សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកគោរពបូជា ប្រារព្ធពិធីយាងត្រឡប់មកវិញរបស់ទេវ:ហិណ្ឌូ ខណៈដែលពិធីបុណ្យរាជរថបញ្ចប់នៅឥណ្ឌា

2023/06/29 09:32:57 pm        153
ឥណ្ឌា៖ កាលពីថ្ងៃពុធម្សិលមិញ ក្រុមហិណ្ឌូសាសនិក បានជួបជុំគ្នានៅទីក្រុងប្រាសាទភាគខាងកើត Puriរបស់ប្រទេសឥណ្ឌាដើម្បីមើលស្តេចចក្រវាឡហិណ្ឌូចាកានាថ Jagannath ពេលដែលព្រះអង្គ ត្រូវបានគេនាំយកមកកាន់ប្រាសាទធំវិញ ក្រោយរយៈពេល៨ថ្ងៃ ។  ពិធីបុណ្យនេះ ធ្វើឡើងដើម្បីរំឭកការយាងដំណើរប្រចាំឆ្នាំរបស់ព្រះទេវ: តាមក្បួនរាជរថតុបតែងយ៉ាងស្អាត និងជាពិសេស ទៅកាន់ប្រាសាទ Gundichaដែលស្ថិតនៅចម្ងាយ ២គ.មពីប្រាសាទធំ Puri Jagannath ។  ក្រុមអ្នកគោរពបូជា និងក្រុមអ្នកបួស បានទាញព្រះរាជរថរបស់ស្តេចចក្រវាឡJagannath ព្រះឣនុជ Balabhadra (ព:ល:ភក្ត្រា) និង ព្រះភគិនីរបស់ព្រះអង្គគឺព្រះនាងសុភក្ត្រា ពេលដែលពួកគេរាំគោរព ដើម្បីជាកិច្ចបញ្ចប់ពិធីបុណ្យធំ  គួរឲ្យដឹងថា ពិធីបុណ្យព្រះរាជរថ ឬ 'រថយាត្រាចាប់ផ្តើមជារៀងរាល់ឆ្នាំជាមួយពិធីបុណ្យ'បុណ្ណមីយាត្រា' ឬបុណ្យស្រង់ទឹក ជាទីដែលបណ្តាឣង្គទេវ:ស្រង់ទឹក១០៨ក្អម ក្រោយពេលដែលទេវ:មួយឣង្គគង់នៅអង្គឯងរយៈពេល២សប្តាហ៍ ពេលដែលគេមានជំនឿថា ស្តេចចក្រវាឡ ចាកានាថ (Jagannath) ទ្រង់ប្រឈួន។ ពេលពិធីចប់ ទេវ:ទាំង៣អង្គ ត្រូវបានយកចេញពីរាជរថ ៕

សម្តេចតេជោ ប្រកាសឧបត្ថម្ភដល់មន្រ្ដីរាជការ កម្មសិក្សា និងជាប់កិច្ចសន្យា ដូចកម្មការិនីមានផ្ទៃពោះដែរ

2023/06/29 08:54:59 pm        232
កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសផ្ដល់ការឧបត្ថម្ភដល់ស្ត្រីជាមន្ត្រីរាជការ កម្មសិក្សា និងជាប់កិច្ច សន្យា ដែលមានផ្ទៃពោះ ឱ្យទទួលបានអត្ថប្រយោជន៍ដូចកម្មការីមានផ្ទៃពោះដែរ ខណៈដែលអត្ថប្រយោជន៍បន្ថែម ពីគោលនយោបាយគាំពារសង្គមមដល់ស្ត្រីមានផ្ទៃពោះ នឹងអនុវត្តពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។សម្តេចតេជោ ហ៊ុន សែន ក្នុងពេលថ្លែងសំណេះសំណាលជាមួយកម្មករ ​កម្មការិនី ជិត២ម៉ឺននាក់ ក្នុងស្រុកអង្គស្នួល ​ខេត្តកណ្តាល ​នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ បានថ្លែងបង្ហើបឱ្យដឹងថា តាមការប៉ាន់ស្មាន ការចំណាយក្នុងជួរមន្ត្រីរាជការ កងកម្លាំង ក្នុងមួយឆ្នាំអស់ថវិកាតែប្រមាណជាង ៣លានដុល្លារប៉ុណ្ណោះ ដែលមិនច្រើនពេកនោះទេ​ ដែលបើប្រៀបជាមួយកម្មការិនី និងពលរដ្ឋក្រីក្រវិញ គឺនៅទាបជាង។ សម្ដេចតេជោ ហ៊ុន សែន ​ក៏កំពុងគិតគូរផ្ដល់ការឧបត្ថម្ភដល់ស្រ្ដីមានផ្ទៃពោះជាកងទ័ព​ និងនគរបាលផងដែរ ​ប៉ុន្ដែកិច្ចការនេះនឹងត្រូវដាក់ឱ្យពិភាក្សាដោយឡែករវាងក្រសួងសេដ្ឋកិច្ច ក្រួសងការពារជាតិ ​និងក្រសួងមហាផ្ទៃ ។ គោលនយោបាយគាំពារសង្គម ត្រូវបានដាក់ចេញ​ជាបន្តបន្ទាប់ ​ដើម្បីឆ្លើយតបជាមួយនឹងសុខុមាលភាពរបស់ប្រជាជន ៕អត្ថបទ៖ មុត សុទ្ធ 

សម្តេចតេជោណែនាំឱ្យកម្មករទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យតេជោសន្តិភាព ដោយមិនគិតប្រាក់

2023/06/29 08:45:08 pm        219
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំដល់កម្មករកម្មការិនី​ឱ្យទៅរកសេវា សុខាភិបាលមិនគិតថ្លៃ នៅឯមន្ទីរពេទ្យតេជោសន្តិភាព និងបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមប្រើប្រាស់សេវាមន្ទីរពេទ្យនេះផងដែរ ដែលកំពុងត្រូវបានសាងសង់ជិតរួចរាល់ និងបើកដំណើរការជាបណ្ដើរៗដែរហើយ ។សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ​ បានថ្លែងប្រាប់ទៅសាធារណជនថា ការកសាងបន្ថែមនូវមន្ទីរពេទ្យ​ខ្នាតធំ​មួយនេះឡើង ក្រោយទទួលបានបទពិសោធន៍ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែល​ធ្វើឱ្យមានការខ្វះខាតមន្ទីរ ពេទ្យក្នុងការទទួលព្យាបាលអ្នកឆ្លងជំងឺនោះ ​កាលពីពេលនោះ ។សម្តេចតេជោ បានបញ្ជាក់ថា ម្យ៉ាងទៀត ​ការកសាងមន្ទីរពេទ្យដ៏ធំមួយនេះឡើង ​ដើម្បីពង្រីកសេវា សុខាភិបាល​ឱ្យកាន់តែទូលំទូលាយ ដែលនេះគឺជាការយកចិត្តទុកដាក់គិតគូរទៅដល់​សុខុមាលភាព​របស់ ប្រជាជន។មន្ទីរពេទ្យជាតិតេជោសន្ដិភាព ដែលមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់គោករកា ​ខណ្ឌព្រែក ព្នៅ ត្រូវបានបើកការដ្ឋានសាងសង់ ​កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយមន្ទីរពេទ្យជាតិ​ដ៏ធំមួយនេះ​ គ្រោងនឹងបញ្ចប់ការសាងសង់ស្ថាពរ​ និងដាក់ឲ្យដំណើរការជាផ្លូវការ ​នៅខែមិថុនា ឆ្នាំ២០២៣ ៕អត្ថបទ៖ មុត សុទ្ធ

អ្នកវិភាគ៖ ទស្សនកិច្ចផ្លូវរដ្ឋនៅអាមេរិក ជួយលោក Modi ទទួលបានសន្ទុះ មុនការបោះឆ្នោតសកលរបស់ឥណ្ឌា នៅឆ្នាំក្រោយ

2023/06/29 08:39:15 pm        118
ឥណ្ឌា៖ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទៅកាន់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ដែលនាំឲ្យមានឱកាសវិនិយោគ កិច្ចព្រមព្រៀងការពារជាតិ និងការសន្យានៃការបង្កើតការងារថ្មីរាប់ពាន់កន្លែង ជួយឲ្យរូបលោកទទួលបាននូវសន្ទុះដ៏ខ្លាំ ងនៅមុនការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌា នាឆ្នាំក្រោយ។អ្នកសង្កេតការណ៍ជាច្រើន បានលើកឡើងថា មូលដ្ឋានគ្រឹះរបស់លោកឥឡូវនេះ ត្រូវបានពង្រឹងឡើងវិញ ដោយអ្នកគាំទ្របានសាទរ ចំពោះដំណើរទៅកាន់សហរដ្ឋអាមេរិកនេះ ដោយសារទទួលបានភាពជោគជ័យដ៏ត្រចះត្រចង់ ខណៈដែលនេះជាលើកទី១របស់លោកជាមួយនឹងឋានៈការទូតពេញលេញនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ជាក់ស្ដែង អ្នកកាសែតចាស់វស្សា លោក Nilanjan Mukhopadhay ដែលបានសរសេរសាទរជីវប្រវត្តិរបស់នាយករដ្ឋមន្ត្រីឥណ្ឌា បាននិយាយថា ព្រឹត្តិការណ៍ក្នុងពិធីនានា ដូចជាអាហារពេលល្ងាចបែបរដ្ឋ និងសុន្ទរកថារបស់លោកទៅកាន់សភាសហរដ្ឋអាមេរិក ដែលជាធម្មតាត្រូវបានបម្រុងទុកតែសម្រាប់ដៃគូជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក បង្ហាញថា ឋានៈរបស់ប្រទេសឥណ្ឌាក្រោមការដឹកនាំរបស់លោក Modi បានឡើងខ្ពស់ដល់កម្រិតថ្មីមួយ។តែយ៉ាងណាក្ដី សំណួរពាក់ព័ន្ធនឹងសិទ្ធិជនជាតិភាគតិច និងការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ ត្រូវបានលើកឡើងជាថ្មីម្តងទៀត ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិកនេះ ដោយសមាជិកសភាអាមេរិកប្រហែល ៧០នាក់ បានសរសេរលិខិតផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក លោក Joe Biden ដែលជាការប៉ុនប៉ងដាក់សម្ពាធដល់រដ្ឋបាលរបស់លោកឲ្យលើកយកបញ្ហាសិទ្ធិមនុស្សមកជជែកជាមួយលោក Modi៕

មនុស្ស ១៥០នាក់ ត្រូវបានចាប់ខ្លួននៅបារាំងអំឡុងភាពចលាចលនៅយប់ទី២

2023/06/29 07:20:36 pm        144
បារាំង៖ មនុស្សយ៉ាងហោចណាស់ ១៥០នាក់ ត្រូវបានចាប់ខ្លួនអំឡុងយប់ទី២ នៃភាពចលាចល ដែលបង្កឡើងដោយ ការបាញ់សម្លាប់អ្នកបើកបររថយន្តអាយុ១៧ឆ្នាំម្នាក់ ដោយនគរបាល។ យុវជន ដែលមានឈ្មោះ Nahel M ត្រូវបានបាញ់ក្នុងរយ:ចម្ងាយមធ្យម ខណៈយុវជនរូបនេះបានបដិសេធមិនឈប់នៅនៅទីតាំងពិនិត្យចរាចរណ៍ និងបានបើករថយន្តចេញ។ បន្ទាប់មកយុវជនរូបនេះបានបុកស្លាកឲ្យឈប់។ វីដេអូដែលបានចែករំលែកនៅលើបណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញរថយន្តជាច្រើនគ្រឿង កំពុងត្រូវបានឲ្យចុះពីរថយន្ត ហើយត្រូវបានឆែកឆេរ។ វីដេអូ ដែលត្រូវបានបង្ហោះលើបណ្តាញអ៊ីនធឺណិត បានបង្ហាញមនុស្សជាច្រើន ចូលទៅក្នុងក្រុងម៉ុន អង់ បារូល( Mons-en-Barœul) នៅជាយក្រុងលីលដើម្បីរៀបចំឯកសារ។ប្រធានាធិបតីបារំាងលោក Emmanuel Macron កាលពីពេលដំបូង បានហៅការបាញ់ប្រហារលើយុវជន Nahel ថាពុំអាចលើកលែងទោសបាន ដែលបានធ្វើឲ្យមានកំហឹងពីសហព័ន្ធនគរបាល ដែលបានចោទប្រកាន់លោកពីការប្រញាប់រវិនិច្ឆ័យពេកលើមន្ត្រីដែលពាក់ព័ន្ធ៕

មេដឹកនាំលោកខាងលិច៖ លោកPutin ចុះខ្សោយដោយសារការបះបោររបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner

2023/06/29 07:16:48 pm        131
អាមេរិក៖ មេដឹកនាំប្រទេសលោកខាងលិចបាននិយាយថា ការបះបោរប្រដាប់អាវុធកាលពីពេលថ្មីៗនេះ ដឹកនាំដោយលោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួលក្រុមហ៊ុនឯកជន Wagner បានធ្វើឱ្យប៉ះពាល់ការដឹកនាំរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ ប្រធានាធិបតីសហរដ្ឋ អាមេរិកលោក Joe Biden ត្រូវបានអ្នកសារព័ត៌មានសួរ នៅសេតវិមានកាលពីថ្ងៃពុធ ថាតើលោក Putin ត្រូវបានធ្វើឲ្យចុះខ្សោយដោយការបះបោរនេះដែរឬទេ។ លោកបាននិយាយថា «ពិតណាស់»។នៅពេលសួរអំពីទំហំនៃការខូចខាតចំពោះលោកPutin លោក Biden បានឆ្លើយថាវាពិបាកនឹងប្រាប់ ប៉ុន្តែលោកពិតជាចុះចាញ់សង្រ្គាម។លោក Biden បាននិយាយបន្តថា «លោក Putin ចាញ់សង្រ្គាមនៅក្នុងស្រុក»។ លោកបានក្លាយជាមនុស្សដែលគេមិនទទួលស្គាល់នៅជុំវិញពិភពលោក។ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានអះអាងទស្សនៈរបស់លោក Biden នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ARD កាលពីថ្ងៃពុធ ដោយបាននិយាយថាការបះបោរដែលបរាជ័យ បានធ្វើឱ្យលោក Putin ចុះខ្សោយ ខណៈរចនាសម្ព័ន្ធអំណាចបែបផ្តាច់ការ មានការប្រេះឆាក្នុងចំណោមពួកគេ ហើយលោក Putin មិនរឹងមាំដូចដែលលោកតែងតែពោលអះអាងនោះទេ៕

សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វែងរកម្ចាស់អាខោន Tiktok ឈ្មោះ Samdach Hun Sen ដែលមាន Follows 314K ដើម្បីយកប្រើប្រាស់ជាAccount ផ្លូវការរបស់សម្ដេចតែម្ដង

2023/06/29 07:15:36 pm        1455
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វែងរកម្ចាស់អាខោន Tiktok ឈ្មោះ Samdach Hun Sen ដែលបានប្រើឈ្មោះ និងរូបថតសម្តេច ព្រមទាំងតែងបង្ហោះសកម្មភាពសម្តេចមានFollows 314K ដើម្បីយកអាខោននោះ មកប្រើប្រាស់ជាផ្លូវការតែម្ដង ព្រមទាំងផ្តល់ឋានៈជាជំនួយការរបស់សម្តេចធ្វើការងារផ្នែកTiktokនេះថែមទៀត។

អ៊ុយក្រែនទាមទារឱ្យមានសញ្ញាច្បាស់លាស់ពីការចូលជាសមាជិកសម្ព័ន្ធយោធាណាតូនៅក្នុងកិច្ចប្រជុំកំពូលនៅខែកក្កដា

2023/06/29 07:01:02 pm        117
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានជំរុញឱ្យសម្ព័ន្ធយោធាណាតូ បញ្ជូនសញ្ញាច្បាស់លាស់ថា ប្រទេសលោកអាចចូលរួមជាមួយសម្ព័ន្ធមិត្តយោធានៅពេលដែលសង្រ្គាមរុស្ស៊ីនៅអ៊ុយក្រែនត្រូវបញ្ចប់ ដោយលោកនិយាយថាលោកចង់ទទួលបានសញ្ញានោះនៅក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូនៅខែក្រោយនៅប្រទេសលីទុយអានី។ យើងយល់ថា ខណៈសង្រ្គាមកំពុងបន្ត យើងពុំអាចក្លាយជាសមាជិករបស់សម្ព័ន្ធណាតូបាននោះទេ។ ទោះជាយ៉ាងណា យើងត្រូវប្រាកដថា បន្ទាប់ពីសង្រ្គាម យើងនឹងក្លាយជាសមាជិក។ នោះជាសញ្ញាដែលយើងចង់បាន បន្ទាប់ពីសង្រ្គាម អ៊ុយក្រែននឹងក្លាយជាសមាជិកសម្ប័ន្ធយោធាណាតូ។ លោក Zelenskiy បាននិយាយដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយប្រធានាធិបតី មកពីប្រទេសប៉ូឡូញ និងប្រទេសលីទុយអានី ដែលបានបំពេញដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមកកាន់ទីក្រុង Kyiv ហើយបានប្តេជ្ញាថានឹងធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីធានាបានថា អ៊ុយក្រែនក្លាយជាសមាជិករបស់សម្ព័ន្ធណាតូឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ មេដឹកនាំដែលកំពុងធ្វើទស្សនកិច្ចទាំងពីររូប បានបង្ហាញការព្រួយបារម្ភចំពោះការមកដល់របស់មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin នៅក្នុងប្រទេសបេឡារុស ជាទីដែលលោកបាននិរទេសខ្លួនបន្ទាប់ពីដឹកនាំកងជីវពលរបស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner របស់លោក ធ្វើការបះបោរដ៏គួរឱ្យភ្ញាក់ផ្អើលរយៈពេលខ្លីប្រឆាំងទីក្រុងមូស្គូ។ កាលពីព្រឹកថ្ងៃពុធ លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សភានៅទិវារដ្ឋធម្មនុញ្ញអ៊ុយក្រែនថា មេដឹកនាំពិភពលោកគួរតែឈប់គិតអំពីរបៀបដែលវិមានក្រឹមឡាំងនឹងមានប្រតិកម្មចំពោះអ៊ុយក្រែនដែលចូលជាសមាជិកសម្ព័ន្ធយោធាណាតូ ហើយបានចាត់ទុកមេដឹកនាំរុស្ស៊ីថាជា «ចោរព្រៃ»។ លោក Zelenskiy បាននិយាយថា លោកសង្ឃឹមថានឹងទទួលបានការធានាសន្តិសុខនៅក្នុងកិច្ចប្រជុំកំពូលនៅខែកក្កដា ដើម្បីជួយការពារអ៊ុយក្រែន រហូតដល់ប្រទេសនេះត្រូវបានគេទទួលយកជាសមាជិកណាតូ៕

ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកជាងពាក់កណ្ដាលបានប្រឈមភាពស្អប់ខ្ពើមតាមអ៊ីនធឺណិត

2023/06/29 06:46:13 pm        129
អាមេរិក៖ ក្រុមតស៊ូមតិប្រឆាំងការបរិហារកេរ្តិ៍ (ADL) បាននិយាយកាលពីថ្ងៃពុធទី២៨ មិថុនា ថា ជាងពាក់កណ្តាលនៃពលរដ្ឋអាមេរិកកាំង ដែលត្រូវបានស្ទង់មតិកាលពីឆ្នាំមុនបានរាយការណ៍ថាកំពុងប្រឈមនឹងការយាយី និងការស្អប់ខ្ពើមតាមអ៊ីនធឺណិត ក្នុងអំឡុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ រួមទាំងជាង ៧៥% នៃអ្នកកែភេទ។ការស្ទង់មតិប្រចាំឆ្នាំលើកទី៥របស់ក្រុមតស៊ូមតិប្រឆាំងការបរិហារកេរ្តិ៍ បានបង្ហាញថា របាយការណ៍ស្តីពីការស្អប់ខ្ពើម និងការធ្វើទុក្ខបុកម្នេញតាមអ៊ីនធឺណិតកាលពី១២ខែមុន បានកើតឡើងលើមនុស្សស្ទើរតែគ្រប់ស្រទាប់នៅក្នុងសហរដ្ឋអាមេរិក។ ប្រមាណ៥២% នៃក្រុមអ្នកដែលបានឆ្លើយតបការស្ទង់មតិនេះ បានរាយការណ៍ថាបាននិងកំពុងប្រឈមទៅនឹងការយាយីតាមអ៊ីនធឺណិត បើធៀបទៅនឹងការស្ទង់មតិកាលពីឆ្នាំមុន ដែលមានត្រឹម៤០%ប៉ុណ្ណោះ។ អត្រានៃការធ្វើទុក្ខបុកម្នេញបានហក់ឡើងដល់៦៧% សម្រាប់អ្នកកែភេទ ខណៈដែលមានចំនួន២៦%លើជនជាតិជ្វីស ៣៨% លើជនជាតិអាមេរិកស្បែកខ្មៅ និង៣៨%លើពលរដ្ឋមូស្ល៊ីម ដោយនិយាយថាពួកគេ បានរងការធ្វើទុក្ខបុកម្នេញតាមអ៊ីនធឺណិតសម្រាប់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ដោយមិនរាប់បញ្ចូលក្រុមមនុស្សកែភេទ ចំនួន៤៧% នៃក្រុមអ្នកឆ្លើយតបពីសហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នា ដែលបានរាយការណ៍ពីអំពើស្អប់ខ្ពើមនៅតាមអ៊ីនធឺណិត៕

ការដើរក្បួនអ្នកស្រឡាញ់ភេទដូចគ្នាដ៏ធំរបស់ក្រុងម៉ាឌ្រីដ រិះគន់ដោយកំហឹងលើគណបក្សក្រុមស្តាំនិយម នៅមុនការបោះឆ្នោត

2023/06/29 06:23:41 pm        113
អេស្ប៉ាញ៖ មនុស្សរាប់ពាន់នាក់ បានចូលរួមការដង្ហែក្បួនឈ្មោះ Critical Pride (ការតវ៉ារបស់អ្នកស្រឡាញ់ភេទដូចគ្នាដ៏ធំប្រចាំឆ្នាំ នៅអេស្ប៉ាញ) របស់ទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃពុធ (ទី២៨ ខែមិថុនា) នៅផ្លូវជាច្រើន ដោយស្រែកពាក្យស្លោកប្រឆាំងនឹងគណបក្សស្ដាំនិយម Vox និងគណបក្សប្រឆាំង People's Party នៅមុនការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា។ជាមួយនឹងការស្ទង់មតិដែលបង្ហាញថា គណបក្ស People's Party នឹងឈ្នះការបោះឆ្នោត នៅខែកក្កដា ប៉ុន្តែទំនងជាខ្វះសំឡេងភាគច្រើនដាច់ខាត ហើយនឹងត្រូវការការគាំទ្រពីគណបក្ស Vox ដើម្បីបង្កើតរដ្ឋាភិបាលនោះ សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBT) បារម្ភថា សិទ្ធិតស៊ូដ៏ស្វិតស្វាញរបស់ពួកគេនឹងត្រូវបានកាត់បន្ថយ ឬដកចេញ។គណបក្ស Vox ជំទាស់នឹងច្បាប់ស្ដីពីឋាន:ភេទរបស់ប្រទេសអេស្ប៉ាញដែលទទួលបានការអនុម័តនៅឆ្នាំនេះ ដែលអនុញ្ញាតឲ្យមានការកំណត់អត្តសញ្ញាណភេទដោយខ្លួនឯង ចាប់ពីអាយុ ១៤ឆ្នាំឡើងទៅ។ គណបក្សនេះ បានបង្កឲ្យមានភាពតានតឹងកើតឡើង ដោយសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា បានលើកបដា បង្ហាញប័ណ្ណអ្នកស្រឡាញ់ភេទដូចគ្នា ស្ត្រីនិយម និងនិមិត្តសញ្ញាផ្សេងទៀត ដែលកំពុងត្រូវបានបោះចោលក្នុងធុងសំរាម។ដូចគ្នានេះដែរ នៅក្នុងសភាក្នុងតំបន់នៃកោះ Balearic គណបក្ស People's Party និងគណបក្ស Vox បានបោះឆ្នោត កាលពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) មិនបង្ហាញទង់អ្នកស្រឡាញ់ភេទដូចគ្នា។ការដង្ហែក្បួន Critical Pride ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងទីក្រុងម៉ាឌ្រីដ នៅថ្ងៃប្រារព្ធខួបនៃកុបកម្ម Stonewall ហើយគឺជាជម្រើសមួយផ្សេងទៀតសម្រាប់ព្រឹត្តិការណ៍មោទនភាពអ្នកមនុស្សស្រលាញ់ភេទដូចគ្នាផ្លូវការ ដោយផ្តល់ឲ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានូវកន្លែងមួយ ដើម្បីតវ៉ា និងទាមទារសិទ្ធិបន្ថែមទៀត។ ការដើក្បួនផ្លូវការ នឹងកើតមាននៅថ្ងៃសៅរ៍ (ទី២ ខែកក្កដា)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទិវាមនុស្សចាស់| សម្ដេចធិបតី៖«ការវិនិយោគលើយុវជនវ័យក្មេងនៅថ្ងៃនេះសម្រាប់មនុស្សវ័យចាស់ប្រកបដោយផលិតភាពនៅថ្ងៃអនាគត»
10/01/2026 08:10 AM
ទិវាមនុស្សចាស់| ព្រះមហាក្សត្រ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ
10/01/2026 08:10 AM
ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM
ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញឆន្ទៈពង្រឹងទំនាក់ទំនងជាមួយអ៊ូសបេគីស្ថាន និងអាស៊ែរបៃហ្សង់
09/30/2026 06:09 PM