សម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ លោកជំទាវ រ៉េឡែន ស្យ៉ាល់ តាហ្គាឡ័រ លៀវហ្វាឡានី (Raylene Siale Tagaloa LIUFALANI) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសនូវែលសេឡង់ ប្រចាំនៅកម្ពុជាចូលជួប និងប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម ទ្រីសម៉ាន់ អ៉ីហ្គោរ៍ (Driesmans Igor) ឯកអគ្គរាជទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រេសិតពិសេស EU ប្រចាំនៅមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីសរុបប្រមាណ២ម៉ឺននាក់ជាបន្ដទៀត នៅស្រុកអង្គស្នួល

2023/06/29 01:56:37 pm        205
កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនីសរុបប្រមាណ២ម៉ឺននាក់ជាបន្ដទៀត មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវឲ្យប្រជារាស្ត្រខ្មែររួមសាមគ្គីគ្នា និងបន្តរក្សាសុខសន្តិភាព

2023/06/28 09:46:18 pm        418
សៀមរាប៖ ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានអំពាវនាវ​ដល់​ប្រជារាស្រ្តខ្មែរទាំង អស់រួមសាមគ្គីគ្នា ​និងបន្តរួមគ្នាថែរក្សា និងការពារនូវ​សុខសន្តិភាពដែលកំពុង​មានសព្វថ្ងៃនេះឲ្យបាន ខណៈសន្តិភាពនេះ គឺជាមធ្យោបាយនាំផ្លូវឲ្យមានការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កាន់តែរីកចំរើនទៅមុខទៀត។ក្នុងឱកាសជួបសំណេះសំណាលជាមួយសហជីវិន-សហជីវិនី សកម្មជនគាំទ្រជិតមួយពាន់នាក់ នៅខេត្តសៀមរាប នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ បានមានបន្ទូលថា ខណៈមានការសាមគ្គីគ្នា នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកលួតលាស់ ហើយ​ជីវភាពរបស់ពលរដ្ឋកាន់ ​តែរីកចម្រើផងដែរ ដូច្នេះសូមបងប្អូនជាសមាជិក-សមាជិកា​ សហជីវិន ជីវនីទាំងអស់ត្រូវរក្សាសន្តិភាពនេះ ​ឲ្យខាងតែបានគ្រប់ពេលវេលាទាំងអស់។ក្នុងពិធីសំណេះសំណាលនោះដែរ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ​ក៏បានលើកឡើងអំពីគោល នយោបាយ​របស់គណបក្សហ៊្វុនស៊ិនប៉ិច​ប្រាប់បន្ថែមដល់សមាជិក-សមាជិកាគណបក្សហ៊្វុនស៊ិនប៉ិច​ផងដែរ ខណៈនយោបាយដែលបានដាក់ចេញនោះនឹងជួយរកដំណោះស្រាយ​ជូនដល់បងប្អូន​ប្រជាពលរដ្ឋ ​ក្រោយគណបក្សហ៊្វុនស៊ិនប៉ិចមានសំឡេងក្នុងរដ្ឋសភាឡើងវិញនោះ។ថ្លែងនៅក្នុងឱកាសនោះដែរ លោក សាយ ហាក់ ប្រធានក្រុមការងារបោះឆ្នោតប្រចាំខេត្តសៀមរាប នៃគណបក្សហ៊្វុនស៊ិនប៉ិច ​បានលើកឡើងផងដែរថា ​នាពេលបច្ចុប្បន្នសមាជិក-សមាជិកា និង​សហជីវិន ​និងសហជីវនីរបស់គណបក្សហ៊្វុនស៊ិនប៉ិច​នៅខេត្តសៀមរាប បានកំពុងយក​ចិត្តទុកដាក់ខ្ពស់​ក្នុងការចុះផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស​ហ៊្វុនស៊ិនប៉ិច ហើយក្នុង​នាមតំណាងឲ្យសមាជិកបក្សទាំង អស់នៃខេត្តសៀមរាបប្តេជ្ញាបោះឆ្នោតជូនដល់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​និងជូនដល់ព្រះអង្គម្ចាស់នរោត្តម ចក្រា វុធ ដែលជាប្រធានគណបក្សគ្រប់រាល់ការ​បោះឆ្នោតទាំងអស់។ជាមួយគ្នានោះដែរ លោកសាយ ហាក់ ក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋ ​នៅខេត្តសៀមរាបទាំង អស់អញ្ជើញ​ទៅបោះឆ្នោតដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីបំពេញ​កតព្វកិច្ច​ជាពលរដ្ឋល្អ ដោយកុំស្តាប់តាមការ​ញុះញង់ពី​បុគ្គលមួយក្តាប់តូច ​ដែល​មាន​ចេតនា​ទុច្ចរិត​ រារាំង​មិន​ឲ្យបងប្អូន​ទៅបោះឆ្នោតនោះ៕អត្ថបទ៖ បាន ចក់

ព្រឹទ្ធសភាជាតិ៖ ការវិសោធនកម្មច្បាប់បោះឆ្នោតជាការលើកស្ទួយតម្លៃលទ្ធិប្រជាធិបតេយ្យ

2023/06/28 08:07:26 pm        263
ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត គឺជាការលើកស្ទួយគុណតម្លៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបាន​ចារឹក​ទុកក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាព របស់សម្តេចវិបុល​សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣​ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ​មានប្រសាសន៍ថា ច្បាប់នេះ គឺជួយពង្រឹងការទទួលខុសត្រូវរបស់​អ្នក​ដឹកនាំនយោបាយ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ​តាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលចាំបាច់ត្រូវធ្វើការកែទម្រង់សិទ្ធិឈរឈ្មោះ ឲ្យគេបោះឆ្នោត ។ឯកឧត្តមបានបន្តថា ក្នុងន័យនេះ ពលរដ្ឋដែលមានគោលបំណង ឲ្យគេបោះឆ្នោតត្រូវមានការ​ទទួល​ខុសត្រូវខ្ពស់ ចំពោះជាតិមាតុភូមិ និងប្រជាជន ដោយត្រូវផ្ដើមចេញពីការអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវសិទ្ធិបោះឆ្នោតរបស់ខ្លួន​ ដោយចេញទៅបោះឆ្នោត​ ដែលនេះជាករណីកិច្ចចំបងរបស់ពលរដ្ឋល្អ ដែលមានការទទួលការខុសត្រូវខ្ពស់ ​ក្នុងសង្គមប្រជាធិបតេយ្យ ។ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា វិសោធនកម្មនេះ ក៏បានកំណត់ផងដែរថា បុគ្គលណាដែល​បានធ្វើសកម្មភាពប៉ះពាល់ដល់សិទ្ធិបោះឆ្នោត ឬប្រជាពលរដ្ឋ ក៏ដូចជាធ្វើសកម្មភាព​ប៉ះពាល់ ឬធ្វើឲ្យខូចខាតដល់កិច្ចដំណើរការ នៃការបោះឆ្នោត ក៏ត្រូវប្រឈមមុខនឹងការដកហូត​ជា​បណ្ដោះអាសន្ន សិទ្ធឈរឈ្មោះឲ្យគេបោះឆ្នោត ឬការហាមឃាត់ចូលរួមក្នុងការបោះឆ្នោតផងដែរ ។ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បន្ទាប់ពីបានពិនិត្យ​ពិភាក្សាយ៉ាងល្អិតល្អន់រួចមក លើសេចក្តីព្រាងច្បាប់នេះ គឺមានលក្ខណៈត្រឹមត្រូវតាមទម្រងច្បាប់ និងគតិច្បាប់​ ហើយសម្រេចយកសេចក្តីព្រាងច្បាប់នេះ ដាក់ក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៤ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ស្អែកនេះ ។គួរបញ្ជាក់ថា ក្នុងសម័យប្រជុំនេះ ព្រឹទ្ធសភាជាង នឹងពិនិត្យ ហើយឲ្យយោបល់ផងដែរ ទៅ​លើសេចក្តីព្រាងច្បាប់ចំនួន៦ទៀត ​ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យអគ្គិសនី នៅតាម​បណ្ដា​ខេត្តមួយចំនួន ៕ អត្ថបទ បាន សុខរិទ្ធិ

កម្ពុជានឹងប្ដឹងទៅ UN បើរកឃើញប្រទេសណា ផ្ដល់ទីតាំងដ្រូនបំពានដែនដីកម្ពុជា

2023/06/28 07:38:45 pm        534
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការបញ្ជូនយន្តហោះគ្មានមនុស្សបើកចូលបំពានដែនដីកម្ពុជា ការជាការរំលោភ​អធិបតេយ្យភាព​ទឹកដីរបស់កម្ពុជា ដូច្នេះហើកម្ពុជារកឃើញប្រទេសណាដផ្ដល់​ទីតាំង​ឱ្យធ្វើសកម្មភាពនេះ កម្ពុជានឹងប្ដឹងទៅអង្គការសហប្រជាជាតិ (UN)។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់បែបនេះ ក្នុងឱកាស​អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិត២ ម៉ឺននាក់នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពាន​ប្រទេស​កម្ពុជា ​គឺមកធ្វើការ​ទំនាក់ទំនង​ជាមួយក្រុម​ភេរវករ​បាក់ទ័ពរត់ចេញ​ពី​វៀតណាម​ចូលមកដែនដីកម្ពុជា។ សម្តេច បានដាក់ការសង្ស័យថា ​យន្តហោះគ្មានមនុស្សបើក ដែល​ឈ្លានពានចូលទឹកដីកម្ពុជានេះ​ គឺអាចចេញមកពីនាវា ឬចេញពីប្រទេសមួយ។សម្តេចតេជោ ហ៊ុន សែន​ ក្នុងឱកាសជំនួបជាមួយកម្មករនិយោជិតជាង ​២ ម៉ឺននាក់ នាព្រឹកនេះ បាន​ដាក់បញ្ជាដាច់ណាត់ឱ្យដាក់សំណាញ់មេឃ ​និងបាញ់កម្ទេចយន្តហោះគ្មាន​មនុស្សបើក (ដ្រូន) ដែល​មកធ្វើសកម្មភាពឈ្លានពានកម្ពុជា ដោយគ្មានការលើកលែងឡើយ៕ អត្ថបទ៖ វ៉ន ដារ៉ា 

សម្ដេចតេជោ៖ បើពិភពលោកបន្ថយចំណាយលើការផលិតអាវុធមកផលិតអ្វីផ្សេង សម្រាប់ជួយជីវិតមនុស្សគឺប្រសើរបំផុត

2023/06/28 06:55:37 pm        263
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ទាក់ទិនទៅ​នឹង​បរិបទ​ពិភព​លោក​ដែលកំពុងតែប្រឈមមុខការរត់​ប្រណាំងសព្វាវុធ ​និងសង្គ្រាមនៅប្រទេសមួយចំនួននោះ សម្តេច បានមានប្រសាសន៍ថា ប្រសិនបើពិភពលោក បច្ចុប្បន្ន ផ្ទេរពីការផលិតអាវុធទៅ​ជា​ការផលិត​សម្ភារៈប្រើប្រាស់ មធ្យោបាយ​ដឹកជញ្ជូន ឬក៏ថ្នាំពេទ្យសម្រាប់ព្យាបាលដើម្បីជួយ​ជីវិតមនុស្ស ក្នុងតម្លៃថោក គឺជាការប្រសើរបំផុត ។ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមិថុនានេះ ​សម្តេចតេជោ បាន​គូសបញ្ជាក់ថា ដើម្បីគិតគូដល់សេចក្តីសុខរីកចម្រើន​ដល់ពលរដ្ឋរឿង​សេដ្ឋកិច្ចជារឿងធំបំផុត ហើយនៅលើពិភពលោកបើសិននាំគ្នាផ្តោត​ការគិតគូរ ​លើបញ្ហានេះ ជាធំ ​ជាជាងចំណាយលើការ​ផលិត​អាវុធបង្កើតសង្គ្រាមនោះមិន​ដឹងជាល្អយ៉ាងណាទេ។សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅលើពិភពលោកកំពុងតែពោរពេញទៅដោយការប្រឈមមុខ ជម្លោះរវាង​មហាអំណាច ដែលសង្ឃឹមថា នឹងរកទីបញ្ចប់គ្មាន ។ ​ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា​ ប្រទេសរបស់យើង ប្រសិនបើមាន​សង្គ្រាម​នុយក្លេអ៊ែរ ផ្ទុះឡើងប្រហែលជាមិនមែនគោលដៅនៃការវាយប្រហារដោយអាវុធនុយក្លេអ៊ែរនោះទេ ព្រោះគេវាយគ្នាគឺតម្រង់ទៅរកប្រទេសដែលមាននុយក្លេអ៊ែរដូចគ្នា។ ដូច្នេះដំរីជល់គ្នាប្រហែលជាមិនអាចខ្ទេចស្មៅដូចស្មៅកម្ពុជា ដែលជាកន្លែងតូចតាចនេះទេ កម្ពុជា​គឺជាប្រទេសដែលគ្មាននុយក្លេអ៊ែរដូចគេ។ ​ទោះយ៉ាង​ណា​សម្ដេច បាន​បន់ស្រន់​សូមកុំឲ្យសង្គ្រាម​នុយក្លេអ៊ែរវាកើតឡើង ព្រោះសង្គ្រាមគឺគ្មានអ្នកឈ្នះ​ និងអ្នកចាញ់ពោល​គឺបរាជ័យពេញ​មួយ​ពិភពលោក៕

កោះតៃវ៉ាន់ និយាយថា ខ្លួនបានឃើញនាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង នៅក្បែរតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន

2023/06/28 06:44:25 pm        186
តៃវ៉ាន់៖ អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ បានឃើញនាវាចម្បាំងរបស់រុស្ស៊ី ចំនួន២គ្រឿង នៅក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីថ្ងៃអង្គារ និងបានបញ្ជូនយន្តហោះចម្បាំង និងនាវាជាច្រើនគ្រឿងរបស់ខ្លួនដើម្បីឃ្លាំមើល ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអង្គារ អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយថានាវា២គ្រឿង បានបើកបរនៅក្នុងគោលដៅទៅភាគខាងជើងក្បែរតំបន់ឆ្នេរភាគខាងកើតរបស់កោះតៃវ៉ាន់ ហើយក្រោយមកបានចាកចេញពីតំបន់ឆ្លើយតបរបស់យើង ក្នុងគោលដៅទៅកាន់ភាគអាគ្នេយ៍ក្បែរកំពង់ផែស៊ូអាវ (Suao) ដែលជាមូលដ្ឋានទ័ពជើងទឹកដ៏សំខាន់របស់កោះតៃវ៉ាន់។  សេចក្ដីថ្លែងការណ៍ បានបន្ថែមថា យោធាកោះតៃវ៉ាន់ បានបញ្ជូនយន្តហោះចម្បាំង និង នាវាដើម្បីតាមដាន និង ដំណើរការប្រព័ន្ធមីស៊ីលដែលមានមូលដ្ឋាននៅឆ្នេរសមុទ្រ ដោយពុំបានផ្ដល់ព័ត៌មានលម្អិតបន្ថែមនោះទេ។ ទីភ្នាក់ងារសារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍កាលពីថ្ងៃអង្គារថា នាវាអង្គភាពកងទ័ពជើងទឹកដែនសមុទ្រប៉ាស៊ីហ្វិករបស់រុស្ស៊ី បានចូលទៅក្នុងតំបន់ដែនទឹករបស់ហ្វីលីពីន ដើម្បីការបំពេញការតាព្វកិច្ចតាមទម្លាប់ជាផ្នែកមួយនៃការធ្វើដំណើរតាមច្រកសមុទ្រវែងឆ្ងាយ។ កោះតៃវ៉ាន់ បានចូលរួមជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី ក្រោយប្រទេសនេះ បើកការវាយលុកចូលអ៊ុយក្រែន៕

មេបញ្ជាការកងទ័ពជាតិស៊ូដង់ ជំរុញឲ្យជនស៊ីវិល កាន់អាវុធដើម្បីប្រយុទ្ធជាមួយកងកម្លាំងយោធាប៉ារ៉ា

2023/06/28 06:33:24 pm        178
ស៊ូដង់៖ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ លោក Abdel Fattah Al-Burhan កាលពីថ្ងៃអង្គារ បានជំរុញដល់អ្នកទាំងឡាយណាដែលអាចកាន់អាវុធដើម្បីចូលរួមប្រយុទ្ធជាមួយកងកម្លាំងទាហានប៉ារ៉ា។ លោក Al-Burhan បាននិយាយក្នុងសុន្ទរកថាតាមប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍រដ្ឋស៊ូដងថា យើងស្នើសុំឲ្យយុវជននៃប្រទេសរបស់ខ្ញុំ និងអ្នកណាក៏ដោយ ដែលអាចការពារ មិនត្រូវស្ទាក់ស្ទើរ ឬពន្យារពេលក្នុងការដើរតួនាទីស្នេហាជាតិនេះទេ នៅក្នុងកន្លែងនៃពលរដ្ឋរបស់លោក ឬដោយចូលរួមក្នុងអង្គភាពយោធាដើម្បីការពារប្រទេស។មេបញ្ជាការកងទ័ព បានអំពាវនាវដល់មនុស្សគ្រប់គ្នាឲ្យប្រុងប្រយ័ត្ន និងត្រៀមខ្លួនដើម្បីប្រឈមមុខការគំរាមដែលកើតមានចំពោះប្រទេសស៊ូដង់ ជាប្រទេសមួយដែលលោកនិយាយថា ត្រូវបានដាក់គោលដៅដោយការរួមគំនិតឃុបឃិតទាំងក្នុងនិងក្រៅប្រទេស។ លោក Al-Burhan បានប្រកាសបន្ថែមបទឈប់បាញ់១ថ្ងៃជាឯកតោភាគី ក្នុងឱកាសបុណ្យ Eid al-Adha ឬពិធីបុណ្យបូជា ដែលចូលជាធរមាននៅថ្ងៃដំបូងនៃពិធីបុណ្យនៅថ្ងៃទី២៨ ខែមិថុនានេះ។កាលពីថ្ងៃចន្ទ មេបញ្ជាការ នៃកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) លោក Mohamed Hamdan Dagalo បានប្រកាសបទឈប់បាញ់ជាឯកតោភាគីរយៈពេល២ថ្ងៃក្នុងការគិតគូដល់ពិធីបុណ្យ Eid និងសម្រាប់គោលបំណងមនុស្សជាតិ។ ទោះជាយ៉ាងណា បទឈប់បាញ់បានបរាជ័យដើម្បីបញ្ឈប់ការបង្ហូរឈាមនៅក្នុងប្រទេសស៊ូដង់ ខណៈការប្រយុទ្ធគ្នាខ្លាំង បានបន្តរវាងក្រុមគូប្រជែងទាំងពីរ នៅក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃអង្គារ៕

UN ផ្ទៀងផ្ទាត់កុមារចំនួន ១៨.៨៩០នាក់ រងគ្រោះពីការរំលោភបំពានធ្ងន់ធ្ងរ ក្នុងជម្លោះប្រដាប់អាវុធក្នុងឆ្នាំ២០២២

2023/06/28 06:29:58 pm        150
UN៖ យោងតាមរបាយការណ៍ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) បានឲ្យដឹងថា អង្គការសហប្រជាជាតិ ឬ UN បានធ្វើការផ្ទៀងផ្ទាត់លើការរំលោភបំពានធ្ងន់ធ្ងរចំនួន ២៧.១៨០លើកប្រឆាំងនឹងកុមារនៅក្នុងជម្លោះប្រដាប់អាវុធ ក្នុងឆ្នាំ២០២២ ដោយប៉ះពាល់ដល់កុមារចំនួន១៨.៨៩០នាក់ នៅ ២៤កន្លែង និងរបៀបរៀបរយក្នុងតំបន់មួយ ដែលខ្លួនបានត្រួតពិនិត្យ។របាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិស្តីពីកុមារ និងជម្លោះប្រដាប់អាវុធ បានបង្ហាញថា ក្នុងចំណោមការរំលោភធ្ងន់ធ្ងរចំនួន២៧.១៨០នោះ ចំនួន ២៤.៣០០ករណី ត្រូវបានប្រព្រឹត្ត ក្នុងឆ្នាំ២០២២ និងចំនួន ២.៨៨០ ត្រូវបានប្រព្រឹត្ត នៅមុននេះ ប៉ុន្តែត្រូវបានផ្ទៀងផ្ទាត់ក្នុងឆ្នាំ២០២២។ ក្នុងចំណោមកុមារ ១៨.៨៩០នាក់ដែលរងផលប៉ះពាល់នោះ ១៣.៤៦៩នាក់ ជាក្មេងប្រុស ៤.៦៣៨នាក់ ជាក្មេងស្រី និង ៧៨៣នាក់ មិនមានការបញ្ជាក់ភេទច្បាស់លាស់។ចំនួននៃការរំលោភបំពានខ្ពស់បំផុត គឺការសម្លាប់ និងការធ្វើទារុណកម្មលើកុមារចំនួន ៨.៦៣១នាក់ ដែលកើតឡើងបន្ទាប់ពីមានការជ្រើសរើស និងប្រើប្រាស់កុមារចំនួន ៧.៦២២នាក់ និងការចាប់ពង្រាត់កុមារចំនួន ៣.៩៨៥នាក់។ កុមារជិត ២.៥០០នាក់ ត្រូវបានឃុំខ្លួនពីបទពាក់ព័ន្ធពិតប្រាកដ ឬត្រូវបានចោទពីការពាក់ព័ន្ធជាមួយក្រុមប្រដាប់អាវុធ។ របាយការណ៍បានឲ្យដឹងទៀតថា ចំនួនខ្ពស់បំផុតនៃការរំលោភធ្ងន់ធ្ងរត្រូវបានផ្ទៀងផ្ទាត់ នៅក្នុងប្រទេស ដូចជាសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីន សូម៉ាលី ស៊ីរី អ៊ុយក្រែន អាហ្វហ្គានីស្ថាន និងយ៉េម៉ែន។ ករណីដែលបានផ្ទៀងផ្ទាត់នៃអំពើហិង្សាផ្លូវភេទទាក់ទងនឹងជម្លោះ ដែលបានប្រព្រឹត្តទៅលើកុមារ (កុមារចំនួន ១.១៦៥នាក់) បានធ្លាក់ចុះ ១២ភាគរយ ប៉ុន្តែអំពើហិង្សាបែបនេះ នៅតែបន្តទទួលបាននូវការរាយការណ៍តិចតួចជាងករណី ដែលកើតឡើងពិតប្រាកដ៕

ប្រភព៖ ក្រុមហ៊ុនឥណ្ឌាតែមួយគត់ ប្រើសារធាតុផ្សំមានជាតិពុលកម្រិតឧស្សាហកម្ម ក្នុងថ្នាំទឹក

2023/06/28 06:26:25 pm        262
ឥណ្ឌា៖ យោងតាមប្រភពពីរដែលដឹងអំពីបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុផ្សំផលិតថ្នាំ បានប្រាប់ទីភ្នាក់ងារសារប័ត៌មាន Reuters ថា ក្រុមហ៊ុនផលិតស៊ីរ៉ូក្អករបស់ប្រទេសឥណ្ឌា ដែលប្រទេសអ៊ូសបេគីស្ថាន បាននិយាយកាលពីឆ្នាំមុនថា បានបំពុលកុមារ១៩នាក់នោះ បានប្រើសារធាតុពុលកម្រិតឧស្សាហកម្មជាជាងប្រភេទឱសថដែលស្របច្បាប់។បើតាមការរាយការណ៍ដោយសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន Marion Biotech បានទិញធាតុផ្សំអាល់កុលរាវប្រូពីឡែន ហ្គ្លីកូល(PG) ពីក្រុមហ៊ុន Maya Chemtech India។ យោងតាមប្រភព នៅក្រុមហ៊ុន ដែលដឹងពីការស៊ើបអង្កេតលើក្រុមហ៊ុន Marion បានប្រាប់ថា ក្រុមហ៊ុន Maya នេះ មិនមានអាជ្ញាប័ណ្ណក្នុងការលក់សារធាតុផ្សំថ្នាក់ឱសថនោះទេ ហើយមានកិច្ចព្រមព្រៀងត្រឹមចែកចាយក្នុងកម្រិតឧស្សាហកម្មតែប៉ុណ្ណោះ។ប្រភពដែលបមិនបញ្ចេញឈ្មោះ បាននិយាយថា៖ «យើងមិនបានដឹងថា ក្រុមហ៊ុន Marion នឹងប្រើសារធាតុផ្សំនោះ ដើម្បីផលិតស៊ីរ៉ូក្អកទឹកទេ។ គេមិនបានប្រាប់យើងថា តើសារធាតុផ្សំរបស់យើងនេះ ត្រូវបានគេប្រើនៅទីណាដែរនោះឡើយ»។ប្រភពទាំងពីរបាននិយាយថា ស៊ីរ៉ូនេះត្រូវបានផលិតឡើងជាមួយនឹងសារធាតុ PG កម្រិតឧស្សាហកម្ម ជាសារធាតុពុលដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសារធាតុសាប៊ូរាវ ប្រឆាំងនឹងការកក ថ្នាំលាប ឬថ្នាំស្រោប និងដើម្បីបង្កើនប្រសិទ្ធភាពថ្នាំសម្លាប់សត្វល្អិត។ យោងតាមប្រភពពីក្រុមហ៊ុន ឲ្យដឹងថា ក្រុមហ៊ុន Maya មិនប្រឈមមុខនឹងការចោទប្រកាន់នោះទេ ប៉ុន្តែការស៊ើបអង្កេតកំពុងបន្តធ្វើ។ការវិភាគមួយ កាលពីឆ្នាំមុនដោយក្រសួងសុខាភិបាលរបស់ប្រទេសអ៊ូសបេគីស្ថាន បានបង្ហាញថា ស៊ីរ៉ូក្អកដែលផលិតដោយក្រុមហ៊ុន Marion, Ambronol និង DOK-1 Max មានផ្ទុកជាតិពុល ក្នុងបរិមាណដែលមិនអាចទទួលយកបាននៃសារធាតុឌីអេទីឡែន (DEG) និងអេទីឡែន (EG) ដែលជាសារធាតុប្រើក្នុងផលិតផល តែមិនមែនសម្រាប់មនុស្សនោះទេ។ស្ថាប័នត្រួតពិនិត្យឱសថរបស់ប្រទេស បានឲ្យដឹង កាលពីខែមីនាថា ការធ្វើតេស្តនៅក្នុងខែមករាដោយមន្ទីរពិសោធន៍របស់រដ្ឋាភិបាលឥណ្ឌាបានរកឃើញសំណាកចំនួន ២២នៃថ្នាំទឹក ដែលផលិតដោយក្រុមហ៊ុន Marion ត្រូវបានក្លែងបន្លំ និងមានភាពមិនត្រឹមត្រូវ។ អាជ្ញាធរនៅក្នុងរដ្ឋ Uttar Pradesh ដែលក្រុមហ៊ុន Marion មានមូលដ្ឋាននោះទីនោះ បានលុបចោលអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Marion នៅក្នុងខែមីនានោះ។ នគរបាលបានចាប់ខ្លួនបុគ្គលិករបស់ក្រុមហ៊ុន ៣នាក់ ដែលក្រោយមកត្រូវបានដោះលែងឲ្យនៅក្រៅឃុំ និងចេញដីកាចាប់ខ្លួននាយកក្រុមហ៊ុន ២នាក់៕

សម្ដេចតេជោ បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃចំពោះកម្មករនិយោជិត

2023/06/28 06:16:13 pm        194
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួលទាំងអស់កុំដំឡើងថ្លៃផ្ទះ ជួលចំពោះកម្មករ-កម្មការិនី ខណៈរាជរដ្ឋភិបាលបានផ្ដល់ការអនុគ្រោះ និងឧបត្ថម្ភជាច្រើន ដើម្បីសម្រួលដល់ជីវភាពកម្មករនិយោជិត នាពេលកន្លងមក​ ដូចជា​ការមិនដំឡើងថ្លៃទឹក និងថ្លៃភ្លើងជាដើម។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីបែបនេះ ក្នុងឱកាសអញ្ជើញ​ចុះជួប​សំណេះសំណាលជាមួយកម្មករនិយោជិត២ ម៉ឺននាក់នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ម្ចាស់ផ្ទះជួលទាំងអស់ទាំងនៅរាជធានីភ្នំពេញ និង​បណ្ដាខេត្ត​ដែលមានរោងចក្រ​ សហគ្រាស​ និង​មានកម្មករនិយោជិត​ធ្វើការ​ និងស្នាក់នៅ ដែល​នាពេលកន្លងមក ​យោគយល់​តាមការអំពាវនាវរបស់​សម្ដេច ​មិន​បាន​ដំឡើងថ្លៃផ្ទះជួល ហើយបើ​ដំឡើងឡើង​ក៏មានការដំឡើងតិចតួច​ប៉ុណ្ណោះ ក្នុងរយៈពេលកន្លងមកនេះ។ សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខដឹកនាំប្រទេសកម្ពុជា បានយកចិត្ត​ទុកដាក់​ខ្ពស់ចំពោះសុខទុក្ខកម្មករនិយោជិត​នៅទូទាំងប្រទេស។ ​សម្ដេចតេជោ តែងតែ​ចុះជួបសួរសុខទុក្ខកម្មករនិយោជិតដោផ្ទាល់ ​ដើម្បីប្រមូលបញ្ហា​យកមកដោះស្រាយ និងពិនិត្យ​លើវឌ្ឍនភាពការងារដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីធានាថា​កម្មករ-កម្មការិនី​ធ្វើការ​ប្រកបដោយសេចក្ដីសុខសុវត្ថិភាព៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ នៅខេត្តពោធិ៍សាត់
10/01/2026 10:10 AM
ទិវាមនុស្សចាស់| សម្ដេចធិបតី៖«ការវិនិយោគលើយុវជនវ័យក្មេងនៅថ្ងៃនេះសម្រាប់មនុស្សវ័យចាស់ប្រកបដោយផលិតភាពនៅថ្ងៃអនាគត»
10/01/2026 08:10 AM
ទិវាមនុស្សចាស់| ព្រះមហាក្សត្រ អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិយកចិត្តទុកដាក់ និងជួយបីបាច់ថែរក្សាមនុស្សវ័យចាស់ ជរា ពិការ ក្រីក្រ និងអ្នកគ្មានទីពឹងទាំងឡាយ
10/01/2026 08:10 AM
ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ ជំរុញភាពស្អាតនៅតាមពន្ធនាគារនៅទូទាំងប្រទេស
09/30/2026 08:09 PM
នាយករដ្ឋមន្រ្តីកាតាថ្កោលទោសអំពើឃោឃៅរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
09/30/2026 07:09 PM
គ្រូពេទ្យ៖ ការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាង​តិច​ ៥នាក់
09/30/2026 07:09 PM
​តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ
09/30/2026 07:09 PM
ជើងហោះហើរទៅកាន់អ៊ីស្រាអែល បង្វែរទិសដៅហោះហើរទៅកាន់អារ៉ាប៊ីសាអ៊ូឌីត ក្រោយការប្រកាសអាសន្ន
09/30/2026 06:09 PM
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សាទរ​យុគសម័យ «អធិបតេយ្យភាព​» ថ្មី​ ក្រោយកម្លាំង​ចម្រុះ​ដឹកនាំដោយអាមេរិក​​ចាក​ចេញ​
09/30/2026 06:09 PM
KCNA៖ កូរ៉េខាងជើង និងវៀតណាមកំពុងស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការយោធា
09/30/2026 06:09 PM