ​សវនាការ​ជំនុំជម្រះកំពុង​បន្តការពិភាក្សាគ្នានៅឡើយ។ សូមជម្រាបថា ​បន្ទាប់ពី គ.ជ.ប ចេញសេចក្តីសម្រេច ​តំណាងដើមចោទ ឬ​ចុងចោទ​អាច​បន្តប្តឹង​ជំទាស់​ទៅក្រុមប្រឹក្សាធម្មនុញ្ញ ​ក្នុងរយៈពេល៧២ម៉ោង។ បន្ទាប់ពីដោះស្រាយបណ្តឹងបញ្ចប់ជាស្ថាពរ គ.ជ.ប នឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្ន ​នាថ្ងៃទី៥ សីហា និងលទ្ធផលផ្លូវការប្រកាស នាថ្ងៃទី៩ សីហាខាងមុខ៕ អត្ថបទ សេក ឧត្តម

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក៖ការគ្រប់គ្រងការនាំចេញរបស់ចិន នឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិក

2023/07/27 06:53:32 pm        89
អាមេរិក៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ហ្គីណា រ៉េម៉ុនដូ (Gina Raimondo) បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលលោកបៃដិន កំពុងស្វែងរកគោលដៅយ៉ាងប្រុងប្រយ័ត្នលើការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើការនាំចេញទៅកាន់ប្រទេសចិន ប៉ុន្តែច្បាប់នឹងធ្វើឲ្យបណ្តាក្រុមហ៊ុនខាតបង់ប្រាក់ចំណូលមួយចំនួន។លោកស្រី រ៉េម៉ុនដូ បានថ្លែងនៅក្នុងវេទិកាមួយថា ការរឹតបន្តឹងមិនគួរមានលក្ខណៈទូលំទូលាយទេ ដែលអ្នករារាំងដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិក ហើយចិនអាចទទួលបានផលិតផលនៅកន្លែងផ្សេង ឬចិនអាចទទួលបានផលិតផលពីប្រទេសផ្សេងទៀត។ ច្បាប់នឹងរឹតត្បិតប្រាក់ចំណូលមួយចំនួនដល់ក្រុមហ៊ុនអាមេរិក ប៉ុន្តែយើងគិតថា វាមានតម្លៃ។កាលពីសប្តាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបរបស់សហរដ្ឋអាមេរិក បានជួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោកបៃដិនរួមទាំងលោកស្រី រ៉េម៉ុនដូ ដើម្បីពិភាក្សាអំពីគោលនយោបាយរបស់ប្រទេសចិន ខណៈដែលក្រុមអ្នកភ្ញៀវដ៏មានឥទ្ធិពលបំផុតនៃបន្ទះអេឡិចត្រូនិក (semiconductor)បានជំរុញឲ្យបញ្ឈប់ការទប់ស្កាត់បន្ថែមទៀត ដែលកំពុងត្រូវបានពិចារណា។លោកស្រីរ៉េម៉ុនដូ បាននិយាយថា រដ្ឋបាលនេះ កំពុងជួបពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីទៅដល់កន្លែងដែលត្រឹមត្រូវ ដូច្នេះយើងមិនធ្វើឲ្យប៉ះពាល់អាជីវកម្មអាមេរិកទេ ប៉ុន្តែការពារសន្តិសុខជាតិអាមេរិកដោយស្មោះត្រង់បំផុត។

អ្នកតវ៉ា ចោទកងទ័ពថា បានរួមគំនិត ក្នុងការសម្លាប់រង្គាលចំពោះនិស្សិតម៉ិកស៊ិក

2023/07/27 06:50:25 pm        129
ម៉ិកស៊ិក៖ ឪពុកម្តាយជាច្រើនរូបរបស់សិស្សានុសិស្សដែលបាត់ខ្លួនចំនួន ៤៣នាក់របស់ប្រទេសម៉ិកស៊ិក បានដឹកនាំការហែក្បួនតវ៉ា កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) ដើម្បីទាមទារឲ្យមានថ្ងៃផ្ដល់យុត្តិធម៌កើតឡើង បន្ទាប់ពីរបាយការណ៍ឯករាជ្យមួយ បានបង្ហាញថា កងកម្លាំងសន្តិសុខម៉ិកស៊ិក រួមចំណែកធ្វើឲ្យមានភាពស្មុគស្មាញពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់សិស្សទាំងនេះ។ឪពុកម្តាយរបស់គរុសិស្ស និងដែលត្រូវបានចាប់ពង្រាត់ក្នុងឆ្នាំ២០១៤ ត្រូវបានចូលរួមដោយអ្នកមានសមានចិត្តអាណិតអាសូររាប់សិបនាក់ ដើម្បីដើរតវ៉ាតាមផ្លូវ Reforma ក្នុងទីក្រុងម៉ិកស៊ិកកូស៊ីធី (Mexico City) ដោយមានគោលបំណងទាមទាររកយុត្តិធម៌ សម្រាប់ការសម្លាប់រង្គាលដែលមិនត្រូវបានដោះស្រាយអ្វីសោះ។ក្រុមអន្តរកម្មាធិការនៃអ្នកជំនាញឯករាជ្យ (GIEI) ជាក្រុមដែលត្រូវបានតែងតាំងដោយគណៈកម្មការអន្តរអាមេរិកស្តីពីសិទ្ធិមនុស្ស ដែលទទួលបន្ទុកស៊ើបអង្កេតលើករណីនេះ បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃអង្គារ (ទី២៧ ខែកក្កដា) ថា កងទ័ព កងទ័ពជើងទឹក នគរបាល និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានដឹងរៀងរាល់នាទីថា គរុសិស្សទាំងនោះ ស្ថិតនៅទីណា។យុវជនដែលបាត់ខ្លួនចំនួន ៤៣នាក់ គឺជាផ្នែកនៃសិស្សមួយក្រុមធំពីមហាវិទ្យាល័យគ្រូបង្រៀនជនបទ Ayotzinapa ដែលរងការវាយប្រហារ នៅទីក្រុង Iguala រដ្ឋ Guerrero កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ហើយសិស្សក្រុមខ្លះ បានស្លាប់នៅកន្លែងកើតហេតុតែម្ដង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម
09/28/2026 08:09 PM
ការ​ស្ទង់មតិ៖ បេក្ខជន​ស្ដាំ​និយមជ្រុល និង​ឆ្វេងនិយម​ជ្រុល​​ ទំនង​ឈានដល់ជុំទី២ នៃ​ការបោះឆ្នោតប្រធានាធិបតីបារាំង
09/28/2026 07:09 PM
វិមានក្រឹមឡាំង៖ ការចរចាគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក គួរតែបានចាប់ផ្តើមឡើងវិញ តាំងពី «ម្សិលមិញ»
09/28/2026 07:09 PM
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
09/28/2026 06:09 PM
បុគ្គលិកសង្គ្រោះ៖ ទឹកជំនន់ និងបំណាក់ដី នៅភាគខាងត្បូងមីយ៉ាន់ម៉ា បណ្ដាល​ឱ្យ​មនុស្ស​ ៨នាក់ស្លាប់​​
09/28/2026 06:09 PM
សារព័ត៌មាន Bild ៖ សេវាស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់បង្កើនការស៊ើបការណ៍លើស្ថានទូតរុស្ស៊ី នៅទីក្រុងប៊ែរឡាំង
09/28/2026 06:09 PM
ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់ប្រទេសកាតាឆ្លងកាត់ច្រកសមុទ្រ Hormuz កើនឡើង ទោះបីជាមានជម្លោះក្តី
09/28/2026 06:09 PM
ទីភ្នាក់ងារសន្តិសុខអាល្លឺម៉ង់ប្រឈមការ​លំបាក ក្រោយក្រុម​ស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុល ឈ្នះ​
09/28/2026 06:09 PM
នាយករដ្ឋមន្ត្រីអេស្ប៉ាញប្ដេជ្ញាចាត់វិធានការ ខណៈការតវ៉ាជុំវិញបញ្ហាលំនៅឋាននៅក្រុង​ម៉ាឌ្រីដ​ កើនឡើង
09/28/2026 06:09 PM
UN ៖ ប្រជាជនស៊ីរីជាង ៦០.០០០នាក់ បានត្រឡប់ពីជំរំជនភៀសខ្លួនទៅផ្ទះសម្បែងវិញ ចាប់តាំងពីខែមករា
09/28/2026 06:09 PM