សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមការងារគណបក្សប្រជាជនកម្ពុជាមូលដ្ឋាន បន្តការឃោសនាផ្សព្វផ្សាយគោលនយោយបក្ស

2023/07/03 07:54:04 pm        132
ភ្នំពេញ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋានរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែកក្កដា នេះ ជាថ្ងៃទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោត បានបន្តធ្វើការផ្សព្វផ្សាយនយោបាយ របស់គណបក្ស ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ អំពីកនយោយរបស់គណបក្សប្រជាជន អាណត្តិទី៧នេះ ។លោកស្រី សឿង សេរី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ដង្កោ បានឱ្យដឹងថា ការចុះផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជានាពេលនេះ ​គឺធ្វើឡើងដោយមានការ ចែក​ខិត្តប័ណ្ណ​ បិទពាក្យស្លោក បង្រៀនរបៀបគូសសន្លឹកឆ្នោត និងបង្ហាញពីសារនយោបាយ​ផ្សេងៗទៀតជាដើម ដែលគណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលនយោបាយច្បាស់លាស់ សម្រាប់បម្រើដល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ។លោកស្រី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ​ឱ្យបន្តបោះឆ្នោតគាំទ្រគណបក្សប្រជា ជនកម្ពុជា ​ដែលស្ថិតនៅលេខរៀងទី១៨ ។ប្រជាពលរដ្ឋ បានបង្ហាញនូវការពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជា ​ដែលពួកគេបានមើល ឃើញថា​ មានស្នាដៃជាច្រើនក្នុង​អភិវឌ្ឍន៍​ប្រទេសជាតិឱ្យរីកចម្រើន ​ក្រោមម្លប់សុខសន្តិភាពពេញ នាពេលបច្ចុប្បន្ននេះ ។ប្រជាពលរដ្ឋ បានកត់សម្គាល់ថា កម្មវិធីនយោបាយដែលគណបក្សប្រជាជនកម្ពុជាបានដាក់ចេញ ក្នុងអាណត្តិនេះ ពិតជាចំគោលដៅរបស់ប្រជាជន​ និងប្រទេសជាតិ​ ដូច្នេះនៅថ្ងៃទី២៣ ​ខែកក្កដា ខាងមុខនេះ​ នឹងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​បន្តដឹកនាំរាជរដ្ឋាភិបាល ។ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នេះ ​គណបក្សប្រជាជនកម្ពុជា បានដាក់ ចេញនូវគោលនយោយសំខាន់ៗជាច្រើន ​ដែលក្នុងនោះរួមមាន ថែរក្សា ​ការពារសន្តិភាព ​សន្តិសុខ សណ្តាប់ធ្នាប់ ​និងសុវត្ថិភាពសង្គម ​ដើម្បីធានាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍ​ប្រទេសជាតិ, ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿទុកចិត្ត, បន្តមិន យកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីក​ផលិតកម្ម និងរកទីផ្សារលក់កសិផល ដោយថ្លៃសមរម្យ និងបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។ល៕អត្ថបទ៖ ទូច សោភ័ណ 

យុទ្ធនាការឃោសនាបោះឆ្នោតខេត្ដសៀមរាប រយៈពេលពីរថ្ងៃដំណើរការយ៉ាងរលូន

2023/07/03 07:40:49 pm        177
សៀមរាប៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាប បានអះអាងថា ដំណើរការ​យុទ្ធនាការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រីអាណត្ដិទី៧ ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ បានដំណើរការយ៉ាងរលូន ដែលមកដល់ថ្ងៃនេះ មានគណបក្សនយោបាយចំនួនបី​បានចេញ​ឃោសសនា​បោះឆ្នោត។លោក នីម វាន់សំ ប្រធានគណៈកម្មការខេត្ដសៀមរាប រៀបចំការបោះឆ្នោត មានប្រសាសន៍ថា ការឃោសនារកសំឡេងឆ្នោតឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី១ខែកក្កដានេះ មានគណបក្ស​នយោបាយចំនួនបី​បានធ្វើយុទ្ធនាការរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សស្ដ្រីដើម្បីស្រ្ដី ប៉ុន្ដែសកម្មភាពយុទ្ធនាការធំដែលមានមនុស្សរាប់ម៉ឺនាក់ចូលរួមដង្ហែក្បួន គឺមានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ក្រៅពីនោះ មានតែធ្វើសកម្មភាពតូចៗ និង​ធ្វើសកម្មភាពចែកខិត្ដប័ណ្ណ។លោក បានបន្ដថា ការឃោសនាបោះឆ្នោតមកដល់ថ្ងៃនេះ មិនមានភាពមិនប្រក្រតីអ្វីកើតឡើងនោះឡើយ ពោលរយៈពេលពីរថ្ងៃនេះ ដំណើរបានយ៉ាងល្អប្រសើរ​ ដោយមានសមត្ថកិច្ចជួយសម្រួលគ្រប់គោលដៅទាំងអស់។លោក បានអំពាវនាវដល់គណបក្សនយោបាយទាំងអស់ឱ្យគោរព​នីតិវិធី​ដែល​ គជប បានចែង ហើយ​បើគណបក្សនយោបាយណាមួយចង់ធ្វើយុទ្ធនាការដង្ហែររកសំឡេង​គាំទ្រ​របស់ខ្លួន​ក្នុងការ​បោះឆ្នោតឆ្នាំ២០២៣នេះ​ ត្រូវជូនដំណឹងដល់ គខប ឱ្យបានត្រឹមត្រូវ ដើម្បី គខប ជួយសម្រួលកុំឱ្យមានបញ្ហាអ្វីកើតឡើង។ជាមួយគ្នានោះ លោកក៏ស្នើដល់អ្នកគាំទ្រគណបក្សនីមួយៗត្រូវធ្វើការអត់ធ្មត់ បើសិនបើការដង្ហែរក្បួនបានប៉ះគ្នានៅតាមដងផ្លូវ។សូមបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតជ្រើសរើសតំណាងរាស្ដ្រអាណត្ដិទី៧ ឆ្នាំ២០២៣នេះ មានរយៈពេល២១ថ្ងៃ ដោយបានធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៣នេះ ៕ 

ក្រុមហ៊ុន Nikkei នាំមុខទីផ្សារនៅអាស៊ីកាន់តែខ្ពស់ ខណៈចិនប្រឹងប្រែងតាមឲ្យទាន់

2023/07/03 07:18:59 pm        152
ជប៉ុន៖ ភាគហ៊ុនអាស៊ីបានឡើងខ្ពស់បន្តិច នៅថ្ងៃចន្ទ (ទី៣ ខែកក្កដា)នេះ ដោយសារតម្រូវការភាគហ៊ុនបច្ចេកវិទ្យា បានជួយជំរុញទីផ្សាររបស់ប្រទេសជប៉ុន ខណៈដែលសប្តាហ៍មួយដែលផ្ទុកទៅដោយទិន្នន័យ បង្កើតបាននូវពាក្យធានាថា នឹងមាននូវចំណុចផ្លាស់ប្ដូរដ៏សំខាន់ ក្នុងចក្ខុវិស័យសម្រាប់សេដ្ឋកិច្ចចិន និងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។ការងើបឡើងវិញរបស់សេដ្ឋកិច្ចប្រទេសចិន រហូតមកទល់ពេលនេះ មិនទាន់បានធ្វើឲ្យមានការពេញចិត្តនោះទេ ដោយសារការរំពឹងទុកខ្ពស់ ហើយការស្ទង់មតិលើការផលិតរបស់គេហទំព័រ Caixin ដែលនឹងត្រូវធ្វើឡើង នៅល្ងាចថ្ងៃចន្ទនេះ ត្រូវបានគេព្យាករថា អាចស្រុតចុះបន្តទៀត។ធនាគារកណ្តាលរបស់ចិន បានសន្យាថា នឹងចាត់វិធានការ «ដោយបង្ខំ» បន្ថែមទៀត ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ហើយមើលទៅទំនងជានឹងទទួលបានអ្នកដឹកនាំថ្មី ក្នុងពេលឆាប់ៗនេះ។ អ្វីដែលសំខាន់ គឺត្រូវការជាចាំបាច់ ដោយសារបន្ទះសៀគ្វីពណ៌ខៀវរបស់ចិន ធ្លាក់ចុះ ៥ភាគរយ កាលពីត្រីមាសមុន ខណៈដែលបណ្តាប្រទេសអភិវឌ្ឍន៍បានរួមសហការគ្នា។ផ្ទុយទៅវិញ ភាគហ៊ុនរបស់ជប៉ុន បាន និងកំពុងទទួលបានជោគជ័យ ខណៈលំហូរនៃការទិញ នៅឯនាយសមុទ្រ បានជួយបង្កើនចំណូលរបស់ក្រុមហ៊ុន Nikkei ស្ទើរតែ ២០ភាគរយ កាលពីត្រីមាសមុន ដោយមានការជំរុញពីការធ្លាក់ចុះប្រាក់យ៉េន និងក្តីសង្ឃឹមរបស់ក្រុមហ៊ុនជប៉ុន ក្នុងការទៅបំពេញកង្វះចន្លោះ ដែលបង្កើតឡើងដោយសារបញ្ហារបស់ចិន-សហរដ្ឋអាមេរិក។ នៅព្រឹកថ្ងៃចន្ទនេះ សន្ទស្សន៍បានកើនឡើង ១,២ភាគរយទៀត ហើយឡើងជិតដល់កម្រិតខ្ពស់បំផុត នាពេលថ្មីៗនេះ៕

គ្រូពេទ្យនាំពលរដ្ឋប៉ាឡេស្ទីនរងរបួសទៅមន្ទីរពេទ្យបន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែលក្នុងទីក្រុង Jenin

2023/07/03 07:06:50 pm        108
អ៊ីស្រាអែល៖ កងកម្លាំងប្រទេសអ៊ីស្រាអែល បានវាយឆ្មក់នៅទីក្រុងJenin តំបន់ West Bank ពេញមួយយប់ឈានចូលដល់ថ្ងៃចន្ទនេះ ដោយបើកការវាយប្រហារ ដែលពលរដ្ឋនិយាយថា មានទាំងមីស៊ីលបាញ់ពីលើអាកាស និងចាប់ផ្តើមប្រយុទ្ធដោយកាំភ្លើង ដែលបានបន្តរហូតដល់ពេលព្រឹកបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់។ ដោយមានសំឡេងការបាញ់កាំភ្លើងធំ និងគ្រឿងផ្ទុះ ត្រូវបានលាន់លឺនៅទូទាំងទីក្រុងជាច្រើនម៉ោងបន្ទាប់ពីការវាយប្រហារដោយយានដ្រូន ដែលលាន់លឺយ៉ាងច្បាស់នៅលើក្បាល ដែលកងពលតូចនៅទីក្រុង Jenin ជាអង្គភាពមួយត្រូវបានបង្កើតឡើងរួមមានក្រុមជីវពលផ្សេងៗគ្នា មានមូលដ្ឋាននៅក្នុងជំរំជនភៀសខ្លួនដ៏ធំរបស់ទីក្រុង បាននិយាយថា ខ្លួនកំពុងតតាំងជាមួយកងកម្លាំងអ៊ីស្រាអែល។អ្នកបើកបររថយន្តសង្គ្រោះប៉ាឡេស្ទីនលោក Khaled Alahmad បាននិយាថា អ្វីដែលកំពុងកើតឡើងនៅក្នុងជំរំជនភៀសខ្លួនគឺជាសង្គ្រាមពិត។ មានការវាយប្រហារពីលើអាកាសដាក់គោលដៅមកលើជំរំ ជារៀងរាល់ពេល យើងបើកបរដោយមានរថយន្តសង្គ្រោះ៥ទៅ៧គ្រឿង ហើយយើងត្រឡប់មកវិញមានអ្នករងរបួសពេញរថយន្ត។ យោធាអ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារលើអគារមួយកន្លែង ដែលបម្រើជាមជ្ឈមណ្ឌលទីបញ្ជាការសម្រាប់អ្នកប្រយុទ្ធមកពីកងពលទីក្រុង Jenin ជាអ្វីដែលខ្លួនបានចាត់ទុកថាជាកិច្ចប្រឹងប្រែងប្រឆាំងភេរវកម្មដ៏ខ្លាំងក្លា នៅក្នុងតំបន់ West Bank។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានបញ្ជាក់ថា មនុស្សយ៉ាងហោច៣នាក់ បានស្លាប់ ក្នុងទីក្រុង Jenin ខណៈមនុស្សម្នាក់ផ្សេងទៀត បានស្លាប់នៅក្នុងទីក្រុង Ramallah បន្ទាប់ពីត្រូវបានបាញ់ចំក្បាល នៅប៉ុស្តិ៍ត្រួតពិនិត្យ៕

អាមេរិក ស្វែងរកកម្មវិធីជនភៀសខ្លួន សម្រាប់អ្នកស្វែងរកសិទ្ធជ្រកកោនពុំមែនជនជាតិម៉ិកស៊ិក នៅប្រទេសម៉ិកស៊ិក

2023/07/03 07:02:48 pm        154
អាមេរិក៖ ប្រភពចំនួន៤បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក និងម៉ិកស៊ីក កំពុងពិភាក្សា កម្មវិធីជនភៀសខ្លួនសហរដ្ឋអាមេរិកថ្មី សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនពុំមែនជាពលរដ្ឋម៉ិកស៊ិក ដែលកំពុងរង់ចាំនៅក្នុងប្រទេសម៉ិកស៊ិក ជាផ្នែកមួយនៃបំណងរបស់ប្រធានាធិបតី លោក Joe Biden ដើម្បីបង្កើតវិធីសាស្ត្រស្របច្បាប់សម្រាប់ការធ្វើអន្តប្រវេសន៍។កម្មវិធីនេះ ទំនងជានឹងបើកចំពោះជនភៀសខ្លួនគុយបា ហៃទី នីហ្គារ៉ាហ្គ័រ និងជនភៀសខ្លួនវ៉េណេហ្ស៊ុយអេឡា នៅក្នុងប្រទេសម៉ិកស៊ីក។ ជនអន្តោប្រវេសន៍នឹងចំបាច់ត្រូវបង្ហាញថាពួកគេស្ថិតនៅក្នុងប្រទេសម៉ិកស៊ិក នៅមុនថ្ងៃទី៦ ខែមិថុនា ដើម្បីផ្តល់សិទ្ធិ។ មន្ត្រីអាមេរិកនិងម៉ិកស៊ីក ដែលដឹងច្បាស់អំពីបញ្ហានេះ បាននិយាយថា បញ្ហានេះនៅតែស្ថិតក្រោមការពិភាក្សា ហើយគ្មានសេចក្តីសម្រេចត្រូវបានធ្វើឡើងឡើយ។នៅពុំច្បាស់នោះទេថាតើមនុស្សប៉ុន្មាននាក់ អាចទទួលបានប្រយោជន៍ពីកម្មវិធីបែបនេះ។ជនអន្តោប្រវេសន៍រាប់ម៉ឺននាក់ មកពីប្រទេសចំនួន៤ទាំងនេះ បានឆ្លងកាត់ប្រទេសម៉ិកស៊ិក ក្នុងផ្លូវធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងអំឡុងពេលភាពចលាចលខ្លាំងផ្នែកសេដ្ឋកិច្ចនិងនយោបាយក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលកំពុងធ្វើឲ្យមានភាពតានតឹងនូវធនធាននៅក្នុងប្រទេសទាំងពីរ និងកំពុងដាក់សម្ពាធផ្នែកនយោបាយលើប្រធានាធិបតី Joe Biden មកពីគណបក្សប្រជាធិបតេយ្យ ដែលកំពុងស្វែងរកការបោះឆ្នោតឡើងវិញ នៅក្នុងឆ្នាំ២០២៤។ ប្រភពព័ត៌មាន និយាយថា ផែនការកំពុងស្ថិតក្រោមកិច្ចពិភាក្សា ដែលនឹងអនុញ្ញាតផ្តល់សិទ្ធិដល់ជនអន្តោប្រវេសន៍ ដែលត្រូវបានយល់ព្រមសម្រាប់ស្ថានភាពជនភៀសខ្លួន ចូលទៅរតាមរយៈកម្មវិធីការតាំងលំនៅថ្មីជនភៀសខ្លួននៅអាមេរិក ដែលអាចធ្វើទៅបានចំពោះតែអ្នកដាក់ពាក្យស្នើសុំនៅបរទេស។ មិនដូចជាជនអន្តោប្រវេសន៍ភាគច្រើនដែលបានអះអាងសិទ្ធិជ្រកកោនបន្ទាប់ពីចូលមកដល់សហរដ្ឋអាមេរិកនោះទេ ជនភៀសខ្លួនទទួលបានការអនុញ្ញាតការងារភ្លាមៗ ហើយរដ្ឋាភិបាលផ្តល់ប្រយោជន៍ដូចជាផ្តល់លំនៅឋាន និងជំនួយការងារ៕

ទីក្រុងមូស្គូ និយាយថា កុមារប្រមាណ៧សែននាក់ មកពីតំបន់ជម្លោះនៅអ៊ុយក្រែន ពេលនេះ កំពុងរស់នៅក្នុងប្រទេសរុស្ស៊ី

2023/07/03 06:50:12 pm        149
រុស្ស៊ី៖ លោក គ្រីហ្គូរី ការ៉ាស៊ីន (Grigory Karasin) ប្រធានគណៈកម្មការអន្តរជាតិក្នុងក្រុមប្រឹក្សា សហព័ន្ធ ដែលជាសភា ជាន់ខ្ពស់របស់រុស្ស៊ី បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី បាននាំកុមារប្រមាណ ៧សែននាក់ ពីតំបន់ជម្លោះនានាក្នុងប្រទេសអ៊ុយក្រែន ចូលមកក្នុងដែនដីរបស់រុស្ស៊ី ។  លោក ការ៉ាស៊ីន បានសរសេរលើបណ្ដាញតេឡេក្រាមរបស់លោកថា ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ កុមារប្រមាណ៧សែននាក់ ត្រូវបានរកឃើញស្នាក់នៅជាមួយយើង ដែលរត់គេចចេញពីការទម្លាក់គ្រាប់បែក និងការបាញ់ផ្លោងចេញពីតំបន់ជម្លោះទាំងឡាយនៅក្នុងប្រទេសអ៊ុយក្រែន ។  ទីក្រុងមូស្គូ និយាយថាកម្មវិធីរបស់ខ្លួនក្នុងការនាំយកកុមារចេញពីអ៊ុយក្រែន ចូលមកក្នុងទឹកដីរុស្ស៊ី គឺដើម្បីការពារកុមារកំព្រា និងកុមារដែលត្រូវគេបោះបង់ចោលក្នុងតំបន់ជម្លោះ ។  ទោះយ៉ាងណាក៏ដោយ អ៊ុយក្រែន និយាយថា កុមារជាច្រើន ត្រូវបាននិរទេសដោយខុសច្បាប់ ហើយសហរដ្ឋអាមេរិក និយាយថា កុមាររាប់ពាន់នាក់ ត្រូវបានជម្លៀសទាំងបង្ខំចេញពីលំនៅឋានរបស់ពួកគេ។កាលពីខែកក្កដាឆ្នាំ២០២២ សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា ប្រទេសរុស្ស៊ី បាននិរទេសកុមារជាង២៦ម៉ឺននាក់ ដោយបង្ខំខណៈក្រសួងសមាហរណកម្មនៃដែនដីរបស់អ៊ុយក្រែន និយាយថា កុមារអ៊ុយក្រែនចំនួន១៩.៤៩២នាក់ បច្ចុប្បន្ន ត្រូវបានចាត់ទុកថា ត្រូវបាននិរទេសដោយខុសច្បាប់៕

ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ី រឹពឹងថា អារ៉ាប៊ីសាអ៊ូឌីត នឹងកាត់បន្ថយតម្លៃប្រេងឆៅ នៅខែសីហា

2023/07/03 06:45:51 pm        136
 អារ៉ាប៊ីសាអ៊ូឌីត៖ ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ី រំពឹងថា អារ៉ាប៊ីសាអ៊ូឌីត នឹងកាត់បន្ថយតម្លៃសម្រាប់ការផ្គត់ផ្គត់ប្រេងឆៅរបស់ខ្លួនទៅដល់តំបន់នេះនៅខែសីហា ទោះបីជាប្រទេសនាំប្រេងចេញដ៏ធំបំផុតនេះ បានសន្យាកាត់បន្ថយបរិមាណផលិតដ៏ច្រើននៅក្នុងខែកក្កដា ជាផ្នែកនៃកិច្ចព្រមព្រៀង របស់ក្រុមអូប៉ិចបូក(OPEC+) ដ៏ទូលំទូលាយក៏ដោយ។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងខែមិថុនា បានដំឡើងថ្លៃដោយមិននឹកស្មានដល់សម្រាប់ទំនិញនានាប្រចាំខែកក្កដា ដោយបញ្ចូលទាំងចំណែកតិចតួចរបស់ក្រុមហ៊ុនចម្រាញ់ប្រេងអាស៊ី។ដើម្បីទ្រទ្រង់តម្លៃសកលដែលបានធ្លាក់ចុះដោយសារតែការដំឡើងអត្រាការប្រាក់និងការព្រួយបារម្ភពីឱនភាព អ្នកផលិតប្រេងមួយនេះបានស្ម័គ្រកាត់បន្ថយទិន្នផលត្រឹម១លានបារ៉ែក្នុង១ថ្ងៃ នៅក្នុងខែកក្កដា នៅលើកិច្ចព្រមព្រៀងរបស់ក្រុម OPEC+ទូលំទូលាយ ដើម្បីកំណត់ការផ្គត់ផ្គង់ក្នុងឆ្នាំ២០២៤។ ក្រុមហ៊ុនប្រេងរដ្ឋ Saudi Aramco ត្រូវបានគេរឹពឹងថា នឹងកាត់បន្ថយតម្លៃលក់ផ្លូវការ ( OSP) សម្រាប់ប្រេងឆៅអារ៉ាប់នៅក្នុងខែសីហា ត្រឹមប្រហែល៥០សេនក្នុង១បារ៉ែលមុនឈានដល់ខែកំណត់ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានReuters។OSP ខែកក្កដាសម្រាប់ចំណាត់ដឹកជញ្ជូនបានឡើងដល់កម្រិតខ្ពស់រយៈពេល៦ខែ គឺ៣ដុល្លារក្នុង១បារ៉ែល លើសពីតម្លៃមធ្យមរបស់ទីក្រុងឌូបៃ និងអូម៉ង់។អ្នកឆ្លើយតបក្នុងការស្ទង់មតិម្នាក់ បាននិយាយថា៖«អារ៉ាប៊ីសាអ៊ូឌីត ចាំបាច់ត្រូវកាត់បន្ថយតម្លៃ ដើម្បីឆ្លុះបញ្ជាំងពីចលនាទីផ្សារ។ ពួកគេ បានបោះជំហានទៅមុខហួសបន្តិចពីការពិត កាលពី២-៣ខែកន្លងទៅនេះ»៕

ក្រុមប្រឹក្សាធម្មនុញ្ញ៖ វិសោធនកម្មច្បាប់ ស្តីពីបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ

2023/07/03 06:39:44 pm        622
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំកិច្ចប្រជុំពេញអង្គជាមួយសមាជិក -សមាជិកា ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជុំវិញការស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ ក្រោយពីកិច្ចពិភាក្សា និងពិនិត្យរួចរាល់ ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថា វិសោធនកម្មច្បាប់​ស្តីពីបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ។ ទាក់ទងនឹងការធ្វើកែទម្រង់សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោតនេះ ត្រូវបានក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ លើកឡើងថា ចំពោះការរៀបចំធ្វើការកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» គឺធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់ការ​ទទួល​ខុសត្រូវរបស់មេដឹកនាំទាំងនៅថ្នាក់ជាតិ​ ទាំងនៅថ្នាក់ក្រោមជាតិ ។ ការធ្វើវិសោធនកម្មច្បាប់នេះ ​ក៏ជាផ្នែកមួយនៃការកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេ​បោះឆ្នោត» ​នៅក្នុងដំណើរការប្រជាធិបតេយ្យ ​ដើម្បីឱ្យអនាគតមេដឹកនាំ ដែលត្រូវជ្រើសរើស​តាមរបបបោះឆ្នោត ​ទាំងនៅថ្នាក់ជាតិ ​ទាំងនៅថ្នាក់ក្រោមជាតិ មានការទទួលខុសត្រូវជាង​មុន​ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិនៅក្នុងសង្គមប្រជាធិបតេយ្យ ​ហើយការកែទម្រង់នេះ គឺ មិន​ប៉ះពាល់ដល់ «សិទ្ធិបោះឆ្នោត» ឡើយ៕អត្ថបទ សេក ឧត្តម

សកម្មភាពអាជីវកម្មតាមបណ្តាផ្សារដំណើរការជាធម្មតា ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត

2023/07/03 06:32:26 pm        168
ភ្នំពេញ៖ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នឹងឈានដល់នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ទាំងអាជីវករ និងប្រជាពលរដ្ឋ លើកឡើងថា ​សកម្មភាពទិញ និងលក់របស់ នៅតែបន្តជាធម្មតា ​ដោយមិនមានការព្រួយបារម្ភ ភ័យខ្លាច​ឬទិញស្តុកទុកច្រើនដូចអាណត្តិមុនៗ​ឡើយ។ក្រុមអាជីករផ្សារ និងប្រជាពលរដ្ឋរស់នៅតំបន់ច្បារអំពៅ នៅក្នុងកិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ព័ត៌មាន ប៊ីធីវី នាព្រឹកថ្ងៃទី៣ ខែកក្កដានេះ ​បានប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះ សកម្មភាពទូទៅទាំង​ការទិញ និងលក់របស់ពួកគាត់​ មិនឃើញ​មានខុសប្រក្រតីអ្វីនោះទេ​ ហើយក៏គ្មានការខ្វះខាតទាំង​ម្ហូបអាហារ ​និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ពួកគាត់ បានឲ្យដឹងទៀតថា ដោយសារប្រទេសមានភាព​សម្បូរសប្បាយ ​និង​រីកចម្រើនជាងមុន ធ្វើ​ឲ្យការរស់នៅលែងមានការព្រួយបារម្ភ ​ឬភិតភ័យថា ​ខ្វះខាតទៀតឡើយ ឲ្យតែមានប្រាក់​ចំណូលទៀងទាត់​ និងអាចប្រកបអាជីវកម្មដូចសព្វថ្ងៃនេះ។ លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ ​បានឲ្យដឹងថា ទាំងអាជីវករ និង​ប្រជាពលរដ្ឋចេញចូលផ្សារ ​មានសកម្មភាពដូចសព្វដង​ ហើយតម្លៃទំនិញទៀតសោត ក៏មិនមានការប្រែប្រួលផងដែរ។ លោក បានបន្តថា និយាយដល់ការបោះឆ្នោត កាលពីអាណត្តិមុនៗ ប្រជាពលរដ្ឋពិតជាបាន​ទិញស្បៀងអាហារដើម្បីត្រៀមទុកហូបប្រចាំថ្ងៃ ​ប៉ុន្តែមកដល់បច្ចុប្បន្ននេះ សកម្មភាពទាំងនោះ លែងមានតទៅទៀតហើយ ​ដោយសារ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ។សូមបញ្ជាក់ថា ​ការបោះឆ្នោតជ្រើសរើសតំណាងរាស្រអាណត្តិទី៧​ នឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ​ដោយមានគណបក្សចំនួន១៨ ចូលរួមប្រកួតប្រជែង៕អត្ថបទ៖ ឈិត បូរ៉ាវី

ព្រឹកនេះឆាណែលតេឡេក្រាមសម្ដេចតេជោ មានអ្នកគាំទ្រកើនឡើងដល់ចំនួន ៨៨៨៨៨៨ នាក់

2023/07/03 06:07:50 pm        1345
ភ្នំពេញ៖ ឆាណែលតេឡេក្រាមផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រជាពលរដ្ឋ និងមហាជនចូលគាំទ្រ (subscribe) រហូតដល់ចំនួន ៨៨៨៨៨៨នាក់ ត្រឹមម៉ោង ១០ និង៣៨ នាទីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ខណៈនៅលើពិភព​លោក​មានតែឆាណែលតេឡេក្រាមរបស់ប្រធានាធិបតីប្រទេសអ៊ុយក្រែន​លោក Volodymyr Zelenskyy មានអ្នកគាំទ្រជាង ៩០ ម៉ឺននាក់។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ​បាន​ប្រកាសយកបណ្ដាញតេឡេក្រាម (telegram) ផ្លូវការរបស់សម្ដេច​ជា​បណ្ដាញផ្សព្វផ្សាយផ្លូវការចំបង​លើការផ្សាយចេញនូវព័ត៌មាន ​និងការផ្សាយផ្ទាល់ផងដែរ។សម្តេចតេជោ មានប្រសាសន៍ថា ការយកបណ្ដាញតេឡេក្រាម​ជា​បណ្ដាញផ្សព្វផ្សាយ​ផ្លូវការ​ចំបង​បែបនេះដោយសារសម្ដេចពិនិត្យឃើញថា ​ការប្រើប្រាស់ ​បណ្តាញទំនាក់ទំនងសង្គម ​តេឡេក្រាម មានប្រសិទ្ធភាពខ្ពស់ជាង​ប្រៀបធៀបជាមួយ Facebook ហើយផ្ដល់ភាព​ងាយ​ស្រួល​ដល់សម្ដេច​ក្នុងការ​ធ្វើទំនាក់ ទំនងជាមួយប្រជាជន ​នៅពេល​សម្ដេចធ្វើដំណើរទៅប្រទេសមួយចំនួនដែលមិន​អនុញាតឱ្យប្រើ Facebook។សូមជម្រាបថា បណ្ដាញតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា​បានផ្សព្វផ្សាយនូវសកម្មភាពផ្ទាល់របស់សម្ដេចតេជោ។ ​ក្រៅពីនេះ ​ក៏បានចែករំលែកនូវព័ត៌មានពិត និងផ្លូវការពីប្រព័ន្ធផ្សាព្វផ្សាយដែលទុកចិត្តបានជាច្រើនរួមនឹងផ្សាយផ្ទាល់​នូវខ្សែភាពយន្តភាគរឿង៖ «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី»ផងដែរ៕ អត្ថបទ៖វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM
រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM