សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាលបង្ក្រាបកុបកម្មនៅប៉េរូ ខណៈសភា ជ្រើសរើសក្រុមអាជ្ញាធរថ្មី

2023/07/27 05:36:31 pm        102
ប៉េរូ៖ ភាពរំជើបរំជួលនៅក្នុងប្រទេសប៉េរូ បានកើតឡើងជាថ្មីនៅតាមដងផ្លូវនានា កាលពីថ្ងៃពុធទី២៦កក្កដា នៅពេលដែលក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានប៉ះទង្គិចគ្នាជាមួយកងកម្លាំងនគរបាលបង្ក្រាបកុមកម្ម នៅខាងក្រៅរដ្ឋសភា នៅថ្ងៃដែលសភាបានជ្រើសរើសក្រុមអាជ្ញាធរថ្មី។  នគរបាលប៉េរូ បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងចោទប្រកាន់អ្នកតវ៉ាមួយក្រុម ដែលបានប៉ះទង្គិចគ្នានៅខាងក្រៅអគាររដ្ឋសភា ដើម្បីតវ៉ាប្រឆាំងទៅនឹងការជ្រើសរើសគណៈកម្មការថ្មីនេះ ។ សម្ព័ន្ធភាពមួយរបស់ក្រុមតំណាងគណបក្សឆ្វេងនិយម និងស្ដាំនិយម ត្រូវបានជ្រើសរើសឲ្យដឹកនាំសភា ក្នុងក្រុមនីតិបញ្ញត្តិបន្ទាប់ ដែលបង្កឲ្យមានការជំទាស់។  សមាជិកសភាប៉េរូ មួយរូប គឺលោក លីប្រេ អាឡិចហ្វ្លរ៉េស (Libre Alex Flores) បានលាលែងពីតំណែងជាការឆ្លើយតបនឹងការតវ៉ានេះ ៕

នាយករដ្ឋមន្ត្រីកាណាដាបង្ហាញពីការរុះរើគណៈរដ្ឋមន្ត្រីនៅក្នុងការកំណត់ឡើងវិញដ៏សំខាន់

2023/07/27 05:33:30 pm        130
កាណាដា៖ លោកនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) បានរុះរើគណៈរដ្ឋមន្ត្រីរបស់លោក ដោយហៅការរុះរើនេះថាជា «ជំហានវិជ្ជមាន» ខណៈដែលរដ្ឋាភិបាលរបស់ខ្លួនស្វែងរកការជំរុញឲ្យកាន់មានការចាប់អារម្មណ៍តែប្រសើរដល់ប្រទេស ដែលកំពុងប្រឹងប្រែងដោះស្រាយការកើនឡើងនៃការចំណាយប្រចាំថ្ងៃ អតិផរណា និងវិបត្តិលំនៅឋាន។ទូរទស្សន៍ CBC របស់កាណាដា បានរាយការណ៍ថា លោកទ្រូដូ ដែលគណបក្សសេរីនិយមរបស់លោក បានកាន់អំណាច តាំងពីខែវិច្ឆិកា ឆ្នាំ ២០១៥ បានដកតំណែងរដ្ឋមន្ត្រីចំនួន៧រូប កាលពីថ្ងៃពុធ ហើយបានផ្តល់ឲ្យរដ្ឋមន្ត្រីច្រើនជាង១០រូប នូវតំណែងនយោបាយថ្មី។ការផ្លាស់ប្តូរនេះ បានកើតឡើង នៅពេលដែលការស្ទង់មតិទិន្នន័យ Abacusថ្មី បានបង្ហាញថា គណបក្សអភិរក្សនិយមរបស់កាណាដា បាននាំមុខគេលើក្រុមសេរីនិយម ដោយមាន៣៨ភាគរយនៃការគាំទ្រសាធារណៈ ធៀបនឹង២៨ភាគរយរបស់គណបក្សសេរីនិយម។លោកទ្រូដូបាននិយាយអំពីការរុះរើគណៈរដ្ឋមន្ត្រីក្នុងអំឡុងសន្និសីទសារព័ត៌មានក្នុងរដ្ឋធានីអូតាវ៉(Ottawa) ថា៖«នេះគឺជាជំហានវិជ្ជមានមួយ ក្នុងពេលមានផលប៉ះពាល់ជាបន្តបន្ទាប់ នៅក្នុងពិភពលោក និងក្នុងប្រទេស»៕

លោក Kim Jong Un បង្ហាញមីស៊ីលដែលត្រូវបានហាមប្រាម និងអាវុធទំនើបក្នុងពេលស្វាគមន៍ដំណើររដ្ឋមន្ត្រីការពារជាតិរុស្ស៊ី

2023/07/27 05:26:24 pm        205
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំ កូរ៉េខាងជើងលោក Kim Jong Un បានជួបរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ហ្សឺហ្គេ សយហ្គូ (Sergei Shoigu) កាលពីថ្ងៃពុធ ដោយផ្ដល់ឲ្យលោកនូវការទស្សនាការតាំងបង្ហាញគ្រឿងយុទ្ធោបករណ៍ការពារជាតិ  ដូចជា មីស៊ីលបាលីស្ទីករបស់ទីក្រុងព្យុងយ៉ាង ដែលត្រូវបានហាមប្រាម ខណៈប្រទេសទាំង២បានប្ដេជ្ញា រឹតបន្តឹងទំនាក់ទំនងកាន់តែរឹងមាំ។ រូបភាពមួយផ្សេងទៀត បានបង្ហាញពីអ្វីដែលក្រុមអ្នកវិភាគបាននិយាយថាទំនងជាយានដ្រូនថ្មី។ របាយការណ៍បាននិយាយថាលោក Shoigu បានប្រគល់លិខិតមួយច្បាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។ លោក Kim បានថ្លែងអំណរគុណចំពោះលោក Putin សម្រាប់ការបញ្ជូនគណៈប្រតិភូយោធាដែលដឹកនាំដោយលោក Shoigu ដោយបន្ថែមថាកិច្ចប្រជុំនេះបានធ្វើឲ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងជាយុទ្ធសាស្ត្រ និងប្រពៃណីរវាងកូរ៉េខាងជើង និងរុស្ស៊ី។  គណៈប្រតិភូរុស្ស៊ី និងគណៈប្រតិភូចិន រួមទាំងសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន លោក លី ហុងចុង (Li Hongzhong) បានទៅដល់ប្រទេសកូរ៉េខាងជើងក្នុងសប្តាហ៍នេះ សម្រាប់ខួបលើកទី៧០ នៃការបញ្ចប់សង្គ្រាមកូរ៉េ ដែលបានប្រារព្ធនៅក្នុងប្រទេសកូរ៉េខាងជើង ថាជាទិវាជ័យជម្នះ។ក្រុមគណៈប្រតិភូទាំងនេះ គឺជាអ្នកបំពេញទស្សនកិច្ចជាសាធារណៈដ៏លេចធ្លោដំបូងគេទៅកាន់ប្រទេសកូរ៉េខាងជើងចាប់តាំងពីការចាប់ផ្តើមផ្ទុះជំងឺរាតត្បាតសកលមក ហើយមកដល់នៅពេលដែលទីក្រុងព្យុងយ៉ាងសម្លឹងរកការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ដោយស្វែងរកចំណុចរួមនៅក្នុងការប្រកួតប្រជែងរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីនតោន។  ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា លោក Kim Jong Un បានចែករំលែកជាមួយ Sergei Shoigu នូវយោបល់លើនិន្នាការពិភពលោកនៃការអភិវឌ្ឍន៍សព្វាវុធ និងយុទ្ធសាស្ត្ររបស់ខ្លួន៕

សម្តេចតេជោ ថ្លែងអំណរគុណមេដឹកនាំកំពូល ចិន វៀតណាម និងឡាវ អបអរសាទរដល់សម្ដេច

2023/07/27 05:15:44 pm        206
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បាន​ថ្លែង​អំណរ​គុណ​ចំពោះ​មេដឹកនាំកំពូល នៃប្រទេស ចិន វៀតណាម និងឡាវ ដែលបានផ្ញើសារ និង​ខល​មក​អបអរ​សាទរ​ចំពោះសម្ដេច សម្រាប់ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា (CPP)​ ក្នុង​ការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ នៃរដ្ឋសភា ដែលបាន​ប្រព្រឹត្ត​ទៅ​កាល​ពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងកោត​សរសើរ​ចំពោះ​សមិទ្ធផល​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ជាច្រើនឆ្នាំកន្លងទៅនេះក្រោមការដឹកនាំរបស់ CPP។សម្ដេចតេជោថ្លែងថា តាងនាមឱ្យគណបក្សប្រជាជនកម្ពុជា និងក្នុងនាមសម្ដេច​ផ្ទាល់​សម្ដេច​​បាន​សម្តែង​​នូ​វអំណរគុណយ៉ាងស្មោះ អស់ពីដួង​ចិត្ត​ចំពោះ​ពាក្យពេចន៍​អបអរ​សាទរ​របស់​ឯកឧត្តម​ថ្នាក់​ដឹកនាំ​កំពូល នៃប្រទេសទាំង៣ ដែលបានអបអរសាទរចំពោះសម្ដេច។  សម្ដេច​ក៏​អបអរសាទរប្រទេសចិន ក្រោមការដឹកនាំដ៏ខ្លាំងក្លារបស់គណបក្សកុម្មុយនីស្តចិន (CPC)​ ដែលមាន ឯកឧត្តម ស៊ី ជីនពីង ជាស្នូល​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​លើ​គ្រប់​​វិស័យ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីសម្រេចនូវគោលដៅ ១០០ ឆ្នាំ ទី២​ឆ្ពោះ​ទៅ​សម្រេច​​នូ​វ​ប្រជាជាតិ​ដ៏រុង​រឿង​បំផុត​ក្នុង​អនាគត​ដ៏​ខ្លី​ខាង​មុខ​ក៏​ដូច​ជា​ធានា​បាន​នូវ​តួនាទី​ដ៏សំខាន់​របស់​​ចិន​ក្នុង​តំបន់និងឆាកអន្តរជាតិ។សម្ដេចតេជោថ្លែងថា សម្ដេចពិតជា​មាន​សេចក្តី​រីក​រាយ​យ៉ាងខ្លាំង​ដោយ​សង្កេត​ឃើញថា​ កិច្ច​សហប្រតិបត្តិការជិតស្និទ្ធរវាង CPP និង CPC បន្តរីកចម្រើនកាន់តែខ្លាំងក្លា ហើយ​ប្រទេស​ទាំង​ពីរ​រក្សា​បាន​នូវចំណងមិត្តភាពដ៏ល្អប្រសើរ រហូតកា្លយទៅជាសហគមន៍វាសនារួម និងមិត្តភាព​ដែក​ថែប​។ ខណៈដែលកម្ពុជាស្ថិតនៅក្នុងដំណើរការនៃការបង្កើតរដ្ឋាភិបាលថ្មី ដោយ​សម្ដេច​តេជោ​ធានា​ថា គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្តូរឡើយ។ ជាមួយ​គ្នា​នេះសម្ដេចតេជោ ក៏បានអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែល​បាន​ហៅ​ទូរស័ព្ទ​មកជូនពរសម្ដេចកាលពីព្រឹកថ្ងៃ ២៤ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ និងថ្លែង​អំណរគុណ​ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្ញើសារតាមរយៈតេឡេក្រាម មកជូនពរ​សម្ដេច​កាល​ពី​ល្ងាចថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣នេះផងដែរ។សម្ដេចតេជោបញ្ជាក់ថាទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាស តែការហៅទូរស័ព្ទ និង​ផ្ញើ​សារ​មក​ជូន​ពរក្រៅផ្លូវការ គឺជាកាយវិការមិត្តភាពស្រឡាញ់រាប់អានគ្នា បន្ទាប់ពី​កម្ពុជា​ចាត់​តាំង​ការ​បោះឆ្នោ​ត​បានល្អជាមួយ និងជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីចិន ចំពោះការសាទរយ៉ាងកក់ក្តៅដល់ជ័យជំនះ​របស់គណបក្សប្រជាជនកម្ពុជា លើការបោះឆ្នោតសកល២០២៣

2023/07/27 04:57:39 pm        210
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារថ្លែងអំណរគុណចំពោះឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការសាទរយ៉ាងកក់ក្តៅ ចំពោះជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំមកនេះ ក្រោមការដឹកនាំរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណឯកឧត្តម ស៊ី ជិនពីង ចំពោះពាក្យពេចន៍សាទរលើជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា

2023/07/27 04:47:48 pm        327
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជនកម្ពុជា ថ្លែងអំណរគុណអស់ពីដួងចិត្តចំពោះពាក្យពេចន៍សាទររបស់ឯកឧត្តម ស៊ី ជិនពីង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មនីស្តចិន សម្រាប់ជ័យជំនះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពជា ក្នុងការបោះឆ្នោតសកល ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងកោតសរសើរចំពោះសមិទ្ធផល ក្នុងប្រទេសកម្ពុជា រយៈពេលជាច្រើនឆ្នាំមកនេះ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

គ.ជ.ប បើកសវនាការជំនុំជម្រះលើបណ្តឹងចំនួន៥ពាក់ព័ន្ធករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត

2023/07/27 04:10:06 pm        341
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន៥ មានលេខ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ លេខ០០២ និងលេខ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លេខ០០៤ និងលេខ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន៧រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។ សូមជម្រាបថា បណ្ដឹងទាំង៥ខាងលើ មានកម្មវត្ថុប្តឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ចាម ខេត្តប៉ៃលិន និងខេត្តត្បូងឃ្មុំ ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត៕

ហាងកែសម្ផស្សរាប់ពាន់កន្លែងត្រូវបិទទ្វារនៅអាហ្វហ្កានីស្ថាន តាមបញ្ជារបស់ក្រុមតាលីបង់

2023/07/26 10:59:43 pm        199
ហាងកែសម្ផស្សរាប់ពាន់កន្លែងនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបិទជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃអង្គារនេះ បន្ទាប់ពីមានការបញ្ជាពីក្រុមអាជ្ញាធរតាលីបង់។ចំណាត់ការភ្លាមៗនេះត្រូវបានគេរំពឹងថា នឹងកាត់ផ្តាច់លំហូរប្រាក់ចំណូលមួយក្នុងចំនោមប្រាក់ចំណូលមួយចំនួនដែលមានសម្រាប់ស្ត្រី ក៏ដូចជាកាត់ផ្ដាច់កន្លែងដ៏ល្អនៃទំនាក់ទំនងសង្គមសម្រាប់ស្រ្តីផងដែរ។ វាជាគោលនយោបាយចុងក្រោយបង្អស់ដែលរឹតត្បិតសិទ្ធិស្របច្បាប់របស់ស្ត្រីអាហ្វហ្គានីស្ថាន។ហេតុផលផ្លូវការសម្រាប់ការបញ្ជានេះគឺថា "ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ដែលត្រូវបានចំណាយលើការកែសម្ផស្សបានបង្កការលំបាកដល់គ្រួសារក្រីក្រ" ហើយថាការទទួលសេវាកម្មនៅក្នុងហាងកែសម្ផស្សមួយចំនួនគឺ "មិនមានលក្ខណៈជាសាសនាអ៊ីស្លាមឡើយ" នេះបើយោងតាមក្រសួងសម្រាប់ការលើកកម្ពស់គុណធម៌ និងទប់ស្កាត់អំពើអបាយមុខរបស់ប្រទេសអាហ្វហ្គានីស្ថាន។ចាប់តាំងពីការដណ្តើមអំណាចកាលពីខែសីហា ឆ្នាំ២០២១មក ពួកតាលីបង់បានដាក់បម្រាមលើក្មេងស្រី និងស្ត្រីមិនឲ្យរៀនសូត្រនៅវិទ្យាល័យ និងសាកលវិទ្យាល័យ ក៏ដូចជាមិនឲ្យទៅសួនកម្សាន្ត កន្លែងកម្សាន្ត និងកន្លែងហាត់ប្រាណផ្សេងៗ ហើយបានបញ្ជាឱ្យពួកគេស្លៀកពាក់បិទបាំងមិនឲ្យអ្នកដទៃឃើញជាសាធារណៈឡើយ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ទៀតនោះទេ

2023/07/26 10:21:32 pm        115
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈថា ​សម្ដេច មិន​បន្ត​តំណែង​ជា​នាយករដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧នេះទេ ដោយ​សម្រេច​ប្រគល់​តំណែងនេះ​ទៅឲ្យ​ឯកឧត្តម ហ៊ុន ម៉ាណែត ​ចាប់ពីដើមអាណត្តិនេះ​តែម្តង ​ខណៈសម្តេច​នឹង​ទៅ​កាន់​ជា​ប្រធានព្រឹទ្ធសភាជំនួស​សម្តេចវិបុលសេនាភក្តី ​សាយ ឈុំ វិញ។ថ្លែងតាមរយៈសារពិសេសនារសៀលថ្ងៃទី២៦ ខែកក្កដា ​ឆ្នាំ២០២៣នេះ ​សម្តេចតេជោ បាន​បញ្ជាក់​ថា​ វាជា​ការចាំបាច់ខ្លាំង​បំផុតក្នុងការរៀបចំ​គណៈរដ្ឋមន្រ្ដីថ្មី​មួយ​ដែល​មានថ្នាក់ដឹកនាំ​វ័យក្មេងជំនាន់​ក្រោយក្នុងការ​ដឹកនាំ​រាជរដ្ឋាភិបាលបន្ត ​ហើយសម្រាប់ថ្នាក់ដឹកនាំចាស់ៗ​ក៏នឹង​ត្រូវ​លាលែង​ចេញ​ពី​តំណែងដូចគ្នាផងដែរ ។សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដែរថា មានកត្តាធំៗចំនួន៤​ដែលត្រូវ​ឲ្យ​ឯកឧត្តម ហ៊ុន ម៉ាណែត ក្លាយ​ទៅជានាយករដ្ឋមន្រ្តី គឺ១.មានការឯកភាពផ្ទៃក្នុងពីគណបក្ស ២.ត្រូវជាប់ជា​សមាជិក​សភា ៣.ត្រូវបាន​តែង​តាំង​ពី​ព្រះមហាក្សត្រ​ និងទី៤.ត្រូវឆ្លងកាត់ពីសភាជាតិ។សម្តេចតេជោ ហ៊ុន សែន ក៏បាន​អះអាង​ផងដែរថា ​ក្រោយពេលដែល​ សម្តេច​លាលែង​ចេញ​ពី​នាយករដ្ឋមន្រ្តី ​ហើយទៅកាន់ជាប្រធានព្រឹទ្ធសភានោះ ​សម្តេច​នឹងមិនជ្រៀតជ្រែក ទៅ​លើ​កិច្ចការងារ​របស់​នាយករដ្ឋមន្រ្តីនោះទេ ​ប៉ុន្តែសម្រាប់កិច្ចការងាររបស់​គណបក្សគឺសម្តេច​នៅតែជា ប្រធានដដែល។សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា ​នាយករដ្ឋមន្រ្តីថ្មី ​ដែលដឹកនាំ​ដោយឯកឧត្តម ហ៊ុន ម៉ាណែត ​នឹងធ្វើការប្រកាសឲ្យកាន់តំណែងជាផ្លូវការ​នៅថ្ងៃទី២២ ​ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះតែម្តង៕អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយជ្រុលនិយមចាំបាច់ត្រូវលុប​បំបាត់ឱ្យ​អស់ពីកម្ពុជា

2023/07/26 09:40:18 pm        320
ភ្នំពេញ៖ ថ្លែងក្នុងសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា នយោបាយជ្រុលនិយមចាំបាច់ត្រូវលុបបំបាត់ឱ្យអស់ពីកម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា ក្រុមណាក៏ដោយដែលភ្ជាប់ខ្លួនជាមួយក្រុមជ្រុលនិយម ចាំបាច់ត្រូវ​កម្ចាត់​​ចោលមិនឱ្យមាននៅក្នុងប្រទេសកម្ពុជាទៀតទេ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិចារណកថា៖ តុល្យភាពមានចលនា មិនមែននៅស្ងៀម «តុល្យភាពរបស់ធម្មជាតិ មិនមែនជាពេលវេលាមួយដែលឈប់ស្ងៀមនោះទេ វាគឺជាសមត្ថភាពក្នុងការបន្តឆ្លើយតប និងសម្របខ្លួនទៅនឹងការប្រែប្រួល»
09/29/2026 07:09 AM
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម៖ ការវេចខ្ចប់ គឺជាតំណភ្ជាប់ដ៏មានសារៈសំខាន់នៅក្នុងខ្សែច្រវាក់ផលិតកម្ម
09/28/2026 08:09 PM
ការ​ស្ទង់មតិ៖ បេក្ខជន​ស្ដាំ​និយមជ្រុល និង​ឆ្វេងនិយម​ជ្រុល​​ ទំនង​ឈានដល់ជុំទី២ នៃ​ការបោះឆ្នោតប្រធានាធិបតីបារាំង
09/28/2026 07:09 PM
វិមានក្រឹមឡាំង៖ ការចរចាគ្រប់គ្រងអាវុធរុស្ស៊ី-អាមេរិក គួរតែបានចាប់ផ្តើមឡើងវិញ តាំងពី «ម្សិលមិញ»
09/28/2026 07:09 PM
Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីជំនាន់ថ្មី ដោយនាំយកបច្ចេកវិទ្យា និងការរចនាទំនើប
09/28/2026 06:09 PM
បុគ្គលិកសង្គ្រោះ៖ ទឹកជំនន់ និងបំណាក់ដី នៅភាគខាងត្បូងមីយ៉ាន់ម៉ា បណ្ដាល​ឱ្យ​មនុស្ស​ ៨នាក់ស្លាប់​​
09/28/2026 06:09 PM
សារព័ត៌មាន Bild ៖ សេវាស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់បង្កើនការស៊ើបការណ៍លើស្ថានទូតរុស្ស៊ី នៅទីក្រុងប៊ែរឡាំង
09/28/2026 06:09 PM
ការដឹកជញ្ជូនឧស្ម័នធម្មជាតិរាវរបស់ប្រទេសកាតាឆ្លងកាត់ច្រកសមុទ្រ Hormuz កើនឡើង ទោះបីជាមានជម្លោះក្តី
09/28/2026 06:09 PM
ទីភ្នាក់ងារសន្តិសុខអាល្លឺម៉ង់ប្រឈមការ​លំបាក ក្រោយក្រុម​ស្តាំនិយមជ្រុល និងឆ្វេងនិយមជ្រុល ឈ្នះ​
09/28/2026 06:09 PM
នាយករដ្ឋមន្ត្រីអេស្ប៉ាញប្ដេជ្ញាចាត់វិធានការ ខណៈការតវ៉ាជុំវិញបញ្ហាលំនៅឋាននៅក្រុង​ម៉ាឌ្រីដ​ កើនឡើង
09/28/2026 06:09 PM