សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ប៉េកាំងតតាំងជម្លោះបច្ចេកវិទ្យាអាមេរិក-ចិន តាមរយៈការទប់ស្កាត់ការនាំចេញសម្ភារៈផលិតបន្ទះអេឡិចត្រូនិក

2023/07/05 07:35:22 pm        109
ចិន៖ យោងតាមសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ប្រទេសចិន បានប្រកាសពីការគ្រប់គ្រងភ្លាមៗលើការនាំចេញវត្ថុធាតុហ្គាលីយ៉ូម និងស៊ែម៉ានីញ៉ូមមួយចំនួន ដោយចាប់ផ្តើមពីថ្ងៃទី ១ ខែសីហា ដែលនាំឱ្យមាន សង្គ្រាមពាណិជ្ជកម្មកើនឡើងជាមួយសហរដ្ឋអាមេរិក។ ដូចគ្នានេះ អាចបង្កឱ្យមានការរំខានកាន់តែខ្លាំងបន្ថែមទៀតដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ សារព័ត៌មាននេះ បានបន្ថែមថា តួអង្គសំខាន់ៗក្នុងឧស្សាហកម្មចិន ក៏មានការព្រួបារម្ភផងដែរថា ការទប់ស្កាត់ការនាំចេញសារធាតុដ៏កម្រនេះ អាចធ្វើឡើង ។ព័ត៌មាននេះបានដកស្រង់សម្តីរបស់ លោក Peter Arkell ប្រធានសមាគមរ៉ែសកលរបស់ប្រទេសចិនដោយបាននិយាយថា ប្រទេសចិនបានឈានដល់ការរឹតបន្តឹងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ជាទីដែលបានធ្វើឲ្យមានផលប៉ះពាល់។ អ្នកដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រសួងពាណិជ្ជកម្មនឹងជួបជាមួយក្រុមហ៊ុនផលិតលោហធាតុសំខាន់ៗនៅថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការរឹតបន្តឹងការនាំចេញនេះ ។ ការសងសឹកចុងក្រោយរបស់ប្រទេសចិន គឺប្រតិកម្មទៅលើការទប់ស្កាត់របស់សហរដ្ឋអាមេរិកលើការដឹកជញ្ជូនបន្ទះអេឡិចត្រូនិក AI ទៅកាន់ទីក្រុងប៉េកាំង។ នៅលើសាច់រឿងដូចគ្នានេះដែរ គឺជាព័ត៌មានពី Wall Street បានឲ្យដឹងថា រដ្ឋបាលលោក Biden កំពុងរៀបចំដើម្បីរឹតបន្តឹងដំណើរការមិនឲ្យក្រុមហ៊ុនចិនប្រើប្រាស់សេវាកម្មផ្នែកបណ្តាញក្លោដកុំព្យូទ័ររបស់សហរដ្ឋអាមេរិក៕

Putin អះអាងជាថ្មីដល់ មេដឹកនាំពិភពលោកដែលគាំទ្ររុស្ស៊ីថា ការក្តាប់អំណាចរបស់លោកនៅតែរឹងមាំ

2023/07/05 07:28:54 pm        175
រុស្ស៊ី៖ លោក វ្ល៉ាឌីមៀ ពូទីន បានព្យាយាមបង្ហាញរូបភាពនៃភាពរឹងមាំនៅចំពោះមុខការកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់មេដឹកនាំជាមិត្តជាមួយទីក្រុងមូស្គូកាលពីថ្ងៃអង្គារ ចំពោះអ្វីជាការបង្ហាញខ្លួនលើកដំបូងរបស់មេដឹកនាំរុស្ស៊ីនៅលើឆាកពិភពលោក ចាប់តាំងពីលោកបានប្រឈមចំពោះការបះបោរប្រដាប់អាវុធកាលពីចុងខែមុន។ ការអត្ថាធិប្បាយដែលបានធ្វើឡើងនៅក្នុងអំឡុងសុន្ទរកថា ទៅកាន់មេដឹកនាំដែលចូលរួមក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ (SCO) រៀបចំដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក Putin បានផ្សព្វផ្សាយការបះបោរដែលបានចាប់ផ្តើមដោយក្រុមទាហានស៊ីឈ្នួល Wagner ។ព្រឹត្តិការណ៍នេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាការគំរាមកំហែងដ៏សំខាន់បំផុតចំពោះអំណាចដែលមេដឹកនាំបែបអតហ្តាធិបតេយ្យបានប្រឈម ហើយបានធ្វើឱ្យដៃគូនិងគូប្រជែងរបស់លោក Putin មានការងឿងឆ្ងល់ថាតើលោកមានការគ្រប់គ្រងតឹងរ៉ឹងប៉ុណ្ណា ជាងមួយឆ្នាំក្នុងការវាយលុកដ៏ត្រដាបត្រដួសរបស់លោកទៅលើអ៊ុយក្រែន។ លោកPutin បានប្រើពេលវេលារបស់លោកដើម្បីនិយាយនៅកាន់កិច្ចប្រជុំកំពូលរយៈពេលមួយថ្ងៃដើម្បីផ្តល់ចម្លើយរបស់លោកចំពោះសំណួរនេះ។ លោកបាននិយាយតាមរយៈបណ្តាញវីដេអូថា សាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ ត្រូវបានបង្ហាញយ៉ាងច្បាស់ដោយមជ្ឈដ្ឋាននយោបាយរុស្ស៊ី និងសង្គមទាំងមូល ដោយចេញមកខាងក្រៅជារណសិរ្សរួបរួមប្រឆាំងការប៉ុនប៉ងបះបោរប្រដាប់អាវុធ។លោក Putin បានថ្លែងទៅកាន់មេដឹកនាំចូលរួម ដែលរួមមាន លោក Xi Jinping ប្រធានាធិបតីចិន លោក Alexander Lukashenko ប្រធានាធិបតីបេឡារុស និងលោក Ebrahim Raisi ប្រធានាធិបតីអ៊ីរ៉ង់ថា «ខ្ញុំយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់សហការីរបស់ខ្ញុំមកពីបណ្តាប្រទេស អង្គការកិច្សសហប្រតិបត្តិការសៀងហៃ ដែលបានបង្ហាញការគាំទ្រចំពោះសកម្មភាពដឹកនាំរបស់រុស្ស៊ី៕

អ៊ុយក្រែនរាយការណ៍ថា ទទួលបានលទ្ធផលជាផ្លែផ្កាប៉ុន្មានថ្ងៃនៅក្នុងការវាយបក

2023/07/05 07:26:22 pm        130
រុស្ស៊ី៖ មន្ត្រីសន្តិសុខជាន់ខ្ពស់ម្នាក់បាននិយាយថា ការវាយបករបស់អ៊ុយក្រែនទៅលើកងកម្លាំងរុស្ស៊ី បានទទួលលទ្ធផលផ្លែផ្កាជាពិសេស ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ហើយកងទ័ពអ៊ុយក្រែនកំពុងបំពេញភារកិច្ចចម្បងរបស់ពួកគេ។ ការអត្ថាធិប្បាយនេះធ្វើឡើងដោយ លោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន ដែលជាការវាយតម្លៃវិជ្ជមានចុងក្រោយរបស់ទីក្រុងគីវ នៃការវាយបករយៈពេលមួយខែ ទោះបីជាទីក្រុងមូស្គូ មិនបានទទួលស្គាល់ការដណ្តើមបានរបស់អ៊ុយក្រែនក៏ដោយ។ អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោកស្រី Hanna Maliar ក៏បានរាយការណ៍ពីការដណ្តើមបានទីតាំងនៅជុំវិញទីក្រុង Bakhmut ដែលត្រូវបានបំផ្លាញ ទោះបីជាមានការតស៊ូរបស់រុស្ស៊ីយ៉ាងខ្លាំងក្លាក៏ដោយ។ លោក Danilov ប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានសរសេរនៅលើបណ្តាញ Twitter ថា នៅក្នុងដំណាក់កាលនៃអរិភាពដ៏សកម្មនេះ កងកម្លាំងការពារជាតិអ៊ុយក្រែនកំពុងបំពេញភារកិច្ចដូចជាការបំផ្លាញចំនួនកម្លាំងកងទ័ព យុទ្ធោបករណ៍ ឃ្លាំងផ្ទុកប្រេងឥន្ធនៈ យានយន្តយោធា ប៉ុស្តិ៍ទីបញ្ជាការ កាំភ្លើងធំ និងកងកម្លាំងការពារដែនអាកាសកងទ័ពរុស្ស៊ី ។ អ្នកនាំពាក្យទីបញ្ជាការយោធាភាគខាងត្បូងលោក Valeriy Shershen បាននិយាយថា កងទ័ពអ៊ុយក្រែនបានរុលទៅមុខរហូតដល់ពីរគីឡូម៉ែត្រក្នុងទិសដៅទីក្រុង Berdiansk ទោះបីជាមានការទប់ទល់របស់រុស្ស៊ីយ៉ាងខ្លាំងក៏ដោយ។ នៅទីក្រុង Makiivka ជាទីក្រុងមួយនៅក្នុងផ្នែកគ្រប់គ្រងដោយរុស្ស៊ីនៅតំបន់ Donetsk យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបំផ្លាញការប្រមូលផ្តុំកងកម្លាំងរុស្ស៊ី។ ពាក់ព័ន្ធនឹងរឿងរ៉ាវនៃការប្រយុទ្ធនៅសមរភូមិ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបញ្ឈប់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ចំនួនប្រាំនៃតំបន់ Donetsk ភាគខាងកើត។ ក្រសួងក៏បានរាយការណ៍ពីការវាយលុកនៅក្បែរទីក្រុង Lyman និងរំខានដល់ប្រតិបត្តិការរបស់សត្រូវនៅក្នុងទីក្រុង Zaporizhzhia ជាទីដែលអ៊ុយក្រែននិយាយថា កងកម្លាំងរបស់ខ្លួនដណ្តើមកាន់កាប់ភូមិមួយចំនួន៕

ពលរដ្ឋពេញចិត្តនិងគាំទ្រចំពោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា

2023/07/05 07:20:52 pm        275
ភ្នំពេញ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានបង្ហាញការពេញពេញចិត្ត និងគាំទ្របំផុតចំពោះការដាក់ចេញ នូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិក្រោយនេះ ដែលជាគោលនយោ បាយការពារ និងលើកស្ទួយដល់ផលប្រយោជន៍ពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ។ប្រជាពលរដ្ឋ បានលើកឡើងថា ការរៀបចំគោលនយោបាយដ៏ត្រឹមត្រូវ គឺជាកត្តានាំមកនូវសុខ​សន្តិភាព និងការអភិវឌ្ឍឥតឈប់ឈរនៅក្នុងប្រទេស ហើយគោលនយោបាយរបស់​គណបក្សប្រជាជនកម្ពុជា ​គឺបានគិតតូរយ៉ាងត្រឹមត្រូវ​ និងច្បាស់លាស់បំផុត សម្រាប់ឧត្តម​ប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។ ចំណុចសំខាន់ៗនៃគោលនយោបាយ រួមមាន ថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ, ផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ​ងាយស្រួល និងជឿទុកចិត្ត, បន្តដំឡើងប្រាក់បៀវត្សរ៍ ជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាក់អាវុធ ​បន្តអភិវឌ្ឍន៍​គ្រប់ឃុំ សង្កាត់ ឱ្យមានផ្លូវគមនាគមន៍កាន់តែល្អ ​និងបន្តអនុវត្តគោលនយោបាយភូមិ/ឃុំ/មានសុវត្ថិភាព ជាដើម ៕អត្ថបទ ៖ លីហេង

អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ដាក់បញ្ចូលប្រទេសអ៊ីរ៉ង់ ជាសមាជិកពេញសិទ្ធិ

2023/07/05 07:19:27 pm        166
អ៊ីរ៉ង់៖ ទង់ជាតិរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបាបង្ហូត នៅបរិវេណលេខាធិការរដ្ឋានអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ នៅក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ ខណៈប្រទេសនេះក្លាយជាសមាជិកទី៩ របស់អង្គការនេះ។ អគ្គលេខាធិការអង្គការសកិច្ចសហប្រតិបត្តិការសៀងហៃ លោក Zhang Ming និងឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសចិន លោក Mohsen Bakhtiar បានចូលរួមនៅក្នុងពិធី ប្រារព្ធការដាក់បញ្ចូលពេញសិទ្ធប្រទេសអ៊ីរ៉ង់ ទៅក្នុងអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។ សេចក្តីសម្រេចចាប់ផ្តើមដាក់បញ្ចូលប្រទេសអ៊ីរ៉ង់ ជាសមាជិកពេញសិទ្ធិ ត្រូវបានប្រកាសនៅឯកិច្ចប្រជុំលើកទី២១ របស់ក្រុមប្រឹក្សាប្រមុខរដ្ឋនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ក្នុងរដ្ឋធានី Dushanbe ( ឌូសានបេ)ប្រទេសតាហ្ស៊ីគីស្ថាន កាលពីខែកញ្ញា ឆ្នាំ២០២១។ តាមរយៈការចូលរួមយ៉ាងសកម្ម នៅក្នុងគំនិតផ្តួចផ្តើមដឹកនាំដោយអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ប្រទេសអ៊ីរ៉ង់ អាចទាញយកអត្ថប្រយោជន៍ភូមិសាស្ត្ររបស់ខ្លួនដើម្បីក្លាយជាមជ្ឈមណ្ឌលឆ្លងកាត់ដ៏សំខាន់ និងសម្របសម្រួលពាណិជ្ជកម្មរវាងភាគខាងកើតនិងខាងលិច។ ប្រទេសអ៊ីរ៉ង់ អាចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល ជំរុញពាណិជ្ជកម្មថាមពល និងពង្រឹងសន្តិសុខថាមពលនៅក្នុងតំបន់។ លើសពីនេះអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ មានតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយអំពើភេរវកម្ម និងភាពជ្រុលនិយម។ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បាននិយាយថា អ៊ីរ៉ង់ និងការចូលរួមរបស់ខ្លួននៅក្នុងអង្គារ SCO នេះពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួននៅទីក្រុងស៊ាងហៃ ក្នុងឆ្នាំ ២០០១ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ បានពង្រីកពីអង្គការតំបន់ដែលមានសមាជិកចំនួន៦ ទៅជាអង្គការពិភពលោកដែលមានឥទ្ធិពលកើនឡើង។ នៅឆ្នាំ ២០១៧ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន បានចូលរួមជាសមាជិកពេញសិទ្ធិក្នុងអំឡុងពេលជុំដំបូងនៃការពង្រីករបស់អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ៕

ចិនជំរុញឲ្យជប៉ុន ផ្អាកការសម្រេចចិត្តបញ្ចេញទឹកនៅរោងចក្រ Fukushima ចូលទៅសមុទ្រ

2023/07/05 07:16:24 pm        148
ចិន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុន លោក Wu Jianghao (អ៊ូ ជាំងហាវ) បានទទូចឲ្យទីក្រុងតូក្យូផ្អាកការបញ្ចេញទឹកមានសារធាតុពុលពីរោងចក្រ Fukushima ដែលត្រូវបានបំផ្លាញឲ្យរេលកយក្សស៊ូណាមិ ចូលទៅក្នុងមហាសមុទ្រភ្លាមៗនៅមុនការសម្រេចលើចំណាត់ការមួយដែលត្រូវបានគេរំពឹងមកពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ( IAEA)។ កាលពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីការពិនិត្យឡើងវិញរយៈពេល២ឆ្នាំ ទីភ្នាក់ងារឃ្លាំមើលនុយក្លឹអ៊ែររបស់អង្គការសហប្រជាជាតិ បានផ្តល់ការអនុម័តដល់ប្រទេសជប៉ុន ដើម្បីបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តកម្មរួច ទោះបីជាមានការជំទាស់ខ្លាំងក្លាពីសំណាក់ប្រទេសចិននិងពលរដ្ឋនៅក្នុងតំបន់ក៏ដោយ។ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បាននិយាយថា រោងចក្រនេះ បានធ្វើស្របទៅតាម ស្តង់ដារសុវត្ថិភាពពិភពលោក។  រដ្ឋាភិបាលជប៉ុននៅតែអះអាងថា ដំណើរការគឺមានសុវត្ថិភាព ខណៈខ្លួនបានធ្វើប្រព្រឹត្តកម្មទឹករួចហើយ ដែលគ្រប់គ្រាន់ដើម្បីបំពេញអាងទឹកមានទំហំ ប៉ុនអាងទឹកអូឡាំពិកចំនួន៥០០ ដែលប្រើប្រាស់ដើម្បីធ្វើឲ្យត្រជាក់បង្គោលរោងចក្រ Fukushima បន្ទាប់ពីវាត្រូវបានបំផ្លាញដោយរញ្ជួយដី និងបណ្តាលមកពីរលកយក្សស៊ូណាមិ។ ទីក្រុងប៉េកាំង តាមរយៈ ស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន បាននិយាយថា អង្គការឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ មិនគួមានការអនុម័តឲ្យបញ្ចេញទឹកនេះទេ៕

លោក Xi ផ្ដោតលើសុវត្ថិភាព និងការការពារទ្រព្យសម្បត្តិប្រជាពលរដ្ឋជាចម្បងក្នុងការទប់ស្កាត់គ្រោះមហន្តរាយទឹកជំទំនន់

2023/07/05 07:12:24 pm        95
ចិន៖ លោកប្រធានាធិបតីចិន Xi Jinping បានទាមទារឲ្យក្រុមរដ្ឋអាជ្ញារគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវតែផ្ដល់អាទិភាពជាចម្បងដើម្បីធានាសុវត្ថិភាព និងការការពារទ្រព្យសម្បត្តិរបស់ប្រជាជន និង ព្យាយាមបង្កើនកិច្ចខិតប្រឹងប្រែងជួយទប់ស្កាត់ទឹកគ្រោះមហន្តរាយទឹកជំនន់។  លោក Xi បានធ្វើអត្ថាធិប្បាយក្នុងការណែនាំដ៏សំខាន់នេះ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅតែបន្តប៉ះពាល់ដល់តំបន់ជាច្រើន រួមទាំងទីក្រុងឆុងឈីង ភាគនិរតីរបស់ប្រទេសចិន ដែលបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត និងបាត់បង់ទ្រព្យសម្បត្តិ។  លោកបានតម្រូវឲ្យទីស្នាក់ការកណ្តាលគ្រប់គ្រងទឹកជំនន់ និងសង្គ្រោះគ្រោះរាំងស្ងួតរបស់រដ្ឋ និងក្រសួង គ្រប់គ្រងគ្រាអាសន្ន និងធនធានទឹក ដើម្បីបង្កើនការសម្របសម្រួល ពង្រឹងការពិគ្រោះយោបល់ និងការស្រាវជ្រាវ និងជំរុញព្រមានជាមុនឲ្យជាក់លាក់ និងការព្យាករណ៍។  លោក Xi បានគូសបញ្ជាក់ថា ក្រុមមន្ត្រីដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវតែដឹកនាំក្នុងការប្រយុទ្ធប្រឆាំងនឹងទឹកជំនន់ រក្សាសុវត្ថិភាព និងទ្រព្យសម្បត្តិរបស់ប្រជាជនជាអាទិភាព ហើយខិតខំកាត់បន្ថយការខាតបង់គ្រប់ប្រភេទទាំងអស់ ៕

បណ្ដុំអង្គការសមាគមសង្គមស៊ីវិល អំពាវនាវពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងពីការបោះឆ្នោត

2023/07/05 07:10:38 pm        148
ភ្នំពេញ៖ បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿតាមការញុះញង់​របស់ក្រុមប្រឆាំងដែលតែងតែមានបំណងអាក្រក់ចង់បំផ្លាញការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ លោក ហេង សំណាង ប្រធានបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣នេះថា ដើម្បីលុបបំបាត់ឱ្យអស់នូវនយោបាយអាក្រក់​របស់​ក្រុមប្រឆាំង ជាពិសេសក្រុមប្រឆាំងនៅក្រៅប្រទេស បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បាន​បន្តធ្វើវេទិកាសាធារណៈ ក្រោមប្រធានបទ «គុណតម្លៃនៃការថែរក្សាសុខសន្ដិភាព និងការអភិវឌ្ឍ» ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៣នេះ។លោកថ្លែងថា តាមរយៈវេទិកានេះ ក្រុមការងាររបស់អង្គការសង្គមស៊ីវិល បានពន្យល់ប្រជាពលរដ្ឋ​ឱ្យយល់កាន់តែច្បាស់ថែមទៀតអំពីនយោបាយអាក្រក់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស ជា​ពិសេសបំណងអាក្រក់របស់ក្រុមប្រឆាំង ​ដែលឃោសនាមិនឱ្យពលរដ្ឋទៅបោះឆ្នោត ឬទៅ​បោះឆ្នោត​គូសសន្លឹកឆ្នោតចោលជាដើម ​ដែលនេះជាទង្វើអាក្រក់ចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យ និង​សុខសន្ដិភាពរបស់ប្រទេសកម្ពុជា។សូមជម្រាបថារយៈពេលកន្លងមកនេះ បណ្ដុំអង្គការសមាគមសង្គមស៊ីវិល បានធ្វើវេទិកា​សាធារណៈចំនួន ៦ ​លើករួចមកហើយជាមួយប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ​និងខេត្តតាកែវ លើប្រធានបទ «លុបបំបាត់នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងនៅក្រៅប្រទេស»។ តាមរយៈវេទិកានេះយុវជនសង្គមស៊ីវិលបានអំពាវនាវដល់ពលរដ្ឋនៅក្នុងមូលដ្ឋានរួមគ្នាថែរក្សាសុខសន្ដិភាពរបស់ប្រទេសកម្ពុជា ​ដើម្បីមានការអភិវឌ្ឍរីកចម្រើន​ទៅមុខបន្ថែមទៀត៕អត្ថបទ៖វ៉ន ដារ៉ា

បេក្ខជននាំមុខក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំកោះតៃវ៉ាន់និយាយថា លោកអាចបន្តរក្សាសន្តិភាពជាមួយចិនបាន

2023/07/05 07:03:13 pm        132
តៃវ៉ាន់៖ បេក្ខជនមេដឹកនាំឈានមុខរបស់កោះតៃវ៉ាន់ លោក វីលៀមឡៃ (William Lai) បានសរសេរនៅក្នុងសារព័ត៌មាន Wall Street Journal នៅថ្ងៃពុធនេះ ថាលោកអាចនៅបន្តរក្សាសន្តិភាពជាមួយចិន ប្រសិនបើលោកត្រូវបានជ្រើសរើស ដោយបានបញ្ជាក់ជាថ្មីពីឆន្ទៈរបស់លោកសម្រាប់ការជជែកពិភាក្សាដោយគ្មានបុរេលក្ខខណ្ឌ និងសន្យាពង្រឹងវិស័យការពារជាតិ។ លោក Lai ដែលជាមេដឹកនាំលំដាប់ទី២របស់កោះតៃវ៉ាន់ និងជាបេក្ខជនសម្រាប់គណៈបក្សកាន់អំណាចប្រជាធិបតេយ្យជឿនលឿន បាននាំមុខក្នុងការស្ទង់មតិមុនការបោះឆ្នោត ដែលនឹងធ្វើឡើងនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ ។ មេដឹកនាំលោកស្រី សៃ-អ៊ីងវិន (Tsai Ing-wen) មិនអាចចូលរួមប្រកួតប្រជែងជាថ្មីទៀតបានទេ ក្រោយកាន់តំណែង២អាណត្តិរួចមក។ នៅក្នុងបទអត្ថាធិប្បាយមួយ លោក Lai បាននិយាយថា ទោះបីជាមានហានីភ័យផ្នែកយោធា និងសេដ្ឋកិច្ចពីប្រទេសចិនរួមទាំងសកម្មភាពឆ្មក់ចូលតាមដែនអាកាសស្ទើររាល់ថ្ងៃពីចិនជិតកោះនេះក៏ដោយ ចំណុចអាទិភាពជាច្រើនរបស់លោក នៅតែផ្ដោតលើគោលនយោបាយ ជោគជ័យ និងរក្សាស្ថិរភាព។ លោកបានបន្ថែមថា លោកនឹងគាំទ្រស្ថានភាពជាក់ស្ដែងទូទាំងសមុទ្រតៃវ៉ាន់ ដែលផ្ដល់ផលប្រយោជន៍ច្រើនបំផុតដល់ទាំងសាធារណរដ្ឋចិន ជាឈ្មោះជាផ្លូវការរបស់កោះតៃវ៉ាន់ទាំងសហគមន៍អន្តរជាតិ ។ លោកនឹងពុំច្រានចោលលទ្ធភាពនៃការសន្ទនា ដោយគ្មានបុរេលក្ខខណ្ឌ ដែលបានផ្អែកលើគោលនយោបាយនៃការផ្ដល់ការយោគយល់គ្នា និងគោរភាពថ្លៃថ្នូរទៅវិញទៅមក។យោងតាមប្រភពការទូតមួយចំនួន គេរំពឹងថា លោក Lai នឹងទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក នៅខែក្រោយនេះ ដែលបេក្ខជនតំណែងមេដឹកនាំតែងធ្វើដើម្បីពិភាក្សាពីរបៀបវារៈគោលនយោបាយរបស់ខ្លួន៕

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការកាត់បន្ថយចរន្តប្រឆាំងគឺជាគោលដៅយកប្រៀបឈ្នះរយៈពេលវែង

2023/07/05 07:03:03 pm        131
​ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងថា ការកាត់បន្ថយចរន្តប្រឆាំង ព្រមទាំងពង្រឹង និងពង្រីក ចរន្តគាំទ្រ គឺជាគោលដៅអាទិភាព របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានា​នូវប្រៀបឈ្នះ របស់គណបក្សក្នុងរយៈពេលវែង ដែលការកាត់បន្ថយចរន្តប្រឆាំងនេះ គឺមិនសំដៅលើគណបក្សប្រឆាំងនោះទេ គឺ កាត់បន្ថយការមិនសប្បាយចិត្តពីសំណាក់ប្រជាពលរដ្ឋ ។តាមរយៈវីដេអូឃ្លីប រយៈពេលជាងមួយនាទី ដែលត្រូវបានបង្ហោះលើឆាណែល Telegram និង Facebook នៅព្រឹកថ្ងៃទី៥ ខែកក្កដា នេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការកាត់បន្ថយចរន្ត ប្រឆាំង ​គឺសំដៅដល់ការកាត់បន្ថយការមិនសប្បាយចិត្តរបស់ប្រជាពលរដ្ឋ ដូច្នេះត្រូវពង្រីកនូវ​ចរន្តគាំទ្រ ​តាមរយៈការរំលេចអ្វីដើម្បីពលរដ្ឋ​ ធ្វើឱ្យពលរដ្ឋមានភាពកក់ក្តៅក្នុងចិត្ត ។ឯកឧត្តម ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា បើគ្រប់គ្នាបង្កើតចរន្តគាំទ្រច្រើន ទាំងអស់គ្នា នឹង មានលំនឹង ដែលជាគោលដៅ​ និងជាអ្វីដែលត្រូវធ្វើ ដើម្បីសុខសន្តិភាព ​ស្ថិរភាព មិនថាអ្នកមាន​តួនាទី ឬ មិនមានតួនាទីទេ ដរាបណាគណបក្សប្រជាជនកម្ពុជា នៅដឹកនាំប្រទេស រក្សាសន្តិភាពបាន រក្សាលំនឹង បានពលរដ្ឋនឹងបានសុខទាំងអស់គ្នា ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM