សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សហភាពអឺរុបចង់បានជំហានជាក់ស្តែងពីប្រទេសកូសូវ៉ូ មុនពេលដកទណ្ឌកម្មចេញ

2023/07/05 06:51:16 pm        108
EU៖ ប្រេសិតពិសេសសហភាពអឺរ៉ុប លោក Miroslav Lajcak បាននិយាយកាលពីថ្ងៃអង្គារ (ទី៤ ខែកក្កដា) ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុង Pristinaថា សហភាពអឺរ៉ុប នឹងមិនដកទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចលើកូសូវ៉ូទេ ប្រសិនបើរដ្ឋាភិបាល មិនបន្ថយភាពតានតឹងនៅភាគខាងជើង។បណ្តាប្រទេសសហភាពអឺរុប បានដាក់វិធានការទណ្ឌកម្មប្រឆាំងនឹងប្រទេសកូសូវ៉ូ ក្រោយពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Albin Kurti មិនបានអនុវត្តតាមសំណើរបស់ប្លុកនេះ និងសហរដ្ឋអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតំបន់ភាគខាងជើងនៃប្រទេសដែលបានជួបប្រទះភាពតានតឹងផ្នែកជនជាតិភាគតិចដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង ១ទសវត្សរ៍មកនេះ។វិធានការទាំងនេះ រួមមានការផ្អាកដំណើរទស្សនកិច្ចរបស់មន្ត្រីកូសូវ៉ូទៅកាន់ប្រទេសជាសមាជិកសហភាពអឺរ៉ុប និងការកាត់បន្ថយជំនួយសេដ្ឋកិច្ចដ៏សំខាន់។ លើសពីនេះទៅទៀតនោះ វិធានការបន្ថែម ត្រូវបានគំរាមកំហែង ប្រសិនបើលោកKurti មិនផ្លាស់ប្តូរជំហររបស់ខ្លួន។លោក Lajcak បានថ្លែងនៅក្នុងទីក្រុង Pristina បន្ទាប់ពីកិច្ចប្រជុំរយៈពេល៣ម៉ោង ជាមួយលោកKurtiថា៖«បំណងប្រាថ្នារបស់ខ្ញុំ គឺមិនមានការដាក់ទណ្ឌកម្មទេ»។ ជាការឆ្លើយតប លោក Kurti បានសម្តែងនូវជំនឿជាក់របស់ខ្លួនថា វិធានការដាក់ទណ្ឌកម្មរបស់ EU ប្រឆាំងនឹងកូសូវ៉ូ គឺអយុត្តិធម៌ ហើយបង្កើតការសន្ទនាដែលមិនស្មើភាពគ្នា។តំបន់ភាគខាងជើងនៃកូសូវ៉ូ ដែលជាទីរស់នៅរបស់ជនជាតិស៊ែរប៊ី ៥០.០០០នាក់ កាលពីពេលថ្មីៗនេះ បានជួបប្រទះភាពតានតឹងខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពី Pristina បានប្រកាសឯករាជ្យពីប្រទេសស៊ែរប៊ីក្នុងឆ្នាំ២០០៨៕

លោក នេតានយ៉ាហ៊ូ ប្រកាសបញ្ចប់ប្រតិបត្តិការក្នុងទីក្រុងចេនីន ២ថ្ងៃ ក្រោយវាយប្រហារសម្លាប់ជនជាតិប៉ាឡេស្ទីន១២នាក់

2023/07/05 05:36:25 pm        172
អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន នេតានយ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានបញ្ចប់ប្រតិបត្តិការប្រឆាំងអំពើភេវនិយម នៅក្នុងទីក្រុង ចេនីន (Jenin) តំបន់ វ៉ែសបែង (West Bank )។  កងកម្លាំងអ៊ីស្រាអែល បានចាប់ផ្ដើមដកចេញពីជំរំជនភៀសខ្លួនក្រុងចេនីន ក្នុងតំបន់វ៉ែសបែងដែលអ៊ីស្រាអែលគ្រប់គ្រង។ ការដកកម្លាំងចេញនេះ បានបញ្ចប់ប្រតិបត្តិការដ៏ធំរយៈពេល២ថ្ងៃអំឡុងពេលដែលជនជាតិប៉ាឡេស្ទីន១២នាក់ និងទាហានអ៊ីស្រាអែលម្នាក់បានស្លាប់ ។  គេបានលឺស្នូរសំឡេងគ្រាប់កាំភ្លើង និងការផ្ទុះ ពាសពេញជំរំចេនីន ខណៈដំណឹងនៃការដកកម្លាំងនេះ បានកើតមានឡើងកាលពីល្ងាចថ្ងៃអង្គារ។  យោធាអ៊ីស្រាអែល បាននិយាយថាក្រោយមកខ្លួនបានស្ទាក់ចាប់រ៉ូកែត៥គ្រាប់ដែលបានបាញ់សំដៅទៅកាន់អ៊ីស្រាអែល ភាគខាងត្បូង ពីសំណាក់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទី ក្នុងតំបន់កាហ្សា Gaza។  តែពុំមានក្រុមណាមួយចេញមុខទទួលអះអាងភ្លាមៗទេថាខ្លួនជាអ្នកបាញ់រ៉ូកែតទាំងនោះ។  ខណៈមានការដកកងកម្លាំងរបស់អ៊ីស្រាអែលចេញពីទីក្រុងនេះ ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានរាយការណ៍ថា បុរសជនជាតិប៉ាឡេស្ទីនម្នាក់បានស្លាប់ដោយសារកងកម្លាំងអ៊ីស្រាអែល ។ ក្រុមមន្ត្រីខាងលើនិយាយថាបុរសរងគ្រោះរូបនេះ គឺជាជនជាតិប៉ាឡេស្ទីនទី១២ ដែលបានស្លាប់ក្នុងទីក្រុងនេះ ចាប់តាំងពីថ្ងៃចន្ទមក៕

សម្ដេចតេជោ បញ្ជាឱ្យស្រាវជ្រាវចាប់ខ្លួនជនទុច្ចរិតដែលណែនាំពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុសឱ្យបាន

2023/07/05 02:31:59 pm        507
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាយប់ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចេញសារសំឡេងពិសេសដោយញ្ជាឱ្យសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធស្រាវជ្រាវឃាត់ខ្លួនឱ្យបាននូវជនទុច្ចរិតក្លែងបន្លំជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានទៅណែនាំ អ្នកបោះឆ្នោតឱ្យគូសសន្លឹកឆ្នោតខុស ក្លាយទៅជាសន្លឹកឆ្នោតមិនបានការ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទង្វើបែបនេះទាមទារឱ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបង្រៀនប្រជាពលរដ្ឋ សមាជិកសមាជិការបស់ខ្លួនឱ្យចេះគូសសន្លឹកឆ្នោត ដើម្បីជាសន្លឹកឆ្នោតបានការ។សម្ដេចតេជោ បញ្ជាក់ថា ក្រុមជនក្លែងបន្លំទាំងនោះបានទៅពន្យល់ប្រជាពលរដ្ឋឱ្យគូសច្រើនដង​លើសពីមួយ ពីរ ឬបី គឺមានន័យថា បង្ហាញពីការស្រឡាញ់ពេញចិត្តចំពោះ​គណបក្សប្រជាជនកម្ពុជា។ទង្វើនេះធ្វើឱ្យប្រជាពលរដ្ឋដែលស្រឡាញ់គណបក្សប្រជាជនគូសសន្លឹកឆ្នោតកាន់តែច្រើនដើម្បីបង្ហាញពីក្ដីស្រឡាញ់ ដែលទង្វើនេះវិធីសាស្រ្ដរបស់ក្រុមជនក្លែងបន្លំមានបំណងបំផ្លាញការបោះឆ្នោត។ សម្ដេចតេជោ បានអំពាវនាវទាំងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា និង​បណ្ដាគណបក្សនយោបាយដទៃទៀតរួមគ្នាដើម្បីពន្យល់ដល់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ។ សម្ដេចញ្ជាក់ថា កិច្ចការងារនេះគឺជាកិច្ចការដែលត្រូវធ្វើរួមគ្នាធ្វើ ដើម្បីឱ្យការ​បោះឆ្នោតជ្រើស​តាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣នេះ ធានាបាននូវភាពរលូន និងជោគជ័យសម្រាប់ប្រទេសកម្ពុជាទាំងមូល។ សម្ដេចតេជោ បានបញ្ជាឱ្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ធ្វើការស្រាវជ្រាវលើករណី​នេះផងដែរ ពីព្រោះក៏មានក្រុមជនអាក្រក់បង្រៀនគូសសន្លឹក​ឆ្នោតតាមអនឡាញ (Online)ឱ្យគូសសន្លឹកឆ្នោតខុសនេះផងដែរ។ សម្ដេចតេជោបញ្ជាឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ថា តើនណាខ្លះប្រើប្រាស់អនឡាញ ដើម្បីធ្វើការងារនេះដើម្បីរកឱ្យឃើញចំពោះមុខសញ្ញានេះ។ចំណែកអ្នកដែលក្លែងបន្លំដែលតាំងខ្លួនជាគណបក្សប្រជាជនកម្ពុជាហើយទៅបង្រៀនប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតខុស គឺត្រូវចាប់ខ្លួនឱ្យបានដើម្បីចូលរួមដោះស្រាយលើការងារ​របស់​គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) និងជួយទៅដល់សមត្ថកិច្ច​ក្នុងការអនុវត្តការងារ​រៀបចំ​ការបោះឆ្នោតឱ្យបានត្រឹមត្រូវទៅតាមច្បាប់។ សម្ដេចតេជោបញ្ជាក់ថា ដូច្នេះត្រូវធ្វើការរួមគ្នាដើម្បីប្រទេសជាតិកម្ពុជាទាំងមូល​ទទួលបាន​សេចក្ដីសុខសាន្តហើយត្រូវចាប់ឱ្យបានចំពោះជនដែលប្រព្រឹត្តល្មើស ជាពិសេសគណបក្សប្រជាជន​កម្ពុជា ត្រូវតែទទួលខុសត្រូវទៅលើការ​ចាប់នណាដែលបន្លំខ្លួន​ជាមនុស្សរបស់គណបក្ស​ប្រជាជនកម្ពុជា​ណែនាំប្រជាជនឱ្យទៅគូសសន្លឹកឆ្នោតខុសនេះ។ សម្ដេចបញ្ជាក់ថា ជនទុច្ចរិតនេះ គឺមិនត្រូវទទួលបានការអត់ឱននោះឡើយ៕អត្ថបទ៖ វ៉ន ដារ៉ា

មនុស្សរាប់រយនាក់ភៀសខ្លួនចេញពីជំរំ ក្រុង Jenin ក្នុងពេលប្រតិបត្តិការរបស់អ៊ីស្រាអែល

2023/07/04 09:07:24 pm        177
អ៊ីស្រាអែល៖ កងកម្លាំងប្រទេសអ៊ីស្រាអែល បាននិយាយថា ការវាយលុកដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធនៅក្នុងទីក្រុង Jenin អាចមានរយៈពេលច្រើនថ្ងៃ ជាប្រតិបត្តិការមួយក្នុងចំណោមប្រតិបត្តិការធំបំផុតនៅតំបន់ West Bank ដែលធ្វើឡើងក្នុងរយៈពេល ២០ ឆ្នាំមកនេះ។ ពលរដ្ឋនៅជំរំ ត្រូវបានគេមើលឃើញថាបានភៀសខ្លួនចេញពីអំពើហិង្សាកាលពីថ្ងៃចន្ទ ដែលរួមមានការប្រយុទ្ធគ្នាដោយកាំភ្លើងជាមួយក្រុមអ្នកប្រយុទ្ធសកម្មប្រយុទ្ធ ព្រមទាំងការវាយប្រហារដោយយានដ្រូន ដែលអាជ្ញាធរប៉ាឡេស្ទីននិយាយថាបាន បណ្តាលឲ្យមនុស្សមួយចំនួនស្លាប់។ ជំរំដែលមានប្រជាជនរស់នៅច្រើនមានតាំងពីឆ្នាំ១៩៤៨ លទ្ធផល បណ្តាលមកពីសង្គ្រាម រួមជាមួយការបង្កើតរដ្ឋអ៊ីស្រាអែល។ បច្ចុប្បន្ននេះ អ៊ីស្រាអែលអះអាងថាវាជាកន្លែងដ៏ក្តៅគគុកសម្រាប់ក្រុមសកម្មប្រយុទ្ធកងពលតូចទីក្រុង Jenin ហើយបានបញ្ជូនទាហានរាប់រយនាក់ចូល និងធ្វើការវាយប្រហារជាច្រើនថ្ងៃ។ស្ត្រីម្នាក់និយាយថា ទាហានអ៊ីស្រាអែលឈរក្បែររថយន្តសង្គ្រោះមួយគ្រឿង ខណៈពលរដ្ឋក្នុងតំបន់ត្រូវបានគេប្រាប់ឱ្យចាកចេញពីលំនៅឋាននិងទ្រព្យសម្បត្តិរបស់ពួកគេ មុនពេលនាំទៅកាន់មន្ទីរពេទ្យនេះ។ វីដេអូ ដែលបានចេញផ្សាយដោយនគរបាលអ៊ីស្រាអែល បានអះអាងបង្ហាញពីការចាប់ខ្លួនធ្វើឡើងជាផ្នែកមួយនៃប្រតិបត្តិការ ដោយបង្ហាញមុខព្រាលៗដើម្បីការពារការកំណត់អត្តសញ្ញាណ។ រយៈពេលជាងមួយឆ្នាំ ការវាយឆ្មក់របស់កងទ័ពនៅក្នុងទីក្រុងដូចជាទីក្រុង Jenin បានក្លាយជាទម្លាប់។ មានការវាយប្រហារដ៏ឃោរឃៅជាបន្តបន្ទាប់របស់ពប៉ាឡេស្ទីនមកលើអ៊ីស្រាអែល និងការវាយសម្រុកដោយក្រុមអ្នកតាំងលំនៅជនជាតិជ្វីហ្វ មកលើភូមិរបស់ប៉ាឡេស្ទីន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu កាលពីថ្ងៃចន្ទបានប្តេជ្ញាបន្តប្រតិបត្តិការនេះរយៈពេលយូរបហរសិនបើចាំបាច់ ដោយបានហៅទីក្រុង Jenin ថាជា សំបុកសម្រាប់សកម្មភាពភេរវកម្ម។

ប្រធានាធិបតីឥណ្ឌូនេស៊ីទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅក្នុងទីក្រុងស៊ីដនី អំឡុងដំណើរទស្សនកិច្ចនៅអូស្រ្តាលី

2023/07/04 09:04:10 pm        156
ឥណ្ឌូនេស៊ី៖ នៅថ្ងៃអង្គារនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodoត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Anthony Albaneseក្នុងពិធីស្វាគមន៍ដ៏កក់ក្តៅមួយនៅទីក្រុងស៊ីដនី ។  ឈរថតរូបសម្រាប់សារព័ត៌មានជាមួយលោក Albanese និងអគ្គទេសាភិបាអូស្រ្តាលីលោក David Hurleyលោក Widodoបានធ្វើអធិការកិច្ចឆ្មាំកិត្តិយស និងស្ងើចសរសើរទេសភាពកំពង់ផែ Sydney Harbour ។  បញ្ហាសេដ្ឋកិច្ច ការបន្ធូរបន្ថយទិដ្ឋាការធុរកិច្ចសម្រាប់ពលរដ្ឋឥណ្ឌូនេស៊ី និងបញ្ហាសន្តិសុខក្នុងតំបន់ នឹងត្រូវលើកយកមកពីពិភាក្សាអំឡុងជំនួបរបស់ភាគីទាំង ២ ។ នេះបើយោងតាមការអះអាងរបស់ក្រសួងការបរទេសអូស្រ្តាលី ។  នៅមុនកិច្ចប្រជុំនៅថ្ងៃអង្គារនេះដែរ រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wongនិយាយថា នឹងមានការផ្លាស់ប្តូរមួយចំនួនលើច្បាប់ផ្តល់ទិដ្ឋាការសម្រាប់ពលរដ្ឋឥណ្ឌូនេស៊ី  ទិន្នន័យពីរដ្ឋាភិបាលអូស្រ្តាលី បានឲ្យដឹងថា ឥណ្ឌូនេស៊ី គឺជាប្រទេសដៃគូពាណិជ្ជកម្មធំបំផុតទី១៣របស់អូស្រ្តាលី និងការវិនិយោគរបស់អូស្រ្តាលីនៅឥណ្ឌូនេស៊ី គិតជាទឹកប្រាក់សរុប២,៨៧ពាន់លានដុល្លារ ក្នុងនោះធ្យូងថ្ម ត្រូវបាននាំចេញខ្ពស់ជាងគេ ៕

កងទ័ពជើងទឹកចិនទៅទស្សនកិច្ចនៅប្រទេសនីហ្ស៊េរីយ៉ារយៈពេល៥ថ្ងៃ

2023/07/04 08:51:04 pm        196
នីហ្ស៊េរីយ៉ា៖ កងនាវាចរណ៍នៃកងទ័ពរំដោះប្រជាជន (PLA) ដឹកនាំដោយនាវាចម្បាំងNanning បានទៅដល់ប្រទេសនីហ្ស៊េរីយ៉ា កាលពីថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចដ៏កម្រមួយរបស់យោធាចិនទៅកាន់ឆ្នេរសមុទ្រអាត្លង់ទិកនៃទ្វីបអាហ្រ្វិក ជាទីដែលទីក្រុងប៉េកាំង បានខិតខំប្រឹងប្រែងជាយូរមកហើយដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន។ស្ថានទូតចិន បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសនីហ្ស៊េរីយ៉ា បានសាទរចំពោះដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃថា ជាព្រឹត្តិការណ៍សំខាន់មួយក្នុងការទំនាក់ទំនង ហើយកងទ័ពជើងទឹកនីហ្ស៊េរីយ៉ា បានបង្ហាញពីឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខដែនសមុទ្រ និងរក្សាស្ថិរភាពនៅឈូងសមុទ្រហ្គីណេ។ .កងនាវាចរណ៍នីហ្ស៊េរីយ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាត និងនាវាចម្បាំងដែលអមដំណើរSanya រួមជាមួយនឹងនាវាផ្គត់ផ្គង់ Weishanhu បានទៅដល់កំពង់ផែ Lagos ដោយនាវាNanningចតនៅកំពង់ផែនេះ រហូតដល់ថ្ងៃព្រហស្បតិ៍។អាហ្រ្វិកខាងលិចដែលសម្បូរដោយប្រេង គឺជាផ្នែកមួយនៃឈូងសមុទ្រហ្គីណេ ហើយជាអ្នកនាំចេញប្រេងឆៅដ៏សំខាន់របស់ពិភពលោក។ឈូងសមុទ្រហ្គីណេដែលត្រូវបានពិពណ៌នាដោយការិយាល័យដែនសមុទ្រអន្តរជាតិថា ជាផ្លូវដឹកជញ្ជូនដ៏គ្រោះថ្នាក់ និងសំខាន់បំផុតមួយរបស់ពិភពលោក គ្របដណ្តប់លើផ្ទៃដី ១១.០០០ គីឡូម៉ែត្រក្រឡា (៤ ២៤៧ម៉ាយក្រឡា) និងលាតសន្ធឹងពីអង់ហ្គោឡាទៅដល់សេណេហ្គាល់។ចាប់តាំងពីឆ្នាំ២០២១មក ករណីប្លន់តាមសមុទ្រ បានធ្លាក់ចុះដោយសារតែកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់ និងការដាក់ពង្រាយនាវាកងទ័ពជើងទឹកបរទេស។ នេះបើយោងតាមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ចិននឹងរឹតបន្តឹងការនាំចេញសម្ភារៈផលិតបន្ទះអេឡិចត្រូនិក ខណៈអាមេរិកពិចារណាលើការទប់ស្កាត់ថ្មី

2023/07/04 08:42:52 pm        178
ចិន៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានប្រកាសកាលពីថ្ងៃចន្ទ (ទី៣ ខែកក្កដា) ថា ប្រទេសចិននឹងគ្រប់គ្រងលើការនាំចេញលោហធាតុមួយចំនួន ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងឧស្សាហកម្មបន្ទះអេឡិកត្រូនិក ដែលនេះជាសកម្មភាពដ៏ខ្លាំងក្លាចុងក្រោយបំផុត ក្នុងសង្គ្រាមដែលកំពុងកើនឡើង ជុំវិញការចូលទៅប្រើប្រាស់មីក្រូឈីបទំនើប រវាងទីក្រុងប៉េកាំង និងសហរដ្ឋអាមេរិក។ការគ្រប់គ្រង ដែលប្រទេសចិនបាននិយាយថា មានគោលបំណងការពារសន្តិសុខ និងផលប្រយោជន៍របស់ជាតិ នឹងតម្រូវឲ្យក្រុមហ៊ុននាំចេញស្វះស្វែងរកការអនុញ្ញាត ដើម្បីដឹកជញ្ជូននូវផលិតផលហ្គាលីយ៉ូម និងហ្គេម៉ានីញ៉ូមមួយចំនួន។បើយោងតាមការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា ការសម្រេចដើម្បីគ្រប់គ្រងការនាំចេញនៃវត្ថុធាតុកម្រដែលទីក្រុងប៉េកាំងចាត់ទុកថាជាសកម្មភាពយុទ្ធសាស្ត្រនេះ បានកើតឡើងនៅក្នុងខណៈពេលដែលក្រុងវ៉ាស៊ីនតោន កំពុងពិចារណាលើការរឹតបន្តឹងថ្មី ចំពោះការដឹកជញ្ជូនមីក្រូឈីបបច្ចេកវិទ្យាជាន់ខ្ពស់ទៅកាន់ប្រទេសចិន។ជាមួយគ្នានេះ សហរដ្ឋអាមេរិក និងប្រទេសហូឡង់ ក៏គ្រោងនឹងបង្ហាញភាពមិនសប្បាយចិត្តដល់ក្រុមហ៊ុនផលិតបន្ទះអេឡិកត្រូនិករបស់ប្រទេសចិននៅរដូវក្តៅនេះផងដែរ ដោយការរឹតបន្តឹងបន្ថែមទៀតលើការលក់ឧបករណ៍ផលិតបន្ទះសៀគ្វី ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីការពារបច្ចេកវិទ្យារបស់ខ្លួន កុំឲ្យប្រទេសចិនប្រើប្រាស់ពង្រឹងវិស័យយោធារបស់ខ្លួន៕

រាជរដ្ឋាភិបាលប្រកាសបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត និងមន្រ្តីរាជការជាស្រ្តីមានផ្ទៃពោះ

2023/07/04 08:13:45 pm        379
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២៣នេះ បានប្រកាសជាផ្លូវការ បង្កើន​ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌​ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ នេះបើយោងតាមសេក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ។ការប្រកាសប្រកាសជាផ្លូវការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការជាស្រ្តី និង​ស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ២ឆ្នាំនេះ បាន​កើតឡើង​តាមរយៈគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ​ដែលសម្ដេច តែងតែយកចិត្តទុកដាក់ និងចុះជួបសួរសុខទុក្ខដោយផ្ទាល់ជាមួយកម្មករនិយោជិត។ សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារ​អាយុក្រោម​២ឆ្នាំ​ដំឡើងកម្រិតប្រាក់ ឧបត្ថម្ភទ្វេដង ​សម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល, ការសម្រាលកូន១​ និងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ, និងការពិនិត្យសុខភាពក្រោយសម្រាល និង​យកកូនទៅទទួលថ្នាំបង្ការរហូតដល់កូនមានអាយុ២ឆ្នាំ។ចំណែកការផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស ក្នុង​អំឡុងពេល ​មានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ​និងដែលប្រើប្រាស់សេវានៅតាម មូលដ្ឋាន​សុខាភិបាល សាធារណៈរាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យ​ផ្ទៃពោះមុន​សម្រាល​ចំនួន ៤ដង និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការ​រហូតដល់អាយុ២ឆ្នាំ ចំនួន១០ដង ដូចការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ និងដំឡើង​ប្រាក់ឧបត្ថម្ភទ្វេដង សម្រាប់ការសម្រាលកូន១ និងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ។រីឯការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពបន្ថែមជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យា ជាស្រ្ដីក្នុងអំឡុង​ពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដែលប្រើប្រាស់សេវានៅតាមមូលដ្ឋាន​សុខាភិបាលសាធារណៈ រាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន៤ដង ​និងការពិនិត្យសុខភាព ក្រោយសម្រាល ​និងយកកូនទៅទទួលថ្នាំបង្ការ រហូតដល់​អាយុ២ឆ្នាំ ចំនួន ១០ដង ដូចការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ, និងផ្តល់ប្រាក់​ឧបត្ថម្ភសម្រាប់ការសម្រាលកូន ​និងករណីកូនភ្លោះ​ ដូចការផ្តល់ជូន កម្មករនិយោជិត ជាស្ត្រីដែលជាសមាជិក ប.ស.ស ដែរ។ សេចក្ដីប្រកាសបញ្ជាក់ថា៖«ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែមខាងលើនឹងចាប់ផ្តើម​អនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ»៕អត្ថបទ៖ វ៉ន ដារ៉ា

ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រាប់សមាជិកបក្សថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខទុក្ខជាមួយគ្រប់ពេល

2023/07/04 08:00:33 pm        179
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ លើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានជួយសង្រ្គោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ និងសុខចិត្តនៅខាំស្មៅ ក្រាញននាល រួមសុខទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ដោយមិនដែលរត់ចោលប្រជាជនកម្ពុជាម្ដងណាឡើយ។ ក្នុងឱកាសដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយ​របស់គណបក្សប្រជាជនកម្ពុជា និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សនៅស្នាក់ការគណបក្សឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងថ្ងៃទី៤ នៃយុទ្ធនាការឃោសនាបោះឆ្នោត នាព្រឹកថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣នេះឯកឧត្តម បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ជាពិសេស​ក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ដែលជាសក្ខីភាព​មួយបង្ហាញថា កម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវប្រកប​ដោយក្តីសង្ឃឹម​ជឿជាក់ តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយ​ការយកអាយុជីវិតធ្វើជាដើមទុន ​និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្ស​ប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានអំពាវនាវទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ​ឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែល​មានលេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ​ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត៕

ពលរដ្ឋសង្កេតឃើញបរិយាកាសល្អ នៃយុទ្ធនាការឃោសនាបោះឆ្នោត៤ថ្ងៃមកនេះ

2023/07/04 07:54:02 pm        77
ភ្នំពេញ៖ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានបង្ហាញការយល់ឃើញថា រយៈពេល៤ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧នេះ គឺមានភាពល្អប្រសើរ ទាំងការដង្ហែក្បួនតាម ដងផ្លូវរបស់គណបក្សនយោបាយនីមួយៗ រួមទាំងក្រុមអ្នកគាំទ្រ បានគោរព និងប្រកាន់ភ្ជាប់នូវឥរិយាបទល្អផងដែរ ។ ប្រជាពលរដ្ឋបានលើកឡើងថា រយៈពេល៤ថ្ងៃនេះ ពួកគេត់បានសម្លឹងឃើញថា គណបក្ស​ប្រជាជនកម្ពុជា ​គឺមាន​សម្ទុះខ្លាំង​នៃក្រុមអ្នកគាំទ្រ ដែលបានចូលរួមក្នុងការឃោសនា លើស​គណបក្សនយោយបាយនានាដទៃ។ ហើយកត្តា ​ដែលនាំឱ្យពលរដ្ឋច្រើនគាំទ្រគណបក្សនេះ គឺដោយសារពួកគេ ​បានមើលឃើញពីការដឹកនាំប្រទេស ​ប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍ ។ សមាជិកគណបក្សប្រជាជនកម្ពុជា សង្កាត់អូរឫស្សី៤ បានឱ្យដឹងថា ពលរដ្ឋស្ទើរតែទាំងអស់​ ដែល រស់នៅក្នុងមូលដ្ឋានសង្កាត់ ​គឺសុទ្ធសឹងតែបានគាំទ្រគណបក្សប្រជាជនកម្ពុជា​ ពិសេសនោះ គឺ​គាំទ្រសម្តេចតេជោ នាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រីបន្តវេន ដើម្បីបន្តដឹកនាំប្រទេសទៅមុខបន្តទៀត ។សូមបញ្ជាក់ថា យុទ្ធនាការ ​នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ បាន​ឈានចូលដល់ថ្ងៃទី៤ហើយ ខណៈយុទ្ធនាការនេះ ​នឹងប្រព្រឹត្តិទៅរយៈពេល២១ថ្ងៃ ​គិតចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី២១ ខែកក្កដា នេះ ហើយនៅថ្ងៃទី២៣ ខែកក្កដា គឺជាថ្ងៃបោះឆ្នោត ៕ អត្ថបទ៖ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM