សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីអ៊ុយក្រែនព្រមានអំពីគ្រោះថ្នាក់បង្កឡើងដោយរុស្ស៊ី នៅរោងចក្រនុយក្លេអ៊ែរ

2023/07/05 09:26:22 pm        123
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ថា ប្រទេសរុស្ស៊ី គឺជាប្រភពនៃគ្រោះថ្នាក់ចំពោះរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប គឺរោងចក្រនុយក្លេអ៊ែរ Zaporizhzhia។នៅក្នុងសារវីដេអូពេលយប់របស់ខ្លូន លោកហ្សេលេនស្គី បានថ្លែងថា រុស្ស៊ីកំពុងរៀបចំផែនការ ដើម្បីក្លែងបន្លំធ្វើការវាយប្រហារលើរោងចក្រដែលកាន់កាប់អស់រយៈពេល១ឆ្នាំដោយទាហានរុស្ស៊ី។ប៉ុន្តែក្នុងករណីណាមួយ ពិភពលោកមើលឃើញ ហើយមិនអាចមើលរំលងបានទេថា ប្រភពគ្រោះថ្នាក់តែមួយគត់ចំពោះរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គឺរុស្ស៊ី ហើយគ្មានអ្នកផ្សេងទៀតនោះទេ។អ៊ុយក្រែន និងរុស្ស៊ី បានចោទប្រកាន់គ្នាទៅវិញទៅមកកាលពីថ្ងៃអង្គារ ពីបទរៀបចំផែនការវាយប្រហាររោងចក្រនុយក្លេអ៊ែរនេះ៕

កុមារ ១២នាក់ស្ថិតក្នុងចំណោមមនុស្ស ៤៣នាក់ ដែលរងរបួសដោយសារការផ្លោងគ្រាប់កាំភ្លើងធំរុស្ស៊ីនៅអ៊ុយក្រែន

2023/07/05 09:23:17 pm        167
អ៊ុយក្រែន៖ ក្រុមមន្រ្តីអ៊ុយក្រែន និយាយថា មនុស្សយ៉ាងហោច៤៣នាក់ រួមទាំងកុមារ ១២នាក់ បានរងរបួស ក្រោយការវាយប្រហារដោយគ្រាប់កាំភ្លើងធំរបស់រុស្ស៊ី លើទីក្រុងតូច Pervomaiskyi ស្ថិតនៅតំបន់ភាគឦសាន Kharkiv ។  រូបភាពវីដេអូឃ្លីប ឃើញផ្សែងខ្មៅផុសពីលើអគារផ្ទះល្វែងខ្ពស់មួយខ្នង ដោយមានរថយន្តជាច្រើនគ្រឿង បានឆាបឆេះជាអណ្តាតភ្លើងនៅក្បែរនោះ ស្របពេលដែលប្រធានការិយាល័យប្រធានាធិបតីក្រុងគីវលោក Andriy Yermak បានចែករំលែករូបភាពទីក្រុងរងការឆាបឆេះ និងរថយន្តត្រូវបានបំផ្លាញ ។  អភិបាលតំបន់ Kharkiv លោក Oleh Syniehubov និយាយថា ការវាយប្រហារនេះ បានកើតឡើងនៅវេលាម៉ោង ១ និង ៣៥នាទីរសៀលថ្ងៃអង្គារ ត្រូវនឹងម៉ោង ១០ និង ៣៥នាទី ម៉ោងសកល ។  គួរឲ្យដឹងថា ទីក្រុង Pervomaiskyi មានប្រជាពលរដ្ឋរស់នៅប្រហែល ២៨.០០០នាក់ ហើយនៅឆ្ងាយពីតំបន់ខ្សែត្រៀមមុខ ។  អគារផ្ទះល្វែងដែលមានមនុស្សរស់នៅប្រហែល ២ពាន់នាក់ រងការខូចខាតទាំងស្រុង ហើយក្រុមរដ្ឋអាជ្ញា និយាយថា ជនរងគ្រោះដែលវ័យក្មេងជាងគេបំផុតនៅក្នុងចំណោមនុស្ស ៤៣នាក់ រងរបួសនៅក្នុងការវាយប្រហារនេះ គឺជាទារកទើបមានអាយុ ៣ខែប៉ុណ្ណោះ ។ ស្ថានភាពរបួសរបស់ទារកម្នាក់នេះ ពុំត្រូវបានគេដឹងច្បាស់ភ្លាមៗនោះទេ ។  ដោយឡែក រុស្ស៊ីនៅពុំទាន់បានធ្វើសេចក្តីអធិប្បាយភ្លាមៗនោះទេចំពោះការវាយប្រហារលើកនេះ ។ ទីក្រុងម៉ូស្គូ តែងតែច្រានចោលការវាយប្រហារដោយចេតនាទៅលើគោលដៅស៊ីវិល ប៉ុន្តែមីស៊ីលរបស់ពួកគេ និងការវាយប្រហារដោយយានដ្រូនរបស់ពួកគេ បានវាយប្រហារម្តងហើយម្តងទៀតលើទីក្រុងជាច្រើននៅទូទាំងប្រទេសអ៊ុយក្រែន ចាប់តាំងពីការវាយលុករបស់ពួកគេ ចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ៕

វិភាគ៖ កម្មវិធី Threads អាចដណ្តើមតំណែងពី Twitterក្នុងមួយប៉ប្រិចភ្នែកបើសិនអាចទាក់ទាញអ្នកប្រើប្រាស់គ្រប់គ្រាន់ពី Instagram

2023/07/05 09:20:51 pm        140
អ្នកអត្ថាធិប្បាយនៅលើបណ្តាញព័ត៌មានសង្គមម្នាក់ បាននិយាយកាលពីថ្ងៃអង្គារថា កម្មវិធីថ្មី Threads របស់ក្រុមហ៊ុន Meta នឹងអាចដណ្តើមតំណែងភ្លាមៗពីកម្មវិធី Twitterបើសិនជាវាអាចទាក់ទាញអ្នកប្រើប្រាស់គ្រប់គ្រាន់ពី Instagram ។   លោក Drew Benvie គឺជាអ្នកអត្ថាធិប្បាយព័ត៌មានសង្គម បាននិយាយអំឡុងបទសម្ភាសន៍ពីទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេសថា Instagramមានអ្នកប្រើប្រាស់ ២ពាន់លាននាក់ ធៀបនឹង Twitterមានត្រឹមតែប្រហែល ២៥០លាននាក់ប៉ុណ្ណោះ ដូច្នេះហើយវាធំជាងប្រហែលជិត១០ដងរួចទៅហើយ ។ បើសិនជាមនុស្សម្នាក់ ក្នុងចំណោមអ្នកប្រើប្រាស់ Instagram ១០នាក់ ព្យាយាមមកប្រើប្រាស់កម្មវិធី Threads ច្បាស់ណាស់ថាវានឹងដណ្តើមតំណែងពី Twitter ក្នុងរយៈពេលមួយប៉ប្រិចភ្នែកប៉ុណ្ណោះ ។   ក្រុមហ៊ុន Metaមានគម្រោងដាក់ឲ្យប្រើប្រាស់កម្មវិធីមីក្រូប្លុកប្រកួតប្រជែងជាមួយ Twitter មួយនេះ ក្រោយប្រធានក្រុមហ៊ុន Twitter លោក Elon Musk ធ្វើឲ្យមានការរិះគន់ច្រើនតាមរយៈប្រកាសកម្រិតបណ្តោះអាសន្នលើចំនួនបង្ហោះដែលអ្នកប្រើប្រាស់អាចមើលបាននៅលើបណ្តាញព័ត៌មានសង្គមមួយនេះ ។  ការចុះបញ្ជីនៅលើកម្មវិធី App Store របស់ក្រុមហ៊ុន Apple បង្ហាញថា ពួកគេរំពឹងថា កម្មវិធី Threads នឹងត្រូវបញ្ចេញនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយវានឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់រក្សាអ្នកតាមដានពីកម្មវិធីចែករំលែករូបថត Instagram និងរក្សាគោត្តនាមឲ្យនៅដដែល ៕

ទាហានកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធរួមគ្នានៅវាលខ្សាច់កាលីហ្វ័រញ៉ាខែក្រោយ

2023/07/05 09:17:23 pm        143
អាមេរិក៖ក្រុមមន្ត្រី បាននិយាយនៅថ្ងៃពុធនេះថា កងទ័ពកូរ៉េខាងត្បូង និងកងទ័ពសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធរួមគ្នារយៈពេល៤សប្តាហ៍ នៅវាលខ្សាច់ក្នុងរដ្ឋកាលីហ្វ័រនីញ៉ា នៅខែក្រោយនេះ ខណៈដែលសម្ព័ន្ធមិត្ត ស្វែងរកការពង្រឹងសមត្ថភាពប្រតិបត្តិការរួមរបស់ពួកគេ។បុគ្គលិកប្រហែល១៥០នាក់ រួមទាំងអ្នកដែលមកពីអង្គភាពវាយប្រហារតាមអាកាសរបស់កងម៉ារីនទី៧ និងកងពលថ្មើរជើងប្រដាប់ដោយរថពាសដែកធុនធ្ងន់ នឹងចូលរួមសមយុទ្ធដែលគ្រោងនឹងធ្វើឡើង នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិសហរដ្ឋអាមេរិក (NTC) នៅវាលខ្សាច់ Mojave ក្នុងរដ្ឋកាលីហ្វ័រញ៉ា ចាប់ពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃទី៣១ សីហា។ នេះបើតាមកងទ័ពកូរ៉េរបស់កូរ៉េខាងត្បូង។សមយុទ្ធនេះ នឹងចាប់ផ្តើមជាមួយនឹងការឈ្លបយកការណ៍ភូមិសាស្រ្ត និងការពិភាក្សាជាយុទ្ធសាស្ត្រ មុនពេលធ្វើប្រតិបត្តិការវាយប្រហារ និងការពាររយៈពេល ១០ថ្ងៃ។ វាក៏នឹងរួមបញ្ចូលការហ្វឹកហ្វឺនលើការបាញ់ប្រយុទ្ធនៅទីវាលផងដែរ។យោទ្ធសេវា បានដាក់ពង្រាយទាហានប្រតិបត្តិការពិសេសប្រហែលពី៩០ ទៅ ១៥០នាក់ សម្រាប់សមយុទ្ធរួមធម្មតានៅ NTC ចាប់តាំងពីឆ្នាំ២០១៤។ វាជាលើកដំបូងសម្រាប់ខ្លួនក្នុងការបញ្ជូនអង្គភាពថ្មើរជើងមេកានិចកម្រិតក្រុមហ៊ុន ទៅចូលរួមសមយុទ្ធនេះ។

កងទ័ពកូឡុំប៊ី ប្រទះឃើញជនអន្តោប្រវេសន៍ចិន៣០នាក់នៅក្នុងសមុទ្រជិតព្រំដែនប្រទេសប៉ាណាម៉ា

2023/07/05 08:58:29 pm        168
កូឡុំប៊ី៖  ជនអន្តោប្រវេសន៍ចិន ៣០នាក់ ត្រូវបានប្រទះឃើញនៅក្នុងសមុទ្រជិតព្រំដែនប្រទេសប៉ាណាម៉ាកាលពីថ្ងៃអង្គារ ដោយកងទ័ពកូឡុំប៊ី ដែលឈរជើងនៅតំបន់ភូមិភាគខាងជើងប្រទេស ។  លោកអនុសេនីយ៍ឯក Fabian Porras Duranមកពីស្ថានីយ៍ឆ្មាំល្បាតឆ្នេរឈូងសមុទ្រ Uraba ស្ថិតក្នុងសមុទ្រការ៉ាអ៊ីប បានជូនដំណឹងថា ជនអន្តោប្រវេសន៍អាស៊ី ត្រូវបានប្រទះឃើញនៅលើទូកមួយគ្រឿងដោយអង្គភាពឆ្លើយតបរហ័សរបស់កងទ័ពកូឡុំប៊ី ដោយពួកគេបានឃាត់ខ្លួនជនជាតិកូឡុំប៊ី ៣រូប ដែលព្យាយាមដឹកជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងកាត់តំបន់ Cabo Tiburon ។  នៅលើដីគោក ជនអន្តោប្រវេសន៍ទាំងនេះ រួមទាំងស្រ្តី ៤នាក់ផងដែរ ទទួលបានការត្រួតពិនិត្យសុខភាព ៕

ប្រជាពលរដ្ឋគុយបាជួបកង្វះខាតទឹក ស្របពេលដែលវិបត្តិមួយនេះហក់ឡើងខ្ពស់

2023/07/05 08:13:37 pm        168
គុយបា៖ រថយន្តសឺទែនទឹកនៅក្នុងទីក្រុងហាឡាវ៉ាន់ ដែលធ្លាប់តែមានទឹកពេញ បច្ចុប្បន្នកម្រឃើញខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋរាប់ម៉ឺននាក់រស់នៅក្នុងរដ្ឋធានីប្រទេសគុយបាមួយនេះ ។  យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មានរដ្ឋ បានឲ្យដឹងថា ប្រជាពលរដ្ឋចន្លោះពី ១០ម៉ឺននាក់ទៅ ២០ម៉ឺននាក់ នៅក្នុងទីក្រុងហាឡាវ៉ាន់ ឬស្មើនឹង ១០ភាគរយនៃពលរដ្ឋសរុប គ្មានទឹកប្រើប្រាស់នោះទេ ហើយប្រជាពលរដ្ឋ មាន ការងឿងឆ្ងល់ណាស់ថាតើហេតុអ្វីបានជាគ្មានទឹកប្រើប្រាស់បែបនេះ ។   ប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងទីក្រុងហាឡាវ៉ាន់ និយាយថា ពួកយើងប្រើប្រាស់ប្រព័ន្ធបូមទឹកតែមួយអស់រយៈពេលរាប់ឆ្នាំមកហើយ ។ ខ្ញុំពុំសូវដឹងច្បាស់ពីរឿងមួយនេះនោះទេ ប៉ុន្តែអ្នកដល់ចំណុចមួយដែលអ្នកមិនព្រមជួសជុល ឬផ្លាស់ប្តូរអ្វីៗទាំងអស់ តាំងពីមនុស្សចាស់មានសុខភាពល្អ រហូតដល់ពួកគេធ្លាក់ខ្លួនឈឺ ។  ក្រុមមន្រ្តីក្នុងស្រុកនិយាយថា ហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់ គឺជាកត្តាចម្បងមួយ ។ ពួកគេបន្តថា គ្រោះរាំងស្ងួតបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ រឹតតែធ្វើឲ្យវិបត្តិទឹកកាន់ធ្ងន់ធ្ងរថែមមួយកម្រិតទៀត ។  កត្តាទាំងអស់នេះហើយ ធ្វើឲ្យជីវិតរស់នៅប្រចាំថ្ងៃកាន់តែលំបាកជាងមុនសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងចាស់ហាឡាវ៉ាន់ ដូចជាលោកយាយ Annia Batista ជាដើម ។  លោកយាយ Annia និយាយថា ពួកយើងគ្មានទឹកប្រើប្រាស់អស់រយៈពេលជាច្រើនថ្ងៃមកហើយ ។ បញ្ហាទឹកអាក្រក់ណាស់ ពិតជាអាក្រក់មែនទែន ។  វិបត្តិកង្វះខាតទឹកនេះដែរ បានកើតមានឡើងស្របពេលដែលប្រទេសគុយបាគ្រប់គ្រងដោយរបបកុម្មុយនិស្ត ឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។  ទណ្ឌកម្មធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក វិស័យទេសចរណ៍ធ្លាក់ចុះ អតិផរណាហក់ឡើងខ្ពស់ និងកង្វះខាតការផ្គត់ផ្គង់ស្បៀងអាហារ ឱសថ និងប្រេង កំពុងញាំញីប្រទេសកោះមួយនេះ ៕

លោក Medvedev ៖ ទាហានជាប់កិច្ចសន្យាថ្មីចំនួន ១៨៥.០០០ បានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធក្នុងឆ្នាំនេះ

2023/07/05 08:08:40 pm        119
អ៊ុយក្រែន៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev និយាយកាលពីថ្ងៃអង្គារថា ទាហានជ្រើសរើសថ្មីចំនួន ១៨៥.០០០នាក់ បានចូលរួមជាមួយកងទ័ពរុស្ស៊ី ក្នុងនាមជាទាហានជាប់កិច្ចសន្យាអាជីព ចាប់តាំងពីដើមឆ្នាំនេះ រហូតមក ។  នៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Telegram លោក Medvedevដែលកាលពីដើម ឆ្នាំនេះ ទទួលបានការតែងតាំងនូវតួនាទីត្រួតត្រាផលិតកម្មយោធាក្នុងស្រុករុស្ស៊ី និយាយថា ទាហានជ្រើសរើសថ្មីចំនួន ១ម៉ឺននាក់ បានចូលរួមជាមួយកងកម្លាំងរុស្ស៊ី កាលពីសប្តាហ៍មុន ក្រោយការបះបោររបស់ទាហានស៊ីឈ្នួល Wagne ត្រូវបានបំបែក ហើយក្រុមអ្នកប្រយុទ្ធរបស់ពួកគេ ត្រូវបានផ្តល់ជម្រើសឲ្យចុះហត្ថលេខាក្លាយជាទាហានពេញសិទ្ធិ ។   លោក Medvedev និយាយថា លោកកត់សំគាល់ឃើញជាពិសេសថា ការប៉ុនប៉ងបះបោរប្រដាប់អាវុធ ពុំបាន ផ្លាស់ប្តូរឥរិយាបទរបស់ជនស៊ីវិលចំពោះសេវាកម្មកិច្ចសន្យានៅក្នុងតំបន់ប្រតិបត្តិការសឹកពិសេសនោះទេ ។ទាហានជាប់ កិច្ចសន្យា និងក្រុមស្ម័គ្រចិត្តរបស់ពួកយើង បញ្ជាក់ពីកម្រិតខ្ពស់នៃការគាំទ្រប្រធានាធិបតី ការគាំទ្រចំពោះរដ្ឋ និងការ ត្រៀមខ្លួនដើម្បីការពារមាតុភូមិរបស់ពួកគេ ។ នៅក្នុងសប្តាហ៍មុនតែមួយគត់ មានមនុស្សជិត ១ម៉ឺននាក់ បានចុះហត្ថលេខាជាមួយកងកម្លាំងប្រដាប់អាវុធរបស់ពួកយើង ៕

ម្សៅសដែលគេរកឃើញនៅសេតវិមានកំណត់ថា ជាកូកាអ៊ីន

2023/07/05 07:45:06 pm        196
អាមេរិក៖ សាចរព័ត៌មាន Washington Post បានរាយការណ៍ថា ម្សៅពណ៌ស ដែលត្រូវបានរកឃើញ នៅខាងក្នុងសេតវិមាន កាលពីល្ងាចថ្ងៃអាទិត្យ (ទី២ ខែកក្កដា) ដែលនាំទៅដល់ការបិទជាបណ្តោះអាសន្ននៃផ្នែកមួយនៃអគារប្រធានាធិបតីនោះ ត្រូវបាននាយកដ្ឋានពន្លត់អគ្គិភ័យក្រុងវ៉ាស៊ីនតោន កំណត់ថាជាកូកាអ៊ីន។សេវាសម្ងាត់ បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «វត្ថុដែលមិនស្គាល់នេះ» ត្រូវបានប្រទះឃើញ ដែលនាំឲ្យផ្នែកខ្លះនៃសេតវិមានត្រូវបានបិទ ប៉ុន្តែបានបញ្ជូនសំណួរផ្សេងទៀតទៅកាន់នាយកដ្ឋានពន្លត់អគ្គិភ័យ ដែលបដិសេធមិនធ្វើអត្ថាធិប្បាយ។អ្នកនាំពាក្យសេវាកម្មសម្ងាត់បាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលថា៖ «នៅល្ងាចថ្ងៃអាទិត្យអគារសេតវិមាន បានឈានទៅដល់ការបិទដោយប្រុងប្រយ័ត្ន ខណៈមន្រ្តីមកពីផ្នែកឯកសណ្ឋាននៃសេវាកម្មសម្ងាត់ បានស៊ើបអង្កេតចំពោះវត្ថុមិនស្គាល់ប្រភព ដែលបានរកឃើញនៅក្នុងតំបន់កន្លែងធ្វើការ»។អ្នកនាំពាក្យរូបនេះ បានបន្ថែមថា វត្ថុនេះត្រូវបានរកឃើញនៅការិយាល័យ West Wing។ នេះគឺជាតំបន់ជាប់នឹងវិមានប្រតិបត្តិ ដែលប្រធានាធិបតីស្នាក់នៅ និងរួមមានការិយាល័យរាងពងក្រពើ បន្ទប់គណៈរដ្ឋមន្ត្រី និងកន្លែងសារព័ត៌មាន រួមជាមួយការិយាល័យ និងកន្លែងធ្វើការសម្រាប់ទីប្រឹក្សាប្រធានាធិបតី៕

នាយករដ្ឋមន្ត្រីអូស្ត្រាលី៖ ការផ្ដល់ប្រាក់រង្វាន់របស់ហុងកុង ក្នុងការតាមចាប់សកម្មជនក្រៅប្រទេស មិនអាចទទួលយកបានទេ

2023/07/05 07:42:45 pm        149
អូស្ត្រាលី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយ នៅថ្ងៃពុធ (ទី៥ ខែកក្កដា) នេះ ថា «មិនអាចទទួលយកបានទេ» ដែលទីក្រុងហុងកុង បានប្រកាសផ្តល់ប្រាក់រង្វាន់ ក្នុងការចាប់ខ្លួនពលរដ្ឋអូស្ត្រាលី ២នាក់ ដែលស្ថិតក្នុងចំណោមសកម្មជនប្រជាធិបតេយ្យ នៅក្រៅប្រទេសចំនួន៨នាក់ ដែលត្រូវបានតាមរកក្រោមច្បាប់សន្តិសុខជាតិ។ប្រធានប្រតិបត្តិក្រុងហុងកុង លោក John Lee បាននិយាយកាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ថា សកម្មជនហុងកុង ៨នាក់ មានមូលដ្ឋាននៅក្រៅប្រទេស ដែលត្រូវបានចេញដីកាចាប់ខ្លួនលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសន្តិសុខជាតិ នឹងត្រូវ«តាមរកអស់មួយជីវិត»។នគរបាលហុងកុងបានផ្តល់រង្វាន់ចំនួន ១លានដុល្លារហុងកុង (១២៧,៦៥៦ដុល្លារ) សម្រាប់ការផ្តល់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួនមនុស្ស៨នាក់ ក្នុងនោះរួមទាំងមេធាវី នៅក្រុងមែលប៊ន (Melbourne) និងពលរដ្ឋអូស្ត្រាលីលោក Kevin Yam ព្រមទាំងអតីតសមាជិកសភាហុងកុង លោក Ted Hui ដែលបានរស់នៅក្នុងប្រទេសអូស្ត្រាលីតាំងពីឆ្នាំ២០២១។លោក Albanese បាននិយាយពីសេចក្តីប្រកាសរបស់ទីក្រុងហុងកុង ក្នុងបទសម្ភាសជាមួយទូរទស្សន៍ Nine ថា៖ «នេះជារឿងមិនអាចទទួលយកបានទេ។ យើងនឹងបន្តសហការជាមួយប្រទេសចិននូវចំណុចណាដែលយើងអាចធ្វើបាន ប៉ុន្តែយើងនឹងមិនយល់ស្របនូវចំណុចណាដែលយើងត្រូវតែជំទាស់ ហើយយើងពិតជាមិនយល់ស្របលើបញ្ហាសិទ្ធិមនុស្សនោះឡើយ»។សកម្មជនហុងកុង ត្រូវបានចោទប្រកាន់ពីបទស្នើឲ្យមហាអំណាចបរទេសដាក់ទណ្ឌកម្មលើក្រុងហុងកុង និងប្រទេសចិន ហើយត្រូវបានគេតាមរកនៅក្រោមច្បាប់សន្តិសុខជាតិ ដែលទីក្រុងប៉េកាំង បានដាក់ឲ្យអតីតក្រុងស្ថិតក្រោមអាណានិគមអង់គ្លេសមួយនេះប្រើប្រាស់ ក្នុងឆ្នាំ២០២០៕

អំពើហិង្សា នៅរដ្ឋManipur៖ មនុស្សម្នាក់ ស្លាប់ និងរបួស១២នាក់ ក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា នៅ Thoubal

2023/07/05 07:38:43 pm        127
ឥណ្ឌា៖ ការប៉ះទង្គិចគ្នានៅទីក្រុង Thoubal រដ្ឋ Manipur ប្រទេសឥណ្ឌា បានប្រែក្លាយជាហិង្សា ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងប្រមាណ១២នាក់ បានរងរបួស ដោយសារការបាញ់របស់នគរបាល នៅក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នា។យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមបាតុករបានគប់ដុំថ្ម និងថែមទាំងបាញ់ចំពាមកៅស៊ូ ដែលបង្ខំឲ្យបុគ្គលិកសន្តិសុខ បើកការបាញ់ប្រហារ ដើម្បីគ្រប់គ្រងស្ថានការណ៍។ អ្នកស្លាប់ត្រូវបានគេកំណត់អត្តសញ្ញាណថា ឈ្មោះ Amuzham Ronaldo។ ហេតុការណ៍ហិង្សានេះ បានបង្កើនភាពតានតឹង នៅក្នុងតំបន់ ហើយស្ថានការណ៍ប្រែប្រួលកាន់តែខ្លាំងឡើងៗ។ក្រោយការបាញ់ប្រហាររបស់នគរបាល ស្ថានការណ៍កាន់តែអាក្រក់ឡើងៗថែមទៀត រហូតឈានដល់ការដុតរថយន្តកងសន្តិសុខព្រំដែន Assam Rifles ( អាសាំ រ៉ៃហ្វល) ចំនួន៣គ្រឿង។ ការប៉ះទង្គិចនេះបានគូសបញ្ជាក់ពីការតម្រូវឲ្យមានវិធានការជាបន្ទាន់ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងស្តារសន្តិភាពក្នុងតំបន់ឡើងវិញ។កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា រដ្ឋមន្ដ្រីប្រចាំរដ្ឋបេងហ្គាល់ខាងលិច (West Bengal) លោកស្រី Mamata Banerjee បាននិយាយថា រដ្ឋាភិបាលរបស់គណបក្ស Bharatiya Janata (BJP) នៅក្នុងរដ្ឋនេះបានធ្វើឲ្យសហគមន៍មានការប្រឆាំងគ្នាទៅវិញទៅមក រហូតនាំទៅរកការមានកុបកម្មដ៏គួរឲ្យខ្លាចនេះ។លោកស្រីបានលើកឡើងថា៖ «យើងកំពុងមើលឃើញអំពើហិង្សាក្នុងរដ្ឋ Manipur ជាកន្លែងដែលមនុស្សមិនអាចចេញពីផ្ទះរបស់ខ្លួនបាន។ រដ្ឋាភិបាលរបស់គណបក្ស Bharatiya Janata បានធ្វើឲ្យសហគមន៍ ក្នុងរដ្ឋ Manipur ប្រឆាំងគ្នាទៅវិញទៅមក ដែលនាំឲ្យមានកុបកម្មទាំងនេះ»។មនុស្សជាង ៨០នាក់ត្រូវបានសម្លាប់ គិតចាប់តាំងពីការប៉ះទង្គិចគ្នា រវាងជនជាតិភាគតិច បានផ្ទុះឡើង នៅក្នុងរដ្ឋ Manipur នេះ កាលពីថ្ងៃទី៣ ខែឧសភា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM