សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

បណ្តាគណបក្សនយោបាយមួយចំនួននៅខេត្តកណ្តាល ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត

2023/07/20 06:33:39 pm        82
កណ្ដាល៖ មានគណបក្សនយោបាយចំនួនបី បានជូនដំណឹងទៅគណៈកម្មាធិការរៀបចំការ​បោះឆ្នោត​ខេត្តកណ្តាល រៀបចំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី២០ ខែកក្កដានេះ ខណៈគណបក្សប្រជាជនកម្ពុជា ​បានជូនដំណឹងដឹងដែរថា នឹងរៀបចំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នៅតាមបណ្តាស្រុកក្រុងទាំង១៣នៅក្នុងខេត្តកណ្តាល នៅថ្ងៃស្អែកនេះ។បើតាមបណ្តាគណបក្សនយោបាយដែលបានធ្វើសកម្មភាពហែបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃនេះ និងត្រៀមហែរបិទនៅថ្ងៃស្អែក បានថ្លែងប្រាប់​BTV ថា នៅការហែក្បួនឃោសនារបស់​គណបក្សខ្លួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនេះ បណ្តាសមាជិក​សមាជិកា​របស់​គណបក្ស​នយោបាយ ​បានអរគុណរាជរដ្ឋាភិបាលបច្ចុប្បន្ន ​ដែលបានដឹកនាំប្រទេសជាតិមានសុខសន្តិភាព និង​បានអភិវឌ្ឍន៍ ស្ថាបនាផ្លូវស្អាតៗ ស្រួលធ្វើដំណើរ ​ហើយអាចហែគណបក្ស បានច្រើន​ភូមិឃុំស្រុក ។បើតាមលោក ផាន់ រិទ្ធិពល ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការរៀបចំការបោះឆ្នោត​ខេត្តកណ្តាល ​បានថ្លែងថា នៅក្នុងរយៈពេល២០ថ្ងៃកន្លងមកនេះ​ គឺមានគណបក្សនយោបាយ​ចំនួន៦គណបក្ស បានជូនដំណឹង​មក​លេខាធិការដ្ឋាន​គណៈកម្មាធិការរៀបចំការ​បោះឆ្នោត​ខេត្តកណ្តាល ដើម្បីធ្វើសកម្មភាពហែគណបក្សឃោសនារកសំឡេងឆ្នោត ខណៈយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧​ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២១ ខែកក្តដាស្អែកនេះ៕អត្ថបទ ស៊ុមសុខជា

ត្រាំ មិនទទួលបានការកាត់ក្ដីថ្មី ជុំវិញករណីបំពានផ្លូវភេទលើអ្នកនិពន្ធ E. Jean Carroll

2023/07/20 06:28:17 pm        127
អាមេរិក៖ ចៅក្រមសហព័ន្ធ កាលពីថ្ងៃពុធ (ទី២០ ខែកក្កដា) បានច្រានចោលសំណើរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលចង់ឲ្យមានការកាត់ក្តីថ្មី បន្ទាប់ពីគណៈវិនិច្ឆ័យបានប្រកាសថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ត្រូវទទួលខុសត្រូវ ចំពោះបទល្មើសបំពានផ្លូវភេទ និងបង្ខូចកេរ្តិ៍ឈ្មោះអ្នកនិពន្ធ លោកស្រី E. Jean Carroll ហើយបានផ្ដល់សំណង ៥លានដុល្លារដល់ជនរងគ្រោះ។នៅក្នុងឯកសារវិនិឆ្ឆ័យដែលមានកម្រាស់ ៥៩ទំព័រ ចៅក្រមសហព័ន្ធសហអាមេរិក លោក Lewis Kaplan នៅសង្កាត់ Manhattan ក៏បានច្រានចោលការតវ៉ារបស់លោក ត្រាំ (Trump) ចំពោះការសុំបន្ថយសំណងឲ្យតិចជាង ១លានដុល្លារ។ លោក Kaplan បាននិយាយថា សាលក្រមស្ថាពរនៅថ្ងៃទី៩ ខែឧសភា គឺ «ស្ទើរតែទាំងស្រុងសម្រេចឲ្យលោកស្រី Carroll ឈ្នះ» ហើយការសម្រេចនោះ ក៏មិនមែនជា «លទ្ធផលខុសឆ្គងធ្ងន់ធ្ងរ» និងក៏មិនមែន«ការភ័ន្តច្រឡំផ្នែកយុត្តិធម៌» នោះដែរ។លោក ត្រាំ (Trump) ដែលកំពុងស្វះស្វែងរកតំណែងប្រធានាធិបតីម្តងទៀត បានប្តឹងឧទ្ធរណ៍ ចំពោះការសម្រេចនោះ ដោយបន្ថែមការប្ដឹងនេះលើបណ្តឹងឧទ្ធរណ៍ពីមុនរបស់លោក ចំពោះសាលក្រមរបស់គណៈវិនិច្ឆ័យ។ ពាក់ព័ន្ធនឹងការច្រានចោលនេះ មេធាវីរបស់លោក ត្រាំ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។លោកស្រី Carroll វ័យ ៧៩ឆ្នាំ បានចោទប្រកាន់លោក ត្រាំ វ័យ ៧៧ឆ្នាំ ពីបទរំលោភលោកស្រី នៅក្នុងបន្ទប់សំលៀកបំពាក់ ក្នុងហាងលក់ទំនិញ នៅសង្កាត់ Manhattan នាពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ និងពីបទបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី នៅក្នុងការបង្ហោះសារតាមបណ្ដាញសង្គម កាលពីខែតុលា ឆ្នាំ២០២២ នៅពេលដែលលោក ត្រាំ បានដាក់ឈ្មោះរឿងរ៉ាវនេះថា ជា «ការបោកប្រាស់ និងកុហក» ហើយបាននិយាយថា លោកស្រី Carroll មិនមែនជាប្រភេទមនុស្សស្រី ដែលស្ថិតក្នុងអារម្មណ៍របស់លោកនោះទេ៕

ក្រុមអ្នកតវ៉ាវាយសម្រុកចូលស្ថានទូតស៊ុយអែតក្នុងក្រុងបាកដាដ ជុំវិញការដុតគម្ពីរកូរ៉ាន

2023/07/20 06:24:30 pm        110
ស៊ុយអែត៖ ក្រុមអ្នកតវ៉ាដែលខឹងសម្បានឹងការដុតច្បាប់ចម្លងនៃគម្ពីរកូរ៉ានក្នុងប្រទេសស៊ុយអែត បានសម្រុកចូលស្ថានទូតស៊ុយអែតក្នុងរដ្ឋធានីបាកដាដរបស់ប្រទេសអ៊ីរ៉ាក់ ដោយទម្លុះចូលទៅក្នុងបរិវេណ និងដុតភ្លើង។វីដេអូអនឡាញជាច្រើន បានបង្ហាញឲ្យឃើញក្រុមបាតុករនៅឯបរិវេណអគារការទូតនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយគ្រវីទង់ជាតិ និងសញ្ញាបង្ហាញមេដឹកនាំនយោបាយនិងសាសនានិកាយស៊ីអ៊ីត អ៊ីរ៉ាក់ដ៏មានឥទ្ធិពលគឺ លោកMuqtada Sadr( ម៉ុកតាដា អាល់សាត)។ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រសួងការបរទេសអ៊ីរ៉ាក់ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហារលើស្ថានទូតនេះ។ក្រសួងការបរទេសអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រដ្ឋាភិបាលអ៊ីរ៉ាក់ បានណែនាំដល់អាជ្ញាធរសន្តិសុខមានសមត្ថកិច្ចឲ្យធ្វើការស៊ើបអង្កេតជាបន្ទាន់ និងចាត់វិធានការសន្តិសុខចាំបាច់ ដើម្បីបង្ហាញពីកាលៈទេសៈនៃឧបទ្ទវហេតុនេះ និងកំណត់ភិនភាគជនល្មើសនៃទង្វើនេះ និងឲ្យពួកគេទទួលខុសត្រូវតាមច្បាប់»។ក្រសួងការបរទេសស៊ុយអែត បាននិយាយថា បុគ្គលិកនៅស្ថានទូត «ស្ថិតក្នុងសុវត្ថិភាព» បន្ទាប់ពីស្ថានទូត ត្រូវបានវាយលុក និងដុតបំផ្លាញ៕

កសិករអ៊ុយក្រែន ព្រួយបារម្ភភាពកាន់តែខ្លាំងបន្ទាប់ពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិដួលរលំ

2023/07/20 06:21:13 pm        116
អ៊ុយក្រែន៖ កសិករជាច្រើនដែលធ្វើការលើដីដ៏មានជីជាតិ ដែលមានសារសំខាន់ជាយូរមកហើយចំពោះសេដ្ឋកិច្ចរបស់ខ្លួន មានការព្រួយបារម្ភផ្នែកសេដ្ឋកិច្ចរបស់ខ្លួនដែលខាតបង់ចំពោះជីវភាពរស់នៅរបស់ពួកគេ បន្ទាប់ពីរុស្ស៊ីនៅសប្តាហ៍នេះ បានបោះបង់ចោលកិច្ចព្រមព្រៀងអំឡុងពេលសង្គ្រាម ដែលអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅ។ សម្រាប់លោក Kees Huizinga ដែលបានផ្លាស់លំនៅពីប្រទេសកំណើត ហូឡង់របស់លោក ទៅកាន់កសិដ្ឋាននៅប្រទេសអ៊ុយក្រែនភាគកណ្តាល ក្នុងឆ្នាំ២០០៣ ដែលការបដិសេធរបស់ទីក្រុងមូស្គូក្នុងបន្ថែមពេលកិច្ចព្រមព្រៀង បានធ្វើឲ្យហិរញ្ញវត្ថុរបស់លោកជួបការលំបាករួចទៅហើយដោយសារតែការវាយលុករបស់រុស្ស៊ីកាលពីឆ្នាំមុន ដែលបានបង្ហាញពីមហន្តរាយ។ លោកបាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រ នៅកសិដ្ឋានលើផ្ទៃដី១៥.០០០ ហិចតានៅក្នុងភូមិមួយ នៃតំបន់ Cherkasy ប្រទេសអ៊ុយក្រែនភាគកណ្តាលថាយើងមានទុនបម្រុងមួយចំនួន ដែលយើងអាចរស់រានរយៈពេល១ខែ ប៉ុន្តែប្រសិនបើយើងមិនអាចលក់បាន វានឹងជាមហន្តរាយមួយ។ អ៊ុយក្រែនគឺជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិ ប្រេងផ្កាឈូករ័ត្នធំមួយរួមទាំងទៅកាន់ប្រទេសនៅអាហ្វ្រិក និងនៅមជ្ឈឹមបូព៌ា។ កិច្ចព្រមព្រៀងត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសទួរគី កាលពីខែកក្កដា ឆ្នាំ២០២២ ដែលត្រូវបានរៀបចំដើម្បីផ្តល់លទ្ធភាពដល់អ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមរយៈសមុទ្រខ្មៅទោះបីជាមានការបិទផ្លូវរបស់រុស្ស៊ីក៏ដោយ និងដើម្បីទប់ទល់វិបត្តិស្បៀងអាហារសកល។ ការនាំចេញផ្នែកសកិកម្ម មានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចប្រទេសអ៊ុយក្រែន ដែលបង្កើតឡើងប្រមាណ១២ភាគរយនៃផលិតផលសរុបក្នុងស្រុក មុនពេលការវាយលុករបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២ និងប្រមាណ៦០ភាគរយនៃការនាំចេញទាំងអស់៕

ឯកឧត្តម ចាយ បូរិន ៖ ភ្នាក់ងារគណបក្សគឺជាអ្នកការពារភាពស្របច្បាប់ និងផលប្រយោជន៍របស់គណបក្សនៅតាមការិយាល័យបោះឆ្នោត

2023/07/20 06:09:58 pm        108
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន ប្រធានគណៈកម្មការច្បាប់គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានជួបប្រជុំ ពង្រឹងបន្ថែមពីនីតិវិធី ពាក់ព័ន្ធ ដំណើរការបោះឆ្នោតដល់ភ្នាក់ងារគណបក្សពេញសិទ្ធិ និងបម្រុងចំនួន២៦៦នាក់ ទាំង១៣៣ការិយាល័យបោះឆ្នោតនៅទីស្នាក់ការគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា៖ភ្នាក់ងារគណបក្ស គឺជាតំណាងឲ្យគណបក្ស នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ជាអ្នកការពារផលប្រយោជន៍ឲ្យគណបក្ស ឈរលើគោលការណ៍នៃភាពត្រឹមត្រូវ ស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ឯកឧត្ដមក៏បានជម្រុញលើកទឹកចិត្តនិងផ្តាំផ្ញើដល់ភ្នាក់ងារគណបក្សទាំង១៣៣ការិយាល័យបោះឆ្នោតត្រូវយកចិត្តទុកដាក់អនុវត្ត តួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងថ្ងៃដំណើរការបោះឆ្នោត ជាអាទិ៍ ពិនិត្យមើលហិបឆ្នោត សន្លឹកឆ្នោត សង្កេតមើលការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផលបោះឆ្នោត ការប្តឹងជំទាស់ឬប្តឹងតវ៉ាទៅលើភាពមិនប្រក្រតីដោយផ្ទាល់មាត់ឬតាមរយៈលាយលក្ខណ៍អក្សរ (ទ.១២០២) និងកំណត់ហេតុនៃលទ្ធផលនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ព្រមទាំងសិទ្ធិទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតពី គឃ.សប ហេីយត្រូវស្របតាមក្រមសីលធម៌របស់ភ្នាក់ងារសង្កេតការណ៍៕

សម្ដេចតេជោ ប្រកាសស្វាគមន៍អ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ ៣៣៣នាក់ មកពី៦៥ប្រទេស និងស្ថាប័ន

2023/07/20 06:01:58 pm        291
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ បានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍អន្តរជាតិចំនួន ៣៣៣ នាក់ ដែលបានអញ្ជើញមកពី៦៥ ប្រទេស និងស្ថាប័ន ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោត​សកល​ជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។សម្ដេចតេជោ ហ៊ុន សែន បាន​សរសេរ​នៅលើបណ្ដាញធ្វីតធឺ​ និងតេឡេក្រាមផ្លូវការថា ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង ៣៣៣ នាក់ មកពី៦៥ ប្រទេសនិងស្ថាបន័អន្តរជាតិ ដែលបាន​និងកំពុង​អញ្ជើញមកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើស​តំណាងរាស្ត្រ និតិកាលទី៧​ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះឯកឧត្ដម​ប្រធានសភា ​ប្រទេសម៉ាឡេស៊ី និង​ឯកឧត្តមនាយករដ្ឋមន្ត្រី ​នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ​ដែលអញ្ជើញមកដើម្បី សង្កេតការណ៍ដោយផ្ទាល់។ សម្ដេចតេជោ បញ្ជាក់ថា៖‍ «ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន អនុប្រធានរដ្ឋសភាទាំង១១រូប ដែលបានចំណាយពេលវេលា ធ្វើដំណើរមកកាន់កម្ពុជា ដើម្បីធ្វើជាសាក្សីនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ យើងធ្លាប់​បាន​បោះឆ្នោត​សកល​ជ្រើសរើសតំណាងរាស្ត្រ ​៦លើករួចមកហើយ ​និងលើកទី៧ ​ឆ្នាំ២០២៣នេះ មាន​អ្នកសង្កេតការណ៍​មកពីក្រៅប្រទេសច្រើនបំផុត ​និងមាន​ឥស្សរជន​ជាន់ខ្ពស់​ច្រើន​បំផុត​មក​ចូលរួម​សង្កេតការណ៍»៕

ទីក្រុងញូវយ៉កនឹងចែកចាយខិត្តប័ណ្ណដែលប្រាប់ជនអន្តោប្រវេសន៍នៅព្រំដែនអាមេរិក- ម៉ិកស៊ិកឱ្យពិចារណាស្វែងរកទីក្រុងមួយផ្សេងទៀត

2023/07/20 05:59:43 pm        137
អាមេរិក៖ ទីក្រុងញូវយ៉ក នឹងចែកចាយខិតប័ណ្ណនៅព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយប្រាប់ក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ ឲ្យពិចារណាស្វែងរកទីក្រុងមួយផ្សេងទៀត។នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃពុធ ការិយាល័យរបស់លោកអភិបាលក្រុង Eric Adams បានឲ្យដឹងថា ខិតប័ណ្ណនឹងស្វែងរកការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតនៅព្រំដែននេះ។ស្ថានភាព ឬសកម្មភាពនេះ ហាក់ដូចជាចម្លែក ឬពិបាកនឹងជឿបាន។ វាមិនច្បាស់ទេថាតើព័ត៌មានមិនពិតរួមបញ្ចូលការលើកឡើងដែលថាទីក្រុងញូវយ៉ក ជាទីក្រុងដែលទីជម្រក បានផ្តល់ប្រាក់រាប់ម៉ឺនដុល្លារដល់ជនអន្តោប្រវេសន៍ម្នាក់ៗទៅលើការផ្តល់ទីស្នាក់អាស្រ័យ អាហារ ការអប់រំ និងការថែទាំសុខភាព។ទោះជាយ៉ាងណាក៏ដោយ ខិតប័ណ្ណនេះ ពិតជាបានបញ្ជាក់ពីតម្លៃថ្លៃហួសហេតុនៃការផ្តល់ទីស្នាក់អាស្រ័យ អាហារ និងតម្រូវការដទៃទៀតដែលក្រុមជនអន្តោប្រវេសន៍ខុសច្បាប់ នឹងជួបប្រទះ ប្រសិនបើពួកគេធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉កនោះ។ខិតប័ណ្ណនោះសរសេរជាភាសាអេស្ប៉ាញថា៖«សូមពិចារណាទីក្រុងមួយផ្សេងទៀត នៅពេលអ្នកធ្វើការសម្រេចចិត្តរបស់អ្នកអំពីកន្លែងដែលត្រូវតាំងទីលំនៅនៅសហរដ្ឋអាមេរិក»។ (វាក៏សរសេរជាភាសាអង់គ្លេសផងដែរសម្រាប់ជនអន្តោប្រវេសន៍ដែលមិនចេះភាសាអេស្ប៉ាញ)៕

កងកម្លាំងបម្រុងអ៊ីស្រាអែលរាប់រយនាក់ ប្តេជ្ញានឹងបដិសេធការផ្ដល់សេវា ប្រសិនការកែប្រែច្បាប់តុលាការទទួលបានការអនុម័ត

2023/07/20 05:22:12 pm        109
អ៊ីស្រាអែល៖ កងកម្លាំងបម្រុងអ៊ីស្រាអែលរាប់រយនាក់ បានដើរដង្ហែក្នុងទីក្រុងតែលអាវីវ (Tel Aviv) កាលពីថ្ងៃពុធ (ទី១៩ ខែកក្កដា) ដោយគំរាមមិនព្រមផ្ដល់សេវាកម្មស្ម័គ្រចិត្តរបស់ខ្លួន ប្រសិនបើរដ្ឋាភិបាលជំរុញឲ្យដំណើរការទៅមុខ ចំពោះផែនការដ៏ចម្រូងចម្រាសរបស់ខ្លួន ក្នុងគោលបំណងរារាំងអំណាចរបស់តុលាការកំពូល។ការជំរុញដោយរដ្ឋាភិបាលចម្រុះជាតិនិយមសាសនារបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដើម្បីដកហូតអំណាចត្រួតពិនិត្យមួយចំនួន បានបង្កឲ្យមានការតវ៉ាទ្រង់ទ្រាយធំ នៅទូទាំងប្រទេសអ៊ីស្រាអែល និងបានបង្កើនការបារម្ភយ៉ាងខ្លាំង ក្នុងចំណោមប្រទេសសម្ព័ន្ធមិត្ត ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ។ការតវ៉ាមានកាន់តែខ្លាំងឡើងៗ នៅពេលដែលការផ្តល់សច្ចាប័ន កាន់តែជិតកើតឡើង ខណៈដែលរដ្ឋមន្ត្រីមួយរូបក្នុងគណៈរដ្ឋមន្ត្រី បាននិយាយថា រដ្ឋាភិបាលអាចពិចារណាឡើងវិញនូវផែនការរបស់ខ្លួន ក្នុងការសើរើប្រព័ន្ធតុលាការ ប្រសិនបើការតវ៉ាកើនឡើងឥតឈប់ឈរ។យោធាអ៊ីស្រាអែល បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ពាក់ព័ន្ធនឹងបញ្ហានេះ។ រដ្ឋាភិបាល និងអ្នកគាំទ្ររដ្ឋាភិបាល និយាយថា ការកែប្រែដែលបានស្នើឡើងនេះ គឺចាំបាច់ដើម្បីពង្រឹងនូវអ្វីដែលពួកគេមើលឃើញថា សកម្មជនចៅក្រម កំពុងលូកដៃចូលក្នុងវិស័យនយោបាយ។ប៉ុន្តែសម្រាប់អ្នកដែលជំទាស់វិញ មិនយល់បែបនេះឡើយ។ ជាក់ស្ដែង អ្នកតវ៉ាម្នាក់ គឺលោកវរសេនីយ៍ឯក Ron Scherf វ័យ ៥១ឆ្នាំ នៅក្នុងអង្គភាពត្រួតពិនិត្យបុគ្គលិកទូទៅ ដែលបម្រើជាកងកម្លាំងយោធាបម្រុងអស់រយៈពេល ២៣ឆ្នាំ បាននិយាយថា សំណើទាំងនោះធ្វើឲ្យខូចតម្លៃប្រជាធិបតេយ្យរបស់អ៊ីស្រាអែល និងរំលោភលើ «កិច្ចសន្យាមិនមានលាយលក្ខអក្សរ» ដែលរដ្ឋាភិបាលមានជាមួយកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន៕

សាកលវិទ្យាធិការសាកលវិទ្យាល័យ ស្ទែនហ្វតនឹងលាលែងពីតំណែង បន្ទាប់ពីការពិនិត្យឡើងវិញរកឃើញថាមានកង្វះចន្លោះក្នុងការស្រាវជ្រាវរបស់លោក

2023/07/20 05:16:21 pm        110
អាមេរិក៖ សាកលវិទ្យាធិការរបស់សាកលវិទ្យាល័យស្ទែនហ្វត (Stanford University) មួយក្នុងចំណោមសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតជាច្រើនរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានប្រកាសពីគម្រោងលាលែងពីតំណែងរបស់លោក បន្ទាប់ពីការពិនិត្យឡើងវិញដោយឯករាជ្យ បញ្ជាដោយគណៈកម្មការផ្ដល់ទំនុកចិត្តរបស់ខ្លួន បានរកឃើញកង្វះចន្លោះក្នុងការស្រាវជ្រាវរបស់លោក ក្នុងនាមជាអ្នកវិទ្យាសាស្ត្រផ្នែកសរសៃប្រសាទ។  លោក ម៉ាក តេស៊ីយ័រ ឡាវីន (Marc Tessier-Lavigne) បាននិយាយនៅក្នុងលិខិតមួយទៅកាន់សហគមន៍សកលវិទ្យាល័យថា លោកនឹងលាលែងពីតំណែងចាប់ពីថ្ងៃទី៣១ ខែសីហា ក្នុងនាមជាសាកលវិទ្យាធិការសាកលវិទ្យាល័យ Stanford ដែលមានទីតាំងនៅទីក្រុង ផាឡូ អាល់តូ( Palo Alto) រដ្ឋ California ប៉ុន្តែនឹងបន្តបម្រើការងារនៅមហាវិទ្យាល័យនេះដដែល។ ដោយនិយាយថាការពិនិត្យឡើងវិញបានរកឃើញផ្នែកដែលលោកគួរតែ ធ្វើបានប្រសើរជាងនេះ ហើយថាលោកបានទទួលយកការសន្និដ្ឋានទាំងនោះ ដោយលោក តេស៊ីយ័រ ឡាវីន បានសរសេរថាលោកកំពុងលាលែងពីតំណែងព្រោះលោករំពឹងថាការពិភាក្សាជាបន្តបន្ទាប់អំពីការងាររបស់លោកដែលអាចនាំឲ្យមានការពិភាក្សាអំពីសមត្ថភាពរបស់លោកក្នុងការដឹកនាំសាកលវិទ្យាល័យនៅឆ្នាំសិក្សាថ្មី។ ការពិនិត្យឡើងវិញនៃការងារអតីតកាលរបស់ លោក ឡាវីន ត្រូវបានចាប់ផ្តើម កាលពីខែធ្នូ បន្ទាប់ពីការចោទប្រកាន់ពាក់ព័ន្ធការស្រាវជ្រាវក្លែងបន្លំលើឯកសារដែលលោកបានធ្វើជាសហអ្នកនិពន្ធនៅលើគេហទំព័រonline មានឈ្មោះថា PubPeer ជាវេទិកាមានប្រភពពីក្រុមមនុស្សដែលក្រុមអ្នកវិទ្យាសាស្ត្រអាចលើកឡើងពីការព្រួយបារម្ភអំពីអហារូបករណ៍៕

ឯកឧត្តម វេង សាខុន បន្តចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដល់ពលរដ្ឋឃុំកោះសំរោង ស្រុកកំពង់សៀម

2023/07/20 04:40:06 pm        168
កំពង់ចាម៖ នាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមបានអញ្ជើញចុះសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួន ២០០នាក់។អង្គពិធីបានប្តេជ្ញាបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មីនេះ និងអាណត្តិក្រោយៗទៀត ដោយនឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ទាំងអស់គ្នា។ ជយោគណបក្សប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា គឺមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនសំណុំរឿង៤ករណីនៃឃុំព្រែកខ្សាច់ទៅសាលាដំបូងរាជធា​​នី​​​​ភ្នំ​​​​​ពេ​​​​​​​ញ
09/29/2026 08:09 PM
ក្រសួងការងារ និងសេវាកម្មវាយតម្លៃសកល AQA នៃចក្រភពអង់គ្លេស ចុះ MoU ពង្រឹងភាពជាដៃគូអភិវឌ្ឍជំនាញ និងការពង្រឹងគុណភាព TVET ដើម្បីលើកកម្ពស់ជំនាញកម្លាំងពលកម្មស្របតាមតម្រូវការឧស្សាហកម្ម និងបច្ចេកវិទ្យា
09/29/2026 08:09 PM
នេប៉ាល់ផ្អាកប្រតិបត្តិការស្វែងរក បន្ទាប់​ពី​មនុស្ស ១៦នាក់ បានប៉ើង​ទៅតាម​បំណាក់​​ទឹកកក ​
09/29/2026 07:09 PM
ម្ចាស់សហគ្រាសផលិតសំបកវេចខ្ចប់ និងអ្នកវេចខ្ចប់ផលិតផល បានកំពុងរួមគ្នាបង្កើត និងគាំទ្រផលិតផលជាតិ
09/29/2026 07:09 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៤ នៅវត្តឧណ្ណាលោម
09/29/2026 06:09 PM
កងកម្លាំងអាមេរិកចាកចេញពីអ៊ីរ៉ាក់ ក្រោយរយៈពេល​ ២ទសវត្សរ៍ ដោយបើកផ្លូវឱ្យអ៊ីរ៉ង់បង្កើន​ឥទ្ធិពល​
09/29/2026 06:09 PM
ទ្រព្យសកម្មក្នុងវិស័យ អ.ស.ហ. កើនដល់ជាង ៩ ប៊ីលានដុល្លារ និងបានបង្កើតការងារ ១៦ ពាន់កន្លែង
09/29/2026 06:09 PM
អ៊ីរ៉ង់​គំរាមវាយប្រហារហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ប្រសិនបើសន្តិសុខរបស់ខ្លួន មិនត្រូវបានធានា
09/29/2026 06:09 PM
សារព័ត៌មានរដ្ឋ៖ ការវាយប្រហារលើបំពង់បង្ហូរឧស្ម័ននៅភាគខាងកើតស៊ីរី បានធ្វើឲ្យការផ្គត់ផ្គង់ឧស្ម័នត្រូវផ្អាក
09/29/2026 06:09 PM
បេសកជនរុស្ស៊ី៖ អាល្លឺម៉ង់ និងសហភាពអឹរ៉ុប មិនមានតួនាទីក្នុងកិច្ចចរចាអំពីអ៊ុយក្រែន
09/29/2026 06:09 PM